ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Tuesday, December 23, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៧)

 SBM News   4m  ·  ដំណឹង​ជួរមុខ! គិតត្រឹមម៉ោង២១:៣០នាទីយប់ថ្ងៃទី២១ធ្នូនេះ នៅសមរភូមិ ច១ ចន្ទក្រហម ព្រះវិហារ និងភ្នំខ្មោច យោធាថៃឈ្លានពាន បានផ្លោងយ៉ាងសន្ធាប់មកលើដែនអធិបតេយ្យកម្ពុជា ខណៈលេចធ្លាយដំណឹងពីប្រទេសថៃថា យន្តហោះចម្បាំង F-16 ត្រូវបានសហរដ្ឋអាម៉េរិកហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការសឹកមកលើកម្ពុជាទៀតទេ។

Saroeurn Som 2m  · ⛔️អនុទីនបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុុខថៃនៅព្រឹកស្អែក ថ្ងៃទី២២ ខែធ្នូ ដោយរំពឹងថានឹងពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការប្រយុទ្ធជាការឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។

Veng Sambo   1m  · នៅម៉ោង១១៖០៣ យប់ថ្ងៃទី២១ ធ្នូ ២០២៥ សៀមកំពុងប្លោងចូលនៅទិសភ្នំបាក់ និងស្លាប់ស្តាំតាក្របី!

ព្រំដែនកម្ពុជា ថៃៈ ថ្ងៃនេះ សង្រ្គាមថ្ងៃទី ១៦ ខណៈវេលានេះ សង្រ្គាមនៅកំពុងធ្វើបន្ត ការបោញ់ផ្លោង បាញ់ផ្តក់ និងបាញ់បុក ដោយទាហាននៅតែបន្តដដែល។ ការចំណាយរបស់ រដ្ឋាភិបាលថៃ និង រដ្ឋាភិបាលសៀម មានប្រមាណ ៦៥ លានដុល្លា/ថ្ងៃ។ តាក់ស៊ីនធ្លាប់បានប្រកាសថា សង្រ្គាមរវាងកម្ពុជានឹងថៃ គឺជាការវាស់ស្ទង់អ្នកណា ទ្រាំបានយូរជាង? ជាក់ស្តែង ទាំងពីរនាក់ ឪពុកនិងកូន គឺ ផៃថុងឋាន និង តាក់ស៊ីន ម្នាក់ជាប់គុក ម្នាក់អត់តំណែង។ ប្រទេសថៃទោះបីមានសង្រ្គាមជាមួយកម្ពុជា តែគោលដៅធំ គឺ ផ្តួលរំលំ ពួក ថៃ ពួកចិន ដូចមានក្នុងរូបនេះស្រាប់។ 


បទពិសោធន៍សង្រ្គាមសាយបើ Cyber Warfare ពេលយើងផ្សាយពត៍មានជាប្រពៃណីមានអ្នកចូលមក សួរថា បងពត៍មានបងពិតអត់? យើងក៍ផ្តល់ប្រភពជា Link បន្ទាប់ពួកគេ Removed ភស្តុតាងអស់ ពេលនោះ យើងក្លាយជាអ្នកផ្សាយពត៍មាន កុហក !! រឿងហ្នឹងដែល កាសែតកងទ័ពអាមេរិក វីអូអេ អាស៊ីសេរីគេមិនដែលប្រាប់ប្រភព។ សង្រ្គាម រុស្សី អ៊ុយក្រែន ដែលម្ខាងៗសុទ្ធតែមានអំណេះអំណាងរៀងៗខ្លួនអំពីជ័យជំនៈ ការសម្លាប់ចំនួនទាហាន ការកំទេចសព្វាវុធ។ ខាងរុស្សីក៍មានក្រុមប្រឆាំងរដ្ឋាភិបាលថា កងទ័ពរុស្សីចាញ់សង្រ្គាម ខាងអ៊ុយក្រែនដូចគ្នាដែរ មានក្រុមប្រឆាំងផ្សាយថា អ៊ុយក្រែនចាញ់សង្រ្គាម បាត់បង់ទឹកដី ទាហានស្លាប់របូស ច្រើនរាប់លាននាក់ ដូច្នេះ អ៊ុយក្រែនប្រកាសច្បាប់អាជ្ញាសឹកនៅព្រំដែន ពេលកាសែតបរទេសលួចចូលទៅរកពត៍មាន កងទ័ពអ៊ុយក្រែនក្លែងខ្លួនជាទាហានរុស្សី បាញ់សម្លាប់អ្នកកាសែត ហេតុនេះ គេមិនអាចរកពត៍មានពិតបានជាដាច់ខាត។ សំអាងហេតុផលនេះ គេត្រូវតែ ធ្វើសង្រ្គាម Cyber គឺសង្រ្គាមពត៍មាន ដែល អ្នកកាសែតទូទាំងសកលលោក សុទ្ធតែចេះជំនាញ role play គឺដើរតួរសម្លែង រៀបឈុតឆាកសម្តែង ជាក់ស្តែង អ៊ុយក្រែនចោទរុស្សីសម្លាប់ប្រជាជនស្លូតត្រង់អស់ ២០០០ នាក់នៅ ស្រុក១ ធ្វើឲ្យអន្តរជាតិ ថ្កោលទោសកងទ័ពរុស្សី ខាងរុស្សី គេបញ្ចេញវីដេអូ មកវិញ គឺអ៊ុយក្រែន រៀបចំថតកុន ប្រមូលមនុស្សចូលក្នុង ថង់ខ្មៅធ្វើជាសាកសព ដែលមានខ្មោចខ្លះចេញមក តវ៉ាថា ក្តៅណាស់ ថប់ដង្ហើមណាស់ ថតឲ្យលឿន! រួចពួកគេ ស្រែកហូរកញ្ចៀវសប្បាយ....


ហួត សម្បត្តិ 31m  · នៅភ្នំបាក់ខាងកើតប្រាសាទខ្នា ថៃប្លោង១១គ្រាប់នៅម៉ោង11:50នាទីយប់ 22ធ្នូ និងម៉ោង2:02នាទីអាធ្រាត ថៃបាញ់ប្លោង២គ្រាប់ទៀត ។ 23/12/25

Suttiwat Sittiwong 13m  · #เหตุ ‘กัมพูชา’ ยิงถล่มบ้านประชาชน บ้านหนองเสม็ด สระแก้ว บาดเจ็บ 6 ราย  วันที่ 22 ธ.ค. 68 เวลา 16.00  น. เจ้าหน้าที่ตำรวจ สภ.โคกสูง ได้รับแจ้งว่า ฝ่ายกัมพูชาได้ยิงกระสุนปืนใหญ่ มาตกที่ บริเวณ บ้านหนองเสม็ด ม.3 ต.โคกสูง อ.โคกสูง จ.สระแก้ว จึงได้เดินทางไปตรวจสอบ พบผู้บาดเจ็บจำนวน 6 ราย เป็นพลเรือน 5 ราย เป็นข้าราชการตำรวจ 1 ราย จึงเข้าทำการช่วยเหลือนำส่ง รพ. ต่อไป ส่วนทรัพย์สินเสียหายยังไม่สามารถประเมินได้  #สถานการณ์ชายแดนไทยกัมพูชา #ขอให้ทุกคนปลอดภัย #The 'Cambodia' incident shooting and bombarding people's house, Ban Nong Semet, Sa Kaeo. 6 injured. 22 Dec 68 at 16.00 hrs. A police officer of Kok Sung district has been informed that Cambodian side fired a cannon bullets at Ban Nong Samet, Mo. 3, Kok Sung district, Kok Sung District, Sa Kaeo Province. So, they went to check. There were 6 injured, 5 civilians, 1 police officer. So they went to help and take them to hospital. Further, the damages cannot be assessed.


Kong Ravuth ជឿត រ៉ាវុត 17m  · ម៉ោង5:31នាទីព្រឹក នៅភ្នំបាក់ខាងកើតប្រាសាទខ្នា ថៃប្លោង6គ្រាប់ទៀតហើយ ។ 23/12/25

Veng Sambo   1h  · នៅម៉ោង២៖០០នាទីព្រឹកថ្ងៃទី២៣ ធ្នូ សៀម បានប្លោងចូលមកតំបន់ជាយក្រុងសំរោង។ នេះសរបញ្ជាក់ថា ថៃមិនស្តាប់និងមិនគោរពតាមបទឈប់បាញ់នោះទេ!

Veng Sambo   28m  · ម៉ោង៥៖៣១ព្រឹកថ្ងៃទី២៣ ធ្នូ នេះ វាកំពុងប្លោងចេញពីទិសប្រាសាទខ្នារ ៦គ្រាប់ហើយ!

ស៊ន សុភក្រ្ត-Sorn Sopheak 6m  · ម៉ោង៥៖៣៧នាទី ពួកវាបន្តបាញ់ផ្លោងចូលភ្នំខ្មោច។ បាញ់គ្មានពេលឈប់សោះ ពួកអាចង្រៃនេះ។

Saroeurn Som 7m  · ⛔️ទៀតហើយម៉ោង៥:២៥នាទីព្រឹកទិសព្រះវិហារសៀមវាប្លោងចូលជម្រកជនសុីវិលជាំក្សាន្ត១០គ្រាប់ ២៣/១២/២៥

I Love Cambodia Hot News 11m  · 🔴ម៉ោង5:31នាទីព្រឹក នៅភ្នំបាក់ខាងកើតប្រាសាទខ្នា ថៃប្លោង៦គ្រាប់ទៀតហើយ ។ 23/12/25

Veng Sambo   1h  · សមរភូមិក្រោយ ត្រូវតែទុកចិត្ត អ្នកសមរភូមិ ព្រោះថាសម្តេចតេជោ គឺមានយុទ្ធសាស្ត្រយកឈ្នះរួចហើយ បងប្អូនកុំបារម្ភអី!

ក្រសួងការពារជាតិ

 បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៧ ហើយ។

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ  ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ 

-  ចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៥:៣៩នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំ រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។ 

-  ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងតាថាវ រហូតមកដល់ពេលនេះនៅបន្តបាញ់នៅឡើយ។ 

-  ម៉ោង ៥:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។

មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:២៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០១នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៧:២៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលទីតាំងរបស់ប្រជាជនស៊ីវិលកម្ពុជាក្នុងភូមិ សាស្រ្តសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

-  ម៉ោង ២០:៥៩នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ២គ្រាប់នៅភូមិសាស្ត្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផ្លូវលេខ៥៨) ខេត្តបន្ទាយមានជ័យ។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

-  ចាប់ពីវេលាម៉ោង ១:១៦នាទីរំលងអាធ្រាត្រ រហូតដល់វេលាម៉ោង ១:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ១៣គ្រាប់ចូលក្នុងភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

-  ម៉ោង ៧:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

-  ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងយន្តនៅភូមិសាស្ត្រអូរភ្លុកដំរី។

-  ម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

-  ម៉ោង ៨:០១នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់ ចូលទីតាំងស៊ីវិលដែលមានប្រជាជនរស់នៅក្នុងភូមិសាស្ត្រប៉ោយប៉ែត ដោយ ១គ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង ១គ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួន យោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិតចំនួន ២១នាក់ (ទារក ១នាក់) និងរងរបួសចំនួន ៨៣នាក់ គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច ។ 

ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ 

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមផងដែរថា ភាគីថៃនឹង គោរពនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ  ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង  ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។

សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។


Saroeurn Som 55m  · ⛔️ស្តេចចោរសៀមបានប្រទានឋានន្តរស័ក្តិដល់អាបាតឃ្លាំងពីឧត្តមសេនីយ៍ឯក ដល់ឧត្តមសេនីយ៍ក្រុងកំពូល រួមជាមួយកងអង្គរក្សចំនួន ១៤ រូបផ្សេងទៀត។តែប៉ុណ្ណោះងាប់ចោលហើយអាត្រូវគ្រាប់នឹងនោះ👇


NS News នាយតឿ! រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រកាសថា 

ប្រសិនបើ (GBC) មិនអាចឈានដល់កិច្ចព្រមព្រៀងបានទេ លោកមិនទៅចូលរួមកិច្ចប្រជុំហើយក៏មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះដែរ។ 

២៣/១២/២៥  ឧត្តមសេនីយ៍ ណាត់ថាពល ណាក់ផានិច្ច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែង នៅថ្ងៃទី២៣នេះថា ទាក់ទងនឹងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) នៅថ្ងៃទី២៤ស្អែកនេះ នៅខេត្តច័ន្ទបុរី វាគឺជាកិច្ចប្រជុំរបស់លេខាធិការដ្ឋាន ហើយប្រសិនបើលេខាធិការដ្ឋាន មិនបំពេញតាមការរំពឹងទុករបស់លោកទេ លោកនឹងមិនចូលរួមកិច្ចប្រជុំ ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិដដែលបន្តថា ចំណុចទាំង៥ ទាក់ទងនឹងឥរិយាបថកន្លងមករបស់កម្ពុជារួមមាន៖ 

១. កងទ័ពកម្ពុជាបានរំលោភលើអនុសញ្ញាអូតាវ៉ា 

ជាពិសេសក្នុងករណីបីយ៉ាង៖ កាន់កាប់មីនប្រឆាំងមនុស្ស។

២.ទាហានកម្ពុជាកំពុងប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រចំនួនបីជាបន្ទាយយោធា៖ ក្នុងនោះមានប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាសាទខ័ណ្ឌ។

៣.ទាហានកម្ពុជាកំពុងប្រើប្រាស់សហគមន៍ជាមូលដ្ឋានសម្រាប់បាញ់អាវុធធុនធ្ងន់ ជាពិសេស BM-21s។

៤.កម្ពុជាកំពុងប្រើប្រាស់អគារស៊ីវិលជាមូលដ្ឋានយោធា និងអាវុធ។ 

៥. កម្ពុជាកំពុងប្រើប្រាស់ជនស៊ីវិលជាខែលមនុស្ស រួមទាំងការប្រើប្រាស់ជនស៊ីវិលដើម្បីប្រយុទ្ធប្រឆាំងនឹងយោធាថៃ

លោកបានបន្តថា «ចំណុចទាំង៥នេះគឺជាគោលការណ៍មូលដ្ឋានរបស់លោក។  រីឯ ជំហានជាបន្តបន្ទាប់ គឺជាដំណើរការអាច ៣លក្ខខណ្ឌដែលថៃដាក់ទៅកាន់ខាងកម្ពុជាយូរមកហើយ។ #nisarathanak 

#nsvideos #NSNews ប្រភព: អ្នកកាសែតថៃ


ផន រឹម 3h  · ”កលខ្មាំង”.!សៀម និងក្រុមប្រឆាំងទុច្ចរិត កំពុងបំផុសព័ត៌មានក្លែងក្លាយ ចាក់រុក អុជអាលឲ្យពលរដ្ឋបាក់ទឹកចិត្ត,ឲ្យស្អប់រាជរដ្ឋាភិបាល និងអាជ្ញាធរសាធារណៈ..!


Saroeurn Som 2m  · ⛔️កងពលធំតំបន់២សៀមផ្តល់ការបាញ់គាំទ្រដំបន់ទាំង១៨ហើយកម្លាំងកម្ពុជាកំពុងបាញ់ទៅលើភ្នំអានសេះដោយយើងកាំភ្លើងធំ BM21 ខណៈដែលកងទ័ពថៃកំពុងឆ្លេឆ្លាហើយ ការប្រយុទ្ធគ្នាក្តៅម៉ោងជិត១នេះ🇰🇭👏


 Feed posts Amra Premium 23m  · រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ថៃ៖ គ្នានប្រទសណា ដែលនៅខាងយើងនោះទេ គេជឿព័ត៌មានពីកម្ពុជា គេគិតថាប្រទេសធំ បំពានប្រទេសតូចដូចកម្ពុជា🤔


យោធាថៃ បើកយន្តហោះចម្បាំងចូលមកទម្លាក់គ្រាប់ក្នុងទឹកដីកម្ពុជានៅឆ្ងាយពីព្រំដែនដល់ទៅ«ជាង១៥០គីឡូម៉ែត្រ»


Mao Sopha

រាជធានីភ្នំពេញ៖ យោធាឈ្លានពានថៃ រំលោភបំពានកាន់តែខ្លាំង ចូលមកទម្លាក់គ្រាប់ក្នុងទឹកដីកម្ពុជាកាន់តែជ្រៅទៅៗ។ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ យោធាឈ្លានពានថៃ បានបើកយន្តហោះចម្បាំង F-16 ចូលមកទម្លាក់គ្រាប់ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ទាំងដែលខេត្តសៀមរាប មិនជាប់ព្រំដែនជាមួយថៃទាល់តែសោះ ហើយស្រុកវ៉ារិន ស្ថិតនៅឆ្ងាយពីព្រំដែនខ្លាំងណាស់។    


បើគិតពីស្រុកវ៉ារិន ទៅច្រកព្រំដែនប៉ោយប៉ែតស្ថិតនៅប៉ែកខាងកើត មានចម្ងាយដល់ទៅប្រមាណ«១៥០គីឡូម៉ែត្រ»ឯណោះ ហើយបើគិតពីស្រុកវ៉ារិន ទៅរីសតអូរស្មាច់ (O-Smach Resort) នៅជិតច្រកព្រំដែនអូរស្មាច់ប៉ែកខាងជើង មានចម្ងាយប្រមាណ«៧២គីឡូម៉ែត្រ»។ មិនមែនជាលើកទី១ឡើយ! យោធាឈ្លានពានថៃ ក៏ទើបនឹងបានប្រើយន្តហោះចម្បាំងចូលមកទម្លាក់គ្រាប់នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលស្រុកទាំង២នេះ មានចម្ងាយដល់ទៅ«ជាង១០០គីឡូម៉ែត្រ»ពីច្រកព្រំដែនប៉ោយប៉ែត។   


ដោយផ្អែកលើសកម្មភាពយោធាថៃដែលហ៊ានចូលមកទម្លាក់គ្រាប់ក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅបែបនេះ បូករួមទាំងសកម្មភាពឈ្លានពានជាច្រើនរាប់មិនអស់ផ្សេងទៀត កម្ពុជា បានប្រកាសប្រាប់អន្តរជាតិថា ពេលនេះ វាលែងជាជម្លោះព្រំដែនប្រទេសទាំង២ទៀតហើយ ហើយក៏មិនមែនជាការការពារខ្លួនរបស់ថៃដែរ តែជាការឈ្លានពានរបស់ថៃមកលើកម្ពុជាយ៉ាងពិតប្រាកដ។ ម្យ៉ាងទៀត យោធាថៃ ក៏មិនមានបំណងបញ្ឈប់សង្គ្រាមនៅពេលនេះដែរ។


ជាក់ស្តែង នៅថ្ងៃ២២ធ្នូតែម្តង នាអំឡុងពេលរដ្ឋមន្រ្តីការបរទេសអាស៊ាន កំពុងបើកកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកដំណោះស្រាយលើជម្លោះកម្ពុជា-ថៃ យោធាថៃឯណេះវិញ បែរជាបន្តបើកការបាញ់ប្រហារកាន់តែខ្លាំងមកលើកម្ពុជា ដូចជា ករណីបើកយន្តហោះចម្បាំងចូលមកទម្លាក់គ្រាប់នៅស្រុកវ់ារិន ជាដើម ដែលនៅឆ្ងាយពីព្រំដែនដ៏សែនឆ្ងាយ៕ 


Smeyy  is with Smeyy Smeyy. 26m  · 🚨*ខ្ញុំសូមព្រមានជាថ្មី ‼️ មកដល់ថ្ងៃទី២៣ ធ្នូហើយ ប្រជាជនយើង នៅតែបន្តចាញ់បោក បា.ញ់លុយឱ្យជនថោកទាប ដែលបន្លំ (QR) ច្រើនរាប់មិនអស់ វីរកងទ័ពពិត លោកមិនបានទទួលទេ សូមពិនិត្យឱ្យច្បាស់ មុនទូទាត់ 🙏🏻


Veng Sambo   32m  · ម៉ោង១៖១០នាទីរសៀលនេះ ពួកវាបាញ់ប្លោងចូលទិសអូរស្មាច់ ចំនួន៣គ្រាប់ហើយ!


ចៅ សុខា 2h  · BREAKING: ទាហានសៀមបាញ់ផ្លោងកាំភ្លើងធំ ចូលភូមិសាស្ដ្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, តាំងពីព្រលឹម ដល់ម៉ោង១១ ជិត៣០គ្រាប់ (បាត់ដំបង)៖ ទាហានសៀម បន្ដសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយបាញ់ផ្លោងកាំភ្លើងធំចូលដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លើសពីព្រំដែនជម្លោះនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ សកម្មភាពនៃបាញ់ផ្លោងនេះ តាំងពីយប់រំលងអធ្រាត្រ រហូតដល់ម៉ោង១១ព្រឹកនេះ។ បើគិតត្រឹមព្រឹកព្រលឹម មកទល់ម៉ោង១១នេះ ទាហានសៀនបាញ់ផ្លោងជិត ៣០គ្រាប់ហើយ៕

ព្រំដែនកម្ពុជា ថៃ៖ វេលាវេនថ្ងៃ កងទ័ពសៀម បន្តការបាញ់ផ្លោងចូលទឹកដីកម្ពុជា ដោយកាំភ្លើងធំ ដើម្បីកំទេចលេណដ្ឋានកងទ័ពខ្មែរ និង បណ្តេញជនស៊ីវិលចាកចេញពីភូមិស្រុក។ នៅខាងសមរភូមិ ការទូត ពួកខ្មាំងសៀមវា បន្តទាមទារ ការដោះមីនតាមព្រំដែន ដែលខាងកម្ពុជាប្រឆាំងដាច់ខាត លុះត្រាមានការដោះមីនរួចគ្នា ដោយសារដីនោះជាទឹកដីកម្ពុជា។ យោងតាមខ្សែវីដេអូ ឃើញកងទ័ពសៀម វាចេញពីរថក្រោះ រត់រត់នៅលើផ្លវ ក្រួសក្រហម សំដៅចូលទៅរកកងទ័ពខ្មែរ ដោយ ១ រថក្រោះ អាចមាន ១២ នាក់ ដែល ០៤ នាក់រត់ជួរទី ១  ០៤ នាក់បន្ទាប់រត់ជួរទី ២ និង ជួរទី៣ មានចំនួន ០៤ នាក់ដែរ គឺរត់នៅលើផ្លូវ ដែលមានទទឹង អាចថា ០៦ មែត្រ ពេលនោះ កងទ័ពខ្មែរ បាញបុកចូលមកលើផ្លូវ ធ្វើឲ្យពួកទ័ពសៀម ខ្លះងាប់ ខ្លះគេចចូលព្រៃខាងស្តាដៃ និង ខាងឆ្វេងដៃ។ ដូច្នេះ យើងអាចវាយតម្លៃបានថា បើសិនជា មានមីននៅសងខាងផ្លូវ ប្រាកដជា ផ្ទុះដាច់ក្បាល ឬ ដាច់ជើង !!! ហេតុនេះ បានជា ពួកស្នើរយ៉ាងទទួចដដែលៗសុំមីន !!!!


Nhoem Pheakdey 1h  · នៅសមរភូមិទិសភ្នំទ្រព្យ វាលឥន្ទ្រីយ៍ តាថាវ និងប្រាសាទព្រះវិហារ ទ័ពចោរសៀ.មឈ្លានពាន 🇹🇭 ពួកវាបន្តបាញ់ផ្លោង ប៉ុន្តែ វីរកងទ័ពដ៏អង់អាចក្លាហាន 🇰🇭 ពន្លះក្បាលពួកវា យ៉ាងដំណំ និងបន្តឈរជើងយ៉ាងរឹងមាំ 💪🏻


SBM News   5h  · Breaking News! លោក ត្រាំ ប្រកាសចេញពីមាត់ផ្ទាល់ប្រាប់ពិភពលោកថា «ថៃ ជាអ្នកចាប់ផ្តើមសង្គ្រាមមុន [មកលើកម្ពុជា]» អង្គភាពយើងខ្ញុំនឹងចេញផ្សាយវីដេអូអំពីការថ្លែងរបស់លោក ត្រាំ ប្រធានាធិបតីអាម៉េរិកនាពេលបន្តិចទៀតនេះ!


Soy Sopheap Official 2h  ·  Update នៅវេលាម៉ោង1:15នាទីនេះ យោធាសៀមបានបន្តបាញ់ផ្លោងចូលតំបន់ជនស៊ីវិលរស់ក្នុងក្រុងប៉ោយប៉ែតសារជាថ្មី ជាបន្តបន្ទាប់។


ហ៊ុល ម៉ារ៉ា is with Hul Mara. 4m  · ថៃបរាជ័យក្នុងយុទ្ធសាស្ត្រទាំង៣របស់ខ្លួន ទាំងក្នុងសមរភូមិប្រយុទ្ធនិងឆាកអន្តរជាតិ ទី១ប្រយុទ្ធ ទី២ការទូត ទី៣ការភូត !

Saroeurn Som 15m  · ⛔️GBC: កម្ពុជា​ ចង់ឱ្យកិច្ចប្រជុំធ្វេីនៅម៉ាឡេស៊ី​ តែចោរសៀមអត់ព្រម​ ថាចង់ធ្វេីនៅច្រកឡែម​ ខេត្តបាត់ដំបង​ ជាប់នឹងខេត្តចន្ទបុរី​ ដោយវាថាមិនឱ្យប្រទេសទី៣ដឹកមុខ។ ចាំ​មេីល​ ចុងក្រោយធ្វេីនៅណា?👉🏻🇹🇭👎👇


Cam VIP 1h  · 23/12/2025 ម៉ោងជិត2រសៀលនេះ នៅទិសប្រាសាទព្រះវិហារ, ជាំតែ, វាលឥន្ត្រី, ភ្នំទ្រព្យ, ភ្នំខ្មោច, អានសេះ ទ័ពថៃកំពុងសន្ធប់ខ្លាំង ដោយបាញ់ផ្លោងគ្រាប់ចូល និងដ្រូនទម្លាក់គ្រាប់បែក


ហ៊ុល ម៉ារ៉ា is with Hul Mara. 4m  ·    ក្នុងក្បួនទ័ព យុទ្ធសាស្ត្រវៃដណ្តេីម ត្រូវប្រេីទ័ពពី៣ទៅ៥នាក់ទល់១ លេីកទី២នេះថៃប្រេីពី២០ទៅ៣០ នាក់ទល់១ចង់ផ្តាច់👉ជីច្រេីន !


ក្រសួងការពារជាតិ

 ·

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖

- នៅម៉ោង ១៦:១០នាទី យោធាថៃបានធ្វើការបាញ់ផ្លោងចូលទីតាំងប្រជាជនស៊ីវិលកម្ពុជាចំនួន១០គ្រាប់ ក្នុង ភូមិសាស្រ្តក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ 

⏰ គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ 

✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។

ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕


កងទ័ពថៃ បន្តឈ្លានពានកម្ពុជានៅ ផ្ទៃអាកាស ផ្ទៃដី ផ្ទៃទឹក។ យន្តហោះ F-16 ត្រូវបានគេផលិតឡើងដើម្បី វាយប្រហារពីខាងក្រោយ ខ្សែត្រៀមរបស់ទ័ព បច្ចារមិត្ត តែជាក់ស្តែង កងទ័ពថៃបានប្រើ យន្តហោះចម្បាំងធុន F-16 និង ដ្រូន វាយប្រហារ លើគោលដៅ ស៊ីវិល ចម្ងាយ ៩០ ទៅ ១០០ គម ទៅវិញ ដែលជា គឺជា អំពើរឈ្លានពាន ដែលខុសជាមួយ កិច្ចសន្យាទិញ យន្តហោះចម្បាំង សម្រាប់តែ ការពារជាតិ។ សង្រ្គាមនៅ អ៊ុយក្រែន សង្រ្គាមរវាង ប៉ាគីស្ថាន ឥណ្ឌា សុទ្ធតែប្រើប្រាស់ច្បាប់សង្រ្គាម ដែលហាមដាច់ខាត ការប្រើយន្តហោះ F-16 សម្រាប់ឈ្លានពានរដ្ឋឯករាជ្យ។ ប្រទេសអ៊ុយក្រែន បញ្ជាទិញយន្តហោះ F_16 ជាង ៤០០ គ្រឿង រយៈពេល ០៣ ឆ្នាំ រហូតដល់ពេលនេះ  មានតែ ០៥ គ្រឿងនិងហាមមិនឲ្យបំពាក់អាវុធរបស់ អឺរ៉ុប  ថែមទៀតផង ពីព្រោះ យន្តហោះពួក អឺរ៉ុបទិញពីអាមេរិកមែន តែគ្មានសិទ្ធិបំពាក់អាវុធប្រទេស អឺរ៉ុប !!។


សមីការសង្រ្គាមរុស្សី អ៊ុយក្រែន៖ ទាំងកងទ័ពរុស្សី ទាំងកងទ័ពអ៊ុយក្រែន មានសមីការសង្រ្គាមដូចគ្នា គំលាតទ័ព ៣ មែត្រ/ នាក់ ដូច្នេះរុស្សីប្រើទ័ព ៦២ ម៉ឺននាក់ ឯ អ៊ុយក្រែនក៍ប្រើទ័ព ៦២ ម៉ឺននាក់ដូចគ្នា។ ហេតុដូច្នេះ ដើម្បី អ៊ុយក្រែន ប្រែក្លាយជាកងទ័ពឈ្លានពានលើ កងទ័ពរុស្សី បាន អ៊ុយក្រែន ត្រូវ កំណត់យក ព្រំដែន ៧០០ គម/ ចំណោមខ្សែព្រំដែន ២០០០ គម មកធ្វើជា សមីការ ទាហាន ១ នាក់ មានគំលាតពីគ្នា ១,៥ មែត្រ បានន័យថា គេត្រូវប្រើទ័ព ៤៥ ម៉ឺននាក់ ក្នងចម្ងាយខ្សែព្រំដែន ៧០០ គម។ គឺពេលនោះ ដែលកងទ័ពអ៊ុយក្រែន លើកដេញវាយកងទ័ពរុស្សី ជាបន្តបន្ទាប់ ចូលឈ្លានពានទឹកដីរុស្សី នៅ Belgarod នៅ Kursk....។ កាលពី ២០ ឆ្នាំមុន គេឃើញមានតែ កងទ័ពចិន ដែលខ្លាំងអាចពង្រាយទ័ព ១០មែត្រ/នាក់ តែ អ៊ុយក្រែនខ្លាំងរហូតដល់ ១,៥ មែត្រ/នាក់។ សមីការសង្រ្គាមខាងលើ វាជួយ អ្នករៀបចំយុទ្ធសាស្រ្តសង្រ្គាមនៅស្រុកយើង មានជាគំនិត ថាបើសិនជា ថៃ ប្រើសមីការដូច អ៊ុយក្រែន តើកម្ពុជាត្រូវប្រើសមីការ អាវុធបែបណា?


Prak Vanda 2h  · ក្រសួងការពារជាតិ៖ ថ្ងៃ២៣ ធ្នូ ២០២៥ ម៉ោង១៤:៣០នាទីដល់ម៉ោង ១៥:១០នាទី F-16 ថៃទម្លាក់ ៦គ្រាប់នៅភូមិសាស្ត្រ គោល៨ ឃុំស្រអែម ខេត្តព្រះវិហារ


Fresh News

 

1h

 ·

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថៃ បន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះក៏ប្រើបច្ចេកវិទ្យា AI ប្រឌិតជុំវិញស្ថានភាពព្រំដែន, ខណៈការវាយប្រហារផ្នែកយោធារបស់ថៃ ដោយបំពានច្បាប់នៅបន្តមកលើគោលដៅស៊ីវិលក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះថៃក៏បានប្រើ បច្ចេកវិទ្យា Ai ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាព ជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជា, ពលរដ្ឋកម្ពុជាដែលជាជនស៊ីវិលស្លូតត្រង់ បានទទួលរងគ្រោះថ្នាក់រួចទៅហើយដោយសារការវាយប្រហារផ្នែកយោធារបស់ថៃដោយបំពានច្បាប់ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនជាងកន្លះលាននាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីភូមិឋានខ្លួន ហើយកំពុងទទួលរងនូវទុក្ខវេទនា ក្រោយពេលថៃបានទម្លាក់គ្រាប់បែក និងបានបន្តការវាយប្រហារ ដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ដោយឥតរើសគោលដៅឡើយ។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន បាននឹងកំពុងចាត់វិធាននានាដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបែបបំពុលផ្សេងៗ មិនឱ្យរីកសាយភាយ ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋឡើយ។ ដូច្នេះសូមសាធារណៈជនបន្តរក្សាភាពនឹងនរ ដោយបន្តតាមដានព័ត៌មាន ពីប្រភពផ្លូវការ, សូមកុំចែកចាយព័ត៌មានប្រភេទដូចបានរៀបរាប់ជូនខាងលើ ពិសេសព័ត៌មានអវិជ្ជមាន និងរូបភាពប្រឌិតដែលប៉ះពាល់ដល់ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនយើង។ 

អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏សូមអំពាវនាវដល់អ្នកប្រើបណ្តាញសង្គម ទាំងអស់ ចួលរួមទាំងអស់គ្នា ក្នុងកាលៈទេសៈដែលយើងជួបការលំបាកនេះ និងតទៅមុខ សូមរក្សាសុវត្ថិភាពពលរដ្ឋ កងទ័ព និងសហគមន៍យើង កុំបង្ហាញរូបភាព ដែលក្រសួងព័ត៌មានបានអំពាវនាវ និងហាមឃាត់មិនឱ្យផ្សាយឬចែកចាយ ដើម្បីចូលរួមរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន សូមបញ្ជាក់ជូនអំពីស្ថានការណ៍ ដែលកំពុងកើតមានឡើងនេះថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធ គ្រប់ធុនមកលើកម្ពុជា ថៃក៏បានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើត ព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត, គឺការបង្កើតផ្សាយ Disinformation និង Malinformation, ដើម្បីបំពុលបរិយាកាសព័ត៌មាន បង្កភាពច្របូកច្របល់ និងការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ ជុំវិញស្ថានការណ៍ពិតដែលបាននិងកំពុងកើតមានឡើង ទាក់ទងនឹងជម្លោះព្រំដែននេះ។ 

លោកបានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយទាំងនេះ មានចំនួនជាង ២៦០ករណី គិតចាប់តាំងពីថ្ងៃ ដែលថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជា គឺចាប់ពីថ្ងៃទី៧ មកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥  ដែលក្រសួងព័ត៌មានបានអនុវត្តវិធានការ ជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរ ក្នុងខេត្តពាក់ព័ន្ធ។ 

លោក ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា ភាគច្រើននៃព័ត៌មានក្លែងក្លាយ ទាំងនោះមានប្រភពចេញមកពីថៃ និងក្រុមអគតិក្រៅប្រទេស ហើយព័ត៌មានក្លែងក្លាយបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ដែលក្នុងចំណោមនោះ មានព័ត៌មានបែបប្រឌិតផ្ទុយពីស្ថានភាពពិតជាក់ស្តែង ការផ្សាយបំភ្លៃខុសពីការពិត ដើម្បីញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន សូមឱ្យប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការបង្ការទប់ស្កាត់ការសាយភាពព័ត៌មានក្លែងក្លាយ ពិសេសប្រភពពីក្រៅប្រទេស និងសូមចូលរួម «Report» ការផុសព័ត៌មានបំភ្លៃ ការផ្សាយបែបបំពុល និងគណនីដែលផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែករក្សាសុវត្ថិភាពព័ត៌មាននៅទូទាំងប្រទេស។ សូមបន្តតាមដានស្ថានការណ៍ពីប្រភពព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នសមត្ថកិច្ច និងសារព័ត៌មានជាតិ ឯកជនដែលគោរពក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានក្រើនរំលឹកជាថ្មីដែរថារាល់ការផ្សាយអំពីស្ថានភាពក្នុងខេត្តតាមបណ្តោយព្រំដែនមិនត្រូវបង្កហានិភ័យគ្រោះថ្នាក់ណាមួយឡើយ ចំពោះការក្សាសុវត្ថិភាពរបស់ពលរដ្ឋ សហគមន៍ និងអាជ្ញាធរដែលកំពុងខ្នះខ្នែងទាំងយប់ ទាំងថ្ងៃ ធ្វើការងារចុះជួយការពារ និងផ្តល់ការទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋនៅតាមទីតាំងជំរុំភៀសសឹកនានា ព្រោះថាអាចមានការប្រឈមប្រសិនបើការផ្សាយណាមួយដែលខ្វះការប្រុងប្រយ័ត្ន មិនអនុលោមតាមការអំពាវនាវ និងវិធានរក្សាសន្តិសុខជាតិ។


News4Khmer 1h  · 🚨 គិតត្រឹមម៉ោង ៤៖៥០នាទីល្ងាចនេះសមរភូមិ តាថាវ, ប្រាសាទព្រះវិហារ, វាលឥន្ទ្រីយ៍, ភ្នំទ្រព្យ, បង្គោល៨ ចោរសៀ.មឈ្លានពាន បានបា*ញ់ផ្លោងមក វីរកងទ័ពកម្ពុជា មិនបង្អង់ឆ្លើយតបទៅក្រុមចោវិញដោយ BM-21 បា*ញ់ស្រោចយ៉ាងសន្ធប់ !


C&N 2h  · 🚨ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថៃ បានអនុម័តតាមសំណើរ របស់ក្រសួងការពារជាតិថៃ ដែលស្នើរសុំថវិការជាតិ5,050លានបាត សំរ៉ាប់ប្រើក្នុងភារៈកិច្ចព្រំដែនកម្ពុជា-ថៃ ហើយអោយកងទ័ពជើងគោកថៃ 206លានបាត សំរ៉ាប់រកទិញគ្រាប់និង សព្វាវុធបន្ថែម


A JA A-អាចារ្យ អេ   2h  ·  សៀមប្រកាសរឹបបាន 2500ដ្រូន នៅជិតព្រលានយន្តហោះសុវណ្ណភូមិ. ប្រទេសថៃ ខណះពេលនេះគ្រប់គ្រងដោយរបប Down Syndrome អស់ហើយ

C&N 11m  ·   *ការហោះហើរយន្តហោះ F-16ក្នុង1ម៉ោង ចំនាយប្រហែល7,000$ ហើយGripen ចំនាយប្រហែល4,700$ *គ្រាប់កាំភ្លើងធំដែលថោកបំផុត ក្នុង1គ្រាប់តម្លៃប្រហែល1,400$ ទិន្ធន័យពីអ្នកវិភាគ ឯករាជ្យរបស់ថៃ

THAILAND SEIZES 2,500 DRONES AFTER REPORTS OF SUSPICIOUS FLIGHTS NEAR AIRPORT

សភាពការណ៍ប្រទេសថៃ៖ ថ្ងៃនេះ កម្លាំងកងទ័ពសៀម រឹបអូសបានដ្រូនជាង ២,៥០០ គ្រឿង នៅក្បែរព្រលានយន្តហោះ សុវណ្ណភូមិ។ ហេតុអ្ចីខ្ញុំយករឿងនេះ មកផ្សាយ? គឺដោយសារតាមឯកសារសម្ងាត់ខ្លះគេនិយាយអំពី ជំលោះពូជសាសន៍ថៃចិន ជាមួយ ពូជសាសន៍សៀម។ ចារកម្មអគ្លេសគេសរសេរឯកសារអំពី Economic Reviews គេមើលថា សុវណ្ណភូមិនេះ កសាងដោយលុយ ជនជាតិចិន ជនជាតិថៃ ធ្វើឲ្យប្រជាជនស្រលាញ់ ចូលចិត្តនាយករដ្ឋមន្រ្តីថៃ មេដឹកនាំថៃ សកលលោកស្ងប់ស្ងែងអំពីការរីកចម្រើនរបស់ ជនជាតិថៃកាត់ចិន។ ហេតុដូច្នេះស្តេចសៀម ព្រួយបារម្ភជាខ្លាំង ក៍រើទីក្រុង ទៅកសាងរាំងថ្មី នៅ ដនមឿង គឺស្រុកខាងជើង ដែលទីនោះ មានមន្ទីរពេទ្យ មានទ័ពអាកាស មានទីបញ្ជការ....គឺស្តេចសៀម នៅតែក្នុង ដនមឿង ពេលឈឺជា មិនទៅពេទ្យចន មិនទៅពេទ្យថៃ ព្រោះខ្លាចថៃចិនគេលួចធ្វើឃាដ។ សរុបវិញ ដនមឿន និងសុវណ្ណភូមិ គឺជាទីក្រុង ០២ ខុសគ្នា វាដូចជា ទីក្រុងភូមារនៅ យ៉ង់ហ្គោន ចំណែកទីក្រុង មីយ៉ានម៉ា ស្ថិតនៅ ណៃពិដោរ។ ដោយសារបញ្ជាផ្ទៃក្នុង ថៃនិងសៀម អីចឹង បានជាពួកវា ខិតខំធ្វើសង្រ្គាមឈ្លានពានកម្ពុជា ដើម្បីកុំឲ្យប្រជាជនគិតថា ដណ្តើមរាជ្យ រវាងស្តេចតាក់ស៊ីន ស្តេចរាមាទី១០ និង សុរិន្ទដន ពួកគេ មិនមែន បងប្អុនបង្កើតឡើយ !!


BM-21មួយគ្រាប់តម្លៃ$4,700បាញ់ម្ដងបាន

40គ្រាប់=$188,000


C&N 29m  · 🚨ព្រះមហាក្សត្រថៃ បន្ថែមផ្កាយ1ទៀតដល់លោក ប៊ុនសុីន ផាតខ្លាង ពីមុនផ្កាយ3ឥឡូវផ្កាយ4 ក្នុងតួរនាទីជាអង្គរក្សពិសេស ប្រហែលជាពេញចិត្តនិងស្នាដៃ ក្នុងសង្គ្រាមឈ្លានពានកម្ពុជាហើយ ទោះលោកចូលនិវត្តន៍មែន តែលោកនៅតែសកម្ម ក្នុងជួរកងទ័ពភូមិភាគ2ដដែល៕ *រូបភាពនៅថ្ងៃទី 23/12/25


Prak Vanda 3h  · ម៉ោង១៦:១០នាទី ថ្ងៃ២៣ ធ្នូ ២០២៥ យោធាថៃបាញ់ផ្លោង១០គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលក្នុង ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត


Makara Sok 39m  ·  🚨គិតត្រឹមម៉ោង៧៖២០នាទីនេះសមរភូមិជោគជ័យ ព្រៃចាន់ បឹងត្រកួន និងភូមិសាស្រ្តស្រុកស្វាយចេក ពួកចោរសៀមវានៅបន្តផ្លោងចូល មិនទាន់ឈប់ទេ។ ២៣ ធ្នូ ២០២៥


TNAOT 2h  · ពលរដ្ឋ ថតបានទីតាំងផ្ទុករថពាសដែក និងសព្វាអាវុ.ធរបស់យោធាថៃ នៅជាប់មាត់អូរព្រំដែនរវាងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញនៃខេត្តស្រះកែវ👇

អវតារ ស. 2h  · កងទ័ពចោរថៃ១វរ:សេនាធំ សល់តែ ២៥០ - ៣០០ នាក់ប៉ុណ្ណោះ រត់ចោលជួរអស់ហើយ .....ចំនួនតួលេខឡើងវ៉ៃសរុបជិត ៥ ម៉ឺននាក់ដែលឈ្មោះខ្មោចជាងពាក់កណ្ដាល ! 👈


Lath Lan   10m  ·  សមរភូមិខាងបឹងត្រកួនបងៗវីរៈកងទ័ពយកជ័យជំនះវិញបានហើយ ។ ឈរជើងបានរឹងមាំ100%និង កំពុងទប់ទល់ស្ថានភាពដែលអាចកើតឡើង។ 23/12/25 6:49pm🇰🇭🇰🇭


ក្រសួងការពារជាតិ  41m  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ១៩:៣០នាទី យោធាថៃបានបាញ់គ្រាប់ភ្លេីងបំភ្លឺចំនួន ១គ្រាប់នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត  និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។  ✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។


C&N 1h  · តួរនាទីម៉ាឡេសុី ដែលជាប្រធានអាស៊ាន នឹងត្រូវអស់ប្រហែល2សប្ដាហ៍ទៀត ដោយត្រូវផ្ទេរទៅតួរនាទីអោយ ភីលីភីនធ្វើជាប្រធានម្ដង អរគុណលោកអាន់វ៉ា អុីប្រាហុីម ដែលតែងខ្នះខ្នែង ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ សង្ឃឹមអ្នកក្រោយល្អប្រហែលអ្នកមុន ក៏អស់ចិត្តដែរ


គេហទំព័រសារព័ត៌មានអរគុណសន្តិភាព 46m  · គិតត្រឹមម៉ោង៧:៤០នាទីយប់ សមរភូមិព្រះវិហារ ទាហានឈ្លានពានសៀមបន្ដផ្លោងមកមួយៗ និងបន្ទាយមានជ័យ បន្ដបាញ់ផ្លោងចូលច្រើន តែនៅថ្មដា ឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

No comments:

Post a Comment