ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, December 19, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៥ (សង្រ្គាមថ្ងៃទី ១៣)

 Saroeurn Som 1h  · ⛔️រដ្ឋមន្រ្តីក្រសួង.ជាតិថៃបញ្ជាក់វាទទួលស្គាល់ថាកងកម្លាំងរបស់ប្រទេសថៃ និងកម្ពុជា គឺស្ទើរតែស្មើគ្នា ដែលនាំឱ្យមានជម្លោះដ៏អូសបន្លាយ ហើយថៃខាតបង់យ៉ាងច្រើន។

អវតារ ស. 21m  · ម៉ោង ៥ , ៤៥ នាទីល្ងាចនេះបនចោរសៀមបានបាញ់ផ្លោង ១៣០ ម.ម ជាង ៤០ គ្រាប់រំលងខ្សែត្រៀមកោះយ៉ចូលទៅថ្មដា ដែលជាបាញ់គាំទ្រអោយថ្មើជើង ..ដែលនាវាខ្មាំងនៅចំងាយពីឆ្នេមិនដល់ ១០ គ.ម ផង ហេតុអ្វីយើងមិនបាញ់ពន្លិចវាទៅ  ? ១៣០ ម.ម ១០ កាណុង ផ្គុំឆេះគ្មានសល់ឡើយ ..! 

ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK   33m  · កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាប៉ុណ្ណោះ។ 

Pheng Vannak 10h  · ផ្ញេី​ជូនទៅ​ អាសត្វ​ មីសត្វ​ ដែល​នៅ​បន្តយកលុយទៅទិញ​ផលិតផលនិងទំនិញចោរសៀម​ !  អាសត្វ​ ឬ​ មីសត្វណា​នៅ​បន្តនាំ​ទំនិញ​សៀមចូលមកលក់​ បេីខ្ញុំស្រាវជ្រាវដឹង​ បង្ហោះ​អាសត្វ​ មីសត្វនោះតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អោយ​ប្រជាពលរដ្ឋ​ថ្កោលទោស​តែម្ដង​ ។  ទង្វើ​ឈ្លានពាន​របស់​ចោរសៀម​ធ្វើ​អោយ​ខ្មែរ​ស្លាប់​ របួស​ ភៀស​សឹក​ និង​ឈឺចាប់​ស្ទេីរ​ស្រក់ឈាម​ ។  បេី​អាសត្វណា​ មីសត្វណា នៅតែ​យកលុយ​ទៅទិញ​ទំនិញ​ចោរសៀ​ម​ ខ្ញុំ​ចាត់​ទុក​ អាឆ្កែ​ មីឆ្កែ​នោះ​ សុទ្ធតែ​ជាជនក្បត់​ជាតិ​ ។  ដោយឡែក​ បេី​មាន​បុគ្គល​ណា​ឃុបឃិត​ ឬ​ កាង​ ឬ​ បិទបាំង​ អោយ​អាសត្វ​ មីសត្វណា​នាំចូល​ដោយលួចលាក់ខុសច្បាប់​ ខ្ញុំ​នឹង​បង្ហាញ​មុខមាត់​ បុគ្គល​ទាំង​នោះអោយ​ប្រជាពលរដ្ឋ​ថ្កោលទោស​ដូចគ្នា​ ។   សូមចូលរួម​បន្ត​ធ្វើ​ពហិការ​ផលិតផល​ទំនិញ​សៀមបន្តទៀត​ និង​ត្រូវ​ចូលរួម​លេីកតំកេីងដល់​ផលិតផល​ខ្មែរ​យើង​ ដេីម្បី​ជម្រុញ​កំណេីនសេដ្ឋកិច្ច​ជាតិ​យើង​ 🙏

DAP News

យោងតាមខ្លឹមសារបង្ហោះពីផេក Re-IDEA បានបង្ហាញថា ដ្រូនថៃដែលធ្លាក់នៅវេលាម៉ោង៨យប់នេះ នៅក្រុងប៉ោយប៉ែត គឺជា Dominator XP ដែលជាដ្រូនយោធាខ្នាតធំរបស់ថៃមានតែ ៣ គ្រឿងគត់ ដែលថៃបានចំណាយលុយជាង ៥៧លានដុល្លារក្នុងការអភិវឌ្ឍន៍វា (ទិញ) ដែលចែកទៅក្នុងមួយគ្រឿង ១៩លានដុល្លារអាមេរិក ។

-ការថែទាំ គ្រឿងបន្លាស់ ការដឹកជញ្ជួន ការហ្វឹតហាត់ ចំណាយ ២៧លានដុល្លារអាមេរិកសម្រាប់ ៣ គ្រឿងនេះពីប្រទេសអុីស្រាអែល

-បំពាក់បច្ចេកវិទ្យាជាង ៣០លានដុល្លារអាមេរិកពីប្រទេសមុិចសិច 

-សំបកតួរចំណាយលោហៈធាតុតម្លៃ ៤លានដុល្លារអាមេរិកក្នុងមួយគ្រឿង ។

ដូច្នេះសរុបមក ក្នុងមួយគ្រឿងតម្លៃ ១៩លានដុល្លារអាមេរិក និង ធ្លាក់១នៅប៉ោយប៉ែត ដែលនាំឱ្យថៃនៅសល់តែ ២ ទេ 

អវតារ ស. 1m  · F-16 យប់មិញដូចជាត្រូវកាំភ្លើងយន្តយើងចូលទំលុះសំបកត្រូវចំ Pilot ប្រញ៉ាប់បត់ក្បាលដោយមិនទំលាក់គ្រាប់..យ៉ាងណាហើយសុខភាព ? ឮថាបានចុះដល់ដីដែរតែត្រូវសែងចេញមកក្រៅ ? ⚡

Post Khmer   37m  · ចាប់ពីម៉ោង៨យប់ថ្ងៃទី១៨ រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី១៩ ធ្នូនេះ យោធាថៃ បន្តបាញ់កាំភ្លើងធំឥតដាច់ ចូលមកយោធភូមិភាគទី៤រួមមាន ប្រាសាទតាមាន់ធំ និងដំណាក់ស្តេច ចំណែកយោធភូមិទី៥ រួមមានអូរភ្លុកដំរី ឃុំថ្មដា និងភូមិព្រៃចាន់។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ

Khan Chansophal TV Live Show 4h  · ដំណឹងផ្ទៃក្នុង នៃការសើបអង្កេតបានឲ្យដឹងថា លោកផ្កាយ២ ឥន្ទ ស្រីណាត រងភូមិភាគ២សៀម ត្រូវបាន នាយសេនាធិការជើងគោក បានកោះហៅទៅរយះពេល ៣ ថ្ងៃហើយ បន្ទាប់ពីការ ស្លាប់មេទ័ពរបស់គេមក ។  ករណីនេះ អាចថា បានពាលសុីពាល ឪកាសល្អ ក៏លេងក្បាលអាមេកើយខ្លួន ចង់ឡើងតំណែងកន្លែងធំនោះឯង ។

C&N 10m  · 🛫ដ្រូនសើបការណ៍ ដែលធ្លាក់នៅក្រុងប៉ោយប៉ែត កងទ័ពអាកាសថៃ និយាយថាមិនមែនជាដ្រូនDominator XPដែលកងទ័ពអាកាស គ្រប់គ្រងទេ វាអាចជាដ្រូនរបស់កងទ័ពជើងគោកថៃ ប្រភេទ DP20ដែលថៃផលិតខ្លួនឯង មានតម្លៃប្រហែល12.37លានដុល្លា

 Feed posts ក្រសួងការពារជាតិ   1m  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖ -ម៉ោង ០៩:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិសាស្ត្របឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។  ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia's civilian infrastructures in the 5th Military Region at the area of Boeung Trakoun, Kouk Romiet commune, Thmar Pouk district, Banteay Meanchey province on December 19, 2025.  - At 09:45 am, the Thai military continue to launched artillery shells into the civilian area of Boeung Trakoun, Kouk Romiet commune, Thmar Pouk district, Banteay Meanchey province. The brutal actions above are indiscriminate attack by the Thai military, a serious violation of international humanitarian law.

អវតារ ស. 2h  ·  Drone Dominator XP របស់ភូមិភាគ២ (១ភូមិភាគមាន១) តំលៃ ៩ លានដុល្លារត្រូវយើងបាញ់កំទេចដោយ FN-6 តំលៃ ១ ម៉ឺនប្រាំពាន់ដុល្លារប៉ុណ្ណោះ ! នៅមានសាកហែៗទៀត..

Smeyy  is with Smeyy Smeyy. 11m  · 🚨*កងទ័ពសៀ.ម 🇹🇭 ដែលល្បីបំផុតនៅថៃ គឺកងទ័ពស្តេច Naresuan និងកងទ័ពស្តេច Ratchamanu នៅក្នុងសង្គ្រាមជាង ១០ថ្ងៃមកនេះ សៀ.មប្រើទ័ពនេះ មកឈ្លានពាន វីរកងទ័ពយើង 🇰🇭 បណ្តេញពួកវាខ្ចាត់ខ្ចាយ 💪🏻


ក្រសួងការពារជាតិ   55m  · សេចក្តីអំពាវនាវ ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

CEO 37m  · ថៃ បង្កវិនាសកម្មធ្ងន់ធ្ងរលើជនស៊ីវិល និងកុមារកម្ពុជា, អ្នកសារព័ត៌មាន Fresh News ឆ្មក់ផ្តិតយករូបភាពផ្ទះ និងសាលារៀនខូចខាតនៅ​បឹង​ត្រកួន ក្រោមទម្ងន់គ្រាប់ផ្លោង និងទម្លាក់ពីយន្តហោះចម្បាំង (បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នក​សារ​ព័ត៌​មាន Fresh News កំពុងយកព័ត៌មានផ្ទាល់នៅតាម​សមរ​ភូមិ​សង្គ្រាម​ព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ បាន​ឆ្មក់​ចុះផ្តិតយករូបភាពផ្ទះសម្បែង និងសាលារៀន បាក់​បែក​ខូច​ខាត​ដោយ​ទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះចម្បាំងរបស់កង​ទ័ព​ថៃ នៅ​ច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជា​សម​រភូមិ​ដ៏​ក្តៅ​គគុកមួយក្នុងរយៈពេលប្រមាណ១២ថ្ងៃមកហើយ។ នៅតាមផ្លូវពីទីរួមស្រុកថ្មពួក ដល់បឹងត្រកួនមានសភាពស្ងាត់ជ្រងុំ ប្រជា​ពលរដ្ឋ បានចេញចោលផ្ទះសម្បែងព្រោះភ័យខ្លាចទម្ងន់គ្រាប់ផ្លោងរបស់​កង​ទ័ពថៃ។ លើកំណាត់ផ្លូវចម្ងាយជាង១០គីឡូម៉ែត្រពីសមរភូមិសង្គ្រាម មានស្នាមរណ្តៅគ្រាប់ធំៗ ដែលកងទ័ពថៃបានផ្លោងធ្លាក់លើផ្លូវ ហើយក៏​មាន​ផ្ទះសម្បែងមួយចំនួនត្រូវខូចខាតព្រោះទម្ងន់គ្រាប់ផ្លោងផងដែរ។ នៅរង្វង់មូលបឹងត្រកួត ដែលជាកន្លែងនៅជិតបំផុតនឹងទីតាំងកងទ័ព​ខ្មែរ​កំពុងប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃនោះ មានស្លាក​ស្នាមគ្រាប់ជាច្រើនបន្សល់នៅ ខ្សែភ្លើងត្រូវបានដាច់រាយប៉ាយលើផ្លូវ ផ្ទះ​សម្បែងជាច្រើនខ្នងបានបាក់បែក ជាមួយនឹងស្ថានភាពយ៉ាងស្ងាត់ជ្រងុំ។  ក្រៅពីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសាលារៀនបឋមសិក្សាបន្ទាយមានរិទ្ធ ដែលជាទីកន្លែងផ្តល់ការអប់រំ ផ្តល់ចំណេះដឹងដល់កុមារតូចៗរបស់កម្ពុជា ក៏បានរងការបាក់បែកផងដែរ។ អគារសាលារៀន បានរងការបាក់បែក​ដោយ​​​សារកងទ័ពអាកាសថៃ ប្រើយន្តហោះទម្លាក់គ្រាប់ពី​លើនៅ​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈទិដ្ឋភាពដែលបានបន្សល់ទុកដ៏សោកសៅក្រោយសង្គ្រាមឈ្លានពាន​របស់ថៃ នៅភូមិសាស្ត្របឹងត្រកួនរយៈពេល១២ថ្ងៃនេះ ស្តែងឱ្យ​ឃើញ​នូវការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ មកលើជនស៊ីវិល និងកុមាររបស់កម្ពុជា។ បណ្តាប្រទេសក្នុងតំបន់ សហ​គមន៍​អាស៊ាន អង្គការសហប្រជាជាតិ និងបណ្តាមេដឹកនាំប្រទេស​នានា មិនគួរបន្តឱបដៃមើលទង្វើរបស់កងទ័ពថៃ រំលោភបំពានធ្ងន់ធ្ងរលើដែនអធិបតេយ្យរបស់កម្ពុជា សិទ្ធិរបស់ជនស៊ីវិល និងកុមារនោះឡើយ៕


TFA Khmer 1h  · យោធា​ថៃ​បង្ហាញ​រូបភាព​ឈូស​បំផ្លាញ​រូប​សំណាក​តាអ៊ុំ​លើ​ភ្នំ​អានសេះ​ក្នុង​ដី​ខ្មែរ --- យោធា​ថៃ​នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ពី​ការ​បញ្ជូន​គ្រឿងចក្រ​ជាច្រើន​គ្រឿង ចូល​ឈូស​ឆាយ និង​កាន់កាប់​តំបន់​អានសេះ ដែល​ស្ថិត​ក្នុង​ខេត្តព្រះវិហារ។ យោធា​ថៃ បាន​អះអាង​ថា កង​វិស្វករ​របស់​យោធា​ថៃ បាន​វាយកម្ទេច​រូបសំណាក​នៅ​រង្វង់​មូល តាអ៊ុំ ព្រមទាំង​ឈូស​ឆាយ​ទីតាំង​ផ្សារ​អានសេះ ដែល​កាន់កាប់​ដោយ​កម្ពុជា។ យោធា​ថៃ​បាន​អះអាង​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​វាយប្រហារ​មក​លើ​កងទ័ព​កម្ពុជា ដែល​ឈរជើង​នៅ​តំបន់​នោះ​ឱ្យ​ដកថយ។ មក​ដល់​ពេល​នេះ ក្រសួង​ការពារ​ជាតិ​​កម្ពុជា នៅ​មិនទាន់​ចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់ ជុំវិញ​ការ​ប្រកាស​របស់​យោធា​ថៃ​នេះ​នៅឡើយ។ រង្វង់​មូល និង​រូបសំណាក​តា​អុំ នៅ​តំបន់​អានសេះ​នេះ ត្រូវ​យោធា​ថៃ​កម្ទេច កំឡុង​ពេល​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​ជាមួយ​កម្ពុជា នៅ​ចន្លោះ​ថ្ងៃទី​២៤ ដល់ទី​២៨ ខែកក្កដា។ ក្រោយ​មក យោធា​ថៃ​បាន​ចូល​រាយ​បន្លា​លួស​បំណង​គ្រប់គ្រង​តំបន់​នេះ តែ​ត្រូវ​កងទ័ព​ខ្មែរ​តវ៉ា និង​រារាំង មុន​ពេល​ផ្ទុះ​សង្គ្រាម​ជា​លើក​ទី២៕

ក្រសួងការពារជាតិ   2m  · កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាប៉ុណ្ណោះ។  Cambodia demands that the Thai side immediately cease the intentional dissemination of false information. This disinformation campaign is clearly designed to divert international attention from Thailand's violations of international law by falsely portraying Cambodia as an aggressor, thereby serving as a mere excuse to increase tensions and support its ongoing aggression against the legitimate sovereign territory of Cambodia.

Smeyy  is with Smeyy Smeyy. 10m  · 🚨*ថ្ងៃនេះ ប្លែកត្រង់ថា វាស្ងប់ស្ងាត់បា.ញ់ផ្លោងពេលថ្ងៃវិញម្តង យើងសុទ្ធតែដឹងគ្រប់ៗគ្នាថា ល្បិចពួកអាចោរសៀ.ម 🇹🇭 វាផ្លាស់ប្តូរយុទ្ធសាស្ត្រថោកទាប ជារៀងរាល់ថ្ងៃ បងៗវីរកងទ័ពយើង 🇰🇭 បន្តប្រុងប្រយ័ត្នជាប់ជានិច្ច៕

Vath Ta Na 1m  · ម៉ោង២៖២៧ កងទ័ពសៀម បន្តបាញ់ផ្លោងកាំភ្លើងធំចូល អូរភ្លុកដំរី សមរភូមិថ្មរដាពោធិ៍សាត់។១៩-១២-២៥

Sambath Seyha 4m  · ចាប់បាន1ទៀតហើយ គិញរបស់ចោរសៀម នៅព្រៃចន្ទ ម៉ោងជាង១១ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ។

News4Khmer 28m  · 🔴ចោរសៀ.មឈ្លានពានចាប់ផ្តើមស្ងាត់ស្របពេល ប្រមុខការទូត ចិន 🇨🇳 🇺🇸 នឹង អាមេរិក ជំរុញឲសៀ.មវិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ! ដោយសមរភូមិ គិតត្រឹមម៉ោង២រសៀលនេះ នៅទិសព្រះវិហារ នឹង ថ្មដា ស្ងប់ស្ងាត់ !

Chuon Hem 2h  ·  គិតត្រឹមម៉ោង១២ ៤០ថ្ងៃត្រង់ !ចោរសៀមសម្រុកលើកទង់ជាតិគ្រប់ទីតាំងលើដីខ្មែរទាំងប៉ុន្មានត្រូវក្លាយជាចំណីត្មាតទាំងអស់ ។ 🙏BM21🙏

 Feed posts អវតារ ស. 1h  · ថៃបញ្ចេញ T-50-TH  ជាយន្តហោះលេខ ៣ ក្នុងក្រុមវាជាយន្តហោះបង្វឹកផង ទំលាក់ផង ប្រយុទ្ធកំរិតស្រាលបន្ឋាប់ពី Gripren និង F-16 យប់ហ្នឹងលបៗមកទៀតមក ..លែងហ៊ានដាក់អាថ្លៃមកហើយហី ? .. តំលៃជជុះ ប្រហែលខ្ទង់ ១៥ លានដុល្លារ ,

Khan Sovan អង្គព្រោកប្រាជ្ញ 1h  · ថៃបញ្ចេញ T-50-TH ជាយន្តហោះលេខ ៣ ក្នុងក្រុម។ វាជាយន្តហោះបង្វឹកផង ទំលាក់ផង ប្រយុទ្ធកំរិតស្រាលបន្ទាប់ពី Gripren និង F-16។ យប់ហ្នឹងលបៗមកទៀតមក.. លែងហ៊ានដាក់អាថ្លៃមកហើយហី ?  តំលៃជជុះ ប្រហែលខ្ទង់ ១៥ លានដុល្លារ , ត្រៀមផងបងប្អូនយើង..

Thmey Thmey   46m  · រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio ស្នើទៅរដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow អនុវត្តសកម្មភាពជាក់ស្តែងដើម្បីបន្ថយភាពតានតឹង និងឱ្យថៃវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅគូឡាឡាំពួរ។ នេះបើតាមអ្នកនាំពាក្យរងការបរទេសអាម៉េរិក លោក Tommy Pigott។

Neth Pheaktra 1m  · យោធាថៃបានអះអាងថាការទម្លាក់គ្រាប់បែករបស់ខ្លួនសំដៅលើទីតាំងយោធា ប៉ុន្តែជាក់ស្តែងគឺយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកភូមិសាស្ត្រក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺចំលើទិសដៅស៊ីវិល។ យោធាថៃបានយកជនស៊ីវិល និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលធ្វើជាគោលដៅក្នុងការវាយប្រហារឈ្លានពានទឹកដីកម្ពុជា។ សកម្មភាពនៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃជាការរំលោភច្បាប់អន្តរជាតិ ដែលយោធាថៃត្រូវទទួលខុសត្រូវដាច់ខាត។  The Thai military has claimed that its bombing operations targeted military positions; however, in reality, F-16 fighter jets dropped bombs in Poipet and Serei Saophoan cities in Banteay Meanchey Province, striking civilian areas. The Thai military deliberately targeted civilians and civilian infrastructure in its aggressive attacks against Cambodian territory. These acts of armed aggression by the Thai military constitute violations of international law, for which Thailand bears full and unequivocal responsibility.

Khan Chansophal TV Live Show 7h  · អន្តរជាតិ​បានមើលឃើញថា : រដ្ឋាការសៀមកំពុងផុងខ្លួនជ្រៅទៅក្នុងសង្គ្រាមឈ្លានពានខ្មែរហើយ!​ថៃត្រូវសងកម្ពុជានិងត្រូវទទួលទោសនៅ ICC

ប្រភពប្រទេសនាំចូល៖ កូរ៉េខាងត្បូង

ប្រទេសបំពាក់ T-50 ៖ ប្រទេសថៃ

ចម្ងាយហោះទៅមក៖ ២០០០ គម

រយៈកម្ពស់ហោះ ៖ ១៤ គម-២០ គម

ល្បឿនអតិបរិមា= ៥១០មែត្រ/វិនាទី 

Thmey Thmey   48m  · គិតចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៨ ខែធ្នូ យោធាថៃ បានវាយប្រហារលើកម្ពុជា​ ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ៦៧ ខ្នង សាលារៀន ១ ទីតាំង មណ្ឌលសុខភាព ១ ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៤ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន២៥គ្រឿង ឃ្លាំងរថយន្ត១ ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១កន្លែង។


Veng Sambo   1h  · តាំងពីម៉ោង១០៖០០ព្រឹក ថ្ងៃទី១៩ ធ្នូ នេះ រហូតដល់ម៉ោង ២៖៣៥រសៀលនៅទិសខ្នារ តាក្របី ថ្មដូន និងតាមាន់ មានស្ថានភាពស្ងប់ស្ងាត់!

Pheng Vannak News 4h  · មេទ័ព​សៀមឈ្លាន​ពាន​សារភាព​ !  បញ្ជាការកងទ័ពភូមិភាគ២ថៃបានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា: - នៅថ្ងៃនេះ កងកម្លាំងយោធាថៃ.កំពុងវាយសង្រ្គុបឲ្យខ្លាំងបំផុត នៅចំណុចភ្នំ.៣៥០. ជិតនិងប្រាសាទតាក្របី ដើម្បីចូលយកសាកសពរបស់ទាហានថៃ២រូប ដែលមិនទាន់យកបានមកកាន់ទឹកដីថៃ។ - កងបញ្ជាការកងទ័ពភូមិភាគ២ បានសង្កត់ធ្ងន់ថា: បើទោះបីជាបច្ចុប្បន្ននេះ.កងកម្លាំងយោធាកម្ពុជា កំពុងឈរជើងនៅចំណុច.ភ្នំ៣៥០ ឬប្រាសាទតាក្របីក៏ដោយ ប៉ុន្តែពួកយើងត្រូវតែប្រឹងប្រែងដើម្បីវាយចូលយកសាកសពទាហាន២រូបរបស់យើងឲ្យបានឆាប់បំផុត នៅក្នុងថ្ងៃនេះ៕

មួយនាទី-OneMinute 2m  · ប្រព័ន្ធផ្សព្វផ្សាយថៃ បានបង្ហាញរូបភាពនៃយោធាថៃ ឈូសកម្ទេចរូបសំណាកលោកតា អ៊ុំ នៅតំបន់អានសេះ ដែលស្ថិតលើដែនដីខ្មែរ សារព័ត៌មានថៃ Thai Enquirer នៅរសៀលថ្ងៃទី១៩ ខែធ្នូ បានរាយការណ៍បង្ហាញពីវិស្វករប្រយុទ្ធនៃកងទ័ពភូមិន្ទថៃ មកពីកងវរសេនាតូចវិស្វករលេខ ២០២ កងវរសេនាធំវិស្វករទី២ បានរុះរើវិមានតាអ៊ុំនិងឈូសឆាយផ្សារអានម៉ា (អានសេះ)កម្ពុជា ក្នុងតំបន់ Chong An Ma នៃស្រុក Nam Yuen ខេត្ត Ubon Ratchathani ហើយដែលនៅកម្ពុជា គឺច្រកអានសេះ ខេ៎ត្តព្រះវិហារ។ ប្រភពដដែលបានអះអាងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ ដណ្តើមបានមកវិញដោយជោគជ័យ។ ទោះយ៉ាងណា មកដល់រសៀលថ្ងៃទី១៩ ខែធ្នូ នៅមិនទាន់មានប្រតិកម្មពីក្រសួងការពារជាតិ របស់កម្ពុជានៅឡើយយទេ មកដល់ម៉ោងជិត ៤រសៀលថ្ងៃទី១៩ ខែធ្នូ។ វិមាន ឬរូបសំណាក លោកតា អ៊ុំ នៅតំបន់អានសេះ នៃកម្ពុជា ត្រូវបានកម្ទេច ដោយយោធាថៃ កាលពីអំឡុងប្រយុទ្ធគ្នាជាមួយយោធាកម្ពុជា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា 

ឆ្នាំ២០២៥។

ក្រសួងការពារជាតិ  29m  · សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖ -  ម៉ោង ១៥:៣០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រ ពាក់ស្បែក។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។  ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕ Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ attack on Cambodia in the 4th Military Region at the area of Peak Sbaek, Preah Vihear province on December 18, 2025.  - At 03:30 p.m., the Thai military deployed F-16 fighter jets to bomb the area of Peak Sbaek ។ Cambodian forces will continue to monitor the situation closely, and stand strong, brave, and steadfast in their fight against the aggressors and remain vigilant in fulfilling their roles to protect the territorial integrity of Cambodia. We will protect our dignity with courage and unwavering resolve, at any cost, and without succumbing to coercion or intimidation in any form.

Meas Saborn 5h  · សម្តេចធិបតីអំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តជាតិរក្សាក្រមសីលធម៌ ខណៈប្រទេសជាតិស្ថិតក្នុងជម្លោះព្រំដែន​ ។

Kong Ravuth ជឿត រ៉ាវុត 48m  · ថៃភ័យស្លន់ស្លោគំរាមគេឯងនៅអាស៊ានមិនអោយឈរខាងកម្ពុជាបើមិនឈរខាងវាវាផ្ដាច់ទូត .....រកកន្លែងងាប់ឃើញហើយពេលនេះ ! 😅

ព្រំដែនកម្ពុជា ថៃ៖ ការប្រយុទ្ធនៅបន្តតាមព្រំដែន កងទ័ពសៀម នៅបន្តប្រើប្រាស់ យន្តហោះ F-16 ទំលាក់គ្រាប់បែកលើគោលដៅស៊ីវិល ដោយចោទថាជាទីតាំង Scamer ! .យប់មិញ នៅថៃមានការប្រជុំបន្ទាន់ដើម្បី ផ្លាស់ប្តូរផែនការសឹក ដែលគេសង្ស័យថា ជាការប្រើប្រាស់ យន្តហោះ T-50 TH (យន្តហោះ T-50-TH ( KAI T-50 Golden Eagle) KAI T-50)  ដែលជាប្រភេទយន្តហោះចម្បាំងទំនើបរបស់ កូរ៉េខាងត្បូង វាមានល្បឿងត្រឹមតែ ៥១០ មែត្រ/វិនាទី ដែលទាបជាង ល្បឿនកាំភ្លើងការពារអាកាស និងការពារអាកាស ២ ដង។ យន្តហោះ T-50 TH ហោះហើរទៅ មក ចម្ងាយ ២០០០ គម និង មានកម្ពស់ហោះ ១៤ គម ទៅ ២០ គម។ កងទ័ពថៃ បំពាក់យន្តហោះនេះ ១៦ គ្រឿង ស្មើរ ៤ កងហោះ។

ងិន ហួម 6h  · ក្នុងនាមខ្ញុំបាទនាងខ្ញុំត្រូវជាឪពុកម្តាយ ឈ្មោះហូម វេហានូវវីរះ៤០២ គ២ ខ១ ឈរជើង(ភ្នំប៉ោយ)ច្រកអូរស្មាច់ ខេត្ត ឪត្តរមានជ័យ សំណូមពរថ្នាក់ដឹកនាំយោភូមិភាគទី៤ ដែលជាអ្នកគ្រប់គ្រងផ្ទាល់ សូមជួយរកដំណឹងកូនខ្ញុំផង   គាត់បាត់ខ្លួនតាំងពីថ្ងៃទី៨រហូតដល់ថ្ងៃទី១៩នេះមកហើយ គឺគ្មានដំណឹងអ្វីមកសោះ. គាត់ទៅការពារជាតិ ការពារប្រជាជន ហេតុអីថ្នាក់លើ មិនយកចិត្តទុកដាក់អញ្ចឹង(ខ្ញុំសូមអង្វរ)

Um Sam An

 ពលរដ្ឋខ្មែរមានចម្ងល់ហេតុអ្វីយន្តហោះចម្បាំង F-16 របស់ថៃទម្លាក់គ្រាប់រាល់ថ្ងៃ គ្មានសំណាញ់មេឃប្រភេទ KS-1C ទៅបាញ់ទម្លាក់យន្តហោះចម្បាំង F-16 ។ យើងយល់ថា៖

១. កម្ពុជាគ្មានសំណាញ់មេឃដូចមេដឹកនាំខ្មែរនិយាយនោះទេ

២. មានសំណាញ់មេឃតិចគ្រឿងសម្រាប់ការពារផ្ទះមេដឹកនាំ

៣. សំណាញ់មេឃប្រភេទ KS-1C របស់ចិនគ្មានប្រសិទ្ធិភាពជាមួយយន្តហោះចម្បាំង F-16 របស់អាមេរិក

៤. ចិនមិនអនុញ្ញាតអោយប្រើសំណាញ់មេឃប្រភេទ KS-1C ។

យើងយល់ថា កម្ពុជាគ្មានសំណាញ់មេឃដូចមេដឹកនាំខ្មែរនិយាយនោះទេ។ បើកម្ពុជាគ្មានសំណាញ់មេឃ កម្ពុជាគួរតែទិញសំណាញ់មេឃប្រភេទ KS-1C ពីចិនឬទិញសំណាញ់មេឃពីអុីស្រាអែលឬប្រទេសផ្សេងទៀត។

សំណាញ់​មេឃគឺពាក្យ​ផ្លូវការ​ (Air defence system) ប្រព័ន្ធ​ការពារ​ ឬក៏​ខែល​ការពារ​ដែន​អាកាស​។ ខែល​ការពារ​ដែន​អាកាស​មានដូចជា៖

-KS-1C

-HQ9

-S-125

-កាំភ្លើង​យន្ត​គាំទ្រ​

-FN-6

Neth Pheaktra 18m  · យោងតាមរបាយការណ៍ពីក្រសួងអប់រំយុវជននិងកីឡា៖​ សង្គ្រាមឈ្លានពានយោធាថៃមកលើកម្ពុជាបានធ្វើឱ្យសាលារៀនចំនួន ១០៩១ បិទទ្វារក្នុងខេត្តចំនួន ៧ និងមានសិស្សចំនួន ២៥៤ ៤៨០ នាក់។

មាន សំណាង 34m  · តាមរបាយការណ៍ទ័ពសៀមបានសរសេរថាសៀមលើកទ័ពមកព្រំដែនពីថ្ងៃទី១៦ធ្នូមកដល់១៩ធ្នូនេះសរុម៨៥០០០០នាក់ តែគិតត្រឹមម៉ោង១០ព្រឹកថ្ងៃនេះ ឮថាងាប់ដោយ២១អស់៨៥%ហើយ


Khmer KPP News 1h  · ថៃវាបានបន្ថែមកម្លាំងទ័ពរបស់វាដើម្បីវាយសន្ធាប់មកលើកងទ័ពកម្ពុជាដែលនៅលើពើយ៣៥០ ក្នុងយប់នេះវាត្រៀមវាយយកឲ្យបានពើយ៣៥០ពីកងទ័ពកម្ពុជាវិញ ត្រៀមៗបងប្អូន


C&N 21m  · 🚨ច្បាស់ការដ្រូនដែលធ្លាក់នៅក្រុងប៉ោយប៉ែតយប់មិញ គឺជាដ្រូនសើបការណ៍DP20 មានតម្លៃប្រហែល12.37លានដុល្លា ប្រវែងស្លាប13.4ម ប្រវែងខ្លួន5.75ម កំពស់2.75 ហោះបានរយៈពេល20ម៉ោង ល្បឿន250គម/1ម៉

Re-IDEA 25m  · របៀប និង អ្នកបើកយន្តហោះ F-16 ថៃ រៀងខ្លាចដែរ មិនសូវជំនាញ ដែលមិនហ៊ានមកតែ១គ្រឿងទេ ដោយថៃតែងតែចំណាលុយទ្វេរដង ដោយបញ្ជួនយន្តហោះមកទម្លាក់គ្រាប់នៅលើទឹកដីខ្មែរលើសចំនួន ២ គ្រឿងជានិច្ចក្នុងមួយដង ដែល១គ្រឿងទម្លាក់គ្រាប់ និង ១គ្រឿងទៀតមកអមការពារជានិច្ច ដោយខ្លាចមានយន្តហោះមកប្រដេញ ឬ ប្រព័ន្ធការពារដែនអាកាសកម្ពុជា និង យន្តហោះថៃសាកចូលម្តងតិចៗ ដើម្បីតេសមើលផងដែរ រហូតកាន់តែជ្រៅៗទៅ ។ នេះហើយរបៀបនៃការបញ្ជួនយន្តហោះ F-16 ថៃ និង សមត្ថភាពអ្នកបើកយន្តហោះថៃ ។

Sophoan Livan 12m  · កងទ័ពសៀមរាយការណ៍ថា ដ្រូន UAV ដែលធ្លាក់ពីម្សិលមិញ នៅចំងាយប្រហែលជាងដប់គីឡូលើទឹកដីប៉ោយប៉ែត ជារបស់ថ្មីដែលកំពុងសាកល្បង!

C&N🚨មូលហេតុដែលថៃ វ៉ៃខ្លាំងពេលនេះ គេធ្លាប់និយាយថានិងកំទេច វិស័យការពារជាតិកម្ពុជា ព្រោះយោធាថៃ មេទាហានថៃ ទទួលស្គាល់ថា ការប៉ះទង្គិចជាមួយកម្ពុជាកន្លងមក សង្កេតឃើញថាកងទ័ពកម្ពុជា ខ្លាំងឡើងៗគ្រប់ពេល វាជាក្ដីបារម្ភរបស់គេ

ទ័ពសៀមប្រើរូបមន្ត ១ ទល់ ១០ នៅសង្រ្គាមខែកក្កដា ២០២៥ ចំណែក ខែ ធ្នូនេះ ១ ទល់ ២០ នេះជាមូលហេតុពួកវាងាប់ច្រើនបូកវាមិនអាចលី ត្រង់សេ ចូលមក

Chan Born

សង្រ្គាម គឺជាជំនួញមួយប្រភេទ ដែលចំណេញខ្ពស់បំផុត ដែកធម្មតា មានតម្លៃថោកណាស់ តែពេលគេ កែ ច្នៃទៅជា អាវុធ តម្លៃឡើងដល់ ១០,០០០ ដុល្លា/ គីឡូក្រាម នេះជា ជំនួញក្នុងសង្រ្គាម នេះអ្វីដែល គេកែប្រែ មហាវិទ្យាសេដ្ឋកិច្ចទៅជា មហាវិទ្យាល័យការពារជាតិ ឬ មហាវិទ្យាល័យ សកលវិទ្យាល័យសង្រ្គាម។ នេះជា មហាសេដ្ឋីអាវុធរបស់ ប្រទេសថៃ ។ យាយហ្នឹង នាំអាវុធថៃ ចេញទៅលក់នៅបរទេសសន្ធឹកសន្ទាប់ណាស់ ដោយសារ គាត់ហ្នឹងអួត ពីរឿងធ្វើសង្រ្គាមជាមួយ កម្ពុជា ឈ្នះរាល់ថ្ងៃ....លើកទង់ជ័យ ទង់ជាតិរាល់ថ្ងៃ...

Bron Sambor 38m  ·   ភូមិសាស្ត្រពាក់ស្បែក គឺស្ថិតក្នុងខេត្តព្រះវិហារ មិនមែននៅក្នុងខេត្តសៀមរាប ឡើយ

 Born 1m  · Shared with Public ពត៍មានក្លែងក្លាយច្រើនសម្បើមណាស់ ដែលផលិតឡើងដោយ ខ្មាំងសៀមផង ដោយខ្មែរគ្នីឯងនេះផង រហូតយើងមិនអាច វាយបក Re-Action ទាន់ពេលវេលា។ ខាងថៃ គេធ្វើពត៍មានអំពី អំពើរឈ្លានពានរបស់កងទ័ពកម្ពុជាលើទឹកដីដូនតារបស់ ពួកវា ! ខាងខ្មែរគ្នាឯងធ្វើពត៍មានអំពី ការកំសត់វេទនា រហេមរហាមរបស់កងទ័ពខ្មែរ ពីការចាញ់សង្រ្គាមរបស់ទ័ពខ្មែរ....។ នេះជាឈុតសម្តែងរបស់ ពួកអាខ្មាំងសៀម។

ស៊ន សុភក្រ្ត-Sorn Sopheak 14m  · ម៉ោង៣៖៤០នាទី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បាញ់ផ្លោងនៅ ភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឆេះហ្គារាស់សាំងប្រជាពលរដ្ឋមួយកន្លែង។


Raksmey Love 8m  · នៅអានសេះត្រូវបានថៃវាឈួសឆាយចោលអស់ហើយផ្សានឹងវង្វងមូលតាអ៊ុំ ទី19ធ្នូសូមបងប្អូនកុំបន្ទោសកងទព័យើងអីណា !ព្រោះថាគេបាញ់ផ្សែងពុលខ្លាំង


 Feed posts DAP News 54m  · រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បង្ហាញក្តីបារម្ភជុំវិញយន្តហោះគ្មានមនុស្សបើក ដែលហោះនៅជិតស្ថានីយ៍ខួងប្រេងនៅឈូងសមុទ្រថៃ

ក្រសួងការពារជាតិ   22m  · -  ម៉ោង ១៥:៤០នាទី យោធាថៃបានបាញ់ផ្លោងចំការ៉ាស់សាំងតេលាមួយកន្លែងដែលជាទីតាំងរបស់ប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិថ្មរមៀលខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ -At 03:40 p.m., the Thai military shelled a civilian's petrol station(TELA) and residence at Thmar Romeal lech, Banteay Chhmar commune, Thmar Pouk district, Banteay Meanchey province.


Peou Sari 2h  · Drone ពិបាកវាយប្រហារទៅលើ Multi Rocket Launcher System ដូចជាប្រភេទ BM-21 , Type 81, Type 90 ដោយសារឥទ្ធិពលរីកសាយផ្សែងធូលី និង កម្លាំងភ្លើងរំសេវចេញពីជុំវិញបរិវេណ ពេលអាវុធដំណើរការបាញ់ រំខានដល់ការចាប់សញ្ញា GPS   រំខានហ្វ្រេកង់សញ្ញាវិទ្យុ និង Camera របស់ Drone ដែលហោះនៅពីខាងលើវា ! ហើយម្យ៉ាងទៀតអាវុធនេះបាញ់ប្រហារលឿន ចល័តរហ័សទៅទីតាំងដទៃទៀត ដែលធ្វើ ឱ្យ Drone ពិបាកតាម ។ ដូចច្នេះ ទើប​វានៅរក្សាស្ថានភាពប្រយុទ្ធលើសមរភូមិពេញលក្ខណៈ ទោះបីមានបច្ចេកវិទ្យា Drone មកចូលរួមប្រតិបត្តិការសឹកក៏ដោយ !  (រូបភាពពីបរទេស)

Fresh News

ថៃ បង្កវិនាសកម្មធ្ងន់ធ្ងរលើជនស៊ីវិល និងកុមារកម្ពុជា, អ្នកសារព័ត៌មាន Fresh News ឆ្មក់ផ្តិតយករូបភាពផ្ទះ និងសាលារៀនខូចខាតនៅ​បឹង​ត្រកួន ក្រោមទម្ងន់គ្រាប់ផ្លោង និងទម្លាក់ពីយន្តហោះចម្បាំង

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នក​សារ​ព័ត៌​មាន Fresh News កំពុងយកព័ត៌មានផ្ទាល់នៅតាម​សមរ​ភូមិ​សង្គ្រាម​ព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ បាន​ឆ្មក់​ចុះផ្តិតយករូបភាពផ្ទះសម្បែង និងសាលារៀន បាក់​បែក​ខូច​ខាត​ដោយ​ទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះចម្បាំងរបស់កង​ទ័ព​ថៃ នៅ​ច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជា​សម​រភូមិ​ដ៏​ក្តៅ​គគុកមួយក្នុងរយៈពេលប្រមាណ១២ថ្ងៃមកហើយ។

នៅតាមផ្លូវពីទីរួមស្រុកថ្មពួក ដល់បឹងត្រកួនមានសភាពស្ងាត់ជ្រងុំ ប្រជា​ពលរដ្ឋ បានចេញចោលផ្ទះសម្បែងព្រោះភ័យខ្លាចទម្ងន់គ្រាប់ផ្លោងរបស់​កង​ទ័ពថៃ។ លើកំណាត់ផ្លូវចម្ងាយជាង១០គីឡូម៉ែត្រពីសមរភូមិសង្គ្រាម មានស្នាមរណ្តៅគ្រាប់ធំៗ ដែលកងទ័ពថៃបានផ្លោងធ្លាក់លើផ្លូវ ហើយក៏​មាន​ផ្ទះសម្បែងមួយចំនួនត្រូវខូចខាតព្រោះទម្ងន់គ្រាប់ផ្លោងផងដែរ។

នៅរង្វង់មូលបឹងត្រកួត ដែលជាកន្លែងនៅជិតបំផុតនឹងទីតាំងកងទ័ព​ខ្មែរ​កំពុងប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃនោះ មានស្លាក​ស្នាមគ្រាប់ជាច្រើនបន្សល់នៅ ខ្សែភ្លើងត្រូវបានដាច់រាយប៉ាយលើផ្លូវ ផ្ទះ​សម្បែងជាច្រើនខ្នងបានបាក់បែក ជាមួយនឹងស្ថានភាពយ៉ាងស្ងាត់ជ្រងុំ។ 

ក្រៅពីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋសាលារៀនបឋមសិក្សាបន្ទាយមានរិទ្ធ ដែលជាទីកន្លែងផ្តល់ការអប់រំ ផ្តល់ចំណេះដឹងដល់កុមារតូចៗរបស់កម្ពុជា ក៏បានរងការបាក់បែកផងដែរ។ អគារសាលារៀន បានរងការបាក់បែក​ដោយ​​​សារកងទ័ពអាកាសថៃ ប្រើយន្តហោះទម្លាក់គ្រាប់ពី​លើនៅ​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

តាមរយៈទិដ្ឋភាពដែលបានបន្សល់ទុកដ៏សោកសៅក្រោយសង្គ្រាមឈ្លានពាន​របស់ថៃ នៅភូមិសាស្ត្របឹងត្រកួនរយៈពេល១២ថ្ងៃនេះ ស្តែងឱ្យ​ឃើញ​នូវការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ មកលើជនស៊ីវិល និងកុមាររបស់កម្ពុជា។ បណ្តាប្រទេសក្នុងតំបន់ សហ​គមន៍​អាស៊ាន អង្គការសហប្រជាជាតិ និងបណ្តាមេដឹកនាំប្រទេស​នានា មិនគួរបន្តឱបដៃមើលទង្វើរបស់កងទ័ពថៃ រំលោភបំពានធ្ងន់ធ្ងរលើដែនអធិបតេយ្យរបស់កម្ពុជា សិទ្ធិរបស់ជនស៊ីវិល និងកុមារនោះឡើយ៕


Smeyy  is with Smeyy Smeyy. 4m  · 🚨*តើសៀម វាព្រមបញ្ចប់សង្គ្រាមនៅពេលណា? ជាសំណួរខ្ញុំទទួលច្រើនបំផុត ចម្លើយគឺ ដរាបណាសៀ.ម 🇹🇭 មិនទាន់បានដីខ្មែរមួយចម្រៀក គឺពួកវាមិនឈប់ទេ ពីព្រោះវីរកងទ័ពយើង 🇰🇭 ប្តូរផ្តាច់ពលី សូមគោរពដឹងគុណ🙏🏻

KBN News Komsan

ក្រសួងការបរទេសថៃប្រកាសជំហរជាថ្មីទាមទារឱ្យកម្ពុជា​អនុវត្តលក្ខខណ្ឌ៣ចំណុច ទើប​ថៃបញ្ចប់សង្គ្រា.ម

ប្រទេសថៃ ៖ ពិភពលោកដឹងហើយថា ប្រទេសថៃបង្កសង្គ្រា.មបើកការវាយប្រ.ហារមុន បន្ទាប់ពីរៀបចំផែនការចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ខណៈកម្ពុជាអត់ធ្មត់ខ្លាំងបំផុតរហូតដល់រយៈពេល២៤ម៉ោងក្រោយ ទើបប្រើប្រាស់សិទ្ធិការពារខ្លួនវិញ ។ កម្ពុជាគោរពបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររហូតមក ប៉ុន្តែថៃបែរជាទាត់ចោល និងធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយការប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រា.ប់បែក បែរជាដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌរបស់ខ្លួន ។

ក្រសួងការបរទេសថៃបានបញ្ជាក់គោលជំហរជាថ្មីកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាមទារឱ្យកម្ពុជាប្រកាសឈប់បា.ញ់មុន និងយល់ព្រមអនុវត្តតាមលក្ខខណ្ឌ៣ចំណុចនេះជាមុន ទើបកងទ័ពថៃបញ្ចប់សង្គ្រា.មបា.ញ់ប្រហារ ហើយក្រសួងការបរទេសថៃនឹងព្យាយាមនាំពលរដ្ឋថៃចាកចេញពីរាជធានីភ្នំពេញ និងទីក្រុងប៉ោយប៉ែត ត្រឡប់មកប្រទេសថៃវិញ ។ ការបញ្ជាក់គោលជំហររបស់ក្រសួងការបរទេសថៃ បន្ទាប់ពីមានកិច្ចខិតខំសម្របសម្រួលពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិនឱ្យថៃបញ្ចប់សង្គ្រា.មជាបន្ទាន់ ងាកមកចរចាដោយសន្តិវិធី និងគោរពកិច្ចព្រមព្រៀងសន្តិភាព ។

កាលពីថ្ងៃទី១៦ ខែធ្នូ នៅមជ្ឈមណ្ឌលរាយការណ៍ព័ត៌មានពីសង្គ្រាមកម្ពុជា-ថៃ អ្នកស្រី Maratee Nalita Andamo អ្នកនាំពាក្យរងក្រសួងការបរទេសថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រាមក្រោយពីប្រទេសនានា រួមទាំងមហាអំណាចអាមេរិក-ចិនអំពាវនាវឱ្យថៃឈប់បា.ញ់ប្រហារកម្ពុជា ដោយអ្នកស្រីថា ថៃបង្ហាញគោលជំហរច្បាស់លាស់រហូតមក តាមរយៈនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងអ្នកនាំពាក្យក្រសួងការបរទេស ។ ការឈប់បាញ់អាស្រ័យលើភាគីទាំងសងខាង និងត្រូវបង្ហាញឱ្យឃើញដោយការឈប់បាញ់ជាក់ស្តែង ដែលថៃរង់ចាំឱ្យកម្ពុជាឈប់បាញ់មុន ។

ប្រទេសថៃបានកំណត់លក្ខខណ្ឌចំនួន៣ ដើម្បីបញ្ចប់សង្គ្រាមនេះ រួមមាន ៖


១-កម្ពុជាត្រូវតែប្រកាសឈប់បាញ់មុន ក្នុងឋានៈជាប្រទេសល្មើសអធិបតេយ្យថៃ

២-កម្ពុជាត្រូវឈប់បាញ់ពិតប្រាកដ និងឈប់បាញ់រហូត មិនមែនឈប់បាញ់ហើយត្រឡប់មកបាញ់ឡើងវិញ និង

៣-កម្ពុជាត្រូវសហការបោសសម្អាតមីនជាមួយថៃ ដែលថៃផ្តោតខ្លាំងលើចំណុចនេះរហូតមកដោយអនុវត្តតាមអនុសញ្ញាអូតាវ៉ា ។

អ្នកនាំពាក្យរងក្រសួងការបរទេសថៃនិយាយដោយឥតខ្មាស់អៀនថា កងទ័ពថៃបើកឆាកវាយប្រហារកម្ពុជា គឺជាការប្រើប្រាស់សិទ្ធិការពារខ្លួនតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ដែលនេះជាគោលការណ៍ថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ។ រដ្ឋមន្ត្រីការបរទេសថៃនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានពិសេស (Special ASEAN Ministers’ Meeting) នៅថ្ងៃទី២២ ខែធ្នូ ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី ។

ក្រៅពីនេះ ក្រសួងការបរទេសថៃនឹងព្យាយាមនាំពលរដ្ឋថៃចាកចេញពីរាជធានីភ្នំពេញ គឺមានពលរដ្ឋថៃបានចុះឈ្មោះនៅស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ដើម្បីធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ ចំនួន៦៦៩នាក់ ហើយចំនួននេះនឹងផ្លាស់ប្តូររាល់ថ្ងៃ ។ កាលពីថ្ងៃទី១៥ ខែធ្នូ ពលរដ្ឋថៃចំនួន៣៥២នាក់ បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ, ៤នាក់រង់ចាំការបញ្ជាក់ដើម្បីត្រឡប់មកថៃ និងនៅសល់ ៣១៧នាក់ទៀត ។ រីឯពលរដ្ឋថៃនៅទីក្រុងប៉ោយបែត គឺប្រមាណពី៥,០០០នាក់ ទៅ៦,០០០នាក់ ។

ក្រសួងការបរទេសថៃនឹងផ្តល់ភាពងាយស្រួលដោយសម្រួលឯកសារធ្វើដំណើររបស់ពលរដ្ឋថៃដើម្បីចាកចេញពីអាកាសយានដ្ឋាននៅខាងត្បូងរាជធានីភ្នំពេញ និងអាកាសយានដ្ឋាននៅខេត្តសៀមរាប ដោយអំពាវនាវឱ្យពលរដ្ឋថៃដែលស្នាក់នៅកម្ពុជា ហើយចង់ត្រឡប់មកថៃវិញអាចទាក់ទងមកកាន់ស្ថានទូតថៃ ឬស្ថានកុងស៊ុលគ្រប់ពេលវេលា ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃចាំផ្ទះបានបើកដៃឱ្យកងទ័ពវាយប្រហារកម្ពុជាជាថ្មី គឺជាសង្គ្រាមបំផ្លិចបំផ្លាញកម្ពុជាដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងរបស់ខ្លួន និងបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា ។ ថៃនៅតែផ្គើនបន្តឈ្លានពានមិនព្រមឈប់បាញ់លើកម្ពុជា បើទោះមានកិច្ចខិតខំសម្របសម្រួលម្តងហើយម្តងទៀតពីម៉ាឡេស៊ីជាប្រធានអាស៊ាន មហាអំណាចអាមេរិក និងមហាអំណាចចិន ដោយកងទ័ពថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក F-16 ចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ។

កម្ពុជាមិនមែនជាភាគីចាប់ផ្តើមបាញ់មុនទេ រាល់ការផ្ទុះអាវុធទាំងអស់ គឺចាប់ផ្តើមពីថៃមុន ហេតុនេះ ការស្នើឱ្យឈប់បាញ់ គឺថៃទៅវិញទេដែលត្រូវឈប់បាញ់មកលើកម្ពុជា ។ កម្ពុជាចង់បានសុខសន្តិភាព គ្មានការរំលោភបំពានពីប្រទេសជិតខាង ប៉ុន្តែកងទ័ពថៃនៅតែបន្តបាញ់ប្រហារ និងទម្លាក់គ្រាប់បែកចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ទើបកម្ពុជាចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន និងទឹកដី ។

ថៃបង្កសង្គ្រាមឈ្លានពានលើកនេះ ប្រសិនបើមហាអំណាចនានា អង្គការសហប្រជាជាតិ និងអាស៊ានមិនលូកដៃជួយអន្តរាគមន៍ទេនោះ សង្គ្រាមនឹងមិនបញ្ចប់ងាយៗឡើយ ហើយប្រទេសថៃនឹងបន្តចោទប្រកាន់កម្ពុជាមិនឈប់ឈរដើម្បីលាក់បាំងទង្វើអាក្រក់របស់ខ្លួន និងដើរតួជាប្រទេសរងគ្រោះ ៕


អវតារ ស. 13m  · ផ្ញើរទុកសិន អូស្មាច់ , អានសេះ យើងពិឃាតពួកឯងច្រើនពេកហើយ ១ × ១០ , ១ × ២០ ហេតុអ្វីក៏ស្រេចឃ្លានដីប៉ុនបាតដៃនេះម្លេះ ? យើងនឹងត្រឡប់មកយកវិញពេលពួកឯងស្វាងថ្នាំ ! 👊


Wassana Nanuam   12m  · ทัพภาค2 ชี้ ทหารเขมร ยังไม่ถอย  ยังจับตามอง “เนิน360-ตาควาย”เตรียมตอบโต้ฝ่ายไทย  เผยใช้ โดรน FPV จำนวนมาก  เครื่องยิงลูกระเบิด -ปืนใหญ่-จรวดBM21 ระดมยิงไทย  กองทัพภาค2  สรุปสถานการณ์พื้นที่ตาควาย- บริเวณเนิน 350 ว่า ฝ่ายกัมพูชาโจมตีด้วยเครื่องยิงลูกระเบิด ปืนใหญ่ และจรวด BM-21 เป็นห้วงๆ  และมีการใช้โดรนตรวจจการณ์ และโดรน FPV เป็นจำนวนมาก ตรวจพบรถบรรทุกวิ่งเข้ามาในพื้นที่ คาดว่าเป็นการส่งกำลังบำรุงของฝ่ายกัมพูชา  ฝ่ายไทย ปฏิบัติตามแผนเชิงรุก ยึดครองภูมิประเทศสำคัญ จากการปฏิบัติของฝ่ายกัมพูชาแสดงให้เห็นว่า ฝ่ายกัมพูชายังคงจับตามองพื้นที่นี้ และเตรียมตอบโต้ฝ่ายไทย  ปัจจุบันฝ่ายไทย ยังไม่สามารถนำร่างกำลังพลที่เสียชีวิต 2 นาย ลงมาจากเนิน 350 ได้ เนื่องจากฝ่ายกัมพูชา ต่อต้านอย่างหนาแน่น ด้วยปืนเล็กยาว ลูกระเบิดขว้าง และวางกับระเบิดในพื้นที่ #ปราสาทตาควาย #เนิน350 #กัมพูชาเป็นภัยคุกคามความมั่นคงของชาติ The 2nd army points to the Khmer soldiers who haven't retreated yet. Still keeping an eye on "Nen360-Takwai" preparing to respond to the Thai side. Exposing a lot of FPV drones. Bomb launcher -cannon-BM21 rocket. Thai shooters.  Army region 2 summarizes the situation in Takwai area - around hill 350 that the Cambodian side attacked with bombs, artillery and BM-21 rockets. And many surveillance drones and FPV drones are being used. Trucks spotted running into the area. Supposed to be Cambodian reinforcements. Thai side follows an aggressive plan to seize important territory. The performance of Cambodia shows that Cambodian side is still keeping an eye on this area and prepare to respond to Thai side. Currently, the Thai side cannot bring the 2 dead troops down from hill 350 because the Cambodian side resists strongly with long small guns, throwing bombs and placing bombs in the area.


ព្រំដែនកម្ពុជា ថៃ៖ ត្រឹមម៉ោង ០៧ យប់នេះ ខាងទ័ពសៀម ប្រកាសថា មិនទាន់អាវ វាយរំដោះ យកខ្មោចទាហានសៀម ២ នាក់ នៅតាក្របីនៅឡើយទេ ដោយសារ ចូលមិនចុះ ទោះបីមានការគាំទ្រពី កាំភ្លើងធំ រថក្រោះ យន្តហោះ F-16 ក្តី។ បក្សប្រឆាំងសៀមធំៗ ដូចជា ក្រុមតាក់ស៊ីន ក្រុមអាហ្វេស្សីប ក្រុមអាភីថា សុទ្ធតែជាក្រុមប្រឆាំង រដ្ឋាភិបាលរបស់ អានុទិន ពួកគេចោទ អានុទីនថា ទ័ពងាប់រាប់ពាន់នាក់ តែ អានុទីនថា ងាប់ត្រឹមតែ ២៥ នាក់ រួមទាំង ០២ នាក់មិនទាន់យកខ្មោចបាន។ រដ្ឋាភិបាលថៃ មានគោលការណ៍ ចែកលុយប្រមាណ ៣០ ម៉ឺនដុល្លា/ខែត សម្រាប់ទាហានដែល ងាប់ក្នុងសង្រ្គាមជាមួយ កម្ពុជា ដូច្នេះ ពួកគេត្រូវការ យក ខ្មោចដើម្បីទៅ បើក លុយ។ ខ្លះមានការច្រលំថា ៣០ ម៉ិន ដុល្លា/ខ្មោច ! ។ ទាហានថៃ បញ្ជូនមកពី ៧៦ ខេត្ត ក្រុង ដូច្នេះ មិនអាច ងាប់ ១៥ នាក់ ឬ ២៥ នាក់ទេ !!

Hok Nave

មនុស្សល្ងង់មើលនឹងភ្នែក មនុស្សធ្វើដេកពិបាកដាស់

ល្បងបងផែនទីឥឡូវមើលដល់ណាហើយ? តើឥឡូវសៀមឱ្យប៉ុន្មានឱ្យប្រាកដ? អត់យកមានខួរគិតតែម្ដងល្បងឯង។ ទើបនៅក្នុងបក្សអតីតកាល គេហៅថាអាមោកពីក្រោយខ្នងរហូត។ សង្គ្រាមមានប្រៀបនៅលើដី បំបាក់សៀម ស្លាប់អស់រាប់ពាន់នាក់និងវាខូចខាតបង់អស់រាប់លាន$ គឺខ្មែរមានប្រៀប យល់? បើកអាកាសខ្លះ ដើម្បីបំបាក់អាលើដីដើម្បីឈ្នះ គ្រប់គ្រងលើដីមិនមែនគ្រប់គ្រងលើមេឃទេ។ ចង់បាញ់ទម្លាក់ចោលមែន? តើអាមេរិកនិងស៊ុយអែត គេមើលឃើញយ៉ាងណា? តើពួកគេសុខចិត្តទេបាញ់ទម្លាក់យន្តហោះគេ? ដាច់ខាតគេមិនសុខចិត្តទេ ត្រូវតែផ្គត់ផ្គង់បន្ថែមរាប់រយគ្រឿង តើខ្មែរយើងបាញ់ទម្លាក់ដល់ពេលណាអស់? ខូចខាតអ្វីបន្ថែមបន្ថែមនៅក្នុងសង្គ្រាម? បើបាញ់ធ្លាក់នៅលើដីវា ប្រាកដជាពួកវាថ្កោលទោសថា យើងឈ្លានពាន សព្វាវុធយើងសុទ្ធតែកម្រិតប្រដេញពីលើអាកាស គឺកាំជ្រួចនាំផ្លូវ ត្រូវយល់ផង គឺប្រដេញតាមរាប់រយគីឡូម៉ែត។ បើមានប្រៀបនៅលើដី យើងគប្បីយកយុទ្ធសាស្ត្របំបាក់លើដីនេះប្រើ ទើបជារឿងត្រឹមត្រូវ។


ថ្នាក់ដឹកនាំជាតិប្រកាន់លើគោលគំនិតនៃក្បួនសឹក មិនមែនរត់តាមប្រតិការណ៍ដូចពួកអាណាថារត់ចោលស្រុកទេ៕ ចប់


My Feeling កោះកុងចាប់ផ្ដើមផ្ទុះអាវុធហើយ វេលាម៉ោង6:40 នាទីយប់ត្រូវនឹងថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2025

_ប្រភពក្នុងខមិន👇

Fresh News

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសប្រាប់ពិភពលោកថា «ការ​ឈ្លានពានមួយ ដែលត្រូវបានបណ្ដែតបណ្ដោយ អាចនឹងក្លាយជា​គំរូទៅថ្ងៃក្រោយ»

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អតីត​ប្រធានវិទ្យុបារាំង (RFI) ដែលបច្ចុប្ប​ន្នជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានប្រកាសប្រាប់ពិភពលោកអំពីការឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា ដោយលើកឡើងថា «ការ​ឈ្លានពានមួយ ដែលត្រូវបានបណ្ដែតបណ្ដោយ អាចនឹងក្លាយជា​គំរូទៅថ្ងៃក្រោយ»។

តាមរយៈសារមួយទៅកាន់ពិភពលោក និងប្រជាជនកម្ពុជា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងទាំងស្រុងដូច្នេះថា៖ 

«កម្ពុជាប្រឈមនឹងការឈ្លានពានពីសំណាក់ថៃ

១. ខ្ញុំសូមនិយាយទៅកាន់ពិភពលោក...

ខ្ញុំសូមនិយាយទៅកាន់ពិភពលោកថា កម្ពុជាមិនមែនកំពុងធ្វើសង្គ្រាមដោយការជ្រើសរើសនោះទេ។ អ្វីដែលកំពុងកើតឡើងនៅតាមបណ្តោយព្រំដែនរបស់យើងនៅថ្ងៃនេះ ក៏មិនមែនជាឧប្បត្តិហេតុ ឬការកើនឡើងនៃភាពតានតឹង ដែលមិនអាចគ្រប់គ្រងបាននោះដែរ។ វាជាការឈ្លានពានម្តងហើយម្តងទៀត ដែលត្រូវបានរៀបចំ និងអនុវត្តយ៉ាងប្រុងប្រយ័ត្ន។ ២ដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសរបស់យើងបានរងការវាយប្រហារ។ មិនមែនតាមរយៈឧប្បត្តិហេតុ ដាច់ដោយឡែកនោះទេ ប៉ុន្តែតាមរយៈការប្រើប្រាស់កម្លាំងដ៏ឃោរឃៅដែលត្រូវបានគិតគូយ៉ាងល្អិតល្អន់។ នៅពីក្រោយភាសា «សន្តិសុខជាតិ» ការវាយលុកឈ្លានពានយ៉ាងធ្ងន់ធ្ងរត្រូវបានធ្វើឡើង ដោយមិនត្រឹមតែវាយប្រហារ លើទីតាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវាយប្រហារលើជនស៊ីវិល ប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។ 

នៅពេលការឈ្លានពានតាមជើងគោកបរាជ័យ ការវាយប្រហារតាមផ្លូវអាកាសត្រូវបានធ្វើឡើង រហូតដល់ចម្ងាយ៩០គីឡូម៉ែត្រនៅក្នុងទឹកដីកម្ពុជា។ ខ្ញុំសូមនិយាយទៅកាន់ពិភពលោកថា សង្គ្រាមនេះមានភាពមិនស៊ីមេទ្រីយ៉ាងខ្លាំង។

ការប្រឆាំងនឹងយន្តហោះចម្បាំង F-16 និង Gripen កម្ពុជាឈរដោយភាពធន់ និងប្រកាន់យកនីតិរដ្ឋ។ ប្រឆាំងនឹងការបង្ហាញអំណាចឃោរឃៅ កម្ពុជាបានលើកឡើងនូវប្រវត្តិសាស្ត្រ សន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់។ តែទោះជាមានអតុល្យភាពយោធាបែបនេះក៏ដោយ ក៏ជនឈ្លានពានមិនអាចសម្រេចបាននូវការគ្រប់គ្រងទឹកដីបានយូរអង្វែងឡើយ។ នេះ​គ្រាន់តែបង្ហាញ​ពី​លក្ខណៈ​ពិត​នៃ​ការ​វាយប្រហារ​ទាំងនេះប៉ុណ្ណោះ៖ ពួកគេ​លែង​និយាយ​អំពី​ការ​ដណ្ដើមទឹកដី​ទៀត​ហើយ ប៉ុន្តែ​និយាយ​អំពី​ការ​បំភិតបំភ័យ ការ​បិទបាំង​ការ​បរាជ័យ និង​ការ​បង្កើតព័ត៌មានភូតកុហក។ ខ្ញុំសូម​និយាយ​ទៅកាន់​ពិភពលោក​ថាអ្វីដែល​កំពុង​កើតឡើង គឺមិនមែនគ្រាន់តែជាបញ្ហាសម្រាប់កម្ពុជាឡើយ។ ពីព្រោះ៖ ការ​ឈ្លានពានមួយដែលត្រូវបានបណ្ដែតបណ្ដោយ អាចនឹងក្លាយជា​គំរូទៅថ្ងៃក្រោយ ហើយការ​ចុះចាញ់នឹងជំរុញឱ្យ​មាន​ការ​រំលោភ​បំពាន​នា​ពេល​អនាគត​នៅ​កន្លែង​ផ្សេងទៀត នៅពេលណា​ដែល​នីតិរដ្ឋ​មិនអាចទបស្កាត់ការប្រើកម្លាំងបាយ។ 

២. ខ្ញុំ​ចោទប្រកាន់​ថៃ…

ខ្ញុំ​ចោទប្រកាន់​ថៃ​ថា​ បាន​ធ្វើ​សង្គ្រាម​ដោយ​មិន​មាន​ការ​ប្រកាស ប៉ុន្តែ​ដោយ​ចេតនា​យ៉ាងពេញលេញ។ ខ្ញុំ​ចោទប្រកាន់​ថៃ​ថា​ បាន​ប្រែក្លាយ​ការ​ឈ្លានពាន​ទៅ​ជា​ការ​ការពារ ការ​ញុះញង់​ទៅ​ជា​លេស និង​ការ​ភូតកុហកទៅ​ជា​គោលលទ្ធិ។ ខ្ញុំ​ចោទប្រកាន់​​ថៃ​ថា​ បាន​ធ្វើ​សង្គ្រាម​ប្រឌិតរឿងរ៉ាវ ដោយ​ចង់​សរសេរ​ប្រវត្តិសាស្ត្រ​ឡើង​វិញ លុប​ចោល​ភូមិសាស្ត្រ និង​ជំនួស​ច្បាប់​អន្តរជាតិ​ដោយ​ច្បាប់​របស់​អ្នក​ខ្លាំង​បំផុត។ ក្រោម​ការ​ក្លែងបន្លំ​នៃ​ស្នេហាជាតិ ​ថៃ​បានមួលបង្កាច់ការពិត ប្រើឧប្បត្តិហេតុជាឧបករណ៍ និង​បន្លំថាខ្លួនឯងជាជនរងគ្រោះ។ ខ្ញុំ​ចោទប្រកាន់​បន្ថែម​ទៀត​នូវ​អំណាច​មួយ​ដែល​នៅ​ពេល​​ការ​រួបរួម​ផ្ទៃក្នុង​របស់​ខ្លួន​ធ្លាក់ចុះ បែរជាទៅស្វែងរក​សត្រូវ​ខាងក្រៅ។ ជម្លោះ​នេះ​មិនមែន​គ្រាន់តែ​ជា​ជម្លោះទឹកដី នោះ​ទេ។ វា​ជា​នយោបាយ ជា​និមិត្តរូប និង​ជា​ការ​ប្រមាថមើលងាយ​យ៉ាង​ខ្លាំង។ វាត្រូវបានបម្រើជាបង្វែរការចាប់អារម្មណ៍របស់សាធារណជន រក្សាអំណាចដែលកំពុងមានការប្រជែង និងបង្កើតការភ័យខ្លាចដោយប្រឌិតថាមានការគំរាមកំហែង ពីបរទេសខាងក្រៅ។ 

៣. ខ្ញុំសូមនិយាយទៅកាន់កម្ពុជា…

ខ្ញុំសូមនិយាយទៅកាន់កម្ពុជាថា៖ ចូរឈរឱ្យរឹងមាំ ពីព្រោះយើងយល់ពីអត្ថន័យដើម្បីរស់រានមានជីវិត។ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨ ប្រជាជនរបស់យើងបានស៊ូទ្រាំឆ្លងកាត់សង្គ្រាម២លើក និងការប្រល័យពូជសាសន៍មួយ។ យើងដឹងពីតម្លៃនៃឈាម។ យើងក៏យល់ពីតម្លៃនៃសាមគ្គីភាពផងដែរ។ សព្វថ្ងៃនេះ ទាហានរបស់យើងកាន់កាប់ទីតាំងរបស់ពួកគេ ដោយដឹងយ៉ាងច្បាស់ថានៅពីក្រោយពួកគេមិនត្រឹមតែជាសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែជាប្រជាជាតិ ទាំងមូល។ នៅតាមទីក្រុង និងបណ្ដាភូមិ ការខ្វះខាតត្រូវបានបំពេញដោយការជួយគ្នាទៅវិញទៅមក។ សាមគ្គីភាពមិនត្រូវបានប្រកាសជាសាធារណៈទេ។ តែវាមានជីវិត។ វាជាការពិត បច្ចុប្បន្ន និងនៅរស់រវើក។

ការឈរឱ្យរឹងមាំមិនមែនដើម្បីអំពាវនាវឱ្យមានការស្អប់ខ្ពើមនោះទេ។ វាដើម្បីបដិសេធការលុបបំបាត់ចោល។ ការឈរឱ្យរឹងមាំគឺដើម្បីជឿថាច្បាប់ សូម្បីតែនៅពេលត្រូវបានជាន់ឈ្លីក៏ដោយ ក៏តែងតែងើបឡើងម្តងទៀត។ ការឈរឱ្យរឹងមាំ គឺដើម្បីដឹងថាការកុហកមិនដែលស្ថិតស្ថេរឡើយ។ ជនឈ្លានពាននឹងដួលរលំ ព្រោះវាដើរទៅមុខឈរលើមូលដ្ឋាននៃការភូតកុហក។ ហើយនៅពេលដែលវាដួលរលំ សេចក្តីពិតនឹងបង្ហាញខ្លួននៅពីមុខវា។ កម្ពុជា​សូម​អំពាវនាវ​ដល់​អ្នក ​ដែល​នៅ​តែ​ជឿជាក់​លើ​យុត្តិធម៌ សន្តិភាព និង​នីតិរដ្ឋ។ កម្ពុជា​អំពាវនាវ​ដល់​ប្រជាជាតិ​កុំ​បែរមុខ​ចេញ។ ការប្រងើយកន្តើយពីការឈ្លានពាននៅថ្ងៃនេះ នឹងទុកឱ្យការឈ្លានពានកើតឡើងនៅថ្ងៃស្អែក។

ចំពោះ​អ្នក​ដែល​វាយប្រហារ​យើង យើង​ឆ្លើយ​តប​យ៉ាង​ច្បាស់​ថា៖ យើង​នឹង​មិន​បោះបង់​ចោល​ទាំង​ទឹកដីរបស់យើង សិទ្ធិរបស់យើង ឬ​ការ​ចងចាំរបស់យើង ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​យើងដាច់ខាត»៕


Von Hangmeas Koh Kong 56m  · កោះកុងចាប់ផ្ដើមផ្ទុះអាវុធហើយ វេលាម៉ោង6:40 នាទីយប់ត្រូវនឹងថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2025

BVTV plus news 21m  · កោះកុង បន្ទាប់ពីការផ្ទុះអាវុធ ដោយយោធាថៃ បាញ់ទម្លាក់ ក្នុងសមុទ្រជិតតំបន់កោះយ៉ខេត្តកោះកុង ឥឡូវបានស្ងប់ស្ងាត់វិញហើយសុំបងប្អូនរង់ចាំស្ដាប់ព័ត៌មានលម្អិតពីអាជ្ញាធរខេត្តកោះកុង១៩.១២.២០២៥

មាន សំណាង 3m  · មូលដ្ឋានទ័ពជាំតែផ្ទះតាម៉ុក តាក្របីភ្នំ៣៥០ កំពុងតែផ្ទុះសន្ធោរសន្ធៅ ដោយសៀមឈ្លានពានយកដីខ្មែរបានទំលាក់គ្រាប់លើលំនៅដ្ឋានជនស៊ីវិលខ្មែរគ្រប់កន្លែងតាមព្រំដែនខ្វះសតិជាមនុស្សធម៍...


ម៉េចបានជាសៀមវាឈ្លើយ? ដោយសារប្រវត្តិសាស្រ្តសៀមវានៅក្រោមខ្មែរជាង១ ពាន់ឆ្នាំដល់១២៣២ បាន​សៀមនិងថៃរួមគ្នាប្រកាសឯករាជ្យប្រឆាំងខ្មែរ!

មហាអំណាចយោធាជប៉ុន ចាញ់សង្រ្គាមលោកទី ១ និងទី ២ គឺដោយសារ កងទ័ពជប៉ុនមានអំណួតហួស គិតតែពីខ្លួនឯងខ្លាំង មិនដែលសិក្សាពីសត្រូវសោះ..។ មានខ្មែរយើងមួយចំនួនធំ គិតថា ការបើកទ្រូងខ្លួនឯង សរសេរអំពីកាំភ្លើងខ្លួនឯង ប្រឹងធ្វើរូបភាព វីដេអូ AI ដើម្បីគំរាម សំឡុត ថៃ ឲ្យងាកមករក ការគោរពបទឈប់បាញ់វិញ គឺជា គតិបណ្ឌិតរបស់ពួកគេ។ ខ្ញុំមិនគិតអីចឹងទេ​ការ ស្គាល់ខ្លួនឯង ស្គាល់សត្រូវ បានគេហៅថា គតិបណ្ឌិត។ ពត៍មានខ្ញុំសរសេរសាមញ្ញ តែជា Professional ដោយសារខ្ញុំប្រាប់អពី ល្បឿន ជាម៉ែត្រក្នុ ១ វិនាទី ដែលមនុស្សធម្មតាៗ ៩៩% គេប្រាប់ត្រឹមតែ ១០០០ គម/ ម៉ !!

Thmey Thmey   4m  · ម៉ោង៦:៣០នាទី ដល់៦:៥៥នាទី យោធាថៃបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកពី១០ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ -ក្រសួងការពារជាតិ

No comments:

Post a Comment