នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, February 13, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០២៦

 ថៃ៖ ថៅកែអាចម៍និងជាដង្ខៅម៉ៅការកសាងរបងព្រំដែន ត្រូវបានគេបណ្តេញពីព្រំដែនកម្ពុជាថៃ តាំងពី ៣ ថ្ងៃមុន។ មុនពេលចាក គេបាន យំស្រែកសម្បើមណាស់ ថាមិនគួរជួយកសាងព្រំដែន ជួយកងទ័ពប៉ុណ្ណឹងនៅតែមានអ្នកតាម ព្យាបាទ។ ជននេះជា ជនជាតិឥស្លាម ដែលស្ថិតក្នុងបញ្ជី ជនត្រូវ តាមដាន ព្រោះ ឥស្លាម​គឺបក្សអាវ ស ជាបក្សដែលស្ថិតនៅ ភាគខាងត្បូងប្រទេសថៃ ។

ខ្មែរ ប៉ុស្តិ៍ 1h  · ឯកឧត្តម កែវ រតនៈ ៖ ក្នុងអំឡុងពេលយោធាថៃបង្កសង្គ្រាមឈ្លានកម្ពុជាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី គិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ សូមអានលម្អិតក្នុង 

Smeyy*ព័ត៌មានក្តៅៗ : វេលារសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អតីតនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai នឹងដឹកនាំ ថ្នាក់ដឹកនាំនៃគណបក្ស Pheu Thai របស់លោក ដើម្បីចូលរួមបង្កើតរដ្ឋាភិបាលថៃចម្រុះ 🇹🇭 តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅទីស្នាក់ការកណ្តាលគណបក្ស Bhumjaithai៕ 

Kou Samedy  added a new photo. 30m  · សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាម៉ោង ១៤:០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវដឹកនាំកិច្ចការងារនេះបន្តក្នុងនាមប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។ សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥,  សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕  ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

Soth Ban is with Meach Sovannara. 12m  · បក្សភឿថៃរបស់ត្រកូលថាក់ស៊ីន វេចសំឡេងឆ្នោត ៧៤សំឡេងទៅចុះចូលជាមួយបក្សភូមិចៃថៃលោក អនុធិន ២០០ សំឡេង បង្កើតរដ្ឋាភិបាល ដើម្បីត្រួសត្រាយផ្លូវឱ្យលោក ថាក់ស៊ីន មានឱកាសចេញពីគុក៕

Soth Ban ប្រធានគណបក្សភូមិចៃថៃ លោក អនុធិន ចាន់វិរៈគុល សម្តែងការអរគុណដល់បក្សភឿថៃ ដែលបានវេចសំឡេងឆ្នោត ៧៤ សំឡេង មកចូលរួមបង្កើតរដ្ឋាភិបាលថ្មី។

លោក អនុធិន និយាយថា រឿងចាស់សូមឲ្យកន្លងផុតទៅ រឿងថ្មីគឺយើងនឹងចាប់ដៃគ្នាដោះស្រាយបញ្ហារួម ទាំងក្នុង និងក្រៅ។

លោកបញ្ជាក់ថា ចំពោះសំណើរបស់បក្សភឿថៃមួយចំនួន បក្សភូមិចៃថៃនឹងអនុវត្តតាម ក្រោយបង្កើតរដ្ឋាភិបាលថ្មីហើយ។

ប្រធានគណបក្សភូមិចៃថៃគឺលោក អនុធិន និយាយថា «លោកពិតជាអរគុណណាស់ដែលបក្សភឿថៃសម្រេចចិត្តយកសំឡេងរបស់ខ្លួនជាង ៧៤ សំឡេងមកចូលរួម ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនេះ»៕

ប្រភព THE STANDARD 


ថៃ៖ ថ្ងៃនេះ ១៤ កុម្ភៈ គេបានប្រកាសអំពី សម្ព័ន្ធរដ្ឋាភិបាល ដែល ខុសពីការរំពឹងទុកអំពី លទ្ធភាព រដ្ឋាភិបាល ត្រីភាគី  ផ្ទុយទៅវិញ  គេបាន ប្រកាសអំពី សម្ព័ន្ធរដ្ឋាភិបាល ទ្វេរភាគី គឺ បក្ស ភូមិចៃថៃ  និង បក្ស ភឿថៃ។ បក្សទាំង ២ នេះ ចេញមកពី បក្ស របស់ តាក់ស៊ីន តែ១ ដូច្នេះ ការចងសម្ព័ន្ធមិត្ត ២ ភាគីលើកនេះ គឺជា សេណារីយោ ដើម្បី ឲ្យគ្រួសារ មហាសេដ្ឋីទាំង ០២ នាក់ ចេញសោហ៊ុយ សម្រាប់សំណងសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ។ នេះជា គតិបណ្ឌិតរបស់ ស្តេច សៀម ។


Meach Sovannara

ភឿថៃចាប់ដៃជាមួយភូមិចៃថៃ ដើម្បីថាក់ស៊ីន និងបង្ហាញស្មារតីជាតិនិយម ក្នុងបំណងព្រួតដៃជាន់ឈ្លីកម្ពុជា? ដូច្នេះខ្មែរយើងសាមគ្គី ព្រួតដៃគ្នាឡើងការពារទឹកដីដូនតា «ការសងសឹកគ្នា មិនមែនជាដំណោះស្រាយទេ»៕


ព័ត៌មានប្រចាំថ្ងៃនៅទីនេះ 4m  · នាយករដ្ឋមន្រ្តីថៃ លោក Anutin ថាគណបក្សភឿថៃ នឹងចូលរួមក្រុមចម្រុះដឹកនាំដោយបក្សរបស់លោក (បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ បាននិយាយថា គណបក្សភឿថៃ នឹងចូលរួមជាមួយគណបក្សភូមិចៃថៃរបស់លោក ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ គណបក្សភូមិចៃថៃរបស់លោក Anutin បានទទួលជ័យជម្នះដ៏ភ្ញាក់ផ្អើល ក្នុងការបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ដោយឈ្នះបានអាសនៈចំនួន១៩៣ ក្នុងចំណោមអាសនៈសរុបទាំង៥០០នៅរដ្ឋសភា ហើយតាមពីក្រោយដោយបក្សប្រជាជនថៃ ដែលឈ្នះបាន១១៨អាសនៈ និងបក្សភឿថៃ ដែលមាន៧៤អាសនៈ។ ការគាំទ្ររបស់ភឿថៃ នឹងផ្តល់ឱ្យលោក Anutin នូវសំឡេងអាសនៈភាគច្រើនដ៏ច្បាស់មួយ ហើយបើកផ្លូវសម្រាប់រដ្ឋាភិបាលចម្រុះ ដែលមានស្ថិរភាពរឹងមាំ។ គួរបញ្ជាក់ថា គណបក្សភូមិចៃថៃ ធ្លាប់ស្ថិតក្នុងរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយបក្សភឿថៃ ក្រោយការបោះឆ្នោតសកល កាលពីឆ្នាំ២០២៣ ប៉ុន្តែបានដើរចេញពីសម្ព័ន្ធភាពនោះវិញ កាលពីខែមិថុនា ឆ្នាំមុន។ ប៉ុន្មានខែក្រោយមក នាយករដ្ឋមន្រ្តីថៃ នាពេលនោះ គឺលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែង បើកឱកាសឱ្យ​លោក Anutin ក្លាយជានាយករដ្ឋមន្រ្តី៕

Soth Ban 16m  · បក្សនយោបាយថៃចំនួន៥ បន្ថែមទៀត ដែលទទួលបានអាសនៈក្នុងសភា សម្រេចចិត្តចូលរួមជាមួយលោក អនុធិន ដើម្បីពន្លឿនបង្កើតរដ្ឋាភិបាលថ្មីឆាប់ៗ៕ Ch7HD News

No comments:

Post a Comment