២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, January 8, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៨ ខែ មករា ឆ្នាំ២០២៦

 THAI PRESS   6h  · 🚨 วันเสาร์นี้ (10 ม.ค.) กองทัพอากาศไทย มีคำสั่งให้เครื่องบินรบทุกรุ่น ขึ้นท้องฟ้า F-16, Gripen, T-50TH, AT-6TH, T-6C, DA-42, AU-23, Alpha Jet, EC-725, H-135 จากทุกกองบินทั่วประเทศ

ពូ ការ៉េបួន 39m  · អំណោយសួរសុខទុក្ខគ្រួសារកងទ័ពមិនច្រើនទេសម្រាប់បងប្អូនគ្រួសារខ្ញុំប៉ុន្តែសូមធ្វើឲ្យស្មើរភាពគ្នា កុំបក្សពួកពេកវើយ

រដ្ឋសភាដកតំណែង នាយករដ្ឋមន្រ្តីថៃ ថ្ងៃទី ១២ ធ្នូ ២០២៥

Peou Sari 36m  ·  ខ្ញុំព្យាករណ៍កម្រិត 80%ពុំមាន ការផ្ទុះអាវុធ លើកទី 3 ឡើយ

News4Khmer 55m  · Wowមិនធម្មតា… តារាលំដាប់ហូលីវូត លោកស្រី អេនជែលលីណា ជូលី បានសម្រេចចិត្តលក់សតវិមាននៅ Los Angeles សហរដ្ឋអាមេរិក 🇺🇸 ដើម្បីមករស់នៅប្រទេសកម្ពុជា 🇰🇭 ដែលលោកស្រី អះអ៊ាងថាប្រទេសកម្ពុជាគឺជាផ្ទះទី២របស់លោកស្រី ! 🇰🇭🙏🇺🇸

ថ្ងៃទី៧ខែមករាឆ្នាំ២០២៦ ថៃសាងសង់កន្លែងតម្កល់ព្រះពុទ្ធរូប សាងសង់បង្គោលដងទង់ជាតិ និងបានចាក់ផ្លូវបេតុងរួចរាល់ហើយនៅភ្នំ៣៥០ ដែលនៅជាប់ប្រាសាទតាក្របី។ ថៃកំពុងធ្វើផ្លូវ សាងសង់សំណង់រឹងនិងសាងសង់ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗទៀតនៅលើទឹកដីខ្មែរដែលថៃទើបបានដណ្តើមកាន់កាប់ពីកម្ពុជាតាមរយៈសង្រ្គាម២១ថ្ងៃ។ ជំហានបន្ទាប់ ថៃនឹងប្រគល់ដីខ្មែរទាំងនោះទៅអោយពលរដ្ឋថៃធ្វើជាកម្មសិទ្ធិ។ កាលណាអង្ករក្លាយជាបាយហើយគឺមិនអាចទាមទារទឹកដីនោះមកវិញបានទេ ខណៈដែលលោក ហ៊ុន ម៉ាណែត ក៏មិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

គួរដល់ពេលយើងប្រាប់ការពិតដល់ខ្មែរយើងថា ខ្សែព្រំដែននៅពីមុខជួរភ្នំ ប្រាសាទនៅលើភ្នំ ចំណែកខ្មាំងសៀមវាថា ខ្សែព្រំដែន នៅខាងក្រោយភ្នំ !!

ខ្មាំងសៀម យកសាសនាព្រះពុទ្ធសៀម មកធ្វើជាអាវុធ សៀមចង់បានកន្លែងណាតែងតែយក ព្រះស្រី របស់គេមកដាក់ទីនោះដើម្បីប្រជាជន ទ័ពការពារទីហ្នឹង--ពួកខ្មាំងសៀមផ្សាយខ្លាំង ភ្នំ៣៥០កសាងព្រះថ្មី ផ្លូវបេតុងថ្មីដើម្បីចាក់ឪ្យខ្មែរផ្ទុះសង្រ្គាម ឈានទៅរកការមិនបោះឆ្នោតនៅថៃខែ០២ខាងមុខ៕

ឃើញខ្មែររាប់លាននាក់ stress មិនយល់ថាម៉េចបានជា សៀមកំទេចវត្តអារាម ព្រះពុទ្ធខ្មែរ កសាងព្រះពុទ្ធសៀម? ភាសាអគ្លេស Male God # Female God

Sam Márath 10h  · សង្គ្រាម ខ្មែរ/សៀម គុំតែសៀមវាប្រើ F-16 មកជួយទេគុំអីចប់. វ៉ៃគ្នា21ថ្ងៃសៀមប្រមូលទ័ពមកសឹងអស់ពីឃ្លាំងហើយ យើងគួរតែសរសើរវីរៈកងទ័ពយើងទៅរឹងមាំក្លាហានដែរអាចទប់ទល់ជាមួយនឹងសត្រូវជាប់🙏🇰🇭🫡

ព្រំដែនកម្ពុជា ថៃ៖យោងតាមការវិភាគរូបភាព វីដេអូ ឃើញថា កងទ័ពសៀម មានបំណងធ្វើសង្រ្គាមជាលើកទី ៣ ដោយសារពួកគេបំពាក់សម្ភារសឹក របៀបសង្រ្គាមទីក្រុង Urban Warfare លាយជាមួយ សង្រ្គាមទ័ពព្រៃ Forest Warfare ដោយ រថក្រោះរថពាសដែក បំពាក់ក្តាឈើ កូនឈើ សំណាញ់ដែកសំណាញ់ជ័រនិង បាវខ្សាច់នៅពីខាងលើ រថក្រោះ រថពាសដែក។ ពួកថៃ ពួក ចិន ទាមទារឪ្យ មានការផ្លាស់ប្តូរគណបក្សកាន់អំណាច មិនមែនជា កងទ័ពសៀម ចំណែក ពួកទ័ពសៀម ព្យាយាម បង្កើត រដ្ឋាភិបាល អាយ៉ង គឺ បក្សថៃបំរើបក្សសៀម ដែលនេះជា មូលហេតុ សៀម ចង់តែធ្វើសង្រ្គាមជាមួយ កម្ពុជា !!!

This is the latest U.S. withdrawal from global agencies

The administration previously suspended support from agencies like 

the World Health Organization, 

the U.N. for Palestinian refugees known as UNRWA,

 the U.N. Human Rights Council and

 the U.N. cultural agency UNESCO 


as it has taken a larger, a-la-carte approach to paying its dues to the world body, picking which operations and agencies they believe align with Trump’s agenda and those which no longer serve U.S. interests.

មាន សំណាង 8m  · នៅបាងកកមិនបានបោះឆ្នោតទេ បើបោះឆ្នោតANUTINនិងចាញ់ឆ្នោត មីសុរិន្ទថនបញ្ជារអោយប្រាយុតចាន់អូចាដឹកនាំកំលាំងទ័ពពង្រាយក្នុងក្រុងបាងកកនៅថ្ងៃស្អែក...ដើម្បីត្រៀម រដ្ឋប្រហារ..

DAP News លោក ត្រាំ កំពុងថ្លឹងថ្លែងជម្រើសនានា​ ដើម្បីទទួលបានតំបន់ Greenland រួមទាំងការប្រើប្រាស់យោធាអាមេរិក

សេនាធិការក្តាមដែក- General of Tanks 3m  · ត្រាំសម្រេចដកខ្លួនចេញពី UN និងអង្កការអន្តរជាតិ៦៦ផ្សេងទៀត។

CEO សេតវិមាន៖ លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

NS News 1h  · បើកភ្នែកមកប្លែកទៀតហើយបងធំ! នៅថ្ងៃទី៨នេះ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសដកសហរដ្ឋអាម៉េរិកចេញពីអង្គការក្រៅអង្គការសហប្រជាជាតិចំនួន ៣៥ សេតវិមានបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសដកសហរដ្ឋអាម៉េរិកចេញពីអង្គការក្រៅអង្គការសហប្រជាជាតិចំនួន ៣៥ និងស្ថាប័នចំណុះឱ្យអង្គការសហប្រជាជាតិចំនួន ៣១ ដែល “ធ្វើសកម្មភាពផ្ទុយនឹងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក”។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ មិនបានរាយនាមឈ្មោះអង្គការទាំងនោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera និងប្រភពផ្សេងៗទៀត នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦៕

Kampuchea Thmey Daily   19h  · ព្រំដែនរវាងកម្ពុជា និងថៃ គឺជាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ កំណត់ដោយផែនទីស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ប្រសាសន៍ លោក ប្រាក់ សុខុន។

Sothea Phon 2h  ·  🚨ស៊ែរបន្ទាន់ បទបញ្ជាថ្នាក់លេី​ ការកំណត់ទីតាំងទទួលអំណោយជូនដល់​ វីរៈកងទ័ពជួរមុខ​ ដេីម្បីរក្សាសុវត្ថិភាព​ នឹងការសម្ងាត់យោធា❗️ 8-1-202

AI FARM ROBOTICS

AI FARM ROBOTICS បានឧបត្ថម្ភដ្រូនតម្លៃ $4700 ជូនដល់បងៗនៅសមរភូមិមុខដែលជានាយទាហានជាន់ខ្ពស់  ដែល​បំពាក់លក្ខណៈពិសេសដូចជា៖

  1. - ចម្ងាយផ្ញើវីដេអូ៖ 10 km
  2. - ចម្ងាយបញ្ជា៖ 10 km
  3. - ភ្ជាប់មកជាមួយដៃបញ្ជាមួយ និង ថ្ម 8S 16,000 mAh ចំនួនមួយគ្រាប់
  4. - រយៈពេលហោះ៖ 25 ទៅ 35 នាទី
  5. - ល្បឿន៖ 70 km/h
  6. - កម្ពស់ហោះអតិបរិមា៖ 800 m (100 ទៅ 300 m ដើម្បីអាចប្រើកាមេរ៉ាឆ្លុះកម្តៅមើលឃើញច្បាស់)
  7. - កាមេរ៉ាមើលពេលថ្ងៃ៖
  8.      + កម្រិតរូបភាព 2K (ថតនិងផ្ទុកទិន្នន័យលើដ្រូន), 720p (បញ្ជូនមកដៃបញ្ជា)
  9.      + កម្រិត zoom 30 ដង
  10. - កាមេរ៉ាឆ្លុះកម្តៅ៖
  11.      + កម្រិតរូបភាព 640x512
  12. - កាមេរ៉ាមានមុខងារបង្វិលតាមគោលដៅដោយប្រើ AI
  13. - កាមេរ៉ាកំណត់ចម្ងាយ និង កូអរដោនេ GPS គោលដៅ ចម្ងាយរហូតដល់ 1 km ពីដ្រូន
  14. - វិមាត្រ៖ 550x500mm (គ្មានស្លាប)
  15. - ទម្ងន់៖ 10 kg

សភាពការណ៍ព្រំដែន កម្ពុជា ថៃ ជាទូទៅស្ងប់ស្ងាត់ គឺមានតែ ការបង្ហោះពត៍មានក្លែងក្លាយ ដើម្បី ផ្ទុះសង្រ្គាម កម្ពុជា ថៃជាលើកទី ៣ បំណងឈានទៅរក ការមិនបោះឆ្នោតនៅប្រទេសថៃខែ កុម្ពៈ២០២៦។ ជនជាតិ ថៃ ជនជាតិ ចិន ជនជាតិ ថៃកាត់ចិន Sino-Thais សុទ្ធតែបង្ខំ ស្តេចសៀម បោះឆ្នោត ជាថ្មី ខណៈជនជាតិ សៀម នៅក្រាញននៀល គ្រប់គ្រងប្រទេស  បែប ស្តេចជាធំ ! យោធាសៀមជាធំ !! រូបភាពនេះជា រូបភាព ចាស់ កាល ២ ឆ្នាំ របស់់ក្រសួងកសិកម្ម ដែលគេផ្ទេរសត្វព្រៃទៅថៃ តែ ពួកថៃ ផ្សព្វផ្សាយរូបភាពនេះ ដើម្បីឲ្យ មានវិបត្តិ នាយករដ្ឋមន្រ្តីនៅកម្ពុជា....


តាំង គីមឡេង 1h  · អាមេរិចជួយផ្នែកច្បាប់ ចិនជួយស្បៀង យើងគួរគោរពស្រលាញ់ទាំង2 ព្រោះប្រយោជន៍យើងទាំងអស់❤️​ ប្រទេសចិនបានផ្តល់ជំនួជាលេីកទី២​ មកដល់ប្រជាពលរដ្ឋភៀសសឹក😍

មាន ចាន់យ៉ាដា - Mean Chanyada   6m  · ខ្ញុំបាទបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកអន្តរជាតិអូរស្មាច់ ។ បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ខ្ញុំបាទបានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។


Smeyy

 is with Smeyy Smeyy.

43m

 ·

🚨*បន្ទាប់ពី រដ្ឋការ៉ែន បានប្រកាសថាខ្លួនជា «សាធារណរដ្ឋ ខាវថូឡី Kawthoolei» តាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦មក ដោយឧត្តមសេនីយ៍ Saw Nerdah Bomya ស្របពេលដែលប្រជាជនថៃ កំពុងតែបង្ហោះសារព្រោងព្រាតក្នុងប្រទេស អបអរសាទរក្រុមនេះ? វារឹងរឹតតែធ្វើឱ្យខ្ញុំ រឹតតែយល់ច្បាស់អំពីមហិច្ឆតា និងបំណងពិតប្រាកដរបស់ថៃ 🇹🇭 ក្នុងការលាងរបួសចាស់ឱ្យដូនតាសៀ.មរបស់ខ្លួន នៅពេលដែលបែកបាក់រលំរលាយក្រុងអយុធ្យា ដោយកងទ័ពភូមា 🇲🇲 នៅឆ្នាំ១៧៦៧។

*តើកងកម្លាំងក្រុមឧទ្ទាមការ៉ែននេះ គឺជានរណា? រឿងសង្គ្រាមស៊ីវិល ក្នុងប្រទេសមីយ៉ាន់ម៉ាសោះ តើប្រទេសថៃ មានជាប់ពាក់ព័ន្ធអ្វីខ្លះ នឹងរឿងនេះ? ហើយតើថៃ ទទួលបានផលប្រយោជន៍អ្វីខ្លះពីក្រុមឧទ្ទាមការ៉ែននេះ?

កងកម្លាំងក្រុមឧទ្ទាម Karenនេះ ដើមឡើយពួកនេះ គឺជាពូជអម្បូរតែមួយ បំបែកចេញពីសៀ.ម (មិនមែនជាអម្បូរដើមជាមួយនឹងភូមានោះទេ) ពួកនេះរស់នៅលើទឹកដីមីយ៉ាន់ម៉ាយូរៗ ក៏ខ្ចីភាសាភូមាមកប្រើ រួចចង់ប្រកាសផ្តាច់ទឹកដីឯករាជ្យ ធ្វើជាទឹកដីខ្លួនឯង (មក្ខជន មានន័យថា មនុស្សរមិលគុណ) ទើបមីយ៉ាន់ម៉ា 🇲🇲 ក្តៅក្រហាយ ក៏បើកការធ្វើសង្គ្រាមជាមួយពួកឧទ្ទាមនេះ តែម្តងទៅ។

ពួកក្រុមឧទ្ទាម Karen អាចធំធាត់ និងមានលំនឹងសមត្ថភាពតតាំងជាមួយនឹងយោធាមីយ៉ាន់ម៉ាបាន ដោយសារទទួលបានការជួយឧបត្ថម្ភ ទំនុកបម្រុងពីយោធាថៃ 🇹🇭 នៅពីក្រោយខ្នង ពេលយោធាមីយ៉ាន់ម៉ា ស៊ើបដឹងថាថៃ គឺជាអ្នកនៅពីក្រោយ មីយ៉ាន់ម៉ា 🇲🇲 ខឹងថៃខ្លាំងណាស់ ទើបមីយ៉ាន់ម៉ា បិទច្រកព្រំដែនជាមួយថៃ បើទោះជាថៃ ព្យាយាមសម្របសម្រួលយ៉ាងណា ក៏មីយ៉ាន់ម៉ាមិនបើកព្រំដែនវិញដែរ ហើយថែមទាំងសម្លឹងមើលថៃ នៅក្នុងក្រសែភ្នែកមិនសមប្រកបទៀតផង។

កាលដែលក្រុមឧទ្ទាម Karen មានឱកាសប្រកាសឯករាជ្យនេះហើយ ទើបប្រទេសថៃ 🇹🇭 លេបទឹកមាត់ លួចញញឹមអរក្នុងចិត្តមិនស្ទើរទេ ពីព្រោះបានពួកក្រុមឧទ្ទាមនេះហើយ យកធ្វើជាតំបន់ទ្រនាប់ ឃាំងខណ្ឌព្រំដែនរវាងថៃ-មីយ៉ាន់ម៉ា ហើយថៃក៏នឹងលែងសូវបារម្ភអំពីហានិភ័យរបស់មីយ៉ាន់ម៉ា 🇲🇲 ដូចមុនទៀតហើយ ទោះចង់ ឬមិនចង់ អនាគតទឹកដីមីយ៉ាន់ម៉ា (រដ្ឋ Karen) មួយផ្នែកនេះ គឺនឹងត្រូវបញ្ចូលជាទឹកដីរបស់ថៃជាក់ជាមិនខាន ពីព្រោះក្រុមឧទ្ទាម Karenនេះ គឺគ្រាន់តែជារដ្ឋាភិបាលអាយ៉ង របស់ថៃតែប៉ុណ្ណោះ។

ដូច្នេះ អ្វីដែលប្រទេសថៃ 🇹🇭 ចង់ឃើញនៅពេលនេះ គឺចង់ឱ្យមីយ៉ាន់ម៉ា 🇲🇲 បែកបាក់ផ្ទៃក្នុង ដើម្បីកុំឱ្យមីយ៉ាន់ម៉ា មានពេលវេលារើខ្លួនរួចពីសង្គ្រាមស៊ីវិល មកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ខ្លួន រួចហើយថៃនឹងមានពេលវេលាគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍កម្លាំងយោធារបស់ខ្លួនឱ្យខ្លាំងជាងមីយ៉ាន់ម៉ា រួចថៃនឹងសង្គ្រុបមីយ៉ាន់ម៉ា ឱ្យដូចជាភូមា ធ្លាប់ដុតបំផ្លាញក្រុងអយុធ្យារបស់ខ្លួន ឱ្យក្លាយជាផេះរាបដល់ដី នៅឆ្នាំ១៧៦៧ ដូច្នោះដែរ ដើម្បីជាការសងសឹកឱ្យដូនតាសៀ.មរបស់ខ្លួន។

*តួយ៉ាង នៅក្នុងសង្គ្រាម ថៃឈ្លានពានមកលើកម្ពុជា 🇰🇭 កន្លងមក ថៃក៏ប្រើប្រាស់ទាហានស៊ីឈ្នួលពី Karenនេះ មកធ្វើសង្គ្រាមនឹងកម្ពុជាផងដែរ ក្នុងប្រវត្តិសាស្ត្រកម្ពុជាកន្លងមក ក៏ថៃតែងតែប្រើក្បាច់នេះ មកកកូរកកាយផ្ទៃក្នុងកម្ពុជាឥតស្រាកស្រាន្ត ពោលគឺថៃ តែងតែញុះញង់ឱ្យកម្ពុជា បែកបាក់ផ្ទៃក្នុងរបស់ខ្លួនឯងជាមុនសិន រួចនឹងឈ្លានពានកម្ពុជា ស្របតាមមហិច្ឆតាពួកវា និយាយរួមទៅ ឱ្យតែពួកឧទ្ទាមណាក្បែររបងផ្ទះថៃ ដែលងើបប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯង គឺថៃតែងតែប្រកាសគាំទ្រពេញទំហឹង និងជួយឧបត្ថម្ភពីក្រោយជានិច្ច គឺដើម្បីបម្រើមហិច្ឆតាថៃ 🇹🇭 ក្នុងការឈ្លានពានទឹកដី នៃប្រទេសជិតខាង ដែលថៃគិតថាជាប្រទេសទន់ខ្សោយជាងខ្លួន រួមមាន៖ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា៕     

                                               *រក្សាសិទ្ធិអត្ថបទដោយ : Smeyy


Charming clinic 37m  · ប្រមុខដឹកនាំភូមាប្រមានថៃ ថាអាចនឹងវាយលុកថៃ បើនៅបន្តជួយការ៉ែនផ្តាច់រដ្ឋ ឯករាជ្យ ក្នុងប្រទេសខ្លួន។ ខ្មែរហាមអបអរ ឬស្ថិតនៅខាងណាឲ្យសោះ


ខ្មែរតែមួយ-One Khmer

វិភាគ៖ តើការប្តឹងទៅតុលាការ ICJ គឺជា "ច្រកចេញសន្តិភាព" ឬជា "ការបើកទ្វារសង្គ្រាម"?

ក្នុងនាមជាពលរដ្ឋដែលតាមដានបញ្ហាព្រំដែន និងអធិបតេយ្យជាតិ ខ្ញុំសូមលើកយកទស្សនៈវិភាគជុំវិញយុទ្ធសាស្ត្រផ្លូវច្បាប់អន្តរជាតិ (ICJ) មកជជែកដេញដោលក្នុងន័យស្ថាបនា តាមរយៈចំណុចសំខាន់ៗដូចខាងក្រោម៖

១. តថភាពច្បាប់៖ តើកម្ពុជាអាចប្តឹង "ឯកតោភាគី" បានដែរឬទេ?

យោងតាមសម្តីរបស់លោក ឡាំ ជា (រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន) ដែលបានលើកឡើងថា "កម្ពុជាមិនអាចប្តឹងថៃទៅ ICJ បានទេ ប្រសិនបើថៃមិនឯកភាព"។ នេះគឺជាការពិតតាមបច្ចេកទេសច្បាប់អន្តរជាតិ៖

 * គោលការណ៍យល់ព្រម (Consent): តុលាការ ICJ មិនមែនជា "ប៉ូលីសពិភពលោក" ដែលអាចហៅរដ្ឋអធិបតេយ្យមកកាត់ទោសតាមចិត្តនោះទេ។ លុះត្រាតែប្រទេសទាំងពីរព្រមព្រៀងគ្នា (Compromis) ទើបតុលាការមានសិទ្ធិកាត់សេចក្តី។

 * ករណីលើកលែង៖ យើងអាចប្តឹងបាន លុះត្រាតែមាន "សន្ធិសញ្ញាចាស់" ដែលធ្លាប់ចែងបង្ខំឱ្យឡើងតុលាការ ឬជាការប្តឹងឱ្យ "បកស្រាយសាលក្រមចាស់" (ដូចករណីឆ្នាំ ២០១៣)។ ប៉ុន្តែសម្រាប់ជម្លោះថ្មីៗ បើភាគីម្ខាងបដិសេធ នោះផ្លូវតុលាការនឹងត្រូវជាប់គាំង។

២. ហានិភ័យសង្គ្រាម៖ "ដាវពីរមុខ" នៃយុត្តិធម៌អន្តរជាតិ៖

ការសម្រេចចិត្តដើរចូលតុលាការ ICJ មិនមែនមានតែផ្កាកុលាបនោះទេ ប៉ុន្តែវាបង្កប់នូវហានិភ័យយោធា៖

 * មុនសាលក្រម (Pre-Verdict Risk): ប្រសិនបើភាគីម្ខាងទៀតដឹងខ្លួនថាអាចនឹងចាញ់ក្តី គេអាចនឹងប្រើ "នយោបាយកម្លាំងបាយ" បង្កសង្គ្រាមឈ្លានពាន ដើម្បីបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (Fact on the ground) មុនពេលតុលាការចេញសាលក្រម។

 * ក្រោយសាលក្រម (Post-Verdict Risk): ទោះឈ្នះក្តី ក៏មិនប្រាកដថាមានសន្តិភាពដែរ ប្រសិនបើភាគីចាញ់មិនព្រមដកទ័ព។ ទោះបីជាការតវ៉ានឹងសាលក្រម ICJ អាចនាំឱ្យរដ្ឋនោះរងទណ្ឌកម្មអន្តរជាតិ ប៉ុន្តែវានឹងធ្វើឱ្យស្ថានភាពព្រំដែនឆេះជារងើកភ្លើងជានិច្ច។

៣. តើមាន "កងទ័ពអន្តរជាតិ" មកការពារយើងដែរឬទេ?

យើងត្រូវហ៊ានទទួលស្គាល់ការពិតថា៖ ICJ គ្មានកងទ័ពសម្រាប់អនុវត្តសាលក្រមឡើយ។

 * ប្រសិនបើថៃមិនអនុវត្តតាមសាលក្រម កម្ពុជាមានសិទ្ធិប្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខ UN។

 * ប៉ុន្តែ ការបញ្ជូនកងទ័ពមួកខៀវមកការពារព្រំដែន ត្រូវឆ្លងកាត់ការឯកភាពពីមហាអំណាច (Veto members)។ ក្នុងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន វាមិនមែនជារឿងងាយស្រួល និងទាន់ចិត្តដែលអន្តរជាតិមកជួយច្បាំងជំនួសយើងនោះទេ។

៤. ជម្រើសយុទ្ធសាស្ត្រ៖ "អាវុធច្បាប់" ក្នុងស្ថានភាព "យោធាតូច"

កម្ពុជាជាប្រទេសមានកម្លាំងយោធាតូចជាងជិតខាង (ខ្វះយន្តហោះចម្បាំង និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់)។ ដូច្នេះ៖

 * ការទូតជាខែល ច្បាប់ជាអាវុធ៖ ការជ្រើសរើសផ្លូវច្បាប់ និងការទូត គឺជាជម្រើសវៃឆ្លាតបំផុត។

 * កុំប្រើ "ភាពភ័យខ្លាច" ជាលេស៖ រដ្ឋាភិបាលមិនគួរប្រើពាក្យ "ខ្លាចសង្គ្រាម" ដើម្បីទុកឱ្យបញ្ហាព្រំដែនស្ថិតក្នុងភាពស្រពេចស្រពិលនោះទេ។ យើងត្រូវត្រៀមខ្លួនប្រើ "អាវុធច្បាប់" ឱ្យអស់លទ្ធភាព ប៉ុន្តែត្រូវធ្វើឡើងដោយមាន "ខ្នងបង្អែកការទូត" រឹងមាំពីមហាអំណាចជាមុនសិន។

[មតិសន្និដ្ឋាន]

អ្វីដែលយើងចង់បាន គឺ "សន្តិភាពដែលមានអធិបតេយ្យ" មិនមែនសន្តិភាពដែលបានមកពីការបាត់បង់ទឹកដីដោយស្ងៀមស្ងាត់នោះទេ។ ការប្តឹងទៅ ICJ អាចនាំមកនូវសន្តិភាពយូរអង្វែងបាន លុះត្រាតែកម្ពុជាមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការទាក់ទាញការគាំទ្រពីអន្តរជាតិ និងការត្រៀមលក្ខណៈផ្ទៃក្នុងឱ្យបានរឹងមាំ។

ជាយោបលរបស់ខ្ញុំ តាមរយះការសិក្សាស្របតាមច្បាប់អន្តរជាតិ។ សូមអានដោយយកចិត្តទុកដាក់ ជៀសវាងការខឹងក្រោធ នាំឱ្យខ្មែរបែកបាក់🙏៕


ព្រះខ័ន - Preah Khan 22m  · 📌 ក្រសួងមហាផ្ទៃ៖ ភាគីថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់ មាន២គ្រឿង និងខេត្តព្រះវិហារ មាន២៥គ្រឿង នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៦។


Cambonomist 1h  · រូបភាពជនសង្ស័យ Chen Zhi ដែលត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងករណីប្រតិបត្តិការមជ្ឈមណ្ឌលឆ.បោ.កតាមតាមអនឡាញ (Scam)។  លោក Chen Zhi កាលពីខែតុលាកន្លងទៅនេះ ត្រូវបានសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម ក្រោមបទចោទប្រកាន់ធ្វើប្រតិបត្តិការបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ បោកប្រាស់មនុស្សជាច្រើននៅជុំវិញពិភពលោក គិតជាទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាម៉េរិក។ រូបភាព៖ សារព័ត៌មានហុងកុង HK01


ពត៍មាន Fake នៅតែត្រូវបានគេបង្ហោះពេញបណ្តាញសង្គម ខ្លះគាំទ្រចិន  ខ្លះប្រឆាំងអាមេរិក ខ្លះប្រឆាំងចិន ។ តាមពិត សកលោកនេះ កំពុងធ្វើសង្រ្គាម ប្រឆាំងសត្រូវរួម ! តើសត្រូវអាមេរិក ជានណា? តើសត្រូវចិនជានណា? ហេតុអ្វី ប្រជាជនខ្មែរត្រូវ ដឹងរឿងហ្នឹង? អាមេរិក គេចាយលុយដុល្លា ចិនគេចាយ យ័ន្ត ដូច្នេះ ពួក Scamer ជាក្រុមមហាសេដ្ឋីថ្មី ដែលបង្កើត លុយ អេឡិចត្រូនិច គឺ លុយ គ្រីបតុង។ លុយនេះបំផ្លាញសេដ្ឋកិច្ចអាមេរិក បំផ្លាញសេដ្ឋកិច្ចចិន ពីព្រោះ ពួកគេ ទិញប្រេង ទិញអាវុធ ទិញភាគហ៊ុន គេប្រើ លុយ គ្រីនតុន...នៅស្រុកខ្មែរ ពួកអ្នកមានមួយចំនួន ចាញ់បោកគេ មិនតិចទេ !! បែរជាចោទថា រកស៊ីខាត រដ្ឋាមិនជួយអ្នកជំនួញ ! តាមពិតខ្លួនឯងជួញដូរ លុយ គ្រីបតុង..នេះជារូបភាពសង្រ្គាមលុយ War Currency 


ព្រំដែន ថៃ ភូមារ៖ កងទ័ព ណៃពិដោរ នៃសហភាពមីយ៉ានម៉ា រក្សាភាពស្ងប់ស្ងាត់ ខណៈដែល ពួក ថៃការ៉ែនប្រកាសឯករាជ្យ ផ្តាច់ទឹកដីចេញពី ភូមារ។ ភូមារស្ងប់ស្ងាត់ ដោយសារ ត្រូវរក្សាភាពស្ងប់ស្ងាត់សម្រាប់ការ បោះឆ្នោត ជុំទី២ ថ្ងៃទី ១១ ខាងមុខនេះ ចំណែក កងទ័ពសៀម កំពុងជ្រួលច្របល់ ខ្លាចក្រែង កងទ័ពភូមារ វាយលុក !។ ប្រទេសថៃ មានបំណងបង្កើត សហរដ្ឋថៃ The United States of Thailand ដោយការធ្វើសង្រ្គាម ផ្តាច់ទឹកដីចេញពី កម្ពុជាផង ចេញពី ភូមារផង.....!! ប្រជាជនថៃ ប្រជាជនសៀម នៅតែ ទាមទារថា ដី ៥០% នៅកម្ពជា ជា អតីតទឹកដី ថៃ ទឹកដីនៅភូមារជាអតីតទឹកដីថៃ ដីនៅ ចិនជាអតីតទឹកដីថៃ ដោយសារ កាលណោះ ទ័ព ថៃ និងទ័ពជប៉ុន គ្រប់គ្រងតំបន់ អាស៊ី ...


ស៊ន សុភក្រ្ត-Sorn Sopheak 36m  · ក្រោយទាហានជើងទឹកថៃ ចាប់អ្នកនេសាទខ្មែរ៤នាក់, អភិបាលខេត្តកោះកុង អំពាវនាវឲ្យប្រជានេសាទ ធ្វើនេសាទនៅតំបន់ជិតៗដែនសមុទ្រកម្ពុជា!

តាំង គីមឡេង 2h  · នៅយប់ថ្ងៃទី៧ ខែមករា ថៃបង្ហោះដ្រូនរំលោភចូលដែនអាកាសកម្ពុជាចំនួន២៧គ្រឿង ក្នុងនោះបង្ហោះចូលខេត្តព្រះវិហារ២៥គ្រឿង និងពោធិ៍សាត់២គ្រឿង។ ប្រភព៖មហាផ្ទៃ


Chan Born ព្រំដែន កម្ពុជា ថៃ៖ ឃើញមានការផ្សព្វផ្សាយរូបភាព នៅថៃ និង កម្ពុជា អំពីទាហានសៀម លួចយក រូបម៉ានីកាំង ទៅបន្ទាយរបស់ខ្លូន ដែលខាង ថៃ គេថា នេះជារឿង កំប្លែង Funny Story តែក្នុងវិទ្យាសាស្រ្តយោធា Military Science នេះជា រូបភាពនៃ តម្រេចតណ្ហា ចំណង់រួមភេទមានកម្រិតខ្ពស់ដល់កំពូល។ កងទ័ពរុស្សី ប្តូរវេន Rotation រយៈពេល ៣ ខែម្តង ដើម្បី កងទ័ពបាន សប្បាយ បំបាត់ស្ត្រែស ឯ កងកងទ័ព អ៊ុយក្រែន ខ្លះ ដល់ ៦ ខែ ខ្លះទៀត ១ ឆ្នាំ ក៍មានដែរ អាស្រ័យតាម អង្គភាពទ័ព គឺមិនបាន គោរពតាម ស្តង់ដា កងទ័ពឡើយ។ ចំណែក កងទ័ពសៀម យើង មិនទាន់ដឹងច្បាស់ ថា ពួកគេ ប្តូរ វេនកម្រិតណាទេ? ១ខែម្តង ឬ ៣ខែម្តង ឬ ៦ ខែម្តង....

Chan Born តើសង្រ្គាមព្រំដែន ថៃ កម្ពុជា អាចផ្ទុះជាលើកទី ៣ បានដែរអត់? ខ្ញុំសូមវិភាគដោយ សំអាងលើ កត្តា ៣ នេះ ដើម្បីបញ្ជាក់ថា សង្រ្គាម ថៃកម្ពុជាមិនផ្ទុះទេ រយៈពេល ១ ខែខាងនេះ ដោយសារ (១) កងទ័ពចិន បានដាក់ពង្រាយរួចជាសម្រេច ដើម្បីកំទេច កងទ័ពតៃវ៉ាន់ និង កងទ័ពជប៉ុន ( សូមមើលផែនទី ពួក ហ្វាស៊ីនជប៉ុនឆ្នាំ ១៩៤០) ទី (២) ប្រទេសកម្ពុជា ប្តេជ្ញាជាអន្តរជាតិថា និងព្យាយាមអត់ធ្មត់បំផុតដើម្បី ការពារកុំឲ្យផ្ទុះសង្រ្គាមធំជាលើកទី ៣ និង ទី(៣) ប្រទេសថៃ ត្រូវតែ បញ្ជូន ជនភៀសសឹក​ជាង ៣,៥ លាននាក់នាក់ មកនៅតាមព្រំដែនឡើងវិញ ដើម្បី បោះឆ្នោតចុងខែ កុម្ភៈ ២០២៦ ខាងមុខ។ ការវិភាគនេះ អាចខុស បើសិនជាគេ ដូរ factor ! វាដូចជាឧត្តុរនិយមព្យាករណ៍ថា ភ្លៀងនៅ ១ ម៉ោងក្រោយ តែ ដោយសារ ខ្យល់វាប្រែប្រួល ដូច្នេះ ម៉ោងក្រោយអត់ភ្លៀង !!

No comments:

Post a Comment