២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Friday, January 9, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៦

 Insophal Khmer Author ឈ្វេងយល់ពីប្រវត្តិនៃការឈ្លានពានរបស់សៀមមកលើកម្ពុជា !

១.ព្រំដែនឥណ្ឌូចិនបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ បានបញ្ចប់ដោយមានការទទួលស្គាល់ពីអន្តរជាតិតាមផែនទីខ្នាត១/២០០.០០០ ដែលប្រទេសថៃទទួលស្គាល់និងពុំដែលទាមទារអ្វីទាំងអស់ រហូតមកដល់ឆ្នាំ១៩៣២ ក្រោយពេលមានរដ្ឋប្រហារយោធាឡើងកាន់អំណាច និងមានការគាំទ្រពីស្តេចថៃផងនោះ រដ្ឋមន្ត្រីការពារជាតិថៃឈ្មោះ Prem Tinsulanonda បានគូសផែនទីឯកតោភាគីខ្នាត ១/៥០០.០០០ យកទឹកដីកម្ពុជាជាច្រើន ហើយផែនទីនេះបានកែសម្រួលជាបន្តបន្ទាប់ក្នុងគោលបំណងឈ្លានពានយកទឹកដីកម្ពុជា។

២.នៅក្នុងសង្គ្រាមលោកលើកទី២ថៃបានគាំទ្រជប៉ុន វាយបារាំងនៅឥណ្ឌូចិន នៅពេលជប៉ុនឈ្នះបារាំង ជប៉ុន និងថៃបានធ្វើអនុសញ្ញាទីក្រុង Tokyo ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៤១ ដោយកាត់ទឹកដីខេត្តបាត់ដំបងទៅឱ្យថៃ។

៣.ក្រោយជប៉ុនចាញ់សង្គ្រាម ក្រុមប្រទេសមហាអំណាចមានបារាំង អង់គ្លេស និងសហរដ្ឋអាម៉េរិក បានបង្ខំឱ្យថៃប្រគល់ទឹកដីក្រោមអនុសញ្ញាទីក្រុង Tokyo ឆ្នាំ១៩៤១ មកឱ្យកម្ពុជាវិញជាដាច់ខាត បើពុំនោះទេក្រុមប្រទេសមហាអំណាចមិនគាំទ្រឱ្យប្រទេសថៃឱ្យចូលជាសមាជិកអង្គការសហប្រជាតិឡើយ និងចាត់វិធានការណ៍ខ្លាំងចំពោះថៃ ដោយគ្មានជម្រើសថៃក៏ព្រមប្រគល់ទឹកដីតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧ មកឱ្យកម្ពុជាវិញទាំងអស់។

៤.បន្ទាប់ពីបារាំងចាញ់សង្គ្រាមនៅឥណ្ឌូចិន កងទ័ពថៃ បានឈ្លានពានចូលមកគ្រប់គ្រងនិងលើកទង់ជាតិលើប្រាសាទព្រះវិហារនៅឆ្នាំ១៩៥៤ម្តងទៀត រហូតចាញ់ក្តីកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលទាហាន និងប៉ូលីសថៃនាំគ្នាដកទាំងបង្គោលទង់ជាតិសែងទៅថៃវិញទាំងឈឺចាប់ ដែលប្លន់ប្រាសាទខ្មែរមិនបានសម្រេច។

៥.មហិច្ឆិតារបស់ថៃមកលើដីខ្មែរ មិនអាចរំសាយបានទោះបីរាប់រយឆ្នាំក្រោយទៀត ឱ្យតែមានឱកាស ឬស្ថានភាពនយោបាយពិភពលោកអស្ថេរភាព ថៃនឹងឈ្លានពានយកទឹកដីខ្មែរជាបន្តបន្ទាប់ តាមលទ្ធភាពដែលអាចយកបាន។ ជាក់ស្តែងថៃបានឈ្លានពានកម្ពុជា ចាប់ពីឆ្នាំ២០០៨, ២០១១, ២០២៥ និងនៅមានតទៀត...។

៦.ចុះកូនខ្មែរនាំគ្នាធ្វើយ៉ាងណា ដើម្បីការពារទឹកដីដ៏កំសត់នេះបាន? 

• នាំគ្នាពុករលួយ? នាំគ្នាបំផ្លាញជាតិ? នាំគ្នាបោកប្រាស់ទ្រព្យសម្បត្តិប្រជាជន? នាំគ្នាប្រមូលលុយតាមគ្រប់រូបភាពទៅទិញផ្ទះរស់នៅបរទេស ដើម្បីគេចចេញពីសេចក្តីស្លាប់ ឬសេចក្តីវិនាសនៃប្រទេសជាតិមួយនេះ?

• តើអស់លោកប្រមូលលុយទៅរស់នៅបរទេស អាចគេចពីសេចក្តីស្លាប់បានទេ? បើគង់តែគេចមិនផុតពីសេចក្តីស្លាប់ដដែល ហេតុអ្វីក៏មិនរួមគ្នា ស៊ូស្លាប់នៅលើទឹកដីកំណើតរបស់ខ្លួន?

Cambodian English Club

តើអ្វីទៅជាយុទ្ធសាស្ត្ររបស់ថៃ?

រឿងដែលថៃព័ទ្ធបន្លាលួស ឈូសឆាយផ្ទះ កសាងហេដ្ឋារចនាសម្ព័ន្ធ បង្ហាញរូបភាពទាហានកម្ពុជាដែលបានពលី និងដោតទង់ជាតិលើទឹកដីកម្ពុជា គឺជាយុទ្ធសាស្ត្រដែលបានគិតទុកយ៉ាងល្អិតល្អន់។ យុទ្ធសាស្ត្រនេះ មានគោលដៅដូចតទៅ៖

១. ការកាត់យកទឹកដីខ្មែរដាក់បញ្ចូលជាផ្នែកនៃទឹកដីថៃ (De Facto Annexation Doctrine)៖ ការប្រើប្រាស់ទូកុងទីណឺ បន្លាលួស ការរារាំងមិនឱ្យពលរដ្ឋចូលទៅផ្ទះសម្បែង ការឈូសឆាយវាយកម្ទេចផ្ទះ និងការព្យាយាមកសាងលេណដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ គឺជាយុទ្ធសាស្ត្រនៃការព្យាយាមកាន់កាប់ភ្ជាប់តំបន់ទាំងនេះទៅជាមួយទឹកដីថៃ។ យុទ្ធសាស្ត្ររបស់ថៃ គឺ មុនពេលច្បាប់អន្តរជាតិដំណើរការ គឺត្រូវធ្វើឱ្យទឹកដីទាំងនេះ ក្លាយជារបស់ថៃដោយមិនអាចកែប្រែតាមរយៈការកាន់កាប់ កសាងហេដ្ឋារចនាសម្ព័ន្ធ និងវត្តអារាម ដែលធ្វើឱ្យច្បាប់អន្តរជាតិរឹតតែពិបាកក្នុងការដោះស្រាយ។ ឩ​. ចិនបង្កើតកោះសិប្បនិម្មិត្តកាន់កាប់សមុទ្រចិនខាងត្បូង  រុស្ស៊ីព្យាយាមកាន់កាប់អ៊ុយក្រែននៅតំបន់គ្រីមេ និងអ៊ីស្រាអែលកាន់កាប់តំបន់ខ្លះនៃទឹកដីហ្កាហ្សា។ សម្រាប់ថៃ បើទោះបីជាមិនអាចឈ្នះតាមផ្លូវច្បាប់ថាជាទឹកដីខ្លួនក្តី ប៉ុន្តែចង់យកឈ្នះលើការកាន់កាប់ជាក់ស្តែង។ 

២. សង្គ្រាមចិត្តសាស្ត្រ (Psychological Warfare)៖ ការបង្ហាញរូបទាហានកម្ពុជាដែលពលី បង្ហាញឯកសណ្ឋានទាហានកម្ពុជា ការដុតឯកសណ្ឋាន និងត្រង់សេ ជាដើម ថៃមានគោលបំណងដូចតទៅ៖ 

ក. បំបាក់ទឹកចិត្តកងទ័ពកម្ពុជា

ខ. ប្រមាថមើលងាយកងទ័ព និងថ្នាក់ដឹកនាំកម្ពុជា

គ. បង្ហាញ និងអួតពីជោគជ័យរបស់ថៃ

ឃ. កំញើមគម្រាម កុំឱ្យកម្ពុជាហានធ្វើសង្គ្រាមសងសឹក ឬដណ្តើមយកទឹកដីឡើងវិញ។ 

ង. បង្កើនការគាំទ្រពីក្រុមអ្នកជាតិនិយមចំពោះយោធា ព្រះមហាក្សត្រ និងអនុទីន។ ការបង្ហាញរូបភាពទាំងនេះ គឺជាការគម្រាមកំហែង និងការអួតអាង។ 

៣. ការបង្អួតពីអំណាច (Dominance Doctrine)៖ ការទម្លាក់គ្រាប់បែកចូលយ៉ាងជ្រៅមកក្នុងទឹកដីកម្ពុជា​ និងការវាយប្រហារទៅលើទីតាំងស៊ីវិល គឺចង់បង្ហាញឱ្យកម្ពុជាមើលឃើញថា​" ថៃអាចវាយចូលយ៉ាងជ្រៅ វាយប្រហារយ៉ាងខ្លាំង​ និងយ៉ាងលឿនរហ័ស ប៉ុន្តែកម្ពុជាមិនអាចវាយចូលបែបនេះទៅក្នុងទឹកដីថៃទេ"។ នេះពីព្រោះតែថៃ ជឿថា កម្ពុជាមិនទទួលបាននូវការការពារពីអន្តរជាតិពេញលេញ  ស្ថាប័នអន្តរជាតិ និងតំបន់ខ្វះយន្តការអនុវត្តន៍ច្បាប់។ កត្តានេះ ធ្វើឱ្យថៃជឿថា ខ្លួនអាចរំលោភបំពានបានដោយមិនមានការថ្កោលទោស និងដាក់ទោស។ 

៤. នយោបាយវាទីនិយម ឬសើរើនិយមដោយប្រើកម្លាំង (Coercive Revisionism)៖ ថៃបានបណ្តុះនយោបាយចក្រពត្តិនិយម ឬវាទនិយមនេះយ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រ និងបានដណ្តើមយកទឹកដីកម្ពុជា ឡាវ ភូមា និងម៉ាឡេ។ ផ្នត់គំនិតនេះ នៅតែធ្វើឱ្យថៃជឿថា ខ្លួនអាចបន្តវាទីយកទឹកដីប្រទេសជិតខាងបន្ថែមទៀតបន្តិចម្តងៗ ខណៈពេលច្បាប់អន្តរជាតិចុះខ្សោយ។ 

សម្រាប់កម្ពុជា ការនៅស្ងៀម នឹងប្រឈមមុខទៅនឹងការបាត់បង់ ចំណែកការព្យាយាមយកបញ្ហាទៅស្ថាប័នអន្តរជាតិ គឺជាយន្តការឈ្នះ។ ហេតុនេះ កម្ពុជា គួរអនុវត្តន៍ដូចតទៅ៖

១. ប្រកាស់ប្រាបពិភពលោកពីការឈ្លានពាន និងការកាន់កាប់ខុសច្បាប់ លើទឹកដី ការបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ

២. ពង្រឹកទំនាក់ទំនង និងកាទូតលើឆាកអន្តរជាតិស្វែងរកការគាំទ្រ

៣. សហការជាមួយកាសែតអន្តរជាតិជួយផ្សព្វផ្សាយ

៤. ពន្លឿននីតិវិធីតុលាការយុត្តធម៌អន្តរជាតិ (ICJ)

៥. ពង្រឹងវិស័យោធា និងរុញរឿងនេះទៅដល់ ICC .

សូមបន្តរក្សាការសាមគ្គី និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជាមួយសៀម!

សិក្សាលម្អិតក្នុងYouTube តាមលីងក្នុង Comment


សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ ឃើញមានសភាពស្ងប់ស្ងាត់ពេល ពួកខ្មែរ សៀមចេញឃោសនារកសម្លេងឆ្នោត។ ខ្មែរ សៀម ជា អំបូរពូជសាសន៍ ដូចគ្នា ថៃការ៉ែនដែរ។ ថៃការ៉ែនបេះបោរ ដើម្បីផ្តាច់ទឹកដីចូលជាមួយ ថៃ ចំណែក ខ្មែរសៀម ក៍ដូចគ្នា ប្រឹងកសាងវត្ត កសាងផ្លូវ ចូលមកធ្វើសង្រ្គាមឈ្លានពាកម្ពុជា គឺដើម្បីផ្តាច់ទឹកដីចូលជាមួយ សៀម។ តាំងពី ចប់សង្រ្គាមត្រជាក់ ១៩៩១ មក មានប្រទេស រាប់រយ ប្រកាសឯករាជ្យ  បំបែករដ្ឋ ដោយធ្វើតាមរយៈសង្រ្គាម បន្ទាប់ប្រកាសរដ្ឋឯករាជ្យ។ វិធានការណ៍ដែលប្រទេសនានាលើសកលោក កំណត់យក គឺ ការធ្វើច្បាប់ ដក សញ្ជាតិ។

ថៃ៖ បើតាមលទ្ធផលនៃការអង្កេតនេះ ឃើញថា ប្រជាជន ៩០% ចង់បន្តសង្រ្គាមជាមួយ កម្ពុជាទៀត ដោយសារ បក្សប្រជាជន មានអ្នកគាំទ្រ ៤៥% ដែលបក្សនេះកំពុងដឹកនាំធ្វើសង្រ្គាមដោយផ្ទាល់ជាមួយ បក្សភូមិចៃថៃ របស់អានុទីន។ ចំណែកប្រជាជន ៣៩.៥% គាំទ្រ បក្សរបស់ ត្រកូលតាក់ស៊ីន ដែលធ្លាប់ដឹកនាំធ្វើសង្រ្គាម ០៥ ថ្ងៃ។ ដូច្នេះ តាមការវិភាគតួរលេខនេះ អ្នករៀបចំសេណារីយោធ្វើ សុងដា មានបំណង បង្ករសង្រ្គាមជាមួយ កម្ពុជា ភូមារ លាវ។ បើសិនជាគេគ្មានបំណងធ្វើសង្រ្គាម គេត្រូវ សូរសំនូរថា តើលោកអ្នកចង់បញ្ចប់សង្រ្គាម ឬ បន្តសង្រ្គាម? ឬ សូរថា តើលោកអ្នកពេញចិត្តរដ្ឋាភិបាលថ្មីលើ ការស្តារសេដ្ឋកិច្ច? លើការធ្វើសង្រ្គាមប្រឆាំងកម្ពុជា? ប្រឆាំងភូមារ? ប្រឆាំងលាវ? ដោះស្រាយព្រំដែនតាមផែនទី ១/៥០ ០០០ ?...

ពីម្សិលខ្ញុំផ្សាយអំពី ភាពខុសគ្នានៃព្រះពុទ្ធអង្គរខ្មែរ (ព្រះប្រុស) និងព្រះពុទ្ធអង្គរសៀម (ព្រះស្រី) ថ្ងៃនេះ ខ្ញុំផ្សាយអំពី រូបក្បាលនាគ ០៧ របស់ខ្មែរ និង រូបក្បាលនាគ ០៩ របស់ ចិននៅ ឆៀងម៉ៃ និង ក្បាល ០៩ របស់ ពួកជនជាតិ សៀម ក៍ដូចជា ជនជាតិ ថៃ។

Tous Saphoeun

មេទ័ពសៀមបានប្រកាសថ្មីៗថា ទឹកដីដែលវាកំពុងគ្រប់គ្រងបានពីការប្រើប្រាស់កំលាំងយោធាគឺជាទឹកដីដែលវាបានបាត់ជាង40ឆ្នាំ។

ប្រជាជនខ្មែរបានដឹងពីចរឹកពួកវាមុនសង្គ្រាមមកម្លេស បើវាដណ្តើមកាន់កាប់កន្លែងណាវាមិនងាយអោយវិញស្រួលៗទេ សូម្បីតែដីនៅតំបន់ប្រាសាទព្រះវិហារ យើងបានឈ្នះក្តីតាមការសម្រេចក្តីរបស់តុលាការក្រុងឡាអេឆ្នាំ1962 ថៃវាមិនអោយហើយវាបង្កើតផែនទីចោរគូសយក4.6Km2បន្ថែមទៀត វាមិនខ្វល់ពី ICJ ទេ។ ចង់មានដល់របងព្រំដែនពីរជាន់ក៏ដោយក៏វានៅតែបង្កើតរឿងបន្តឈ្លានពានយកទឹកដីកម្ពុជាទៀត យើងគ្រប់គ្នាបានដឹងពីប្រវត្តិសាស្រ្ត ចាប់តាំងពីសតវត្សទី១២ រហូតដល់មានអន្តរាគមន៍ពីអាណានិគមបារាំង និងបានកំណត់ដោយអនុសញ្ញាព្រំដែនច្បាស់លាស់ជូនកម្ពុជា-ថៃ (1904-1907) តែថៃនៅតែលួចវាយប្រហារ និងឈ្លានពានទឹកដីកម្ពុជាម្តងហើយម្តងទៀត ឥតឈប់ឈរ។

រឿងដែលខ្មែរយើងអាចដណ្តើមយកបានត្រឡប់មកវិញ គឹ យើងត្រូវខ្លាំង៖ ទីមួយយើងត្រូវខ្លាំងលើកំលាំងទ័ព ស្រូតរៀបចំកំលាំងឡើងវិញ ទ័ពទាំងបីផ្នែកត្រូវអោយខ្លាំងព្រមគ្នា (ជើងគោក ជើងទឹក និងជើងអាកាស) និងទីពីរត្រូវខ្លាំងខាងផ្លូវច្បាប់ សព្វថ្ងៃនេះត្រូវប្រើផ្លូវច្បាប់ឲ្យលឿនកុំបង្អង់ កុំពន្យាពេលឲ្យសោះ យើងមានឯកសារគ្រប់យ៉ាងរឹងមាំ ភស្តុតាងរឹងម៉ាំ និងត្រឹមត្រូវ ឯថៃ វាមានតែឯកសារក្លែងក្លាយ ឯកសារប្រឌិតទេ ។ យើងត្រូវស្រូតយកទៅប្តឹងនៅ ICJ និងស្វែងរកអន្តរាគមន៏ពីប្រទេសបារាំងនិងអាមេរិក (នៅថ្ងៃទី២៥ សីហា ឆ្នាំ១៩៤៦ សហរដ្ឋអាមេរិកនិងបារាំង បានកោះហៅភាគីសៀមមកជួប។ នៅខែមករា ឆ្នាំ១៩៤៧ ប្រទេសសៀមបានបង្ខំចិត្តប្រគល់ដែនដីលួចបានទៅអោយខ្មែរវិញ) រួមទាំងរកមេធាវីលំដាប់អន្តរជាតិខ្លាំងៗមកជួយការពារ។ ខ្ញុំជឿជាក់100% បើយើងប្តឹងយើងនិងឈ្នះក្តី បើវាមិនសងទេ យើងនិងប្រើកងកំលាំងវ៉ៃយកដីយើងតែម្តងក៏មិនហួសពេលដែរ យើងវ៉ៃត្រូវរឿង ពេលនោះក៏អន្តរជាតិគាំទ្រយើងនៅខាងយើង។

Pheng Vannak News 20m  · ការ​ចាប់ខ្លួន​មេក្លោង​ឆបោក​តាមអនឡាញ​ ចេន​ ហ្ស៊ី​ របស់​ សមត្ថកិច្ច​រាជរដ្ឋាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃទី​ ៧​ ខែ​ មករា​ ឆ្នាំ​ ២០២៦​ បញ្ជូន​ទៅ​អោយ​ប្រទេស​ចិន​ គ្មាន​អ្វី​ប៉ះពាល់​ដល់​រាជរដ្ឋាភិបាល​នោះទេ​ ព្រោះ​ជា​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​រវាង​ប្រទេស​មួយ​ជាមួយ​ប្រទេស​មួយ​ដេីម្បី​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ដែល​មានលក្ខណៈ​ជា​សាកល​ ។   នៅ​ប្រទេស​ថៃ​ក៏ដូច​កម្ពុជា​ដែរ​ កាលពីថ្ងៃទី​ ១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៥​ តម្រួតថៃ​បាន​ចាប់​មេក្លោង​ឆបោក​អនឡានដ៏ល្បីល្បាញឈ្មោះ​ She Zhijiang​ បញ្ជូនទៅ​ប្រទេសចិន​ តាមការ​ស្នេីសុំ​ពី​ នគរ​បាល​អន្តរជាតិចិនផងដែរ​ ។  ដូច្នេះ​ការ​ចាប់ខ្លួនឧក្រិដ្ឋជនឆ្លងដែន​ពី​ប្រទេសមួយ​បញ្ជូនទៅ​ប្រទេសមួយ​គ្មាន​អ្វី​ចម្លែកទេ​ ព្រោះ​ជា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ។   ជំនាន់​ខ្ញុំ​នៅ​ធ្វើការ​ជា​មន្រ្តី​នគរបាល​ជាតិ​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០០៤​ ខ្ញុំក៏ធ្លាប់ចាប់​បញ្ជូន​ឧក្រិដ្ឋជន​ជនជាតិ​ចិនជាច្រេីននាក់​(៣៨នាក់)​ ដែរ​ដឹក​តាមយន្តហោះ​បញ្ជូន​ទៅ​កាត់​ទោស​នៅប្រទេស​ចិន​ ។  ដូច្នេះ​សូម​បក្ស​ប្រឆាំង​ កុំយក​បញ្ហា​ចាប់​ខ្លួន​ ចេន​ ហ្ស៊ី​ ធ្វើ​ជា​មូលដ្ឋាន​វាយប្រហារ​មកលេីរាជ​រដ្ឋាភិបាល​ បៀមិនយល់​អ្វី​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ សួរខ្ញុំ​ ខ្ញុំ​ជំរាប​ជូន​បាន​ ។

Kosal Chum 52m  · មានន័យយ៉ាងច្បាស់ថា ប្រជាជនថៃភាគច្រើនលើសលប់មិនគាំទ្រគណបក្សអានុទីន( ភូមិចៃថៃ)នាយករដ្ឋមន្ត្រីបច្ចុប្បន្នទេ ពួកគេពិតជាស្អប់សង្គ្រាម ស្អប់ថ្នាក់ដឹកនាំដែលបង្កសង្គ្រាមជាមួយកម្ពុជា ។ តាមលទ្ធផលស្ទង់មតិ បក្សភូមិចៃថៃរបស់អានុទីនទទួលបានការគាំទ្រត្រឹម3.1% ក្នុងពេលគណបក្សប្រជាជន ( People’s Party) មានការគាំទ្រដល់ទៅ 45.1% និងបក្សផឿថៃទទួលបាន 39.5% ។  រឿងពិតក្នុងសង្គមថៃម៉ោងនេះ ប្រជាជនថៃដែលគាំទ្រឲ្យមានសង្គ្រាមជាមួយកម្ពុជាគឺចេញពីពួកជ្រុលនិយម( ក្រុមអាវលឿង ) ដែលមានទំនោរជ្រុលទៅវាំង និងម្ចាស់វាំងផ្ទាល់តែម្តងនៅពីក្រោយនៃសង្គ្រាមឈ្លានពាននេះ ។ តាមការវិភាគទុកជាមុនអានុទីនអាចនឹងមានផែនការបង្ករឿងជាមួយកម្ពុជាសារជាថ្មីនៅកៀកថ្ងៃបោះឆ្នោតនាខែកុម្ភ: ២០២៦ខាងមុខនេះដើម្បីពន្យាពេលបោះឆ្នោតរក្សាអំណាចរបស់ខ្លួនដោយគ្មានពេលកំណត់ ព្រោះគេដឹងច្បាស់ថាគណបក្សគេនឹងមិនមានសំឡេងគាំទ្រច្រើននៅក្នុងសភានោះទេ ។ នេះជារឿងមួយដែលទាមទារឲ្យកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ៕

សូរ្យឫទ្ធីសិទ្ធ ឈួន

ឯកឧត្តមប្រហែលយល់ថាបើបក្សផ្សេងឡើងកាន់អំណាចនៅប្រទេសថៃនោះព្រំដែនកម្ពុជាថៃនឹងល្អប្រសើរហើយ ហើយកម្ពុជាអាចទទួលបានដីដែលថៃកាន់កាប់មកវិញ ប៉ុន្តែឯកឧត្តមត្រូវចាំថាថៃមិនដកថយដោយកាប្ដូរនាយករដ្ឋមន្រ្តីនោះទេ ព្រោះបើបែបនោះនាយករដ្ឋមន្រ្តីថ្មីនឹងមិនអាចស្ថិតក្នុងអំណាចយូរ ហេតុអ្វីព្រោះអ្នកជាតិនិយមថៃនឹងចោទប្រកាន់ថាធ្វើអោយបាត់ទឹកដីថៃពិសេសគឺយោធាថៃតើយោធាថៃសុខចិត្តដែលទេអ្វីដែលគេខំបានយ៉ាងលំបាក? ហេតុផលគឺសាមញ្ញបែបនេះ ហើយសភាពការណ៍នឹងនៅទ្រឹង ឬផ្ទុះអាវុធជាថ្មី ! ហើយសម្ពាធទំនុកចិត្តពលរដ្ឋកម្ពុជានឹងធ្លាក់លើក្បាលម៉ាស៊ីនកម្ពុជា នេះជាគ្រោះថ្នាក់សម្រាប់រដ្ឋាភិបាល!

ថៃ៖ បើតាមលទ្ធផលនៃការអង្កេតនេះ ឃើញថា ប្រជាជន ៩០% ចង់បន្តសង្រ្គាមជាមួយ កម្ពុជាទៀត ដោយសារ បក្សប្រជាជន មានអ្នកគាំទ្រ ៤៥% ដែលបក្សនេះកំពុងដឹកនាំធ្វើសង្រ្គាមដោយផ្ទាល់ជាមួយ បក្សភូមិចៃថៃ របស់អានុទីន។ ចំណែកប្រជាជន ៣៩.៥% គាំទ្រ បក្សរបស់ ត្រកូលតាក់ស៊ីន ដែលធ្លាប់ដឹកនាំធ្វើសង្រ្គាម ០៥ ថ្ងៃ។ ដូច្នេះ តាមការវិភាគតួរលេខនេះ អ្នករៀបចំសេណារីយោធ្វើ សុងដា មានបំណង បង្ករសង្រ្គាមជាមួយ កម្ពុជា ភូមារ លាវ។ បើសិនជាគេគ្មានបំណងធ្វើសង្រ្គាម គេត្រូវ សូរសំនូរថា តើលោកអ្នកចង់បញ្ចប់សង្រ្គាម ឬ បន្តសង្រ្គាម? ឬ សូរថា តើលោកអ្នកពេញចិត្តរដ្ឋាភិបាលថ្មីលើ ការស្តារសេដ្ឋកិច្ច? លើការធ្វើសង្រ្គាមប្រឆាំងកម្ពុជា? ប្រឆាំងភូមារ? ប្រឆាំងលាវ? ដោះស្រាយព្រំដែនតាមផែនទី ១/៥០ ០០០ ?....

ល្បឿនដ្រូន​២០ មែត្រ/ វិនាទី

ល្បឿនគ្រាប់កាំភ្លើង ៧០០មែត្រ/វិនាទី លឿនជាងដ្រូន ៣៥ ដង

ចម្ងាយបាញ់ ៣០០០មែត្រ ( ៤ វិនាទី) ដូច្នេះ ៤ វិនាទី ដ្រូនដូរទីតាំង ៨០០ មែត្រ

ល្បឿន កាំ AK 47  715 meters per second (m/s) 

Cambo លក់កាំភ្លើងខ្យល់

2 November 2023

កាំភ្លើងខ្យល់ថ្មីអាចបាញ់បាន90m~120m ត្រង់ចំគោលដៅ

បើចាប់អារម្មណ៍អាចកក់មុនបាន

រយះពេល7ថ្ងៃទើបមកដល់ខ្មែរ

ស៊ន សុភក្រ្ត-Sorn Sopheak 13m  · ក្រសួងមហាផ្ទៃ៖ គិតត្រឹមថ្ងៃទី៨ ខែមករានេះ ពលរដ្ឋភៀសសឹកប្រមាណ៤សែន ៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈ ១៧៨ ៨៩៤នាក់បន្តស្នាក់នៅជំរំ !

K Soun Lyer 18h  · គោលការណ៍មិនប្រើកម្លាំង (Principe du non-recours à la force) គឺជាគោលការណ៍មូលដ្ឋានមួយនៃច្បាប់អន្តរជាតិទំនើប។ វាត្រូវបានបង្កើតឡើងយ៉ាងច្បាស់លាស់ក្នុង មាត្រា 2§4  (Charte des Nations Unies) ដែលកំណត់ថា រដ្ឋទាំងឡាយត្រូវ ជៀសវាងការគំរាមកំហែង ឬការប្រើកម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ដែលប៉ះពាល់ដល់អធិបតេយ្យភាពនយោបាយ ឬដែនរបស់រដ្ឋផ្សេង។ គោលការណ៍នេះមាន លក្ខណៈទូលំទូលាយ ដោយហាមឃាត់ទាំងការប្រើកម្លាំងដោយផ្ទាល់ (ការវាយប្រហារ, ការឈ្លានពាន, ការបាញ់បំផ្លាញ) និងកម្លាំងដោយប្រយោល (ការផ្តល់អាវុធ ឬគាំទ្រក្រុមបះបោរ)។ លើសពីនេះ វាអះអាងថា សូម្បីតែ ការគំរាមកំហែង (menace de la force) ក៏ជាការរំលោភផងដែរ។ យោងតាមច្បាប់អន្តរជាតិ មានតែ ២ ករណីលើកលែង ប៉ុណ្ណោះដែលអាចប្រើកម្លាំងបាន៖ (១) ការការពារខ្លួនតាមមាត្រា 51 នៅពេលមានការវាយប្រហារដែលកើតឡើងពិតប្រាកដ ហើយត្រូវបានធ្វើក្នុងកម្រិតចាំបាច់ និងសមរម្យ។ (២) ការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ (Chapitre VII) ក្នុងករណីមានគំរាមកំហែងដល់សន្តិសុខអន្តរជាតិ។ ទស្សនៈរួមនៅក្នុងទ្រឹស្តី និងតុលាការអន្តរជាតិ (ពិសេសក្នុងសេចក្តីសម្រេចថ្មីៗ និងករណី Nicaragua c. États-Unis, 1986) បានស្គាល់ថា គោលការណ៍នេះមានស្ថានភាពជាច្បាប់ទំនៀម (coutume) និងមានស្ថានភាពជាក្បួន jus cogens ដែលជាក្បួនបង្ខំខ្ជាប់មិនអាចលើកលែងបាន។ ដោយឡែកពីនេះ គោលការណ៍មិនប្រើកម្លាំង គឺជាគ្រឹះសម្រាប់សន្តិសុខ និងសន្តិភាពពិភពលោក ហើយរដ្ឋមិនអាចយកហេតុផលនយោបាយ សេដ្ឋកិច្ច ឬអាកប្បកិរិយាផ្សេងៗ ដើម្បីលើកលែងឱ្យខ្លួនឯងបានឡើយ។

K Soun Lyer 18h  · គោលការណ៍មិនប្រើកម្លាំង (Principe du non-recours à la force) គឺជាគោលការណ៍មូលដ្ឋានមួយនៃច្បាប់អន្តរជាតិទំនើប។ វាត្រូវបានបង្កើតឡើងយ៉ាងច្បាស់លាស់ក្នុង មាត្រា 2§4  (Charte des Nations Unies) ដែលកំណត់ថា រដ្ឋទាំងឡាយត្រូវ ជៀសវាងការគំរាមកំហែង ឬការប្រើកម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ដែលប៉ះពាល់ដល់អធិបតេយ្យភាពនយោបាយ ឬដែនរបស់រដ្ឋផ្សេង។ គោលការណ៍នេះមាន លក្ខណៈទូលំទូលាយ ដោយហាមឃាត់ទាំងការប្រើកម្លាំងដោយផ្ទាល់ (ការវាយប្រហារ, ការឈ្លានពាន, ការបាញ់បំផ្លាញ) និងកម្លាំងដោយប្រយោល (ការផ្តល់អាវុធ ឬគាំទ្រក្រុមបះបោរ)។ លើសពីនេះ វាអះអាងថា សូម្បីតែ ការគំរាមកំហែង (menace de la force) ក៏ជាការរំលោភផងដែរ។ យោងតាមច្បាប់អន្តរជាតិ មានតែ ២ ករណីលើកលែង ប៉ុណ្ណោះដែលអាចប្រើកម្លាំងបាន៖ (១) ការការពារខ្លួនតាមមាត្រា 51 នៅពេលមានការវាយប្រហារដែលកើតឡើងពិតប្រាកដ ហើយត្រូវបានធ្វើក្នុងកម្រិតចាំបាច់ និងសមរម្យ។ (២) ការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ (Chapitre VII) ក្នុងករណីមានគំរាមកំហែងដល់សន្តិសុខអន្តរជាតិ។ ទស្សនៈរួមនៅក្នុងទ្រឹស្តី និងតុលាការអន្តរជាតិ (ពិសេសក្នុងសេចក្តីសម្រេចថ្មីៗ និងករណី Nicaragua c. États-Unis, 1986) បានស្គាល់ថា គោលការណ៍នេះមានស្ថានភាពជាច្បាប់ទំនៀម (coutume) និងមានស្ថានភាពជាក្បួន jus cogens ដែលជាក្បួនបង្ខំខ្ជាប់មិនអាចលើកលែងបាន។ ដោយឡែកពីនេះ គោលការណ៍មិនប្រើកម្លាំង គឺជាគ្រឹះសម្រាប់សន្តិសុខ និងសន្តិភាពពិភពលោក ហើយរដ្ឋមិនអាចយកហេតុផលនយោបាយ សេដ្ឋកិច្ច ឬអាកប្បកិរិយាផ្សេងៗ ដើម្បីលើកលែងឱ្យខ្លួនឯងបានឡើយ។

នាយករដ្ឋមន្រ្តីថៃលោក អនុទីន បានទៅទស្សនាច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យដោយឈរថតលើទឹកដីខ្មែរកាលពីសប្តាហ៍មុន។ ទាហានថៃបានរាយបន្លាលួសនិងបានដាក់លូធំៗដើម្បីឃាំងផ្លូវដែលរំលោភចូលដីខ្មែរជាង៣០០ម៉ែត្រនៅច្រកអន្តរជាតិអូរស្មាច់។ ទាហានថៃកំពុងឈ្លានពានទឹកដីខ្មែរទាំងគឃ្លើន។

Um Sam An Page អ៊ុំ សំអាន 2h  · ថ្ងៃទី៩ខែមករាឆ្នាំ២០២៦ សព្វថ្ងៃនេះ ទាហានថៃកំពុងបន្តគ្រប់គ្រងផ្ទះតាម៉ុកឬផ្ទះក្រហមឬផាម៉អុីដែងនៅជិតប្រាសាទព្រះវិហារដដែល។ ក្នុងកំឡុងពេលសង្រ្គាម២១ថ្ងៃ ទាហានខ្មែរក៏បានផ្លោងគ្រាប់លើផ្ទះតាម៉ុកឬផ្ទះក្រហមដើម្បីដណ្តើមកាន់កាប់ផ្ទះតាម៉ុកឬផ្ទះក្រហមដែរប៉ុន្តែមិនអាចដណ្តើមកាន់កាប់ផ្ទះតាម៉ុកឬផ្ទះក្រហមបានទេ។ ហេតុនេះ ក្នុងកំឡុងពេលសង្រ្គាម២១ថ្ងៃ ឃោសនិករបស់គណបក្សប្រជាជនថា កម្ពុជាបានកាន់កាប់ផ្ទះតាម៉ុកឬផ្ទះក្រហមគឺជារឿងមិនពិតនោះទេ។ ផ្ទះតាម៉ុកឬផ្ទះក្រហមឬផាម៉អុីដែងធ្លាប់ជាទីបញ្ជាការរបស់ខ្មែរក្រហមនាសង្រ្គាមសុីវិលក្នុងទសវត្សទី៨០ ប៉ុន្តែត្រូវបានថៃចូលមកគ្រប់គ្រងផ្ទះតាម៉ុកឬផ្ទះក្រហមបន្ទាប់ពីតាម៉ុកឬខ្មែរក្រហមចុះចូលឬធ្វើសមាហរណកម្មនាទសវត្សទី៩០។

ភូមារ៖ មេបញ្ជាការ កងកម្លាំងការពារជាតិការែន The Karenni National Defense Force (KNDF) ត្រូវបានគេរាយការណ៍ថា ស្លាប់កាលពីម្សិលមិញក្នុងការប្រយុទ្ធជាមួយ កងទ័ពណៃពិដោនិងកងទ័ពជាតិការ៉ែន។ ជនជាតិការ៉ែនសព្វថ្ងៃ កំពុងប្រយុទ្ធបំបែករដ្ឋជា ១៥ រដ្ឋាភិបាលប្រឆាំង ដែលខ្លះកាន់គ្រឹស្តិសាសនា ខ្លះកាន់ព្រះពុទ្ធ និងខ្លះកាន់សាសនាចម្រុះ។ កងកម្លាំងការពារជាតិការែន គឺជាកម្លាំងគ្រឹស្តិសាសនា។

Chan Born 1d  · Shared with Public បន្ទាន់..ថ្ងៃនេះ សហភាពភាពការ៉ែន ប្រកាសឯករាជ្យ ផ្តាច់ទឹកដី ចេញពី សហភាពមីយ៉ានម៉ា ដោយប្រកាសឈ្មោះ ប្រធានាធិបតីខ្លួនឯង នៃ សាធារណរដ្ឋ The Republic of Kawthoolei។ កងទ័ពការែន គាំទ្រទាំងនយោបាយ យោធា សេដ្ឋកិច្ច ដោយកងទ័ពថៃ។

Chan Born

28 March 2021

អំពីការបៈបោរនៃជនជាតិ ការែន Karen Insurgency. ប្រជាជនការែនមានជាង ៥ លាននាក់ គឺ ៣,៦ លានរស់នៅភូមារ និង ជាង ១ លានកំពុងរស់នៅថៃ ហើយ ២២ ម៉ឺនរស់នៅអាមេរិក។

1. ឆ្នាំ ១៩៤៧ អ៊ុងសានដែលពីមុនរស់នៅ បាងកក ប្រទេសសៀម នឹងមានសៀមជួយរៀបចំបង្កើតកងទ័ពជាតិភូមារ និង ជាឪពុក អ៊ុងសានស៊ូជី យល់ព្រមឲ្យ ការែន មានឋានៈជារដ្ឋសហព័ន្ធរបស់ភូមារ តែការែនដែលមាន មេទ័ពច្រើន កាន់ការធំៗនៅ UN នៅភូមារ គេចង់បាន ជារដ្ឋស្មើរភាពជាមួយភូមារ ឬ រដ្ឋ Independent ក្រោយមកគេក៍ធ្វើរដ្ឋប្រហារសំលាប់ អ៊ុងសាន។

2. ឆ្នាំ ១៩៨៩ ដោយសារ ការែនសហការណ៍ជាមួយ ថៃ បៈបោរតាមព្រំដែន រដ្ឋាភិបាលយោធាភូមារ ក៍ដូរឈ្មោះរដ្ឋ ពីរដ្ឋនៃជនជាតិការែន ទៅជារដ្ឋនៃជនជាតិ កាយិន វិញ គឺ Kayin State 

3.  លុះឆ្នាំ ២០០០ អ៊ុងសានស៊ូជី ជាកូនស្រី អ៊ុង សាន នេះ ចុះមកចរចារជាមួយ មេដឹកនាំការែន កាន់សាសនាគ្រឹស្ត ដើម្បីរៀបចំបទឈប់បាញ់។ 

4. ឆ្នាំ ២០២១ មានរដ្ឋប្រហារយោធា ទំលាក់ អ៊ុង សានស៊ូជី ដូច្នេះ ទាហានការែន(ទ័ពគ្រឹស្ត) បានងើបបេះបោរជាថ្មី។ ចំណែក ទ័ពពុទ្ធសាសនាការែន មិនទាន់ឃើញមានការងើបបេះបោរទេ នេះដែលគេហៅថាសង្រ្គាមសាសនានៅភូមារ៕

 Chan Born 29 March 2021  · Shared with Public សម្រាប់បងប្អូនដែលមិនសូវ ចេះភាសាអគ្លេស ខ្ញុំបកប្រែឲ្យមើល នេះជា កងទ័ពប្រជាធិប្បតេយពុទ្ធសាសនាការែន Democratic Karen Buddhist Army នៅការែន មាន ០៥ រដ្ឋាភិបាល មានទ័ពគ្រឹស្ត ទ័ពព្រះពុទ្ធ ទ័ពកុម្មនិស្តអត់សាសនា មានទ័ពចំរុះសាសនា... ។​ទ័ពដែលប្រឆាំងយោធាភូំាមារ គឺជាទ័ព KNU សហភាពការែន ដែលជាទ័ពគ្រឹស្ត។ ០៥ រដ្ឋាភិបាលនៅការែន ជួបគ្នា បាញ់គ្នាភ្លាម ដូចយើងសម័យ ឆ្នាំ ១៩៨០ !!!

ការែន ភូមារ៖ បាញ់គ្នាស្លាប់ទាហានភូមារ ជិត ២០០ នាក់ នេះបើយោងតាមទាហាន ការែនផ្សព្វផ្សាយ។ តើពត៍មានពិតទេ? មិនពិតទេ ដោយសារ រដ្ឋការែន មាន ០២ បក្ស គឺ ក្រុមគ្រឹស្តិ ជារដ្ឋបៈបោរ ចំណែកទ័ពពុទ្ធសាសនា ចុះចូលជាមួយភូមារ ដូច្នេះទាហានភូមារគេតម្រូវឪ្យដូរខោអាវ ទៅជាទាហានភូមារយាមព្រំដែន បើកច្រកសេដ្ឋកិច្ច ចំណែកទាហាន គ្រឹស្តសាសនាការែន ជាសម័ន្ធជាមួយ អ៊ុងសានស៊ូជី ចុះចូលជាមួយ យោធាភូមារដែរ តែ ច្រកព្រំដែនជាមួយថៃ នៅតែកាន់កាប់ដោយយោធាភូមារនិង ការែនពុទ្ធសាសនាដដែល រឿងនេះវាទៅជា ការចាប់កាន់អាវុធជាថ្មី​ ! ដូច្នេះ ជនជាតិការែនស្លាប់ច្រើនជាង ជនជាតិ នៃពិដោ របស់ភូមារ ៕

DAP News 25m  · សម្តេចតេជោមានទំនុកថា ចំណងមិត្តភាពប្រពៃណីកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំ

8th News 2h  · សៀមប្រឹងប្រែងណាស់ ដើរជួបទូតប្រទេសមួយចំនួន សួរនាំ កុំឲ្យលក់អាវុធមកឲ្យខ្មែរ

Phearun Birds កម្ពុជាបានក្លាយជាផ្ទាំងស៊ីប ឬជាកម្មវត្ថុនៃការឃោសនានយោបាយ ដើម្បីទាក់ទាញសំឡេងឆ្នោតនៅក្នុងប្រទេសថៃ។ ការរើសអើង ការស្អប់ខ្ពើម និងមនោគមវិជ្ជាប្រកាន់ពូជសាសន៍ក្នុងសង្គមថៃ ត្រូវបានដុតបញ្ឆេះ និងពង្រីកវិសាលភាពដោយក្រុមអ្នកនយោបាយ ក្រុមអភិជន (អាមាត្យ) និងក្រុមជាតិនិយមជ្រុល ដើម្បីសម្រេចនូវផលប្រយោជន៍ផ្ទាល់ខ្លួន និងការក្រាញអំណាច។ ដរាបណាជាតិសាសន៍នេះ នៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រដ៏កខ្វក់ដើម្បីយកប្រៀបលើគូប្រជែងនយោបាយរបស់ខ្លួន នោះកម្ពុជានៅតែបន្តរងផលប៉ះពាល់ពីការឈ្លានពាន ការមើលងាយ និងការកេងប្រវ័ញ្ចពីសំណាក់ពួកគេជារៀងរហូត។

ទន្ទឹមនឹងនេះ ខ្មែរយើងគួរខិតខំតាមដាន និងសិក្សាពីព្រឹត្តិការណ៍ ស្ថានភាពនយោបាយ និន្នាការ និងផ្នត់គំនិតរបស់ថៃឱ្យបានល្អិតល្អន់បំផុត។ ដើម្បីទប់ស្កាត់កុំឱ្យពួកគេយក "ភ្លើងក្នុងផ្ទះ" (ជម្លោះផ្ទៃក្នុងថៃ) មកដុតបញ្ឆេះនៅខាងក្រៅតាមរយៈការបង្កើត "សត្រូវរួម" (ខ្មែរ) យើងគួរតែកាត់បន្ថយ ឬជៀសវាងការឆ្លើយតបចំពោះមាតិកាទាំងឡាយណាដែលមានលក្ខណៈអុជអាល ជេរប្រទេច ឬមួលបង្កាច់។ ការមិនប្រតិកម្មបែបសើចចំអកលើទុក្ខសោករបស់គេ គឺជាយុទ្ធសាស្ត្រទុកពេលឱ្យសង្គមថៃដែលមានមតិខុសគ្នា មានឱកាសដោះស្រាយជម្លោះរវាងគ្នាដោយខ្លួនឯង។ វាក៏ជាការផ្តល់ឱកាសដល់អ្នកដែលកំពុងរងអយុត្តិធម៌សង្គម ការជិះជាន់ និងការកេងប្រវ័ញ្ចពុករលួយពីសំណាក់ពួកមេទ័ព ក្រុមអភិជន និងអ្នកនយោបាយអភិរក្សនិយមថៃ ឱ្យមានឱកាសក្រោកឈរតតាំងនឹងក្រុមអំណាចទាំងនោះដោយផ្ទាល់ផងដែរ។

ព្រំដែនតំបន់ មុំ ៣៖ ប៉ុន្មានថ្ងៃមុខឃើញ កងទ័ពរថក្រោះ រថពាសដែកថៃ កងវិស្វកម្មរបស់ សៀម វាចល័តទៅ តំបន់ មុំ ៣ ជាប់ជាមួយ ឡាវ ដើម្បីការពារទឹកដីរបស់ពួកសៀម ដែលខំគូសយកបានជាង ៤០ ឆ្នាំមកនេះ។ ប្រទេសឡាវ ក៍ដូចជា ប្រទេសកម្ពុជាដែរ ត្រូវបាន ព្រះរាជក្រិតសៀម គូសយក ជួរភ្នំដងរែកទាំងមូល យកធ្វើជា ឧទ្យាន្តជាតិ ! Royal National Park ។ ខ្សែព្រំដែនបារាំង សៀម គឺ ចែកភ្នំដងរែក មកឲ្យ កម្ពុជា និង ឡាវ តែ ពួកសៀម វាពង្រក់ កូនចៅ ប្រជាជនវា ថា " ជួរភ្នំដង ខណ្ឌចែកសីម៉ា !!!! "  ដោយយក កំពូលភ្នំជាខ្សែចែក ឬ មួយ រុញទ័ពកម្ពុជា ទ័ពឡាវ ចុះទៅម្ខាងទៀត ។ ថ្ងៃនេះ សៀម បង្ហាញថា ផែនការរបស់ពួកគេ ជោគជ័យ គឺ ឡាវ ចល័តរថក្រោះ កាំជ្រួចហ្វូង ដូចតាមការចង់បានរបស់ សៀម ដែលត្រូវ តែបំបាក់ទាំងអស់ ប្រទេស ជាប់ព្រំដែនជាមួយ សៀម !!

ม่อนเอง 3h  · ยึดคืนแล้วเนิน 469  677 กลับมาเป็นของไทย รมว.กลาโหมพูดชัด ภารกิจสำเร็จ ไม่ต้องห่วง… See more Recaptured and Nonen 469 677. Come back to be Thai. Royal Thai Army said it clearly. Mission accomplished. Don't worry. Big Lek has been to the area to check important strategic points by himself. Big Lek clearly said to the forces that this mission is successful and completed. I appreciate and be proud of all soldiers who have sacrificed, patient and dedicated to protect the sovereignty of the nation with full strength. Nourishing items were also given to encourage the soldiers on the frontline. I reiterate that the Ministry of Defense will fully support it. Today may not be the end of the whole mission, but it's another important step to reassure Thai people that there are still people at the frontline for Thailand.

Pin Phearum 4h  · 🔥ខ្ញុំមិនគាំទ្រការបែកបាក់ជាតិខ្មែរទេ ប៉ុន្តែកំឡុងពេលនេះ បើក្រុមណាប្រឆាំងងើបមុខមិនរួច គួរពិចារណាដកសញ្ជាតិចោលសិនព្រោះរញ៉េរញ៉ៃណាស់។

Khaosod English   1d  · Chen Zhi has been arrested in Cambodia and extradited to China amid fraud and money-laundering allegations involving more than $10 billion.

Post Khmer   5h  · ស្ថានភាព​ជម្លោះ​កម្ពុជា​ ថៃ ហាក់​នៅ​ទ្រឹង គិត​ចាប់​ពី​ថ្ងៃទី២៧ និង​បន្ទាប់ពី​ការ​​ដោះ​លែង​ទាហាន​កម្ពុជា ១៨​រូប​នៅ​ថ្ងៃទី៣១ ខែធ្នូ។ ​ប៉ុន្តែ ស្ថានភាព​ស្ងប់ស្ងាត់​នេះ ភាគី​ថៃ​មិន​នៅ​ស្ងៀមនោះ​​ទេ ដោយ​ផ្នែក​ខ្លះ​នៃ​តំបន់​ព្រំដែន​​កម្ពុជា​ដែល​មាន​​វត្តមាន​យោធាថៃត្រូវ​បាន​រាយការណ៍​ថា មាន​សកម្មភាព​ដាក់​ទូរកុងតឺន័រ និង​ឈូស​ឆាយ​ផ្ទះ​សម្បែង​ពលរដ្ឋ​ខ្មែរ។

DAP News 8m  · លោក ប៉ែន បូណា ៖ សំឡេងប្រជាជាតិខ្មែរ និងការងារការទូត របស់រាជរដ្ឋាភិបាល ធ្វើឱ្យសហគមន៍អន្តរជាតិ កំពុងជំរុញ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធី

Pheng Vannak 2h  · ដេីម្បី​ការពារ​អធិបតេយ្យ​ភាព​ អនាគត​ កម្ពុជា​ ភូមា​ លាវ​ ម៉ាឡេស៊ី​គួរចងសម្ព័ន្ធភាព​ជួយគ្នាទៅវិញទៅមកក្នុងករណីថៃឈ្លានពាន

Saroeurn Som 3h  · ⛔️🫢ព័ត៌មានល្បីសៀមមួយថ្ងៃទី 9 ខែមករា ឆ្នាំ 2026៖ផុសបំភ្លៃថារបាយការណ៍បង្ហាញថា កងទ័ពប្រជាជនឡាវបានចល័តចូលទៅក្នុងខេត្តអាត់តាពើ ជិតព្រំដែនឡាវ-កម្ពុជាចាប់តាំងពីថ្ងៃ4/01ឡាវសមយុទ្ធទេព្រៃអើយ

Chan Born ស្អីសមយុទ្ធយោធា​នៅព្រំដែន? ជាកល្បយុទ្ធគេបញ្ជូនស្បៀងកម្លាំងទ័ពអាវុធទៅព្រំដែនឧ.១០០០ នាក់ រួចគេដកឡាន.ទៅវិញអស់ សល់តែទ័ពនឹងរថក្រោះស្បៀង។ អ៊ុយក្រែនគេធ្វើសមយុទ្ធយោធាជាមួយ ណាតូ រាល់ៗឆ្នាំទ័ព១ម៉ឺននាក់ គេដកទ័ពទៅវិញ តែសល់លេណដ្ឋានរថក្រោះអាវុធសម្រាប់ច្បាំងជាមួយរុស្សី!


បោយ រើយ 24m  · មន្រ្តីការទូតជាន់ខ្ពស់របស់អាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បាននិយាយនៅថ្ងៃ 9 មករា 2026 នេះថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយចំនួន ៤៥ លានដុល្លារអាមេរិក ដល់ប្រទេស កម្ពុជា និង ថៃ ដើម្បីជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងបង្កើតសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រវាងប្រទេសទាំងពីរ ។ ( Reuters )

វ៉ាន់ សារាយ Vann Saray 29m  · អាមេរិក ផ្តល់៤៥លានដុល្លារ ជួយដល់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។

Thmey Thmey   1h  · ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក Michael George DeSombre មកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃស្អែកដើម្បីតាមដានបទឈប់បាញ់។

នេះជាវិធីវិភាគបែបគាំទ្រ លើកទឹកចិត្តកងទ័ពខ្មែរយើង ដោយសារ មួយរយៈចុងក្រោយនេះ ឃើញមានការវិភាគ បែប មើលងាយកងកម្លាំងរបស់យើង។ ដើម្បី ជាការលើកទឹកចិត្ត ខ្ញុំសូមខ្មែរយើងគិតអីចេះថា៖

១. សង្រ្គាម ៥ ថ្ងៃ ទ័ពសៀម ប្រើប្រាស់ កម្លាំង ១០ ទល់ ១ គឺ ទ័ពខ្មែរ ១ នាក់ ទ័ព សៀម ដល់ទៅ ១០ នាក់ ។

២. សង្រ្គាម ២១ ថ្ងៃនេះ ចែកជា ០២ ផ្នែក គឺសង្រ្គាម ០៦ ថ្ងៃកម្ពុជា ទប់ជាប់ រហូតមានការដកដំណែង នាយករដ្ឋមន្រ្តី អានុទីន ហេតុនេះ អានុទីន បន្ថែមទ័ព ដល់ទៅ ៣០ នាក់ ដល់ ៤០ នាក់ ប្រឆាំងជាមួយ ទ័ពខ្មែរ ១​ នាក់ នៅមិនទាន់គិតយន្តហោះ កាំភ្លើងធំ ដ្រូន ផ្សែងពុល...

៣. ដោយសារទ័ពខ្មែរទប់ខ្លាំង កំទេចខ្មាំងវិញ បានច្រើន ទើប វាព្រម ចុះហត្ថលេខាបទឈប់បាញ់ ទោះបីសៀម មិនចង់ដោះលែងទ័ពយើង ១៨ នាក់ មិនចង់វាស់ព្រំដែនឡើងវិញតាមផែនទី បារាំងសៀម

៤. ទ័ពសៀម មិនមែនចង់បានត្រឹមតែ ១៤ ទីតាំងហ្នឹងទេ !!! ចង់បានដល់ សៀមរាប ភ្នំពេញ....

ពេលប្រទេសកំពុងស្ថិតក្រោមអំណាចឈ្លានពានរបស់ខ្មាំង យើងគួរតែ អានខ្លឹមសារក្នុង ប្រធានបទនេះ ដើម្បី លើកទឹកចិត្តទទួលស្គាល់ការពិត ពីភាពខ្លាំងរបស់ កងទ័ពខ្មែរ..៕

ហ៊ុល ម៉ារ៉ា is with Hul Mara. 55m  · ហ្គេមខ្ចីដីកម្ពុជាដេីម្បីសន្លឹកឆ្នោតរបស់កណ្តុរអនុធីនមិនជោគជ័យទេ តាមការស្ទង់មតិថ្មីៗនេះបក្សកណ្តុរធ្លាក់ដល់បាតតារាង៣% !

Saroeurn Som 47m  · ⛔️ វាមិនដែលប្រទេសណាថោកនឹងបង្រៀនកូនចៅវាឲប្លន់ដីចេះគេតាំងពីក្មេងៗជាងប្រទេសសៀមទេថ្ងៃទិវាកុមារតែបែបជាយកយន្តហោះចម្បាំងមកបង្ហាញពីអានុភាពដែលជាយន្តហោះប្លន់នឹងសម្លាប់ឈ្លានពានដីខ្មែរ


ហ៊ុល ម៉ារ៉ា is with Hul Mara. 1h  ·    ជិតមានរឿងល្អមេីល ក្រុមផ្តាច់ខ្លួន ការ៉ែនដែលប្រកាសឯករាជ្យបានហ៊ោ កញ្ជ្រៀវអបអរសាទរដោយលេីកទង់ ជាតិថៃ និងរូបថតស្តេចថៃអមជាមួយ !

Veng Sambo   1h  · ម៉ោង៦៖៣៧ ល្ងាច ដ្រូនពួកវាបន្តហោះចូលដល់ភូមិសាស្ត្រ ក្រុងសំរោង! ៩ មករា ២០២៦

ហ៊ុល ម៉ារ៉ា is with Hul Mara. 5m  ·  ស្វែងរកព័ត៌មានធំៗមិនទាន់ឃេីញមាន ការចុះផ្សាយថាមានប្រទេសណាមួយគាំទ្ររដ្ឋាភិបាលការ៉ែននោះទេ មានតែថៃញញឹមចេញមុខតែមិនទាន់ប្រកាស !

បញ្ហាការែនបះបោរបំបែករដ្ឋ៖ តាមប្រវត្តិសាស្រ្ត​ សហភាពការែន មាន ០៧ រដ្ឋ ដែល រដ្ឋ Kaw Htoo Lei ឬ ភ្នំការែនសេរី នេះ បំបែករដ្ឋតាំងពីឆ្នាំ ២០២២ តែ សហភាពការ៉ែន Karen National Union មិនទទួលស្គាល់ទេ ដូច្នេះ បានជា ប្រធានាធិបតី ទើបតែប្រកាសផ្តាច់ខ្លួន កាលថ្ងៃទី ៥ មករា ២០២៦ ដោយផ្សាយតាមបណ្តាញសង្គម។  កងទ័ពការែន ត្រូវបានស្ថិតក្រោមការសង្ស័យថា បានចួលមកជួយកងទ័ពសៀម ក្នុងការធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ដោយសារធ្លាបឃើញមាន ជនជាតិការ៉ែន រស់នៅភូមិ ណងចាន់ ជាច្រើន ឈមើល បាតុករថៃ ប្រឆាំងកម្ពុជានាពេលកន្លងទៅ។ មួយទៀត គេឃើញ កងទ័ពថៃ កងទ័ពសៀម ប្រកាសពីំជោគជ័យក្នុងសង្រ្គាម ចំណែក កងទ័ពការ៉ែនទាំងនោះ ក៍ប្រកាសឯករាជ្យដែរ ដូច្នេះ ពិតជាគួរសង្ស័យ !! ។

No comments:

Post a Comment