ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Tuesday, December 16, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១១)

 Yin Veasna   21m  ·  សមរភូមិតាក្របី ល្ងាចមិញទាហានសៀមវៃខ្លាំងដើម្បីឡើងមកយកខ្មោចគ្នាវា តែមានអីមិនទាន់បានយកផង ថែមអាខ្មោចថ្មីទៀត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

ឃឹម ហ្វីណង់ - Khim Finan   57m  · ១០ថ្ងៃនៃសង្គ្រាម ខេត្តបន្ទាយមានជ័យមានចំនួនជនភៀសសឹកច្រើនជាងគេ រហូតដល់ទៅជាង៥មុឺនគ្រួសារ ស្មើនឹងជិត១៨មុឺននាក់ ក្នុងនោះជាង៣២០០០គ្រួសារកំពុងស្នាក់តាមទីតាំងសុវត្ថិភាព។

Makara Sok 1m  · កាសែតថៃKhaosodផ្សាយមុននេះថាទាហាន​ថៃ​2នាក់​បាន​ងាប់នៅសមរភូមិភ្នំ៣៥០រកខ្មោចមិនទាន់រកឃើញទេ។ចូលឈ្លានពានដីគេគឺត្រូវតែងាប់ចឹងតែមិនមែនងាប់តែ2នាក់ទេដឹងគឺងាប់ច្រើនណាស់😂

ឈូន-ឈាន REAN 3m  · ចូលមើលព័ត៌មានធំៗថៃ ឃើញតែផ្សាយ វែកញែកពីកងទ័ពខ្មែរ ដែលទប់គេបាន ១០ថ្ងៃទៅហើយ ។

Pheng Vannak

មេទ័ព​ថៃល្បីខាងអួត​ អាខ្លះ​អួតថា​ ៣ម៉ោង​ វាយដល់ភ្នំ​ពេញ​ អាខ្លះ​អួតថា​ ៣ថ្ងៃ​ វាយយក​ ៤ខេត្ត​ អាខ្លះ​អួតថា​វាយទ័ពខ្មែរ​អោយលុតជង្គង់​ ។ ល​ ។  ពេល​ផ្ទុះអាវុធ​ជាក់ស្តែង​លេីកទី​១​ (២៤-២៨​ កក្កដា​ ២០២៥)​ ឆ្លងតែ​ព្រំដែន​ ឆ្លងមិនរួចផង​ មេទ័ព​ កូនទ័ពថៃ​ ងាប់​គរជេីង​ ។  ផ្ទុះអាវុធ​លេីកទី​២​ (​ ៧-១៦​ ធ្នូ​ ២០២៥​ )​ ១០​ ថ្ងៃ​ហើយ​ មេទ័ព​ថៃ​និង​កូនទាហាន​ថៃ​បរាជ័យ​គ្រប់​សមរភូមិ​ សូម្បីតែ​ ភ្នំទ្រព្យ​ដែល​ធ្លាប់​អួតអាង​ថា​ខ្លួន​(ថៃ)​ គ្រប់​គ្រង​ ឥលូវ​នេះ​បាត់មាត់ឈឹង​ ។  

ចំណែក​កូនទាហាន​ថៃ​ ពូកែ​ខាង​សំដែង​ ជាពិសេស​សំដែង​លេីក​ទង់ជាតិ​ហើយ​ថត​ភូតកុហក​ ប្រជាជន​ថៃ​ ។  តាមពិត​ទៅ​ យុទ្ធសាស្ត្រ​សង្គ្រាម​ កងទ័ព​កម្ពុជា​មាន​មេដឹកនាំ​ខ្លាំង​ពូខាង​ក្បួន​សឹក​ ។  ការដកថយពេលខ្លះ​មិនមែន​មានន័យ​ថាយេីងចុះចាញ់ទេ​ តែ​ជា​យុទ្ធសាស្ត្រ​អោយ​សត្រូវ​បានចិត្ត​ឡេីងមកកាន់តែ​ច្រើន​ (ឃ្មុំចូលសំបុក)​ ពេល​សត្រូវ​ប្រមូលផ្ដុំ​គ្នា​ច្រើន​យេីង​រោយ​ BM21 មួយ​កញ្ច្រែង​ស៉ី​ស្អាត​តែ​ម្ដង​ ។  ដូច្នេះ​ កូនទាហាន​ថៃ​បន្ទាប់​ពី​លេីកទង់ជាតិហេីយ​ភាគច្រើន​ ស្លាប់​ទាំងអស់​ ។  

សរុបទៅ​ ក្រៅពីអួត​ និង​ សំដែង​ ភូតកុហក​ប្រជាជនថៃ​ ទាហានថៃ​ មិនអាច​មាន​ប្រៀប​យោធា​មកលេី​វីរៈកងទ័ពកម្ពុជាដ៏អង់អាចក្លាហនបានទេ​ ។  ការប្រយុទ្ធគ្នាស៉ីសាច់​ហុតឈាមរយៈពេល​ ១០ថ្ងៃនេះ​ជា​ភស្តុតាងបញ្ជាក់ច្បាស់​ ។  ថៃ​ខំ​ប្រេី​ទ័ពជេីងគោក​ ជេីងទឹក​ ជេីង​អាកាស​ និយាយរួម​ថៃ​ប្រេីអស់លទ្ធភាពហេីយ​នៅតែមិនអាច​បំបែក​ក្បួនសឹក​តេជោ​ធិបតី​បាន​ ។

គេហទំព័រសារព័ត៌មានអរគុណសន្តិភាព 18m  ·   ទាហានសៀមចាប់ផ្តើមផ្លោងចូល សមរភូមិខេត្តឧត្តរមានជ័យតាំងពីម៉ោង២រំលងអធ្រាត្រ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

Vath Ta Na 1m  · ចាប់ពីម៉ោង៤៖៣០ កងទ័ពសៀមបាញ់ផ្លោងអាវុធធន់ធ្ងន់ ទិសដៅបន្ទាយមានជ័យ ថ្មរដូន តាមាន់ធំ តាក្របី ឥឡូវប្រយុទ្ធគ្នាខ្លាំង ទ័ពខ្មែរទប់ទល់ជាប់

Pheng Vannak News 39m  · បេីកភ្នែកឡេីង​ F16 របស់​ចោរសៀមឈ្លានពានហោះមកឆ្វែលនៅ​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ទាំងព្រឹក​ព្រលឹម​តែម្ដង​ (១៧.១២.២០២៥)

Sokmil Minh 7h  · ថៃប្រើ DTI-2 គឺជាគ្រាប់រ៉ុក្កែតដែលមានទំហំ 122 មីលីម៉ែត្រ ដែលមានចម្ងាយបាញ់ 40 គីឡូម៉ែត្រ (km)។ ចំណាំ: DTI-2 ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ (DTI) របស់ប្រទេសថៃ ហើយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដែលថៃប្រើគឺមានប្រព័ន្ធការពារពីចិន ។

Cam VIP 20m  · 17/12/2025 នៅម៉ោងជាង6ព្រឹកនេះ នៅសមរភូមិទិសព្រះវិហារ, ពោធិ៏សាត់, ឧត្តរមានជ័យ លឺសម្លេងសន្ធឹកគ្រាប់។ ខណៈសមរភូមិបន្ទាយមានជ័យ ទ័ពថៃប្រើយន្តហោះទម្លាក់គ្រាប់

Sports Kh 16m  · ថៃជះលុយប្រមាណ២០០០លាន$ដើម្បីបន្តសង្រ្គាម។ លុយទាំងនោះជះលើកងទ័ពជើងទឹក ជើងគោក និងជើងអាកាស។ សៀមគិតថាលុយឈ្នះសង្រ្គាមមែន?🫵🏼

Saroeurn Som ⛔️ទិសព្រៃចាន់ កំពុងតែប៉ះគ្នាខ្លាំងកាំភ្លើងធំបាញ់អត់ឈប់បាញ់ញាប់ទៅញាប់ទៅគិតត្រឹម ព្រឹកម៉ោង 6:00 ដល់ម៉ោង ព្រឹក7:13 នាទីនេះនៅមិនទាន់ឈប់ទេ។

17.12.2025


Jean-François Tain   15m  ·    ពួកវានឹងគង់តែដួល ដ្បិតបន្តដើរទប់ខ្លួននឹងឈើច្រត់ងាយបាក់បំផុតនៃការកុហកបោកប្រាស់។ នៅពេលដួលហើយ ការពិត នឹងប្រឡាក់ប្រតាកមុខមាត់របស់ពួកវា៕

Charming clinic 2m  · 1. ចោទអាមេរិក ម៉ាឡេស៊ី : កាន់ជើងកម្ពុជា 2.ចោទឡាវ: លួចលក់ប្រេងឲ្យកម្ពុជា វាអ្នកសុំ 3. ឥឡូវបាញ់អត់ឈ្នះ ចូលអត់ចុះវាថា ទាហានស៊ីឈ្នួលជួយ 4. ចោទថាចិនជួយនំកម្លាំងខ្មែរ បាន អត់ខ្លាចវា។ យី! ពូជអា ១០$ម្នាក់ឯង 🙂‍↔️

Saroeurn Som 11m  ·  ⛔️7:45ព្រឹកទិសតាក្របី និងខ្នារ ប៉ុន្តែកម្លាំងយើងកំពុងនៅលើពួកវា បានបាញ់កំទេចថ្មើរជើង និងស្រោចBM-21បន្ថែមទៀត កុំឲ្យវាឡើងបាន៕ 17-12-25

Prak Vanda

-ម៉ោង០៦:២៥នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់។ ប្រភព ៖ ក្រសួងការពារជាតិ

វ៉ាន់ សារាយ Vann Saray 1h  · យុទ្ធសាស្ត្រសឹករបស់ចោរ វាប្រើដ្រូនរាវរកទីតាំងទ័ព ហើយយន្តហោះកម្ទេចជម្រកទ័ពយើង ដើម្បីបើកផ្លូវឱ្យថ្មើរជើងវា។

Amra Premium 5m  · បើតាមរបាយការណ៍វិភាគ របស់អ្នកជំនាញ យោធា សៀ.មចំណាយប្រាក់ជិត ១០០លានដុល្លារក្នុង១ថ្ងៃ ក្នុងការធ្វើសង្គ្រាមជាមួយ ប្រទេសខ្មែរពេលនេះ 👀

ក្រសួងការពារជាតិ

 បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីកងកម្លាំងយោធាថៃបន្តការ បាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគ ទី៥ គិតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១១ ហើយ។  

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ  និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៧:៣៣នាទី យោធាថៃបានធ្វើការវាយសម្រុកខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំគ្រប់ ប្រភេទនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។ 

-  ម៉ោង ១៧:៣៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលដែនអធិបតេយ្យកម្ពុជានៅភូមិសាស្ត្រប្រាសាទតាក្របី។ 

-  ម៉ោង ១៩:៣៤នាទី យោធាថៃធ្វើការវាយប្រហារនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។ 

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ៤:៤៥នាទី យោធាថៃបានបាញ់ផ្លោង ដោយប្រើប្រាស់កាំភ្លើង DK និងប្រភេទ ១០០មមលើរថក្រោះបាញ់ចូលភូមិសាស្ត្រតាថាវ និងបានបាញ់ផ្លោងកាំភ្លើងធំ រួមទាំងដ្រូនទម្លាក់ គ្រាប់ចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់, ថ្មដូន។

-  ម៉ោង ៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ប្រាសាទតាក្របី, ថ្មដូន និងប្រាសាទតាមាន់ 

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ 

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៨:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ កម្ពុជាខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

-  ម៉ោង ១៨:២៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

-  ម៉ោង ១៩:២៥នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុក ដំរី។

-  ម៉ោង ២០:០៣នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច១។

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ៦:២៤នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។

-  ម៉ោង ៦:២៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិ សាស្រ្តភូមិ ជោគជ័យ។

-  ម៉ោង ៦:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។

-  ម៉ោង ៦:៤៩នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលចូលមក ខាងមុខភូមិសាស្ត្រភូមិព្រៃចាន់។

-  ម៉ោង ៦:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ កម្ពុជានៅភូមិសាស្រ្តភូមិ ជោគជ័យ។

-  ម៉ោង ៦:៥៦នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិព្រៃចាន់។

-  ម៉ោង ៧:១១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។

-  ម៉ោង ៧:២១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្ត ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ 

សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែ ភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជន ស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៧នាក់ (ទារក១នាក់) និងរបួសចំនួន ៧៧នាក់ គិតត្រឹមថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច។

ការប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំងF-16, រថយន្តបាញ់រ៉ុកែត DTI-2, ដ្រូនទម្លាក់គ្រាប់បែក, គ្រាប់បែកចង្កោម, ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភ យ៉ាងច្បាស់ក្រឡែត និងមិនអាចប្រកែកបាន ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់ បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត មិនត្រឹម តែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ អន្តរជាតិផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិទាមទារឱ្យយោធាថៃ៖

•  បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន 

•  បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ 

•  បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើប្រជាជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធស៊ីវិល

•  បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល

•  បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពី ដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។ 

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ  ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង  ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹក ដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។

សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

Updates on the situation along the Cambodia-Thailand border regarding the case of the Thai military forces continued their armed aggression on Cambodia, in the 4th and 5th Military Region on December 17, 2025 which enters the 11th day:

The Thai side has continuously violated the ceasefire and the “Joint Declaration signed by the Prime Ministers of the Kingdom of Cambodia and the Kingdom of Thailand” on October 26, 2025.

Now, I would like to update on the situation of Thai aggression and attacks on certain areas within the sovereign territory of Cambodia:

1. The frontline situation at the 4th Military Region (Oddar Meanchey and Preah Vihear provinces): The Thai military continued to attack Cambodia: From 05:00 p.m. on December 16 to 08:00 a.m. on December 17, 2025:

On December 16, 2025

- At 05:33 p.m., the Thai military intensified its attack using various types of heavy artillery in the areas of Hill 333 and Ta Krabei temple.

- At 05:35 p.m., the Thai military deployed F-16 fighter jets to violate Cambodian airspace in Ta Krabei Temple area.

- At 07:34 p.m., the Thai military attacked the areas of Hill 333 and Ta Krabei Temple.

On December 17, 2025

- At 04:45 a.m., the Thai military used DK machine guns and 100mm guns mounted on tanks to fire Ta Thav area. The Thai military also deployed bombing drones and heavy artillery to bombard the areas of Ta Krabei Temple, Tamone Temple, and Thmar Daun.

- At 07:00 a.m., the Thai military deployed bombing drones along with heavy artillery to bombard the areas of Ta Krabei Temple, Thmar Daun, and Tamone Temple.

The situation in other areas remains calm, but our forces continue to monitor closely and remain highly vigilant.

2. The frontline situation at the 5th Military Region (Banteay Meanchey and Pursat provinces): The Thai military continued to attack Cambodia: From 05:00 p.m. on December 16 to 08:00 a.m. on December 17, 2025:

On December 16, 2025

-  At 06:15 p.m., the Thai military used reconnaissance drones to violate Cambodian air space behind the area of Chok Chey village.

-  At 06:23 p.m., the Thai military shelled into the area of Chok Chey village.

-  At 07:25 p.m., the Thai military continued to use drones to bombard in the area of O’Phlok Damrei.

-  At 08:03 p.m., the Thai military continued firing artillery into C1 area.

On December 17, 2025

-  At 06:24 a.m., the Thai military continued to shell the area of O’Phlok Damrei.

-  At 06:25 a.m., the Thai military employed F-16 fighter jet to drop bomb in the area of Chok Chey village.

-  At 06:46 a.m., the Thai military attempted to infiltrate into the area of Chok Chey village.

-  At 06:49 a.m., the Thai infantry forces supported by tanks attempted to infiltrate in front of the area of Prey Chan village.

-  At 06:53 a.m., the Thai military used reconnaissance drones and violated Cambodian air space behind the area of Chok Chey village.

-  At 06:56 a.m., the Thai military used toxic gas in the area of Prey Chan village.

-  At 07:11 a.m., the Thai military attempted to infiltrate in front of the area of Chok Chey village.

-  At 07:21 a.m., the Thai military shelled the area of Chamkar Ko village, Svay Chek Commune, Svay Chek district,  Banteay Meanchey province.

The situation in other areas remains calm, but our forces continue to monitor closely and remain highly vigilant.

The Ministry of National Defence of Cambodia wishes to reiterate that “Cambodia's rights to self-defence is solely targeted at the Thai military targets and has never targeted at civilian areas". Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in the deaths of 17 (including 1 infant) and injuries to 77 innocent Cambodian civilians, as of 6 PM December 16, 2025. 

Thailand's use of all types of heavy and destructive weapons and equipment including F-16 fighter jets, DTI-2, bombing drones, Cluster bombs and toxic gas and the deployment of a large number of troops to encroach on Cambodian territory is a clear and irrefutable

proof of Thai violation of the United Nations Charter, the ASEAN Charter and the basic principles of international law. Such irresponsible and illegal actions undoubtedly pose a grave danger not only to regional peace and stability, but also to the very foundations of international order.

The Ministry of National Defence Spokewoman continues to demand that the Thai army must immediately cease all its aggressive actions; stop spreading false information that distorts the truth; end their indiscriminate attacks, especially on civilian communities and civilian infrastructure as well as targeting the historical sites which are not only the invaluable cultural assets for Cambodia but also for all of humankind.

In this sense, Cambodia calls on the international community to strongly condemn Thailand's violations of the Joint Declaration and its repeated war crimes and unlawful activities, as well as demands that Thailand must take full responsibility for such brazen violations. Cambodia urges that Thailand immediately stop all hostile activities and withdraw its forces from Cambodia's territorial integrity, and avoid acts of incursion and aggression that threaten peace and stability in the region as a whole. 

It is also important to stress that as of now the heroic Cambodian Army and National Police forces will continue to stand strong, brave and steadfast in their fight against the aggressor and always remain vigilant to exercise our rights to self-defence as enshrined in the international legal instruments in the fulfillment of their duties to defend and protect at all costs the Cambodian territorial integrity and people.


Thmey Thmey   1h  · យោធាថៃ បានវាយប្រហារខ្លាំង​នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ភ្នំ៣៣៣ តាថាវ ថ្មដូន ដោយប្រើ​ យន្តហោះ F-16ដ្រូនទម្លាក់គ្រាប់​ កាំភ្លើងធំ កាំភ្លើងDK និង១០០មម។ ប្រភព៖ អ្នកនាំពាក្យក្រសួងការពារជាតិ


៙ទេវរាជ៚ 14h  · ដ្រូន ឬ ឧបករណ៍អ្វីក៏ដោយរបស់សត្រូវ អាចបង្កប់ជីភីអេស ដែលមានថ្មកាន់រហូតដល់ទៅ៣ឆ្នាំ។  ដ្រូនមួយនេះអាច ផ្ញើទីតាំងទៅអោយម្ចាស់វា រាល់ពេលដែលដ្រូនផ្លាស់ទី។  ទីតាំងនោះបានផ្ញើទៅរក្សានៅលើប្រព័ន្ធទិន្នន័យអនឡាញ។ ម្ចាស់វាអាចមើលទីតាំងដ្រូននេះ ដោយគ្រាន់តែប្រើកម្មវិធីក្នុងទូរស័ព្ទដៃ ឬ API Call។  មានន័យថា ចាប់ពីថ្ងៃដែលខ្មែរបាញ់ដ្រូនមួយនេះធ្លាក់ រហូត៣ឆ្នាំក្រោយ ដ្រូននេះនឹងរាយការទីតាំងអោយម្ចាស់វាជានិច្ច។  ឧបមាថា គេយកដ្រូននេះ ទៅតាមផ្លូវណា រក្សាក្នុងបន្ទាយណា ប្រគល់អោយមេទ័ពណា ទីតាំងផ្ញើចេញរហូត។  អ្វីដែលជារបស់សត្រូវ ត្រូវហៅអ្នកជំនាញទៅពិភាក្សា។ 


 Feed posts ហ៊ុល ម៉ារ៉ា is with Hul Mara. 28m  · ១១ថ្ងៃគ្មានយុទ្ធសាស្ត្រថ្មីក្រៅពីផ្លោង បាញ់បំបុក យន្តហោះ ដ្រូនទំលាក់ពីលេីរួចអោយថ្មេីជេីងចូលដ៏ដែលៗ ខ្មែរទទួលថ្មេីជេីងម៉ាឆ្ងាញ់


Kosal Chum 29m  · សូមផ្ញើសារនេះទៅកាន់ពិភពលោក ជាពិសេសប្រជាជនថៃខ្លួនឯងផ្ទាល់ ដើម្បីពិចារណា តើនេះឬ ឥរិយាបថនៃមេដឹកនាំប្រទេសថៃដែលកំពុងរងគ្រោះដោយការគំរាមកំហែងពីកម្ពុជា ? ជនភៀសសឹកឬជនរងគ្រោះថៃរបៀបរបបស្នាក់នៅក្នុងជំរុំសុវត្ថិភាពត្រូវមានរៀបចំតន្រ្តីច្រៀងរាំកំសាន្ត ហើយនាយករដ្ឋមន្រ្តីទៅសួរសុខទុក្ខត្រូវឡើងច្រៀងសប្បាយបែបហ្នឹងឬ ? ។ សង្គ្រាមកំពុងមានជាមួយកម្ពុជា ទាហានខ្លួនមានស្លាប់ និងរបួសច្រើនសន្ធឹកសន្ធាប់ តែនាយករដ្ឋមន្ត្រីនៅឡើងឆាកច្រៀងបានយ៉ាងរំភើយ និងរាល់ពេលឆ្លើយជាមួយអ្នកសារព័ត៌មានបញ្ចេញទឹកមុខញញឹមពព្រាយមិនខ្វល់ពីអ្នកស្លាប់នៅសមរភូមិ ។ នេះហើយមេដឹកនាំថៃ ដែលក្តែងៗថា ប្រទេសថៃរងគ្រោះព្រោះកម្ពុជា ។ បែបហ្នឹង នៅក្នុងពិភពលោកនេះ ប្រហែលជាមានតែថៃតែមួយគត់ធ្វើបាន ។ តើនាយករដ្ឋមន្រ្តីឆ្លាត ឬ ក៏ប្រជាជនថៃពេញមួយប្រទេសល្ងង់ ? ៕  Please send this message to the world, especially the Thai people themselves, to consider. Is this the behavior of the Thai leader who is suffering from threats from Cambodia? Should Thai refugees or victims living in safe camps have to organize music, dance, and entertainment, and should the Prime Minister go on a visit and sing happily like that? There is a war with Cambodia, and his soldiers have died and been injured in large numbers, but the Prime Minister still sings happily on stage and every time he answers reporters, he smiles and doesn't care about the dead on the battlefield. This is the Thai leader who keeps saying that Thailand suffered because of Cambodia. In this world, perhaps only Thailand can do that. Is the Prime Minister smart or are the entire Thai people stupid?

Thmey Thmey   50m  · ហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែធ្នូ

Kim Khorn Long is with Kevin Wang. 5h  · តាមការសម្ភាសកាសែត​ PBS ថៃ​ ជាកាសែតល្បី​ ជាមួយមេសេណាកងទ័ពថៃ៖ ការវៃ​ ៨០០​ គីឡូម៉ែត្របណ្តោយព្រំដែន គឺជាវិធីសាស្ត្រ​ កម្ទេចកម្លាំង​ សព្វាវុធ​ និងហេដ្ឋារចនាសម្ព័ន្ធយោធាកម្ពុជា​ គឺជាមធ្យោបាយ​ ចំនែកបំណងសង្គ្រាម​ពិតប្រាកដ​ គឺថៃចង់យកទឹកដីដែលរបូតទៅខ្មែរត្រឡប់ទៅវិញ!  ទឹកដីដែលថៃចង់បាន​ មិនមែនថ្មមួយដុំឬដីមួយកម្ពោតនៅត្រឹមភ្នំខ្មោច​ ឬនៅប្រាសាទតាក្របីនោះទេ​ តែគឺខេត្តព្រះវិហារ​ បន្ទាយមានជ័យ​ ឧត្តរមានជ័យ​ សៀមរាប​ បាត់ដំបង​ ពោធិសាត់​ កោះកុង​ ចំនែកប៉ៃលិន​ ថៃមិនទាន់វៃព្រោះជនជាតិថៃរាប់ពាន់នាក់ជាប់នៅទីនោះ!  មានអ្នកលេីកថា​ សម័យនេះហេីយ​ មិនអាចប្រទេសមួយវៃយកដីប្រទេសណាមួយបានទេ!  អាច​ ហេីយ បានកេីតរួចទៅហេីយ​ ករណីរុស្ស៊ី​វៃយកគ្រីមៀរដីអ៊ុយក្រែន​ និងអ៊ីស្រាអែលវៃយកដីនៅប៉ាឡេស្ទីន​ ថ្មីៗនេះ!  ហេតុអី? ព្រោះប្រព័ន្ធសណ្តាប់ធ្នាប់ពិភពលោកពេលនេះ​ ដែលយកច្បាប់និងស្ថាប័នអន្តរជាតិជាធំ​ គឺបានដួលរលំទៅហេីយ!  ពិភពលោកដេីរមកដល់​ សម័យកាល​ បងធំ​ អ្នកខ្លាំងធ្វេីអ្វីស្រេចចិត្ត​ ហេីយអ្នកខ្សោយ​ ត្រូវរេីសហ្វូង​ ឬផ្តាច់ខ្លួនឯការ! ពេលនេះ​ បងធំ​ មានច្រេីន​ (Unbalance Multi Super Powers) បង្កេីតច្បាប់ល្បែងដោយខ្លួនឯង​ ធ្វេីឱ្យអង្គការដូចជា​ សហប្រជាជាតិជាដេីម​ មិនអាចធ្វេីអ្វីបានច្រេីន​ ដូចក្រោយសង្គ្រាមលោកទី២!  ចង់បញ្ជាក់ថា​ កងទ័ពថៃ​ គឺស្តេចថៃបញ្ជាផ្ទាល់! ដូចនេះ​ បំណងសង្គ្រាមដែលមេទ័ពថៃបានសារភាព​ គឺជាបំណងស្តេចថៃនេះហេីយ!  សង្គ្រាមលេីកនេះ​ ដោយតំលៃណាក៏ដោយ​ កម្ពុជាត្រូវតែឈ្នះ! ការចាញ់សង្គ្រាមនេះ​ គឺស្មេីនឹងការបាត់បង់ប្រទេសយេីង!  ហេីយម៉ោងនេះហេីយ​ អ្នកដែលនៅតែនិយាយថា​ កម្ពុជាជាអ្នកបង្កេីតសង្គ្រាម​ គឺអ្នកកំពុងតែនិយាយភាសារបស់សត្រូវ​! នេះជាទោស​ កាត់ក្បាល!  យេីងក្តៅជាមួយអ្នកនយោបាយមួយចំនួន​ ចម្កួតជាតិ​ មិនដឹងរឿងណារឿងជាតិ​ រឿងណារឿងនយោបាយ!  ព្រំដែននៃរឿងនយោបាយ​ គឺចប់ត្រឹមបន្ទាត់រឿងជាតិ!  ប៉ុន្តែជនរួមជាតិ​ កុំបារម្ភ​ នឹងការទម្លាក់គ្រាប់បែករបស់យន្តហោះថៃ​ ក្នុងយុទ្ធសាស្ត្រយោធា​ ដរាបណាកងទ័ពថ្មេីរជេីងចូលមិនបាន​ ថៃកុំស្រមៃយកដីខ្មែរ!  ម៉ោងនេះ​ ថៃមិនអាចឆ្លងសូម្បីតែខ្សែត្រៀមកងទ័ពកម្ពុជា!  ក្នុងកម្រិតជាមេដឹកនាំ​ ជាអ្នកនយោបាយ​ ជាមេទ័ព​ និងជាមេយុទ្ធសាស្ត្រ​ ខ្ញុំមានជំនឿយ៉ាងមុតមាំ​ ចំពោះ​ សម្តេចតេជោ​ និងសម្តេចធិបតី​ និងឥស្សរជនសង្គ្រាមរបស់យេីង!  សូមបងប្អូនជនរួមជាតិ​ បន្តសាមគ្គីជាតិ​ រួបរួមជាតិ​ ស្មារតីជាតិតែមួយ! នេះហេីយជាអាវុធដ៏ពិសិដ្ឋរបស់យេីងខ្មែរ! នេះហេីយជាអ្វីដែលសត្រូវយេីងអត់មានទេក្នុងពេលនេះ!

Ann Vanny 3h  · អ្នកកាសែតយោធាដ៏ល្បីរបស់ថៃ បានចុះផ្សាយនៅព្រឹកថ្ងៃទី ១៧ ធ្នូ នេះថា អ្នកនាំពាក្យកងទ័ពថៃ ទទួលស្គាល់ថា យប់មិញពួកគេបានចូលវាយដើម្បីគ្រប់គ្រងភ្នំ ៣៥០ និងតាក្របី ពួកគេសារភាពថា ត្រូវវីរកងទ័ពកម្ពុជា តទល់យ៉ាងខ្លាំងក្លា ធ្វើឱ្យពួកគេត្រូវដកថយជាបន្ទាន់! 👉លទ្ធផលគឺ ទាហាន ២ នាក់ បាត់ខ្លួន (ស្លាប់) និងយកសាកសពមិនបាន ដោយសារជាប់ការបាញ់រារាំងពីវីរកងទ័ពខ្មែរ និងភ័យខ្លាចគ្រាប់មីន! សៀមចូលមកដីខ្មែរ គិតថាស្រួល? ឥឡូវត្រូវប្រើទាំងយន្តហោះ ទាំងទ័ពថ្មើរជើង ដើម្បីគ្រាន់តែមកសុំយកសាកសពត្រឡប់ទៅវិញ! ប្រាសាទតាក្របី និងភ្នំ ៣៥០ គឺជាដីខ្មែរ! អ្នកចូលមកក្នុងបំណងឈ្លានពាន នឹងទទួលបានតែសាកសពត្រឡប់ទៅវិញ! 🇰🇭💪

News4Khmer 19m  · នៅតាមព្រំប្រទល់ខេត្តសុរិន្ទចាប់ផ្ដើមមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ បន្ទាប់ពីមានការបែកធ្លាយសារសម្ងាត់ជាច្រើនអំពីកងទ័ពសៀម ដែលធ្វើអោយ BM21 កម្ពុជាយើងបាញ់ចំគោលដៅកងទ័ពសៀមងា*បអស់ជាច្រើនក្បាល

Neth Pheaktra 6m  · របាយការណ៍៖ ត្រឹមម៉ោង ១២៖៣០ ថ្ងៃទី១៧ ខែធ្នូនេះ ជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃមានចំនួន ១៣៤ ៦៦៨ គ្រួសារស្មើនឹង ៤៤៧ ៥០៩ នាក់ មកស្នាក់នៅនៅក្នុងជំនុំភៀសសឹកចំនួនចំនួន ៨ ខេត្ត។

No comments:

Post a Comment