ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, December 20, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៤)

 សេនាធិការក្តាមដែក- General of Tanks

ក្នុងសមរភូមិអ្នកមិនអាចធ្វើតាមអាម្មណ៍ឡើង គ្រប់ការឆ្លើយតបទៅវិញត្រូវតែមានភាពច្បាស់លាស់ និងមានផែនការត្រឹមត្រូវច្បាស់លាស់ ទោះបីជាខ្មាំងវាយប្រហាររុលចូលមកត្រឹមត្រូវទៅតាមផែនការដែលបានកំណត់ ក៏ត្រូវរង់ចាំបញ្ជារក្នុងការវាយបកជាដាច់ខាត ស៊ុន ជឺ និយាយថា “ វាយឬមិនវាយ អាស្រ័យលើចង្វាក់ពេលវេលា” ចង្វាក់វាយបកមួយៗ ចំគោលដៅទើបមិនខាតកម្លាំង ពោលគឺត្រូវតែច្បាស់ជាក់ស្តែងអំឡុងពេលប្រយុទ្ធកម្ពុជាកម្ររឆ្លើយតបឬបាញ់អាវុធធុនធ្ងន់ណាស់ ប៉ុន្តែពេលាវេលាមកដល់បទបញ្ជារធ្លាក់ដល់សមរភូមិ បណ្តាលកម្លាំងធ្នូជ័យបើកការបាញ់សន្ធប់គ្រប់ទីតាំងដែលបានកំណត់ សណ្ធឹកគ្រាប់ គ្រប់ប្រភេទបាញ់ចេញចំគោលដៅដូចគេចាប់ដាក់ សម្រែកកម្លាំងទ័ពជួរមុខតាមវិទ្យុទាក់ទងស្រែកហោរ បន្តបន្ទាប់ “ជាន់ថែមចំហើយៗៗ” កម្លាំងចិត្តកងទ័ពពុះកញ្ជ្រោឡើងក្រោកឈរលើលេណដ្ឋានបាញ់សង្រ្គប់និងបង្ហើយសត្រូវយ៉ាងអង់អាច។ ចង្វាក់ប្រយុទ្ធប្រៀបដូចជាការប្រលែងផ្លែព្រួញទៅរកគោលដៅអីចឹង ការតម្រង់គោលដៅត្រឹមត្រូវក្នុងពេលប្រយុទ្ធទោះក្នុងស្ថានការណ៍ច្របូកច្របល់ក៏មិនវង្វេង ទោះមើលទៅចលាចល់ក៏សត្រូវមិនអាចយកឈ្នះបានឡើយ។ 

        បើស្ថានការណ៍មានប្រៀប ទោះជាខ្លាចក៏នៅតែហ៊ាន បើស្ថានការមានប្រៀបទោះកាយចុះខ្សោយក៏ផ្លូវចិត្តនៅតែរឹងប៉ឹង កម្លាំងនៃការវាយប្រហាររបស់ខ្មាំងគឺមានចំនួនច្រើនតាមក្បួនទ័ពបីរវាយមួយ ដើម្បីវាយយកទីតាំង១បានគេត្រូវប្រើអាវុធធុនធ្ងន់ដើម្បីកម្ទេចលេណដ្ឋានរឹងមាំរបស់យើងសិន រួមទាំងបាញ់សង្កត់អាវុធគាំទ្រយើងកុំអោយបាញ់ជួយថ្មើរជើងរបស់យើងបាន ដើម្បីបង្កើនភាពងាយស្រួលដល់ថ្មើរជើងរបស់ពួកគេឡើងជាន់ទីតាំងរបស់យើង នៅក្នុងតាក់ទិចសង្គ្រាមក្បួនសឹកត្រូវប្រែប្រួលជានិច្ច ក្នុងការប្រយុទ្ធមេបញ្ជាការគ្រប់រូបតែងតែរកគ្រប់វិធីសាស្ត្រដើម្បីដណ្តើមយកទីតាំងជ័យភូមិ(ទីតាំងមានប្រៀប)ដើម្បីសង្កត់ឬកាត់ផ្តាច់កម្លាំងសត្រូវបង្អាក់ឬបង្ខូចផែនការរបស់វាយលុកខ្មាំង។ និយាយអោយខ្លី ថយដើម្បីឈ្នះ បងប្អូនត្រូវសួរខ្លួនឯងថា នៅចំណេញឬខាត បើនៅពេលនេះខាត តើគួនៅឬទេ? សង្គ្រាមមិនទាន់ចប់ មិនទាន់បោះបង្គោលព្រំដែន កុំនិយាយរឿងបាត់ទឹកដី ជាក់ស្តែនដូចជាការចចាររហូតឈានដល់ការបោះបង្គោលបណ្តោះអាសន្ននៅចំណុចបង្គោល៤២ដល់៤៧ ក្រោយបោះខ្មែរហាក់មានប្រៀបដដែល តែមុនបោះបង្គោលមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើង មានការអះអាងអ្វីខ្លះ គឺថៃវាធ្វើដូចជារបស់វាពិតអីចឹង ដោយបងប្អូនយើងមួយចំនួនបានបន្ទោសអ្នកខ្លះជេររដ្ឋាភិបាលទៅទៀតផង តែចុងក្រោយយោងឯកសានិងនិតិវិធីគឺជាដីរបស់ខ្មែរដដែល រឿងនេះដូចគ្នាទៅនិងសកម្មភាពឈ្លានពានរបស់ថៃលើយើងប៉ុន្មានថ្ងៃនេះអីចឹង ទីតាំងដែលកម្លាំងយើងដកគឺដើម្បីមានអេឡង់វាយបក ថៃចូលបានប៉ុន្មាននាទីវាដឹងច្បាស់ណាស់ថាវាគ្មានសមត្ថភាពកាន់កាប់ឡើយ មុននិងក្រោយកម្ពុជានិងវាយយកវិញ ហើយបើកម្ពុជាវាយលុកគឺខ្លាំងក្លាគេមិនអាចទប់បានឡើយ ដូច្នេះគេនាំគ្នាថតទុកតែមិនបង្ហោះភ្លាមៗឡើង គោលបំណងគឺដើម្បីទុកបោកនិងរក្សាលំនិងចិត្តរបស់ប្រជាជនខ្លួននោះទេ តែខ្មែរខ្លះគាត់នៅតែជឿរនិងដាក់បន្ទុកលើកងទ័ពខ្លួននិងចោទជាសំនួរដែលធ្វើអោយកងទ័ពឈឺចាប់ទៅវិញថា”ខ្ញុំលឺថាកន្លែងនិងបាត់ពិតអត់” នេះដូចជាគ្រាប់កាំភ្លើងមានពិសមកចាក់ចំបេះដូងអ្នកប្រយុទ្ធម្នាក់ដែលយកជីវិតទៅប្តូរ បែរជាប្រជាជនខ្លួនសួសំនួរដែលបង្ហាញពីការ មិនទុកចិត្តលើខ្លួន វាពិតជាឈឺចាប់ណាស់។ 

         នៅក្នុងម៉ោងនេះថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥បណ្តាលសមរភូមិមានប្រៀបគឺឋិតនៅក្នុងដៃកងទ័ពយើងទាំងអស់ ស្របពេលដែលសមរភូមិខ្លះកំពុងទប់ទល់ បញ្ជាការសមរភូមិរបស់យើងសុទ្ធសឹងតែជាមេទ័ពដែលស្គាល់ក្រយ៉ៅនិងក្បួនសឹកចោរសៀមច្បាស់ណាស់ ដូច្នេះយើងត្រូវមានទំនុកចិត្តលើពួកគាត់ ការប្រយុទ្ធមាន វាយលុក មានដកថយ មានវាយឆ្មក់ មានវាយបក ទៅតាមស្ថានការណ៍ កាលៈទេសៈខ្លះយើងមិនអាចរឹងទទឹងឡើងដូច្នេះត្រូវតែដកសិនដើម្បីសុវត្ថភាពនិងកាត់បន្ថយបងប្អូនពលី។ ថយក្នុងសង្គ្រាមមិនមែនមានន័យថាចាញ់ឡើយ តែជាសញ្ញារសួរ????លើក្បាលដៃគូរម្ខាងទៀតទៅវិញទេ ហេតុអីទើបថយ? ថយដើម្បីអី? មិចក៏ថយពេលនិង? ជួនកាលឃាត់យើងកុំអោយថយទៅទៀត ដូច្នេះសូមបងប្អូនកុំឆោឡោសង្កេតនិងរង់ចាំមើល វាមិនខុសទេដែលបងប្អូនអន្ទះសារនិងក្តៅក្រហាយចង់ដឹងមិនស្ងប់ចិត្តឆោឡោបែបនេះ ជួនកាលនេះក៏អាចជារឿងដែលបងប្អូនមិនមែនអាជីពជាមេទ័ពក្នុងពេលនេះក៏ព្រោះតែបែបនេះដែល។

អរគុណសម្រាប់ការអាន សូមអធ្យាស្រ័យនូវកំហុសខុសឆ្គង។

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៥)

Makara Sok 9m  ·  🚨គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែធ្នូ នេះសភាពការណ៍នៅសមរភូមិថ្មដា បន្តនៅស្ងប់ស្ងាត់ តែវីរកងទ័ពយើងនៅបន្តការពារនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។💪🏻🇰🇭 *ប្រភពពីបងស៊ន សុភក្រ្ត-Sorn Sopheak

ស៊ន សុភក្រ្ត-Sorn Sopheak 15h  · នេះជាមេទ័ពអាកាសឈ្លានពានរបស់សៀមឈ្មោះ Marshal Sakesan Kantha ដែលជាអ្នកបញ្ជា F16 និងការវាយប្រហារតាមអាកាសចូលដីខ្មែរទាំងកម្រោល បណ្តាលឲ្យស្លាប់ ជនស៊ីវិល និងរបួស ព្រមទាំងបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។  អាម្សៀរម្នាក់នេះ នឹងទទួលផលកម្មជាមិនខាន។ សូមបងប្អូនដាក់ម្នាក់មួយម៉ាត់ផង។

Saroeurn Som 14m  · ⛔️ស៊ែរបន្ទាន់!!សង្គ្រាមចិត្តសាស្ត្រចោរសៀមកំពុងតែពុះហើយនេះទុកជាភស្តុតាងសំខាន់ សៀមបានអោយកូនទាហ៊ានសៀមសុរិន្ទស្លៀកឯកសណ្ឋានទ័ពខ្មែរប្រយុទ្ធជាមួយខ្មែរបើស្លាប់ទុកចោលចោទថាខ្មែរបំពាន

 Feed posts ក្រសួងការពារជាតិ   52m  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖ -  ម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។  ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia in the 4th Military Region at the area of Preah Vihear Temple, Preah Vihear province on December 21, 2025.  - At 9:31am, the Thai military deployed toxic gas into the area of Preah Vihear Temple.  Cambodian forces will continue to monitor the situation closely, and stand strong, brave, and steadfast in their fight against the aggressors and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost, and without succumbing to coercion or intimidation in any form.  Further detailed information will be provided later as the situation develops.

Smeyy  is with Smeyy Smeyy. 2h  · 🚨*ទ័ពចោរសៀ.ម 🇹🇭 ពួកវាកំណត់ថ្ងៃទី២១ ២២ ២៣ ជាថ្ងៃសន្ធប់ខ្លាំងចុងក្រោយ ពីព្រោះកៀកថ្ងៃប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរងគំនាបពីអាម៉េរិក🇺🇸 គោរពវីរកងទ័ពខ្មែរ🇰🇭 ការពារទីតាំងឈរជើងយើង ឱ្យមែនទែន 🙏🏻
ភិថា គាត់ប្រាប់ឲ្យក្រុមគ្រួសារទាហានពិចារណា កុំឲ្យទៅងាប់ តាមបញ្ជារ របស់មេទ័ពនិងរដ្ឋាភិបាល 🇹🇭 យល់នៅសុរិន្ទ្រ?

សភាពការណ៍នៅថ្ងៃ៖ ប៉ុន្មានថ្ងៃមុននេះ មេទ័ពធំៗរបស់​ថៃ របស់ទ័ពសៀម មមាញឹកខ្លាំងក្នុងការធ្វើបុណ្យខ្មោចទាហានពួកវាដែលងាប់ក្នុងសង្រ្គាម។ ថ្ងៃនេះ អនាគតព្រះរាជា នៃប្រទេស ថៃ យាងសួរសុខទុក្ខកងទ័ពសៀម ដែលស្លាប់ក្នុងសង្រ្គាម។ ប្រជាជនថៃ ប្រជាជនចិន មានកំហឹងជាខ្លាំង ជាមួយ ពួក ស្តេចសៀម ដែលប្លន់អំណាចពួកគេ បើទោះបីជា ពួកចិន ពួកថៃ ជាបឆ្នោតក៍ដោយ ក៍រដ្ឋធម្មនុញ្ញ ចែងថា កងទ័ពត្រូវតែមាន កូតា ៥០% ជាស្វ័យប្រវត្តិក្នុងជួររដ្ឋាភិបាល និង កងទ័ព ហេតុនេះ បានជា ប្រជាជនច្រើនកុះករ ៦៥% បោះឆ្នោតឲ្យបក្សជនជាតិ ថៃ ជនជាតិ ចិន ចំណែក បក្សជនជាតិសៀម ទទួល បានត្រឹមតែ ៣៥%នៃការគាំទ្រ។ ក្នុងចំណោម ជនជាតិ សៀមដូចគ្នា ក៍រិះគន់ សៀមគ្នាឯងដែរ ពួកយើងមានស្តេចជាសៀម ចុះម៉េចក៍ បែរជា ដាក់ឈ្មោះជា ស្តេចថៃទៅវិញ? ប្រជាជនកសិករសៀមរាប់លាននាក់ ក្រីក្រ រហេមរហាម ធ្វើជា ស្រីខូចយ៉ាងថោកទាបតាមចិញ្ចឹមថ្នល់  កសិករធ្វើស្រែបានតម្លៃថោក ចំណែក ពួកចិន ពួកថៃ គេជាមហាសេដ្ឋី ឯណាទៅ ជនជាតិ សៀម !!។ ឆ្នាំ ២០២៣ ប្រជាជនបោះឆ្នោតឲ្យ អាភីថា ក្លាយជានាយករដ្ឋមន្រ្តី តែដោយសារ ភីថា កាន់សាសនាគ្រឹស្តិផង ដោយសារភីថា សន្យាថាបើជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តី កិច្ចការដំបូងគេ គឺ លើកទ័ពកំទេចប្រទេសកម្ពុជា ទាមទារយកទឹកដីយកប្រាសាទបុរាណ និង កិច្ចការទី ២ គឺដក អំណាច ស្តេចសៀម !!! នេះជាវិបត្តិនៅប្រទេស ដែលមានរដ្ឋាភិបាល ២ គឺ ថៃ និង សៀម ដែលកំពុងមានចលនា ផ្លាស់ប្តូរស្តេចស្នងរាជជាបន្ទាន់...៕

TFA Khmer 2h  · អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី២១ ធ្នូ ថា ពលរដ្ឋ​ភៀស​សឹក​កើន​លើស ៥០ម៉ឺន​នាក់ ចំណែក​យោធា​ថៃ​នៅ​បន្ត​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា។

Thmey Thmey  ម៉ោង៩:៣១នាទី ថ្ងៃនេះ យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក។ ប្រភព៖ ក្រសួងការពារជាតិ

Kosal Chum 36m  · ខ្ញុំបានឃើញមានការវែកញែកករណីរូបប៉ុន្មានប៉ុស្តិ៍នេះ ដោយសារព័ត៌មានសៀមបានផុសថាទាហានខ្លួនបានកាន់កាប់១០០ភាគរយ ហើយថែមទាំងឃើញមានអតីតមេភូមិភាគ២ ប៊ុនសុីនបាតឃ្លាំងថតនៅទៅនោះផង ។      ខ្ញុំសុំឲ្យបងប្អូនពិចារណាបន្តិច ៖ 1 - សៀមវាជំនាញខាងសង្គ្រាមចិត្តសាស្ត្របំបាក់ស្មារតីផង និងផ្សព្វផ្សាយដើម្បីកុហកពលរដ្ឋវាផង ។       2 - ដរាបណាសំឡេងកាំភ្លើងមិនទាន់ស្ងាត់ ការចរចាមិនទាន់មាន ការកំណត់ថាឈ្នះចាញ់ក៏មិនទាន់កំណត់បាន ។     3- ប្រសិនបើសៀមវាចូលដល់ទីនេះមែន ហើយវាថតរូបទាំងហ្វូងបង្ហាញជ័យជម្នះ នេះបង្ហាញឲ្យឃើញពីការវ៉ៃឈ្លានពាន វ៉ៃដល់ទីណាថតទីនោះ ដោតទង់ជាតិទីនោះ ។ ដូច្នេះសៀមមិនមែនវ៉ៃការពារអធិបតេយ្យដូចវានិយាយទេ )      4 - ទៅរួចទេ បើគ្រាប់កាំភ្លើងទាំងសងខាងកំពុងតែបាញ់តដៃគ្នាសន្ធឹកបែបនេះ តើទាហានសៀមទាំងនេះហ៊ានឈរថតទាំងហ្វូងបានស្រួលបែបនេះទេ ? ។      5- អាប៊ុនសុីនបាតឃ្លាំងវាបានចូលនិវត្តន៍ហើយៗតួនាទីវានៅក្នុងវាំងឯណោះ តើហេតុផលអីដែលវាត្រូវវាចុះមកដល់ទីតាំងសមរភូមិកំពុងប្រយុទ្ធបែបនេះ ? ។      6- បើវាចូលដល់មែន ខ្ញុំយល់ថាក៏នៅមិនបានយូរ ឬ ក៏ពួកអស់នេះអាចមិននៅមានជីវិតដែរ ព្រោះអាចជាយុទ្ធសាស្ត្រកម្ពុជាឲ្យត្រីហែលចូលស៊ង ហើយខ្ចប់តាមក្រោយ ។       ដូច្នេះសូមបងប្អូននាំគ្នាធ្វើរឿងតែម្យ៉ាងគឺ ផ្តល់កម្លាំងចិត្តដល់វីរកងទ័ព និងវីរនគរបាលយើង សូមជឿទុកចិត្តពួកគាត់ ព្រោះកម្លាំងយើង ថ្នាក់ដឹកនាំយើងលោកមានយុទ្ធសាស្ត្រសម្បូរបែបក្នុងការទប់ទល់ជាមួយសត្រូវឈ្លានពាន និងសូមបង្កើនកម្លាំងសាមគ្កីថែមទៀតដើម្បីជាខឿនដ៏រឹងមាំការពារជាតិ ៕

Fresh News   7m  · ដ្រូនខ្នាតធំមួយគ្រឿងទៀតរបស់ទាហានឈ្លានពានសៀម ធ្លាក់នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ ធ្លាក់នេះមិនមែនចៃដន្យឡើយ។

NS News 2h  · សៀមព្រមានកម្ពុជាឱ្យធ្វើការរុះរើរុះរើទំនប់ទប់ដីល្បាប់នៅបានហាតឡេក ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត បន្ទាប់ពីការចរចាជាមួយកងកម្លាំងព្រំដែនថៃ ចាប់ពីម៉ោង ៤:០០ រសៀលថ្ងៃទី២១នេះ ហើយនឹងបន្តរហូតដល់បញ្ចប់ តែប្រសិនបើកម្ពុជាបដិសេធ ថៃនឹងរំខានដល់ផ្លូវផ្គត់ផ្គង់នៅជិតស្ពានកោះកុង។   ម៉ាអាតៃ-ហោងនេះសមុទ្រ ដី ប្រទេសតាវាទុកនៅហ្នឹងមែន?

ហ៊ុល ម៉ារ៉ា is with Hul Mara. 44m  · ម្សិលមិញវាចូលថ្មដាសង្ឃឹមថាបានកាន់កាប់មុនចចារ តែត្រូវបានយេីងកំទេច ថ្ងៃនេះវាមកបង្អេីលក្រុងប៉ោយប៉ែត👉បងប្អូនស្តាប់អាជ្ញាធរ

SBM News   1h  ·  ដំណឹង​ជួរមុខ! ពេលនេះយោធាថៃឈ្លានពាន ប្រើយុទ្ធសាស្រ្តបំភ័យអ្នករស់នៅក្រុងប៉ោយប៉ែត តាមរយៈការយកកាំភ្លើងផ្លោងមកដាក់ជិតផ្សាររុងក្លឿ ហើយបាញ់ទៅសមរភូមិជោគជ័យ ព្រៃចាន់ បង្កឲ្យជនបរទេសធ្វើការនៅទីនោះផ្អើលឆោឡោ។ សូមបងប្អូននៅប៉ោយប៉ែត កុំជ្រួលច្របល់តាមគ្នា ស្តាប់អាជ្ញាធរ និងកុំចាញ់កលល្បិចចោរខ្មាំងចង់ឱ្យបងប្អូនចេញពីទីក្រុង ដើម្បីបន្តការឈ្លានពាន៕

ក្រសួងការពារជាតិ   23m  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖ -  ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិលដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។  ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia's civilian infrastructures in the 5th Military Region at the area of Poipet District, Poipet Municipality, Banteay Meanchey province on December 21, 2025.  -From 2:35pm to 2:57pm, the Thai military continued to attack civilian areas by launched 11 artillery shells in the area of  Poipet District, Poipet Municipality, Banteay Meanchey province. The brutal actions above are indiscriminate attack by the Thai military, a serious violation of international humanitarian law.  Further detailed information will be provided later as the situation develops.

 Feed posts ស៊ន សុភក្រ្ត-Sorn Sopheak 9m  · ដ្រូនខ្នាតធំមួយគ្រឿងទៀតរបស់ទាហានចោរ ធ្លាក់នៅឃុំស្លក្រាម ស្រុកស្វាយចេក ម៉ោង៨ព្រឹកមិញ។ ធ្លាក់មិនមែនចៃដន្យឡើយ។
News4Khmer 10m  ·  **អបអរសាទរ👏👏 ដ្រូនខ្នាតធំមួយគ្រឿងទៀតហើយរបស់អាចោរសៀ.មបានធ្លាក់នៅ ឃុំស្លក្រាម ស្រុកស្វាយចេក, បើតាមឲដឹងគឺថា ការធ្លាក់នេះមិនមែនចៃដន្យឡើយ! 😊 21.12.2025

សកលលោកគេស្អប់អ៊ឺស្រាអែលអារឿងបណ្តេញជនជាតិ ហ្គាហ្សា ចេញពីស្រុកកំណើត ដូច្នេះ ពួកសៀមវាដេញពលរដ្ឋខ្មែរពីភូមិដ្ឋាននានា ក៍គេស្អប់វាដែរ
Vath Ta Na 35m  · កងទ័ពចោរសៀម បានប្រើF16 ទម្លាក់គ្រាប់បែក ២គ្រាប់ចូលភូមិសាស្ត្រ ឃុំផ្គាំ ស្រុកស្វាចេក ខេត្តបន្ទាយមានជ័យ។២១-១២-២៥

Prak Vanda 4h  · មានសំនួរថា ហេតុអ្វីយើងមិនបាញ់ទម្លាក់ F-16 ? ខ្ញុំសូមសួរវិញថា បើបាញ់ទម្លាក់១ តើសង្រ្គាមនឹងរីកធំប៉ុណ្ណាទៀត?  សម្រាប់ខ្ញុំ ថ្នាក់ដឹកនាំ លោកអត់ធ្មត់ លោកប្រើការទូត ប្រើយន្តការច្បាប់ គឺទប់ការរីករាលដាលនៃសង្រ្គាម ទប់មិនឱ្យបាត់បង់អាយុជីវិតធំធេងជាងនេះ សូមបន្តជឿជាក់លើថ្នាក់ដឹកនាំ យើងកំពុងប្រឹងប្រែងគ្រប់ផ្នែកហើយក្នុងសមរភូមិប្រដាប់អាវុធ សាធារណៈមតិនិងព័ត៌មាន

Saroeurn Som 14m  · ⛔️បន្ទាន់! ក្រុងអារញ្ញប្រាថេតសៀម ប្រកាសជម្លៀសប្រជាពលរដ្ឋចេញឥឡូវនេះជាបន្ទាន់! ម៉ោង៣:៤០នាទីនេះ២១/១២/២៥

DP cambodia ·
ដ្រូនអាចោរ ថៃ បាញ់ធ្លាក់នៅប៉ោយប៉ែត! 
🛩️ ដ្រូននេះឈ្មោះអ្វី?
ដ្រូននៅក្នុងរូបគឺជា Aerostar UAV
ផលិតដោយក្រុមហ៊ុន Aeronautics 
វាជា ដ្រូនសើបការណ៍/ISR (Intelligence, Surveillance, Reconnaissance)
ប្រើសម្រាប់៖
 • សើបការណ៍យោធា
 • ថតរូប/វីដេអូពីលើអាកាស
 • តាមដានគោលដៅ និងចលនាទ័ព
 • បញ្ជូនទិន្នន័យពេលជាក់ស្តែង (real-time)
📏 លក្ខណៈសង្ខេប
 • ស្លាបប្រវែង ~8.7 ម៉ែត្រ
 • ហោះបាន 10–12 ម៉ោងជាប់គ្នា
 • ចម្ងាយបញ្ជា >250 គីឡូម៉ែត្រ
 • ហោះកម្ពស់ ~5,000–6,000 ម៉ែត្រ
 • អាចបំពាក់កាមេរ៉ា EO/IR (ថ្ងៃ-យប់)
💰 តម្លៃប្រហែលប៉ុន្មាន?
តម្លៃ មិនមានថ្លៃថេរ ព្រោះលក់ជាកញ្ចប់ (system) ប៉ុន្តែប្រហែល៖
 • ១ គ្រឿង: ៦លានដុល្លារ
 • ១ ប្រព័ន្ធ + ស្ថានីយបញ្ជា):
👉 ~ 15–25 លានដុល្លារ
⚠️ ចំណាំសំខាន់
 • វា មិនមែនដ្រូនវាយប្រហារ (attack drone)
 • ប៉ុន្តែជាដ្រូនសើបការណ៍កម្រិតខ្ពស់ ដែលអាចជួយកំណត់គោលដៅអោយអាវុធផ្សេងៗ

NS News 27m  ·  ក្តៅ! ម៉ោង៣:៤៨ រសៀល ថ្ងៃទី២១នេះ កងទ័ពភូមិភាគទី១ សៀម ព្រមានប្រជាជននៅក្នុងស្រុកព្រំដែនចំនួន៤ នៃខេត្តស្រះកែវ ត្រូវជម្លៀសទៅកាន់ទីជម្រកដែលផ្តល់ដោយរដ្ឋាភិបាល ប្រភព៖ The Standardnews

Jean-François Tain   17m  ·   កុំជេរ កុំបំផ្លើស កុំប្រឌិត បន្តផ្សាយតែរូបភាពនិងព័ត៌មានពិត ។ ទាក់ទាញបេះដូងសាធារណមតិអន្តរជាតិ ត្រូវការភាពថ្លៃថ្នូរ និងភាពស្មោះត្រង់…

Saroeurn Som 13m  · ⛔️សៀមវាប្លោងរំលងក្រុងប៉ោយប៉ែត ចំទិស លោកយាយម៉ៅ កូនដំរី ផ្ទះពូសុភាព និងអូរកៃដន ក្រុងប៉ោយប៉ែត ហាមធ្វើដំណើរតាមផ្លូវជាតិលេខ៥បើអាចនៅផ្ទះជាន់ក្រោមមិនហាមទេបើផ្លូវមានសុវិត្ថិភាពអាចចេញបាន

ពីម្សិល កងទ័ពភូមារវាយកំទេច សួនឧស្សាហកម្ម ឬ Scamer of Thailand នៅក្នុងទឹកដីភូមារ។ ប្រទេសថៃជាប្រទេសរកស៊ី ឧក្រិដ្ឋកម្មសេដ្ឋកិច្ចដើរទៅបើកនៅក្នុងប្រទេសគេ ជួយចលនាបេះបោរប្រឆាំងក្នុងប្រទេសជិតខាង...នេះជារូបភាព ដ្រូន ភូមារធ្លាក់ចូលដីថៃ ក្រោយពី ពួកការែន ធ្វើពិធិបុណ្យជាតិដែល យក ស្តេចសៀមធ្វើជាស្តេច ការែន !! សព្វថ្ងៃនេះ សំបូរមេដឹកនាំឆ្កួតដូចជា មេដឹកនាំការែន យកប្រទេសមកនៅជាមួយ ថៃ ពួករូហិនយ៉ា យកប្រទេសទៅ ដាក់ជាមួយ ឥណ្ទា ប៉ាគីស្ថាន....ពួកសៀមនេះ វាចង់វ៉ៃយក ០៤ ខេត្តកម្ពុជាចូលជាទឹកដីវា ....ជួនគ្នា ពួកប្រឆាំងខ្មែរទៅបង្កើតរដ្ឋាភិបាលស្រម៉ោលនៅថៃ !!

សរសេរពត៍មានគួរយកពត៍មាន ពីខាងទីក្រុង អារញ្ញប្រទេសថៃ ទល់មុខប៉ោយប៉ែត គេយ៉ាងម៉េច? កុំបំភ័យតែខាង ប៉ោយប៉ែតខ្មែរគ្នាឯង..

ហ៊ុល ម៉ារ៉ា is with Hul Mara. 41m  ·   កុំអាលត្អូញ កណ្តុរអនុធីននិងមេទា ហានកំពុងបានផលពីសង្គ្រាម ឧត្តមសេនិយ៏ម្នាក់បញ្ជាក់ថា១ថ្ងៃចំណា យ២ពាន់លានបាត ត្រូវតែឈប់ !

THE STANDARD   35m  ·  ด่วน! ทัพภาค1 แจ้งเตือนประชาชน 4 อำเภอชายแดนสระแก้ว งดเข้าที่พักอาศัย - ขอให้อพยพไปยังศูนย์ฯ ที่ทางราชการจัดให้จนกว่าสถานการณ์จะคลี่คลาย #TheStandardNews Urgent! Army Region 1 warns people in 4 Sakaew border districts to refrain from entering the residence - They are requested to evacuate to the centers provided by the government until the situation is resolved.

C&N 7m  · 🚨ហឺ…!ដំណឹងមិនសូវល្អ រសៀល21/12/25 កងកម្លាំងបូរៈផាថៃ ប្រកាសអោយប្រជាជន ដែលមិនទាន់ ចាកចេញពីផ្ទះនៅស្រុក តាបប្រាយ៉ា គោកស៊ូង អារញ្ញប្រាថេស និងខ្លងហាត ខេត្តស្រះកែវចាកចេញពីផ្ទះបន្ទាន់ និងហាមមិនទាន់អោយមានការចូលស្រុកទាំង4

Sopheak Khuon 2h  · មានព័ត៌មានក្លែងក្លាយ ២១៨ករណី បង្កើតដោយAI ពីប្រទេសថៃ ដើម្បីបំភាន់ការពិត។ ក្រ. ព័ត៌មាន

Neth Pheaktra 1h  · អស់រយៈពេល ១៥ ថ្ងៃជាប់ៗគ្នា យោធាថៃបានអនុវត្តសកម្មភាពឈ្លានពានយោធាដោយខុសច្បាប់ មកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ទំនាក់ទំនងល្អរវាងប្រទេសជិតខាង។ រាជរដ្ឋាភិបាលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសកម្មភាពឈ្លានពានទឹកដីកម្ពុជានេះ។ ការឈ្លានពានរបស់យោធាថៃបានមិនវាយប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជាដែលឈរជើងការពារអធិបតេយ្យជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយោថាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយសារតែការវាយប្រហាររបស់ទាហានឈ្លានពានថៃ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ របួស ៧៩ នាក់ និងមានជនភៀសខ្លួនជាង ៥១៨ ៦៥១ នាក់។    For fifteen consecutive days, the Thai armed forces have carried out unlawful military aggression against Cambodia’s sovereignty and territorial integrity. These actions constitute serious violations of the Charter of the United Nations, international law, and the principles of good-neighborly relations. The Royal Government of Cambodia strongly and unequivocally condemns this act of aggression against Cambodian territory. The aggression by the Thai armed forces has not only targeted the Cambodian armed forces deployed to defend national sovereignty, but has also deliberately targeted civilians and civilian infrastructure. As of December 21, 2025, as a result of attacks by invading Thai troops, 19 Cambodian civilians have been killed, 79 injured, and more than 518,651 people have been displaced.

ឃើញខាងទ័ពសៀម វាត្អូញត្អែរឿង វៃ ១៥ ថ្ងៃ មិនទាន់បានជោគជ័យ ដោយសារលុយតិចពេក ត្រឹមតែ ៦៥ លានដុល្លា/ថ្ងៃ ខណៈដែលតាមផែនការសឹក  គេត្រូវចំណាយ ដល់ ៩០ លានដុល្លា/ថ្ងៃ ទើបបានឈ្នះ កម្ពុជា ពីព្រោះ សង្រ្គាមខែ កក្កដា ២០២៥ ពួកគេចំណាយ ត្រឹមតែ ៣០ លានដុល្លា/ថ្ងៃ គឺមិនអាចជោគជ័យទេ   នេះបើតាមការគណនាផ្នែកសឹកសង្រ្គាម War Analysis .

C&N 28m  · 🇰🇭🇹🇭សុំយោបល់បងប្អូនបន្តិច ថ្ងៃស្អែក22/12/25 និងមានកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ាន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាង កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួ តើបងប្អូនយល់យ៉ាងដែរចំពោះ លទ្ធផល់នៅថ្ងៃស្អែក?

Khan Chansophal TV Live Show 3h  · មេទ័ពសៀម អំពាវនាវកុំឲ្យបាញ់ដ្រូនវា ព្រោះមានតម្លៃថ្លៃណាស់! វាហោះល្បាតត្រឹមព្រំដែនវាប៉ុណ្ណោះ 🤣 វាសួរថាតើយើងបាញ់ ដ្រូនសើបការណ៍វា ប្រើស្អីបាញ់ ព្រោះវាហោះខ្ពស់ណាស់ ខ្មែរមានរបស់លេងថ្មី ម្តេចមិនប្រាប់វាឲ្យដឹងមុនផង ។  ដ្រូនខ្នាតធំមួយគ្រឿងទៀតរបស់ទាហានឈ្លានពានសៀម ធ្លាក់នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។ ធ្លាក់នេះមិនមែនចៃដន្យឡើយ។

ខេត្តបន្ទាយមានជ័យ  · 
 AeroStar Tactical (UAV) ជាយន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្រ (ដ្រូន) ផលិតដោយក្រុមហ៊ុន Aeronautics Defence Systems នៃប្រទេសអ៊ីស្រាអែល។ ដែលប្រើសម្រាប់ ISR (ស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍)
#វាមានសមត្ថភាព ត្រួតពិនិត្យព្រំដែន ឈ្លបយកការណ៍ ប្រមូលព័ត៌មាន កំណត់ទីតាំង ទីបញ្ជាការ មូលដ្ឋានទ័ព ។ល។
#សមត្ថភាពប្រតិបត្តិការ
-ប្រើម៉ាស៊ីនស៊ីលាំងមួយ Zanzottera 498i (ប្រហែល 38 HP)
-អាចហោះបានរហូតដល់ ជាង 12 ម៉ោង ក្នុងមួយប្រតិបត្តិការ។
-ល្បឿនអតិបរិមាដល់ប្រហែល 200 គីឡូម៉ែត្រក្នុងម៉ោង និងល្បឿនធម្មតាប្រហែល 114 គីឡូម៉ែត្រក្នុងម៉ោង។
-ភ្ជាប់ទំនាក់ទំនងទិន្នន័យបាន ប្រហែល 200‒250 គីឡូម៉ែត្រ ពីបណ្ដាញគ្រប់គ្រងនៅលើផ្ទៃដី។
📡 រ៉ាដាដែល AeroStar អាចបំពាក់
🔹 SAR – Synthetic Aperture Radar
មើលឃើញបាន ទោះបីមានពពក ភ្លៀង អ័ព្ទ ឬពេលយប់
.អាចស្គាល់
.រថយន្ត
.សំណង់
.ចលនាកងទ័ព
មានរបៀប GMTI (Ground Moving Target Indicator)
→ ចាប់ចលនាវត្ថុលើដី (រថយន្ត ឬកងទ័ពកំពុងផ្លាស់ទី)
👉 រ៉ាដាប្រភេទនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ សង្គ្រាម និងការតាមដានយូរម៉ោង
🎥 កាមេរ៉ាពិសេស (Electro-Optical Payload)
🔹 EO Camera (ថ្ងៃ)
.គុណភាពខ្ពស់ (HD / Full HD)
.Zoom អុបទិកឆ្ងាយ
.មើលឃើញច្បាស់សម្រាប់
.មនុស្ស
.យានយន្ត
.គោលដៅយោធា
🔹 IR / Thermal Camera (យប់)
.មើលឃើញតាម កម្តៅ
.ស្គាល់បាន
.មនុស្សលាក់ខ្លួន
.ម៉ាស៊ីនយានយន្ត
.ប្រើបានពេញលេញពេលយប់
🔹 EO/IR Gimbal
.កាមេរ៉ាអាចបង្វិល 360°
.Stabilization ខ្ពស់ (រូបភាពមិនញ័រ)
.អាច Lock គោលដៅ និងតាមដានដោយស្វ័យប្រវត្តិ
📡 ឧបករណ៍ពិសេសផ្សេងទៀត
🔹 SIGINT / COMINT
.ចាប់សញ្ញា
.វិទ្យុទាក់ទង
.ទូរស័ព្ទ
.ការទំនាក់ទំនងយោធា
.ប្រើសម្រាប់ ស៊ើបការណ៍អេឡិចត្រូនិក
🔹 Laser Designator (ជម្រើស)
-បញ្ជាក់គោលដៅសម្រាប់
.កាំជ្រួច
.អាវុធបាញ់ដោយឡាស៊ែរ
AeroStar មិនបាញ់អាវុធផ្ទាល់ ប៉ុន្តែ ណែនាំគោលដៅ បាន
🔎 សរុបខ្លីៗ
✔️ AeroStar មានរ៉ាដា SAR
✔️ មាន កាមេរ៉ាថ្ងៃ + យប់ (EO/IR)
✔️ អាចចាប់សញ្ញាទំនាក់ទំនង (SIGINT)
✔️ ល្អសម្រាប់ ស៊ើបការណ៍, តាមដាន, កំណត់គោលដៅ

No comments:

Post a Comment