ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, December 24, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៨)

 ក្រសួងការពារជាតិ

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប  ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ 

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥

- ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១២នាទីរំលងអាធ្រាត្រ យោធាថៃនៅបន្តបាញ់ផ្លោងកាំភ្លើងធំ និងដ្រូនបាញ់ផ្សែងពុលជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, គោល៨, ភ្នំត្រង៉ោល។ 

- ចាប់ពីម៉ោង ១៧:០០នាទី រហូតដល់ម៉ោង ១៩:០០នាទីល្ងាច យោធាថៃបានបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងរថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់ និងជប់គគីរ។ 

- ចាប់ពីម៉ោង ១៨:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំគ្រប់ប្រភេទចូលក្នុងភូមិសាស្រ្តគោល៨, ភ្នំត្រងោល, តាស៊ឹម, ប្រាសាទព្រះវិហារ និងតាថាវ រហូតដល់ម៉ោង ៩:១៥នាទីយប់។ 

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ១២:០០នាទីរំលងអាធ្រាត្រ យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ 

-  ម៉ោង ៥:០៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែកវាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅភូមិសាស្ត្រអូរស្មាច់។

- ម៉ោង ៧:០០នាទី យោធាថៃបន្តបាញ់កាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ចាប់ពីម៉ោង ៧:១៥នាទី រហូតដល់ម៉ោង ៨:០០នាទី យោធាថៃបានវាយសន្ធប់យ៉ាងខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំ និងដ្រូនអត្តឃាតនៅភូមិសាស្ត្រចាន់ក្រហម និងប្រាសាទព្រះវិហារ។

- ចាប់ពីម៉ោង ៩:០០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំ, កាំភ្លើងត្បាល់, បាញ់ផ្សែងពុល និងដ្រូនទម្លាក់គ្រាប់អត្តឃាតចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល និងបន្តបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ចូលភូមិសាស្ត្រប្រាសាទតាមាន់។ 

- ម៉ោង ១១:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង ទម្លាក់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប និងបានប្រើប្រាស់កាំភ្លើង១៥៥ម.ម, កាំជ្រួចហ្វូង DTI-1G ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, តាថាវ, ភ្នំខ្មោច, គោល៨, ភ្នំត្រង៉ោល ព្រមទាំងបានប្រើប្រាស់កាំភ្លើងត្បាល់បាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងធ្វើសកម្មភាពវាយប្រហារក្នុងភូមិសាស្ត្រវាលឥន្ទ្រី និងប្រាសាទព្រះវិហារ។ 

- ម៉ោង ១៣:៤៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់,បាញ់ផ្លោងកាំភ្លើងធំពីចម្ងាយ និងប្រើប្រាស់រថយន្តដាក់កាំភ្លើងចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ម៉ោង ១៤:០០នាទី  យោធាថៃនៅតែបន្តបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម និងកាំភ្លើងចល័តលើរថយន្ត DK ១០៦ និងបានប្រើប្រាស់កាំជ្រួចហ្វូងDTI-1G បាញ់សន្ធាប់ចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ

- ម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:១៥នាទី យោធាថៃបានបន្តព្យាយាមសម្រុកវាយប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ,រថយន្តចល័ត, រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, វាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១៥០គ្រាប់ ចូលភូមិសាស្ត្របឹងត្រកួន។ 

- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ១២០គ្រាប់ ចូលភូមិសាស្ត្រភូមិព្រៃចាន់។

- គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៣ រហូតដល់ម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៤ យោធាថៃបានបន្តបាញ់ផ្លោងប្រមាណជាង ៨០គ្រាប់ ចូលភូមិសាស្ត្រភូមិជោគជ័យ។

- គិតចាប់ពីម៉ោង ១៩:៣០នាទី រហូតដល់ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

- ម៉ោង ២០:០២នាទី យោធាថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺនៅភូមិសាស្ត្រឃុំថ្មដា។

- ម៉ោង ២១:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៧គ្រាប់ ចូលភូមិសាស្ត្រស្រុកភ្នំព្រឹក។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ៧:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។ 

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៦:០០នាទី យោធាថៃនៅបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១៧:០០នាទី យោធាថៃនៅបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។

- ម៉ោង ៧:១២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។ 

- ម៉ោង ៩:១២នាទី និងម៉ោង ៩:៤០នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន ២នាក់។  

- ម៉ោង ៩:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។ 

- ម៉ោង ១០:០០នាទី និងម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។

- ម៉ោង ១០:២៨នាទី ដល់ម៉ោង ១៦:៣៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។ 

- ចាប់ពីម៉ោង ១២:១៥នាទី ដល់ម៉ោង ១២:២៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោម  នៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

- ម៉ោង ១៧:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រស្រុកបាណន់។

កងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

Summary of the situation along the Cambodia–Thailand border regarding continued attacks by the Thai military to invade Cambodia’s sovereignty in the 4th and 5th Military Regions.

1. The frontline situation at the 4th Military Region in the provinces of Oddar Meanchey Preah Vihear and Siem Reap provinces: The Thai military continues its attacks to invade Cambodia's sovereign territory: From 5:00pm to on December 23, 2025 to 5:15pm December 24, 2025:

On December 23, 2025

- From 5:00pm until 12:00am, the Thai military continued firing artillery shells and deployed drones to spray a large amount of toxic gas into the areas of Preah Vihear temple, Koul 8 and Phnom Trangol.

- From 5:00pm until 7:00pm, the Thai military fired artillery shells accompanied by tanks into the areas of Preah Vihear temple, Tamone temple and Chob Korki.

- From 6:00pm until 9:15pm, the Thai military continued firing various types of artillery shells into the areas of Koul 8, Phnom Trangol, Ta Sim, Preah Vihear temple, and Ta Thav.

On December 24, 2025

- At 12:00am, the Thai military continued firing artillery shells from a distance into the area of Preah Vihear temple.

- At 5:05am, the Thai military fired 12.7 mm tank and armored vehicle-mounted guns into privately owned civilian commercial buildings in the area of O’Smach.

- At 7:00am, the Thai military continued firing artillery into the area of Preah Vihear temple.

- At 7:15am until 8:00am, the Thai military intensified its attacks using artillery and Kamikaze drones in the areas of Preah Vihear temple and Chan Krohom.

- From 9:00am to 10:00am, the Thai military continued to fire artillery, mortars, deployed toxic gas along with Kamikaze drones, into the area of Preah Vihear temple, Ta Thav, Phnom Khmoch, Koul 8, Phnom Trangol. They also continued firing artillery and mortars into the area of Tamone temple.

- At 11:00am, the Thai military deployed a fighter jet to drop 4 bombs into the area of Srei Snam district, Siemreap province and fired 155mm artillery as well as DTI-1G rockets into the area of Preah Vihear temple, Ta thav, Phnom Khmoch, Koul 8, Phnom Trangol. They also continued firing artillery and mortars into the area of Tamone temple.

- At 12:00pm, the Thai military began deploying tanks and infantry forces into the areas of Veal Intry and Preah Vihear temple.

-At 1:43pm, the Thai military used bomb-dropping drones, fired artillery shells from a distance and deployed vehicle-mounted mobile guns to attack the area of Preah Vihear temple.

-At 2:00pm, the Thai military continued shelling with 155 mm artillery and DK-106 gun and also used DTI-1G rocket launchers to carry out heavy bombardment into the area of Preah Vihear Temple.

-From 3:00pm to 5:15pm, the Thai military continued to attack by using artillery, mobile vehicles, tanks and infantry forces into Preah Vihear temple, Tamone temple, Veal Intry, Chamkar Chek, 5 Makara, and Sambok Kmum.

2. The frontline situation at the 5th Military Region in Banteay Meanchey, Battambang, and Pursat provinces: The Thai military continues its attacks to invade Cambodian sovereign territory: From 5:00pm on December 23 to 5:00pm on December 24, 2025

- From 5:00pm on December 23 to 6:00am on December 24, the Thai military continued to fire approximately 150 shells into the area of Boeung Trakoun. 

- From 5:00pm on December 23 to 6:00am on December 24, the Thai military continued to fire approximately 120 shells into the area of Prey Chan village.

- From 5:00pm on December 23 to 6:00am on December 24, the Thai military continued to fire approximately 80 shells into the area of Chok Chey village. 

- From 7:30pm to 9:30pm, the Thai military continued to fire 4 rounds of flare guns into densely populated civilian residential areas in Poipet Municipality, Banteay Meanchey province.  

- At 8:02pm, the Thai military continued to fire flare guns into a densely populated civilian residential area in Thmar Da commune. 

-At 9:30pm, the Thai military continued to fire 7 shells into the area of Phnom Prek district.

On December 24, 2025

-At 7:00am, the Thai infantry forces supported by armored vehicles attempted to infiltrate into the area in front of Chok Chey village.

-From 7:00am to 4:00pm, the Thai military continued to fire artillery shells into the area of Prey Chan village.

-From 7:00am to 5:00pm, the Thai military continued to fire artillery shells into the area of Boeung Trokoun.

-At 7:12am, the Thai infantry forces supported by tanks attempted to infiltrate into the area in front of Chok Chey village.

- From 9:12am to 9:40am, the Thai military fired 3 artillery shells into the civilian residential area in Poitpet municipality, causing 2 civilians to be injured

- At 9:45am, the Thai military deployed reconnaissance drones and violated Cambodian sovereign territory in the area of Chok Chey village.

- From 10:00am to 2:02pm, the Thai military deployed T-50TH fighter jets to drop 4 bombs into a civilian residential area and hit further deep into Cambodian sovereign territory in the area of Banan district, Battambang Province.

- From 10:28am to 4:38pm, the Thai military fired 26 artillery shells into the area of Sampov Laun commune, Sampov Laun district, Battambang Province.

- From 12:15pm to 12:26pm, the Thai military deployed T-50TH fighter jets to drop cluster bombs into the area of Slor Kram Commune, Svay Chek District, Banteay Meanchey Province.

- At 5:00pm, the Thai military deployed reconnaissance drones and violated Cambodian sovereign territory in the area of Banan district.

The Cambodian armed forces have been defending against the aggressors and will continue to monitor the situation with utmost care and remain highly vigilant in fulfillment of their duties to defend Cambodian territorial integrity.


ស៊ន សុភក្រ្ត-Sorn Sopheak 11m  · នៅម៉ោងជាង៧នេះ ពួកវានៅបន្តបាញ់ផ្លោងចូលប្រាសាទព្រះវិហារ និងតាថាវ។ ថ្ងៃនេះ អាចក្តៅទៀតហើយ ព្រោះពួកវាចង់ចូលកាន់កាប់ តែមិនអាចទម្លុះកម្លាំងរបស់យើងបាន។ ត្រូវបន្តការពារដីយើងទៀតហើយ ពួកវាមិនព្រមឈប់ទេ។ ២៤ ធ្នូ ២០២៥


Neth Pheaktra  · នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជាក្នុងសកម្មភាពឈ្លានពានប្រដាប់របស់ខ្លួនមកលើអធុបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ វាមិនមែនគ្រាន់តែជាអាវុធនោះទេ ប៉ុន្តែវាជាអន្ទាក់សម្រាប់ជនស៊ីវិល។ គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹង កាេចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង - កសិដ្ឋានរបស់យើង ព្រៃរបស់យើង ភូមិរបស់យើង - ហើយនៅទីនោះជាយូរបន្ទាប់ពីការបាញ់ផ្លោងរួច។ មើលមិនឃើញ គ្មានស្លាកស្នាម និងនៅរង់ចាំមនុស្សស សត្វ។ សម្រាប់កសិករកម្ពុជា វាមានន័យថាជាការភ័យខ្លាចជាប្រចាំថ្ងៃដោយគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់​ខ្លួន។ សម្រាប់កុមារកម្ពុជា វាគឺជាឃាតកដែលបន្លំខ្លួនជាប្រដាប់លេង ឬជាសំណល់ធម្មតា។ វាមិនមែនជាការការពារទេ។ វាមិនមែនជាឧបទ្ទវហេតុទេ។ វាគឺជាការគំរាមកំហែងដល់ផ្ទៃដី និងជីវិតរបស់ប្រជាជនកម្ពុជា។ កម្ពុជាស្គាល់អាវុធទាំងនេះ។ យើងធ្លាប់រងទុក្ខពីពួកវាពីមុនមក។ យើងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើ ហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះ - ជនស៊ីវិលស្លូតត្រង់ សម្រាប់ឆ្នាំខាងមុខ។ ការប្រើប្រាស់គ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេ។ វាគឺជា ការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជា។ ពិភពលោកត្រូវតែឃើញរឿងនេះ ហើយមិនត្រូវនៅស្ងៀមឡើយ។ ប្រភពអាជ្ញាធរមីន


Amra Premium 11m  ·  ពួកសៀមវាពួនសម្ងំនៅក្នុង កាស៊ីណូ ប្រើSnpier🔭 បាញ់ប្រជាពលរដ្ឋរស់នៅ អូរស្មាច់ ឲ្យមានរបួស 😓

Pheng Vannak 59m  · ភូមិ​​ជោគជ័យ​ ព្រៃចាន់​ បឹងត្រកួន​ទាហាន​សៀមឈ្លាន​ពាន​កំពុង​ផ្លោងដាក់តាំងពីម៉ោង៤ជាងព្រឹក​កងទ័ព​យើង​កំពុង​វាយបកការពារទឹកដី


Puy Kea Favourites  · 30m  · មុនកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃនេះ (ម៉ោង ៤:០០ រសៀល) នៅខេត្តចន្ថាបុរីជាប់ប៉ៃលិន ថៃបានបង្ហើរលក្ខខណ្ឌដូចខាងក្រោម៖ • កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤-២៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ នៅខេត្តចន្ថាបុរី ប្រទេសថៃ។ • ប្រទេសថៃបានបញ្ជាក់ជាថ្មីនូវគោលការណ៍បីរបស់ខ្លួន៖ ១. កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិន។ ២. បទឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្តក្រោមការត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍។ ៣. កម្ពុជាត្រូវតែសហការដោយស្មោះត្រង់ក្នុងការដោះមីន និងសំខាន់ជាងនេះទៅទៀត ត្រូវតែអនុវត្តបទឈប់បាញ់ភ្លាមៗ នៅពេលដែលការចរចា GBC ចាប់ផ្តើម។ • ប្រសិនបើមន្ត្រីនៅកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ចំណុចរួមក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេទេ ការចរចា GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសៅរ៍នឹងមិនមានទៀតឡើយ។ (ប្រភព៖ ពីទីក្រុងបាងកក) Before the GBC Secretariat-level meeting scheduled for later today (4:00 p.m.) in Chanthaburi, Thailand imposed the following conditions: •  The meeting will be held from 24–27 December 2025, with a ministerial meeting on 27 December in Chanthaburi Province, Thailand. •  Thailand reaffirmed its three principles: 1.  Cambodia must announce a ceasefire first. 2.  The ceasefire must be genuine and continuous, under monitoring by an observer team. 3.  Cambodia must sincerely cooperate in demining landmines and, more importantly, must implement the ceasefire immediately once the GBC talks begin. •  If officials at the Secretariat level fail to reach common ground during their meeting period, the GBC talks may be ended prematurely. In that case, Natthapol and his counterpart will not attend the Saturday ministerial meeting. (Source: From Bangkok)


Thmey Thmey   12m  · ម៉ោង ១០:២៨នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២៦គ្រាប់​ ចូលភូមិសាស្ត្រឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ។ប្រភព:ក្រសួងការពារជាតិ


TNAOT 1h  · រកឃើញដំរីញី១ក្បាល និងកូនទើបកើត ១ក្បាលទៀត ស្លា.ប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃនៅចំណុចអូរស្កាច


Taing Sarada 1h  · យន្តហោះចម្បាំងថៃប្រភេទ T-50TH ដែលទិញពីប្រទេសកូរ៉េខាងត្បូងកាលពីខែមករា ឆ្នាំ២០១៨ បានហោះមកទម្លាក់គ្រាប់បែកដល់ខេត្តបាត់ដំបងហើយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ។  ថៃមាន T-50th ចំនួន ១៤គ្រឿង។ F-16 មានចំនួនពី ៤៧-៥៤ គ្រឿង។ Gripen មានចំនួនពី ៧-១១ គ្រឿង។ Northrop F-5 Tiger II មានចំនួន ១១គ្រឿង។ Dassault/Dornier Alpha Jet A មានចំនួន ១៨គ្រឿង។  យន្តហោះចម្បាំងប្រភេទណាក៏ដោយ គឺខុសច្បាប់មនុស្សអន្តរជាតិទាំងអស់ប្រសិនបើប្រទេសណាមួយប្រើប្រាស់វាដើម្បីប្រឆាំងជនសុីវិល ឬធ្វើការឈ្លានពាន។  អនុសញ្ញាទីក្រុងហ្សឺណែវ បានហាមដាច់ខាតមិនឱ្យមានការប្រើយន្តហោះចម្បាំងគ្រប់ប្រភេទធ្វើការសម្លាប់ជនសុីវិល ឬបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសុីវិល។ ប្រទេសនោះក៏អាចត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមដែរ៕


Fresh News  47m  · BREAKING: គិតត្រឹម៧៖៣០នាទីព្រឹក សមរភូមិជោគជ័យ ព្រៃចាន់ ប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច ទាហានសៀមបន្ដបាញ់ផ្លោង, សមរភូមិផ្សេងទៀតស្ងប់ស្ងាត់ ក្រោយផ្លោងចូលពេលទៀបភ្លឺ (ព្រំដែន)៖ គិតត្រឹមម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិភូមិជោគជ័យ ភូមិព្រៃចាន់ ប្រាសាទព្រះវិហារ តាថាវ និងភ្នំខ្មោច ទាហានឈ្លានពានរបស់សៀម នៅបន្ដបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជា។ ដោយឡែក សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ស្ងប់ស្ងាត់, ប្រាសាទតាមាន់ ជប់គគីរ ទាហានសៀមបានផ្លោងចូលម៉ោងជាង៥ទៀបភ្លឺ ហើយស្ងាត់នៅម៉ោង៦កន្លះ, ប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច មកទល់ម៉ោងជាង៧ព្រឹកនេះ ទាហានសៀមនៅបន្ដបាញ់ផ្លោងចូល៕


Sambath Show 19m  · ថៃប្រើយុទ្ធសាស្ត្រប្លោងនិងទម្លាក់គ្រាប់ព្រមទាំងរុលចូលមកក្នុងដីកម្ពុជា ពេលនោះអ្នកដែលមានសន្លឹកអាត់កឺក្នុងដៃគឺជាថៃ...។


Chan Born បងប្អូន កងទ័ព ត្រូវ ប្រុង ប្រយ័ត្ន ចំពោះការ ធ្វើ ចាញ់ រត់ ចោលលានដ្ឋាន ឬ អាវុធ របស់ចោរសៀម ព្រោះ វាអាចលួចបំពាក់ ជីភីអេស ក្នុង លានដ្ឋាន សំភារៈ និង ឧបករណ៍ ផ្សេងៗ ឬតាមទីតាំងណាមួយ ដើម្បី សម្លាប់ ឬ បំផ្លិចបំផ្លាញ ទីតាំង គោលដៅ របស់បងប្អូនដែល ធ្វេស ប្រហែស មិនដឹងខ្លួន។


Pheng Vannak News 1h  · រឿងមិនពិត​កុំនិយាយ​រឿងបំភ្លៃកុំផ្សាយនាំអន្តរាយដល់ខ្លួនឯង។ រឿងខ្លះ​ពិតតែបេីនិយាយទៅខាតប៉ះពាល់ដល់​កងទ័ព​កុំនិយាយ🙏


NP 52m  · យោធាថៃ ប្រើប្រាស់កាំភ្លើង ១២,៧ អាវុធបំពាក់លើរថក្រោះ និងរថពាសដែក វាយប្រហារមកលើទីតាំងអាគារពាណិជ្ជកម្មឯកជន នៅភូមិសាស្ត្រអូរស្មាច់👇


ស៊ន សុភក្រ្ត-Sorn Sopheak 22m  · កាន់តែរីករាលដាលហើយ! ម៉ោង១០ព្រឹកនេះ ទាហានឈ្លានពានសៀម ប្រើយន្ដហោះ F16 ទម្លាក់គ្រាប់៦គ្រាប់ នៅក្បែរភ្នំសំពៅ ខេត្តបាត់ដំបង! 24-12-2025


Cam VIP 5m  · 24/12/2025 🔴កងទ័ពថៃកាន់តែរុលពង្រីកទីតាំងវាយប្រហារហើយ នៅម៉ោងជាង10ព្រឹកនេះ F16របស់ថៃ ហោះចូលទម្លាក់ចំនួន 6 គ្រាប់ នៅក្បែរភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង


Thmey Thmey   32m  · យោធាថៃឈ្លានពាន​ដល់ភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបងហើយ ដោយប្រើយន្តចម្បាំង T-50 ទម្លាក់គ្រាប់បែក៤គ្រាប់ចូល​ទីតាំងពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល កាលពីម៉ោង១០ព្រឹក។


គេហទំព័រសារព័ត៌មានអរគុណសន្តិភាព 33m  · ក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៩:៤០ នាទីព្រឹកថ្ងៃនេះ យោធាថៃ បាញ់ផ្លោងចំនួន ១ គ្រាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន៣នាក់ ក្នុងនោះមានក្មេងតូចម្នាក់ ស្ថិតនៅក្នុងភូមិសាស្ត្រ កូនត្រី ស្រុកអូរជ្រៅ ជិតផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ !


ក្រសួងការពារជាតិ   49m  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ - ម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។  កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត  និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។  ✍🏻សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕


Ren Chanrith 2h  · សង្គ្រាមនេះ កម្ពុជាព្យាយាមសម្របសម្រួលដើម្បីបញ្ចប់ហើយ ប៉ុន្តែប្រសិនបើថៃនៅតែបង្ខំឱ្យកម្ពុជាដើរដល់មាត់ជ្រុះ ខ្ញុំមិនហ៊ានស្រមៃទេ នៅពេលដែលកម្ពុជាប្រើPHL-03 មុីសុីលប្រឆាំងF-16និងរបស់លេងថ្មីៗទៀតដែលកម្ពុជាមិនទាន់បញ្ចេញ។ ដល់ពេលនោះសង្គ្រាមនឹងរីករាលដាលកាន់តែធំ ហើយកម្ពុជានិងថៃនឹងក្លាយជាទីលានសាកអាវុធថ្មីៗរបស់ប្រទេសមហាអំណាច កងទ័ពពលី ប្រជាជនរងទុក្ខ។


សុខ លូ-Sok Lou   1h  ·  វាប្រើយន្តហោះទំនើបទំលាក់គ្រាប់ចម្ងាយជាង១០០គមពីព្រំដែន ក្នុងខេត្តបាត់ដំបងហើយ វាថាយើងរំលោភឈ្លានពានវាទៀត។ 😭😭😭ឈឺចាប់ណាស់😭😭😭


Thmey Thmey   39m  · យោធាថៃឈ្លានពាន​ដល់ភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបងហើយ ដោយប្រើយន្តចម្បាំង T-50 ទម្លាក់គ្រាប់បែក៤គ្រាប់ចូល​ទីតាំងពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល កាលពីម៉ោង១០ព្រឹក។


Thmey Thmey   37m  · ម៉ោង ១១:០០នាទីព្រឹកនេះ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង ​T-50​ ទម្លាក់ចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។​ នេះបើយោងតាមក្រសួងការពារជាតិ។


Bron Sambor 1h  · ទាហានថៃ បានបន្តឈ្លានពានកម្ពុជា ដោយប្រើប្រាស់យន្ដហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន៤ គ្រាប់ នៅតំបន់ស៊ីវិល ក្បែរ 

នៅវេលាម៉ោងជាង១០ ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ  Thai soldiers continued their invasion of Cambodia, using (T-50) fighter jets to drop six bombs on civilian areas near Phnom Sampov, Banan District, Battambang Province at around 10 a.m. on December 24, 2025.


ខ្មែរ ប៉ុស្តិ៍ 1h  · ខេត្តបន្ទាយមានជ័យ​៖​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នៅវេលាម៉ោង ៩:៤០នាទី​ព្រឹកថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២៥ យោធាថៃបានបាញ់ផ្លោង ចំនួន ១គ្រាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន ២នាក់ ក្នុងភូមិសាស្ត្រ ភូមិកូនត្រី ស្រុកអូរជ្រៅ ជិតផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ។ រូបភាព៖​ ទង្វើរអមនុស្សធម៌របស់ ទាហានថៃបណ្តាលអោយរបួសមនុស្សពេញវ័យ២នាក់ កុមារម្នាក់៕ ប្រភព​៖​ លោក​ អ៊ុំ​ រាត្រី


ក្រសួងការពារជាតិ៖ ម៉ោង១២:១៥ថ្ងៃត្រង់នេះ សៀមបានប្រើយន្តហោះ T-50TH ទម្លាក់គ្រាប់បែកចង្កោម នៅ ឃុំស្លក្រាម ស្រុកស្វាយចេក បន្ទាយមានជ័យ



Jean-François Tain

 

10m

 ·

[English below]

កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ…

២៣ថ្ងៃក្រោយមក, ២៣ថ្ងៃក្រោយពីផ្តើមវាយលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ, កងទ័ពថៃវ័ណ្តជើងក្នុងសង្គ្រាមរ៉ំារ៉ៃ។ គឺជា«សង្គ្រាមលេណដ្ឋាន»ដូចចម្បាំងនៅVerdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង តែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ព នាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដី ដោយមិនចេះចាញ់។ 

ក៏ប៉ុន្តែ សង្គ្រាមនេះ បន្តសម្លាប់…

យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជា បន្តពលី ៖ ម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម, ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ។

ដើម្បីលាក់បាំងបរាជ័យនៅលើដី, កងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ឮបែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយ។ មិនមែនដើម្បីជ័យជំនះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និង ដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះ។

ការពិត បាននិងកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative)នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូច។

ថៃត្រូវបញ្ឈប់សង្គ្រាមឈ្លានពានមកលើកម្ពុជាជាបន្ទាន់

—————————-

Twenty-three days later, twenty-three days after the launch of the assault on Cambodian territory along a border stretching more than 800 kilometers, the Thai army has become bogged down in a war of attrition.

It is a true “trench war,” reminiscent of the battles of Verdun during the First World War: troops leave their trenches, launch assaults, seize a position, only to be quickly pushed back; units break apart and retreat in haste to their trenches. In other words, the Thai aggressor is unable to hold its gains, while Cambodia defends its territory without ever yielding.

Yet the war continues to claim lives.

Soldiers on both sides, children of the Thai nation and sons of the Cambodian people, continue to make the ultimate sacrifice. On one side, soldiers are sent to die in order to seize a few symbolic scraps of land; on the other, they fight to defend ancestral soil, territorial integrity, sovereignty, justice, honor, and dignity.

So, to mask defeat on land, the Thai army makes noise with their F-16s and bombs Cambodia from the sky. Just like the artillery at Verdun once did,  not to win the war, but to manufacture fear among Khmer civilians, and to make Thai people believe that victory is theirs. 

Reality, day after day, continues to stain the image of the Kingdom of Thailand, the honor of its military leadership, and the official narrative promoted by its government. Why? Because young soldiers, in the prime of their lives, are dying in the forests of Cambodia, in a senseless war fought in the name of a fabricated patriotism, cynically exploited to serve the political ambitions of a small clique of ultranationalists.

Thailand must immediately put an end to its war of aggression against Cambodia.


Sun Sports 6h  · 📣 ដំណឹងបន្ទាន់៖ ថ្ងៃទី​ ២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥  ដាច់​ខាត​បងប្អូនកុំឡើងមក​ច្រក​អូរស្មាច់​ ព្រោះពេលនេះ​ពួក​ទាហាន​សៀមឈ្លាន​ពាន​(ក្រុមsnipers) កំពុង​លាក់ខ្លួន​នៅតាម​អាគារ​កាស៊ីណូ​ ដើម្បី​បាញ់​ប្រហារ​មកលើ​ប្រជាពលរដ្ឋ​យើង​ មាន​បងប្អូន​មួយចំនួន​បាន​រងគ្រោះ​រួចហើយ ដូច្នេះ​ដាច់​ខាត​កុំឡើងមក​ ។ ប្រភព៖ Pheng Vannak News


កម្ពុជាដ៏រុងរឿង 1h  ·  ២៤.១២.២០២៥ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ.មុខសញ្ញាជនសង្ស័យប្ដីប្រពន្ធ២នាក់នេះជិះម៉ូតូដើរសួររកបន្ទាយយោធាខាងខេត្ត ប៉ៃលិន..☠️


Neth Pheaktra

2h

 ·

មានហេតុផលជាសារវន្តចំនួន៥ ដែលច្បាស់ជានឹងជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន ៖

ទី១-កម្ពុជាជាប្រទេសតូចមិនអាចធ្វើសង្គ្រាមឈ្លានពានប្រទេសថៃជាប្រទេសធំបានទេ…

-កម្ពុជាជាប្រទេសតូច គឺតូចទាំងទឹកដី តូចទាំងសេដ្ឋកិច្ច តូចទាំងយោធានិងតូចទាំងមហិច្ឆតា ។ ដូចនេះ កម្ពុជាមិនអាចឈ្លានពានប្រទេសខ្លាំងជាងខ្លួនដល់ទៅ៣ដង ដូចជាប្រទេសថៃបានឡើយ ។ កម្ពុជាតែងតែអត់ធ្មត់ និងអំពាវនាវឱ្យមានការដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី តាំងពីមុនផ្ទុះអាវុធលើកទី១ រហូតដល់មានការទទួលយកបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥  និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ បើកម្ពុជាពិតជាចង់បានសង្គ្រាម តើកម្ពុជាខិតខំបង្កើត និងរក្សាសន្តិភាព តាំងពីឆ្នាំ១៩៩៨ ដើម្បីអ្វី?

ទីពីរ-កម្ពុជាទាមទារឱ្យគោរពខ្សែបន្ទាត់ព្រំដែន តាមផែនទី តាមសន្ធិសញ្ញាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែ ថៃទាមទារខ្សែបន្ទាត់ព្រំដែនតាមផែនទីឯកតោភាគីរបស់ខ្លួន…

-ប្រទេសកម្ពុជា និងប្រទេសថៃ គឺជាអ្នកជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់កំណត់ដោយអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមទាំងមានអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខ័ណ្ឌព្រំសីមាព្រំដែនគោក ដើម្បីឈានទៅបោះបង្គោលព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍជាមួយគ្នាឱ្យបាន ១០០ ភាគរយ។ ដូចនេះ គ្មានហេតុផលណាមួយ ដែលកម្ពុជាមានចេតនាឬប៉ុនប៉ងរំលោភបំពាន និងឈ្លានពានលើអធិបតេយ្យភាពរបស់ប្រទេសថៃនោះឡើយ។ 

ទី៣-កម្ពុជាប្រើយន្តការអន្តរជាតិដើម្បដោះស្រាយបញ្ហាព្រំដែន ប៉ុន្តែ  ថៃធ្វើសង្គ្រាមដើម្បីឈ្លានពានយកទឹកដី…

-ជាក់ស្ដែង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ទាំងជម្លោះកាលពីឆ្នាំ១៩៥៤, ជម្លោះឆ្នាំ២០០៨-២០១១, និងជម្លោះបច្ចុប្បន្ននេះ កម្ពុជាតែងតែប្រកាន់យកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ជាលទ្ធផលនៃជម្រើសផ្លូវច្បាប់នេះ, កម្ពុជា បានទទួលជោគជ័យ ដោយក្នុងករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។ នេះបង្ហាញថាកម្ពុជាជាប្រទេសការពារអធិបតេយ្យភាព របស់ខ្លួនដោយប្រើយន្តការច្បាប់អន្តរជាតិហើយគ្មានហេតុផលណា ដែលកម្ពុជាច្រានចោលយន្តការដែលខ្លួនធ្លាប់ទទួលបានជោគជ័យ ២លើករួចមកហើយនេះ, ហើយបែរជាទៅបង្កសង្រ្គាមជាមួយប្រទេសថៃនោះឡើយ។

ទី៤-កម្ពុជាស្គាល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាម និងផ្ដល់តម្លៃខ្ពស់បំផុតដល់សន្តិភាព…

-កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព។ ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងទៅនេះ, ក្រោយពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមប្រល័យពូជសាសន៍មួយផងនោះ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ឱ្យតម្លៃខ្ពស់បំផុតដល់សន្តិភាព រហូតទទួលបានមេដៃមាសសន្តិភាពពិភពលោកឆ្នាំ២០២១ និងមេដៃសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដីឆ្នាំ២០២៤ ព្រមទាំងពានរង្វាន់អាស៊ានឆ្នាំ២០២៥។ កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ,   កម្ពុជាត្រូវការសន្តិភាព និងស្ថិរភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូច នេះ គ្មានហេតុផលណាមួយដែលកម្ពុជាទៅរំលោភបំពានឈ្លានពានលើប្រទេសណាមួយ បង្កសង្គ្រាមបំផ្លាញសន្តិភាពដែលរកបានមកយ៉ាងលំបាកនោះឡើយ។ 

ទី៥-ថៃប្រកាសសង្គ្រាមជាចំហ និងវាយប្រហារយ៉ាងព្រៃផ្សៃមកលើកម្ពុជា…

-ការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតដល់ពេលនេះ គឺនាយករដ្ឋមន្ត្រីថៃ និងមេទ័ពកំពូលរបស់ថៃ បានប្រកាសសង្គ្រាមឱ្យយោធាថៃវាយប្រហារកម្ពុជាដោយពង្រីកវិសាលភាពតាមបណ្តោយព្រំដែនគោកជាង ៨០០គីឡូម៉ែត្រ និងបើកប្រតិបត្តិការយោធាវាយលុកចូលជ្រៅជាង ៨០-៩០ គីឡូម៉ែត្រដីមកក្នុងអធិបតេយ្យភាពកម្ពុជា។ ក្នុងន័យនេះ, ថៃប្រើកម្លាំងគ្រប់ប្រភេទ ទាំងជើងគោក ជើងអាកាស និងជើងទឹក ក្នុងនោះរួមមានយន្តហោះចម្បាំងF-16 និង Gripen, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនពិឃាដ, ដ្រូនទម្លាក់គ្រាប់បែក, យន្តហោះគ្មានមនុស្សបើក, កាំភ្លើងធំ, កាំភ្លើងត្បាល់រ៉ុកកែតចម្ងាយឆ្ងាយ, រថក្រោះ, រថពាសដែក ព្រមទាំងកម្លាំងទ័ពថ្មើរជើង ដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់, សាលារៀន, វត្តអារាម, ជំរំជនភៀសខ្លួន, និងលំនៅដ្ឋានប្រជាជន ហើយបន្តបដិសេធមិនគោរពបទឈប់បាញ់។ ដូចនេះ, ច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាន និងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេ ហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដូចប្រទេសថៃបានអះអាងឡើយ។ 

-ផ្អែកលើចំណុចទាំង៥នេះ គឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួន ហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា។


SUM SRY

2h

 ·

«ថៃបាញ់ប្រហារមកលើភូមិជនស៊ីវិលកម្ពុជា ឆ្ងាយពីព្រំដែនជាង​១០០គីឡូ ម៉ែត្រ តើនេះជាការគំរាមកំហែងពីកម្ពុជា ឬជាលេសឈ្លានពានរបស់ថៃ?»


ភ្នំពេញ៖​ អស់រយៈពេលយូរមកហើយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានថៃលើកយកមកប្រើជាឧបករណ៍នយោបាយផ្ទៃក្នុង​ និងយុទ្ធសាស្ត្រយោធាដើម្បីបង្កើតរឿងរ៉ាវ “ការគំរាមកំហែង” មួយដែលមើលទៅដូចជាមានមូលដ្ឋាន តែធាតុពិតគឺ ជាការបំផ្លើស និងការបង្កើតលេសរបស់ថៃសុទ្ធសាធ។


បើផ្អែកលើទិន្នន័យជាក់ស្តែង​ កម្ពុជារងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលជាច្រេីន​ ជនសុីវិល២១នាក់​បានស្លាប់​ ៧៩នាក់រងរបួស​ និង​ ៥០មុឺននាក់ជាងភៀសសឹកគិតត្រឹម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥​ និងស្ថានភាពបាញ់ប្រហារដោយF-16, T-50 នៅថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥នេះ អាចបញ្ជាក់បានយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាប្រទេសដែលមានសមត្ថភាព ឬចេតនាណាមួយឈ្លានពានថៃឡើយ។ ផ្ទុយទៅវិញ កម្ពុជាគឺជាភាគីដែលស្ថិតនៅក្នុងស្ថានភាពរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការការពារខ្លួន និងការពារអធិបតេយ្យភាពពីការឈ្លានពានរបស់ថៃទៅវិញនោះទេ។


យេីងបានដឹងហេីយ​ ទាំងភាពមិនសមាមាត្រនៃសមត្ថភាពយោធាដែលទិន្នន័យបាបង្ហាញថា ថៃមានអាវុធធុនធ្ងន់ សមត្ថភាពដែនអាកាស​ និងប្រព័ន្ធយោធាទំនើបលើសកម្ពុជាច្រើនដង។ ក្នុងលក្ខខណ្ឌបែបនេះ កម្ពុជាមិនអាចក្លាយជាការគំរាមកំហែងយុទ្ធសាស្ត្រដល់ថៃបានឡើយទាំងក្នុងទ្រឹស្តី និងក្នុងការអនុវត្តជាក់ស្តែង។


ជំហរនយោបាយ និងយុទ្ធសាស្ត្ររបស់កម្ពុជា កម្ពុជាបានបង្ហាញច្បាស់លាស់ជាបន្តបន្ទាប់ថា កម្ពុជាគោរពច្បាប់អន្តរជាតិ មិនចង់ឃើញសង្គ្រាម និងចង់ដោះស្រាយវិវាទតាមផ្លូវសន្តិភាព។ ការរក្សាកម្លាំងនៅតំបន់ព្រំដែន គឺជាសិទ្ធិស្របច្បាប់នៃការការពារដែនអធិតេយ្យភាពមិនមែនជាការត្រៀមឈ្លានពានប្រទេសណាមួយទេ។


ថៃបានបង្កេីតលំនាំនៃការបង្កលេស និងការប្រើកម្លាំង​ ព្រមទាំងព្រឹត្តិការណ៍បាញ់ប្រហារ ១៧ថ្ងៃមកនេះ បានបង្ហាញឱ្យច្បាស់ពីលំនាំដដែលៗ ការចល័តកម្លាំង និងសកម្មភាពយោធារបស់ថៃតែងតែត្រូវអះអាងថាជា “ការឆ្លើយតប” ទៅនឹងការគំរាមកំហែងពីកម្ពុជា។ ប៉ុន្តែភស្តុតាងជាក់ស្តែង បានបង្ហាញទៀតថា ការប្រើកម្លាំងទាំងនេះ ជាការចាប់ផ្តើមពីភាគីដែលមានអានុភាពខ្លាំងជាង និងមានប្រៀបខាងយុទ្ធសាស្ត្រ។


គោលបំណងពិតប្រាកដនៅក្រោយពាក្យ “ការគំរាមកំហែងពីកម្ពុជា” គឺជាការប្រើសង្គ្រាមព័ត៌មាន ដើម្បីបង្កើនការគាំទ្រផ្ទៃក្នុង បំបាំងបញ្ហានយោបាយក្នុងស្រុក និងបង្កើតភាពស្របច្បាប់សម្រាប់ការប្រើកម្លាំងមកលើប្រទេសកម្ពុជាតែប៉ុណ្ណោះ។


ការយល់ស្របចំពោះការលេីកឡេីងរបស់កម្ពុជា​ អ្នកវិភាគយោធាអាស៊ីអាគ្នេយ៍មួយរូបបានបញ្ជាក់ថា បើផ្អែកលើទិន្នន័យសមត្ថភាពយោធា និងស្ថានភាពភូមិសាស្ត្រយុទ្ធសាស្ត្រ កម្ពុជា “មិនមានលទ្ធភាព និងមិនមានចេតនា” ក្នុងការបង្កការគំរាមកំហែងដល់ថៃឡើយ។ លោកបន្ថែមថា ភាពមិនសមាមាត្រនៃកម្លាំងយោធារវាងប្រទេសទាំងពីរ គឺជាកត្តាសំខាន់ដែលបដិសេធការចោទប្រកាន់នេះ។


ជាមួយគ្នានេះ អ្នកវិភាគនយោបាយអន្តរជាតិបានលើកឡើងថា លំនាំនៃការបាញ់ប្រហារ និងការចល័តកម្លាំងយោធា បង្ហាញពីការប្រើ “សង្គ្រាមព័ត៌មាន” ដើម្បីបង្កើតទស្សនៈសាធារណៈថា កម្ពុជាជាភាគីឈ្លានពាន ខណៈពិតប្រាកដវិញ កម្ពុជាតែងតែប្រកាន់ជំហរពារ និងអំពាវនាវឱ្យដោះស្រាយវិវាទតាមផ្លូវសន្តិភាព។


អ្នកវិភាគមជ្ឈមណ្ឌលសិក្សាសន្តិភាពមួយនៅអឺរ៉ុប បានឲ្យដឹងថា ការប្រើពាក្យ “ការគំរាមកំហែង” នៅក្នុងបរិបទនេះ គឺជាយុទ្ធសាស្ត្រដែលត្រូវបានប្រើជាញឹកញាប់ ដើម្បីបង្កើនការគាំទ្រផ្ទៃក្នុង និងផ្តល់ភាពស្របច្បាប់សម្រាប់សកម្មភាពយោធា។ “នៅពេលប្រទេសមួយមានអានុភាពលើសគ្រប់យ៉ាង​ ការអះអាងថាខ្លួនកំពុងរងការគំរាមកំហែងពីប្រទេសខ្សោយជាង ត្រូវតែបានពិនិត្យយ៉ាងម៉ត់ចត់”


នៅមុំរបស់អ្នកវិភាគតំបន់ អាស៊ាន ការបន្តបាញ់ប្រហារ និងការកើនឡើងនៃវោហារណ៍យោធា អាចធ្វើឲ្យស្ថានភាពរីករាលដាលទៅជាវិបត្តិធំដែលប៉ះពាល់ដល់សន្តិភាពតំបន់ទាំងមូល។ ពួកគេអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ប្រកាន់ខ្ជាប់គោលការណ៍អន្តរជាតិ និងបង្កើនតួនាទីយន្តការអន្តរជាតិ ក្នុងការត្រួតពិនិត្យ និងបង្ការ​ការ​ ទប់ស្តាត់ការឈ្លានពានរបស់ថៃ។


អ្នកវិភាគភាគច្រើនសន្និដ្ឋានដូចគ្នាថា កម្ពុជាមិនមែនជាការគំរាមកំហែងយុទ្ធសាស្ត្រដល់ថៃឡើយ។ ផ្ទុយទៅវិញ ការបាញ់ប្រហារ និងការចោទប្រកាន់ជាបន្តបន្ទាប់ គឺជាសញ្ញាបង្ហាញថា “ការគំរាមកំហែង” កំពុងត្រូវបានប្រើជាលេស ដើម្បីបិទបាំងគោលបំណងនយោបាយ និងយោធា ថៃបេីកការឈ្លានពានយ៉ាងសាហាវឃោឃៅមកលេីកម្ពុជា៕ 


ប្រាក់ សុខុន - Prak Sokhonn

 

1h

 ·

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។

ក្នុងអំឡុងកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាពនេះ។

ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ  ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តម Jean-Noël BARROT ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់។ 

Dans l’après-midi du 23 décembre 2025, Son Excellence Monsieur PRAK Sokhonn, Vice-Premier ministre et ministre des Affaires étrangères et de la Coopération internationale, s’est entretenu par téléphone avec Son Excellence Monsieur Jean-Noël BARROT, ministre de l’Europe et des Affaires étrangères de la République française.

Au cours de l’entretien, le Vice-Premier ministre a exprimé l’appréciation du Cambodge pour le soutien constant de la France au processus de paix, notamment en faveur de l’accord de cessez-le-feu du 28 juillet 2025 et de la Déclaration conjointe de Kuala Lumpur du 26 octobre 2025 Il a souligné la dégradation de la situation humanitaire, entraînant le déplacement de plus d’un demi-million de civils cambodgiens, ainsi que les dommages causés aux sites du patrimoine culturel cambodgien dans le contexte des hostilités.

En réponse, Son Excellence Monsieur Jean-Noël BARROT a apprécié la déclaration du Président de l’ASEAN faite lors de la réunion spéciale des ministres des Affaires étrangères de l’ASEAN sur la situation actuelle entre le Cambodge et la Thaïlande, tenue le 22 décembre 2025 à Kuala Lumpur, en Malaisie, concernant la reprise du dialogue en vue de résoudre le conflit frontalier entre le Cambodge et la Thaïlande, et s’est félicité de la tenue de la réunion du Comité général des frontières, prévue le 24 décembre 2025. Il a également exprimé le soutien de la France aux efforts menés par la Malaisie, la Chine et les États-Unis pour parvenir à une résolution pacifique par la voie diplomatique.

À l’issue de la conversation, S.E. M. le Vice-Premier ministre a réitéré l’engagement inébranlable du Cambodge en faveur de la paix et de la mise en œuvre intégrale du cessez-le-feu.

On the afternoon of 23 December 2025, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, held a telephone call with His Excellency Jean-Noël BARROT, Minister for Europe and Foreign Affairs of the French Republic.

During the call, His Excellency the Deputy Prime Minister expressed Cambodia’s appreciation for France’s steadfast support of the peace process, particularly for the Ceasefire Agreement of 28 July 2025 and the Kuala Lumpur Joint Declaration of 26 October 2025. He underscored the deterioration of the humanitarian situation, resulting in the displacement of over half a million Cambodian civilians, as well as the damage inflicted on Cambodian cultural heritage sites amid the hostilities. 

In response, His Excellency Jean-Noël BARROT appreciated the ASEAN Chair’s Statement made in the Special ASEAN Foreign Ministers' Meeting on the Current Situation Between Cambodia and Thailand, held on 22 December 2025 in Kuala Lumpur, Malaysia, regarding the resumption of dialogue to resolve the Cambodia-Thailand border conflict, and welcomed the upcoming holding of the General Border Committee, held on 24 December 2025. He also expressed France’s support to the efforts initiated by Malaysia, China and the United States to achieve a peaceful resolution through diplomatic channels.

At the conclusion of the conversation, His Excellency the Deputy Prime Minister reiterated Cambodia’s unwavering commitment to peace and to the full implementation of the ceasefire.


Smeyy  is with Smeyy Smeyy. 1h  · 🚨*ខ្ញុំឈឺចាប់ 💔 ពីព្រោះមិត្តភក្តិខ្ញុំ បាត់បង់លើសមរភូមិ ប៉ុន្តែ សមរភូមិព័ត៌មាន ខ្ញុំនៅតែរឹងមាំបន្ត 🙏🏻 បើខ្ញុំទន់ទោរ ខ្ញុំស៊ូទៅមុខទៀតលែងបាន ខ្ញុំមិនគប្បីនឹងមិត្តភក្តិរបស់ខ្ញុំទេ សូមពុកម៉ែបងប្អូន បន្តជឿជាក់វីរកងទ័ពយើង 💐


Cam VIP 24m  · 24/12/2025 ម៉ោងជិត4រសៀលនេះ ទ័ពថៃនៅបន្តបាញ់ផ្លោងគ្រាប់ខ្លាំង នៅមុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៏ និងតាថាវ។ នៅភ្នំខ្មោច បាញ់ផ្លោងគ្រាប់ចូលមួយៗ


ស៊ន សុភក្រ្ត-Sorn Sopheak 1h  · យើងសូមទទូចឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ជួយបញ្ឈប់ទាហានសៀម ប្រើ T-50 របស់ខ្លួន មកទម្លាក់គ្រាប់បែកក្នុងដីខ្មែរផង។


Saroeurn Som 4h  · ⛔️ក្តៅៗប្ដីប្រពន្ធ២នាក់នេះ ជិះម៉ូតូ ដើរសួររកបន្ទាយ ១៨ខាងខេត្ត ប៉ៃលិនសូមសមត្ថកិច្ចជួយចាប់ផងផ្លាកលេខ 1AQ :9804 ចំឡែកហើយ👇


Pheng Vannak News 3h  · យន្តហោះ​ F-16 របស់​ចោរសៀម​អស់​គ្រាប់​ ឬ​ អាមេរិក​ ចាក់​សោរលេខកូដ​ ទេីប​ថ្ងៃ​នេះ​ប្រេី​ T-50 របស់​ កូរ៉េ​ខាង​ត្បូង​ ជំនួស​ F-16 ?


ក្រសួងការពារជាតិ   2h  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥៖ - ម៉ោង ១៤:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន ១គ្រាប់ចូលភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។ ស្ថានការណ៍នៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនក្នុងយោធភូមិភាគទី៥ យោធាថៃនៅបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។  ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed of the situation along the Cambodia–Thailand border, where Thai military forces have continued their armed aggression further into Cambodian sovereign territory, in the 5th Military Region, Banan District, Battambang Province, on December 24, 2025: - At 2:02pm, the Thai military deployed a T-50TH fighter jet to drop 1 bomb into the area of Banan district, Battambang province. The situation in some frontlines is calm, while in other areas in the 5th Military Region, the Thai military continues to carry out its attacks on Cambodian sovereign territory. However, our forces continue to fight the aggressor fiercely and monitor the situation closely and remain highly vigilant. The brutal actions above are indiscriminate attacks by the Thai military, a serious violation of international law.  Further detailed information will be provided later as the situation develops.


Asian Talk

ณัฐพัชญ์ กรณ์เปรมปรีดิ์

กองทัพไทย แฉ5 ข้อหา เขมร ละเมิดกติกาสากล

5 พฤติกรรมละเมิดกฎหมายระหว่างประเทศ ของ “กัมพูชา”

1. ใช้ทุ่นระเบิดสังหารบุคคลอย่างต่อเนื่อง (ครอบครอง–ดัดแปลง–ใช้ทุ่นใหม่)

2. ใช้โบราณสถานเป็นที่มั่นทางทหาร

3. ใช้ชุมชนเป็นที่ตั้งยิงอาวุธหนัก และหลบหนีเข้าไปในชุมชนหลังยิงเสร็จ

4. ใช้อาคารพลเรือนเป็นที่ตั้งทางทหาร และคลังอาวุธ

5. ใช้พลเรือนเป็นโล่มนุษย์

แม่ทัพสมรภูมิข่าวสาร : พลอากาศเอก ประภาส สอนใจดี ผช.ผบ.ทอ/ ผอ. ศูนย์แถลงข่าวร่วมสถานการณ์ชายแดนไทย-กัมพูชา

................................................

5 International Law Violations by Cambodia

1. Continuous Use of Anti-personnel Landmines (Possession, Modification, and Deployment)

2. Military Occupation of Heritage Sites

3. Deploying Heavy Weaponry within Communities and Using Civilians as Cover for Retreat

4. Using Civilian Buildings as Military Posts and Weapon Caches

5. Using Civilians as Human Shields

ที่มา: ศูนย์แถลงข่าวร่วมสถานการณ์ชายแดนไทย-กัมพูชา


Diamond TV is  feeling positive.

5m

 ·

ការចរចាសន្តិភាព៖ ថៃកំពុងលេងសន្លឹកបៀរឡោមព័ទ្ធចិន  និងប្រើចិត្តសាស្ត្រសម្លុតខ្មែរ លើក្តារអុកជាតិនិយម

ដូចណាស់ៗ ចិត្តសាស្ត្រកម្ទេចបន្ទាយលង្វែក បោះកាក់ដុតព្រៃឫស្សី បំបែកសាមគ្គី ហែកក្រុមបញ្ញាវន្ត គឺជារូបមន្តដដែល ប៉ុន្តែបរិបទខុសគ្នា (៤៣២ ឆ្នាំ)។ ខ្ញុំមិនមែនជាអ្នកបច្ចេកទេសសង្គ្រាម ហើយក៏រឹតតែមិនចេះកេះកៃកំភ្លើង ប៉ុន្តែលើកនេះ ខ្ញុំសូមលើក យុទ្ធសាស្ត្ររ៉ាប់រងហានិភ័យ (Hedging strategy) របស់សេដ្ឋកិច្ច-ហិរញ្ញវត្ថុ ដែលថៃកំពុងប្រើមកពិចារណាវិញ។ 

បើពិនិត្យមើល​តាមទស្សនៈយោធា ព្រឹត្តិការណ៍វាយប្រហារតាមផ្លូវអាកាសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាខែធ្នូ ឆ្នាំ ២០២៥ នេះ ការលាយបញ្ចូលគ្នារវាងយន្តហោះ Gripen (High-  "ខួរក្បាល" នៅពីលើពពក), F-16 (Middle/High- កណ្តាប់ដៃធ្ងន់នៃសមរភូមិ), និង T-50TH (Low- អ្នកប្រយុទ្ធសេដ្ឋកិច្ច) មិនមែនគ្រាន់តែជាការបង្ហាញសាច់ដុំធម្មតានោះទេ ប៉ុន្តែវាគឺជាការធ្វើតេស្តជាក់ស្តែង (Live-fire test) នៃយុទ្ធសាស្ត្រ "High-Low Mix" ដែលកងទ័ពអាកាសថៃ (RTAF) បានចំណាយពេលជាងមួយទសវត្សរ៍ដើម្បីកសាង។ 

នេះជាការប្រើម៉ូដែលសេដ្ឋកិច្ចសង្គ្រាមបែបតាក់តិច តាមរយៈប្រើកម្លាំងដោយលាយបញ្ចូលគ្នារវាង អាវុធបច្ចេកវិទ្យាខ្ពស់ តម្លៃថ្លៃ ចំនួនតិច (High) និង អាវុធបច្ចេកវិទ្យាមធ្យម តម្លៃសមរម្យ ចំនួនច្រើន (Low) ដើម្បីបង្កើតតុល្យភាពរវាង សមត្ថភាពប្រយុទ្ធ និង ថវិកាជាតិ។

តែបើសម្លឹងតាម ភូមិសាស្ត្រសេដ្ឋកិច្ច (Geoeconomics) និងទ្រឹស្តីប្រាកដនិយម (Realism) ច្បាស់ជាមើលឃើញថា ការវាយប្រហារដោយយន្តហោះទាំងនេះ មិនមែនគ្រាន់តែជាការកម្ទេចគោលដៅយោធាប៉ុណ្ណោះទេ ប៉ុន្តែជា "សារនយោបាយ" (Political Message) ដ៏ធ្ងន់ធ្ងរ។

ហើយការប្រើប្រាស់គ្រឿងសព្វាវុធចម្រុះពីមហាអំណាចទាំង ៣ (អាមេរិក អឺរ៉ុប កូរ៉េ) ក៏មិនមែនជារឿងចៃដន្យទេ តែជាការដាក់ "អន្ទាក់យុទ្ធសាស្ត្រ" (Strategic Trap) ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅតំបន់នេះ។

១. សង្គ្រាមចិត្តសាស្ត្រ (Psychological Warfare)

​ថៃកំពុងប្រើប្រាស់យុទ្ធសាស្ត្រ "រន្ធត់និងញញើត" ខ្នាតតូច ("Shock and Awe" strategy) ដើម្បីបំបាក់ស្មារតីកម្ពុជា។

១~១ ការប្រើប្រាស់បច្ចេកវិទ្យាជាអាវុធចិត្តសាស្ត្រដើម្បីបំបែកសាមគ្គី៖

​ការប្រើ Gripen , F-16 ដែលមានសម្លេងលាន់ឮខ្លាំង និងT-50TH ល្បឿនលឿនជាងសំឡេងមានសមត្ថភាពទម្លាក់គ្រាប់បែកចំគោលដៅ (Precision Strike) គឺដើម្បីបង្ហាញថា៖

▪︎ "បច្ចេកវិទ្យាយើងលើសអ្នក ហើយអ្នកមិនអាចលាក់ខ្លួនបានទេ"។

​សារនេះមិនមែនសម្រាប់តែទាហាននៅសមរភូមិទេ តែសម្រាប់ប្រជាជន និងរដ្ឋាភិបាលនៅភ្នំពេញ ឱ្យមានអារម្មណ៍ថាគ្មានសុវត្ថិភាព (អ្នកមានត្រូវបញ្ជូនជូនកូនចេញទៅបរទេស ឯអ្នកក្រត្រូវឈប់ធ្វើទ័ព ហើយចំណែកភ្ញៀវអន្តរជាតិផ្អាក ឬលុបដំណើរកម្សាន្តមកកម្ពុជា)។

▪︎ ​ការដាក់សម្ពាធលើថ្នាក់ដឹកនាំ៖

​គោលបំណងគឺចង់ឱ្យកម្ពុជាមានអារម្មណ៍ថា ការបន្តជម្លោះនឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ នាំឱ្យមានការតវ៉ាផ្ទៃក្នុងរបស់ខ្លួននាពេលខាងមុខ។ 

២. យុទ្ធសាស្ត្រអូសទាញមហាអំណាចទាំង ៣

ការដាក់ "អន្ទាក់យុទ្ធសាស្ត្រ" (Strategic Trap) ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅតំបន់នេះ ដើម្បីធានាលក្ខខណ្ឌនៃការចរចារសន្តិភាពទោរទៅខាងថៃ។

២.​១~ យន្តការ "ចំណាត់ខ្មាំងបច្ចេកវិទ្យា" (Technological Hostage Strategy)

​ថៃកំពុងប្រាប់ចិនថា៖ "កុំគាំទ្រកម្ពុជាខ្លាំងពេក ប្រយ័ត្នយើងរត់ទៅចូលជំរុំលោកខាងលិចពេញទំហឹង"។

▪︎ F-16 (អាមេរិក) - សន្លឹកបៀរការពារ (The Security Guarantee): គំរាមចិន៖ បើចិនហ៊ានបញ្ជូនទ័ព ឬអាវុធធុនធ្ងន់មកជួយកម្ពុជា ឬពេលចរចាមានលក្ខណៈលម្អៀង វាអាចនឹងត្រូវបានបកស្រាយថាជាការគំរាមកំហែងដល់បច្ចេកវិទ្យាអាមេរិក ដែលអាចផ្តល់លេសឱ្យអាមេរិកចូលមកតំបន់នេះកាន់តែជ្រៅ (ក្រោមលេសការពារសម្ព័ន្ធមិត្ត)។ ចិនស្អប់បំផុតគឺវត្តមានយោធាអាមេរិកនៅកៀកព្រំដែនខ្លួន។

▪︎ Gripen (អឺរ៉ុប/ស៊ុយអែត) - សន្លឹកបៀរការទូត (The Diplomatic Shield): គំរាមចិន៖ ថៃប្រើប្រព័ន្ធ Link-T របស់ Gripen ដែលជាស្តង់ដារអឺរ៉ុប/ណាតូ។ បើចិនធ្វើសកម្មភាពខ្លាំងដៃប្រឆាំងនឹងប្រព័ន្ធនេះ ចិននឹងមានបញ្ហាជាមួយអឺរ៉ុប មិនមែនតែជាមួយថៃទេ។ នេះធ្វើឱ្យចិនពិបាកចិត្តក្នុងការប្រើ "កណ្តាប់ដៃដែក" ដាក់ថៃ។

▪︎ T-50TH (កូរ៉េខាងត្បូង) - សន្លឹកបៀរឧស្សាហកម្មអាស៊ី (The Asian Industrial Rival): គំរាមចិន៖ ការដែលថៃជ្រើសរើស T-50 ជំនួសឱ្យយន្តហោះចិន (ដូចជា L-15) គឺជាសារមួយប្រាប់ចិនថា "ទីផ្សារអាវុធនៅអាស៊ាន មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ចិនទេ"។ បើចិនមិនគោរពផលប្រយោជន៍ថៃ ថៃនឹងបន្តទិញអាវុធពីដៃគូប្រជែងរបស់ចិន។

២.២~ របៀបដែលយុទ្ធសាស្ត្រនេះធ្វើឱ្យចិន "ទ័លច្រក"

​ចិនស្ថិតក្នុងស្ថានភាពលំបាកជ្រើសរើស (Dilemma) ចំពោះជម្លោះ កម្ពុជា-ថៃ នេះ៖

ក. ​បើចិនជួយកម្ពុជាពេញទំហឹង (ឧ. ផ្តល់ HQ-9 ឬ J-10)៖ ថៃនឹងយកលេសនេះ ដើម្បីស្នើសុំជំនួយបន្ថែមពីអាមេរិក (អាចដល់ថ្នាក់សុំដាក់មូលដ្ឋានទ័ព ឬរ៉ាដាអាមេរិកនៅទឹកដីថៃ)។ នេះគឺជា សុបិន្តអាក្រក់បំផុត សម្រាប់យុទ្ធសាស្ត្រសន្តិសុខរបស់ចិន។

ខ. ​បើចិននៅស្ងៀម៖

​កម្ពុជា (ដែលជាមិត្តដែកថែប) នឹងរងគ្រោះ ហើយចិននឹងបាត់បង់ទំនុកចិត្តពីបណ្តាប្រទេសដទៃទៀតដែលចិនកំពុងព្យាយាមអូសទាញ (ដូចជា ឡាវ ឬ មីយ៉ាន់ម៉ា)។ គេនឹងថា "ចិនមិនអាចការពារប្អូនបានទេ"។

៣. សន្លឹក​បៀរមិនទាន់បើករបស់កម្ពុជា 

ប្រសិនបើថៃប្រើ អាមេរិក+អឺរ៉ុប+កូរ៉េ ដើម្បីឡោមព័ទ្ធចិន... ចិនតែមួយមិនអាចដោះស្រាយសមីការនេះបានងាយស្រួលទេ។ កម្ពុជាត្រូវការតួអង្គទី ៣ ដែល មិនខ្លាចអាមេរិក និង មានឥទ្ធិពលលើថៃ។ តួអង្គនោះគឺ រុស្ស៊ី។

▪︎ ​ហេតុផល៖

ទោះជាមើលតាមស្ថិតិសេដ្ឋកិច្ច យើងប្រហែលជាមិនសូវឃើញពាណិជ្ជកម្មដោយផ្ទាល់ទេ រវាងថៃនិងរុស្ស៊ី តែបើស្កេនបន្តិច យើងនឹងឃើញ​ថា ថៃមានទំនាក់ទំនងល្អជាមួយរុស្ស៊ី លើសពីអតីតភរិយារបស់សេនាប្រមុខចក្រពង្សភូវនាថ  (ថៃមិនបានចូលរួមពេញលេញក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីទេ) ទៅទៀត។

​រុស្ស៊ីជាមហាអំណាចតែមួយគត់ដែលអាមេរិក និងអឺរ៉ុប មិនអាចបញ្ជាបាន។ នៅក្នុងបរិបទដែលថៃកំពុងលេងសន្លឹកបៀរ "មហាអំណាច ៣" ដាក់សម្ពាធចិនបែបនេះ, កម្ពុជាអាចស្នើឱ្យចិន "បើកភ្លើងខៀវ" ឱ្យកម្ពុជាសហការជាមួយរុស្ស៊ីវិញ។

▪︎ ហេតុផល៖ ការចរចាយកប្រព័ន្ធការពារអាកាសរុស្ស៊ី (S-300/400 ឬ Pantsir) មកប្រើ គឺមិនធ្វើឱ្យថៃមានលេសរត់ទៅរកអាមេរិកខ្លាំងដូចការយកអាវុធចិនទេ (ព្រោះថៃក៏រកស៊ីជាមួយរុស្ស៊ីដែរ- ទេសចរ ការវិនិយោគវិស័យសំណង់ ជាដើម)។

នៅក្នុងកែវភ្នែកនៃអ្នកយុទ្ធសាស្ត្រ ជម្លោះនេះមិនមែនដោះស្រាយដោយការបាញ់គ្នាសុទ្ធទេ តែជាការប្រកួតប្រជែង "អ្នកណាអាចទាញសម្ព័ន្ធមិត្តឱ្យជួយបានលឿនជាង"។

សន្និដ្ឋាន

ថៃកំពុងប្រើប្រាស់យុទ្ធសាស្ត្រ Hedging (ការធានារ៉ាប់រងហានិភ័យ) ដោយយកអាមេរិក/អឺរ៉ុប/កូរ៉េ មកធ្វើជាខែល ដើម្បីរារាំងមិនឱ្យចិនហ៊ានលូកដៃជួយកម្ពុជាខ្លាំងពេក។ នេះគឺជាការលេងហ្គេម Geopolitics កម្រិតខ្ពស់។

សេណារីយ៉ូសម្រាប់កម្ពុជា

■ យុទ្ធសាស្ត្រទី១ ៖ ប្រើសន្លឹកបៀរ "S-300/400" ឬ "HQ-9 " ដើម្បីតវ៉ាទៅអាមេរិកដោយប្រយោលថា "បើអ្នកមិនឃាត់ថៃទេ យើងគ្មានជម្រើសក្រៅពីអញ្ជើញគូប្រជែងរបស់អ្នកចូលមកការពារយើងទេ"។

■ ​យុទ្ធសាស្ត្រទី២ ៖ ប្តឹងតវ៉ាជាផ្លូវការទៅសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត ដោយចោទប្រកាន់ថា អាវុធរបស់ពួកគេកំពុងបង្កអស្ថិរភាពនៅអាស៊ាន។

▪︎ យុទ្ធសាស្ត្រទី៣ ៖ កម្ពុជាអាចប្រើប្រាស់ទំនាក់ទំនងសេដ្ឋកិច្ចជាចំណាប់ខ្មាំង។ កម្ពុជាត្រូវតវ៉ាថា ការប្រើប្រាស់យន្តហោះកូរ៉េមកវាយកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់មនោសញ្ចេតនាប្រជាជនខ្មែរចំពោះផលិតផល និងក្រុមហ៊ុនកូរ៉េ។

អត្ថបទ៖ បណ្ឌិត ញិល រដ្ឋា

រូបភាព៖ បញ្ញាសុប្បនិម្មិត (ជីមីណៃ)៖ JAS 39 Gripen, F-16 & T-50TH, S-400 ឬ HQ-9

រៀន រៀន រៀន ដើម្បីគិត និងអនុវត្តជាយុទ្ធសាស្ត្រ (រយៈពេលវែង)

សាមគ្គីភាពដើម្បីបានសន្តិភាព


វិភាគជំលោះយោធាកម្ពុជា ថៃ៖ កម្ពុជាមិនអាចចាញ់ទោះជាត្រូវចំណាយកម្រិតខ្ពស់បែបណាក្តី ចំណែក ថៃ ក៍មិនអាចឈ្នះ ទោះបីចំណាយពី ៣០ លានដុល្លា/ថ្ងៃ កាលខែកក្កដា ២០២៥ មកដល់ ៩០ លានដុល្លា/ថ្ងៃក្នុងខែធ្មូ ២០២៥ នេះ។ ដូច្នេះ សង្រ្គាម ១៩ ថ្ងៃនេះ កម្ពុជានៅតែ កំដរ ថៃ បានជាដរាប គឺ វិនាសទាំងសងខាង គ្រាន់តែកម្ពុជា របួសស្រាល ជាង ថៃ បានន័យថា​ បើកម្ពុជាខ្សោយ គឺដួលតាំងពី ៣ ថ្ងៃមុន បើសិនជា ថៃខ្លាំងមែន ថៃ​ វ៉ៃទៅ ព្រំដែន ប៉ាវិត !! ពីព្រោះ យន្តហោះថៃ ចំណាយពេលត្រឹម តែ ១២ នាទី ដល់ភ្នំពេញ និង ១៥ នាទី ទៅដល់ បាវិត ស្វាយរៀង ក្នុងល្បឿន ២ ៤០០ គម/មោង។ មិនមែនកម្ពុជាគ្មានអាវុធ បាញ់ យន្តហោះនោះទេ តែកម្ពុជាចង់បានសន្តិភាព បើសិនជា អ្នកនយោបាយថៃ  សៀម បន្តការឈ្លានពានបែបនេះ ថ្ងៃក្រោយ វាឈានទៅ ដល់ កម្រិតដូចជា តំបន់ Lahore ដែលការវាយសងសឹកគ្នា ឆ្លងព្រំដែន នឹងកើតមានជាសន្យានុម័ត្ត ៕


ស៊ន សុភក្រ្ត-Sorn Sopheak ក្រសួងការបរទេស ណែនាំឲ្យស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន !


ក្រសួងការពារជាតិ

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ 

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង ១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។  គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។ 

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ - ខេត្តប៉ៃលិន, ព្រះរាជាណាចក្រកម្ពុជា

Press Release

Unofficial Translation

H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following: 

The General Border Committee (GBC) Secretariat Meeting has commenced this afternoon at 16:30 hours, Prom - Pak Kard Permanent Border Checkpoint, between Pailin Province, Cambodia and Chanthaburi Province, Thailand. In this meeting, both parties will discuss and exchange documents to prepare for the upcoming 3rd Special GBC meeting, which is scheduled to be held on December 27, 2025, in order to ensure the cessation of hostilities and find solutions to restore stability between the two countries, as well as to facilitate a swift return to normalcy. The Cambodian delegation was led by Major General Nhem Boraden, Chief of the Cambodian General Border Committee (GBC) Secretariat. The Thai delegation was led by General Nuttapong Praokaew, Chief of the Thai General Border Committee (GBC) Secretariat.

It is also worth noting that the GBC Secretariat meeting is scheduled from December 24 to 26, 2025, under the observership of the ASEAN Observer Team (AOT) of Cambodia and Thailand.

December 24, 2025, Pailin, Cambodia.


C&N 56m  · 😓ហឺ…! យ៉ាងម៉េចហើយ បងប្អូនសុខភាពផ្លូវចិត្តពេលនេះ? រងចាំតាមដាន លទ្ធផល់កិច្ចប្រជុំGBC ធ្វើឡើងនៅល្ងាចថ្ងៃនេះ នៅខេត្តចាន់បុរី ដោយផ្នែកលេខា ការប្រជុំធ្វើឡើងរយៈពេល3ថ្ងៃ បើលទ្ធផល់រលូននិងមានការ ចុះហត្ថលេខា នៅថ្ងៃទី27/12/25


Bron Sambor 15m  · កិច្ចប្រជុំ GBC កម្ពុជា-ថៃ ចាប់ផ្តើមនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនា ម៉ោង ១៦:៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ។ យោងតាមក្រសួងការពារជាតិ ចាប់ពីរសៀលនេះរហូតដល់ថ្ងៃទី២៦ ខែធ្នូ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ និងឯកសារដើម្បីត្រៀមរៀបចំកិច្ចប្រជុំ GBC កម្រិតរដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ កិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីរំពឹងថានឹងជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ។  គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ GBC កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC ថៃ ៕


Amra Premium 1h  · រឿងសង្គ្រាមកម្ពុជា-ថៃ💣💥 ខ្ញុំធ្លាប់បានសរសេរបង្ហោះតាំងពីដើមខែ៩ ពាក់ព័ន្ធនឹងវិនាសកម្មសង្គ្រា.មធំដែលនឹងអាចកើតមាន នឹងការអត់ធ្មត់របស់ថ្នាក់ដឹកនាំដើម្បីបញ្ជៀសសង្គ្រា,មនេះកុំអោយកើតឡើង។  នៅពេលជាមួយគ្នានោះមានមនុស្សមិនតិចទេដែលចូលមកជារស្តីថាអោយខ្ញុំថា ម៉េចនិយាយអញ្ចឹង ខ្លះបានប្រើទាំងពាក្យអសុរសរហូតខ្ញុំមិនតបក៏ប្លុកចោលទៅ។ ឥលូវអ្នកដែលចូលមកស្តីថាអោយខ្ញុំ និងរិះគន់ទាំងនោះ តើនៅពេលនេះអ្នកកំពុងដេកស្រណុកសុខស្រួលទេ ឬក៏ស្ថិតក្នុងចំនោមអ្នកភៀសសឹក? សុំទោសនេះមិនមែនស៊ែរឡើងវិញជាការឌឺដងទេ ប៉ុន្តែចង់ក្រើនរំលឹកថា៖ ចាប់ពីពេលនេះទៅមុខ សូមគិតពិចារណាអោយបានវែងឆ្ងាយជាងនេះ និងស្តាប់ហេតុផលផង មុនពេលសម្រុកបញ្ចេញមតិ។ ការអប់រំគឺសំខាន់ណាស់ ក្រោយចប់សង្គ្រា,មសូមបងប្អូនខិតខំសិក្សាស្រាវជ្រាវ អានសៀវភៅអោយច្រើន ជំរុញកូនចៅអោយប្រឹងរៀនអោយមានចំណេះដឹងខ្ពស់ និងរៀនជំនាញបច្ចេកទេសបន្ថែមផងដែរ ។ ជាចុងក្រោយគ្មានអ្វីក្រៅតែពីបន់ស្រន់សូមអោយប្រទេសជាតិរបស់យើងឆាប់មានសន្តិភាពវិញឆាប់ៗនោះទេ និងសូមតែលើកទឹកចិត្តកងទ័ពជួរមុខ 🇰🇭🙏 និងថ្នាក់ដឹកនាំយើង..៕


Kong Ravuth ជឿត រ៉ាវុត 41m  ·  គីឡូ 12 ស្រុកសំពៅលូនម៉ោងប្រហែល 4:40 នាទី សៀមបានផ្លោងមក 4គ្រាប់ 24/12/2025


Sambath Show added a post to the album ព័ត៍មានជាតិ. 2h  · សំណូមពរ កម្ពុជាគួរតែឆ្លើយតបដោយសព្វាវុធលើសពីរ BM-21ពីព្រោះតែពេលនេះថៃវាប្រើសភាវុធធុនធ្ងនដូចជាDTI-2,155mm T-50,F-16នឹងដ្រូនអត្តឃាតបើមិនដូច្នោះទេប្រទេនិងប្រជាជនខ្ទេចខ្ទីរហើយ។


DAP News 3h  · លោក ប៉ែន បូណា ៖ អំនួតមេដឹកនាំថៃមានគោលដៅបំបាក់ទឹកចិត្តខ្មែរ ឱ្យអស់ជំនឿលើរាជរដ្ឋាភិបាល គឺយល់ខុសហើយ

Chan Born 24 November at 21:11  · Shared with Public សាស្រ្តាវុធ៖ ថ្ងៃនេះទ័ពសៀមផ្សព្វផ្សាយជាសាធារណៈនូវ ដ្រូន ២ ប្រភេទ គឺដ្រូនអត្តឃាដ និង ដ្រូនទំលាក់គ្រាប់បែក ដោយពួកគេ ទិញ ដ្រូនកសិកម្ម យកមកបំពាក់អាវុធសម្រាប់ត្រៀមធ្វើសង្រ្គាមដ្រូនជាមួយ កម្ពុជានាពេលខាងមុខ។ មូលនិធិដ្រូន គឺជាមូលនិធិរបស់ រដ្ឋាភិបាលកូនស្រីតាក់ស៊ីន និង តាក់ស៊ីន រួមជាមួយ សមាជិកបក្ស អ្នកគាំទ្របក្សភើថៃ។ ដ្រូនដែលពួកគេ បំពាក់ដល់កងទ័ពលើកនេះមាន ១០០ គ្រឿង តម្លៃប្រមាណ ៥,៨៥០ ដុល្លា/គ្រឿង ដែលមានចម្ងាយបញ្ជា ២០ គម ម៉ោងហោះ ៨ ម៉ោងសម្រាប់ដ្រូនទំលាក់គ្រាប់បែក គឺ សម្រាប់ បាញ់ផ្សែង (ដ្រូននាគព្រួសពិស ឬ ដ្រូនភ្លើង)។ តម្លៃបំពាក់អាវុធជា មធ្យមតម្លៃ ១,៣០០ ដុល្លា បើធៀបជាមួយ តម្លៃដ្រូននៅលើទីផ្សារ មានត្រឹមប្រមាណ ៤,៥០០ ដុល្លា/គ្រឿង។ តម្លៃដ្រូនរបស់ថៃ ពេលនេះ អាចថា ប្រហាក់ប្រហែល ដ្រូនរបស់ កងទ័ពអ៊ុយក្រែនដែរ គឺជា តម្លៃខ្ពស់។ កងទ័ពរុស្សី ទិញដ្រូន ពិនិស្សិតសាលាបច្ចេកវិជ្ជានៅ ដូណេត Donetsk តម្លៃ ៤០០​ ដុល្លា បំពាក់គ្រាប់បែករួច តម្លៃ ៤៥០ ដុល្លា អាចកំទេចដ្រូន អ៊ុយក្រែនតម្លៃ រាប់ពាន់ដុល្លា ៕


ស៊ីស៊ីថាមស៍ នៅម៉ោងម៉ោង១០:០០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូនេះ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។យន្តហោះចម្បាំងប្រភេទ (T-50) គឺផលិតនៅប្រទេសកូរ៉េខាងត្បូង ដែលជាការចេញប្រតិបត្តិការទម្លាក់គ្រាប់លើកដំបូង ក្នុងសង្គ្រាមឈ្លានពានរបស់ថៃលើប្រទេសកម្ពុជា។ ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកសកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ និង បានបង្ហាញពីការឈ្លានពានចូលកាន់តែជ្រៅ មកក្នុងដែនអធិបតេយ្យកម្ពុជា ពីយោធាថៃ។ក្នុងប្រតិបត្តិការនេះ បានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិលរបស់កម្ពុជា ជាពិសេសកុមារតូចៗដែលកំពុងទទួលការសិក្សានៅសាលារៀន។ គិតត្រឹមថ្ងៃទី ២៤ធ្នូនេះ គឺមានរយៈពេល១៨ ថ្ងៃហើយ ដែលថៃ បានចូលឈ្លានពានកម្ពុជា ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺពួកគេបានប្រើសព្វាវុធកាន់តែទំនើប និង វាយប្រហារមិនរើសគោលដៅ។កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

បើចឹងមែន ដាក់បណ្តាសារពូជអាសៀមឲ្យវារលាយ ! អំពីយន្តហោះ F-16  យន្តហោះប្រភេទនេះ មានតម្លៃជាមធ្យម ២០០ លានដុល្លា/គ្រឿង ចំណែកថាតម្លៃ ៧០ ដុល្លា នោះវាគ្រាន់តែជា សំបកយន្តហោះ វាដូចតែយើងទិញឡាន តម្លៃឡាន ត្រឹមតែ ១ ម៉ឺនដុល្លា នៅពន្ធ​ នៅ ស្លាកលេខ....សរុបទៅឡានឡើង ៣ ម៉ឺនដុល្លា។ តម្លៃដែល យន្តហោះ F_16 វាយប្រហារ លើ គោលដៅ ១ មានតម្លៃ ៣.៦ លានដុល្លា ដូច្នេះ បើសិនជាស្ពាន ១ វាយប្រហារ អស់ ៤ គ្រាប់ គឺស្មើរ ប្រមាណជា ១៥ លានដុល្លា...៕ 

No comments:

Post a Comment