Prak Vanda ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០២៥
ក្រសួងការពារជាតិកម្ពុជា ៖ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២៥
SBM News 13m · ដំណឹងជួរមុខ! យោធាថៃ បានបន្តបា.ញ់ប្រហារដោយអាវុធកាន់ដៃគ្រប់ប្រភេទមកលើយោធាកម្ពុជា នៅច្រកអានសេះ ចាប់ពីម៉ោង៤ទៀបភ្លឺរហូតមកដល់ម៉ោង៦:៤០នាទីព្រឹកថ្ងៃទី០៨ ខែធ្នូនេះ ខណៈយោធាកម្ពុជាបន្តអត់ធ្មត់មិនបា.ញ់តបតវិញទេ តែរង់ចាំបទបញ្ជា៕
Chan Born 10m គោលបំណងទ័ពសៀម៖(១)បង្ករឲ្យទ័ពខ្មែរបាញ់វិញដើម្បីសង្រ្គាម(២)បញ្ឃប់ការបោះបង្គោលព្រំដែនបណ្តោះអាសន្ន(៣)បញ្ឃប់អាស៊ានហ្គេម ពីព្រោះទាំង ០៣ ចំណុចនេះ នាំឲ្យ អានុទិន ដែលជាជនជាតិ ថៃកាត់ចិន Sino-Thais ឈ្នះឆ្នោត មានប្រជាប្រិយភាព ខ្លាំងលើស ពួកសៀម Siamese People.
Hong PS 19m · ចុះផ្សាយ Khaosod ថ្ងៃទី៨ខែ១២ឆ្នាំ២០២៥ ចរាចរណ៍បុករថយន្តជាច្រើនគ្រឿងក្នុងអំឡុងពេលជម្លៀសព្រំដែននៅ Ubon Ratchathani ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តជាច្រើនគ្រឿងបានកើតឡើងលើផ្លូវនៅតំបន់ព្រំប្រទល់រវាងស្រុក Nam Yuen និង Det Udom ក្នុងខេត្ត Ubon Ratchathani កាលពីយប់ចុងថ្ងៃទី៧ ខែធ្នូ ខណៈពលរដ្ឋនៅស្រុក Nam Yuen បានប្រញាប់ជម្លៀសចេញទៅជម្រកបណ្តោះអាសន្ន។ ហេតុការណ៍នេះបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ លាតសន្ធឹងជាង ៤ គីឡូម៉ែត្រ ការជម្លៀសចេញ ក្រោយប្រកាសកងទ័ព ក្រោយមានការប៉ះទង្គិចគ្នារវាងទាហានថៃ និងទាហានកម្ពុជា នៅខេត្តស៊ីសាកេត នៅរសៀលថ្ងៃអាទិត្យ.
Veng Sambo 21m · កំពុងផ្ទុះហើយ នៅតាមាន់ ថ្មដូន តាក្របី ខ្នារ។
Neth Pheaktra 43m · សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៖ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
វ៉ាន់ សារាយ Vann Saray 28m · ព្រឹកនេះកម្ពុជា ប្រើសិទ្ធិការពារខ្លួនហើយ។ នៅអានសេះសន្ធឹកគ្រាប់កំពុងលាន់កងរំពង។
គេហទំព័រសារព័ត៌មានអរគុណសន្តិភាព 11m · ទាហានសៀមព្រឹកនេះបានបេីកការវាយប្រហារមកលេីកងកម្លាំងជួរមុខកម្ពុជាស្ទើគ្រប់គោលដៅទាំងអស់ តែកម្ពុជាមិនទាន់តបត ៨ ធ្នូ ២០២៥
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
Fresh News 11m · BREAKING: យោធាថៃ បើកការបាញ់ប្រហារមកលើកម្លាំងកម្ពុជាជាថ្មីទៀតនៅតំបន់ អានសេះ ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន
Kampuchea Thmey Daily 16m · ព្រឹកនេះនៅម៉ោង០៥:០៤នាទី យោធាថៃបើកការបាញ់់លើកម្ពុជានៅអានសេះ, ប្រាសាទតាមាន់ធំ ប្រើរថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។នេះបើតាមក្រសួងការពារជាតិ
Kou Samedy is with Kou Samedy. 5m · ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
Neth Pheaktra 13m · ក្រសួងព័ត៌មានសូមណែនាំ និងស្នើសាជាថ្មីដល់បងប្អូនអ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ កុំធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ ជាតិនិងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ សូមបងប្អូនតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹងផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍។
Khemrin Kim
4m
Kampuchea Thmey Daily
តាមរយៈទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន ប្រាប់កងកម្លាំង និងពលរដ្ឋថា កម្ពុជាបានកំណត់ក្រហមដែលត្រូវតបតទៅថៃរួចហើយ ម្យ៉ាងទៀតសម្ដេចលុបចោលកម្មវិធីផ្សេងៗរួចហើយ ដើម្បីបញ្ជាកម្លាំងប្រដាប់អាវុធទប់ទល់ការឈ្លានពានរបស់ថៃ។
Thmey Thmey 54m · សារព័ត៌មានអន្តរជាតិធំៗលើពិភពលោក ចុះផ្សាយ «ថៃ ប្រើយន្តហោះ F-16 វាយប្រហារមកលើទឹកដីកម្ពុជា» នៅព្រឹកថ្ងៃទី៨ ខែឆ្នូ ឆ្នាំ ២០២៥
ស៊ន សុភក្រ្ត-Sorn Sopheak 27m · គិតត្រឹមម៉ោងជិត១១នេះ ពួកឈ្លានពានបន្តបាញ់ផ្លោងចូលនៅឡើយ។ ជាពិសេសបុកខ្លាំងមុខវត្តកែវសិក្ខាគិរីស្វារ: ប្រាសាទព្រះវិហារ។ 8-12-2025!
Saroeurn Som 45m · 🇹🇭⛔️យោធាសៀមបានបំផ្លាញអស់ហើយ!! កងទ័ពតំបន់ទី២ថៃ បង្ហាញថា ខ្សែកាបថ្មីឡើងទៅប្រាសាទតាក្របី ភ្នំ៣៥០ និងជណ្តើរបេតុងរបស់កម្ពុជា ត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់ថៃ។👇
អរគុណ សន្តិភាព 25m · 🚨💥ម៉ោងនេះ AKយើង.រាំងផ្លូវ ស្នែព័រ.យើង រាប់លេខ ១.២.៣ ទ័ពសៀមកំពុងចលាចលរត់ពេញព្រៃ ក្រោយទ័ពយេីងបាញ់ការពារខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
Saroeurn Som 3h · ⛔️🇹🇭កងទ័ពតំបន់២ថៃថាយោធាកម្ពុជាមាន បានរកឃើញកូអរដោនេសម្រាប់បាញ់កាំភ្លើងធំ និងរ៉ុក្កែតនៅភូមិកាចាយណយ ស្រុកប្រាសាទបានដាន សៀម ចម្ងាយ 13 គីឡូម៉ែត្រពីអាកាសយានដ្ឋានបុរីរម្យ
ពូ ការ៉េបួន 17m · ត្រឹមម៉ោង១១នេះ កងកម្លាំងយើង នៅឈរជើង និងគ្រប់គ្រងសមរភូមិទាំងអស់យ៉ាងរឹងមាំ។ ទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងចូល មិនទាន់ឈប់ទេ។ 8-12-2025
មាស សម្បត្តិ - Meas Sambath 8m · ព្រះសង្ឃ និងប្រជាពលរដ្ឋ បាននិមន្តនិងភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែនកម្ពុជាថៃដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ។ ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ កងទ័ពថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ។ កងកម្លាំងកម្ពុជាបន្តរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។
M Borin Cooking 39m · 🔥🚨ក្នុងកិច្ចប្រជុំបន្ទាន់មួយ អនុទិន និងក្រសួងការពារជាតិថៃ🇹🇭ប្រកាសដាក់កំហិតវាយកម្ពុជា វាយឱ្យចប់ កម្ពុជាយេីងអស់ការអត់ធ្មត់ហេីយ បានចេញប្រតិបត្តិការតបតវិញយ៉ាងកក្រេីក 08/12/2024
វ៉ាន់ សារាយ Vann Saray 1h · ក្នុងកិច្ចប្រជុំបន្ទាន់ នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ប្រកាសដាក់កំហិតវាយកម្ពុជា វាយឱ្យចប់។ នាយករដ្ឋមន្ត្រីថៃរូបនេះ ប្រកាសឱ្យកងទ័ពថៃ បន្តធ្វើសកម្មភាពយោធាច្បាំង ដើម្បីយកដែនដីដែលគេថាជារបស់គេ ត្រឡប់ទៅវិញ ជាពិសេសតាក្របី។ ការពារអធិបតេយ្យ ខ្សែប្រយុទ្ធចំនួន ១១ចំណុចដដែល ត្រូវការពារឱ្យបាន។ ដែនដីដែលត្រូវបានកាន់កាប់ពីមុនដោយទាហានខ្មែរដាច់ខាត ត្រូវយកត្រឡប់មកវិញឲ្យបាន។
Soy Sopheap Official
ខ្មែរក្រោកឈរឡើងនៅជុំវិញសម្តេចតេជោធិបតីតទល់អាតិរិច្ឆានថៃ អាស្តេចឆ្កួត
Saroeurn Som 12m · Update: ⛔️🇹🇭👉🏻ក្តៅៗបន្ទាន់!!ភាគីបញ្ជាក់លោកនាយករដ្ឋមន្ត្រីបានដឹកនាំមេបញ្ជាការកងកម្លាំងប្រដាប់អាវុធក្នុងការប្រកាសពីការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ក្នុងការអនុម័តប្រតិបត្តិការយោធាគ្រប់ករណីទាំងអស់ ស្របតាមកាលៈទេសៈ។ 👉🏻លោកក៏បានអនុញ្ញាតឱ្យមានប្រតិបត្តិការយោធាចាំបាច់ផ្សេងទៀតផងដែរ។ 👉🏻🇹🇭លោកនាយករដ្ឋមន្ត្រីថៃបានដោះស្រាយបញ្ហានេះតាមរយៈកម្មវិធីទូរទស្សន៍របស់កងទ័ពភូមិន្ទថៃ (RTA) ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការការពារអធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួនដោយអស់ពីសមត្ថភាព។ 👇លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃមិនមែនជាអ្នកផ្តួចផ្តើម ឬជាអ្នកឈ្លានពាននោះទេ។លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការយោធាចាំបាច់ទាំងអស់ ដើម្បីរក្សាបូរណភាពទឹកដី។ 👇⛔️ថ្ងៃនេះ (ថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2025) វេលាម៉ោង 12:00 រសៀល នៅក្នុងបន្ទប់ Ivory Room អគារ Thai Khu Fa វិមានរដ្ឋាភិបាល លោក Siripong Angkasakulkiat អ្នកនាំពាក្យរដ្ឋាភិបាលបានបង្ហាញថា លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពីស្ថានភាពនៅតាមព្រំដែនថៃ-កម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រជាជនថៃ។ លោកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2025 មក មានការប៉ះទង្គិចគ្នាតាមបណ្តោយព្រំដែនថៃ-កម្ពុជា នៅក្នុងតំបន់ជាច្រើន។ ស្ថានភាពនេះគឺជាអ្វីដែលរដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នៅគ្រប់ដំណាក់កាល។ លោកបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខធ្វើសមាហរណកម្មកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន និងការពារអធិបតេយ្យភាពរបស់ប្រជាជាតិថៃយ៉ាងតឹងរ៉ឹង។ រដ្ឋាភិបាលបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ខ្លួនក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសជាតិស្របតាមច្បាប់អន្តរជាតិ និងសិទ្ធិការពារខ្លួនស្របច្បាប់។ ថ្ងៃនេះ ក្រុមប្រឹក្សាសន្តិសុខជាតិបានជួបប្រជុំ និងសម្រេចដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ពោលគឺការធ្វើប្រតិបត្តិការយោធាក្នុងគ្រប់ស្ថានភាពទាំងអស់ដែលបណ្តាលមកពីស្ថានភាពបច្ចុប្បន្ន និងការធ្វើប្រតិបត្តិការយោធាចាំបាច់ផ្សេងទៀត។ រដ្ឋាភិបាលមានទំនុកចិត្តយ៉ាងពេញទំហឹងលើសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ ស្របតាមច្បាប់កម្លាំង និងប្រកាន់ខ្ជាប់នូវគោលការណ៍មនុស្សធម៌ក្នុងការការពារប្រជាជនរបស់យើង និងរក្សាសន្តិភាព និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន។ លើសពីនេះ រដ្ឋាភិបាលពង្រីកការគាំទ្រ និងការយកចិត្តទុកដាក់របស់ខ្លួនដល់ប្រជាជននៅតំបន់ព្រំដែនដែលត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន។ រដ្ឋាភិបាលបានណែនាំភ្នាក់ងារទាំងអស់ឱ្យតាមដានយ៉ាងដិតដល់នូវសុខុមាលភាព និងសុវត្ថិភាពរបស់ពួកគេ ដោយផ្តល់ជម្រក អាហារ ទឹកស្អាត សេវាវេជ្ជសាស្រ្ត និងសុខុមាលភាពចាំបាច់តាមដែលអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃព័ត៌មាន និងទប់ស្កាត់ការភ័យស្លន់ស្លោរបស់សាធារណជន រដ្ឋាភិបាលជំរុញឱ្យសាធារណជនតាមដានព័ត៌មានតែតាមរយៈបណ្តាញផ្លូវការប៉ុណ្ណោះ ហើយបានចាត់តាំងក្រសួងការពារជាតិ និងក្រសួងការបរទេស ឱ្យធ្វើជាអ្នកទំនាក់ទំនងចម្បងនៃព័ត៌មានទាំងអស់ដែលទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន។ រដ្ឋាភិបាលនឹងធ្វើសមាហរណកម្មព័ត៌មានជាមួយគ្រប់សាខានៃកងកម្លាំងប្រដាប់អាវុធ និងភ្នាក់ងារសន្តិសុខគ្រប់លំដាប់ថ្នាក់។ នេះធានាថាព័ត៌មានដែលចេញផ្សាយដល់សាធារណជនមានភាពត្រឹមត្រូវ ច្បាស់លាស់ និងស៊ីសង្វាក់គ្នា។ 🇹🇭👉🏻ជាទីបញ្ចប់ លោកនាយករដ្ឋមន្ត្រីបានធានាដល់សាធារណជនថា ការការពារប្រទេសជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន គឺជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល និងយោធាថៃ។ ប្រទេសថៃមិនដែលចង់បានអំពើហិង្សាទេ ដោយបញ្ជាក់ជាថ្មីថា ប្រទេសថៃមិនដែលផ្តួចផ្តើម ឬឈ្លានពានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃនឹងមិនអត់ឱនចំពោះការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនឡើយ ហើយនឹងធ្វើសកម្មភាពដោយសមហេតុផល និងប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃសន្តិភាព សន្តិសុខ និងមនុស្សជាតិ។ រដ្ឋាភិបាលនឹងរាយការណ៍ជាបន្តបន្ទាប់អំពីស្ថានភាពនេះទៅកាន់សាធារណជន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីរក្សាសន្តិសុខជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងផ្តល់ការថែទាំដ៏ល្អបំផុតសម្រាប់ប្រជាជនរបស់ខ្លួន។ លោកបានជំរុញឱ្យសាធារណជនមានទំនុកចិត្តលើរដ្ឋាភិបាល និងសមត្ថភាពរបស់យោធាថៃ និងចូលរួមក្នុងការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រសម្រាប់ប្រតិបត្តិការយោធានេះ។ ពួកវាបានលាងខ្លួនហើយពួកចោរនេះវាមិនឈប់ទេ👉🏻🇹🇭👎
Kosal Chum សារព័ត៌មានThe nation ថៃបានផ្សាយកុហកពិភពលោកចោទថាកម្ពុជាបានបាញ់កាំជ្រួចហ្វូងBM21 ចូលទឹកដីថៃ ដោយយករូបភាពអាវុធរបស់កម្ពុជាក្នុងពេលហាត់សមកន្លងទៅមកផ្សព្វផ្សាយ ។ ម៉ោងនេះគ្រប់សារព័ត៌មាននៅក្នុងប្រទេសថៃបាន និងកំពុងផ្សាយព័ត៌មានក្លែងក្លាយកុហកពិភពលោក ៕
The Nation, a Thai newspaper, has lied to the world, accusing Cambodia of firing BM21 cluster bombs into Thai territory, using pictures of Cambodian weapons during a recent training exercise. At this time, all the media in Thailand have been publishing fake news to lie to the world.
Insophal Khmer Author 22m · ជូនដល់អ្នកផ្សព្វផ្សាយព័ត៌មានគ្រប់រូប ! ១.តើការផ្សាយព័ត៌មានបែបនេះ ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា? ២.ការផ្សព្វផ្សាយព័ត៌មានបែបនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់កម្ពុជានោះទេ ! ផ្ទុយទៅវិញព័ត៌មានបែបនេះបានជួយដល់សត្រូវក្នុងសង្គ្រាមចិត្តសាស្ត្រ ! ធ្វើឱ្យប៉ះពាល់ដល់ស្មារតីកងទ័ព និងប្រជាជនយ៉ាងខ្លាំង ! ៣.មុននឹង Post អ្វីមួយ សូមបងប្អូនទាំងឡាយទាំងពួង មេត្តាពិចារណាឱ្យបានច្បាស់លាស់ពីផលប៉ះពាល់ទាំងស្មារតី និងយុទ្ធសាស្ត្រ ! ៤.សូម្បីតែសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនរហូតមកដល់ពេលនេះ ភាគីនីយមួយៗបានលាក់ព័ត៌មានជិតឈឹងអំពីកងទ័ពស្លាប់និងរបួស ដើម្បីកុំឱ្យកងទ័ពបាក់ស្មារតី បាត់បង់ឆន្ទៈប្រយុទ្ធ ! បំណងល្អ ០៨ ធ្នូ ២០២៥ !
Thea Vy Chiv
ផ្តាំទៅធីសុវណ្ណថាផងថាបើខ្លាំងមែនព័ត៌មានពិតត្រូវផ្សាយទៅអន្តរជាតិfirst ព្រោះព័ត៌មានសៀមលឿនជាងយើងធ្វើឱ្យអន្តរជាតិយល់ច្រឡំថាយើងជាអ្នកចង់កំដរសៀមធ្វើសង្គ្រាមនេះ សូមកុំផ្សាយមកប្រាប់ខ្មែរបែបបំបាក់ស្មារតីបែបនេះ។
Smeyy អរគុណ លោកគ្រូ ដែលបានបរិយាយពាក្យពិតរបស់ខ្ញុំ ឱ្យបានធូរចិត្ត ពលរដ្ឋឃើញព័ត៌មានគាត់ នរណាក៏ចង់ខ្យល់គ និងចង់សន្លប់ដែរ 🙏🏻💔💐
ស៊ន សុភក្រ្ត-Sorn Sopheak ម៉ោងជិត១រសៀលនេះ ទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងចូលដីខ្មែរ។ កម្លាំងយើងត្រៀមវាយបកវិញ បើសិនទ័ពថ្មើរជើងរុលចូល។
8-12-2025
Soy Sopheap Official 21m · គ្រាប់ផ្លោងថៃធ្លាក់នៅតំបន់អូរស្មាច់ យន្តហោះឆាបទម្លាក់គ្រាប់
TEA Seiha/ទៀ សីហា
Unofficial Translation
Press Release
Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence, would like to inform the general public, as well as national and international media outlets, about the situation along the Cambodia-Thailand border today, as follows:
On the morning of December 8, 2025, around 05:04 AM, the Thai military forces launched an attack on the Cambodian forces in An Ses area, Tamone Thom temple, the vicinity of Preah Vihear temple, 5 Makara, Chomka Chek, Mum Bei, Phnom Kmoch, Koul 8, Ta Krabey temple and Khna temple. It should be noted that this attack occurred after the Thai military forces launched their attack on the Cambodian forces at 02:15 PM on December 7, 2025. The Thai military forces continued its provocative actions as listed below:
1- At 04:00, two heavy Thai military vehicles transported their forces from Phnom Roeng into the opposite of An Ses area.
2- At 05:04, Thai soldiers fired from the west of An Ses market towards the Cambodian forces with 25 shots of small arms.
3- At 05:19, Thai soldiers fired from the west of An Ses market towards the Cambodian forces with 38 shots of small arms.
4- At 05:25, Thai soldiers fired from the west of An Ses market at Cambodian forces with 120 shots of small arms and machine guns.
5- At 05:40, the Thai soldiers stopped firing. The Cambodian forces continue to vigilantly monitor the situation along the Cambodia-Thailand border and remain highly alert at all times.
6- At 06:13, Thai soldiers began firing 3 shots from MT-60 guns.
7- At 06:22, Thai soldiers continued firing 4 shots with mortars against the Cambodian defensive line in the An Ses area.
8- At 06:51, Thai soldiers began attacking the Tamone temple area using tanks.
9- At 07:40, Thai soldiers continued firing at all targets: Mum Bei, An Ses, Phnom Khmoch, Koul 8, Preah Vihear Temple, Tamone Temple, Ta Krabey Temple, Khna Temple, using 155mm heavy artillery, tanks, and all types of mortars in the An Ses area.
10- At 08:10, Thai military forces shot toxic gas into Phnom Khmoch area.
11- At 08:14, Thai forces sprayed more toxic gas in the Preah Vihear temple area.
12- At 08:41, Thai forces continued shelling heavily at Domnak Sdech, the area between Thmar Don and Tamone temple. Currently, Thai military aircraft are flying along the border.
13- At 09:05, Thai forces attacked the Cambodian troops using F-16 fighter jets, at Sra’Aem Commune, Choam Ksan District, Preah Vihear Province.
14- At 09:30, Thai armed forces continued to attack our troops at Khna temple and O’ Samach, using 12.7 mm guns as well as tanks for ramming.
15- At 10:00, the Thai forces continued to attack the Cambodian troops fiercely, using mortars, heavy artillery, and tanks to ram into the An Ses area and the direction of Preah Vihear Temple.
As of 11:00, Thai military forces have continued to fire targeting the Cambodian forces and civilian locations. Our forces continue to vigilantly monitor the situation along the Cambodia-Thailand border with utmost caution.
It should be noted that this attack occurred after the Thai forces engaged in numerous provocative actions for many days, especially the incident yesterday at Prorlean Thmar area, with the objective of instigating confrontations. At the same time, the Thai side also actively disseminates false information through official and unofficial channels, accusing Cambodia, with the intention of misleading national and international public opinion and using it as a pretext to re-escalate military tensions with Cambodia.
Furthermore, the Thai military's attack has expanded to the residential villages of civilians in Oddar Meanchey and Preah Vihear Provinces, causing many injuries to innocent civilians and destroying numerous homes, forcing the local innocent civilians, including children, the elderly, men, and women, to urgently flee to find temporary safe places. The provincial authorities of Preah Vihear and Oddar Meanchey provinces have assisted in facilitating the evacuation of residents fleeing from dangerous areas to safety zones.
Throughout the entire course of the attacks, the Cambodian forces did not retaliate at all, as our forces remain strictly committed to respecting and implementing the terms of the Ceasefire Agreement, the Joint Declaration between Cambodia and Thailand, and previous agreements between the two countries, based on the principles of resolving the disputes peacefully and in compliance with international law.
The Ministry of National Defence of the Kingdom of Cambodia condemns in the strongest possible terms the inhumane and brutal acts undertaken by the Thai side. Such action clearly is a grave breach of the Joint Declaration between Cambodia and Thailand, signed by both parties on October 26, 2025, with the auspicious witness of the U.S. President Donald J. Trump and Malaysian Prime Minister, H.E. Anwar Ibrahim, in his capacity as the ASEAN rotating Chair.
In this sense, Cambodia calls on the international community to strongly condemn Thailand's violations of the Joint Declaration and its repeated unlawful activities, as well as demands that Thailand take full responsibility for such brazen acts of aggression. Cambodia urges that Thailand immediately stop all hostile activities that threaten peace and stability in the region. At the same time, we call on the Thai side to turn to firmly honour the Ceasefire Agreement, the Joint Declaration, as well as the obligations under international law with sincerity, in good faith and goodwill.
Cambodia is firmly committed to respecting and implementing the terms of the Ceasefire Agreement, the Joint Declaration between Cambodia and Thailand, as well as all agreements previously reached by both parties with the highest sense of responsibility and goodwill.
Rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaties, conventions and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law.
Based on the above information, the public, both national and international media outlets, are advised to be informed accordingly.
December 08, 2025
ស៊ន សុភក្រ្ត-Sorn Sopheak ម៉ោងជិត២រសៀលនេះ ទាហានបាញ់ចូលបឹងត្រកួន ខេត្តបន្ទាយមានជ័យ!
8-12-2025
Thmey Thmey 17m · ម៉ោង១៣:៣៦នាទីរសៀលនេះ ថៃ បានបាញ់ប្រហារមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
Thmey Thmey 23m · ថៃ បានពង្រីកការវាយប្រហារមកដល់ខេត្តបន្ទាយមានជ័យ យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀលថ្ងៃទី៨ ធ្នូនេះ បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទីមក។ អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា បានបញ្ជាក់ថា យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងនោះយោធាថៃ បានប្រើប្រាស់អាវុធធុនតូច និងធុនធំ ទាំងកម្រោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ក្រសួងការពារជាតិ ថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាម របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ ការបាញ់ប្រហាររបស់យោធាថៃលើកនេះ ក្រោយពួកគេបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ ជាច្រើនថ្ងៃមកហើយ។ ក្នុងចេតនាញុះញង់នេះ ខាងភាគីថៃបានបញ្ចេញនូវព័ត៌មានផ្លូវការនិងក្រៅផ្លូវការ ដែលសុទ្ធតែជាព័ត៌មានមិនពិត ដើម្បីចោទប្រកាន់ និងមូលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ដើម្បីយកមកធ្វើជាលេសបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។ នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំងគោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ។
BVTV plus news 15m · នៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ
គ្រូ 16m · ទាហានថៃបើកការបាញ់ប្រហារចូលទឹកដីខ្មែរនៅភូមិជោគជ័យនិងភូមិព្រៃចាន់យ៉ាងកម្រោល ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិជម្លៀសចេញជាបន្ទាន់នាវេលានេះ រសៀល ៨ ធ្នូ ២០២៥
ក្រសួងការពារជាតិ 24m · សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖ ១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត ២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។ ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ Unofficial Translation Press Release Her Excellency Lieutenant General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia The Ministry of National Defence of the Kingdom of Cambodia would like to inform the public, as well as national and international journalists that, on 8 December, 2025 the Ministry noted that the official page of the Thai 1st Army Area was actively spreading false information that clearly contradicted the truth by publishing claims that “Cambodia has moved heavy and destructive weapons and equipments along the Cambodian–Thailand border.” This misinformation was subsequently quoted and republished by some Thai media outlets with the intention of misleading national and international public opinion and using it as a pretext to re-escalate military tensions with Cambodia. The Ministry of National Defence of the Kingdom of Cambodia would like to deny this claim and clarify the facts as follows: 1. The statement published by the official page of the Thai 1st Army Area, as well as by several Thai media outlets, alleging that Cambodia has moved heavy and destructive weapons and equipments along the Cambodia-Thailand border, is false information. 2. Cambodian forces have not undertaken any action that violates the ceasefire agreement or the Joint Declaration on Peace between Cambodia and Thailand, contrary to what has been reported by Thai social media and media outlets. The Ministry of National Defence of the Kingdom of Cambodia reaffirms its strong commitment to fully respect and implement the ceasefire agreement and the Joint Declaration on Peace between Cambodia and Thailand. The Ministry will continue to work closely at all levels to promote practical cooperation, strengthen peace and stability between the two countries, and return to normalcy as soon as possible. 08 December, 2025
Thmey Thmey 3h · ឃ្លានផង ភ័យផង! កុមារ យ៉ាង សុបញ្ញា មកជ្រកលេណដ្ឋាន ក្រោយការបាញ់ប្រហារពីថៃ ក្រោយពេលទាហានថៃ បើកការវាយប្រហារលើកម្ពុជាជាថ្មីម្ដងទៀត នាព្រឹកថ្ងៃទី៨ ធ្នូ បានធ្វើឱ្យពលរដ្ឋតាមព្រំដែនត្រូវបង្ខំចិត្តជម្លៀសជាថ្មី។ ជាមួយគ្នានេះ សិស្សានុសិស្ស ក៏មិនបានរៀនសូត្រ។ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចចិត្តបិទទ្វារសាលារៀនជាបន្តបន្ទាប់។ អ្វីដែលគួរឱ្យសង្វេគនោះ គឺរូបភាពសិស្សានុសិស្សម្នាក់ ដែលមានឈ្មោះ យ៉ាង សុបញ្ញា ប៉ាក់ជាប់នៅអាវស បានបង្ហាញភាពក្ដុកក្ដួលយ៉ាងខ្លាំង។ សិស្សអនុវិទ្យាល័យឈូក បានរត់មកសម្ងំលាក់ខ្លួននៅក្នុងលេណដ្ឋានជាមួយដូនចាស់ និងឆ្លៀតបរិភោគអាហារចម្អែតក្រពះផង។ ភ័យខ្លាចជារឿងមួយ តែការស្រេកឃ្លានក៏ជារឿងដ៏គួរឱ្យសោកសង្រេងផងដែរ។អនុវិទ្យាល័យឈូក ស្ថិតនៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជិតប្រាសាទតាមាន់ ។ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរសំណេរមួយឃ្លា ភ្ជាប់ជាមួយរូបថតកុមារម្នាក់នេះ នៅលើហ្វេសប៊ុកយ៉ាងដូច្នេះ៖«ឱប្រជាជនខ្មែរយើងអើយ !តើមានពាក្យអ្វី ក្រៅពីភាព ក្តុកក្តួល និងទឹកភ្នែក សម្រាប់ស្ថានភាពនេះ»។
Neth Pheaktra 24m · ក្រសួងការពារជាតិ៖ យោធាថៃពង្រីកសមរភូមិពីខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ មកខេត្តបន្ទាយមានជ័យដោយបានបាញ់ផ្លោងកាំភ្លើងធុនធ្ងន់ចូលភូមិព្រៃចាន់ ភូមិជោគជ័យដែលជាភូមិដ្ឋានរបស់ជនស៊ីវិល
Thmey Thmey 5m · យោធាថៃ បានបំផ្លាញអគារអភិរក្ស និងជួសជុលគោបុរៈទី៥ របស់ប្រាសាទព្រះវិហារ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការបាញ់ប្រហារជាបន្តបន្ទាប់ពីសំណាក់យោធាថៃ មកលើតំបន់ជុំវិញ និងទីតាំងប្រាសាទព្រះវិហារ តាំងពីថ្ងៃទី៧ ធ្នូមកនេះ បានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥របស់ប្រាសាទព្រះវិហារ ។ អគារគម្រោងអភិរក្ស និងជួសជុលនេះ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និងហេដ្ឋារចនាសម្ព័ន្ធអភរិក្សដទៃទៀត។ ក្រសួងវប្បធម៌ ថ្កោលទោសចំពោះសកម្មភាពវាយប្រហារឈ្លានពានរបស់ថៃ មកលើកម្ពុជានេះ។
Saroeurn Som 26m · 🇹🇭⛔️ក្តៅៗស៊ែរបន្ទាន់យោធាថៃប្រកាស👉🏻ផ្លូវត្រូវបានកាត់ផ្តាច់ ហើយឥឡូវនេះរួចរាល់ហើយ និងកងទ័ពជើងទឹកកំពុងរៀបចំខ្លួនចូលទៅក្នុងខ្សែបន្ទាត់ដើម្បីទាមទារទឹកដីថៃនៅភាគខាងកើតមកវិញ។ ត្រៀមជើងទឹកខ្មែរ🫡
Smeyy is with Smeyy Smeyy. 10m · 🚨*គិតត្រឹមម៉ោងនេះ ស្ថានភាពប្រយុទ្ធ នៅលើសមរភូមិភ្នំទ្រព្យ និងនៅឯសមរភូមិវាលឥន្ទ្រីយ៍ ពួកចោរសៀ.មឈ្លានពាន 🇹🇭 វាបន្តបុកសម្រុកយ៉ាងខ្លាំងក្លាបំផុត មកលើវីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាយើង 🇰🇭💔🙏🏻
Department of Military Information/នាយកដ្ឋាន ព័ត៌មាន 3m · ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
Smeyy is with Smeyy Smeyy. 27m · 🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានរម្លឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់លោក នៅរសៀល ថ្ងៃទី៨ ធ្នូ ២០២៥នេះថា៖ «លោកនឹងមិនបើកការចរចាជាមួុយនឹងភាគីកម្ពុជា 🇰🇭 នោះទេ ដោយការបើកការឈ្លានពានរបស់កងទ័ពថៃ 🇹🇭 មកលើកម្ពុជាលើកនេះ គឺជារឿងត្រឹមត្រូវ លោកប្រកាសគាំទ្រកងទ័ពថៃ ពេញទំហឹង»។ *លោកបន្ថែមថា៖ «ចាប់ពីពេលនេះតទៅ ភាគីកម្ពុជា 🇰🇭 ត្រូវតែអនុវត្តទៅតាមការចង់បានរបស់ថៃ 🇹🇭 លោកក៏លែងព្រួយបារម្ភអំពីរឿងចរចាពន្ធគយស្អីទៀតដែរ ពោលគឺលោកមិនចង់និយាយជាមួយនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក 🇺🇸 លោក Donald Trump បន្តទៀតឡើយ»។ *លោកសង្កត់ធ្ងន់ថា៖ «ពាក់ព័ន្ធនឹងការបង្ហាញសារព្រួយបារម្ភរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជុំវិញការឈ្លានពានរបស់យោធាថៃ 🇹🇭 មកលើកម្ពុជានោះ បើលោក Anwar ចង់បង្ហោះអ្វី ក៏បន្តបង្ហោះទៀតទៅ លោកលែងខ្វល់ខ្វាយជាមួយនឹងម៉ាឡេស៊ី 🇲🇾 បន្តទៀតហើយ»៕ (Smeyy)
Neth Pheaktra 33m · យោធាថៃបើកការវាយប្រហារប្រដាប់អាវុធមកលើកងកម្លាំង និងជនស៊ីវិលខ្មែរ។ តួលេខបឋមពីខេត្តឧត្តរមានជ័យ និងព្រះវិហារ ពលរដ្ឋស្លូតត្រង់ខ្មែរស្លាប់៤នាក់និងរបួស៩នាក់និងជនភៀសខ្លួនជាច្រើនម៉ឺននាក់
ហ៊ុល ម៉ារ៉ា is with Hul Mara. សង្ស័យថៃបេីកសង្គ្រាមជាមួយកម្ពុជាលេីកនេះជូនដំណេីរស្តេចថៃទេ ព្រោះអោយហេតុតាំពីធ្លាក់រូបថតក្នុងវាំងឥលូវឮថាឈឺធ្ងន់ !
Bron Sambor 2h · ប្រាសាទតាក្របី រង់ការខូចខាត តែផ្នែកជណ្តើរ តែប៉ុណ្ណោះ ចំណែក តួរប្រាសាទ នៅរឹងមាំ ដដែល
Hot News , Russia Ukrain war 7h · ម៉ាអាកាសែតឆ្កួត អារន្ទះបាញ់ខែកត្តិក អាកាសែតសៀម Khaoshod English វាថាយេីងបាញ់វាមុន គ្រប់ទីតាំងទាំងអស់ សៀមគ្រាន់តែបាញ់តបដោយទំនួលខុសត្រូវតាមបន្ទាត់ព្រំដែន តាមច្បាប់អន្តរជាតិ ខ្មែរមិនទាន់តបមួយគ្រាប់ផងវាហ៊ានបៀមឈាមព្រួសដាក់គេទៅហេីយចុះទំរាំបាញ់ផ្លោង ទៅវិញ ច្បាស់ជាចូលល្បិចអាឆ្កួតឯងហេីយ នឹងបានលេសវាយខ្មែរពេញទំហឹង បេីខ្មែរស្នេីសុំទ័ព UN ដាក់តាមបណ្តោយព្រំដែនសាកមេីលមិនអាសៀមឯងឡាំប៉ាសុំចរចារទ្វេភាគី ។ ពត៌មាន ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
ហ៊ុល ម៉ារ៉ា is with Hul Mara. 2h · ព័ត៌មានថៃប្រឹងផ្សាយបំពុលពិភពលោក សងមកវិញយ៉ាងកក្រេីកគ្រប់ព័ត៌មានល្បីៗក្នុងពិភពលោកសំរុកផ្សាយថៃវាយប្រហារកម្ពុជាដោយប្រេីF16 !
Samdech Hun Sen of Cambodia 2h · សេចក្តីថ្លងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា «ការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃមកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
ក្រុមការងារបណ្តាញសង្គម អបក Kou Samedy added 2 new photos — with Kou Samedy. 2h · ត្រឹមម៉ោងជិត២នេះ កម្ពុជាមិនបានប្រើ BM-21 ដូចការចុះផ្សាយរបស់យោធាថៃ ក្រសួងការពារជាតិ បានប្រកាសថា ការលើកឡើងរបស់បណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
Hout Songhak 5h · នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ “សេចក្តីថ្លែងការណ៍រួម' ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump, នាយករដ្ឋមន្ត្រី Anwar Ibrahim រួមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី Anutin Charnvirakul ។ ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើង ដែលបង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជាពិសេសកូនសិស្សសាលារបស់យើង ដែលទើបតែមកដល់សាលា ត្រូវរត់ទាំង ភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។ អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដែលយើង តែងប្រកាន់យកយ៉ាងខ្ចាប់ខ្ជួន និងអស់ពីចិត្ត ។ យើងបានរក្សាជំហរស្មោះត្រង់ ក្នុងការជ្រើសរើសយកនូវដោះស្រាយជម្លោះព្រំដែន ដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា និងដោយយើងថែរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយយោធា ក្នុងការការពារខ្លួនតែប៉ុណ្ណោះ។ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និងសំឡេងរបស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ។ On the morning of the 8th December, once again Cambodia peace has been disturbed, especially since the milestone ‘Joint Declaration’ signed on October 26th in Kuala Lampur. Once again sounds of gunshots, heavy weapons artillery shells burst and the use of fighter jets, which have caused fear among our people, the images of our people fleeing their homes for their safety and especially our school children who just arrived at school have to run in panic due to the dangerous events. What Cambodians want is the peace we hold dear and wholeheartedly cherished, consistently we have maintained our sincere position of choosing to resolve our border dispute amicably and not through military means. Let’s Cambodian voice be heard throughout the world and let it be peace for the sake of both our People Cambodians and Thais alike. Our hearts and minds, our trust and confidence are with our troops in the frontline no matter the circumstances.
ធី សុវណ្ណថា Thy Sovantha 12m · 💥ម៉ោងនេះ រង្គើខ្ទរកក្រើក ជោគជ័យ ព្រៃចាន់ បឹងត្រកួន ទ័ពថ្មើជើង.ថៃ ចង់បុកចូល យើងប្រឹងទប់ការពារ😭🙏... @ថា
CPNTV Online Cambodia 4h · ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
ហ៊ុល ម៉ារ៉ា is with Hul Mara. 2h · #សម្តេច ហ៊ុន សែន ៖ «បន្ទាត់ក្រហម»ត្រូវតបត បានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា" ។
KhmerLeaks KL 7h · ឲ្យតែបើកទូរសព្ទ គេអាចស្កេនរលកសញ្ញា ដែលចេញពីទូរសព្ទ ស្គាល់ទីតាំងយើងហើយ
Meas Saborn 2h · សារព័ត៌មានអន្តរជាតិសំខាន់ៗជុំវិញពិភពលោកបានរាយការណ៍ថា ប្រទេសថៃប្រើប្រាស់យន្តហោះ F-16 ដើម្បីវាយប្រហារទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ។ Major international media outlets around the world reported "Thailand uses F-16 aircraft to attack Cambodian territory" on the morning of December 8, 2025.
Hun Manet 17m · ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។
BVTV plus news 12m · នេះជារូបភាពថតដោយកាមេរ៉ាសុវត្ថិភាព ជាភស្តុតាងជាក់ស្តែងមិនអាចប្រកែកបាន បង្ហាញពីសកម្មភាពកងទ័ពឈ្លានពានថៃ សម្រុកចូលភូមិព្រៃចាន់ និងភូមិជោគជ័យរបស់កម្ពុជា ជាមួយសព្វាវុធធុនធន់ មានទាំងរថក្រោះផងដែរ ហើយបានបើកការបាញ់ប្រហារនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
ស៊ន សុភក្រ្ត-Sorn Sopheak 25m · បឹងត្រកួន ព្រៃចាន់ និងជោគជ័យ ទាហានឈ្លានពានថៃ កំពុងបុកខ្លាំង។ កងកម្លាំងយើងប្រើសិទ្ធិការពារខ្លួនហើយ។ សូមជូនពរសុខសប្បាយ និងឈ្នះពួកចោរ។ 8-12-2025
Thmey Thmey 4h · មិនទាន់ដល់បន្ទាត់ក្រហម នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ឱ្យកម្លាំងជួរមុខបន្តអត់ធ្មត់ សម្តេច ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំអនឡាញលើការបញ្ជាកម្លាំងប្រដាប់អាវុធ ក្រោយយោធាថៃបានផ្ទុះអាវុធនៅតំបន់ព្រំដែន តាំងពីថ្ងៃម្សិលមិញ និងព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាក់ថា បន្ទាប់ក្រហមដែលត្រូវតបតត្រូវបានកំណត់រួចហើយ ខណៈបច្ចុប្បន្នសម្តេចស្នើឱ្យកម្លាំងជួរមុខរក្សាការអត់ធ្មត់ ព្រោះកម្លាំងថៃឈ្លានពានមានបំណងទាញឱ្យកម្ពុជាតបត។ «កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃយប់ម្សិលម៉ិញ និងព្រឹកនេះក្នុងគោលបំណងទាញយើងឱ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ»។ នេះជាការណែនាំរបស់សម្តេច ហ៊ុន សែន។
ស៊ន សុភក្រ្ត-Sorn Sopheak 27m · បឹងត្រកួន ព្រៃចាន់ និងជោគជ័យ កំពុងប្រយុទ្ធគ្នាខ្លាំង។ កម្លាំងយើងតបតយ៉ាងចាស់ដៃ ប្រើសិទ្ធិការពារខ្លួន។ សូមបន់ស្រន់ដល់កងកម្លាំងយើង។ 8-12-2025
Thai Surround 32m · เขมรเปิดภาพ CCTV ที่ชายแดนบ้านหนองหญ้าแก้ว ทหารไทยพร้อมรถถังเบา เข้าปฏิบัติการทวงคืนอธิปไตยไทย
Thai Surround 30m · รัฐบาลไทย - ผู้นำเหล่าทัพ ยืนยันจะไม่มีการเจรจา ปฏิบัติการทวงคืนอธิปไตยไทย ทุกพื้นที่ Thai Surround Thai government - the leader of the military confirmed that there will be no talks. Operation to restore Thai sovereignty in all areas.
Thai Surround 8h · 🚨 F-16 จากกองทัพไทย เช้านี้เสิร์ฟไข่ 8 ฟอง ลงที่ "คาสิโน" ฝั่งเขมร เนื่องจากใช้เป็นฐานทหาร บินโดรนสอดแนม Thai Surround 🚨 F-16 from Thai army served 8 eggs this morning at "casino" on Khmer side because it's used as a military base. The drone spied on it.
Saroeurn Som 50m · ⛔️ក្តៅគគុកBM-21ខ្មែរចេញច្រើនកងទ័ពអាកាសថៃក៏បានដោះលែងF-16ចេញស៊ុតដែលស្មើគ្នា 1-1។ប្រុងប្រយ័ត្ន👏🇰🇭🫡
Jarm - จาม 1h · ฮุนเซนจัดให้ อุ้งอิงค์ คราวที่แล้ว โดนปล่อยคลิปเสียง รอบ นี้อนุทินโดนปล่อยคลิปวีดีโอ? ความสัมพันธ์ใกล้ชิด บัน ศรีมอม ผู้ว่าราชการจังหวัดไพลิน (รูปในคอมเมนต์) Hun Sen did it for Ung Ing. Last time, the voice clip was released. This time, Anuthin was released a video clip? Close relationship with Ban Srimom, the governor of Pailin province. (Photo in the comment)
Fresh News 3m · យោធាថៃបន្តឈ្លានពានទឹកដីកម្ពុជា កងទ័ពកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់អាវុធធុនធ្ងន់តបតវិញ នៅតំបន់អានសេះ នារសៀលថ្ងៃទី៨ ខែធ្នូនេះ !
ស៊ន សុភក្រ្ត-Sorn Sopheak BM21 ចេញហើយ ទៅអានសេះ ។ ជូនពរកងកម្លាំងយើង!
ក្រសួងការពារជាតិ 59m · សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពថៃភូមិភាគទី២ មានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖ ១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត ២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។ ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ Unofficial Translation Press Release Her Excellency Lieutenant General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia The Ministry of National Defence of the Kingdom of Cambodia would like to inform the public, as well as national and international journalists that, on 8 December, 2025 the Ministry noted that the official page of the Thai 2nd Army Area was actively spreading false information that clearly contradicted the truth by publishing claims that “Cambodia has moved heavy and destructive weapons and equipments along the Cambodian–Thailand border.” This misinformation was subsequently quoted and republished by some Thai media outlets with the intention of misleading national and international public opinion and using it as a pretext to re-escalate military tensions with Cambodia. The Ministry of National Defence of the Kingdom of Cambodia would like to deny this claim and clarify the facts as follows: 1. The statement published by the official page of the Thai 2nd Army Area, as well as by several Thai media outlets, alleging that Cambodia has moved heavy and destructive weapons and equipments along the Cambodia-Thailand border, is false information. 2. Cambodian forces have not undertaken any action that violates the ceasefire agreement or the Joint Declaration on Peace between Cambodia and Thailand, contrary to what has been reported by Thai social media and media outlets. The Ministry of National Defence of the Kingdom of Cambodia reaffirms its strong commitment to fully respect and implement the ceasefire agreement and the Joint Declaration on Peace between Cambodia and Thailand. The Ministry will continue to work closely at all levels to promote practical cooperation, strengthen peace and stability between the two countries, and return to normalcy as soon as possible. 08 December, 2025
Saroeurn Som 12m · ⛔️🇹🇭ម៉៤ជាងនេះរថក្រោះកាំភ្លើងធំសៀមថាបើកបុកទំលុះលួសបន្លាដែលសៀមបានដាក់ខ្លួនឯងបានបានចូលដីខ្មែរហើយនៅព្រៃចាន់ពេលនេះ។ត្រៀមកងទ័ពខ្មែរយើង👏🫡
Sopheak Sorn 44m · បឹងត្រកួន ព្រៃចាន់ និងជោគជ័យ កំពុងប្រយុទ្ធគ្នាខ្លាំង។ កម្លាំងយើងតបតយ៉ាងចាស់ដៃ ប្រើសិទ្ធិការពារខ្លួន។ សូមបន់ស្រន់ដល់កងកម្លាំងយើង។ 8-12-2025
The Cambodia Morning BREAKING : កងទ័ពកម្ពុជា បានបា.ញ់តបតទៅសៀមវិញហើយ ក្នុងន័យដើម្បីការពារខ្លួនពីការឈ្លាន.ពានរបស់សៀម
Ly Chan Vatey 31m · ខាងលិចអូរស្មាច់ (ភ្នំប៉ោយ) ទាហានឈ្លានពានថៃ កំពុងស្រោចខ្លាំង!
ស៊ន សុភក្រ្ត-Sorn Sopheak 1m · BM21 កំពុងស្រោចយ៉ាងខ្លាំងទៅសមរភូមិអានសេះ ចាំមើលស្លាប់ និងរបួសប៉ុន្មាន។ ១២ម៉ោងហើយ ដែលយើងអត់ធ្មត់បំផុត។ បន្ទាត់ក្រហមហួសហើយ។ 8-12-2025
Fresh News 9m · BREAKING: យោធាថៃបន្តឈ្លានពានទឹកដីកម្ពុជា កងទ័ពកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់អាវុធធុនធ្ងន់ BM21 តបតវិញ នៅតំបន់អានសេះ (ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីព្រំដែន កម្លាំងយោធាថៃ នៅតែបន្តឈ្លានពានទឹកដីកម្ពុជា កងទ័ពកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់អាវុធធុនធ្ងន់ BM21 តបតវិញ នៅតំបន់អានសេះ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ !
BVTV plus news 8m · កម្លាំងសាមគ្គីភាពរបស់ប្រជាជនកម្ពុជាជាកម្លាំងចិត្តដ៏ខ្លាំងសម្រាប់កងទ័ពយើងក្នុងការប្រយុទ្ធបណ្ដេញសត្រូវឈ្លានពានសៀមសូមសាមគ្គីជាធ្លុងមួយរវាងប្រជាពលរដ្ឋជាមួយនឹងថ្នាក់ដឹកនាំ🙏🔊
វ៉ាន់ សារាយ Vann Saray 23m · អ្នកព័ត៌មានខ្មែរ ដែលមានទំនាក់ទំនងជាមួយមន្ត្រីទូតប្រទេសនានា គួរជួយរាយការណ៍ទៅពួកគេ នូវទង្វើឈ្លានពានរបស់ថៃ។ អ្នកមានទំនាក់ទំនងមន្ត្រីបរទេស គួរជួយរាយការណ៍ដែរ។
វ៉ាន់ សារាយ Vann Saray 1h · ថៃ ដើររំលងបន្លាលួសនៅភូមិព្រៃចាន់, កម្ពុជា ប្រើសិទ្ធិការពារដី។
The Breaking Connect 21m · 🗿 ไทยยึดคืน “ปราสาทคณา” สำเร็จ! กองกำลังไทยประกาศควบคุมพื้นที่ได้อย่างสมบูรณ์ พร้อมยกให้เป็น “ของขวัญปีใหม่” แก่พี่น้องชาวไทยทุกคน ความคืบหน้ายังอยู่ในการติดตามอย่างใกล้ชิดเพื่อความปลอดภัยสูงสุดของประชาชนในพื้นที่ชายแดน --- #TheBreakingConnect #ข่าวด่วน #ชายแดนไทย #สถานการณ์ชายแดน #อธิปไตยไทย #กองทัพไทย #ความมั่นคง #BreakingNews 🗿 Thai successfully retrieved "Prasat Kana"! Thai forces announce complete control of the area, ready to be considered as a “New Year’s Gift” for all Thai brothers and sisters. Progress is still being closely monitored for maximum security of citizens in the border area.
ក្រុមការងារបណ្តាញសង្គម អបក Kou Samedy added 3 new photos — with Kou Samedy. 22m · នេះ គឺជាសង្គ្រាមបំផ្លាញរបស់ថៃ ធ្វេីដោយឃោឃៅ និងអមនុស្សធម៌ជាទីបំផុត។ នេះជាការប្រេីប្រាស់អាវុធប្រភេទកម្ទេចពីលេីអាកាស គ្មានការកំណត់គោលដៅច្បាស់លាស់ សម្លាប់ប្រជាជនស្លូតត្រង់ ទ្រព្យសម្បត្តិសាធារណ:។ ក្នុងនាមប្រជាជនកម្ពុជាម្នាក់ សូមថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វេីដ៏សែនអាក្រក់នេះមកលេីកម្ពុជា ពួកគេបានយកកម្ពុជា ជាខែលនយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីអាយុជីវិតប្រជាជនស្លូតត្រង់ និងទ្រព្យសម្បត្តិសាធារណ: រួមទាំងប្រាសាទបូរាណផងដែរ ដោយប្រកាន់យក បេីអញមិនបាន គឺបំផ្លាញចោល។ នេះជារូបភាពសង្គ្រាមបែបបំផ្លាញ មកលេីកម្ពុជា ដែលមិនតបត ព្រោះជាប្រទេសត្រូវការសន្តិភាព និងគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព។ សូមអន្តរជាតិមេត្តាជួយមេីល និងជួយអន្តរាគមន៍ ហេីយជួយធ្វេីអ្វីៗដេីម្បីសង្គ្រោះជីវិតប្រជាជនខ្លែរដ៏ស្លូតត្រង់។ This is Thailand's war of destruction, carried out with the utmost cruelty and inhumanity. This is the use of aerial weapons of destruction without clear targets, killing innocent people and public property. On behalf of the Cambodian people, I strongly condemn this evil attack on Cambodia. They have used Cambodia as their political shield without caring about the lives of innocent people and public property, including ancient temples, by insisting, "If I can't do it, I'll destroy it." This is a picture of a destructive war coming at Cambodia, which does not respond because it is a country that needs peace and respects ceasefires and peace agreements. Please, the international community, please help watch and intervene, and do everything you can to save the lives of innocent people.
Saroeurn Som 16m · ⛔️🇹🇭ក្តៅៗមេយោធាតំបន់១នឹងតំបន់២ថៃបញ្ជាក់ថាកម្ពុជាប្រើរ៉ុក្កែត (BM-21) ច្រើនចូលទៅក្នុងទឹកដីថៃឃ្លាំមើលពេលយប់គឺការលំបាកខ្លាំងនិងបង្កឲមានការភ័យស្លន់ស្លោរហើយ។ចឹងBM-21វាយប្រហារយប់ល្អ🫡
ពួកខ្មាំងសៀមវាបង្ហោះពត៍មានបន្លំ ដើម្បីឲ្យកម្ពុជាបាញ់ កាំជ្រួចហ្វុងពេលយប់វិញ ងាយស្រួលពួកវាចាប់សញ្ញាភ្លើងពីលើអាកាស
ស៊ន សុភក្រ្ត-Sorn Sopheak 28m · BM21 ស្រោច5-6កញ្ច្រែងហើយទៅអានសេះ! ពួកចោរចាប់ផ្តើមស្ងាត់ហើយ! 8-12-2025
សេចក្តីជូនដំណឹង
ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម សូមបងប្អូនទាំងអស់អាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចូលរួមបរិច្ចាកឈាម ទាំងអស់គ្នា នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៤ល្ងាច។
ចំពោះ ទីតាំងសម្រាប់ធ្វើការបរិច្ចាគឈាមគឺ៖ សាកលវិទ្យាល័យការពារជាតិ (ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ)
សូមភ្ជាប់ជូនទីតាំង នៃសាកលវិទ្យាល័យការពារជាតិ
ទំនាក់ទំងលេខទូរស័ព្ទ
098 884 808
061 300 080
🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត
Eh Noy អុីណយ 24m · 🚨🎉សុី BM21 ១ប្រាវ អានសេះ កាំភ្លើងធំ.ថៃ ស្ងាត់ឈឹង ទ័ពថ្មើជើង.ថៃ ក៏ដកថយ ...@ថា































































































































No comments:
Post a Comment