២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Monday, February 9, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០២៦

 Smeyy  is with Smeyy Smeyy. 9m  · 🚨*ព័ត៌មានក្តៅៗ : អគ្គស្នងការនគរបាលភូមិន្ទថៃ ឧត្តមសេនីយ៍ Kittirat Phanphet បានបញ្ជាក់អំពីស្ថានភាពទូទៅ អំពីការរៀបចំការបោះឆ្នោត ដែលកំពុងប្រព្រឹត្តទៅ នៅថ្ងៃទី៨ កុម្ភៈ ២០២៦នេះថា៖ «ការបោះឆ្នោត ដែលប្រព្រឹត្តទៅ ឋិតនៅក្រោមគណៈកម្មការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសថៃ 🇹🇭 កំពុងដំណើរការដោយសន្តិវិធី ប៉ុន្តែ មានពាក្យបណ្តឹង និងការត្អូញត្អែរច្រើន អំពីបញ្ហាហែកសន្លឹកឆ្នោតចោល និងការទិញ-លក់សន្លឹកឆ្នោត ក្នុងតំបន់ជាច្រើន»។ *លោកបន្ថែមថា៖ «ក្នុងនោះមានសេចក្តីរាយការណ៍បន្ថែម អំពីការបំផ្លាញ, ការចែកចាយសន្លឹកឆ្នោត និងការបម្រើគ្រឿងស្រវឹង ដែលសុទ្ធសឹងតែបំផ្លាញដល់សេចក្តីថ្លៃថ្នូរ និងសន្តិសុខសណ្តាប់ធ្នាប់របស់ថៃ»។ *លោកសង្កត់ធ្ងន់ថា៖ «បន្ទាប់ពីមានករណីក្រុមផ្តាច់ទឹកដី ភាគខាងត្បូង ធ្វើសកម្មភាពបង្កប់គ្រាប់បែក បំផ្ទុះរថយន្តយោធា ធ្វើឱ្យទាហានថៃ 🇹🇭 រងរបួសធ្ងន់ធ្ងរ កាលពីល្ងាចមិញ លោកចាត់ទុកអំពើនេះ គឺជាការប៉ុនប៉ងរបស់ក្រុមផ្តាច់ទឹកដី ដែលមានចេតនាអាក្រក់បំផ្លាញដល់សន្តិសុខរបស់ប្រទេសថៃ»៕ (Smeyy)

Fresh News

លទ្ធផលបឋមម៉ោង ៨៖២០នាទីយប់៖ គណបក្ស Bhumjaithai បន្តនាំមុខដាច់ជាមួយ​អាសនៈ​ ១៩២​​ ទល់នឹង​ ៨៤ របស់គណបក្សភឿថៃ។

  1. លំដាប់ទី១៖ គណបក្ស Bhumjaithai ទទួលបាន ១៩២ អាសន:
  2. លំដាប់ទី២៖ គណបក្សភឿថៃ ទទួលបាន​ ៨៤​ អាសនៈ 
  3. លំដាប់ទី៣៖ គណបក្សប្រជាជន ទទួលបាន​ ៧៥​ អាសនៈ
  4. លំដាប់ទី៤៖​ គណបក្សក្លាថាម ទទួលបាន ៦៩​ អាសនៈ។

Cambodia Today

លទ្ធផល​បោះឆ្នោតបណ្តោះអាសន្ន​ថៃ​ គឺ គណបក្សប្រជាជនរបស់ក្រុមយុវជននៃអ្នកជំនាន់ថ្មី បាននិងកំពុងនាំមុខគេហើយ បន្ទាប់ពីបោះឆ្នោតចប់នៅវេលា​ម៉ោង​5 :00 ល្ងាច​ ថៃទី 08 02 2026!

តើ​គណបក្ស​ណា​អាចបង្កើត​ រដ្ឋាភិបាល​ ហើយបេក្ខជនរូបណានឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ !

លទ្ធផល​បោះឆ្នោត​ចេញជាបណ្តោះអាសន្ន័ តើតួអង្គគណបក្សណាដែលមានតំលៃ និងសំខាន់បំផុតក្នុងការចរចារបង្កើតរដ្ឋាភិបាល?

តើស្ថានភាព នៅតាមព្រំដែន​កម្ពុជា​ថៃ​និងមានអ្វីប្រែប្រួលខ្លះ ធូរស្រាល​ ឬងាយផ្ទុះសង្រ្គាម ?

សូម​ បងប្អូន​រួមជាតិ ខមិន ជួយផ្តល់មតិខាងក្រោម ហើយសូម​ចែករំលែក​ អត្ថបទនេះម្នាក់មួយ!

ចម្លើយនឹងមាននៅអត្ថបទក្រោយ!

 Chan Born  ថៃ៖ មានក្រុមប្រឆាំងរដ្ឋាភិបាលថៃ មួយក្រុមកំពុងគៀងគរគ្នាធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលអនុទីន ដែលមានបំណង សងសំណងលើ ហេដ្ឋារចនាសម្ព័ន្ធរបស់ ក្រុមចិន នៅកម្ពុជា ដែល រងការបំផ្លាញដោយ កងទ័ពថៃ កងទ័ពសៀម។ ប្រទេស ចិន នាំមុខគេ ផ្នែកវិនិយោគទុន នៅប្រទេសថៃ ដែល លេខ ២ គឺ ប្រទេសជប៉ុន។

 Chan Bornថៃ៖ លទ្ធផលបោះឆ្នោតនៅថៃ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី ៩ ខែ ២ នេះ រាប់បាន ៩៣% ដែល បក្សអានុទីនបាន កៅអី ១៩៤ ។ ការរាប់យឺតខុសធម្មតា ការព្រៀងទុក ដោយសារមាការបន្លំ ការទិញដូរសន្លឹកឆ្នោត ដូចបានឃើញស្រាប់ បក្សប្រជាជនថៃ​បានជិត ១០ លានសន្លឹក...

 Chan Born ថៃ៖ ថ្ងៃនេះជាប្រវត្តិសាស្រ្ត ដែលបក្ស អាវក្រហម របស់ប្រទេស ថៃ ចាញ់់ឆ្នោត។ បក្សអាវក្រហម គឺជា ក្រុមជនជាតិ ចិន Red Party ដែលបានឡើងដឹកនាំប្រទេសថៃ តាំងពីឆ្នាំ ១៩៨៩។ ជនជាតិ ចិន មានរដ្ឋាភិបាល មានទឹកដីគ្រប់គ្រងនៅ ថៃ ភាគខាងជើង តំបន់ ឈៀងម៉ៃ ឈៀងរ៉ៃ តាក់..និងមានកងទ័ព កងនគរបាលរាប់លាននាក់។ ចំណែក ទ័ពសៀម ឬ ទ័ពស្តេច ស្ថិតក្នុង បក្សអាវខៀវ ដែលបាននឹងកំពុង រើសទ៏ពថ្មីៗ ជាសេនាជន ជាកងទ័ពស្ម័គ្រចិត្តតាមព្រំដែន កម្ពុជា ថៃ ដើម្បីប្រឆាំងជាមួយ កម្ពុជាផង ប្រឆាំងជាមួយ កងទ័ព បក្សអាវក្រហមរបស់ តាក់ស៊ីនផង។

 Chan Bornការវិវត្តន៍នយោបាយ ថៃ៖​ ក្រុមស្តេចសៀមជាបក្សអាវខៀវ ដែលគាំទ្របក្សអាវលឿង ប្រឆាំងជាមួយ បក្សអាវក្រហមនៅប្រទេសថៃ។ ខៀវគឺសៀម លឿងគឺជា ថៃ និងក្រហម គឺជា ជនជាតិ ចិន និង ជនជាតិ តៃ Thais and Tais.


វ៉ាន់ សារាយ Vann Saray

តាមលទ្ធផលឆ្នោតនៅថៃ បានផ្តល់មេរៀនឱ្យយើងជាជាតិខ្មែរ ត្រូវពង្រឹងខឿនការពារជាតិយើងឱ្យកាន់តែខ្លាំង ព្រោះថាពីពេលនេះទៅមុខ អ្នកនយោបាយថៃនៅពេលចង់បានសំឡេងឆ្នោតគេនឹងធ្វើជំនួញសង្គ្រាមទល់ដែន។

ពលរដ្ឋថៃ មិនមែនជាជាតិសាសន៍ស្នេហាសន្តិភាពនោះទេ ជាតិសាសន៍នេះភាគច្រើនជាអ្នកស្រឡាញ់ចម្បាំងឈ្លានពាន។ ដូច្នេះយើងជាប្រទេសតូច ប្រជាជនតិច ត្រូវស្រាក់ដៃគ្នា ប្រឹងប្រែងឱ្យខ្លាំង ទើបអាចទប់ទល់ទង្វើឈ្លានពានស្រេកឃ្លានសង្គ្រាមរបស់ពួកគេបាន។ យើងគ្រប់គ្នាជាប្រជាជាតិខ្មែរ ត្រូវរំលឹកថា ត្រៀមខ្លួនប្រយុទ្ធជានិច្ច ទើបយើងអាចការពារ និងទប់ទល់ទង្វើឈ្លានពានរបស់គេបាន។​

 Chan Born ការវិវត្តន៍នយោបាយថៃ៖ បក្សអាវលឿង ឈ្នះការបោះឆ្នោតនៅប្រទេសថៃ-- ខ្ញុំនឹងផ្សាយជូនជាបន្តបន្ទាប់អំពី ផ្ទៃក្នុង បក្ស អាវលឿង។ លឿង ជាសញ្ញា អ្នកស្នេហារជាតិនៅប្រទេស សៀម ឆ្នាំ ១៩២០ ដែល ទ័ពសៀម លើកទៅ វាយយក ទឹកដី ភាគខាងត្បូងពី ម៉ាឡេស៊ី បញ្ជូលជាទឹកដីរបស់ សៀម Annext ។ កងទ័ពប្រើសញ្ញាពណ៍លឿង ប្រជាជនប្រើសញ្ញាពណ៍លឿង ស្តេចប្រើពណ៍លឿងដែរ។ ប្រទេសថៃ មានយន្តហោះ ចម្បាំង ៦៧៤ គ្រឿង មានប្រជាជន ៧២ លាននាក់ ហេតុនេះ កម្ពុជាមិនអាចធ្វើសង្រ្គាមទល់មុខបានឡើយ គឺមានតែ ជឿទុកចិត្តលើទេវតា។ ទេវតាគិត ប្រពៃជាងមនុស្សគិត។ ប្រជាជនខ្មែរភាគច្រើនគិតបែបមនុស្សលោក គឺបង្ខំរដ្ឋាភិបាលទិញយន្តហោះចម្បាំង នាវាមុខទឹក បំពាក់អាវុធទំនើបៗ បែបនេះ មិនមែនជាជំរើសល្អសោះ--ទ័ពជប៉ុន ទ័ពកូរ៉េខាងត្បូង មានអាវុធ មានយន្តហោះចម្បាំងនៅតែ ទ័ពអាមេរិកគ្រប់គ្រងទឹកដីដល់សព្វថ្ងៃ ! 


ស៊ន សុភក្រ្ត-Sorn Sopheak 44m  · ផ្ទុះការតវ៉ាពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងការបោះឆ្នោតសករបស់ថៃ


ថៃ៖ការរាប់សន្លឹកឆ្នោតត្រូវជាប់គាំងតាំងពី យប់មិញ ដល់ពេលនេះ នៅតែគាំងដដែល គឺរាប់បានត្រឹមតែ ៩៤% ដោយសារប្រជាជន បេះបោរតវ៉ា ការលួចបន្លំជាប្រព័ន្ធ។ ខាងក្រោមនេះជាការលួច ១ បែប គឺ បូកលេខខុស !


Fresh News

ផ្ទុះការតវ៉ាពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងការបោះឆ្នោតសករបស់ថៃ

(បាងកក)៖ ក្រុមសិស្សនិស្សិត និងប្រជាជនរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅឯមណ្ឌលបោះឆ្នោតមួយនៅក្នុងខេត្ត Pathum Thani កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រឆាំងនឹងអ្វីដែល ពួកគេចោទថាជាភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីពួកគេត្រូវបានរារាំងមិនឱ្យតាមដានការរាប់សន្លឹកឆ្នោត ហើយកាមេរ៉ាសុវត្ថិភាព ត្រូវបានរាយការណ៍ថាត្រូវបានបិទ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។ 

នៅម៉ោងប្រហែល ៩៖០០នាទីយប់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ មានសិស្សនិស្សិត និងប្រជាជនជាង ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅឯបរិវេណសាកលវិទ្យាល័យ Rajamangala University of Technology Thanyaburi ស្ថិតនៅក្នុងស្រុក Thanyaburi district។ បរិវេណសាកលវិទ្យាល័យនេះត្រូវបានប្រើប្រាស់ជាកន្លែងរាប់សន្លឹកឆ្នោតសម្រាប់សន្លឹកឆ្នោតបោះមុនពេលកំណត់ និងសន្លឹកឆ្នោតបោះនៅតាមស្ថានទូតថៃនៅក្រៅប្រទេស។ 


ក្រុមបាតុករបានប្រឈមមុខដាក់គ្នាជាមួយក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងសម្ដែងការមិនពេញចិត្តចំពោះអ្វីដែលពួកគេចាត់ទុកថាគ្មានតម្លាភាព។ ប៉ូលិសក៏ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្ដាប់ធ្នាប់ ផងដែរ។ តាមក្រុមបាតុករ មានមនុស្សមួយក្រុមជាអ្នកសង្កេតការណ៍មានគ្នា៦នាក់ បានព្យាយាមចូលក្នុងទីតាំងរាប់សន្លឹកឆ្នោត ប៉ុន្តែត្រូវបានរារាំងដោយមន្ត្រីជាស្ត្រីម្នាក់។ នៅពេលក្រុមអ្នកសង្កេតការណ៍ ទទូចចង់មើលដំណើរការរាប់សន្លឹកឆ្នោត ពួកគេបែរជាត្រូវបានប្រាប់ថាសន្លឹកឆ្នោតត្រូវបានរាប់រួចរាល់ ហើយហិបឆ្នោតត្រូវបានបិទដែលមិនអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញទេ។ ក្រុមបាតុករក៏បានសម្ដែងការ មិនពេញចិត្តផងដែរចំពោះការបិទកាមេរ៉ាសុវត្ថិភាព និងការយកក្រណាត់ខ្មៅទៅគ្របពីលើ។

ស្ត្រីម្នាក់ជាតំណាងក្រុមនិស្សិតបាននិយាយថាខ្លួនទទួលបានព័ត៌មានថាកាមេរ៉ាសុវត្ថិភាពត្រូវបានបិទចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច ក្រោមហេតុផលសុវត្ថិភាពឯកជនភាព។ តែទោះជាបែបនេះក្ដី ស្ត្រីដដែលបានបន្ថែមថាកាមេរ៉ាសុវត្ថិភាពគួរណាស់តែត្រូវបើកដំណើរការឡើងវិញ នៅពេលការិយាល័យបោះឆ្នោតបិទទ្វារ និងការរាប់សន្លឹកឆ្នោតចាប់ផ្ដើម ដើម្បីបង្ហាញពីតម្លាភាព។ ជុំវិញបញ្ហានេះដែរ​ ខាងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឆ្នោតថ្នាក់ខេត្តម្នាក់ បានបញ្ជាក់ថាបានទទួលពាក្យបណ្ដឹងដែលថាក្រុមនិស្សិតមិនត្រូវបានអនុញ្ញាតឱ្យសង្កេតការណ៍ការរាប់សន្លឹកឆ្នោត ហើយថាមន្ត្រីថ្នាក់ខេត្តមិនមានសិទ្ធិអំណាចបញ្ជាឱ្យរាប់សន្លឹកឆ្នោតឡើងវិញនោះទេ៕


ស៊ីស៊ីថាមស៍   1h  · NACC ថៃចោទអតីតសមាជិកសភា«បក្សឆ្ពោះទៅមុខ»បំពានក្រមសីលធម៌ក្នុងការចុះហត្ថលេខាព្រាងច្បាប់ប្រមាថព្រះមហាក្សត្រ បាងកក៖  គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ (NACC) នៅថ្ងៃ០៩ កុម្ភៈនេះ បានចោទអតីតសមាជិកសភាថៃចំនួន ៤៤ រូប មកពីអតីតគណបក្សឆ្ពោះទៅមុខ (MOVING FORWARD PARTY) ដែលបច្ចុប្បន្នភាគច្រើនចូលខ្លួនមកបម្រើបក្សថ្មីគឺជាសមាជិកនៃ គណបក្សប្រជាជន NACC ថៃបានចោទអ្នកទាំងនោះថាបានប្រព្រឹត្តកំហុសឆ្គង និងបំពានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្នើសុំធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ (ច្បាប់ប្រមាថព្រះមហាក្សត្រ) កាលពីឆ្នាំ២០២១។ បច្ចុប្បន្ន សំណុំរឿងនេះត្រូវបានបញ្ជូនទៅកាន់តុលាការកំពូលថៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ត។ 

 Chan Born សភាពការណ៍ប្រទេសសៀម៖ រដ្ឋាភិបាលសៀម ដែលគ្រប់គ្រងក្រសួងប្រឆាំងអំពើរពុករលួយ (គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ (NACC) ) បានប្តឹង ប្រធានគណបក្សឆ្ពោះទៅមុខ និងសមាជិកបក្ស ៤៤នាក់ពី បទប្រមាថព្រះមហាក្សត្រសៀម។ ការប្តឹងនេះដោយសារ ទីក្រុងបាងកក មាន ៥០ អាសន្នៈ ក្នុងនោះ ៣៣ អាសនៈឈ្នះទៅលើ គណបក្សប្រជាជនទាំងអស់ ដែលកាលពីឆ្នាំ ២០២៣ គឺ គណបក្សឆ្ពោះទៅមុខជាអ្នកឈ្នះ។ ដុច្នេះការចោទពីបទប្រមាថព្រះរាជា ដោយសារ បក្សឆ្ពោះទៅមុខប្រាប់សមាជិកខ្លួនឲ្យបោះឆ្នោតគាំទ្របក្សប្រជាជន។ បក្សឆ្ពោះទៅមុខត្រូវបានគេ មិនឲ្យធ្វើនយោបាយ ១០ ឆ្នាំ តែ គេលើកលែងទោសវិញ មុនបោះឆ្នោត ២០២៦ នេះ។ បាងកក មាន ៥០ អាសនៈ ដែល ៣៣ អាសនៈសម្រាប់ប្រកួតគ្នា និង ១៧ អាសនៈ ជាកូតារបស់ បក្សសៀម។

NS News

វេលាម៉ោង ៩:៤៥ យប់ ថ្ងៃទី៨នេះ លោកណាត់ថាពង់ រឿងបញ្ញាវុធ មេដឹកនាំគណបក្សប្រជាជន និងជាបេក្ខជន នាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយរួមជាមួយថ្នាក់ដឹកនាំគណបក្ស ដោយទទួលយកលទ្ធផលនៃការបោះឆ្នោតបច្ចុប្បន្ន និងយល់ព្រមបម្រើជាគណបក្សប្រឆាំង។ 

លោកបានបញ្ជាក់ជាថ្មីនូវគោលការណ៍នៃការគ្រប់គ្រងសភា ដោយអនុញ្ញាតឱ្យគណបក្សដែលឈ្នះ សំឡេងឆ្នោតច្រើនជាងគេបង្កើតរដ្ឋាភិបាល។

លោកណាត់ថាពង់ បានបញ្ជាក់ដោយទឹកមុខស្ងប់ស្ងាត់ថា លោក និងសមាជិកគណបក្សប្រជាជនទទួលយកលទ្ធផលនៃការបោះឆ្នោត ទោះបីជាលទ្ធផលបោះឆ្នោតមិនបានជាប់ចំណាត់ថ្នាក់លេខមួយក៏ដោយ។ លោកបានបញ្ជាក់ជាថ្មីនូវជំហរជាប់លាប់របស់ពួកគេថា ពួកគេត្រូវតែគោរពគោលការណ៍នៃការគ្រប់គ្រងសភា ដែលមានន័យថាអនុញ្ញាតឱ្យគណបក្សដែលឈ្នះសំឡេងឆ្នោតច្រើនជាងគេដឹកនាំការបង្កើតរដ្ឋាភិបាល។

មេដឹកនាំគណបក្សប្រជាជនបានបន្ថែមថា ការបោះឆ្នោតនីមួយៗគឺនិយាយអំពីការស្វែងរកដំណោះស្រាយសម្រាប់ប្រទេសជាតិ។ ដរាបណាមនុស្សគ្រប់គ្នាជឿជាក់លើអំណាចផ្ទាល់ខ្លួន បន្តអនុវត្តសិទ្ធិបោះឆ្នោត និងចូលរួមកាន់តែច្រើនក្នុងនយោបាយ ប្រទេសថៃនឹងស្វែងរកផ្លូវចេញ។ លោកបានសង្កត់ធ្ងន់ថា ពួកគេនឹងបន្តឆ្ពោះទៅមុខ ហើយមានឆន្ទៈក្នុងការបម្រើប្រជាពលរដ្ឋទាំងអស់។

"ប្រសិនបើគណបក្សភូមិចៃថៃដឹកនាំការបង្កើតរដ្ឋាភិបាល ហើយពួកគេទទួលបានជោគជ័យ យើងនឹងនៅតែបម្រើជាគណបក្សប្រឆាំង។ ខ្ញុំបានប្រកាសរឿងនេះពីមុនមក"។ "ខ្ញុំមិនអាចបោះឆ្នោតឱ្យបេក្ខជនគណបក្សភូមិចៃថៃបានទេ"។

លោក Natthapong បានសង្កត់ធ្ងន់ថា ដំណើរការបច្ចុប្បន្នតម្រូវឱ្យគណបក្សដែលមកមុនគេបង្កើតរដ្ឋាភិបាល ហើយលោកមិនមានបំណងបង្កើតសម្ព័ន្ធភាពប្រកួតប្រជែងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ដើមរបស់លោកនោះទេ។ 


ច្បាប់ពន្ធលើកសិករ៖ ពីបុរាណកសិករទុកដីចោលត្រូវបង់ពន្ធខ្ពស់។ ពេលកសិករខំធ្វើបានផល ស្តេចយកពន្ធតាមទិន្ធផល ! អាលូវប្រទេសថៃ គណបក្សនីមួយខំរកសម្លេងឆ្នោត តែ រដ្ឋអំណាចចេញច្បាប់ យកពន្ធសម្លេងឆ្នោត សម្រាប់ទុកឲ្យ ទាហាន និងនគរបាលដែលរវល់ការពារព្រំដែនផង រវល់រឿងឈ្លានពានប្រទេសជិតខាងផង គ្មានពេលចុះឃោសនា ដូច្នេះ ត្រូវ ដក ពន្ធ ២៥% ។  ពន្ធ ២៥% នឹងយកទៅ បូក ឲ្យ គណបក្សនយោបាយណា ដែល ខ្លួនពេញចិត្ត ៕


ថៃ៖ប្រទេសសហគមន៍អឺរ៉ុប គាំទ្រថៃ ត្រូតពិនិត្យការបោះឆ្នោតនៅថៃ។ អឺរ៉ុបកំពុងមានជំលោះជាមួយ អាមេរិក។ ថៃ កំពុងឈ្លានពាន កម្ពុជា...


ថៃ៖ ខ្ញុំបូកលេខតាម Excel ផង​ តាម Calculator ផង នៅតែមិនគ្រប់ចំនួនកៅអីនៅថៃ_ សន្លឹកឆ្នោតសភាខេត្ត ១០០ កៅអី តែបូកតាមគណបក្សបានតែ ៧០ កៅអី បាត់ ៣០ កៅអី មិនដឹងទៅណា?។ ចំណែក សន្លឹកឆ្នោត សភារដ្ឋ ត្រូវមាន ៤០០ កៅអី តែ​​បួកតាម បក្សទៅ ឃើញត្រឹមតែ ៣៨៤ ចឹង បានជា នៅ ថៃ​កំពុង វីរវក់ រឿង ការបន្លំសន្លឹកឆ្នោត ត្រូវការរាប់សារថ្មី 

No comments:

Post a Comment