ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, December 3, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០២៥

Lot SamEam 28m  · កម្មពារសងវិញហើយ🙏🏻មេដឹកនាំមីយ៉ាន់ម៉ាអត់លេងសេីចទេអាពៅ មីយ៉ាន់ម៉ាVSការ៉ែន ពលរដ្ឋថៃរត់យំស្រែកអាចេ./កចា./ច ផ្ទះប្រជាជនថៃ ឆេះខ្ទេ./ច 6ខ្នង មួយអាទិត្យមីយ៉ាន់ម៉ាប្លោ./ងកាំភ្លើ./ងធំចូលថៃ២ដង ហេតុអ្វីថៃមិនហ៊ានតដៃ ?

Lot SamEam 28m  · កម្មពារសងវិញហើយ🙏🏻មេដឹកនាំមីយ៉ាន់ម៉ាអត់លេងសេីចទេអាពៅ មីយ៉ាន់ម៉ាVSការ៉ែន ពលរដ្ឋថៃរត់យំស្រែកអាចេ./កចា./ច ផ្ទះប្រជាជនថៃ ឆេះខ្ទេ./ច 6ខ្នង មួយអាទិត្យមីយ៉ាន់ម៉ាប្លោ./ងកាំភ្លើ./ងធំចូលថៃ២ដង ហេតុអ្វីថៃមិនហ៊ានតដៃ ?

ភូមារ៖ កងទ័ពណៃពិដោរបស់ភូមារ រួមជាមួយកងទ័ពកាយិន ទ័ពកាយ៉ាស ទ័ពមន រួមគ្នាវាយកំទេច រដ្ឋាភិបាល ការ៉ែន ដែលពួកការ៉ែននេះ មាន រដ្ឋាភិបាលខុសច្បាប់ជាង ១០ រដ្ឋាភិបាលតូចៗ បង្កើតជា កងទ័ពសហភាពការែន The Karen Union Army...ដូច្នេះសូមបងប្អូនខ្មែរ យើង កុំផ្សាយ កុហកថា ថៃ វាយជាមួយ ភូមារ។ ថៃ និងភូមារ មានសង្រ្គាម ពេលណា ទ័ពថៃ លូកដៃជួយពួក ការ៉ែន។ សព្វថ្ងៃនេះ ទ័ពភូមារកំពុងឡោំមព័ទ្ធ ថ្មើរជើង នឹង វាយប្រហារពី អាកាស ដោយការទំលាក់គ្រាប់បែក គ្មានរបាយការណ៍រឿង បាញ់កាំភ្លើងធំទេ អ្នកបាញ់ គឺពួក ការ៉ែន...ល្បិចដូចសម័យ សង្រ្គាមស៊ីវិលនៅកម្ពុជា ខាងភ្នំពេញបាញ់ទៅ លិច ខ្មែរអ្នកខាងលិច បាញ់ទៅលិច បន្ត ដើម្បីឲ្យ ទ័ពថៃ បាញ់ស្រោម មកខាងកើតវិញ ..៕

អ្នករាយការណ៍ព័ត៌មាន 18m  · 🚨ព័ត៌មានក្តៅៗ÷នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូនេះ នៅតែមានការប៉ះទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា🇲🇲និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលនៅមូលដ្ឋានភ្នំ Pa Sakនៃប្រទេសមីយ៉ាន់ម៉ា ទល់មុខនិងស្រុក Mae Sot ក្នុងខេត្ត Tak របស់ប្រទេសថៃ🇹🇭។ - បន្ទាប់ពីយោធាមីយ៉ាន់ម៉ា🇲🇲 បានប្រើប្រាស់អាវុធធុនធ្ងន់ ដើម្បីបាញ់គ្រាប់បែកដៃជាច្រើនគ្រាប់ទៅកាន់តំបន់ជុំវិញរបស់ក្រុមប្រឆាំង មិនយូរប៉ុន្មាន យន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ា បានហោះចូលក្នុងតំបន់ដដែលដើម្បីធ្វើការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ពីលើអាកាសបន្ថែម ដោយយោធាមីយ៉ាន់ម៉ារំពឹងថា ពេញមួយថ្ងៃ និងមួយយប់នេះ យោធាមីយ៉ាន់ម៉ាអាចនិងវាយប្រហារទ្រង់ទ្រាយធំ ដើម្បីកម្ទេចក្រុមប្រឆាំង។ - ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យមានការខូចខាតផ្ទះសម្បែង និងស្ថានីយប្រេងឥន្ធនៈមួយកន្លែងរបស់អ្នកភូមិ ដែលរស់នៅក្នុងតំបន់ដែលមានការផ្ទុះអាវុធ អ្នកភូមិបានរកទីកន្លែងសុវត្ថិភាពដើម្បីការពារខ្លួន និងបានរំពឹងថា សង្គ្រាមអាចនិងបញ្ចប់នៅពេលឆាប់ៗនេះ។ - បន្ទាប់ពីមានការ នាំយកអាវុធធន់ធ្ងន់ជាច្រើនបន្ថែមទៀតទៅកាន់តំបន់ជម្លោះរវាងយោធាមីយ៉ាន់ម៉ា🇲🇲និងក្រុមប្រឆាំង បានធ្វើឲ្យភាគីថៃ🇹🇭ដាក់កម្លាំងរបស់ខ្លួន និងកាំភ្លើងធំជាច្រើនដើម្បីពង្រឹងសន្តិសុខព្រំដែន និងការពារលើអធិបតេយ្យភាពទឹកដី រួមទាំងប្រជាជនថៃទាំងមូល ដែលរស់នៅក្នងស្រុក Mae Sot ខេត្ត Tak របស់ប្រទេសថៃ៕

Kou Samedy  added 2 new photos — with Kou Samedy. 6m  · ព័ត៌មាននេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើង ដោយអ្នកលេងបណ្តាញសង្គមថៃ និងក្រុមប្រឆាំង កញ្ជះសៀម ដើម្បីបំភ្លៃការពិតអំពីកម្ពុជា។ ការផ្សព្វផ្សាយនេះ ជាការផ្សាយព័ត៌មានមិនពិត ដូច្នេះសូមសាធារណជន កុំមានការយល់ច្រឡំ និងសូមកុំចែករំលែកបន្ត៕

ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយអ្នកលេងបណ្ដាញសង្គមថៃនិងក្រុមប្រឆាំងកញ្ជះសៀមដើម្បីបំភ្លៃការពិតអំពីកម្ពុជាការផ្សាយនេះជាការផ្សាយព័ត៌មានមិនពិតដូច្នេះសូម ខណៈជនកុំមានការយល់ច្រឡំនិងសូមកុំចែកចាយបន្ត

Hout Songhak នេះជាព័ត៌មានក្លែងក្លាយដែលប្រឌិតឡើងដោយបុគ្គល អ៊ុ សំអាន ដែលជាអតីតទណ្ឌិតជាប់ពន្ធនាគារដោយសារតែការបំភ្លៃបំផ្លើសលើបញ្ហាព្រំដែន ដើម្បីបំភ្លៃខុសការពិតលើបញ្ហាព្រំដែន។ បុគ្គលរូបនេះបាននិងកំពុងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃលើការងារបោះបង្គោលខណ្ឌសីមាព្រំដែនពីក្រៅប្រទេស។ សូមអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយរបស់បុគ្គលនេះ ព្រោះសុទ្ធសឹងតែជាព័ត៌មានក្លែងក្លាយ ញុះញង់និងបង្កចលាចលសង្គម និងប្រឆាំងនឹងផលប្រយោជន៍ជាតិ។ សូមសាធារណជនកុំចែករំលែកបន្ត និងសូមតាមដាន និងជឿជាក់តែលើការផ្តល់ព័ត៌មានពីប្រភពផ្លូវការ។ សូមអរគុណ

Mekong News 18h  · បើទោះបីជារុស្ស៊ីអះអាងថាបានដណ្តើមយកទីក្រុង Pokrovsk ក៏ដោយ កងយោធាអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅក្នុងទីក្រុងនេះបាននិយាយនៅថ្ងៃទី 2 ខែធ្នូថា កងកម្លាំងរបស់ខ្លួនកំពុងកាន់កាប់ផ្នែកខាងជើង ខណៈពេលដែលកំពុងធ្វើការវាយប្រហារនៅភាគខាងត្បូង ជាកន្លែងដែលកងទ័ពរុស្ស៊ីមានជ័យជំនះ

BVTV plus news 50m  ·  ជនជាតិថៃដេញចាក់សន្តិសុខខ្មែរ២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ថ្ងៃទី ០៣ ធ្នូ ២០២៥ នៅបុរីសានហូ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ👇

ស៊ន សុភក្រ្ត-Sorn Sopheak 24m  · ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ កងទ័ពភូមិភាគទី២ ថៃ ដោយបង្កើតរឿងផ្ទុះមីន ដើម្បីបំភ័ន្តអន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួន ចូលមកដែនអធិបតេយ្យ !

Taing Sarada is with Seyha Thach. 3h  · ខានជួបគ្នាជាង ២០ឆ្នាំ ហើយ។ ខ្ញុំស្គាល់បង សយ សុភាព តាំងពីនៅក្មេង ឥឡូវសក់ខ្ញុំស្កូវប្រហាក់ប្រហែលគាត់ដែរ។ ថ្ងៃនេះពិតជាសប្បាយរីករាយដែលមានឱកាសបានអង្គុយផឺកតែជាមួយគ្នា ក្នុងនាមយើងជាខ្មែរដូចគ្នា។ ខ្ញុំក៏សោកស្តាយដែរ ដែលបង បានមកលេងសហរដ្ឋអាមេរិកពេលនេះ មិនសូវមានអារម្មណ៍សប្បាយ និងស្វែងយល់អំពីបន្ថែមអំពីតម្លៃស្នូលនៃពលរដ្ឋអាមេរិកាំង (American Core Values)។  រូបភាពដ៏កម្រនេះ បើជនខិលខូច ឬជនពាលណាចង់លាបពណ៌ សូមអញ្ជើញចុះ តែសូមកុំប្រើពាក្យគម្រាមកំហែងបានហើយ។  ខ្ញុំពិតជាសោកស្តាយណាស់ដែលមិត្តភ័ក្តិជិតដិតរបស់ខ្ញុំម្នាក់ឈ្មោះ ថាច់ សីហា ត្រូវបានជនខិលខូចវ៉ៃប្រហារ គម្រាមកំហែង និងលាបពណ៌តាមរយៈបណ្តាញសង្គមយ៉ាងចាស់ដៃក្នុងរយៈពេលពីរបីថ្ងៃមកនេះ ដោយគ្រាន់តែគាត់ទទួលផ្តល់អាហារ និងការស្នាក់នៅដល់បង សយ សុភាព ប៉ុណ្ណោះ។  អំពើលាបពណ៌ដ៏ស្មោកគ្រោក និងការគម្រាមកំហែងទាំងនេះគួរត្រូវបានបញ្ឈប់៕


Men Kimseng 3m  · អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា​បាន​បដិសេធ​និងច្រានចោល​ការចោទប្រកាន់​របស់យោធាថៃ​ដែលថាមានផ្ទុះមីនថ្មីកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដោយថៃចោទថាជាមីនដែលកម្ពុជាបានដាក់នៅតំបន់ហួយតាម៉ារៀ។ កម្ពុជាបញ្ជាក់ថាមិនមានឮសំឡេងផ្ទុះដូចការអះអាងរបស់ថៃឡើយ។

Fresh News   45m  · សារព័ត៌មានផ្លូវការធំៗរបស់ថៃ ដែលធ្លាប់ផ្សាយព័ត៌មានប្រឌិតខុសពីការពិត ពាក់ព័ន្ធករណីឧត្តមសេនីយ៍ឯក ស្រី ឌឹក, ពេលនេះបង្ហាញយ៉ាងច្បាស់ថាព័ត៌មានថៃទាំងនោះ មានចេតនាបង្កើតព័ត៌មានក្លែងក្លាយ (ភ្នំពេញ)៖ សារព័ត៌មានផ្លូវការធំៗរបស់ថៃ ធ្លាប់បានចេញផ្សាយព័ត៌មានប្រឌិតខុសពីការពិត និងចោទប្រកាន់ថា លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ បានទទួលមរណភាពក្នុងព្រឹត្តិការណ៍ ប៉ះទង្កិចគ្នាប្រដាប់អាវុធរយៈពេល៥ថ្ងៃ នៅព្រំដែនកម្ពុជា-ថៃ។ ការផ្សាយព្រោងព្រាតរបស់សារព័ត៌មានថៃនោះ ក្រោយមកត្រូវបានលុបចេញវិញជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គមទាំង Facebook និងវេបសាយ។ ប៉ុន្ដែនៅសល់មួយចំនួនមិនបានលុបនោះទេ គិតមកត្រឹមរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក កំពុងឈរជើងដឹកនាំបញ្ជាកម្លាំងទ័ពជួរមុខយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យរបស់កម្ពុជា។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក កាលពីម្សិលមិញ បានបង្ហាញវត្តមានក្នុងកម្មវិធីជួបសំណេះសំណាល ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅខេត្តព្រះវិហារ។ ថ្វីបើលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បង្ហាញវត្តមានចូលរួមកម្មវិធីក៏ពិតមែន ប៉ុន្ដែនៅតែមានសារព័ត៌មានថៃមួយចំនួនចោទប្រកាន់ទៀតថា នោះជារូបភាពដែលបង្កើតឡើងដោយ AI មិនមែនជារូបពិតប្រាកដឡើយ។ ឆ្លើយតបចំពោះការចោទប្រកាន់នោះ Fresh AI ក៏បានស្កេនពិនិត្យរូបភាព ដោយលទ្ធផលបញ្ជាក់ថា រូបភាពនៃការបង្ហាញវត្តមានរបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មិនមែនជាការបង្កើតឡើងដោយ AI នោះទេ៕

Sony Sin 34m  · កាសែត Nikkei Asia របស់ជប៉ុន បានផ្សាយបំប៉ោងថា កម្ពុជាបានដាក់មីនថ្មី តាមសម្ដីមន្រ្តីយោធាថៃ កម្ពុជាក៏បានឆ្លើយតបភ្លាមៗវិញដែរថា មីនដែលទាហានសៀមជាន់កាលពីម្សិលមិញ 02.12.2025 វេលាម៉ោងជា០២រសៀល គឺជាមីនចាស់..!

KBN News 45m  · រដ្ឋមន្ត្រីការពារជាតិថៃ ៖ «ថៃតាមដានការប៉ះទង្គិចដោយអាវុ.ធនៅមីយ៉ាន់ម៉ាគ្រប់ពេលវេលា តែមិនគួរឱ្យបារម្ភដូចនៅព្រំដែនជាប់កម្ពុជា»

អវតារ ស. 2h  · ភូមាផ្លោងជាង ៤០ គ្រាប់ចូលដីថៃ ( ផ្លោងដេញតាមខ្មាំងដែលថៃលាក់ ) ខ្ទេចភូមិមួយ ស្លាប់របួសចំរុះគ្នា ...តែថៃផ្លោង១គ្រាប់ទៅវិញជាគ្រាប់ផ្សែងពណ៍សដើម្បីព្រមាន ..ផេះសុទ្ធ ! .. ភូមាប្រាប់ថៃថា :  បើមិនអោយផ្លោងគឺប្រើយន្តហោះទំលាក់ សង្ស័យកន្លែងណាដាក់កន្លែងហ្នឹង ! 😅

Chaksmok Chao ចៅចាក់ស្មុក 10h  · ឃើញថាក្រុមប្រឆាំងព្យាយាមយកព័ត៌មានពីកាសែតថៃមកផ្សាយបន្ត, ដឹងស្រាប់ថាកាសែតថៃផ្សាយយ៉ាងណា? ដូច្នេះអ្វីដែលក្រុមប្រឆាំងកំពុងធ្វើគឺបម្រើផលប្រយោជន៍ថៃ មិនមែនបម្រើផលប្រយោជន៍ខ្មែរឡើយ

 Feed posts ធី សុវណ្ណថា Thy Sovantha   42m  ·   💥ញាក់សាច់ មិញនេះ ផ្ទុះកក្រើកព្រំដែនថៃ ទ័ពថៃ ប្រជាជនថៃ រត់ចូលលេណដ្ឋាន ✈️ភូមា.ទម្លាក់គ្រាប់បែក កម្ទេចអាគារធំៗ 

ជាប់ព្រំដែនថៃ...@ថា

VAYO FM Radio   59m  · ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុលពោងណាំរ៉ន ខេត្តចាន់បុរី ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។ នេះបើតាមការណ៏បញ្ជាក់ពី មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូ នេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ។  ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម.ចន្លោះបង្គោលលេខ ៥២-៥៩ ដោយបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន៕

VAYO FM Radio   59m  · ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរកម្ពុជា-ថៃ បានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុលពោងណាំរ៉ន ខេត្តចាន់បុរី ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។ នេះបើតាមការណ៏បញ្ជាក់ពី មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូ នេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ។  ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម.ចន្លោះបង្គោលលេខ ៥២-៥៩ ដោយបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន៕

Fresh News   1h  · UPDATE: ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ បានវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៣ បានចំនួន ៣៩បង្គោលហើយ (ភ្នំពេញ)៖ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ បានផ្តល់វឌ្ឍនភាពនៃការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ នៅក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ។  ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២ បានចំនួន ៣៩បង្គោលបណ្តោះអាសន្ន លើចំនួនសរុប២៧៧បង្គោលបណ្តោះអាសន្ន។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដែលមានប្រវែងប្រមាណ ៧គ.ម. ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap)។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាស ដើម្បីបង្កើតផែនទីរូបថត(Photomap)៕

เรารักพลโทบุญสิน Waranit Smith  · 31m  · หวิดเสียขาอีก กองทัพภาคที่ 2 แจง เหตุเสียงระเบิด ใน “ห้วยตามาเรีย” ชายแดนศรีสะเกษ ระบุเป็น ทุ่นระเบิดสังหารบุคคล ชนิด PMN-2 คาด ทหารเขมรวางไว้ ช่วงถูกฝ่ายไทยรุกไล่เข้ายึดพื้นที่ และยานยนต์ทำถนนกดทับจึงระเบิดขึ้น อีกทั้งระหว่างเกิดเหตุไม่พบการเคลื่อนไหวของกำลังทหารฝ่ายกัมพูชา #กองทัพภาคที่ 2  #ทุ่นระเบิด  #ห้วยตามาเรีย Another whistle. The 2nd Army reported that the explosion in "Huai Tamaria" at the Srisaket border. It was identified as PMN-2 type bomber. It was placed by Khmer soldiers. During the incident, the Thai forces pushed them to take over the area and the road was pressed by vehicles. Also, during the incident, no movement of Cambodian military force was found.

កូនខ្មែរ

ការកំណត់ព្រំដែនកម្ពុជា-ថៃ៖ បេសកកម្មប្រវត្តិសាស្ត្រដើម្បីថែរក្សាបូរណភាពទឹកដី និងទប់ស្កាត់ជម្លោះនៅអនាគត

បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ មានជាប់ទាក់ទងនិងបញ្ហាប្រវត្តិសាស្ត្រ នយោបាយ និងច្បាប់អន្តរជាតិ។ ការចុះវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ដែលកំពុងអនុវត្តជាមួយប្រទេសថៃ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុវត្តបានយ៉ាងសុក្រឹត និងមានការទំនួលខុសត្រូវខ្ពស់បំផុត ដោយផ្អែកលើផែនទី និងឯកសារផ្លូវការដែលទទួលស្គាល់ជាសកល។ ទោះបីជារាជរដ្ឋាភិបាលបានបញ្ជាក់ពីគោលជំហររឹងប៉ឹងក្នុងកិច្ចការការពារបូរណភាពទឹកដី ដោយម៉ឺងមាត់ ហើយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ កម្ពុជា- ថៃ  បាននិងកំពុងខិតខំធ្វើការងារយ៉ាងណាក៏ដោយក៏ត្រូវបានមនុស្សមួយក្រុមតូចដែលមាននិន្នាការនយោបាយបែបជ្រុលនិយមនៅតែយកបញ្ហានេះមកធ្វើការរិះគន់ជាន់ពន្លិច ញុះញង់ បង្កការសង្ស័យលើរាជរដ្ឋាភិបាលនិងក្រុមការងារកិច្ចការព្រំដែនក៏ដូចជាធ្វើឲ្យមានភាពល្អក់កករនៅក្នុងសង្គមជាតិបានដែរ។ 

ការងារកិច្ចការកំណត់និងបោះបង្គោលព្រំដែននេះគឺជាបេសកកម្មប្រវត្តិសាស្ត្រមួយដ៏ត្រឹមត្រូវប្រកបដោយបច្ចេកទេសនិងមានន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទាំងពេលបច្ចុប្បន្ននិងអនាគត។ ជាក់ស្តែង ដំណើរការការងាររបស់ក្រុមការងារកិច្ចការព្រំដែនកម្ពុជានេះ បានអនុវត្តជាទៀងទាត់អស់រយៈពេលជាច្រើនពីរទសវត្សរ៍ (ជិត២០ឆ្នាំ)មកហើយ ដោយការងារនេះសំដៅទៅលើការកំណត់ព្រំដែនមួយឲ្យបានត្រឹមត្រូវតាមផែនទីប្រវត្តិសាស្ត្រ ធានាឲ្យបានដាច់ខាតនូវការការពារបូរណភាពទឹកដីដែលបានទទួលស្គាល់ជាអន្តរជាតិ ការការពារសិទ្ធិលើទឹកដីកំណើតរបស់ជាតិ និងជាពិសេសគឺការកាត់បន្ថយនិងទប់ស្កាត់ជម្លោះព្រំដែននាពេលអនាគត។ វិធីសាស្ត្រដែលក្រុមការងារបច្ចេកទេសយកមកប្រើរួមមានការវាស់វែងដោយឧបករណ៍ស្តង់ដារអន្តរជាតិ ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងដោយផ្ទាល់ ការចុះហត្ថលេខារព្រមព្រៀង និងការសហការណ៍ជាមួយភាគីថៃក្នុងគោលការណ៍គោរពសិទ្ធិបូរណភាពទឹកដីនៃប្រទេសទាំងពីរ និងជាពិសេស ក្រុមការងារកិច្ចការព្រំដែនមិនភ្លេចបាននោះ គឺកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវខ្សែបន្ទាត់ព្រំដែនមិនកែប្រែដែលផ្អែកលើផែនទីឥណ្ឌូចិន-សៀម ដែលបានទទួលស្គាល់ជាអន្តរជាតិកាលពី ១២០ ឆ្នាំកន្លងមក។

មានការរិះគន់ខ្លះដែលបានកើតចេញពីក្រុមប្រឆាំងបែបជ្រុលនិយមមួយចំនួនដោយគ្មានមូលដ្ឋាន និងពុំធ្លាប់បានជួយធ្វើអ្វីទាំងតែសោះ ក្រៅអំពីរតែការរិះគន់និងតាំងខ្លួនជាអ្នកចេះគ្រប់រឿង ។ ពួកគេពោរពេញដោយអំនួត និងប្រជាភិថុត ធាតុពិត សុទ្ធតែជាអ្នកគ្មានជំនាញលើកិច្ចការងារព្រំដែនបន្តិចណាទាល់តែសោះ តួរយ៉ាងដូចជា បុគ្គល អ៊ុំ សំអាន អ្នកបានតែទ្រឹស្តីតាមរបៀបអុចអាល និងបានតាំងខ្លួនឯងថាជាអ្នកជំនាញកិច្ចការព្រំដែន ខណៈដែលបុគ្គលប្រឆាំងរូបនេះគ្មានជំនាញលើកិច្ចព្រំដែនទេ ប៉ុន្តែគេបានដឹងថា ជំនាញពិតប្រាកដរបស់គាត់ គឺពូកែខាងប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ បង្កចលាចលសង្គម និងមួលបង្កាច់ដោយគ្មានមូលដ្ឋានអំពីរឿងព្រំដែនតែប៉ុណ្ណោះ ។ ជាញយដង អ៊ុំ សំអាន ដែលមានប្រវត្តិធ្លាប់បានសុំទោសចំពោះលោក ហ៊ុន សែន បន្ទាប់ពីបាននិយាយមួលបង្កាច់ក្នុងបញ្ហាព្រំដែនកន្លងទៅ នឹងត្រូវបានស្នើសុំការបន្ធូរបន្ថយឱ្យរួចទោស ប៉ុន្តែជននេះនៅចចេះរឹងរូស អាស្មិមានៈ ហើយតែងតែចេញមកវាយប្រហាររដ្ឋាភិបាលជាញឹកញាប់ ដែលភាគច្រើនព័ត៌មានដែលគេយកមកនិយាយគឺយកប្រភពមកតែពីប្រទេសថៃ ។  

សកម្មភាពបែបនេះ មិនខុសអ្វីពីការដែលកំពុងតែដើរតួរនិងតាំងខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រទេសថៃដែលជាសត្រូវក្នុងការចង់ឈ្លានពាននិងរំលោភយកទឹកដីកម្ពុជា ព្រមទាំងចោទនិងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាទាំងខ្វះមនសិការជាតិជាខ្មែរ ពីព្រោះ អ៊ុំ សំអាន គឺគ្មានចំណេះដឹងបន្តិចណាសោះឡើយលើកិច្ចការព្រំដែន។ ការរិះគន់ វាយប្រហារទាំងអស់ក្នុងរឿងព្រំដែនរបស់ អ៊ុំ សំអាន និងជនមួយចំនួននៅក្រៅប្រទេស គ្រាន់តែជាវោហារសាស្ត្រនយោបាយ ដែលមិនចេះរីងស្ងួតតាមបែបមនោគមន៏វិជ្ជាជ្រុលនិយម ដែលចេញពីមាត់មនុស្សម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០១៦ បន្ទាប់ពីញុះញង់ និងនិយាយបំផ្លើសក្នុងរឿងព្រំដែន។

នេះសរបញ្ជាក់ឲ្យឃើញថា វាពិតជាកំហុសដដែលៗ ដែលបុគ្គលរូបនេះបាននិងកំពុងបង្កើតឡើង ដោយចោទប្រកាន់ មកលើរដ្ឋាភិបាលថា ការបោះបង្គោលគ្រាន់តែជាការសាកល្បងទឹកចិត្តប្រជាជន និងបានចោទថា កម្ពុជាប្រើឧបករណ៍វាស់វែងព្រំដែនរបស់ថៃ ការងារនេះធ្វើឲ្យបាត់ទឹកដីជាដើម។

យ៉ាងណាក៏ដោយ ការអះអាងបែបនេះ មិនមានភស្តុតាងបច្ចេកទេស ផ្លូវច្បាប់ ជាពិសេសគឺជាការអះអាងបែបជនដែលមិនមានការយល់ដឹងអំពីការងារបច្ចេកទេសនិងបទពិសោធន៏ក្នុងការវាស់វែងបោះបង្គោលព្រំដែនបន្តិចណាទាល់តែសោះ ពោលគឺគ្រាន់តែនិយាយដើម្បីតែទាក់ទាញចំណាប់អារម្មណ៏ និងដើរតាមគន្លងមេរបស់ខ្លួនដែលបានគូសវាសឲ្យនិយាយតែប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ការធ្វើការងារដោយតម្លាភាពនិងមានទំនួលខុសត្រូវចំពោះជាតិរបស់រដ្ឋាភិបាលនិងក្រុមការងារកិច្ចការព្រំដែនដោយឈរលើគោលការណ៏យ៉ាងច្បាស់លាស់ណាស់ថា និងមិនធ្វើអំពើណាដែលនាំឲ្យបាត់បង់ទឹកដី គឺ គ្រប់ដំណើរការ គ្រប់ជំហានមានឯកសារច្បាស់លាស់ និងត្រូវបានបកស្រាយពន្យល់ដល់សាធារណៈជនជាបន្តបន្ទាប់។ ការងារដែលបាននិងកំពុងធ្វើជាមួយភាគីថៃគឺពិតជាផ្អែកលើការគោរពគ្នា ការកសាងទំនាក់ទំនងល្អ និងក្នុងដំណើរសន្តិភាព។

 រីឯមន្ត្រីជំនាញព្រំដែនទៀតសោត សុទ្ធតែត្រូវបានបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ និងអនុវត្តតាមបទដ្ឋានវិជ្ជាជីវៈ ដោយគោរពអធិបតេយ្យភាពជាតិជាចម្បង។

ការគោរពបូរណភាពទឹកដីជាតិ គឺជាគោលការណ៍មិនអាចប្រឌិតនិងប្រកែកបានឡើយ ។ ហេតុនេះ ការកំណត់ព្រំដែនមិនមែនជាការដោះដូរទឹកដីជាមួយសន្តិភាព ហើយក៏មិនមែនជាឧបករណ៍នយោបាយសម្រាប់សាកល្បងចិត្តប្រជាជនដែរ ប៉ុន្តែជាសត្យានុម័ត កិច្ចការងារនេះ គឺជាខិតខំកសាងខ្សែព្រំដែនដ៏ច្បាស់លាស់ ដើម្បីធានាបាននូវការពង្រឹងសន្តិភាព សន្តិសុខ ស្របតាមរដ្ឋធម្មនុញ្ញរបស់ជាតិ។ 

បើមានការកំណត់ព្រំដែនមិនបានច្បាស់លាស់នោះ ទៅអនាគត ប្រាកដណាស់បញ្ហាព្រំដែនអាចនឹងនាំប្រទេសជាតិឈានទៅរកជម្លោះយោធា ជាថ្មីម្តងទៀត និងនាំឲ្យបាត់បង់បូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនជាក់ជាមិនខាន ។ ដូច្នេះ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅពេលនេះគឺជាការងារប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រដ៏សំខាន់និងជ្រាលជ្រៅខ្លាំងណាស់សម្រាប់ប្រទេសជាតិនិងប្រជាជនកម្ពុជាទាំងមូល។

ដំណើរការកំណត់ព្រំដែនកម្ពុជាជាមួយប្រទេសថៃ គឺជាការងារដែលអនុវត្តដោយការប្តេជ្ញាចិត្តខ្ពស់ ស្របច្បាប់អន្តរជាតិនិងការពារឧត្តមប្រយោជន៍ជាតិ។ដូចនេះ ការរិះគន់ដោយគ្មានមូលដ្ឋាន និងការផ្សព្វផ្សាយព័ត៌មានមិនពិត គួរត្រូវបានផ្តន្ទាទោសនិងមានការឆ្លើយតបដ៏ម៉ឺងមាត់បំផុតស្របតាមច្បាប់ ដើម្បីរក្សាស្ថិរភាពសង្គម និងសន្តិភាពបានយូរអង្វែង។ រាជរដ្ឋាភិបាលនិងក្រុមការងារកិច្ចការព្រំដែនចាត់ទុកថា សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ គឺជាគុណតម្លៃដ៏ខ្ពង់ខ្ពស់ ដែលមិនអាចដោះដូរជាមួយអ្វីបាននោះទេ ទោះក្នុងកាលៈទេសៈឬក្នុងតម្លៃណាក៏ដោយឡើយ៕

ដោយ៖ ពិន វិជ័យ - អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

No comments:

Post a Comment