២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Thursday, February 12, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០២៦

ព្រះដែនកម្ពុជា ថៃ ៖ តំបន់ បឹងត្រកួន ព្រៃចាន់ ជោគជួយ កងទ័ពសៀម ផ្នែកវិស្វកម្មយោធា បាននឹងកំពុងជីកប្រព័ន្ធឧបសគ្គដើម្បីរារាំង កងរថក្រោះរបស់កម្ពុជា ក្នុងករណីមានសង្រ្គាម ជុំទី ៣

បង សៀម ពូកែសម្តែង ! ទាហ៊ានថៃជាន់មីនទៀតហើយ នៅច្រកជាំ អ្វីដែល គេកំពុងឆ្ងល់ហេតុអ្វីដាច់ត្រឹមតែ កជើង ដដែលពេកទេដឹង

វាំងននខ្មៅ 4h  · ខំណាស់សាងសង់ពន្លឿនលើទឹកដីដែលឈ្លានពានពីគេ សង្ឃឹមថាបានជាកម្មសិទ្ធ ។ បើសិនប្រទេសលើពិភពលោកចេះតែដើរឈ្លានពានគេហើយសាងសងដូចថៃ គេមិនចាំបាច់បង្កើតច្បាប់អន្តរជាតិ តុលាការអន្តរជាតិ សន្ធិសញ្ញានិងអនុសញ្ញាអង្គការសហប្រជាជាតិមកដើម្បីអ្វី? យុត្តិធម៌នៅតែមាន គ្រាន់តែមកយឺតបន្តិច សំណងការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅតែមានសម្រាប់ប្រទេសដែលរងគ្រោះហើយត្រូវគេបំពាន មានបងប្អូនខ្លះគាត់តែងតែសួរថាសង្ឃឹមយកពីថៃបានមកវិញឬអត់? ចម្លើយគឺបាន អោយតែជាទឹកដីក្នុងផែនទីរបស់កម្ពុជា។

SMC

សូម្បីគ្នាវា ក៏វាលួចដែរគឺលួចជាប្រព័ន្ធតែម្ដង!

កាលរាប់សន្លឹកឆ្នោតដំបូង បក្សអនុទីនឈ្នះ ដល់និស្សិតតវ៉ា អោយរាប់សារឡើងវិញ ស្រាប់តែអនុទីនចាញ់ នេះគិតតែខេត្ត ប៉ាធុមថានីមួយប៉ុណ្ណោះ ចុះខេត្តផ្សេងទៀត?

មណ្ឌលមួយនៅខេត្តប៉ាធុមថានីបង្ខំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ លទ្ធផលនឹកស្មានមិនដល់!

ការបោះឆ្នោតសកល នៅក្នុងមណ្ឌលបោះឆ្នោតលេខ៧ នៃខេត្តប៉ាធុមថានី បានក្លាយជាប្រធានបទក្តៅគគុកមួយនៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ នៅពេលដែលដំណើរការរាប់សន្លឹកឆ្នោតនៅក្នុងសាលប្រជុំនៃសាកលវិទ្យាល័យបច្ចេកវិទ្យារាជមង្គលថាន់បុរី ត្រូវបានតវ៉ាដោយកប្រជា​ពលរដ្ឋ និងនិស្សិតដែលទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ដោយមានភាពមិនប្រក្រតី ថង់ខ្មៅដែលគ្របដណ្ដប់ដោយកាមេរ៉ាសុវត្ថិភាព CCTV នៅខាងក្នុងកន្លែងរាប់សន្លឹកឆ្នោតនៅក្នុងមណ្ឌលបោះឆ្នោត ។

ទីបំផុត មន្ត្រីបានសម្រេចរាប់សន្លឹកឆ្នោតឡើងវិញនៅម៉ោងប្រហែល ៥ ព្រឹកថ្ងៃទី៩ កុម្ភៈឡើងវិញ ដោយអនុញ្ញាតឱ្យនិស្សិតចូលរួម ។

លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា គណបក្សពណ៌ទឹកក្រូច (គណបក្សប្រជាជន) ជាអ្នកឈ្នះ។ ផ្ទុយពីការរាប់សន្លឹកឆ្នោតដំបូងដែលបង្ហាញថា គណបក្សភូមិចៃថៃ នាំមុខដោយទទួលបានសំឡេងគាំទ្រ ៥៤% ខណៈគណបក្សប្រជាជនទទួលបាន ៣១% ។

ចាំមើលខេត្តផ្សេងៗ អាចមានការតវ៉ាបែបនេះដែរឬទេ?

KPT International

🚨ថៃ ពង្រឹងសន្តិសុខ និងត្រៀមក្រុមបង្ក្រាបកុបកម្មរួចស្រេច ខណៈការតវ៉ាលទ្ធផលឆ្នោត កាន់តែខ្លាំងឡើងៗ

ស្របពេលបាតុកម្មកាន់តែរីករាលដាលនៅទូទាំងប្រទេសថៃ ជុំវិញភាពមិនប្រក្រតីនិងការចោទប្រកាន់ក្លែងបន្លំសន្លឹកឆ្នោត មេប៉ូលិសថៃ បានចេញបញ្ជាឲ្យពង្រឹងកម្លាំងដើម្បីការពារសន្តិសុខនិងត្រូវតាមដានក្រុមអ្នកតវ៉ា ក្រែងលោធ្វើសកម្មភាពខុសច្បាប់និងជួញដូរអាវុធ។

លោក Samran Nualma បានប្រាប់សារព័ត៌មាន The Nation កាលពីថ្ងៃពុធទី១១ខែកុម្ភៈឆ្នាំ២០២៦ថា ក្រុមបង្ក្រាបកុបកម្មបានត្រៀមរួចស្រេចហើយ ដើម្បីធ្វើប្រតិបត្តិការប្រសិនបើស្ថានការណ៍កាន់តែអាក្រក់។

នៅបាងកក ប៉ូលិសក៏បានចាត់វិធានការសន្តិសុខយ៉ាងតឹងរ៉ឹងផងដែរ នៅការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ដោយដាក់ពង្រាយកម្លាំងការពារ ដើម្បីទប់ទល់នឹងក្រុមបាតុករដែលទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។


ក្រុមបាតុករ United Front of Thammasat and Demonstration រួមជាមួយអ្នកតវ៉ាជាច្រើនទៀត បានណាត់ជួបជុំគ្នានៅមុខការិយាល័យ EC ដើម្បីទាមទារឲ្យមាន ការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ត្រូវបានគេមើលឃើញថាមានភាពមិនប្រក្រតីខ្លាំង។

មិនមែនតែបាងកកទេ នៅថៃ មានការធ្វើបាតុកម្មជាច្រើនកន្លែង តាមបណ្តាខេត្តនានា ជាពិសេសតាមមណ្ឌលរាប់សន្លឹកឆ្នោតតែម្តង ដើម្បីតវ៉ានឹងការបោះឆ្នោតគ្មានតម្លាភាព។

ក្នុងនោះ ខេត្ត Chonburi មានភាពវឹកវរខ្លាំងជាងគេ ដោយនៅមណ្ឌលទី៣ មានព័ត៌មានលេចធ្លាយថា មន្ត្រីបានលួចដឹកជញ្ជូនហឹបឆ្នោតទៅទុកក្នុងឃ្លាំងងងឹតមួយនាពេលយប់។

ចំណែកនៅខេត្ត Chai Nat អ្នកគាំទ្របក្សប្រជាជន បានសម្រុកទៅកាន់សាលាខេត្ត ដើម្បីទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីរកឃើញថាចំនួនសន្លឹកឆ្នោតមានភាពមិនប្រក្រតី ពោលគឺសន្លឹកឆ្នោតលើសចំនួនអ្នកបោះឆ្នោត រហូតដល់ជិត ៧ ០០០ សន្លឹក។

រីឯនៅខេត្ត Udon Thani, បេក្ខជនសមាជិកសភាម្នាក់បានសម្រុកទៅតវ៉ានៅមណ្ឌលគណៈកម្មាធិការខេត្ត ដោយសារតែគាត់បានបោះឆ្នោតឲ្យខ្លួនឯងផ្ទាល់ ប៉ុន្តែលទ្ធផលផ្លូវការដែលប្រកាសចេញមក បែរជាបង្ហាញថាលទ្ធផលរបស់គាត់គឺ «សូន្យសំឡេង» ទៅវិញ។

នៅ ខេត្ត មហាសារ៉ាខាម ក្រុមនិស្សិតបានចេញមកតវ៉ាតាំងពីយប់រហូតដល់ភ្លឺ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែភាពមិនប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត។

សូម្បីនៅរាជធានីបាងកក និស្សិតថៃជាច្រើននាក់ ក៏បានលើកគ្នាទៅតវ៉ានៅមុខទីស្នាក់ការ EC ផងដែរដើម្បីទាមទារឲ្យមានការរាប់សន្លឹកឆ្នោតទូទាំងប្រទេសឡើងវិញ ចំពេលមានការចោទប្រកាន់អំពីការក្លែងបន្លំនិងទិញសន្លឹកឆ្នោត៕

ប្រភព៖ The Nation & Amarin


Chan Born

សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ នៅថៃកំពុងមានចលនា ២​ (​ទី១) ចលនាបះបោរទាមទាររាប់សន្លឹកឆ្នោតឡើងវិញ ដែល ស្ថិតក្រោមការដឹកនាំបញ្ជារបស់ សកលវិទ្យាល័យធម្មាសាធ United Front for Democracy Against Dictatorship។ សកលវិទ្យាល័យនេះ បង្កើតឡើងដោយ ជនជាតិ ថៃ និងជនជាតិ ចិន ប្រឆាំងជាមួយ សកលវិទ្យាល័យ ជូឡា ឡុងកន ដែលមាននិន្នាការ គាំទ្រ ជនជាតិ សៀម និង ថៃឥស្លាម។ ទី(២) គឺជាព្រឹត្តិការណ៍ចូលឆ្នាំ ចិន ជាព្រឹត្តិការណ៍នៃ ចលនាអាវក្រហម ជួបជុំគ្នា ដែលអាចបង្ករចលាចលនៅប្រទេស។ ស្ថានភាពទាំង ២ ធ្វើឲ្យ ពួកគេ បង្ករការតានតឹងផ្នែកយោធា តាមព្រំដែនកម្ពុជា ដើម្បី បន្ថយកំដៅនៅ បាកកក៕


Fresh News

ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹកជាង២,៦០០នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង ៧៩,០០០នាក់

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី១១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ២,៦៩៩នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៥សែន៧ម៉ឺននាក់ ស្មើប្រមាណ៨៨ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ។

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន៧៩,៦០៧នាក់ទៀត (ស្ត្រី៤១,៧៧៧នាក់ និងកុមារ២៦,៦៣៧នាក់)។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។ ជាងនេះទៅទៀត ពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖


គ្មានប្រទេសគេយកយោធាទៅវាតយកព្រំដែនទេ តែជាង១០០ប្រទេសផ្តាច់ទឹកដី ប្រកាសឯករាជ្យតាមរយៈ ខ្មាំងក្បត់ជាតិ៖ថៃខាងត្បូង ការ៉ែន នៅភូមិមារ ទីម័រនៅ ឥណ្ឌូនេស៊ី  ដុនប៉ាស់ នៅអ៊ុយក្រែន គ្រីមៀ នៅ អ៊ុយក្រែន..... តំបន់ កាស្មៀ...។ ពួកខ្មាំងសៀម ដែលប្រឹងថតផ្សាយ គឺដើម្បីឲ្យមានការបេះបោរនៅកម្ពុជា​! !! កម្ពុជា ក៍មានអ្នកជំនាញប្រឆាំងការបះបោរដែរ Counter-Insurgency អីចឹង បានជាឃើញមានការ ផ្តាច់ទឹកដីនៅ ប្រទេស ឡានណា ថៃខាងជើង ការផ្តាច់ទឹកដីនៅ ប្រទេសសុងក្លាបាតានី ថៃភាពខាងត្បូង...ឯងវ់ៃគេ គេវ៉ៃឯងវិញ...

ព្រំដែនកម្ពុជា ថៃ៖ ឮគេថា តានតឹងៗនៅព្រំដែន...ដោយសារថៃគេ គេរៀបបំបង្កើតរដ្ឋាភិបាល ០៣ ភាគី ជំនួស រដ្ឋាភិបាល ១០ភាគីកន្លងទៅ។

ការដូរឈ្មោះប្រទេស៖ ការដូរឈ្មោះប្រទេស ប្រៀបដូចការដូរ ម្ចាស់កម្មសិទ្ធិ  ឬ កាត់ឈ្មោះប្លង់រឹង ដូចជា ប្រទេសភូមារ គឺជាប្រទេសរបសជនជាតិ ភូមារ Burma/Phuma ក្រោយមកនៅឆ្នាំ ១៩៨៩ ជនជាតិ ម៉ាយ៉ានម៉ា មានអំណាចខ្លាំងឡើងគ្រប់គ្រងដូរប្រទេសទៅជា ប្រទេស ម៉ាយ៉ាម៉ា។ ប្រទេសសៀមមានការដូរជាច្រើនដង តាមរយៈរដ្ឋប្រហារយោធារាប់សឹបដឹង ចុងក្រោយ ពួក ថៃឈ្នះ ដូរទៅជា ប្រទេសថៃនៅឆ្នាំ ១៩៤៨។ ឯ អារញ្ញប្រាថេត គឺជា ប្រទេសរបស់ ជនជាតិ អារញ្ញ ។ ..

No comments:

Post a Comment