ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Monday, March 2, 2020

តម្លៃ ស្ថាបនា និងថែទាំងផ្លូវថ្នល់

បើតាម​ច្បាប់​ស្តីពី​ផ្លូវថ្នល់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រភេទ​ផ្លូវថ្នល់​បាន​បែង​ចែង​ជា​៦​ប្រភេទ 
  1. ទី​១ ផ្លូវ​ល្បឿន​លឿន​,
  2. ទី​២ ផ្លូវជាតិ​,
  3. ទី​៣ ផ្លូវ​ខេត្ត​ (ផ្លូវ​ខេត្ត សំដៅ​ដល់​ផ្លូវ​ដែលមាន​ចរាចរណ៍​មធ្យម ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះទៅកាន់​ទីរួមស្រុក ខណ្ឌ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅកាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកព្រំដែន​ទ្វេភាគី តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​មធ្យម​ផ្សេងទៀត​។​
  4. ទី​៤ ផ្លូវ​ជនបទ​ (ចំពោះ​ផ្លូវ​ជនបទ គឺ​សំដៅ​ដល់​ផ្លូវ​ដែល​ភ្ជាប់​ពី​ផ្លូវជាតិ ផ្លូវ​ខេត្ត ឆ្ពោះទៅកាន់​ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជន​ឃុំ សង្កាត់ និង​ភូមិ ។ ឬ​ជា​ផ្លូវ​ដែល​ភ្ជាប់ ពី​ភូមិ ទៅ​ភូមិ -​ផ្លូវ​ក្នុងភូមិ​)
  5. ទី​៥ ផ្លូវ​រាជធានី ផ្លូវ​ក្រុង និង​ផ្លូវ​ទីប្រជុំជន​,
  6. ​ទី​៦​គឺ​ប្រភេទ​ផ្លូវ​ផ្សេងៗ​ទៀត​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​។ បើតាម​ច្បាប់​ផ្លូវគោក មាត្រា​៤ ឆ្នាំ​២០១៥ បានឱ្យ​និយមន័យ​ក្នុងចំណោម​ផ្លូវ​ទាំងនេះ​ថា​៖ ផ្លូវជាតិ សំដៅ​ដល់​ផ្លូវ​ដែល​ចរាចរណ៍​ច្រើន ពោលគឺ​ផ្លូវ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ទី​រួម​ខេត្ត​នីមួយៗ​នៅ​ទូទាំងប្រទេស​។
ប្រភេទផ្លូវថ្នល់​នៅកម្ពុជា 
គោលការណ៍ណែនាំ ជួលជួល និង ថែទាំ ផ្លូវថ្នល់ ក្រសួង 👈
ការដេញថ្លៃគម្រោងផ្លូវថ្នល់ក្រុងព្រះសីហនុ👈
ការប្រកាសដេញថ្លៃសាងសង់កំពត ឧត្តរមានជ័យ ស្ពាន👈
តម្លៃ ស្ថាបនា និង ថែទាំងផ្លូវថ្នល់
បញ្ជីតម្លៃសម្ភារៈសំណង់ ១ 👈
បញ្ជីតម្លៃសម្ភារៈសំណង់ ២ 👈
វិធីសាស្រ្តជួសជុលស្ពាន 👈
សេចក្តីជូនដំណឹងអំពីការដេញថ្លៃ 👈
សំណើរសុំអមុត្តចរចារតម្លៃសាងសង់ 👈
តារាងដេញថ្លៃគម្រោងសាងសង់នានា 👈

សេចក្តីប្រកាសដេញថ្លៃការសាងសង់ផ្លូវថ្នល់ និងទ្វារទឹក

ការពិពណ៌នា
អង្គការស្អាតកម្ពុជា គឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុង​សហគមន៍ដោយលើកកំពស់គុណភាពទឹក អនាម័យសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យា និងការអប់រំសមស្រប។ អង្គការស្អាតកម្ពុជាត្រូវការស្វែងរក និងជ្រើសរើសជាង សាងសង់ផ្លូវថ្នល់ និងទំនប់ទឹកចំនួនពីរកន្លែងដែលមានឈ្មោះ និងអាសយដ្ឋានដូចខាងក្រោម៖
  1. ១. ទំនប់តាសោ ស្ថិតនៅភូមិអូស្លែង ឃុំដំណាក់កន្តួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត  សាងសង់ផ្លូវថ្នល់មានបណ្ដោយប្រវែង១,១០០ម៉ែត្រ, ទទឹងប្រវែង៤ម៉ែត្រ, ជើងទេបាតក្រោម​៦ម៉ែត្រ, កំពស់ប្រវែង៣ម៉ែត្រ, ឈូសឆាយ ទំនប់ និងចាក់ដីសកម្រាស់ ០.៥ម៉ែត្រដោយមានក្រាលគ្រួសក្រហម ០.២ម៉ែត្រដោយមានកិនបង្ហាប់តាមស្ដង់ដាទំនប់ និងថ្នល ធ្វើទ្វារទឹកមានបណ្ដោយប្រវែង៤ម៉ែត្រ, កំពស់ប្រវែង៣.៥ម៉ែត្រ, ប្រវែងទទឹង៤ម៉ែត្រ, ទ្វារងាប់ប្រវែង២ម៉ែត្រ
  2. ២. ទំនប់ច្រកកែស ស្ថិតនៅភូមិច្រកកែស, ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត សាងសង់ផ្លូវថ្នល់មានបណ្ដោយប្រវែង១,៤០០ម៉ែត្រ, ទទឹងប្រវែង៤ម៉ែត្រ, ជើងទេរបាតក្រោម៦ម៉ែត្រ, កំពស់៣.៥ម៉ែត្រ ឈូសឆាយទំនប់និង ចាក់ដីសកម្រាស់០.៥ ម៉ែត្រដោយមានក្រាលគ្រួសក្រហម០.២ម៉ែត្រ ដោយមានកិនបង្ហាប់តាមស្ដង់ដាទំនប់ និងថ្នល់ ធ្វើទ្វារទឹកបណ្ដោយប្រវែង៤ម៉ែត្រ, កំពស់ប្រវែង៣.៥ម៉ែត្រ, ប្រវែងទទឹង៤ម៉ែត្រ, ទ្វារងាប់ប្រវែង២ម៉ែត្រ
  3. ៣. ទំនប់ត្រពាំងសាមសិប ស្ថិតនៅភូមិដំណាក់ទ្រព្យខាងជើង, ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត សាងសង់ផ្លូវថ្នល់មានបណ្ដោយប្រវែង១,១៥០ម៉ែត្រ, ទទឹងប្រវែង៤ម៉ែត្រ, ជើងទេរបាតក្រោម៦ម៉ែត្រ, កំពស់២ម៉ែត្រ ឈូសឆាយទំនប់ និង ចាក់ដីសកម្រាស់០.៥ ម៉ែត្រដោយមានក្រាលគ្រួសក្រហម០.២ម៉ែត្រ ដោយមានកិនបង្ហាប់តាមស្ដង់ដាទំនប់ និងថ្នល់ ធ្វើទ្វារទឹកបណ្ដោយប្រវែង៤ម៉ែត្រ, កំពស់ប្រវែង២ម៉ែត្រ, ប្រវែងទទឹង៤ម៉ែត្រ, ទ្វារងាប់ប្រវែង១.៥ម៉ែត្រ
លក្ខខណ្ឌនៃការជ្រើសរើសៈ
  • ជាជាងសាងសង់ផ្ទាល់ និងជាជាងដែលមានបទពិសោធន៍យូរឆ្នាំក្នុងការសាងសង់ផ្លូវថ្នល់ ធ្វើទ្វារទឹក និងជីកស្រះទឹក ទៅតាមស្តង់ដា និងតំរូវតាមប្លង់គម្រោងរបស់អង្គការស្អាតកម្ពុជាដែលបានផ្ដល់ជូន។
  • ការដាក់ដេញថ្លៃមកអង្គការស្អាតកម្ពុជាមិនមែនជាសាច់ញាតិនឹងគ្នា។ (ឧទាហរណ៍ៈឪពុក និងកូនជាងនៅក្នុងក្រុមតែមួយ...)
  • អាស្រ័យដូចបានជំរាបជូនខាងលើសូមលោក លោកស្រីដែលមានចំណាប់អារម្មណ៏ក្នុងការដេញថ្លៃខាងលើនេះសូម ទំនាក់ទំនង លោកយន់ យុទ្ធា ០១០ ៤៥៦ ៩៧០ និងលោកប្រធាន ស្វែងរកមូលនិធិ នៃអង្គការស្អាតកម្ពុជា លោក ចាន់ មន្ទី ០១២ ៩៩០ ៣៣៦ ។
  • ការទទួលពាក្យដាក់ដេញថ្លៃនេះនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។
  • ចំណាំៈ ត្រូវការមើលគម្រោងប្លង់សូមទាក់ទងលេខទូរស័ព្ទខាងលើ និងសូមទៅមើលទីតាំងអោយបានច្បាស់មុននឹង ដេញថ្លៃ។
គម្រោង​នេះ ឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ដោយ​ធ្វើការបែងចែក​ជា៣​កំណាត់​ផ្លូវធំៗមាន​ដូចជា៖ -កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តី​បីកួរស្រូវ ដែលមាន​ប្រវែង ៨,៧​គ.ម។ ពង្រីកពី ២គន្លង ទៅ ៤គន្លង ដែលនៅ​តំបន់​ទីប្រជុំជន ប្រវែង ៤,៣គ.ម មាន​ទទឹង​ផ្លូវ ១៥ម និង​ក្រៅ​តំបន់​​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០,៥ម។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមានកម្រាស់​ ១២ស.ម។ -កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​ស្រ្តីបីកួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣,៨១គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២គន្លង និង​ទទឹង ១៣ម ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់ ១០ស.ម។ -កំណាត់​ទី៣៖ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម (ផ្លូវជាតិ​លេខ២២) ដែលមានប្រវែង​ ៩,៦គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ម ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ​១០​សម​៕

No comments:

Post a Comment