នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, January 1, 2022

ផ្លូវជាតិលេខ ១

  1. ផ្លូវជាតិលេខ ១ 👈 ផ្លូវជាតិលេខ ២ 👈 ផ្លូវជាតិលេខ ៣ 👈 ផ្លូវជាតិលេខ ៤ 👈 (ផ្លូវជាតិលេខ ៤៨ ផ្លូវជាតិលេខ ៤១ផ្លូវជាតិលេខ ៥ 👈 ផ្លូវជាតិលេខ ៦ 👈 ផ្លូវជាតិលេខ ៧ 👈 ផ្លូវជាតិលេខ ៨ 👈 ផ្លូវជាតិលេខ ៩ 👈 ផ្លូវជាតិលេខ ១០ 👈 ផ្លូវជាតិលេខ ១១ 👈
  2. ប្រព័ន្ធផ្លូវ ក្រវ៉ាត់ព្រំដែន កម្ពុជា
  3. ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត
  4. ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ
  5. វិស្វកម្ម ស្ថាបនា ​ផ្លូវ​ក្រវាត់​ព្រំដែន​
  6. ប្រព័ន្ធភស្តុភារកម្ម នៃព្រះរាជាណាចក្រ កម្ពុជា
ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ១ ពីភ្នំពេញទៅព្រំដែនប្រទេសវៀតណាម កាត់តាមអ្នកលឿង និងខេត្តព្រៃវែង ស្វាយរៀងប្រវែង១៦៧,១០គីឡូម៉ែត្រ។ នៅភ្នំពេញផ្លូវជាតិលេខ ១ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ២ ត្រង់ស្ពានព្រះមនីវង្ស

ផ្លូវជាតិលេខ១ គឺជាផ្លូវអន្តរជាតិដ៏សំខាន់មួយរបស់កម្ពុជា ដែលតភ្ជាប់ពីទីក្រុងភ្នំពេញ កម្ពុជា ទៅកាន់ទីក្រុងហូជីមិញ វៀតណាម ហើយក៏ជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េ តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង តភ្ជាប់រវាងទីក្រុងបាងកក ភ្នំពេញ ហូជីមិញផងដែរ។ ផ្លូវជាតិលេខ ១ មានប្រវែងសរុប ១៦៧ គីឡូម៉ែត្រ (ភ្នំពេញ-អ្នកលឿងប្រវែង ៥៦ គីឡូម៉ែត្រ និង អ្នកលឿង-បាវិតប្រវែង ១១១ គីឡូម៉ែត្រ) ត្រូវបានស្ថាបនាឡើងវិញដោយកម្ចីហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមមានការសាងសង់ស្ពានអ្នកលឿង ដែលជាស្ពានខ្សែកាប និងវែងជាងគេបង្អស់នៅកម្ពុជា ដែលបានបញ្ចប់នៅឆ្នាំ២០១៥។

ផ្លូវជាតិ​លេខ១រីកចម្រើនអ្វីខ្លះហើយមកទល់ពេលនេះ? បន្ទាប់ពីការជួសជុលស្ថាបនា និងពង្រីកឱ្យធំជាងមុនផ្លូវជាតិលេខ១នាពេលបច្ចុប្បន្ន កំពុងតែបង្ហាញភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នៅតាមដងវិថីយើងឃើញមានហាងទំនើបៗជាច្រើនកំពុងតែរីកដុះដាលជាបន្តបន្ទាប់ និងបានកែប្រែតំបន់នេះក្លាយទៅជាតំបន់មួយដ៏ស៊ីវីល័យ និងទំនើបមិនចាញ់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅកណ្ដាលទីក្រុងឡើយ។

ផ្លូវជាតិលេខ១នេះស្ថិតនៅក្នុងគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១របស់ចិន និងបានលាតត្រដាងនូវវត្តមានសំណង់អគារពាណិជ្ជកម្ម និងបុរីជាច្រើននៅទីនោះដោយសារតែតំបន់នោះមានសក្តានុពលខ្ពស់ និងមានភាពងាយស្រួលក្នុងការរស់នៅខ្យល់អាកាសល្អ និងត្រជាក់ត្រជុំដែលជាទីប្រាថ្នារបស់អ្នកដែលចង់បានលំនៅដ្ឋានសម្រាប់រស់នៅ ។
១. ផ្សារ​សហគមន៍បែបទំនើប និងស៊ីវីល័យ

ចម្ងាយប្រមាណប្រហែលជា៣គីឡូម៉ែត្រពីស្ពានច្បារអំពៅ លោកអ្នកនឹងឃើញផ្សារទំនើបមួយ នៅខាងឆ្វេងដៃទើបតែនឹងបើកដំណើរការគឺ The Park Community Mall ដែលមានលក្ខណៈស្រដៀង TK Avenue និងនៅខាងស្ដាំដៃ យើងឃើញមានភោជនីយដ្ឋានទំនើបៗ និងហាងលក់សម្លៀកបំពាក់ ព្រមទាំងហាងទំនិញផ្សេងៗទៀតផង។
២. គម្រោង​ផ្សារ​ទំនើប​ ECO Mall

គម្រោង​ផ្សារទំនើប​ដ៏ធំបែបចម្រុះ​មួយនេះគឺស្ថិត​នៅជាប់ នៅតាមបណ្តោយផ្លូវជាតិ​លេខ​១លើផ្ទៃដី​៦ហិកតា និង​មាន​ផ្ទៃ​សំណង់​សរុប២៦​ម៉ឺន​៨​ពាន់​ម៉ែត្រក្រឡាដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ​២០២១ ខាងមុខនេះ​។​ គម្រោង​ផ្សារទំនើប​នេះនឹង​នាំយកមក​នូវ ភាពសម្បូរ​បែប​ជាមួយនឹង​បែបផែន​ជីវិតទំនើប​ទាន់សម័យ​ និង​ពេញនិយម​ផងដែរ​ ។
៣. គម្រោងទីក្រុង​រណបថ្មី​នៅលើដីកោះនរា

កោះនរា​នឹងត្រូវ​បានកែប្រែមុខមាត់​ថ្មី​បន្ទាប់​ពី​ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុន​វិនិយោគ និងអភិវឌ្ឍន៍ដ៏ធំ​របស់កម្ពុជា​មានគម្រោង​អភិវឌ្ឍ​ទៅជាទីក្រុងរណបដូច​ទីក្រុងកោះពេជ្រលើ​ផ្ទៃដី​ទំហំ​១០០​ហិកតា។
៤. គម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ (Prince Manor Resort)

ក្រុមហ៊ុន​ព្រីនស៍ជាក្រុមហ៊ុនយក្សមួយ​ធ្លាប់វិនិយោគលើវិស័យ​ខុនដូ សណ្ឋាគារ ធនាគារ និងអគារពាណិជ្ជកម្មក៏បានបោះទុនវិនិយោគធ្វើ​មជ្ឈមណ្ឌលកម្សាន្ត​មួយ​នៅលើទឹកដីកោះប្រាក់តាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះសាងសង់ឡើងនៅលើផ្ទៃដីជាង ១៣ហិកតា ។
៥. គម្រោង​បុរីនានា

ផ្លូវជាតិ​លេខ​១​ មាន​គម្រោងបុរីជាច្រើនដូចជា៖ បុរីប៉េងហួត បុរីហេងមានជ័យ (ក្នុងសង្កាត់និរោធ) បុរិ​ហាយធិច បុរី​សម្បត្តិមានហេង បុរី​លឹមឈាងហាក់ បុរី​មង្គល​ភ្នំពេញ (នៅជិតផ្សារ​ព្រែក​ឯង) និងសំណង់លំនៅដ្ឋាន​ផ្សេងៗទៀតផងដែរ ។

ក្រៅពីគម្រោងទាំងនោះក៏មានសំណង់អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ ធនាគារ និងកន្លែងកម្សាន្តតូចធំ កំពុងតែមានសន្ទុះកើនឡើងផងដែរ ៕

Wikipedia National Highway 1 or National Road No.1 (10001) is one of the national highways of Cambodia. With a length of 167.10 km (103.83 mi), it connects the capital of Phnom Penh, through Prey Veng Province, with Bavet, Svay Rieng Province and the border with Vietnam.[1]

In 1981, Cambodia opened a newly repaired section of National Highway 1 to the Vietnamese border, the road having suffered damage during the Cambodian Civil War years. In April 2015, Tsubasa Bridge (also known as the Neak Loeung Bridge), a 2.2 km cable-stayed bridge with a single carriageway road, was opened replacing the ferry crossing service which was required to cross the Mekong River on National Road 1. It remains the longest bridge across the Mekong River in Cambodia. The bridge was built with assistance from the Japanese government totaling approximately $127 million US dollars. [2] In Phnom Penh the road converges with National Highway 2 near Monivong Bridge.

No comments:

Post a Comment