CHAN BORN សភាពការណ៍ថៃ៖ បក្សអានុទីន ចង់យក ទូរកុងតើនើរ មកជំនួស បន្លាលួស នៅតំបន់ ថ្មដា ឯបក្សរបស់ រដ្ឋមន្រ្តីការពារជាតិ សៀម ថា នឹងចាប់យក ជនជាតិចិនៗនៅ ថ្មដាទៅកាត់ទោសនៅប្រទេសថៃ។ ប្រទេសថៃ ពេលនេះកំពុងឃោសនាបោះឆ្នោត ដែល ១០ បក្សនៅក្នុងរដ្ឋាភិបាល និង ៤១ បក្ស ជាបក្សប្រឆាំងរដ្ឋាភិបាល។ ថៃ៖ ចំនួនសន្លឹកឆ្នោតក្នុង ១កៅអី (អាសនៈ) មានចំនួន ១៦២ ៣៨៤ សន្លឹកឆ្នោត។ ថៃ៖ តម្លៃនៃការឃោសនារកសម្លេងឆ្នោតនៅប្រទេសថៃ មានចន្លោះ ១ លានដុល្លា ដល់ ០៧ លានដុល្លា/ កៅអី ។ ថៃ៖ ការបោះឆ្នោតនៅថៃ ដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិថៃ ដូច្នេះ គ្មានថវិការរៀបចំការបោះឆ្នោតសម្រាប់ ០៣ ទើបសភាកំណត់បោះឆ្នោត ០២ ដងវិញ គឺថ្ងៃទី ០១ កុម្ភ បោះឆ្នោតរើសសភាខេត្ត ១០០ កៅអី និងថ្ងៃទី ៨ កុម្ភះបោះឆ្នោតរើស សភាជាតិ/សភារដ្ឋចំនូន ៤០០ កៅអី បូកទាំង បោះឆ្នោត ធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញយោធាមកជារដ្ឋធម្មនុញ្ញស៊ីវិលផង។
វិបត្តិភូមិសាស្រ្តនយោបាយអាស៊ាន៖ កន្លងមកមានការហាមប្រាមមិនឪ្យនិយាយដោយសារខ្លាចមានសង្រ្គាម ឥលូវយើងកំពុងមានសង្រ្គាមស្រាប់ វាដល់ពេលត្រូវនិយាយ៖ អ្នកប្រាជ្ញខាងយោធា ខាងនយោបាយ មើលឃើញ វិបត្តិអាស៊ានតាំងពីឆ្នាំ ២០០០ មក គឺ (១) ប្រទេសកម្ពុជា ដែលជា ប្រទេសកំម្មុយនីស្តី បែបសូវៀត បែបចិន ត្រូវ អាស៊ានបង្ខំឲ្យធ្វើសង្រ្គាម ប្រឆាំងចិន ប្រឆាំងរុស្សី តែកម្ពុជាមិនព្រមដើរតាមការ បង្ខំរបស់ អាស៊ាន នេះជាបញ្ហារបស់ អាស៊ាន។ (២) ប្រទេសថៃ ជាប្រទេស រាជានិយម MONARCHY បែបមហាផ្តាច់ការ សាហាវឃោរឃៅលើលោកនេះ ដោយសារ មានស្តេច សោយរាជ្យយូរជាងគេបង្អស់ក្នុងលោក គ្រប់គ្រងកិច្ចការស៊ីវិល និង យោធា ជាប្រទេសប្រឆាំង របបប្រជាធិប្បតេយ្យ anti-democracy។ (៣) ប្រទេស ម៉ាឡេស៊ី ជាប្រទេស ដែលកាន់ រាជានិយម MONARCHY មានស្តេច សោយរាជ្យ បែរជាផ្លាស់ប្តូរ មកជា របប មានការបោះឆ្នោត បែបប្រជាធិប្បតេយ្យ DEMOCRACY នៅ អាស៊ាន.។ ក្នុងស្ថានភាពបែបហ្នឹង ដែលប្រទេសថៃ ប្រកាស យក អាមេរិក យកចិន យកកម្ពុជាយកម៉ាឡេស៊ី ធ្វើជាសត្រូវប្រវត្តិសាស្រ្តថៃ ៕
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី
យប់នេះគេងមិនលក់ភ្ញាក់ពីដំណេកតាំងពីម៉ោង៣ទៀបភ្លឺ បេីកទូរស័ព្ទមេីលរូបថតចាស់ៗដែលបានបន្សល់ទុកពីមុនមក បានប្រទះឃើញរូបថត វរសេនីយ៍ត្រី ម៉ុង ឫទ្ធី ព្រមទាំងលិខិតឧទ្ទេសនាម លេខ ០11/ឧន 95 ចុះថ្ងៃទី១១ ខែមករា ឆ្នាំ1995 ដែលមានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ អ៊ុន ដែន ជាមេបញ្ជាការ អង្គភាព នាយកដ្ឋានភូមិសាស្ត្រ បេីគឹតមកដល់ពេលនេះមានរយៈពេល31ឆ្នាំ បានកន្លងផុតទៅហេីយ ។
កាលណោះប្រទេសយេីងនៅមិនទាន់បានបិទបញ្ចប់សង្គ្រាមនៅឡេីយទេ រហូតមកដល់ឆ្នាំ1998ទេីបខ្មែរក្រហមយល់ព្រមធ្វើសមាហរណកម្មបញ្ចប់សង្គ្រាម ។
រូបថតនេះខ្ញុំចង់អោយក្មេងៗជម្នាន់ក្រោយបានឃេីញថា ឪពុកម្ដាយជីដូនជីតាកាលពីជន្នាន់មុន មិនមានទូរស័ព្ទដៃឬសម្ភារៈទំនើបៗដូចបច្ចុប្បន្ននេះទេ ពេលធ្វើដំណើរទៅណាមកណាម្តងៗ សុតតែត្រូវប្រេីលិខិតឧទ្ទេសនាមស្ទេីតែទាំងអស់ ។
Grand News
ការពិតថ្មីដែលបង្កើតឡើងមិនមែនជាសន្តិភាព៖ ថៃត្រូវតែបញ្ឈប់ការផ្លាស់ប្តូរជាឯកតោភាគីនៅតាមបណ្ដោយព្រំដែន
#វិភាគសង្គម
បទឈប់បាញ់មិនមែនជាការផ្អាកបណ្តោះអាសន្នខាងយុទ្ធសាស្ត្រនោះទេ។ បទឈប់បាញ់គឺជាការប្តេជ្ញាចិត្តនយោបាយដែលមានកាតព្វកិច្ចដែលត្រូវបានរៀបចំឡើងដើម្បីបង្កកទីតាំង ការពារការកើនឡើងនៃភាពតានតឹង និងបង្កើតលំហសម្រាប់ការងារការទូត។ ការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរការពិតនៅលើដីដែលកំពុងមានជម្លោះ — ទោះបីជាបន្តិចម្តងៗក៏ដោយ — ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងប្រឈមនឹងការកើតឡើងវិញនៃការប្រឈមមុខដាក់គ្នា។
ការវិវឌ្ឍថ្មីៗនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថា សកម្មភាពឯកតោភាគីកំពុងបន្តនៅក្នុងតំបន់ដែលអធិបតេយ្យភាពនៅតែមិនទាន់ត្រូវបានដោះស្រាយ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដាក់ពង្រាយឡើងវិញ ឬការផ្លាស់ប្តូររដ្ឋបាល ដែលបានអនុវត្តនៅក្នុងស្ថានភាពស្ងប់ស្ងាត់ គឺជាសកម្មភាពជាក់លាក់ដែលអន្តរជាតិទប់ស្កាត់ នៅក្នុងការអនុវត្តជាក់ស្ដែង។ ការបង្កើតការពិតនៅលើដីខណៈពេលដែលការចរចានៅតែមិនពេញលេញ គឺមិនស៊ីគ្នាជាមួយនឹងការគ្រប់គ្រងជម្លោះដោយសុច្ឆន្ទៈនោះទេ។
គោលការណ៍គ្រប់គ្រងត្រូវបានបង្កើតឡើងយ៉ាងល្អនៅក្នុងទំនាក់ទំនងអន្តរជាតិ៖ ភាគីជម្លោះត្រូវតែជៀសវាងពីសកម្មភាពដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ឬពង្រីកជម្លោះ។ កាតព្វកិច្ចនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងច្បាប់អន្តរជាតិទំនៀមទម្លាប់ និងត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតនៅក្នុងគំរូក្នុងតំបន់ និងសកល។ វាក៏ត្រូវបានបង្កប់នៅក្នុងបទដ្ឋានរបស់អាស៊ាននៃភាពអត់ធ្មត់ ការពិគ្រោះយោបល់ និងការដោះស្រាយជម្លោះដោយសន្តិវិធីផងដែរ ហើយបទដ្ឋាននេះ ត្រូវបានប្រទេសថៃបានគាំទ្រជាយូរមកហើយ។
កម្ពុជាបានទទូចថា រាល់បញ្ហាព្រំដែនដែលនៅសេសសល់ទាំងអស់ត្រូវតែដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងក្រុមការងារស្ទង់មតិបច្ចេកទេសរួម និងគណៈកម្មការព្រំដែន។ ក្របខ័ណ្ឌទាំងនេះត្រូវបានរៀបចំឡើងដើម្បីធានានូវតម្លាភាព និងការយល់ព្រមទៅវិញទៅមក។ ការរំលងក្របខ័ណ្ឌទាំងនេះតាមរយៈការផ្លាស់ប្តូរជាឯកតោភាគី ធ្វើឱ្យចុះខ្សោយនូវភាពជឿជាក់របស់ពួកគេ និងបង្កើនហានិភ័យនៃការយល់ខុស។
ប្រទេសថៃគឺជាតួអង្គក្នុងតំបន់ដ៏សំខាន់មួយដែលមានកំណត់ត្រាដ៏រឹងមាំនៃកិច្ចការទូត។ សម្រាប់ហេតុផលនោះ ចរន្តបច្ចុប្បន្នរបស់ខ្លួន ឬ ប្រសិនបើត្រូវបានអនុញ្ញាតឱ្យបន្ត នឹងទាក់ទាញចំណាប់អារម្មណ៍និងការឃ្លាំមើលពីអន្តរជាតិ។ បញ្ហានេះមិនមែនជាគុណសម្បត្តិខាងយុទ្ធសាស្ត្រនោះទេ វាគឺថាតើការប្តេជ្ញាចិត្តដែលត្រូវតែគោរពពេញលេញ ហើយវាមិនមែនជាការជ្រើសរើសដើម្បីគោរពនោះទេ។
ការដោះស្រាយជម្លោះប្រកបដោយនិរន្តរភាពទាមទារលើសពីវោហាសាស្ត្រស្ងប់ស្ងាត់។ វាតម្រូវឱ្យមានការទប់ស្កាត់ជាក់ស្តែងនៅលើដី៖ ការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនៅក្នុងតំបន់ជម្លោះ ការផ្លាស់ប្តូរវិធានការដែលពង្រឹងការគ្រប់គ្រង និងការធ្វើឱ្យសកម្មឡើងវិញភ្លាមៗនូវយន្តការផ្ទៀងផ្ទាត់រួម។ ជំហាននៃកសាងទំនុកចិត្ត គឺជាផ្លូវតែមួយគត់ដែលប្រកបដោយនិរន្តរភាពទៅមុខ ជាជាងការឈានទៅមុខដោយស្ងៀមស្ងាត់។
សហគមន៍តាមព្រំដែនទាំងសងខាងបានបង់ថ្លៃសម្រាប់អស្ថិរភាពនេះរួចទៅហើយ។ ភាពតានតឹងដែលកើតឡើងវិញនឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម រំខានដល់ជីវភាពរស់នៅ និងបន្ទុករបៀបវារៈដ៏ធំទូលាយរបស់អាស៊ាននៅ។ ស្ថិរភាពគឺជាផលប្រយោជន៍រួម មិនមែនឯកតោភាគីនោះទេ។
ប្រវត្តិសាស្ត្រផ្តល់មេរៀនច្បាស់លាស់មួយ៖ ការបង្កើតការពិតថ្មីកម្រនឹងអាចដោះស្រាយជម្លោះទឹកដីបានណាស់។ ជាញឹកញាប់ ការបង្កើតស្ថានភាពថ្មីបង្កប់នូវការសង្ស័យ ជំរុញឱ្យមានការតបតវិញ និងកាត់បន្ថយលំហសម្រាប់កិច្ចការទូត។ សហគមន៍អន្តរជាតិបានឃើញគំរូនេះច្រើនដងពេកហើយ ដែលពួកគេមិនអាចច្រឡំវាថាជាភាពប្រាកដនិយម (ដែលអាចធ្វើបាននោះទេ)។
កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី និងចំពោះការយល់ព្រមបទឈប់បាញ់ទាំងអស់។ ឥឡូវនេះកម្ពុជាអំពាវនាវដល់ប្រទេសថៃឱ្យបង្ហាញការប្តេជ្ញាចិត្តដូចគ្នា — ដោយបញ្ឈប់សកម្មភាពឯកតោភាគី គោរពក្របខ័ណ្ឌដែលមានស្រាប់ទាំងស្រុង និងត្រឡប់ទៅដំណើរការចរចាវិញដោយដាច់អហង្ការ។
សន្តិភាពមិនត្រូវបានធានាដោយការផ្លាស់ប្តូរខ្សែបន្ទាត់ដោយស្ងៀមស្ងាត់នៅលើផែនទីនោះទេ។ វាត្រូវបានធានាដោយច្បាប់ ភាពអត់ធ្មត់ និងការយល់ព្រមទៅវិញទៅមក៕
រ័ត្ន សន្តិភាព គឺជាអ្នកវិភាគភូមិសាស្ត្រនយោបាយដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ។ ទស្សនៈ និងមតិដែលបានបង្ហាញគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោក។
ហ៊ុល ម៉ារ៉ា is with Hul Mara. 47m · ក្រុមហ៊ុនជប៉ុននៅថៃប្រមាណ៥២១ក្រុមហ៊ុនប្រឈមការបិទទ្វារដោយសារការបិទព្រំដែនកម្ពុជា-ថៃ និងជំរុញអោយថៃបេីកច្រក ឆាប់ៗ !
សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA
កងទ័ពថៃបានបំផ្លាញ ផ្ទះប្រជាពលរដ្ឋ ៩៨០ ខ្នង, សាលារៀន ១៤ ខ្នង, មណ្ឌលសុខភាព២ កន្លែង, វត្តអារាម ៩ វត្ត, សាលាឃុំ/សង្កាត់ ៤ និងប៉ុស្តិ៍រដ្ឋបាល ១១ ទីតាំង។ 03-02-2026
Kampuchea Thmey Daily 1h · កម្ពុជាតវ៉ាជំទាស់នឹងទង្វើប្រធានចារកម្មកងទ័ពថៃ នាំអនុព័ន្ធយោធាមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ចូលមកត្រួតពិនិត្យក្នុងសណ្ឋាគារ២កន្លែងក្នុងដីកម្ពុជាចម្ងាយ៣៩៧ម៉ែត្រពីច្រកអូរស្មាច់ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។
Phnom Prek 2h · ព្រឹកនេះទទួលគណះប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាននិងអាហារ ពេលព្រឹកជុំគ្នា ឯព្រំដែនសៀមសំរុកដាក់កុងតាន័រ
យុវជន៧មករា
ចោរហាមម្ចាស់មិនឲ្យស្រែកថា ចោរ !ចោរ !ចោរ!
ដោយ៖លោកតា
«ចោរហាមម្ចាស់មិនឲ្យស្រែកថា ចោរ !ចោរ! ចោរ!» មិនមែនជាពាក្យប្រៀបធៀបសម្រាប់រឿងតូចតាចឡើយ ក៏ប៉ុន្តែជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ទៅលើអាកប្បកិរិយារបស់អ្នកធ្វើខុស ដែលមិនត្រឹមតែមិនស្គាល់កំហុសរបស់ខ្លួន ប៉ុន្តែថែមទាំងព្យាយាមបិទមាត់អ្នករងគ្រោះ មិនឲ្យនិយាយការពិតថែមទៀតផង។
ករណីការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត របស់ក្រុមយោធា និងមន្ត្រីអនុវត្តច្បាប់ ដឹកនាំដោយមន្ត្រីជាន់ខ្ពស់នៃកងទ័ពថៃ នៅលើទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងបើកចំហ លើអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទីតាំងនោះ មិនមែនជាតំបន់ប្រផេះ ឬតំបន់គ្មានម្ចាស់ឡើយ ប៉ុន្តែជាទឹកដីកម្ពុជាដែលស្ថិតនៅជិតបង្គោលព្រំដែន និងត្រូវបានកងកម្លាំងថៃយកទៅកាន់កាប់ដោយកម្លាំងក្នុងអំឡុងពេលកន្លងមក។
ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ គឺក្រោយពេលធ្វើសកម្មភាពរំលោភបំពានរួចហើយ ភាគីថៃវិញ មិនត្រឹមតែមិនទទួលខុសត្រូវទេ ប៉ុន្តែថែមទាំងចេញមុខ “រំលឹក” កម្ពុជា មិនឲ្យធ្វើសេចក្តីថ្លែងការណ៍ ឬសកម្មភាពដែលអាចបង្កភាពតានតឹង។ នេះមិនមែនជាអាកប្បកិរិយារបស់អ្នកស្វែងរកសន្តិភាពឡើយ ប៉ុន្តែជាអាកប្បកិរិយារបស់ចោរ ដែលបានលួចដីគេហើយ បែរជាហាមម្ចាស់ដី មិនឲ្យស្រែក មិនឲ្យតវ៉ា និងមិនឲ្យប្រាប់ពិភពលោកអំពីការពិត។
ការតវ៉ារបស់កម្ពុជា មិនមែនជាការញុះញង់ មិនមែនជាការបង្កវិវាទ និងមិនមែនជាការបំប៉ោងស្ថានការណ៍ឡើយ។ វាជាសិទ្ធិស្របច្បាប់ និងជាកាតព្វកិច្ចរបស់រដ្ឋឯករាជ្យមួយ ក្នុងការការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍អាស៊ាន។ ម្ចាស់ផ្ទះ មានសិទ្ធិស្រែក នៅពេលមានចោរចូលផ្ទះ—ហើយការស្រែកនោះ មិនអាចត្រូវបានហៅថា “ការញុះញង់” បានឡើយ។
សន្តិភាព មិនកើតចេញពីការបង្ខំឲ្យអ្នករងគ្រោះស្ងៀមស្ងាត់ទេ សន្តិភាព កើតចេញពីការគោរពព្រំដែន ការគោរពច្បាប់ និងការឈប់ប្រើកម្លាំងជាឧបករណ៍នយោបាយ។ ប្រសិនបើអ្នកធ្វើខុស ប្រាកដណាស់ អ្នកនឹងមិនចង់ឲ្យម្ចាស់ដែលជាអ្នករងគ្រោះស្រែកឡើយ—ប៉ុន្តែការពិត មិនអាចត្រូវបានបិទមាត់បានទេ។
ហេតុនេះហើយ បានជាពាក្យ «ចោរហាមម្ចាស់មិនឲ្យស្រែកថា ចោរ ចោរ ចោរ» នៅតែមានតម្លៃ និងមានន័យជានិច្ច—ជាពិសេស នៅពេលដែលការរំលោភបំពាន ត្រូវបានបំប្លែងជាពាក្យ “អំពាវនាវឲ្យស្ងប់ស្ងាត់” ដើម្បីលាក់បាំងកំហុសរបស់ខ្លួន៕
Casey Barnett
កាលពីម្សិលមិញ ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2026 ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា។ វាគឺជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា ហើយថាកម្ពុជាមានកិច្ចសហប្រតិបត្តិការលើបញ្ហាយោធា។ ការលុបចោលការហាមឃាត់អាវុធនេះបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិក។ ថ្ងៃនេះ ខ្ញុំនៅសិង្ហបុរី ដើម្បីជួបជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាវុធអាមេរិក ដោយលើកទឹកចិត្តឱ្យលក់ផលិតផលដែលមានគុណភាពខ្ពស់របស់ពួកគេ ដើម្បីជួយសន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។
Thou Sovan Daravuth
Suggested for you
កម្ពុជាតវ៉ាជាផ្លូវការ ពាក់ព័ន្ធសកម្មភាពពិនិត្យព្រុំដែននៅអូរស្មាច់ ពីសំណាក់ភាគីថៃដោយខុសច្បាប់!
កម្ពុជាបានចេញសេចក្តីប្រកាសតវ៉ា ចំពោះសកម្មភាពចូលពិនិត្យតំបន់សណ្ឋាគារ ២ ទីតាំង នៅអូរស្មាច់ ដោយភាគីថៃ
ដោយអះអាងថា មិនមានការជូនដំណឹងជាមុនតាមនីតិវិធីទេ។
ភាគីកម្ពុជាចាត់ទុកសកម្មភាពនេះថា÷
— បង្កការភាន់ច្រឡំអំពីដែនអធិបតេយ្យ
— មិនស្របតាមនីតិវិធីការទូត
— ប៉ះពាល់ដល់ទំនាក់ទំនងជាអ្នកជិតខាងល្អ
📌 បញ្ហាព្រំដែនគួរត្រូវបានដោះស្រាយតាមរយៈការពិភាក្សាផ្លូវការ និងការគោរពគ្នាទៅវិញទៅមក។
តើអ្នកយល់យ៉ាងណាចំពោះវិធីដោះស្រាយបញ្ហាបែបនេះរវាងប្រទេសថៃ?
Sony Sin 11m · ក្រោយភូមាសម្រុកវាយពួកឧទ្ទាមនៅភាគខាងលិចខ្លាំងពេក ថ្ងៃនេះ អាចោរសៀម ប្រកាសសុំធ្វើអាជ្ញាកណ្ដាលសម្របសម្រួលវិបត្តិរវាងពួកឧទ្ទាម និងរដ្ឋាភិបាលភូមា !
Cam VIP
🔴ខណះពេលយុវជនមួុយចំនួន កំពុងតាមដានរឿង បងត្រា និងរឿងម៉ូតូអាសង់នោះ នៅល្ងាចថ្ងៃទី3 ខែកុម្ភះ ឆ្នាំ2026 កងទ័ពថៃ បានដឹកយកទូរកុងតឺន័រ យកមកទម្លាក់បិទផ្លូវឡើងទៅច្រកអានសេះ ដែលជាទឹកដីរបស់កម្ពុជា ហើយត្រូវបានកងទ័ពថៃចូលមកកាន់កាប់ទាំងកំរោល ដោយខុសច្បាប់អន្តរជាតិនោះ។
Chan Born ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃទី០៣/០២ ទ័ពថៃ ទ័ពសៀម នាំកម្លាំងទ័ពបរទេសនិង FBI ចូលច្រកអូរស្មាច់ជ្រៅ ៤០០ មែត្រក្នុងទឹកដីកម្ពុជា។ ថ្ងៃទី ០៤ កុម្ភៈនេះ ទ័ពថៃ ទ័ពសៀម ដឹកទូរកុងតើនើរ បិទតំបន់ អានសេះ។ តាមការស្ទឹងមតិ និងលទ្ធផលឆ្នោតជុំទី ១ នេះ បក្សថៃនិងបក្សសៀម ចាញ់ឆ្នោត ដែលខុសពី លទ្ធផលឆ្នោតនៅ អ៊ុយក្រែន ពេលដែល ហ្សាណែនស្គី យកអាវុធ រថក្រោះកាំភ្លើង ស្នាក់ការ និងកងទ័ពអឺរ៉ុប ទ័ពណាតូ ចូលទឹកដីអ៊ុយក្រែនរាប់ម៉ឺននាក់ ធ្វើឲ្យ ហ្សាឡែនស្គី ឈ្នះឆ្នោត ឆ្នាំ ២០១៩។
Chan Born សេណារីយោទ័ពសៀម៖ សៀមមានសេណារីយោ ដែលទី (១) គឺទ័ពសៀម ដាក់កម្លាំង ១ នាក់គត់ ក្នុង១ កន្លែង ឬ ដកទពថយតែម្តង ធ្វើបែបនេះ ដើម្បី ទ័ពខ្មែររុលចូលទៅមុខ រួចវាប្រកាសថា ទ័ពសៀម អត់បានឈ្លានពានទឹកដីកម្ពុជាទេ ! ទី(២) ទ័ពសៀមវា រាយបន្លាលួស លេណដ្ឋានបេតុង ទូរកុងតើនើរ រួចថតរូបផ្សាយឲ្យ កងទ័ពខ្មែរ ប្រជាជនខ្មែរ មានកំហឹង ទៅវាយបំផ្លាញឬ ធ្វើសង្រ្គាម ដើម្បី សៀម ថៃ មានប្រកាសជា ប្រទេសមានអាសន្ន មិនអាចបោះឆ្នោតបាន ថ្ងៃទី ០៨ កុម្ភៈ២០២៦ ខាងមុខ។ តើកម្ពុជា ត្រូវធ្វើបែបណា? ជាអនុសាសន៍ ត្រូវតែ ប្តឹងដូចសព្វដង តែ កុំរុលទ័ពចូល...
វ៉ាន់ សារាយ Vann Saray 17m · ផ្លូវដែលធ្លាប់ចរាចរណ៍ដ៏មមាញឹក ត្រូវបានកាត់ផ្តាច់ដោយទូកុងតឺន័ររបស់កងទ័ពថៃ។ សតវត្សរ៍ទី២១ទៅហើយ ច្បាប់អន្តរជាតិទាំងឡាយ បានតាក់តែងរួចទៅហើយ ហេតុអ្វីទ័ពថៃ ប្រើច្បាប់ព្រៃទន្ទ្រានដីកម្ពុជា?
ENN News
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:១៧នាទីរសៀលនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។
ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង យោធភូមិភាគទី៣ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ នាយសេនាធិការ បញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត។
សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ។
គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។
CNC TV 1h · 🔴ទូរកុងតឺន័ររបស់យោធាថៃ ដែលដាក់កាត់ទទឹងផ្លូវជាតិលេខ ៥៨ ហុំព័ទ្ធភូមិជោគជ័យ ក្នុងទឹកដីកម្ពុជា ក្រោយអនុវត្តបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ការដាក់ទូរកុងតឺន័រនេះ មិនអាចឱ្យពលរដ្ឋកម្ពុជាធ្វើដំណើរបានទេ។ ផ្លូវលេខ៥៨នេះ ត្រូវឆ្លងកាត់ពីទីប្រជុំជនក្រុងបោយប៉ែត្រ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយត្រូវរាំងស្ទះនៅត្រង់បង្គោលគីឡូមែត្រលេខ ២០-២១ ត្រង់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែអាចប្រើប្រាស់ផ្លូវវាងជំនួសបានតែវាងឆ្ងាយបន្តិច។
អុីម សុផានិត 𝕀𝕞 𝕊𝕠𝕡𝕙𝕒𝕟𝕚𝕥
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លេខ៖ បព ១៣/២០២៦ កបរ.សអ
សេចក្តីប្រកាសព័ត៌មាន
*** កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងដាច់អហង្ការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារកន្លែង ស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។
ទស្សនកិច្ចត្រួតពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារ និងទីតាំង ដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ ៣៧ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ ៤១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ ២០២៥។
កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យភាពរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់បំផុត និងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សានូវគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។
Sar Sokha 56m · គិតត្រឹមព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៦.២២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៥ម៉ឺននាក់ ឬជិត៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋភៀសសឹកចំនួន៩៧.៨៧៨នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា៕ As of the morning of 4 February 2026, an additional 6,221 displaced persons returned to their homes. As of now, approximately 550,000 people, equivalent to about 85 percent of the total of more than 640,000 displaced persons, have reintegrated into their communities. Therefore, there are 97,878 displaced persons remaining in displacement camps.
Chan Born 1m · Shared with Public ព្រំដែន កម្ពុជា ថៃ៖ ពួកខ្មែរក្បត់ជាតិ បួសជា សង្ឃ ប្រមូលកម្លាំង សង្ឃ យាយជី ដឹកនាំកម្លាំងចូលមក កសាងព្រះស្រីពុទ្ធសាសនា តាមព្រំដែន នឹង រាយបន្លាលួស កុងតើនើ។ ដោយសារឃើញ ពួកសៀមវាផ្សាយញឹកញាប់ ខ្ញុំសន្ធិដ្ឋានថា ណាត ស្រីអ៊ិន មេរងភូមិភាគទី២ មិនទាន់ងាប់ទេ គឺវាបួសជាសង្ឃ ...
Politico 360 9m · របបយោធាមីយ៉ាន់ម៉ា នឹងបង្កើតអង្គភាពថ្មីមួយដើម្បីត្រួតពិនិត្យទាំងរដ្ឋបាលយោធា និងស៊ីវិល ដែលនឹងអនុញ្ញាតឱ្យលោក Aung Hlaing ក្លាយជាប្រធានាធិបតី- CNA
Cambonomist 11h · ថ្មីៗនេះមានការវែកញែកដេញដោយយ៉ាងក្តៅគគុកលើបណ្តាញសង្គមពាក់ព័ន្ធបញ្ហាកងទ័ពមិនមានបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស ស) និងការបើកប្រាក់បៀវត្សរ៍មិនឆ្លងកាត់តាមប្រព័ន្ធធនាគារដូចមន្រ្តីរាជការជាដើម។ យ៉ាងណាមិញក្រុមអ្នកតាមដានស្ថានការណ៍សង្គមទទូចឱ្យរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ដល់យោធិនតាមប្រព័ន្ធធនាគារវិញ ដើម្បីធានាសុវត្ថិភាព តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកាជាតិ។















































































































No comments:
Post a Comment