ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, December 20, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៥)

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៦)

ដំណើរចរ - Domnerchor 3m  ·  ឧត្ដរមានជ័យ​ ៖​ នៅវេលា​ម៉ោង​១០:៥៨នាទី​យប់​ថ្ងៃ​ទី១៩ខែធ្នូ​ឆ្នាំ២០២៥ យន្តហោះ​ចម្បាំង​F16 ចោរសៀមទម្លាក់គ្រាប់.បែក​បំផ្លាញ​ស្ពាន​នៅ​ ស្រុក​ចុងកាល់​ ខេត្តឧត្ដរមានជ័យ... (មានវីដេអូនៅlinkខមិន)

គ្រូ សូមសំណូមពរ ខាងសារព័ត៌មាន Fresh News មេត្តា លុបរូបភាព និងទីតាំងស្ពានបុរាណ (ស្ពានអូជីកចាស់) នៅខេត្តសៀមរាបចេញ ដើម្បីបង្កា និងការពារស្ពានមរតកដូនតា

ដំណើរចរ - Domnerchor 3m  ·  ឧត្ដរមានជ័យ​ ៖​ នៅវេលា​ម៉ោង​១០:៥៨នាទី​យប់​ថ្ងៃ​ទី១៩ខែធ្នូ​ឆ្នាំ២០២៥ យន្តហោះ​ចម្បាំង​F16 ចោរសៀមទម្លាក់គ្រាប់.បែក​បំផ្លាញ​ស្ពាន​នៅ​ ស្រុក​ចុងកាល់​ ខេត្តឧត្ដរមានជ័យ... (មានវីដេអូនៅlinkខមិន) គ្រូ សូមសំណូមពរ ខាងសារព័ត៌មាន Fresh News មេត្តា លុបរូបភាព និងទីតាំងស្ពានបុរាណ (ស្ពានអូជីកចាស់) នៅខេត្តសៀមរាបចេញ ដើម្បីបង្កា និងការពារស្ពានមរតកដូនតា

ពូ ការ៉េបួន 31m  · F-16 ចោរសៀមបានបាញ់ផ្តាច់ស្ពានអូរជីកស្រុកចុងកាលព្រំប្រទល់ខេត្តឧត្តរមានជ័យនិង ខេត្តសៀមរាបថ្ងៃទី១៩ ធ្នូ ២០២៥ ម៉ោង១០:៥៨យប់

Phan Phana   14m  ·   ពួកទ្រប្លោកវាឆ្ងល់ ឯងនៅរាប់ម៉ឺនគីឡូ ម្តេចដឹងព័ត៌មានលឿនម្ល៉េះ ? ពួកគិតបែបហ្នុងសុទ្ធតែពួកអត់ខួរ។ សម័យនេះហើយចេះឆ្ងល់ចឹងកើត!

តាំង គីមឡេង 3m  · 🚨គិតមកដល់ម៉ោង6ព្រឹកនេះស្ថានការណ៍ព្រំដែននៅតែ​ ប្រុងប្រយ័ត្នខ្ពស់​ បន្ទាប់ពីរំលងអាធាត្រុម៉ោង11យប់ទាហានសៀមបានប្រេី​ F16 ទម្លាក់គ្រាប់នៅក្នុងស្រុក​ ស្រីស្នំ

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ 

ក្រសួងការពារជាតិ

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

-  ម៉ោង ១៨:៣០នាទី រហូតដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងធ្លាក់ចូលក្នុងទឹកប្រមាណ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៩:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ រថក្រោះ អមដោយកម្លាំងថ្មើរជើងវាយ ប្រហារចូលភូមិសាស្ត្រភ្នំខ្មោច  និងបុស្សុស្បូវ-ជាំតែ។ 

-  ម៉ោង ២២:៥៨នាទី កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ គ្រាប់បែកចំនួន ២គ្រាប់  ផ្តាច់ស្ពានអូរជីក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមានប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

-  ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៥:៣០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

-  ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។

-  គិតមកដល់ម៉ោងជិត ១៥:០០នាទី  យោធាថៃបន្តការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងយន្តបំពាក់លើរថក្រោះនៅភូមិសាស្ត្រភ្នំខ្មោច និងជាំតែ។ 

-  ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់កាំភ្លើង DK (១០៦) និងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ 

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

៣. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៩:១០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។ 

-  ម៉ោង ១៩:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១២:០៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ 

-  ម៉ោង ៤:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំ និងរថក្រោះបាញ់នៅភូមិសាស្ត្របឹងត្រកួន។ 

-  ម៉ោង ៤:០២នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ 

-  ចាប់ពីម៉ោង ៥:៤៨នាទី រហូតដល់ម៉ោង ៦:៣៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង៧៥ម.ម លើរថពាសដែកបាញ់បំបុកនៅភូមិសាស្ត្រអូរភ្លុកដំរី។ 

-  ម៉ោង ៨:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ 

-  ម៉ោង ៩:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចូលជ្រៅទៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០។ 

-  ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១១:៣០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ 

-  ម៉ោង ១០:៣០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។ 

-  ចាប់ពីម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង    F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងជាប់ច្រកព្រំដែនជ័យជំនះ។  

-  ម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ ចូលទីតាំងសាលាបឋមសិក្សា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។  

-  ម៉ោង ១១:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។ 

-  ក្រោយទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 រួចមក នៅម៉ោង ១១:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកប្រមាណ ៥គ្រឿង បានរំលោភឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

-  ម៉ោង ១២:៣៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ 

-  ម៉ោង ១៣:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ 

-  ម៉ោង ១៣:៤៣នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ 

-  ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រច្រកជ័យជំនះ។ 

-  ម៉ោង ១៤:១៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ២គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីប្រជុំជនដែលប្រជាជនស៊ីវិលរស់នៅច្រើនកុះករ។ 

-  ម៉ោង ១៥:៤២នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។ 

-  ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តបឹងត្រកួន។ 

-  ម៉ោង ១៦:១១នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ 

គិតមកដល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ។ សកម្មភាពរបស់យោធាថៃនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានយ៉ាងកំរោលមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ 

#កម្ពុជាត្រូវការសន្តិភាព #យុត្តិធម៌សម្រាប់កម្ពុជា

Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continue their armed aggression on Cambodia, in the 3rd, 4th, and 5th Military Regions:

1. The frontline situation at the 3rd Military Region in Koh Kong province: The Thai military continued its attack on Cambodia: From 6:30pm on December 19, 2025 until 5:00pm on December 20, 2025:

- From 6:30pm to 6:55pm, the Thai military launched approximately 20 artillery shells from their warship falling into the water in the area behind a hotel near the Cham Yeam border checkpoint, Mondul Seima district, Koh Kong province. As of now, the situation has returned to calm.

2. The frontline situation at the 4th Military Region in Oddar Meanchey and Preah Vihear provinces: The Thai military continued its attack on Cambodia: From 5:00pm on December 19, 2025 to 5:00pm on December 20, 2025:

On December 19, 2025

- At 7:30pm, the Thai military used heavy artillery and tanks supported by infantry forces to infiltrate the areas of Phnom Khmoch and Bos Sbov - Choam Te.

- At 10:58pm, the Thai Airforce continued to deploy F-16 fighter jets dropping 2 bombs to destroy O’ Jik bridge, which is a civilian infrastructure and have civilians living nearby, located at the border area between Chong Kal district, Oddar Meanchey province, and Srei Snam district, Siem Reap province.

On December 20, 2025

- From 4:00am to 5:30am, the Thai continued to fire shells into the area of Preah Vihear temple. 

- At 4:00am, the Thai military continued to fire shells into the are of Thmar Daun. 

- As of 3:00pm, the Thai military continued their attacks by using artillery and tank-mounted guns in the area of Phnom Khmoch and Choam Te.

- At 4:00 pm, the Thai military used DK guns (106) and artillery to fire into the area of Preah Vihear temple.  

The situation in other areas remains calm, but our forces continue to monitor closely and remain highly vigilant.

3. The frontline situation at the 5th Military Region in Banteay Meanchey and Pursat provinces : The Thai military continued its attack on Cambodia: From 5:00pm on December 19, 2025 to 5:00pm on December 20, 2025:

On December 19, 2025

- At 7:10pm, the Thai military fired flare gun in the area of Prey Chan village.

- At 7:50pm, the Thai military fired shells into the area of Chok Chey village.

On December 20, 2025

- At 12:04am, the Thai military fired shells into the area of Boeung Trakoun.

- At 4:00am, the Thai military fired artillery and tank shells into the area of Boeung Trakoun.

- At 4:02am, the Thai military continued to fired shells into the area of Boeung Trakoun.

- From 5:48am to 6:35am, the Thai military fired 75mm tank-mounted gun in the area of O' Phlok Damrei.

-At 8:13am, the Thai military fired shells into the area of Prey Chan village.

- At 9:20am, the Thai military deployed reconnaissance drones, violating Cambodian airspace by flying over the area of Veal Veng district, Pursat province further deep into the base of Phnom 1500.

- From 9:30am to 11:30am, the Thai military continued to fire artillery shells into the area of Boeung Trakoun.

- At 10:30am, the Thai military deployed reconnaissance drones and violated Cambodian airspace in the area of Thmar Da commune.

- From 11:01am to 11:16am, the Thai military has deployed F-16 fighter jets to conduct airstrikes, dropping 3 bombs on a civilian-owned commercial building near the Chey Chomneas border checkpoint.

- From 11:01am to 11:16am, the Thai military has deployed F-16 fighter jets to drop 2 bombs into the area of a primary school, located in Thmar Da commune, Veal Veng district, Pursat province.

- At 11:15am, the Thai military deployed reconnaissance drones, violating Cambodian airspace in the area of Thmar Da commune.

- After the airstrikes by F-16 fighter jets, at 11:46pm, the Thai infantry forces accompanied by approximately 5 armored vehicles, invading Cambodian sovereign territory in the area of Chey Chomneas border checkpoint, Thmar Da commune, Veal Veng district, Pursat province. 

-At 12:38pm, the Thai military fired shells into the area of Boeung Trakoun. 

-At 1:04pm, the Thai military fired shells into the area of Prey Chen village.

-At 1:43pm, the thai military continued to fire shells into the area of Boeung Trakoun.

- At 2:10pm, the Thai military deployed drones to bombard the area of Chey Chomneas border checkpoint.

-At 2:15pm, the Thai military fired 2 rounds of 155mm artillery shells into a densely populated civilian area in Svay Chek district, Banteay Meanchey province.

- At 3:42pm, the Thai military deployed reconnaissance drones, violating Cambodian airspace behind the area of Chok Chey village. 

- At 4:00pm, the Thai military deployed reconnaissance drones, violating Cambodian airspace behind the area of Boeung Trakoun.

- At 4:11pm, the Thai military continued to fire shells into the area of Boeung Trakoun.

As of now, the Cambodian forces have been and are continuing to repel and fight against the invasion by the Thai military forces. The actions undertaken by the Thai military clearly demonstrate a brutal violation of Cambodian sovereignty and territorial integrity.


Bron Sambor 19m  · អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានប្រកាសថា មជ្ឈមណ្ឌលសារព័ត៌មានថៃ បានបង្កើនការប្រយុទ្ធចំពោះ វិស័យព័ត៌មាន ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបន្ថែម ការផ្សាយ ជាភាសាបរទរស ចំនួន០៤ ភាសាបន្ថែមទៀត ដែលធ្វើឱ្យកើន ដល់១៦ ភាសា ដើម្បីជំរុញការផ្សាយព័ត៌មាន ទំនាក់ទំនង ជាមួយពិភពលោក ដោយកន្លងមក មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាន របស់ថៃ មានផ្សាយតែ ភាសាថៃ អង់គ្លេស ខ្មែរ ចិន រុស្ស៊ី បារាំង អារ៉ាប់ អេស្ប៉ាញ អាល្លឺម៉ង់ ជប៉ុន កូរ៉េ និងតាហ្គាឡុក (ប្រើនៅប្រទេសហ្វីលីពីន) និងបន្ថែមភាសាចំនួន០៤ បន្ថែមទៀត គឺឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា និងឡាវ ដែលនាំមកនូវ ការគ្របដណ្តប់ ដល់ភាសាទាំងអស់ដែលប្រើប្រាស់ក្នុងតំបន់អាស៊ាន។


News4Khmer 4m  · 🚨 ដល់ម៉ោងបិទទ្វារវៃឆ្កែហើយ ម៉ោង១៧:៣៦នាទី ចោរសៀ.មបើកការវាយលុកមកលើទីតាំងរបស់កងកម្លាំងយើងនៅច្រកច១ ថ្មដា, វីរកងទ័ពយើង ដោយបានឃើញថាភ្ញៀវមកពេញតុហើយ ពេលនេះបានឆ្លើយតបទៅវិញយ៉ាងពេញទំហឹង !💪


ស៊ន សុភក្រ្ត-Sorn Sopheak 11m  · ម៉ោង១៧:៣៦នាទី ពួកវាបើកការវាយលុកមកលើទីតាំងរបស់កងកម្លាំងយើងនៅច្រកច១ ថ្មដា។ កម្លាំងយើង បានឆ្លើយតបទៅវិញយ៉ាងពេញទំហឹង។


អវតារ ស. 26m  · រូបមុនស្លាប់កាលពី ៥ ម៉ោងមុននៅថ្មដា ផ្ទះបី ( Ban tha sen-Tmorda ) :  ទាហ៊ានចោរថៃឆ្ងល់ថាហេតុវអ្វី បន្ទាយលេណដ្ឋានគ្មានទាហ៊ានខ្មែរ ? ផ្ទះគ្មានមនុស្ស ?  វាមិនហ៊ានរុលចូលដីខ្មែរថែមទៀតទេព្រោះខ្លាចជាអន្ទាក់ ...វាគិតត្រូវពាក់កណ្ដាលដែរម៉ោងនេះប្រាសអាយុរត់ថយក្រោយវិញអស់ហើយ គ្មានខ្មោចសល់ទេ សល់តែកំទេចសាច់ឆ្អាបដោយក្លិនឈាមនិងរំសេវ  !  ....ពិតជាអស្ចារ្យមែន វីរកងទ័ពខ្មែរ , 


WWC News 14m  ·   🚨 ដំណឹងពីជួរមុខ ថ្មដា ឃ្មុំ 🐝 សៀម 🇹🇭 បាក់ទ្រនិចអស់ហើយ រត់គ្មានងាកក្រោយទេ បន្ទាប់ពីចូលបាន 5ម៉ោង វីរកងទ័ពយើង 🇰🇭 ប្រើទឹកជ្រលក់ពិសេស អាំងឃ្មុំ ខ្លះរត់រួច ខ្លះក្លាយជាជី‼️

ស៊ន សុភក្រ្ត-Sorn Sopheak 4m  · ត្រឹមម៉ោង៧នេះ នៅទិសប្រាសាទតាមាន់ ពួកវានៅផ្លោងចូលដីយើងមួយៗមិនទាន់ឈប់ទេ តែទិសតាក្របី និងថ្មដូនស្ងាត់!

មួយនាទី-OneMinute 29m  · ថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥ ទាហានថៃឈ្លានពានទឹកដីខ្មែរនៅកាស៊ីណូថ្មដា បន្ទាយយោធាកម្ពុជា និងផ្ទះបីខ្នង នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទាហានថៃបានលុកលុយចូលលេណដ្ឋានរបស់ទាហានខ្មែរ។ សង្ឃឹមថា ទាហានខ្មែរនឹងប្រើ BM-21 បាញ់ស្រោចទៅលើទាហានថៃដើម្បីបណ្តេញពួកគេចេញពីដែនដីខ្មែរ។


Thmey Thmey 25 2h  · ជនភៀសសឹក និងហេដ្ឋា​រចនា​សម្ព័ន្ធ ដែលខូចខាតដោយសារថៃឈ្លានពាន អាចផ្សព្វផ្សាយបាន  ព័ត៌មានពាក់ព័ន្ធនឹងជនភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាត ដោយសារទាហានថៃឈ្លានពាន គឺអាចផ្សព្វផ្សាយបាន ​ហើយកន្លងមករដ្ឋាភិបាលក៏មិនធ្លាប់ហាមឃាត់ដែរ។ នេះជាការអះអាងរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន នាថ្ងៃទី១៩ធ្នូ ហើយបន្ថែមទៀតថា កន្លងមករដ្ឋាភិបាល ហាមឃាត់ផ្សាយតែទីតាំងមូលដ្ឋានទ័ព និងការសម្ងាត់យោធា ដែលពាក់ព័ន្ធនឹងសន្តិសុខជាតិប៉ុណ្ណោះ។


អាប៊ូ ខាវ ឬ អាកួយ ឬ អាខ្វូយ នេះ បានដូរសញ្ជាតិ​តាំងពី ប៉ុន្មានឆ្នាំមុនពេលផ្ទុះសង្រ្គាមជាមួយ កម្ពុជាម្លេះ។ ពីមុន វាជា អាសម្បត្តិមែន ជាខ្មែរមែន តែតាំងពី មានរឿង កីឡាប្រដាល់ ឆ្នាំ កីឡាអាស៊ាន មក គឺវាប្រកាសដូរសញ្ជាតិ ទៅជា ជនជាតិកូយ សញ្ជាតិថៃ ។ អានេះ កន្លែងណាមានលុយ មានមុខមាត់វាទៅណឹង សូម្បី តែជនជាតិ ថៃ ជនជាតិ សៀម ក៍មិនទុកចិត្តអាសម្បត្តិដែរ ដូច្នេះ បានជាគេ ចោទវាថា ភ្នាក់ងារសម្ងាត់ឪ្យខ្មែរ !!

Smeyy  is with Smeyy Smeyy. 6m  · 🚨*ទាហានអាចោរសៀ.ម 🇹🇭 ប៉ុន្មានក្បាល ដែលវាយឆ្មក់ ឈ្លានពាន ចូលផ្ទះពលរដ្ឋខ្មែរ នៅតំបន់ថ្មដា ថ្ងៃមិញ ពេលនេះ ត្រូវបានងា.ប់អស់រលីងហើយ ក្រោយពី វីរកងទ័ពយើង 🇰🇭 លេងពួកវាមួយទំហឹង ពួកវាស្ងប់ស្ងាត់ហើយ៕

TFA Khmer 7h  · ជនភៀសសឹកកម្ពុជា​ដែលគេចពីការវាយប្រហារ​របស់​យោធាថៃ​ កើនដល់ជិត ៥០ម៉ឺន​​នាក់​ហើយ គិតត្រឹមល្ងាចថ្ងៃទី១៩ ធ្នូ

Khan Chansophal TV Live Show 1h  · Share បន្ទាន់! សូមអ្នកភូមិទាំងអស់លើកទង់ជាតិចិន ដាក់លើតំបូលផ្ទះ! បើយន្តហោះ F16ហ៊ានប៉ះដឹងតែរឿងធំហើយ


១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥  រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥

-  ចាប់ពីម៉ោង ២០:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច រហូតដល់ម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ទើបមានសភាពស្ងប់ស្ងាត់។

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ៩:២៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភ្នំ៣៣៣។ 

-  ម៉ោង ៩:៥០នាទី យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រគោល៨។ 

-  ម៉ោង ១៤:០០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងប្រើប្រាស់ដ្រូនអត្តឃាតចូលមកភូមិសាស្ត្រ ប្រាសាទតាមាន់, ថ្មដូន និងដំណាក់ស្តេច។ 

-  ម៉ោង ១៥:២០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំនៅភូមិសាស្ត្រភ្នំត្រង៉ោល។ 

-  ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក។ 

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៧:២៨នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រថ្មដា។

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ៤:៥៤នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី។ 

-  ម៉ោង ៥:៤១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងនៅភូមិសាស្ត្រថ្មដា។ 

-  ម៉ោង ៦:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ 

-  ម៉ោង ៦:៥៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តឃុំថ្មដា។ 

-  ម៉ោង ៧:៤២នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥គ្រាប់ ចូលផ្ទះប្រជាជនស៊ីវិលស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

-  ម៉ោង ៨:៤៨នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិជោគជ័យ។ 

-  ម៉ោង ៩:៣៨នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។ 

-  ម៉ោង ៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស៊ីវិលស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

-  ម៉ោង ១០:៣៤នាទី យោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលនៅភូមិសាស្ត្រភ្នំប្រាក់។ 

-  ម៉ោង ១៣:៣៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។  

-  ម៉ោង ១៣:៤០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ 

-  ម៉ោង ១៤:០២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ 

-  ម៉ោង ១៤:១០នាទី យោធាថៃបានបន្តបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិចំការគ។ 

-  ម៉ោង ១៤:២០នាទី យោធាថៃបានបន្តបាញ់ផ្លោងជ្រំចូលភូមិសាស្រ្តភូមិចំការគ។ 

-  ម៉ោង ១៤:២៧នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរភ្លុកដំរី។ 

-  ម៉ោង ១៤:៣២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តប្រាសាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

-  ម៉ោង ១៤:៤៣នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្រអូរសួស្ដី។ 

-  ម៉ោង ១៥:២៣នាទី យោធាថៃបានបាញ់ផ្លោងជ្រំចូលភូមិសាស្រ្តបឹងត្រកួន។ 

-  ម៉ោង ១៥:៤០នាទី យោធាថៃបានបាញ់ផ្លោងចំការ៉ាស់សាំងតេលាមួយកន្លែងដែលជាទីតាំងរបស់ប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

-  ម៉ោង ១៦:១៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តបឹងត្រកួន។ 

-  ម៉ោង ១៦:៤៩នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ 

-  ម៉ោង ១៦:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។

-ម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ១០ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៤)




បន្ទាយមានជ័យស្រុកកំណើតខ្ញុំ

អ្នកណាខ្លះចាញ់សម្តីដែលគេបន្លាចថាបើសង្គ្រាមនេះអូសបន្លាយកាន់តែយូរខ្មែរនឹងរលាយ? មកនេះ អានសំណេរខ្ញុំបន្តិចសិនមើលក្រែងបានត្រជាក់ចិត្តខ្លះ! មានហេតុផល៥ដែលខ្ញុំចង់បង្ហាញថាអ្វីដែលគេលើកឡើងវាមិនពិតទាល់តែសោះ៖ 

១. សៀមនឹងដួលមុនខ្មែរ៖ ចាំពាក្យមួយបងប្អូនអ្នកធ្លាប់ហូបប្រហុកអោយទៅហូបសាច់គោវាស្រួលទេ តែអ្នកធ្លាប់ហូបសាច់គោអោយមកហូបប្រហុកវិញវេទនាចិត្តណាស់ ហើយក៏ប្រហែលជាហូបមិនចូលដែរ។ សៀមជាប្រទេសអ្នកមានជាងខ្មែរ ជីវភាពពួកគេក៏ល្អជាងដែរ អញ្ចឹងបើសេដ្ឋកិច្ចមានបញ្ហាកាន់តែខ្លាំងព្រោះសង្គ្រាមនេះ ពួកគេរកលុយមិនបាន គ្មានអ្នកណាមានអារម្មណ៍គិតរឿងចង់បានដីខ្មេរទៀតទេ។ ការចំណាយក្នុងសង្គ្រាមក៏មហាសាលដែរ គេប៉ាន់ស្មានថាប្រហែល១០លានដុល្លារក្នុងមួយថ្ងៃ ដោយចំណាយលើអាវុធទំនើបៗនិងកម្លាំងទ័ពច្រើនលើសលប់ បើបន្តបែបនេះទៀតគិតថាទប់បានយូរប៉ុណ្ណា? ចំណុចមួយទៀតសៀមជាប្រទេសពឹងសេដ្ឋកិច្ចលើទេសចរណ៍និងយកកម្លាំងពលកម្មពីប្រទេសជិតខាងទៅបំពេញសង្វាក់ផលិតកម្មក្នុងស្រុក បើបន្តបែបនេះទៀតមានទេសចរនិងកម្មករឯណាហ៊ានទៅសៀមទៀត មិនដូចសម្លាប់ខ្លួនទេឬ? ផ្សារហ៊ុននិងអ្នកវិនិយោគសៀមនិងបរទេសនៅស្រុកសៀមក៏ដាំក្បាលចុះដែរ គិតថាពួកគេអាចបណ្តោយអោយរដ្ឋាភិបាលធ្វើតាមចិត្តបែបនេះយូរទៀតឬ?

២. ភូមិសាស្រ្តនយោបាយក្នុងភ្នែកមហាអំណាច៖ និយាយតែចិននិងអាមេរិចបានហើយ  ពួកគេត្រូវការច្រកសេដ្ឋកិច្ចអាស៊ានដែលមានស្ថិរភាពដើម្បីដំណើរការសេដ្ឋកិច្ចរបស់ពួកគេ។ សៀមមានសមុទ្រភ្ជាប់ដល់ការដឹកជញ្ជូនពិភពលោក ខ្មែរជាអ្នកផ្គត់ផ្គង់និងបញ្ជាទិញដ៏ធំរបស់មហាអំណាចទាំង២ ដូច្នេះពួកគេមិនអាចអោយមានសង្គ្រាមពេញទ្រង់ទ្រាយរ៉ាំរ៉ៃកើតឡើងក្នុងតំបន់នេះជាដាច់ខាត។ ពួកគេនៅតែមានសន្លឹកបៀរអាចអូសភាគីទាំង២ចូលតុចរចាបាន គ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះព្រោះប្រហែលជាមិនទាន់ប៉ះពាល់ពួកគេខ្លាំង សៀមមិនមែនរុស្សី ក៏មិនមែនបងធំនៅអាស៊ីដែរ គីឡូប៉ុណ្ណេះនិងម៉ោងនេះការឈ្លានពានទឹកដីដោយប្រើកម្លាំងទ័ពមិនអាចទៅរួចដូចកាលសម័យបុរាណឡើយ។

៣. មេដឹកនាំចាស់ទុំជាង មេផ្ទះដែលមិនខ្ជះខ្ជាយ៖ សៀមផ្គើនខ្លាំង អន្តរជាតិគ្រប់ប្រទេសអំពាវនាវអោយមានបទឈប់បាញ់ តែសៀមមិនត្រឹមតែមិនឈប់ទេ ចាក់លុយចូលក្នុងសង្គ្រាមនេះថែមទៀត។ មេដឹកនាំសៀមតាំងពីស្តេច នាយករដ្ឋមន្រ្តី និងក្រុមមេទ័ពទាំងអស់ ក្មេងខ្ចីណាស់បើប្រៀបនឹងឪរបស់យើង មានហេតុផល២៖ ១. យកសង្គ្រាមធ្វើជាដំណោះស្រាយ, ២. វាយគឺដើម្បីតែបានវាយ គ្មានដែនកំណត់ គ្មានគោលដៅច្បាស់លាស់ បែបនេះធ្វើអោយការចាយវាយខ្ជះខ្ជាយខ្លាំង គួបផ្សំនឹងចិត្តចង់ឈ្នះខ្លាំងទៀត សៀមបានយកវាសនាជាតិទាំងមូលផ្ញើលើសង្គ្រាមនេះទៅហើយ។ ខ្មែរយើងចាយវាយមានខ្ទង់ច្បាស់លាស់ មានឃ្លាំងបម្រុងទាំងលុយនិងអាវុធគ្រប់គ្រាន់ តែក៏អត់ធ្មត់ណាស់ដែរ សូម្បីមេផ្ទះរបស់យើងក៏ចេះទុកដាក់មិនអោយប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចដូចឪបានលើកឡើង។

៤. គំនិតអន្តរជាតិជាទូទៅ៖ ប្រទេសសៀមពឹងផ្អែកទៅលើទេសចរណ៍ជាគោលនិងទំនាក់ទំនងអន្តរជាតិដែលល្អដូចផ្កាជាមួយប្រទេសជាច្រើន តែសង្គ្រាមសៀមខាតមុខមាត់និងទំនុកចិត្តមិនស្ទើរទេ។ មានហេតុផល៣ដែលសៀមមិនអាចអូសបន្លាយសង្គ្រាមនេះយូរគឺ ១. ភាពជាសមាជិកភាពអាស៊ានដែលត្រូវបង្កើនកេរ្តិ៍ឈ្មោះតំបន់លើពិភពលោក មិនមែនបំផ្លាញ, ២. សម្ព័ន្ធមិត្តផ្នែកយោធាជាមួយមហាអំណាច និង ៣. ស្តារកេរ្តិ៍ឈ្មោះនិងរូបភាពល្អរបស់សៀមដោយគោរពច្បាប់អន្តរជាតិឡើងវិញ។ សៀមមិនមែនមិនខ្វល់រឿងទាំងនេះទេ ហើយក៏មិនអាចមិនខ្វល់ដែរ ព្រោះសៀមមិនចង់ក្លាយជាប្រទេសឯកោទេ ដូច្នេះគេគិតលើសៀមយ៉ាងម៉េចពិតជាសំខាន់ណាស់ ឥលូវប្រហែលសៀមកំពុងក្រពុលមុខប៉ុណ្ណោះ បន្តិចទៀតដឹងខ្លួនសៀមនឹងឈប់ដោយខ្លួនឯងហើយ ដល់ពេលនោះក៏យើងមិនទាន់ដួលដែរ។

៥. ខ្មែរ២០២៥ខុសពីខ្មែរ១៩៧៩៖ យើងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងទំនាក់ទំនងការបរទេសចម្រុះ មិនមែនពឹងផ្អែកលើអ្នកណាផ្តាច់មុខទៀតនោះទេ។ យើងមិនអាចចាញ់ប្រៀបសៀមដោយត្រូវអោនក្បាល កាត់ដីនោះឡើយ តាមកម្លាំងយើងឥលូវត្រូវតែចរចាដោយស្មើមុខស្មើមាត់។ យើងមានកងទ័ពដែលចាស់ទុំមានបទពិសោធន៍ ច្បាស់លាស់ តស៊ូខាំស្មៅ ដែលសៀមមិនអាចបំពានតាមចិត្តឡើយ មានទាំងរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ ទំនើបកម្មអាវុធក៏ពូកែ និងមានការឯកភាពសាមគ្គីជាតិរឹងមាំ ចាក់មិនធ្លាយ វាយមិនបែក។ ខ្មែរពេលនេះរឹងមាំជាងពេលណាៗទាំងអស់ មិនអាចដួលព្រោះសង្គ្រាមប៉ុណ្ណឹងនោះទេ។

សង្គ្រាមមិនមែនកំណត់លើអ្នកណាមានអាវុធទំនើបជាង បាញ់បានឆ្ងាយជាង ឬកម្ទេចបានច្រើនជាងនោះទេ។ បើនិយាយពីហេតុផលសង្គ្រាម គិតពីអ្នកណាបាញ់អស់គ្រាប់មុន? បើនិយាយពីហេតុផលប្រទេស ប្រទេសអ្នកណាមានសេដ្ឋកិច្ចរឹងមាំជាង? មានស្ថិរភាពនយោបាយល្អជាង? ហើយប្រជាជនមានសតិអារម្មណ៍ទុកចិត្តនិងសាមគ្គីភាពល្អជាង? យើងមិនមែនជាប្រទេសទន់ខ្សោយដែលត្រូវគេមកកំណត់វាសនាទៀតទេ យើងកំពុងកាន់ជក់សរសេរប្រវត្តិសាស្រ្តខ្លួនយើង ជាអ្នកកំណត់វាសនាប្រទេសជាតិយើង!

ព្រះខ័ន - Preah Khan 21m  · 📌ចិន ច្រានចោលរបាយការណ៍របស់ថៃ ដែលអះអាងថា រឹបអូសបានសព្វាវុធរបស់ចិនពីទីតាំងឈរជើងរបស់កម្ពុជា ( The Star, ១៨ ធ្នូ ២០២៥)

Saroeurn Som 15m  · ⛔️ថ្ងៃនេះ១៨/១២/២៥អ្នកនាំពាក្យក្រសួងការបរទេសចិនប្រកាសកម្ពុជា និងថៃ បង្ហាញឆន្ទៈឈប់បាញ់ ក្រោយកិច្ចសន្ទនាទូរស័ព្ទជាមួយលោក រដ្ឋមន្រ្តីក្រសួងការបរទេសចិនរួចមក។

Smeyy  is with Smeyy Smeyy. 26m  · 🚨*នៅថ្ងៃចន្ទ ទី២២ ធ្នូ ២០២៥ ដើមសប្តាហ៍ក្រោយ កម្ពុជា-ថៃ 🇰🇭🇹🇭 យល់ព្រមចូលរួម នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើង វីរកងទ័ពយើង 🇰🇭 នៅតែបន្តការពារទឹកដីជានិច្ច 💐

AMS One-minute

ព័ត៌មានបឋម៖ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១៨ ធ្នូ ២០២៥នេះ ការខូចខាតបណ្តាលមកពីយោធាថៃ បាញ់ប្រហារ និងទម្លាក់គ្រាប់បែករំលោភបំពានលើដែនអធិបតេយ្យកម្ពុជា សរុបមាន៖ ផ្ទះប្រជាពលរដ្ឋ ៦៧ខ្នង សាលារៀន ១ទីតាំង មណ្ឌលសុខភាព ១ទីតាំង ប្រាសាទបុរាណ ១ វត្តអារាម ៤ទីតាំង សាលាឆទាន ១ទីតាំង កុដិព្រះសង្ឃ ១ទីតាំង អគារការិយាល័យគយនិងរដ្ឋាករចំនួន ១អគារ អគារកាស៊ីណូ ៤ទីតាំង សណ្ឋាគារ ៣ទីតាំង អគារ ៤ខ្នង មណ្ឌលកសិកម្មសហគមន៍ ១ទីតាំង ស្ពានថ្ម ១ ស្ពានដែក ១ ក្បាលស្ពាន ១កន្លែង ស្ថានីយ៍ប្រេង ១ទីតាំង មធ្យោបាយដឹកជញ្ជូន ២៥គ្រឿង ឃ្លាំងរថយន្ត ១ ឃ្លាំងទិញដំឡូង ១ទីតាំង និងស្ពានបុរាណ ១កន្លែង។

ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស - ក្រសួងមហាផ្ទៃ

The "width" of a U-1 Sky Scout UAV depends on the specific model, as there are at least two distinct versions: a larger fixed-wing tactical UAV and a compact multirotor drone. 

The RV Connex Sky Scout (U-1), a fixed-wing tactical UAV, has a wingspan of 6.3 meters (approximately 20.7 feet). Its length is 3.6 meters.

The WISPR Systems SkyScout (often sold by MultiCopter Warehouse), a portable quadcopter drone, has a width as part of its unfolded dimensions of 23 inches (approx. 58.4 cm). Its folded dimensions are 13" x 10" x 4". 

Ensure you refer to the correct model when using these specifications, as their sizes and applications are vastly different.

ពុកថាវៃគ្នាប៉ុណ្ណេះហើយ កុំមកចង់ដាក់លក្ខណឱ្យសោះ គ្មានការដោះមីន គ្មានពាក្យសុំទោស គ្មានដាក់បន្លាលួស គ្មានដាក់កង់ឡាន ក៏គ្មានការកាន់កាប់រួមដែរ។ កម្ពុជាមិនល្ងង់ជាមួយអស់លោកទេ ទុកឱ្យអស់លោកល្ងង់តែឯងទៅ!

ติดตั้งเรดาร์ Synthetic Aperture Radar (SAR)

Veng Sambo   3m  · ក្រោយF-16 ហោះទម្លាក់៤គ្រាប់ នៅម៉ោង១០៖៥៨-១១៖១៤នាទីយប់ថ្ងៃនេះ ប្រព័ន្ធទូរស័ព្ទcellcard ក្រុងសំរោង ត្រូវបានដាច់សេវា មិនអាចដំណើរការ!

Saroeurn Som

⛔️សូមទ័ពជួរក្រោយគឺពលរដ្ឋខ្មែរតាមដានដ្រូនទំនើប៩លាន$២គ្រឿងទៀតដែលវាមិនឈប់ដ្រូនស៊ើបការបានលឿនហោះខ្ពស់ពិនិត្យទីតាំងល្អច្បាស់ខាងយកការណ៍ចឹងសូមជាភ្នែកច្រមុះខាងទ័ពយើងផងហើយរាយការ

Mak Chong Pav 3h  · ថៃវាផុសឡើងផ្អើលហើយ រូបភាពជាវីឌីអូទៀត តែខ្ញុំថតសន្លឹកមកផុស អោយខាងយើងប្រយ័ត្ន អ្នកថតចេញ អាចជាជនបង្កប ថតសកម្មភាព ដាក់គ្រាប់ ជាកន្លែងឃ្លាំងគ្រាប់ ខាងខ្មែរយើង រូបចាស់ រូបថ្មី រូបមកពីណាមិនដឹងទេ ផុសចេញមកនេះ សូមប្រយ័ត្ន ទីតាំង ។

សភាពការណ៍ព្រំដែន៖ ពេលព្រឹកបើកភ្នែកឡើងឃើញគ្រប់ page ផ្សព្វផ្សាយអំពី ការទំលាក់គ្រាប់បែកដោយ F-16 របស់ពួកខ្មាំងសៀម ទៅលើគោលដៅនេះ គោលនោះ ខូចខាតកម្រិតនេះ កម្រិតនោះ ទាហាន ស្លាប់ របួស ទាហានសុំជំនួយ ជនភៀសសឹកវេទនាសុំជំនួយ ខ្លះខឹងថា សំណាញ់មេឃនៅឯណាម៉េចមិនបាញ់ទុកដល់ណា...ជាមួយគ្នានេះដែរ មានមនុស្សមួយក្រុមនាំគ្នា Report page ដែលទៅថតរូបកន្លែងខូចខាត ជំរុំភៀសសឹក ថាការធ្វើបែបនេះ នាំឲ្យពួកខ្មាំងសៀមវាដឹង ចាប់គោលដៅបាន។ នេះជាជំលោះផ្ទៃក្នុងខាង សារពត៍មានដ៍ចម្រុះគ្រប់និន្នាការនយោបាយ គ្រប់ស្រទាប់វណ្ណៈ។


ជាបញ្ហាខាងលើ តើយើងត្រូវដោះស្រាយបែបណា? ឧ ដូចជា ពេលខ្មាំងទំលាក់គ្រាប់បែក គេឃើញមនុស្សមួយក្រុម រង់ចាំថតទីនោះជាស្រេច ឬ មួយ ក្រោយហេតុការណ៍ភ្លាមៗ ពួកគេសម្រុកចូលទៅថតយកទីតាំងខូចខាត រួចផ្សព្វផ្សាយដោយមានការបញ្ចូលសម្លេង របៀប ស្រីសំផឹងថា បងខុសហើយ ងាកឆ្វេងតិច ! ឡើងលើតិច ! ។ ពួកអ្នករាយការណ៍ពត៍មានទាន់ហន់ទាំងនោះ គាត់យល់ថា ធ្វើបែបនេះដើម្បី បញ្ឆេះកំហឹងមហាជនផង ដើម្បី ស្នើរសុំអន្តរាគមន៍ពីអន្តរជាតិផង ដូចជាពេលនេះ គេឃើញអាមេរិក ចិន អឺរ៉ុបសុទ្ធតែចូលមកអន្តរាគមន៍ តែចូលដល់ថ្ងៃទី ១៤ នៃសង្រ្គាម លើកទី២ រវាង ថៃ កម្ពុជា តែសម្រាប់កិច្ចការយោធាវិញ បែបនេះគេហៅថា ខ្មាំង ជាចារកម្មរបស់ខ្មាំងដែល ហៅពង់ ឲ្យសញ្ញា បញ្ជូនសារ បញ្ជូនសញ្ញាឲ្យខ្មាំងទៅវិញទេ។ ដូច្នេះដើម្បីកុំឲ្យយើងឈ្លោះគ្នាខ្លាំងពេក បែកបាក់សាមគ្គីភាពជាខ្មែរ យើងត្រូវ ប្រឹងផ្សាយអំពី សភាពការណ៍នៅប្រទេសថៃ គេចង់បានអី? គេធ្វើយ៉ាងម៉េច? ជនភៀសខ្លួនថៃឡើងដល់ប៉ុន្មាន? សាលារៀនថៃគេបិទអស់ប៉ុន្មាន? ហេតុអីថៃវាលាក់ពត៍មាន តួរលេខទ័ពវាងាប់ លាក់ជំរុំភៀសខ្លួនវា? ចុះម៉េចបានជាយើងនាំគ្នាផ្សាយ ហែកទ្រូ្យ ក្អែកចឹក?


មាន សំណាង 18m  · នៅតាក្របីនិងភ្នំ៣៥០ ខាងខ្មែរយើងនៅលើភ្នំ ខាងសៀមនៅក្រោមភ្នំព័ទ្ធជាប់ហើយ តែសៀមមិនអាចវាយបែកបានឡើយ ហ៊ានចូលងាប់ៗ យន្តហោះសៀមទំលាក់លើភ្នំតាមចិត្តចង់🤣សៀម👉☠️

តាំង គីមឡេង 12m  · មានថៃ បន្លំធ្វើខ្មែរប្រើល្បិចមិនឱ្យយើងថតបង្ហោះកន្លែងដែលគេបំផ្លាញ ដើម្បីគេចពីកែវភ្នែកអន្តរជាតិ។ សង្គ្រាមចិត្តសាស្ត្រ។ គ្រប់ទីតាំងសាធារណៈនៅលើផែនទី Google។ កុំចាញ់ល្បិចគេ ជួយលាក់បាំងគេ។


Chuon Hem 31m  · ២០ធ្នូ ២០២៥ របាយការណ៍ត្រួសៗពីផ្ទៃក្នុងសៀម ក្នុងចំណោមសមរភូមិក្តៅ ១៥ ទីតាំង រយៈពេល ១២ ថ្ងៃនេះ កងទ័ពចោរសៀម បាត់បង់ជីវិតខ្ទង់ ១៥០០០នាក់ និងរបួសមិនតិចជាង ៥០០០០នាក់ ដូច្នេះហើយអាជ្ញាធរសៀមកំពុងកែនទ័ពបន្ថែម ជាថ្នូរប្រាក់ខែ ១១០០០ បាត(មិនបានសុីប្រាក់ខែទី១ទេដឹងភី?)។  រឿងសៀមបោះទង់ជ័យលើប្រាសាទតាក្របី និងអានសេះ... សុទ្ធតែពត៌មានវិច្ឆេទកម្មបោកប្រាស់បង្កើតដោយចោរសៀម។ វីរៈកងទ័ពកម្ពុជាឈរជើងរឹងមាំគ្រប់គោលដៅ ។  គោលដៅចោរសៀម ព្យាយាមបំផ្លើសការពិត(សង្គ្រាមយុទ្ធសាស្ត្រ) ទម្លាក់គ្រាប់បែកនៅតំបន់ប្រជាជនស្លូតត្រង់ នៅតំបន់ភៀសសឹក បំផ្លាញយើងឱ្យចុះខ្សោយ ព្រោះវាឃើញយើងឯកភាពផ្ទៃក្នុងសាមគ្គីគ្នា វាច្រាលឈាមខួរក្បាល។ រួមគ្នាបន្តជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជាយើង។ បរាជ័យហើយចោរសៀម ចោរឈ្លានពានទឹកដី។


Keat Chanpisith   10m  · ពេលចប់សង្គ្រាម​ពលរដ្ឋយេីងកុំសួរទាហានថ​ា​ កាន់កាប់បានទីតាំងណា​ បាត់ទីតាំងណាអី​ គួរសួរគាត់ថា​ តេីគាត់ត្រូវការអ្វី​? តេីអាចជួយគ្រួសារគាត់អ្វីខ្លះ​? ហេតុអ្វី? ព្រោះពួកគាត់លះបង់បំផុតហេីយសម្រាប់ប្រទេសជាតិ 🙏


VOP News TV

មានពួកឆ្កែសៀម បន្លំធ្វើខ្មែរប្រើល្បិចមិនឱ្យយើងថតបង្ហោះកន្លែងដែលគេបំផ្លាញ ដើម្បីគេចពីកែវភ្នែកអន្តរជាតិ។ សង្គ្រាមចិត្តសាស្ត្រ។ គ្រប់ទីតាំងសាធារណៈនៅលើផែនទី Google។ កុំចាញ់ល្បិចគេ ជួយលាក់បាំងគេ។


DP cambodia 7m  · លានដ្ឋានដែលភាគច្រើនត្រូវវាយប្រហារសុទ្ឋតែជាលានដ្ឋានដែលធ្លាប់ផុសលេង! ព្រោះអ្នកអាចផ្លាស់ប្តូរទីតាំង តែអ្នកមិនអាចទូលលានដ្ឋានប្តូរទីតាំងបានទេ! ឈប់ផុស!

Makara Sok 7m  · យើងចាញ់ចិត្តសាស្ត្រចោរហើយវាប្រើល្បិចមិនឱ្យយើងថតបង្ហោះកន្លែងដែលវាបំផ្លាញដើម្បីគេចពីភ្នែកអន្តរជាតិ សង្គ្រាមចិត្តសាស្ត្រ។ គ្រប់ទីតាំងសាធារណៈនៅលើផែនទី Google។ កុំចាញ់ល្បិចគេ ជួយលាក់បាំងគេ។

Saroeurn Som 17m  · ⛔️យប់មិញឈានចូលថ្ងៃ២០មានអគ្គីភ័យមួយបានឆាបឆេះនៅតំបន់ផ្សាររ៉ុងក្លឿយ៉ាងខ្លាំងសៀមកំពុងធ្វើការដើម្បីគ្រប់គ្រងស្ថានការណ៍មូលហេតុនៃកាឆេះមិនទាន់ដឹង។ខ្ទិចទៅវាបំផ្លាញយើងឯធម្មជាតិឲវាវិនាស

CamScope News

សង្ខេបស្ថានការណ៍តានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ថ្ងៃទី២៩ ធ្នូ ខណៈយោធាថៃបន្តបាញ់ប្រហារ និងឈ្លានពានលើដែនអធិបតេយ្យកម្ពុជា

ភ្នំពេញ៖ ក្រសួងការពារជាតិ បានជូនដំណឹងថា ស្ថានការណ៍សន្តិសុខនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ នៅតែមានភាពតានតឹងខ្លាំង ដោយកងកម្លាំងយោធាថៃបានបន្តសកម្មភាពបាញ់ប្រហារ និងធ្វើសកម្មភាពឈ្លានពានចូលលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងអំឡុងពេលពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ និងយោធភូមិភាគទី៣ ក្នុងអំឡុងល្ងាចថ្ងៃទី ១៩ខែ ធ្នូ ឆ្នាំ២០២៥។

ស្ថានការណ៍ជួរមុខនៅទិសយោធភូមិភាគទី៤

តាមការបញ្ជាក់ពីក្រសួងការពារជាតិ ស្ថានការណ៍នៅសមរភូមិទិសយោធភូមិភាគទី៤ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ យោធាថៃបានបន្តការវាយប្រហារយ៉ាងខ្លាំងមកលើទីតាំងកងកម្លាំងកម្ពុជា។

នៅវេលាម៉ោង ២០:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ និងដំណាក់ស្តេច បន្តរហូតដល់ម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ទើបស្ថានការណ៍មានភាពស្ងប់ស្ងាត់ជាបណ្ដោះអាសន្ន។

បន្តមក នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩:២៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភ្នំ៣៣៣ និងនៅម៉ោង ៩:៥០នាទី បានបាញ់កាំភ្លើងធំចូលភូមិសាស្ត្រគោល៨។ នៅវេលាម៉ោង ១៤:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ និងប្រើប្រាស់ដ្រូនអត្តឃាត វាយប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ ថ្មដូន និងដំណាក់ស្តេច។ បន្ថែមពីនេះ នៅម៉ោង ១៥:២០នាទី មានការបាញ់ផ្លោងកាំភ្លើងធំនៅភូមិសាស្ត្រភ្នំត្រង៉ោល ហើយនៅម៉ោង ១៥:៣០នាទី យន្តហោះចម្បាំង F-16 របស់យោធាថៃ បានទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រពាក់ស្បែក។

ក្រសួងការពារជាតិបានឲ្យដឹងថា ស្ថានការណ៍នៅភូមិសាស្ត្រផ្សេងទៀតនៅទិសនេះ មានភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងរក្សាកម្រិតប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ស្ថានការណ៍ជួរមុខនៅទិសយោធភូមិភាគទី៥

សម្រាប់សមរភូមិទិសយោធភូមិភាគទី៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ក្រសួងការពារជាតិបានរាយការណ៍ថា យោធាថៃបានបន្តសកម្មភាពបាញ់ប្រហារ និងឈ្លានពានយ៉ាងធ្ងន់ធ្ងរ មកលើដែនអធិបតេយ្យកម្ពុជា។

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:២៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រថ្មដា។ ចូលមកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៤:៥៤នាទីព្រឹក យោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះនៅភូមិសាស្ត្រអូរភ្លុកដំរី ហើយនៅម៉ោង ៥:៤១នាទី បានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង វាយប្រហារចូលភូមិសាស្ត្រថ្មដា។

ក្នុងថ្ងៃដដែលនេះ យោធាថៃបានបន្តបាញ់ផ្លោង និងធ្វើសកម្មភាពឈ្លានពានជាបន្តបន្ទាប់ រួមមានការបាញ់ចូលភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិចំការគ បឹងត្រកួន អូរភ្លុកដំរី និងភូមិប្រាសាទត្បែង ព្រមទាំងប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភដែនអធិបតេយ្យកម្ពុជា។ ជាពិសេស មានករណីបាញ់ផ្លោងចូលផ្ទះប្រជាជនស៊ីវិលស្លូតត្រង់ នៅភូមិបន្ទាយមានរិទ្ធ និងភូមិបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពប្រជាពលរដ្ឋ។


Hout Songhak 5m  · កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន ----- (ឧត្តរមានជ័យ)៖ បើទៅបីមានការប្រឹងប្រែងពីសហរដ្ឋអាមេរិក និងចិន ឱ្យ​កម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្ត​ភាព​គឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន​៣​គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។ ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និង​ខេត្ត​​ឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល​ជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើ​ដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការ​ធ្វើ​ដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។ ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាក​យ៉ាង​ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។


ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះទី១៤នៃសង្រ្គាមឈ្លានពានរបស់កងទ័ពថៃនិងកងទ័ពសៀម ដែលមានបំនងផ្តាច់ទឹកដី ៤ ខេត្តចូលជាមួយ ប្រទេសថៃ ដូចឆ្នាំ ១៩៤០ ដល់ ១៩៤៦។ អំឡុងសង្រ្គាមលោកទី ២ កងទ័ពថៃ ចូលគ្រប់គ្រង ប្រទេសកម្ពុជា ប្រទេស ភូមារ វៀតណាម ម៉ាឡេ ប្រទេសលាវ និងប្រទេសចិន ១ ផ្នែកៗ។ សព្វថ្ងៃនេះ ប្រទេសថៃ កំពុងធ្វើផែនការយោធាសឹកដូចគ្នាសម័យនោះដែរ ដោយមានការទំលាក់គ្រាប់បែក ចួលជ្រៅក្នុងប្រទេសកម្ពុជាយើងជម្រៅ ៧០ ទៅ ៩០ គម ដើម្បីបណ្តេញប្រជាជនឲ្យចាកចេញពី លំនៅដ្ឋាន ដើម្បីផ្តាច់ស្បៀងកងទ័ព។ វិធានការណ៍រារាំង ជនភៀសសឹក គឺជាកិច្ចការសំខាន់បំផុត ដោយសារ បទពិសោធន៍នៅ សង្រ្គាម អ៊ុយក្រែន រុស្សី ឆ្នាំ ២០២២ គេឃើញ ជនភៀសសឹក អ៊ុយក្រែន ០៨ លាននាក់ ចំណោម ៤៤ លាននាក់ រត់ចាកចេញពីប្រទេស។ ទោះបីប្រជាជនកម្ពុជា ប្រឹងរត់ចាកចេញពីប្រទេសទៅ ព្រំដែនវៀតណាម ក៍នៅតែពួក សៀម វាតាមវាយប្រហារដែរ លេណដ្ឋាននៅតាម ភូមិឃុំ ទើបជារឿង ចាំបាច់ ។ រូបភាពយន្តហោះចម្បាំងធុន T-50 ដែលខ្មាំង ទិញពីប្រទេសកូរ៉េខាងត្បូង South Korea ចំនួន ១៦ គ្រឿង ៕


ស្ថានការណ៍នៅយោធភូមិភាគទី៣

ក្រសួងការពារជាតិបានបន្ថែមថា នៅយោធភូមិភាគទី៣ ក្នុងភូមិសាស្ត្រច្រកចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ ១០ ទៅ ២០ គ្រាប់ នៅតំបន់ក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម។ បច្ចុប្បន្ន ស្ថានការណ៍នៅតំបន់នេះបានត្រលប់មករកភាពស្ងប់ស្ងាត់វិញ។

ក្រសួងការពារជាតិបានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជា បាននិងកំពុងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ កងកម្លាំងកម្ពុជា នឹងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងអនុវត្តតួនាទីដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច ៕

ប្រភព៖ ក្រសួងការពារជាតិ


ហ៊ុល ម៉ារ៉ា is with Hul Mara. 22m  · #អានុទីន ឆានវីរៈគុល និយាយទៅកាន់ពលរដ្ឋថា៖ «មិនថាអ្នកសួរខ្ញុំប៉ុន្មានដងក៏ដោយ ចម្លើយគឺថា យើងនឹងមិនចាញ់ជាដាច់ខាត។ យើងមិនចង់ប្រើពាក្យថា 'ឈ្នះ' នោះទេ ព្រោះយើងមិនមែនជាអ្នកទៅឈ្លានពាននរណាម្នាក់ឡើយ។ យើងជាប្រជាជាតិដែលស្រឡាញ់សន្តិភាព និងភាពសប្បាយរីករាយ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់មកឈ្លានពានយើងបានឡើយ។»   បេីចឹងមែននោះរដ្ឋមន្ត្រីការបរទេសអាមេរិកប្រាប់អោយខ្មែរឈប់បាញ់ដែរហេីយ កុំផ្គេីនពេក ។


នេះជារូបភាពសមយុទ្ធរបស់កងទ័ពសៀម សម្រាប់ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីលើអាកាស ដោយប្រើប្រាស់ ឧទ្ធម្ភាចក្រយោធា តាមសេណារីយោបែបនេះ--- កងទ័ពភាគីយើង ត្រូវបានខ្មាំងឡោមព័ទ្ធ វាយប្រហារ ដោះយកខោរអាវ ដូរខោអាវ សូម ជំនួយជាបន្ទាន់ !!! ពេលនោះ ឧទ្ធម្ភាចក្រយោធា សៀម ឡើងមកភ្លាម ដោយមានការប្រកាសតាម មេក្រូ ស្រែកខ្លាំងៗថា ក្រាបចុះៗៗ  ទាហាននៅលើដី ត្រូវតែក្រាប បើ ទាហានណាមួយ ស្តាប់មិនបានភាសានេះ គេមិនធ្វើតាមទេ ដូច្នេះ ទាហានសៀមនឹងបាញ់សម្លាប់ពីលើឧទ្ធម្ភាចក្រ.....មិនមែនសៀមធ្វើជា ងាប់ចឹងៗទេ បើងាប់ត្រូវតែ មានឈាម ដាច់ខ្លួន ដាច់ក្បាល.....


Ratanak Sem   12m  · 💪ឈាមអ្នកប្រយុទ្ធ ឈឺចាប់ត្រូវគេ​បំពាន​ នរណា​ទ្រាំ​បាន🇰🇭💪 ប៉ូលីសផ្កាយ០១មួយរូប ដាក់លិខិតស្នើសុំលោកស្នងការខេត្តបន្ទាយមានជ័យ ដើម្បីខ្លួនបានដឹកនាំកម្លាំងច្បាំងតទល់ជាមួយសត្រូវឃ្លានពាននៅព្រំដែន --------------------------------------  ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ អត្ថលេខ១០២៨៩ មានតួនាទីជាស្នងការង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  បានដាក់លិខិតស្នើសុំលោកឧត្តមសេនីយ៍ទោស្នងការខេត្តបន្ទាយមានជ័យ ក្នុងកម្មវត្ថុ ស្នើសុំដឹកនាំកម្លាំងកងអនុសេនាតូចទី៦ ទិសមរភូមិមុខ ស្ថិតក្នុងគោលដៅព្រៃចាន់បង្គោលឡាក់៤៣ ។ នេះជាស្មាតី អង់អាចក្លាហានរបស់កងកម្លាំងកម្ពុជាយើង ដែលគួរឲ្យគោរព និងស្ងើចសរសើរចំពោះភាពអង់អាចក្លាហានដើម្បីជាតិមាតុភូមិ ។


C&N 53m  · ពីមុនសារពត៍អន្តរជាតិ តែងយករូបភាពនិងវីដេអូរ ពីថៃយកទៅផ្សាយបន្តរ ទើបតែចុងក្រោយនេះ គេចាប់អារម្មណ៍ មកលើកម្ពុជាតាមរយៈបណ្ដាលសង្គម គេដឹងពីការខូតខាត សោកនាថកម្មរបស់កម្ពុជា ឥឡូវក្រសួងមិនហាម រដ្ឋាភិបាលមិនហាម ទៅជាបណ្ឌិតFB អ្នកហាម😁


Smeyy  is with Smeyy Smeyy. 32m  · 🚨*យុទ្ធសាស្ត្រឆ្កួតលីលា ទ័ពអាចោរសៀ.មឈ្លានពាន 🇹🇭 នៅពេលនេះ ពួកវាក្រឡាប់ផ្កាប់ផ្ងារ ស្ងាត់ព្រឹក ទម្លាក់គ្រាប់យប់ ស្ងាត់យប់ បា.ញ់ផ្លោងពេលថ្ងៃ ក្នុងចេតនាឱ្យវីរកងទ័ពយើង 🇰🇭 បន្តប្រុងប្រយ័ត្នគ្រប់វិនាទី៕


Fresh News

17m

 ·

ជនភៀសសឹកនៅប្រទេសថៃកំពុងរងសម្ពាធខ្លាំង ដោយត្រូវក្រុមហ៊ុនហិរញ្ញវត្ថុទាមទារសងបំណុល ខណៈយោធាថៃបន្តសង្រ្គាមឈ្លានពានកម្ពុជា


(បាងកក)៖ ជនភៀសខ្លួន​ ដែលរត់គេចពីសង្រ្គាមរវាងថៃនិងកម្ពុជា កំពុងស្ថិតក្រោមសម្ពាធខ្លាំងនាពេលនេះ ស្របពេលដែល​ក្រុមហ៊ុនហិរញ្ញវត្ថុបានទាមទារឱ្យពួកគេបង់ថ្លៃទូទាត់បំណុល។ ជនភៀសសឹកជាច្រើន ត្រូវបង្ខំចិត្តខ្ចីលុយពីសាច់ញាតិនិងអ្នកដទៃ ដើម្បីសងបំណុល ហើយភ័យខ្លាចថាយានជំនិះ ក៏ដូចជាទ្រព្យសម្បត្តិ នឹងត្រូវបានរឹបអូស។ ការប្រយុទ្ធគ្នា បានអូសបន្លាយជិត២សប្តាហ៍មកហើយ ធ្វើឱ្យពួកគេមិនអាចធ្វើការងារដូចធម្មតាបាន និងគ្មានប្រាក់ចំណូល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។


កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ ក្រុមអ្នកកាសែតថៃ បានរាយការណ៍ថា អ្នកភូមិរាប់ពាន់នាក់មកពីតំបន់ព្រំដែន ដែលបានជម្លៀសខ្លួនទៅ​កន្លែងជ្រកកោនសុវត្ថិភាព ក្នុងខេត្ត Buriram កំពុងទទួលរងសម្ពាធកាន់តែខ្លាំងឡើងៗ ដោយសារពួកគេមិនបានធ្វើការងារ ហើយ​មិនមានប្រាក់ចំណូលអស់រយៈពេលជិត ២សប្តាហ៍។


ជនភៀសសឹកថៃជាច្រើននាក់ ត្រូវបានទាក់ទងដោយក្រុមហ៊ុនហិរញ្ញវត្ថុ និងភ្នាក់ងារឥណទាន ទាមទារឱ្យពួកគេទូទាត់បំណុលរបស់ខ្លួន សម្រាប់យានជំនិះនិងផ្ទះសម្បែង។ ប្រការនេះបានបង្កការភ័យព្រួយជាខ្លាំង ដ្បិតពួកគេមិនដឹងទៅរកលុយពីណាយកមកសងបំណុល ដោយសារមិនអាចធ្វើការរកចំណូល អស់រយៈពេលជាង១០ថ្ងៃមកហើយ ដោយសារតែសង្រ្គាម។ ប្រាក់សន្សំតិចតួចដែលពួកគេមាន គឺភាគច្រើនត្រូវបានប្រើប្រាស់ អំឡុងពេលជម្លៀសខ្លួន។ អ្នកខ្លះត្រូវបង្ខំចិត្តទៅខ្ចីលុយបន្តពីសាច់ញាតិ ឬអ្នកស្គាល់គ្នា ដើម្បីយកទៅ​សងបំណុល។ ពួកគេបារម្ភថា យានជំនិះនិងផ្ទះសម្បែងរបស់ខ្លួន អាចនឹងត្រូវរឹបអូស ប្រសិនបើមិនអាចរកលុយបង់ឱ្យគេបាន។


ជនភៀសសឹកទាំងនោះ បានអំពាវនាវថា បើអាចទៅរួច ពួកគេសូមស្នើឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងភ្នាក់ងារឥណទានទាំងឡាយ យោគយល់ផ្តល់ការអនុគ្រោះឬពន្យារពេល សម្រាប់ការបង់ប្រាក់ ដើម្បីជួយសម្រាលបន្ទុកលើប្រជាជនដែលរស់នៅតាមព្រំដែន ព្រោះគ្មាននរណាដឹងច្បាស់ថា ពេលណាសង្រ្គាមនឹងចប់ ឬពេលណាពួកគេនឹងអាចត្រឡប់ទៅធ្វើការចិញ្ចឹមជីវិត ដូចធម្មតាវិញឡើយ៕


ស៊ន សុភក្រ្ត-Sorn Sopheak 42m  · សាស្ត្រាចារ្យថៃ ទម្លាយថា «ប្រទេសថៃ និងពួកឥស្សរជនថៃ ធ្លាប់ព្យាយាមចង់ផ្តួលរលំរបប ហ៊ុន សែន ដោយប៉ុនប៉ងលួចធ្វើឃាត ធ្វើរដ្ឋប្រហារ ដើម្បីឱ្យក្រុមផ្សេងឡើងកាន់អំណាច ប៉ុន្តែមិនបានសម្រេច» !


ក្រសួងការពារជាតិ

 បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅក្នុងយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៤ ហើយ។ 

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ភាគីថៃបាន បន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:៣0នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

-  ម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់ មករកភាពស្ងប់ ស្ងាត់វិញហើយ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៩:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ រថក្រោះ អមដោយកម្លាំងថ្មើរជើងវាយ ប្រហារចូលភូមិសាស្ត្រភ្នំខ្មោច  និងបុស្សុស្បូវ-ជាំតែ។

-  ម៉ោង ២២:៥៨នាទី កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ គ្រាប់បែកចំនួន ២គ្រាប់  ផ្តាច់ស្ពានអូរជីក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមានប្រជាជន ស៊ីវិលរស់នៅ ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រី ស្នំ ខេត្តសៀមរាប។ 

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

-  ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៥:៣០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ រហូតមកដល់ពេលនេះមានសភាពស្ងប់ស្ងាត់។

-  ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូនរហូតមកដល់ពេលនេះ។ 

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ 

៣. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៩:១០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។

-  ម៉ោង ១៩:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១២:០៤នាទីរំលងអាធា្រត្រ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។

-  ម៉ោង ៤:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំ និងរថក្រោះបាញ់នៅភូមិសាស្ត្របឹងត្រកួន។

-  ម៉ោង ៤:០២នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។ 

-  ចាប់ពីម៉ោង ៥:៤៨នាទី រហូតដល់ម៉ោង ៦:៣៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង៧៥ម.ម លើរថពាសដែកបាញ់បំបុកនៅភូមិសាស្ត្រអូរភ្លុកដំរី។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ 

សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៨នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ៦ល្ងាច។ 

ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញកម្រិតខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការ ដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភចំពោះធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែល គ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹមតែសម្រាប់ សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។

កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការ ចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេស បង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់ របស់កម្ពុជាប៉ុណ្ណោះ។

យើងក៏អំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទ ឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាម រយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ 

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ  ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង  ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។

សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។

Updates on the situation along the Cambodia-Thailand border regarding the case of the Thai military forces continued their armed aggression on Cambodia, in the 3rd 4th and 5th Military Regions on December 20, 2025 which enters the 14th day:

The Thai side has continuously violated the ceasefire and the “Joint Declaration signed by the Prime Ministers of the Kingdom of Cambodia and the Kingdom of Thailand” on October 26, 2025.

1. The frontline situation at the 3rd Military Region in Koh Kong province: The Thai military continued its attack on Cambodia: From 06:30 p.m. on December 19 until 08:00 a.m. on December 20, 2025:

- From 06:30 p.m. to 06:55 p.m., the Thai military launched approximately 20 artillery shells from their warship falling into the water in the area behind a hotel near the Cham Yeam border checkpoint, Mondul Seima district, Koh Kong province. As of now, the situation has returned to calm.

2. The frontline situation at the 4th Military Region Oddar Meanchey and Preah Vihear provinces: The Thai military continued its attack on Cambodia: From 05:00 p.m. on December 19 to 08:00 a.m. on December 20, 2025:

On December 19, 2025

- At 07:30 p.m., the Thai military used heavy artillery and tanks supported by infantry forces to infiltrate the areas of Phnom Kmoch and Bos Sbov-Choam Te.

- At 10:58 p.m., the Thai Airforce continued to deploy F-16 fighter jets dropping 2 bombs to destroy O’jik Bridge, the civilian areas and civilian infrastructures, located in between Chong Kal district, Oddar Meanchey province, and Srei Snam district, Siem Reap province.

On December 20, 2025

- From 04:00 a.m. to 05:30 a.m., the Thai military continued shelling the Preah Vihear temple area. As of now, the situation has returned to calm.

- From 04:00 a.m. until now, the Thai military has continued shelling the Thmar Daun area.

The situation in other areas remains calm, but our forces continue to monitor closely and remain highly vigilant.

3. The frontline situation at the 5th Military Region in Banteay Meanchey and Pursat provinces: The Thai military continued its attack on Cambodia: From 05:00 p.m. on December 19 until 08:00 a.m. on December 20, 2025:

On December 19, 2025

- At 07:10pm, the Thai military fired flare in the area of Prey Chan Village.

- At 07:50pm, the Thai military shelled into the area of Chok Chey Village. 

On December 20, 2025

- At 12:04am, the Thai military fired shells into the area of Boeung Trakoun.

- At 04:00am, the Thai military fired artillery and tank shell into the area of Boeung Trakoun.

- At 04:02am, the Thai military continue to fired shells into the area of Boeung Trakoun.

- From 05:48am until 06:35am, the Thai military fired 75mm tank-mounted gun in the area of O’Phlok Damrei.

The situation in other areas remains calm, but our forces continue to monitor closely and remain highly vigilant.

The Ministry of National Defence of Cambodia wishes to reiterate that “Cambodia's rights to self-defence is solely targeted at the Thai military targets and has never targeted at civilian areas". Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in the deaths of 18 (including 1 infant) and injuries to 79 innocent Cambodian civilians, as of 06:00 p.m., December 19, 2025. 

Thailand's use of all types of heavy and destructive weapons and equipment and the deployment of a large number of troops to encroach on Cambodian territory is a clear and irrefutable proof of Thai violation of the United Nations Charter, the ASEAN Charter and the basic principles of international law. Such irresponsible and illegal actions undoubtedly pose a grave danger not only to regional peace and stability, but also to the very foundations of international order.

Cambodia demands that the Thai side immediately cease the intentional dis-semination of false information. This dis-information campaign is clearly designed to divert international attention from Thailand's violations of international law by falsely portraying Cambodia as an aggressor, thereby serving as a mere excuse to increase tensions and support its ongoing aggression against the legitimate sovereign territory of Cambodia.

We demand that the Thai military immediately cease its campaign of systemic misinformation and distortions. The path toward stability requires an immediate cessation of hostilities, strict adherence to the ceasefire, and the full re-implementation of the Joint Declaration on the Peace Agreement between Cambodia and Thailand. The Thai leadership must now demonstrate its sincerity, transparency, and commitment to international laws through responsible action rather than hollow rhetoric and lies.

In this sense, Cambodia calls on the international community to strongly condemn Thailand's violations of the Joint Declaration and its repeated war crimes and unlawful activities, as well as demands that Thailand must take full responsibility for such brazen violations. Cambodia urges that Thailand immediately stop all hostile activities and withdraw its forces from Cambodia's territorial integrity, and avoid acts of incursion and aggression that threaten peace and stability in the region as a whole.

Cambodia reaffirms its firm commitment to respect and strictly abide by the terms of the ceasefire and the Joint Declaration on the Peace Agreement between Cambodia and Thailand, acting with the utmost goodwill and responsibility. Cambodia is resolutely committed to the peaceful settlement of disputes in accordance with international law, as well as all existing treaties, conventions, and agreements, with the objective of finding a just, equitable, and lasting resolution. Consequently, Cambodia further expresses its earnest hope that the Thai side will equally respect and adhere to the Joint Declaration on the Peace Agreement was formally signed by both Cambodia and Thailand on October 26, 2025.

It is also important to stress that as of now the heroic Cambodian Army and National Police forces will continue to stand strong, brave and steadfast in their fight against the aggressor and always remain vigilant to exercise our rights to self-defence as enshrined in the international legal instruments in the fulfillment of their duties to defend and protect at all costs the Cambodian territorial integrity and people. 

For further update reports regarding the frontline situation, please visit the official media channels of the Ministry of National Defence of Cambodia.


ស៊ន សុភក្រ្ត-Sorn Sopheak 3m  · ម៉ោង១០៖៤០នាទី នៅសមរភូមិបន្ទាយមានជ័យ នៅមិនទាន់ស្ងាត់ ពួកវាបាញ់ផ្លោងមួយៗ អមជាមួយបាញ់ផ្សែងពុល!


Phearom Yet 4m  · សៀមធ្វើសង្គ្រាមព័ត៌មាន ប៉ុនប៉ងសរសេរប្រវត្តិសាស្ត្រឡើងវិញតាមចិត្តចង់ លុបបំបាត់ភូមិសាស្ត្រ ចង់យកច្បាប់ព្រៃមកជំនួសច្បាប់អន្តរជាតិ។


កងទ័ពថៃ និង កងទ័ពសៀម កំពុងបំភ្លែការពិតទៅកាន់សាកលលោកថា ពួកគេធ្វើសង្រ្គាមដើម្បីកំទេច Scamer នៅកម្ពុជា។ តាមពិត ពួកគេវា កំពុងធ្វើសង្រ្គាមឈ្លានពានកម្ពុជា ដោយសារតាមប្រវត្តិសាស្រ្ត ពួកសៀមវាចាញ់សង្រ្គាមជាមួយ បារាំង អគ្លេស ក៍ចុះហត្ថលេខា កាត់ទឹកដី ១៤ កន្លែងទៅឲ្យប្រទេសនានាជុំវិញនោះឡើងវិញ គឺធ្វើដោយ ស្តេច ជួ ឡាឡុងកន ដោយសាររឿងនេះ ពួក ជនជាតិ ថៃ ក៍នាំគ្នា កែនទ័ពធ្វើសង្រ្គាមជាង ២០ ឆ្នាំ រហូត ឈ្នះ ដូរឈ្មោះ ពី សៀម ទៅជា ថៃ ដូចសព្វថ្ងៃ។ ពេលនេះ ពួកថៃ និង ពួកសៀម ចោទគ្នាថា កម្ពុជា ឈ្លានពានទឹកដីវា ដូច្នេះ វាត្រូវតែធ្វើសង្រ្គាម យកកម្ពុជាទៅវិញ ដោយ មូលហេតុ Scamer Center .


អំពីប្រវត្តិសាស្រ្តសៀម៖ ពីដើមឡើយ ប្រទេស មន ជាមហាប្រទេសធំ ដូចខ្មែរដែរ បន្ទាប់ ពួក សៀម ចូលដៃជាមួយ មន ប្រឆាំងជាមួយខ្មែរ។ យើងបានឃើញនៅស្រុកខ្មែរ មានស្រែមន ទន្លេមន ចំការមន ...។ ដូច្នេះ មន មិនមែន សៀម ទេ ចំណែក សៀម ក៍មិនមែនជា ថៃ ដែរ ៕


អំពីប្រវត្តិសាស្រ្តសៀម៖ ពីដើម ព្រំដែនប្រទេស សៀម នៅត្រឹម ប្រទេស ក្រា ដែលពេលបារាំង ចូលស្រុក បារាំង កាត់ទឹកដី ត្រឹមប្រទេស ក្រា នេះ រត់មក ដល់ពាក់ កណ្តាល កោះគុត ធ្វើជាព្រំដែន។ កងទ័ពសៀម នៅឆ្នាំ ១៩២៧ បានលើកទី វាយគ្រប់គ្រងប្រទេសនានាជាច្រើនដែលចំណុះ រដ្ឋប៉ាតានី សុខក្លា ដោយយក ប្រទេសក្រា ធ្វើជា ខេត្តមួយរបស់ ប្រទេសសៀម។ ជាង ២០ ឆ្នាំ ចុងក្រោយនេះ មានពត៍មានអំពីការ ជីកព្រែក ក្រា Kra Canal ទំលុះចូលមក កម្ពុជា ដូច្នេះ បានជាមានចលនាបះបោរនៅប្រទេសថៃ គឺចលនាប្រឆាំងព្រែកជីកក្រា នេះ រហូតបន្តជាសង្រ្គាម រវាង ថៃ កម្ពុជា ដោយមូលហេតុ គឺ ព្រំដែន កោះគុត....


Sokha Ok មនុស្សមិនអាចពូកែគ្រប់១០ទេ។ ទ័ពជើងគោកខ្មែរខ្លាំង ប្រាកដជាខ្សោយជើងអាកាស ជើងទឹក។ ដោះស្រីៗ ២ មានតូចម្ខាង ធំម្ខាង។ ដៃយើង ២ មានតូច មានធំ គឺមិនស្មើរគ្នា។ ទ័ពថៃគេខ្លាំងទ័ពអាកាស វាខ្សោយទ័ពជើងគោក ជើងទឹក?...Sokha Ok ហេតុអីបានឱ្យគេហោះចេញចូលស្រួលម្លេះ


ពីម្សិលមិញ ថៃវាយប្រហារ ក្រុងសិរីសោភ័ណ្ឌ ដែលជា ស្រុកកំណើតរបស់ នគរស្រីល្វោ ឬ ស្រីសោភ័នណ្ឌ ស្រីស្អាត។ ទ័ពសៀម បើកការវាយប្រហារចូលជ្រៅមក កម្ពុជាដល់ទៅ ៩០ គម ដើម្បី បំបែកបំបាក់ផ្ទៃក្នុងកម្ពុជាយើង ដើម្បីយើងស្អប់រដ្ឋាភិបាល កងទ័ពយើង។ រឿងនេះវាមិនខុស ពី កងទ័ព អ៊ុយក្រែន វាយប្រហារទៅ មូស្គូ ហួស មូស្គូ ដើម្បីបំបែកបំបាក់រុស្សី ទ័ពរុស្សី ក៍ដូចគ្នា វាយដល់ ព្រំដែន អ៊ុយក្រែន បូឡូញ ដើម្បីបំបែកបំបាក់វិញដែរ។ សួរថាកម្ពុជា អាចធ្វើ អីបាន ជាមួយពួកខ្មាំងសៀម? គឺមានតែ ផ្សាយអំពី ប្រវត្តិសាស្រ្ត សៀម ចិន ថៃ ម៉ាឡេ ដើម្បី បំបែកបំបាក់ ពួកវាវិញដែរ។ សួរថា​មានប្រសិទ្ធិភាពអត់? ចម្លើយ គឺមាន ពីព្រោះ ប្រទេសថៃ មាន ៧១ លាននាក់ជាង ១០០ ជនជាតិ ចំណែកកម្ពុជា មានតែ ១៧ លាននាក់ ទប់វា ជាប់ !!!!


Bron Sambor 44m  · រូបភាពទាំងនេះ មិនមែជារូបភាពទាហានថៃ ស្លាប់នៅសមរភូមិឡើយ តែជាសកម្មភាព ទាហានថៃ ហ្វឹកហាត់ និងសម្តែង របៀបប្រតិបត្តិការរំដោះចំណាប់ខ្មាំង ពេលត្រូវបាន ខ្មាំងបរទេសឡោមព័ទ្ធ ទាហានថៃមួយក្រុមទៀត ដែលទៅជួយរំដោះ និងស្រែកខ្លាំងៗថាអោយចំណាប់ខ្មាំង ក្រាបចុះៗៗ ជាភាសាថៃ ហើយទាហាន ដែលត្រូវគេចាប់នៅលើដី ត្រូវតែក្រាបចុះ បើទាហានណាមួយ ស្តាប់ភាសាថៃមិនបាន មិនធ្វើតាមទេ ! ទាហាន ដែលទៅរំដោះ ដោយថ្មើរជើង ឬឧទ្ធម្ភាគចក្រ នឹងបើកការបាញ់សំដៅទៅអ្នកមិនក្រាបចុះ ។ ការហ្វឹកហាត់ បែបនេះ នឹងជួយអោយក្រុម ដែលទៅជួយរំដោះងាយស្រួលកំណត់ មុខសញ្ញាខ្មាំង ដែលធ្វើសកម្មភាពខាងលើ ក្នុងករណីមានការក្លែងបន្លំធ្វើជាចំណាប់ខ្មាំង ឬក្លែងពាក់ឯកសណ្ឋានជាទាហាថៃបង្កប់ក្នុងចំណោមចំណាប់ខ្មាំង ជាដើម ។ បើងាប់មែនទែន ! ច្បាស់ជា ដាច់ដៃ ដាច់ជើង និងមានស្នាមឈាមហើយ !


Saroeurn Som 6m  · ⛔️បន្ទាន់!ចាប់ពីម៉ោង១១:នាទី រហូតដល់ម៉ោង១១:២០នាទី ពួកវាប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅទីតាំងអគារកាស៊ីណូ(ច្រកជ័យជំនះ)ចំនួន ៣គ្រាប់ 20.12.2025


ក្រសួងការពារជាតិ   8m  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ច្រកព្រំដែនជ័យជំនះ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៖ - ចាប់ពីម៉ោង១១:០១នាទី រហូតដល់ម៉ោង១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងសណ្ឋាគារកាស៊ីណូជាប់ច្រកព្រំដែនជ័យជំនះ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។  ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia's civilian infrastructures in the 5th Military Region at the area of Chey Chomneas border checkpoint, Veal Veng District, Pursat Province, on December 20, 2025.  - From 11:01am to 11:16am, the Thai military has deployed F-16 fighter jets to conducted an airstrike, dropping 3 bombs on a casino hotel near the Chey Chomneas border checkpoint. The brutal actions above are indiscriminate attack by the Thai military, a serious violation of international humanitarian law.  Further detailed information will be provided later as the situation develops.


SMC 18m  ·  ព្រឹកនេះF-16មកលេងថ្មដា៣គ្រឿង ៣គោលដៅ កាស៊ីណូ២គ្រាប់ ច្រមុះជ្រូក២គ្រាប់ ទីតាំង៥០១....


DAP News 6m  ·   ថៃប្រើប្រាស់ដ្រូនខ្នាតធំ ហោះចូលដល់ជើងភ្នំ១៥០០ ខេត្តពោធិ៍សាត់ ប្រភព៖ក្រសួងការពារជាតិ ២០ ១២ ២៥


Khemrin Kim 42m  · ជនភៀសសឹករត់ចេញ កងទ័ពរត់ចូល! ចោរសៀមកំពុងឈ្លានពានទឹកដីយើងហើយ វាទម្លាក់គ្រាប់បែកដេញប្រជាជនចេញជាមុនសិន!


អេង រស្មី អង្គរ  · Follow 3d  · សិក្សាយុទ្ធសាស្ត្រសង្រ្គាម តែចាញ់យុទ្ធសាស្ត្រមនុស្សទេព កម្ពុជា [សម្តេចតេជោ-ធិបតី] សមីការសង្រ្គាម៖ ហេតុអ្វីសៀមប្រកាសរើងកងទ័ពថ្មី ក្មេងៗ? សង្រ្គាម ១០ថ្ងៃនេះ ដល់កម្រិតប្រើប្រាស់កងទ័ពពិសេស ឬ ហៅថា កងពលស្រួច ឬ អង្គរក្ស ដែលជាធនធានកម្របំផុតសម្រាប់ប្រទេសនីមួយៗ ដោយសារត្រូវការពេលវេលាយូរណាស់ ទម្រាំសំរាំង​រើសបានទ័ពពិសេសបែបនេះ។ ខាងកម្ពុជា មានទ័ពពិសេស ១០០ នាក់ ខាងសៀមវាមានទ័ពពិសេស ១០០ នាក់ដែរ ដូច្នេះ សៀមវាប្រើសមីការសង្រ្គាម គឺវា យកទ័ពក្មេងៗវា ២០០ នាក់ មកវ៉ៃទ័ពយើង ស្អែកឡើង វាយក ២០០ នាក់ទៀត មកវៃទ័ពយើង...គោលបំណងនៃសមីការនេះ គឺ បន្ថយកម្លាំងរបស់ទ័ពពិសេសរបស់ទ័ពខ្មែរ។ សង្រ្គាមនៅ អ៊ុយក្រែន រុស្សី គឺទ័ពទាំងសងខាង ធ្វើបែបនេះដូចៗគ្នា។ នៅក្នុងកីឡាប្រដាល់ គេធ្វើអីចឹងដែរ គឺគេរៀបចំឲ្យប្រកួត ១ ខែ វ៉ៃម្តង ៗៗ រហូត ៤ ខែ បានម្ខាងទៀត វាយក អាជើងខ្លាំង មក វ៉ៃអាកីឡាករ វ៉ៃ ៣ ខែជាប់ៗគ្នានេះ !! ដូច្នេះ អត្រាឈ្នះ win proporbility ប្រូបាប៊ីលីតេ គឺឈ្នះខ្ពស់ !!  #ចែករំលែកចំណេះដឹង 📙រូបភាពការបញ្ជូនសំណាញ់ជ័រ ទៅសមភូមិមុខ របស់កងទ័ពឈ្លានពានសៀម សម្រាប់ការពារគ្រាប់ [យុទ្ធសាស្ត្រសង្រ្គាមអ៊ីស្រាអែល]


Rin Ratanak 27m  · សៀមប្រើយន្តហោះ F16 ទម្លាក់គ្រាប់ ខូចខាតសាលារៀន នៅ ស្ទឹងកាច់ ឃុំថ្មដា ខេត្តពោធិ៍សាត់ ម៉ោងជាង ១១ ព្រឹកថ្ងៃទី ២០ ធ្នូ ២០២៥


 Feed posts Sony Sin 3m  · F-16 ផង ដ្រូនផង ទម្លាក់គ្រាប់នាំមុខទ័ពថ្មើរជើង មានអីចូលមកស៊ី១២ក្បៀសងាប់រណូករណូករណែល (សមរភូមិពោធិ៍សាត់)

Neth Pheaktra 50m  · នៅម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ កម្ទេចសាលាបឋមសិក្សាស្ទឹងកាច់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។



ប្រាក់ វ៉ាន់ដា Prak Vanda

8m

 ·

ការបំផ្លិចបំផ្លាញទីតាំងប្រជាជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាដោយយោធាថៃ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំង F-16 មកលើស្ពានអូរជីក ស្ថិតក្នុង ស្រុកស្រីស្នំ ខេត្តសៀមរាប ស្ពានព្រំប្រទល់ជាប់នឹង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖


- លើកទី១ ម៉ោង ២២៖៥៥នាទី ចំនួន ១គ្រាប់

- លើកទី២ ម៉ោង ២៣៖០០នាទី ចំនួន ១គ្រាប់

- លើកទី៣ ម៉ោង ២៣៖១០នាទី ចំនួន ១គ្រាប់។


សូមបញ្ជាក់ជូនថា យោធាថៃបានបើកការវាយប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា នៅទីតាំងស្ពានអូរជីក ដែលនេះជាលើកទី២ហើយ ក្រោយការវាយប្រហារលើកទីមួយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះទីតាំងទម្លាក់គឺនៅក្បែរទីតាំងរបស់ជំរំជនភៀសសឹក និងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។


ពូ ការ៉េបួន 2h  · ចោរចូលផ្ទះជាង១០ថ្ងៃហើយយើងការពារមិនឲចោរចូលបាន តែថ្ងៃនេះចង្រៃស្អីអាប្រកាច់យកនោះវាទៅប្រាប់ចោរថាកន្លែងនេះអត់មានអ្នកការពារទេ មនុស្សប្រភេទហ្នឹងគួរយកទៅដំពងអត់បងប្អូន


Pu ពី 26m  · 🚨សង្គ្រាមមិនទាន់ចប់ ការវ៉ៃយកទីតាំងឈរជើងណាមួយ ក៏មិនទាន់រឹងមាំ និងច្បាស់លាស់នោះទេ! ជាក់ស្តែងសមរភូមិបឹងត្រកួន ពួកវាវ៉ៃកាន់កាប់ តែមិនទាន់ក្តៅជើងផង កម្លាំងយើងវ៉ៃបុកចូលកាន់កាប់វិញ! សូមជឿជាក់លើកម្លាំង🇰🇭💪🫡👮‍♂️


Sports Kh 1h  ·   ទ័ពប្រយុទ្ធអត់មានពេលទម្លាក់ QR ទេព្រោះបិទទូរសព្ទ័អស់ហើយមុនជឿពិនិត្យមើលផង ព្រោះមានអ្នកយករូបកងទ័ពដាក់ profile ចេញផុសរកជំនួយច្រើន កងទ័ពពិតប្រាកដត្រូវការតែស្បៀងទេ។


អ៊ុន កត្តា 5h  · បងប្អូនខ្មែរយើងមួយចំនួនកំពុងសកម្មក្នុងការជួយលាក់ព័ត៌មានដែលចោរសៀមកំទេចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ សូមបងសមត្ថកិច្ចជួយពិនិត្យផង


Makara Sok 25m  · ស្តាប់សម្តីទាហានយើងដែលរងរបួសហើយសម្រាកព្យាបាលនិយាយថា:ទាហានសៀមសម្រុកចូលទាំងកំរោលទោះជាន់សពទាហានវាឬគ្នាវាត្រូវគ្រាប់ស្នេប សើចហ៊ោរពេញព្រៃ ចូលមកមិនខ្លាចស្លាប់ហាក់ដូចមានអ្វីជំរុញ. 🤔


Vath Ta Na 41m  · កងទ័ពអាចោរសៀម ចាប់ផ្តើមបើករថក្រោះចូលកៀកផ្ទះប្រជាជន និងផ្សារ នៅភូមិសាស្ត្រថ្មរដា ពោធ៍សាត់។២០-១២-២៥


Smeyy  is with តាំង គីមឡេង and Sothea Phon. 24m  · 🚨*អាវុធដ៏មានសក្តានុពល របស់វីរកងទ័ពយើង ពេលនេះ ត្រូវការចាំបាច់សំខាន់ៗបំផុត រួមមាន៖ កូកា (Cambodia Cola), ម្រេច ហើយនិងខ្ទឹមស ពួកយើងពិតជាត្រូវការបន្ទាន់ សម្រាប់បងៗវីរកងទ័ពយើងជួរមុខ 🇰🇭❤️💐


NS News 3h  · បន្ទាន់! សូមកុំយករូបឧត្តមសេនីយ៍​ និងឯកសារ​ ដែលលោកបានស្នេីសុំដឹកនាំកម្លាំង ដើម្បីប្រយុទ្ធនឹងសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា ព្រោះវាជាការបង្ហាញឲ្យសត្រូវដឹងពីសមាសភាព​ និងទីតាំង។ សូមអរគុណ និងសូមសហការ


សេនាធិការក្តាមដែក- General of Tanks 3h  · អរគុណទ័ពជួរមុខថៃដែលរាយការណ៍ឱ្យយើងបានដឹង! របាយការណ៍ត្រួសៗពីផ្ទៃក្នុងសៀម ក្នុងចំណោមសមរភូមិក្តៅ ១៥ ទីតាំង រយៈពេល ១៣ ថ្ងៃនេះ កងទ័ពសៀម បាត់បង់ជីវិតខ្ទង់ ១៥០០០នាក់ និងរបួសមិនតិចជាង ៥០០០០នាក់ ដូច្នេះហើយអាជ្ញាធរសៀមកំពុងរើសកងថ្មីទ័ពបន្ថែមជហូរហែរ ដោយថ្នូរ ប្រាក់ខែ ១១០០០ បាត។  ដោយឡែក រឿងសៀមបោះទង់ជ័យលើប្រាសាទតាក្របី និងអានសេះ  សុទ្ធតែជាពត៌មានបោកប្រាស់បង្កើតដោយសៀម ខណ: វីរៈកងទ័ពកម្ពុជាឈរជើងរឹងមាំគ្រប់គោលដៅ ។  ចេតនាចោរសៀម ព្យាយាមបំផ្លើសការពិតប្រើសង្គ្រាមយុទ្ធសាស្ត្រ  ការទម្លាក់គ្រាប់បែកនៅតំបន់ប្រជាជនស្លូតត្រង់ នៅតំបន់ភៀសសឹក ព្រោះសត្រូវឃើញយើងឯកភាពផ្ទៃក្នុងសាមគ្គីគ្នាបានល្អ សត្រូវចង់បំបែកបំបាក់។ ដូចនេះ កម្ពុជាត្រូវបន្ត រួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជាយើង កម្ចាត់ចោរសៀមឈ្លានពានទឹកដី។ អត្ថបទ NS News


Saroeurn Som 1h  · ⛔️ថៃបញ្ចេញទ័ព នរ៉េសួន (Naresuan Force-ទ័ពរបស់ស្តេច) ទ័ពជើងគោក-ទឹក និងទ័ពអាកាសបូកបញ្ចូលគ្នាដើម្បីឲ្យមកឈ្លានពានខ្មែរ។ត្រៀមវាយចោរថោកទាប👉🏻🇹🇭👎🤬២០/១២/២៥


ស៊ន សុភក្រ្ត-Sorn Sopheak 30m  · ម៉ោងជិត៣នេះ ពួកវាកំពុងបុកវ៉ៃខ្លាំងនៅមុខប្រាសាទព្រះវិហារ និងតាថាវ!


មេទ័ពភូមិភាគ២ សៀម ចុះពង្រឹង បញ្ជាផ្ទាល់ក្នុងសមរភូមិ។ មុនពេលងាប់ទាហានសៀម សុទ្ធតជាអ្នកមានធូរធារ ខោអាវ កាំភ្លើងស្អាតៗ ដល់ពេលងាប់ បានចេញរូបថត សុទ្ធតែជនក្រីក្រ....


Pu ពី 21m  · 🚨នៅវេលាម៉ោង៣និង០៩នាទីថ្ងៃទី២០នេះយោធាថៃ បាញ់ផ្សែងពុល និងបាញ់ផ្លោងចូល ជោគជ័យ ព្រៃចាន់!ត្រូវបានកម្លាំងប្រដាប់អាវុធកម្ពុជា តស៊ូប្រយុទ្ធតតាំងទប់ទល់ និងត្រៀមវាយបកគ្រប់នាទី ដើម្បីការពារបូរណៈភាពទឹកដី💪🫡👮‍♂️🇰🇭


Fresh News   42m  · BREAKING: នៅវេលាម៉ោងជាង៣រសៀលថ្ងៃនេះ កម្លាំងឈ្លានពានសៀម កំពុងបុកវ៉ៃខ្លាំងនៅសមរភូមិមុខប្រាសាទព្រះវិហារ និងតាថាវ (ព្រំដែន)៖ នៅវេលាម៉ោងជាង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លំាំងឈ្លានពានសៀម កំពុងបុកវ៉ៃខ្លាំងនៅសមរភូមិមុខប្រាសាទព្រះវិហារ និងតាថាវ តែកងកម្លាំងរបស់យើងបានតបតទៅវិញយ៉ាងចាស់ដៃផងដែរ មិនឲ្យពួកខ្មាំងអាចចូលមកកាន់កាប់ទីតាំងឈរជើងរបស់យើងបាននោះទេ៕


សង្រ្គាមថៃ កម្ពុជាថ្ងៃនេះ ដល់ថ្ងៃទី ១៤ នៃសង្រ្គាម ដែល អតីតរដ្ឋាភិបាលថៃ បានធ្វើឡើងដើម្បី បង្ខំកម្ពជាចូលតុចរចារជាថ្មីឡើងវិញ ដោយសារកម្ពុជាមិនព្រមចរចារ ដូច្នេះពួក ថៃ សៀម ចិន ៣ ជនជាតិធំៗនេះ ក៍បើកសង្រ្គាមឡើង ដើម្បី បង្ខំ លើ ០៣ ចំណុច៖ (១) កម្ពុជាត្រូវតែប្រកាសថា កម្ពុជាជាភាគីបាញ់មុន  (២) កម្ពុជា ត្រូវតែធ្វើកិច្ចព្រមព្រៀមថ្មី ដែលមិនមែនជា បទផ្អាកបាញ់ បទឈប់បាញ់ ដូចមុន គឺ បទលែងបាញ់ជារហូតអចិន្រ្តៃយ៍ គឺធ្វើតែ ០២ ភាគីគត់ គឺ ថៃ និង កម្ពុជា ដោយគ្មាន អាមេរិក គ្មានចិន គ្មាន ម៉ាឡេស៊ី និងទី (៣) ប្រទេសថៃចូលដោះមីនក្នុងទឹកដីកម្ពុជា តាមផែនទី ១/៥០ ០០០។ សង្រ្គាមរវាង ថៃ កម្ពុជា​មានការចំណេញច្រើនមហិមារសម្រាប់ប្រទេសថៃ ដោយវាអាចឲ្យ នាយករដ្ឋមន្រ្តីកាន់អំណាចបានយូរ ដូចជា ផៃថុងឋាន កូនស្រី តាក់ស៊ីន និង អានុទីន គេមានអាយុដល់ ១០៤ ថ្ងៃ គិតត្រឹម ២០ ខែ១២ ឆ្នាំ ២០២៥ ។


តាំង គីមឡេង 8m  · តាក្របី​ ចូលដោតទង់ជាតិ​ លូវចូលយក​ ខ្មោ-ចអត់បានផង​ អានសេះពួកវាចូលបានដេីរលេងថតរួច​ ទៅផ្ទះវិញដាក់ស៊ុំរូបថត💪ទាហានថ្មេីជេីងកម្ពុជាមិនចេះតែអោយចូលៗទេ🇰🇭


Neth Pheaktra 13m  · ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង ​នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់​ទាហានឈ្លានពានថៃ។ គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល​១៤​ថ្ងៃហើយ ដែលកងទ័ពថៃ បានបើកការឈ្លានពានលើបូរណ​ភាព​​ទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ យោធាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាមុខគោលដៅនៃការវាយកម្ទេច។ ផ្ទះប្រជាពលរដ្ឋ សាលារៀន ផ្លូវថ្នល់និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានយោធាថៃបំផ្លិចបំផ្លាញ។ យោធាថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ សិទ្ធិមនុស្ស និងការរំលោភបំពានលើច្បាប់អន្តរជាតិផ្សេងៗ។ ផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ សំណង់ស៊ីវិល សំណង់ឯកជនមិនមែនជាទិសដៅនៃការវាយប្រហារក្នុងសង្គ្រាមឡើយ។ យោធាថៃបានរំលោភបំពានទៅលើគោលការណ៍និងច្បាប់អន្តរជាតិទាំងនេះ។  Many homes of Cambodian civilians in Konkriel Sangkat, Samraong City, Oddar Meanchey Province, have been almost completely destroyed due to shelling and bombing carried out by invading Thai troops. As of December 20, 2025, it has been 14 days since the Thai armed forces launched their aggression against the territorial integrity and sovereignty of the Kingdom of Cambodia. The Thai military has taken civilians and civilian infrastructure as direct targets of attack. Civilian homes, schools, roads, and many other civilian facilities have been destroyed by the Thai military. These actions constitute serious violations of international law, international humanitarian law, human rights, and other relevant international legal frameworks. Civilian homes, schools, hospitals, civilian structures, and private property are not lawful targets of attack in warfare. The Thai military has violated these principles and international laws. Photo: Hong Menglong


หมู่โอ๊ต หมวกแดง


นาวิกโยธินยึดคืนพื้นที่บ้านท่าเส้น–คาสิโนทมอดา จ.ตราด สำเร็จ

ขจัดฐานที่มั่นทหารกัมพูชา ฝ่ายไทยปลอดภัย ไม่มีการสูญเสีย

พลเรือตรี ปารัช รัตนไชยพันธ์ โฆษกกองทัพเรือ เปิดเผยว่า กองทัพเรือ โดยกองบัญชาการป้องกันชายแดนจันทบุรีและตราด (กปช.จต.) ได้ดำเนินการเข้าควบคุมและยึดคืนพื้นที่บริเวณ บ้านท่าเส้น ตำบลชำราก อำเภอเมืองตราด รวมถึงพื้นที่อาคาร คาสิโนทมอดา ได้สำเร็จ หลังตรวจพบว่ากำลังทหารกัมพูชาได้ลักลอบเข้ามาตั้งฐานที่มั่นในพื้นที่ดังกล่าว

จากการปฏิบัติการ พบว่าฝ่ายกัมพูชาได้ใช้อาคารคาสิโนเป็นฐานบัญชาการ มีการเพิ่มเติมกำลัง ทั้งพลซุ่มยิง จุดควบคุมพื้นที่ และส่วนปฏิบัติการควบคุมและต่อต้านอากาศยานไร้คนขับ (โดรน) และเสริมที่มั่นแข็งแรงในบริเวณโดยรอบ ซึ่งถือเป็นการกระทำที่ส่งผลกระทบต่อความมั่นคงและอธิปไตยของประเทศไทย

การเข้าควบคุมพื้นที่ครั้งนี้ ทหารนาวิกโยธินได้บูรณาการกำลังร่วมกับ กองทัพอากาศ อย่างใกล้ชิด ภายใต้แผนการปฏิบัติที่รัดกุม รอบคอบ และคำนึงถึงความปลอดภัยของกำลังพลและประชาชนเป็นสำคัญ ส่งผลให้สามารถเข้าควบคุมสถานการณ์และยึดพื้นที่เป้าหมายได้โดยสมบูรณ์ โดยไม่มีพลเรือนได้รับผลกระทบ ทั้งนี้ ฝ่ายไทยไม่มีการสูญเสียกำลังพลหรือได้รับบาดเจ็บ และสามารถตรวจยึดอาวุธยุทโธปกรณ์ของฝ่ายตรงข้ามได้จำนวนหนึ่ง ซึ่งอยู่ระหว่างการตรวจสอบและรวบรวมเป็นหลักฐานตามขั้นตอนทางทหารและกฎหมายที่เกี่ยวข้อง

กองทัพเรือยืนยันว่า การปฏิบัติการดังกล่าวเป็นไปเพื่อปกป้องอธิปไตยของชาติ รักษาความมั่นคงตามแนวชายแดน และยึดมั่นในหลักกฎหมายระหว่างประเทศ พร้อมขอความร่วมมือประชาชนติดตามข่าวสารจากแหล่งทางการ และงดการเผยแพร่ข้อมูลที่อาจกระทบต่อความมั่นคงของประเทศ

สำนักงานโฆษกกองทัพเรือ


20 ธันวาคม 2568

The marines successfully retrieved the area of Ban Tha Sin – Tomoda Casino, Trat province.

Eliminate the base at the Cambodian military base. The Thai side is safe. No loss.

Naval spokesperson Parach Rattanchaiphan, reveals that the Navy is operated by the Chanthaburi Border Defense Command and Trad (KPO). จต. ) Successfully took control and recaptured the area of Ban Tha Sin, Chamrak, Mueang Trat, as well as the Moda Casino building area after discovering that Cambodian military forces had infiltrated to establish a strong base in the area.

From the operation, it was found that the Cambodian side has used the casino building as a base of command. There are additional forces including snipers, area control points, and control and counter-drones (drones) and reinforcement operations in the surrounding area. This is an action that has an impact on the security and sovereignty of Thailand.


This time taking control of the area, the Marines have closely integrated the joint forces with the Air Force under a strict, careful operation plan with important consideration for the safety of the troops and the citizens. The result is that the situation is completely under control and capture of the target area without any civilians being affected. Even so, the Thai side did not lose any troops or injuries and was able to seize a number of the opposition's strategic weapons. In the process of reviewing and compiling as evidence according to military procedures and relevant law.


The Navy affirms that such operations are possible to protect the sovereignty of the nation, maintain border security and adhere to international law and asks for the cooperation of the public to monitor the information from official sources and refrain from the dissemination of information that could affect the security of the country.

Office of the Naval Spokesperson.

20 December 2016


 Feed posts សេនាធិការក្តាមដែក- General of Tanks 11m  ·  BM ជាន់ចំរត់បាស់សក់(ពវហ)មេបញ្ជារការទិសស្រែកថា’’ អញមិនចង់ទេ តែពួកហែងនាំភ្លើង…’’ បងប្អូនបន្ទរថា ‘’រត់បាស់សក់ហើយមេ!’’ 16:40 20/12/25 ខ្មាំងរត់ថយទៅវិញ។


Smeyy  is with Smeyy Smeyy. 9m  · 🚨*បន្ទាប់ពីយោធាថៃ 🇹🇭 ឈ្លានពានកម្ពុជា 🇰🇭 ជាង១០ថ្ងៃមកនេះ បច្ចុប្បន្ន សមត្ថកិច្ចថៃកំពុងឈឺក្បាល ដោយមាន ករណីជនឆបោក ដាក់ប៉ារ៉ាស់ជំរិតទារប្រាក់ពី ជនភៀសសឹកថៃ នៅស្រុក Kantharalak ខេត្តស៊ីសាកេត៕


ណារ៉ា Nara Kun Khmer 47m  ·   តាក់ទិចសង្គ្រាមមានរាប់ម៉ឺនជំពូក ដកថយ ឬវាយលុក យើងអ្នកមើលសុទ្ធតែមិនអាចស្មានដឹង ។ ឃឿនការពារជាតិប្រទេសមួយ ម្ដេចនឹងអាចបាត់បង់ដោយងាយៗទៅ ? សូមបងប្អូនជឿលើកងកម្លាំងយើង


My Feeling 6m  ·    ខ្លាំងមែនអ្នកប៉ោយប៉ែត កាលគ្រាប់ផ្ទុះ30Kmពីក្រុង នាំគ្នារត់ស្ងាត់ក្រុង ដល់ពេលផ្ទុះ2km ពីក្រុង នាំគ្នារត់មកធ្វើការ លក់ដូ វិញធម្មតា…


Sompron Punsa is with Sompron Punsa Pad and Sompron P Punsa in Suphan Buri, Thailand. 8m  · #พอยังฮุนเซน วันนี้(20 ธ.ค.) เมื่อเวลา 12.47 น. เพจเฟซบุ๊ก Army Military Force โพสต์ภาพและวิโอคลิปพื้นที่ในกัมพูชาโดนระเบิดจากเครื่องบิน F-16 พร้อมระบุข้อความว่า “ด่วน! เวลา 10:50 น. - เครื่องบินขับไล่ F-16 ของกองทัพอากาศไทย ปฏิบัติการทิ้งไข่ลูกเล็กใส่ฐานที่มั่นและสนามเพลาะ (คูเลท) ของทหารกัมพูชาอย่างแม่นยำ ในพื้นที่สตึงกัด ตำบลทมอดา อำเภอเวียงเวล จังหวัดโพธิสัตว์ ส่งผลให้ทหารกัมพูชาเสียชีวิตทันที 18 นาย (ตามรายงานของมูลนิธิกู้ภัยสตึงกัดของกัมพูชา) . #mgronline #f16 #ทหารเขมรตาย #พอยังฮุนเซน Today (20 Dec) at 12.47 hrs. Army Military Force Facebook page posted pictures and video clips of the area in Cambodia that was bombed by an F-16 aircraft with the message "urgent! Time is 10:50 AM - Thai Air Force's F-16 fighter aircraft has precisely thrown small eggs on solid bases and shaft fields (kulet) of Cambodian soldiers in Stungkat area, Moda sub-district, Viengwel district, Bodiswat province, resulting in the death of 18 Cambodian soldiers (according to the Stungkat Rescue Foundation of Cambodia)


NS News 18m  ·  ថៃបើកការវាយប្រហារលើកម្ពុជា ចំណុចពិសេសគឺ កាស៉ីណូថ្មដា និងបានដាក់ឈ្មោះប្រតិបត្តិការនោះថា "ត្រាតបង្ក្រាបសត្រូវ" ថៃថាប្រតិបត្តិការនេះ បង្កើតឡើងដើម្បីបំផ្លាញបន្ទាយយោធា និងរចនាសម្ព័ន្ធរបស់កងទ័ពកម្ពុជា។ ប្រភព៖ ណាណួម

Charming clinic 1m  · ពេលវាសម្រុកចូលបាញ់គ្រាប់ វាដកទៅវិញបាញ់ផ្សេងពុល បងៗអើយ សុំម៉ាសច្រុះខ្យល់ ម្នាក់ 1000-2000រៀល ក៏បាន 🙏

Hong PS 9m  ·   20/12​/2025 គិតត្រឹម​ម៉ោង​5:50ល្ងាច ម្ហូប​ពិសេស​លើកអោយភ្ញៀងពិសេសនៅថ្មដា​អោយច្រាសហើយមិញនេះ​ រុតជាន់ជើងគ្នាហើយ.​ BM-21​🚀

 


No comments:

Post a Comment