២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Tuesday, January 27, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៦

 Sony Sin 23m  · ប៉ែកខាងលិចសៀម មីយ៉ាន់ម៉ាកំពុងវាយលុកយ៉ាងខ្លាំង ខណៈថ្ងៃនេះគណប្រតិភូសៀមប្រញាប់ប្រញាល់រត់មកចរចារជាមួយកម្ពុជានៅប៉ោយប៉ែតយ៉ាងតក់ក្រហល់ នេះជាឱកាសយើងដាក់លក្ខខណ្ឌ និងសង្ឃឹមថាមិនចាញ់ការលួងលោម ព្រោះចិត្តសប្បុរសនេះ យើងផ្ដល់ឲ្យចោរគ្រប់គ្រាន់ហើយ..!

Prak Vanda 11h  · ចប់បេសកកម្មផ្ដល់ព័ត៌មានអំពី នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក USS Cincinnati (LCS 20) ដែលចូលសំចត និងទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាមកម្ពុជា។ រូបភាព ៖

 Feed posts ហ៊ុល ម៉ារ៉ា is with Hul Mara. 48m  · ប្រធានសន្តិសុខថៃដាក់ពាក្យប្តឹងលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែនពីបទធ្វេីអោយមានការប៉ះទង្គិចតាមព្រំដែន😂ប្រភពខ្លៅសុត !

ក្រសួងការពារជាតិ

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ 

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ ព្រមទាំងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ 

គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមក សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ - ខេត្តបន្ទាយមានជ័យ, ព្រះរាជាណាចក្រកម្ពុជា

Press Release

Unofficial Translation

H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following: 

On the afternoon of January 27, the Secretariat of the Cambodia-Thailand Regional Border Committee (RBC) convened at the Poipet International Border Checkpoint, between Cambodia's 5th Military Region and Thailand’s 1st Army Area. The Cambodian delegation was led by Major General Sar Kimpak, Chief of the RBC Secretariat (Cambodia), while the Thai delegation led by Major General Phittayakool Pothisuwan, Chairman of the RBC Secretariat (Thailand). During the session, both sides discussed key agendas and exchanged documentation in preparation for the upcoming Special Meeting of the Cambodia-Thailand RBC, scheduled for January 29, 2026.

This meeting was conducted in accordance with the spirit of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) held on December 27, 2025. The primary objective is to ensure the full and effective implementation of the Joint Statement, foster mutual trust, and maintain peace and stability along the border to facilitate a return to normalcy.

It is also worth noting that the RBC Secretariat meeting is scheduled from January 27 to 28, 2026, under the observership of the ASEAN Observer Team (AOT) of Cambodia and Thailand.

January 27, 2026, Banteay Meanchey, Cambodia.


Sithy Chhun Page

ថ្ងៃទី២៧ខែមករាឆ្នាំ២០២៦ (សៀម យកដីខ្មែរ ៤១ កន្លែង)នេះបើតាមលោក អ៊ុំ សំអាន រាបរាប់ដូចតទៅនេះ 

បើតាមព័ត៌មានពីទាហានខ្មែរនៅជួរមុខនិងព័ត៌មានដែលយើងទទួលបាន យើងអាចសរុបពីទីតាំងដែលកម្ពុជាបាត់បង់ បន្ទាប់ពីសង្រ្គាមខ្មែរ-ថៃចំនួន២១ថ្ងៃគឺទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន ៤១ទីតាំង ដែលរួមមាន៖

១. ប្រាសាទតាមាន់ធំ 

២. ប្រាសាទតាមាន់តូច 

៣. ប្រាសាទតាក្របី 

៤. ប្រាសាទខ្នារ 

៥. ច្រកអានសេះ 

៦. ភ្នំ៣៥០ 

៧. ភ្នំ២២៥ 

៨. ភ្នំ៥០០ 

៩. ភ្នំ៣២៣ 

១០. ភ្នំ៦៧៧ 

១១. ភូមិជោគជ័យ 

១២. ភូមិព្រៃចាន់ 

១៣. ភ្នំតាថង

១៤. អូរភ្លុកដំរី (ផ្ទះបីខ្នង)

១៥. តំបន់ចរ១

១៦. ថ្មដា (ច្រកព្រំដែនជ័យជំនះឬច្រក៥៦)

១៧. ភ្នំទ្រព្យ 

១៨. ថ្មដូន 

១៩. អូរស្មាច់

២០. ភ្នំប៉ោយ

២១. បឹងត្រកួន

២២. ភ្នំ ៤០០

២៣. អូរខ្លាឃ្មុំ (ភ្នំ២៨៤)

២៤. ផ្ទះតាម៉ុក ( ជាំតែ-បុស្បូវ)

២៥. អូរផ្កាស្នេហ៍

២៦. តាថាវ

២៧. ជប់អង្គុញ

២៨. ចូកគ្រួស

២៩. បុស្បូវ

៣០. ជាំតែ

៣១. ដើមត្រាង

៣២. ដំណាក់ស្តេច

៣៣. តាសុឹម (កំពូលភ្នំ)

៣៤. ចាក់ច្រែង (កំពូលភ្នំ)

៣៥. ថ្ម៣ដុំ (កំពូលភ្នំ)

៣៦. ភ្នំរ៉ើង

៣៧. ភ្នំបក្សីចាំក្រុង

៣៨. តំបន់កអណ្តើក

៣៩. ភ្នំគីង្គក់ 

៤០. តំបន់កសេះ

៤១. ភ្នំព្រលានសាទុំ

ទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរចំនួន ១៣ទីតាំងដែលមិនបាត់បង់ដោយសារសង្រ្គាមរួមមាន៖ ប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០  ៥មករា វាលឥន្រ្ទីយ៍ ភ្នំតាង៉ោល បង្គោល៨ មុំបី ព្រលានថ្ម សំបុកឃ្មុំ តំបន់៧៥ ភ្នំ៣៣៣ និង ភ្នំ៣៩៨ ។

ដូច្នេះទីតាំងដែលច្បាំងគ្នាឬផ្ទុះសង្រ្គាមគឺកម្ពុជាបាត់បង់ ៤១ទីតាំងនិងរក្សាបាន១៣ទីតាំង។

ទឹកដីខ្មែរចំនួន៤១ទីតាំងដែលទាហានថៃកំពុងគ្រប់គ្រងគឺមានទំហំរាប់រយគីឡូម៉ែត្រការ៉េទៅរាប់ពាន់គីឡូម៉ែត្រការ៉េ។ ថៃកំពុងឈ្លានពានទឹកដីខ្មែរហួសពីផែនទីខ្នាត ១/៥០ ០០០ របស់ខ្លួនទៅទៀត។


I Love Cambodia Hot News

ស្ថានភាពបច្ចុប្បន្ន ប្រសិនបើសៀមវាគឃ្លើនបើកសង្គ្រាមលើកទី៣ជាមួយកម្ពុជាគឺសៀមនឹងជួបគ្រោះធំហើយ ព្រោះខ្ញុំយល់ថា ខាងភូមាក៏គេរង់ចាំ និងបានត្រៀមខ្លួនរួចហើយរង់ចាំតែឱកាសតែប៉ុណ្ណោះ ។ កន្លងមកការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលភូមា និងក្រុមបំបែកខ្លួនការ៉ែនគឺជារឿងផ្ទៃក្នុងរបស់ភូមា តែក្រោយពីការ៉ែនប្រកាសបំបែករដ្ឋដោយជោគជ័យក៏លេចចេញរូបរាងច្បាស់ថា ថៃជាអ្នកនៅពីក្រោយពេញមុខតែម្តង ។ នេះហើយដែលជាការធ្វើឲ្យភូមាអស់មន្ទិល ហើយនឹងសម្រេចចិត្តដោយឥតសង្ស័យក្នុងការវ៉ៃថៃ ។ តើសៀមវាហ៊ានបើកសង្គ្រាមលើកទី៣ជាមួយកម្ពុជាទេ ? ប្រសិនបើវាហ៊ានមែន កម្ពុជាក៏គ្មានជម្រើសណាផ្សេងដែរគឺវ៉ៃតប ទប់ទល់ដោយស្របច្បាប់ ហើយប្រហែលជាបើកការវ៉ៃទ្រង់ទ្រាយធំជាងលើកទី១ និងទី២ផង ដើម្បីយកទីតាំងទាំងប៉ុន្មានដែលសៀមវាចូលមកកាន់កាប់ក្រោយបទឈប់បាញ់មកវិញផងដែរ ។ នៅពេលនោះភូមាក៏ឆក់ឱកាសវ៉ៃក្នុងពេលតែមួយតែម្តង ។ យកល្អបើភាគខាងត្បូងថៃបើកការវ៉ៃបំបែកខ្លួនថែមទៀតគឺពិតជាល្អ ដើម្បីបំបាក់ធ្មុងអាចោរសៀមឲ្យវាបាក់ក្នុងពេលតែមួយតែម្តង ៕


បងរ៉ា-Bong Ra 1d  · អក្សរស្នាដៃបងប្រុសជាលន់ យាន រ័ត្ន ដែលបានពលីនៅទិសប្រាសាទតាក្របីនៅថ្ងៃទី16ខែ12/2025 ទុកជាអនុស្សាវរីយ៍ដែលបងប្រុសបន្យល់ទុកអោយ សូមកូនចៅជំនាន់ក្រោយចងចាំរូបបងប្រុសទុកផង បងប្រុសជាវីរៈបុរសរបស់ប្រទេសជាតិយើង🇰🇭


Sony Sin 2h  · ថ្ងៃនេះ ចោរសៀមស្រែកឲ្យអន្តរជាតិជួយ ព្រោះកងទ័ពមីយ៉ាន់ម៉ា កំពុងវាយសម្រុកយ៉ាងខ្លាំងមកលើពួកឧទ្ទាមនៅជាប់ព្រំដែនភាគខាងលិចសៀម ដែលធ្វើឲ្យប្រជាជនសៀមរាប់ពាន់គ្រួសាររត់ព្រាត់ប្រាស់ពីផ្ទះសម្បែង... សង្ឃឹមថ្ងៃមួយនឹងមកដល់ សងទាំងការទាំងដើម !


សេនាធិការក្តាមដែក- General of Tanks 6h  · មន្ត្រីជាន់ខ្ពស់របស់ចិនបានរៀបផែនការកម្ទេចលោកស៊ីជីងពីងដែលសម្រាក់ក្នុងផ្ទះ តែត្រូវបែកការមុន២ម៉ោង អង្គរក្សស្មោះនិងលោកស៊ី ប៉ះប្រយុទ្ធគ្នាជាមួយកម្លាំងដែលចូលទៅវាយប្រហាស្លាប់សងខាងជាច្រើននាក់។🇨🇳

រឿងស្រុកចិន៖ ឃើញមានការផ្សាយច្រើនរឿង បញ្ហាចិន គេថា ប្រធានាធិបតី (មេបក្ស មេនយោបាយ) មានជំលោះជាមួយ មេទ័ពទ័ព មេនគរបាល។ ខ្លះគេថាមានបាញ់គ្នាទៀត ! ដោយសារប្រធានាធិបតី បញ្ជាឲ្យចាប់ខ្លួនមេទ័ព? តើពត៍មានពិតដែរអត់? ខ្ញុំថាអត់ពិតទេ ពីព្រោះ បក្សកុំម្មុយនីស្តិ គេអត់បោះឆ្នោតតាមសម្លេងប្រជាជនទេ គេបោះឆ្នោតតាម សមាជិកបក្សដែលនៅ តាមខេត្ត ក្រុង ក្រសួងនីមួយៗ ដូច្នេះ មេទ័ពទៅផ្តួលប្រធានាធិបតីចោល ដើម្បីឡើងជំនូសដំណែង ចឹងធ្វើម៉េច មេបក្សតាមខេត្តក្រុងក្រសួងគេបោះឆ្នោតគាំទ្រ? ដូច្នេះ នេះវាគ្រាន់តែជា ល្បិច ពួកអឺរ៉ុប បំបែកបំបាក់ ចិន អាមេរិក។ តាមប្រវត្តិសាស្រ្ត ប្រទេសនៅ អឺរ៉ុប មក គ្រប់គ្រងទឹកដីចិនជា ៤០ ខេត្ត ! រហូតទាល់តែ កងទ័ពអាមេរិក ចូលមកជួយរំដោះ​ចិន នៅឆ្នាំ ១៩៤៩ បានចិនប្រកាសឯករាជ្យ ហេតុនេះ ឲ្យ ចិន ធ្វើសង្រ្គាម ឬ ឈ្លោះជាមួយ អាមេរិក ដូចជាមិនទំំនង Non-sense

No comments:

Post a Comment