សង្រ្គាមអ៊ុយក្រែនឆ្នាំ ២០២២ នេះ កងទ័ពរុស្សី ប្រើពេលប្រមាណតែ ០៣ កំទេចបានទាំងស្រុង ប្រព័ន្ធការពារអាកាសអ៊ុយក្រែន-- យោងតាមការវិភាគអ្នកជំនាញការពារអាកាស គឺ កងទ័ពអ៊ុយក្រែន ត្រូវការថវិការប្រមាណ ០៤ ពាន់លានដុល្លាដើម្បី កសាងទ័ពអាកាស តែអ៊ុយក្រែនគ្មានថវិការ ដូច្នេះ គ្មានមធ្យោបាយណាអាចរារាំង ទ័ពអាកាសរុស្សីដែលប្រើ យន្តហោះ Su-34, Su- 35 និង ឧទ្ធម្ភាចក្រ Ka-52 ដែលបំពាក់កាំជ្រួចប្រឆាំងរាដា Anti-Radiation Missile ដែលមានចម្ងាយបាញ់វែងជាង ៣០០ គម ឬ ឧទ្ធម្ភាចក្រ ហោះកម្ពស់ទាបជាង ១០ គមដូចដែលមានក្នុងរូបភាពនេះស្រាប់។ ប្រព័ន្ធការពារអាកាស អ៊ុយក្រែនធុន S-75, S-125, S-200, គឺសុទ្ធតែជា អាវុធចាស់សម័យ សូវៀត ចំណែក Buk System និង S-300 ជាអាវុធ ដែលអ៊ុយក្រែនធ្លាប់លក់ ឲ្យ អាមេរិក និង Geogia ដើម្បីធ្វើតេស្ត ដែលពួកគេរកឃើញថា គ្មានប្រសិទ្ធិភាពការពារអ៊ុយក្រែនឡើយ ដោយសារ ប្រព័ន្ធនេះស្ថាបនាសម័យសូវៀត ដេលអ៊ុយក្រែន មានផ្ទៃដីធំ ជាង អ៊ុយក្រែនសម័យបច្ចុប្បន្ន ឧ ពីមុន ដាក់រាដា ស្ទាក់ចាំនៅព្រំដែន អាចឪ្យអ៊ុយក្រែនមានពេល ៥ នាទី ដើម្បីត្រៀមចាំ តែសព្វថ្ងៃអ៊ុយក្រែនតូច ដែលមានពេលតែ ១ នាទី ដើម្បីរង់ចាំ យន្តហោះរុស្សីចូលមកដល់ កម្រិតត្រូវបាញ់ កំទេច។ មួយទៀត គឺ រុស្សី ប្រើកាំជ្រួច ប្រឆាំងរាដា មានចម្ងាយឆ្ងាយ អាច ១០០០ គម មានទំហំតូចជា យន្តហោះ ដូច រាដា S-300 អ៊ុយក្រែន មិនអាចចាប់គោលដៅបានឡើយ ៕
អ៊ិយក្រែនបំពាក់ ប្រព័ន្ធកាំជ្រួច S-300 ចំនួន ២៥០ គ្រឿង គឺជាចំនួនមូយដ័ច្រើន Ukraine’s air defense mainstay
is its reported 250 towed S-300PT and faster-deploying self-propelled S-300PS surface-to-air missile systems (North Atlantic Treaty Organization (NATO) codename SA-10 and SA-10B Grumble) with a range of up to fifty-six miles. Ukraine also has a few battalions of tracked S-300V1 (SA-12 Giant) systems, which can also shoot down short-range ballistic missiles.
The three S-300 types are dispersed into five or six brigades and a similar number of independent regiments. Each battery can threaten both high-altitude aircraft and low-flying cruise missiles and engage many targets simultaneously. Though the S-300’s capabilities are respected, Ukraine’s S-300s are early types with a drastically shorter range (fifty-six to sixty-five miles) than post-Soviet models.
ឯកសារផ្សាយឆ្នាំ ២០១៨ ប្រទេស Venezuala បញ្ជាទិញកាំជ្រួច S-300 ក្នុងតម្លៃ ១០០០ លានដុល្លា ដែលរាដា មានសមត្ថភាពចាប់គោលដៅ ចម្ងាយ ២៥០ គម នឹងចាប់គោលដៅជា យន្តហោះ បាន ២៤ គ្រឿងជាបន្តបន្ទាបគ្នា និងចាប់គោលដៅជា កាំជ្រួច បាលីស្ទីកបាន ១៦ គោលដៅ។ ប្រទេស អ៊ីស្រាអែល ទិញ យន្តហោះ F-35 ចូល និងបានធ្វើសង្រ្គាមការទូតកុំឲ្យរុស្សីលក់ កាំជ្រួច S-300 ទៅឲ្យ ស៊ីរីអ៊ីរ៉ង់។ ប្រព័ន្ធកាំជ្រួច អាចកំទេចគោលដៅក្នុងចម្ងាយ ១២០ គម ដោយសារមានអំបែង ១៩,០០០ ទៅ ៣៦,០០០ អំបែង (ហោះទៅសំដៅគោលដៅ បើបុកចំ វានឹងផ្ទុះ បើមិនចំ តែត្រូវកំណត់ គ្រាប់វិនាទីវានឹងផ្ទុះ ចេញជាអំបែង កំទេចគោលដៅ)។ ករណីបាញ់ប្រឆាំងគោលដៅជា កាំជ្រួច បាលីស្ទីក កាំជ្រូចនឹងហោះក្នុងចម្ងាយដល់ទៅ ៤០០ គម។ ប្រព័ន្ធកាំជ្រួចនេះត្រូវបានខាង រុស្សី ចិន NATO គេបានធ្វើតេស្តរួច ឃើញថា កំទេចគោលដៅបានទៅដល់ ៩០% ។ ប្រទេសដែលបំពាក់ប្រព័ន្ធកាំជ្រួចនេះរួមមាន វៀតណាម វេណាហ្សុយអេឡា អ៊ុយក្រែន ស៊ីរី ស្លូវាគី រុស្សី កូរ៉េខាងជើង កាហ្សាក់ស្តង់ អ៊ីរង់ ឥណ្ឌា ក្រិច អេហ្សីប ចិន អាហ្សាបៃហ្សង់ អាមេនី ប៊ុលហ្គារី បែលឡារុស និង អាល់ហ្សេរី។
- កាំភ្លើងការពារអាកាសធុនតូច (១២,៧ មម ឬ ១៤ មម) បាញ់ដោយគ្មាន រាដា មានអត្រាបាញ់ចំគោលដៅ ១០% ពេលបំពាក់រាដា តួលេខឡើងទៅជា ២១%
- កាំភ្លើងការពារអាកាសធុនមធ្យម (២៣មម) បាញ់ដោយគ្មាន រាដា មានអត្រាបាញ់ចំគោលដៅ ២៨% ពេលបំពាក់រាដា តួលេខឡើងទៅជា ៤៥%
- កាំភ្លើងធំការពារអាស (៣៧ មម ឬ ៤០មម) បាញ់ដោយគ្មាន រាដា មានអត្រាបាញ់ចំគោលដៅ ២៨% ពេលបំពាក់រាដា តួលេខឡើងទៅជា ៥៤%
- កាំភ្លើងធំធុនធ្ងន់ការពារអាកាស (១០០មម) បាញ់់ដោយគ្មានប្រព័ន្ធរាដា គ្មានប្រព័ន្ធនាំផ្លុវ បាញ់ចំគោលដៅ ៣៦% ពេលបំពាក់រាដា តួលេខឡើងទៅជា ៧០%
It is capable of detecting ballistic missile class targets up to 1,000 km (620 mi) away travelling at up to 10,000 km/h (6,200 mph) and cruise missile class targets up to 300 km (190 mi) away.
តាមការវិ៌ភាគខាងលើ ឃើញថា រាដា សំខាន់ ចាំបាច់ សម្រាប់ការពារអាកាស និងជួយក្នុងការសន្សំសំចៃគ្រាប់ (សព្វថ្ងៃ កាំជ្រួចបាញ់ចំ គោលដៅ ពី ៧០% ទៅ ៩០%។ នេះចំណុចខ្លាំងនៃកាំជ្រួច រាដា និង ប្រព័ន្ធនាំផ្លូវនៃកាំជ្រួចS-300។
ប្រព័ន្ធកាំជ្រួច S-300 (S-300 missile system) មានប្រព័ន្ធរាដា ដែលអាច សង្កេតការណ៍ រុករក ច្បាម វិភាគយន្តហោះខ្មាំង ឬ យន្តហោះមិត្ត និង ចាប់គោលដៅនៅចំងាយ ១៨០ គម ដល់ ៣០០ គម។ ចំណែកកាំជ្រួច មានតាមក្បាលគ្រាប់ អាចមានចម្ងាយ ៤៧ គម រហូតដល់ ៤០០ គម ឯល្បឿនកាំជ្រួចមាន រហូតដល់ ៥០០០ម/វិនាទី . ប្រព័ន្ធកាំជ្រួច S-300 អាចបាញ់គោលដៅក្នុងកំពស់ ceiling ៣-៤០ គម.
ពួកទ័ព ណាតូ ហៅកាំជ្រួច S-300 ថា ជា SA-10 Grumble ដែលមានន័យថា S=Surface គឺផ្ទៃដី និង A= Air គឺជា អាកាស សរុបទៅ SA មានន័យថាកាំជ្រួច ដី-អាកាស។ ចំណែក ៣០០ គឺសំដៅថាជា សមត្ថភាពចម្ងាយហោះនៃគ្រាប់កាំជ្រួច។
កាំជ្រួច S-300 មានប្រព័ន្ធរាដាអង្កេតការណ៍, រាដាគ្រប់គ្រង់ប្រតិបត្តិការសឹក, រថយន្តជើងទម្រកាំជ្រួច ។ សំណុំកាំជ្រួចប្រើរាដា passive សម្រាប់ ស្កែនចាប់រូបភាពពីផ្ទៃដី passive electronically scanned array ផងនិងប្រើប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការសឹកនៅលើផ្ទៃដីដែរ Fire-control system (FCS) ទោះជាបែបណាក្តី ប្រព័ន្ធរាដាផ្ទៃដីបែបនេះ មានបញ្ហា ដោយសារមិនអាចចាប់គោលដៅនៅកម្ពុជាទាវជាង ៥០០ ម៉ែត្រ ដើម្បីដោះស្រាយបញ្ហានេះ រុស្សីបានបង្កើតប្រព័ន្ធមួយទៀត ដែលអាចតាមចាប់គោលដៅកំពស់ ២៥ មែត្រ ពីផ្ទៃដី ហៅថា Track Via Missile (TVM) គឺដោយសារការធ្វើទំនើបកម្មនេះ បានជា មានតម្រូវការទិញប្រព័ន្ធកាំជ្រួច S-300ច្រើន ទាំងក្នុងប្រទេស និងការនាំចេញទៅទីផ្សារអន្តរជាតិ។
កាំជ្រួច S-300 បាញ់ដោុយប្រើប្រព័ន្ធបាញ់បែប
Cold Lunch Method គឺគ្រាប់កាំជ្រួចត្រូវបានរុញដោយ កំលាំង Gas ហ្គាស និង បន្ទាប់វារត់ដោយ សារកំលាំង រុក្កែត rocket មានន័យថា មានដំណើរការដូចជា កាំជ្រួចខាងសហរដ្ឋអាមេរិក ដែលបាញ់ចេញពីនាវា ឬ នាវាមុជទឹក។
ប្រព័ន្ធកាំជ្រួច The S-300PS/S-300PM (Russian С-300ПC/С-300ПМ, NATO reporting name SA-10d/e) ធ្លាប់ត្រូវគេបាញ់ក្បាលគ្រាប់ នុយក្លេអ៊ែកាលពីឆ្នាំ ១៩៨៥ និងមានអភិវឌ្ឈន៍ទៅជាកាំជ្រួច ដែលមានចម្ងាយឆ្ងាយជាងមុន រហូតដល់ ៩០ គម និងមានបំពាក់ក្បាលគ្រាប់បញ្ជា semi-active radar homing (SARH) guidance mode
សម្រាប់គោលដៅផ្ទៃអាកាស កាំជ្រួច S-300 មានសមត្ថភាពបាញ់់ត្រង់ គឺ ៧០% ទៅ ៩០% គឺបាញ់តែ ១គ្រាប់ មានន័យថា ១គ្រាប់ សម្រាប់យន្តហោះ ឬ ឧទ្ធម្ភាចក្រ ១គ្រឿង 9M83 /Chance/ aircraft. 0,7-0,9 បើករណី គោលដៅផ្ទៃអាកាសជា រុក្កែត នោះការកំទែច គឺ ៥០% ទៅ ៧០%។
ប្រព័ន្ធរាដារបស់កាំជ្រួច មានសមត្ថភាព ដូចខាងក្រោម
- 9S15M - 10 m² - 330 km and 3 m² - 240 km រាដាចាប់ផ្ទៃ ១០ម២ គឺចាប់ចម្ងាយ ៣៣០ គម បើចាប់ផ្ទៃ ៣ម២ គឺមានចម្ងាយ ២៤០ គម
- Size of 0.05 square meters at a distance of 30 km បើករណីចាប់ ផ្ទៃក្រឡា តូចរហូតដល់ ៥ ហ៊ុន គឺ រាដាចាប់ចម្ងាយបានតែ ៣០ គម សម្រាប់កំទេចគោលដៅជាគ្រាប់កាំជ្រួច ឬ រុក្កែតដែលហោះចូលមក។
- សម្រាប់គោលដៅជា យន្តហោះ ឬ ឧទ្ធម្ភាចក្រ គេនឹងប្រើរាដាដែលចាប់ផ្ទៃក្រឡា ១ តឹក (០,១០ម) ដែលមានចម្ងាយចន្លោះ ១២០ គម ទៅ ១៤០ គម។ បើជាកាំជ្រួច នោះរាដាចាប់ក្នុងចម្ងាយ ៦០ គម។ បើជា យន្តហោះបំពាក់កាំជ្រួច នោះរាដានឹងចាប់គោលដៅចម្ងាយ ៨០ គម។ បើជា យន្តហោះប្រយុទ្ធ ឬ កាំជ្រួច បាលីស្ទិក fighter or ballistic នោះរាដានឹងចាប់គោលដៅចម្ងាយ ១៤០ គម
- សម្រាប់គោលដៅបំបាំងកាយ anti steal នោះរាដាចាប់ចម្ងាយ ២៤០ គម ក្នុងផ្ទៃក្រឡា ០,១ ម២
ហានិភ័យសម្រាប់សង្រ្គាមទំនើប៖ ខ្មាំងប្រើប្រាស់ កាំជ្រួច កាំជ្រួចបាលីស្ទិក និង កាំជ្រួច គ្រួស missile, ballistic and cruise ប្រើគ្រាប់ អេឡិចត្រូនិច កាំជ្រួចប្រឆាំងរាដា និង ប្រឆាំងទីតាំងពីចម្ងាយ ដោយការបាញ់កំទេចប្រព័ន្ធរាដាពីចម្ងាយ ១៥០០ គម។ ក្រៅពីនេះខ្មាំងប្រើ យន្តហោះ ឧទ្ធម្ភាចក្រ ចំនូនច្រើនៗហោះពីទិសផ្សេងៗគ្នាសំដៅមកគោលដៅតែមួយ ខ្មាំងប្រើប្រព័ន្ធ C4I ប្រព័ន្ធបាញ់ ប្រព័ន្ធបញ្ជា និងប្រព័ន្ធគ្រប់គ្រងសមរភូមិ ខ្មាំងប្រើវិធី វាយរហ័ស ដករហ័ស និងប្រើប្រាស់ អាវុធទំនើបដែលអាច វាយពេលណាមួយក្នុងរយៈ២៤ម៉ោង មិនថា ពេលថ្ងៃ ពេលយប់ មេឃភ្លៀង មេឃស្រឡៈ ឧ ពេលថ្ងៃ ខ្មាំងប្រើព្រះអាទិត្យធ្វើជា រាដា ពេលយប់ខ្មាំងប្រើ ព្រះច័ន្ទធ្វើជារាដា និង មេឃងងឹង ខ្មាំងប្រើយន្តហោះសំកាំងលើអាកាស ធ្វើជា ផ្កាយរណប រាដាយោធា។ ស្ថានភាពបែបនេះ ទាមទារការបំពាក់ប្រព័ន្ធការពារអាកាសដែល សមស្រប ឬប្រព័ន្ធ Hybrid ពង្រាយកងការពារអាកាស។
- S-300 missile systemThe S-300 (NATO reporting name SA-10 Grumble) is a series of initially Soviet and later Russian long range surface-to-air missile systems produced by NPO Almaz, based on the initial S-300P version. The S-300 system was developed to defend against aircraft and cruise missiles for the Soviet Air Defence Forces. Subsequent variations were developed to intercept ballistic missiles. The S-300 system was first deployed by the Soviet Union in 1979, designed for the air defence of large industrial and administrative facilities, military bases and control of airspace against enemy strike aircraft. The system is fully automated, though manual observation and operation are also possible. Components may be near the central command post, or as distant as 40 km. Each radar provides target designation for the central command post. The command post compares the data received from the targeting radars up to 80 km apart, filtering false targets, a difficult task at such great distances.[6] The central command post features both active and passive target detection modes
- HQ-9 ប្រដំប្រសងនិង Patriot និង S-300 កងពលតូចកាំជ្រួច HQ-9 របស់ចិន ត្រូវបានកកើតឡើងដោយផ្នែកពីរសំខាន់គឺ មេបញ្ជាការមានរថយន្តបញ្ជាការ ១ រថយន្តទូរគមនាគមន៍និងផ្គត់ផ្គង់ ៤គ្រឿង និងមួយផ្នែកទៀតគឺ ៦កង វរសេនាតូចកាំជ្រួច ។ ក្នុងមួយវរសេនាតូចមានរថយន្តបញ្ជាការកាំជ្រួច១ រថយន្តដាក់រ៉ាដាកំណត់គោលដៅ១ រថយន្តដាក់រ៉ាដាស្វែងរក១ និង រថយន្តបាញ់កាំជ្រួច៨គ្រឿងដែលមួយគ្រឿងមានកាំជ្រួច៤គ្រាប់ ។ HQ-9 អាចបាញ់បានគ្រប់យន្តហោះចម្បាំងដែលមាននៅពេលសព្វថ្ងៃហើយសូម្បីតែកាំជ្រួចមានបញ្ជាផ្លូវក៏ត្រូវវាបាញ់បានដែរ ទោះបីកាំជ្រួចនោះស្ថិតនៅផ្នែកក្រោយនៃគន្លងផ្លូវក៏ដោយ។
- (VOVworld) – នាថ្ងៃទី ៤ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា៖ មូស្គូមិនទាន់បញ្ជូនប្រព័ន្ធកាំជ្រួចទំនើប S-300 នៃប្រទេសឲ្យស៊ីរីទេ។ថ្លែងមតិក្នុងសន្និសីទការសែតរួមជាមួយបណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុង Yekaterinburg (រុស្ស៊ី) ប្រធានាធិបតី Vladimir Putin បានឲ្យដឹងថែមទៀតថា៖ កិច្ចសន្យាអំពីការលក់ប្រព័ន្ធកាំជ្រួចS-300 សំរាប់ស៊ីរីត្រូវបានចុះហេត្ថ លេខា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកប៉ុន្តែនៅមិនទាន់បានអនុវត្តឡើយ។ ពិព្រោះ រុស្ស៊ីមិនចង់ឲ្យបំផ្លាញតុល្យភាពនៅមជ្ឈឹមបូព៌ារទេ។ ទន្ទឹមនឹងនោះ លោក Putin បានព្រមានថា៖ សកម្មភាពជ្រៀតជ្រែកយោធាណាមួយនៅស៊ីរីនឹង ទទួលបានបរាជ័យ។ ការអនុវត្តកិច្ចសន្យាជួញដូរអាវុធរវាងរុស្ស៊ីនិងស៊ីរីត្រូវបាន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ីនាខែឧសភាកន្លងមក។ ទន្ទឹមនឹងនោះ លោក Netanyahu បានស្នើឲ្យមូស្គូបញ្ឈប់សកម្មភាពពោលខាងលើ។ ក្នុងពេលនោះ ការបាញ់កាំភ្លើង មួយតម្រង់ទៅលើស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Damascus (ស៊ីរី) បានកើតឡើង នាថ្ងៃទី ៤ មិថុនា ដែលធ្វើឲ្យ ជនស៊ីវិលមួយនាក់ត្រូវស្លាប់៕
- ឡាវរ៉ូវ៖ រុស្ស៊ីគ្មានហេតុផលអ្វីថាមិនបញ្ជូនប្រព័ន្ធកាំជ្រួចS-300ទៅអោយអាសាតទេការវាយប្រហារដោយយោធាអាមេរិកលើស៊ីរីកាលពីសប្តាហ៍មុន បានដកចេញកាតព្វកិច្ចសីលធម៌ណាមួយដែលបានបង្ខំអោយរុស្ស៊ីផ្អាកការបញ្ជូនប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះS-300ទៅអោយសម្ពន្ធមិត្តស៊ីរី លោកប្រធានាធិបតី បាសសា អាល់ អាសាត ,នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋRIAបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺហ្គេ ឡាវរ៉ូវកាលពីថ្ងៃសុក្រទី២០មេសា។លោកឡាវរ៉ូវ ក៏ត្រូវបានស្រង់សម្តីដូចដែលបានមានប្រសាសន៍ថា មុនអាមេរិកវាយប្រហារគោលដៅស៊ីរី រុស្ស៊ីបានប្រាប់ទៅមន្ត្រីអាមេរិកថា តំបន់ណាខ្លះនៅស៊ីរីដែលតំណាង”ខ្សែបន្ទាត់ក្រហម”សំរាប់រដ្ឋាភិបាលក្រុងមូស្គូ និងចំណាត់ការយោធាអាមេរិកមិនបានឆ្លងកាត់បន្ទាត់ទាំងនេះទេ។លោកបាននិយាយថា លោកបានពន្យល់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននិងសមភាគីអាមេរិកដូណាល់ ត្រាំ ថាកុំអនុញ្ញាតអោយមានការប្រឈមមុខដោយយោធាណាមួយរវាងប្រទសទាំងពីរ។មេបញ្ជាការទ័ពរុស្ស៊ីម្នាក់ក៏បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូនឹងពិចារណាផ្តល់ប្រព័ន្ធកាំជ្រួចS-300 ទៅស៊ីរីក្រោយអាមេរិកវាយប្រហារ។យោងតាមអ្នកវិភាគយោធា ប្រព័ន្ធកាំជ្រួចពីដីទៅអាកាសS-300នឹងធ្វើអោយប្រសើរលទ្ធភាពរបស់រុស្ស៊ីដើម្បីត្រួតត្រាដែនអាកាសនៅស៊ីរីនិងថែមទាំងរារាំងសកម្មភាពយោធាអាមេរិក។S-300 ជាប្រព័ន្ធកាំជ្រួចពីដីទៅអាកាសដ៏ស្មុគស្មាញនិងចម្ងាយឆ្ងាយមួយ។វាត្រូវបានដាក់អោយប្រតិបត្តិការដំបូងនៅសហភាពសូវៀតក្នុងឆ្នាំ១៩៧៩និងក្រោយមកត្រូវកែសម្រួលអោយទំនើបឡើងដោយកងកម្លាំងរុស្ស៊ី។មិនត្រឹមតែអាចចាត់ការយន្តហោះយុទ្ធសាស្ត្រ ក្រុមអាវុធនេះក៏អាចស្ទាក់កំទេចកាំជ្រួចផ្លោងផងដែរ៕
- កងទ័ពរដ្ឋាភិបាលស៊ីរីចាប់ផ្តើមទទួលមែន កាំជ្រួចមីស្ស៊ីលរុស្ស៊ីធុន S-300គឺកាំជ្រួចប៉ុន្មានគ្រឿងដំបូង នៃប្រព័ន្ធការពារដែនអាកាសធុន S-300 ដែលទើប បានទៅដល់ប្រទេសស៊ីរី។ ដំណឹងនេះ ចុះផ្សាយដោយកាសែតលីបង់ Al Akhbar លេខថ្ងៃ៣០ ឧសភា យោងទៅលើ បទសម្ភាសន៍ លោកប្រធានាធិបតីស៊ីរី Bachar al Assad សម្ភាសន៍ ដែលត្រូវចាក់ផ្សាយថ្ងៃនេះ ដោយកាណាល់ទូរទស្សន៍ Al Manar ស្និទ្ធនឹង Hezbollah ជា ចលនាអ៊ីស្លាមនិកាយShiit នៅប្រទេសលីបង់ច្បាំងនៅខាង របបក្រុងដាម៉ាស។បញ្ហាលក់អាវុធនេះរបស់រុស្ស៊ី ទៅឲ្យរបបលោកប្រធានាធិបតី ស៊ីរី គឺញ៉ាំងឲ្យមាន ការទិតៀនយ៉ាងខ្លាំង ពីខាង ស.រ.អា. និង សម្ព័ន្ធមិត្តដ៏ជំនិតរបស់អាមេរិក នៅតំបន់ដើមបូព៌ា ពោលគឺ អ៊ីស្រាអែល ដែលនៅជាប់ផ្ទាល់នឹងដែនដីស៊ីរី។ មកពីមូលហេតុនេះ បានជា កាលពីថ្ងៃ ១៤ឧសភា កន្លងទៅ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថែមទាំងបាន មកជួបចរចាជាបន្ទាន់ ជាមួយលោកប្រធានាធិបតីរុស្ស៊ីពូទីន ទៅផង ដើម្បីទទូច ក្រុងម៉ូស្គូ កុំលក់អាវុធនេះ ទៅស៊ីរី។ ប៉ុន្តែ រុស្ស៊ីមិនកែប្រែគោលជំហរខ្លួន ឡើយ ក្នុងបញ្ហា ដ៏ចម្រូងចម្រាសនេះ។លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov តែងគូសបញ្ជាក់ថា ប្រព័ន្ធកាំជ្រួច S-300 ដែលរុស្ស៊ីលក់នេះ ឥតបំពានលើ បទដ្ឋានអន្តរជាតិឡើយ ដ្បិត វាជាអាវុធសម្រាប់តែការពារប៉ុណ្ណោះ និយាយឲ្យចំ គឺសម្រាប់ ការពារដែនអាកាសស៊ីរី មិនមែនសម្រាប់វាយប្រហារទៅលើ ពួកឧទ្ទាម ដែលប្រឆាំងនឹងរដ្ឋាភិបាលក្រុងដាម៉ាស ឡើយ បានន័យថា វាក៏មិនរំលោភលើ បម្រាមហាម មិនឲ្យផ្តល់ អាវុធទៅស៊ីរី ដែលធ្លាប់បានចេញដោយ សហភាពអឺរ៉ុប និងស.រ.អា.។ ឥឡូវ ក្រោយពីសហភាពអឺរ៉ុប បានលុបទៅវិញបម្រាមនោះ ហើយឲ្យភ្លើងខៀវ ទៅប្រទេសណា ជាសមាជិកខ្លួន ឲ្យអាចផ្តល់អាវុធទៅក្រុមប្រឆាំង នៅស៊ីរីទៅតាមការយល់ឃើញរបស់គេ ម៉ូស្គូ ថ្លែងចោទប្រកាន់ទង្វើសហភាពនេះ ថា អាចនាំឲ្យខូចការ ដល់សន្និសីទអន្តរជាតិមួយលើកថ្មី ស្តីអំពីប្រទេសស៊ីរី ដែលគ្រោងប្រព្រឹត្តទៅ ក្នុងក្រុងហ្ស៊ឺណែវ នៅខែមិថុនាខាងមុខ ស្របនឹង សំណើរួម រុស្ស៊ី-អាមេរិក ក្រោមឈ្មោះថា “ ហ្ស៊ឺណែវ-ទី២”។កុងត្រា ដែលប្រមើលលក់ទៅឲ្យស៊ីរី នូវប្រព័ន្ធការពារដែនអាកាសរុស្ស៊ីធុន S-300 ត្រូវបានចុះ តាំងពីឆ្នាំ ២០១០ម៉្លេះ ក្នុងតម្លៃ៩០០លានដុល្លារអាមេរិក ដែលទឹកប្រាក់នេះ តាមការចុះផ្សាយ នៃកាសែតរុស្ស៊ី គឺមានផ្ទេរ ដោយរដ្ឋាភិបាលក្រុងដាម៉ាស មកឲ្យភាគីរុស្ស៊ីទៅហើយ។កាសែតរុស្ស៊ី ឈ្មោះ Komsomolskaya Pravda ពេលថ្មីៗក្រោមចំណងជើងថា “បស្ចិមលោក មួម៉ៅ នឹងរុស្ស៊ី ដែលរំខានខ្លួន មិនឲ្យទម្លាក់គ្រាប់បែក លើស៊ីរី” លើកយកមតិពួកអ្នកជំនាញការ លោកខាងលិចផ្ទាល់ មកចុះផ្សាយថា៖ ប្រព័ន្ធS-300 នឹងទប់ស្កាត់មហិច្ឆតាកងអាកាសអូតង់ កុំ ឲ្យញ៉ាម វាយប្រហារស្រេចតែទំនើងក្បាលចិត្ត ដូចករណីប្រទេសលីប៊ីឡើយ ដ្បិតអាវុធរុស្ស៊ីនេះ ធានាកំទេច ក្នុងអាកាស គឺ តាំងពីយន្តហោះ រហូតដល់ កាំជ្រួចបណ្តែត ដែលហៅថា Cruise៕
ប្រទេសរុស្ស៊ីនឹងមិនបញ្ជូនប្រព័ន្ធកាំជ្រួច មីស៊ីល S-300 ទៅកាន់ប្រទេសស៊ីរីទេAKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦– កាលពីថ្ងៃអង្គារ ប្រធានសេវាសហព័ន្ធសម្រាប់កិច្ច សហប្រតិបត្តិការបច្ចេកទេសយោធារុស្ស៊ី លោក Alexander Fomin បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីមិនមានគម្រោងក្នុងការ បញ្ជូនប្រព័ន្ធកាំជ្រួចមីស៊ីលការពារអាកាស S-300 ទៅ ប្រទេសស៊ីរីទេ។ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើលទ្ធភាពនៃការផ្គត់ផ្គង់ប្រព័ន្ធអាវុធទាំងនេះទៅកាន់ ប្រទេសស៊ីរីត្រូវបានចរចា លោកបាននិយាយថា « នៅពេលបច្ចុប្បន្ននេះ យើងមិនមានផែនការ ណាមួយឡើយ»។នៅក្នុងឆ្នាំ ២០១៤ រដ្ឋាភិបាលស៊ីរីបានដាក់សំណើទៅទីក្រុងម៉ូស្គូក្នុងការផ្គត់ផ្គង់ប្រព័ន្ធកាំជ្រួច មីស៊ីលការពារអាកាស S-300 សម្រាប់ប្រទេសស៊ីរី «ដើម្បីការពារពីការវាយប្រហារពីសហរដ្ឋ អាមេរិក» នៅក្នុងប្រទេសនេះ។ប្រព័ន្ធកាំជ្រួចមីស៊ីលការពារអាកាស S-300 គឺជាប្រព័ន្ធមួយដែលមានសមត្ថភាពខ្ពស់អាចបាញ់ ក្នុងចម្ងាយឆ្ងាយពីដីទៅអាកាស ដែលបានដាក់ពង្រាយជាលើកដំបូងនៅសហភាពសូវៀតក្នុងឆ្នាំ ១៩៧៩ ហើយក្រោយមកបានកែសម្រួលដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី៕( ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី )
- ត្រូវមាន ផ្កាយរណបលើមេឃ ១គ្រឿង Satellite
- ត្រូវមាន តម្លើង រាដា ឬ Sensor នៅលើដី ទឹក នៅព្រំដែន សម្រាប់ប្រកាសអាសន្នមកផ្ទៃក្នុងប្រទេស
- បន្ទាប់ពីទទួលបានការព្រមាន ប្រកាសអាសន្ន រាដា រុករក ចាប់ផ្តើមបើក និង រុករក គោលដៅភ្លាម
- ក្រោយរកឃើញថា មានគោលដៅ ហោះក្នុងផ្ទៃអកាស ឬ អវកាស ត្រូវបើក រាដា ច្បាម ចាប់គោលដៅឲ្យជាប់ រួចរាយការណ៍ទៅ ខាងទីបញ្ជា ដើម្បីគេវាស់កំពស់ ចម្ងាយ ល្បឿន ទិសហោះរបស់គោលដៅ។
- ក្រោយពីដឹងទិន្ធន័យគោលដៅ ខាងទីបញ្ជា ហៅទៅខាង កាំជ្រួច តាមទីតាំងនីមួយៗ ថាត្រូវ បាញ់រួម លើគោលដៅតែមួយ ឬ ត្រូវបាញ់ផ្សេងគ្នា?
- បន្ទាប់ពីការបាញ់ រាដានាំផ្លូវ ឬរាដាបញ្ជាចាប់ផ្តើម នាំកាំជ្រួច បត់បែន ហោះដេញតាមគោលដៅ និង បញ្ជូនសញ្ញាមកទីបញ្ជានៅខាងក្រោម ថា បាញ់ខុស ឬ ត្រួវគោលដៅ.
អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងការទិញកាំជ្រួចមីស៊ីល S-400 Triumf របស់កាតាប្រទេសអារ៉ាប៊ីសាអ៊ូឌីតស្អប់ខ្ពើមប្រឆាំងនឹងការទិញមីស៊ីលរបស់កាតា ។ ប្រព័ន្ធមីស៊ីល S-400 Triumf ពីដីទៅអាកាសត្រូវបានគេដើរក្បួននៅ St Petersburg។ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត និងសាធារណរដ្ឋតួកគីកំពុងចូលរួមក្នុងកម្រិត នៃការលាក់ពុតជាច្រើនក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការទិញប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាសអាកាស S-400 ដែលមានប្រវែងវែងឆ្អឹង។កាតាកំពុងបន្តគម្រោងរបស់ខ្លួនក្នុងការទិញ S-400 នៅលើការជំទាស់ពីអារ៉ាប៊ីសាអ៊ូឌីត។ Riyadh ដែលបានធ្វើឱ្យមានការរាំងស្ទះខ្យល់អាកាស និងដីគោកប្រឆាំងនឹងកាតាអស់រយៈពេលជាងមួយឆ្នាំមកហើយនោះ បានលើកឡើងថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងទីក្រុងដូហាដើម្បីបំផ្លាញមីស៊ីល ប្រសិនបើពួកគេត្រូវបានបញ្ជូន។ ថ្វីបើមានការគំរាមកំហែងនេះក៏ដោយក៏ក្រុងម៉ូស្គូបានអះអាងថាខ្លួននឹងនៅតែផ្គត់ផ្គង់មីស៊ីល។ក្នុងខែមិថុនារីយែដបានព្យាយាម បញ្ចុះបញ្ចូលប្រធានាធិបតីបារាំង Emmanuel Macron ឱ្យធ្វើអន្តរាគមន៍ខាងការទូត និងបញ្ចុះបញ្ចូលដូហាកុំឱ្យទិញ មីស៊ីលដោយអះអាងថា ការទិញនេះនឹងធ្វើអោយអស្ថិរភាពតំបន់។សមត្ថភាពការពារអាកាសរបស់ Qatar នាពេលបច្ចុប្បន្នត្រូវបានថយចុះដោយប្រទេសស៊ូដង់ និងមហាអំណាចក្នុងតំបន់ផ្សេងទៀតដែលរាំងខ្ទប់ប្រទេសដ៏តូចនេះ។ ខណៈពេលដែលក្រុងដូហាបានធ្វើកិច្ចព្រមព្រៀងជាច្រើន ជាមួយជនជាតិអាមេរិកនិងអ៊ឺរ៉ុបសម្រាប់យន្ដហោះចម្បាំងកម្រិតខ្ពស់ ដើម្បីជំនួសយន្តហោះ Dassault Mirage 2000 របស់ខ្លួន 12 ដែលបច្ចុប្បន្នការពារដែនអាកាសរបស់កាតានោះប្រទេសស៊ូដង់នមានយន្តហោះយ៉ាងហោចណាស់ចំនួន 100 គ្រឿង។
លើសពីនេះទៅទៀតក្រុមហ៊ុន Riyadh កំពុងស្វែងរកទិញប្រព័ន្ធកាំជ្រួចមីស៊ីលរបស់រុស្ស៊ី ដូចគ្នាដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួនខណៈដែលក្នុងពេលតែមួយ កំពុងព្យាយាមបញ្ឈប់ទីក្រុងដូហា។ ប្រព័ន្ធគ្រប់គ្រងរបស់អារ៉ាប៊ីសាអ៊ូឌីត អាចធ្វើឱ្យវាអាចបាញ់ទម្លាក់យន្តហោះ Qatar នៅក្នុងដែនអាកាសរបស់ Qatar ។ សម្រាប់ហេតុផលនេះវាជាឡូជីខល ដែលដូហាចង់បានប្រព័ន្ធបែបនេះ ដើម្បីការពារដែនអាកាសរបស់ខ្លួននិងបង្អាក់ការវាយប្រហារណាមួយ។កាលពីឆ្នាំទៅអាល់អារ៉ាប៊ីយ៉ាដែលជាកម្មសិទ្ធិរបស់រដ្ឋអារ៉ាប៊ីសាអ៊ូឌា បានបញ្ចេញវីដេអូអាក្រក់ដែលបង្ហាញ ពីសមត្ថភាពរបស់ខ្លួនក្នុងការបាញ់ទម្លាក់យន្តហោះស៊ីវិល របស់កាតាមកចូលដែនអាកាសរបស់ខ្លួន។ តំបន់ឈូងសមុទ្រមានប្រវត្តិនៃក្រុមអ្នកយន្ដហោះស៊ីវិល ដែលត្រូវបានគំរាមកំហែងនិងបំផ្លិចបំផ្លាញជាពិសេសនៅទសវត្សរ៍ឆ្នាំ 1980 ។Riyadh កំពុងស្វែងរកទិញប្រព័ន្ធកាំជ្រួចមីស៊ីល របស់រុស្ស៊ីដូចគ្នាដើម្បីបង្កើនកងកម្លាំងយោធារបស់ខ្លួន ខណៈដែលក្នុងពេលតែមួយកំពុងព្យាយាមបញ្ឈប់ទីក្រុងដូហា។នៅពេលនោះអ៊ីរ៉ាក់បានគំរាមកំហែង បាញ់ទម្លាក់យន្តហោះស៊ីវិលដែលកំពុងប្រតិបត្តិការ ក្នុងដែនអាកាសអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្រ្គាមប្រាំបីឆ្នាំដ៏សាហាវ ដែលវាបានប្រយុទ្ធប្រឆាំងនឹងប្រទេស។ប៉ុន្តែវាគឺជានាវាអាមេរិកមួយដែលជានាវាពិឃាត USS Vincennes ដែលបានបាញ់ទម្លាក់យន្តហោះអ៊ីរ៉ង់ 655 កាលពីថ្ងៃទី 3 ខែកក្កដាឆ្នាំ 1988 ដោយបានសម្លាប់មនុស្ស 290 នាក់នៅលើទូកក្នុងអំឡុងពេលប៉ះទង្គិចគ្នា ជាមួយឆ្មាំបដិវត្តអ៊ិស្លាមអ៊ីរ៉ង់ (IRGC) នៅក្នុងឈូងសមុទ្រ។ដោយសារតែប្រវត្ដិសាស្ដ្រដែលមិនស្អាតស្អំនេះ និងខ្សែវីដេអូជីវចលអាក្រក់ដ៏រន្ធត់របស់រៀយ៉ាដនោះ ការជំរុញការទិញ S-400s របស់ខ្លួនគួរតែត្រូវបានសាកសួរ និងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់។សាធារណរដ្ឋតួកគីក៏កំពុងជំរុញផងដែរ ទោះបីជាមានការជំទាស់របស់សហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងការទិញកាំជ្រួចមីស៊ីលការពារដែនអាកាស S-400 ក៏ដោយ។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់តួកគី ជិតកន្លះទសវត្សរ៍ដើម្បីទទួលបានប្រព័ន្ធបែបនេះ។ក្នុងឆ្នាំ 2013 តួកគីដំបូងបានព្យាយាមទិញមីស៊ីល FD-2000 ផលិតនៅប្រទេសចិន ដែលជាច្បាប់ចម្លងរបស់បងប្រុសរបស់ S-400 របស់ S-300 (ជំនាន់មួយនៅពីក្រោយ S-400 នៅក្នុងលក្ខខណ្ឌនៃសមត្ថភាព) ។ នេះនាំឱ្យក្រុមហ៊ុនការពារជាតិអាមេរិកនិងអឺរ៉ុបព្រមានសមភាគីទួរគីរបស់ពួកគេថា “ប្រសិនបើទួកគីទិញមីស៊ីលពីចិនភាពជាដៃគូ របស់យើងនៅក្នុងវិស័យមួយចំនួននឹងចប់ហើយ” ។ណាតូក៏បានអះអាងផងដែរថា ប្រព័ន្ធរុស្ស៊ីនឹងមិនស៊ីគ្នាជាមួយនឹងប្រព័ន្ធលោកខាងលិច អ្វីមួយដែលអាន់ខារ៉ាទទួលស្គាល់យ៉ាងងាយស្រួល។ ប្រទេសទួរគីបានអះអាងថាការទិញមីស៊ីលប៉ាទ្រីយ៉ូតល្បីល្បាញ ពីសហរដ្ឋអាមេរិកនឹងមិនគ្រប់គ្រាន់ទេ ចាប់តាំងពីវ៉ាស៊ីនតោន នឹងមិនផ្ទេរបច្ចេកវិទ្យារបស់វាជាមួយនឹងមីស៊ីល។ ក្រុងអង់ការ៉ាមើលឃើញការទទួលបាន មីស៊ីលកម្រិតមធ្យមជាឱកាសមួយ ដើម្បីប្រមូលបច្ចេកវិទ្យាឈានមុខដែលអាចធ្វើឱ្យវានអាចបង្កើតប្រព័ន្ធផ្ទាល់ខ្លួនរបស់ខ្លួន នៅក្នុងប្រទេសនាពេលអនាគត។ទោះបីជាយ៉ាងណាក៏ដោយរុស្ស៊ីនទទូចថាការផ្គត់ផ្គង់ទួរស៍ជាមួយ S-400s នឹងមិនអនុញ្ញាតឱ្យពួកគេចម្លង នូវបច្ចេកវិទ្យានេះហើយក៏មិនឱ្យ NATO មើលឃើញនូវអ្វីដែលប្រព័ន្ធកាំជ្រួចមីស៊ីលការពារ ដ៏រឹងមាំបំផុតរបស់ទីក្រុងម៉ូស្គូ។វាជាឡូជីខលដែលដូហាចង់បានប្រព័ន្ធបែបនេះ ដើម្បីការពារដែនអាកាសរបស់ខ្លួន និងបង្អាក់ការវាយប្រហារណាមួយកាសែត Sputnik News របស់រដ្ឋរុស្ស៊ីបានដំណើរការអត្ថបទមួយដែលមានចំណងជើងថា ‘Taking It Apart Will not Help’: ហេតុអ្វីបានជាអាថ៌កំបាំងអាថ៌កំបាំងរបស់ S-400 មានសុវត្ថិភាពបើទោះបីជាលក់ទៅប្រទេសតួកគីក៏ដោយ។ អត្ថបទនេះបានអះអាងថា ក្នុងចំណោមរបស់ផ្សេងទៀតថា កំណែរបស់ S-400 តួកគីកំពុងទទួលបាន គឺមិនសូវស្មុគ្រស្មាញជាងនៅរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយទីក្រុងអង់ការ៉ា នឹងចំណាយប្រាក់ 2,5 ពាន់លានដុល្លារ ដើម្បីទទួលបាននូវវិសាលភាពនៃ S-400 ដែលនឹងរក្សានបាននូវសមត្ថភាពប្រយុទ្ធរបស់ខ្លួន ហើយនៅតែជាប្រព័ន្ធការពារការពារសម័យទំនើបបំផុត នៅលើពិភពលោកដែលអាចបិទទ្វារដែនអាកាសរបស់ខ្លួនបាន “។
អ៊ុយក្រែនដាក់ពង្រាយប្រព័ន្ធមីស៊ីល S-300 នៅតំបន់ភាគខាងកើតកម្លាំងទាហានអ៊ុយក្រែនបានដាក់ពង្រាយកងពលកាំជ្រួចមីស៊ីល S -300 ទៅកាន់តំបន់ Nilolaev និងKherson ជាប់ព្រំដែនគ្រីមៀដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសរុស្ស៊ី ។ព័ត៌មានខាងលើកើតឡើងក្រោយមួយថ្ងៃដែលបណ្តាញទូរទស្សន៍របស់អ៊ុយក្រែនបានផ្សាយថា រុស្ស៊ីបានបញ្ជូនអាវុធជាច្រើនចូលទៅកាន់តំបន់គ្រីមៀ ក្នុងនោះមានទាំង អាវុធបរមាណូផងដែរ។ព័ត៌មានពីក្រុមចារកម្មអ៊ុយក្រែនបង្ហាញ ឲ្យឃើញថា នៅពេលនេះតំបន់គ្រីមៀដែល គ្រប់គ្រងដោយរុស្ស៊ីនោះមានសព្វាវុធទំនើបជាច្រើនបានបញ្ជូនមកដល់ទីនេះក្នុងនោះមានរថក្រោះ៣០គ្រឿង នាវាមុជទឹក៣គ្រឿង និងកាំជ្រួចមីស៊ីលទំនើប S-400 ចំនួន១៥ដើម។មន្ត្រីអ៊ុយក្រែនបញ្ជាក់ថា ស្ថានភាពកាន់ តែតានតឹងក្រោយពេលដែលរុស្ស៊ីបានបញ្ជូនទាំងអាវុធបរមាណូមកកាន់ទីនេះ ។ កាលពីសប្តាហ៍កន្លងមកអ៊ុយក្រែនក៏បានប្រកាសថា បានត្រៀមលក្ខណៈធ្វើសង្គ្រាមនៅតំបន់ភាគខាងកើតក្រោយពេលរុស្ស៊ីបានចោទប្រកាន់ថាចារកម្មអ៊ុយក្រែនឡើង គម្រោងវាយប្រហារភេរវកម្មនៅតំបន់គ្រីមៀ។សហគមន៍អន្តរជាតិបង្ហាញក្តីព្រួយបារម្ភ យ៉ាងខ្លាំងពីភាពតានតឹងដែលកំពុងតែកើត ឡើងនៅក្នុងប្រទេសអ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Walter Steinmeier បានជំរុញឲ្យប្រទេសទាំង២រក្សាការ អត់ធ្មត់ចៀសវាងមានហេតុការណ៍អាក្រក់ជាងនេះ។កន្លងមករដ្ឋាភិបាលទីក្រុងគៀវ ស្នើ កោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ប្រសិនបើភាពតានតឹងនៅតែបន្ត ចោទអាជ្ញាធរអ៊ុយក្រែនថា ជាអ្នកចាត់ចែង ឲ្យមានការប៉ុនប៉ងប្រព្រឹត្តអំពើភេរវកម្មនៅ លើទឹកដីគ្រីមៀ។តាមសម្តីតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែនប្រចាំនៅ អ.ស.ប. លោកអគ្គរដ្ឋទូត Volodymyr Yelchenko ឲ្យដឹងថា ” យើង ត្រៀមជានិច្ច ចំពោះអំពើបង្កហេតុថ្មីៗពីខាង រុស្ស៊ី។ យើងចិញ្ចឹមទុកគម្រោងកោះប្រជុំ នេះ ហើយបើស្ថានការណ៍តានតឹងហួសកម្រិតនោះយើងនឹងសុំឲ្យកោះប្រជុំភ្លាម ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.”។អ៊ុយក្រែនបានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. កាលពីខែមករា ឆ្នាំ២០១៦ ហើយមានសិទ្ធិកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាអ.ស.ប. បើខ្លួនយល់ថា មានបញ្ហាណាមួយដែលជាគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ។ ក្នុងរយៈពេលនេះអ៊ុយក្រែនបាន កោះប្រជុំក្រុមប្រឹក្សានេះតែមួយលើកគត់ដើម្បីឧទ្ទិសដល់វិបត្តិក្នុងប្រទេសខ្លួនដោយសុំឲ្យ អ.ស.ប. ពង្រាយទ័ពមួកខៀវខាងរក្សាសន្តិភាពនៅតំបន់បះបោរខាងកើតអ៊ុយក្រែន ។ ប៉ុន្តែរហូតមកទល់ឥឡូវសំណើរបស់អ៊ុយក្រែននៅកកស្ទះដោយមកពីមានការជំទាស់ពីខាងរុស្ស៊ីដែលបំពាក់ ទៅដោយសិទ្ធិវេតូ ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ៕ ម៉ែវ សាធី
អាមេរិកទិញ radarទំនើបរបស់អ៊ុយក្រែន ទោះបីរុស្ស៊ីប្រឆាំងតវ៉ាក្តីកងទ័ពអាមេរិកបានមានប្រព័ន្ធ radar 3D របស់អ៊ុយក្រែនយកមកស្រាវជ្រាវ ទោះបីរុស្ស៊ីបានប្រឹងប្រែងទប់ស្កាត់ក៏ដោយ។ស្ថាប័នគ្រប់គ្រងកិច្ចសន្យាការពារជាតិរបស់អាមេរិកទើបទទួលបានប្រព័ន្ធ 3D 36D6M1-1ចល័ត ពីក្រុមហ៊ុនការពារជាតិមួយរបស់អ៊ុយក្រែន។ប្រព័ន្ធនេះត្រូវបានអ៊ុយក្រែនអភិវឌ្ឍន៍ដើម្បីប្រើប្រាស់សម្រាប់កិច្ចការពារដែនអាកាសនិងការពារកាំជ្រួចទំនើប។មុខងារសំខាន់របស់radar នេះគឺរកឃើញបណ្ដាគោលដៅហោះហើរទាបក្នុងលក្ខខណ្ឌរងការរំខានដោយចេតនា ឯអចេតនាក្ដី ដោយរលកធាតុអាកាស។ប្រព័ន្ធradarនេះក៏កំពុងត្រូវបានប្រើប្រាស់សម្រាប់ប្រព័ន្ធកាំជ្រួចការពារដែនអាកាសS-300 របស់រុស្ស៊ី ហើយកំពុងត្រូវបាន ប្រើប្រាស់ក្នុងកងកម្លាំងការពារដែនអាកាសប្រទេសជាច្រើនដូចជា រុស្ស៊ី ចិននិងអ៊ីរ៉ង់។តាមមជ្ឈដ្ឋានអ្នកជំនាញការកងទ័ពអាមេរិកនឹងស្រាវជ្រាវប្រព័ន្ធradarទិញពីអ៊ុយក្រែនសម្រាប់សកម្មភាពវាយលុកពីដែនអាកាសដោយកាំជ្រួចរបស់អាមេរិក៕ លីសា
រុស្ស៊ីគំរាមលក់អាវុធអោយអ៊ីរ៉ង់ បើលោកខាងលិចវាយប្រហារស៊ីរីព័ត៌មានជាតិព័ត៌មានអន្តរជាតិព័ត៌មានកីឡាព័ត៌មានកំសាន្តព័ត៌មានសេដ្ឋកិច្ចជីវិតរស់នៅ និងសុខភាពព័ត៌មានបច្ចេកវិទ្យាទេសចរណ៍រមណីយដ្ឋានកំប្លែងរុស្ស៊ីគំរាមលក់អាវុធអោយអ៊ីរ៉ង់ បើលោកខាងលិចវាយប្រហារស៊ីរីពូទីនបាននិយាយថាវាលឿនពេកនឹងនិយាយថាតើរុស្ស៊ីនឹងធ្វើអ្វីបើ អាមេរិកវាយប្រហារស៊ីរីដោយរំលងការអនុញ្ញាតរបស់អង្គការសហប្រជាជាតិគេថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញការគំរាមដ៏ព្រឺខ្នងមួយ គឺនឹងផ្តល់អាវុធអោយអ៊ីរ៉ង់ ជាមួយនឹងប្រព័ន្ធការពារកាំជ្រួច ប្រសិនបើលោកខាងលិចវាយប្រហារស៊ីរី។មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូបានផ្តល់សមាសភាគនៃបច្ចេកវិទ្យាកាំជ្រួចស្ទាក់កំទេចធុនS-300 ទៅអោយស៊ីរីតែបានផ្អាកការបញ្ជូនអោយថែមទៀត និងថាវាអាចបែរផ្លូវទៅកាន់ទៅកន្លែងផ្សេង។ការព្រលយពាក្យនេះត្រូវបានគេមើលឃើញថាជាការគំរាមមួយក្នុងការបន្តបញ្ជូនបច្ចេកវិទ្យា S-300s ទៅអោយអ៊ីរ៉ង់ ដែលរុស្ស៊ីបានផ្អាកកាលពីប៉ុន្មានឆ្នាំមុនដោយសារមានសម្ពាធជាខ្លាំងពីអាមេរិក និងអ៊ីស្រាអែលនោះ។អន្តរាគមន៍របស់ពូទីនបានកើតឡើងមុនជំនួបកំពូល G20 ដែលលោកត្រូវទទួលរៀបចំធ្វើនៅថ្ងៃព្រហស្បត៍នៅទីក្រុងសេន ផេធឺស្ប៊ឺក។ ប្រព័ន្ធ S-300 ដែលសំដៅយន្តហោះ កាំជ្រួចបណ្តែត និងកាំជ្រួចផ្លោង នឹងធ្វើអោយការប៉ុនប៉ងយោធាដើម្បីបញ្ឈប់អ៊ីរ៉ង់កុំអោយផលិតគ្រាប់បែកនុយក្លេអ៊ែរណាមួយមិនអាចទៅរួចទេ បើគ្មានការឈ្លានពានពីកងទ័ពជើងគោក។ក្នុងពេលជាមួយគ្នា អនុរដ្ឋមន្ត្រីការបរទេសស៊ីរី លោកហ្វាយសាល មុកដាត បាននិយាយថាស៊ីរីនឹងប្រើគ្រប់វិធានការប្រសិនបើខ្លួនរងការវាយប្រហារដោយយោធាដែលដឹកនាំដោយអាមេរិក ហើយនឹងមិនចុះញ៉មទេ ទោះជាវានាំដល់"សង្គ្រាមលោកលើកទីបី"។លោកពូទីនបាននិយាយទៀតថាលោកនឹងគាំទ្រអន្តរាគមន៍យោធាប្រសិនបើវាត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងហួសពីការមន្ទិលដែលថារបបស៊ីរីបានប្រើអាវុធគីមីសម្លាប់មនុស្សជាង១ពាន់នាក់កាលពីខែមុន៕
រុស្ស៊ីស្រាប់តែធ្វើសមយុទ្ធប្រព័ន្ធ កាំជ្រួចមីស៊ីលការពារដែនអានកាស កម្លាំងការពារដែនអាកាសរបស់រុស្ស៊ី ADF រួមទាំងកងពលសហរដ្ឋរុស្ស៊ីបាន ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំសម្រាប់សកម្ម ភាពការពារការវាយប្រហារពីលើដែន អាកាសចូលមកទឹកដីរុស្ស៊ី ។ ការធ្វើ សមយុទ្ធរូបនេះ គឺដើម្បីបង្កើនការត្រៀម លក្ខណៈរបស់កម្លាំងកាំជ្រួចមីស៊ីលការ ពារដែនអាកាសក្នុងពេលដែលប្រទេស ជាតិស្ថិតក្នុងការគំរាមកំហែង ។អ្នកនាំពាក្យកងពលកាំជ្រួចមីស៊ីល ការពារដែនអាកាសរុស្ស៊ីវរសេនីយ៍ Alexei Zolotukhin បានប្រកាសឱ្យដឹងថា ការធ្វើ សមយុទ្ធដែលមានប្រកាសឱ្យដឹងជាមុន ដោយមានការចូលរួមពីប្រព័ន្ធកាំជ្រួច មីស៊ីលទំនើបៗបំផុតរបស់រុស្ស៊ីដែលមក ពី៦០កងពលនៅទូទាំងប្រទេស ។ លោក បន្ដទៀតថា រយៈពេលនៃការធ្វើសមយុទ្ធ កម្លាំងការពារដែនអាកាសបានរកឃើញ គោលដៅចំនួន១០ជាគោលដៅសិប្ប និមិត្ដចាត់ទុកថា គឺជាទីតាំងរបស់សត្រូវ ដល់កងកាំជ្រួចមីស៊ីលត្រូវតែវាយប្រហារ កុំឱ្យចូលមកទឹកដីរុស្ស៊ី ។ នៅក្នុងគោល ដៅសិប្បនិមិត្ដនោះ មានទាំងយន្ដហោះ ចម្បាំងកាំជ្រួចមីស៊ីលរបស់សត្រូវទៀត ផង ។ នៅពេលដែលឃើញយន្ដហោះ ចម្បាំងរបស់សត្រូវចូលមកដល់យន្ដ ហោះវាយស្ទាក់របស់រុស្ស៊ី Mic-31 បាន ហោះទៅស្ទាក់យន្ដហោះរបស់សត្រូវ ដោយមានកិច្ចសហប្រតិបត្ដិការជាមួយ កងពលកាំជ្រួចមីស៊ីលនានាទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពបំផុត ។ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែន អាកាសទំនើបបំផុតរបស់រុស្ស៊ី S-400 និង S-300 ក៏បានបាញ់ទៅលើគោលដៅ ព្រមទាំងប្រមាណ៥០គ្រាប់ដើម្បីកម្ទេច ទីតាំងកុំឱ្យសត្រូវតដៃរួច ។ក្រសួងការពារជាតិរុស្ស៊ីបានញ្ជាក់ ថា ការធ្វើសមយុទ្ធដោយចៃដន្យនេះ ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណរបស់ កម្លាំងទាហានការពារដែនអាកាសរបស់ មានការប្រុងប្រយ័ត្ន និងត្រៀមទប់ទល់ ហេតុការណ៍អាក្រក់បានដល់កំរិតណា ។ ចាប់តាំងពីប្រធានាធិបតីពូទីនឡើងកាន់ តំណែង រាល់ការធ្វើសមយុទ្ធយោធាមិន បានប្រកាសជាមុននោះឡើយ នៅពេល ដែលចង់ធ្វើគឺចាប់ផ្ដើមធ្វើឡើងភ្លាមៗ តែម្ដង។ ទាំងនោះហើយទើបធ្វើឱ្យកម្លាំង ទាហានមានការត្រៀមលក្ខណៈជានិច្ច ៕
នៅក្នុងផ្នែកនៃភាពចម្រុះ TMD ទំនើបបន្ថែមទៀតជាមួយតំណាងនៅទីនេះមានភាគច្រើនបំផុតប្រឆាំងយន្តហោះមីស៊ីល (សំ) S-400 និង S-300V4 ។ ពួកគេអាចដោះស្រាយក្នុងពេលដំណាលគ្នាជាមួយនឹង 16 គ្រាប់មីស៊ីលឬយន្តហោះសត្រូវ 24 ខណៈពេលដែលនាពេលបច្ចុប្បន្នសម្រាប់ C-400 ជាជួរអតិបរមានៃការកាប់បំផ្លាញគោលដៅត្រូវបានចម្ងាយ 250 គីឡូម៉ែត្រ (បន្ទាប់ពីការអនុម័តក្នុងអាវុធយុទ្ធភ័ណ្ឌមីស៊ីលនេះនឹង 40N6E 400 គីឡូម៉ែត្រ) និង C-300V4 - 400 គីឡូម៉ែត្រ។ ទោះយ៉ាងណាលោកសមនេះគឺនៅតែមិនអាចគ្របដណ្តប់ឿទុកចិត្ដវត្ថុរបស់រុស្ស៊ីនៅលើមីស៊ីលធុនមធ្យម, និងសូម្បីតែច្រើនដូច្នេះពីសត្រូវ ICBMs ក្បាលគ្រាប់។
កាំជ្រួចប្រឆាំងមីស៊ីលរបស់រុស្សីS-300និងS-400ចេញមកបង្អួតកម្លាំងក្នុងសមយុទ្ធយោធាដ៏ធំមិនធ្លាប់មានប្រពន្ធ័មីស៊ីលការពារដែនអាកាសដ៏ទំនើបរបស់រុស្សីធុនS-300និងS-400ត្រូវបានយកមកដាក់ពង្រាយ បង្ហាញជាសាធារណៈនៅក្នុងសមយុទ្ធយោធាដ៏ធំមិនធ្លាប់មានពីមុនមកបើគឹតតាំង ពីទសវត្សឆ្នាំ១៩៨០។វីដេអូឃ្លីបមួយដែលបង្ហោះដោយក្រសួងការពារជាតិរុស្សីបានបង្ហាញបំពង់កាំជ្រួចមួយហ្វូងដាក់តម្រៀប នៅលើរថយន្តដោយបង្វែរមុខឆ្ពោះទៅដែនអាកាសហើយនៅក្បែរនោះទាហានរុស្សីកំពុងត្រួតពិនិត្យប្រពន្ធ័រ៉ាដានៅក្នុងមជ្ឈមណ្ឌលបញ្ជា។ការបាញ់បង្ហោះក៏បានចាប់ផ្តើមបន្តិចក្រោយមក ដោយហ្វូងកាំជ្រចបានហោះទៅលើអាកាស ហើយវាដូ ចជាបានត្រៀមហើយស្រេចដើម្បីកំទេចយន្តហោះឬកាំជ្រួចមីស៊ីលណាមួយរបស់សត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។នៅក្បែរនោះក៏មានអាវុធធុនThe Pantsir –S missileដែលមានទួនាទីការពារតំប ន់ដាក់ពង្រាយការពារប្រពន្ធ័មីស៊ីលការពារដែនអាកាសធុនS-300និងS-400នោះផងដែរ។ ហេតដូច្នេះសូមកុំចង់សាកល្បងកម្លាំងជាមួយរុស្សីឲ្យសោះ៕
កាំជ្រួចការពារដែនអាកាស S-300 សង្គ្រាមវាយប្រហារប្រទេសស៊ីរី អាចគ្រាន់តែជាសមរភូមិ សាកល្បងសព្វាវុធទំនើបៗ រវាងរុស្ស៊ីនិងអាមេរិក ប្រទេសស៊ីរី ៖ ទន្ទឹមពេលដែលអា មេរិក បានប្តេជ្ញាប្រើកម្លាំងយោធា លើប្រទេសស៊ីរី បើទោះបីជាសម្ព័ន្ធមិត្តមួយចំនួន ហាក់ដូចជាកំពុងស្ទាក់ស្ទើរ គេសង្កេតឃើញមេដឹកនាំស៊ីរី បានព្យាយាមប្រមូលទិញ សព្វាវុធទំនើបៗពីប្រទេសរុស្ស៊ី មកទប់ទល់នឹងការវាយប្រហាររបស់អាមេរិក ដែលអាចកើតឡើងនាពេលខាងមុខ ។ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះ នៅក្នុងវិស័យឧស្សាហកម្មការពារជាតិរុស្ស៊ី បានឱ្យដឹងថា លោកអាល់ អាសាដ បានទូទាត់ទឹកប្រាក់ក្នុងកិច្ចព្រមព្រាង ទិញកាំជ្រួចមីស៊ីល ការពារដែនអាកាស S300 ដែលមានទឹកប្រាក់ ១ពាន់លានដុល្លារ និងកិច្ចព្រមព្រាង ទិញយន្ដហោះហ្វឹកហ្វឺនយន្ដហោះ ចម្បាំងវាយលុក ៣៦គ្រឿង ដែលមាន តម្លៃ ៥៥០លានដុល្លារទៀត ។ ជាមួយ នឹងការទូទាត់ប្រាក់កក់ពីមុននោះ រុស្ស៊ី អាចនឹងផ្ដល់កាំជ្រួចមីស៊ីល ការពារដល់ស៊ីរី ក្នុងពេលដែលស៊ីរី ត្រូវការជាចាំបាច់ សម្រាប់ទប់ទល់ ជាមួយលោកខាងលិច ដែលជាសត្រូវ គំរាមកំហែង ដល់ផលប្រយោជន៍របស់រុស្ស៊ីផងដែរ ។ តាមការប៉ាន់ប្រមាណ មួយបានឲ្យដឹងថា អាវុធរបស់រុស្ស៊ីកំពុងតែ ត្រូវបានប្រើប្រាស់ ក្នុងជួរទាហានរដ្ឋាភិបាលស៊ីរី មានរហូតដល់ជាង ៥០ភាគរយ ភាគច្រើនទិញមុនពេល សង្គ្រាមស៊ីវិលកើតឡើង។ ក្រុមអ្នកឯកទេស របស់អ៊ីស្រាអែលបានបញ្ជាក់ថា ស៊ីរីបានទិញប្រព័ន្ធកាំជ្រួចមីស៊ីលទំនើបៗខាងលើ រហូតដល់ ១៥០០ដើម និងជើងទម្រចល័ត ៥០គ្រឿងដែលអាច ដាក់ពង្រាយទីតាំងសំខាន់ៗ ដើម្បីទប់ទល់រាល់ការវាយប្រហារពីអាមេរិក។ ដោយឡែក កាំជ្រួចមីស៊ីល Tomahawk ប្រមាណ ៤០០ដើម ដែលអាមេរិក ត្រៀមវាយប្រហារមិនគ្រប់ សម្រាប់ការអេះរមាស់ឱ្យស៊ីរី នោះទេ ព្រោះតែស៊ីរីហាក់ ដូចជា គ្មានញញើត ខ្លាចការគំរាមកំហែងរបស់ អាមេរិកសូម្បីតែបន្ដិច នៅពេលដែលសម្ពន្ធអាមេរិក មួយចំនួនបានដកខ្លួនចេញពីគម្រោងវាយ ប្រហារស៊ីរី ក្នុង នោះមានទាំងអង់គ្លេស និងអង្គការណាតូ ។ បញ្ហានេះអាចធ្វើឱ្យអាមេរិក កាន់តែឯកោក្នុងការវាយប្រហារលើប្រទេសស៊ីរី ដោយសាររឿងប្រើប្រាស់អាវុធគីមី។ ក្នុងពេលនេះ អាមេរិកបញ្ជូននាវាចម្បាំង៥ គ្រឿងប្រភេទ Arleigh Burke បំពាក់កាំជ្រួចមីស៊ីល Tomahawk ទៅកាន់ដែនសមុទ្រមេឌីទែរ៉ាណេ ជាច្រកចូលក្នុងការវាយប្រហារស៊ីរី ។ កាំជ្រួចមីស៊ីល ដែលអាមេរិកត្រៀម វាយប្រហារស៊ីរី មានកម្លាំងផ្ទុះស្មើនឹងគ្រាប់ បែកទម្ងន់៤០០គីឡូក្រាមប៉ុណ្ណោះ ប៉ុន្ដែអាមេរិកបានបំផ្លោង ការពិតហួសហេតុពីសមត្ថភាព វាយប្រហាររបស់កាំជ្រួច មីស៊ីលនោះ ។ យ៉ាងណាក៏ដោយ រុស្ស៊ីក៏បានគំរាមកំហែង លោកខាងលិច ពីលទ្ធផលនៃការជ្រៀតជ្រែក ទៅលើប្រទេសស៊ីរី ដែលនឹងគ្មានលទ្ធផល ល្អនោះឡើយ៕
អីរ៉ងបញ្ជូនទាហាន១៧ពាន់នាក់ និងកាំជ្រួចមីស៊ីល S-300 ធ្វើសមយុទ្ធកម្លាំងទាហានបដិវត្តិអីរ៉ង បានចូលរួមនៅក្នុងការធ្វើសមយុទ្ធ ជាទ្រង់ទ្រាយធំ បាញ់គ្រាប់ពិត ដោយមានការសាកល្បងកាំជ្រួចមីស៊ីលការពារដែនអាកាស S-300 ទិញពីរុស្ស៊ីផងដែរ។ឧត្តមសេនីយ៍ FarzadEsmaili មេបញ្ជាការកងទ័ពអាកាសអីរ៉ងបានឲ្យដឹងថា នៅក្នុងការធ្វើសមយុទ្ធនេះ មានការចូលរួមពីកម្លាំងទាហានជាង១៧ពាន់នាក់ ដែលមានឈ្មោះថា Modafe in E Asman 7(ការពារដែនអាកាស) ត្រូវបានធ្វើឡើងនៅក្នុងតំបន់ធំទូលាយដល់ទៅ៤៩៦.០០០គីឡូម៉ែត្រក្រឡា ស្ថិតនៅឈូងមុទ្រ អូម៉ង។ឧត្តមសេនីយ៍ FarzadEsmaili បានបញ្ជាក់ថា កាំជ្រួចមីស៊ីល S-300 ដែលរុស្ស៊ី ទើបតែបានប្រគល់ឲ្យនោះ នឹងចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតនោះ។សារព័ត៌មាន Sputnik បានដកស្រង់ អ្នកឯកទេសវិភាគ នយោបាយនិងសន្តិសុខអីរ៉ង លោក AbouzasrBagheri បានបញ្ជាក់ថា មីស៊ីល S-300 បានដាក់ឲ្យប្រើប្រាសការពារដែនអាកាសប្រទេសនេះ។ លោកបញ្ចាក់ទៀតថា ចាប់តាំងពីពេលនេះទៅ ប្រព័ន្ធការពារដែនអាកាសខាងលើ និងបង្ហាញខ្លួនជាញឹកញាប់នៅក្នុងការធ្វើសមយុទ្ធ របស់កម្លាំងទាហានអីរ៉ង ។នៅដើមខែធ្នូ អគ្គរដ្ឋទូតអីរ៉ង់ប្រចាំនៅរុស្ស៊ី លោក Mehdi Sanaeiបានប្រកាសថា ទីក្រុងមូស្គូ បានសម្រេចនៅកិច្ចព្រមព្រៀងដោយបញ្ជូនកាំជ្រួចមីស៊ីល S-300 ទៅឲ្យអីរ៉ង ហើយកាំជ្រួចមីស៊ីលនោះស្ថិតនៅទីតាំងទ័ពអាកាស Khatam Al Anbiya ៕ ម៉ែវ សាធី
កម្លាំងទាហ៊ានអ៊ុយក្រែន បានដាក់ពង្រាយកងពលកាំជ្រួចមីស៊ីល S -300 ទៅកាន់តំបន់ Nilolaev និង Kherson ជាប់ព្រំដែនគ្រីមៀដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសរុស្ស៊ី។ព័ត៌មានខាងលើកើតឡើងក្រោយមួយថ្ងៃដែលបណ្តាញទូរទស្សន៍របស់អ៊ុយក្រែន បានផ្សាយថា រុស្ស៊ីបានបញ្ចូនអាវុធជាច្រើនចូលទៅកាន់ដំបន់គ្រីមៀ ក្នុងនោះមានទាំងអាវុធបរមាណូផងដែរ។ព័ត៌មានពីក្រុមចារកម្មអ៊ុយក្រែងបង្ហាញឲ្យឃើញថា នៅពេលនេះតំបន់គ្រីមៀដែលគ្រប់គ្រងដោយរុស្ស៊ីនោះ មានសព្វាវុធទំនើបជាច្រើនបានបញ្ចូនមកដល់ទីនេះ ក្នុងនោះមានរថក្រោះ ៣០គ្រឿង នាវាមុជទឹក៣គ្រឿង និងកាំជ្រួចមីស៊ីលទំនើប S-400 ១៥ដើម ។មន្ត្រីអ៊ុយក្រែន បញ្ចាក់ថា ស្ថានភាពកាន់តែតានតឹងក្រោយពេលដែលរុស្ស៊ី បានបញ្ចូនទាំងអាវុធបមរណូមកកាន់ទីនេះ។ កាលពីសប្តាហ៍កន្លងមកអ៊ុយក្រែន ក៏បានប្រកាសថា បានត្រៀមលក្ខណធ្វើសង្គ្រាមនៅតំបន់ភាគខាងកើត ក្រោយពេលរុស្ស៊ីបានចោទប្រកាន់ថា ចារកម្មអ៊ុយក្រែនឡើងគម្រោងវាយប្រហារភេរវកម្មនៅតំបន់គ្រីមៀ។សហគមន៍អន្តរជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីភាពតានតឹងដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Walter Steinmeier បានជម្រុញឲ្យប្រទេសទាំងពីររក្សាការអត់ធ្មត់ចៀសវាងហេតុការអាក្រក់ជាងនេះ។កន្លងមករដ្ឋាភិបាលទីក្រុងគៀវ ស្នើរកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ប្រសិនបើភាពតានតឹងនៅតែបន្តទៅ បានចោទអាជ្ញាធរអ៊ុយក្រែន ថា ជាអ្នកចាត់ចែងឲ្យមានការប៉ុនប៉ងប្រព្រឹត្តអំពើភេរវកម្មនៅលើទឹកដីគ្រីមៀ។
No comments:
Post a Comment