ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, December 24, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៩)

 សង្ខេប ដេលី លិខិតក្រសួងការពារជាតិកម្ពុជា ដាក់ទៅថៃ មានខ្លឹមសារឡូយនិងមុតណាស់ មួយម៉ាត់ៗបង្ហាញជំហរយ៉ាងច្បាស់!

១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹង "កិច្ចប្រជុំវិសាមញ្ញ GBC" ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំដែលបានព្រមព្រៀង។

២. ដោយយោងលើមូលហេតុសន្តិសុខ បណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ។

៣. ចំពោះរបៀបវារៈ កិច្ចប្រជុំគួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

ក) ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។

ខ) ការត្រលប់ទៅវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដូចកាលពីមុនពេលផ្ទុះអរិភាព។

គ) ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់នូវយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។

ឃ) ការពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

Counter Fake News:  កម្ពុជាស្នើរសុំឲ្យគោរពបទឈប់បាញ់ពេញលេញ តាមស្មារតី ២៨ កក្កដា ២០២៥ ពួកថៃ ពួកសៀម យកទៅ បកប្រែ កែ ការពិត Fact ទៅជា ការកុហក Fake ថា កម្ពុជាស្នើរសុំបទឈប់បាញ់ខែធ្នូ ២០២៥។

កម្ពុជាធ្វើលិខិតស្នើឈប់បាញ់តែយោងតាមយន្តការ GBC  

( មិនបានធ្វើតាមការស្នើសុំបីចំណុចរបស់ថៃទេ )

អត្ថបទបកប្រែក្រៅផ្លូវការ នៃខ្លឹមសារលិខិតនេះ

លិខិតក្រសួងការពារជាតិកម្ពុជា ដាក់ទៅថៃ មានខ្លឹមសារមុតដូចឡាម រឹងមាំដូចស្តេចតោឈរ!

ខ្លឹមសារមានដូចខាងក្រោម (បកក្រៅផ្លូវការ)៖ 

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងការពារជាតិ

ភ្នំពេញ, ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

សូមគោរពជូនចំពោះ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាពង្ស ណាកផានី

រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ

សហប្រធានភាគីថៃ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)

ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់,

ខ្ញុំសូមយោងទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នៃកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ដែលបានសម្តែងការស្វាគមន៍ចំពោះកិច្ចពិភាក្សាលើការបន្តបទឈប់បាញ់ និងការបញ្ឈប់អរិភាព។ ក្នុងន័យនេះ ភាគីកម្ពុជាឯកភាពចំពោះការស្នើឱ្យមានកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

អនុលោមតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានខាងលើ ខ្ញុំសូមលើកសេចក្តីស្នើដូចខាងក្រោម៖

១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹង "កិច្ចប្រជុំវិសាមញ្ញ GBC" ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំដែលបានព្រមព្រៀង។

២. ដោយយោងលើមូលហេតុសន្តិសុខ បណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ។

៣. ចំពោះរបៀបវារៈ កិច្ចប្រជុំគួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

• ក) ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។

• ខ) ការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដូចកាលពីមុនពេលផ្ទុះអរិភាព។

• គ) ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់នូវយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។

• ឃ) ការពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

សូម ឯកឧត្តម មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងការពិចារណាពីខ្ញុំ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

(ហត្ថលេខា និងត្រា)

នាយឧត្តមសេនីយ៍ ទៀ សីហា

ក្រសួងការពារជាតិ

សេចក្តីអំពាវនាវ

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។


TEA Seiha/ទៀ សីហា

សារព័ត៌មានថៃមួយចំនួន ទាំងផ្លូវការ និងមិនផ្លូវ បានយកលិខិតផ្លូវការ (ផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃ) ទៅបង្ហោះសម្តែងដូចជាការបែកធ្លាយ។ 

តែសម័យនេះហើយ មានទាំងGoogle Translate,ទាំងChatGPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបាន តែអត្ថន័យដូចមិនមានខ្លឹមសារដូចដែរខាងសារព័ត៌មានថៃបានយកទៅផ្សាយជូនប្រជាជនថៃ បានជ្រាបពិតប្រាកដសោះ។

ខ្ញុំឆ្ងល់ឡើងលែងឆ្ងល់ហើយ 🥱 

Some Thai media outlets both official and unofficial took an official letter (address Thai Defence Minister) and posted it like it was a leak. Even though we have Google Translate or AI like ChatGPT and Gemini, their translations don't match what the Thai media is interpreting and published for the Thai public. At this point I'm beyond confusing.🥱



ខ្មែរក្រោមគឺខ្មែរសុទ្ឋ សៀមធ្វើសង្គ្រាមសង្ឃឹមឈ្នះខ្មែរព្រោះតែហេតុផល6 យ៉ាង

ទី1. កម្លាំងអាវុធ សៀមយល់ថា ខ្លួនមានអាវុធទំនើបជាងខ្មែរព្រោះតែសៀម មានអាវុធ មកពីអាមេរិច អ៊ីស្រាអែល ចិន និងស៊ុយអែត ជាដើម ដូចជាយន្តហោះចម្បាំងនិងអាវុធកម្រិតធំតូចជាច្រើនប្រភេទលើសខ្មែររ។ ប៉ុន្តែអ្វីដែលសៀមមិនដឹងនឹក ស្មានដល់ គឺខ្មែរមិនព្យាយាមឱ្យសៀមពង្រីកសង្គ្រាមឡើយ។ ដូច្នេះហើយ ទោះមានអាវុធកម្រិតណា? ក៏ប្រើត្រឹមតែវាយមិនអាចទប់ទល់ឈ្នះ BM-21 របស់ខ្មែរ ត្រឹមខ្សែបន្ទាត់ព្រំដែន។

ទី2. កម្លាំងយោធា សៀមយល់ថា ការរៀបចំប្រព័ន្ធកងទ័ពនៃគ្រប់ទម្រង់ដែលមានការហ្វឹកហ្វឺនដល់ពិសេសបំផុត និងបានចំណាយខ្ពស់បំផុត អាចមានសមត្ថភាពក្នុងការប្រយុទ្ធ លើសខ្មែរ ពីព្រោះតែមានចំនួនច្រើន។ ប៉ុន្តែអ្វីដែលមេទ័ពសៀមមិននឹកស្មានដល់ ខ្មែរប្រើប្រាស់ការអត់ធ្មត់និងការពន្យារពេល គឺដើម្បីឱ្យកើតជាបង្កើតទេវតាវាយប្រហារសៀម 1= 100នាក់ និងព្យាយាមបង្កើតកម្លាំងថ្មី ដើម្បីទប់សម្រាប់រយៈពេលវែង។

ទី3. កម្លាំងសេដ្ឋកិច្ច សៀមយល់ថា ប្រទេសសៀមមានGDP ខ្ពស់ ចំពោះការធ្វើសង្គ្រាមបញ្ហាសេដ្ឋកិច្ច គ្មានអ្វីប្រឈមនោះទេ មិនតែប៉ុណ្ណោះអាចដណ្ដើមសេដ្ឋកិច្ចរបស់ខ្មែរព្រោះតែបិទសេដ្ឋកិច្ចខ្មែរចោលថែមទៀត។ ប៉ុន្តែអ្វីដែលសៀមមិននឹកគិតដល់ ខ្មែរស៊ូខាំស្មៅ អត់ប៉ុណ្ណាក៏ត្រូវតែតស៊ូ កាន់តែវ៉ៃ គឺកាន់តែខ្លាំង រហូតបង្កើតកម្លាំងសេដ្ឋកិច្ចផលិតផលខ្លួនឯងនិងបិទនៃសេដ្ឋកិច្ចសៀម វិបត្តិនៃសង្គ្រាមសៀមគឺគ្មានប៉ះសេដ្ឋកិច្ចខ្មែរ។

ទី4. កម្លាំងជនភៀសសឹក សៀមយល់ថាការពង្រីកសង្គ្រាមគឺបង្កើនជនភៀសសឹកកាន់តែច្រើន ពេលនោះប្រទេសខ្មែរ នឹងកើតចលាចល ខ្វះស្បៀងអាហារនិងការរស់នៅ ពិតជាពលរដ្ឋគាត់ទ្រាំមិនបាននឹងងើបតវ៉ា។ ប៉ុន្តែសៀមមិននឹកស្មានដល់ទេ ត្បិតខ្មែរភៀសសឹកកំសត់បន្តិច ប៉ុន្តែខ្មែរមិនភ្លេច ជួយគ្នានោះទេ ទីណាមានជនភៀសសឹកគឺទីនៅនោះមានស្បៀង មានការប្រព័ន្ធនៃការលើកទឹកចិត្តឱ្យតស៊ូ និងខិតខំការពារដ៏ល្អបំផុត។

ទី5. កម្លាំងការទូត សៀមយល់ថា សហប្រតិបត្តិការនៃសៀមជាមួយលោកសេរីហាក់បីមានភាពស្អិតរមួតខ្លាំងក្លា បើសិនជាមានចម្បាំង ប្រាកដជាប្រទេសទាំងអស់នោះ នឹងគាំទ្រសៀមក្នុងសង្គ្រាមឈ្លានពានខ្មែរ។ ប៉ុន្តែសៀមគិតខុសធ្ងន់ណាស់គឺយុទ្ធសាស្ត្រការទូតខ្មែរ ទាំងសកលនិងតំបន់ បានដើរទន្ទឹមគ្នា ដូច្នេះខ្មែរមានប្រៀបតាំងពីដើមដៃ បើនរណាលូកជួយសៀមគឺដូចប្រឆាំងពិភពលោកទាំងមូល(បង្ខំឱ្យអាប់កោនកិត្តិយស)។

ទី6. កម្លាំងសង្គ្រាមចិត្តសាស្ត្រ សៀមយល់ថាការរៀបយុទ្ធវិធីប្រព័ន្ធចារកម្ម MMO និង ប្រូស៊ីក្រៅប្រទេស អាចធ្វើសង្គ្រាមចិត្តសាស្ត្របំបាក់ស្មារតី ដើម្បីឱ្យប្រជាពលរដ្ឋបាក់ទំនុកចិត្តគឺគិតថាគ្មានសង្ឃឹមឈ្នះទេ។ រឿងមួយនេះ គឺសៀម យល់ខុសបំផុត ខ្មែរពូកែលេង facebook ខ្លាំងណាស់ គឺត្រឹមសង្គ្រាមចិត្តសាស្ត្រ ទៅមិនរួចជាមួយខ្មែរឡើយ លើប្រព័ន្ធផ្សព្វផ្សាយ នយោបាយខ្មែររឹងមាំដោយប្រព័ន្ធផ្សព្វផ្សាយថ្នាក់ដឹកនាំជាតិ។

បងប្អូនឃើញទេ សៀមមានល្បិចជ្រៅប៉ុណ្ណា? រាជរដ្ឋាភិបាលយើងខ្លាំងប៉ុណ្ណា? ទើបខ្ញុំនិយាយថា ខ្ញុំមិនដែលសង្ស័យលើកយុទ្ធសាស្ត្រសង្គ្រាម និងការទូតនយោបាយ របស់ថ្នាក់ដឹកនាំជាតិម្ដងណាឡើយ។ ព្រោះថ្នាក់ដឹកនាំជាតិលោកគឺបានត្រៀមនិងរៀបចំទុកមុនទាំងអស់ សូម្បីតែស៊ូធ្មត់ រហូតដល់ច្រូតស្រូវហើយទើបប្រយុទ្ធទប់ទល់សៀម មានអំបុកស្រូវថ្មី វាយសៀមឈ្លានពាន ក៏សម្ដេច បានរៀបចំនៃយុទ្ធវិធីទុកជាមុនផងដែរ។

ការសរសេរទាំងអស់នេះគ្រាន់តែជាការសង្ខេបបែបខ្លី ដើម្បីឱ្យបងប្អូនស្វែងយល់ បើមានចំណុចជ្រុលឬខ្វះត្រង់ចំណុចណា? ខ្ញុំសូមការអធ្យាស្រ័យទុកជាមុន ខ្ញុំសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង៕ ចប់.


អវតារ ស. 3h  · ក្រសួងការពារជាតិថៃប្រកាសថាបានគ្រប់គ្រង ៨៥ % នៃតំបន់ទាំង ១៧ តាំងពីបីថ្ងៃមុនពិតជាភូតជាន់កែងមែន ....តែថ្ងៃនេះបែជាថាកំពុងតស៊ូស្វិតស្វាញលើគោលដៅទាំងអស់ ! 😅


Saroeurn Som 14m  · ⛔️ផ្ទៃក្នុងសៀមជ្រួលច្រលំហើយដោយយោធាកំពូលសៀមម្នាក់នឹងក្រុមបានស្លាប់នឹងរបួលធ្ងន់ដែលស្ថានភាពរបស់បុគ្គលកំពូលនោះធ្ងន់ធ្ងរណាស់ជិតតៃហោងហើយរងចាំដំណឹងល្អយើង🤫មានបុគ្គលម្នាក់ទេ🫢តៃ


សមរភូមិនេះ គឺជាយុទ្ធសាស្ត្រដែលត្រូវបានគណនាយ៉ាងល្អិតល្អន់ពីសំណាក់រដ្ឋបាលយោធាថៃ និងរដ្ឋបាលកុហកបោកប្រាស់គ្នាឯង របស់អនុទីន។ ការប្រើប្រាស់យន្តហោះចម្បាំងទំនើបៗវាយប្រហារចូលទឹកដីកម្ពុជា យើងអាចមើលឃើញនូវល្បែងនយោបាយដ៏ស្មោកគ្រោក ដែលថៃកំពុងអនុវត្ត៖

១. យុទ្ធសាស្ត្រ “វាយសម្លុតដើម្បីបង្ខំឱ្យចរចា”។ ការប្រើប្រាស់កម្លាំងទ័ពអាកាសដ៏លើសលប់ មិនមែនធ្វើឡើងក្នុងគោលបំណងចង់ឈ្នះសង្គ្រាមទាំងស្រុងភ្លាមៗនោះទេ ប៉ុន្តែជារបៀបវាយ “កំញើញ”(Gunboat Diplomacy) ក្នុងគោលបំណងបង្ខំឱ្យកម្ពុជាអង្គុយលើតុចរចាដោយស្ថិតក្នុងស្ថានភាពចាញ់ប្រៀប ក្នុងលក្ខខណ្ឌចរចាទាំងបង្ខំ ខណៈដែលអន្តរជាតិកំពុងតាមដាន និងលូកដៃ ហើយថៃធ្វើឱ្យអន្តរជាតិស្រវាំងភ្នែក។ 

២. ការព្យាយាមញែក “អាជ្ញាកណ្ដាល” ចេញពីជម្លោះ។ ម៉ាឡេស៊ី ដើរតួនាទីយ៉ាងសំខាន់ ប៉ុន្តែយុទ្ធសាស្ត្ររបស់ថៃនៅពេលនេះ គឺព្យាយាមធ្វើឱ្យជម្លោះនេះក្លាយជា “បញ្ហាទ្វេភាគី” សុទ្ធសាធ ដោយមិនចង់ឱ្យមានអន្តរាគមន៍ពីនរណាម្នាក់ ឬវត្តមានរបស់ម៉ាឡេស៊ីឡើយ។ ការញែកអាជ្ញាកណ្ដាលចេញ គឺដើម្បីឱ្យថៃងាយស្រួលប្រើឥទ្ធិពលប្រទេសធំ សម្លុតប្រទេសតូច ដោយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យ ឬការសម្របសម្រួលតាមផ្លូវច្បាប់អន្តរជាតិដែលពហុភាគី និយមគាំទ្រ។

៣. អន្ទាក់ភូមិសាស្ត្រនយោបាយ៖ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ថៃហាក់មានចេតនារុញកម្ពុជាឱ្យធ្លាក់ក្នុងអន្ទាក់នៃល្បែងអំណាចរវាងអាមេរិក និងចិន។ ការប្រើប្រាស់យន្តហោះចម្បាំង F-16, T-50 និង Gripen មកធ្វើការវាយប្រហារ គឺជាយុទ្ធសាស្ត្រផ្ញើសារសាកល្បងទៅកាន់មហាអំណាចម្ចាស់បច្ចេកវិទ្យាអាវុធទាំងនោះ ទាំងបំពាន អធិបតេយ្យភាពកម្ពុជា។ បើកម្ពុជាដកថយទៅរកការគាំទ្រពីចិនខ្លាំងពេក ថៃនឹងប្រើលេសនេះដើម្បីទាញអាមេរិកឱ្យចូលមកកាន់តែជ្រៅក្នុងជម្លោះនេះ ដោយចោទថាជាការទប់ស្កាត់ឥទ្ធិពលចិន។ ការធ្វើបែបនេះ គឺថៃចង់ប្រែក្លាយទឹកដីកម្ពុជាឱ្យទៅជាទីលានមហាអំណាច និងយកទឹកដីកម្ពុជាជា “ទឹកដីឆបោកអនឡាញ ហើយតាំងខ្លួនមកកម្ទេចខុសរបៀប”។

៤. មហិច្ឆតាពង្រីកទឹកដី និងផលចំណេញពីការព្រមព្រៀងទាំងបង្ខំ។ គោលដៅចុងក្រោយ នៃការវាយសម្លុតនេះ គឺគ្មានអ្វីក្រៅពី “ដី និងឈ្លានពាន” នោះទេ។ បើកម្ពុជាបង្ហាញភាពទន់ជ្រាយ ឬស្លន់ស្លោរហូតឈានដល់ការចុះចាញ់តាមលក្ខខណ្ឌថៃ នោះថៃនឹងចំណេញយ៉ាងមហិមា ទាំងការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នា (OCA) និងការកែប្រែខ្សែកោងព្រំដែនតាមអំពើចិត្ត។ ត្រង់នេះ គឺជាការចូលល្បិចរបស់អនុទីន ដែលទាញយកប្រជាប្រិយភាព សន្លឹកឆ្នោត ហើយក្រុមយោធា នឹងក្លាយជាវិរបុរស?

កម្ពុជាហាក់ដូចជាបានដឹងច្បាស់ និងកំពុងទប់ទល់តាមវិធីសាស្ត្របន្សាបយុទ្ធសាស្ត្រនេះ ។ កម្ពុជាបានប្រើប្រាស់មធ្យោបាយការពារខ្លួនយ៉ាងរឹងមាំ គួបផ្សំនឹងនយោបាយការទូតមិនចុះចាញ់ និងបើកផ្លូវសម្រាប់ការចរចាដោយសន្តិវិធី។ ចំពោះមហាអំណាចវិញ ខណៈដែលមានការអំពាវនាវឱ្យមានការអត់ធ្មត់ ប៉ុន្តែមិនទាន់ឃើញមានវិធានការជាក់លាក់ណាមួយពីសំណាក់ចិន និងអាមេរិកនៅឡើយទេ ស្របពេលដែលកងទ័ពរបស់យើង “លាក់ខ្លួនឱ្យជិត ទប់ខ្លួនឱ្យមាំ”។

ក្នុងស្ថានភាពដ៏តានតឹងនេះ! ពិតណាស់ថាគ្មាននរណាម្នាក់មានអារម្មណ៍ល្អឡើយ ប៉ុន្តែអ្វីដែលសំខាន់បំផុត ត្រូវរក្សាស្មារតីឱ្យនឹងធឹង និងរក្សាជំហរជាតិឱ្យបានរឹងប៉ឹង។ ថៃឈានមកដល់ចំណុចនេះ គឺជាជម្រើសរបស់ថៃ ប៉ុន្តែការដែលកម្ពុជាអាចទប់ទល់បានដល់កម្រិតនេះ គឺដោយសាររបៀបការពារជាតិដ៏ឈ្លាសវៃ និងការរួបរួមគ្នាជាធ្លុងមួយ។ ទោះបីជាមានភាពឈឺចាប់ ប៉ុន្តែភាពឈឺចាប់នេះត្រូវតែប្រែក្លាយទៅជាសំឡេងដ៏មានអំណាចក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពាន។ ដូចប្រសាសន៍របស់ ឯកឧត្តម ហ្សង់-ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា “កម្ពុជាមិនអាចចាញ់ ហើយថៃក៏មិនអាចឈ្នះ”។ កាលណាអ្នកកាន់តែវាយសម្រុក អ្នកនឹងកាន់តែខាតបង់ និងរលាយបង់ដោយខ្លួនឯង! សាមគ្ដីជាកូនសោ!

សូមខម្មិនខាងក្រោម ប្រសិនជាបងប្អូនបានអានចប់។ ដោយក្ដីស្រឡាញ់រាប់អានពីចម្ងាយ!

ឡាំ ឡាយ ចុងប៊ិកអង្គរ


ព្រះខ័ន - Preah Khan 1h  · នៅម៉ោង៨យប់នេះ រថក្រោះថៃបានបាញ់បំបុកចូលលំនៅឋានពលរដ្ឋជាច្រើនគ្រាប់ នៅភូមិសាស្ត្របឹងត្រកួន និងបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិគោកព្រិចជាច្រើនទៀត ដើម្បីកម្ទេចលំនៅឋានពលរដ្ឋយ៉ាងអមនុស្សធម៌!

Cambodianess  11h  · The Ministry of National Defense reports on December 24 that the Thai military has used DTI-1G 300mm guided multiple launch rocket systems to strike areas near the Preah Vihear temple, including Ta Thav, Phnom Khmouch, Koul 8, and Phnom Tra Ngoul. The DTI-1G, a surface-to-surface guided weapon system, has a reported firing range of up to 150 kilometers.

Jinglong Cambodia Chann Kimleng   16m  · ឧបករណ៍Drone delector ចាប់ដ្រូន​ គួរដាក់ពង្រាយតាមព្រំដែន​យកអា10km​ 100kmប្រេី10គ្រឿងតំលៃ1គ្រឿង2មុឺនប្រេីលុយត្រូវជាង

បោយ រើយ 11h  · បន្ថែមពីលើការបញ្ចេញយន្តហោះប្រភេទទំនើបថ្មីទិញពីកូរ៉េខាងត្បូង, នៅថ្ងៃ 24 ធ្នូ 2025 នេះ ចោរឈ្លានពានថៃ ប្រើកាំជ្រួចហ្វូង DTI-1G បាញ់ចូលសមរភូមិ ប្រាសាទព្រះវិហារ តាថាវ ភ្នំខ្មោច គោល 8 ភ្នំត្រងោល ដោយអាវុធធន់ធ្ងន់ប្រភេទ (DTI-1G) ។ គឺជាអាវុធអាចបាញ់បាន រយ:ចម្ងាយចាប់ពី 70 ទៅ 150 គីឡូម៉ែត្រ ។

ពីម្សិលមិញ កងទ័ពថៃ កងទ័ពសៀម វាយប្រហារ មកលើទឹកដីកម្ពុជា ដោយកាំជ្រួចហ្វូង ធុន DTI-1G ដែលមានទំហំក្បាលគ្រាប់ ៣០៧ មម ចម្ងាយបាញ់ ៣០០ គម។ ប្រទេសថៃ​មាន ទម្របាញ់ អាវុធធុននេះ ០៦ ប្រព័ន្ធ ស្មើរ ៣៦ គ្រឿង ៕

Prak Vanda 12m  · ថៃ ត្រូវតែទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់​បែក​ដោយប្រើយន្តហោះចម្បាំង F-16 និង T-50 ព្រោះទង្វើនេះជាឧក្រិដ្ឋកម្មសង្រ្គាម និងជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍


Soeurn Rany

លិខិតក្រសួងការពារជាតិកម្ពុជា ដាក់ទៅថៃ មានខ្លឹមសារមុតដូចឡាម រឹងមាំដូចស្តេចតោឈរ!

ខ្លឹមសារមានដូចខាងក្រោម (បកក្រៅផ្លូវការ)៖

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងការពារជាតិ

ភ្នំពេញ, ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

សូមគោរពជូនចំពោះ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាពង្ស ណាកផានីត (ចូលនិវត្តន៍)

រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ

សហប្រធានភាគីថៃ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)

ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់,

ខ្ញុំសូមយោងទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នៃកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ដែលបានសម្តែងការស្វាគមន៍ចំពោះកិច្ចពិភាក្សាលើការបន្តបទឈប់បាញ់ និងការបញ្ឈប់អរិភាព។ ក្នុងន័យនេះ ភាគីកម្ពុជាឯកភាពចំពោះការស្នើឱ្យមានកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

អនុលោមតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានខាងលើ ខ្ញុំសូមលើកសេចក្តីស្នើដូចខាងក្រោម៖

១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹង "កិច្ចប្រជុំវិសាមញ្ញ GBC" ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំដែលបានព្រមព្រៀង។

២. ដោយយោងលើមូលហេតុសន្តិសុខ បណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ។

៣. ចំពោះរបៀបវារៈ កិច្ចប្រជុំគួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

• ក) ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។

• ខ) ការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដូចកាលពីមុនពេលផ្ទុះអរិភាព។

• គ) ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់នូវយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។

• ឃ) ការពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

សូម ឯកឧត្តម មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងការពិចារណាពីខ្ញុំ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

(ហត្ថលេខា និងត្រា)

នាយឧត្តមសេនីយ៍ ទៀ សីហា


Ly Chan Vatey   31m  · ច្បាំងគ្នា១៨ថ្ងៃ តែឆ្លងអោយផុតខ្សែរបន្ទាត់ព្រំដែនយើងវាឆ្លងមិនផុតផង នៅមានអ្នកជឿរថាវាកាន់កាប់កន្លែងនេះកន្លែងនោះតាមវាផ្សាយទៀត បើវាឈរជើងបានមែនវាចាំបាច់ប្រើយន្តហោះទម្លាក់គ្រាប់ធ្វើអី? គួរចេះគិតផង


គ្រូ 18m  ·  អាសូរប្រទេសអ្នកមាន (Little Go) ចេះអង់គ្លេសខ្លាំងពេក ឃើញលិខិតផ្លូវការដែលកម្ពុជាអនុវត្តតាមកិច្ចប្រជុំរបស់ប្រធានអាស៊ានសោះ បែរជាថាកម្ពុជាស្នើសុំចរចាចុះចាញ់ យ៉ាប់ហ្មង ពួក ( Who Ugly With me ) ចោរសៀម 


 Feed posts Makara Sok 52m  · 🚨លិខិតរបស់យើងក្នុងន័យផ្សេងតែពួកវាយកទៅចុះផ្សាយផ្សេង និងបំភ្លើសទាំងស្រុង។ក្នុងលិខិតខាងយើងស្នើឲដូរកន្លែងប្រជុំGBCទៅប្រទេសម៉ាឡេសុីសោះតែវាផ្សាយថាយើងសុំចុះចាញ់វហែងគិតអីក្នុងខ្លួនអាស្


ការប្រើប្រាស់ពត៍មាន AI វាមានតែការបំផ្លាញជាតិ ៦៥% ដែលជួយជាតិ បានត្រឹមតែ ៣៥%ប៉ុណ្ណោះ.។ ប្រជាជនអ៊ុយក្រែន ប្រជាជនអឺរ៉ុប ទូទាំងសកលលោកសម្រុកធ្វើពត៍មាន AI រហូតគេបោះឆ្នោតគាំទ្រ អ៊ុយក្រែន សន្លឹកសន្ទាប ដល់តែ ៦ ខែក្រោយ បោះឆ្នោតម្តងទៀត គេស្អប់ អ៊ុយក្រែនដូច អាចម៍ ដោយសារប្រើពត៍មាន រូបថត វីដេអូ...សុទ្ធតែជា AI .រហូតធ្វើ ហ្សាណែនស្គី សម្រចថា រាល់ពត៍មាន លុះត្រាចេញពី ការិយាល័យប្រធានាធិបតី។ រដ្ឋាភិបាលថៃ ប្រើប្រាស់ពត៍មាន AI ផ្សាយចូលមកកម្ពុជា ធ្វើឲ្យប្រជាជនកម្ពុជាច្រើនជឿជាក់ ថារដ្ឋាភិបាល អនុទីន ពិតជាខ្លាំងមែន ចំណែកកម្ពុជាពិតជាខ្សោយមែន តែ រដ្ឋាភិបាល ផៃថុងឋាន រដ្ឋាភិបាលតាក់ស៊ីន រដ្ឋាភិបាល វិជ្ជាយ៉ាឆៃ រដ្ឋាភិបាល គេមិនមិនគិតអីចឹងទេ គេស្អប់ណាស់ ពួកអានុទិន ដូច្នេះ គេបញ្ចេញពត៍មានមក ឲ្យកម្ពុជា ដឹង !!! ថា នោះជាពត៍មាន AI....ខាង​ កម្ពុជាយើង ត្រូវតែ លុបបំបាត់ពត៍មាន AI ពីព្រោះវាផ្តល់អាក្រក់ច្រើនជាងផលល្អ ដូចជា រូបភាពនេះ កម្ពុជារង់ការទំលាក់គ្រាប់បែកតាមចិត្ត គ្មានវិធានការ ដូច្នេះបរទេសមើលរួច ក៍ប្រាប់ថា ចរចារជាមួយថៃទៅ បាត់ដីក័បាត់ទៅកុំឲ្យស្លាប់ខ្លួន !!!! នេះហើយ AIs


ប្រជាជនខ្មែរមួយចំនួនលោកចង់តែស្តាប់ពត៍មានខាង បក្សប្រឆាំង ដោយសារគាត់ផ្សាយ ខ្សឹប តែរឿង កម្ពុជាអន់ ខ្សោយជាងថៃ គោលបំណងពួកគាត់ មិនមែនចង់ឈ្នះថៃទេ គឺចង់ឡើង ក្តាប់អំណាច នៅកម្ពុជា ក្នុងគ្រាកំពុងមានការឈ្លានពានពីបរទេស!។ តាមប្រវត្តិសាស្រ្ត រាល់ការតស៊ូ មិនត្រូវមាន មេច្រើនទេ ពីព្រោះមេច្រើនពេក វាទៅវ៉ល់ ដូច្នេះ សូមជឿតែលើ រដ្ឋាភិបាល ដែលមានអាយុយូរឆ្នាំ ជាង រដ្ឋាភិបាល ពួកថៃ សូមមើល អាខ្លះ អាយុបាន ២ ថ្ងៃ....ខ្ញុំធ្លាប់ផ្សាយច្រើនឆ្នាំថា នៅថៃ តាំងពី រដ្ឋប្រហារយោធា ថៃ ចិន សម្លាប់ពួក សៀមចោល រួចដូរឈ្មោះប្រទេស ទៅជា ប្រទេស ថៃ Thai-land គឺមានរដ្ឋាប្រហារជាង ១០០ ដងមកដល់ ពេលនេះ គឺខ្លះអាយុ ២ ថ្ងៃ ខ្លះឡើងកាន់អំណាចពេលព្រឹក យប់ឡើងគេសម្លាប់ចោលបាត់ ក័មានដែរ .៕

កងទ័ពថៃ កងទ័ពសៀម ប្រើប្រាស់យន្តហោះចម្បាំងធុន T-50 វាយប្រហារគោលដៅស៊ីវិល ចូលជ្រៅក្នុងទឹកដីកម្ពុជា។ នេះជា រូបភាពយន្តហោះ T-50-TH ( KAI T-50 Golden Eagle)  KAI T-50 និង យោធោបករណ៍បំពាក់លើ យន្តហោះចម្បាំងធុនប្រតិកម្ម។

ពីម្សិលមិញ កងទ័ពថៃ កងទ័ពសៀម វាយប្រហារ មកលើទឹកដីកម្ពុជា ដោយកាំជ្រួចហ្វូង ធុន DTI-1G ដែលមានទំហំក្បាលគ្រាប់ ៣០៧ មម (ឯកសារខ្លះថា ៣០២ មម) ចម្ងាយបាញ់ ៣០០ គម។ ប្រទេសថៃ​មាន ទម្របាញ់ អាវុធធុននេះ ០៦ ប្រព័ន្ធ ស្មើរ ៣៦ គ្រឿង ៕

Ren Chanrith 6h  · នៅវេលាម៉ោងជិត៩:០០​យប់ ខ្ញុំត្រូវបានអាវុធហត្ថក្រុងបាត់ដំបងអញ្ជើញឡើងឡានដោយកាយវិការសមរម្យ ហៅមកសួរនាំ រួចឱ្យចេញមកកន្លែងស្នាក់នៅវិញនៅម៉ោង១២យប់ បន្ទាប់ពីរកឃើញថា ខ្ញុំមិនបានចូលទៅថតទីតាំងយោធាទេ ខ្ញុំថតតែT50និងF16របស់ខ្មាំងប៉ុណ្ណោះ។ សូមកោតសរសើរកងកំលាំងអាវុធហត្ថក្រុងបាត់ដំបងដែលយកចិត្តទុកដាក់លើវិធានការណ៍សន្តិសុខតឹងរឹងដើម្បីសន្តិសុខជាតិ។ ខ្ញុំដើរចូលដោយញញឹម ហើយដើរចេញមកវិញដោយញញឹម ដោយសារមនសិការរបស់ខ្ញុំភ្លឺស្វាង។

Pheng Vannak

ឃើញ​ក្រុមការងារ​ខ្ញុំ​ ប្រគល់​ស្បៀង​ជូន​វីរៈ​កងទ័ព​ជួរមុខនៅ​ទីតាំង​ថ្លឹងដំឡូង​តាមផ្លូវលេខ៦៨​  សំរោង​ ចុងកាល់​ ខេត្ត​ ឧត្តរមានជ័យ​ ចោរសៀមខំ​បាញ់​ផ្លោង​ដាក់​ ស្មានតែ​ខ្ញុំ​ភ្លេីមែន​ ?  ស្បៀង​ចែក​អស់​ វីរៈ​កងទ័ព​យកទៅអស់​ ខ្ញុំ​និង​ក្រុមការងារ​ក៏ចាកចេញអស់​ ២ថ្ងៃ​ក្រោយ​ទេីបបង្ហោះ​ព័ត៌មាន​ ខំផ្លោងមកដាក់​អត់​ស្ដាយ​គ្រាប់​ទេហី​ ចោរសៀម​ ?  ម្យ៉ាងទៀត​ទីតាំង​ផ្លោង​ដាក់​នេះ​ថ្វីត្បិត​តែ​ដូច​ទីតាំង​ខ្ញុំចែក​ស្បៀងមែន​ តែមានចម្ងាយខុសគ្នា​ ២-៣​ គីឡូម៉ែត្រ​ឯណោះ​ ។  

ទោះជាយ៉ាងណាក្ដី​ ជាបទ​ពិសោធន៍​​ ខ្ញុំ​នឹង​មិន​បង្ហោះ​ ការ​ជូន​ស្បៀងដល់​វីរៈ​កងទ័ព​ជួរមុខ​​តាម​បណ្ដាញ​សង្គម​ទៀតទេ​ ដេីម្បី​សុវត្ថិភាព​ទាំងអស់គ្នា​ ។


នាយកដ្ឋានព័ត៌មាន News Department

លិខិតក្រសួងការពារជាតិកម្ពុជា ដាក់ទៅថៃ 

មានខ្លឹមសារបង្ហាញជំហរយ៉ាងច្បាស់ដូចខាងក្រោម:

១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹង "កិច្ចប្រជុំវិសាមញ្ញ GBC" ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំដែលបានព្រមព្រៀង។

២. ដោយយោងលើមូលហេតុសន្តិសុខ បណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ។

៣. ចំពោះរបៀបវារៈ កិច្ចប្រជុំគួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

ក) ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។

ខ) ការត្រលប់ទៅវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដូចកាលពីមុនពេលផ្ទុះអរិភាព។

គ) ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់នូវយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។

ឃ) ការពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។


ខ្មែរក្រោមគឺខ្មែរសុទ្ឋ 22m  · ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «យោធាថៃបន្តឈ្លានពានកម្ពុជា និងបានវាយប្រហារមិនរើសមុខរួមទាំងជនស៊ីវិលស្លូតត្រង់កម្ពុជា។ តាមរបាយការណ៍ ត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូនេះ ជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ ៣០នាក់ និងរបួស ៨៧នាក់»។


NS News 32m  · ជាអ្នកសារព័ត៌មានស្ថានភាពនេះ មិនគួរផ្សាយថាថៃយកបានត្រង់នេះ ដោតទង់ជាតិត្រង់នោះឡើយ។ ដរាបណាសង្គ្រាមមិនទាន់ប្រកាសថាចប់ មិនកំណត់ដីថៃឡើយ។ ដល់យើងផ្សាយចឹង ពលរដ្ឋ កងទ័ព គាត់មិនបានដឹងលម្អិត បាក់ទឹកចិត្ត បែកបាក់មិនខាន


ពិភពលោក គេមិនយកសង្រ្គាមមកបែងចែកទឹកដីឡើយ ដោយសារ ក្រោយសង្រ្គាមលោកទី ២ ពេល ជប៉ុន អាល្លឺម់ង់ចាញ់សង្រ្គាម គេកំណត់ព្រំដែនត្រឹម ព្រំដែនអាណានិគម។ ករណី រុស្សី យកដី អ៊ុយក្រែន គឺ រដ្ឋដុនប៉ាស រដ្ឋគ្រីមៀ រដ្ឋលូហាន គេទាមទារទឹកដីរបស់គេ មិនមែនរុស្សី ទាមទារឡើយ !! 


Pheng Vannak News 29m  · ព្រឹក​ថ្ងៃទី​២៥ខែធ្នូ​នេះ​ចោរសៀមឈ្លានពាន​បន្តបាញ់ផ្លោងដាក់​ប្រាសាទ​តាក្របី​ប្រាសាទ​ខ្នាដែលពួកវាភូតប្រជាជនវាថាយកបានហេីយ

តាំង គីមឡេង 16m  · 🚨វាកុហកពលរដ្ឋវាថាបាន​ ប្រាសាទ​ តាក្របី​ ប្រាសាទខ្នារ​ តែវាបន្តផ្លោងចូលយ៉ាងច្រេីនមកទិសនេះ​ តែនៅតែមិនអាចយកឈ្នះភាពអង្គអាចនឹងសាមគ្គីរបស់កងទ័ពកម្ពុជា


NS News

ជាអ្នកសារព័ត៌មានស្ថានភាពនេះ មិនគួរផ្សាយថាថៃយកបានត្រង់នេះ ដោតទង់ជាតិត្រង់នោះឡើយ។ ដរាបណាសង្គ្រាមមិនទាន់ប្រកាសថាចប់ មិនកំណត់ដីថៃឡើយ។ ដល់យើងផ្សាយចឹង ពលរដ្ឋ កងទ័ព គាត់មិនបានដឹងលម្អិត បាក់ទឹកចិត្ត បែកបាក់មិនខាន


Saroeurn Som 5m  · ⛔️ចោរសៀមថានេះគឺជាការព្រមានមួយ៖ ពួកសៀមបំភ្លៃថាប្រសិនបើកម្ពុជាមិនឈប់វាយប្រហារគោលដៅជនស៊ីវិលទេ កងទ័ពអាកាសភូមិន្ទថៃក៏នឹងមិនបញ្ឈប់ប្រតិបត្តិការស៊ីជម្រៅនឹងលើសពី១០០km🤬


Thmey Thmey   9m  · ពលរដ្ឋខ្មែរម្នាក់ស្លាប់ដោយសារយោធាថៃបាញ់ផ្លោងចូលភូមិសាស្ត្រ ភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ នាម៉ោង ៨:៤១នាទីព្រឹកនេះ។ -ក្រសួងការពារជាតិ


មាន សំណាង សរុបពត៍មានគ្រប់សមរភូមិនៅតាមព្រំដែនខ្មែរសៀម សៀមយកមិនបានទេកុំបារម្មណ៍បងប្អូន ល្ងាចម្សិលមិញទាហានខ្មែរចូលសង្គ្រុបយកវិញអស់ហើយពីសុរិន្ទដល់ព្រះវិហារបានវិញ១០០% ...


Saroeurn Som 1h  · ⛔️ជួយស៊ែរបន្ទាន់!យោងតាមបទបញ្ជាថ្នាក់ដឹកនាំ ខ្ញុំបាទមេឃុំថ្មពួក សូមប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅតាមផ្ទះមេត្តាចាកចេញពីលំនៅដ្ឋានជាបន្ទាន់ ។ព្រឹកនេះ២៥/១២/២៥👇


Saroeurn Som 9m  · ⛔️ក្តៅផ្ទៃក្នុងសៀមវាចង់ដណ្តើមការកាន់កាប់យកភ្នំ ២២៥បន្ទាប់ ក្រោយពីការដណ្តើមកាន់កាប់យកភ្នំ ៣៥០ - តាក្របីរួចសិន វាកំពុងវាយបុកតំបន់នោះបញ្ជាក់ ៣៥០ តាក្របី ស្ថិតនៅសមរភូមិក្តៅកុំជឿការបោកប្រាស់អី


Thmey Thmey   1h  · នៅភូមិតាឡី ស្រុកថ្មពួក ពលរដ្ឋខ្មែរ១នាក់ស្លាប់ និងរបួស៧នាក់ ដោយសារយោធាថៃបាញ់ផ្លោងកាំភ្លើងប្រភេទ១៥៥ម.ម ចំនួន​៣៣គ្រាប់​ ពីម៉ោង៧​ដល់ម៉ោង១០:៥០នាទីព្រឹកនេះ។ ប្រភព:ក្រសួងការពារជាតិ


Fresh News សមរភូមិខេត្តបន្ទាយមានជ័យ សន្ធឹកគ្រាប់បន្តលាន់ឮកងរំពង, អ្នកសារព័ត៌មានឆ្មក់ថតយករូបភាពផ្ទះសម្បែងនៅស្រុកស្វាយចេក ខូចខាតដោយសារទម្ងន់គ្រាប់ឈ្លានពានរបស់កងទ័ពថៃ

(បន្ទាយមានជ័យ)៖ បើទោះបីសេចក្តីអំពាវនាវពីមេដឹកនាំរបស់ចិន អាមេ​រិក និងបណ្តាប្រទេសជាច្រើនឱ្យបញ្ចប់សង្គ្រាមយ៉ាងណាក្តី កងទ័ពថៃ នៅ​តែបន្តធ្វើសកម្មភាពឈ្លានពានយ៉ាងកម្រោលលើអធិបតេយ្យ និងបូរណ​ភាពទឹកដីរបស់កម្ពុជា ដោយមិនញញើតនឹងច្បាប់អន្តរជាតិនោះឡើយ។ 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិខេត្តបន្ទាយ​មានជ័យ កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពឈ្លានពានបាញ់ផ្លោងកាំភ្លើង​ធំច្រើនគ្រាប់ចូលមកលើទឹកដីកម្ពុជា។

អ្នកសារព័ត៌មាន Fresh News បាននិងកំពុងបន្តចុះយកនៅ​តាមតំបន់​សមរភូមិសង្គ្រាម។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ពួកគេបន្តចុះយកព័ត៌មាន​នៅ​ឃុំ​ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅមិន​ឆ្ងាយនោះឡើយពីសមរភូមិ។ ស្ថិតនៅឃុំស្វាយចេកអ្នកសារព័ត៌មាន Fresh News បន្តស្តាប់ឮយ៉ាងច្បាស់នូវសំឡេងគ្រាប់កាំភ្លើងធំ បាញ់​ផ្លោងចេញពីទឹកដីថៃចូលក្នុងភូមិឋានប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកស្វាយចេក។

អ្នកសារព័ត៌មានរបស់យើង ក៏បានចុះផ្តិតយករូបភាពផ្ទះសម្បែងប្រជាពល​រដ្ឋ​ដែលរងការខូច ក៏ដូចជារណ្តៅគ្រាប់ធំៗ ដែលបន្សល់ទុកក្នុងភូមិឋាន និងលើផ្លូវថ្នល់ជាដើម។ នៅក្នុងភូមិនេះ ក្រៅពីបន្សល់រណ្តៅគ្រាប់ធំៗ​ហើយ​​នោះ គេក៏បានឃើញរណ្តៅគ្រាប់គ្រាប់បែកចង្កោមបន្សល់ទុកនៅក្នុង​ភូមិ​ផងដែរ។

ឃុំស្វាយចេក ដែលធ្លាប់តែប្រជាពលរដ្ឋរស់នៅអ៊ូអរនោះ នៅពេល​នេះ​បានប្រែក្លាយជាស្ងាត់ជ្រងុំ។ ប្រជាពលរដ្ឋបានភៀសខ្លួនចេញពីផ្ទះ​សម្បែង​អស់ហើយ ព្រោះភ័យខ្លាចចំពោះការបាញ់ផ្លោងកាំភ្លើងធំ​ចូល​ភូមិឋានពីសំណាក់កងទ័ពថៃ៕

Saroeurn Som 35m  · ⛔️ខាងTotal សៀមរាប ម្សិលមិញរសៀលថ្ងៃ២៤ ធ្នូ ២៥ ផ្ញើអោយជួយផុស បុគ្គលក្នុងរូបនេះ សួររកទីតាំង បន្ទាយទាហាន សូមសម្ថតកិច្ចជួយស្រាវជ្រាវផង👇

Thmey Thmey 25 1h  · ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:៥០នាទីព្រឹក យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រ ភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ជាទីបំផុត។ ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិតចំនួន ១នាក់ និងរងរបួសចំនួន ៧នាក់។


Fresh News សមរភូមិខេត្តបន្ទាយមានជ័យ សន្ធឹកគ្រាប់បន្តលាន់ឮកងរំពង, អ្នកសារព័ត៌មានឆ្មក់ថតយករូបភាពផ្ទះសម្បែងនៅស្រុកស្វាយចេក ខូចខាតដោយសារទម្ងន់គ្រាប់ឈ្លានពានរបស់កងទ័ពថៃ

(បន្ទាយមានជ័យ)៖ បើទោះបីសេចក្តីអំពាវនាវពីមេដឹកនាំរបស់ចិន អាមេ​រិក និងបណ្តាប្រទេសជាច្រើនឱ្យបញ្ចប់សង្គ្រាមយ៉ាងណាក្តី កងទ័ពថៃ នៅ​តែបន្តធ្វើសកម្មភាពឈ្លានពានយ៉ាងកម្រោលលើអធិបតេយ្យ និងបូរណ​ភាពទឹកដីរបស់កម្ពុជា ដោយមិនញញើតនឹងច្បាប់អន្តរជាតិនោះឡើយ។ 


នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិខេត្តបន្ទាយ​មានជ័យ កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពឈ្លានពានបាញ់ផ្លោងកាំភ្លើង​ធំច្រើនគ្រាប់ចូលមកលើទឹកដីកម្ពុជា។

អ្នកសារព័ត៌មាន Fresh News បាននិងកំពុងបន្តចុះយកនៅ​តាមតំបន់​សមរភូមិសង្គ្រាម។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ពួកគេបន្តចុះយកព័ត៌មាន​នៅ​ ឃុំ​ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅមិន​ឆ្ងាយនោះឡើយពីសមរភូមិ។ ស្ថិតនៅឃុំស្វាយចេកអ្នកសារព័ត៌មាន Fresh News បន្តស្តាប់ឮយ៉ាងច្បាស់នូវសំឡេងគ្រាប់កាំភ្លើងធំ បាញ់​ផ្លោងចេញពីទឹកដីថៃចូលក្នុងភូមិឋានប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកស្វាយចេក។


អ្នកសារព័ត៌មានរបស់យើង ក៏បានចុះផ្តិតយករូបភាពផ្ទះសម្បែងប្រជាពល​រដ្ឋ​ដែលរងការខូច ក៏ដូចជារណ្តៅគ្រាប់ធំៗ ដែលបន្សល់ទុកក្នុងភូមិឋាន និងលើផ្លូវថ្នល់ជាដើម។ នៅក្នុងភូមិនេះ ក្រៅពីបន្សល់រណ្តៅគ្រាប់ធំៗ​ហើយ​​នោះ គេក៏បានឃើញរណ្តៅគ្រាប់គ្រាប់បែកចង្កោមបន្សល់ទុកនៅក្នុង​ភូមិ​ផងដែរ។

ឃុំស្វាយចេក ដែលធ្លាប់តែប្រជាពលរដ្ឋរស់នៅអ៊ូអរនោះ នៅពេល​នេះ​បានប្រែក្លាយជាស្ងាត់ជ្រងុំ។ ប្រជាពលរដ្ឋបានភៀសខ្លួនចេញពីផ្ទះ​សម្បែង​អស់ហើយ ព្រោះភ័យខ្លាចចំពោះការបាញ់ផ្លោងកាំភ្លើងធំ​ចូល​ភូមិឋានពីសំណាក់កងទ័ពថៃ៕

តើអ្នកដឹងទេ ? នៅឆ្នាំ1990 អុីរ៉ាក់បានឈ្លានពានប្រទេសគុយវ៉េត ហើយទីបញ្ចប់ ក្រោមចប់សង្គ្រាម អុីរ៉ាក់បានសងសំណងទៅគុយវ៉េតចំនួន52ពាន់លានដុល្លារ លើរដ្ឋ ក្រុមហ៊ុន និងពលរដ្ឋគុយវ៉េត ដោយមានការអន្តរាគមន៍ពីUN ។ ចំនែកថៃនាពេលខាងមុខ ក៏ត្រូវតែសងសំណងដល់កម្ពុជាដែរ ព្រោះកម្ពុជាមានភស្តុតាងជាច្រើន និងរឹងមាំផ្តល់ជូនដល់UN ICC និងICJរួចហើយ ។ សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់បន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាយើង ហើយបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ កម្ពុជារបស់យើងមិនឯកាទេ តែគ្រប់យ៉ាងយើងដោះស្រាយដោយពឹងផ្អែកលើច្បាប់អន្តរជាតិ យើងគោរពច្បាប់អន្តរជាតិ ថៃមិនគោរពជារឿងគេ កម្ពុជាមិនអាចចាញ់ ហើយថៃក៏មិនអាចឈ្នះ ។ ខ្មែររួបរួម ខ្មែរខ្លាំង ស៊ូៗទាំងអស់គ្នា 🙏❤️🇰🇭 ________________________

NP Update : ត្រឹមថ្ងៃទី២៥នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន៧ខេត្ត បិទទ្វាសរុប១៣១១សាលា ប៉ះពាល់គ្រូបង្រៀន១៥០៣៤នាក់សិស្ស៣២២១០៣នាក់។ (ប្រភព​៖ក្រសួងអប់រំ)

Khmer KPP News 8m  · ដំណឹងល្អពីប្រាសាទតាក្របី ទាហានថៃមិនហ៊ានឡើងឈរជើងនៅតំបន់ប្រាសាទតាក្របីទេ ពួកទាហានវានៅឈរជើងនៅខាងក្រោមក្បែរប្រាសាទតាក្របីនៅចំងាយពីប្រាសាទត្រឹមតែ៣០០ម៉ែតពីតួប្រាសាទប៉ុណ្ណោះ Khmer KPP News

ពីមុនទាហានសៀមវាឈរជើងនៅក្បែរប្រាសាទ🏰តាក្របីនីចំងាយត្រឹមតែ៣០ម៉ែតទេ ប៉ុន្តែឥឡូវវាឈរជើងរហូតដល់៣០០ម៉ែតពីតួប្រសាទ🤣🤣😂😂🧨🧨🚑


ក្រសួងការពារជាតិ

 បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៩ ហើយ។

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ  ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:១៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ 

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

- ម៉ោង ១៧:១៥នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រវាលឥន្ទ្រី, ចំការចេក, ៥មករា និងសំបុកឃ្មុំ។

- ម៉ោង ២៣:០០នាទី យោធាថៃបានប្រើប្រាស់រថក្រោះបាញ់ប្រមាណ ២០គ្រាប់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥

- ចាប់ពីម៉ោង ៦:១៥នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្ដើមប្រើប្រាស់កាំភ្លើងធំយ៉ាងសន្ធាប់និងបានបាញ់កាំភ្លើងបំពាក់លើរថក្រោះបាញ់បុកបន្ថែម ព្រមទាំងប្រើប្រាស់ដ្រូនអត្តឃាតនៅភូមិសាស្ត្រប្រាសាទព្រះវិហារ។

- ចាប់ពីម៉ោង ៧:៤០នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ 

- ចាប់ពីម៉ោង ៩:២៤នាទី ដល់ម៉ោង ១០:០០នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់។ 

- ម៉ោង ៩:៥០ យោធាថៃបានប្រើប្រាស់យន្តហោះស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រប្រាសាទតាមាន់។ 

- ម៉ោង ១១:០០នាទី យោធាថៃបានបង្កើនការបាញ់យ៉ាងសន្ធប់បន្ថែមលើភូមិសាស្ត្រប្រាសាទតាមាន់។

- ម៉ោង ១២:០០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងប្រភេទកាំជ្រួចហ្វូង DTI-2 ពីចម្ងាយចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ 

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១២:០០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ១៧:១៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។

- ចាប់ពីម៉ោង ១៧:៤០នាទីល្ងាច ថ្ងៃទី២៤ ដល់ម៉ោង ៦:១៣នាទី ថ្ងៃទី២៥ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

- ចាប់ពីម៉ោង ១៩:០០នាទី ដល់ម៉ោង ២០:៣៥នាទី យោធាថៃបានបាញ់ផ្លោងគ្រាប់ភ្លើងបំភ្លឺចំនួន ៤គ្រាប់លើភូមិសាស្ត្របឹងត្រកួន។

- ម៉ោង ១៩:១៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ១៩:១៧នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុនៅភូមិសាស្ត្រស្រុកសំឡូត។ 

- ចាប់ពីម៉ោង ២០:២២នាទី រហូតដល់ម៉ោង ២១:២៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រអូរភ្លុកដំរី។

- ចាប់ពីម៉ោង ២២:១០នាទីយប់ ថ្ងៃទី២៤ ដល់ម៉ោង ៥:៣៥នាទីព្រឹក ថ្ងៃទី២៥ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្របឹងត្រកួន ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ ព្រោះយោធាថៃយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥

- នៅវេលាម៉ោង ៥:៣៥នាទីទៀបភ្លឺភ្លាម យោធាថៃបានចាប់ផ្តើមបន្តការវាយប្រហារ ដោយធ្វើសកម្មភាពបាញ់ផ្លោងចូលភូមិសាស្រ្តឃុំស្វាយចេក និងភូមិសាស្ត្របឹងត្រកួន ទៅតាមផែនការនៃការឈ្លានពានបូរណភាពទឹករបស់កម្ពុជា។

- ម៉ោង ៦:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ៨:៣០នាទី យោធាថៃបានបាញ់ផ្លោងចំនួនប្រមាណ ៦០គ្រាប់ចូលភូមិសាស្រ្តភូមិព្រៃចាន់ និងបានផ្លោងចំនួន ១៥គ្រាប់ចូលភូមិសាស្ត្រគោកព្រិច និងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

- ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១០:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

- ចាប់ពីម៉ោង ៩:៥៨នាទី ដល់ម៉ោង ១១:០០នាទី  យោធាថៃបានបាញ់ផ្លោងសរុប ២៨គ្រាប់ចូលភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង។

- ម៉ោង ១០:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

- ម៉ោង ១១:៤០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។ 

ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។


Kheang Vanda

 

7m

 ·

អត្ថបទនេះល្អមែនទែន ខ្ញុំសូមធ្វើការផូសបន្ត!

អត្ថបទនេះសរសេរចេញទៅនឹងមានមតិផ្សេងៗគ្នា ហើយមតិទាំងនោះនឹងកើតចេញ ភាគច្រើនព្រោះយើងខឹងដែលសៀមធ្វើបាបខ្មែរ តែកុំខឹងខ្មែរគ្នាឯង ខ្ញុំសរសររជូនគិត ជាប្រយោជន៏រួម ប្រយោជន៏ជាតិជារួមតែប៉ុណ្ណោះ ។ 

ដំបូងយើងត្រូវដឹង និងទទួលស្គាល់ការពិតថាយើងនៅត្រង់ណា៎ យើងមានអី យើងអត់អី ការទទួលស្គាល់ការពិត អាចអោយយើងមានវិធីដោះស្រាយដ៏ល្អមួយ ជាជាងការដោះស្រាយដោយកំសួលនៃចិត្តខឹង ! 

💡 ប្រទេសយើងតូច តូចជាងគេគ្រប់យ៉ាង សពាវុធ ចំនួនប្រជាជន សេដ្ធកិច្ច ទំនាក់ទំនង កេរឈ្មោះលើឆាកអន្តរជាតិ 

🍃 ចឹងបើតូចសំងំអោយគេវាយ មិនតចឹងមែន? បើតូច ចាំតែចាញ់មែ?  ចំឡើយគឺអត់ទេ ❌

❌ហេតុផលមិនដាក់អោយខ្លាំង 

1» សង្គ្រាមនេះ ចាប់ផ្តើមដោយឡេះ ជាន់មីន Scammer តែពិភពលោកក៏បានឃើញហើយថាសៀមអ្នកឈ្លានពានខ្មែរ គេចេញសម្រមសម្រួលច្រើនដងហើយ  (ដាំទឹកក៏ត្រូវចាំអោយវាពុះដែរ ) 

2» ការវាយប្រហារគ្នាដោយកំលាំងទល់កំលាំងមួយទំហឹង វាជំរើសមិនល្អសំរាប់កម្ពុជា ក្រោមហេតុផលខាងក្រោម 

 ក/ប្រសិនបើការបាញ់បោះមានទ្រង់ទ្រាយធំរឺសង្គ្រាមពេញទី ការខូចខាតដែលកម្ពុជាមាននិងធំជាងសព្វថ្ងៃ 1x10 កំលាំងទ័ព កំលាំងសេដ្ធកិច្ចរបស់កម្ពុជាអាចនឹងអស់មុនសៀម ( ខ្ញុំមិនបានបំបាក់ទឹកចិត្តអីទេ តែ គេមានលុយ1មុឺនគេចាយបានយូជាងយើងមានលុយ100រៀល ចឹងយើងត្រូវចេះរិះថាំ នឹងរកអាហារណា៎ចាយលុយតិចញុំបានច្រើន) 

ខ/ សៀមពិតជានឹងត្រេកអណាស់ប្រសិនបើយើងធ្វើសង្គ្រាមពេញទីជាមួយវា ព្រោះជាអ្វីដែលវាចង់បាន វាចង់អោយយើងចូលរួមខុសក្នុងភ្នែកអន្តរជាតិជាមួយវា 

គ/ ខ្ញុំមិនគិតថា យើងមិនបាញ់យន្តហោះរបស់សៀមព្រោះយន្តហោះនោះរបស់ប្រទេសនេះ របស់ប្រទេសនោះទេ តែខ្ញុំគិតថា យើងមិនបាញ់ព្រោះយើងមិនចង់អោយកម្ពុជាក្លាយជាទីតាំងសាកអាវុធ មិនចង់អោយសង្គ្រាមកាន់តែធំ ( ស្លាប់អ្នកណា៎ច្រើនជាងគេ គិតខ្លួនឯង) 

3» ប្រទេសតូចធ្វើសង្គ្រាមជាមួយប្រទេសធំជាងខ្លួន មិនអាចយកកំហឹងទល់កំហល់បានឡើយ មិនអាចយកកំលាំងទប់កំលាំងបានឡើយ គឺត្រូវការប្រើយុទ្ធសាស្ត្រ ភាពអត់ធ្មត់អោយខ្លាំងបំផុតទើបអាចឈ្នះ ពេលខ្លះក្នុងជីវិត វាគ្មានជំរើសល្អទេ មានតែជំរើសដែលអាក្រក់តិច និងអាក្រក់ខ្លាំង 

4» ពាក្យថាសង្គ្រាម មានទាំងអាវុធ និងចិត្តសាស្ត្រ ពេលខ្លះយើងនឹងអាចចាញ់គេដោយគេបំបែកសាមគ្គីភាព គេព្យាយាមចាក់អោយយើងចលាចល បងប្អូនឆ្ងល់ទេថាហេតុអីសៀមទំលាក់គ្រាប់ត្រឹម ប៉ុណ្ណឹង? បងប្អូនគិតថាវាមានគ្រាប់តែប៉ុណ្ណឹងមែន ? តែវាមិនអាចប្រើអាវុធច្រើនលើសកំរិតពីទំហំនៃសង្គ្រាម ! ហើយបើអ្នកខំអុចអាលថាប្រទេសនេះប្រទេសនោះជួយលុយសៀម 40»50មុឺននោះជួយលុយទិញគ្រាប់ បងប្អូនកំពុងព្យាយាមបង្ករការស្អប់រាលដាល វាអត់ចំនេញខ្មែរសោះ! ( សៀមមានថវិកាយោធាប្រមាន5ពាន់លានដុល្លា) reference :globalfirepower

5» ចឹងតើខាតតែយើងមែន? អត់ទេវាក៏ខាត តែដូចខ្ញុំនិយាយដដែល គេមានអង្ករ10បាវ យើងមានកន្លះបាវយើងអស់មុនគេ! ជំរើសធ្វើសង្គ្រាមវៃគ្នាតាមចិត្តខឹង តាមចិត្តក្តៅគឺអត់ល្អសោះហ្មង ។ 

6» សៀមរាល់ថ្ងៃវាយយើងដូចមួយរីង វៃតែឯង កីឡាកមួយទៀតទប់ៗ ( ក្នុងភ្នែកអន្តរជាតិអានេះវៃគេ គេអត់តដៃ ក្នុងភ្នែកសៀម វាខឹងទៀតថាម៉េចមិនតបតអញមួយទំហឹងមក ) 

💡 បើនិយាយចឹងសំងំអោយវាបាញ់តាមចិត្តមែន ? ធ្វើម៉េចទើបអាចឈ្នះបាន? 

ប្រទេសតូចអាចឈ្នះសង្គ្រាមជាមួយប្រទេសដែលធំជាងខ្លួនបានគឺតាមរយះការធ្វើរឿងខាងក្រោម

1» ការទូត : ត្រូវមានរបាយការណ៏ភស្តុតាងគ្រប់គ្រាន់បង្វែរស្ថានការពីរឿងសង្គ្រាមទៅជារឿងផ្លូវច្បាប់ 

2»ច្បាប់អន្តរជាតិ: បងប្អូនខឹង ចង់មិនចង់ យើងនៅតែត្រូវរត់រកច្បាប់អន្តរជាតិមកការពារយើង ទោះការងារវាមិនលឿនដូចចិត្ត ព្រោះការងារឆ្លងប្រទេស ឆ្លងទ្វីប ។គិតងាយៗបងប្អូនខ្លះម៉ែប្រើបោសផ្ទះ ជួនកាលម៉ែស្រែក5ដងអីអត់ទៅបោសផង ចឹងទំរាំការងារផ្លូវច្បាប់ ខ្ញុំចាំពាក្យមួយ បើយើងមិនចេះទ្រាំ មិនចេះអត់ធ្មត់ស្អីក៏យើងមិនអាចទទួលបានជោគជ័យដែរ 

3» ទំនាក់ទំនងល្អលើឆាកអន្តរជាតិ កុំរើសខាងនេះរឺខាងនោះព្យាយាមរក្សារលំនឹងនៃមិត្តភាពជាមួយប្រទេសធំៗ និងប្រទេសផ្សេងៗ កុំរើសសុីឈាន់ ហើយក៏កុំរើសប៊ឺហ្គឺដែរ  យើងត្រូវការសំលេងគាំទ្រពេលនេះ រិតតែមិនមែនជាពេលរំលើកគុណស្រ័យ មិនមែនជាពេល ខឹងគីមឈីជួយលុយទឹកជំនន់គេទេ កុំសាងសត្រូវបន្ថែម 

4» ការប្រើកងទ័ពគឺ ប្រើរបៀបផ្តោតលើការការពារ មិនផ្តោតលើការវាយប្រហារយកឈ្នះចាញ់ ( អ្នកខ្លះថាគេវាយដល់នេះដល់នោះ គ្រាប់ផ្លោងមកដល់មែនហើយ តែតើទាហានថ្មើរជើងមកដល់ណា៎ហើយ? ខ្ញុំជឿថាបើទាហានថ្មើរជើងវាអាចចូលមកដល់ក្រុងបាត់ដំបង រដ្ធភិបាលនឹងប្រកាសអោយជំលៀសហើយ បើគេអោយជំលៀសយើងត្រូវធ្វើតាម ហើយសូមកុំជឿពត៌មានបំផុសបំផុលច្រើនពេក វាអត់បានជួយអីយើងទេ ពេលនេះគឺពេលពង្រឹងស្មារតី ) 

5»បង្ហាញគោលជំហរឹងមាំដដែលថាយើងចង់បានសន្តិភាព ស្រឡាញ់សន្តិភាព មិនចង់បានសង្គ្រាមដោយការផុសទុក្ខសោក ភាពខូចខាត អោយអន្តរជាតិរិតតែបានឃើញច្រើន ( និយាយដដែល គេឃើញម៉េចគេមិនជួយយើង សង្គ្រាមនៅអ៊ុយក្រែន ក៏យើងជាខ្មែរមិនដែលបានទៅជួយអីគេដែរ ចឹង កុំរំពឹងច្រើនពេក ចុះបើចឹងសរសេរអោយរកគេជួយធ្វើអី? មកពីការដែលតបតគេមួយទំហឹងអ្នកស្លាប់ច្រើនជាងគេនឹងជាខ្មែរ! ហើយសង្គ្រាមមិនអាចចប់ដោយសង្គ្រាមបានឡើយ វានៅតែត្រូវដល់ពេលរត់រកតុចរចារ ចឹងបើគង់តែចូលតុចរចារហេតុអីត្រូវតបតខ្លាំងអោយកាន់តែធំ?)  សង្គ្រាមមិនមែន ដូចក្មេងក្នុងថ្នាក់វាយគ្នាអាណា៎ខ្លាំងជាង បានគេមិនតដៃបានចិត្តនោះទេ ! សង្គ្រាមប្រទេសនឹងប្រទេសពាក់ព័ន្ធ នយោបាយ សេដ្ធកិច្ច សុវត្ថភាពជាតិ និងអនាគតជាតិ ទាំងមូល បើយកតែកំហឹងទៅដោះស្រាយបញ្ហាគឺយើងនឹងជួបបញ្ហាកាន់តែខ្លាំង! 

ជាឧទាហរណ៏មានប្រទេសមួយចំនួនដែលប្រើយុទ្ធសាស្ត្រការពារប្រទេសដោយការវាយការពារខ្លូន+ការទូត ដូចជា សឹង្ហបុរី ហ្វាំងឡង់ ឡាវ…! 

ពេលនេះអ្វីដែលរដ្ធាភិបាលព្យាយាមធ្វើគឺ ធ្វើម៉េចអោយមានអ្នកបាត់បង់ជីវិតរឺរងគ្រោះដោយសង្គ្រាមអោយតិចបំផុតតាមដែលអាចធ្វើទៅបាន ហើយធ្វើម៉េចអោយឈ្នះគេ ? ឈ្នះសង្គ្រាមសៀមមិនមែនទៅសំរុកវាយមួយប្រាវទៅមួយប្រាវមកទេ ! អ្នកដែលស្រែកថា ម៉េចមិនបាញ់ ម៉េចមិនដាក់ អាចទៅចុះឈ្មោះធ្វើជាទាហានបាន ប្រទេសពិតជាកំពុងត្រូវការអ្នកក្លាហានបែបនេះណាស់ដើម្បីការពារជាតិ ។

អ្វីដែលយើងគួរជៀសវៀង ការចែករំលែកជឿលើពត៌មានគ្មានប្រភពតាមFB វាបង្ករតែចលាចល សួរខ្លួនឯងថាពេលស៊ែរ

1» តើខ្ញុំស៊ែរទៅ ខ្ញុំ និងអ្នកឃើញស៊ែរខ្ញុំចំនេញអី? 

2» តើខ្ញុំច្បាស់ទេថាអានេះជា AI  រឺពិត? 

3» តើខ្ញុំស៊ែរទៅចំនេញអីដល់ជាតិនិងទឹកដីខ្ញុំពេលនេះ 

🌿 ជាចុងក្រោយសូមបន្តរជឿជាក់លើថ្នាក់ដឹកនាំប្រទេស ជឿជាក់លើបងប្អូនពូៗកងទ័ព ព្រោះបើមិនជឿអត់មានបានអីក្រៅពីចលាចលទេ 

ចង្កិះមួយបាច់ ភាពរួបរួមគ្នាសាមគ្គីជាធ្លុងមួយនឹងនាំយើងទៅរកភាពជោគជ័យ ! 

ប្រភព៖​ TheLady


Neth Pheaktra 3h  · សូមជូនបងប្អូនមេត្តាយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ពាក្យលើសកម្មភាពយោធាថៃដែលបានធ្វើមកលើកម្ពុជាយើង។ ស្ថានភាពដែលកើតឡើងនេះ មិនមែនជា «ការប៉ះទង្គិច, ឧបទ្ទវហេតុ ឬការយល់ច្រឡំ»ទេ។ ប៉ុន្តែវាជា «ការឈ្លានពានដោយយោធា, អំពើ ឈ្លានពានប្រដាប់អាវុធ ឬរំលោភបំពានលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជា»។ 


ដូច្នេះសូមបងប្អូនជ្រាបនិងសូមប្រើប្រាស់ពាក្យទាំងនេះ Please kindly ask everyone to pay close attention to the wording used to describe the Thai military actions carried out against Cambodia. The situation that has occurred is not a “clash,” an “incident,” or a “misunderstanding.” Rather, it constitutes a military invasion, armed aggression, and a violation of Cambodia’s sovereignty and territorial integrity. Therefore, we respectfully urge everyone to recognize this reality and to use these terms accordingly.


នាយករដ្ឋមន្រ្តីថៃ កំពុង ឡប់ប៊ី Lobby បណ្តាប្រទេសនានា  បិទបាំងអំពើឈ្លានពានមកលើ កម្ពុជា។ តាមផែនទី អានុទីន ចង់បន្តដំណែងជានាយករដ្ឋមន្រ្តីថៃ ថែម ០៤ ឆ្នាំទៀត ដូច្នេះ ដើម្បីសម្រេចផែនការនេះ ពួកគេជ្រើសរើសយក ការចំណាយលុយធ្វើសង្រ្គាម ជាជាងការចំណាយលុយឃោសនាស្ថាបនាជាតិ៕


អានុទីនទៅជួបទូតឥណ្ឌា ៗ ចេញមកថ្កោលទោសរឿងកំទេចរូបសីវៈព្រាហ្មណ៍ ការរួមគ្នាសម្តែងមិនទទួលបានការគំាទ្រ ដូច្នេះ ពួកវា ងាកសម្តែងឈុតជាន់មីន

Bron Sambor

បន្ទាប់ពីមានប្រតិកម្ម ពេញពិភពលោក រឿងកម្ទេចរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជា កងទ័ពថៃ បានចេញមកសម្តែងជាន់មីនរបួស២ នាក់ទៀតហើយ


Fresh News

គេហទំព័រព័ត៌មានយោធាដ៏ល្បីមួយនៅអ៊ុយក្រែន រាយការណ៍ថា «ថៃឈ្លានពានកម្ពុជាមុន»

(កៀវ)៖ Militarnyi ដែលជាគេហទំព័រព័ត៌មានយោធាដ៏ល្បីមួយនៅអ៊ុយក្រែនកាលពីថ្ងៃទី៨ ខែធ្នូ បានរាយការណ៍ថារថក្រោះ និងរថពាសដែករបស់កងទ័ពថៃបានឆ្លងដែន និងឈ្លានពានចូលទឹកដីកម្ពុជា។ នៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញរថពាកដែករបស់ថៃធុន M113 ACAV បានបើកឆ្លងព្រំដែន ហើយការឈ្លានពាននេះក៏ត្រូវបានទទួលស្គាល់ផងដែរដោយក្រសួងការពារជាតិកម្ពុជា។ 

បន្ថែមពីលើនេះ វីដេអូមួយទៀតបានបង្ហាញពីរថក្រោះធុន M48A5PI របស់ថៃឈ្លានពានចូលទឹកដីកម្ពុជាផងដែរ។ ក្រសួងការពារជាតិថៃបាននិយាយថានេះជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនចោទថាជាការបង្កហេតុដោយខាងភាគីកម្ពុជា។ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwari បានចោទប្រកាន់ថាកម្ពុជាបានប្រើប្រាស់អាវុធធុនធ្ងន់ និងប្រព័ន្ធអាវុធបាញ់គាំទ្រវាយប្រហារលើគោលដៅក្នុងទឹកដីថៃ និងជាអ្នកបើកការបាញ់ប្រហារមុន។ 

ជាការឆ្លើយតបទៅវិញ ក្រសួងការពារជាតិកម្ពុជាបានទាត់ចោលការចោទប្រកាន់នេះ និងអះអាងថាកម្ពុជាបានអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ «កម្ពុជាបានអនុវត្តយ៉ាងជាប់លាប់នូវ ការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីស្របទៅតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងស្វែងរកដំណោះស្រាយដែលមានភាពយុត្តិធម៌ យូរអង្វែង និងអនុលោមតាម ច្បាប់អន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា។ 

កាលពីថ្ងៃទី៨ ខែធ្នូ ថៃបានបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា។ ជម្លោះព្រំដែនលើកទី១រវាងកម្ពុជា និងថៃ បានផ្ទុះឡើងម្ដងរួចហើយកាលពីខែកក្កដា ឆ្នាំ២០២៥ ពោលប៉ុន្មានថ្ងៃមុនការស្លាប់របស់ទាហានថៃ ២នាក់ ដែលភាគីថៃអះអាងថាបានជាន់មីន។ 

កាលពីខែតុលា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីទាំងជម្លោះទាំង២បានចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួមមួយ ដោយសន្យាបញ្ឈប់រាល់សកម្មអរិភាព និងបង្កើតទំនាក់ទំនងល្អក្នុងនាមជាអ្នកជិតខាង។ ថៃបានសន្យាថានឹងដោះលែងទាហានកម្ពុជា១៨នាក់ រីឯកម្ពុជាសន្យាថានឹងចាប់ផ្ដើមដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ខណៈក្រុមអ្នកសង្កេតការណ៍ម៉ាឡេស៊ីតាមដានការអនុវត្តបទឈប់បាញ់៕


ហ៊ុល ម៉ារ៉ា is with Hul Mara.

វីរកងទ័ពកម្ពុជាបានកម្ទេចកាំភ្លើងធំ155 mm របស់ចោ/រនៅចន្លោះ ភ្នំប៉ើយ និងប្រាសាទខ្នា បាន៤គ្រឿង២៥.១២.២០២៥


ឡាឡូៗ សូមក្រាបថ្វាយបង្គំព្រះអង្គ ខ្ញុំកូណា អានុទិន នាយករដ្ឋមន្រ្តីថៃ ខណៈវេឡានី សូមព្រះជួយខ្ញុំកូណា និមន្តទៅប្រាសាទតាក្របី ដើម្បី អន្ទងហៅព្រលឹងខ្មោច និង ថតរូបផ្សព្វផ្សាយតាម បណ្តាញសង្គម ខាប់ ៗៗៗៗ ..ពរ ញោម អាត្មា កំពុងបន្តោងសេរ៉ូមផង រាគផង តែ ញោមអាច យក រូបថតអាត្មានេះ ទៅឪ្យគេ កាត់ ត ក្នុង កម្មវិធី Cap Cut ទៅញោម អ្នកណាក៍គេចេះដែរ កម្មវិធីហ្នឹង សូម្បី អ្នកលក់ឡេ លក់ម្ទេសតាមផ្សារ ក៍ចេះ កាត់ ត ដែរ.....ខាប់ ខាប់ ៗ ខបខុនម៉ាក ណា ខាប់ !!🤣🤩


Jean-François Tain

អត្ថបទជា៣ភាសា, English below, Version française ci-dessous

តំបន់និងពិភពលោកត្រូវថ្កោលទោសថៃ

The Region and The world must condemn Thailand.

La région et le monde doivent condamner la Thaïlande.

————————

១.សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។ នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២។ រីឯនៅក្នុងបរិបទនៃតំបន់អាសុីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជ មុនកំណើតអាស៊ាននៅឆ្នាំ១៩៦៧។ ពោលគឺជាសម័យកាលនៃ «អាធំវ៉ៃអាតូច» «អានេះវ៉ៃអានោះ» ស្រេចតែអំពើចិត្ត។

២.«សង្គ្រាមថៃឈ្លានពានកម្ពុជា»នេះ គឺ ជាព្រៃយុទ្ធសាស្ត្រមួយ ដែលនៅក្នុងនោះ គេបោះចោល ក្នុងធុងសម្រាមប្រវត្តិសាស្ត្រ នូវ ប៊ិចសរសេរ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងផែនទីផ្លូវការ ដើម្បីគូសបន្ទាត់ព្រំដែនឡើងវិញ ដោយប្រើប្រាស់ កម្លាំងបាយ, យន្តហោះចម្បាំងF-16, T-50TH, Gripen, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនពិឃាដ, ដ្រូនទម្លាក់គ្រាប់បែក, រថក្រោះ, រថពាសដែក…។ 

៣.«សង្គ្រាមថៃឈ្លានពានកម្ពុជា»នេះ មិនយូរមិនឆាប់ នឹងអាចរុញច្រានតំបន់អាសុីអាគ្នេយ៍ទាំងមូល ទៅក្នុងជ្រោះនៃ អសន្តិសុខ អស្ថិរភាព និងចម្បាំងរាំងជល។ វានឹងអាចបំផ្លាញ យ៉ាងលឿនរហ័ស លទ្ធផលនៃការប្រឹងប្រែងច្រើនទសវត្សរ៍របស់អាស៊ានក្នុងការ បង្កើត ពង្រឹងពង្រីក និង រក្សាបាននូវ លំហតំបន់មួយនៃ កិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាពរួម។ ហេតុអ្វី? ពីព្រោះចង់ឬមិនចង់ ស្ថាបត្យកម្មអាស៊ានផ្តើមបែកប្រេះឆារួចស្រេចបាត់ទៅហើយ ខណ:ដែល តាំងពីថ្ងៃ៧ធ្នូ២០២៥មក ប្រទេសសមាជិកមួយវាយឈ្លានពានប្រទេសសមាជិកមួយទៀត។ 

៤.តើបណ្តាប្រទេសជិតខាងដទៃរបស់ថៃដែលសុទ្ធតែជាសមាជិក អាស៊ាន អាចកក់ក្តៅចិត្តដែរឬទេ នៅពេលដែលឃើញថៃវាយប្រហារកម្ពុជា ទាំងនៅលើដី ពីលើអាកាស និងពីនាវាចម្បាំង? ដូចគ្នា គេគួរសាកល្បងមមៃមើលថា តើសសរគ្រឹះនៃសហភាពអឺរ៉ុបនឹងរង្គោះរង្គើខ្លាំងក្លាបែបណា បើសិនជាប្រទេសសមាជិកអឺរ៉ុបមួយចូលឈ្លានពានទាំងកំរោលប្រទេសសមាជិកអឺរ៉ុបមួយទៀត? 

ម្ល៉ោះហើយ ថ្នាក់ដឹកនាំតំបន់ និងពិភពលោក ព្រមទាំងសាធារណមតិតំបន់និងអន្តរជាតិ ត្រូវតែក្លាហានហ៊ានប្រតិកម្ម ហ៊ានថ្កោលទោស ហ៊ានហៅសង្គ្រាមនេះថា ជា«សង្គ្រាមថៃឈ្លានពានកម្ពុជា»។ 

—————————————

The Region and The world must condemn Thailand

1.The war of aggression that Bangkok is waging against Cambodia constitutes an extremely dangerous geopolitical turning point. At the global level, it marks a regression toward an international order predating the Second World War. At the level of Southeast Asia, it represents a return to the era before the creation of ASEAN in 1967: the era of the strong striking the weak, of every state for itself, of the law of force and sheer arbitrariness.

2.This so-called “Thai war of aggression against Cambodia” is part of a brutal strategy in which treaties, agreements, official maps, and international law are thrown into the dustbin of history in order to redraw borders by force. In place of dialogue, violence is imposed: military might, F-16, T-50TH and Gripen fighter jets, bombardments, cluster munitions, toxic fumes, armed drones, tanks, and armored vehicles…

3.This war of aggression could sooner or later drag the whole of Southeast Asia into a spiral of insecurity, instability, and cascading conflicts. It is already beginning to destroy the achievements of several decades of ASEAN’s efforts to build a regional space of cooperation, peace, and shared prosperity. For since 7 December 2025, the very architecture of ASEAN has been cracked: one member state is militarily attacking another member state.

4.Can Thailand’s other neighbors, all of them members of ASEAN, truly feel safe when they see Cambodia attacked simultaneously by land, air, and sea? One need only imagine the impact, within the European Union, of one member state launching an armed invasion against another to grasp the gravity of the situation.

It is now incumbent upon regional and global leaders, as well as upon regional and international public opinion, to show courage: the courage to react, the courage to condemn, and the courage to call this war by its true name, a “Thai war of aggression against Cambodia.”

—————————

La région et le monde doivent condamner la Thaïlande.

1.La guerre d’agression que Bangkok mène contre le Cambodge constitue un tournant géopolitique extrêmement dangereux. À l’échelle mondiale, elle marque un retour vers un ordre international antérieur à la Seconde Guerre mondiale. À l’échelle de l’Asie du Sud-Est, elle signifie une régression vers la période d’avant la création de l’ASEAN en 1967 : celle du « grand qui frappe le petit », du « chacun pour soi », de la loi du plus fort et de l’arbitraire.

2.Cette « guerre thaïlandaise d’agression contre le Cambodge » relève d’une stratégie brutale où l’on jette à la poubelle de l’histoire les traités, les accords, les cartes officielles et le droit international, afin de redessiner les frontières par la force. À la place du dialogue, on impose la violence : puissance militaire, chasseurs F-16, T-50TH et Gripen, bombardements, bombes à sous-munitions, fumées toxiques, drones armés, chars et véhicules blindés.

3.Cette guerre d’agression pourrait tôt ou tard entraîner toute l’Asie du Sud-Est dans un engrenage d’insécurité, d’instabilité et de conflits en chaîne. Elle commence à détruire les acquis de plusieurs décennies d’efforts de l’ASEAN pour construire un espace régional de coopération, de paix et de prospérité partagée. Car, depuis le 7 décembre 2025, l’architecture même de l’ASEAN est déjà  fissurée : un État membre attaque militairement un autre État membre.

4.Les autres voisins de la Thaïlande, tous membres de l’ASEAN, peuvent-ils réellement se sentir en sécurité en voyant le Cambodge attaqué simultanément par la terre, les airs et la mer ?


អវតារ ស. Anutin ចូលទៅជួបអគ្គរដ្ឋទូតឥណ្ឌា ករណីបំផ្លាញរូបព្រះបដិមាព្រះវិស្នុនៅអានសេះ ប៉ុន្តែឥណ្ឌាមិនទទួលយកការពន្យល់ឡើយ ព្រោះជាការបំផ្លាញក្រោយប្រយុទ្ធ ! 👈

ហ៊ុល ម៉ារ៉ា is with Hul Mara. 45m  · អោយតែប្រជុំ មានជាន់មីន🤣ទាហានសៀ…/មម្នាក់ជាន់មីននៅប្រាសាទតាក្របីដាច់ជេីងម្ខាង !

Thmey Thmey 25 2h  · ជនស៊ីវិលកម្ពុជា បានស្លាប់ចំនួន៣០នាក់ របួស៨៨នាក់ និងភៀសសឹកចំនួន ៦៣៩,៩៨៧នាក់ ដោយសារការឈ្លានពានរបស់យោធាថៃ គិតត្រឹមម៉ោង១រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥

Il suffit d’imaginer l’effet qu’aurait, au sein de l’Union européenne, l’invasion armée d’un État membre par un autre pour mesurer la gravité de la situation.

Il appartient désormais aux dirigeants régionaux et mondiaux, ainsi qu’à l’opinion publique régionale et internationale, de faire preuve de courage : le courage de réagir, le courage de condamner, et le courage de nommer cette guerre pour ce qu’elle est, une « guerre thaïlandaise d’agression contre le Cambodge »

មាន សំណាង នៅភ្នំ២២៥និងភ្នំ ៦៥០ លើភ្នំដងរែកជិតៗតាក្របី ទាហានសៀមខ្លះលោតភ្នំសំលាប់ខ្លួន..នៅពេលកងទ័ពខ្មែរបានផ្លោង ២១ ចំៗកំទេចសៀមងាប់គរជើងគ្នាទៀតហើយម៉ោង ១៧ ថ្ងៃ២៥ ១២ ២៥🤣💥

No comments:

Post a Comment