Pheng Vannak 6m · ករណីចាប់មនុស្សបង្ខាំងជំរឹតទារប្រាក់នៅក្រុងបាវិត ខេត្តស្វាយរៀង យប់ថ្ងៃទី ៣ខែ ធ្នូ ឆ្នាំ ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ ក្នុងនោះជនាតិ ចិន២នាក់ ជនជាតិ ភូមា ៦នាក់ និងរំដោះជនរងគ្រោះបានមកវិញសរុបចំនួន ៦នាក់ ជាជនជាតិចិន និងដកហូតបានរថយន្តជិះធ្វើសកម្មភាពមួយគ្រឿង រួមទាំងមធ្យោបាយប្រេីប្រាស់ធ្វើទារុណកម្មជនរងគ្រោះមួយចំនួនទៀត ។ សូមកោតសរសេីរសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលធ្វើការបានលឿនរហ័សហេីយមានប្រសិទ្ធិភាពខ្ពស់ ។
វ៉ាន់ សារាយ Vann Saray 4m · តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ វាយបករឿងថៃចោទកម្ពុជាដាក់មីនថ្មីតាមបន្ទាត់ព្រំដែន (ភ្នំពេញ)៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីន លោកឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្ស៊ឺណែវ បានធ្វើបទអន្តរាគមន៍ ក្រោមរបៀបវារៈទី៩ ស្តីពីការទប់ស្កាត់ និងបង្ក្រាបសកម្មភាពហាមឃាត់ និងសម្រួលដល់ការអនុលោមភាពនៃអនុសញ្ញា។ ក្នុងបទអន្តរាគមន៍នោះ លោក អ៉ិន តារា បានច្រានចោលការចោទប្រកាន់ទាំងឡាយរបស់ថៃ ដែលថាកម្ពុជាដាក់មីនថ្មីលើដីតាមបន្ទាត់ព្រំដែន។ លោក តារា បានបញ្ជាក់ថា អ្វីដែលថៃលើកឡើងនោះ ជាការលើកឡើងឯកតោភាគី ហើយត្រូវបានរៀបចំដោយមិនអនុញ្ញាតឱ្យកម្ពុជា ឬអ្នកជំនាញអព្យាក្រឹត្យចូលទៅកាន់ទីតាំងនោះផ្ទាល់ឡើយ៕
Pheng Vannak 6m · បែកធ្លាយរូបលោក អនុធិន នាយករដ្ឋមន្ត្រីថៃ អង្គុយជល់កែវស្រា ជាមួយមេក្លោងឆបោកអនឡាញធំបំផុតដែលអាមេរិកតាមរក ផ្អើលប្រជាជនសៀមទូទាំងប្រទេស ។ មិនត្រឹមតែលោក អនុធិន ទេដែលពាក់ព័ន្ធជាមួយមេក្លោងឆបោកតាមអនឡាញ សូម្បី អគ្គស្នងការតម្រួតថៃ មេទ័ពជាន់ខ្ពស់ថៃ សុទ្ធតែនៅជាមួយមេក្លោងឆបោករូបនេះទាំងអស់ ។
តើអ្វីជា វិស្វកម្ម? និយមន័យវិស្វកម្ម The Definition of Engineering -- នាសតវត្សទី ១៤ មានទាហានមួយក្រុម ទទួលបទបញ្ជាឪ្យផលិតម៉ាស៊ីន Engine សម្រាប់កងទ័ពប្រើប្រាស់។ ក្រុមទាហានដែលផលិតម៉ាស៊ីននោះ ត្រូវបានគេហៅថា វិស្វករ ដែលតម្រូវឲ្យក្រុមនេះផលិតម៉ាស៊ីនក្រកបដោយ គុណភាពល្អ តម្លៃថោក មានចំនួនច្រើនគ្រឿង។ ក្រុមទាំងនោះ ត្រូវតែបានគេហៅថា ក្រុម Engineering គឺក្រុម វិស្វកម្ម។
វិស្វកម្ម ចែកជា ០២ ផ្នែក គឺ វិស្វកម្មយោធា និង វិស្វកម្ម ស៊ីវិល។ ភាពខុសគ្នារវាង វិស្វកម្មយោធា និង វិស្វកម្មស៊ីវិល គឺ ការដោះមីន ដោយសារ ផ្នែកយោធាគ្មាន វិស្វកម្មដោះមីនឡើយ។ ដំណើរការនៃវិស្វកម្ម មាន ៦ផ្នែក គឺទី១ ដោះមីន ទី២ អង្កេតការណ៍ ទី៣ ស្ថាបនា ទី៤ ជួសជុល ទី៥ ស្តាឡើងវិញ និងទី៦ គឺ ដំណាក់កាលថែទាំ ។
Neth Pheaktra 38m · សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បើយោងតាមមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូនេះ បានបង្ហាញពីវឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ នៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខស្រុកពោងណាំរ៉ន ខេត្តចន្ទបុរី។ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) នៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដោយសម្រេចបានប្រវែងប្រមាណ ៦.៤ គ.ម ស្មើនឹងប្រមាណ ៧៦%។ សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។ ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥
Khmer press 53m · ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ធ្វើបទបង្ហាញពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
COMFREL 5h · កម្ពុជា-ថៃសម្រេចបានការបោះបង្គោលបណ្តោះអាសន្នចំនួន ៣៩បង្គោល លើបង្គោលចំនួនសរុប ២៧៧បង្គោល ក្នុងចន្លោះខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ។ បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ការបោះបង្គោលនេះធ្វើឡើងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ ស្ថិតក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាតំបន់ប្រទាញប្រទង់រវាងកម្ពុជា-ថៃ។ ប្រភព RFI Khmer: https://bit.ly/3MkygHh
Smeyy is with Smeyy Smeyy. 4m · 🚨*ព័ត៌មានបន្ទាន់ : គិតត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថានភាពព្រំដែនរវាងមីយ៉ាន់ម៉ា-ថៃ ឋិតក្នុងស្ថានភាពតានតឹងកម្រិតខ្ពស់បំផុតហើយ ដោយសារការប្រយុទ្ធគ្នារវាងទាហានភូមា 🇲🇲 ដើម្បីដណ្តើមយកទឹកដីពីក្រុមឧទ្ទាម នៅតាមដងទន្លេ Moei។ ហេតុការណ៍នេះ បានធ្វើឱ្យគ្រាប់បែកដៃចំនួន ១គ្រាប់ (មិនស្គាល់អត្តសញ្ញាណ) និងគ្រាប់កាំ.ភ្លើ.ងវែងជាច្រើនគ្រាប់ បានធ្លាក់ចូលក្នុងភូមិ Mae Kon Ken នៅស្រុក Mae Sot ខេត្ត Tak បណ្តាលឱ្យអ្នកភូមិថៃ 🇹🇭 ចំនួន ២នាក់ រងរបួសស្រាលម្នាក់ និងធ្ងន់ធ្ងរម្នាក់ ក្នុងនោះរួមទាំងផ្ទះសំបែង ក៏ដូចជារថយន្តរបស់អ្នកភូមិថៃ ទទួលរងការខូតខាតទាំងស្រុង។ យ៉ាងណាក៏ដោយ ទាហានទ័ពពិសេស Ratchamanu របស់ថៃ 🇹🇭 ក៏បានប្រើប្រាស់គ្រាប់បែកផ្សែងព្រមានចំនួន ៤គ្រាប់ ចូលក្នុងតំបន់ព្រំដែនមីយ៉ាន់ម៉ា 🇲🇲 ប៉ុន្តែ ស្ថានភាពមិនថមថយ គឺមានតែតានតឹងរឹតតែខ្លាំងឡើងៗ។ គិតត្រឹមម៉ោង ៣រសៀលនេះ អាជ្ញាធរថៃ នៅភូមិ Mae Kon Ken បានជូនដំណឹងដល់អ្នកភូមិថៃ 🇹🇭 មានដូចជា មនុស្សចាស់ និងកុមារ ត្រូវប្រញាប់ប្រញាល់ ជម្លៀសចេញជាបន្ទាន់ ក្នុងការស្វែងរកទីតាំងមានសុវត្ថិភាព ដើម្បីគេចចេញពីគ្រាប់កាំ.ភ្លើ.ង និងគ្រាប់បែកដៃរបស់ទាហានភូមា ពីព្រោះល្ងាចនេះ ទាហានភូមា 🇲🇲 នឹងបង្កើនការប្រយុទ្ធលុកលុយទ្រង់ទ្រាយធំ ចូលមកក្បែរតំបន់ព្រំដែនរបស់ថៃ៕ (Smeyy)
Feed posts
TEA Seiha/ទៀ សីហានៅរសៀល ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤:៥៤នាទី ក្រុមសម្របសម្រួលកម្ពុជា (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ។
សូមជម្រាបជូនសាធារណជនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជាសេនាធិការ
ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនរវាង ឥណ្ឌូចិន – សៀម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥
On Friday afternoon, December 5, 2025, at 2:54 PM, the Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated the ASEAN Observation Team (AOT) in conducting an inspection and observation at Border Posts No. 52–53, located in Kamrieng Commune and Boeung Raing Commune, Kamrieng District, Battambang Province, opposite Chanthaburi province, Thailand.
The Royal Government of Cambodia, through the Secretariat of State for Border Affairs and the Joint Border Commission (JBC) of Cambodia as its central coordinating body, reaffirms its unwavering commitment to the highest standards of professional integrity and responsibility. In all circumstances, the Royal Government places national interests above all else, particularly the safeguarding of territorial integrity and national sovereignty. This steadfast commitment is exercised in strict adherence to international law, with full respect for the principle of the immutable border and the Cambodia–Thailand international boundary as delineated by the Indochina–Siamese Border Commission.
Based on the above information, the public, both national and international media outlets, are advised to be informed accordingly.
Friday, 5 December 2025.













































































































































No comments:
Post a Comment