ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, December 6, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០២៥

Romlech News ស្ថានភាពព្រំដែនរវាងមីយ៉ាន់ម៉ា-ថៃ ឋិតក្នុងស្ថានភាពតានតឹងកម្រិតខ្ពស់បំផុតហើយ ដោយសារការប្រយុទ្ធគ្នារវាងទាហានភូមា 🇲🇲 ដើម្បីដណ្តើមយកទឹកដីពីក្រុមឧទ្ទាម នៅតាមដងទន្លេ Moei។


ហេតុការណ៍នេះ បានធ្វើឱ្យគ្រាប់បែកដៃចំនួន ១គ្រាប់ (មិនស្គាល់អត្តសញ្ញាណ) និងគ្រាប់កាំ.ភ្លើ.ងវែងជាច្រើនគ្រាប់ បានធ្លាក់ចូលក្នុងភូមិ Mae Kon Ken នៅស្រុក Mae Sot ខេត្ត Tak បណ្តាលឱ្យអ្នកភូមិថៃ 🇹🇭 ចំនួន ២នាក់ រងរបួសស្រាលម្នាក់ និងធ្ងន់ធ្ងរម្នាក់ ក្នុងនោះរួមទាំងផ្ទះសំបែង ក៏ដូចជារថយន្តរបស់អ្នកភូមិថៃ ទទួលរងការខូតខាតទាំងស្រុង។


យ៉ាងណាក៏ដោយ ទាហានទ័ពពិសេស Ratchamanu របស់ថៃ 🇹🇭 ក៏បានប្រើប្រាស់គ្រាប់បែកផ្សែងព្រមានចំនួន ៤គ្រាប់ ចូលក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ា 🇲🇲 ប៉ុន្តែ ស្ថានភាពមិនថមថយ គឺមានតែតានតឹងរឹតតែខ្លាំងឡើងៗ៕គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ,(Smeyy)


ស្ថានការណ៍សឹកនៅភូមារ៖ គ្មានរបាយការណ៍អំពីការប្រយុទ្ធធំតាមព្រំដែន ថៃ ភូមារ នៅឡើយទេ គឺមានតែ ការបំភ័យប្រជាជន និង ជនបរទេសរាប់ម៉ឺននាក់ដែលរស់នៅតាមព្រំដែន ថៃ ភូមារ។ ជនបរទេសទាំងនោះ ខ្លះរកស៊ីជាមួយ កងទ័ពជាតិ ការ៉ែន ខ្លះរកស៊ីជាមួយ កងទ័ពបក្សប្រឆាំងការ៉ែន ( ១៥ រដ្ឋាភិបាលការែ់ន ចែកជា ០២ ក្រុម គឺក្រុមគាំទ្រ និង ក្រុមប្រឆាំង) ។ ខាងប្រឆាំង ឃោសនាថា កងទ័ពរបស់ពួកគេនឹងវាយចូលកាន់កាប់ទីក្រុងនេះ ទីក្រុងនោះ ធ្វើឲ្យ ជនបរទេសនិងប្រជាជនតំបន់នោះ រត់ចាកចេញ។ ខាងស្រប ឬ ខាងគាំទ្រ ផ្សព្វផ្សាយផែនការសឹកថា ពួកគេនឹងវាយចូលទីនេះ ទីនោះពេល ២៤ ម៉ោងក្រោយ បូករួមទាំង ការចូលទៅចាប់ប្រជាជន បង្ខំប្រជាជនឲ្យឡើងជិះឡានពួកគេ រួចបើកចាកចេញទៅ-- ជារួម គឺជាសង្រ្គាមដណ្តើមប្រជាជន។ ប្រទេស ភូមារសព្វថ្ងៃ អាចនិយាយថា ចែកជា ០២ គឺ រដ្ឋាភិបាលប្រឆាំងដឹកនាំ ដឹកនាំដោយ ក្រុម អ៊ុងសានស៊ូជី ដែលជា ជនជាតិ ភូមារ ( Burmese) នៅភាគខាងត្បូង គេហៅថា រដ្ឋាភិបាលក្រុង យ៉ង់ហ្គោន ចំណែក ក្រុមទី២ ដឹកនាំដោយ ជនជាតិ មីយ៉ានម៉ា (Myanmar) នៅភាគខាងជើង ឬ ថា រដ្ឋាភិបាលក្រុង ណៃពិដោ។ គោលបំណងនៃការផ្សាយនេះ ដើម្បី បងប្អូនខ្មែរយើង យល់អំពី ជំលោះ រវាង ថៃ និង សៀម គឺវាដូចគ្នា រវាង ភូមារ និង មីយ៉ានម៉ា។ 


Saroeurn Som 11m  · Update: ⛔️👉🏻🇹🇭បន្ទាន់ក្តៅៗភាគីសៀមបញ្ជាក់06/12/25អ្នកនាំពាក្យកងទ័ពជើងគោកថៃបានជំរុញឱ្យសហគមន៍អន្តរជាតិតាមដានលោក ហេង រតនា នាយក CMAC កម្ពុជា ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងសន្តិភាពនៅក្នុងតំបន់។ 👉🏻នៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 លោក ហេង រតនា នាយក CMAC កម្ពុជា បានចេញសារមួយដោយបញ្ជាក់ថា លោក និងក្រុមរបស់លោកកំពុងដំឡើងសំណល់គ្រាប់បែកដៃ MK84 ដែលដាក់តាំងបង្ហាញនៅខាងក្នុងអគាររាង PMN-2 ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់កម្ពុជា និងសមិទ្ធផលដែលទទួលស្គាល់ក្នុងការអនុវត្តតាមអនុសញ្ញាអូតាវ៉ា។ 👉🏻ភាគីសៀមបន្ថែមថាលោកក៏បានចោទប្រកាន់ប្រទេសថៃថាបានព្យាយាមបង្វែរការចាប់អារម្មណ៍ពីអន្តរជាតិពី "ការឈ្លានពាន និងការកាន់កាប់ទឹកដីកម្ពុជា"។ លោកបានស្តីបន្ទោសថៃចំពោះការដាក់មីនថ្មី ដែលបណ្តាលឱ្យទាហានកម្ពុជាស្លាប់ ហើយបានប្រៀបធៀបប្រទេសថៃទៅនឹង "ចោរដែលប្តឹងម្ចាស់ដី"។ លោកក៏បានអះអាងផងដែរថា ប្រសិនបើប្រទេសថៃមិនបាន "ឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា" ទេ គ្មានអ្វីនឹងកើតឡើងចំពោះទាហានថៃឡើយ។ 👉🏻ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានថ្លែងថា៖ "លោក ហេង រតនា បន្តប្រើប្រាស់ការស្រមើស្រមៃរបស់លោកដើម្បីបង្កើតរឿងរ៉ាវដើម្បីបញ្ឆោតសហគមន៍អន្តរជាតិ បង្វែរអារម្មណ៍ពីបញ្ហាពិត និងលាក់បាំងការពិតទាក់ទងនឹងការដាំមីនថ្មីខុសច្បាប់របស់កម្ពុជានៅក្នុងទឹកដីថៃ"។ នេះជាមូលហេតុដែលទាហានថៃបានរងគ្រោះថ្នាក់នៅតំបន់ព្រំដែន។ 👇ភាសារបស់លោក ហេង រតនា ពេញមួយរយៈពេលកន្លងមកនេះមិនបានឆ្លុះបញ្ចាំងពីសុជីវធម៌ការទូតទេ។ លោកបដិសេធមិនទទួលស្គាល់ការពិតទេ ប៉ុន្តែផ្ទុយទៅវិញបានចោទប្រកាន់ប្រទេសថៃពីបទឈ្លានពាន ទោះបីជាការពិតគឺផ្ទុយស្រឡះក៏ដោយ។ 👇🇰🇭🇹🇭ឥរិយាបថបែបនេះធ្វើឱ្យខូចបរិយាកាសនៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាតាមរយៈមធ្យោបាយសន្តិភាពរវាងប្រទេសទាំងពីរ និងធ្វើឱ្យជម្លោះ និងការស្អប់ខ្ពើមកាន់តែខ្លាំងឡើងដោយចេតនា ដែលមិនអំណោយផលដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។ 👇🇹🇭ប្រទេសថៃបានប្រកាន់ជំហរច្បាស់លាស់ ដោយទទូចឱ្យផ្តល់ព័ត៌មាន និងភស្តុតាងត្រឹមត្រូវ ទាំងជាក់ស្តែង និងបច្ចេកទេស ដែលអាចពិនិត្យដោយបើកចំហដោយបុគ្គល និងអង្គការអន្តរជាតិ។ ដូច្នេះ យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យទទួលស្គាល់ និងចូលរួមក្នុងការទប់ទល់នឹងបទបង្ហាញមិនពិតរបស់លោក ហេង រតនា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងភាពជឿជាក់ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែង។ By: 👇. សូម#follow


កងអង្គរក្ស  · 

🖊️ប្រឆាំងជាដាច់ខាតគ្មានរបបគោលការណ៍គោលនយោបាយ មេដឹកនាំថ្នាក់ដឹកនាំរដ្ឋាភិបាលក្រៅប្រទេសជាដាច់ខាត បើសិនជាមានរឺប្រកាសភ្លាម យើងនឹងកំទេចចោលមិនលើកលែងអោយជាដាច់ខាត  ជាតិសាសនាស្មោះស្ម័គ្រការពារគោរពស្រលាញ់ព្រះមហាក្សត្រ Cambodia Kingdom of WonderFul👑🇰🇭


ស៊ីស៊ីថាមស៍   2h  · លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ( UN)ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជាជនជាតិថៃ ធ្វើលិខិត «លាលែងពីមុខតំណែង»


VAYO FM Radio

ថៃបានចេញសេចក្ដីថ្លែងការណ៍មួយនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយប្រកែកមិនទទួលយកអ្វីដែលកម្ពុជាលើកឡើងនោះទេ ជុំវិញបញ្ហាគ្រាប់មីននៅតំបន់ព្រំដែន។ តាមការចេញផ្សាយរបស់កាសែតថៃ The Nation ថៃបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសកម្ពុជាថារំលោភលើអនុសញ្ញាអូតាវ៉ា គឺថាកម្ពុជាបានដាក់មីនថ្មីនៅតាមបណ្ដោយព្រំដែន ដែលបណ្ដាលឱ្យទាហានរបស់គេជាច្រើននាក់រងរបួសធ្ងន់ធ្ងរ និងមានពិការភាពជាអចិន្ដ្រៃយ៍។

ដោយសារតែការមិនអស់ចិត្ដរបស់ខ្លួន ថៃបានទាំងជំរុញឱ្យមានការស៊ើបអង្កេតស្វែងរកការពិតដោយឯករាជ្យមួយ ដើម្បីធានាបាននូវតម្លាភាព។ រីឯរដ្ឋមន្ដ្រីការបរទេសថៃលោក Sihasak Phuangketkeow បានលើកពីមាត្រា៨នៃអនុសញ្ញាអូតាវ៉ា ទៅកាន់រដ្ឋភាគីនៃអនុសញ្ញាក្នុងកិច្ចប្រជុំលើកទី២២កាលពីម្សិលមិញនេះ ព្រមទាំងបានចាត់ទុកថាស្ថានភាពតំបន់ព្រំដែនកំពុងកើនកម្ដៅផងដែរ។ 

អ្វីដែលថៃបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ បានបង្ហាញជាថ្មីម្ដងទៀតថាថៃមិនព្រមទទួលយកការពិតនោះឡើយរឿងគ្រាប់មីននៅព្រំដែនជាមួយកម្ពុជា ទាំងដែលកម្ពុជាបានច្រានចោលការចោទប្រកាន់ និងបកស្រាយរាប់ភ្លេចដងហើយ។ នៅឯកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាកម្ពុជាបានសួរសំណួរមួយទៅកាន់អង្គប្រជុំទាំងមូលថា “ក្នុងប្រវត្តិសាស្ត្រនៃអនុសញ្ញានេះ តើប្រទេសណាដែលធ្លាប់ប្រើប្រាស់កម្លាំងយោធា វាយប្រហារទៅលើប្រទេសជិតខាងរបស់ខ្លួន ដោយមូលហេតុឧប្បត្តិហេតុផ្ទះមីនដែលមិនទាន់បានស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់ផងនោះ?” ប៉ុន្តែចំពោះកម្ពុជាត្រូវទទួលរងគ្រោះដោយសារទង្វើបែបនេះប៉ុន្មានខែកន្លងមកហើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍បានរៀបរាប់ប្រាប់អង្គប្រជុំទៀតថា កាន់តែគួរឱ្យព្រួយបារម្ភនោះគឺរហូតមកដល់បច្ចុប្បន្នថៃនៅតែបន្តប្រើប្រាស់ការចោទប្រកាន់ដែលគ្មានការពិត គ្មានការស៊ើបអង្កេតច្បាស់លាស់ មិនឯករាជ្យ និងមិនស្របតាមមូលដ្ឋានច្បាប់ ដើម្បីបង្កើនភាពតានតឹងជាមួយកម្ពុជា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋាននឹងមិននាំមកនូវសុខសន្តិភាពនោះទេ ផ្ទុយទៅវិញវានឹងបំផ្លាញទំនុកចិត្តរវាងគ្នានិងគ្នា និងឆ្លុះបញ្ចាំងពីការងាកចេញពីគោលការណ៍នៃសុចរិតភាព យុត្តិធម៌ និងភាពជាអ្នកជិតខាងល្អ ដែលជាមគ្គទេសក៍នាំផ្លូវរបស់រដ្ឋភាគីទាំងអស់។ ទង្វើរបស់ថៃគឺជាការបង្ហាញអំពីភាពមិនស្មោះត្រង់ និងមិនមែនជាស្មារតីកិច្ចសហប្រតិបត្តិការ តែវាជាការបង្កឱ្យមានការប្រឈមមុខដាក់គ្នា ហើយការប្រឈមមុខដាក់គ្នានេះនឹងមិនអាចដោះស្រាយបញ្ហាដោយសន្តិភាពឡើយ។

គួរជម្រាបថា កន្លងមកកម្ពុជាក៏ធ្លាប់បានស្នើសុំឱ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនដែរ។ កម្ពុជាចង់ឱ្យស្ថាប័នជំនាញអន្ដរជាតិចូលរួមលើកិច្ចការស៊ើបអង្កេតនេះ ដើម្បីធានាបាននូវភាពច្បាស់លាស់ តម្លាភាព និងរកឱ្យឃើញការពិតថានរណាខុសនរណាត្រូវ។ ខ្លួនមិនបានធ្វើដូចការចោទ ហេតុនេះមាសសុទ្ធមិនខ្លាចភ្លើងទេ៕


KNLA will handle tiger distribution camp in Min Lat Pan, Myawaddy.

—--------------------

Myanmar Now/ December 6.

Karen National Liberation Army (KNLA) has announced today that the online money scam camp named Shunda Park which is kept in Min Let Pan Village, Myawaddy Township, Karen State has been assigned to the Karen National Liberation Force (KNLA).

Military Commission Army and KNU Infantry Forces fought near Min Let Pan Village controlled by Karen Armed Group (DKBA) on the bank of Thaung Yin River, about eight miles southeast of Myawaddy city. KNU troops took control of Min Let Pan Village on November 21.

KNU arrested and detained more than 3000 people on November 21 when they raided the gated compound where online money fraud is being carried out in that village.

It is reported that two 60 female weapons shot by Military Commission Army (22) exploded and there were injuries. KNU says that there are worrying situations at the border.

KNU is in such a situation Myanmar Now has interviewed KNU central spokesperson Padosaw Tawny about how it will be handled after it was announced that the armed forces KNLA has been relocated to power, but no response yet.

KNU has allowed 2665 out of 3582 people in Asopa camp to leave and 2460 out of those 2665 people have been transported to Thailand. The rest are still waiting at the bank of Thaung Yin River in 202.

According to KNU's announcement on December 3, more than 900 of the people who remained in the camp refused to leave the camp.

KNU said today that the remainers have been burning and rioting inside the compound, the remainers have asked for permission to get out on their own or to go to other online money scam camps, and some have escaped across the compound.

Even though they were asked to the international people to get them out systematically, the response was slow.

KNU said that 25 people who wanted to leave were sent to the bank of Thaung Yin River yesterday. They have arranged meals for those who stayed in that camp and have completed the operation to stop.

Three air strikes have been carried out since KNU took control, one bullets exploded in the compound and three bullets along the Thaung Yin river bank on November 30.

Similarly, at 11:15 am yesterday morning, three out of seven bullets fired by the army in Min Let Pan region exploded in Thailand and 4 of them fell on the banks of Thaung Yin River. It is reported that nine residential houses from Thailand were destroyed due to bombings from the battle on December 3.


BTV Cambodia   1h  · សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការចំណាយស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាមិនបានប្រើថវិកាជាតិឆ្នាំ២០២៣(១៥០លានដុល្លារ) តែមួយឆ្នាំនោះទេ គឺប្រើថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២(ជិត៥០លានដុល្លារ) ដែលសរុបទៅមានជាង ២០០លានដុល្លារ។ សម្ដេចបញ្ជាក់ដែរថា ចំពោះការចំណាយសរុបបើគិតទាំងការប្រកួតស៊ីហ្គេម, អាស៊ានប៉ារ៉ាហ្រ្គេម និងប្រាក់រង្វាន់ដល់កីឡាកម្ពុជាដែលទទួលបានមេដោយគ្រប់កំរិត កម្ពុជាចំណាយអស់ ១៣០លានដុល្លារ។  «នេះជារបៀបគិតគូរ និងរបៀបចំណាយនៃប្រទេសអ្នកក្រ ដែលមានអ្នកតាំងខ្លួនជាអ្នកមាន ប្រមាថលើយើង។»


Eh Noy អុីណយ 8m  ·  💥មិញនេះ មេទ័ពថៃ Ukrit ប្រកាស÷ត្រៀមប្រយុទ្ធ បើភូមា.ហ៊ានបាញ់ប្លោង ចូលដីថៃ.ទៀត ត្រឹមយប់នេះ,ឲ្យប្រជាជនថៃ ជម្លៀសឲ្យអស់ ខេត្តតាក .


ទ័ពសៀម ព្រមានទ័ពភូមារ ថាកុំបាញ់ផ្លោងចូលទឹកដី ថៃ។ បើគិតពីសាច់ទ័ព អាវុធ ប្រទេសថៃ នៅខ្សោយណាស់ផ្នែក សព្វាវុធនេះ។ ប្រទេសថៃ មានរដ្ឋាភិបាលនិរទេសច្រើនគួរសម ចំណែក ប្រទេសភូមារ ក៍មានរដ្ឋាភិបាលនិរទេសច្រើនណាស់ដែរ។ កងទ័ពថៃ ជួយគាំទ្រ បក្សប្រឆាំងនៅភូមារ តែខាងភូមារពេលនេះ មិនទាន់ឃើញមានការគាំទ្រចលនាបះបោរឥស្លាមនៅប្រទេសថៃនៅឡើយទេ មានតែ ថៃទេ ដែលគាំទ្រ ការ៉ែន គាំទ្ររូហិនយ៉ា...ហេតុនេះ បានជាប្រទេសថៃ ផលិតត្រឹមកាំជ្រួច DTI ចម្ងាយ ២០០ គម តែ ភូមារ ទិញកាំជ្រួចចម្ងាយ ៤០០ គម !!


DND TV

👉✴️🚨🇹🇭 ព័ត៌មានក្តៅៗ : អគ្គមេបញ្ជាការ នៃកងទ័ពភូមិន្ទថៃ លោក Ukrit Boontanon បានព្រមានជាថ្មីម្តងទៀត ទៅកាន់ទាហានភូមា ពីស្រុក Hat Yai នៅរសៀល ថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥នេះថា៖


🚨«លោកបានទទួលរបាយការណ៍អំពីរឿងគ្រាប់ផ្លោងរវាងទាហានភូមា និងក្រុមកងកម្លាំងឧទ្ទាម នៅក្បែរព្រំដែនថៃរួចហើយ ជាការពិត គ្រាប់កាំ.ភ្លើ.ង ពិតជាបានធ្លាក់ចូលមកក្នុងភូមិរបស់ថៃពិតមែន»។


✴️លោកបន្ថែមថា៖ «កងទ័ពភូមិន្ទថៃ បានត្រៀមកងកម្លាំងទ័ពពិសេស (Naresuan) និងទ័ពពិសេស (Ratchamanu) ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍ច្បាប់ មិនតបត ដោយគ្រាន់តែបា.ញ់ព្រមាន និងប្រើប្រាស់យន្តការសម្របសម្រួលទ្វេភាគី ជាមួយនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីកុំឱ្យមានឧបទ្ទវហេតុ ផ្លោងគ្រាប់ចូលមកក្នុងទឹកដីថៃ ម្តងទៀតឱ្យសោះ»។


✴️លោកសង្កត់ធ្ងន់ថា៖ «កងទ័ពថៃ ព្រមានជាថ្មីម្តងហើយម្តងទៀត ទៅកាន់ទាហានភូមា និងក្រុមកងកម្លាំងឧទ្ទាមរួចហើយ ប្រសិនបើមានការផ្លោងគ្រាប់ចូលទឹកដីថៃម្តងទៀត លោកនឹងអនុវត្តច្បាប់ទ័ព ដើម្បីឆ្លើយតប និងវា.យបកទៅមីយ៉ាន់ម៉ាវិញ យ៉ាងម៉ឺងម៉ាត់»៕


Smeyy  is with Smeyy Smeyy. 4h  · 🚨*អគ្គមេបញ្ជាការ កងទ័ពភូមិន្ទថៃ ព្រមានទាហានភូមា 🇲🇲 និងក្រុមឧទ្ទាម ប្រសិនបើបន្តផ្លោងគ្រាប់ចូលមកក្នុងទឹកដីថៃ 🇹🇭 ម្តងទៀត លោកនឹងអនុវត្តច្បាប់ទ័ព វា.យបក ទៅភូមាវិញ លោកជម្លៀសអ្នកភូមិថៃ រួចរាល់ហើយ៕


ធី សុវណ្ណថា Thy Sovantha   5m  ·  🎉អបអរសាទរ កម្ពុជានឹងសាងសង់បង្គោលសេវា 5G/4G ២០០០បង្គោល.បន្ថែម នឹងមានសេវាអុីនធឺណិត.ខ្លាំង ស្ទើរទូទាំងប្រទេស ...@ថា


Sann-neaksor កម្ពុជាពុំបានធ្វើការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនថ្មីជាមួយថៃទេ! ការងារដែលបានធ្វើ គឺជាជំហានដំបូងនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន ពោលគឺធ្វើការរុករកទីតាំងបង្គោលក្នុងការសម្គាល់ជាសញ្ញាខ្សែព្រំដែននៅសម័យបារាំង និងធ្វើការខ័ណ្ឌសីមាទៅតាមអ្វីដែលមានចែងនៅក្នុងឯកសារជាសន្ធិសញ្ញា១៩០៧ឡើងវិញ។

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥


THMEYPIT.COM ព័ត៌មានថ្មីពិត 10m  · សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សម្តេចធិបតី សូមថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។​ ជាមួយគ្នានេះ សម្តេចក៏សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ទាំងភូមិជោគជ័យ​ និងព្រៃចាន់​ ដែលបានផ្តល់នូវការជឿជាក់​ ការគាំទ្រ​ និងផ្តល់សេចក្តីអត់ធ្មត់មកលេីរាជរដ្ឋាភិបាលក្នុងការអនុវត្តតួនាទី​ និងភារកិច្ចនៃបេសកកម្មការពារផលប្រយោជន៍​ បូរណភាពទឹកដី។  ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី៦ ធ្នូ ២០២៥


RFA Khmer​ វិទ្យុអាស៊ីសេរី

Vet Oeum

#ទស្សនៈ​ចម្រុះ​ជុំវិញ​ភាគី​ថៃ ដែល​​ប​ដិសេធ​ការ​អះអាង​របស់​កម្ពុជា រឿង​បោះ​បង្គោល​ព្រំដែន​ មិន​តាម​សន្ធិ​សញ្ញា​បារាំង​-​សៀម

(VOD Khmer /ដោយ ប៉ុល សម្បត្តិ​ / 03rd-12-202)

សារព័​ត៌មានថៃ​ជា​ច្រើន ចុះ​ផ្សាយ​ថា ការ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​ថ្មី​ ជាមួយ​​កម្ពុជា ចំនួន​ ៣៩ បង្គោល រួម​ទាំង​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ជាប់​នឹង​ស្រុក​គោក​ស្យូង​របស់​ថៃ ​នោះ ធ្វើ​ឡើង​តាម​កិច្ច​ព្រម​ព្រៀង​គ្នា មិន​ធ្វើ​តាម​សន្ធិ​សញ្ញា​បារាំង-សៀម ដូច​ការ​អះអា​ង​របស់​មន្រ្តី​ជំនាញ​ព្រំដែន​កម្ពុជាទេ​។

ការណ៍​នេះ ជំរុញ​ឱ្យមានការចោទ​ថា អ្នក​ជំនាញ​ព្រំដែន​កម្ពុជា អាច​គ្រាន់​​​តែ​​ជា​ឧបករណ៍ បិទ​បាំង​កំហុស​មេដឹក​នាំ មិន​បាន​តម្កល់​ប្រយោជន៍​ជាតិ និង​បូរណ​ភាព​ទឹក​ដី​ខ្មែរ​ជា​ធំ​នោះ​ទេ។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៥ សារព័​ត៌​មាន​ ខាវ​សុត និង​ថៃ​រដ្ឋ​​របស់​ថៃ បាន​ចុះ​ផ្សាយ​ថា ក្រុម​ការ​ងារ​កង​កម្លាំង​ប៉ូរ៉ា​ផា Burapha រួមជា​មួយ​ក្រុម​អ្នក​ជំនាញ​វាស់​វែង​ការ​កំណត់​ព្រំដែន​ថៃ-កម្ពុជា ចំនួន​សរុប ៤0 នាក់ បាន​អនុវត្ត​ការ​បោះ​បង្គោល​បណ្តោះ​អាសន្ន​ ចាប់​ពី​លេខ​ ៤៣ ដល់​ ៤៧ បាន​ចំនួន ៣៩​ បង្គោល តាម​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​ថៃ មិន​បោះ​តាមផែ​ន​ទី​ខ្នាត​ ១/២០០​ ពាន់ មរតក​សម័យ​បារាំង ​ដូច​ភាគី​កម្ពុជា​អះ​អាង​នោះ​ទេ។  

យ៉ាងណា អ្នកជំនាញ​​កិច្ច​​កា​រ​​ព្រំដែន ៣​ រូប​ របស់​រដ្ឋាភិបាល​កម្ពុជា តាម​​រយៈ​​ទូរទស្សន៍​​ជាតិ​​​កម្ពុជា កាលពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២​០២៥ ​នេះ បាន​បក​​ស្រាយ​​ថា ការ​​បោះ​​បង្គោល​​បណ្ដោះ​អាសន្ន​ នៅ​​កំណាត់​ខ្សែព្រំ​ដែន​​កម្ពុជា-ថៃ ចន្លោះ​​បង្គោល​លេខ ​​៤២-៤៧ និង​​ ៥២-៥៩ ធ្វើ​តាម​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ១៩០៤ និង​ឆ្នាំ​១៩០៧ និង​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​បន្សល់​ទុក ​១២០ ​ឆ្នាំ​មក​នេះ។

ក្នុងនោះ លោក ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសកិ​ច្ចការ​​ព្រំដែន បក​ស្រាយ​​ថា ការ​​​​​បោះ​បង្គោះ​ព្រំ​ដែន​បណ្តោះ​​អាសន្ន​​ជាមួយ​​​ថៃ គឺ​​​យោ​ង​​តាម​​ឯកសារ​​​បារាំង​-សៀម​​​​​ ឆ្នាំ​​​១៩០៤-១៩០៧ ព្រម​​​ទាំង​​កំណត់​​ហេតុ​​បោះ​​បង្គោល​​​ព្រំដែន​​ ឆ្នាំ​​១៩០៨-១៩០៩ និ​ង​​​​​ឆ្នាំ​​១៩១៩-១៩២០ ជា​ឯក​សារ​អន្តរជាតិ​ទទួល​​ស្គាល់​​។

តំណាងបក្សប្រឆាំង ដែលមានបទពិសោធន៍​កិច្ចការព្រំដែន លោក អ៊ុំ សំអាន ប្រាប់ ​VOD​ នៅ​ថ្ងៃ​ទី៣ ខែ​ធ្នូ នេះ​ថា​ ការ​បោះប​ង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​នេះ អាច​យក​តាម​ផែន​ទី​ ខ្នាត ​១ លើ ​៥០​ ពាន់ ដែល​ថៃ ​គូដោយ​ខ្លួន​ឯង ដែល​ថៃ​ តែង​តែដា​ក់​សម្ពាធ​គ្រប់​រូប​ភាព ឱ្យ​មេដឹកនាំ​ខ្មែ​រ​ទទួល​យក។

ក្នុងន័យនេះ លោកពន្យល់ថា​ ជាទម្លាប់របស់ចោរសៀមឈ្លាន​ពាន បើ​កម្ពុជា​ជំរុញ​ឱ្យ​បោះ​បង្គោល​ព្រំដែន ​តាម​សន្ធិ​សញ្ញា​បារាំង​សៀម ១​៩០៤-១៩០៧ ប្រាកដ​ជា​ភាគី​យោធា​ថៃ មិន​ព្រម​បោះ​នោះ​ទេ។

លោកសំអាងថា ការឈ្លានពានលើកម្ពុជាកន្លងមក ដោយ​រាយ​លួស​បន្លា​ព័ទ្ធ​យក​ប្រាសាទ​​តាមាន់​តូច តាមាន់​ធំ ទ្រព្យ​ភ្នំ ច្រក​​អាន​សេះ ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ គឺ​ថៃ​អនុវត្ត​តាម​ផែន​ទី​ចោរ ​ខ្នាត​ ១/៥០ ពាន់។

ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា បើទោះបីលោកមិនជឿសារព័ត៌មាន​ថៃ ឬ​អាជ្ញាធរ​ថៃ ប៉ុន្តែ​លោក​ក៏​មិន​ជឿ​លើ​ការ​សម្រេចចិ​ត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បោះ​បង្គោល​ព្រំដែន ​ជាមួយ​ភាគី​ថៃ​ នេះ​ដែរ។

លោកថា ៖ «ដូច្នេះយើងថា បើសិនជាយើងជឿថៃ ប្រើផែន​ទី​ខ្នាត ​១ លើ ​៥០​ ពាន់ ដូច​ជា​ថៃ​អះ​អាង​ ហើយ​ថា​យើង​នឹង​កាន់​ជើង​ថៃ មិន​មាន​ទេ បើយើ​ង​មិន​បាន​កាន់​ជើង​ទេ តែ​យើង​មើល​ទៅ​លើ​ការ​បោះ​បង្គោល​បណ្ដោះ​អាសន្ន​ហ្នឹង​ ទៅ​លើ​ដី​ជាក់​ស្ដែង​ហ្នឹង វា​ធ្វើ​ឲ្យបា​ត់​ដី​ខ្មែរ​យើង​នៅ​តាម​ព្រំដែន ដូច្នេះ​យើង​យល់​ថា​ប្រាកដ​ជារ​ដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ហ្នឹង​យល់​ព្រម​តាម​ថៃ​ បោះ​បង្គោល​តាម​ផែន​ទី​ ខ្នាត​ ១ ​លើ​ ៥០ ពាន់​ហើយ មិន​មែន​ប្រើ​ផែន​ទី​ខ្នាត ​១​ លើ​ ២០០​ ពាន់​ ដូច​​ខា​ង​គណៈ​កម្មការ​ព្រំដែន​ ឬ​អ្នក​ជំនាញ​ព្រំដែន​របស់​លោក ហ៊ុន ម៉ាណែត អះ​អាង​នោះ​ទេ»។

សម្រាប់ លោក សំអាន ដើម្បីបង្ហាញពីតម្លាភាពការបោះបង្គោលព្រំដែន​បណ្តោះ​អាសន្ន​នេះ រដ្ឋាភិ​បាលត្រូវ​បង្ហាញ​ផែន​ទី​បារាំង ​១/២០​០ ​ពាន់ និង​ជំរុ​ញ​ឱ្យ​ថៃ​អនុវត្ត​សន្ធិ​សញ្ញា​បារាំង​-សៀម​ ឆ្នាំ​១៩០៤-១៩០៧។

លោកបារម្ភថា បើថៃ ប្រើផែនទីខ្នាត ១ លើ ៥០ ពាន់ នឹង​ធ្វើ​ឱ្យទឹ​ក​ដី​ខ្មែរ​ជាច្រើន​ បាត់​​ទៅ​​ប្រទេស​​ថៃ ជាក់​ស្តែង​​ប្រាសាទ​​​តាមាន់​ធំ ​​ភ្នំ​ទ្រព្យ ច្រក​​អាន​​សេះ ភូមិ​​ជោគ​ជ័យ ភូមិ​​ព្រៃ​ចាន់​ និង​ទីតាំង​មួយចំនួន​ទៀត។

លោកទាញជាឧទាហរណ៍ថា ការផ្ទុះសង្រ្គាមឈ្លានពានរ​បស់​ភាគី​​យោធា​​ថៃ​​កន្លង​មក​នេះ ដោយ​​ពួក​​គេ​សំអាង​​លើ​​ផែន​ទី​ ខ្នាត ១​ លើ​ ៥០​​ ពាន់ ទើប​​ពួកគេ​ហ៊ាន​ឈ្លាន​ពាន​​ទឹក​ដី​ខ្មែរ បណ្តេញពលរដ្ឋខ្មែរ ចេញពីភូមិ​​ជោគ​ជ័យ ភូមិ​ព្រៃចាន់ និងហ៊ានបើកការវាយប្រហារលើជនស៊ីវិលខ្មែរ បណ្តាលឱ្យស្លាប់បែបនេះ។

លោកថា ៖ «រហូតមកដល់ពេលនេះ យើង​ឃើញ​ហើយ​ការ​បោះ​បង្គោល​បណ្ដោះ​អាសន្ន​ នៅ​ភូមិ​ជោគ​ជ័យ​ភូមិ​ព្រៃចាន់ បោះ​រួច​រាល់​ហើយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជោគ​ជ័យ និង​ភូមិ​ព្រៃ​ចាន់ ដែល​ត្រូវ​ថៃ​ រាយ​បន្លា​លួស​ហ្នឹង មិន​អាច​ទៅ​នៅ​ក្នុង​ដី​របស់​គាត់​ផង​ហ្នឹង ចឹង​មាន​ន័យ​ថា ការ​បោះប​ង្គោល​ គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ ​យើង​មិន​បាន​ដី​ខ្មែរ​យើង​ តាម​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​ថា​ អូ! យើង​បាន​ដី​ទាំង​ថ្មី​ទាំង​ចាស់​ បាន​ទាំង​ផ្លូវ​កៅ​ស៊ូរបស់​ថៃទៀ​ត ថៃ​គេមិ​ន​ល្ងង់​អញ្ចឹង​ទេ ព្រោះ​ថៃ​ គេ​កំពុង​គ្រប់​គ្រង​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់»។

ប្រធាន​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា របស់រដ្ឋាភិបាល លោក​បណ្ឌិត សុខ ទូច ប្រាប់ ​VOD ​ថា ការ​បោះ​បង្គោល​ព្រំដែន​បណ្តោះ​​អាសន្ន​ ជាមួយ​ថៃ គឺ​អនុវត្តតា​ម​សន្ធិ​សញ្ញា​បារាំង-សៀម ​ឆ្នាំ​១៩០៤-០៧។

លោកអះអាងថា ភាគីកម្ពុជា មិនឆោតល្ងង់បោះបង្គោះព្រំដែន ​តាម​ការ​ចង់​បាន​របស់​ភាគី​ថៃ ឬ​តាម​ផែន​ទី​ចោរ​ខ្នាត​ ១/៥០ ​ពាន់​ ដែល​ថៃ​គូរ​ដោយ​ឯកតោ​ភាគី ដើម្បី​ទុក​សម្រាប់​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​នោះ​ទេ។

លោកថា ៖ «អ្នកមិនអាចបោះផែនទីពី​ណាមួយ​ ដែល​ឯក​តោភា​គី​ទេ ហើយ​ព្រំដែន​កម្ពុជា​-ថៃ​ នេះ គឺមិ​ន​មាន​ផែន​ទី​ណា​ក្រៅ​ពី​ផែន​ទីបា​រាំង​-សៀម​ ឆ្នាំ​១៩០៤ និង​១៩០៧​ នោះ​ទេ ហើយ​យើង​បាន​បោះ​នៅ​ឆ្នាំ១៩០៨ ដូច្នេះ​ ខ្ញុំ​មិន​អាច​និយាយ​បាន​ ដោយ​សារ​តែ​អត់​បាន​ទៅ​ដល់​​ បាន​ទៅ​ដល់ ហើយ​យើង​កាន់​ផែន​ទី​ហ្នឹង ធម្មតា​១ លើ​ ២០០​ ពាន់ វា​តូច​ណាស់​ វា​តូច​ណាស់ ហើយ​បើ​ជ្រេ​បន្តិច​ គឺ​យើង​ត្រូវ​បាត់​បង់​ច្រើន​ណាស់​ អ៊ីចឹង​ប្រសិន​បើ​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ផែន​ទី​ ពង្រីក​លើ​ ១ លើ​ ៥០​ពាន់ វា​ត្រូវ​ការ​ឯកភា​ពគ្រប់​ភាគី»។

យ៉ាង​ណា ការលើកឡើងនេះ ហាក់ផ្ទុយទៅនឹងការអះអាងរបស់អតីត​មេទ័ព​តស៊ូ​នៅ​ព្រំដែន​ គណបក្ស​​ហ្វ៊ុន​ស៊ិន​ប៉ិច លោក ញឹក ប៊ុ​ន​ឆៃ ដែល​ធ្លាប់​និយាយ​ថា សព្វថ្ងៃ​​នេះ បង្គោល​ឡាក់​ លេខ​ ៤៣ ​​ចាស់ ត្រូវ​បាន​ថៃ​រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ​ជាង ២ ​គីឡូ​ម៉ែត្រ គឺ​ថៃ​លួច​រំកិល​មក​ដល់​ភូមិ​ព្រៃចាន់ ហើយ​ប្រាសាទ​ស្តុក​កក់​របស់​ខ្មែរ ​ត្រូវ​បាន​ថៃ​គ្រប់​គ្រង​ទៀត។

លោកថា ៖ «ដូចជាបង្គោលឡាក់លេខ ៤៥ ហ្នឹង ថ្ងៃខ្ញុំទៅជាមួយ​ឯកឧត្ដម វ៉ា គឹម​ហុង ​ដែល​ចុះ​ទៅ​​ហ្នឹង គណៈ​កម្ម​ការ​ព្រំដែ​ន​ខ្មែរ​ថៃ​ កាល​នោះ​ខាង​ថៃ​ គឺ​ខ្ញុំ​បាន​ទៅ​បង្ហាញ​បង្គោល​ឡាក់​មួយ ​ដែល​ឃើញ​លើក​មក​ដាក់​ក្បែរ​ដំបូក​មួយ​ ​ក្បែរ​​មូល​ដ្ឋាន​​ខ្ញុំ​នៅ​ឃុំ​ឫស្សី​ស្រុក ​​ដែល​លោក គង់ សាលួស គាត់​នៅ​ ចឹង​ថ្ងៃ​ហ្នឹង​ ខ្ញុំ​បាន​បង្ហាញ​ថា បង្គោល​ឡាក់​នោះ​ [មិន]មែន​នៅ​កន្លែង​ហ្នឹង​ទេ»។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​លោក ម៉ែន ណាត និយាយថា​ បញ្ហាព្រំដែនកម្ពុជា-ថៃ​​​ នេះ ថៃ​នៅ​តែ​បន្ត​សង្កត់​កម្ពុជា​​​ឲ្យទទួល​យក​ផែន​ទី​ចោរ​ ខ្នាត ​១/៥០ ​ពាន់ ​របស់​គេ ដើម្បី​លេប​ទឹក​ដី​ខ្មែរ​តាម​ព្រំដែន។

លោកយល់ថា ការចុះផ្សាយរបស់ភាគីថៃ អាចជាការពិត ព្រោះបើ​ផ្អែក​តាម​ការ​វាស់​វែង​​​លើ​ផ្ទៃ​ដី​​ជា​ក់​ស្តែង ដែល​ភាគី​ថៃ បង្ហោះ​​ដ្រូន ប្រើ​​ប្រព័ន្ធ GPS ដើម្បី​​កំណត់​​ទីតាំង​បោះ​​បង្គោល​ព្រំដែន​​នោះ បែរ​​ជាខ្សែ​បន្ទាត់​ព្រំដែន វា​​មិន​កំណត់​​ទីតាំង​តាម​ក្បួន​ខ្នាត​​ផែន​ទី​​បារាំ​ង ១/២០០ ពាន់​ទេ។

នោះ​​បញ្ជាក់​ថា ភាគី​ថៃ បាន​​​ប្រើប្រា​ស់​ប្រព័ន្ធ GPS តាម​បច្ចេក​ទេស​ពិសេស ដើម្បី​​កែ​​​តម្រូវ​​ឲ្យ​​ខ្សែ​​បន្ទាត់​ព្រំដែន «វា​ដើរ​​លើ​ខ្សែ​​​បន្ទាត់​​ព្រំដែន តាម​​ផែន​ទី​ចោររ​បស់​​​ថៃ ១/៥០ ​ពាន់ ឬ​​តាម​ការ​ឯកភាព​គ្នា រវាង​ក្រុមការ​ងារ​ព្រំដែន​​​នៃ​ប្រទេស​​ទាំង​​ពីរ។

លោកថា ៖ «យើងមានការអស់សង្ឃឹម​ចំពោះ​រដ្ឋាភិ​បាល​ លោក ហ៊ុន ម៉ាណែត សព្វ​ថ្ងៃ​នេះ​ខ្លាំង​ណាស់​ ពី​ព្រោះ​យើង​​ផ្ដល់​យោបល់​ឲ្យប្ដឹ​ង​ថៃ ​ក៏​មិន​ប្ដឹង ហើយ​ថៃ​សង្កត់ខ្មែរ​ សម្លាប់​ពលរ​ដ្ឋ​ខ្មែរ​ សម្លាប់​ទាហាន​ខ្មែរ​ ឈ្លាន​​ពាន​​យក​ដី​ខ្មែរ ​ហើយ​នៅ​ឈរ​ជើង​លើ​ដី​ខ្មែរ​ រួច​មក​បច្ចុប្បន្ន​ មក​បោះ​បង្គោល​ព្រំដែន នៅ​លើ​ដី​ខ្លួន​ឯង​ហើយ​ថា​ ជា​ការ​ចរចា​ត្រឹម​ត្រូវ​ជាមួយ​ថៃ​ អាហ្នឹង​ជា​ការ​ភូត​ភរ​ធ្ងន់​ណាស់ សម្រាប់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជាកា​រ​ប្រព្រឹត្ត​អំពើ​ក្បត់​មួយ​ធំ​ណាស់ សម្រាប់​ស្មារតី​ជាតិ​ខ្មែរ ដូច្នេះ​រដ្ឋាភិ​បាល​នេះ​ មិន​អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ប្រជាព​លរដ្ឋ​ខ្មែរ ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ សូម្បី​តែ​ជាមួយ​ថៃ​ ហ្នឹង​ទេ»។

ម្យ៉ាងវិញទៀត លោក ម៉ែន ណាត និយាយ​ថា កន្លងមកថ្មីៗនេះ មន្ត្រីជំនាញ​ព្រំដែន​នៃ​រដ្ឋាភិ​បាល​កម្ពុជា​ ចេញ​បក​ស្រាយ​រឿង​​ការ​បោះប​ង្គោល​​ព្រំដែន​​​បណ្តោះ​អាសន្ន​ ជាមួយ​ថៃ គឺ​​ជា​កា​រប​ក​ស្រាយ​មិន​ប្រក្រតី ​និង​មាន​សម្ពាធ​ ពី​មេដឹក​​នាំ​ទើប​ពួក​គេ​និយាយ​ការ​ពារ​។

លោកបង្ហាញមន្ទិលថា បើកម្ពុជា ពិតណាស់ថា បាន​​យល់​ព្រម​​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​​ជាមួយ​​ថៃ តាម​​​ការ​វាស់​វែង​​​លើ​​ដី​​ជាក់​ស្តែង ដែល​​មាន​​កំណត់​​ក្នុង​​ចំណុច​មួយ ​នៃ​​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​​​ទីក្រុង​កូឡា​ឡាំពួរ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ដោយ​​វាស់​វែង​តាម​​តំបន់​​ដែល​ភាគី​​ថៃ បាន​ដណ្តើម​​កាន់​កាប់​​ដីខ្មែរ និង​ឈរ​ជើង​ក្នុង​ដី​ខ្មែរ​ថ្មី​ៗ​នេះ ដែល​​​នាំ​​ឲ្យ​ភាគី​​កម្ពុជា ខាត​​បង់​​ទឹក​ដី​​បន្ថែម​​ទៀត ទៅ​​ខាង​​ភាគី​ថៃ។

សម្រាប់ លោក ម៉ែន ណាត យល់ថា ដំណោះស្រាយ​ដែលត្រឹ​ម​ត្រូវ គឺ​មាន​តែ​​ត្រូ​វ​​យក​​ផែនទី​​បារាំង ទៅ​ផ្ទៀង​ផ្ទាត់ នៅ​​លើ​ចំណុច​នីមួយៗ តាម​តំបន់​ព្រំដែន និង​​តាម​បង្គោល​ព្រំដែន​​ទាំង ៧៤ ​បង្គោល ​ជាមួយ​​ថៃ។ ក្នុង​​ករណី​​ភាគី​ថៃ មិន​យល់​ស្រប ​​គឺមាន​​​តែ​ត្រូវ​​ប្តឹង​​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

លោក ហ៊ុន សែន ធ្លាប់ហៅផែនទី ខ្នាត ១ លើ ៥០ពាន់ ដែល​ថៃគូរ​ដោយឯកតោ​ភាគី ដើម្បី​​​លេប​​ទឹក​​ដី​ខ្មែរ​តាម​ព្រំដែន​នោះថា​ ជា​ផែន​​ទី​ចោរ។ យ៉ាង​ណាពេ​ល​នេះ ថៃ​កំពុង​ពង្រីក​ទឹក​ដី​ខ្លួន​​រំលោភ​យក​ទឹក​ដីខ្មែ​រ តាម​ផែន​ទី​ចោរ​នេះ ទាំង​​គ្មាន​ការ​រំខាន​ពី​កង​កម្លាំង​ការ​ពារ​ជាតិ​កម្ពុជា ចាប់​ពី​មាន​បទ​ឈប់​បាញ់​ ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ២០២៥​ មក។

អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ធ្លាប់និយាយថា ការ​ដែល​មេដឹក​នាំ​កម្ពុជា​មិន​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) និង​មិន​ប្រើ​សិទ្ធិ​ស្វ័យ​ការ​ពារ​ ប្រឆាំង​ការ​បំពាន​របស់​ថៃ វាស្មើ​នឹងទទួលយ​ក​ទង្វើ​ឈ្លា​ន​​ពាន។

ការមិនទប់ស្កាត់ទង្វើសត្រូវឈ្លានពាននេះ ដើម្បីបុព្វហេតុបូរណភាព​ទឹក​​​ដី​​នេះ ហាក់​​ផ្ទុយ​​ទៅ​នឹង​ស្មារតី​រដ្ឋធម្ម​នុញ្ញ​​របស់​ព្រះរាជា​ណាចក្រ​​កម្ពុជា ដែល​​ជា​​ច្បាប់​​កំពូល​​របស់​​ជាតិ។

មាត្រា​៥២​​​​ នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា «រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​ឯករាជ្យ អធិប​​តេយ្យ​ បូរណ​​ភាព​ទឹក​​ដី អនុ​​​វ​​​ត្ត​​​​នយោបាយ​​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ឯកភាព​ជាតិ»។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

ប្រភព÷Mèn Nath and VOD Khmer 


អវតារ ស. 7m  · ម៉ាស៊ីន Fake BTS សំរាប់បញ្ជូនសញ្ញា ផ្ញើរសារ រូបភាពផ្សេងៗក្លែងក្លែងបំរើអោយឧក្រឹដ្ឋកម្មឆបោកតាមអនឡាញ , Scammer របស់ក្រុម ( Call center ) បំផ្លាញដល់សន្តិសុខជាតិ ...ត្រូវបានបង្ក្រាប  !   តើវាចូលមកតាមណា ? ហេតុអ្វីក្រសួងប្រៃសណីយ៍គ្មានសមត្ថភាពភាពបំផ្លាញ fake BTS នេះបាន ? សន្តិសុខជាតិត្រូវបានចោរបរទេសប្រមាថ .....

Saroeurn Som 21m  · ⛔️🇹🇭06/12/25អាជ្ញាធរអាកាសចរណ៍ថៃប្រកាសហាមដ្រូនទាំងអស់ក្រៅពីដ្រូនយោធាខេត្ត៧ជាប់ព្រំដែនកម្ពុជា-ថៃហោះហើរគ្មានការអនុញ្ញាតដាច់ខាត

វ៉ាន់ សារាយ Vann Saray 1h  · ចម្ងល់ត្រូវបានស្រាយហើយបងប្អូន! កន្លងទៅបងប្អូនចេះតែឆ្ងល់ឃើញសារលើកទឹកចិត្តលេងល្បែងលោតចូលទូរស័ព្ទបងប្អូន តើនរណាផ្ញើចូល? សារទាំងនោះ មិនមែនក្រុមហ៊ុនទូរស័ព្ទផ្ញើទេ គឺក្រុមហ៊ុនល្បែង សហការជាមួយក្រុមទុច្ចរិត មានឧបករណ៍ និងបច្ចេកទេសពួកគេ កាត់សេវាទូរស័ព្ទ ហើយចាប់លេខយើងផ្ញើសារចូល។ មធ្យោបាយពួកគេអាចដាក់តាមអគារ ឬដំឡើងតាមរថយន្តបើកចល័តពេញផ្លូវតែម្តង។ នៅថ្ងៃនេះកម្លាំងសមត្ថកិច្ចបំបែកសកម្មភាពពួកគេ ហើយចាប់បានរថយន្ត និងឧបករណ៍របស់ពួកគេជាច្រើនគ្រឿង។

No comments:

Post a Comment