ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Thursday, December 18, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១២)

ក្រសួងការពារជាតិ

 សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥  រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ និងកាំភ្លើងគាំទ្រចូលភូមិសាស្ត្រជប់គគីរ។ 

-  ម៉ោង ១៧:៤៧នាទី យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាព ដោយបានចល័តរថក្រោះ និងប្រើ ប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រវាលឥន្ទ្រី, ភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។ 

សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលយោធាថៃបានប្រើប្រាស់ កំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីតាំងវេលាម៉ោង ៤:៤៥នាទីទៀបភ្លឺមក រួមមាន៖ កាំភ្លើង DK, កាំភ្លើង១០០ម.មបំពាក់លើរថក្រោះ, កាំភ្លើងធំ ១០៥ម.ម និង ១៥៥ម.ម, កាំភ្លើងគាំទ្រគ្រប់ប្រភេទ, ដ្រូនបាញ់ផ្សែងពុល, ដ្រូនទម្លាក់ភ្លើង, ដ្រូនអត្តឃាត, ដ្រូនបំពាក់កាំភ្លើង និងរថក្រោះ។

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ 

-  ម៉ោង  ៥:៣០នាទី យោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។

-  ម៉ោង ៨:១០នាទី យោធាថៃបានចល័តកម្លាំងនៅខាងមុខភូមិសាស្ត្រផ្ទះក្រហម។ 

-  ម៉ោង ៨:១៥នាទី យោធាថៃបានចាប់ផ្តើមវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម, ៥មករា, ភ្នំទ្រព្យ, ប្រាសាទព្រះវិហារ និងចំការចេក។ 

-  ម៉ោង ៩:៤៥នាទី  យោធាថៃនៅបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។ 

-  ម៉ោង ៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោច។ 

-  ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិ សាស្ត្រពាក់ស្បែក ។ 

-  ម៉ោង ១០:២៩នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និង៥មករា។ 

-  ម៉ោង ១៦:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្រ្តភ្នំខ្មោច  

-  ម៉ោង១៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងដោយប្រើប្រាស់កាំភ្លើងត្បាល់, រថក្រោះបាញ់បំបុក និងកាំភ្លើងធំចូលក្នុងភូមិសាស្រ្តភ្នំខ្មោច ។

-  គិតត្រឹមម៉ោង ១៧:០០នាទី សកម្មភាពនៃការបាញ់ប្រហាររបស់យោធាថៃ ដើម្បីឈ្លានពានលើ ដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តការបាញ់ប្រហារ ដោយបានប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើង ចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ និងភ្នំត្រង៉ោល។ ចំពោះភូមិសាស្ត្រតាថាវ, ភ្នំខ្មោច និងប្រាសាទតាមាន់បន្តបាញ់ផ្លោងឥតដាច់។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥

-  ម៉ោង ១៧:៣៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។ 

-  ម៉ោង ២៣:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ 

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥

-  ចាប់ពីម៉ោង ១:១០នាទីរំលងអាធ្រាត្រ  រហូតដល់ម៉ោង ៦:៤៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា និងបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ 

-   ម៉ោង ៨:១២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន និងភូមិជោគជ័យ។ 

-   ម៉ោង ៩:៥៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ 

-  ម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

-  ម៉ោង ១១:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។ 

-  ម៉ោង ១៣:៤២នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។  

-  ម៉ោង ១៤:៣២នាទី និងម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

-  ម៉ោង ១៤:៤៧នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងដៃបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ 

-  ម៉ោង ១៥:៣៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់នៅភូមិសាស្ត្រភូមិជោគជ័យ។ 

-  ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។ 

-  ម៉ោង ១៦:៣៦នាទី ដល់ម៉ោង១៦:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងពីនាវាចម្បាំងមកលើកម្ពុជាប្រមាណ ៤០គ្រាប់ចូលក្នុងភូមិសាស្រ្តឃុំថ្មដា។ 

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ  ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។ 

I Love Cambodia Hot News 9m  ·  🔴ចោរសៀមបន្តរទម្លាក់គ្រាប់ផ្លោងចូលចំ​ គោកមន​ នៅមុននេះបន្តិចបណ្តាលអោយ​ ប៉ះចំប៉ូលីស​១នាក់ និងពលរដ្ឋស្លូតត្រង់១នាក់​ កំពុងដឹកមកមន្ទីរពេទ្យខេត្ត​ សៀមរាប 17.12.2025

San Buntheoun   33m  · 17-12-2025 មុននេះបន្តិចត្រង់ចំណុចគោកមន ខេត្តឧត្តរមានជ័យ ចោ.សៀ.មផ្លោ.ង ចូល បី គ្រា.ប់ ប៉ូលីសម្នាក់បានពលីនិងប្រជាការពារររបួសធ្ង.ន់ម្នាក់ កំពុងបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប

Fresh News   18m  · សេចក្តីថ្លែងការណ៍៖ សហភាពអឺរ៉ុបអាចផ្តល់រូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់ចំពោះជម្លោះកម្ពុជា-ថៃ ហើយជំរុញឲ្យមានបទឈប់បាញ់ !

សហភាពអឺរ៉ុបអាចផ្តល់រូបភាពពីផ្កាយរណបសម្រាប់តាមដានបទឈប់បាញ់--ប្រទេសថៃមាននយោបាយប្រឆាំងអាមេរិក ងាករកអឺរ៉ុប(សណ្តាប់ធ្នាប់ពិភពលោកថ្មី

Bong Sun

ហេតុអ្វីបានជាខេត្តចន្ទបុរី និងកម្ពុជាមិនប្រយុទ្ធគ្នា ទោះបីជាព្រំដែនផ្សេងទៀតមានបញ្ហាក៏ដោយ?

១. ខេត្តចន្ទបុរី និងកម្ពុជា ផ្តោតលើផលប្រយោជន៍រួមជាជាងជម្លោះ។ ព្រំដែនខេត្តចន្ទបុរីមិនមានជម្លោះព្រំដែនដ៏ខ្លាំងក្លាដូចជាបញ្ហាប្រាសាទព្រះវិហារ (ថៃ-កម្ពុជា) តំបន់ប្រាសាទព្រះវិហារ/ចុងបុកដែលត្រួតស៊ីគ្នា ឬខ្សែបន្ទាត់ព្រំដែនដែលមិនទាន់ដោះស្រាយនោះទេ។ និយាយឱ្យសាមញ្ញទៅ គ្មាន "និមិត្តសញ្ញាជនជាតិ/អធិបតេយ្យភាព" ដើម្បីញុះញង់អារម្មណ៍ជាតិនិយមនោះទេ។

២. តំបន់នេះគឺនិយាយអំពី "ពាណិជ្ជកម្ម = សាច់ប្រាក់ = ជីវិតពិត"។ ខេត្តចន្ទបុរី ត្រាត បាត់ដំបន់ និងប៉ៃលិន គឺជាខ្សែជីវិតសេដ្ឋកិច្ចសម្រាប់ភាគីទាំងពីរ។ កម្មករកម្ពុជាពឹងផ្អែកលើប្រទេសថៃ ហើយពាណិជ្ជករថៃពឹងផ្អែកលើទីផ្សារ និងកម្លាំងពលកម្ម។ ផលិតផលកសិកម្ម ត្បូង និងការដឹកជញ្ជូន សុទ្ធតែពឹងផ្អែកលើទំនិញទាំងនេះ។ ប្រសិនបើមានការប្រយុទ្ធគ្នា លុយនឹងបាត់ទៅវិញភ្លាមៗ។ ប្រជាជនក្នុងតំបន់រងទុក្ខនៅចំពោះមុខរដ្ឋាភិបាល។ អ្នកដែលមានអំណាចនៅក្នុងតំបន់ "បាត់បង់អត្ថប្រយោជន៍" ដូច្នេះគ្មាននរណាម្នាក់ទទួលបានអ្វីពីជម្លោះនោះទេ។

៣. រចនាសម្ព័ន្ធអំណាចក្នុងស្រុកគឺ "អាចគ្រប់គ្រងបាន" មិនដូចព្រំដែនផ្សេងទៀតដែលមានកងកម្លាំងខុសច្បាប់ ក្រុមប្រដាប់អាវុធដែលមានការលើកទឹកចិត្តខាងនយោបាយ ឬប្រវត្តិនៃអំពើហិង្សាដែលប្រមូលផ្តុំនោះទេ។ នៅតាមព្រំដែនចន្ថាបុរី កងកម្លាំងសន្តិសុខនៃប្រទេសទាំងពីរ "យល់ចិត្តគ្នាទៅវិញទៅមក" និងមានបណ្តាញទំនាក់ទំនងផ្ទាល់។ ការដោះស្រាយបញ្ហាដោយស្ងៀមស្ងាត់មុនពេលវាកាន់តែធ្ងន់ធ្ងរឡើង - នេះគឺជាសន្តិភាពដែលមិនត្រូវបានត្រួតពិនិត្យ។

៤. មិនមាន "កត្តាជំរុញ" សម្រាប់នយោបាយជាតិដើម្បីកេងចំណេញនោះទេ។ ជម្លោះព្រំដែនជាច្រើនមិនចាប់ផ្តើមជាមួយអ្នកភូមិទេ ប៉ុន្តែចាប់ផ្តើមជាមួយនយោបាយផ្ទៃក្នុង ការបង្កើតសត្រូវរួម ឬការបង្វែរការយកចិត្តទុកដាក់ពីបញ្ហាក្នុងស្រុក។ ចន្ថាបុរីមិនមែនជាតំបន់ដែលការរំជើបរំជួលអាចទទួលបានការគាំទ្រពីជាតិ និងត្រូវបានប្រើប្រាស់សម្រាប់យុទ្ធនាការនយោបាយនោះទេ។ ដូច្នេះ មិនមានការលើកទឹកចិត្តសម្រាប់នរណាម្នាក់ដើម្បីបញ្ឆេះជម្លោះនោះទេ។

៥. របួសប្រវត្តិសាស្ត្រខុសពីតំបន់ផ្សេងទៀត។ តំបន់នេះមិនមែនជាសមរភូមិដែលមានសារៈសំខាន់ខាងប្រវត្តិសាស្ត្រដូចជាប្រាសាទព្រះវិហារ (មោទនភាពជាតិ) ឬអត្តសញ្ញាណ/សាសនានៅក្នុងតំបន់មួយចំនួននៃភាគខាងត្បូងនោះទេ។ ចន្ថាបុរី និងកម្ពុជា គឺនិយាយអំពី "ការរស់នៅជាមួយគ្នាអស់រយៈពេលយូរ រងទុក្ខជាមួយគ្នា និងដឹងថាសង្គ្រាមមិនមានតម្លៃទេ"។

សរុបមក ហេតុផលស្នូល៖

មូលហេតុដែលខេត្តចន្ទបុរី និងកម្ពុជាមិនឈ្លោះគ្នា មិនមែនដោយសារតែពួកគេស្រឡាញ់គ្នានោះទេ

ប៉ុន្តែដោយសារតែ៖


Chan Born 1m  · Shared with Public សភាពការណ៍ប្រទេសថៃ៖ កងទ័ពសៀមកំពុងធ្វើទុក្ខបុកម្មេញ ប្រជាជនតាមព្រំដែន កម្ពុជា ថៃ ដោយសារ (១) រដ្ឋាភិបាលថៃ កំណត់ឲ្យប្រជាជនទាំងអស់ចាកចេញពី ព្រំដែន ទៅរកជម្រកសុវត្ថិភាព ដែលមានចម្ងាយ ២០០ គម ពីព្រំដែន តែប្រជាជនប្រកែក តវ៉ា មិនចាកចេញពីផ្ទះសម្បែង ដោយសារជំរកមានតែជាង ២០០ កន្លែង ដែលគ្មានអនាម័យ គ្មានបង្គន់....រស់នៅពិបាក ដូច្នេះ ពួកគេសុខចិត្ត ចំណាយលុយកសាង ត្រង់សេ នៅតាម វត្ត សាលារៀន តាមភូមិ។ (២) កងទ័ពសៀម យកកាំភ្លើងធំ កាំជ្រួចហ្វូង ចូលភូមិ រួចបាញ់ស្រោចមកទឹកដីកម្ពុជា នាំឲ្យ កម្ពុជា តបតវិញ រងការវិនាសយ៉ាងដំណំ ដូច្នេះ អ្នកភូមិ ក៍បង្ហោះវីដេអូ អំពីការចល័តទ័ព ការបាញ់របស់ទ័ពសៀម ធ្វើឲ្យទ័ពសៀមខឹងសម្ប៉ារ គាំរាម ចោទ ប្រជាជនតាមព្រំដែន ថាចារកម្មរបស់របស់ កម្ពុជា។ ពេលនេះ ចំនួន អ្នកភៀសខ្លួនសៀម អាចលើស ជាង ២ លាននាក់ ....ដោយពួកវា គិតអំពី ចម្ងាយបាញ់នៃកាំជ្រួចហ្វូងធុន PL-03..ថាជាចម្ងាយគ្រោះថ្នាក់ ៕

Kou Samedy 1h  · ភូមិសាស្ត្រនយោបាយ នៅថ្ងៃទី១៨ ខែធ្នូ នេះ បេសកជនពិសេសរបស់ក្រសួងការបរទេសចិន នឹងធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរ ដើម្បីស្តារសន្តិភាពឡើងវិញឱ្យបានឆាប់។

Pheng Vannak News 14m  · គិតត្រឹម​ម៉ោង​៦:៤៥នាទី​ព្រឹក​នេះខាងឧត្ដរមានជ័យ​ ព្រះវិហារ​ បន្ទាយមានជ័យ​ស្ងប់ស្ងាត់​តែពោធិសាត់ចោរសៀមនៅបន្តផ្លោងមួយៗ

មិនទាន់បានលើកទង់ជាតិផង ត្រូវគ្រាប់BM21 ..............ងាប់បាត់អស់ហើយ✍️................ តំបន់ភូមិសាស្ត្រផ្ទះ៣ខ្នងនៅថ្មដា ទ័ពសៀមគេ ប្រាប់គ្នាវាថា គេវាយដណ្ដើមកាន់កាប់យកបាន ...........បាន៣នាទី"តៃឡេវ"បាត់✍️.


Nana Chham  · Following 9h  · កងទ័ពជើងទឹកថៃ កំពុងកាន់កាប់តំបន់ អូភ្លុកដំរី ផ្ទះ៣ខ្នង ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

Ratanak Sem    · Following 3d  · គ្នា​គ្រាន់​តែចូ​ទៅ​ដាក់ទេ! ងាប់​អស់ហេីយ🖕🏻🫰🖕🏻 ទីតាំងយោធាផ្ទះ៣ខ្នង ដែលទាហានជេីងទឹកថៃប្រកាសព្រឹកមិញថាបានកាន់កាប់ អីលូវវាប្រកាសថាកាំភ្លេីងត្បាល់ខ្មែរកំពុងស្រោចនៅទីនោះ ទាហានបាត់ទំនាក់ទំនង 0:00 / 1:14 មួយនាទី-OneMinute 5d  · ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៥ យន្តហោះ F-16 របស់ថៃបានទម្លាក់គ្រាប់លើផ្ទះ៣ខ្នង នៅតំបន់អូភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តំបន់នោះជាមូលដ្ឋានយោធារបស់កម្ពុជានិងផ្ទះ… See more


Um Sam An   5 November  · នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៥ ថៃកំពុងសម្រុកធ្វើផ្លូវទៅកាន់ផ្ទះ៣ខ្នងរបស់កម្ពុជាដោយរំលោភចូលដីខ្មែរនៅអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនៅជាប់នឹងស្រុកចាំរ៉ាក់ ខេត្តត្រាត ។ ការឈូសឆាយផ្លូវប្រទះឃើញគ្រឿងផ្ទុះចាស់ៗជាច្រើន ដែលគ្រឿងផ្ទុះចាស់ៗទាំងនោះបានបន្សល់ទុកតាំងពីសម័យសង្រ្គាមសុីវិលកម្ពុជានាទស្សវត្សទី៨០ ហើយទឹកដីថៃគ្មានគ្រឿងផ្ទុះចាស់ៗទាំងនេះនោះទេព្រោះថៃមិនធ្លាប់មានសង្រ្គាមសុីវិលនៅជាយដែនជាមួយកម្ពុជានោះទេ។ ហេតុនេះ កន្លែងដែលថៃកំពុងឈូសឆាយផ្លូវដោយប្រទះឃើញគ្រឿងផ្ទុះចាស់ៗនោះជាទឹកដីកម្ពុជាព្រោះដីខ្មែរពីកាលមុននៅហួសអូរភ្លុកដំរីជាង១គីឡូម៉ែត្រដោយទាហានខ្មែរក្រហមបានបោះទីតាំងនៅកន្លែងនោះ។ ផ្ទះ៣ខ្នងរបស់កម្ពុជាត្រូវបានទាហានខ្មែរវាយកម្ទេចចោលទាំងយប់តាមសំណើរបស់ថៃកាលពីខែមុន។ ទាហានថៃក៏បានរាយបន្លាលួសនៅតំបន់សក្បែរអូរភ្លុកដំរី។ ផ្ទះ៣ខ្នងដែលវាយកម្ទេចចោលគឺមានផ្ទះមួយខ្នងជាផ្ទះរបស់លោក ធៀប ទូច ជាអតីតយោធានៅអូរភ្លុកដំរី។ ទាហានខ្មែរនៅអូរភ្លុកដំរីបានប្រាប់ថា ដីខ្មែរកាលពីមុននៅហួសអូរភ្លុកដំរីជាង១គីឡូម៉ែត្រហើយទាហានថៃបានរំកិលជាង១គីឡូម៉ែត្រចូលមកដល់អូរភ្លុកដំរីនៅឆ្នាំ១៩៩៩ក្រោយ១ឆ្នាំដែលខ្មែរក្រហមធ្វើសមាហរណកម្មឆ្នាំ១៩៩៨។ ប៉ុន្តែសព្វថ្ងៃនេះ រដ្ឋាភិបាលខ្មែរទាមទារយកត្រឹមតែមាត់អូរភ្លុកដំរីប៉ុណ្ណោះគឺបោះបង់ចោលដីខ្មែរជាងជាង១គីឡូម៉ែត្រ។  សព្វថ្ងៃនេះ បន្ទាប់ពីទាហានខ្មែរបានវាយកម្ទេចផ្ទះយោធាខ្មែរចំនួន៣ខ្នងតាមសំណើរបស់ថៃ ថៃកំពុងទាមទារគ្រប់គ្រងទីតាំងផ្ទះ៣ខ្នងនោះនិងទាមទារយកបន្ទាយទាហានខ្មែរដែលហួសមកខាងកើតអូរភ្លុកដំរីជាង៥០០ម៉ែត្រថែមទៀត។ តំបន់អូរភ្លុកដំរីជាតំបន់១ក្នុងចំណោម១៧តំបន់ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង ដែលថៃអះអាងថា ជាទឹកដីរបស់ថៃហើយថៃទាមទារអោយកម្ពុជារុះរើផ្ទះនិងលេណដ្ឋាននៅ១៧តំបន់នោះ។ ថៃមានបំណងទៅដោតទង់ជាតិថៃនៅផ្ទះ៣ខ្នងរបស់កម្ពុជានោះ។ ថៃអះអាងថា បន្ទាប់ពីធ្វើផ្លូវរួច ថៃនឹងងាយស្រួលចល័តទ័ពទៅយកផ្ទះ៣ខ្នងរបស់កម្ពុជា។ទោះបីមានសេចក្តីប្រកាសរួមនៅប្រទេសម៉ាឡេសុីក៏ដោយ ក៏ទាហានថៃនៅតែបន្តឈ្លានពានទឹកដីខ្មែរ។


 Feed posts ស៊ន សុភក្រ្ត-Sorn Sopheak 1h  · ម៉ោង១៖១០នាទីយប់មិញ ពួកវាបន្តប្រើប្រាស់កាំភ្លើងធំបាញ់ដាក់ទីតាំងអូរភ្លុកដំរី(ស្លាបខាងឆ្វេង)!


Thmey Thmey   17m  · អ្នកនាំពាក្យការពារជាតិ៖ ភូមិសាស្ត្រជប់គគីរ វាលឥន្ទ្រី ភ្នំខ្មោច បុសស្បូវ និងជាំតែ សុទ្ធតែរងការ​បាញ់​ផ្លោងពី​ក្រុមយោធាឈ្លានពានថៃ កាលពីល្ងាចថ្ងៃម្សិលមិញ។


ស៊ីស៊ីថាមស៍   14m  · សព្វាវុធធុនធ្ងន់គ្រប់ប្រភេទដែលថៃបានប្រើកាលពីថ្ងៃ១៨ធ្នូ រួមមាន កាំភ្លើងDK កាំភ្លើង១០០ម.ម បំពាក់លើរថក្រោះ កាំភ្លើងធំ១០៥ម.ម កាំភ្លើង១៥៥ម.ម កាំភ្លើងគាំទ្រគ្រប់ប្រភេទ ដ្រូនបាញ់ផ្សែងពុល ដ្រូនទម្លាក់ភ្លើង ដ្រូនអត្តឃាត ដ្រូនបំពាក់លើកាំភ្លើង និងរថក្រោះ។ - ក្រសួងការពារជាតិ


Neth Pheaktra 37m  · តាមរយៈសារព័ត៌មាន CNN, កម្ពុជាបាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃបានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះ កម្ពុជាក៏បានបដិសេធចោលនូវការចោទប្រកាន់និងការមួលបង្កាច់បង្កហេតុទាំងឡាយដែលភាគីថៃបានចោទប្រកាន់មកកម្ពុជា។ ពិភពលោកបានធ្វើការថ្លឹងថ្លែងនូវអ្វីដែលបានកើតឡើងនៅលើដី ពាក្យសម្តី ភ្ជាប់នឹងភស្តុតាង មុននឹងធ្វើសេចក្តីសន្និដ្ឋានមួយ។ យើងទាំងអស់គ្នាខិតខំក្នុងការបង្ហាញការពិតទៅដល់ពិភពលោកអំពីការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី និងការប្រើប្រាស់សព្វាវុធដែលមិនសមមាត្រក្នុងការវាយប្រហារឈ្លានពានកម្ពុជា។


Sopheak Sorn 2h  · BREAKING: ម៉ោង១១៖០៦នាទី ទាហានសៀមប្រើយន្ដហោះ F16 ទម្លាក់គ្រាប់បែក២គ្រាប់ នៅក្រុងប៉ោយប៉ែត (ព្រំដែន)៖ នៅវេលាម៉ោង១១៖០៦នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕


Saroeurn Som 47m  · ⛔️ម៉ោងជិត១រសៀលនេះ18/12/25 F-16នឹងដ្រូនវានៅតែឆ្វែលពេញក្រុងប៉ោយប៉ែត។សូមប្រុងប្រយ័ត្នបងប្អូន🫡👏🇰🇭វិដេអូ👇


ហ៊ុល ម៉ារ៉ា is with Hul Mara. 3h  ·  F-16 ថៃទម្លាក់គ្រាប់បែកនៅភ្នំខ្មោច និងពាក់ស្បែកព្រះវិហារនៅម៉ោង៩៖៥១នាទី និងម៉ោង១០៖០៧ ថៃស្វាគមន៏បេសកជនចិន !


ហ៊ុល ម៉ារ៉ា is with Hul Mara. 3h  · យោធាថៃ បន្តបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ ភ្នំខ្មោច និង៥មករា ( ក្រសួងការពារជាតិ )


ទូច សុខៈ 15m  · នាព្រឹកថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ២០២៥​ យន្តហោះ F-16 របស់ថៃបានទម្លាក់គ្រាប់ចំនួន៣គ្រាប់​ ចូលតំបន់ទីប្រជុំជនស៊ីវិលរបស់កម្ពុជា ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័​យ បណ្តាលឱ្យខូចខាតអគារ១ខ្នង​ ដំបូលឃ្លាំងឧកញ៉ា​ វង្ស​ ដួង​ ផ្នែកខាងត្បូង សម្ភារៈមួយចំនួនទៀត និងមានអ្នករងរបួសស្រាល២នាក់៕


Cambodian soldier Kun Yong said he had been forced to pull back from his frontline position recently after he had trouble breathing—after a sortie by a Thai aircraft.


TFA Khmer 1h  · នៅ​រសៀល​ថ្ងៃ​ទី១៨ ធ្នូ អ្នកនាំពាក្យរង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ សរសេរ​លើ​ហ្វេសប៊ុក​បញ្ជាក់​ថា យោធា​ថៃ​បានប្រើយន្តហោះ F-16 ​​ទម្លាក់​គ្រាប់​បែក​ចំនួន ៣គ្រាប់ ចូល​តំបន់​ទី​ប្រជុំជន​ស៊ីវិល ដែលជា​ឃ្លាំង​របស់​ឧកញ៉ា វង្ស ដួង នៅ​ចំណុច​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត។  ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​ខូចខាត​អគារ​ ១ខ្នង ​សម្ភារៈ​មួយ​ចំនួន និង​​អ្នក​រង​របួស​ស្រាល ២នាក់។ រូប៖ ហ្វេសប៊ុកលោក ទូច សុឃៈ


Thmey Thmey   1h  · ម៉ោង ១៤:៤៥នាទី យោធាឈ្លានពានថៃបានប្រើ F16 បានទម្លាក់បន្ថែម ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


Saroeurn Som 1h  · ⛔️ជនជាតិចិនដែលកំពុងស្នាក់នៅនិងធ្វើការនៅក្រុងប៉ោយប៉ែត ឡើងចងទង់ជាតិចិនហើយ👇វីដេអូ


Vita វីតា   2h  · រឿងបិទទីតាំងភៀសសឹកខ្ញុំមិនសូវយល់ស្របទេព្រោះវាហោះឃេីញអស់ហេីយ តែរឿងពេលទម្លាក់ចំកន្លែងសំខាន់ Exp កាលស្ពានយេីងធ្វេីបានភ្លាមថតបង្ហោះវាមកដាក់ថែមភ្លាម គួរគិតអ្វីគួរអ្វីមិនគួរ ។ 18/12/25


Chan Born 1m  · Shared with Public ព្រំដែនកម្ពុជា ថៃ៖ ខ្ញុំអង្គុយមើលវីដេអូ ឃើញពួកខ្មែរសុរិន្ទ ឬ ខ្មែរសៀមឬខ្មែរក្បត់ជាតិ ពួកនេះសាហាវគ្មានគួរប្រៀប ។ បណ្តាញវានៅ ប៉ោយប៉ែត នៅចាំថតរូបវីដេអូ និយាយ....ដុចគេរាយការណ៍ទៅឲ្យគ្នាគេអីចឹង...បើសិនជា ខ្មែរយើងសុទ្ធ ឃើញអីចឹងគេមិនថតទេ ឬ ថតតែគេមិនបង្ហោះទៅឲ្យពួកអាខ្មាំងសៀម....ចូលមក ថែម ១ គ្រាប់ទៀត ទៅជា ៣ គ្រាប់...


Vath Ta Na 37m  · អាចោរតៃហោងសៀម កើតឆ្កួតស្អីវា ទៅទម្លាក់គ្រាប់ ក្នុងទីប្រជុំជនក្រុងសេរីសោភ័ណ្ឌ ចំនួន៥គ្រាប់ មកទល់ម៉ោងនេះ😡😡។១៨-១២-២៥


Thmey Thmey   23m  · យោធាថៃបានប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់ចំនួន ២គ្រាប់ក្នុងក្រុងប៉ោយប៉ែត និង៣គ្រាប់ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង២៖ ៤៥នាទី ថ្ងៃទី១៨ ខែធ្នូ។   ប្រភព៖ ក្រសួងការពារជាតិ


ហ៊ុល ម៉ារ៉ា is with Hul Mara. 13m  · សៀ/មចូលទំលាក់គ្រាប់កាន់តែជ្រៅក្នុងដីកម្ពុជា បំណងវាចង់ពង្រីកសង្គ្រាម !

អវតារ ស. 1h  · យើងបាត់បង់ផ្កាយ១ មួយរូបនៅតាមាន់ ..ថៃបាត់ផ្កាយ៣ ,២ ,១ អស់៦រូបហើយ ! 👈


BVTV plus news 24m  ·  ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង ១៤:៤៥នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F16 បានទម្លាក់គ្រាប់ ចំនួន ១គ្រាប់ទៀត នៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


Thmey Thmey   1h  · ម៉ោង​ ២:៣២នាទី​រសៀលនេះ យោធាថៃ បានប្រើ​យន្តហោះ F-16 ទម្លាក់គ្រាប់ ចំនួន២គ្រាប់​ នៅក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។​ ប្រភព៖​ ក្រសួងការពារជាតិ


អវតារ ស. 1h  · រដ្ឋាភិបាលរើសទាហានជើងគោកថ្មី ៣.០០០ នាក់បំពេញក្របខ័ណ្ឌចាស់ប្រចាំឆ្នាំ ២០២៦ , មិនមែនជាកាតព្វកិច្ចយោធាទេ .....នេះការធម្មតាប្រចាំឆ្នាំជំនួសអ្នកស្លាប់ ឬចូលនិវត្តន៍ បើគិតគឺស្មើ ១% នៃចំនួនទ័ពទាំងមូល មិនពាក់ព័ន្ធនឹងបញ្ហាកំពុងកើតនេះទេ ។ 

Sothea Phon 1h  ·  🔴2:40 យន្តហោះ✈F-16 ទម្លាក់គ្រាប់💥នៅជិតភ្នំកងវ៉ាចំនួន 4 គ្រាប់​ ចូលក្រុងសិរីសោភ័ណហើយ។ 18-12-2025


Saroeurn Som 6m  · ⛔️ក្រសួង.ជាតិថៃថាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធធានាមាន100%។ទោះជាយ៉ាងណាក៏ដោយ វាបញ្ជាក់ថា បទឈប់បាញ់នឹងកើតឡើងលុះត្រាតែភាគីកម្ពុជាច្បាស់ជាឈប់មានអរិភាពដកកំលាំងនឹងអាវុធ


Thearet Khem 8m  · ស៊ីស៊ីថាមស៍   48m  · ភូមិសាស្រ្តដែលថៃបានឈ្លានពាននៅថ្ងៃ១៨ធ្នូនេះ មានមុខផ្ទះក្រហម ៥មករា ភ្នំទ្រព្យ ព្រះវិហារ ចំការចេក ប្រាសាទតាមាន់ ប្រាសាទតាក្របី ពាក់ស្បែក ភ្នំខ្មោច ភ្នំត្រងោល តាថាវ បឹងត្រកួន ភូមិជោគជ័យ ភូមិព្រៃចាន់ ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ្ឌ និងអូរភ្លុកដំរី។ - ក្រសួងការពារជាតិ


វ៉ាន់ សារាយ Vann Saray 7h  · ទម្លាក់គ្រាប់កម្ទេចទ្រព្យសម្បត្តិប្រទេសគេ ហើយប្រឹងផ្សាយថាកម្ទេចជម្រកល្បែងអនឡាញ។ តើមាត្រានៃច្បាប់អន្តរជាតិមួយណា អនុញ្ញាតឱ្យឯងប្រតិបត្តិការបែបនេះលើប្រទេសដទៃដែលមានឯករាជ្យ និងអធិបតេយ្យភាពច្បាស់លាស់នោះ? សូម្បីអាមេរិក ចិន ជប៉ុន កូរ៉េ…ចង់បោសសំអាត ក៏ស្នើមកកម្ពុជា ហើយប្រតិបត្តិការរួមគ្នាដែរ។ រំលោភទន្ទ្រានឈ្លានពានគេហើយ និយាយយកល្អ។  សង្ឃឹមថា រឿងទាំងនេះ អ្នកច្បាប់កម្ពុជានឹងចងក្រងឯកសា ហើយប្តឹងពួកគេ។


Soy Sopheap Official 37m  · នៅវេលាម៉ោងនេះ យោធាសៀម បានបន្តបាញ់ផ្លោង និងបាញ់ផ្សែងពុលយ៉ាងខ្លាំង ចូលភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

កងទ័ពថៃ កងទ័ពសៀម បាននឹងកំពុង  ប្រើប្រាស់ដ្រូន អត្តឃាត Suicide drone ដ្រូនភ្លើង fire drone និងដ្រូនផ្សេងពុល  toxic gas drone ក្នុងសង្រ្គាមឈ្លានពានទឹកដី កម្ពុជា ខែ ធ្នូ ឆ្នាំ ២០២៥ នេះ។ នាពេលកន្លងមក យើងចាប់ភស្តុរតាងមិនបាន ដោយសារអ្នកផ្សាយ គេផ្សាយថា បាញ់ផ្សែងពុលពីលើ យន្តហោះ !!។ ជំលោះពូជសាសន៍ Ethnical armed conflict of Siameses, Thais, Sino-Thais គឺជាប្រភពនៃអំពើរឈ្លានពានរបស់ រដ្ឋាភិបាលថៃ យោធាសៀម ពីព្រោះពួកគេ ប្រើប្រាស់ លទ្ធិជាតិនិយម Nationalist ដើម្បី បង្រួបបង្រួមជាតិរបស់ពួកគេ for their races/ blood ethnic  united purpose .


Thmey Thmey

កំពុង​ចុះបេសកកម្មល្បាត​ការពារសន្តិសុខជូនពលរដ្ឋ លោកអនុសេនីយ៍ឯក ឃ្លាំង ធឿន ត្រូវពលីជីវិតដោយ​សារ​គ្រាប់​ផ្លោង​របស់​យោធាឈ្លានពាន​ថៃ។

លោកអនុសេនីយ៍ឯក ឃ្លាំង ធឿន មានឋានៈជានាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោក​ទទួលមរណភាព​ក្នុងអាយុ​៤២ឆ្នាំ ក្នុងភ្លើងសង្គ្រាម​ដែល​បង្ក​ដោយ​យោធាឈ្លានពាន​ថៃ កាលពីល្ងាចថ្ងៃទី​១៧ ខែធ្នូ។


តាំង គីមឡេង 40m  · សុំចិត្តបងៗ​កុំជួយភៀសសឹកតែតំបន់ដដែលៗ​ អាចវិលជួយបងប្អូនភៀសសឹកតំបន់ជ្រៅ​ ខាងប៉ែក​នកំពង់ស្រឡៅផងបានទេ​ ពួកគាត់កម្សត់ៗណាស់​ ភាគច្រេីនគ្រួសារទាហាន​ ប៉ែកមុំបី​ បងៗនឹងមកជួយបានណា


KBN News 27m  · រដ្ឋមន្ត្រីការពារជាតិថៃ ៖ "ថៃនឹងបន្តវាយកម្ពុជាយើង លុះត្រាតែថៃយល់ថាកម្ពុជាលែងបង្កគ្រោះថ្នា.ក់ដល់ខ្លួន"

Smeyy  is with Smeyy Smeyy. 6m  · 🚨*សូមពុកម៉ែបងប្អូនប្រុងប្រយ័ត្ន‼️ពាក់ព័ន្ធនឹងរឿងបា.ញ់ថវិកាតាមគ្រប់កុងធនាគារ ជូនសាច់ញាតិវីរកងទ័ព 🖤🕊️ មានពួកអាតិរច្ឆាន កេងប្រវ័ញ្ច បន្លំស្កេន (QR) ឈ្មោះអ្នកផ្សេង សូមឱ្យពួកឯង ងា.ប់តៃហោង ពួកអារលាយ៕


ព័ត៌មានថ្មី ទាន់ហេតុការណ៍ 38m  · ម៉ោងជាង៤ល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិអូរភ្លក់ដំរី នៃតំបន់ថ្មដា កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកជាមួយពួកទាហានសៀម


Saroeurn Som 2m  · ⛔️👏🇰🇭💪🫡បងៗទាហានទិស​ ថ្មដាប្រាប់មកថា​ពួកវាវៃអត់ចូល​ ទាហានថ្មដាទេ​ ទោះប្រេីនៅយន្តហោះ​ គ្រាប់បែក​ ដ្រូនក៏ដោយ​ ក៏គាត់នៅឈរកាន់កាប់ទីតាំង​ អូរផ្លុងដំរី​ ច១​ ប៉ែកថ្មដាមិនអោយបាត់បង់👏😢អរគុណទ័ពខ្មែរ


Sports Kh 18m  ·  🚨រដ្ឋមន្ត្រីការពារជាតិថៃថា ៖ "ថៃនឹងបន្តវាយកម្ពុជាយើង លុះត្រាតែថៃយល់ថាកម្ពុជាលែងបង្កគ្រោះថ្នា.ក់ដល់ខ្លួន"មានន័យថាវាយយើងរហូតទាល់យើងបាក់ទ័ពដូចពាក្យថៃធ្លាប់និយាយ "វៃកម្ពុជាទាល់កម្ពុជាបាក់ទ័ព"🙂🫵🏼


ស៊ន សុភក្រ្ត-Sorn Sopheak 14m  · ក្រសួងមហាផ្ទៃ៖ ជនស៉ីវិលកម្ពុជា ១៨នាក់ស្លាប់, ៧៩នាក់រងរបួស និង៤៨ម៉ឺននាក់ត្រូវបានជម្លៀស ដោយសារទាហានថៃឈ្លានពានទន្ទ្រានទឹកដីកម្ពុជា!

Pen Saosela 5h  ·   សារដាស់តឿនលេីកទី២ ការបង្ហោះបង្ហាញកន្លែងគ្រាប់ធ្លាក់ជាការផ្ដល់ចម្លេីយទៅកាន់ខាងសត្រូវវិញថាគេដាក់ចំគោលដៅឬអត់ បងប្អូនឈប់បានឈប់ទៅ

សង្រ្គាមឈ្លានពានរបស់ទ័ពខ្មាំងសៀម ខ្មាំងថៃ៖នៅជួរមុខ កងទ័ពយើងគ្រប់គ្រងគ្រប់សមរភូមិ លើកលែងតែ ខាង Cyber ពួកគេវៃចូលខ្លាំងគឺពត៍មានក្លែងក្លាយ ..វីវក់មិនដឹងពត៍មានណាពិត មួយណាក្លែងក្លាយទេ....


យុវតី គាំទ្រឯកឧត្តម ហ៊ុន ម៉ានិត 34m  · សង្គ្រាមចិត្តសាស្ដ្រកំពុងវាយលុកខ្លាំង​ អ្នកមានផ្លូវចិត្តខ្សោយ​ គួរទៅតាមដានរឿងភាគវិញ​ កុំចេញមករញ៉េរញ៉ៃ🖕


C&N 5m  · 🚫ល្មមឈប់បង្កើតវីដេអូរ និងរូបភាពAIហើយ កុំគិតថាអាចបោកបន្លំថៃនិង អន្តរជាតិបាន លទ្ធផល់ដែលទទួលបានគឺថៃគេសើចយើង គេនិងបង្កើតពត៍មានថា ប្រទេសខ្មែរជាប្រទេស ចូលចិត្តផ្សព្វផ្សាយពត៍មានមិនពិត ពិភពលោកក៏គេគិតដូច្នេះដែរ វាមិនចំនិញទេ


NP 29m  · BREAKING :ម៉ោង ១៦:៣៦នាទី ដល់ម៉ោង១៦:៥៦នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងពីនាវាចម្បាំងមកលើកម្ពុជាប្រមាណ ៤០គ្រាប់ចូលក្នុងភូមិសាស្រ្តឃុំថ្មដា។ (ប្រភព៖ក្រសួងការពារជាតិ)


Makara Japan Vlog 32m  · គេថា៣ម៉ោងដល់ភ្នំពេញតែឥឡូវ១២ថ្ងៃហើយ...ស្តែងៗខ្លះមកជិះ(រ,ថក្រោះ)ពេលទៅវិញគ្មានសូម្បីតែចានជិះទៅផ្ទះ💪🇰🇭

Socheata Socheata 53m  · នៅវេលាម៉ោង ១៧៖២៨នាទី ទាហានឈ្លានពាន បន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើអគារនៅថ្មដា។ ជាការឆ្លើយតប កងកម្លាំងរបស់យើង បានបាញ់ត្រឡប់ទៅវិញយ៉ាងចាស់ដៃផងដែរ៕

Saroeurn Som 1h  · ⛔️ក្តៅៗល្ងាចពួកសៀមវាថាខណៈពេលនេះ កងទ័ពកម្ពុជាកំពុងត្រូវបានដាក់ពង្រាយក្រោមបទបញ្ជា «គ្មានចលនាដោយគ្មានបញ្ជា» ដែលប្រហែលជាដើម្បីផ្តល់ការបាញ់ការពារ និងការពារកងកម្លាំងដកថយ។១៨/១២/២៥


Media News 1h  · ការពិតបានសរបញ្ជាក់ ត្រូវតែទទួលយកការពិត ប្រជាជនកម្ពុជាទាំងអស់គ្នាអេីយ🙏😰😭 អូន Skylaa បងស្រីបង្កេីត វីរះបុរសពលីវ័យក្មេង ដែលល្បីតតាំង១ដូរ១៥នាក់ជាមួយថៃ ពេលនេះបងស្រីចេញសារដៃកាន់រូបថតប្អូនបែបនេះថា”ប្អូនកំសត់បងអើយ💔😓ហេតុអីប្អូនទៅចោលបងទុកអោយបងនៅឯកាចឹង”🥹😭💔

Chhom Srey Pach ខ្ញុំសុំផ្អាកក្នុងការបង្ហោះវីដេអូ និងរូបភាពក្នុងការរៀបចំស្បៀង ឬចែកស្បៀងបណ្តោះអាសន្នសិន តែសកម្មភាពទាំងជួរមុខ និងជួរក្រោយខ្ញុំនៅធ្វើដដែរ 🥲 🔴

Ren Chanrith តាមព័ត៌មានមក រថពាសដែករថក្រោះនិងរថយន្តយោធារបស់កងទ័ពសៀមជាង១០០គ្រឿង ត្រូវបានកំទេច ក្នុងសង្គ្រាមជាមួយកម្ពុជារយៈពេល១១ថ្ងៃមកនេះ។

អវតារ ស. 9m  · រថពាសដែក រថក្រោះ រថយន្តយោធារបស់ថៃ យ៉ាងតិច ១០០ គ្រឿងត្រូវបានកំទេចគិតត្រឹមល្ងាចនេះ !


Veng Sambo   4m  · គឺ៦ម៉ោងហើយ រហូតមកដល់ម៉ោង៥៖១៣នាទីព្រឹកថ្ងៃទី១៨ ធ្នូនេះ នៅទិសតាមាន់ ថ្មដូន តាក្របី ខ្នារ គឺស្ថានភាពស្ងប់ស្ងាត់!


Peou Sari 6m  · GAM-102LR missile system ជាអាវុធប្រឆាំងរថក្រោះទំនើបចុងក្រោយរបស់ចិន មានតម្លៃ 11 ម៉ឺនដុល្លារ ក្នុង 1 ដើម ! មានប្រសិទ្ធភាពវាយប្រហារទៅកាន់គោលដៅ ចម្ងាយ 6 ទៅ 10 គីឡូម៉ែត្រ ! តើអ្នកជឿទេថា អាវុធប្រភេទនេះ គេប្រើវានៅខ្សែត្រៀមទី 1 ឬទេ ? ដោយសារវាមានប្រសិទ្ធភាពវាយប្រហារចម្ងាយឆ្ងាយ ក្នុងកម្រិតសុវត្ថិភាពនេះហើយ ទើបវាមានតម្លៃខ្ពស់ ព្រោះគេពុំចាំបាច់ប្រឈមទីជិត ជាមួយគូរបដិបក្ខ ត្រង់ចំនុចគ្រោះថ្នាក់ដូចអាវុធប្រឆាំងរថក្រោះសាមញ្ញៗធម្មតា ! វាជាអាវុធ គេប្រើនៅ ក្រុមខ្សែត្រៀមខាងក្រោយ ឬ ទីសុវត្ថិភាពណាមួយ តែបើតាមក្បួននៅលើសមរភូមិ ប្រសិនកំពុងប្រយុទ្ធគ្នា ហើយមានប្រើអាវុធប្រភេទនេះមែន ក៏គេពុំឱ្យធ្លាក់លើដៃគូរបដិបក្ខដែរ ព្រោះអាវុធជាឧបករណ៍មុខពីរ វាអាចត្រូវគេប្រើវាយប្រហារត្រឡប់មកលើម្ចាស់ដើមវិញ ! ដូច្នេះគេមិនទុកឱ្យរឹបអូសបានទេ គឺគេបាញ់កំទេចវាចោលហើយ ។

Sokmil Minh 15h  ·    សឹង្ហបូរីមានប្រជាជនជិត៧លាននាក់ មានយន្តហោះចម្បាំង១០០គ្រឿង F-15SG ៤០ គ្រឿង / 16 C/D 60គ្រឿង F-35 B 20គ្រឿង ផ្ទៃដីប្រហែលខេត្តប៉ៃលិនយើង

ทีมลุง 3d  · ทำไมเขมร ถึงไม่ยำเกรงกลัว.ทหารไทย? เพราะมีอาวุธเยอะมาก กระสุนเพียบ ยิงรัวๆทั้งวันต่อเนื่อง ก็ไม่หมด แถมมี ขีปนาวุธต่อต้านรถถังนำวิถี Gen 5 รุ่น GAM-102LR รุ่นใหม่เอี่ยม จากจีน   โดย..ทหารไทย ตรวจยึดได้ บนเนิน500 ช่องอานม้า... เงินเทา-มหาอำนาจ หนุน? ทบ. เผยภาพ ขีปนาวุธต่อต้านรถถังนำวิถี ยุคที่ 5 รุ่น GAM-102 LR จากจีน ของทหารกัมพูชา ได้บนเนิน 500 ได้เป็นจำนวนมาก หลังทหารไทย ได้ปฏิบัติการเข้ายึดเนิน 677 และเนิน 500 ช่องอานม้า จ.อุบลราชธานี ขีปนาวุธต่อต้านรถถังนำวิถี รุ่นนี้ ราคาลูก ละประมาณ 3.5 ล้านบาท  สามารถโจมตีเป้าหมาย ได้หลากหลาย แม้แต่เรือรบ เพิ่งเปิดตัวเมื่อช่วงต้นปี 2025 นี่เอง ของโดย Poly Defence ของจีน สะท้อนว่ากองทัพบกกัมพูชา มีอาวุธยุทธโธปกรณ์ที่ทันสมัย โดยเฉพาะจากจีน และสะท้อนว่า..มีเงินมหาศาล ในการสั่งซื้ออาวุธขนาดนี้ มาได้เป็นจำนวนมาก..!! Cr.วาสนา นาน่วม (14 ธค.68)


Team Uncle 3D · Why don't Cambodia fear the Thai military? Because they have a huge arsenal of weapons and plenty of ammunition, enough to fire continuously all day long without running out. They also possess brand-new Gen 5 GAM-102LR anti-tank missiles from China, which Thai soldiers seized on Hill 500 at Chong An Ma. Is this supported by shady money or a superpower? The Thai Army released images of numerous Gen 5 GAM-102LR anti-tank missiles from China seized by Cambodian soldiers on Hill 500 after their operation to seize Hill 677 and Hill 500 at Chong An Ma, Ubon Ratchathani Province. These anti-tank missiles cost approximately 3.5 million baht each and can target a variety of targets, even warships. They were only launched in early 2025 by Poly Defence of China. This reflects the Cambodian Army's possession of modern weaponry, especially from China, and indicates they have enormous financial resources to purchase such a large quantity of weapons. Credit: Wasana Nanom (December 14, 1968)

Camtalk Real 9h  · កងទ័ពអាកាសថៃ(RTAF)បានទិញ៖ ដ្រូន Dominator XP តម្លៃជិត27លាន$ចំនួនបីគ្រឿងក្នុងឆ្នាំ2018ផលិតនៅប្រទេសអ៊ីស្រាអែលមាន សមត្ថភាពល្បាតតាមព្រំដែនបេសកកម្មស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល ផ្ដល់ឲ្យទៅកាំភ្លើងធំនិងយន្ដហោះចម្បាំង ចម្ងាយឆ្ងាយនឹងមធ្យមវានេះហើយនាំផ្លូវទៅឲ្យកាំភ្លើងធំ F-16 ផងដែរ។ វីរកងទ័ពយើងពេលឃើញវាគួរតែបាញ់ទម្លាក់វាមុនពេលនោះកងកាំភ្លើងធំF-16គឺស្មើនឹងគ្មានគោលដៅឬវង្វេងទីតាំងហើយ។

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១២)

No comments:

Post a Comment