Hun Manet
ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ !
ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។
ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និង ចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និង លុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។
សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។
ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។
ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
ជាចុងបញ្ចប់, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមប្រសិទ្ធពរជូនដល់បងប្អូនជនរួមជាតិជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរ និងពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ស៊ន សុភក្រ្ត-Sorn Sopheak 49m · ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានទឹកប្រាក់ជាង ៣.៦ពាន់លានដុល្លារ ធ្លាក់ចុះជិត១៥% ក្នុងឆ្នាំ២០២៥ ខណៈការនាំចូលពីថៃធ្លាក់ចុះ ១៥%!
ការឃោសនាបោះឆ្នោត នៅប្រទេសថៃ កំពុងសម្រុកធ្វើយ៉ាងមមាញឹក តាំងពីថ្ងៃទី ២៧ ធ្នូ ២០២៥ មកដល់ពេលនេះ ដោយបង្ហាញពី រូបភាព កំទេច បំផ្លាញ រូបភាពអាវុធ រូបភាពសប្បាយៗ ជាពិសេស កងទ័ពព្រះពុទ្ធសាសនា គឺកងទ័ពព្រះសង្ឃ Monks Armed Force ដែលចូលទៅបំផ្លាញវត្តអារ៉ាម កសាងលេណដ្ឋានយោធាសម្រាប់កងទ័ពពួកគេ...។ ការឃោសនា បែបនេះ គឺយកតាមលំនាំ ប្រធានាធិបតី អ៊ុយក្រែន ឈ្មោះ ហ្សាណែនស្គី ដែលគាត់ជា តារាកំប្លែង គ្មានលុយកាក់ច្រើន តែពួក អឺរ៉ុប ណាតូ ជួយគាត់ អាវុធ វត្តមានកងទ័ព ណាតូ ការវាយកំទេច សម្លាប់បែបសាហាវៗលើកងទ័ពរុស្សី...ជាលទ្ធផល ហ្សាណែនស្គី ជាប់ឆ្នោតមែន !។ សម្រាប់ អានុទីន នឹងមិនអាចជាប់ឆ្នោតជាថ្មីទេ ដោយសារ ការផ្តាច់ទឹកដីនៅភាគខាងត្បូងថៃ និងកើតមានជាផ្លូវការ ដូចជាការផ្តាច់ទឹកដី នៅ ភាគកើត ប្រទេស អ៊ុយក្រែនដែរ !! Eastern Ukraine annexation
Saroeurn Som 11m · Update:«ប្រធានសេនាធិការកងទ័ពជើងទឹកសៀម» ធ្វើទស្សនកិច្ចនៅទីវាលដីដែលប្លន់ខ្មែរនៅកងទ័ពជួរមុខនៅ Ban Tha Sen, Nong Ri និង Thmodda ដោយពន្លឿនការបង្កើតតំបន់ការពារសុវត្ថិភាព ប្រព័ន្ធភស្តុភារ និងឧបករណ៍ប្រើប្រាស់សំខាន់ៗ។ រូពភាពនៅរសៀលថ្ងៃ១២/០១/២៦ 👉🏻👇🇹🇭⛔️ អនុឧត្តមនាវីឯក Apichart Sapaprasert មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនសៀមខេត្តច័ន្ទបុរី និងត្រាត (មេបញ្ជាការ CBPC) និងគណៈប្រតិភូ CBPC ក៏មាននៅផងដែរ។ លោកអនុសេនីយ៍ឯក ថាមម៉ានូន វ៉ាន់ណា មេបញ្ជាការកងកម្លាំងពិសេសកងម៉ារីន ខេត្តត្រាត (មេបញ្ជាការកងកម្លាំងពិសេសកងម៉ារីន ខេត្តត្រាត) បានដឹកនាំគណៈប្រតិភូទៅកាន់តំបន់ថាសេន និងណងរី ក្នុងខេត្តត្រាត និងកងកម្លាំងពិសេសកងម៉ារីនលេខ១៨២។
Sony Sin 5m · ម្សិលមិញចោរសៀមខាតអស់ ២២៦លានដុល្លារហើយណាខាប់ យក ក លរអន្ទាក់ផ្លោះរបងចង់ក្លាយជាប្រទេសមហាអំណាចរយៈពេលខ្លី បាញ់បង្ហោះផ្កាយរណបឡើងលើអាកាសបាន៥០០ម៉ែត្រពីដី(កន្លះគីឡូដី) ធ្លាក់ខ្ពោក😆
ហ៊ុល ម៉ារ៉ា is with Hul Mara. 48m · ២២៦លានដុល្លាម៉ត់ឡេវបាន៣នាទីរលាយខ្សុល ការបាញ់បង្ហោះផ្កាយរណបសន្តិសុខជាតិថៃបរាជ័យ !
Khaosod English 38m · Nikkei Asia: While no official national toll has been released, Nikkei’s review of official and state-linked posts suggests over 110 Cambodian soldiers and police died in the December clashes with Thailand. Reuters 4d · Venezuela's interior minister says 100 people died in U.S. attack… See more RFI ខេមរភាសា / RFI Khmer 2d · តាមរយៈទំព័រផ្លូវការរបស់ខ្លួន ស្ថានទូតបារាំងប្រចាំកម្ពុជា បានហាមឃាត់ដាច់ខាតមិនឱ្យពលរដ្ឋរបស់ខ្លួនទៅទស្សនាតំបន់ទេសចរណ៍ ក្នុងរយៈចម្ងាយ ៥០គីឡូម៉ែត្រក្បែរព្រំដែនកម្ពុជា-ថៃ។ ស… See more Sponsored Friend requests Birthdays Contacts Channels Group chats
Saroeurn Som 54m · ⛔️កងទ័ពជើងគោកថៃបានបញ្ជាឲ្យគ្រប់អង្គភាពទាំងអស់ចងក្រងបញ្ជីវត្ថុដែលរឹបអូសបាន រួមទាំងម៉ូតូ និងត្រាក់ទ័រ ហើយរៀបចំប្រគល់វាមកកម្ពុជាវិញនៅពេលដែលស្ថានភាពសមស្រប។ (ថ្ងៃទី ១៣/០១/២៦)
ស៊ន សុភក្រ្ត-Sorn Sopheak 21m · អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅដើមខែមករានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួនបួន ចំនួន៦លើក ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោកស្រី បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។
Pheng Vannak News 6h · ព្រំដែនខាងថៃបិទមុនកម្ពុជាយេីងទៀត កម្ពុជាយើងបិទតាមក្រោយ បច្ចុប្បន្នច្រកព្រំដែនអន្តរជាតិផ្លូវការរវាងកម្ពុជា-ថៃ គ្មានរថយន្ត ឬ អ្នកដំណើរឆ្លងកាត់ទេ ។ ពួកអាក្បត់ជាតិ ផ្សាយព័ត៌មានក្លែងក្លាយបង្ហោះតាមហ្វេសប៊ុកថា ទំនិញថៃឆ្លងកាត់ព្រំដែនតាមខេត្តប៉ៃលិន១ថ្ងៃៗ ចន្លោះពី ២០០ឡាន កុងទីន័រ ទៅ ៣០០ ឡានកុងទីន័រ ។ ថាពួកអាក្បត់ជាតិទៅចុះវាបង្ហោះព័ត៌មានក្លែងក្លាយ ពួកអាខ្លះមិនដឹងការពិត មិនដែលចុះមកដល់ព្រំដែនផង អង្គុយតែតាមតុកាហ្វេចុចហ្វេសប៊ុក តែស្កតាមគេ ជឿព័ត៌មានក្លែងក្លាយរបស់ពួកអាក្បត់ជាតិ ជេររដ្ឋាភិបាល ជេរអាជ្ញាធរខេត្ត ពេញ ហ្វេសប៊ុក ។ ចំណែកសមត្ថកិច្ចនៅស្ងៀម មិនស្រាវជ្រាវ ចាត់ការអាក្បត់ជាតិបំពុលព័ត៌មានក្លែងក្លាយដាក់គុក ធ្វើអោយវាបានដៃបង្ហោះហើយបង្ហោះទៀត ។ បេីវានៅក្រៅប្រទេសមិនថាទេ វានៅក្នុងប្រទេសសោះហេតុអ្វីមិនចាត់ការ ?








































































No comments:
Post a Comment