ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Monday, December 22, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៦)

 Prak Vanda 7m  · ព្រឹកនេះយោធាថៃកំពុងបាញ់ផ្លោង និងប្រើ F-16 ទម្លាក់គ្រាប់ ទិសបន្ទាយមានជ័យ កងកម្លាំងកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា

Prak Vanda

-  ម៉ោង ៥:០២នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

-ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ ភូមិសាស្រ្តភូមិបឹងត្រកួន។ 

កងកម្លាំងកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន

Chan Born របៀបមើលស្ថានការណ៍យោធា៖ បើពណ៍ក្រហម គឺជាពេលកំពុងប្រយុទ្ធ បើពណ៍លឿងទុំ គឺជាពេលកំពុងត្រៀមប្រយុទ្ធ និងពណ៍ខៀវជាសញ្ញាថា តានតឹង

គេហទំព័រសារព័ត៌មានអរគុណសន្តិភាព 4m  · ម៉ោង៥:៤៩នាទី ទាហានសៀមបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ ភូមិសាស្រ្តភូមិបឹងត្រកួន ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

ក្រសួងការពារជាតិ 

ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកំរោល ដោយមិនរើសអើង និងមិនរើសគោលដៅ ផ្លោងចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជាក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖

- ម៉ោង១៣:៣៥នាទី ដល់ម៉ោង ១៥:០៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១៣គ្រាប់ ចូលភូមិសាស្រ្តសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

- ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ១គ្រាប់ ចូល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

- ម៉ោង ១៤:១៨នាទី ដល់ម៉ោង ១៥:០៧នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ១៤គ្រាប់ នៅ ភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

- ម៉ោង ១៤:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៦គ្រាប់ ចូល សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

- ម៉ោង ១៥:២៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ចំនួន ២គ្រាប់ បាញ់ផ្លោងចូលម្ដុំសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

- ម៉ោង ១៦:០៤នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ចូល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

- ម៉ោង ១៦:៤០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម បាញ់ផ្លោងចំនួន ៣គ្រាប់ ចូលចំនុច ខាងជើង រង្វង់មូលស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្រសួងការពារជាតិកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងកំរោលរំលោភបំពានដែនអធិបតេយ្យរបស់កម្ពុជា និងអំពើអមនុស្សធម៌របស់យោធាថៃ ដោយបាញ់ផ្លោងមិនរើសអើង និងមិនរើសគោលដៅ ដោយយកទីតាំងប្រជាជនជនស៊ីវិលរស់នៅច្រើនកុះករ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ជាគោលដៅនៃការវាយប្រហារ និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់។ 

DAP News 5m  · ប្រមុខការទូតកម្ពុជា ប្រាប់អនុរដ្ឋមន្ដ្រីអង់គ្លេសថា ថៃពង្រីកការវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជា រហូតទៅដល់ចម្ងាយ ៩០គីឡូម៉ែត្រពីព្រំដែន

CHN Channel News ដំណឹងបន្ទាន់​💥៖ យោធា និងរដ្ឋបាលស៊ីវិលថៃ🇹🇭បញ្ជាឲ្យប្រជាជនថៃនៅក្នុងខេត្តជាប់ព្រំដែនខ្មែរ🇰🇭ស្ថិតនៅត្រាត ចន្ទ​បុរី និងខេត្តស្រះកែវ ត្រូវចាកចេញពីផ្ទះទៅទីសុវត្ថិភាពដែលរៀបចំទុកចម្ងាយជាង​៨០គីឡូម៉ែត្រក្នុងទឹកដីថៃជាបន្ទាន់ !

អវតារ ស. 18m  · បងប្អូននៅប៉ោយប៉ែតមិនទាន់ដល់ពេលជម្លៀសចាកចេញពីផ្ទះទេ ជនជាតិអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន អូស្រា្តលី កូរ៉េ ជប៉ុន..នៅពេញក្រុងនៅឡើយ ថៃមិនព្រហ៉ើនយក កដាក់អន្ទាក់ឡើយ ! 👈

 Feed posts គេហទំព័រសារព័ត៌មានអរគុណសន្តិភាព 3m  · ម៉ោងជាង៨យប់នេះ កំពុងបន្តក្តៅនៅមុខប្រាសាទព្រះវិហារ ចន្ទក្រហម និងភ្នំខ្មោច ពួកវាកំពុងបាញ់ផ្លោងចូលដីយើង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥

Ourn Sarath   18m  ·  ស្អែកប្រជុំ សៀមនឹងសម្រុក ដើម្បីមានប្រៀប...យកបង្ហាញប្រជាជនពួកវា។សូមទ័ពជួរមុខប្រុងប្រយ័ត្ន! (ជាការសន្និដ្ឋានរបស់ខ្ញុំ)

Sothea Phon 35m  ·  🔴7:04យប់នេះ នៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច ពួកថៃនៅបាញ់💥ផ្លោងមួយៗ ឯជាំតែ បុស្បូវ ឥលូវស្ងាត់ ! 21-12-2025


SBM News   4m  ·  ដំណឹង​ជួរមុខ! គិតត្រឹមម៉ោង២១:៣០នាទីយប់ថ្ងៃទី២១ធ្នូនេះ នៅសមរភូមិ ច១ ចន្ទក្រហម ព្រះវិហារ និងភ្នំខ្មោច យោធាថៃឈ្លានពាន បានផ្លោងយ៉ាងសន្ធាប់មកលើដែនអធិបតេយ្យកម្ពុជា ខណៈលេចធ្លាយដំណឹងពីប្រទេសថៃថា យន្តហោះចម្បាំង F-16 ត្រូវបានសហរដ្ឋអាម៉េរិកហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការសឹកមកលើកម្ពុជាទៀតទេ។


Saroeurn Som 2m  · ⛔️អនុទីនបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុុខថៃនៅព្រឹកស្អែក ថ្ងៃទី២២ ខែធ្នូ ដោយរំពឹងថានឹងពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការប្រយុទ្ធជាការឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។

Veng Sambo   1m  · នៅម៉ោង១១៖០៣ យប់ថ្ងៃទី២១ ធ្នូ ២០២៥ សៀមកំពុងប្លោងចូលនៅទិសភ្នំបាក់ និងស្លាប់ស្តាំតាក្របី!

ព្រំដែនកម្ពុជា ថៃៈ ថ្ងៃនេះ សង្រ្គាមថ្ងៃទី ១៦ ខណៈវេលានេះ សង្រ្គាមនៅកំពុងធ្វើបន្ត ការបោញ់ផ្លោង បាញ់ផ្តក់ និងបាញ់បុក ដោយទាហាននៅតែបន្តដដែល។ ការចំណាយរបស់ រដ្ឋាភិបាលថៃ និង រដ្ឋាភិបាលសៀម មានប្រមាណ ៦៥ លានដុល្លា/ថ្ងៃ។ តាក់ស៊ីនធ្លាប់បានប្រកាសថា សង្រ្គាមរវាងកម្ពុជានឹងថៃ គឺជាការវាស់ស្ទង់អ្នកណា ទ្រាំបានយូរជាង? ជាក់ស្តែង ទាំងពីរនាក់ ឪពុកនិងកូន គឺ ផៃថុងឋាន និង តាក់ស៊ីន ម្នាក់ជាប់គុក ម្នាក់អត់តំណែង។ ប្រទេសថៃទោះបីមានសង្រ្គាមជាមួយកម្ពុជា តែគោលដៅធំ គឺ ផ្តួលរំលំ ពួក ថៃ ពួកចិន ដូចមានក្នុងរូបនេះស្រាប់។ 

Casey Barnett

គិតត្រឹមម៉ោង 12:00 អធ្រាត្រ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025 ថៃបានអនុវត្តការវាយប្រហារតាមអាកាសប្រហែល 23 លើកលើប្រទេសកម្ពុជា ដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាបឋមសិក្សា វត្តអារាម និងស្ពាន (ការទម្លាក់គ្រាប់បែកនីមួយៗមានរាយបញ្ជីខាងក្រោម)។ កម្រិតខ្លាំងក្លានៃការវាយប្រហារតាមអាកាសបានកើនឡើង ដោយមាន 5 លើកនៅថ្ងៃទី 18 ខែធ្នូ និង 4 លើកទៀតនៅថ្ងៃទី 19 ខែធ្នូ។

កម្ពុជាគ្មានជម្រើសក្រៅពីទ្រាំទ្រទទួលរងការទម្លាក់គ្រាប់បែក ដែលបានបណ្ដាលឲ្យគ្រួសារ កុមារ និងមនុស្សចាស់កម្ពុជាចំនួន 518,611 ត្រូវផ្លាស់ទីលំនៅនៅក្នុងប្រទេស ហើយឥឡូវនេះកំពុងរស់នៅក្នុងតង់បណ្តោះអាសន្នតាមជំរំ។(1) ថៃក៏រាយការណ៍ថា មានមនុស្ស 213,072 នាក់ត្រូវបានផ្លាស់ទីលំនៅដោយការប្រុងប្រយ័ត្ន ព្រោះការបាញ់កាំភ្លើងធំរបស់កម្ពុជា។(2) ជនជាតិខ្មែរនៅទាំងពីរខាងព្រំដែនកំពុងទទួលរងទុក្ខលំបាក។ ទោះបីគេដឹងជាទូទៅថា ប្រជាជនកម្ពុជាប្រហែល 95% ជាជនជាតិខ្មែរ ក៏ខេត្តថៃតាមបណ្ដោយព្រំដែនក៏មានជនជាតិខ្មែររស់នៅច្រើនផងដែរ ដូចជា ខេត្តសូរិន (Surin) ដែលត្រូវបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ 63% ជាជនជាតិខ្មែរ ទោះបីមានការលាយបញ្ចូលភាសាយ៉ាងទូលំទូលាយក៏ដោយ។(3)

ថៃបានយល់ព្រមលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ នៅថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2025 ដែលត្រូវបានសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Trump ដែលបានកំណត់អត្រាពន្ធគយពាណិជ្ជកម្មទៅវិញទៅមក 19% ដែលមានលក្ខណៈអនុគ្រោះជាសមរម្យសម្រាប់ប្រទេសនីមួយៗ។ នេះជាជ័យជម្នះផ្នែកសេដ្ឋកិច្ចសម្រាប់វិស័យផលិតកម្មរបស់ថៃ ដោយមកដល់ពេលនោះ ថៃមិនទាន់បានផ្តល់សម្បទានពាណិជ្ជកម្មណាមួយទៅសហរដ្ឋអាមេរិកឡើយ។ ផ្ទុយទៅវិញ កម្ពុជាបានផ្តល់សម្បទានជាច្រើនទៅសហរដ្ឋអាមេរិករួចហើយ រួមទាំងការអនុញ្ញាតឲ្យទំនិញផលិតនៅអាមេរិកទាំងអស់ចូលមកដោយគ្មានពន្ធគយ ដូចដែលបានជូនដំណឹងទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2025 មុនពេលការប្រយុទ្ធយោធាសកម្មរវាងថៃ និងកម្ពុជា ចាប់ផ្តើមនៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025។ លទ្ធផលគឺថា ថៃត្រូវបានផ្តល់រង្វាន់សម្រាប់អំពើអាក្រក់ ដោយការឈ្លានពានដែនដីកម្ពុជារបស់ថៃ ត្រូវបានផ្អាកបណ្តោះអាសន្ន តាមរយៈការទទួលបានអត្រាពន្ធគយអាមេរិកដែលអនុគ្រោះ។

ប្រធានាធិបតី Trump បានចូលរួមអធិបតីលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ (Kuala Lumpur Peace Accord) ដោយនាយករដ្ឋមន្ត្រីថៃ អនុទិន (Anutin) និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត នៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2025។ វាជាចំណុចសម្រេចចុងក្រោយនៃបទឈប់បាញ់ដែលមានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី 28 ខែកក្កដា។ ទោះជាយ៉ាងណា ត្រឹមតែពីរសប្តាហ៍បន្ទាប់ នៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2025 នាយករដ្ឋមន្ត្រីថៃ អនុទិន បានប្រកាសថា ថៃកំពុងផ្អាកកិច្ចព្រមព្រៀងសន្តិភាព ហើយថ្ងៃបន្ទាប់ នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2025 អនុទិនបានប្រកាសជាផ្លូវការថា កិច្ចព្រមព្រៀងសន្តិភាពបានបញ្ចប់ ហើយ “ឥតសុពលភាព”។(4),(5)

មូលហេតុផ្លូវការដែលអនុទិនបានលើកឡើងសម្រាប់ការលុបចោលកិច្ចព្រមព្រៀងសន្តិភាព គឺថា ទាហានថៃ 4 នាក់បានរងរបួសដោយមីនលើផ្លូវក្នុងព្រៃនៅតំបន់ជម្លោះ ក្នុងពេលល្បាត នៅថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2025។(6) ទោះបីថៃអះអាងថា មីននោះទើបត្រូវបានដាក់ថ្មីក៏ដោយ ក៏ថៃមិនបានបង្ហាញភស្តុតាងណាមួយថា មីននោះត្រូវបានដាក់បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី 26 ខែតុលា ឡើយ។ ដោយសារការលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគីពីភាគីថៃ បានបណ្ដាលឲ្យមានការស្លាប់ជាច្រើនទាំងស៊ីវិល និងយោធា ការបំផ្លាញយ៉ាងទូលំទូលាយ និងមានមនុស្សជិត 700,000 នាក់ត្រូវផ្លាស់ទីលំនៅ ការលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយសារទាហាន 4 នាក់រងរបួស ហាក់ដូចជាការឆ្លើយតបហួសហេតុ និងមិនសមហេតុផល។

ការអំពាវនាវឲ្យធ្វើសង្គ្រាមរបស់អនុទិន អាចត្រូវបានប៉ះពាល់ដោយការគិតគូរផ្នែកនយោបាយ ដើម្បីរក្សាអំណាច។ អនុទិន ដែលជាមេដឹកនាំគណបក្ស Bhumjaithai (“Thai Pride Party”) បានក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2025 ដោយមានការគាំទ្រពីគណបក្ស People’s Power Party។ គណបក្ស People’s Power Party កាន់កាប់អាសនៈ 143 នៅសភា ខណៈដែលគណបក្ស Bhumjaithai កាន់កាប់ត្រឹមតែ 71 អាសនៈប៉ុណ្ណោះ។ គណបក្ស People’s Power Party បានអំពាវនាវឲ្យមានប្រជាមតិលើរដ្ឋធម្មនុញ្ញ ដើម្បីផ្ទេរអំណាចពីព្រឹទ្ធសភាដែលមិនបានបោះឆ្នោត និងមានឥទ្ធិពលយោធាខ្លាំង ទៅកាន់សភាជ្រើសតាំង ដែលប្រជាជនថៃបោះឆ្នោតជ្រើសតាំងដោយផ្ទាល់។ អនុទិនហាក់ដូចជាបានបោកប្រាស់គណបក្ស People’s Power Party ដោយយល់ព្រមគាំទ្រប្រជាមតិរដ្ឋធម្មនុញ្ញដោយមិនពិត ហើយនៅសាធារណៈក៏បានគាំទ្រវារហូតដល់ថ្ងៃទី 1 ខែតុលា ឆ្នាំ 2025។(7)

ការលុបចោលកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី 10 ខែវិច្ឆិកា របស់អនុទិន បានកើតឡើងតែបន្ទាប់ពីអនុទិនដឹងថា សភាតំណាងរាស្ត្រនឹងត្រូវរំលាយ នៅពេលសភាប្រជុំឡើងវិញនៅថ្ងៃទី 12 ខែធ្នូ ហើយនឹងមានការបោះឆ្នោតមុនកាលកំណត់។ នៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2025 អនុទិនខ្លួនឯងបាននិយាយថា “បើយើងមិនអាចឈ្នះល្បែងនយោបាយបានទេ យើងនឹងរំលាយសភា”។ ( 😎 ការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់ កាន់តែប្រាកដសម្រាប់អនុទិននៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2025 នៅពេលដែល People’s Party ទាមទារឲ្យមានសម័យប្រជុំវិសេសសម្រាប់ការកែប្រែរដ្ឋធម្មនុញ្ញ ប៉ុន្តែត្រូវបានអនុទិនបដិសេធ។(9)

ការលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី និងការកើនឡើងនៃការប្រយុទ្ធ គឺស្របពេលជាមួយការខិតខំរបស់អនុទិនក្នុងការរក្សាអំណាច ដែលជាការខិតខំមួយដែលហាក់ដូចជាតានតឹងខ្លាំង ព្រោះគណបក្ស Bhunjaithai របស់អនុទិនមានអាសនៈត្រឹមពាក់កណ្ដាលនៃគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួន ហើយសម្ព័ន្ធភាពនោះក៏កំពុងដល់ទីបញ្ចប់ដោយជៀសមិនរួច។ អ្វីដែលបន្ថែមសម្ពាធឲ្យអនុទិន គឺអត្រាគាំទ្ររបស់គាត់បានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងអំឡុងទឹកជំនន់ធ្ងន់ធ្ងរនៅហាតយ៉ៃ ភាគខាងត្បូងថៃ ពីថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែវិច្ឆិកា ដែលរដ្ឋាភិបាលរបស់គាត់ត្រូវបានរិះគន់យ៉ាងទូលំទូលាយថា បានឆ្លើយតបយឺត និងមិនគ្រប់គ្រាន់; របាយការណ៍ Reuters បង្ហាញថា ការគាំទ្រពីសាធារណៈចំពោះអនុទិនបានធ្លាក់ពី 48% មកត្រឹម 23% ប៉ុណ្ណោះ។(10) រួមជាមួយកំណើនសេដ្ឋកិច្ចខ្សោយប្រហែល 2% និងការថយចុះនៃចំនួនភ្ញៀវទេសចរចូលមក 7% ឱកាសរបស់អនុទិនក្នុងការឈ្នះការបោះឆ្នោតឡើងវិញកាន់តែតិចតួច។(11)

ការចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជា នៅថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2025 បានដាក់អនុទិនឲ្យស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតឡើងវិញ មុនពេលការរំលាយសភានៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2025។

As of 12:00 a.m., December 22, 2025, Thailand has conducted approximately 23 airstrikes on Cambodia, destroying military targets as well as civilian infrastructure, including primary schools, pagodas, and bridges (each bombing is listed below). The intensity of the airstrikes has increased, with five airstrikes on December 18 and another four on December 19. While most bombings are in rural towns and districts, there are also bombings in the densely populated city of Poipet. Both Thai and Cambodian maps show the bombings within Cambodian sovereign territory. 

The Thai airstrikes are unanswered by Cambodia. Cambodia does not have its own fighter aircraft or any surface-to-air defenses. Cambodia has no choice but to absorb the bombings, which have resulted in internal displacement of 518,611 Cambodian families, children, and elderly who are now surviving in make-shift tents in camps.(1) Thailand also reports 213,072 people displaced out of precaution from Cambodian artillery fire.(2) It is the ethnic Khmer people on both sides of the border that are suffering. While it is well known that Cambodia is approximately 95% Khmer, the Thai provinces along the border are also populated by Khmer people, such as Surin province which is estimated to be at least 63% Khmer despite widespread language assimilation.(3)

Thailand agreed to an unconditional ceasefire on July 28, 2025, brokered by U.S. President Trump, who granted each country a relatively favorable reciprocal trade tariff of 19%. This was an economic win for Thai manufacturing; up until that point, Thailand had not offered the U.S. any trade concessions. In contrast, Cambodia had already offered the U.S. numerous concessions, including duty-free access for all American-made goods, as conveyed to the U.S. Trade Representative on July 16, 2025, before the commencement of active military conflict between Thailand and Cambodia on July 24, 2025. The result is that Thailand was rewarded for bad behavior; Thailand’s invasion of Cambodian territory was brought to a temporary halt by being awarded a favorable U.S. tariff.

President Trump oversaw the signing of the Kuala Lumpur Peace Accord by Thai Prime Minister Anutin and Cambodian Prime Minister Hun Manet on October 26, 2025. It was the culmination of the ceasefire that had been in effect since July 28. However, only two weeks later, on November 10, 2025, Thai Prime Minister Anutin announced that Thailand was suspending the peace accord, and the next day, on November 11, 2025, Anutin officially declared the peace accord over and “void”.(4),(5) 

Anutin’s official reason for cancelling the peace accord was that four Thai soldiers were injured by a landmine on a jungle path in disputed territory while on patrol on November 10, 2025.(6) While Thailand claimed the landmine was newly laid, it did not provide any evidence that it had been laid after the October 26 signing of the peace accord. Given that the Thai unilateral cancellation of the peace accord has resulted in numerous civilian and military deaths, widespread destruction, and nearly 700,000 displaced people, Anutin’s cancellation of the peace accord due to the injury of four soldiers appears to be an unreasonable overreaction.

Anutin’s call for war may is influenced by political calculus to stay in power. Anutin, leader of the Bhumjaithai Party (“Thai Pride Party”) became prime minister on September 5, 2025, with the help of the People’s Power Party. The People’s Power Party held 143 seats in parliament, compared to only 71 seats held by the Bhumjaithai Party. The People’s Power Party called for a referendum on the constitution to shift power from the unelected, military-dominated Senate to the elected Parliament, which is directly elected by the Thai people. Anutin appears to have deceived the People’s Power Party by falsely agreeing to support a constitutional referendum, publicly endorsing it as late as October 1, 2025.(7)

Anutin’s November 10 cancellation of the October 26 peace accord happened only after Anutin was aware that the House would be dissolved when parliament reconvened on December 12 and there would be early elections. On November 5, 2025, Anutin himself stated, “If we can’t win the political game, we’ll dissolve the House”.8 Dissolution of parliament and early elections became even more certain for Anutin on November 9, 2025, when the People’s Party demanded an extraordinary session for constitutional amendment, which was rejected by Anutin.(9)

Anutin’s unilateral cancellation of the peace accord and escalation of fighting coincided with Anutin’s efforts to stay in power, a somewhat desperate task given that Anutin’s Bhunjaithai Party had only half the seats of its coalition part,y which was now inevitably ending that coalition. Adding to Anutin’s desperation is that his approval rating reached a low point during the disastrous Hat Yai floods in Southern Thailand from November 21-24, during which his government faced widespread criticism for a slow and insufficient response; Reuters report shows that Anutin’s public support had slipped from 48% to only 23%.(10) Together with weak economic growth of approximately 2% and a decline in tourist arrivals by 7%, Anutin’s chance at reelection was dwindling.(11)

The commencement of war with Cambodia on December 7, 2025, strategically positioned Anutin for reelection ahead of the dissolution of parliament on December 12, 2025.


Hout Songhak 1h  · លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ "ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា។ ប្រទេសថៃ បានប្រើកម្លាំងគ្រប់ប្រភេទទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំងF-16 និង Gripen គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាដ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ កាំភ្លើងត្បាល់រ៉ុកកែតចម្ងាយឆ្ងាយ រថក្រោះ រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់ សាលារៀន វត្តអារាម ជំរុំជនភៀសខ្លួន និងលំនៅឋានប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។ ដូចនេះ ច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ"។


Pheng Vannak 36m  · សមរភូមិ​ ជោគជ័យ​ ព្រៃ​ចាន់​ បឹងត្រកួន​ វីរៈ​កងកម្លាំង​ជួរមុខ​យេីង​បានវាយបកទៅចោរសៀមវិញយ៉ាងចាស់ដៃនៅព្រឹកនេះ​ 🇰🇭👍💪


Saroeurn Som 29m  · ⛔️ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 22/12/25


ម៉ែអាវ័ន្ត ឪអាវ័ន្ត 24m  · ម៉ោង ៥:០២នាទីថ្ងៃ២២ខែធ្នូឆ្នាំ២០២៥ យោធាសៀមបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ


Keota Farm 23m  ·   បន្ទាយមានជ័យខាងស្រុកម៉ាឡៃ​ ៥,៦គ្រា#ប់ហេីយ​ ⏰ព្រឹកថ្ងៃច័ន្ទ​ ទី២២,ធ្នូ,២០២៥ សូមរកកន្លែងសុវត្ថិភាព

NS News 20m  · កោះកុង! ពេលយប់រហូតមកដល់ម៉ោង 6:30 នាទីព្រឹកថ្ងៃទី២២នេះ ស្ថានភាពស្ងប់ស្ងាត់។ ប្រភព៖ លោកអភិបាលរងខេត្ត


សមីការសង្រ្គាម ថៃ កម្ពុជា៖ ថ្ងៃនេះ សង្រ្គាមចូលដល់ថ្ងៃទី ១៦ អ្នកណាជ្រមុជទឹកបានយូរជាង អ្នកនោះឈ្នះ។ កងទ័ពកម្ពជាស្ថិតក្នុងលេណដ្ឋាន ចំណែកទ័ពសៀម សម្រុកចូលមក បាញ់ផ្លោង យន្តហោះចូលមក...រាដាចារកម្ម ដ្រូនចារកម្ម...ដែលការចំណាយ ខាងសៀម ខ្ពស់ជាងកម្ពុជា រង្វង់ ៣០ ដង ។


Prak Vanda 14m  · កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា-ថៃ នឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី


Prak Vanda 16m  · ប៉ោយប៉ែត👉ថៃបាញ់ផ្លោង រំលងក្រុងប៉ោយប៉ែត គ្រាប់ធ្លាក់ជិត កូនដំរី សូរិយា ផ្លូវជាតិលេខ៥ ផ្លូវ៥៨ ផ្លូវ៣០ ផ្លូវ៥០ មិនអាចធ្វើចរាចរបានទេ។ ប្រភព ៖ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន

Thmey Thmey   20m  ·  ម៉ោង៧:០៣នាទី ព្រឹកនេះ យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ ប្រភពក្រសួងការពារជាតិ

Prak Vanda 25m  · ក្រសួងការពារជាតិ ៖ ម៉ោង ៧:០៣នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

🚨ព្រឹកនេះ​ ចោរសៀមពង្រីកភូមិសាស្រ្ត​ បាញ់💥ផ្លោង10គ្រាប់នៅ ឃុំ បឹងបេង​ ស្រុកម៉ាឡៃ​‼️ 22-12-2025


ស៊ន សុភក្រ្ត-Sorn Sopheak 56m  · បន្តក្តៅគគុកនៅបឹងត្រកួន ជោគជ័យ និងព្រៃចាន់។ ពួកវាបាញ់ផ្លោង និងបុកយ៉ាងខ្លាំង តែកម្លាំងយើង កំពុងដាក់ទៅវិញ យ៉ាងខ្លាំងក្លា។ សូមជូនពរកម្លាំងយើងកម្ចាត់ពួកចោរឈ្លានពាន។


ស៊ីស៊ីថាមស៍   23m  ·  យប់មិញយោធាថៃបាន«បាញ់ភ្លើងក្រហម»ចូលភូមិសាស្រ្តភូមិព្រៃចាន់ លុះមកដល់ព្រឹកទៀបភ្លឺថ្ងៃ២២ធ្នូ ថៃបាញ់ភ្លើងក្រហមចូលភូមិជោគជ័យម្តងទៀត។ ប្រភព៖ ក្រសួងការពារជាតិ

Thmey Thmey   3m  ·  ម៉ោង១៤:៤២នាទី យោធាថៃបាញ់ផ្លោងមកលើទីតាំងប្រជាជនស៊ីវិលប្រមាណជាង៤០គ្រាប់ក្នុងភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភព៖ក្រសួងការពារជាតិ

News4Khmer 1h  · **មុននេះបន្តិច ទាហានសៀ.មឈ្លានពាន បានប្រើដ្រូនពិឃាត ហោះទៅបំផ្ទុះអូតែល សុង តារា ក្រុងប៉ោយប៉ែត (មានវិដេអូ)

Thmey Thmey   18m  · រដ្ឋបាលខេត្តកោះកុង ណែនាំពលរដ្ឋរស់នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយរក្សារស់នៅក្នុងទីតាំងសុវត្ថិភាពជាបណ្ដោះអាសន្ន។ ២២/១២/២៥


Jean-François Tain

សូមបង្ហោះឡើងវិញលិខិតចំហទៅកាន់សហគមន៍អន្តរជាតិ ដោយមានភ្ជាប់មកខាងក្រោម នូវការបកប្រែ(ក្រៅផ្លូវការ)ជាភាសាចិន…

—————————————

-អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុមួយចៃដន្យ, មិនមែនជាការផ្ទុះអាវុធមួយរប៉េះរប៉ោះ, ហើយក៏មិនមែនជាចម្បាំងមួយដែលកើតចេញពីភាពតានតឹងជាអចិន្ត្រៃយ៍គ្រប់គ្រងមិនបានទាល់តែសោះនោះដែរ ។ តាមពិត, វាគឺជាសង្គ្រាមទាំងស្រុងនិងទាំងកំរោលមួយ ដែលដុះចេញពីចេតនាពេញលេញរបស់ទីក្រុងបាងកក និងដែល ត្រូវបានគិតគូរគ្រោងទុកជាមុនយ៉ាងល្អិតល្អន់បំផុតដោយកងទ័ពថៃ ។ គោលដៅរបស់បាងកក ដែលប្រើប្រាស់ដំណាលគ្នាកងកម្លាំងជើងគោក, ជើងទឹក, ព្រមទាំងជើងអាកាស គឺឈ្លានពានយកទឹកដីកម្ពុជា, វាយបាននៅទីណាដោតទង់ជាតិថៃនៅទីនោះ។ ក្នុងសង្គ្រាមឈ្លាន ពាននេះ, កងទ័ពថៃវាយប្រហារមិនត្រឹមតែលើទីតាំងយោធាប៉ុណ្ណោះ ទេ តែលើប្រជាជនស៊ីវិលស្លូតត្រង់ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទបុរាណដែលមហាបុព្វបុរសខ្មែរ បានបន្សល់ទុក និងដែល មួយចំនួនបានក្លាយទៅជាបេតិកភណ្ឌពិភពលោក ។

-មានហេតុផលជាសារវន្តចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន ៖


ទី១-កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ…

-កម្ពុជាជាប្រទេសតូច គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធានិងតូចទាំងមហិច្ឆតា ។ ដូចនេះ កម្ពុជាមិនអាចឈ្លានពានប្រទេសខ្លាំងជាងខ្លួនដល់ទៅ៣ដង ដូចជាប្រទេសថៃបានឡើយ ។ កម្ពុជាតែងតែអត់ធ្មត់ និងអំពាវនាវឱ្យមានការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាំងពីមុនផ្ទុះអាវុធលើកទី១ រហូតដល់មានការទទួលយកបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥  និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ បើកម្ពុជាពិតជាចង់បានសង្គ្រាម តើកម្ពុជាខិតខំបង្កើត និងរក្សាសន្តិភាព តាំងពីឆ្នាំ១៩៩៨ ដើម្បីអ្វី?

ទីពីរ-កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែន តាមផែនទី តាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែ ថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន…

-ប្រទេសកម្ពុជា និងប្រទេសថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ ភាគរយ។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនាឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។ 

ទី៣-កម្ពុជាប្រើយន្តការអន្តរជាតិដើម្បដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែ  ថៃធ្វើសង្គ្រាមដើម្បីឈ្លានពានយកទឹកដី…

-ជាក់ស្ដែង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងជម្លោះកាលពីឆ្នាំ១៩៥៤, ជម្លោះឆ្នាំ២០០៨-២០១១, និងជម្លោះបច្ចុប្បន្ននេះ កម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ជាលទ្ធផលនៃជម្រើសផ្លូវច្បាប់នេះ, កម្ពុជា បានទទួលជោគជ័យ ដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះបង្ហាញថាកម្ពុជាជាប្រទេសការពារអធិបតេយ្យភាព របស់ខ្លួនដោយប្រើយន្តការច្បាប់អន្តរជាតិហើយគ្មានហេតុផលណា ដែលកម្ពុជាច្រានចោលយន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ ២លើករួចមកហើយនេះ, ហើយបែរជាទៅបង្កសង្រ្គាមជាមួយប្រទេសថៃនោះឡើយ។

ទី៤-កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាម និងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព…

-កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព។ ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងទៅនេះ, ក្រោយពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមប្រល័យពូជសាសន៍មួយផងនោះ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព រហូតទទួលបានមេដៃមាសសន្តិភាពពិភពលោកឆ្នាំ២០២១ និងមេដៃសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដីឆ្នាំ២០២៤ ព្រមទាំងពានរង្វាន់អាស៊ានឆ្នាំ២០២៥។ កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ,   កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូច នេះ គ្មានហេតុផលណាមួយដែលកម្ពុជាទៅរំលោភបំពានឈ្លានពានលើប្រទេសណាមួយ បង្កសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានមកយ៉ាងលំបាកនោះឡើយ។ 

ទី៥-ថៃប្រកាសសង្គ្រាមជាចំហ និងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា…

-ការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា។ ក្នុងន័យនេះ, ថៃប្រើកម្លាំងគ្រប់ប្រភេទ ទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំងF-16 និង Gripen, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនពិឃាដ, ដ្រូនទម្លាក់គ្រាប់បែក, យន្តហោះគ្មានមនុស្សបើក, កាំភ្លើងធំ, កាំភ្លើងត្បាល់រ៉ុកកែតចម្ងាយឆ្ងាយ, រថក្រោះ, រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់, សាលារៀន, វត្តអារាម, ជំរំជនភៀសខ្លួន, និងលំនៅដ្ឋានប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។ ដូចនេះ, ច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ។ 

-ផ្អែកលើចំណុចទាំង៥នេះ គឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួន ហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា។


ក្រសួងការពារជាតិ 

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖

- នៅម៉ោង ១៤:៤២នាទី យោធាថៃបានបាញ់ផ្លោងមកលើទីតាំងប្រជាជនស៊ីវិលកំពុងរស់នៅប្រមាណជាង ៤០គ្រាប់ នៅក្នុងភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ 

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងកំពុងតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ 


ហ៊ុល ម៉ារ៉ា is with Hul Mara. 1h  · អ្នកនាំពាក្យក្រសួងការបរទេសថៃបានប្រាប់អ្នកកាសែតនៅម៉ាឡេថា សង្គ្រាមលេីកទី២នេះទាហានថៃស្លាប់២១នាក់😮


អវតារ ស. 6h  · កំពូលភ្នំ ៣៥០ ប្រាសាទតាក្របី ឋិតនៅក្រោមការរុញច្រានទំលាក់ចុះម្ដងម្នាក់ ខ្មែរ - ថៃ ,បនចោរឈ្លានពានទោះមានកំលាំងច្រើនយកមកងាប់គរជើងក៏ដោយក៏មិនអាចឈរជើងបានលើសពី ១ម៉ោងឡើយ !


Pheng Vannak News 22m  · ចប់​សង្គ្រាម​ខ្ញុំចង់អោយមាន​ទិវា​រំលឹក​គុណ​វីរៈ​កងទ័ព​ វីរៈ​កងនគរបាល​ការពារ​ព្រំដែន​ បន្ថែម​លេីថ្ងៃកំណេីតកងទ័ពនិង​នគរបាល​ គាំទ្រអត់​ ?


ស៊ន សុភក្រ្ត-Sorn Sopheak 54m  · សមរភូមិបឹងត្រកួន ជោគជ័យ និងព្រៃចាន់ កងកម្លាំងរបស់យើងបន្តឈរជើង និងគ្រប់គ្រងទីតាំងយ៉ាងរឹងមាំ។ ពួកវាបុកមិនធ្លុះទេ។


ប្រាក់ សុខុន - Prak Sokhonn   1h  · នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបទ្វេភាគីជាមួយ ឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់នូវសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាមួយគ្នាថ្មីៗនេះ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ ជំនួបថ្ងៃនេះ បានផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសជម្រាបជូន ឯកឧត្តម Vivian Balakrishnan អំពីស្ថានភាពថ្មីៗ ដោយសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់អោយមានបទឈប់បាញ់ អំពាវនាវឱ្យមានការចរចាតាមផ្លូវការទូត និងកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។


ស៊ន សុភក្រ្ត-Sorn Sopheak 18m  · នៅម៉ោង ១៤:៤២នាទី ពួកវាបាញ់ផ្លោងមកលើទីតាំងប្រជាជនស៊ីវិលកំពុងរស់នៅជាង៤០គ្រាប់ នៅភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង!

Mrr Nak ដំបូងខ្ញុំចូលចិត្តស៊ែរពីអ្វីដែលពូកំពុងតែផុស​ តែពេលនេះខ្ញុំឃើញពូផុសនៅអ្វីដែលជារូបភាពក្លែងក្លាយច្រើនណាស់

ហ៊ុល ម៉ារ៉ា Mrr Nak អ្វីដែលចំណេញខាងយេីងខ្ញុំផុសហេីយ វីដេអូAIនេះថៃជាអ្នកបង្កេីត ហេតុអ្វីយេីងបង្ហោះមិនបាន ថៃខ្លះក៏គេមិនពេញចិត្តមេដឹកនាំវាដែរ

Fresh News   1h  · អ្នកនាំពាក្យរាជរដ្ឋាភិបាល រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រឌិតព័ត៌មានបំបែកបំបាក់របស់ថៃ និងក្រុមជ្រុលនិយម

Town News 15m  · ពីទីក្រុងគូឡាឡាំពួរ លោក ពុយ គា៖ មេទ័ពកម្ពុជា-ថៃនឹងជួបគ្នានៅ២ថ្ងៃខាងមុខដើម្បីពិភាក្សាបន្តបទឈប់បាញ់ឡើងវិញ!

Sophal Battambang 14m  · ប្រជុំអាស៊ាន កម្ពុជាស្នើឱ្យមានបទឈប់បាញ់នៅម៉ោង១២យប់នេះតែថៃទាមទារឱ្យកម្ពុជាធ្វើសំណើរជាលាយល័ក្ខណ៍អក្សរមួយទៀត ✅

Chan Born កម្លាំងបង្កប់របស់ខ្មាំងសៀមតែងតែផ្សាយថា បងប្អូនកុំថត ពេលក្បូនទ័ព អាវុធឆ្លងកាត់ផ្លូវនេះ ឬ ផ្លូវនោះ..នេះជាការបញ្ជូនសារទៅគ្នាវា!


Prak Vanda ក្រសួងការពារជាតិ ៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖

- ចាប់ពីម៉ោង ៦:២៥ ដល់ ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និង ២គ្រាប់ចូលភូមិសាស្ត្រ ភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីអាជ្ញារធរមូលដ្ឋានការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិល១រូបរងរបួស។

- ចាប់ពីម៉ោង ៨:៤០នាទី ដល់ ៩:៣០នាទី យោធាថៃផ្លោង ៥គ្រាប់ចូលភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ 

⏰ គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ 

✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។

ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕



បងប្អូន កងទ័ព ត្រូវ ប្រុង ប្រយ័ត្ន ចំពោះការ ធ្វើ ចាញ់ រត់ ចោលលានដ្ឋាន ឬ អាវុធ របស់ចោរសៀម ព្រោះ វាអាចលួចបំពាក់ ជីភីអេស ក្នុង លានដ្ឋាន សំភារៈ និង ឧបករណ៍ ផ្សេងៗ ឬតាមទីតាំងណាមួយ ដើម្បី សម្លាប់ ឬ បំផ្លិចបំផ្លាញ ទីតាំង គោលដៅ របស់បងប្អូនដែល ធ្វេស ប្រហែស មិនដឹងខ្លួន។


អវតារ ស. 4h  · អ្នកកោះកុង ម្ដុំចាំយាមសូមជួយថតនាវាចំបាំងថៃ ៦ គ្រឿង & Helicopters កំពុងផ្ដុំគ្នាចេញពីកោះគុតផ្ញើរអោយខ្ញុំផង ....អាចបំរុងប្រតិបត្តិការសឹកណាមួយស្មានមិនដល់ ! 🛥️


BVTV plus news 49m  · ខេត្តកោះកុង សូមជម្រាបជូនបងប្អូន នៅក្នុងស្រុកមណ្ឌលសីមានិងក្រុងខេមរភូមិន្ទសូមមេត្តាប្រុងប្រយ័ត្នខ្ពស់ នឹងបន្តរក្សាស្នាក់នៅទីតាំងសុវត្ថិភាពបណ្តោះអាសន្នសិន ដំណឹងបន្ថែមរដ្ឋបាលខេត្តនឹងជម្រាបជូនជាបន្តបន្ទាប់


Karpit 25m  · ព័ត៌មានពីសមរភូមិមុខ៖ ទាហានឈ្លានពានថៃដែលព្យាយាមរុលចូលទឹកដីកម្ពុជាត្រូវបានវីរៈកងទ័ពកម្ពុជាបាញ់ឱ្យស្លាប់ និងរបួសជាច្រើននាក់។ ស្លាប់អាចកើនឡើងដល់ជាង ៦ ពាន់នាក់ និងរបួសជិត ២ ម៉ឺននាក់ ហើយបច្ចុប្បន្ននេះ សាកសពជាទាហានថៃជាច្រើននៅចោលពេញព្រៃ។  សមរភូមិមុខបានអំពាវនាវដល់មេទ័ពថៃមកប្រមូលសាកសពរបស់ទាហានខ្លួនផងព្រោះធំក្លិនស្អុយពេញព្រៃហើយ។ សូម្បីអ្នកនយោបាយថៃមួយចំនួនក៏បានស្អីបន្ទោសរដ្ឋាភិបាលថៃនិងទាហានថៃដែលបានបោះបង់ចោលសាកសពទាហានរបស់ខ្លួនដែលកងទ័ពខ្មែរបាញ់ស្លាប់។


ស៊ន សុភក្រ្ត-Sorn Sopheak 1h  · ពួកវាមិនស្តាប់នរណាទាំងអស់ពេលនេះ។ អ្វីដែលកំពុងធ្វើ ពួកវាបន្តសង្គ្រាមឈ្លានពាន ចង់បានទឹកដីយើង។ សូមបន់ស្រន់ និងជូនពរកងកម្លាំងកម្ពុជា។


Neth Pheaktra 4h  · សារព័ត៌មាននានានៅលើពិភពលោកដូចជា Associated Press (AP) Alzajeera, The Staits Times, The Independent, BBC ជាដើមបានចុះផ្សាយពីអាស៊ានបើកកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស ដើម្បីស្វែងរកដំ​ណោះស្រាយជម្លោះព្រំដែនកម្ពុជាថៃ ដែលរហូតមកដល់ថ្ងៃទី២២ ខែធ្នូ នេះ ជាថ្ងៃទី១៦ ហើយដែលថៃបន្តសកម្មភាពយោធាឈ្លានពានទឹកដីកម្ពុជា។ ទោះបីជាមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន តែយោធាថៃបន្តការប្រយុទ្ធដោយការទម្លាក់គ្រាប់បែក និងបាញ់គ្រាប់ផ្លោងមកលើកម្ពុជា។ កាសែតបរទេសដូចជាកាសែត Alzajeera បានដកស្រង់ព័ត៌មានដោយដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AKP ថា «ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃច័ន្ទបានចោទប្រកាន់ថៃប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកចំនួន ៤ គ្រាប់មកលើខេត្តបន្ទាយមានជ័យ និងបានបាញ់ឧស្ម័នពុលនៅក្នុងភូមិព្រៃចាន់»។ វិដេអូដែលបានផ្សាយបង្ហាញពីជនស៊ីវិល រួមទាំងកូនក្មេង បានរត់លាក់ខ្លួនពីការទម្លាក់គ្រាប់បែក។ កូនក្មេងខ្លះអាចនឹងឭសំឡេងគ្រាប់ផ្លោងនិងសំឡេងគ្រាប់បែក។ សារព័ត៌មានខ្លះទៀតបានផ្សាយថាកម្ពុជានិយាយថាកិច្ចប្រជុំពិសេសនេះមានគោលបំណងដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងបានបញ្ជាក់គោលជំហរថា ជម្លោះត្រូវដោះស្រាយតាមរយៈមធ្យោបាយសន្តិភាព។  The Cambodian Ministry of National Defence on Monday accused Thailand of deploying F-16 fighter jets that dropped four bombs in the Banteay Meanchay province and of firing “toxic gas” in the area of the Prey Chan village, according to the Agence Kampuchea Press state news agency. “The Ministry emphasised that Cambodian forces are monitoring the situation closely. They remain brave and steadfast in their defence against the aggressors, remaining vigilant in their duty to protect Cambodia’s territorial integrity,” the report said. Video footage posted online showed civilians, including young children, sheltering from the bombardment. Some of the children could be heard wailing as the residents crowded together. Cambodia has said that the talks aim to restore "peace, stability and good neighbourly relations", adding that it would reaffirm its position that the disputes should be resolved through peaceful means.


NP 4h  · ក្នុងពេលតែមួយ​ នៅទីក្រុងកូឡាឡាំពួរ​ ប្រទេសម៉ាឡេសុី​កំពុង​ប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន​ ដោយឡែកនៅប្រទេសថៃវិញ​ នាយករដ្ឋមន្ត្រី​ និងមេទ័ពជាច្រេីនរូប​ ដែលជាក្បាលម៉ាសុីនបញ្ជាឱ្យវាយប្រហារ​ និងឈ្លានពានកម្ពុជា​ កំពុងអង្គុយជុំគ្នា​។


Kin Phea and លោកគ្រូ គិន ភា - Kin Phea 3h  · យើងមិនត្រូវខឹងនឹងប្រទេសណាទាំងអស់, យើងប្រឹងតែប្រយុទ្ធទល់នឹងសត្រូវឈ្លានពាន ហើយយើងត្រូវប្រឹងពង្រឹងសមត្ថភាពយើងចាប់ពីវិនាទីនេះតទៅ។

Pu ពី 51m  ·  🚨នៅម៉ោង៣:៤២នាទីរសៀលនេះទាហ៊ានសៀមបើកវាយប្រហារនៅជោគជ័យ-ព្រៃចាន់ ក្រោយពីស្ងាត់អស់ជាង១ម៉ោង ហើយតែអាចោរ🇹🇭បានបាញ់ផ្លោង និងបាញ់ផ្សែងពុល តែយ៉ាងណាកងទ័ព🇰🇭បានវាយបកយ៉ាងចាស់ដៃផងដែរ🙏💪🫡👮‍♂️🇰🇭


Khmer News TV 1h  · រដ្ឋមន្ត្រីក្រសួងការបរទេសសៀមបញ្ជាក់ថា គ្មានបទឈប់បា*ញ់យប់នេះតាមប្រធានអាស៊ានទេ តែប្រជុំ RBC បន្ត នៅថ្ងៃទី24


Fresh News អ្នកនាំពាក្យ៖ ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា គ្មានទេពាក្យថា ហត់នឿយ, សម្តេចបានឆ្លងកាត់ ១០៥ សមរភូមិនិងរបួលធ្ងន់ ៥ ដង។

តាមរយៈសំណេរខ្លីមួយតាមបណ្តាញសង្គម លោក ជា ធីរិទ្ធ បានសរសេរដូច្នេះថា៖ 

«ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួលធ្ងន់ ៥ ដង។

-ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។

-ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨។

-ដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩ ។

-បច្ចុប្បន្នលោកកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។

-គ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច! ជីវិតលោក ជារបស់ជាតិខ្មែរ!

រាល់ពេលប្រចាំការ លោកតែងដំណាលឲ្យសហការីស្តាប់ពីបទពិសោធក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោកតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមបើអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»។

ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥»៕


Amra Premium សូមសាច់ញាតិទ័ពជួរមុខ ដែលត្រឡប់មកព្យាបាល របួសឬត្រូវផ្លាស់វេនគ្នា ឈប់ស៊ែររូបភាពកាលនៅសមរភូមិ ព្រោះប៉ះពាល់ដល់អ្នកថ្មី ដែលទៅជួរមុខ

ហ៊ុល ម៉ារ៉ា is with Hul Mara. 31m  ·    ជនសុីវិលថៃស្លាប់ច្រេីនជាងទាហា នរហូតដល់៣៤នាក់ ទាហានតែ២១ នាក់មានន័យចោទយេីងបាញ់រក តែជនសុីវិល មិនចោលក្បួនមែន !


Hun Manet   19m  · សេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន អំពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃចន្ទ ទី ២២ ធ្នូ ២០២៥។ 

Thmey Thmey គិតត្រឹមម៉ោង៣រសៀលនេះ ភាគីថៃ នៅបន្តបាញ់ផ្លោងនៅឡើយ​ ចូលក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តាថាវ ភ្នំខ្មោច គោល៨ និងប្រាសាទតាមាន់ធំ។ ប្រភព៖លោកស្រី ម៉ាលី សុជាតា


Sann-neaksor 6h  · ថៃប្រាប់អោយយើងរុះរើទំនប់រលកចេញជាថ្នូរមិនផ្ដាច់បំផ្ទុះស្ពាន ដងទង់ - បាក់ខ្លង ...យើងក៏រុះរើភ្លាម..ទឹកដីខ្មែរសោះ ! ... ( មេជើងទឹកទទួលខុសត្រូវ , យើងលែងមានពាក្យទំនប់រលកទៀតហើយ ).. កោះកុង


ជនរួមជាតិជាទីស្រលាញ់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមសម្ដែងនូវការកោតសរសើរនិងថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះស្មារតីស្រឡាញ់ជាតិមាតុភូមិនិងសាមគ្គីជាតិខ្ពស់របស់បងប្អូនជនរួមជាតិគ្រប់រូបដែលបានរួមចំណែកទាំងកម្លាំងកាយចិត្តនិងការលះបង់សម្ភារៈថវិកានិងពេលវេលានៅក្នុងសកម្មភាពនៃការការពារជាតិមាតុភូមិនិងការដោះស្រាយជីវភាពរស់នៅរបស់បងប្អូនភាសិតនៅតាមព្រំដែនក្នុងកាលៈទេសៈដែលសភាពការណ៍នៅព្រំដែនមានការវិវត្តប្រែប្រួលឆាប់រហ័សព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមកម្លាំងសាមគ្គីជាធ្លុងមួយដើម្បីពុះពារបំរើនិងការពារជាតិមាតុភូមិប្រកបដោយភាពមោះមុតនិងពណ៌រូបភាពបំផុតនៅក្រោមមនុស្សដ៏សែនត្រជាក់របស់អង្គព្រះមហាក្សត្ររាជរដ្ឋាភិបាលបាននិងកំពុងខិតខំស្វែងរកដំណោះស្រាយបញ្ហាតាមរយៈការប្រើប្រាស់មធ្យោបាយដោយសន្តិវិធីយន្តការការទូតច្បាប់អន្តរជាតិ


តាំង គីមឡេង 1h  ·  🚨ម៉ោង4ជាងនេះ​ យន្តហោះ​ F16 បានទម្លាក់គ្រាប់ម្តងទៀត​ នៅប៉ែក​ អូរកូនតឹង​ ខាងអន្លង់វែង​ ជាលេីកទី២​ ២២/១២/២២០៥

ហ៊ុល ម៉ារ៉ា is with Hul Mara. 50m  ·   កណ្តុរអនុធីនប្រាប់អ្នកកាសែតថា ថៃវៃបាន២៥គោលដៅលេសពីមុន បើចឹងមែនកម្ពុជាស្នេីអោយឈប់យប់នេះម៉ោង១២មិចមិនឈប់ ?

Thmey Thmey   13m  · នៅម៉ោង ៥​និង១០នាទីល្ងាចនេះ​ យោធាថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។​ ប្រភព៖​ ក្រសួងការពារជាតិ

ផន រឹម 18m  ·  ជាធម្មតាអ្នកឈ្នះចង់ឈប់, អ្នកចាញ់ចង់ស្រង់ដើម..! (កាន់តែចង់ អស់ទាំងដើម ខាតទាំងការ បាត់ទាំងញាតិមិត្ត)

BVTV plus news 12m  ·  ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅម៉ោង ១៧:២៥នាទី យោធាថៃបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិសាស្រ្ត ភូមិទួលពង្រ​ សង្កាត់​អូរឬស្សី​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ


Noy Shoung 3h  · សមមុខហើយនូវទង្វើរបស់ខ្លួន ដែលដល់វេនសៀមមិនហ៊ាននិយាយថាខ្លួនជាជាជនជាតិថៃ ពេល ធ្វើដំណើរចេញក្រៅប្រទេស

Town News 49m  · យោធាថៃនៅតែបន្តបា.ញ់ផ្លោង និងប្រើយន្តហោះF-16 ទម្លាក់គ្រាប់ នៅ អូរកូនតឹង ជិតស្រែណូយ រសៀល 22/12/25!

Prak Vanda 10m  · ផ្លូវរងការខូចខាត ដោយសារការផ្លោងកាំភ្លើងធំរបស់យោធាថៃ មកលើកម្ពុជាត្រង់ចំណុច ភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ 22/12/2025

Thmey Thmey 25 28m  · F-16 យោធាថៃបានទម្លាក់គ្រាប់បែកចូលជ្រៅ ក្នុងភូមិសាស្ត្រ អូរកូនតឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ ប្រភព៖ ក្រសួងការពារជាតិ

ក្រសួងការពារជាតិ   39m  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត អូរកូនតឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និង ភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖ -  នៅម៉ោង ១៦:១៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ត្រ អូរកូនតឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ -  នៅម៉ោង ១៧:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។  ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

Pheng Vannak News ទាហានឈ្លានពានថៃដែលព្យាយាមរុលចូលទឹកដីកម្ពុជាត្រូវបានវីរកងទ័ពកម្ពុជាបាញ់ឱ្យស្លាប់ជាង៦០០០នាក់ ខណៈរបួសជិត២០០០០នាក់

Chanvyoura Kosal នៅខាងបឹងត្រកួនបាញ់ឆេះរថក្រោះអាចោរសៀម ៦ គ្រឿងទៀតឯណោះ ឥឡូវវាកំពុងតែបើកយុទ្ធនាការណ៍អូសយកខ្មោចរថក្រោះរបស់វាចេញឲ្យផុតក្នុងយប់នេះ ?


NS News 2h  · ក្រោយមានការបង្ហោះថាឃើញមាននាវាចម្បាំងរបស់ថៃលើផ្ទៃសមុទ្រកោះកុង លោកជំទាវអភិបាលខេត្តប្រាប់មកកាន់NS News មុននេះថា នាវាខាងលើនេះ រត់រាល់ថ្ងៃក្នុងដែនសមុទ្រខាងភាគីថៃទេ។ ២២/១២/២៥

A JA A-អាចារ្យ អេ   4h  · រដ្ឋមន្ត្រីក្រសួងការបរទេសសៀមបញ្ជាក់ថា គ្មានបទឈប់បា*ញ់យប់នេះតាមប្រធានអាស៊ានទេ តែប្រជុំ GBC បន្ត នៅថ្ងៃទី24

Saroeurn Som 39m  · ⛔️បន្ទាន់!បងប្អូនអើយកងទ័ពជួរមុខចុះពីភ្នំ330ទិសតាថាវមានបានដល់ក្រោយតាំងពី៧ល្ងាចដល់ម៉ោង៥ព្រឹកត្រូវដ្រូនសៀមទម្លាក់ដេញតាមគាត់វេទនាណាស់ត្រូវផ្សេងពុលចោរសៀមទន់ដៃជើងឲខ្ញុំជួយរកជំនួយ

Charming clinic 50m  ·  សមរភូមិ ខាងភ្នំខ្មោច និងអានសេះ លឺថាខ្មោចសៀមរាយដូចផ្សិត ដូចសត្វអនាថា ក្រោយបងៗវិរកង់ទ័ពយើងដាក់ម្ហូបឲ្យ១ចានមិញ ។ 🙏 អរគុណបងៗ ស៊ូៗ ស៊ូៗ បើបង្ហើយមុនម៉ោង ១២ នេះល្អណាស់ 🙏

ពូ ការ៉េបួន 5h  ·  អ្នកនាំពាក្យក្រសួងការបរទេសសៀម សង្គ្រាមលេីកទី២នេះទាហានសៀមងាប់តែ២១នាក់ទេ😂 ចុមយក្សគេចេះរើសលេខហុងស៊ុយទៀតសុីតែBM២១ ងាប់២១នាក់ដែរ

No comments:

Post a Comment