ក្រសួងការពារជាតិ
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ គិតចាប់ពីម៉ោង ០០:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១:៣០នាទីរំលងអាធ្រាត្រ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនៅភូមិសាស្រ្តបឹង ត្រកួន។
- ម៉ោង ៦:៥៥នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៧:១០នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ៧:១៤នាទី យោធាថៃបានចាប់ផ្តើមបាញ់ប្រហារដោយកាំភ្លើងធំបាញ់ចូលភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ម៉ោង ៧:៤៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រច្រកជ័យ ជំនះ។
- ម៉ោង ៩:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្ត្រព្រៃចាន់។
- ម៉ោង ៩:៥២នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ១០:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ១១:២៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១១:៣២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រឃុំអូរបីជាន់ និងភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ១២:០៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍នៅខាង ក្រោយភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្តោយព្រំដែនភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ម៉ោង ១៥:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ១៥:១៤នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះថៃបានព្យាយាមរុលចូល ខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ១៥:១៩នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តតំបន់អភិវឌ្ឍន៍ភ្នំឆត្រ ចំនួន ២គ្រាប់ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៥:៤១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលដែន អធិបតេយ្យកម្ពុជា។
Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continued their armed aggression on Cambodia, in the 5th Military Region from 12:00a.m. to 05:00p.m., December 15, 2025:
- At 01:30 a.m., the Thai military used drones to bombard in the area of Boeung Trakoun.
- At 06:55 a.m., the Thai military started shelling into the area of Prey Chan.
- At 07:00 a.m., the Thai military started shelling into the area of Chouk Chey Village.
- At 07:00 a.m., the Thai military started firing artillery into the area of O' Phlok Damrey.
- At 07:15 a.m., the Thai military started firing artillery into the area of Tmar Dar Commune, Veal Veng District, Pursat Province.
- At 07:44 a.m., the Thai military flew bomb attached drones into the area of Chey Chomneas checkpoint.
- At 09:02 a.m., the Thai military deployed bombing drones into the area of Prey Chan.
- At 9:52 a.m., the Thai military continued to shell into the area of Chouk Chey Village.
- At 10:10 a.m., the Thai military shelled into the area of Boeung Trakoun.
- At 11:28 a.m., the Thai military deployed F-16 fighter jet to drop 2 bombs in the area of Paoy Samraong Village, Preah Netr Preah Commune, Preah Netr Preah District, Banteay Meanchey Province.
- At 11:32 a.m., the Thai military deployed F-16 fighter jet to fly over the area of O Bei Chon commune and Boeung Trakoun area.
- At 12:06 p.m., the Thai military used reconnaissance drones to monitor the situation in the area of Chouk Chey village.
- At 12:56 p.m., the Thai military used drone to spray a large amount toxic gas in the area of Sangkum Thmei village and Ek Pheap village ,Thmar Da commune, Veal Veng district, Pursat province.
- At 06:55 a.m., the Thai military shelled into the area of Prey Chan village.
- At 03:14 p.m., the Thai infantry supported by tanks attempted to infiltrate into the area of Chouk Chey Village.
- At 03:19 p.m., the Thai military shelled 2 rounds into Phnom Chat development area, Kdeb Thmar Village, Kouk Romiet Commune, Thmar Pouk District Banteay Meanchey Province.
- At 03:41 p.m., the Thai military deployed F-16 fighter jet to violate Cambodian airspace.
បទវិភាគ ហេតុអ្វីសៀមប្រឹងប្រែងបើកប្រតិបត្តិការសឹកវាយដោយដ្រូន កាំភ្លើងធំ យន្តហោះចម្បាំង? មូលហេតុធំៗមានដូចជា (១) ដណ្តើមយករថក្រោះ រថពាសដែកដែលស្ថិតនៅលើទឹកដីកម្ពុជា ជៀសវាងផ្លូវច្បាប់ថា ជាអំពើរឈ្លានពានទឹកដីកម្ពុជា (ទី២) ដោយសារ រដ្ឋាភិបាលថៃ និង រដ្ឋាភិបាលគេកំណត់ ខ្មោចជា កូតា ដូចជា សង្រ្គាមខែ កក្កដា ២០២៥ កន្លងទៅ គេឲ្យជាកូតា ៣០ ម៉ឺននាក់/ខេត្ត សម្រាប់ទាហាន តែគេផ្សាយថា ៣០ ម៉ឺនដុល្លា/១ ខ្មោចទាហាន ដូច្នេះគេចំណាយ ១៥ ខ្មោច។ យើងសួរទៅវិញថា ខេត្តទាំងអស់មាន ៧៦ ខេត្ត ដែលត្រូវបញ្ជូនទាហានមកច្បាំងនៅព្រំដែន ងាប់ ១៥ នាក់ អីចឹង ៣ ខេត្តងាប់ ១នាក់ ? !! ដូច្នេះ បានជាយើងសន្ធិដ្ឋានថា គឺជា កូតា ដែលទាហាន ងាប់ក្នុងខេត្ត ១ បានចំនួន ៣០ ម៉ឺនដុល្លា ដែលវាទាហានឲ្យ គ្រួសារខ្មោចប្រឹងប្រមូលខ្មោច ដើម្បីទៅ បែងចែកលុយុ តាមចំនួនហ្នឹង។
WWC News 36m · 🚨 ចាប់ពីម៉ោង 7:10នាទីព្រឹក ទ័ពសៀម 🇹🇭 បន្តបាញ់កាំភ្លើងធំ និងដ្រូនពាំក្បាលគ្រាប់ ចូល «អូរភ្លុកដំរី និងអគារកាស៊ីណូ នៅច្រកជ័យជំនះ» សរុប16គ្រាប់ យើង 🇰🇭 កំពុងបាញ់តបត‼️15/12/2025
Thmey Thmey នៅមុននេះ យោធាថៃ បានប្រើប្រាស់យន្តហោះ F-16 ទម្លាក់ ២គ្រាប់ នៅភូមិសាស្ត្រ ស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។ ប្រភព៖ក្រសួងការពារជាតិ
Koh Santepheap Daily 52m · យោធាថៃប្រើប្រាស់ យន្តហោះ F-16 ទម្លាក់គ្រាប់នៅព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងការពារជាតិបានប្រកាសថា យោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ -ម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។ -ម៉ោង១០:១១នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។
Bron Sambor 1h · តំបន់ជនស៊ីវិលកម្ពុជារស់នៅជាច្រើន នៅក្នុងសង្កាត់ កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវបានបំផ្លាញ ដោយសារគ្រាប់ផ្លោង របស់ ទាហានថៃ ។ Many Cambodian civilian areas in Kon Kriel commune, Samrong city, Oddar Meanchey province were destroyed by shells fired by Thai soldiers on .
Khan Chansophal TV Live Show 15m · ទ័ពសុរិន្ទលួចរត់ចោលជួរ១ក្រុមគ្នាជាង ៩នាក់ តែ ត្រូវក្រុម sniper ខ្លួន ដាក់ពីក្រោយ ដោយចោទថា ក្បត់សមរភូមិ 🥺 ម្សិលម្ងៃរុញគ្នាឲ្យឡើងភ្នំទ្រព្យ រួចប្រើ105មម ទម្លាក់ផ្តាច់ផ្លូវ ចុងក្រោយBMយើងហោះទៅ!ខ្ចប់
Smeyy is with Smeyy Smeyy. 22m · 🚨*អបអរសាទរ 🥰👏🏻មេទ័ពផ្កាយ២សៀ.ម 🇹🇭 ឈ្មោះ ផាត់ណានវីត ស្រ៊ីប៊ុនរឿង ( พลตรี วีระยุทธ รักศิลป์ เป็น แม่ทัพภาคที่2) ងា.ប់នៅលើឡាន ខ្មោចវាមើលមិនយល់តែម្តង វីរកងទ័ពដ៏អង់អាចក្លាហានយើង 🇰🇭 ផ្លោងចំៗតែម្តង បារមីមេទ័ពអង្គរ ជួយតម្រង់ធ្នូជ័
Keota Farm 1m · នគរបាលចាប់ខ្លួនចារកម្មអោយការទៅសៀម ទម្លាក់គ្រាប់ ផ្តាច់ស្ពាន ចុងកាល-ស្រីស្នំ មុននេះបន្តិច👇
Veng Sambo 4m · សូមបងប្អូន កុំជឿការផ្សាយរបស់ព័ត៌មានថៃ ថាកាន់កាប់ប្រាសាទតាក្របី។ គឺមិនពិតទេ កងកម្លាំងទ័ពយើងបន្តគ្រប់គ្រងយ៉ាងរឹងមាំណាស់!
ក្រសួងការពារជាតិ 2h · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ -ម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។ -ម៉ោង១០:១១នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។
Thmey Thmey 21m · ភៀសខ្លួនចេញពីផ្ទះម្តងហើយ ពេលនេះ ពួកគាត់ត្រូវភៀសខ្លួនចេញពីជំរុំភៀសសឹកទៀត! ទិដ្ឋភាពពលរដ្ឋភៀសសឹកចេញពីជំរុំក្នុងស្រុកស្រីស្នំ ក្រោយយោធាឈ្លានពានថៃ ប្រើ F-16 ទម្លាក់គ្រាប់បែកនៅក្បែរនោះ នាព្រឹកថ្ងៃទី១៥ ខែធ្នូ។ រូបថត៖ ខឹម សុវណ្ណារ៉ា/AKP
Cambodia Express News
តាំងពីទៀបភ្លឺ រហូតដល់ ម៉ោង ៩:១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូនេះ ទាហានថៃ បន្តឈ្លានពានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ , អូរស្មាច់ , ប្រាសាទខ្នារ និងតំបន់ជាច្រើនទៀត !
ក្រសួងការពារជាតិកម្ពុជា ÷ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ អំពីកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៩:១៨នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។
- ម៉ោង ៤:៣០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូរស្មាច់។
- ម៉ោង ៤:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទខ្នារ។
- ម៉ោង ៥:៤០នាទី យោធាថៃបានចល័តរថក្រោះ នៅភូមិសាស្ត្រជប់អង្គុញ និងបានបាញ់ផ្លោង ចូលភូមិសាស្ត្រប្រាសាទតាមាន់ធំ។
- ម៉ោង ៥:៤៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។
- ម៉ោង ៥:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របី។
- ម៉ោង ៧:៣៥នាទី យោធាថៃបានបាញ់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រក្រុងសំរោង តំបន់ប្រជាពលស៊ីវិល។
- ចាប់ពីវេលាម៉ោង ៧:៣៥នាទីព្រឹក មកដល់ត្រឹមវេលាម៉ោង ៨:៣០នាទីព្រឹកនេះ យោធាថៃបានបន្ត បាញ់ផ្លោងចូលតំបន់អានសេះ និងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំ គ្រាប់បែកចង្កោម ដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំង នៅភូមិសាស្រ្តប្រាសាទតាមាន់ ប្រាសាទតាមក្របី និងប្រាសាទខ្នារ។
- ម៉ោង ៩:១៨នាទី យោធាថៃចាប់ផ្តើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕ ពិសិដ្ឋ CEN
ស៊ន សុភក្រ្ត-Sorn Sopheak 44m · ប្រាសាទតាក្របី កម្លាំងយើង នៅឈរយ៉ាងរឹងមាំ។ ពួកវាបុកទម្លុះមកមិនរួចទេ។ កាសែតពួកវា កំពុងចុះផ្សាយប្រឌិត និងក្លែងក្លាយ។
ហ៊ុល ម៉ារ៉ា is with Hul Mara.សៀ/មវាប្រឹងវៃប៉ុន្មានថ្ងៃនេះដេីម្បីយកប្រាសាទតាក្របី.ខ្នាបង្អួតប្រ/ជវាដូចវាប្រកាសមុនសង្គ្រាមតែមិនសំរេចឥលូវវាបង្កេីតAIបោកប្រ/ជ
Post Khmer 1h · ក្រសួងការពារជាតិបញ្ជាក់ថា យន្តហោះ F-16 របស់ថៃ បានទម្លាក់គ្រាប់បែក ២ គ្រាប់ នៅស្ពានអូជីក ក្បែរជំរុំជនភៀសសឹកក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាបនៅម៉ោងជាង ១០ព្រឹកនេះ ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធគយលើថៃ និងកម្ពុជា បើមិនព្រមឈប់បាញ់គ្នា។
Fresh News
BREAKING: ប្រាសាទតាក្របី កងកម្លាំងកម្ពុជា កំពុងឈរជើងគ្រប់គ្រងយ៉ាងរឹងមាំបំផុត, សូមកុំជឿតាមការព័ត៌មានប្រឌិតរបស់សារព័ត៌មានថៃ
(ព្រំដែន)៖ រហូតមកទល់ម៉ោង១ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិប្រាសាទតាក្របី ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺកងកម្លាំងប្រដាប់អាវុធកម្ពុជា កំពុងបន្តឈរជើងគ្រប់គ្រងយ៉ាងរឹងមាំបំផុត បើទោះបីយោធាថៃ ប្រឹងបាញ់សង្គ្រប់ប៉ុនប៉ង់ដណ្ដើមយកយ៉ាងណាក៏មិនអាចទៅរួចនោះទេ។
តំបន់ប្រាសាទតាក្របី យោធាថៃបានវាយសង្គ្រប់ និងបុកខ្លាំងតាំងពីថ្ងៃផ្ទុះអាវុធដំបូងមកម្ល៉េះ ដោយមួយថ្ងៃជិត១០ដង តែមិនអាចទម្លុះកំពែងការពារដ៏រឹងមាំរបស់កងកម្លាំងកម្ពុជាបានឡើយ។
ក្នុងន័យនេះ សូមប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជឿជាក់លើភាពអង់អាចក្លាហាន និងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការប្រយុទ្ធទប់ទល់ប្រឆាំងការឈ្លានពានពីយោធាថៃ។ សូមប្រជាពលរដ្ឋកុំជឿ តាមការផ្សាយព័ត៌មានប្រឌិតរបស់សារព័ត៌មានថៃឲ្យសោះ។
ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី កងកម្លាំងកម្ពុជាបានបាញ់តបតជាមួយអាវុធធន់ធ្ងន់ (BM21) ស្រោចទៅលើយោធាថៃយ៉ាងចាស់ដៃ ដែលធ្វើឲ្យពួកគេមិនអាចរុលចូលមកកាន់កាប់ប្រាសាទតាក្របី និងតំបន់សំខាន់ៗជាច្រើនទៀតរបស់កម្ពុជាបានឡើយ៕
Khaosod English 59m · BREAKING: Recapture of Ta Kwai Temple successful The Army Military Force FB page reports on Monday that: "Thai troops have successfully recaptured Ta Kwai Temple and have raised the Thai national flag over the area. The next objective is to seize Hill 350. Thai–Cambodian border." Note: Khaosod English cannot independently verify the facts as of press time Monday.
Khaosod English 1h · BREAKING: Recapture of Ta Kwai Temple successful The Army Military Force FB page reports on Monday that: "Thai troops have successfully recaptured Ta Kwai Temple and have raised the Thai national flag over the area. The next objective is to seize Hill 350. Thai–Cambodian border." Note: Khaosod English cannot independently verify the facts as of press time Monday. #ThailandCambodia #ไทยกัมพูชา
Sony Sin 9m · ក្រោយសៀមប្រកាសបិទលំហសមុទ្រ សារព័ត៌មានវៀតណាម បានផ្សាយថា ទ័ពជើងទឹកវៀតណាមត្រៀមលក្ខណៈប្រុងជើងការខ្ពស់ ប្រសិនបើសៀមហ៊ានរំលោភដែនសមុទ្រអន្តរជាតិ និងប៉ះពាល់ផលប្រយោជន៏វៀតណាម !
ហ៊ុល ម៉ារ៉ា is with Hul Mara. 35m · ម៉ោង១២:៥៦នាទីយោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា.ក្រសួងការពារជាតិ
ស៊ន សុភក្រ្ត-Sorn Sopheak 3m · សមរភូមិមុំបី ខេត្តព្រះវិហារ ស្ងប់ស្ងាត់តាំងពីព្រឹក! ប៉ុន្មានថ្ងៃ ពួកវាបុកវ៉ៃខ្លាំង គ្រប់អាវុធទាំងអស់!
អត្រាប្តូរប្រាក់ប្រចាំថ្ងៃ · មង្គល សិរី · 4h · ថ្ងៃនេះសត្រូវបានបញ្ជូនសព្វាវុធបន្ថែមទៀតដើម្បីច្បាំងយកទឹកដីខ្មែរយើង។ យុទ្ធោករណ៍របស់វាជាច្រើនត្រូវយុទ្ធមិត្តយើងកំទេចនិងរឹបអូស។ ក្នុងពេលប្រជាជនទូទាំងពិភពលោកកំពុងរៀបចំ អបអរសាទរឆ្នាំថ្មីឆ្នាំសកល ពួកខ្មាំងសៀមឈ្លានពានវាមិនឱ្យសន្តិភាពមកយើងឡើយ។ ដូច្នេះហើយពេលអ្នករស់នៅស្រណុកសុខស្រួល ចូរបងប្អូនកុំភ្លេចគុណុបការៈដ៏វិសេសថ្លៃថ្លាមហិមា របស់វរៈយុទ្ធជនសមរភូមិមុខនៃយើងដែលកំពុងប្រយុទ្ធតតាំងនឹងខ្មាំងឈ្លានពាន ក្រោមការដឹកនាំ ប្រយុទ្ធដោយផ្ទាល់ពីសម្ដេចពុក
TFA Khmer 5m · ក្រសួងការពារជាតិកម្ពុជាអះអាងថា យោធាថៃប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ២គ្រាប់ លើ ភូមិ ប៉ោយសំរោង ឃុំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅម៉ោង ១១:២៨នាទីថ្ងៃទី១៥ ធ្នូ ។ រូបភាពពីកងទ័ពជើងទឹកថៃ
⛔️វាបានសារភាពប្រាប់ថា ទទួលបានលុយ២មុឺនដុល្លាតែគេឲ្យបាន ២៥០០ ដុល្លារចាយសិន !រាយការណ៍ឲ្យត្រូវពង់ BM5000$ /ក្នុង១គ្រឿងនេះបើតាមសម្តីសារភាព ពិតជាថោកទាបណាស់🤬👇
🚨ជនក្បត់ជាតិ លួចចុច GPS អោយចោរសៀម។ សមត្ថកិច្ចកំពុងាមចាប់ខ្លួន។ បេីបងប្អូនយេីងស្គាល់តាមភិនភាគខាងក្រោមត្រូវចាប់ឃាត់ខ្លួនភ្លាម💪រូបថត👇
Neth Pheaktra 4h · The number of civilians killed by Thailand’s armed aggressive attacks has risen to 12, with 74 injured. The number of displaced civilians has increased to more than 400,000 people.
Khan Chansophal TV Live Show 13m · ពត៍មានពីក្នុង ភាគីថៃស្លាប់នាយរងសេនាធិការ ( ផ្កាយបីបំរុង ) អគ្គបញ្ជាការ១នាក់ , ខត្តមសេនីយ៍, វរ:សេនីយ៍ និងនាយទាហ៊ានរាប់សិបនាក់ ដោយមិនគិតនាយទាហ៊ានរងនិងពលទាហ៊ានប្រមាណ ២.០០០ នាក់ទៀត !
Thai Enquirer 1d · Thai Army Reports Ongoing Border Fighting, Seizure of Cambodian Positions The 2nd Army Area Command said Thai forces have made gains in several areas along the Thailand–Cambodia border, while fighting continues in other sectors, according to a situation update issued at 1100 hours on Dec 13. Thai troops have secured positions at Sam Tae and Hill 677 in the Chong An Ma area, though operations there are still ongoing. In the Khana area, three objectives have been seized, with clearance operations continuing in remaining locations. Heavy fighting is continuing in the Ta Kwai area, while sporadic engagements have been reported elsewhere along the border. The army said the overall situation remains under control despite Cambodian forces attempting to use artillery and BM-21 multiple rocket launchers against Thai operational bases. From seized Cambodian positions at Sam Tae and Hill 677, Thai forces recovered weapons, ammunition and equipment, including RPG systems, more than 11,000 rounds of ammunition, radios, mobile phones and a Cambodian operational logbook. The army said captured records and devices contain information related to the emplacement of landmines and improvised explosive devices. Suspected sites are currently being secured by Thai units to allow specialist verification, with further updates to follow.
BVTV plus news 1h · វីរកងទ័ពកម្ពុជា ប្រាសាទតាក្របី គឺកងទ័ពយើង នៅគ្រប់គ្រងមួយរយភាគរយ បានយ៉ាងរឹងមាំ មិនដូចការផ្សាយរបស់កាសែតថៃនោះទេ
Feed posts Thmey Thmey 13m · បើតាមក្រសួងការបរទេសម៉ាឡេស៊ី ថៃជាអ្នកស្នើសុំពន្យារពេលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយកាលបរិច្ឆេទថ្មីគឺនៅថ្ងៃទី២២ ខែធ្នូ។ ប្រភព៖ Reuters
Feed posts Thmey Thmey 13m · បើតាមក្រសួងការបរទេសម៉ាឡេស៊ី ថៃជាអ្នកស្នើសុំពន្យារពេលកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយកាលបរិច្ឆេទថ្មីគឺនៅថ្ងៃទី២២ ខែធ្នូ។ ប្រភព៖ Reuters
BVTV plus news 4m · បើបងប្អូនពិតជាស្រឡាញ់ជាតិ សូមស្ដាប់ព័ត៌មានជាតិរបស់យើង ដែលមានក្រសួងការពារជាតិ និងក្រសួងព័ត៌មាន សូមកុំស្ដាប់ការផ្សព្វផ្សាយរបស់ថៃព្រោះជាព័ត៌មានបំភ្លៃបំផ្លើសនិងបញ្ឆេះកំហឹងទេ
Smeyy is with Smeyy Smeyy. 16m · 🚨*សរសេរខ្មែរចង់ច្បាស់ៗ ជាងខ្មែរយើងទៅទៀត គ្មានខុសអក្ខរាវិរុទ្ធមួយពាក្យណាទេ ពេលពិនិត្យមើល សុទ្ធតែពួកអាសៀ.ម បន្លំខ្លួន ដូច្នេះ បើមើលការសរសេរ ដែលចេញមកមិនទំនង បងប្អូន Block វាចោលទៅ៕
Prak Vanda 1h · ១៥ ធ្នូ ២០២៥ ចាប់ពីម៉ោង១០:២០នាទី រហូតដល់ម៉ោងនេះ យោធាថៃប្រើយន្តហោះទម្លាក់គ្រាប់បែក កាំភ្លើងធំបាញ់ផ្លោង និងរថក្រោះបាញ់បំបុក ថ្មដូន ប្រាសាទតាមាន់ និងជប់គគីរ។ ប្រភព ៖ ការពារជាតិ
Thmey Thmey 1h · ម្តងហើយម្តងទៀត! ក្រសួងការពារជាតិអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយនូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមជាដាច់ខាត។
ថេង សាវឿន-Theng Savoeun
10h
·
វិភាគ: ៧ ចំណុចអំពីកងទ័ពកម្ពុជា-ថៃក្នុងសង្គ្រាម ៨ ថ្ងៃ/Analysis: Seven Points on the Cambodian–Thai Armies in the 8-Day War
----English Bello ——
កំណត់ចំណាំ៖ អត្ថបទនេះមិនមានបំណងបង្ហាញយុទ្ធសាស្ត្ររបស់កងទ័ពកម្ពុជា។ គោលបំណងគឺដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា មិនត្រូវវង្វេង ធ្លាក់ចិត្ត ឬច្របូកច្របល់ពីព័ត៌មានសង្គ្រាម និងយុទ្ធសាស្ត្រព័ត៌មានដែលកងទ័ពថៃប្រើ ដើម្បីវាយប្រហារទឹកចិត្ត និងបំបែកសាមគ្គីភាពក្នុងសង្គម។
សង្គ្រាម ៨ ថ្ងៃនៅព្រំដែនកម្ពុជា-ថៃ បានបង្ហាញភាពខុសគ្នាច្បាស់ពីសមត្ថភាព និងយុទ្ធសាស្ត្ររបស់កងទ័ពទាំងពីរ។ ការវិភាគលទ្ធផល និងការប្រយុទ្ធបង្ហាញថា កងទ័ពកម្ពុជា ប្រើកម្លាំងបានយ៉ាងមានប្រសិទ្ធភាព ខណៈកងទ័ពថៃ, គឺជាកងទ័ពឈ្លានពាន, ត្រូវរងការខូចខាតធ្ងន់ធ្ងរ។
1. ការខូចខាត និងស្លាប់: កងទ័ពថៃគឺជាកងទ័ពឈ្លានពាន និងប្រើកម្លាំងធំ ត្រូវស្លាប់ និងរងរបួសច្រើន។ ពួកគេមិនអាចរក្សាទីតាំងលើទឹកដីបានយូរ ដោយកម្លាំងប្រយុទ្ធ និងយុទ្ធសាស្ត្រកម្ពុជាដែលត្រូវរៀបចំជាមុន បង្កការវាយប្រហារយ៉ាងមានប្រសិទ្ធភាព រួមទាំងការវាយតាមជាន់ខ្ពស់ដោយកងទ័ពថ្មើរជើង និងអាវុធធុនធ្ងន់ឆ្ងាយ។
2. ការផ្គត់ផ្គង់ និងស្តង់ដារ: កងទ័ពថៃធ្វើដំណើរឆ្ងាយ ជាមួយផ្គត់ផ្គង់អាហារ និងគ្រឿងសមត្ថភាពតិចតួច, មិនមានលេណដ្ឋានគ្រប់គ្រាន់ និងការពារផ្ទាល់ខ្លួនមិនគ្រប់គ្រាន់។ ខណៈកងទ័ពកម្ពុជា ត្រៀមខ្លួនយ៉ាងល្អ មានអាវុធធុនធ្ងន់ ស្បៀងទាន់ពេល និងលេនដ្ឋានគ្រប់គ្រាន់, ក្រោមការគ្រប់គ្រងយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាព។
3. ភាពចម្លែកនៃកងទ័ពថៃ: កងទ័ពថៃមិនអាចស្នាក់នៅលើទឹកដីបានយូរ។ ពួកគេចង់បង្ហាញក្លាហាន និងថតវីដេអូបង្ហោះសម្រាប់ប្រជាជន ប៉ុន្តែពេលវាយប្រហារត្រូវរងការបុកយ៉ាងខ្លាំង និងការវាយប្រហារយ៉ាងមានប្រសិទ្ធភាពពីកងទ័ពកម្ពុជា, លទ្ធផល គឺស្លាប់ និងរបួសច្រើន។
4. ភូមិសាស្រ្ត និងយុទ្ធសាស្ត្រ: កងទ័ពថៃមិនស្គាល់ភូមិសាស្រ្ត និងមិនអាចប្រើយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាព។ ខណៈកងទ័ពកម្ពុជា អាចប្រើអំណាចភូមិសាស្រ្ត ដើម្បីបង្កការពារ និងវាយប្រហារយុទ្ធសាស្ត្រយ៉ាងមានគោលការណ៍, ដោយចាប់ផ្តើមពីការតម្រង់ទិស បំបែកកងទ័ពថៃ និងវាយប្រហារយ៉ាងមានប្រសិទ្ធភាព។
5. បទពិសោធន៍សង្គ្រាម: កងទ័ពកម្ពុជាមានបទពិសោធន៍យូរឆ្នាំក្នុងការប្រយុទ្ធ និងយុទ្ធសាស្ត្រ ខណៈកងទ័ពថៃ មិនដែលទទួលបទពិសោធន៍សង្គ្រាមជាក់ស្តែង, ផ្អែកតែលើទ្រឹស្តី និងកម្លាំងបែបឆាប់រងផលប៉ះពាល់។
6. ទម្លាប់ និងការបង្អូតសាច់ដុំ: កងទ័ពថៃ មានទម្លាប់បង្អូតសាច់ដុំ និងបង្ហាញក្លាហាន ខណៈកងទ័ពកម្ពុជា មិនបង្អូត តែប្រើយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ មានការវិភាគ និងត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្កការខូចខាតដល់កងទ័ពថៃដោយផ្ទាល់។
7. មេដឹកនាំ: មេដឹកនាំថៃ ច្រលោតក្នុងការគ្រប់គ្រង គិតតែកំណើតផលប្រយោជន៍សេដ្ឋកិច្ច និងបង្ហាញក្លាហានដោយអារម្មណ៍ មិនយកចិត្តទុកដាក់ទៅលើភាពជាក់ស្តែងនៃសង្គ្រាមនិងការពារជាតិ។ ខណៈមេដឹកនាំកម្ពុជា មានបទពិសោធន៍យូរឆ្នាំ ប្រើបច្ចេកទេសស្របភូមិសាស្រ្ត, មានភាពអត់ធ្មត់ខ្ពស់, សម្រេចចិត្តយ៉ាងច្បាស់ និងបង្កសាមគ្គីភាពជាមួយពលរដ្ឋ, ដែលជាកត្តាសំខាន់ក្នុងការពារជាតិ និងរក្សាវប្បធម៌ និងអរិយធម៌ចាស់បំផុតក្នុងតំបន់។
សេចក្តីសន្និដ្ឋាន: សង្គ្រាម ៨ ថ្ងៃបង្ហាញភាពខុសគ្នាច្បាស់ពីសមត្ថភាព, ការត្រៀមខ្លួន, បទពិសោធន៍ និងការដឹកនាំ។ កងទ័ពកម្ពុជា ប្រើអាវុធ, អំណាចភូមិសាស្រ្ត, វិធីសាស្ត្រ និងការដឹកនាំយ៉ាងមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យកងទ័ពថៃបាត់បង់សមត្ថភាព, ស្លាប់ និងរងរបួសច្រើន, បង្ហាញថា ការត្រៀមខ្លួន, ភូមិសាស្រ្ត, បទពិសោធន៍ និងការដឹកនាំ ជាផ្នែកសំខាន់ក្នុងការពារជាតិ។
Analysis: Seven Points on the Cambodian–Thai Armies in the 8-Day War
⸻
Note: This article is not intended to present the military strategies of the Cambodian Armed Forces. Its true purpose is to help Cambodian citizens avoid being misled, discouraged, or confused by war-related information and by the information warfare strategies used by the Thai military to attack morale and divide social unity.
The eight-day war along the Cambodian–Thai border clearly revealed differences in capabilities and strategies between the two armies. An analysis of the outcomes and the fighting indicates that the Cambodian Armed Forces used their strength effectively, while the Thai army, described as the invading force, suffered heavy losses.
1. Losses and casualties: The Thai army, acting as an invading force and deploying large numbers of troops, suffered many deaths and injuries. They were unable to hold positions on the ground for long due to Cambodia’s well-prepared combat forces and strategies, which carried out effective attacks, including coordinated operations by infantry and long-range heavy weapons.
2. Logistics and standards:Thai troops advanced over long distances with limited food supplies and equipment, lacked adequate trenches, and had insufficient personal protection. In contrast, the Cambodian army was well prepared, equipped with heavy weapons, timely supplies, and sufficient defensive positions, all under effective strategic command.
3. Weaknesses of the Thai army: Thai forces could not remain on the ground for extended periods. They sought to display bravado and record videos for public release, but when confronted, they were hit hard by effective Cambodian counterattacks, resulting in significant casualties.
4. Geography and strategy: The Thai army lacked familiarity with the terrain and failed to apply effective strategies. Meanwhile, the Cambodian army used geographic advantages to establish defenses and conduct principled, strategic attacks—beginning with orientation, dividing Thai forces, and striking them effectively.
5. War experience: The Cambodian army has many years of real combat and strategic experience, whereas the Thai army lacks direct wartime experience and relies largely on theory and force structures that are vulnerable in practice.
6. Behavior and displays of force: The Thai army tends to show off strength and bravado, while the Cambodian army avoids displays and instead applies clear strategies, careful analysis, and thorough preparation to directly inflict damage on Thai forces.
7. Leadership: Thai leadership is described as wavering in command, focused on economic interests and emotional displays of bravado, while neglecting the realities of war and national defense. In contrast, Cambodian leadership is portrayed as experienced, applying terrain-appropriate techniques, demonstrating high patience, making clear decisions, and fostering unity with the people—key factors in national defense and in preserving the region’s oldest culture and civilization.
Conclusion: The eight-day war highlights clear differences in capability, preparedness, experience, and leadership. The Cambodian Armed Forces effectively used weapons, geographic advantages, methods, and leadership to degrade Thai military capability, causing significant deaths and injuries. This demonstrates that preparedness, terrain, experience, and leadership are crucial components of national defense.
ក្រសួងការពារជាតិ 1h · សេចក្តីអំពាវនាវ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
BVTV plus news 5h · ចំណុចថៃវ៉ៃថ្ងៃនេះតាក្របី ថ្មដូន តាមាន់ធំ ប្រាសាទខ្នារ ជប់អង្គុញ ក្រុងសំរោង អូរស្មាច់ អានសេះ ថ្មដា បឹងត្រកួន ព្រៃចាន់ ព្រះវិហារ
Khemrin Kim 1h · យន្តហោះចម្បាំងចោរសៀម កំពុងតាមរកទីតាំងយោធានិងមេបញ្ជាការកងទ័ព! សូមបងប្អូនកុំបង្ហោះរូបភាពឬវីដេអូអ្វីដែលទាក់ទងនឹងកងទ័ព!
HUN POV ម៉ៅការសាងសង់ស្ថានីយ៍ប្រេងនិងហ្គាស25ខេត្តក្រុង
កំណត់ត្រា យោធាថៃប្រើ F-16 ទម្លាក់គ្រាប់បែកឈ្លានពានមកលើកម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ០៨:១៥ – ថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់ ១ គ្រាប់ នៅភូមិសាស្រ្ត ភូមិឯកភាព, ឃុំថ្មដារ, ស្រុកវាលវែង, ខេត្តពោធិ៍សាត់
- ម៉ោង ០៩:៥២ – យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រ ភូមិព្រៃចាន់
- ម៉ោង ១០:៣៦ – F-16 ទម្លាក់ចំនួន ២ គ្រាប់ នៅភូមិសាស្រ្ត ភូមិថ្មសិន, ឃុំនិមិត្ត, ស្រុកអូរជ្រៅ
- ម៉ោង ១០:៣៨ – F-16 ហោះលើភូមិសាស្រ្ត ឃុំអូរបីជាន់
(ប្រភព÷ក្រសួងការពារជាតិ)
Neth Pheaktra 1h · ប្រជាពលរដ្ឋកំពុងភៀសសឹកចេញពីស្រុកស្រីស្នំ ខេត្តសៀមរាប បន្ទាប់ពីទាហានឈ្លានពានថៃ បានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែក នៅជិតមណ្ឌលភៀសសឹក (ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥)។ រូបថត៖ ខឹម សុវណ្ណារ៉ា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP
Saroeurn Som 48m · ⛔️បន្ទាន់!បញ្ជាក់ជាថ្មីកុំថតនំធំៗយើងកំពុងទៅលក់នំបើឃើញនៅតាមផ្លូវរឺកន្លែងណាក៏ដោយម៉ោង៣ជាងនេះហាមដាច់ខាត ១៥/១២/២៥
Saroeurn Som 57m · ក្រសួងអប់រំ៖ សាលារៀនជាង ១ពាន់កន្លែង ត្រូវបានបិទទ្វារ ប៉ះពាល់សិស្សជិត ២៥ម៉ឺននាក់ ដោយសារការឈ្លានពានរបស់ថៃ!
Saroeurn Som ⛔️ខណៈម៉ោងជាង៣នេះ ពួកវាកំពុងបន្តផ្លោងខ្លាំងនៅសមរភូមិថ្មដា។ កម្លាំងយើង បាញ់តបតទៅវិញយ៉ាងខ្លាំងក្លា។
១៥/១២/២៥
Saroeurn Som 1h · ⛔️ត្រឹមថ្ងៃទី១៥នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន៦ខេត្ត បិទទ្វារសរុប១០៣៩សាលា ប៉ះពាល់សិស្សជាង ២៤ម៉ឺននាក់។ - ក្រសួងអប់រំ ១៥/១២/២៥
The latest wave of displacement follows renewed clashes along the Cambodia–Thailand border which began again on December 7. As artillery and air activity intensified near civilians, authorities ordered evacuations and shut down schools in several border districts. This has forced families, teachers, and students to flee. Across affected provinces, official figures show at least 130,000 students have been unable to attend classes.
The six provinces cover the entire 817km border with Thailand from north to south.
The closures have affected more than 216,000 students and 7,600 teachers.
It’s the same story in Thailand, where the Education Ministry says more than 1,100 schools have been closed. More than 100 have been turned into emergency shelters.
“The safety of our students, teachers, and staff remains our top priority," Thai Education Minister Narumon Pinyosinwat said. "These measures are precautionary and will remain in place until the situation stabilizes."
Thailand Closes About 1,200 Schools at Cambodia Border Amid Border Fighting
The Thai Ministry of Education has ordered the closure of 1,168 schools in provinces along the border with Cambodia, due to escalating fighting between the two countries, the minister said Wednesday.
06 December, 2025
At the same time, 102 schools in safer zones have been repurposed as temporary evacuation centers to shelter people forced to flee high-risk areas.)
Education Minister Prof. Dr. Narumon Pinyosinwat said: “At this point, we have ordered 1,168 educational institutions in border areas to close for safety. At the same time, 102 schools in safe zones have been designated as temporary evacuation centres to accommodate people who have been forced to leave high-risk areas.”
The minister added that vocational-school students are being mobilized to support evacuation efforts, including transporting military supplies and providing food and care to evacuees currently housed in temporary shelters.
The closures come after renewed clashes erupted on December 7 along the Thai–Cambodian border. According to the Thai military, Cambodian forces began shelling Thai positions, which triggered Thai airstrikes on Cambodian military infrastructure in response.
As of this week’s surge in violence, at least seven Cambodian soldiers and five Thai soldiers have reportedly been killed, with heavy civilian displacement.
The closure of schools and conversion of some into shelters reflect the seriousness of the conflict’s spillover into civilian life. Observers warn that the humanitarian and educational impact could be long-lasting if hostilities continue.
Sann Dara
បង រាយការណ៍ផងខាង ស្រុកបវេល រាល់ម៉ោង 8-9យប់មានដ្រូនសេីបការណ៍រាល់ថ្ងៃម្ដង 2ទៅ3គ្រឿង កាលថ្ងៃទី12 ហោះពេលថ្ងៃ និង យប់មុិញ ម៉ោង 2 ជាងមានយន្ដហោះសេីបការហោះ ទទឹងផ្លូវ 57B ពពួកដ្រូនភាគច្រេីនហោះស្របផ្លូវ 57B
Saroeurn Som 2h · ⛔️ម៉ោង១:៣០នាទីនៅទិសឧត្តរ និងព្រះវិហារ គឺនៅបន្តក្តៅសៀមកំពុងសន្ធប់ខ្លាំង និងប្រើគ្រប់មធ្យោបាយដើម្បីដណ្តើមទីតាំងឈរជើង និងយកភ្នំខ្មោច។ យើងបាញ់BM-21 យ៉ាងធ្ងន់ ដើម្បីកំទេចពួកចោរ មិនឲ្យរុលចូល
គ្រូ 21m · ឃើញវីដេអូសួរចម្លើយចារកម្មរួចបងប្រុសជាសមត្ថកិច្ចខឹងចារកម្មនោះហើយស្រែកថា លុយប៉ុណឹងសោះ ម៉េចហែងធ្វើអ៊ីចឹង បងប្អូនអញ(ខ្មែរ)ស្លាប់ច្រើនណាស់ដោយសារហែង ហែងដឹងអត់😢 (ឮហើយទឹកភ្នែកអួលដើមកណាស់)
Bron Sambor 1h · បន្ទាប់ពីថៃ បិទព្រំដែនជាមួយឡាវ ដូចឯកត្តោភាគី និងមានរថយន្ត ដឹកប្រេងឥន្ធនៈ ជាប់ស្ទះ នៅចំណុចព្រំដែន ថៃ-ឡាវ ជាច្រើនគ្រឿង នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥នេះ ក្រុមហ៊ុន PTT ថៃ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថាមិនបាននាំចេញប្រេងឥន្ធនៈណាមួយ មកកាន់ប្រទេសកម្ពុជាឡើយ លើសពីនេះ ក្រុមហ៊ុន PTT បានបន្តគាំទ្រ និងឈរនៅជាមួយទាហាន ប៉ូលីស និងប្រជាពលរដ្ឋ ក្នុងចំណោម ភាពចលាចលតាមបណ្តោយព្រំដែនថៃ-កម្ពុជា។
Chan Born 1m · Shared with Public សភាពការណ៍ព្រំដែន៖ កងទ័ពសៀមបានកំណត់បញ្ជាឲ្យបិទការនាំចេញប្រេង PTT ទៅកាន់ប្រទេសឡាវ ធ្វើឲ្យស្ទះឡានធំៗចំនួន ៨០ គ្រឿង។ កងទ័ពសៀម មានការខឹងសម្បារជាខ្មាំង ជាមួយ ប្រទេសណាក៍ដោយ ដែលគាំទ្រ រដ្ឋាភិបាលថៃ ពីព្រោះ ថៃ និង សៀម កំពុងឈ្លោះគ្នា។ មេដឹកនាំសៀម កងទ័ពសៀម ប្រជាជនសៀម រដ្ឋាភិបាលសៀម ស្តេចសៀម The King of Siamទាមទារឲ្យ ដូរឈ្មោះប្រទេសទៅជា ប្រទេស សៀម ឡើងវិញ to change fromThai-land back to Siam !!
គេហទំព័រសារព័ត៌មានអរគុណសន្តិភាព មុននេះបន្តិចសមរភូមិប្រាសាទតាក្របី ទាហានសៀមវាសម្រុកថ្មើរជើងនិងរថក្រោះ ចូលមក តែត្រូវទ័ពយើងឆ្លើយតប BM-21 ចំគោលដៅល្អណាស់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
Neth Pheaktra 32m · ត្រឹមម៉ោង ២ រសៀលនេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥ នាក់ និងរបួស ៧៣ នាក់។ ជនភៀសសឹកចំនួន ៤០៩ ២៩៣ នាក់
Saroeurn Som 17m · ⛔️ទិសតាក្របីBM-21យើងជាន់ត្រូវប្លង់ល្អណាស់វាសម្រុកចូលមានរថក្រោះនឹងថ្មើរជើងខ្ទិចម៉ត់ម៉ោង៤ជាងនេះ១៥/១២/២៥
Ly Chan Vatey 25m · 🔴មុននេះពីសមរភូមិប្រាសាទក្របី កងកម្លាំងកម្ពុជាយើងប្រាប់មកថា BM យើងផ្លោងចូលចំអង្គុញល្អណាស់ វាសម្រុកចូលមកមានរថក្រោះនឹងថ្មើរជើង លូវដេកស្អាត👏🏻 🇰🇭 ជ័យយោកងទ័ពកម្ពុជា🇰🇭
ស៊ន សុភក្រ្ត-Sorn Sopheak 5h · វាកាន់តែក្រពុលមុខ នៅពេលផែនការ១០ថ្ងៃវាយយកទីតាំង១៧ចំណុចឲ្យបាន តែមិនអាចសំរេចបាន! កងកម្លាំងយើងពិតជារឹងមាំណាស់។ សូមបន់ស្រន់ និងបន្តផ្តល់កម្លាំងចិត្តថែម បងប្អូន។
Yurean-យូរៀន 5h · ថយដៃអ្នកភាសសឹកតិចបងអូនបុកខាងទាហានអោយខ្លាំងសិនបងៗនៅដំបន់ខ្លះមិនទាន់បានដល់ទេអត់បាយ3ថ្ងៃហើយ អ្នកភាសសឹកអត់ខ្វះស្បៀងទេអ្នកជួយតកន្ទុយគ្នាសំខាន់អ្នកចាំការពារយើងសិន
Thmey Thmey 13m · គោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាប៉ុណ្ណោះ មិនដូចភាគីថៃដែលដាក់គោលដៅលើជនស៊ីវិលនោះឡើយ។ -អ្នកនាំពាក្យការពារជាតិ
Fresh News 11m · មហាអំណាចចិន ប្រកាសប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាពប្រទេសទាំងពីរ !
Smeyy is with Smeyy Smeyy. 10m · 🚨*នៅឯសមរភូមិទិសប្រាសាទព្រះវិហារ និងទិសអានសេះ វីរកងទ័ពយើង 🇰🇭 កំពុងតែតស៊ូការពារទឹកដី និងបា.ញ់ផ្លោងបក ទៅពួកអាចោរសៀ.មឈ្លានពាន 🇹🇭 លាន់សន្ធឹកដូចព្រះខ័ឌ្គហនុមាន បំបែកព្រលឹងក្រុងរាពណ៌៕
Thmey Thmey 39m · ត្រឹមម៉ោង ២រសៀលនេះ ជនស៊ីវិលស្លាប់កេីនដល់ ១៥ នាក់ និងរបួស ៧៣ នាក់។ រីឯជនភៀសសឹកកេីនដល់ ៤០៩ ២៩៣ នាក់។ ប្រភព៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
Prak Vanda
ត្រឹមថ្ងៃទី១៥ ធ្នូ ២០២៥ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន៦ខេត្ត បិទទ្វារសរុប ១០៣៩ សាលា ប៉ះពាល់គ្រូបង្រៀន ៩៧៩៧នាក់ សិស្ស ២៤២៨៨១នាក់
ស្ថានភាពវិស័យអប់រំ អំឡុងពេលសង្រ្គាម ថៃ កម្ពុជា ខែធ្នូ ២០២៥
កាល ថ្ងៃទី ០៩ ខែធ្នូ ២០២៥ ប្រទេសកម្ពុជាប្រកាសតួរលេខសាលារៀនបិទ ៥០០ សាលា ចំណែកប្រទេសថៃ ប្រកាសបិទសាលាចំនួន ១២០០ សាលានៅតាមព្រំដែន ដែលថ្ងៃនេះ ១៥ ធ្នូ ឆ្នាំ ២០២៥ ប្រទេសកក្ពុជា ប្រកាសបិទសាលា ១០៤០ សាលារៀន ដូច្នេះ តាមការវិភាគ ប្រទេសថៃ អាចបិទសាសាចំនួន ២,៥២០ សាលា។
ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon 33m · ជាការពិតកងទ័ពខាងភ្នំខ្មោចមិនអោយស្រីអូនដឹកជំនួយទៅជាដាច់ខាតបន្ដែខ្ញុំអោយកូនចៅដែរស្មាត់ដឹកជំនួយជូននៅកន្លែងដែរសុវត្ថិភាពមួយដោយថតរូបទុកមិនបង្ហោះថ្ងៃនេះជោគជ័យ2កន្លែងបាន2កងពល🇰🇭
TFA Khmer 39m · យោធាថៃផ្លោងគ្រាប់បែកធ្វើឱ្យពលរដ្ឋស៊ីវិលកម្ពុជាស្លាប់កើនដល់ ១៥ នាក់ និងរបួស ៧៣នាក់ ខណៈជនភៀសសឹកលើស ៤០ម៉ឺននាក់ គិតត្រឹមម៉ោង២រសៀលថ្ងៃទី១៥ ធ្នូ។ ប្រភពរដ្ឋមន្ត្រីក្រសួងព័ត៌មាន
KPT International 20m · អ្នកនាំពាក្យក្រសួងការបរទេសចិន៖ ចិននឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចលើកស្ទួយការជជែកដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងផ្លូវរបស់ខ្លួន នាំមកនៅសន្តិភាព និងស្តារសន្តិភាពរវាងប្រទេសទាំងពីរ។
Thmey Thmey 4m · ចិនអំពាវនាវឲ្យមានការអត់ធ្មត់បំផុត និងស្នើឲ្យវិធានការគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដែលអំណោយផលដល់បទឈប់បាញ់ ដើម្បីធានាបានការបន្ធូរបន្ថយភាពតានតឹងឲ្យបានឆាប់ក្នុងជម្លោះតាមព្រំដែនកម្ពុជា-ថៃ។ អ្នកនាំពាក្យក្រសួងការបរទេសចិននាសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី១៥ ខែធ្នូ៕
Amra Premium 16m · លើកនេះមហាអំណាច២ អាមេរិក🇺🇸 និង ចិន🇨🇳 ចេញមុខព្រមគ្នាតែម្តង កោះហៅកម្ពុជាថៃ🇰🇭🇹🇭 ចូលតុចចារជាបន្ទាន់ !
By late 2025, Malays formed the majority of Malaysia's population, around 58.2%, with the total population nearing 34.3 million
Myanmar's population in 2025 is projected to be around 54.9 to 55.2 million
Laos's population in 2025 is estimated to be around 7.8 to 7.9 million,
Nhoem Pheakdey 20m · សូមជំរាបជូន! សូមកុំជឿលើការផុសរបស់ទាហានថៃ១នេះ ពួកវាសម្រុកធ្វើវីដេអូនក្លែងក្លាយ ដើម្បីបំបាក់ស្មារតីទ័ពយើង និងចង់ធ្វើឲ្យប្រជាពលរដ្ឋយើងភិតភ័យ សូមកុំចែកចាយបន្ត 🙏គំរូវីដេអូនៅខាងក្រោម👇
Smeyy is with Smeyy Smeyy. 19m · 🚨*សូមចិត្តបងប្អូន ខ្ញុំបង្ហោះព័ត៌មានប៉ុនណា អានប៉ុណ្ណឹងសិនទៅ ខ្ញុំមិនចេះលាក់បាំងអ្វីទេ ទិសសមរភូមិច្រើន តម្រូវឱ្យខ្ញុំបង្ហោះម្តងមួយៗ និងច្បាស់ៗទើបខ្ញុំបង្ហោះ សូមទុកឱ្យខ្ញុំដកដង្ហើមមួយៗផង អ្នកធ្វើមិនដូចអ្នកនិយាយ 🙏🏻
ស៊ន សុភក្រ្ត-Sorn Sopheak 24m · BREAKING: ចាប់ពីម៉ោង៥៖៣០នាទីទាបភ្លឺ មកទល់ម៉ោង៤រសៀល យោធាថៃប្រើអាវុធធន់ធ្ងន់ច្រើនប្រភេទ និងយន្ដហោះ F16 បាញ់សង្គ្រប់គាបសង្កត់នៅប្រាសាទតាមាន់ តែកម្លាំងយើងទប់ទល់ជាប់ និងឈរជើងការពារយ៉ាងរឹងមាំ
Chan Born 1m · Shared with Public ប្រឆាំងពត៍មានក្លែងក្លាយ៖ ថ្ងៃនេះទ័ពសៀមផ្សាយថាពួកគេវាយបានប្រាសាទតាក្របី ជាភាសាខ្មែរ ចំណែកភាសា សៀម គេហៅថា ប្រាសាទតាកួយ/តាខ្វួយ ដើម្បីឲ្យប្រជាជនខ្មែរជឿ ដើម្បីឲ្យប្រជាជនវាជឿ ពួកអ្នកជំនាញខាង Cyber គេបាន បាន យកកាមេរ៉ា ថតលើ ក្រដាស់ មួយសន្លឹក រួច កាត់ Crop យកតែ ថ្ងៃខែ ឆ្នាំ ម៉ោង ទៅដាក់់លើ រូបថត ធ្វើបែបនេះ ប្រជាជនទូទៅប្រាកដជា ជឿ។ តាមពិត ប្រាសាទនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ កងទ័ពខ្មែរ...ខ្ញុំដឹងថា បងប្អូនជឿជាក់លើសមត្ថភាពកងទ័ព តែបងប្អូននៅ មន្ទិលអាចថា ១០% ដូច្នេះ ការពន្យល់ខាងលើ គឺជារបៀប បច្ចេកទេសវិភាគរូបថត !!!
ហ៊ុល ម៉ារ៉ា is with Hul Mara. 32m · F-16អាមេរិកព្រលះស្ពានចិនមួយ ឥលូវចិនចេញមកប្រកាសអោយឈប់ សួរថាអាសៀ/មស្តាប់អត់ អាមេរិកវាមិនស្តាប់ផង ហុឺ
Saroeurn Som 8m · ⛔️បន្ទាប់ពី ថៃ បាញ់ផ្លោងគ្រាប់ជាច្រើនគ្រាប់មិនបានលទ្ធផល នៅវេលាម៉ោង 5៖43នាទីល្ងាចនេះ ទ័ពថៃ បានប្រើប្រាស់ការបាញ់ថ្នាំពុល ដាក់មកលើទឹកដីកម្ពុជាយ៉ាងច្រើននៅតំបន់ ភូមិព្រៃចាន់ ភូមិជោគជ័យ ១៥/១២/២៥
Raksmey Love 6m · គិតត្រឹមម៉ោង5.48 ទី15ធ្នូថៃបានផ្លោងគ្រាប់ចូលយ៉ាងច្រើនចូលព្រៃចាន់បឹងត្រកួនអូបីជាន់តែវាចូលមិនបានឥឡូវវាបាញ់ផ្សែងពុលម្តងពិតជាថោកទាប់ថៃ
១៥.១២.២០២៥ ភ្នំទ្រព្យ,តាថាវ,ផ្ទះក្រហម,ចាកកញ្ជ្រែង គឺកងកម្លាំងខ្មែរយើងកាន់កាប់ ១០០% សូមវីរកងទ័ពទទួលបានជ័យជម្នះលើពួកចោរសៀមគ្រប់ទិសទី
Town News 40m · សម្ភារសឹកទំនើបមិនប្រាកដថាជោគជ័យនៅលើសមរភូមិនោះទេ តែផ្ទុយទៅវិញ ទឹកចិត្តកងទ័ពវិញទេ ដែលធ្វើឱ្យជោគជ័យនៅលើសមរភូមិ!
Military Cambodia 37m · វាបោកបានតែប្រជាជនវាទេ (តែក៏មានខ្មែរមួយចំនួនជឿវាដែរ) ប្រាសាទតាក្របី វាបាញ់ឡើងរាបចង់ដល់ដីហើយតែពេលវា Post រូបដោតទង់ជាតិប្រាសាទនៅឡើងល្អ គិតទៅពួក អានេវ ពិនមែន😃
Military Cambodia 37m · វាបោកបានតែប្រជាជនវាទេ (តែក៏មានខ្មែរមួយចំនួនជឿវាដែរ) ប្រាសាទតាក្របី វាបាញ់ឡើងរាបចង់ដល់ដីហើយតែពេលវា Post រូបដោតទង់ជាតិប្រាសាទនៅឡើងល្អ គិតទៅពួក អានេវ ពិនមែន😃
ថេង សាវឿន-Theng Savoeun 3m · ព័ត៌មានជួរមុខប្រាសាទតាក្របីមិនមានកំពូលសល់តែខឿន ខណៈកងទ័ពកម្ពុជាឈរជើងរឹងមាំ! ១៥-១២-២០២៥
Thmey Thmey 3h · ខ្មែរអ៉ីស្លាមនៅក្រុងសៀមរាប កំពុងរៀបចំស្បៀងអាហារសម្រាប់កងទ័ពជួរមុខ សៀមរាប៖ ក្នុងស្មារតីជាតិតែមួយ សាសនិកអ៉ីស្លាម ឬមូស្លីមនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កំពុងមមាញឹកក្នុងការរៀបចំស្បៀងអាហារហាឡាល់ សម្រាប់ផ្គត់ផ្គង់ទាហានជួរមុខ ដែលមួយចំនួនជាអ្នកកាន់សាសនាអ៉ីស្លាម និងមានតម្រូវការម្ហូបអាហារហាឡាល់សម្រាប់បរិភោគ។ លោកស្រី ណូត យ៉ានី ដែលជាអ្នកផ្តួចផ្តើមសម្រាប់ការរៀបចំស្បៀងអាហារហាឡាល់បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលលោកស្រីកៀរគរសម្រាប់រៀបចំ ព្រមទាំងមានការចូលរួមពីសាច់ញាតិ និងមិត្តភក្តិជាច្រើនរូបទៀត។ យ៉ាងណាលោកស្រីបញ្ជាក់ថា ស្បៀងអាហារទាំងនេះគឺសម្រាប់ទាហានទូទៅបរិភោគ។ អាហារដែលកំពុងរៀបចំនៅថ្ងៃទី១៥ ខែធ្នូ រួមមាន សាច់ក្រក អំបុក ពងទា ប្រហុកគ្រឿង ហាយបី កាហ្វេ ស្ករគ្រាប់ និងផ្លែលម្ម៉ើ។ល៕ ដោយ៖ អ៉ីសា រ៉ហានី
DAP News 11m · ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបាងកកថា ការចោទថាពលរដ្ឋរុស្ស៊ីជាប់ពាក់ព័ន្ធជាទាហានស៊ីឈ្នួលក្នុងជម្លោះព្រំដែនថៃ-កម្ពុជា គឺអាចប្រឈមនឹងហានិភ័យបំផ្លាញទំនាក់ទំនងយូរអង្វែងរវាងរុស្ស៊ី និងថៃ
ស្ថានការណ៍សឹកព្រំដែន កម្ពុជា ថៃ៖ តាមការស្កែនពត៍មាន គិតត្រឹមថ្ងៃទី ៩ នៃសង្រ្គាមនេះ ឃើញថា កងទ័ពថៃ កងទ័ពសៀម ពង្រីងសមរភូមិ ពី ១៣ ដល់ ៥១ ដោយប្រើប្រាស់កងទ័ពជើងទឹក ជើងគោក ជើងអាកាស ខណៈដែលកម្ពុជា ទើបតែប្រើប្រាស់ជើងគោក នៅឡើយ។ ពួកសៀម បានដឹកខ្មោច ទាហាន ថៃឥស្លាមត្រឡប់ទៅស្រុកកំណើតវិញជាបន្តបន្ទាប់។ ដូចសង្រ្គាមឆ្នាំ ២០០៨ និង ខែ កក្កដា ២០២៥ និង ខែធ្នូ ២០២៥ នេះដែរ គឺ ទ័ពដែល លើកមកវាយប្រហារ តាមព្រំដែន អាចថា ៧០% ជាទ័ព ថៃ ឥស្លាម ដោយសារ អគ្គមហេសីស្តេចសៀម ទ្រង់គឺជា ជនជាតិ ប៉ាតានី ដូចជា ព្រះបាទ ជូឡាឡុងកន ព្រះបាទ រាមា អាប់ឌុល យ៉ាស់ ដេត ..ជាដើម។ ក្នុងស្ថានភាពពេលនេះ ទាមទារយើងជាខ្មែរ ផ្សព្វផ្សាយ វិបត្តិពូជសាសន៍នៅប្រទេសថៃ ដើម្បី ប្រជាជនខ្មែរយើង មានលទ្ធភាពវាយបកវិញ តាម បណ្តាញសង្គម។ ជនជាតិថៃឥស្លាម កំពុងតែចាញ់បោកសៀម ដោយសៀម កុហកដា បើវ៉ៃបានខ្មែរ គេនឹងឲ្យបាតានី សុងក្លា មានឯករាជ្យភាព !!!
Thmey Thmey 12m · ក្រសួងការពារជាតិ៖ ដល់ម៉ោង១៧:៤០នាទីនេះ ថៃបន្តឈ្លានពាននៅប្រាសាទ(តាមាន់ធំ តាក្របី ព្រះវិហារ ខ្នារ) ជប់គគីរ ថ្មដូន តាថាវ អានសេះ គោល៨ បុស្សស្បូវ-ជាំតែ ភ្នំខ្មោច អូរស្មាច់ ជប់អង្គុញ ដំណាក់ស្តេច ថ្មឆ័ត្រ
Pu ពី 37m · គ្រប់ខេត្តដែលជាប់ព្រំដែន🇹🇭ហេតុអីបានជា🇹🇭មិនវ៉ៃខេត្តប៉ៃលិនចឹង មានបងប្អូនណាដឹងទេ?
ខេត្តបន្ទាយមានជ័យ · Sann-neaksor · 8h · គ្រាយើងកំពុងប្រយុទ្ធនេះ នយោបាយផ្ទៃក្នុងប្រទេសថៃកំពុងដណ្ដើមអំណាចគ្នាស្លាប់រស់រវាងក្រុមនយោបាយអាវក្រហម & អាវលឿង , ក្រុមយោធាជើងទឹក និងជើងគោក , ក្រុមវាំងរវាង សុរិន្ទដន និង រាមា ១០ , សុរិន្ទដនកំពុងគ្រប់គ្រងទ័ពអាកាស ...រាមា១០ ស្ទើរតែអស់អំណាចពីដៃតែត្រូវគេប្រើឈ្មោះប៉ុណ្ណោះ ! ថៃកំពុងចែកចេញជាបី រវាងយោធា , ក្រុមនយោបាយ និងក្រុមស្ដេចដែលមានសុរិន្ទដនកំពុងដឹកមុខ... ..... ហេតុផលសង្គ្រាមជាមួយខ្មែរគ្រាន់ជាលេសដើម្បីបញ្ចេញទ័ពនិងកាន់កាប់ក្បាលម៉ាស៊ីនរៀងៗខ្លួនឈានទៅដណ្ដើមអំណាចគ្នាដូចឆ្នាំ ១៩៣២ ជាថ្មី , ....ដូច្នេះហើយទើបយើងមិនពង្រីកសង្គ្រាមដោយការវាយបកឡើយ...! .... ( ខ្ញុំនឹងលើកនិយាយពីនយោបាយថៃម្ដងមួយៗ..)
ពូ ការ៉េបួន 57m · សូមបញ្ឈប់ជាបន្ទាន់ការផ្ញើសារសម្លេងបំភិតបំភ័យប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង បើមិនចង់ជាប់គុក សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកម្ចាស់សារសម្លេងនេះហើយ
Smeyy is with Smeyy Smeyy. 45m · 🚨*ក្រោយពី សាធារណរដ្ឋប្រជាមានិតចិន 🇨🇳 ចេញមុខឱ្យកម្ពុជា-ថៃ 🇰🇭🇹🇭 បញ្ចប់ការធ្វើសង្គ្រាម មកអនុវត្តបទឈប់បា.ញ់ ទ័ពចោរសៀ.ម វាហាក់ស្ងាត់បា.ញ់ផ្លោង នៅសមរភូមិមួយចំនួន សូមបន្តស្ងាត់បែបនេះចុះ 🙏🏻❤️💐
តើសៀមប្រើដ្រូនប៉ុន្មានគ្រឿងក្នុង ១ ថ្ងៃ? សង្រ្គាមដ្រូនជាសង្រ្គាមថ្មីស្រឡាង សូម្បីអាមេរិក ក៍ទៅរៀនសូត្រពី អ៊ុយក្រែនដែរ។ នៅ អ៊ុយក្រែន កងទ័ពប្រើប្រាស់ដ្រូនចំនួន ៩,០០០ ដ្រូន/ថ្ងៃ ពេលគេសួរថា ម៉េចបានជាប្រើច្រើនបែបនេះ? ខាងជំនាញផ្នែកសង្រ្គាមអ៊ុយក្រែន គេបកស្រាយថា ដ្រូន ១ហោះបាន ២ ម៉ោង ដូច្នេះ ដ្រូន ១ ចុះភ្លាម ដ្រូន ១ ទៀតឡើងវិញភ្លាម ដើម្បិសំកាំង ឬ តាមដាននៅលើសមរភូមិ ដូច្នេះដ្រូន ប្រើតិចបំផុត ១២ គ្រឿង/ ២៤ម៉ោង នៅមានដ្រូនខូច ថ្មមិនសាក ដាច់ភ្លើង ខូចកាមេរ៉ា..។ ត្រឡប់មកវិញ តើ កងទ័ពថៃ មានលទ្ធភាព ដូច កងទ័ពអ៊ុយក្រែនទេ? ចម្លើយ គ្មានទេ !! កងទ័ពអ៊ុយក្រែនចំណាយ ៧០ លានដុល្លា ក្នុងមួយថ្ងៃ គុណនឹងសង្រ្គាម ១២ ខែ គឺអ៊ុយក្រែនចំណាយខ្ពស់ណាស់ ចំណែកប្រទេសថៃ សូម្បី តែបន្លាលួស ក៍គ្មានលុយទិញផង សួរថា តើ ទ័ពថៃ មានលទ្ធភាពប្រើដ្រូន ប៉ុន្មានក្នុង១ ថ្ងៃ? តាមការប៉ានស្មាន ថៃប្រើដ្រូន មិនលើស ១០០ គ្រឿង/ថ្ងៃ !!
Neth Pheaktra 27m · យោងតាមរបាយការណ៍៖ ត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនភៀសសឹកកម្ពុជាដែលរត់គេចពីការឈ្លានពានប្រដាប់អាវុធរបស់ថៃមានចំនួន ១២៦ ២០៤ គ្រួសារស្មើនឹង ៤២១ ៨៥៣ នាក់ នៅក្នុង ៧ ខេត្ត
Neth Pheaktra យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនរួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកសង្កោមឈ្លានពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា។ ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ ថ្ងៃមកនេះ យោធាថៃបានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម។
ការវាយប្រហារដោយសព្វាវុធធុនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ផ្សែងពុល បង្កឱ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតចំនួន ១១ រូប (ទារក១រូប) និងរបួសចំនួន៥៩រូប គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ។ ត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មានចំនួន ១២០ ៨១៤ គ្រួសារ ស្មើនឹង ៤០៣ ៦០១ នាក់ ក្នុងនោះស្ត្រីចំនួន ២០៨ ២៦៦ នាក់ និងកុមារចំនួន ៩៧ ២០៩ នាក់។ ភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។ នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សផ្សេងៗ។
The Thai military has used a wide range of heavy weapons, including fighter jets and cluster munitions, to carry out acts of aggression against the sovereignty and territorial integrity of Cambodia. Over the past eight days of armed aggression, the Thai military has deliberately targeted civilians, including civilian homes, villages, roads and bridges, schools, hospitals, and Buddhist temples.
These attacks, involving heavy weapons, aerial bombardment, cluster bombs, and toxic smoke, have resulted in the deaths of 11 innocent Cambodian civilians, including one infant, and injuries to 59 others, as of 14 December 2025.
As of the evening of 14 December 2025, the number of people displaced by the Thai military’s armed aggression has reached 120,814 families, equivalent to 403,601 individuals, including 208,266 women and 97,209 children.
Thailand must bear responsibility for its acts of aggression against Cambodian territory and for deliberately targeting civilians. These actions constitute serious violations of international law and fundamental human rights.
អវតារ ស. 22m · ខេត្ត ត្រាត ( ត្រាច ) ប្រកាសបំរាមគោចរ ៧ យប់ដល់ ៥ ព្រឹកលើស្រុកចំនួន ៥ ជាប់ព្រំដែន ខេត្តពោធិសត្វ និងកោះកុង ដើម្បីចល័តទ័ព ក្នុងនោះមានកោះឆាងដែរ ...យោធាត្រាត និង ច័ន្ទបូរី ឋិតក្រោមការគ្រប់គ្រងរបស់ទាហ៊ានជើងទឹក , .. តើថៃចង់ច្បាំង ឬ គ្រាន់តែបញ្ឆោតហែកកំលាំង ? .. យើងក៏បានត្រៀមខ្លួនរួចរាល់ដែរ ,
TownHome 9h · ការប្រើ សំណាញ់មេឃ KS 1C និង រ៉ុក្កែតបាញ់ផ្លោង 130km PHL03 គឺជាការបៀបបានយកសាំង ចាក់ស្រោចទៅលើភ្លើងសង្គ្រាម។ (ប្រើបានក្នុងកាលៈទេសៈមួយសំខាន់បំផុត) បើអ្នកគ្រាន់តែនិយាយស្រួលទេ តែបើគិតតែបន្តិចវានឹងរងផលប៉ះពាល់ធ្ងន់! បើ PHL03 & KS-1C លេចមុខចេញ បើកការវាយប្រហារ តបតទៅលើគូភាគី ប្រាដកណាស់ សត្រូវនឹងឆ្លើយតបវិញនូវអាវុធធន់ធ្ងន់ដូចគ្នា លើសពីនេះ អាចនឹងលេចវត្តមាន F16 &Gripen នៅលើទីក្រុងសំខាន់ៗរបស់យើងវិញផងដែរ-ភ្នំពេញអាចនឹងជួបគ្រោះ ខណៈពេលដែលយើងមិនមានលទ្ធណាមួយទៅដល់បាងកកនោះទេ។ ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនឹងខូចខាតធំ មិនមែនមានន័យថាយើងនឹងមិនប្រើវានោះទេ តែការតបតអាចនឹងឆ្លើយតបវិញ ប្រសិនបើដល់កាលៈទេសៈមួយដែលតម្រូវ (ហាយកឺ គឺជាគ្រាប់បៀធំ ដែលអាចស៉ីហាយផ្សេងៗបាន តែក៏អាចត្រូវបាន វាយបកវិញដោយ ធុងហ្វាហ្សុន រឺការរ៉េ ផងដែរ) ហើយធុងហ្វាហ្សុនរបស់សត្រូវ គឺ F16& JAS- Gripen នោះឯង។ #គ្រាន់តែការយល់ឃើញផ្ទាល់ខ្លួនរបស់Adminដែលមិនបានយល់ពីយុទ្ធសាស្ត្រសង្គ្រាមអ្វីទេ បើខុសឆ្គងត្រង់ចំណុចណា សូមខន្តី អាភ័យទោស🙏❤️🇰🇭 កាលើកឡើងគ្រាន់តែជាការចែករំលែកការយល់ឃើញផ្ទាល់ (ខាងក្រោមជារូបភាពតំណាង)
Saroeurn Som 11m · ⛔️ដំណឹងបន្ទាន់! កងទ័ពតំបន់ទី២ ថៃបង្ហាញពីការប្រយុទ្ធគ្នាដោយកាំភ្លើងធំសម្រុកនៅ «ទ្វារដែក» ដែលជាច្រកចូលដើមទៅកាន់ប្រាសាទព្រះវិហារ។នៅម៉ោង៨:៣០នាទីទៅ១៤/១២/២៥
ក្រសួងការពារជាតិ 28m · ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុងរបស់ភាគីថៃ ដែលបានចោទប្រកាន់ភាគីកម្ពុជាថាបានដាក់គោលដៅទៅលើតំបន់ប្រជាជនស៊ីវិល។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើគោលដៅយោធាថៃដែលបានឈ្លានពានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាប៉ុណ្ណោះ។ The Ministry of National Defence of Cambodia completely rejects the dissemination of false information and distortions of the truth by the Thai side, which accused the Cambodian forces of targeting civilian areas. We reiterate that Cambodia's rights to self-defence is solely targeted at the Thai military targets that invading and violating the Cambodia's national sovereignty and territorial integrity.
Samdech Hun Sen of Cambodia 1h · ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះ ករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។ អាចមានការភាន់ច្រឡំឬចង់បង្ករឿង ពីភាគីម្ខាងទៀតដែលគិតថាយើងមិន អនុញ្ញាតឱ្យប្រជាជនថៃវិលត្រឡប់ទៅ ប្រទេសវិញ។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថាការផ្អាក ការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។ សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស នៅតែអាចធ្វើដំណើរបានធម្មតាព្រោះ គ្មានការប្រយុទ្ធនៅព្រលានយន្តហោះ ទេ។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជា អាចចាកចេញពីកម្ពុជាតាមផ្លូវអាកាស នៅភ្នំពេញឬនៅសៀមរាប។សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅ កាន់ប្រទេសថៃវិញ។ ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជា ក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ តាមផ្លូវអាកាសនៅទីកន្លែងដែលមាន ជើងហោះហើរមកកម្ពុជា។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឱ្យផ្អាកគឺការ ធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជីវិតប្រជាជន។ សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សិលមិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជីវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕
Ourn Sarath 27m · 8ថ្ងៃកន្លងមកហើយកងទ័ពយើងប្រយុ.ទ្ធខ្លាំ.ងក្លាណាស់។ ខ្ញុំសូមអំពាវនាវរកជំនួ.យជួយគ្រួសារកងទ័ព។ សូមបងប្អូនជួយ។
Pu Pov 🚨 គិតត្រឹមម៉ោង៨ជាងយប់នេះ តាមសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រៀងស្ងាត់បន្តិច តែទិសប្រាសាទព្រះវិហារ និងឧត្តរមានជ័យ នៅផ្លោងមួយៗ, កងកម្លាំងកម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំ ការពារបូរណភាពទឹកដី 🇰🇭🫶💪
កល្បយុទ្ធនៅ អ៊ុយក្រែន៖ទ័ពអ៊ុយក្រែនបាញ់ កាំភ្លើងធំ ១ម៉ឺនគ្រាប់/ថ្ងៃ NATOខឹងណាស់ថាម៉េចបានជាបាញ់បង្ហិនលុយ? ទ័ពអ៊ុយក្រែន តបថា បើមិនបាញ់ទេ នោះទ័ពរុស្សីនឹងចូលមក អាករ ជាមិនខាន ! ការបាញ់កាំភ្លើង ធំ ជាធម្មតា គេបាញ់ រាល់ ៣០ នាទីម្តង ដើម្បី ដេក ផង ដើម្បី អ្នកនៅខាងមុខ កក់ក្តៅថា អ្នកនៅក្រោយ មិនរត់ចោលគ្នា !!! តាមពត៍មានមកថា កងទ័ពអ៊ុយក្រែន មួយចំនួនត្រូវបានគេ តែងតាំងធ្វើជា ទីប្រឹក្សាសង្រ្គាម ទីប្រឹក្សាយោធា ជួយជា ប្រឹក្សានិង នាំចូលអាវុធពី អ៊ុយក្រែន...ដូច្នេះ របៀបបាញ់កាំភ្លើងធំ នៅថៃ និង អ៊ុយក្រែនមិនសូវខុសគ្នាទេ ៕
Thmey Thmey 29m · គិតត្រឹមថ្ងៃ១៤ធ្នូ ការវាយប្រហារដោយសព្វាវុធធុនធ្ងន់របស់យោធាថៃ រួមនឹងយន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល បានសម្លាប់ជនស៊ីវិលកម្ពុជា១១នាក់ (ទារក១នាក់) និងរបួស៥៩នាក់។ ប្រភពពីក្រសួងការពារជាតិ
Kosal Chum ប្រទេសអាស៊ាន ក្រៅពីប្រធានប្តូរវេនដែលធ្វើក្នុងតួនាទី គឺគ្មានរដ្ឋជាសមាជិកណាមួយចេញមកនិយាយមួយម៉ាត់សោះ !
ស៊ន សុភក្រ្ត-Sorn Sopheak 33m · អ្នកកាសែតរបស់ទាហានថៃ បានចុះផ្សាយថា ពួកគេនឹងវ៉ៃយកប្រាសាទព្រះវិហាររបស់ខ្មែរយើង ដែលម៉ាពិភពលោក បានទទួលស្គាល់ និងកាត់ប្រគល់ឲ្យខ្មែររាប់ឆ្នាំមកហើយ។ នេះជាមហិច្ឆតាឈ្លានពានទាំងកម្រោល និងព្រៃផ្សៃបំផុតរបស់ជាតិសាសន៍មួយនេះ។ ចឹងតើបានសមរភូមិមួយសប្តាហ៍នេះ ពួកវាបានវ៉ៃខ្លាំងមែនទែននៅទិសប្រាសាទព្រះវិហារ ដោយជ្រុំផ្លោង ដ្រូនទម្លាក់គ្រាប់បែក F16 បាញ់ផ្សែងពុល និងបាញ់គ្រាប់បែកចង្កោម ព្រមទាំងបុកកម្លាំងថ្មើរជើងមកយ៉ាងខ្លាំង។ តែយើងទាំងអស់គ្នាពិតជាសូមកោតសរសើរនូវការតស៊ូក្រាញននៀលរបស់កងកម្លាំងយើង ដែលបានទប់ទល់ និងវ៉ៃបក ព្រមទាំងបាញ់ស្រោច BM21 ដូចទឹកភ្លៀង ហើយចំគោលដៅល្អណាស់។ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ តាមកម្លាំងជួរមុខបញ្ជាក់មក នៅពេលកម្លាំងយើងបាញ់ស្រោច BM21 ចូលមុខវាលឥន្ទ្រីយ៍ បានចំគោលដៅ និងបណ្តាលឲ្យស្លាប់មិនតិចនោះទេ ក្នុងនោះអាចមានបញ្ជាការរបស់ពួកវាម្នាក់ផងដែរ។ ចាំមើលសមរភូមិទិសប្រាសាទព្រះវិហារ តើពួកវាប្រើយុទ្ធសាស្រ្តអ្វីទៀត ដើម្បីចង់បំបែកកំពែងដ៏រឹងមាំរបស់កងកម្លាំងយើងនៅខ្សែត្រៀមជួរមុខ។ យើងសូមបន់ស្រន់ និងជូនពរពីចម្ងាយ សូមឲ្យកងកម្លាំងយើងទាំងអស់សុខសប្បាយ និងកម្ចាត់សត្រូវឈ្លានពានជិតខាងមួយនេះ។
































































































































No comments:
Post a Comment