ក្រសួងការពារជាតិ
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីថ្ងៃល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥
- ចាប់ពីម៉ោង ២២:០០នាទី ដល់ម៉ោង ២៣:០០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំងបន្ថែម និងរថក្រោះចូលមកកៀកនឹងភូមិសាស្រ្តប្រាសាទតាមាន់។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
- ម៉ោង ៥:៤០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាពបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី ទៅតាមផែនការនៃការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។
- ម៉ោង ៦:០៥នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ចាប់ពីម៉ោង ៦:៤៩នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ និងរថក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។
- ម៉ោង ៩:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងលើរថយន្តបាញ់ចល័តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ម៉ោង ១០:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ចាប់ពីម៉ោង ១១:០០នាទី រហូតដល់ម៉ោង ១២:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងពីចម្ងាយ ដោយបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងកាំជ្រួចហ្វូង DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងបានបន្តបាញ់កាំភ្លើងធំ, រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ម៉ោង ១៣:០០នាទី យោធាថៃនៅបន្តបាញ់ពីចម្ងាយ ដោយប្រើប្រាស់កាំភ្លើងធំប្រភេទ ១៥៥ម.ម, ដ្រូន និងកាំជ្រួចហ្វូង ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងប្រាសាទតាមាន់។
- ម៉ោង ១៣:៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។
- ម៉ោង ១៤:០០នាទី យោធាថៃបានចាប់ផ្តើមវាយសន្ធាប់យ៉ាងខ្លាំង ដោយប្រើប្រាស់កាំភ្លើងពីចម្ងាយ និងរថក្រោះនៅភូមិសាស្ត្រប្រាសាទព្រះវិហារ និងប្រាសាទតាមាន់។
- ម៉ោង ១៤:២០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់នៅភូមិសាស្ត្រអូរកូនតឹង ស្រុកវ៉ារិន ខេត្តសៀមរាប។
- ម៉ោង ១៦:០០នាទី យោធាថៃនៅតែបន្តបាញ់កាំភ្លើងធំ និងកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ម៉ោង ១៧:០០នាទី យោធាថៃបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ និងភ្នំខ្មោច និងបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់, ជប់គគីរ និងក្រុងសំរោង។
២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥
- ចាប់ពីម៉ោង ១៨:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ៧:០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤៥គ្រាប់ និងបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ១៥គ្រាប់ ចូលភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៩:២៣នាទី យោធាថៃបានបាញ់ភ្លើងបំភ្លឺលើភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ២១:០៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ២២:៥៤នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល អមនុស្សធម៌ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៤:៣០នាទី យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៧:០៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិជោគជ័យ។
- ចាប់ពីម៉ោង ៧:២០នាទី ដល់ម៉ោង ៨:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៧:២៦នាទី យោធាថៃបានបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។
- ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ១៣:១៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៤៦គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។
- ម៉ោង ៧:៥៥នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិជោគជ័យ។
- ចាប់ពីម៉ោង ៨:២២នាទី ដល់ម៉ោង ៩:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៨:២៤នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។
- ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១៣:៥៥នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៥០គ្រាប់ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
- ម៉ោង ១០:៤៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
- ចាប់ពីម៉ោង ១៣:៣២នាទី ដល់ម៉ោង ១៤:១២នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់។
- ម៉ោង ១៤:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
Phearun Siemreap 5m · សមរភូមិប្រាសាទតាមាន់ BM-21 ស្រោច២កញ្រ្ចែង បងវីរះកងទ័ពខ្សឹបប្រាប់ថា ទាហានសៀមងាប់ចន្លោះពី១០០ ទៅ១៥០ក្បាល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥
Yin Veasna 59m · សមរភូមិប្រាសាទតាមាន់ BM-21 ស្រោច២កញ្រ្ចែង(បងវីរកងទ័ពខ្សឹបប្រាប់ថា ទាហានសៀមងាប់ចន្លោះពី១០០ ទៅ១៥០នាក់ ) ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥
កម្ពុជាបង្ហាញទៅអង្គទូតជិត៣០ប្រទេស អំពីការ ឈ្លាន-ពានរបស់ទាហានថៃលើទឹកដីរបស់កម្ពុជា Flash News (25-12-2025)
Bron Sambor 16m · កិច្ចប្រជុំGBC កម្ពុជា-ថៃ បានចាប់ផ្តើមហើយ នៅច្រកអន្តរជាតិព្រំ–ផាកកាត នាព្រលប់ថ្ងៃទី២៥ ធ្នូនេះ ដោយមានអ្នកសង្កេតការណ៍អាស៊ាន ចូលរួម
Thmey Thmey ចាប់ពីម៉ោង ៩:៥៨នាទីព្រឹក ដល់ម៉ោង ៣:១១នាទីរសៀលថ្ងៃ២៥ធ្នូនេះ យោធាថៃបានបាញ់ផ្លោងប្រមាណ ៥០គ្រាប់ ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភព:ក្រសួងការពារជាតិ
Feed posts ស៊ន សុភក្រ្ត-Sorn Sopheak 11m · តាំងពីទៀបភ្លឺ មកដល់ម៉ោង៧ព្រឹកនេះ ពួកវាកំពុងវ៉ៃ និងផ្លោងនៅជោគជ័យទាំង F16 និងដ្រូនទម្លាក់គ្រាប់បែក !
Thmey Thmey 49m · ពីម៉ោង៦:០៨នាទីដល់៧:១៥នាទីព្រឹកនេះ យោធាថៃប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក៤០គ្រាប់ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ។
ក្រសួងការពារជាតិ
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖
-ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ១៧គ្រាប់
-ចំនួន ១០គ្រាប់ ចូលរង្វង់មូល ស្ទឹងបត់ផ្លូវ៥៨ សង្កាត់ផ្សារកណ្តាល
-ចំនួន ៥គ្រាប់ ភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត
-ចំនួន ២គ្រាប់ ចូល ភូមិទួលពង្រ សង្កាត់អូរឬស្សី ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
កងកម្លាំងរបស់កម្ពុជាកំពុងជួយសង្គ្រោះអ្នករងរបួស នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។
✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces continuing their violation on Cambodian sovereign territory in the innocent civilian residential area, in the 5th Military Region, Poipet municipality, Banteay Meanchey province, on December 26, 2025.
- From 7:45am to 9:03am, the Thai military fired 155mm artillery a total of 17 shells into a densely populated civilian residential area in poipet municipality with:
- 10 shells landed in Roundabout Stoeung Bot, Street 58, Phsar Kandal district.
ព្រះខ័ន - Preah Khan 28m · 🚨 ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ៥៨ ក្រុងប៉ោយប៉ែត បានរងរបួស ក្រោយគ្រាប់ផ្លោង២គ្រាប់ បានធ្លាក់ចូលភូមិទួលពង្រ សង្កាត់អូរឬស្សី នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ
ប្រាក់ វ៉ាន់ដា Prak Vanda 2h · បិទចរាចរណ៍ទាំងស្រុងលើផ្លូវជាតិលេខ៥ (ប៉ោយប៉ែត-អូរជ្រៅ) និងផ្លូវជាតិ៥៨ ចាប់ពីម៉ោង ៨ព្រឹកថ្ងៃទី២៦ ធ្នូ ២០២៥ ដោយសារយោធាថៃ បន្តបាញ់ផ្លោងរំលងក្រុងប៉ោយប៉ែត។
Vann Saray 3h · ព្រឹកថ្ងៃទី២៦ ខែធ្នូនេះ ថៃប្រើយន្តហោះនិងដ្រូន ទម្លាក់គ្រាប់បែកសរុបប្រមាណ២២គ្រាប់ នៅភូមិជោគជ័យ និងព្រៃចាន់។ មហាព្រៃផ្សៃ!
ព្រះកេតុមាលា វិជ្ជាធរ is with Maha Visal. 1h · សៀមចេញអាវុធធំទំនើបៗយន្តហោះចម្បាំងមកអស់ហើយតែយើងចេញអត់ទាន់អស់ទេប្រើត្រឹម៤០កាណុងនិងទ័ពស្មើជើងវៃទប់វាឆ្លងមិនផុតភ្នំដងរែកផងបើយើងចេញអាវុធំៗទំនើបទៀតសៀមដឹងតែបាក់តកូនតចៅហើយ
ស៊ន សុភក្រ្ត-Sorn Sopheak 25m · ក្រសួងការពារជាតិ៖ ម៉ោង ៩:៤៦នាទី យោធាថៃ បាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ២គ្រាប់បន្ថែមទៀត ចូលភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
- 5 shells landed in Ondong Thmar Meas village, Nimitt district.
- 2 shells landed in Toul Pongror village, O' Russey district.
The attacks inflicted injuries to innocent civilians who were traveling on Street 58 and damaged private properties, as well.
The brutal actions above are indiscriminate attacks by the Thai military, a serious violation of international humanitarian law.
The Cambodian forces assisted the injured civilians and continue to monitor the situation closely, and stand strong, brave, and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost, and without succumbing to coercion or intimidation in any form.
✍🏻 It is advised that fellow citizens follow information from official sources, cooperate and comply with the instructions of all local authorities.
Further detailed information will be provided later as the situation develops.
បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ
ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។
ភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ បន្ទាយមានជ័យ
ពលរដ្ឋបន្តភៀសសឹកពីកន្លែងចាស់ទៅរកកន្លែងថ្មី ២៦/១២/២០២៥
Kavei Media 2h · (ធ្វេីដាក់គេមុនសោះ ដល់គេធ្វេីដាក់វិញធ្វេីឯងទទួលយកមិនបាន) កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ កិច្ចប្រជុំ GBC រវាងកម្ពុជា និងថៃ បានចាប់ផ្ដើមនៅម៉ោងប្រមាណ ៩ព្រឹក នៅខេត្តច័ន្ទបុរី ដោយមានវត្តមានបញ្ញវន្តយោធាដ៏លេចធ្លោរបស់កម្ពុជា ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ដែលជាប្រធានក្រុមលេខាធិការ កិច្ចប្រជុំ GBC តំណាងកម្ពុជា។ រឿងដែលគួរឲ្យចាប់អារម្មណ៍ ទោះបីជាកិច្ចប្រជុំ GBC នេះ បានធ្វើឡើងនៅខាងប្រទេសថៃ តែអំឡុងពេលសម្រាកពីកិច្ចប្រជុំ ប្រតិភូកម្ពុជា បានត្រឡប់មកកម្ពុជាវិញ ដើម្បីទទួលទានអាហារថ្ងៃត្រង់រួចទើបទៅប្រជុំបន្ត។😁🫰🥰 អ្វីដែលសំខាន់ កម្ពុជា មិនផឹកទឹកថៃ មិនហូបអាហារថៃ និងមិនប្រើប្រាស់ផលិតផលថៃទាំងអស់ ក្នុងកិច្ចប្រជុំនេះ៕
ហ៊ុល ម៉ារ៉ា is with Hul Mara. ថ្ងៃនេះថៃប្តូរយុទ្ធសាស្ត្រក្រោយសង្គ្រាម២០ថ្ងៃវៃកាន់កាប់ឈរជេីងមិនបាន វៃកំទេចម្តងF-16ទំលាក់
ភូមិជោគជ័យ ព្រៃចាន់ជិត៦០គ្រាប់
C&N 23m · 🇹🇭ថៃមាន🛫F-16 សរុប59គ្រឿង ចូលនិវត្តន៍6គ្រឿង និងជួបឧបទ្ទវហេតុ ចំនួន6គ្រឿង នៅសល់47គ្រឿង 🇹🇭ថៃមាន🛫Gripenចំនួន11គ្រឿង កំពុងទិញបន្ថែម12គ្រឿងទៀត 🇹🇭ថៃមាន 🛫T-50TH ចំនួន14គ្រឿង
ថ្ងៃនេះ ទ័ពថៃវ៉ៃខ្លាំងខុសធម្មតា មានប្រើកាំជ្រួច គ្រាប់បែក ប្រមាណ ៦០ គ្រាប់នៅសមរភូមិ។ ទ័ពអាកាស ប្រើប្រាស់ផែនទីខ្នាតធំ ១/៥០០ ០០០ ដែលកម្រិតលម្អៀងមានខ្ពស់។ ឃើញមានការផ្សព្វផ្សាយដោយខុសខ្លាំង ដែលថា ថៃ មានបំពាក់ យន្តហោះក្នុងជួរទ័ពអាកាស ទ័ពជើងគោក ទ័ពជើងទឹក ប្រមាណ ១០០ គ្រឿងប៉ុណ្ណោះ! សម័យសាធារណខ្មែរ តាមឯកសារអាមេរិកកាំង ក៍មានយន្ត ហោះ ប្រមាណ ជាង ៤០០ គ្រឿងដែរ។ មិនមែនជាការបំភ័យ តែជាការលើកទឹកចិត្ត វីរកងកងទ័ពយើងថា ខ្មាំងខ្លាំងបានតែលើ មេឃ។
អ៊ុំ រាត្រី Oum Reatrey 39m · នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ១- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ២- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា-Cambodian Premier League ⚽️⚽️ · Try Sok Leang · 52m · 🚨 ម៉ោងជាង១ថ្ងៃត្រង់ ទាហានឈ្លានពានសៀម ប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកជិត១០គ្រាប់ ក្នុងភូមិសាស្ដ្រស្រុកស្រីស្នំ ខេត្តសៀមរាប (ព្រំដែន)៖ នៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានប្រើប្រាស់យន្ដហោះចម្បាំង ទម្លាក់គ្រាប់បែកជាបន្ដបន្ទាប់ជិត១០គ្រាប់ ចូលក្នុងភូមិសាស្ដ្រស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ៕
ស៊ន សុភក្រ្ត-Sorn Sopheak 2h · សូមបងប្អូនបន្តជួយកងកម្លាំងយើងនៅជួរមុខតាមគ្រប់រូបភាព និងបន្តតាមដានឲ្យជាប់ ព្រោះសង្គ្រាមដែលឈ្លានពានដោយចោរ កំពុងបន្តក្តៅគគុក មិនងាយចប់ឡើយ។
SMC 1h · យោធាសៀមថ្នាក់អគ្គមេបញ្ជាការ កងវរ:សេនាតូច មេបញ្ជាការកងពល ស្លា-ប់ ៤៣ នាក់ ហើយមកដល់ថ្ងៃ26.12.2025 ប្រភពយោធាសៀម.
Sophy Svayrieng 3h · សូមកោតសរសើរប្រទេសឡាវ ដែលពិភពលោកគិតថាជាប្រទេសក្រីក្រមួយ ក្នុងរយៈពេលចុងក្រោយនេះ ខិតខំពង្រឹងប្រព័ន្ធការពារដែនអាកាសជាច្រើនប្រភេទ ការពារទាំងដ្រូន អេឡេកូ និង យន្តហោះចម្បាំង។ ប្រទេសឡាវបានទិញយន្តហោះចម្បាំងចំនួន១០គ្រឿងបន្ថែមទៀតពីប្រទេសរុស្សុី ក្នុងពេលដែលប្រទេសឡាវ មានយន្តហោះចម្បាំងធុនស្រាល ប្រមាណ 8គ្រឿងស្រាប់ ។ (ប្រភព សារព័ត៌មាន ឡាវ)
Ren Chanrith 6h · ឃើញបងប្អូនឆាតមកសួរសុខទុក្ខខ្ញុំច្រើនដោយសារស្ងាត់ខ្ញុំនិងមិនឃើញខ្ញុំអនឡាញ។ ខ្ញុំជាប់រវល់ដោះស្រាយសំណួរនិងឆ្លើយឆ្លងរកដំណោះស្រាយរយៈពេល១០ម៉ោង ហើយត្រូវរងចាំ៩ម៉ោងទៀត សរុប១៩ម៉ោង តាំងពីម៉ោង១២ថ្ងៃត្រង់ម្សិលមិញ រហូតដល់ម៉ោង៩:០០ព្រឹកថ្ងៃនេះ ។ សូមអរគុណឯកឧត្តមគ្រូជាទីគោរពនិងសម្លាញ់ប៊ុនសាយ ដែលបានជួយខ្ញុំ។ ឥឡូវខ្ញុំរួចផុតទុក្ខនិងមានសុវត្ថិភាពហើយ! 🙏
Sovath Thach 29m · ប្រភពព័ត៌មាន Straight Times បានសរសេរច្បាស់ៗថា រូបសំណាក់ព្រះវិស្ណុ នៅចម្ងាយ៤០០ម៉ែត្រពីព្រំដែនសៀម ។ ចុចខម្មិន
Kin Phea 4h · នរណាថា F-16 ជាប់សោរ? គ្រាន់តែព្រឹកនេះមួយ ចោរឈ្លានពានថៃទម្លាក់គ្រាប់បែកពី F-16 នេះ ចំនួន៤០គ្រាប់ទៅលើភូមិជោគជ័យ ដែលជាភូមិកររបស់ប្រជាពលរដ្ឋខ្មែរយើងរស់នៅរាប់ជំនាន់មកហើយ។ ឈប់នាំគ្នាផ្សាយព័ត៌មានក្លែងក្លាយអារឿង F-16 ជាប់សោរទៀតទៅ វាគ្មានចំណេញអីទេ។ សូមនាំគ្នាបង្ហោះព័ត៌មាននិងសោកនាដកម្មដែលបង្កឡើងដោយសង្គ្រាមឈ្លានពានដោយប្រដាប់អាវុធដ៏ឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌របស់ចោរថៃឈ្លានពានមកលើប្រទេសយើង ទោះបីជាមានបរទេសតែម្នាក់បានមើលក៏ដោយ ក៏ត្រូវតែបង្ហោះ។ យើងត្រូវតែរួមគ្នាហែកមុខមាត់ទុយ៌សរបស់ចោរថៃបិសាចស្រេកឈាមឈ្លានពានទឹកដីខ្មែរ រហូតដល់ពិភពលោកនេះបើកភ្នែក បើកត្រចៀក មើលនិងស្ដាប់សម្រែកឈឺចាប់និងសំឡេងដង្ហោយរកយុត្តិធម៌របស់ប្រជាពលរដ្ឋយើង។
ពូ ការ៉េបួន 34m · តាំងពីព្រឹកដល់ម៉ោង២៖៣០នាទីរសៀលថ្ងៃទី២៦ ធ្នូ ទាហានឈ្លានពានសៀម បាញ់ផ្លោងចំនួន៣៦០គ្រាប់ ចូលព្រៃចាន់ និងជោគជ័យ
ក្រសួងការពារជាតិ 59m · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖ ១- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ២- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។ ✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed of the situation along the Cambodia–Thailand border, where Thai military forces have continued their armed aggression, targeting civilian areas, in the 5th Military Region, Chok Chey and Prey Chan villages, O’ Bei Choan, O’ Chrov district, Banteay Meanchey province, on December 26, 2025: 1- From 7:00am to 2:30pm, the Thai military fired approximately 250 shells into the area of Chok Chey village, O’ Bei Choan, O’ Chrov district, Banteay Meanchey province. 2- From 7:00am to 2:30pm, the Thai military fired approximately 110 shells into the rea of Prey Chan village, O’ Bei Choan, O’ Chrov district, Banteay Meanchey province. The brutal actions above are indiscriminate attacks by the Thai military, a serious violation of international humanitarian law. Cambodian forces will continue to monitor closely and remain vigilant in fulfilling their role of firmly protecting Cambodia's territorial integrity and the people. ✍🏻 It is advised that fellow citizens to stay informed through official channels and to cooperate fully with the directives issued by local authorities Further detailed information will be provided later as the situation develops.
រមណីយដ្ឋាន សង្រ្គាម The War Resort 4h · ថៃ ចាប់ផ្តើមឆ្ងល់បណ្តើរៗហើយថា «តើហេតុអ្វី កម្ពុជា មិនវាយតបត ស្របពេលដែលកម្ពុជា មានលទ្ធភាព តបត.. បែរជាកម្ពុជា ប្រើត្រឹមទប់ទល់ និងអាវុធធំបំផុត ១៥៥mm? តើកម្ពុជាកំពុងចាំអ្វីម្យ៉ាងឬ?»រមណីយដ្ឋាន សង្រ្គាម The War Resort
ចំពោះ ADM យល់ឃើញថា កំពុង បណ្តោយអោយថៃ ខុស បកក្រោយលែងបាន (រំលោភច្បាប់អន្តរជាតិ) ពេលដែលថៃ ធ្វើបាត់បង់តម្លៃ នៃច្បាប់អន្តរជាតិ និងបាត់បង់ការគាំទ្រពីអន្តរជាតិទាំងស្រុង ហើយវាសង្រ្គប់តែម្តង ។ កែ សូវី
សម្តេច ប្រាប់មុនហើយតើ បើយោធាសៀមចូលទុកឲ្យហ្អែងចូលមកចុះ ដើម្បីបង្ហាញអន្តរជាតិឃើញថាថៃកំពុងឈ្លានពានកម្ពុជា
Sokmean Meng
ចាំឆ្កែឆ្គួតចូលអស់ បិទរបង វ៉ៃតែម្ដង
យុទ្ធសាស្ត្រសង្គ្រាម ចាញ់ដូចឈ្នះ ឈ្នះដូចចាញ់ បើមិនទាន់ប្រកាសបញ្ចប់សង្គ្រាមទេ អ្វីៗអាចប្រែប្រួលក្នុង១វិនាទី។ ចាំមើលក្រោយថ្ងៃ២៧ ធ្នូ ២០២៥ មានអ្វីប្រែប្រួល
I Love Cambodia Hot News 31m · 🔴គិតត្រឹមរសៀលថ្ងៃទី២៦ ខែធ្នូ ជនស៉ីវិលកម្ពុជា៣០នាក់ស្លាប់ និងរងរបួស៩០នាក់ ដោយសារអំពើឈ្លានពានរបស់ថៃ, ជនភៀសសឹកកើនជាង៦៤ម៉ឺននាក់
អវតារ ស. ថៃមានផែនការវាយជ្រុំ ភូមិព្រៃចាន់ ភូមិជោគជ័យ បឹងត្រកួន គោកព្រិច ដើម្បីបង្ខំអោយយើងដកថយនិងចូលមកឈរជើងភ្លាមៗរួចប្រកាសយល់ព្រមឈប់បាញ់ !⚡
Saroeurn Som 1h · ⛔️បន្ទាន់!អនុទីនបដិសេធសំណើរបស់កម្ពុជា ដោយប្រកាសថា «យើងមិនអាចត្រឡប់ទៅកន្លែងដើមវិញបានទេ។ យើងបានបង្កើតអធិបតេយ្យភាពលើដែនដីដែលជារបស់យើងហើយ។ គ្មានការត្រឡប់ក្រោយវិញទេ២៦ធ្នូ
Chan Born
សារជាតិរបស់ពួក សៀម នេះ បើពួកវាចង់ឲ្យយើងបាញ់ផ្លោងដាក់ កន្លែងណា វាត្រូវតែបង្ហោះរូបថត វីដេអូ នៅ កន្លែងហ្នឹង ជាទូទៅ។
Um Rorn 23h · ទ័ពខ្មែរ10មុឺននាក់ ទប់ទល់ជាមួយទ័ពសៀម80មុឺននាក់ យ៉ាងស្វិតស្វាញកន្លះខែហើយ ប្រវត្តិសាស្ត្រថ្មីនឹងចងក្រងទុកពីវីរៈភាពដ៏អស្ចារ្យនៃទ័ព🇰🇭យើង❤️
RFA Khmer វិទ្យុអាស៊ីសេរី Cheng HengKheang · 49m · រូបភាពខាងក្រោមនេះជាអ្វីដែលទាហានថៃបានធ្វេីមកលេីប្រទេសកម្ពុជា។ ដូច្នេះប្រជាពលរដ្ឋថៃ ត្រូវមើលព័ត៌មានក្រៅប្រទេសខ្លះផង។តេីពួកគេ បាននិយាយអ្វីខ្លះ អំពីប្រទេសថៃ? កុំងប់ងល់ ស្តាប់ឬមេីលតែព័ត៌មានក្នុងប្រទេសរបស់អ្នកទាំងអស់ពេកអី។ ពីព្រោះ នៅលើលោកនេះ គ្មានប្រទេសណាមួយ ដែលនិយាយថា ប្រទេសខ្លួនឯងអាក្រក់នោះឡើយ។ម្យ៉ាងទៀតត្រូវរៀនទទួលស្គាល់ការពិត កុំការពារប្រទេសខ្លួនឯង ទាំងបំពាន។ ภาพต่อไปนี้คือสิ่งที่ทหารไทยทำกับกัมพูชา ดังนั้นคนไทยจึงควรดูข่าวต่างประเทศบ้าง พวกเขาพูดถึงประเทศไทยอย่างไรบ้าง อย่าหมกมุ่นอยู่กับการฟังหรือดูข่าวเฉพาะในประเทศของตัวเองมากเกินไป เพราะในโลกนี้ไม่มีประเทศไหนที่บอกว่าประเทศของตัวเองไม่ดี กล่าวอีกนัยหนึ่ง คุณต้องเรียนรู้ที่จะยอมรับความจริง อย่าปกป้องประเทศของตัวเองและละเมิดความจริง
Dr. Sourn Sereyratha 1h · សង្គ្រាម ២០ថ្ងៃហើយដែលវាឈ្លានពានយើង! វាឥតអាចយកទីតាំងកន្លែងណាមួយទៅគ្រប់គ្រងបានលើសពី ២៤ម៉ោងទេ.. ហើយអំណួតរបស់វាដែលអួតថា យ៉ាងយូរ ៧ថ្ងៃ យកបន្ទាយមានជ័យ យកព្រះវិហារ យកដល់សៀមរាបនិងគ្រប់គ្រងយកភ្នំពេញនោះ ក៏វាចាញ់ហើយដែរ ក្រៅពីខ្មោចទាហានវាងាប់ស្អុយពេញព្រៃ វាចូលមកយកខ្មោចទៅសងគ្រួសារជាតិសាសន៍វាធ្វើបុណ្យមិនបាន! ដូច្នោះវាក្រពុលមុខហើយ វាឆ្កួតហើយ ទាំងស្តេច នាយករដ្ឋមន្ត្រីនិងមេទ័ពវា កំពុងឆ្កួតនិងសង្គ្រាមឈ្លានពានយើងមិនបានសម្រេច.. ដោយសារភាពខ្លាំងរបស់កងទ័ពនិងមេទ័ពយើង ។ ដូច្នោះសូមបងប្អូនកុំជ្រួលច្របល់! ចូលរកកន្លែងសុវត្តិភាពការពារគ្រោះថ្នាក់មកពីលើមេឃ! កម្ពុជានឹងឈ្នះ ! យុត្តិធម៌នឹងមានសម្រាប់ប្រជាជនដ៏កំសត់របស់យើង! យុត្តិធម៌កំពុងធ្វើដំណើរមកហើយ.. ដើម្បីកម្ពុជា..៕
Vath Ta Na 3h · ចោរសៀមងាប់តៃហោងមេទ័ពនិងកូនចោរសៀមបាក់ទ័ព នៅប៉ោយ ៦៧៧ និង ប៉ោយ៣៥០ តំបន់ប្រាសាទតាក្របី ដោយការបាញ់សន្ធាប់ពីកម្ពុជាទប់ស្កាត់វារុលមក។
📣26/12/2025 ម៉ោង២:១០pm សកម្មភាពទាហានសៀម ទិសទី២ នៅវេលាម៉ោង១៤:២៨នាទី ថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ២០២៥ យន្តហោះF-16 សៀ.ម បានមកទម្លា.កគ្រា.បចំនួន០៤.គ្រា ប នៅភូមិត្រពាំងក្រសាំង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ 🙏😭🙏😥😰 ប្រភព: ប្រជាពលរដ្ឋ
📣26/12/2025 ម៉ោង២:១០pm សកម្មភាពទាហានសៀម ទិសទី២ នៅវេលាម៉ោង១៤:២៨នាទី ថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ២០២៥ យន្តហោះF-16 សៀ.ម បានមកទម្លា.កគ្រា.បចំនួន០៤.គ្រា ប នៅ ភូមិត្រពាំងក្រសាំង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ 🙏😭🙏😥😰 ប្រភព: ប្រជាពលរដ្ឋ
BVTV plus news 19m · ស្ត្រីខ្មែរម្នាក់ នៅ ភូមិគោកត្រាច ឃុំរើល ស្រុកពួក ខេត្តសៀមរាប បានស្លាប់ភ្លាមៗ ក្រោយលោតចុះពីលើគោយន្តដែលកំពុងធ្វើដំណើរ ព្រោះតែការភិតភ័យនឹងសំឡេងគ្រាប់ផ្ទុះទម្លាក់ពីយន្តហោះ F16👇
ការរត់ប្រណាំងសព្វាវុធ៖ បច្ចេកវិជ្ជាដែលកងទ័ពថៃ យកមកប្រើសម្រាប់ឈ្លានពានកម្ពុជាពេលនេះ គឺបច្ចេកវិជ្ជាយោធាកូរ៉េខាងត្បូង South Korea Military Technology ទាំងបច្ចេកវិជ្ជាយន្តហោះចម្បាំង ដែលវាទំនើបជាង F-16 និង បច្ចេកវិជ្ជាគ្រាប់បែកបំពាក់ប្រព័ន្ធនាំផ្លូវ Bomb Guidance System ដូច្នេះ អនុយោធាកូរ៉េខាងជើង ក៍គេកំពុងតាមដាន ទ័ពចិន ក៍ដូចគ្នាដែរ ជាពិសេស កងទ័ព អ៊ុយក្រែន ដែលគេនឹងយកបច្ចេកវិជ្ជានោះទៅ ប្រឆាំងរុស្សី ក្នុងសង្រ្គាម រុស្សី អ៊ុយក្រែន...។ កម្ពុជា មិនអាចបញ្ចប់សង្រ្គាមជាមួយ ថៃ បានទេ បើសិនជា ប្រទេស នានា ជុំវិញ អាស៊ាន នៅតែ លូកដៃ ចូលកិច្ចការផ្ទៃក្នុងអាស៊ាន ដូចជា អាស៊ានបូកឥណ្ឌា, អាស៊ានបូកចិន អាស៊ានបូលអឺរ៉ុប អាស៊ានបូកអាមេរិក គឺដូចអ្វីដែលអ្នកជំនាញខាងសង្រ្គាម គេវិភាគថា ASEAN PLUS គឺដើម្បី បំបែកបំបាក់អាស៊ាន...។ មេដឹកនាំ ថៃ គេមិនស្តាប់ អាស់ាន មិនស្តាប់ ចិន មិនស្តាប់ អាមេរិក ដោយសារ ថៃគេចងសម្ព័ន្ធជាមួយ India ជាមហាអំណាចយោធាតំបន់ ថៃ ចងសម្ព៍ន្ធជាមួយ អឺរ៉ុប ដោយសារ អឺរ៉ុបមហាអំណាចយោធា ប្រឆាំងអាមេរិកដែរ....។
តាំង គីមឡេង 19m · ថ្ងៃនេះវា វាវាយបុកមក គុណ ៥ នៃរាល់ដង ប្រើសុទ្ធតែអាវុធថ្មី ធន់ធ្ងន់ យើងក៏កំដរវា ដោយ BM 21 និង 155mm ដូចគ្នា 💪💥
ហ៊ុល ម៉ារ៉ា is with Hul Mara. 37m · ថ្ងៃនេះថៃចាយធំច្រេីនជាងរាល់ដងប្រញាប់មែន សុីហេីយចងដៃផង កុំធ្វេីដូចទិសខាងភ្នំខ្មោច លេីកម្ហូបអោយហេីយតែមួយម៉ាត់ក៏មិនលា !
Fresh News 51m · សូមកុំបញ្ឈប់ជំនួយស្បៀងអី ! ព្រោះរាល់ការឧបត្ថម្ភរបស់បងប្អូនគឺជាក្តីសង្ឃឹមថ្មីសម្រាប់កុមារ ម្តាយ ចាស់ជរា និងជីវិតដែលកំពុងស្ទើរតែរលាយក្នុងភាពអត់ឃ្លាន នៅក្បែរតំបន់សង្រ្គាម !
នេះជាពត៍មានក្លែងក្លាយ ជាសង្រ្គាមចិត្តសាស្រ្តដែលពួកខ្មាំងវាបំភ័យ តាមគោលការណ៍របស់ខ្មាំងសៀម ពីដំបូង គឺឈ្នះដោយមិនប្រយុទ្ធ Win Wthout War ៕
សេនាធិការក្តាមដែក- General of Tanks 43m · ថ្ងៃនេះបើនិយាយពីទិសទី១ ខ្ញុំសឹងថាអាចសរសេជាសៀវភៅមួយក្បាលដែលនិយាយពីកងទ័ពដ៏អស្ចារ្យរបស់យើង តាន់ណាស់🙏🏻✊🏻😢🇰🇭 26/12/25
សេនាធិការក្តាមដែក- General of Tanks 43m · ថ្ងៃនេះបើនិយាយពីទិសទី១ ខ្ញុំសឹងថាអាចសរសេជាសៀវភៅមួយក្បាលដែលនិយាយពីកងទ័ពដ៏អស្ចារ្យរបស់យើង តាន់ណាស់🙏🏻✊🏻😢🇰🇭 26/12/25
Peou Sari 26m · មកដល់កម្រិតនេះហើយ សូមអ្នកវិភាគមេត្តា កុំនិយាយ ពីបុព្វហេតុស្ថានការណ៍ ត្រូវនិយាយពីដំណោះស្រាយស្ថានការណ៍
តើអ្វីជាសង្រ្គាម What war is ? សង្រ្គាម គឺជានយោបាយបែបហឹង្សា ! កងទ័ពថៃ កងទ័ពសៀម (១) លើកទ័ពចូលឈ្លានពានកម្ពុជា និងវាយប្រហារចូលជ្រៅជាង ១០០ គម (២) កងទ័ពសៀម ប្រកាសបិទព្រំដែនទឹក ព្រំដែនគោកជាមួយកម្ពុជា (៣) កងទ័ពសៀម បណ្តេញ វាយសម្លាប់ គៀបសង្កត់ ពលករខ្មែរនៅប្រទេសថៃ (៤) ជនជាតិថៃមើលងាយជនជាតិខ្មែរចាត់ទុកជនជាតិខ្មែរជាពូជថោកទាប ជាពូជសុំទាន (៥) ជនជាតិសៀមធ្វើសង្រ្គាមបំផ្លាញវប្បធម៍ខ្មែរ បំផ្លាញប្រាសាទខ្មែរ ពួកវាផ្តល់អាហាររូបករណ៍រ៉ាប់មឺនកន្លែង/ឆ្នាំៗ ដើម្បីឲ្យ និស្សិតសិស្សខ្មែរស្អប់វប្បធម៍ខ្មែរ ស្រលាញ់វប្បធម៍ថៃ (៦) ពួកសៀមបង្កើតសាសនាថ្មី គឺសាសនាព្រះពុទ្ធស្យាម Siamese Bhuddism ដែលខុសពី សាសនាព្រះពុទ្ធរបស់កម្ពុជា ១៨០ ដឺក្រ។ ទាំងអស់ខាងលើ គឺជា សូចនាករ Indicators នៃសង្រ្គាម ៕
វិភាគសង្រ្គាម៖ ខ្ញុំឃើញបណ្ឌិតយើងមួយចំនួនវិភាគខុសច្រើនស្តីពីសង្រ្គាម ដោយសារ គាត់មិនបានសិក្សាស្រាវជ្រាវ វិទ្យាសាស្រ្តយោធា វិទ្យាសាស្រ្តសង្រ្គាម។ ដណ្តើមបញ្ចប់សង្រ្គាម យូរអង្វែង ៥០ឆ្នាំ ឬ ១០០ ឆ្នាំ គេត្រូវតែ កាត់ឬសគល់នៃសង្រ្គាម មិនមែនកាត់ មែកសង្រ្គាមទេ។ ប្រទេសថៃ គូសផែនទីឯកតោភាគី រួចលើកទ័ពចួលមកឈ្លានពានកម្ពុជា ដូច្នេះ ត្រូវតែ ងាកទៅរកផែនទីដើម ដើម្បីដោះស្រាយគ្នា មិនមែនរឿង កំទេច Scamer រឿងកំទេច រូបព្រះវិណ្ណុរ អាចបញ្ចប់សង្រ្គាមបានទេ។ ឬសគល់នៃសង្រ្គាម នៅ អ៊ុយក្រែន គឺផ្តើមចេញពី អ៊ុយក្រែន ចូលជាសមាជិកណាតូ ដើម្បីយកទ័ពណាតូទៅពង្រាយជុំវិញរុស្សី ដូច្នេះគេត្រូវតែដក អ៊ុយក្រែនចេញពី សហភាពអឺរ៉ុប ចេញពី ណាតូ...៕
ពូ ការ៉េបួន 40m · ទម្លាក់ផង សម្រុកចូលផង ជ្រុំគ្រប់កន្លែង ដល់មកជុំគ្នាអស់ដាក់មួយសំណាញ់ ធ្នូជ័យ ទិសព្រៃចាន់ ជោគជ័យ ចូលចំគោលដៅស្ងាត់ដូចគេចុក (អូសខ្មោចចេញព្រាត) ២៦/១២/២៥
ស៊ន សុភក្រ្ត-Sorn Sopheak 44m · ស្រុកទេសកើតកលិយុគ ព្រោះសង្គ្រាមឈ្លានពាន, អស់លោកខ្លះ ដែលមានលុយវាល់លាន សូមជួយទម្លាក់ជួយកងកម្លាំងនៅពាំងគ្រាប់ជាមួយចោរ និងជនភៀសសឹករាប់ម៉ឺនគ្រួសារផង។ សូមកុំបន្តសម្ងំស្ងៀម និងយករួចខ្លួន។
Pu ពី អ្នកណាថា F16 ចាក់សោរមិនឲ្យបាញ់កើត?គ្រាន់តែព្រឹកមិញ40គ្រាបនៅភូមិ ជោគជ័យ វាមិនដែលលក់របស់ឲ្យគេហើយហាមគេមិនឲ្យប្រើយ៉ាងម៉េច យើងកុំសង្ឃឹមថា គេជួយយើងបើគ្មានប្រយោជន៍ដល់គេ!
Pheng Vannak News 16m · បន្ទាន់ពីF16 ទម្លាក់គ្រាប់សន្ធឹកសន្ធាប់ដាក់ភូមិជោគជ័យនៅរសៀលម៉ោង៤នេះទាហានសៀមបានហាលងៀតច្រេីនណាស់នៅជោគជ័យ
Saroeurn Som 50m · ⛔️ទិស ព្រៃចាន់ B-21 ស្រោចចូលហើយ ងាប់វា៣ នាក់របួសធ្ងន់១៨...ឱ្យតែយ៉ាងៗណឹង ស្អែកប្រជុំម៉េច...ប៉ុន្តែយេីងទប់ខ្លាំងណាស់ម៉ោងជិត៦ថ្ងៃនេះ២៦/១២/២៥
Reach Bot Toch 11m · ខ្ញុំឃេីញកងទ័ពកម្ពុជានៅ UN មានរហូតដល់ 9000 នាក់ តេីគាត់អាចធ្វេីដំណេីរមកការពារប្រទេសពេលនេះបានទេ? ទាហាននៅក្រៅប្រទេសទាំងអស់គួរវិលមកការពារផ្ទះយេីងសិន។
សង្រ្គាមចិត្តសាស្រ្ត៖ខ្មាំងបង្កប់ផ្សព្វផ្សាយថាទ័ពខ្មែរនៅ UN ៩,០០០ នាក់គួរតែហៅមកវិញស្រុកមានសង្រ្គាម តាមពិតទ័ពមានមិនដល់ ៣០០នាក់ទេ។ នៅ ថៃ តាំងពីឆ្នាំ ១៩៥៤ មក គេបញ្ជូនទ័ពទៅ UN បានចំនួន ២៧,០០០ នាក់ តែ បច្ចុប្បន្នមានតែ ២៩៤ នាក់ប៉ុណ្ណោះ។ គោលបំណងពួកខ្មាំង វាបំភ័យប្រជាជនឲ្យ ខ្លាចសង្រ្គាម ដើម្បីវា យកដី ដើម្បីវាចូលឈ្លានពានយើង។ នេះជារូបងថត ពួកមេទ័ពថៃ មេទ័ពសៀម ដែល គេរាយឈ្មោះសម្រាប់ សង្រ្គាមថៃ កម្ពុជា ឆ្នាំ២០២៥ នេះ ។




















































































No comments:
Post a Comment