២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Tuesday, December 30, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២៥

 ក្រសួងការពារជាតិ   33m  · សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ក្រសួងការពារជាតិបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។

សន ប៊ុនមា 👍👍👍🇰🇭

អ្វីដែលយើងត្រូវធ្វើភ្លាមៗចំពោះមុខពេលនេះគឺ ទីមួយគោរពថ្លែងអំណរគុណអ្នកប្រយុទ្ធជួរមុខរបស់យើង។ ផ្តល់ភាពកក់ក្តៅតាមគ្រប់មធ្យោបាយដែលយើងម្នាក់ៗអាចធ្វើបានចំពោះគាត់ ចំពោះកូនៗនិងប្រពន្ធឬប្តី ម្តាយឪពុកគាត់។ ទីពីរជួយជនភៀសសឹកដែលគ្នារត់ចោលផ្ទះសម្បែង។ ទីបីគឺបន្តពង្រឹងសាមគ្គីជាតិខ្មែរនៅជុំវិញរាជរដ្ឋាភិបាលយើង។ ទោះមានក្រុមនយោបាយ ក្រុមសាសនា ខុសគ្នាក្តី តែយើងមានក្រុមធំមួយដែលត្រូវរឹងមាំ នោះគឺកម្ពុជាត្រូវរឹងមាំ។ សូមចងចាំទាំងអស់គ្នាថាគ្មានប្រទេសណាមួយរីកចម្រើនខ្លាំងពូកែដោយគ្មានសាមគ្គីភាពផ្ទៃក្នុងទេ។ គេអាចរឹងមាំរីកចម្រើនដោយគ្មានរ៉ែប្រេង រ៉ែមាស។ តែគេមិនអាចរឹងមាំរីកចម្រើនដោយគ្មានសាមគ្គីភាព គ្មានទឹកចិត្តស្នេហាជាតិ និងការគោរពច្បាប់ទេ។

Neth Pheaktra 41m  · សេចក្តីណែនាំស្តីពីការរឹតបន្តឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ក្រសួងការពារជាតិ និងបណ្តាខេត្តនៅជាប់ព្រំដែនបានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ដាច់ខាតលើការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។

ស៊ន សុភក្រ្ត-Sorn Sopheak 51m  · ស្ពានដែកបាឡេ-ជ័យជំនះ ឆ្លងកាត់ស្ទឹងមេទឹក ឃុំថ្មដា ដែលរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ អាចធ្វើចរាចរណ៍បានហើយ នៅថ្ងៃទី៣០ ខែធ្នូ ក្រោយក្រុមការងារធ្វើការជួសជុលកាលពីម្សិលមិញ។  មន្រ្តី និងអាជ្ញាធររបស់យើងតាមខេត្តជាប់ព្រំដែន បាននិងកំពុងមមាញឹកជួសជុសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយសារសង្គ្រាម២០ថ្ងៃ។

Pu Titya 17m  ·  ខ្ញុំជឿជាក់ថា ផុត៧២ម៉ោង ក៏សៀមមិនទាន់វៃទៀតដែរ គឺបន្តចរចារសិន។

ពូ ការ៉េបួន 30m  ·  ក្រសួងការពារជាតិ ជនណាដែលបំពានលើការបង្ហោះដ្រូនដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់

Troll Khmer 47m  · សម័យឥលូវយើងផុសរឿងពិត តែគេចោទយើង ផេកសៀម គិញសៀម ទាល់តែផុសបញ្ចោរ អួតបានគេគាំទ្រយើង(ផេកនេះកើតតាំងពីលោកបណ្ឌិតហ្វេសបុកខ្លះអត់ចេះលេង) ជឿហើយមនុស្សឥលូវ!

Hout Songhak 26m  · អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋដែលវិលទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (AKP) ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ។  ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ​ មេឃុំ​ និងប៉ុស្តិ៍នគរបាល។ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឫចល័តទៅទីណាមួយ  គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន  តាមរយ:លេខទូរស័ព្ទ 012 800 473 - 011 38 39 37 - 097 489 5600 - 066 612 613 - 063 96 34 99

 ព្រឹត្តិបត្រសកល News 14h  · គណៈកម្មាការចម្រុះខណ្ឌសីម៉ាព្រំដែនគោក ហៅកាត់JBC កម្ពុជា ស្នើថៃប្រជុំបន្ទាន់នៅដើមឆ្នាំថ្មី ដើម្បីពិភាក្សាការវាស់វែងខណ្ឌសីមា និងបោះបង្គោលបណ្តោះអាសន្នអោយបានឆាប់រហ័ស  រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការស្នើរៀបចំប្រជុំបន្ទាន់ទៅតាមកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី២២តុលា នៅខេត្តច័ន្ទបុរី ប្រទេសថៃ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។  ចំពោះកិច្ចពិភាក្សា ក្នុងកិច្ចប្រជុំបន្ទាន់នាពេលខាងមុខ ផ្ដោតសំខាន់លើការបន្តចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន លើដីជាក់ស្តែង នៅចន្លោះបង្គោល ព្រំដែនលេខ៤២ ដល់៤៧ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តំបន់មួយទៀត គឺនៅចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់៥៩ ក្នុងភូមិសាស្ត្រឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។  ក្នុងកិច្ចប្រជុំពិសេសបន្ទាន់នេះ ក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៣៣ ដល់៣៧ នៅតំបន់បឹងត្រកួន, តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់, តំបន់ព្រំដែនអូរភ្លុកដំរី និងព្រំដែនច១ ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងតំបន់ព្រំដែនផ្សេងទៀត។  ក្រៅពីនេះ គឺពិភាក្សាគ្នា ពីការបញ្ចូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ដែលបានឯកភាពគ្នា លើខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែ ព្រំដែនជាបន្ទាត់ត្រង់។ កិច្ចការនេះ អនុវត្តតាមស្មារតី នៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់ JBC កម្ពុជា-ថៃ ថៃ-កម្ពុជា កាលពីថ្ងៃទី១៥មិថុនា នៅរាជធានីភ្នំពេញ។  គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ ហើយភាគីកម្ពុជា គឺគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោល ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។  JBC កម្ពុជា នឹងបន្តអនុវត្ត ការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាមួយ JBC ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕  ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥


VJ ដេប៉ូ ផ្គត់ផ្គង់គ្រឿងសំណង់ 10h  · កូនស្រី៖ រូបភាពមួយសន្លឹកនេះជារូបភាពប៉ារបស់ខ្ញុំ ក្នុងនាមខ្ញុំជាកូនស្រី រួមទាំងក្រុមគ្រួសារ ពិតជាឈឺចាប់​និងទង្វើរបស់ពួកចោរ​សៀ.មបានធ្វើទង្វើ.ព្រៃ.ផ្សៃ.​មកលើប៉ារបស់ខ្ញុំ😭ប៉ារបស់ខ្ញុំបានបាត់ខ្លួននៅយប់ថ្ងៃទី26 មុនឈានចូលថ្ងៃទី 27 ពេលដែលបទឈប់បាញ់ ចូលជាធរមាន រហូតដល់ថ្ងៃទី 29 ទើបទទួល​បានដំណឹង​ដ៏សែន​ឈឺ​ចាប់មួយនេះ។  ប៉ាអើយ ប៉ាស្រឡាញ់ទឹ​កដីមួយនេះណាស់ ប៉ាស្ម័គ្រចិត្ត​ទៅ​ឈរជើងប្រយុទ្ធជាមួយ​ខ្មាំង​សត្រូវដោយ​មិនរារែកចិត្ត ប៉ាបានលះបង់​សាច់ស្រស់​ឈា_ម_ស្រស់ដើម្បីជាតិ​មាតុភូមិមួយនេះ កូនស្រី​ប៉ារួមទាំង​ប្រជាជនរួម​ជាតិ​​តែមួយ ​នឹងចងចាំការលះ​បង់​ដ៏ធំធេងរបស់ប៉ា🙏🏼  សូមបញ្ជាក់ថា លោកពូជាទាហានជើងចាស់ បានទៅជំនួសទាហា​នជួរមុខនៅ​ភូមិជោគជ័យ អស់រយៈពេល 5ថ្ងៃ បានបាត់ដំណឹង​នៅយប់ម៉ោង12 ថ្ងៃទី២៦ ធ្នូ បន្ទាប់ពីពួកសៀ.ម​ផ្លោ.ងយ៉ាងខ្លាំង. វីរជន សឿន សាលី ជាខ្មែរអ៊ីស្លាម រស់នៅភូមិ​ព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។


Rithy Hangmeas 3m  · មិនដឹងពិភពលោកយ៉ាង​ម៉េចទេពេលនេះ.. អាមេរិកចាប់ផ្តើមវ៉ៃវេណេសូអេឡា,​ចិនគំរាមវ៉ៃតៃវ៉ាន់,​អ៊ីរ៉ងក៏អាមេរិកគំរាមវ៉ៃដែរ..


អ៊ុយក្រែនប្រើដ្រូន ៩១ គ្រឿង វាយប្រហារផ្ទះ ប្រធានាធិបតី ពូទិន។ ខ្មែរយើងត្រូវមាន ឆន្ទះការពារជាតិ មិនមែន ត្រឹមតែមាន ស្រលាញ់ជាតិទេ។ ខ្លាំងប្រហែលរុស្សី នៅតែ អ៊ុយក្រែន វ៉ៃចូលបានដែរ។ ខ្លាំងដូច អ៊ីស្រាអែល នៅតែ អឺរ៉ង់វៃចូលដែរ...។ រកវិធីណា ល្អបំផុត ប្រឆាំងដ្រូន អាហ្នឹងបានគេហៅ ឆន្ទះ


NS News 23m  ·   មិនដឹងពិភពលោកយ៉ាង​ម៉េចទេពេលនេះ..អ៊ុយក្រែននិងរុស្សី អាមេរិកនិងវ៉ៃវេណេសូអេឡា ចិនគំរាមវ៉ៃតៃវ៉ាន់ខណ:ជប៉ុនមិនឈរស្ងៀម អ៊ីរ៉ងក៏អាមេរិកគំរាមវ៉ៃដែរ កម្ពុជានិងថៃមិនចប់ទៀត។  


Prak Vanda 21m  · យើងអនុវត្តបានយ៉ាងពេញលេញរយៈពេល៧២ម៉ោងហើយ  សង្ឃឹមថា យោធិនកម្ពុជា ១៨រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជាវិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។  ជាមួយគ្នានេះ ក៏សូមប្រជាពលរដ្ឋមេត្តាកុំមកជួបជុំបង្កជាបញ្ហាចលាចល នៅទីតាំងព្រំដែនជាដាច់ខាត សូមមេត្តារក្សាភាពស្ងៀមស្ងាត់ មន្ដ្រីនឹងផ្តល់ព័ត៌មានពិតជូនបងប្អូនដើម្បីជ្រាប និង ដើម្បីចូលរួមទទួលស្វាគមន៍យុទ្ធជនយើងទាំងអស់គ្នានៅពេលទទួលបានពេលវេលាច្បាស់លាស់។


Thmey Thmey   28m  · លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អះអាងនៅរសៀលនេះ ថា លោកស្រីមិនទាន់ទទួលបានព័ត៌មានអំពីវីរកងទ័ព១៨រូបនោះឡើយ។


Fresh News   46m  · វីរៈកងទ័ព១៨រូបរបស់កម្ពុជា មិនត្រូវបានភាគីថៃដោះលែងនោះទេ ក្រោយបទឈប់បាញ់រយៈពេល៧២ម៉ោងបានផុតហើយ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ !

Thmey Thmey   1h  · ៧២ម៉ោង ក្រោយបទឈប់បាញ់ ឈានចូលមក​ដល់ហើយ! យើងកំពុង​រង់ចាំមើលថា តើ​ថៃនឹងដោះលែង​វីរកងទ័ពកម្ពុជាទាំង១៨រូបនៅពេលណា?


ព្រះខ័ន - Preah Khan 3h  · យោធាថៃប្រកាសដកចោលបម្រាមគោចរ នៅស្រុកចំនួន៤ នៃខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា ដោយបញ្ជាក់ថាប្រទេសថៃបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ



C&N

🚨នេះជាសកម្មភាព កងទ័ពអាកាសថៃ🇹🇭បំពាក់គ្រាប់បែក💣លើយន្តហោះចម្បាំងF-16 មកទម្លាក់លើទឹកដីប្រទេសកម្ពុជា🇰🇭កន្លងទៅថ្មីៗនេះ

 ភាគច្រើននៃគ្រាប់បែកដែលកងទ័ពអាកាសថៃប្រើ គឺជាគ្រាប់បែកប្រភេទ"MK" មានដូចជា MK-81 MK-82 MK-83 MK-84

*ឈ្មោះ      ទំងន់ប្រហែល                តម្លៃប្រហែល

MK-81 ~250 lb (113 kg)        2,000$

MK-82 ~500 lb (227 kg)      4,000$

MK-83 ~1,000 lb (454 kg)  8,000$

MK-84 ~2,000 lb (907 kg) 15,000$

*សូមបញ្ជាក់ថានេះជាតម្លៃប៉ាន់ស្មាន ហើយគ្រាប់បែកប្រភេទMK នេះគឺអាចបំពាក់ក្បាលនាំផ្លូវទៅរកគោលដៅបាន ហើយតម្លៃត្រូវបូកបន្ថែមទៀតដូចជា៖

-ក្បាលគ្រាប់ JDAM (GPS) ត្រូវមន្ថែមលុយ 20,000$-30,000$

-ក្បាលគ្រាប់ Paveway (Laser) ត្រូវបន្ថែមលុយ 15,000$-25,000$

💣សម្រាប់ឥទ្ធិពលបំផ្លាញ និងអំបែងរបស់វា អាស្រ័យលើទំហំនិងប្រភេទគ្រាប់នីមួយៗ កំពស់ការទម្លាក់ មុំផ្ទុះ និងរចនាសម្ព័ន្ធនៅជុំវិញ អំបែងអាចខ្ទាតដល់រាប់សិបម៉ែត្រ បើMK-84អាចដល់1គីឡូម៉ែត្រ៕

🙏បើខុសចន្លោះត្រង់ណា សូមជួយបំពេញបន្ថែម


Sann-neaksor 40m  ·  រដ្ឋមន្ត្រីការបរទេស​ថៃ បញ្ជាក់ថា យោធាកម្ពុជា​ទាំង១៨នាក់​នឹងត្រូវដោះលែង​នៅថ្ងៃនេះ តែមិនបញ្ជាក់ពេល វេលា​ច្បាស់លាស់


Thmey Thmey   4m  · គិតត្រឹមម៉ោង៤រសៀលថ្ងៃទី៣០ ខែធ្នូនេះ សភាពការណ៍នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជា នៅរក្សាស្មារតីប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ ដើម្បីការពារបូរណភាពទឹកដី។ នេះបើតាមលោកស្រី ម៉ាលី សុជាតា។


VAYO FM Radio   4h  · កងទ័ពថៃដកបម្រាមគោចរនៅខេត្តស្រះកែវជាប់ព្រំដែនកម្ពុជាដោយសារសន្តិសុខប្រសើរឡើង .................. កងទ័ពថៃនៅថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥នេះ បានដកបម្រាមគោចររបស់ខ្លួន ដែលបានដាក់នៅស្រុកចំនួន៤ ស្ថិតក្នុងខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា។ ការដកបម្រាមគោចរនេះ គឺចូលជាធរមានភ្លាមៗតែម្តង ដោយសារតែសន្តិសុខប្រសើរឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៥។ បើតាមកម្លាំងBuraphaថៃបាននិយាយថា ការគំរាមកំហែងដល់ជីវិតរស់នៅរបស់ប្រជាជននិងទ្រព្យសម្បត្តិ ពីខាងក្រៅប្រទេសបានថយចុះ ហើយឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រង ដែលជំរុញឱ្យមានការសម្រេចដកបម្រាមគោចរ ដើម្បីកាត់បន្ថយការរំខានដល់ជីវិតប្រចាំថ្ងៃ។ កងកម្លាំងនេះ បាននិយាយថា ការដកការរឹតបន្តឹងនេះ ក៏នឹងជួយគាំទ្រដល់សេដ្ឋកិច្ច និងទេសចរណ៍ផងដែរ។ សូមជម្រាបជូនថា នៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥ កម្លាំងBuraphaបានដាក់បម្រាមគោចរ នៅក្នុងស្រុកចំនួន៤ដូចជា Ta Phraya, Khok Sung, Aranyaprathet និងស្រុក Klong Had ដោយហាមឃាត់ប្រជាជនមិនឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ រវាងម៉ោង ៧យប់ ដល់ម៉ោង ៥ព្រឹក។

វ៉ាន់ សារាយ Vann Saray 35m  · បុណ្យឆ្លងឆ្នាំសកលជាពិធីដ៏ពិសេសសម្រាប់ថៃ។ ដូច្នេះសម្រាក៧២ម៉ោង គឺគេចង់ឱ្យទ័ពគេសម្រាកបុណ្យឆ្លងឆ្នាំ។ យើងរង់ចាំមើលបន្តក្រោយឆ្លងឆ្នាំសកល។


វ៉ាន់ សារាយ Vann Saray 1h  · ពីខេត្តប៉ៃលិន ទៅដល់ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ខណ្ឌចែកដោយអូរ។ ពីប៉ោយប៉ែត ទៅដល់មុំ៣ព្រះវិហារ ទល់ដែនខ្មែរ-ថៃ-ឡាវ ខណ្ឌចែកដោយភ្នំ។ ពីប៉ៃលិន ឡើងទៅខាងថ្មដា ពោធិ៍សាត់ បន្តទៅកោះកុង ខណ្ឌចែកដោយភ្នំផងដែរ។ បើខណ្ឌចែក ដោយអូរ ទន្លេទាំងអស់តែម្តងប្រហែលមិនលំបាកទាស់គ្នា។

ស៊ីស៊ីថាមស៍   13m  ·  គិតត្រឹមម៉ោង៤រសៀលថ្ងៃនេះ នៅតាមបណ្តោយព្រំដែនមាន«សភាពស្ងប់ស្ងាត់» តែកងកម្លាំងកម្ពុជា បន្តឈរជើងយ៉ាងប្រុងប្រយ័ត្នខ្ពស់។ ប្រភព៖ ក្រសួងការពារជាតិ

A JA A-អាចារ្យ អេ   1h  · សុំទោសដៅខុស.វាថាស្ថានការណ៍នៅផុយស្រួយ ហើយវាមួយទៀតថា មិនដឹងរឿងដោះលែងទាហានខ្មែរ18នាក់ វាថាទងជាតិថៃនៅឯណា គឺជាដីរបស់វា ខ្មែរមិនព្រម😭

ប្រយុទ្ធ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ មេទ័ពខ្លាំង នាំឱ្យកូនទ័ពខ្លាំង មានស្មារតីរឹងមាំ សាមគ្គីភាពខ្ពស់ និងត្រៀមខ្លួនការពារជាតិជានិច្ច។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ មេទ័ពខ្លាំងជួរមុខ ដែលតែងតែឈរជើងនៅមុខសមរភូមិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូន ជាតិ មាតុភូមិ ពេលជួបប្រទះស្ថានការណ៍ប្រឈមនឹងសង្រ្គាម។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមទេសដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់មេទ័ពខ្មែរ ក៏ដូចជាកងទ័ពខ្មែរគ្រប់រូប និងក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃរបស់សត្រូវ។

ការមកជួបសួរសុខទុក្ខនេះ មិនត្រឹមតែជាការសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការកោតសរសើរ ការគាំទ្រ ការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏ឆ្នើម និងស្មារតីតស៊ូ អង់អាចក្លាហាន មោះមុត របស់មេទ័ព និងកងទ័ពខ្មែរ ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលសមនឹងទទួលបានការដឹងគុណ ការកោតសរសើរនិងការគោរពយ៉ាងខ្ពង់ខ្ពស់ពីប្រជាជនខ្មែរទាំងអស់។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បាននាំយកថវិកា ជូនដល់មេទ័ព ដោយផ្ទាល់ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកជីវភាពគ្រួសារ។ ការឧបត្ថម្ភនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដើម្បីឱ្យមេទ័ពអាចផ្តោតតែលើភារកិច្ច ការរៀបចំយុទ្ធសាស្រ្ត និងការបញ្ជាកងទ័ព ក្នុងការតស៊ូប្រយុទ្ធ និងការពារប្រទេសជាតិ ដោយមិនមានការព្រួយបារម្ភចំពោះបញ្ហាជីវភាពគ្រួសារនៅខាងក្រោយ។ មេទ័ពខ្លាំង នាំឱ្យកូនទ័ពខ្លាំង មានស្មារតីរឹងមាំ សាមគ្គីភាពខ្ពស់ និងត្រៀមខ្លួនការពារជាតិជានិច្ច។

មិនតែប៉ុណ្ណោះទេ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការជួយគាំទ្រមេទ័ព និងប្រជាជនដែលរងផលប៉ះពាល់ តាមរយៈមធ្យោបាយផ្សេងៗជាច្រើន រួមមាន (១) ការដាក់ពាក្យបណ្តឹងដើម្បីការពារសិទ្ធិស្របច្បាប់ទៅតាមគ្រប់យន្តការអន្តរជាតិ តំបន់ ជាពិសេសទៅទីស្នាក់ការកណ្តាលសិទ្ធិមនុស្សអន្តរជាតិ នៅទីក្រុងហ្សឺណែវ (២) ការធ្វើកិច្ចសន្ទនាជាមួយដៃគូអន្តរជាតិ និងអង្គទូតនានា ដើម្បីបញ្ជាក់ពីការរងគ្រោះរបស់កម្ពុជា និងឱ្យពួកគេធ្វើការគាំទ្រភាពត្រឹមត្រូវរបស់កម្ពុជា និង (៣)ការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពរងរបួស ក្រុមគ្រួសារ និងជនភៀសសឹកផងដែរ។

ជារួម ការយកចិត្តទុកដាក់ និងការគាំទ្រពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ គឺជាកត្តាគន្លឹះក្នុងការលើកកម្ពស់ស្មារតីមេទ័ព និងកងទ័ព ព្រមទាំងការពង្រឹងឯកភាពជាតិ ដែលបង្ហាញឱ្យឃើញពីសាមគ្គីភាពរវាងរដ្ឋ និងប្រជាជន ក្នុងការរួមគ្នាការពារជាតិ និងសន្តិភាព។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ  ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ហោ ជិនវិរយុទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារ ដែលបានជួយសម្របសម្រួលក្នុងដំណើរសួរសុខទុក្ខនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានប្រគល់ជូននូវរូបចម្លាក់ព្រះវិស្ណុ ដើម្បីតាមជួយថែរក្សា ការពារ ព្រមទាំងជូនពរ ដល់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នាក់ វង្ស សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងឈ្នះអស់មារសត្រូវ។

 កម្ពុជា មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះទេ 

កម្ពុជា មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះទេ។ សប្តាហ៍ក្រោយ ដំណើរបោះបង្គោលព្រំដែនបណ្តោះអាសន្ន​ ចន្លោះបង្គោលអចិន្រ្តៃយ៍ នឹងចាប់ផ្តើមបន្តទៀត....

 Feed posts Khaosod English   51m  · BREAKING: Thai Foreign Minister Sihasak said the release of 18 Cambodian POWs will be deferred due Cambodia allegedly using multiple drones but they shall be released soon. រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ បានមានប្រសាសន៍ថា ការដោះលែងឈ្លើយសឹកកម្ពុជាចំនួន ១៨ នាក់នឹងត្រូវពន្យារពេល ដោយសារតែកម្ពុជាត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកច្រើនគ្រឿង ប៉ុន្តែពួកគេនឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។


Town News 35m  · ថាលេសៗមែន! រដ្ឋមន្ត្រីការបរទេសថៃថា ការដោះលែងកងទ័ពកម្ពុជា18នាក់នឹងត្រូវពន្យារពេល(យកលេសដ្រូន) ប៉ុន្តែពួកគេនឹងត្រូវដោះលែងឆាប់ៗនេះ!

Pravit Rojanaphruk 42m  · ไม่คุ้มที่ตัดสินใจกักตัวทหารเขมรต่อ โดยอ้างโดรน เพราะต่างชาติอาจมองไทยว่าไม่รักษาคำพูด Decisions to not release 18 Cambodian POWs make Thailand look untrustworthy.

C&N 36m  · 30/12/25 *លោកអនុធីន ថាអត់ដឹងទេគេកំពុងដំណើរការ *លោកណាត់ផុន រដ្ឋមន្ត្រីការពារជាតិនិយាយថា ចាំអោយដំណឹងក្រោយថ្ងៃត្រង់(ឥឡូវស្ងាត់ឈឹង) *លោកសីហៈសាក់ រដ្ឋមន្ត្រីការបរទេសថា និងដោះលែងក្រោយ72ម៉ោង តាមកិច្ចព្រមព្រៀង តែមិនទាន់កំណត់ពេល

ហ៊ុល ម៉ារ៉ា is with Hul Mara. 53m  · អ្នកនាំពាក្យក្រសួងការបរទេសថៃបញ្ជាក់មុននេះបន្តិចថា រឿងដោះលែងវិរៈយុទ្ធជនយេីង១៨នាក់រង់ចាំចចារជាមួយសៀ/មសិន !

C&N 26m  · 🚨30/12/25 លោក និកនដេត អ្នកនាំពាក្យក្រសួងការបរទេសថៃ និយាយថា ថៃយល់ស្របតាមការស្នើរសុំ របស់កម្ពុជារឿងប្រជុំJBC តែថៃសុំធ្វើការសហការដោះមីន តាមព្រំដែនអោយអស់សិន បើមានគ្រាប់មីន តើបោះបង្គោលព្រំដែនបានយ៉ាងម៉េច?

Sports Kh 1h  ·  ៧២ម៉ោងរបស់កម្ពុជាគឺស្ងប់ស្ងាត់ល្អណាស់។ តែ៧២ម៉ោងរបស់សៀមសាងសង់លេណដ្ឋានលើទឹកដីខ្មែរច្រើនកន្លែង រាយបន្លាលួស ដាក់កុងតឺណ័រជារបង់ព័ទ្ធយកព្រៃចាន់និងជោគជ័យ😓💔

Fresh News   45m  · ថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន  អញ្ជើញមកផ្ដល់កម្លាំងចិត្តដល់ក្រុមការងារស្ម័គ្រចិត្តវេចខ្ចប់អំណោយ សម្រាប់ប្រជាពលរដ្ឋភៀសសឹក ! នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស, ខេត្តបន្ទាយមានជ័យ ទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស, និងខេត្តព្រះវិហារ ទទួលបាន អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ភួយសរុបចំនួន ១២,៥០០ភួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ប្រតិបត្តិការមនុស្សធម៌ចែកជូនប្រជាជនភៀសសឹក ក្នុងនោះសាខាខេត្តបន្ទាយមានជ័យ ទទួលបាន ៣,០០០ភួយ, ខេត្តសៀមរាប ទទួលបាន ៣,០០០ភួយ, ខេត្តឧត្តរមានជ័យ ទទួលបាន ២.០០០ភួយ, ខេត្តបាត់ដំបង ទទួលបាន ២,០០០ភួយ, ខេត្តព្រះវិហារ ទទួលបាន ១,៥០០ភួយ, ខេត្តពោធិ៍សាត់ ទទួលបាន ៥០០ភួយ និងខេត្តកោះកុង ទទួលបាន ៥០០ភួយ។

 Feed posts Han Xin 4m  · និយាយជាមួយពួកមេដឹកនាំចោរ និយាយតែមាត់ វាមិនស្តាប់យើងទេ កម្លាំងទ័ពទើបអាចនិយាយជាមួយពួកចោរឈ្លានពានបាន។ សង្ឃឹមថ្ងៃមួយ✊

DAP News 22m  · រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាត ពីជម្លោះព្រំដែន កម្ពុជា-ថៃ


No comments:

Post a Comment