C&N 10m · 🙅♂️ល្ងាចថ្ងៃទី04/01/26 ឃើញមានផេកខ្មែរមួយចំនួនបង្ហោះថា ខាងថៃមានការជម្លៀសប្រជាជនគេក្នុងថ្ងៃនេះ សូមបញ្ជាក់ថានេះជាពត៍មានមិនពិត ព្រោះគ្រប់សារពត៍មានថៃ ទាហានថៃ អាជ្ញាធរថៃមិនមានបង្ហោះសារ រឺចេញសេចក្ដីប្រកាសនោះទេ។ ម៉20:25នាទី
ពត៍មានសៀម កុហក និង បោក ៦០% ដូចជា ផែនទីនេះ វាចោទថា ខ្មែរគ្មានដីទេ នេះជាការបោក តាមពិត វាំង្គស្តេចសៀមពី មុនជំនាន់បារាំងចូលស្រុកខ្មែរ ស្តេចសៀម រត់នៅ ចំប៉ាសាក់ប្រទេស ឡាវ។ កាលណោះបារាំងធ្វើសង្រ្គាម ២៥ ឆ្នាំ កំទេចពួកសៀម រត់ ចោលវាំង្គ ទៅរស់នៅ បាងកក ដល់សព្វថ្ងៃនេះ ។ ឆ្នាំ ១៨៩៣ កងទ័ពបារាំង ចាប់ផ្តើម សូរថា ដី ឡាវ ត្រឹមណា បារាំងវ៉ៃយកវិញ ខ្មែរដីដល់ណា បារាំងវ៉ៃយកវិញ...ដូច្នេះ បានជា សៀម ស្អប់ បារាំង ណាស់ !!!
Chan Born 2m · Shared with Public សភាពការណ៍ប្រទេសថៃ៖ ទាំងចិន ទាំងថៃ ទាំងសៀម និង ពួកថៃឥស្លាម កំពុងដំណើរឃោសនាបោះឆ្នោត ដោយមាន ការដើរសំពះតាមផ្សារ តាមហាងលក់ទំនិញ ដើម្បីសុំជំនួយ និងសុំការគាំទ្រ។ ជំនួយជាស្បៀង គ្រឿងប្រើប្រាស់ ពួកគេ យកទៅ (១) ចែកឲ្យជនក្រីក្រ គ្រួសារដែលកំពុងមានកូន ប្តីធ្វើទាហានឈជើងតាមព្រំដែន កម្ពុជា ថៃ និង (២) មួយផ្នែក យកទៅជួយ ដល់ កងទ័ពរបស់ ពួកគេតាមព្រំដែន។ កងទ័ពពួកគេ បង្ហាញរូបភាព ជ័យជំនះ នឹងការ ផឹកស៊ី រាំរែក សប្បាយ ជាមួយ ម្ហូបអាហារ ច្រើនសន្លឹកសន្ទាប់ ដោយសារអំណោយផង ដោយសារ រឹបអូសបាន ពី កម្ពុជាផង។
ថៃ ប្រើប្រាស់សង្រ្គាមការទូត ប្រឆាំងកម្ពុជា៖ ពីម្សិលមិញ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ សរសេរលិខិត្តទៅ ដាស់តៀន ប្រធានាធិបតីអាមេរិកកុំអាងមាន ទ័ព មានអាវុធដើរគំរាម វៃ ចាប់ខ្លួន ប្រធានាធិបតី វេណេហ្សុយអេឡា។ នយោបាយថៃ បែបនេះ ទាក់ទាញ សារពត័មានកម្ពុជា និងប្រជាជនខ្មែរជាច្រើន ឲ្យ ថ្កោលទោសអាមេរិកដែរ។ គួរបញ្ជាក់ថា មេដឹកនាំថៃ សៀម បានកំណត់ មុខសញ្ញា ម៉ាឡេស៊ី អាមេរិក ចិន ជាមុខសញ្ញាខ្មាំងរបស់ពួកគេ គេបានទាំងធ្វើ បាតុកម្មនៅ បាងកក ដេញ ទូតអាមេរិកផង។ ចំណែករឿង កើតនៅ វេណេហ្សុយអេឡា គឺសព្វថ្ងៃ មាន រដ្ឋាភិបាល ០២ ផ្តាច់ទឹកដី ដែលខាងប្រឆាំងគេមាន ៥០ ប្រទេសជុំវិញ សកលលោកគំាទ្រ ចំណែក រដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃ មានតែ ៣០ ប្រទេសទេដែលគាំទ្រ ដូច្នេះ បានជាមានការ ចូលចាប់ស្រួលៗ ។ រឿងនេះ មិនខុសពី នៅថៃ មានរដ្ឋាភិបាលថៃ រដ្ឋាភិបាលសៀម រដ្ឋាភិបាលចិន តាក់ស៊ីន រដ្ឋាភិបាលថៃភាគខាងត្បូង...៕
បោយ រើយ 41m · ម៉ាឌូរ៉ូ នឹងឡើងតុលាការ ថ្ងៃ 5 មករា 2025 ម៉ោងនៅអាមេរិកនេះហើយ តើទោសបុរសផ្តាច់ការនេះ ត្រូវកាត់ទោសដូច សាដាំង ហ៊ូសេន ដែរ ឬ យ៉ាងណា ?
Prak Vanda 1m · ប្រជាពលរដ្ឋភៀសសឹកថ្លែងអំណរគុណអាជ្ញាធរដែនដី ដែលបានសម្របសម្រួលរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន និងអរគុណរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជាតង់ជូនពួកគាត់។ ទិដ្ឋភាពជនភៀសសឹកនេះ នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥៕ រូបថត៖ AKP
តើភាគីណាលួចបង្ហោះដ្រូន? នៅប្រទេសថៃ គេចេញហាមបង្ហោះដ្រូនដាច់ខាត តែនៅតែមានអ្នកលួចបង្ហោះ គឺដោយសារនៅថៃ មាន ៥៣ បក្សកំពុងឃោសបោះឆ្នោត ដូច្នេះ បក្សប្រឆាំង ៤៣ បក្សនោះ ប្រឹងប្រែងយកពត៍មាន អំពី កន្លែងណាចាញ់? ទ័ពងាប់ប៉ុន្មាន? របូស? ជនភៀសសឹករស់នៅ បែបណា? ភូមិណាខ្លះត្រូវឆេះ? វត្ត មន្ទីរពេទ្យ សាលាត្រូវខូច? ដើម្បីគេយកពត៍មាននេះទៅ វាយប្រហារ លើ រដ្ឋាភិបាល អានុទីន និង ពួកសៀមស្បែកខ្មៅៗ ។ ចុះនៅកម្ពុជា? វាមិនសូវខុសគ្នាទេ ពួកគេលួចបង្ហោះសើបពត៍មាន លក់ទៅឲ្យ ថៃផង លក់ទៅ ខ្មែរប្រឆាំងនៅបរទេស ផង ដូចជាខ្មែរប្រឆាំងនៅ បារាំង អាមេរិក អូស្រ្តាលី កាណាដា កូរ៉េ ជប៉ុន។ ដូច្នេះ បើសិនជាឃើញមានការបង្ហោះដ្រូន ត្រូវ រាយការណ៍បន្ទាន់ទៅ មេក្រុម មេភូមិ ប្រជាការពារភូមិ គាត់នឹង បោះដៃ ហៅ ទាហាន ឬ ប៉េអិម ទៅ ចាប់ !!
ហ៊ុល ម៉ារ៉ា is with Hul Mara. 1h · ឃេីញខាងសៀ/មនៅទល់មុខខាងច្រកជាំស្រងាំចាប់ផ្តេីមជំលៀសប្រជាជនវាទៀតហេីយ ប្រុងយ៉ាងមិចហ្នឹង?
ENN News តើហេតុអ្វីលោកត្រាំតាមត្របាក់លោក Nicolás Maduro ( កើតថ្ងៃទី ២៣ វិច្ឆិកា ១៩៦២ ) អតីតអ្នកបើករថយន្តក្រុង អតីតក្រមដឹកនាំសហជីព អតីតរដ្ឋមន្ត្រីការបរទេស អតីតអនុប្រធានាធិបតី និង ជាបច្ចុប្បន្នប្រធានាធិបតី វេនេស្វេឡា ខ្លាំងម្ល៉េះ ?
តាមពិតគោលនយោបាយចាត់ទុកប្រទេសវេនេស្វេឡាជាប្រទេសអមិត្តជាមួយសហរដ្ឋអាមេរិកត្រូវបានប្រកាន់យកតាំងពីសម័យលោក បារ៉ាក់ អូបាម៉ា ( ២០០៩ ដល់ ២០១៧ ) មកម្ល៉េះ តែលោក ត្រាំ ជាអ្នកទម្លាយបូសនេះតែប៉ុណ្ណោះ ។ សហរដ្ឋអាមេរិកបានច្រលោតខឹងដាច់ក្បាលដាច់កន្ទុយនៅពេលដែលអតីត ប្រធានាធិបតី Hugo Chávez បានធ្វើជាតូបនីយកម្មក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក ក្នុងជំហានឈានទៅរកសេដ្ឋកិច្ចសង្គមនិយម ហើយនិង នយោបាយខិតទៅរករុស្សុី និង គុយបា ដែលផ្ទុយនឹងគោលនយោបាយសហរដ្ឋអាមេរិកដែលឈរលើទ្រឹស្តី លោក Monroe ដែលថា រាល់អន្តរាគមន៍របស់មហាអំណាចខាងលិចណាមួយមកក្នុងកិច្ចការនយោបាយនៅក្នុងទ្វីបអាមេរិកគឺជាទង្វើអមិត្តប្រឆាំងនឹងសហរដ្ឋអាមេរិក ។
តាំងពីលោកត្រាំបានឡើងកាន់អំណាចជាលើកទី ១ មកម្ល៉េះ នយោបាយគាបសង្កត់សេដ្ឋកិច្ចត្រូវបានអនុវត្ត ហើយនៅក្នុងអាណត្តិទី ២ នេះ នយោបាយនេះកាន់តែខ្លាំងក្លាពិសេសការមិនព្រមសងការខូចខាតអោយក្រុមហ៊ុនប្រេងអាមេរិកធំៗទាំងឡាយដែលត្រូវបង់ចាញ់ក្នុងនយោបាយជាតុបនីយកម្មនេះ រហូតដល់ក្រុមហ៊ុនវេនេស្វេឡាមិនអាចប្រើប្រាស់ប្រព័ន្ធរូបិយបណ្ណដុល្លារបាន ។ វេនេស្វេឡាក៏បានងាកទៅសហការជាមួយអុីរ៉ង់ទាំងក្នុងសេដ្ឋកិច្ច ទាំងក្នុងផលិតកម្មយោធា មិនតែប៉ុណ្ណោះវេនេស្វេឡា ងាកទៅរកនយោបាយបំពុលសហរដ្ឋអាមេរិកតាមរយៈគ្រឿងញៀន ហើយនៅវគ្គចុងក្រោយលោកត្រាំចេញបញ្ជាអោយវាយលុកប្រទេសវេនេស្វេឡាដោយមិនប្រកាសសង្គ្រាម ( តាមច្បាប់អន្តរជាតិការវាយលុកទៅលើប្រទេសមួយត្រូវធ្វើការប្រកាសសង្គ្រាមតាមនីតិវិធី ) ហើយប្រកាសថានៅ«គ្រប់គ្រង»ប្រទេសនេះមួយយយៈ ពោលគឺប្រហែលរៀបចំអោយក្រុមហ៊ុនប្រេងអាមេរិកប្រមូលទុនខ្លួនមកវិញសិនហើយ ។ ពោលបើនិយាយអោយខ្លី គឺ«លុយលេខមួយ»មែន តែអ្នកជំពាក់បំណុលធ្វើឫកសឿងបឿងហួសដែរ !
ក្រសួងការពារជាតិ 2h · កម្លាំងជំរុញដ៏រឹងមាំនិងខ្លាំងក្លាបំផុត ដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា ដែលបាននិងកំពុងផុសត្រដែតឡើងដូចទឹកបាក់ទំនប់នាពេលនេះ គឺជាមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស ដែលសម្តេចទាំងពីរពិតជាមានមោទនភាពនិងភាពស្ញប់ស្ញែងយ៉ាងខ្លាំង។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
Thmey Thmey 1h · លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានចែកអាវក្រោះ មួកសុវត្ថិភាព និងPower Bank ជាលើកទី២ដល់អ្នកសារព័ត៌មានចំនួន២១ដែលត្រូវបំពេញបេសកកម្មយកព័ត៌មាននៅតំបន់ជម្លោះព្រំដែនកម្ពុជាថៃ។ ដោយរាប់ទាំងលើកទី១ ក្លិបអ្នកកាសែតកម្ពុជាបានផ្ដល់អាវក្រោះ មួកសុវត្ថិភាព និងPower Bank ជិត១០០ឈុតហើយដល់អ្នកសារព័ត៌មាន។ នេះជាការរួមចំណែករបស់ក្លិបអ្នកកាសែតកម្ពុជាក្នុងការផ្ដល់តម្លៃដល់អ្នកសារព័ត៌មាន និងវិស័យសារព័ត៌មាននៅកម្ពុជា ជាពិសេសនៅក្នុងបរិបទនៃជម្លោះព្រំដែន។ នេះជាការលើកឡើងរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជានៅទីស្នាក់ការកណ្ដាលរបស់ក្លិប។
Fresh News 2h · BREAKING: ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានវាយប្រហារជាលើកទីពីរលើវ៉េណេស៊ុយអេឡា ប្រសិនបើរដ្ឋាភិបាលស្តីទីមិនព្រមសហការ !
Peng Bunroth 1h · បេីទិញអាវុធជាថ្មីមកថៃខ្លាច ចុះថៃមានលុយទិញអាវុធដែរអត់? ឬមានតែខ្មែរ?
Vath Ta Na 6m · អតីតបេក្ខភាពមន្ត្រីទូតអាមេរិក សញ្ជាតិខ្មែរ ដាក់លិខិតទៅលោកត្រាំ ជំរុញឱ្យថៃសងការខូចខាតដោយសង្គ្រាមឈ្លានពានកម្ពុជា៣០០ពាន់លានដុល្លារ។
Saroeurn Som 14m · ⛔️សៀមសម្ញែងយន្តហោះ Gripen, T50, F16 A/B, AU23A, F5 E/F, Alpha Jet, T6C, AT6TH, CT4B, A319, DA42 ត្រូវបានដាក់តាំងបង្ហាញនៅមូលដ្ឋានទ័ពអាកាសភូមិន្ទថៃ លេខ 6 ក្នុងដនមឿងថ្ងៃ០៥/១/១៦នេះ
សៀមបង្ហាញសព្វាវុធ នៅមូលដ្ឋានទ័ពអាកាស ដន មឿង។ នៅភូមារពួកអ៊ុង សានស៊ូជីនៅ យ៉ង់ហ្គោន ឯពួកមីយ៉ានម៉ា នៅទិក្រុង ណៃពិដោរ..សៀម ថៃ....
សៀមបង្ហាញសព្វាវុធ នៅមូលដ្ឋានទ័ពអាកាស ដន មឿង។ នៅភូមារពួកអ៊ុង សានស៊ូជីនៅ យ៉ង់ហ្គោន ឯពួកមីយ៉ានម៉ា នៅទីក្រុង ណៃពិដោរ..សៀម ថៃ....
អាមេរិកព្រមានវាយប្រហារថែមទៀតលើ វេណេហ្សុយអេឡា បើមិនសហការណ៍! វេណេហ្សុយអេឡាខាងលិច និង ខាងកើត កំពុងបែកដូច ថៃ និង សៀម ...
អាមេរិកព្រមានវាយប្រហារថែមទៀតលើ វេណេហ្សុយអេឡា បើមិនសហការណ៍! វេណេហ្សុយអេឡាខាងលិច និង ខាងកើត កំពុងបែកដូច ថៃ និង សៀម ...ភូមារនិងមីយ៉ានម៉ា, ស៊ូដង់ជើង ស៊ូដង់ត្បូង, កូរ៉េជើង កូរ៉េត្បូង កម្ពុជាលិច កម្ពុជាកើត ...តែ ប្រទេសថៃ អាច រដ្ឋថៃ រដ្ឋសៀម រដ្ឋចិន រដ្ឋថៃឥស្លាម (ថៃភាគខាងត្បូង
TEA Seiha/ទៀ សីហា
ថ្ងៃនេះរួមជាមួយនិងភរិយា បានអមសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ ដែលបានបញ្ជូនមកសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា ១៧៩) រាជធានីភ្នំពេញ ។
វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង។ ជាមួយគ្នានេះក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។
ក្នុងវេលានេះដែរ សម្តេចពិជ័យសេនា បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ ។
ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ | មន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា ១៧៩)
Fresh News 14m · ក្រសួងការបរទេសចិន៖ បទឈប់បាញ់កម្ពុជា-ថៃ កំពុងត្រូវបានអនុវត្តដោយសន្សឹមៗ និងសង្ឃឹមថា ភាគីទាំងពីរនឹងធានាបាននូវបទឈប់បាញ់មួយ ដែលគ្រប់ជ្រុងជ្រោយនិងយូរអង្វែង !
Smeyy is with តាំង គីមឡេង and 2 others . 30m · 🚨*អាវក្រោះដ៏ល្អពិសិដ្ឋ នៅពេលនេះ ពួកយើង ពិតជាត្រូវការចាំបាច់ខ្លាំងបំផុត មិនអាចខ្វះខាតបាន នៅក្នុងកាលៈទេសៈនេះ គឺការុងពណ៌ខ្មៅ និងស្បៃពណ៌ខ្មៅ បើបានកាន់តែច្រើនទៀត រឹតតែវិសេសវិសាល 🙏🏻❤️💐
Feed posts សេនាធិការក្តាមដែក- General of Tanks 9m · អតីតបេក្ខភាពទូតអាម៉េរិកប្រចាំប្រទេសថៃ ដាក់លិខិតទៅ ត្រាំ ជំរុញឱ្យថៃសងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅកម្ពុជា អាចតម្លៃប្រមាណ ៣០០ពាន់លានដុល្លារ។
វ៉ាន់ សារាយ Vann Saray 15m · ប្រធានបទសម្ញែងពលរដ្ឋរឿងធ្វើសង្គ្រាមកំពុងក្លាយជាប្រធានបទសម្រាប់បក្សនយោបាយនានារបស់ថៃ ក្នុងយុទ្ធនាការរកសំឡេងឆ្នោត។ ដូចជាករណីបេក្ខភាពនាយករដ្ឋមន្ត្រីមកពីបក្សជម្រើសថ្មី ប្រកាសទិញអាវុធនុយក្លេអ៊ែរចំនួន១០ មកបំពាក់សម្រាប់វិស័យការពារជាតិថៃ។ តែអាវុធហ្នឹងមិនមែនចេះតែទិញបានទេ ទៅមើលច្បាប់នានាផង រួមទាំងច្បាប់អាស៊ានចែងពីតំបន់គ្មានអាវុធនុយក្លេអ៊ែរ។
อาวุธนิวเคลียร์แต่ละลูกมีราคาประมาณ 640 ล้านบาท อาวุธนิวเคลียร์ អាវុធនុយក្លេអ៊ែរ
ประเทศไทยสามารถมีคณะรัฐมนตรีได้มากถึง 10 คณะ หากมีนายกรัฐมนตรีชื่อ แท มงคลกิจ
PRO Insight, ប៉ោយប៉ែត 12m · 5/1/26សៀមបានចោទប្រកាន់មកលើកម្ពុជាថាកម្ពុជាត្រៀមនិងប្រយុទ្ធលើកទី3យកល្បិចមួយនេះដើម្បីបញ្ជូនកម្លាំងខ្លួនចូល។⬇️⬇️⬇️
Chan Born 1m · Shared with Public ថៃ សៀម កំពុងឃោសនា ដណ្តើមដំណែងនាយករដ្ឋមន្រ្តីថៃ ចំណោម ៩៤ បេក្ខភាពនាយករដ្ឋមន្រ្តី មានម្នាក់ ហ៊ានបង្ហាញផែនការ ទិញ អាវុធនុយក្លែ ១០ គ្រាប់ តម្លៃ ប្រមាណ ២០ លានដុល្លា/គ្រាប់។ ច្បាប់នុយក្លេអ៊ែរ ដែល ប្រទេសនានានៅ អឺរ៉ុប កំពុងមានបំពាក់ គឺ សម្រាប់វាយប្រហារ ទីក្រុងដែលមានមនុស្ស ១០ ០០០ នាក។ ប្រទេសថៃ អាចទំនងជា កំពុងលួច ផលិត អាវុធនុយក្លេអ៊ែរ ដោយសារ មានរបាយការណ៍ ចោរលួចសារធាតុកម្រ អ៊ុយរ៉ានីញូម។ ប្រទេសនីមួយ ៗ សុទ្ធតែ សច្ចារថា នឹងការពារជាតិ ការពារប្រជាជន ទោះបីក្នុងតម្លៃណាក៍ដោយ ៕
DAP News
កាសែត New York Times៖ មនុស្ស៨០នាក់ បានស្លាប់ នៅក្នុងប្រតិបត្តិការដែលអាមេរិកសម្រុកចូលចាប់ខ្លួនប្រធានាធិបតី Nicolas Maduro
ប្រយុទ្ធ
បណ្ឌិត គិន ភា : ភ្លើងគ្មានអណ្ដាត កម្ដៅគ្មានផ្សែង និងភារកិច្ចចំពោះមុខរបស់យើង
ភ្នំពេញ : បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់នៃមាតុភូមិយើង «ភ្លើងគ្មានអណ្ដាតនិងកម្ដៅគ្មានផ្សែង» គឺជាសញ្ញាណនៃសង្គ្រាមឈ្លានពានរបស់ថៃ ដែលអនុវត្តមកលើទឹកដីខ្មែរយើងអស់រាប់សតវត្សរ៍មកហើយ។ ការឈឺចាប់របស់ប្រជាជនកម្ពុជាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃ គឺជាដំបៅដែលកប់ដ៏សែនជ្រៅក្នុងបេះដូងឈាមជ័រខ្មែរគ្រប់រូប ដែលវាមិនងាយនឹងព្យាបាលឱ្យជាសះស្បើយបានឡើយ។
ចាប់តាំងពីសតវត្សរ៍ទី១៣មក មហិច្ឆតាវាតទីនិយមរបស់ថៃបានលេបត្របាក់ទឹកដីមាតុភូមិយើងអស់ជិត៤០ខេត្ត ហើយរហូតមកដល់បច្ចុប្បន្ន ឧបាយកលដ៏ខ្មៅកខ្វក់ក្នុងគោលបំណងរំលោភបំពានអធិបតេយ្យជាតិយើងនៅតែបន្តកើតមានយ៉ាងគឃ្លើន។ ជាក់ស្តែង ក្នុងរយៈពេលជាងកន្លះឆ្នាំ ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥ មក ដើម្បីបម្រើមហិច្ឆតាឈ្លានពាននិងលេបត្របាក់ទឹកដីខ្មែរយើងឱ្យខាងតែបាន ថៃបានប្រព្រឹត្តនូវអំពើសាហាវ ឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌បំផុត។
បណ្ឌិត គិន ភា បានបន្តថា មហិច្ឆតារបស់សត្រូវមិនត្រឹមតែសំដៅលើការលេបត្របាក់ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានប្រើប្រាស់គ្រប់មធ្យោបាយដ៏ពិសពុល ដើម្បីជីករំលើងឫសគល់នៃជាតិសាសន៍ខ្មែរយើង។ សត្រូវប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ យន្តហោះចម្បាំងទម្លាក់គ្រាប់បែក និងឧស្ម័នពុល ដើម្បីសម្លាប់រង្គាលប្រជាជននិងវីរកងទ័ពយើងយ៉ាងអមនុស្សធម៌។ ពួកគេបានកម្ទេចសាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន ផ្ទះសំបែង និងភូមិករប្រជាជនខ្មែរយើងឱ្យក្លាយជាផេះផង់ ជាពិសេសបានបាញ់និងទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទបុរាណ ដែលជាព្រលឹងជាតិយើងស្ទើរតែរាបដល់ដី។
វីរកងទ័ពយើងដែលឈរជើងការពារមាតុភូមិ ត្រូវបានពួកគេសម្លាប់ក្នុងរូបភាពដ៏សាហាវ ឃោរឃៅ យង់ឃ្នង និងប្រើឧបាយកលចាប់ឃុំខ្លួនធ្វើទារុណកម្មយ៉ាងថោកទាបបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានយកបន្លាលួសនិងទូកុងតឺន័រមកហ៊ុមព័ទ្ធបិទជិត ក្នុងបំណងប្លន់យកភូមិករនិងទីអារាមសក្ការៈ ដែលប្រជាជនខ្មែរបានតាំងទីលំនៅនិងគោរពបូជារាប់ជំនាន់មកហើយ។
តាមរយៈមហិច្ឆតាវាតទីនិយមតពូជ ពួកគេបានគូសផែនទីដោយឯកតោភាគី ដើម្បីប្លន់យកទឹកដីខ្មែរតាមតែទំនើងចិត្ត ព្រមទាំងប្រើល្បិចកលលាបពណ៌សម្អុយឈ្មោះកម្ពុជាលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ នេះគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះ នៅមានរូបភាពដ៏អាក្រក់ សាហាវ ព្រៃផ្សៃ ឃោរឃៅ និងពិសពុលជាច្រើនទៀត ដែលពួកគេបាននិងកំពុងបន្តធ្វើមកលើប្រជាជាតិយើងដោយឥតឈប់ឈរ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា សោកនាដកម្មនៃសង្គ្រាមឈ្លានពានដែលបង្កឡើងដោយប្រទេសថៃ បានបន្សល់ទុកនូវរបួសដួងចិត្តយ៉ាងខ្លោចផ្សាបំផុត។ គ្រួសារខ្មែររាប់រយបានបាត់បង់សសរទ្រូងនៃគ្រួសារ ដែលជាឪពុក ស្វាមី និងកូនចៅ ដែលជាវីរកងទ័ពបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដី។ ជាមួយគ្នានេះ ក្រុមគ្រួសារប្រជាជនស៊ីវិលជាច្រើនទៀត ក៏បានរងនូវទុក្ខវេទនាឥតឧបមា ដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់ និងការធ្លាក់ខ្លួនក្នុងស្ថានភាពរបួសពិការដោយសារការបាញ់ប្រហារយ៉ាងព្រៃផ្សៃពីសំណាក់ទាហានថៃ។
ប្រាសាទបុរាណត្រូវខ្ទេចខ្ទាំ ស្ពានត្រូវបាក់បែក ផ្លូវត្រូវកាត់ផ្ដាច់ វត្តអារាម មន្ទីរពេទ្យ សាលារៀន និងភូមិករ ត្រូវបានបំផ្លិចបំផ្លាញនិងដុតកម្ទេចឱ្យក្លាយជាផេះផង់។ ទ្រព្យសម្បត្តិនិងលុយកាក់ដែលប្រជាជនខ្មែរយើងខិតខំសន្សំមួយជីវិត ត្រូវបានទាហានឈ្លានពានលួចប្លន់យកទៅអស់ស្ទើរគ្មានសល់។
នៅចំពោះមុខយើងនាពេលនេះ ប្រាសាទបុរាណដែលធ្លាប់ជាទីសក្ការៈ នៅសល់ត្រឹមតែគំនរថ្មបាក់បែក, ស្ពានសល់ត្រឹមតែបង្គោលគ្មានមនុស្សឆ្លង ផ្លូវដែលធ្លាប់តែអ៊ូអរដោយមធ្យោបាយធ្វើដំណើរនានា ប្រែជាស្ងាត់ជ្រងំគ្មានមនុស្សដើរ, វត្តអារាមធ្លាប់តែឮសំឡេងធម៌និងជាទីបង្អែកខាងផ្នែកស្មារតី ប្រែក្លាយជាទីស្ងប់ស្ងាត់លែងមានព្រះសង្ឃគង់នៅ, មន្ទីរពេទ្យដែលធ្លាប់ជាមជ្ឈមណ្ឌលស្រោចស្រង់ជីវិតមនុស្ស ប្រែក្លាយជាទីស្មសានគ្មានគ្រូពេទ្យនិងអ្នកជំងឺ, សាលារៀនដែលធ្លាប់តែឮសូរសំឡេងសូត្រមេរៀនរបស់សិស្សនិងសំឡេងទូន្មានរបស់គ្រូ ប្រែក្លាយជាស្ងាត់ជ្រងំជាមួយនឹងអគារបែកបាក់, ចំណែកឯផ្ទះសំបែងដែលធ្លាប់ជាលំនៅដ៏សុខសាន្ត សល់ត្រឹមសំណល់បែកបាក់និងផេះផង់ដែលហុយតាមខ្យល់។ ជនភៀសសឹកនៅសល់ត្រឹមតែសម្បកខ្លួនជាមួយនឹងដំបៅដួងចិត្តដ៏សែនជ្រៅ និងជំងឺតក់ស្លុតដ៏ធ្ងន់ធ្ងរដែលមិនដឹងថ្ងៃណាអាចជាសះស្បើយ។
ប្រជាជនស៊ីវិលជាងកន្លះលាននាក់ ខ្លះកំពុងរស់នៅយ៉ាងវេទនាក្នុងមណ្ឌលភៀសសឹក ជាមួយនឹងសេចក្តីភ័យតក់ស្លុតដែលតាមលងបន្លាចពួកគេគ្រប់ដង្ហើមចេញចូល។ ស្រមោលនៃភ្លើងសង្គ្រាមឈ្លានពាន សូរគ្រហឹមនៃយន្តហោះចម្បាំង និងស្នូរគ្រាប់ផ្លោងដែលបុកផ្ទុះកម្ទេចភូមិករនិងផ្ទះសំបែង នៅតែបន្តរង្គោះរង្គើលងបន្លាចដួងព្រលឹងពួកគេរៀងរាល់យប់ថ្ងៃ។
ក្នុងស្ថានភាពដែលគ្មានភាពប្រាកដប្រជានេះ ពួកគេរស់នៅទាំងមន្ទិលថា មិនដឹងថ្ងៃណានឹងបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងជាទីមនោរម្យដែលដូនតាធ្លាប់រស់នៅរាប់ជំនាន់មកហើយវិញ? អ្វីដែលកាន់តែខ្លោចផ្សា គឺការប្រឈមនឹងការចាប់ផ្តើមជីវិតជាថ្មីដោយបាតដៃទទេ ស្របពេលដែលបន្ទុកបំណុលធនាគារកំពុងជិះជាន់ពីលើ រឹតតែធ្វើឱ្យអនាគតរបស់ពួកគេកាន់តែងងឹតសូន្យសុង។
សម្រាប់សហគមន៍អន្តរជាតិ ការស្ងាត់ស្នូរគ្រាប់កាំភ្លើង ភ្លើងសង្គ្រាមលែងមានអណ្តាត ផ្សែងនៅសមរភូមិលែងហុយគ្របដណ្ដប់មេឃ យើងអង្គុយនៅតុចរចា ក្រដាសពីរបីសន្លឹកត្រូវបានចុះហត្ថលេខា នោះគេសន្មតថា ជាជោគជ័យហើយ សង្គ្រាមចប់ហើយ។
សម្រាប់យើង នៅមានបញ្ហារាប់ពាន់ជំពូកដែលត្រូវរួមគ្នាដោះស្រាយដោយស្មារតីភ្ញាក់រឭក។ សន្តិភាពដែលចារឹកត្រឹមតែនៅលើក្រដាស វាមិនទាន់អាចលុបលាងស្នាមឈាមដែលបានហូរ និងព្យាបាលដំបៅដួងចិត្តដ៏សែនជ្រៅរបស់ប្រជាជាតិរងគ្រោះបាននៅឡើយទេ។
ក្រដាសពីរបីសន្លឹកនេះមិនអាចពន្លត់ភ្លើងសង្គ្រាមឈ្លានពានដ៏សន្ធោសន្ធៅ ដែលសត្រូវតែងតែដុតបញ្ឆេះមកលើជាតិសាសន៍យើងនោះឡើយ។ សត្រូវឈ្លានពាននៅតែព្យាយាមបង្កើតលេស និងរៀបចំសេណារីយោសព្វបែបយ៉ាង ដើម្បីបញ្ឆេះសង្គ្រាមឈ្លានពានរបស់ពួកគេសាជាថ្មីទៀតគ្រប់ពេលវេលា។ ក្រដាសពីរបីសន្លឹកនេះ វាមិនអាចបិទបាំងមហិច្ឆតាវាតទីនិយមដែលចាក់ឫសរាប់សតវត្សរ៍របស់ថៃមកលើទឹកដីខ្មែរបានឡើយ។
ទោះជាយ៉ាងណា យើងមិនត្រូវបណ្ដោយឱ្យជាតិសាសន៍យើងធ្លាក់ក្នុងភាពទ័លច្រក ឬសម្ងំស្ងៀមឱ្យសត្រូវមកជាន់ឈ្លី រំលោភបំពាន និងប្រមាថមកលើអធិបតេយ្យភាពជាតិយើងតាមអំពើចិត្តនោះឡើយ។ ភារកិច្ចចំពោះមុខដែលយើងត្រូវធ្វើជាបន្ទាន់នាពេលនេះ គឺការប្រញាប់ប្រញាល់ស្ដារនិងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលត្រូវបានបំផ្លិចបំផ្លាញ។ យើងត្រូវរៀបចំទីជម្រក បង្កើតមុខរបរ និងផ្ដល់ដើមទុនដល់បងប្អូនជនភៀសសឹកដែលបានបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិក្រោមអំពើបំផ្លិចបំផ្លាញរបស់ទាហានថៃ ដើម្បីផ្ដល់ក្ដីសង្ឃឹមនិងជីវិតថ្មីដល់ពួកគាត់ឡើងវិញ។
សាលារៀនត្រូវតែកសាងឡើងវិញដើម្បីឱ្យកុមារបានបន្តការសិក្សា មន្ទីរពេទ្យត្រូវស្ដារឡើងវិញ ដើម្បីព្យាបាលនិងថែទាំសុខភាពប្រជាជន ហើយវត្តអារាមត្រូវតែកសាងឡើងវិញដើម្បីជាទីសក្ការៈបូជា និងជាបង្អែកស្មារតី។ ទន្ទឹមនឹងនេះ យើងត្រូវតែអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមជួយជួសជុលប្រាសាទបុរាណរបស់យើងឡើងវិញ ព្រោះសម្បត្តិវប្បធម៌ទាំងនេះគឺជាបេតិកភណ្ឌរបស់មនុស្សជាតិលើភពផែនដីទាំងមូល មិនមែនជារបស់ខ្មែរតែម្នាក់ឯងនោះទេ។
ជាមួយគ្នានោះដែរ យើងត្រូវតែតស៊ូតាមផ្លូវច្បាប់យ៉ាងដាច់អហង្ការបំផុត ដើម្បីបង្ខំឱ្យភាគីថៃសងយុត្តិធម៌ និងប៉ះប៉ូវរាល់ការខូចខាតទាំងឡាយណាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ពួកគេមកលើប្រជាជាតិយើង។ យុត្តិធម៌ត្រូវតែមានសម្រាប់ជាតិសាសន៍ខ្មែរយើង។
ឆ្លើយតបចំពោះមេរៀនដ៏ជូរចត់និងដ៏សែនឈឺចាប់នៃអំពើឈ្លានពានរបស់ថៃនេះ និង ចំពោះមុខសណ្ដាប់ធ្នាប់ពិភពលោកមិនប្រាកដប្រជា យើងត្រូវតែរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីកសាងជាតិយើងឱ្យខ្លាំង រឹងមាំ និងមានភាពម្ចាស់ការទាំងស្រុងលើជោគវាសនាខ្លួនឯង។ យើងត្រូវតែមានភាពក្លាហានក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរដ្ឋឱ្យបានស៊ីជម្រៅ ព្រោះកំណែទម្រង់ផ្ទៃក្នុងដ៏ពិតប្រាកដ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតសម្រាប់ពង្រឹងភាពរឹងមាំនៃជាតិសាសន៍យើង។
យើងមិនត្រូវការគ្រាន់តែគោលនយោបាយដែលតាក់តែងឡើងយ៉ាងពិរោះត្រឹមតែនៅលើក្រដាសទេ ប៉ុន្តែអ្វីដែលយើងត្រូវការជាចាំបាច់គឺគោលនយោបាយដែលអាចអនុវត្តបាននិងផ្ដល់លទ្ធផលជាក់ស្ដែងជូនប្រជាជននិងសង្គមជាតិ។ ជាចំណាត់ការអាទិភាពចំពោះមុខ យើងត្រូវតែមានភាពក្លាហានក្នុងការវះកាត់និងលុបបំបាត់អំពើពុករលួយនិងបក្សពួកនិយម ដែលជាមេរោគស៊ីរូងផ្ទៃក្នុងបំផ្លាញជំនឿចិត្តរបស់រាស្ត្រ និងធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយចំពោះមុខសត្រូវឈ្លានពាន។
ទន្ទឹមនឹងនេះ យើងត្រូវតែហ៊ានប្រើប្រាស់ធនធានមនុស្សដោយផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ» (Meritocracy) ឱ្យបានពិតប្រាកដនិងមានឆន្ទៈមោះមុតក្នុងការលុបបំបាត់រចនាសម្ព័ន្ធរដ្ឋបាលនិងមុខតំណែងសំពីងសំពោងដែលលើសពីសេចក្ដីត្រូវការជាក់ស្ដែង និងដែលកំពុងបង្ហិនថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ រដ្ឋបាលជាតិមានបរិយាបន្ន ស្អាតស្អំ និងមានប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះនៃភាពធន់នៃស្ថាប័នជាតិ។
យើងត្រូវតែធ្វើកំណែទម្រង់វិស័យការពារជាតិជាបន្ទាន់និងស៊ីជម្រៅបំផុត។ វិស័យការពារជាតិមួយដែលរឹងមាំ មិនមែនអាស្រ័យតែទៅលើការបំពាក់នូវសព្វាវុធនិងបច្ចេកវិទ្យាទំនើបចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលជាគ្រឹះដ៏សំខាន់បំផុត គឺការកសាងកងទ័ពដែលមានវិន័យម៉ឺងម៉ាត់ មានវិជ្ជាជីវៈខ្ពស់ និងមានស្មារតីស្នេហាជាតិឥតងាករេ។
ទន្ទឹមនឹងនេះ យើងត្រូវតែបោសសម្អាតអំពើពុករលួយក្នុងជួរកងទ័ពឱ្យអស់ ដើម្បីធានាថា ជីវភាពនិងសុខុមាលភាពរបស់វីរកងទ័ពដែលកំពុងឈរជើងការពារមាតុភូមិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត។ កងទ័ពដែលខ្លាំងពិតប្រាកដ គឺជាកងទ័ពដែលប្រជាជនស្រឡាញ់ពេញចិត្តនិងជាកងទ័ពដែលសត្រូវកោតញញើតគ្រប់ពេលវេលា។
យើងត្រូវតែធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិឱ្យមានពិពិធភាពនិងភាពធន់ខ្ពស់បំផុត។ យើងមិនអាចបន្តពឹងផ្អែកលើដង្ហើមសេដ្ឋកិច្ចតែមួយច្រកឬផ្អែកលើការអនុគ្រោះពីបរទេសបានទៀតឡើយ។ យើងត្រូវតែកសាងគ្រឹះនៃភាពធន់តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យបានទូលំទូលាយ ពង្រឹងផលិតកម្មក្នុងស្រុកឱ្យមានភាពម្ចាស់ការ និងកាត់បន្ថយជាអតិបរមានូវការនាំចូលទំនិញពីប្រទេសដែលកំពុងឈ្លានពានយើង។ សេដ្ឋកិច្ចដែលខ្លាំងនិងមានភាពឯករាជ្យ គឺជាបង្អែកដ៏មានឥទ្ធិពលបំផុតសម្រាប់វិស័យការពារជាតិដ៏រឹងមាំ និងជាខែលការពារអធិបតេយ្យជាតិឱ្យបានគង់វង្ស។
យើងត្រូវតែផ្ដល់អាទិភាពខ្ពស់បំផុតក្នុងការកសាងមូលធនមនុស្ស ដើម្បីជាគ្រឹះនៃអំណាចជាតិយើង។ យើងត្រូវតែបណ្ដុះបណ្ដាលយុវជនឱ្យមានគុណភាពនិងផលិតភាពខ្ពស់ប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសីលធម៌ គុណធម៌ សុខភាពល្អមាំមួន និងមានមនសិការស្នេហាជាតិដ៏មុតស្រួច។ ក្នុងន័យនេះ រដ្ឋនិងវិស័យឯកជនត្រូវតែចាប់ដៃគ្នាបង្កើត «មូលនិធិកសាងមូលធនមនុស្សកម្រិតខ្ពស់» ដោយចាក់បញ្ចូលថវិកាយ៉ាងសន្ធឹកសន្ធាប់ទៅលើការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សា។
យើងត្រូវមានកម្មវិធីផ្ដល់អាហារូបករណ៍ថ្នាក់ជាតិ ដើម្បីបញ្ជូននិស្សិតឆ្នើមទៅសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ព្រមទាំងត្រូវពង្រឹងនិងបង្កើតសាកលវិទ្យាល័យដែលមានគុណភាពកម្រិតអន្តរជាតិនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីបណ្ដុះធនធានយុវជនបន្តវេន។ យុវជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីដែលនៅសេសសល់និងជាអ្នកលាងជម្រះនូវភាពអាម៉ាស់ពីអតីតកាល។
យើងត្រូវបណ្តុះស្មារតីសាមគ្គី ឯកភាពជាតិ និងទស្សនវិជ្ជា ដើម្បីមនុស្សជំនាន់ក្រោយ។ សាមគ្គីនិងឯកភាពជាតិ គឺជាខែលការពារមាតុភូមិដ៏មានអានុភាពបំផុត។ ក្នុងន័យនេះ យើងត្រូវតែលុបបំបាត់ការរើសអើងនយោបាយដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុង ដែលផ្តល់ឱកាសឱ្យសត្រូវរុញច្រានមហិច្ឆតារបស់ពួកគេ និងត្រូវលើកកម្ពស់យុត្តធម៌សង្គម។
យើងត្រូវគិតគូរដល់អនាគតយូរអង្វែងសម្រាប់ជាតិយើង។ អ្នកដឹកនាំនិងអ្នកនយោបាយគ្រប់និន្នាការ ត្រូវគិតដល់ «មនុស្សជំនាន់ក្រោយ» ជាធំ ជាជាងគិតតែពីការឈ្នះឆ្នោតក្នុង «អាណត្តិក្រោយ»។ អ្នកដឹកនាំនិងអ្នកនយោបាយត្រូវប្រាកដក្នុងចិត្តថា ការសម្រេចចិត្តរបស់ខ្លួននៅថ្ងៃនេះត្រូវធានាថា កូនខ្មែររាប់រយរាប់ពាន់ឆ្នាំខាងមុខ នៅតែមានទឹកដីរស់នៅនិងមានកិត្តិយសលើឆាកអន្តរជាតិ។
ទន្ទឹមនឹងការកសាងកម្លាំងផ្ទៃក្នុង យើងត្រូវតែធ្វើពិពិធកម្មការទូត និងប្រកាន់ខ្ជាប់នូវនយោបាយការបរទេសដែលឆ្លាតវៃ (Smart), បត់បែន (Flexible), រហ័សរហួន (Agile), ប្រកបដោយគោលការណ៍ (Principled) និងជាក់ស្តែងនិយម (Pragmatic) ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹង ដើម្បីកសាងរបងការពារអធិបតេយ្យជាតិ និងធានាការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិឱ្យបានជាដាច់ខាត។
នយោបាយការបរទេសនេះមិនត្រឹមតែជាការចរចានៅលើតុប៉ុណ្ណោះទេ ប៉ុន្តែគឺជាសមរភូមិការពារជាតិដោយមិនប្រើគ្រាប់កាំភ្លើង ដែលត្រូវប្រើប្រាស់យន្តការច្បាប់និងសម្ព័ន្ធ-ភាពអន្តរជាតិដើម្បីលាតត្រដាងមហិច្ឆតាវាតទីនិយមគ្រប់រូបភាព ព្រមទាំងជំរុញ ការទូត សេដ្ឋកិច្ចឱ្យមានភាពម្ចាស់ការ ដើម្បីពង្រឹងសំឡេងរបស់ខ្មែរយើងលើឆាកអន្តរជាតិ ឱ្យកាន់ តែមានអំណាចនិងសេចក្តីថ្លៃថ្នូរ។
ទន្ទឹមនឹងនេះ យើងត្រូវតែលើកកម្ពស់ការទូតព័ត៌មានឱ្យបានមុតស្រួចតាមរយៈការ ពង្រឹងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការតភ្ជាប់យ៉ាងសកម្មជាមួយបណ្តាញសារព័ត៌មាន អន្តរជាតិធំៗ ដើម្បីបកស្រាយសច្ចភាពនិងផ្សព្វផ្សាយរូបភាពវិជ្ជមាន ពីកម្ពុជាទៅកាន់ ពិភព លោក។ យើងត្រូវប្រើប្រាស់ឥទ្ធិពលនៃព័ត៌មានពិត ជាអាវុធយុទ្ធសាស្ត្រសម្រាប់វាយបក ទៅនឹងរាល់ការបំភ្លៃការពិត និងល្បិចលាបពណ៌សម្អុយឈ្មោះពីសំណាក់សត្រូវឈ្លានពាន ព្រមទាំងបង្ហាញឱ្យពិភពលោកបានឃើញច្បាស់នូវភាពត្រឹមត្រូវ យុត្តិធម៌ និងឆន្ទៈដ៏មោះមុតរបស់ប្រជាជាតិយើងក្នុងការការពារសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យជាតិ។
ជារួម យើងត្រូវដក់ជាប់ក្នុងមនសិការជានិច្ចថា ភ្លើងសង្គ្រាមមិនមែនរលត់ទៅវិញត្រឹមតែនៅពេលដែលស្នូរអាវុធត្រូវបានស្ងប់ស្ងាត់នោះឡើយ ប៉ុន្តែវានៅតែបន្តឆេះរោលរាលក្នុងសុខភាពផ្លូវចិត្ត វិបត្តិសេដ្ឋកិច្ច និងជោគវាសនាអនាគតរបស់ប្រជាជនខ្មែរគ្រប់រូប។ មានតែតាមរយៈការកសាងជាតិឱ្យរឹងមាំពីខាងក្នុង តាមរយៈការសម្អាតផ្ទះយើងឱ្យស្អាត លុបបំបាត់អំពើពុករលួយនិងបក្សពួកនិយមឱ្យអស់ពីប្រព័ន្ធអភិបាលកិច្ចរដ្ឋ ការពង្រឹងខឿនសេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់យុត្តិធម៌សង្គម ប្រកាន់ខ្ជាប់នយោបាយការបរទេសឆ្លាតវៃ និងពង្រឹងការទូតព័ត៌មានដើម្បីផ្សាយសច្ចភាពពីកម្ពុជាទៅកាន់ពិភពលោក ព្រមទាំងការរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងការពង្រឹងឯកភាពជាតិដ៏រឹងមាំដ៏ពិតប្រាកដប៉ុណ្ណោះ ទើបជាខែលប្រកបដោយមហានុភាព ដែលគ្មានមហិច្ឆតាឈ្លានពានណាមួយអាចមកបំបែកបំបាក់ឬបំផ្លាញអធិបតេយ្យនិងបូរណភាពទឹកដីយើងបានឡើយ៕
DAP News 23m · ស្អែកនេះប្រមុខការទូតខ្មែរ នឹងធ្វើបទបង្ហាញជូនសមាជិកអង្គទូតបរទេស និងអង្គការអន្តរជាតិ នៅភ្នំពេញ ពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ
Peou Sari 45m · លោក ភូ លីវុឌ្ឍ អតីតប្រធានអាជ្ញាធរជាតិអភិវឌ្ឍន៍ព័ត៌មានវិទ្យា (NIDA) ប្តឹងថៃកាត់ថ្លៃសាហាវ ៣០០ ពាន់លានដុល្លារ ។
Amra Premium 14m · អង្គរក្សផ្ឋាល់ខ្លួន ម៉ាដូរ៉ូ ៣២នាក់ បានស្លាប់ ពេល កងកម្លាំងពិសេសអាមេរិក Delta Force 🇺🇲 បានធ្វើ ប្រតិបត្តិការចាប់ខ្លួនលោក
Fresh News 21m · ប្រធានាធិបតីអាមេរិក៖ បន្ទាប់ពីវាយប្រហារវ៉េណេស៊ុយអេឡា ចាប់ខ្លួន ម៉ាឌូរ៉ូ ដើម្បីគ្រប់គ្រងប្រទេស និងបូមប្រេង ឥឡូវនេះអាមេរិកព្រមានវាយប្រហារ កូឡុំប៊ី គុយបា និងយកទឹកដី Greenland ធ្វើជារបស់ខ្លួន !
សភាពការណ៍យោធាអាមេរិក៖ ទ័ពអាមេរិកព្រមានវាយថែមទៀត លើ វេណេហ្សុយអេឡា និង ព្រមានដល់ កោះគ្រីនឡែន Greenland. ទឹកដីគ្រីនឡែន គ្រប់គ្រង់ដោយ ពួកអឺរ៉ុប ស្បែក ស គឺ កាណាដា និង ដាណឺម៉ាក ដែលគំរាមកំហែងជាខ្លាំង ដល់សន្តិសុខជាតិរបស់ អាមេរិក។ ពួកអឺរ៉ុប ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែដើរឈ្លានពាន ពាសពេញសកលោក ដែលធ្វើឲ្យ ជនជាតិអាមេរិក ព្រ័ួយបារម្ភជាពន់ពេក ជាពិសេស អាវុធផលិតនៅ អឺរ៉ុប ត្រូវបានលក់ ពេញសកលលោកដូចជា Gripen នេះជាដើម ។ ភូមិសាស្រ្តនយោបាយ ខុសពី ភូមិសាស្រ្តយោធា ដោយសារ យោធាលាក់ការណ៍ខ្ពស់ !!
ពីមុនគេស្គាល់ថៃ ដោយសារ សំបូរស្រីខូច ប្រុសខូច ឥលូវ សកលលោកស្គាល់ថៃ ដោយសារ ការឈ្លានពាន និងការលួច ឆក់ប្លន់ បំផ្លាញ គំរាម ភូត កុហក....
I Love Cambodia Hot News 47m · លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បញ្ជាក់ថា ការល្បាតនាវាចម្បាំងថៃ កាលពីថ្ងៃត្រង់ (៥មករានេះ) គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់គេប៉ុណ្ណោះ
Chan Born 1m · Shared with Public ប្រជាជនកម្ពុជាកំពុង Share តៗគ្នា អំពី ចោរហារយ ដែល ចំណាយលុយ ១០០ លានដុល្លា/ថ្ងៃ រយៈពេល ២១ ថ្ងៃ ដើម្បី ចូលមក លួចប្លន់ ឈ្លានពានទឹកដីកម្ពុជា.....
ក្រសួងការពារជាតិ 52m · នេះជាព័ត៌មានក្លែងក្លាយ ដែលបានបង្កើតឡើងក្នុងគោលបំណងបង្ក ការភាន់ច្រឡំក្នុងសាធារណមតិអំពីស្ថានភាពពិត និងបង្កការប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខជាតិ។ ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ។ សូមប្រជាពលរដ្ឋបន្តតាមដានព័ត៌មាន និងការវិវត្តពីប្រភពព័ត៌មានផ្លូវការ និងប្រភពព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។ សូមចូលរួម «Report» ផុស និងគណនីបែបនេះ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ចេញពីបរិយាកាស និងលំហព័ត៌មានកម្ពុជា។ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធ
Smeyy is with Smeyy Smeyy. 24m · 🚨*ព័ត៌មានក្តៅៗ : កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) គ្រោងនឹងធ្វើនៅសប្តាហ៍ទី១ ខែមករា ២០២៦ ខេត្តសៀមរាប, ថៃ 🇹🇭 សុំលើកពេលសិន ឋិតក្រោមហេតុផល រង់ចាំនីតិវិធីផ្ទៃក្នុង៕
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ-អន្ដរជាតិទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)នៃភាគីទាំងពីរដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។
PRESS RELEASE The State Secretariat of Border Affairs has the honor to inform all compatriots and national and international public that the special meeting of the Joint Boundary Commission (JBC) of the two sides, scheduled to be held in the first week of January 2026 in Siem Reap, at the request of the Cambodian Joint Boundary Commission (JBC) on 28 December 2025, has been postponed by the Thai side, citing the reason of waiting for internal procedures.
Chan Born ព្រំដែនកម្ពុជា ថៃ៖ ដូចការវាយតម្លៃសភាពការណ៍ Implication គឺថៃសុំពន្យាពេលកិច្ចប្រជុំ JBC តាមស្មារតីកិច្ចព្រមព្រៀង ២៨ ធ្នូ ២០២៥ ដោយគ្មានបញ្ជាក់ពេលវេលា។ សេណារីយោថៃ គឺ គ្មានឆន្ទះប្រជុំកិច្ចការព្រំដែន ដោយហេតុផល តាម ស្តេចសៀមសុគត ត្រូវកាន់ទុក្ខ ៣ខែ បន្ទាប់ថា បោះឆ្នោតរួច នឹង ត្រៀមចម្លើយថា ក្រោយបោះឆ្នោត ៣ខែ (សាកល្បង Probation) ទើបសភា ប្រគល់តំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ......។ ជនជាតិថៃ ក្តាប់រដ្ឋាភិបាលថៃ ជនជាតិសៀម ក្តាប់រដ្ឋាភិបាលស្រម៉ោលសៀម ឯពួកចិនតាក់ស៊ីន គ្រប់គ្រងរដ្ឋស្វ័យតនៅ ឆៀងម៉ៃ ....អាញ៉េអាញ៉ៃ.....
មាន សំណាង 46m · ប្រជាជនថៃនៅសុរិន្ទ្រ ស្រះកែវ បុរីរម្យ ស៊ីសាកេត ត្រាត...ចាប់ផ្តើមនាំគ្នាវ៉ៃទាហានសៀមចាស់ដៃ កន្លែងខ្លះយកពូថៅចាប់ទាហានសៀមពុះក្បាលបំបែក ក៏មានច្រើន ខឹងយកផ្ទះពួកគេដាក់កាំភ្លើងធំ...
Sony Sin ថ្ងៃនេះ ចោរសៀម ផ្លាស់ប្ដូរ៣៦០ដឺក្រេ ចង់ចងមិត្តជាមួយកម្ពុជា វិញ ក្រោយដឹងថា ខ្លួនផុងខ្លួនដើរចូលអន្ទាក់កម្ពុជាលើឆាកអន្តរជាតិ ឥឡូវអំពើឃោឃៅរបស់សៀមពិភពលោកបានដឹងហើយ អ្នកនយោបាយក្នុងស្រុកសៀម កំពុងស្ដីបន្ទោសគ្នាទៅវិញទៅមក !












































































































No comments:
Post a Comment