ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, December 13, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ៧)

Thmey Thmey   16h  · រូបភាពស្ពានមេទឹក ដែលដាច់ជាពីរកំណាត់ ក្រោយថៃប្រើយន្តហោះF-16 ទម្លាក់គ្រាប់កម្ទេចបន្ថែមទៀត ស្ពានជ័យជម្នះ (ស្ពានមេទឹក) បានរងការខូចខាតទាំងស្រុង ដោយបានដាច់ជាពីរកំណាត់ ត្រង់ចំណុចកណ្តាលនៃស្ពាន ហើយផ្អែកផ្សេងៗរងការខូចខាត ក្រោយយោធាឈ្លានពានថៃ ទម្លាក់គ្រាប់បែកដោយប្រើយន្តហោះ F-16 បន្ថែមទៀត នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ ក្នុងគោលដៅ ផ្តាច់ស្ពាននេះ ដែលស្ថិតក្នុងឃុំថ្មដារ ស្រុកវាលវែងខេត្តពោធិ៍សាត់នេះ យោធាថៃ បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 ជាច្រើនគ្រាប់តាំងពីព្រឹកព្រលឹម ថ្ងៃទី១៣ ខែធ្នូមក មុននឹងយន្តហោះ F-16 មកទម្លាក់គ្រាប់បែកផ្តាច់កម្ទេចស្ពានដាច់ពីរគ្នានៅពេលរសៀល។ រូបថត៖ ហុង ម៉េងឡុង / AKP

Koh Santepheap Daily 18h  · យោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៦:០០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក ចំនួន ១គ្រាប់ នៅភូមិសាស្ត្រភូមិព្រៃចាន់។ - ម៉ោង ១៦:១០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 បានទម្លាក់គ្រាប់បែក ចំនួន ១គ្រាប់ទៀត។  ប្រភព ៖ ក្រសួងការពារជាតិ

 People News  · Following 1d  · យោធាថៃ​ប្រេីF16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពាន​ មេទឹក​ ក្នុភូមដិសាស្ត្រថ្មដារ នៅព្រឹកថ្ងៃទី១៣ ធ្នូនេះយោធាថៃ កំពុងប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកគោលដៅស្ពានជ័យជំនះហៅមេទឹក​ ក្នុងភូមិសាស្ត្រថ្មដា​ ស្រុកវាលវែង។  បេីតាមអ្នកនាំពាក្យក្រសួសាធារណការ​ នៅម៉ោង០៦-០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។ នៅម៉ោង០៦-០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។ ម៉ោង០៦-១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។ យន្តហោះយោធាថៃ​នៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។ ស្ពានមេទឹកនេះ​ បានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។  ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនិមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហុនចិន CRBC។  ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។​  នៅចំពោះស្ថានភាពបែបនេះ​អាជ្ញាធរ​ រង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវៀង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។theyៗ


គ្រូ

F16 របស់ចោរសៀមបានទម្លាក់គ្រាប់ចំនួន៣ ការបំផ្លាញស្ពានមេទឹករបស់កម្ពុជាដោយទ័ពអាកាសថៃ មិនខុសពីអំពើភេរវកម្មទេ! ព្រឹក ១៣ ធ្នូ ២០២៥


-ម៉ោង០៦ៈ០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។

-ម៉ោង០៦ៈ០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។

-ម៉ោង០៦ៈ១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។

👉យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។


ស្ពានមេទឹកត្រូវបានដាច់ទាំងស្រុងហើយ បន្ទាប់ពីយន្តហោះ F-16 សៀមទំលាក់ ៤គ្រាប់បន្ថែមទៀត 😭  ពួកអានេះសាហាវមែន 😰


ផន រឹម 1d  · ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក)ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។  នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។  លក្ខណៈស្ពាន៖ ——————- ស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។  ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។  ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង។

Chan Born 13h  · Shared with Public អំពីយន្តហោះ F-16 -- តាមតម្លៃ រាដា សព្វថ្ងៃ អាចមានតម្លៃប្រមាណជា ២ លានដុល្លា សម្រាប់ រាដាយន្តហោះចម្បាំង ដូច្នេះ កងទ័ពអាកាសដែលទំនើបជាងគេលើលោកនេះ គេបំពាក់យន្តហោះ ១ គ្រឿងមានរាដា និង ៥ គ្រឿងគ្មានរាដាទេ គឺដូចជា យន្តហោះខ្វាក់ភ្នែក គឺ មើលតាមគ្នា។ ខ្ញុំសូមធ្វើការពន្យល់ បែបបច្ចេកទេសផងនិងបែបពិពណ៍នាផង ថា ឡាន បើកនៅមុខគេ មានភ្លើងបំភ្លឺផ្លូវ ចំណែកឡាន ៥ គ្រឿងទៀត បើកតាមពីក្រោយ ដោយមើលភ្លើងអ្នកមុខ។ ដូចគ្នានេះដែរ យន្តហោះចម្បាំងថៃ គ្មានរាដាទេ បើវាមានរាដា វាបាញ់តែ ១ ដង ត្រូវគោលដៅ ។ យើង អ្នកបាញ់យន្តហោះត្រូវតែដឹងថា វាហោះជាហ្វូង ២គ្រឿខាងលើ ពីគ្រឿងខាងក្រោម ឬ ឆ្វេង ១ ស្តាំ ១....

Chan Born 13h  · Shared with Public អំពីយន្តហោះ F-16  យន្តហោះប្រភេទនេះ មានតម្លៃជាមធ្យម ២០០ លានដុល្លា/គ្រឿង ចំណែកថាតម្លៃ ៧០ ដុល្លា នោះវាគ្រាន់តែជា សំបកយន្តហោះ វាដូចតែយើងទិញឡាន តម្លៃឡាន ត្រឹមតែ ១ ម៉ឺនដុល្លា នៅពន្ធ​ នៅ ស្លាកលេខ....សរុបទៅឡានឡើង ៣ ម៉ឺនដុល្លា។ តម្លៃដែល យន្តហោះ F_16 វាយប្រហារ លើ គោលដៅ ១ មានតម្លៃ ៣.៦ លានដុល្លា ដូច្នេះ បើសិនជាស្ពាន ១ វាយប្រហារ អស់ ៤ គ្រាប់ គឺស្មើរ ប្រមាណជា ១៥ លានដុល្លា...៕

Smeyy 🚨*បើសៀ.មវារំលាយសភា គឺជាពេលដែលពួកយើង ត្រូវតែនាំគ្នាគិតជាងមុន អំណាចដាវអាជ្ញាសឹកស្តេច បោះឱ្យមេយោធា ឈ្លានពានដោយទំនើងចិត្ត ត្រូវបង្កើននូវស្មារតីវិភាគ និងបន្តលើកទឹកចិត្តវីរកងទ័ពកម្ពុជា 🇰🇭❤️💪🏻💐

Hun Manet 

ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump  ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីអោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយអោយភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ 

ខ្ញុំបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។ 

ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ ខ្ញុំបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។  កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។ 

I had phone conversations with both Prime Minister Anwar of Malaysia on Thursday 11 December and last night, 12 December 2025, with President Donald Trump of the United States, to find ways to have a ceasefire and return to the implementation of Kuala Lumpur Joint Declaration between Cambodia and Thailand. 

I thanks both leaders for their continuous efforts to achieve a long-lasting peace between Cambodia and Thailand. Cambodia has always been adhering to peaceful means for dispute resolutions, in accordance with the KL Joint Declaration. 

Regarding the shooting incident on the afternoon of 7 December 2025, which started this new round of fight between the two countries, I suggested to both leaders that militaries or agencies of United States and Malaysia can use their information gathering capabilities such as satellite imageries recorded during that time as well as for the next twenty four hours after that to verify which side opened fires first. This maybe the easiest and most transparent ways to verify the incident. Cambodia is ready to cooperate in anyway that is needed. 

Dr. Sourn Sereyratha ចាំជួយតាមដានមើលផង ចាប់ពីម៉ោងនេះតទៅ.. តើ F-16 មានហើរបានទៀតអត់? បើតាមមិត្តភក្តិពី DC បង្ហើបប្រាប់ថា Washington locked coding F-16 ហើយ.. បើពិមែននោះ សូមអរគុណលោក​ Trump! តែវានៅមាន Gripen របស់ស៊ុយអែតទៀត ដែលវីរៈកងទ័ពយើងត្រូវតែប្រយ័ត្នខ្ពស់ ជាមួយអាចោរសៀមឈ្លានពាននេះ !

Thmey Thmey អភិបាល​ខេត្ត​កោះកុង​ ប្រាប់​ឱ្យ​ពលរដ្ឋ​ជម្លៀស​ទៅកាន់ទីតាំងសុវត្ថិភាពនៅ​ស្រុកកោះកុង​ ស្រុកបូទុមសាគរ​ និង​ស្រុកស្រែអំបិល​ ក្រោយផ្ទុះអាវុធនៅ ឆ្នេរកោះយ៉​ នៅម៉ោង​២​រំលង​អធ្រាត្រ ថ្ងៃទី១៣​ ធ្នូនេះ។

Thmey Thmey   16m  · ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ តើភាគីណាបាញ់មុន? ជាតម្លាភាព សម្ដេច ហ៊ុន ម៉ាណែត ថា​ អាម៉េរិក​ និងម៉ាឡេស៊ី អាចផ្ទៀងផ្ទាត់ជាមួយរូបភាពផ្កាយរណបបាន​ ហេីយ​កម្ពុជាក៏ត្រៀមខ្លួនសហការ។

Khan Chansophal TV Live Show 5h  · ថៃបាញ់ចេញពីនាវាចំបាំងពីរគ្រឿងនៅចន្លោះកោះគុត ចូលមកទឹកដីកម្ពុជា ...នាវាយើងនៅរាមឆ្ងាយគួរសមគួរចេញប្រយុទ្ធឬទេ ?   តើ BM-21 ឬ 155 mm ចាត់ចែងវាបានទេ ? ១ គ្រឿងតំលៃជិត ៣០០ លានដុល្លារ  !  .... ( វាគ្រាន់ជាការបង្អួត មិនមែនជាយុទ្ធសាស្ត្រសង្គ្រាមឡើយ )

BVTV plus news 2h  ·  កងទ័ពជើងទឹកថៃ បានផ្លោងគ្រាប់ ចូល ឆ្នេរប៉ាក់ខ្លង របស់ខេត្តកោះកុង ជិត២០គ្រាប់ នេះបើតាមការបញ្ជាក់របស់លោកហាក់ឡេងអភិបាលរងខេត្តកោះកុង ១៣.១២.២០២៥

VAYO FM Radio   22m  · សម្តេចធិបតីថាកងទ័ពឬស្ថាប័នជំនាញរបស់អាមេរិកនិងម៉ាឡេស៊ី អាចប្រមូលព័ត៌មានដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបាញ់មុន

Niem Chheng 15m  · សរុប​សេចក្ដី​ទៅ​ ជំនួប​តាម​ទូរស័ព្ទ​របស់​លោក​ ត្រាំ​ ​លេីក​នេះ​ មិន​មាន​លទ្ធផល​អ្វី​ជា​ដុំកំភួន​ទេ​។ អានុទីន​ បន្ត​ចោទ​កម្ពុជា​ យក​ក្រេឌីត​ទៅ​ឃោសនា​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ជាក់​ស្ដែង​ យោធា​នៅ​តែ​បាញ់

Mèn Nath 15m  · សាររបស់លោក ដូណាល់ ត្រាំ (Donald Trump) សរសរថា លោកបាននិយាយទូរស័ព្ទជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី១២ ធ្នូ (ម៉ោងនៅអាមេរិក)។ លោកថា #កម្ពុជា និង #ថៃ យល់ព្រមឈប់ប្រយុទ្ធគ្នា ចាប់ពីព្រឹកថ្ងៃទី ១៣ ធ្នូ ដោយងាកទៅរកការគោរពតាមបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ តុលា ២០២៥។ ជុំវិញរឿងនេះ លោក ត្រាំ បញ្ជាក់ថា លោកក៏បានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (ប្រធានអាស៊ានប្តូរវេន) ដែលជាសក្ខីកម្មនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ផងដែរ។ សំណួរ÷ តើកិច្ចព្រមព្រៀងសន្តិភាពនេះ អាចអនុវត្តដោយស្មើភាពឬទេ? តើភាគីថៃ មានល្បិចកលអ្វីខ្លះទៀត?

I Love Cambodia Hot News 10h  · ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះយុទ្ធសាស្ត្រតេជោ និងវីរភាពមោះមុតអង់អាចរបស់កងទ័ពកម្ពុជាយើងក្នុងការវាយតតាំងជាមួយទាហានថៃ ។ សង្គ្រាមលើកនេះ បើនិយាយពីការត្រៀមខ្លួនរបស់កម្ពុជាគឺពិតជាបានល្អជាងកាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥ ដោយឈរលើកត្តា ៖ - កម្ពុជាបានដឹងយ៉ាងច្បាស់ពីផែនការរបស់ថៃដែលគេមានផែនការវ៉ៃកម្ពុជាសារជាថ្មី និងធំជាងមុន ។ ដូច្នេះការត្រៀមខ្លួនរបស់កម្ពុជានេះគឺជាការត្រៀមដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលក្នុងសុពលភាពកិច្ចព្រមព្រៀងបទឈប់បាញ់ផង កម្ពុជាមានឱកាសគ្រប់គ្រាន់ ។      បើយើងប្រៀបធ្រៀបពីទំហំប្រយុទ្ធគ្នាកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ២០២៥ និងលើកនេះ ថៃបានពង្រីកសមរភូមិគ្រប់កន្លែង ប្រើសព្វាវុធ និងកម្លាំងទ័ពច្រើនដើម្បីវាយសន្ធាប់មកលើកម្ពុជា ប៉ុន្តែជាលទ្ធផល ថៃក៏ទទួលរងគ្រោះច្រើនទៅវិញដែរដោយសារកម្ពុជាវ៉ៃទប់ទល់ និងបកវិញមានប្រសិទ្ធខ្ពស់ ។ ឈរលើហេតុផលនេះហើយបានជាទាហានថៃចាប់ផ្តើមបញ្ចេញចរិតឃោរឃៅព្រៃផ្សៃមកលើកម្ពុជាដោយគេបាញ់មិនរើសគោលដៅ បំផ្លាញផ្ទះសម្បែង សម្លាប់ជនសុីវិល បំផ្លាញប្រាសាទដែលខុសទៅនឹងច្បាប់សង្គ្រាម ។ ពេលនេះថៃកំពុងលង់ខ្លួនជ្រៅទៅៗ ដក់មកវិញក៏ពិបាក ទៅមុខក៏កាន់តែជ្រុល ព្រោះកងទ័ពរបស់ខ្លួនក៏ងាប់ច្រើន កំហុសយោធាក៏ធ្ងន់ទៅៗ  ឯមជ្ឈដ្ឋានអន្តរជាតិក៏គេកាន់តែមើលឃើញបទល្មើសកាន់តែច្រើន ។       ពិតហើយ សង្គ្រាមនេះវាបានធ្វើឲ្យមានការបាត់បង់ជីវីតកងទ័ពទាំងសងខាង ប៉ុន្តែកម្ពុជាយើងមានប្រៀបលើឆាកអន្តរជាតិ ជាពិសេសការចងក្រងភស្តុតាងជាច្រើនដែលថៃបង្កឡើងដើម្បីប្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បំផ្លាញសម្បត្តិវប្បធម៌ពិភពលោក។ល។       កម្ពុជាមិនចង់ទេ តែថៃជាអ្នកចាប់ផ្តើមមុន ដូច្នេះកម្ពុជាគ្មានជម្រើសណាក្រៅពីប្រើសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ ៕

I Love Cambodia Hot News 10h  · ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះយុទ្ធសាស្ត្រតេជោ និងវីរភាពមោះមុតអង់អាចរបស់កងទ័ពកម្ពុជាយើងក្នុងការវាយតតាំងជាមួយទាហានថៃ ។ សង្គ្រាមលើកនេះ បើនិយាយពីការត្រៀមខ្លួនរបស់កម្ពុជាគឺពិតជាបានល្អជាងកាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៥ ដោយឈរលើកត្តា ៖ - កម្ពុជាបានដឹងយ៉ាងច្បាស់ពីផែនការរបស់ថៃដែលគេមានផែនការវ៉ៃកម្ពុជាសារជាថ្មី និងធំជាងមុន ។ ដូច្នេះការត្រៀមខ្លួនរបស់កម្ពុជានេះគឺជាការត្រៀមដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលក្នុងសុពលភាពកិច្ចព្រមព្រៀងបទឈប់បាញ់ផង កម្ពុជាមានឱកាសគ្រប់គ្រាន់ ។      បើយើងប្រៀបធ្រៀបពីទំហំប្រយុទ្ធគ្នាកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ២០២៥ និងលើកនេះ ថៃបានពង្រីកសមរភូមិគ្រប់កន្លែង ប្រើសព្វាវុធ និងកម្លាំងទ័ពច្រើនដើម្បីវាយសន្ធាប់មកលើកម្ពុជា ប៉ុន្តែជាលទ្ធផល ថៃក៏ទទួលរងគ្រោះច្រើនទៅវិញដែរដោយសារកម្ពុជាវ៉ៃទប់ទល់ និងបកវិញមានប្រសិទ្ធខ្ពស់ ។ ឈរលើហេតុផលនេះហើយបានជាទាហានថៃចាប់ផ្តើមបញ្ចេញចរិតឃោរឃៅព្រៃផ្សៃមកលើកម្ពុជាដោយគេបាញ់មិនរើសគោលដៅ បំផ្លាញផ្ទះសម្បែង សម្លាប់ជនសុីវិល បំផ្លាញប្រាសាទដែលខុសទៅនឹងច្បាប់សង្គ្រាម ។ ពេលនេះថៃកំពុងលង់ខ្លួនជ្រៅទៅៗ ដក់មកវិញក៏ពិបាក ទៅមុខក៏កាន់តែជ្រុល ព្រោះកងទ័ពរបស់ខ្លួនក៏ងាប់ច្រើន កំហុសយោធាក៏ធ្ងន់ទៅៗ  ឯមជ្ឈដ្ឋានអន្តរជាតិក៏គេកាន់តែមើលឃើញបទល្មើសកាន់តែច្រើន ។       ពិតហើយ សង្គ្រាមនេះវាបានធ្វើឲ្យមានការបាត់បង់ជីវីតកងទ័ពទាំងសងខាង ប៉ុន្តែកម្ពុជាយើងមានប្រៀបលើឆាកអន្តរជាតិ ជាពិសេសការចងក្រងភស្តុតាងជាច្រើនដែលថៃបង្កឡើងដើម្បីប្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បំផ្លាញសម្បត្តិវប្បធម៌ពិភពលោក។ល។       កម្ពុជាមិនចង់ទេ តែថៃជាអ្នកចាប់ផ្តើមមុន ដូច្នេះកម្ពុជាគ្មានជម្រើសណាក្រៅពីប្រើសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ ៕

SBM News ដំណឹងជួរមុខ!

គិតត្រឹមម៉ោង២០ៈ០០នាទីយប់ថ្ងៃសៅរ៍ទី១៣ធ្នូនេះ តំបន់សមរភូមិ ព្រៃចាន់ ជោគជ័យ បឹងត្រកួន នៅតែមានសំឡេងបាញ់ផ្លោងឆ្លើយឆ្លងគ្នាខ្លាំងដដែល ខណៈអាជ្ញាធរក្រុងប៉ោយប៉ែត ហាមពលរដ្ឋកុំត្រងទឹកភ្លៀងប្រើប្រាស់ ព្រោះជាភ្លៀងសិប្បនិមិត្ត ដែលយោធាថៃឈ្លានពានប្រើផ្សែងគីមីពុលលាយជាមួយ ដើម្បីបង្កគ្រោះថ្នាក់ដល់ពលរដ្ឋជនស៊ីវិល និងយោធាកម្ពុជា៕

Kosal Chum 30m  · «របៀបតបទៅថៃដែលបដិសេធសំណើបទឈប់បាញ់ ដូណាល់ត្រាំមិនប្រើសំដីទេ គឺប្រើបច្ចេកវិជ្ជាតែម្តង( ផ្កាយរណប)»

Fresh News English

Cambodian Senate President Hun Sen has advised suspending all cross-border travel between Cambodian and Thai citizens, citing Thailand’s military invasion, attacks, and indiscriminate killing of civilians.

In a message posted on his social media on Saturday (Dec. 13), Samdech Techo wrote:

“Dear fellow compatriots,

In recent days, Thai military forces have invaded, attacked, and killed Cambodian people indiscriminately, without distinguishing between targets or locations. Even bridges, roads, schools, and pagodas have been destroyed using heavy artillery and aircraft. Toxic smoke from cluster munitions has been used in many areas, including locations where Thai citizens are living and working within Cambodian territory.

Under these circumstances, in my capacity as President of the Senate, Chairman of the Supreme Advisory Council to the King, and President of the ruling party, I respectfully advise the prime minister and the Royal Government to consider suspending all cross-border travel between Cambodian and Thai people.

Cambodian citizens currently in Thailand should continue to live and work in Thailand, while Thai citizens living and working in Cambodia should remain in Cambodia until a full ceasefire is implemented.

This measure is intended to ensure the safety of Cambodian and Thai people and to prevent danger during travel, particularly when crossing the border. I kindly ask Cambodian citizens residing in Thailand and Thai citizens to understand this necessity. I also call on the Royal Government of Cambodia to help protect the safety of Thai citizens living in Cambodia so that they do not become victims of gunfire, bombs, or toxic smoke resulting from Thailand’s actions.”

Cam VIP

13/12/2025 យប់ម៉ោង8ជាងនេះ នៅអូរស្មាច់ ទ័ពថៃបន្តផ្លោងគ្រាប់ទៀត។ ទ័ពថៃប្រហែលខឹង កងទ័ពកម្ពុជា ដែលវ៉ៃរុញច្រានទ័ពថៃឲ្យថយទៅកន្លែងចាស់ មិនអាចមកកាន់កាប់បាន


Vath Ta Na 2m  · ផ្ទៃក្នុងយោធាសៀម ថាកងទ័ពសៀមស្លាប់ ៤ពាន់នាក់ របួស១ម៉ឺននាក់ តាមបណ្តោយព្រំដែនគ្រប់សមរភូមិ និងរត់ចោលជួរដោយសតិអារម្មណ៍ព្រោះ BM-21 ។

News4Khmer 2m  · BREAKING៖ ថៃប្រកាសទាត់ចោលសំណើរម៉ាឡេស៊ី បទឈប់បាញ់ ម៉ោង ១០ យប់នេះ និងបញ្ជាឲ្យបន្តវាយប្រហារកម្ពុជាធម្មតា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ អនុទីន មុននេះបន្តិចជាមួយប្រព័ន្ធផ្សព្វផ្សាយថៃ!


Heng Heng LY 37m  · ខណៈនេះ ប្រសាទខ្នា,អានសេះ,តាក្របី,វាលឥន្ទ្រីយ៍ 4,6 ,តាមាន់ ព្រៃចាន់ បឹងត្រកួន..យើងគ្រប់គ្រងទាំងស្រុងប៉ុន្ត្តែពិបាកទ្រាំក្លិនស្អុយ

Han Xin 14m  · យើងដាក់គេម្តង៤០គ្រាប់ អ្នកខ្លះមើលមិនឃើញ គេដាក់យើងម្តងមួយគ្រាប់ យើងថាគេខ្លាំង ពិតជាពិបាកពន្យល់មែន. កុំឲ្យម្លៃគេបំបាត់តម្លៃខ្លួនឯង✊

Han Xin 37m  · កុំមើលស្ពានបាក់មួយកំណាត់ត្រូវមើលព្រំដែនទាំងមូលសត្រូវចោលឆ្អឹងច្រើនណាស់ នៅតែយកមិនបាន ស្ពានអាចធ្វើបានវិញតែទាហានសៀមងាប់អត់វិលល្ងាចទេ🔥

DAP News នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញឲ្យថៃ និងកម្ពុជា បញ្ឈប់ការបាញ់ប្រហារនៅម៉ោង ១០:០០ យប់ ថ្ងៃទី ១៣ ខែធ្នូនេះ រួមទាំងប្រើការតាមដានផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក

នរៈ សទ្ថាកាន្ត 26m  ·  មេទ័ពវាព្រមសារភាពហើយថាបាក់ទ័ព ដកថយ ដោយឡែកនាងព្រាយសក់វែងដូចប្រុសនោះ​នៅតែ​ របាយការណ៍​ថាងាប់​ 15នាក់ 😌😌😌

Kiripost Thai airstrike range widens to 90km by December 12, up from 30km on December 9

មិថុនា-mithona  · Following 2d  ·   នៅខាងព្រៃចាន់ជោគជ័យប្រាប់ថា រថពាស់ ដែកM113(អឹមសង់ត្រី)ឆេះ៥ បាញ់ដាច់ ច្រវាក់១ រត់ចោលរថពាស់ដែកគឺលូនចូលបាញ់តែម្តងមិនមែនធម្មតាទេ

Smeyy  is with Smeyy Smeyy. 56m  · 🚨*ភ្នំភូម៉ាឃឿ ទុកឱ្យសៀ.ម 🇹🇭 បន្តនិទានភូតកុហក ឬកាឡៃ ប្រាប់កូនចៅពួកវាចុះ រីឯភ្នំទ្រព្យមែនទែន ទុកឱ្យវីរកងទ័ពខ្មែរ 🇰🇭 គឺជាអ្នកគ្រប់គ្រងទាំងស្រុងចុះ គ្មានពាក្យអ្វីថ្លែងទេ មានតែក្រាបសំពះ វីរកងទ័ពកម្ពុជា 💪🏻❤️💐


ធី សុវណ្ណថា និងប្តី ត្រូវបញ្ជូនទៅតុលាការ !


PanhaSas Sath

មាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ ចុះជាធរមាន

បទធ្វើឲ្យខូចទឹកចិត្តកងទ័ព។

ព័ត៌មានមួយចំនួន ទោះវាជាព័ត៌មានពិត ឬ ព័ត៌មានក្តៅ តែគប្បីសួរខ្លួនឯង តើផុសហើយ ជាតិយើងចំនេញអីគេ?

លើសពី ដុតកំឡោចប្រជាជនឲ្យចលាចល ទោះជា ព័ត៌មានពិតក៏ដោយ តែ បង្ហាញពីទិន្នន័យស្លាប់ បំបាក់ទឹកចិត្តកងទាហាន យកល្អគប្បីមានមនសិកាជាតិ មិនគួរផុសនោះឡើយ ព្រោះវាធ្វើឲ្យកម្លាំងចិត្តទ័ពស្រួច ធ្លាក់ខ្សោយ ជាពិសេសក្រុមគ្រួសារ និង កូនៗ ក្រោមបន្ទុករបស់គ្រួសារទាហានមានសម្ពាធកាន់តែធ្ងន់ធ្ងរ បើអ្នកបង្ហោះគ្មានវិជ្ជាជីវ: ឬ គុណធម៌ បើកមុខពួកគាត់ក្នុងទម្រង់សោកសៅខ្លាំង អ្នកផុសកាន់តែខុសធ្ងន់ ជាពិសេសល្មើសច្បាប់ព្រហ្មទណ្ឌតែម្តង។

ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ផ្សាយចែករំលែកព័ត៌មាន មិនខុសច្បាប់ទេ អ្វីដែលខុសច្បាប់គឺផ្សាយបំភ្លេីសការពិត ។


Dou Duke

ដកតែទូរសព្ទ័គាត់ទុកទៅបានហើយ ពត៍មានមួយចំនួនកងទព្ធ័អ្នកផ្តល់អោយគាត់ដែរនឹង។ ស្របពេលដែលគាត់ពុលនឹងហ្វេនៗបញ្ចោរថែម កាន់តែធ្វើអោយគាត់មិនស្តាប់គេស្តាប់ឯង។ កន្លងមកគាត់ក៏បានរួមចំនែកច្រើនដែរ បើអោយគាត់ចេញមកជួយរកស្បៀងគាត់អាចគៀងគរបានច្រើន គាត់ល្បីដែរនឹង។


Bunmiel Phuorn

អណ្តាតជាអាថ៍កន្លង បានសុខទុក្ខផងក៏ព្រោះអណ្តាត មនុស្សមាត់ត្រីកំភ្លាញ បង្ហោះម្តងណាក៏មានតែការពន្លើស បំផិតបំភ័យពលរដ្ឋ ម្នាក់ៗចង់សតិអារម្មណ៍ បាក់ស្បាតដោយការបង្ហោះព័ត៌មានរបស់គាត់ ។


ឈាន សុខផា

ប្រទេសកំពុងតែជួបសង្រ្គាម នៅចាប់គាត់ទៀត រឿងពត៍មានលេីសលួសខ្វះខាន លេីកលែងអោយគ្នាទៅក្នុង កាលៈទេសៈនេះ ព្រោះថាយេីងទាំងអស់គ្នាស្មារតីខ្មែរតែមួយ❤️‍🩹🇰🇭


KHN Online News

ក្ដាមដែកចំរុះមាន : M 113 , ពិសេស VT-4 ទំនើបដែលថៃទើបទិញពីចិន ត្រូវយើងបកស្នូក និងខ្វះយកពងមកចុចទឹកត្រីកោះកុង ប្រមាណជាង ១០ គ្រឿងហើយ ! ⚡


WWC News 🚨 ច្បាស់ការណ៍ 100%

«ភ្នំទ្រព្យ» វីរកងទ័ពខ្មែរ 🇰🇭 គឺជា

អ្នកគ្រប់គ្រងទាំងស្រុង សូមឱនក្បាលក្រាបសំពះ វីរភាពដ៏អង់អាច ការពារទឹកដី

របស់កងទ័ពកម្ពុជា 🙏🏻🇰🇭❤️


ក្រសួងការពារជាតិ·

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៩:០០នាទី)

-  ម៉ោង ១៥:១៩នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកភូមិសាស្ត្រភូមិព្រៃចាន់។ 

-  ម៉ោង ១៥:៥១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមធ្វើសកម្មភាពឈ្លានពានរុលចូលរំលោភបំពានមកភូមិសាស្ត្រភូមិជោគជ័យ។ 

-  ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាង ក្រោយភូមិសាស្ត្រភូមិព្រៃចាន់។ 

-  ម៉ោង ១៧:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាង ក្រោយភូមិសាស្ត្រភូមិជោគជ័យ។ 

-  ម៉ោង ១៧:៥៤នាទី យោធាថៃនៅតែបន្តការប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមក ភូមិសាស្ត្រភូមិព្រៃចាន់។ 

ក្រសួងការពារជាតិ ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់ យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជា ដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លោង និងទំលាក់គ្រាប់បែក ដោយមិនរើសអើង និងមិនសមមាត្រ ហើយបានធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណជាទីសក្ការៈ ដែលជាមរតកមនុស្សជាតិ ដូចជា៖ សាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ផ្ទះសម្បែង ផ្សារ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងទីតាំងសាធារណៈជាច្រើនរាប់មិនអស់។

សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូត ដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើន ឡើងរហូតដល់ចំនួន   ១១នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៥៩នាក់ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានខេត្ត។ 

យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន។

Summarized timeline of the situation of the Thai invasion and armed attacks launched on Cambodian territory in the 5th Military Region on December 12, 2025 (From 1500  hours to 1900 hours)

- At 03:19 p.m., the Thai military employed drone bombing in the area of Prey Chan village.

- At 03:51 p.m., the Thai infantry forces supported by tanks attempted to carry out aggressive actions to invade and infiltrate the area of Chouk Chey village.

- At 05:14 p.m., the Thai military operated a reconnaissance drone to monitor the situation in the area behind Prey Chan village.

- At 05:53 p.m., the Thai military operated a reconnaissance drone to monitor the situation in the area behind Chouk Chey village.

- At 05:54 p.m., the Thai military continued to employ drone bombing in the area of Prey Chan village.

The Ministry of National Defence demands that Thailand immediately cease their indiscriminate armed attack and the use of fighter jets into Cambodian territory. These actions constitute a grave violation of Cambodian sovereignty, territorial integrity, and the international law. Furthermore, the indiscriminate and disproportionate shelling and bombing are endangering the lives and safety of innocent Cambodian civilians and destroying property, civilian infrastructure, and ancient temples sacred to humankind, such as schools, hospitals, pagodas, houses, markets, Preah Vihear Temple, Ta Krabei Temple, and countless public sites.

The Thai armed aggression has caused serious damage. According to the official report from the provincial authorities, as of December 12, 2025, at 13:00 p.m. the toll includes 11 civilian fatalities (including one infant) and 59 civilian injuries.

The Thai army must show their sincerity and goodwill if Thailand truly desires real peace, because peace cannot come only through words, but only through concrete actions. The Thai army can start by immediately ceasing all illegal activities as mentioned above. In this regard, Cambodia calls on Thailand to turn to honour the Ceasefire Agreement and the Joint Declaration between Cambodia-Thailand, signed on October 26, 2025, with the auspicious witnesses of the U.S. President Donald J. Trump and Malaysian Prime Minister, H.E. Anwar Ibrahim, in his capacity as the ASEAN rotating Chair.

DAP News 10m  · នៅវេលាម៉ោង ២០:២០នាទី រថគ្រោះថៃ VT4 បាញ់បែកកាណុងបង្ករងរបួស ៣នាក់ នៅទិសសុរិន្ទ

 Feed posts Sony Sin 6m  · អាមេរិកបាន បិទប្រព័ន្ធរ៉ាដា F-16 របស់សៀមដែលធ្វើឲ្យយន្តហោះមួយបើចង់រកមើលទីតាំងយោធារបស់ខ្មែរ គឺមើលដោយភ្នែកមនុស្ស លែងមើលតាមរ៉ាដាបានទៀតហើយប្រភពពីមន្រ្តីយោធាខ្មែរមួយរូបនិយាយថា គម្រោងបាញ់ទម្លាក់យន្តហោះ F-16 នេះជិតចូលដល់បន្ទាត់ក្រហមហើយ!\

SBM News   21m  ·  ដំណឹងជួរមុខ! គិតត្រឹមម៉ោង១០:៣០នាទីថ្ងៃទី១៤ធ្នូនេះ យោធាថៃឈ្លានពាន បានវាយសន្ធាប់នៅតំបន់អូរបីជាន់ និងទំនប់ដាច់ ដើម្បីរុលចូល ប៉ុន្តែយោធាកម្ពុជាដ៏អង់អាចក្លាហានរបស់យើង បានបាញ់តបតទៅខ្មាំងសត្រូវវិញយ៉ាងសន្ធាប់ដូចគ្នា ដើម្បីទប់ស្កាត់ការរុលចូល៕

No comments:

Post a Comment