នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, January 1, 2022

ផ្លូវជាតិលេខ ១១ --ផ្លូវអាស៊ានលេខ ១១

  1. ផ្លូវជាតិលេខ ១ 👈 ផ្លូវជាតិលេខ ២ 👈 ផ្លូវជាតិលេខ ៣ 👈 ផ្លូវជាតិលេខ ៤ 👈 (ផ្លូវជាតិលេខ ៤៨ ផ្លូវជាតិលេខ ៤១ផ្លូវជាតិលេខ ៥ 👈 ផ្លូវជាតិលេខ ៦ 👈 ផ្លូវជាតិលេខ ៧ 👈 ផ្លូវជាតិលេខ ៨ 👈 ផ្លូវជាតិលេខ ៩ 👈 ផ្លូវជាតិលេខ ១០ 👈 ផ្លូវជាតិលេខ ១១ 👈
  2. ប្រព័ន្ធផ្លូវ ក្រវ៉ាត់ព្រំដែន កម្ពុជា
  3. ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត
  4. ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ
  5. វិស្វកម្ម ស្ថាបនា ​ផ្លូវ​ក្រវាត់​ព្រំដែន​
  6. ប្រព័ន្ធភស្តុភារកម្ម នៃព្រះរាជាណាចក្រ កម្ពុជា

ផ្លូវជាតិលេខ ១១ ដែលតភ្ជាប់អ្នកលឿងទៅផ្លូវជាតិលេខ៧ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានប្រវែងជិត១០០គីឡូម៉ែត្រ ក្រុងព្រៃវែង នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកនេះ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ឯកអគ្គរដ្ឋទូតចិន Wang Wentian នឹងអមដំណើរលោកនាយករដ្ឋមន្រ្តី ។ ផ្លូវ​នេះ​ត្រូវ​បាន​សាង​សង់​ក្នុង​ទឹក​ប្រាក់​ជិត ១០០​លាន​ដុល្លារ។លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង មានប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ពីអ្នកលឿង (ប្រសព្វផ្លូវជាតិលេខ១) ស្ថិតក្នុងភូមិ៤  ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង (ប្រសព្វផ្លូវជាតិលេខ៧) ស្ថិតក្នុងភូមិស្លាតុង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រវែងផ្លូវជាតិសរុប ៨៦.៦៨ គីឡូម៉ែត្រ ដែលមាន៦៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តព្រៃវែង ២១.៦៨ គីឡូម៉ែត្រ កាត់ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង ៩.៨០ គីឡូម៉ែត្រ។យោងតាមឯកឧត្តមទេសរដ្ឋមន្ត្រី ផ្លូវជាតិលេខ១១ ជាផ្លូវបេតុង AC កម្រាស់ ៥សង់ទីម៉ែត្រ ហើយក៏មានការលើក និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ដល់ ១១ម៉ែត្រ ដោយមានស្រទាប់គ្រឹះកម្រាស់ ៦០សង់ទីម៉ែត្រ ទាំងខាងលើ និងខាងក្រោម។ ទទឹងផ្លូវប្រវែងមាន ១១ម៉ែត្រ ដោយមានទទឹង ៧ម៉ែត្រ សម្រាប់យានជំនិះ ដែលបែងចែកជា ២គន្លង គឺគន្លងទោចក្រយានយន្ត និងគន្លងផ្លូវ។ ស្ពាន​ថ្មី​ចំនួន​២​ដែល​មាន​ប្រវែង​សរុប​១៤០​ម៉ែត្រ ក៏​ត្រូវ​បាន​សាងសង់​រួម​ជាមួយ​នឹង​សំណង់​ស៊ីវិល និង​សំណង់​បន្ថែម​ផ្សេងទៀត​។ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន China Bridge and Road Corporation (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Technical Consulting ដោយមានរយៈពេលសាងសង់ចំនួន ៤៤ ខែ។ ប៉ុន្តែ ការសាងសង់ជាក់ស្តែងបានចំណាយពេលត្រឹមតែ៣០ ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៧ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ គឺលឿនជាងការគ្រោងទុក ១៤ ខែ។សម្រាប់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ក៏ជាបណ្តាញផ្លូវដ៏សំខាន់ផងដែរ។ លោកទេសរដ្ឋមន្រ្តី ចាន់ថុល បានចាត់ទុកផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង ជាចំណងដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាពលរដ្ឋខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសប្រើប្រាស់ទូទៅ៕

ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឹង) ដែលមានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រចាប់ពីអ្នកលឿង (ចំណុចប្រសព្វផ្លូវជាតិលេខ ១) ខេត្តព្រៃវែងដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ ៧) ខេត្តត្បូងឃ្មុំ។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។

ផ្លូវជាតិលេខ១១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ជាខ្សែផ្លូវតភ្ជាប់រវាងផ្លូវរបៀងសេដ្ឋកិច្ចពីរដ៏មានសក្តានុពលរបស់មហាអនុតំបន់ មេគង្គរួមមាន៖ ១-ផ្លូវអាស៊ានហាយវ៉េយ(AH1) តភ្ជាប់ពីព្រំដែនកម្ពុជា-ថៃ(ប៉ោយប៉ែត) តាមផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាមនៅច្រកបាវិត ដែលភ្ជាប់ផ្លូវ ជាតិលេខ១១ ត្រង់ចំណុច អ្នកលឿង និង ២-ផ្លូវអាស៊ានហាយវ៉េ(AH11) តភ្ជាប់ពីព្រំដែនកម្ពុជា-ឡាវ កាត់តាមផ្លូវជាតិ លេខ៧ ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៦ ត្រង់ស្ពានព្រែកតាមាក់ ឆ្លងកាត់រាជធានីភ្នំពេញ និងចុះទៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤៕

ផែនទីគម្រោងផ្លូវដែក នៅកម្ពុជា
ផែនទី បណ្តាញផ្លូវទ្វីបអាស៊ី ( ផ្លូវអាស៊ាន) ឆ្លងកាត់ប្រទេស កម្ពុជា (ផ្លូវអាស៊ានលេខ ១១)
ផែនទី បណ្តាញផ្លូវទ្វីបអាស៊ី ( ផ្លូវអាស៊ាន) ឆ្លងកាត់ប្រទេស កម្ពុជា (ផ្លូវអាស៊ានលេខ ១១)
ផែនទី បណ្តាញផ្លូវទ្វីបអាស៊ី ( ផ្លូវអាស៊ាន) ឆ្លងកាត់ប្រទេស កម្ពុជា (ផ្លូវអាស៊ានលេខ ១១)

No comments:

Post a Comment