Feed posts ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖ អំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន៕
ថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ - ប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា
Sony Sin អូរបីជាន់ និងព្រៃចាន់យប់នេះ 26.12.2025 មួយសំបុកឃ្មុំធំ ចោរសៀមងាប់ដួលរណូករណែលឃើញស្រស់ៗនឹងភ្នែកឈុតបារ៉ាសៀម២២ក្បាល និងឈុតខ្មៅ៣ក្បាល និងដាច់សាកសព និងរបួសរាប់រយនាក់ Bravo 🇰🇭💪
ស៊ីស៊ីថាមស៍ 44m · BREAKING៖កាសែតថៃថា ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC)ថៃ សម្រេចឱ្យចុះហត្ថលេខា «បទឈប់បាញ់» ជាមួយកម្ពុជា ក្នុងកិច្ចប្រជុំ GBC នៅស្អែក
Bron Sambor 2m · ដំណឹងក្រៅផ្លូវការ នឹងមានការគ្រោងឈប់បាញ់ រយៈពេល៧២ ម៉ោង និងការដោះដូរឈ្លើយសឹក
Sothea Phon 3m · 🔴7:00 ច្រកជាំស្រងាំផ្ទុះហើយ😔 27-12-2025
Sovath Thach 1h · ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៥ បន្ទាប់ពីយន្តហោះ F-16 របស់ថៃទម្លាក់គ្រាប់ចំនួន៤០គ្រាប់លើភូមិជោគជ័យ ទាហានថៃអះអាងថា ទាហានថៃបានគ្រប់គ្រងភូមិជោគជ័យ។ យន្តហោះ F-16 របស់ថៃទម្លាក់គ្រាប់ចំនួន៤០គ្រាប់លើផ្ទះរបស់ពលរដ្ឋខ្មែរដែលធ្វើអោយខូចខាតនិងបាក់បែកខ្ទេចខ្ទីអស់។ នេះជាទង្វើឈ្លានពានរបស់ទាហានថៃនិងនេះជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងផ្ទះសម្បែងរបស់ជនសុីវិលខ្មែរដែលជាបទឧក្រិដ្ឋកម្រិតអន្តរជាតិដែលកម្ពុជាត្រូវតែប្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៥ ទាហានកម្ពុជាបានបាញ់រ៉ុក្កែត BM-21 ជាច្រើនគ្រាប់លើទាហានថៃនៅភូមិជោគជ័យដែលធ្វើអោយទាហានថៃ ៣នាក់បានស្លាប់ និង ១៧ នាក់រងរបួស។ សង្ឃឹមថា ទាហានខ្មែរនឹងប្រើ BM-21 ដើម្បីដណ្តើមយកភូមិជោគជ័យនិងភូមិព្រៃចាន់មកវិញ។ សង្រ្គាមមិនទាន់ចប់ យើងមិនទាន់អស់សង្ឃឹមទេ។
ស៊ន សុភក្រ្ត-Sorn Sopheak 32m · ម៉ោង៧៖៣០នាទី ពួកវាប្រើយន្តហោះ ទម្លាក់គ្រាប់នៅភូមិសាស្រ្ត ពង្រកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ !
Khmer KPP News 42m · អម្បាញ់មិញនេះម៉ោង7.36នាទីកងទ័ពអាកាសថៃបានប្រើយន្តហោះទម្លាក់គ្រាប់បែកចំនួន 3គ្រាប់នៅទីរួមខេត្តបន្ទាយមានជ័យនៅថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 នេះ
Department of Military Information/នាយកដ្ឋាន ព័ត៌មាន 17m · សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាម៉ោង ២២:៥០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សហប្រធានកិច្ចប្រជុំ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និង នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ សម្រេចឯកភាពគ្នាលើខ្លឹមសារ នៃសេចក្តីព្រាង សេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ថ្ងៃស្អែកនេះ។ ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ - ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។ Press Release H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia. The Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following: At 10:50pm on December 26, 2025, Co-Chairs of the Secretariat of the Cambodia-Thailand General Border Committee (GBC), led by Major General Nhem Boraden, Chief of the Cambodian GBC Secretariat, and General Nuttapong Praokaew, Chief of the Thai GBC Secretariat, reached consensus on content of the draft Joint Statement of the 3rd Special Cambodia-Thailand General Border Committee (GBC) Meeting, with the participation of observers from the ASEAN Observer Team (AOT) of Cambodia and Thailand. It should be noted that this GBC Secretariat meeting was convened in preparation for the upcoming 3rd Special Cambodia-Thailand General Border Committee (GBC) Meeting scheduled for December 27, 2025. December 26, 2025, Pailin, Cambodia Based on the above information, the public, both national and international media outlets, are advised to be informed accordingly.
សេនាធិការក្តាមដែក- General of Tanks 36m · ទិសទី១ ថៃបើកការវាយប្រហារយ៉ាងសន្ធប់ ទាំងកំរោល តាំងពីម៉ោងជាង៥ កម្លាំងយើងបង្កើនការទប់ទល់និងវាយបកយ៉ាងខ្លាំងទៅវិញ។ 27/12/25
Khan Chansophal TV Live Show 16m · ជនសុីវឹល មាន២៖ ខ្មាំង និង ល្អ ! សូមឈប់ហៅទ័ពជួរមុខ ទៅទទួលអំណោយដោយផ្ទាល់! ព្រោះចោរសៀម បង្ហោះដ្រូនតាមម៉ូតូដែលជិះ ដឹកទៅដល់ទីតាំងទ័ព
Sambath Show added a post to the album ព័ត៍មានជាតិ. 2h · នៅព្រឹកនេះស្ថានការណ៍នៅជាំស្រងាំ ក្បាលអន្សោង អូក្រញូង ស្រុកអន្លង់វែង ផ្ទុះហើយ!!
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ · Following 19h · #ព័ត៌មានក្លែងក្លាយ ថៃបង្កើតឡើងដើម្បីបង្ហាញថាជា អ្នកស្រលាញ់សត្វព្រៃ តែតាមពិតជាពត៌មានចាស់ របស់ថៃកន្លងមក។ បច្ចុប្បន្នថៃកំពុងតែឈ្លានពានមកលើកម្ពុជា ដោយបានសម្លាប់មនុស្ស សត្វ និងធម្មជាតិរបស់ផែនដី គ្មានចិត្តមេត្តាជាមនុស្សទេ។ ⚠️សូមកុំចែកចាយព័ត៍មានមិនពិត ដែលធ្វើអោយថៃមានឱកាសជាអ្នកមានចិត្តស្រលាញ់សត្វព្រៃ និងធម្មជាតិ ដូចជាពួកវាសម្តែងនោះ! #Fakenews about Thailand is created to show that they love wildlife, but in fact, old news about Thailand in the past and currently Thailand is invading Cambodia, killing people, animals and the nature of the earth, with no compassion for people. ⚠️Please do not share information that will never give Thailand the opportunity to love wildlife and nature as they pretend.
Neth Pheaktra ឯកឧត្តម ទៀ សីហា៖ ភាគីកម្ពុជាថៃឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
BVTV plus news 39m · ចំណុចទី៣នៃកិច្ចប្រជុំGBC កម្ពុជា-ថៃឯកភាពគ្នារាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។
Hun Manet 1h · សេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ ថ្ងៃទី២៧ ធ្នូ ២០២៥ Joint Statement of the 3rd Special General Border Committee (GBC) Between the Kingdom of Cambodia and the Kingdom of Thailand at Prum (Pailin Province of Cambodia) - Ban Pak Kard (Chanthaburi Province of Thailand) International Point of Entry On 27 December 2025
Thmey Thmey 1h · យោធិនកម្ពុជាទាំង ១៨រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោង។
Dina Chhea 18m · ទីតាំងបច្ចុប្បន្នមិនមែនបញ្ចាក់ថាយើងបាត់ដី នោះទេ ការអោយមានបទឈប់បាញ់គឺបញ្ចប់រាល់ការបង្ហូរឈាម រួចយើងប្រយុទ្ធតាមបែបការទូតម្តង។ ដីរបស់យើងយោង ទៅតាមផែនទីត្រឹមត្រូវទទួលស្គាល់ដោយអន្តរជាតិ
Vath Ta Na 37m · សង្គ្រាមចប់ សុំសំរាកមួយរយៈសិន ព្រោះមិនចង់ហត់ចិត្តនិងខ្មែរមួយចំនួនមិនយល់ សួរតែរឿងបាត់ដីកន្លែងណា បានដីកន្លែងណា តែអត់បានជួយបាញ់គ្នាទេ
Bron Sambor 5m · អាចុងម៉ោងទៅហើយ ហេតុអ្វីនៅមិនស្ងៀម ដើរទៅជាន់ 💥 របួសធ្ងន់ម្នាក់ទៀតហើយ
Ren Chanrith 11m · ពីម៉ោងនេះទៅ ថៃនឹងចាប់ផ្តើមលេងសង្គ្រាមចិត្តសាស្ត្រ ផ្សព្វផ្សាយពីតំបន់ដែលពួកគេកំពុងកាន់កាប់អួតប្រជាពលរដ្ឋរបស់គេ និងបញ្ឈឺចិត្តប្រជាពលរដ្ឋខ្មែរ។ សូមបងប្អូនកុំធ្លាក់ចូលអន្ទាក់របស់ពួកគេ នាំឱ្យគោលបំណងទុច្ចរិតរបស់ពួកគេទទួលបានជោគជ័យ។ យើងត្រូវជឿរជាក់លើរាជរដ្ឋាភិបាលរបស់យើង ដើម្បីដោះស្រាយបញ្ហាព្រំដែនតាមយន្តការណ៍នៃគណៈកម្មការព្រំដែននិងសន្ធិសញ្ញាដែលមានស្រាប់។
យុទ្ធសាស្រ្តត្រីកោណ ជាក្បូនសឹកសង្រ្គាមពួកអឺរ៉ុប ថៃ សៀម ខ្មែរច្បាំងគ្នា សៀមប្រាកដជាមិនឈ្នះខ្មែរ តែពិតជាឈ្នះ ថៃ ។ យុទ្ធសាស្រ្តត្រីកោណជាក្បូនសឹកសង្រ្គាមអឺរ៉ុប៖រុស្សី អាមេរិកអ៊ុយក្រែនច្បាំងគ្នា រុស្សីមិនចាញ់អាមេរិកៗមិនចាញ់រុស្សីអ្នកចាញ់គឺអ៊ុយក្រែន
Smeyy is with Smeyy Smeyy. 4h · 🚨*សូមគោរពសំពះផងចុះ !! មេត្តាបញ្ឈប់សួរយើងឈរជើងទីតាំងណាខ្លះ? មកជាសួរអំពីសុខទុក្ខវីរកងទ័ពយើងវិញ 🇰🇭 វីរជនយើងតស៊ូជិត ២០ថ្ងៃមកនេះ ឃ្លាតចាកគ្រួសារ និងយកជីវិតទៅការពារទឹកដី សូមយល់ផង 🙏🏻
ស៊ន សុភក្រ្ត-Sorn Sopheak 2h · លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សន្យាផ្តល់អាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យ ដល់កូនចៅវីរកងទ័ពជួរមុខ ដើម្បីតបស្នងការលះបង់ដ៏ធំធេងចំពោះជាតិមាតុភូមិ !
សង្ខេប ដេលី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងប្រតិភូម បានទៅដល់ខេត្តយូណាន ប្រទេសចិនហើយ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំត្រីភាគី(កម្ពុជា ថៃ ចិន) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ។
ចិនជាអ្នកបោះមេ រៀបចំកិច្ចប្រជុំត្រីភាគីនេះ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ពោលគឺបន្ទាប់ពី កម្ពុជា និងថៃ បានព្រមព្រៀមលើបទឈប់បាញ់ជាបន្ទាន់ ដែលបានចូលជាធរមាននៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូនេះ។ គួរជម្រាបថា ក្រៅពីចូលរួមកិច្ចប្រជុំត្រីភាគី ប្រមុខការទូតកម្ពុជា នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីចិន គឺលោក វ៉ាង យី រដ្ឋមន្ត្រី ការបរទេសចិន ផងដែរ។
រូបថត៖ ខឹម សុវណ្ណារ៉ា (ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP)
Kosal Chum 1h · រយ:ពេល៦ម៉ោងកន្លងផុតទៅ ដែលវីរកងទ័ព និងនគរបាលយើងបានសម្រាក , ងូតទឹក និងទទួលទានអាហារបានស្រួលបួល
Khieu Mealdey 2h · បងប្អូនខ្មែរយើង សូមបន្តរជឿជាក់លើការដោះស្រាយ និងដឹកនាំរបស់រាជរដ្ឋាភិបាល ត្រូវអត់ធ្មត់ ទន់ភ្លន់ រឹងមាំប្រកបដោយការទទួលត្រូវ ដោយការមិនបញ្ឆេះកំហឹងដៃគូរម្ខាងទៀត សម្រាប់ធ្វើជាលេសបន្តរសង្គ្រាម
Sothea Phon 🚨6:00 ម៉ោងនេះអ្នកប៉ោយប៉ែតវិលត្រឡប់ចូលក្រុងវិញហេីយ! 27-12-2025
Long Kunthea 2h · អញម៉ួម៉ៅណាស់ អញផុសវីឌីអូវីរះកងទ័ពសប្បាយក៏វាទេីស, អញផុស វីរះកងទ័ពកេីតទុក្ខក៏វាទេីស ថីក្នុងខ្លួន *មីប៉ាកាច់ អាប៉ាកាច់🫵🏻
ពូ ការ៉េបួន 17m · គ្រាន់តែបទឈប់បាញ់ចូលមកដល់ភ្លាមល្ងាចនេះនៅបាត់ដំបងជិះម៉ូតូឆែលមើលតាមKTVពេញៗហាងអញ្ចឹងតើបានខ្ញុំលក់បាយអត់ដាច់
Meach Sovannara 58m · កងល្បាតថ្មើរជើងថៃ បន្តរុលមកមុខទៀត មិនព្រមដកថយទៅវិញទេ នៅល្ងាចនេះ ក្នុងច្រកជាំស្រងាំ ផ្ទុយនឹងបទឈប់បាញ់គ្នា ទោះបីដេញពីសំណាក់កងទ័ពកម្ពុជាក៏ដោយ? ៕ ២៧ ១២ ២០២៥
Amra Premium 11m · កាលថៃព័ទ្ធលួស អ្នកខ្លះចង់ឲ្យទ័ពបាញ់តដៃវិញ ដល់សង្គ្រាមផ្ទុះ ចោទថាគ្មានអន្តរជាតិជួយ ឥលូវឈប់បាញ់ វាថាឈប់ធ្វើអីបើបាត់ទីតាំងដដែល! 🤬
Pheng Vannak News 13m · សង្គ្រាមផ្ទុះអាវុធនៅលេីដីផ្ដេីមចេញពីសំដីនៅលេីមាត់ ដូច្នេះសូមកាត់បន្ថយពាក្យបញ្ឆេះកំហឹងដេីម្បីសន្តិភាពប្រទេសទាំងពីរកម្ពុជា-ថៃ
Vita វីតា 8h · 2. ភាគីទាំងសង្ខាងត្រូវរក្សាទីតាំងឈរជេីង បច្ចុប្បន្ន! មិនអាចចល័តទ័ពបានឡេីយ មិនថាក្នុងហេតុផលណាភាគីទាំងពីរមិនត្រូវមានការផ្ទុះអាវុធជាដាច់ខាត 27/12/25 ក្នុងកិច្ចប្រជុំព្រមព្រៀង។
Makara Sok 23m · កាលព្រឹកមិញនេះខាងថៃមិនបានបញ្ជាក់ម៉ោងទេតែពេលនេះខាងកងទ័ពថៃបានបញ្ជាក់ហើយថាទាហានវាជាន់មីនហ្នឹងគឺជាន់មីនមុនពេលមានបទឈប់បាញ់។អញ្ចឹងបងប្អូនឈប់យល់ច្រឡំទៀតខ្ញុំបានកែសំណេរហើយ។
Fresh News 17m · ទុក្ខលំបាកវីរៈកងទ័ព និងជនភៀសសឹក ធូរស្បើយមួយគ្រា ព្រោះវត្តមានបទឈប់បាញ់ ! រាស្រ្តខ្មែររំពឹងលទ្ធផលកាន់តែប្រសើរ ក្នុងជំនួបពិសេសរវាងប្រមុខការទូតកម្ពុជា-ថៃ ក្រោមវត្តមានមហាអំណាចចិន !
សង្រ្គាម ណងស្នោ បញ្ចប់ នេះជាទំនាយនៅស្រុកសៀមដែលថានឹងមានសង្រ្គាមធំ សង្រ្គាមណងស្នោរនេះឯង រួចពីនោះ នឹងមាន សន្តិ។
Chan Born 1m · Shared with Public សន្តិភាពត្រូវតែមាន ដោយសារ តំបន់នេះទាំង កម្ពុជា ថៃ សុទ្ធតែស្ថិតក្នុង រង្វង់ដែនដីរបស់ សន្ធិសញ្ញាសន្តិសុខក្រុង សៀង ហៃ៕
WWC News 15m · 🚨 ប្រមាណ 5:30ល្ងាច «តាថាវ ៣៣៣» ទ័ពវា 🇹🇭 រុលចូល ដើម្បីយកខ្មោច គ្នាវា យើង 🇰🇭 អនុញ្ញាតឲ្យចូល តែមិនឲ្យមានអាវុធ ពួកវា នៅតែយកអាវុធចូល ថ្មើជើង កាំភ្លើងដៃ ដាក់គ្នាមួយប្រាវ ឥឡូវស្ងប់ស្ងាត់វិញ 🙏🏻❤️
Stand Up News
សកម្មភាពទាហានថៃ ទិសទី២ នៅវេលាម៉ោង ១៤:២៨ នាទី ថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ២០២៥ យន្តហោះF16សៀមបានមកទ!ម្លា!ក់គ្រា!ប់ចំនួន០៤គ្រាប់នៅ ភូមិត្រពាំងក្រសាំង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប 26/12/2025 ។
Vath Ta Na កងទ័ពខ្មែរមាន ប្រព័ន្ធបាញ់រ៉ុកកែតហ្វូង ជិត៥០០គ្រឿ អាចកំដរចោរសៀមទប់ទល់ដល់ជាតិក្រោយ ឱ្យពួកសៀមតៃហោងកើតមកម្តងទៀត😂
VAYO FM Radio 2h · Breaking News: ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ ប្រភព៖ Khaosod English
Minh Panha កូនអ្នកកំពង់ចាម សមរភូមិ ព្រៃចាន់ ថ្ងៃនេះ ទាហានសៀមងាប់ជិត ៣០០នាក់ វាផ្សាយបិតបាំងថា ងាប់ ៣នាក់ អាទីនអើយ
គ្រូ ថៃរកលេស ចោទថាកម្ពុជាចល័តទ័ពជាច្រើនចូលក្រុងប៉ោយប៉ែត ពេលនេះថៃកំពុងបញ្ជូនយោធាថៃចូលពង្រាយតាមច្រកប៉ោយប៉ែតបន្ថែមទៀតដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងនាយប់ ២៦ ធ្នូ ២០២៥នេះ !
វ៉ាន់ សារាយ Vann Saray ថៃ បំផ្លោងព័ត៌មានថា ទ័ពខ្មែរចល័តចូលប៉ោយប៉ែត។ តើពួកគេកំពុងបង្កើតលេសអ្វី?
Taing Sarada 40m · អ្នកវិភាគថៃម្នាក់ធ្លាប់និយាយតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុករបស់ថៃមួុយថា អាមេរិក វ៉ៃចាញ់ វៀតណាម ឯ វៀតណាម វ៉ៃចាញ់ ខ្មែរ។ ដូច្នេះ ថៃ មិនអាចមើលងាយខ្មែរបាននោះទេ។ គាត់និយាយថា ថៃ ក៏អាចចាញ់ខ្មែរដែរ ពីព្រោះខ្មែរជាប្រទេសសម្បូរកងទ័ពពូកែប្រយុទ្ធ ធន់នឹងអាកាសធាតុ ធន់នឹងការលំបាក់ ធន់នឹងការអត់ឃ្លាន ចេះជួយគ្នាក្នុងគ្រាលំបាក ហើយធ្លាប់ឆ្លងកាត់សង្គ្រាមរាប់មិនអស់៕-ខ្មែររួម ខ្មែរឈ្នះ!
Pheng Vannak News 1h · សមរភូមិជោគជ័យ ព្រៃចាន់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ ទាហានសៀមឈ្លានពាន ស្លាប់លេីសមរភូមិចំនួនជាង ៣០០ នាក់ រងរបួស ជិត ១០០០ នាក់ ដោយកាំជ្រួចហ្វូង BM21 របស់ វីរៈកងទ័ពជួរមុខកម្ពុជា ។ សារព័ត៌មានចោរសៀមឈ្លានប្រឹងបិទបាំងព័ត៌មានពិត ព្រោះខ្លាចទាហានរបស់ខ្លួនបាក់ទ័ពរត់ចោលជួរ ។ សូមគោរពថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះចំពោះវីរភាពអង់អាចក្លាហានរបស់ វីរៈកងទ័ពជួរមុខយេីងដែលបានវាយបកទប់ទល់ជាមួយសត្រូវឈ្លានពាន ការពារបូរណភាពទឹកដីដោយជោគជ័យ ។
ស៊ន សុភក្រ្ត-Sorn Sopheak ក្រុងប៉ោយប៉ែត មិនមែនជាមូលដ្ឋានឈរជើងរបស់កងទ័ពនោះទេ! ក្រុងប៉ោយប៉ែត ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំដែលមានជាតិសាសន៍ជិត៧០ប្រទេសកំពុងនៅទីនេះ ! សូមចោរកុំប្រឌិតព័ត៌មានក្លែងក្លាយ !



















































No comments:
Post a Comment