ប្រភេទដ្រូនដឹកជញ្ជូន Cargo Drone ផលិតនៅកម្ពុជា៖ ដ្រូនផលិតនៅកម្ពុជា អាចមានតម្លៃប្រមាណជា ១ ម៉ឺនដុល្លា សម្រាប់ការដឹកជញ្ជូនទម្ងន់ ៥០ គីឡូក្រាម គឺជា ការផលិតដែលមានតម្លៃថោក បើធៀបជាមួយ ការផលិតរបស់ បរទេស ដែលមានតម្លៃ ១ ម៉ឺនដល់ ៤ ម៉ឺនដុល្លា សម្រាប់ការដឹកជញ្ជូនទម្ងន់ដូចគ្នា។ តែសម្រាប់ការដឹកជញ្ជូនក្នុងវិស័យយោធា នោះ គឺជាការ ចំណាយ ខ្ពស់ពេកណាស់ និងគ្មានសុវត្ថិភាព គ្មានការលាក់ការសម្ងាត់កងទ័ពឡើយ ដោយសារមានសម្លេងខ្លាំង ជាពិសេស វាស្ថិតក្រោមការតាមដានពីផ្ទៃអាកាសរបស់ ទ័ពខ្មាំង។ នៅ អ៊ុយក្រែន កងទ័ពអ៊ុយក្រែន គេបំពាក់ មូតូអគ្គីសនី តម្លៃដល់ទៅជាង ៥០០០ ដុល្លា/គ្រឿង។ នៅកម្ពុជា មូតូអាគុយ អាចមានតម្លៃ ៤០០ ដុល្លា?
ស៊ន សុភក្រ្ត-Sorn Sopheak 10m · សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប !
Sei La 31m · ព័ត៌មានថ្មីៗ៖ ចក្រភពអង់គ្លេសប្រញាប់ប្រញាល់បញ្ជូនមីស៊ីលល្បឿនលឿនជាងសំឡេងចំនួន ១០០០ គ្រាប់ ដើម្បីការពារអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី ចក្រភពអង់គ្លេសនឹងផ្គត់ផ្គង់មីស៊ីលការពារដែនអាកាសពហុបំណងបន្ថែមចំនួន ១០០០ គ្រាប់ទៀតដល់អ៊ុយក្រែន ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចកំពុងពង្រឹងការការពាររបស់ទីក្រុងគៀវប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីជាបន្តបន្ទាប់ នេះបើយោងតាមក្រសួងការពារជាតិអង់គ្លេសដែលបានប្រកាសនៅថ្ងៃទី ១២ ខែកុម្ភៈ។ អាវុធដែលកំពុងត្រូវបានពិភាក្សាគឺមីស៊ីលពហុតួនាទីទម្ងន់ស្រាល (LMMs) ដែលផលិតនៅទីក្រុងបែលហ្វាស។ មីស៊ីលនីមួយៗមានទម្ងន់ប្រហែល ១៣ គីឡូក្រាម អាចវាយប្រហារគោលដៅនៅចម្ងាយលើសពីប្រាំមួយគីឡូម៉ែត្រ និងធ្វើដំណើរក្នុងល្បឿនប្រហែល ១,៥ ដងនៃល្បឿនសំឡេង ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់ការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក និងការគំរាមកំហែងតាមអាកាសផ្សេងទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey ក៏បានបញ្ជាក់ផងដែរថា ទីក្រុងឡុងដ៍នឹងបែងចែកប្រហែល ៦៨១,៤ លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ដ៏ទូលំទូលាយ។ ក្រសួងបាននិយាយថា "ចក្រភពអង់គ្លេសមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអ៊ុយក្រែន"។ គុណសម្បត្តិផ្នែកតម្លៃទាប៖ រចនាឡើងសម្រាប់ការប្រយុទ្ធដែលមានប្រសិទ្ធភាពផ្នែកចំណាយ Martlet មានតម្លៃថោកជាងប្រព័ន្ធប្រកួតប្រជែងដូចជា Stinger ដែលអាចលើសពី 850,000 ដុល្លារក្នុងមួយមីស៊ីល។ ការបញ្ជាទិញថ្មីៗ៖ ចក្រភពអង់គ្លេសបានបញ្ជាទិញមីស៊ីលរាប់រយគ្រាប់សម្រាប់ការបំពេញបន្ថែម រួមទាំងកិច្ចព្រមព្រៀងមីស៊ីលចំនួន ៦៥០ គ្រាប់ដែលមានតម្លៃ ១៦២ លានផោន ដែលបានប្រកាសនៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ សម្រាប់អ៊ុយក្រែន និងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣៥០ លានផោនជាមួយប្រទេសឥណ្ឌា។ ការប្រើប្រាស់៖ វាត្រូវបានប្រើប្រាស់ដោយកងទ័ពអង់គ្លេស (ប្រព័ន្ធ Stormer) និងកងទ័ពជើងទឹកអង់គ្លេស (ឧទ្ធម្ភាគចក្រ Wildcat) ដើម្បីកំណត់គោលដៅយន្តហោះគ្មានមនុស្សបើក ទូកតូចៗ និងយានយន្ត។ មីស៊ីលទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុន Thales នៅទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង។
ស្ថានការណ៍សឹកអ៊ុយក្រែន៖ ក្រសួងការពារជាតិអង់គ្លេសប្រញាប់ប្រញាល់បញ្ជូនកាំជ្រួចការពារអាកាសរយៈចម្ងាយទាប ធុន rapid ranger ចំនួន ១០០០ ដើម ទៅ អ៊ុយក្រែនជាបន្ទាន់ ក្នុងកញ្ចប់ថវិការ ៦៨១ លានដុល្លា។ ជំលោះជូរចត់ រវាង អាមេរិក អ៊ុយក្រែន ក្នុងរយៈពេល ៤ ឆ្នាំនេះ ធ្វើឲ្យ អាមេរិក បោះបង់ការជួយ អ៊ុយក្រែន ដោយសារ អ៊ុយក្រែនសម្រេចចិត្ត ដើរតាម អឺរ៉ុប។ អង់គ្លេស UK គឺជាប្រទេសនៅ ទ្វីបអឺរ៉ុបដែលមាន គោលនយោបាយ ប្រទេស សហរដ្ឋអាមេរិក។
ថៃ៖ ដល់ម៉ោងនេះមិនទាន់ឃើញថៃ សៀម ចេញសារនយោបាយថ្មីនូវឡើយទេ។ សារដែលពួកគេបង្ហោះផ្សព្វផ្សាយភាគច្រើន គឺ បក្សភឿថៃ ចងសម្ព័ន្ធជាមួយ បក្សភូមិចៃថៃ ដែលបក្សទាំង ២នេះ បង្កើតឡើងយ តាក់ស៊ីន តែម្នាក់ឯង។ សព្វថ្ងៃមេដឹកនាំធំៗ នៃក្រសួងមហាផ្ទៃ សុទ្ធតែជា ក្របខណ្ឌយោធា ដែល របបតាក់ស៊ីនគ្រប់គ្រងអំណាច តាំងពីឆ្នាំ ១៩៨៩។ តាក់ស៊ីនជាអតីតរដ្ឋមន្រ្តីមហាផ្ទៃ ជាមនុស្សដែលបង្កើត កងនគរបាល ប្រមាណជា ២៣ ម៉ឺននាក់។ ពីម្សិល មានសេចក្តីរាយការណ៍ថា សម្ព័ន្ធរដ្ឋាភិបាល ២ ភាគី លុះពេលយប់ មានការផ្សាយថា ជាសម្ព័ន្ធរដ្ឋាភិបាល ០៧ ភាគី វិញ។ រដ្ឋាភិបាលចាស់ មុនបោះឆ្នោត គឺ រដ្ឋាភិបាល ១០ ភាគី។ បេក្ខភាពនាយករដ្ឋមន្រ្តី មុនការបោះឆ្នោត ៩១ រូប មកពី ៥៧ បក្ស។
Chan Born នេះជាកងដឹកជញ្ជូនស្បៀង កងទ័ពជើងទឹកវៀតណាម ធ្វើដំណើរស្ងាត់គ្មានសម្លេង ...ខ្ញុំធ្លាប់ទៅជួរមុខ គ្រប់ខេត្ត ដូច្នេះបានជា ខ្ញុំប្រឆាំងការដឹកស្បៀង តាមដ្រូន !! ពីព្រោះវាមិនស្ងាត់...។ នៅក្នុងសង្រ្គាម រុស្សី អ៊ុយក្រែន ចម្ងាយ ៣ គម ពី ព្រំដែន គ្មានសម្លេងម៉ាស៊ីន គ្មានសម្លេង រថយន្ត...គឺជាតំបន់ ស្ងាត់ តែ មិនស្ងៀម ទ័ពចល័តចុះឡើងៗ..
Ich Neth
អតីតនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ថៃ គេឈ្លោះគ្នាតែឆាកនយោបាយទេ ដូចរឿងល្ខោន តែជីវិតពិតរបស់គេផឹកកាហ្វេជជែកគ្នាយ៉ាងសប្បាយ។
Um Sam An Page អ៊ុំ សំអាន ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៦ បើតាមព័ត៌មានពីទាហានខ្មែរនៅជួរមុខនិងព័ត៌មានដែលយើងទទួលបាន យើងអាចសរុបពីទីតាំងដែលកម្ពុជាបាត់បង់ បន្ទាប់ពីសង្រ្គាមខ្មែរ-ថៃចំនួន២១ថ្ងៃគឺទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន ៤៥ទីតាំង ដែលរួមមាន៖
១. ប្រាសាទតាមាន់ធំ
២. ប្រាសាទតាមាន់តូច
៣. ប្រាសាទតាក្របី
៤. ប្រាសាទខ្នារ
៥. ច្រកអានសេះ
៦. ភ្នំ៣៥០
៧. ភ្នំ២២៥
៨. ភ្នំ៥០០
៩. ភ្នំ៣២៣
១០. ភ្នំ៦៧៧
១១. ភូមិជោគជ័យ
១២. ភូមិព្រៃចាន់
១៣. ភ្នំតាថង
១៤. អូរភ្លុកដំរី (ផ្ទះបីខ្នង)
១៥. តំបន់ចរ១
១៦. ថ្មដា (ច្រកព្រំដែនជ័យជំនះឬច្រក៥៦)
១៧. ភ្នំទ្រព្យ
១៨. ថ្មដូន
១៩. អូរស្មាច់
២០. ភ្នំប៉ោយ
២១. បឹងត្រកួន (៤ភូមិ)
២២. ភ្នំ ៤០០
២៣. អូរខ្លាឃ្មុំ (ភ្នំ២៨៤)
២៤. ផ្ទះតាម៉ុក ( ជាំតែ)
២៥. អូរផ្កាស្នេហ៍
២៦. តាថាវ
២៧. ជប់អង្គុញ
២៨. ចូកគ្រួស
២៩. បុស្បូវ
៣០. ជាំតែ
៣១. ដើមត្រាង
៣២. ដំណាក់ស្តេច
៣៣. តាសុឹម
៣៤. ចាក់ច្រែង
៣៥. ថ្ម៣ដុំ
៣៦. ភ្នំរ៉ើង
៣៧. ភ្នំបក្សីចាំក្រុង
៣៨. តំបន់កអណ្តើក
៣៩. ភ្នំគីង្គក់
៤០. តំបន់កសេះ
៤១. ភ្នំព្រលានសាទុំ
៤២. ភ្នំសេកតាសោម
៤៣. ថ្ម៨ដុំ
៤៤. ច្រកលោកយាយលាប
៤៥. អូរទី២ (តំបន់អូរស្មាច់)
ទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរចំនួន ១៣ទីតាំងដែលមិនបាត់បង់ដោយសារសង្រ្គាមរួមមាន៖ ប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០ ៥មករា វាលឥន្រ្ទីយ៍ ភ្នំតាង៉ោល បង្គោល៨ មុំបី ព្រលានថ្ម សំបុកឃ្មុំ តំបន់៧៥ ភ្នំ៣៣៣ និង ភ្នំ៣៩៨ ។
ដូច្នេះទីតាំងដែលច្បាំងគ្នាឬផ្ទុះសង្រ្គាមគឺកម្ពុជាបាត់បង់ ៤៥ទីតាំងនិងរក្សាបាន១៣ទីតាំង។
ទឹកដីខ្មែរចំនួន៤៥ទីតាំងដែលទាហានថៃកំពុងគ្រប់គ្រងគឺមានទំហំរាប់រយគីឡូម៉ែត្រការ៉េទៅរាប់ពាន់គីឡូម៉ែត្រការ៉េ។ ថៃកំពុងឈ្លានពានទឹកដីខ្មែរហួសពីផែនទីខ្នាត ១/៥០ ០០០ របស់ខ្លួនទៅទៀត។












































No comments:
Post a Comment