២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Sunday, February 15, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៦

ព្រំដែនកម្ពុជា ថៃ៖ សភាពការណ៍ជាប់គាំង មិនមែនជាប់ខាងកម្ពុជា គឺជាប់ខាង ថៃ។ នាយករដ្ឋមន្រ្តីចាំផ្ទុះ បង្វែរសភាពការណ៍ទៅជា រឿង រៀបការប្រព័ន្ធទី ៣ ដើម្បី បន្ថយវិបត្តិ ពូជសាសន៍ វិបត្តិរដ្ឋធម្មនុញ្ញ វិបត្តិព្រំដែន។ ទង់ជាតិ របស់ ថៃ មាន តែ ៣ ពណ៍ គឺ បាត់ពណ៍ លឿង ដែលជា សញ្ញាបក្ស អាវលឿង។ សម្ព័ន្ធរដ្ឋាភិបាលថៃថ្មី គេចង់ រំលាយបក្សអានុទីន ភូមិចៃថៃទៅជា បក្សអាវក្រហមដូចគ្នាជាមួយ ក្រុមអាវក្រហមរបស់តាក់ស៊ីន ធ្វើបែបនេះ អាវក្រហមនិងអាវលឿង បន្តជំលោះផ្ទៃក្នុង ដើម្បីកុំដោះបញ្ហាព្រំដែន បញ្ហាឈ្លានពានកម្ពុជា...៕

លឹម នាង

_ អ៊ុយក្រែន
_ បាត់បង់ទាហាន 1 600 000 នាក់ 
_ ឧត្តមសេនីយ៍ 15 នាក់ 
_ រថក្រោះ 15300 រថក្រោះ
_ រថពាសដែក 6597 គ្រឿង
_ យានយន្ត 10330 គ្រឿង
_ ប្រព័ន្ធការពារដែនអាកាស 470 គ្រឿង
_ យន្តហោះ 1,080 គ្រឿង
_ឧទ្ធម្ភាគចក្រ 1241 គ្រឿង 
_ ដ្រូន 115000 គ្រឿង

ហ៊ុល ម៉ារ៉ា  is with Hul Mara. 20m  · មានតែបក្សកណ្តុរទេទេីបអាចការពារអំណាចស្តេច និងយោធាបានចៀសវាងរដ្ឋប្រហារច្រំដែល ទំរាំបន្លំបាន ដូច្នេះមិនអាចទៅរួចទេរឿងបោះលេីងវិញ !

សំណាង សុខហេង អចលនទ្រព្យ
🚨កងទ័ពជើងគោកថៃ+សកលវិទ្យាល័យ កាសេតសាត ធ្វើតេស្តបាញ់គ្រាប់ពិតនៃ កាំភ្លើងប្រឆាំងយន្តហោះគ្មានមនុស្សបើក(ដ្រូន) ដើម្បីបង្កើនសមត្ថភាពការពារជាតិថៃ។
👨‍✈️ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2026៖ ឧត្តមសេនីយ៍ឯក រ៉ាវី តាំងពិតាកាគុល នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កងទ័ព និងក្រុមការងាររបស់គាត់ បានសង្កេតមើលការធ្វើតេស្តបាញ់គ្រាប់ពិតនៃ កាំភ្លើងសម្រាប់គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រឆាំងយន្តហោះគ្មានមនុស្សបើក(ដ្រូន) ដោយសហការជាមួយសកលវិទ្យាល័យ កាសេតសាត នៅទីលានបាញ់រថក្រោះ និងកាំភ្លើងធំ ព្រេម ទីនស៊ូឡាណន់ដា នៃមជ្ឈមណ្ឌលទ័ពសេះ ខេត្តសារ៉ាក់បុរី។
🔴 ការធ្វើតេស្តនេះត្រូវបានធ្វើឡើងជាពីរផ្នែកសំខាន់ៗ៖
1. ការធ្វើតេស្តគន្លងគ្រាប់៖ ការធ្វើតេស្តត្រូវបានធ្វើឡើងនៅចម្ងាយចំនួន5៖ 300, 500, 700, 900 និងរយៈកម្ពស់ខ្ពស់បំផុត 1,200 ម៉ែត្រ ដើម្បីវាយតម្លៃភាពត្រឹមត្រូវនៃការរកឃើញគោលដៅ និងការបំផ្លាញ។
 2. ការធ្វើតេស្តភាពធន់៖ ដើម្បីសាកល្បងសមត្ថភាពទ្រទម្ងន់របស់ប៉មកាំភ្លើង ក្រោមប្រតិបត្តិការពិតប្រាកដ។
📍កិច្ចប្រជុំមួយត្រូវបានធ្វើឡើង ដើម្បីសង្ខេបលទ្ធផលតេស្តជាមួយក្រុមស្រាវជ្រាវ ប្រើប្រាស់ជាទិន្នន័យដើម្បីអភិវឌ្ឍ ប្រព័ន្ធប៉មកាំភ្លើងនេះបន្ថែមទៀត ឱ្យកាន់តែពេញលេញ និងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការនាពេលអនាគត។
✍️សង្កេតឃើញថាការចំនាយ និងអភិវឌ្ឍនៅអាវុធប្រភេទនេះ ដូចជាមិនចំនាយច្រើនទេ បើកម្ពុជាមានវា ក្នុងមួយស្រុកមានតែ1គ្រឿង ប្រចាំការនៅតាមព្រំដែន ប្រហែលជាដ្រូន សើបការណ៍(UAV) របស់ថៃអាចធ្លាក់ច្រើន រឺមិនសូវហ៊ានហោះចូលតាមចិត្តទេ៕

គណបក្សប្រជាជនថៃ The People Party of Thailand ស្នើរការរៀបចំបោះឆ្នោតឡើងវិញ-- ដែលប្រទេសថៃ​បាន អនុម័ត្តការចំណាយថវិការសម្រាប់ត្រឹមតែ  ២ ដង លើក ករណី ការបោះឆ្នោត ៣ ដងក្នុងប្រទេសថៃ ដូច្នេះ គជប ប្រទេសថៃ  មិនអាច នឹងរៀបចំការបោះឆ្នោតសារជាថ្មី ក៍មិនអាច រាប់សន្លឹកឆ្នោតឡើងវិញដែរ។

Um Sam An Page អ៊ុំ សំអាន
 ·
ទាហានថៃបានជីកប្រឡាយមួយដើម្បីធ្វើជាខ្សែបន្ទាត់ព្រំដែនថ្មីនិងដើម្បីប្រឆាំងរថក្រោះ ព្រមទាំងបានរាយបន្លាលួសនិងដាក់ទូរកុងតឺន័រនៅអូរខ្លាឃ្មុំ តំបន់អូរស្មាច់  ខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ។ បងប្អូនខ្មែរខ្លះនិយាយថា ប្រឡាយ បន្លាលួសនិងទូរកុងតឺន័រមិនអាចក្លាយជាខ្សែបន្ទាត់ព្រំដែនថ្មីនោះទេ។ បច្ចុប្បន្ន វាមិនមែនជាខ្សែបន្ទាត់ព្រំដែនថ្មីជាផ្លូវការមែន ប៉ុន្តែរយៈពេល១០ទៅ៥០ឆ្នាំក្រោយ វាអាចក្លាយជាខ្សែបន្ទាត់ព្រំដែនជាផ្លូវការ។ 

ខ្ញុំលើកឧទាហណ៍មួយ៖ ឆ្នាំ១៩៧៩ កម្ពុជាក្រោមការត្រួតត្រារបស់វៀតណាម វៀតណាមបានជីកប្រឡាយ៧៩ (ប្រឡាយជីកឆ្នាំ១៩៧៩) ដើម្បីធ្វើជាខ្សែបន្ទាត់ព្រំដែនថ្មីនៅតាមបណ្តោយព្រំដែនជាពិសេសនៅខេត្តតាកែវ ខេត្តកំពតនិងខេត្តស្វាយរៀងជាដើម។ ប្រឡាយ៧៩ត្រូវបានវៀតណាមជីករំលោភចូលដី ១២៧០ម៉ែត្រនៅច្រកអន្តរជាតិភ្នំដិន ខេត្តតាកែវ នេះបើតាមរបាយការណ៍របស់លោក កែ គឹមយ៉ាន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនៅឆ្នាំ១៩៩៩។ សព្វថ្ងៃនេះ ប្រឡាយ៧៩បានក្លាយជាខ្សែបន្ទាត់ព្រំដែនផ្លូវការរវាងកម្ពុជានិងវៀតណាមដោយបង្គោលព្រំដែនលេខ២៧៥បានបោះនៅលើច្រាំងនៃប្រឡាយ៧៩នៅឆ្នាំ២០១៩គឺ៤០ឆ្នាំក្រោយការជីកប្រឡាយ៧៩ ហើយប្រឡាយ៧៩នេះបានក្លាយជាខ្សែបន្ទាត់ព្រំដែនថ្មីជាផ្លូវការ។ ហេតុនេះ ប្រឡាយដែលទាហានថៃជីក បន្លាលួសនិងទូរកុងតឺន័រក៏នឹងអាចក្លាយជាខ្សែបន្ទាត់ព្រំដែនផ្លូវការរវាងកម្ពុជានិងថៃដូចប្រឡាយ៧៩ដែលវៀតណាមជីកដែរ នៅរយៈពេល១០ទៅ៥០ឆ្នាំក្រោយ ប្រសិនត្រកូលហ៊ុននៅបន្តកាន់អំណាចដោយគ្មានមេដឹកថ្មីដែលមានសមត្ថភាព។ ពេលនេះ សត្រូវរបស់លោក ហ៊ុន សែន គឺ បក្សរបស់លោក អនុទីន និងបក្សរបស់ក្មួយប្រុសរបស់លោក ថាក់សុីន រួមដៃគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ដែលពួកគេនឹងសងសឹកលោក ហ៊ុន សែន ហើយថៃនឹងឈ្លានពានយកទឹកដីខ្មែរលើសពី៤៥ទីតាំងបន្ថែមទៀត។ ដូច្នេះ ខ្មែរមានជម្រើសតែ១គត់គឺត្រូវតែទាមទារអោយត្រកូលហ៊ុនចុះចេញពីតំណែង ទើបកម្ពុជាអាចទាមទារទឹកដីទាំង៤៥ទីតាំងមកវិញនិងមិនធ្វើអោយបាត់បង់ទឹកដីបន្ថែមទៀត។

Phan Phana   8m  · ចប់ហើយ ផុសរកជំនួយជួយកងទ័ព បែជាសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ស្តីពី ការចោទប្រកាន់ជនសង្ស័យលើករណី បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

Samut 5h  · ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាម៉េរិក Chevron ត្រូវបានគេរាយការណ៍ថា គ្រោងនឹងលក់រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈក្រោមស្លាកយីហោកាល់តិច នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៦ ខណៈក្រុមហ៊ុនជប៉ុន Eneos កំពុងចរចាទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុននេះ។ ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការផ្ទេរម្ចាស់ភាគហ៊ុននេះនឹងមិនបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងស្រុក ឬប៉ះពាល់ដល់ដំណើរការរបស់ស្ថានីយលក់រាយប្រេងកាល់តិចទាំង៥៣ទីតាំងនៅកម្ពុជានោះឡើយ។ 

ស៊ន សុភក្រ្ត-Sorn Sopheak

បុគ្គលឈ្មោះ លួត សុផល ត្រូវបានព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ ចោទប្រកាន់ពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

(ឧត្តរមានជ័យ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លួត សុផល ភេទប្រុស អាយុ៣៨ឆ្នាំ បានធ្វើសកម្មភាពថតវីដេអូនៅចំណុចអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយបានយកផុសក្នុងបណ្តាញសង្គមហ្វេសបុកដែលមានគណនីឈ្មោះ Sophal Osmach កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានចំណងជើងថា «អត់សូម្បីទឹក»។ 

ដោយខ្លឹមសារក្នុងវីដេអូបញ្ជាក់ថា «….សូមពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយផងបាទ សូមពុកម៉ែ ចែករំលែកមួយថា អ្នកដែល ប៊ុន ភ្នែករវាស់មើលហាស់ ឱ្យមើលកន្លែងទឹកញាំផង ទឹកត្រូវយកដាក់ឱ្យគ្រប់ជ្រុងគ្រប់កន្លែងផង ពេលមានហានិភ័យប៉ឹប មានទឹកញ៉ាំគ្រប់កន្លែង រត់ទៅកន្លែងណាក៏មានទឹកញាំ ត្រូវយកដាក់ឱ្យបានច្រើនកន្លែង ការពារ ការពារទម្រង់មុន កុំឱ្យដូចបងៗ គាត់ថាទឹកមួយដបញ៉ាំពីរថ្ងៃ ធ្វើម៉េចឱ្យតែសើមក បាទមានតែប៉ុណ្ណឹងទេ ហើយខ្ញុំនិយាយហើយ គិតមើលផង គិតមើល គិតមើលឱ្យច្បាស់....» ដោយមានភ្ជាប់ជាមួយរូបថតថ្នាក់ដឹកនាំ។

ក្រោយពីបានពិនិត្យភស្តុតាង តំណាងអយ្យការបានពិនិត្យឃើញថាសំណេរនៅក្នុងហ្វេសបុក រួមជាមួយពាក្យសម្តី ដែលបាននិយាយនៅក្នុងវីដេអូ ជាទង្វើដដែលៗ មិនរាងចាលនេះបង្ហាញថាទង្វើរបស់ជនសង្ស័យមានចេតនាចូលរួមធ្វើឱ្យខូចទឹកចិត្តកងទ័ព និងមានចរិតញុះញង់បង្កឱ្យមានបទល្មើស។ 

ក្រោយពិនិត្យភស្តុតាងខាងលើ តំណាងអយ្យការបានសម្រេច ចោទប្រកាន់លើជនសង្ស័យឈ្មោះ លួត សុផល ពីបទ៖ «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តក្នុងបណ្តាញសង្គមហ្វេសបុក (FACEBOOK) តាមវីដេអូដែលថតចេញពីចំណុចភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបញ្ញត្តិនៃមាត្រា ៤៧២ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕


Sopheak Sorn  សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើសារលិខិតជូន ប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លី ឈាង ក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២

Meatophoum News

គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍?

ខេត្តឧត្តរមានជ័យ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ លួត សុផល ភេទប្រុស អាយុ៣៨ឆ្នាំ បានធ្វើសកម្មភាពថតវីដេអូនៅចំណុចអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយបានយកផុសក្នុងបណ្តាញសង្គមហ្វេសបុកដែលមានគណនីឈ្មោះ Sophal Osmach កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានចំណងជើងថា «អត់សូម្បីទឹក»។

ដោយខ្លឹមសារក្នុងវីដេអូបញ្ជាក់ថា «….សូមពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយផងបាទ សូមពុកម៉ែ ចែករំលែកមួយថា អ្នកដែល ប៊ុន ភ្នែករវាស់មើលហាស់ ឱ្យមើលកន្លែងទឹកញាំផង ទឹកត្រូវយកដាក់ឱ្យគ្រប់ជ្រុងគ្រប់កន្លែងផង ពេលមានហានិភ័យប៉ឹប មានទឹកញ៉ាំគ្រប់កន្លែង រត់ទៅកន្លែងណាក៏មានទឹកញាំ ត្រូវយកដាក់ឱ្យបានច្រើនកន្លែង ការពារ ការពារទម្រង់មុន កុំឱ្យដូចបងៗ គាត់ថាទឹកមួយដបញ៉ាំពីរថ្ងៃ ធ្វើម៉េចឱ្យតែសើមក បាទមានតែប៉ុណ្ណឹងទេ ហើយខ្ញុំនិយាយហើយ គិតមើលផង គិតមើល គិតមើលឱ្យច្បាស់….» ដោយមានភ្ជាប់ជាមួយរូបថតថ្នាក់ដឹកនាំ។

ក្រោយពីបានពិនិត្យភស្តុតាង តំណាងអយ្យការបានពិនិត្យឃើញថាសំណេរនៅក្នុងហ្វេសបុក រួមជាមួយពាក្យសម្តី ដែលបាននិយាយនៅក្នុងវីដេអូ ជាទង្វើដដែលៗ មិនរាងចាលនេះបង្ហាញថាទង្វើរបស់ជនសង្ស័យមានចេតនាចូលរួមធ្វើឱ្យខូចទឹកចិត្តកងទ័ព និងមានចរិតញុះញង់បង្កឱ្យមានបទល្មើស។

ក្រោយពិនិត្យភស្តុតាងខាងលើ តំណាងអយ្យការបានសម្រេច ចោទប្រកាន់លើជនសង្ស័យឈ្មោះ លួត សុផល ពីបទ៖ «បទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តក្នុងបណ្តាញសង្គមហ្វេសបុក (FACEBOOK) តាមវីដេអូដែលថតចេញពីចំណុចភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុង សំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបញ្ញត្តិនៃមាត្រា ៤៧២ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា  គ្រប់អ្នកបណ្តាញសង្គម សារព័ត៌មាន ជាដើម មុននឹងបង្ហោះ ត្រូវធ្វើការថ្លឹងថ្លែងពិចារណា ស្វែងយល់ការពិត ជៀសវាងការបញ្ចេញបញ្ចូល តាមអារម្មណ៍ អាចប្រឈមនឹងផ្លូវច្បាប់ ៕

សង្រ្គាមប្រេងនៅ តំបន់អាស៊ី៖ ក្រុមហ៊ុនអាមេរិក​ឈ្មោះ Caltex នឹងលក់ភាគហ៊ុនរបស់ខ្លូននៅតំបន់អាស៊ី នេះ ទៅឲ្យក្រុមហ៊ុន Bangchak ជាក្រុមហ៊ុនរបស់ ថៃ។ Samut 5h  · ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាម៉េរិក Chevron ត្រូវបានគេរាយការណ៍ថា គ្រោងនឹងលក់រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈក្រោមស្លាកយីហោកាល់តិច នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៦ ខណៈក្រុមហ៊ុនជប៉ុន Eneos កំពុងចរចាទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុននេះ។ ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការផ្ទេរម្ចាស់ភាគហ៊ុននេះនឹងមិនបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងស្រុក ឬប៉ះពាល់ដល់ដំណើរការរបស់ស្ថានីយលក់រាយប្រេងកាល់តិចទាំង៥៣ទីតាំងនៅកម្ពុជានោះឡើយ។ 

ចំពោះមូលហេតុនៃការ លក់នេះ ដោយសារ សកលលោកទាំងមូល កំពុងជួបវិបត្តិសង្រ្គាមប្រេង ដែលកំពុងផ្ទុះនៅ មជ្ឃឹមបូព៍ាប្រទេស និង អ៊ុយក្រែន ធ្វើឲ្យ ប្រទេសរុស្សី លក់ប្រេងឆៅ ក្នុងតម្លៃថោកបំផុត ទៅឲ្យប្រទេស ឥណ្ឌា សម្រាប់ចម្រាញ់ប្រេងនៅ អាស៊ី។ ប្រទេស ឥណ្ឌា មាននិន្នាការប្រឆាំង អាមេរិក។ ប្រទេសថៃ ក៍ជាប្រទេសដែលផលិតប្រេងសម្រាប់នាំចេញដែរ ដូច្នេះ ក្រុមហ៊ុនថៃ ទិញយក ភាគហ៊ុន គឺដើម្បីចម្រាញ់ប្រេង ដែលប្រេងឆៅទាំងនោះ ជាប្រេងឆៅអាមេរិក។

No comments:

Post a Comment