២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Wednesday, December 31, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៥

 យុទ្ធសាស្រ្ត ៣ ភាគី៖ អឺរ៉ុប យកអាមេរិកវ៉ៃ រុស្សី ឯ អាមេរិក យកអឺរ៉ុបទៅវ៉ៃរុស្សី ចំណែក រុស្សី យក អាមេរិកទៅវ៉ៃពួក អឺរ៉ុបវិញ.។ យុទ្ធសាស្រ្ត ត្រីកោណ គេប្រើនៅ អ៊ឺរ៉ុប ចំណែន នៅអាស៊ីនេះ គេហៅថា ក្បូនសឹកចិន ឬ សង្រ្គាមនគរ ៣ ដូចជា ពួក សៀម ប្រើ ថៃធ្វើជាសង្រ្គាមជាមួយកម្ពុជា ពេលខ្លះ ពួកសៀម ប្រើ ចិន តាក់់ស៊ីន មកធ្វើសង្រ្គាមប្រឆាងកម្ពុជា ពេលមួយ ពួកសៀម ប្រើខ្មែរសុរិន្ទធ្វើសង្រ្គាមឈ្លានពានកម្ពុជា....

Chan Born  ពួកសៀមប្រើនយោបាយជួលផ្ទះ៖ យកឥណ្ឌា ប្រឆាំងចិន យកបារាំង ប្រឆាំងអាមេរិក យកអ៊ុយក្រែនប្រឆាំងរុស្សី-ខ្លះគេហៅនយោបាយតុងបៀរ!!

Amra Premium  រុស្ស៊ីឧស្សាហ៍ហោះដ្រូនចូលពេក ឥលូវប៉ូឡូញក៏សាងប្រព័ន្ធប្រឆាំងដ្រូន នៅតាមព្រំដែនរបស់ខ្លួនតម្លៃខ្ទង់ ២ពាន់លាន$

ប៉ូឡូញ Poland ៖ ក្រសួងការពារជាតិប៉ូឡូញប្រកាសផែនការ កសាងជញ្ជាំងការពារដ្រូន Anti Drone Wall តម្លៃជាង ២០០០ លានដុល្លា​ នៅឆ្នាំ ២០២៦ ដល់ ២០២៧ នេះ ដើម្បីប្រឆាំងជាមួយ ដ្រូនរុស្សី។ នយោបាយរបស់ ប៉ូឡូញ គឺធ្វើសង្រ្គាមឈ្លានពានរុស្សី ដោយគាំទ្រ អ៊ុយក្រែន បើអ៊ុយក្រែន វាយបានដីរុស្សី ដូច្នេះ អ៊ុយក្រែនត្រូវ​កាត់ដីចាស់ ប៉ូឡូញមកឲ្យ ប៉ូឡូញវិញ។ ដោយសារ នយោបាយ ដោះដូរ ដី បែបនេះ នាំឲ្យរុស្សី គំរាមវាយប្រហារ ប៉ូឡូញ ជាប្រចាំ ហេតុន ប៉ូឡូញ ត្រូវតែ កសាងជញ្ជាំងសន្តិសុខ គឺ ការពារដ្រូន។ ប្រទេសអឺរុប រួមទាំង ប៉ូឡូញ ធ្វើសមយុទ្ធរាល់ឆ្នាំ វាយប្រហារ កំទេចរុស្សី តែ ពួកគេខ្លាច នុយក្លេអ៊ែររុស្សី នៅ មូលដ្ឋាន នុយក្លេអ៊ែរ ហ្គាលីនក្រាដ Kaliningrad។ ស្ថានភាពសព្វថ្ងៃ ប្រទេសដែលមានកងទ័ពតិចជាងគេ ត្រូវតែស្វែករក នុយក្លេអ៊ែរ ដើម្បី ការពារប្រទេស...៕

Jinglong Cambodia Chann Kimleng   26m  · សូមជំរាបថា​ អ្នកណាឱ្យតែផុសរឺខំម្មិនមកធ្វេីឱ្យខ្មែរឈឺចាប់ខឹងស្អប់រាជរដ្ឋាភិបាល​ អ្នកនោះជាចារកម្មសៀម​ យេីងត្រូវប្លុកចោលឱ្យអស់✍️

China Says  · Following China state-controlled media The successful Fuxian meeting among the foreign ministers & senior military officials of China, Cambodia and Thailand vividly demonstrates how the Asian way of cooperative dialogue can resolve complex disputes, said Prof. Song Qingrun at Beijing Foreign Studies University

ធួន ផាន់ណា 49m  · តើពិតដែលទេ ថាសម្ដេចតេជោប្រកាសបើថៃមិនគោរពដោះលែងវីរៈកងទ័ពទាំង 18 រូបសម្ដេចនិងបើកការវាយប្រហារទ្រង់ទ្រាយធំបងប្អូនអត់ដឹងចូលប្រាប់ផង

Nokor Dragon   20m  · ក្រសួងមហាផ្ទៃ​​៖​ ជនភៀសសឹកសរុបប្រមាណ២ម៉ឺននាក់ បានត្រឡប់ទៅលំនៅឋានវិញម្សិលមិញ ខណៈជនភៀសសឹកនៅសល់សរុបមាន៥៧ម៉ឺននាក់ បើគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ​២០២៥ម្សិលមិញនេះ​៕

Raiya Kung 9m  ·  កងទ័ពទាំង១៨រូប អាចនឹងត្រូវបញ្ជូនមកខ្មែរវិញតាមច្រកព្រំដែនព្រហ្ម ខេត្តប៉ៃលិន។ ប៉ុន្តែហាមមិនអោយមានអ្នកទៅយកពត៌មានទេ សូម្បីតែ Fresh News ក៏គេដេញចេញដែរ។

វ៉ាន់ សារាយ Vann Saray 14m  · អ្វីៗប្រព្រឹត្តតាមការគ្រោងទុក សូមត្រៀមរីករាយចុះជនរួមជាតិ។

Meas Saborn  ភាគីកម្ពុជាយើង កំពុងត្រៀមទទួល វីរកងទ័ពយើងទាំង១៨ នាក់ "​ ប្រសិនបើមិនមានការប្រែប្រួល​ " នឹងត្រូវបញ្ជូនមកតាមច្រកប៉ៃលិន នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ​ ។  ថ្ងៃនេះជា ថ្ងៃទី១៥៥ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ Our Cambodian side is preparing to receive our 18 soldiers, "if there are no changes", who will be sent through the Pailin border on the morning of December 31, 2025.  Today marks the 155th day that 18 Cambodian soldiers have been arrested and placed under the custody of the Thai military.

ក្រសួងការពារជាតិ

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ 

នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន ១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ 

នាងខ្ញុំសូមជម្រាបថា ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់  ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

ដូចដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង ១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា “យើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយ” ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយ ទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ រហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០២៥

Press Release

Unofficial Translation

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public, the national and international media outlets as follows:

On the 10:00am on the morning of December 31, 2025, at the Prum International Point of Entry, Pailin Province, 18 Cambodian soldiers who had been detained by the Thai side for 155 days were released and safely returned to the motherland. The release of these soldiers was conducted in accordance with Point 11 of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) between the Kingdom of Cambodia and the Kingdom of Thailand, signed on December 27, 2025. This provision stipulated the release following full compliance with the 72-hour ceasefire, which took effect at 12:00pm noon on December 27, 2025. The return of our 18 soldiers is under the observation of the ASEAN Observer Team (AOT) and the International Committee of the Red Cross (ICRC).

This release also aligns with the spirit of the Kuala Lumpur Joint Declaration on Peace Deal between Cambodia-Thailand, signed on October 26, 2025, between Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and the Prime Minister of the Kingdom of Thailand, and under the witness of His Excellency Donald J. Trump President of the United States of America and His Excellency Anwar Ibrahim, Prime Minister of Malaysia.

The Royal Government of Cambodia, and particularly Samdech Moha Borvor Thipadei Hun Manet, has remained steadfast in the promise made to the families of the 18 soldiers and the Cambodian people: that no soldier would be left behind. To achieve today’s release and reunite these soldiers with their waiting families, the Government utilized all available diplomatic channels and international humanitarian legal frameworks to ensure that our soldiers can be reunited with their beloved families, who have been waiting for them with such longing.


៧មករា រក្សាសន្តិភាព 4m  ·   អំឡុងពេលនេះ សម្តេច ហ៊ុន ម៉ាណែត កំពុងជួបនិងសួរសុខទុក្ខទាហានខ្មែរទាំង១៨រូប នៅវិមានសន្តិភាព .. ប្រភព៖ លោក ប៉ែន បូណា


 Feed posts Kakvey touch pv - កវីតូចព្រៃវែង  · Follow 17h  · ជាបឋម ខ្ញុំសូមបញ្ជាក់ជូននូវបច្ចេកទេសពាក់ព័ន្ធនឹងសំណួរ បើសិនជាអ្នកចង់សួរថាតើហេតុអ្វីអាមេរិគេមិនបញ្ជាពីចម្ងាយដើម្បី "Lock" (ចាក់សោ) មិនឱ្យយន្តហោះ F-16 របស់ថៃហោះហើរបាន ឬប្រើប្រាស់អាវុធបានមែនទេ? ចម្លើយគឺ មិនមានប្រព័ន្ធ "Lock" បែបចុចប៊ូតុងបិទពីចម្ងាយ (Remote Kill Switch) ដូចក្នុងរឿងហូលីវូដនោះទេ ប៉ុន្តែវាមានយន្តការ "ចងជើង" តាមរយៈបច្ចេកវិទ្យា និងនយោបាយដូចខាងក្រោម៖ ១. ប្រព័ន្ធ Software និងបច្ចេកវិទ្យា (Source Code) យន្តហោះ F-16 គឺជាផលិតផលរបស់ក្រុមហ៊ុន Lockheed Martin (សហរដ្ឋអាមេរិក)។ រាល់ការដំឡើងប្រព័ន្ធអាវុធថ្មីៗ ឬការកែប្រែប្រព័ន្ធអេឡិចត្រូនិច (Avionics) គឺត្រូវឆ្លងកាត់ការអនុញ្ញាតពីអាមេរិក៖ Source Code: អាមេរិកមិនផ្តល់កូដមេឱ្យប្រទេសទិញឡើយ។ បើគ្មានកូដនេះ ថៃមិនអាចបញ្ចូលគ្រាប់មីស៊ីលដែលផលិតដោយប្រទេសផ្សេង (ដូចជា ចិន ឬរុស្ស៊ី) ទៅក្នុងប្រព័ន្ធបាញ់របស់ F-16 បានទេ។ End-Use Monitoring: អាមេរិកមានសិទ្ធិត្រួតពិនិត្យថា តើយន្តហោះត្រូវបានប្រើប្រាស់ក្នុងគោលបំណងអ្វី និងថែទាំដោយរបៀបណា។ ២. ការផ្គត់ផ្គង់គ្រឿងបន្លាស់ (Logistics Control) នេះគឺជាវិធី "Lock" ដ៏មានប្រសិទ្ធភាពបំផុតក្នុងពិភពពិត៖ យន្តហោះចម្បាំងត្រូវការការថែទាំខ្ពស់ណាស់។ ប្រសិនបើអាមេរិកសម្រេចចិត្ត "កាត់ផ្ដាច់ការផ្គត់ផ្គង់គ្រឿងបន្លាស់" (Spare Parts) នោះក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ យន្តហោះ F-16 របស់ថៃនឹងមិនអាចហោះហើរបានឡើយ (Grounding)។ ៣. ប្រព័ន្ធ IFF (Identification Friend or Foe) យន្តហោះ F-16 មានប្រព័ន្ធសម្គាល់មិត្តឬសត្រូវ។ ប្រសិនបើថៃយក F-16 ទៅវាយប្រហារលើសម្ព័ន្ធមិត្តរបស់អាមេរិក ឬអាមេរិកខ្លួនឯង៖ អាមេរិកអាចបិទប្រព័ន្ធចែករំលែកទិន្នន័យ (Link 16) ដែលធ្វើឱ្យអ្នកបើកបរយន្តហោះបាត់បង់សមត្ថភាពមើលឃើញរូបភាពសមរភូមិជារួម (Situational Awareness)។ សង្ខេបមកវិញ៖ អាមេរិកមិនអាចចុចប៊ូតុងបិទម៉ាស៊ីនយន្តហោះពីចម្ងាយបានភ្លាមៗទេ ប៉ុន្តែគេអាចប្រើឥទ្ធិពលលើ គ្រឿងបន្លាស់ និង Software ដើម្បីធ្វើឱ្យយន្តហោះនោះក្លាយជា "ដែកអេតចាយ" ក្នុងរយៈពេលដ៏ខ្លី ប្រសិនបើថៃប្រើប្រាស់វាខុសពីកិច្ចព្រមព្រៀង។

The Royal Government and the people of Cambodia express our deepest gratitude to all parties involved in the coordination processes that led to today's successful return. Cambodia remains hopeful that this release will significantly contribute to building mutual trust and confidence. We believe this creates an environment conducive to peace, stability, and the full normalization of relations for the benefit of both nations and their people in the near future.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

December 31, 2025


វ៉ាន់ សារាយ Vann Saray 54m  · អារម្មណ៍ជាអ្នកផ្សាយដេករង់ចាំ ជិះខ្វាត់ខ្វែង។ ចុងក្រោយគេផ្សាយពេញបណ្តាញសង្គម ខ្ញុំអត់បានផ្សាយ។ វាឈឺហួសថ្លែង។


Prak Vanda 59m  · សម្លឹងព្រំដែន ៖ បេសកកម្មជាង ៧ខែក្នុងសមរភូមិប្រដាប់អាវុធ សមរភូមិព័ត៌មាន សមរភូមិចិត្តសាស្រ្ត និងជាអ្នកសម្របសម្រួល ខ្ញុំបានចាក់ស្រែះជាមួយអ្នកច្រើនណាស់ មិនអាចបំភ្លេចបានឡើយ។ បេសកកម្មចំពោះមុខនៅច្រើនបន្តទៀតសម្រាប់មាតុភូមិខ្ញុំ❤️ (៣១ ធ្នូ ២០២៥)


Hout Songhak 19m  ·   ផ្លូវចិត្ត -- ក្តីរំភើប ក្តុកក្តួល ដោយបានឃើញវីរៈកងទ័ពកម្ពុជាទាំង១៨រូប បានវិលមកមាតុប្រទេសវិញ ជួបជុំក្រុមគ្រួសារ ចុះស្អែកមានអ្វីទៀត?

វ៉ាន់ សារាយ Vann Saray 9h  · អ្នកព័ត៌មានត្រូវបានគេឃាឃាំងមិនឱ្យយកព័ត៌មាន និងថត។ ប្រៀបដូចយើងខ្ញុំនេះជាចោរទៅហើយ។ ហេតុអ្វីក៏មិនចេះរៀបចំ ឱ្យគ្នាថត។ ចាំដេញ រុញមើលតែចោរ។ ក្មេងៗទេ តែបានការងារមហាឫក។

 ព័ត៍មានអន្ដរជាតិ. 6m  · ថៃមិនព្រមប្រជុំវាស់វែងព្រំដែន ហើយរុញឱ្យចាំរដ្ឋាភិបាលថ្មីដោះស្រាយ...រដ្ឋាភិបាលថ្មីអាចនឹងកើតឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២៦

ព្រះខ័ន - Preah Khan 5m  · កងទ័ពជើងទឹកថៃ បង្ក្រាបនាវាដឹកប្រេងមួយគ្រឿង និងឃាត់ខ្លួនពលរដ្ឋខ្មែរ៤នាក់ ដែលថៃសង្ស័យថាបានរត់ពន្ធប្រេងមកកម្ពុជា (Bangkok Post, ៣១ ធ្នូ ២០២៥)

Phalla-News Sharing 7m  · ក្រសួងអប់រំ៖ សាលាចំនួន៤៨ទីតាំង ក្នុងចំណោមសាលា ២៦០ នៅខេត្តឧត្តរមានជ័យ ដែលបានបិទទ្វាកន្លងមក បានដំណើរការរៀនបណ្ដើរៗហើយ

ឡេង ប៊ុននី LENG BUNNY អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំង៣ នៅកម្ពុជា នឹងអាចប្រើប្រាស់សេវា ((5G)) បាន ចាប់ពីម៉ោង០០:០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះតទៅ

វ៉ាន់ សារាយ Vann Saray ·

តើអ្វីទៅជាចេតនាសម្តីសម្តេចតេជោ ដែលចាត់ទុកកងទ័ពខ្មែរបានពលី​ជីវិតតាំងពីថ្ងៃដែលកងទ័ពថៃចាប់ខ្លួន? តើជាសម្តីមិនខ្វាយខ្វល់ និងគិតគូរលើវីរៈកងទ័ពខ្មែរទាំង១៨រូបមែនឬ?

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំ២០២៥ បើ​ទោះ​បី​ជាប្រជាជាតិយើងបន្តក្រសោបឱបជាប់ដើមទ្រូង​ដោយរឿងរ៉ាវ​មិន​រីករាយ​ជាច្រើន ជាពិសេសបញ្ហាទល់ដែនជាមួយប្រទេសថៃ ប៉ុន្តែ​រាស្ត្រ​ខ្មែរទូទាំង​នគរ រួមទាំងឈាមជ័រខ្មែររស់នៅបណ្តាប្រទេសនានាផង ក៏​កំពុង​​ត្រេក​អរ​​ក្រៃ​លែងជាមួយនឹងក្រុមគ្រួសារវីរៈកងទ័ពខ្មែរ​របស់យើង​ទាំង​១៨រូប ត្រូវបាន​ថៃដោះលែងត្រឡប់មកវិញ។

វីរៈកងទ័ពខ្មែរ១៨រូប ក្នុងចំណោម២០រូប (២រូបដោះលែងថ្ងៃទី១ ខែ​សីហា) ត្រូវបានកងទ័ពថៃ ប្រើល្បិចដ៏អាក្រក់ហៅចាប់ដៃ ហើយប្រើ​កាំ​ភ្លើង​​ភ្ជង់​ចាប់​ខ្លួននាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ជាវេលាក្រោយ​ពេល​​ដែល​ប្រទេស​ទាំង​ពីរបានព្រមព្រៀងអនុវត្តបទឈប់បាញ់ជាមួយ​គ្នារួចទៅ​ហើយ។ កាលពីពេលនោះកម្ពុជា និងថៃ បានព្រមព្រៀងអនុវត្ត​ការ​​ឈប់​នៅ​ម៉ោង​​​១២យប់​ថ្ងៃ​ទី​២៨ ខែកក្កដា។

ក្រោយពេលការចាប់ខ្លួនវីរៈកងទ័ពកម្ពុជានេះទៅ រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់តម្លៃអាយុជីវិតរបស់វីរៈកងទ័ពខ្មែរ ដែលកងទ័ពថៃចាប់ខ្លួន គឺ​ខ្ពស់បំផុត ហើយបានប្រឹងប្រែងគ្រប់លទ្ធភាពមានការចរចាផ្ទាល់​ជាមួយ​ថៃ ជាមួយមេដឹកនាំប្រទេសនានា និងអង្គការអន្តរជាតិផងដែរ ទាម​ទារ​ឱ្យថៃដោះលែងវីរៈកងទ័ពរបស់យើងត្រឡប់មកវិញ។ ដើម្បីរក្សា​អាយុ​ជីវិ​ត​វីរៈកងទ័ពខ្មែរ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ បាន​អត់ធ្មត់ជាខ្លាំង សូម្បីតែការផ្សាយនូវល្បិចកិច្ចកលដ៏អាក្រក់របស់កងទ័ពថៃ ពាក់ព័ន្ធការ​ចាប់ខ្លួនវីរៈកងទ័ពខ្មែរនេះ ក៏ត្រូវរឹតត្បិតលើការផ្សាយផងដែរ។ 

ទីបំផុតការទន្ទឹងរង់ចាំដ៏សែនឈឺចាប់ និងសង្កត់ចិត្តដ៏ខ្លាំងក្លារយៈពេល​១៥៥ថ្ងៃ ឬ៥ខែ បានឈានមកដល់ វីរៈកងទ័ពខ្មែរ១៨នាក់ចុងក្រោយ ទទួល​បានសិទ្ធិសេរីចេញពីក្រញាប់នៃឃុំឃាំងដ៏អាក្រក់ និងពិស​ពុល​របស់កងទ័ពថៃ។ ការវិលត្រឡប់នៃវីរៈកងទ័ពខ្មែរមិនត្រឹមតែជាក្តីរីករាយ រំភើបញាប់ញ័ររបស់ក្រុមគ្រួសារ និងសាច់ញាតិនោះទេ តែជារីករាយ​រំភើបញាប់ញ័របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជាតិខ្មែរមាន​ឈាម​ជ័ររួមគ្នាទាំងមូលផងដែរ។


ជាមួយការទទួលបានវីរៈកងទ័ពខ្មែរទាំង១៨រូបត្រឡប់មកវិញប្រកបដោយក្តីរីករាយនេះ ខ្ញុំ​បាទសូមទាញអារម្មណ៍បងប្អូនខ្មែរត្រឡប់ទៅ​ក្រោយ​​វិញបន្តិច គឺត្រឡ​ប់​ទៅរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុង​ឱកាស​អញ្ជើញ​ជាព្រះរាជ​តំណាង​ដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា​ ជា​ទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត បើកអនុសំវច្ឆរមហាសន្និបាត​មន្ដ្រី​សង្ឃ​ទូទាំង​ប្រទេស លើកទី៣៣ សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា វីរៈកងទ័ព​ទាំង១៨រូប ត្រូវបានសម្តេចចាត់ទុកថាបាន​ពលី​តាំងពីថ្ងៃដំបូង ដែលកងទ័ពថៃប្រើល្បិចដ៏ពិសពុលចាប់យកទៅ​ម្ល៉េះ។

ប្រសាសន៍របស់សម្តេចតេជោ អាចមានអ្នកយល់ពីចេតនា តែក៏មានអ្នក​មិនយល់ពីចេតនានៃប្រសាសន៍សម្តេចដែរ គ្រាន់ដឹងត្រឹមថា ប្រសាសន៍​នោះបង្កប់នូវអត្ថន័យជ្រាលជ្រៅណាស់ពាក់ព័ន្ធជោគវាសនា និង​អាយុ​ជីវិតរបស់វីរៈកងទ័ពខ្មែរទាំង១៨រូប។ ប្រសាសន៍នេះ បើក្រៅពី​សម្តេច​តេជោ ក៏ប្រហែលគ្មានមេដឹកនាំរូបណាហ៊ានពោលឡើងនោះដែរ ព្រោះ​ស្តាប់ទៅហាក់បង្ហាញពីការខ្វះនូវមនោសញ្ចេតនា និងខ្វះនូវ​ទំនួល​ខុស​ត្រូវ​ និងគិតគូរលើជោគវាសនារបស់វីរៈកងទ័ពខ្មែរ ដែលកងទ័ព​ថៃ​ចាប់​ខ្លួន។

ពិតជាដូច្នោះមែន អ្នកនយោបាយប្រឆាំងក្រៅប្រទេស រួមទាំងអ្នកផ្សព្វ​ផ្សាយព័ត៌មាន ដែលតែងតែវាយប្រហារលើសម្តេចតេជោ ហ៊ុន សែន ផង​នោះ ពិតជាបានប្រឹងប្រែងប្រើវោហាស័ព្ទរបស់ពួកគេវាយប្រហារ​យ៉ាង​ខ្លាំង​​ក្លាលើសម្តេចតេជោ ដោយចោទប្រកាន់ប្រសាសន៍សម្តេចតេជោ​នោះ ជា​កា​រមិនទទួលខុសត្រូវ មិនអាណិតអាសូរ មិនគិតគូរ មិនផ្តល់​តម្លៃ​លើ​អា​យុ​​ជីវិតរបស់វីរៈកងទ័ពខ្មែរដែលកងទ័ពថៃប្រើល្បិចចាប់ខ្លួន​ទៅ​នោះ។


យុវជនសម័យថ្មី ដើម្បីសេរីភាព  · Follow 3h  · បងប្អូនវិរៈយុទ្ធទាំង១៨នាក់ @ត្រឡប់មកមានសេរីភាពវិញយើងសប្បាយប៉ុណ្ណឹង ចុះបើអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់ត្រូវបានដោះលែងវិញ យើងមិនដឹងសប្បាយប៉ុណ្ណាទេ

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលផ្តើមជីវិតចេញពីអ្នក​តស៊ូក្នុងព្រៃ ជាកូនទាហានតូចតាច រហូតដល់ក្លាយជាមេទាហាន ហើ​យ​ក្លាយទៅជាមេដឹកនាំប្រទេស។ តើសម្តេចតេជោ ហ៊ុន សែន អាចទទួល​បានការគាំទ្រ និងការគោរពដែរទេ បើសម្តេចជាមេដឹកនាំ ជាមេទាហាន ខ្វះការគិតគូរលើយុទ្ធមិត្ត ឬកូនទាហាននោះ?

សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជា​មេ​ដឹកនាំដែលមានមនោសញ្ចេត​នាស្នេហាជ្រាលជ្រៅចំពោះជាតិ និង​ប្រ​ជា​ជនប៉ុណ្ណោះទេ តែសម្តេច​តេ​ជោ ក៏ជាអតីតមេទ័ព ជាយុទ្ធជន​មួយ​រូប ដែលទទួលបានការគោរព​ស្រ​ឡាញ់​ពីយុទ្ធមិត្ត និងកូនទាហាននៅក្រោម​បង្គាប់យ៉ាងជ្រាល​ជ្រៅ​បំផុត​។ ការគោរពស្រឡាញ់នោះ ក៏ព្រោះតែក្តី​មេ​ត្តា ការយកអាសា ការអាណិត​ស្រឡាញ់ និងការគិតគូរដ៏ជ្រាលជ្រៅរបស់​សម្តេច​ចំពោះ​សុខទុក្ខ ការ​លំ​បាកទាំងឡាយរបស់យុទ្ធមិត្តរួមអាវុធ និង​កូនទាហានក្រោមឱវាទ។ 

ភស្តុតាងជាក់ស្តែងមួយ ដែលបង្ហាញថា សម្តេចតេជោជាមេដឹកនាំមួយ​រូបមិនដែលបំភ្លេចរាល់ពលីកម្មរបស់យុទ្ធជននោះ។ ក្នុងសង្គ្រាមតស៊ូ​រំដោះ​ជាតិមាតុភូមិចេញពីរបស់ខ្មែរក្រហម មានយុទ្ធជនខ្មែរជាច្រើន បាន​ពលីលើសមរភូមិ។ ក្នុងនោះយុទ្ធជនខ្មែរ ៤៩រូប ត្រូវ​បានពលី ហើយ​បញ្ចុះ​​សពលើទឹកដីប្រទេសវៀតណាមរហូតដល់ទៅ៤៥ឆ្នាំ ក៏ព្រោះតែរក​សាច់ញាតិមិនឃើញ។ 

បន្ទាប់ពីកម្ពុជាសាន្តត្រាន បើទោះបីមានរយៈពេល៤៥ឆ្នាំទៅ​ហើយ​ក្តី ក៏សម្តេចតេជោ មិនបានបំភ្លេចនូវគុណូបការៈរបស់​យុទ្ធជន​ទាំងនោះ​ដែរ។ សម្តេចតេជោ បានចាត់ចែងឱ្យសាងសង់មហាចេតិយ​នៅ​តំបន់​ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ​ហើយបាននាំយកអដ្ឋិ​ធាតុ​យុទ្ធ​ជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាទាំង៤៩រូប មក​បញ្ចុះ​នៅលើទឹកដីកម្ពុជា។ នេះជាភស្តុតាងមួយបង្ហាញថា សម្តេច​តេជោ​ជាមេដឹកនាំ ជាមេទ័ព មិនដែលបំភ្លេចនោះឡើយនូវគុណូបការៈ ការធ្វើ​ពលី​កម្មរបស់យុទ្ធជនលើសមរភូមិ ដើម្បីបុព្វហេតុជាតិមាតុភូមិ និង​ប្រ​ជាជន។

ចុះប្រសាសន៍ដែលសម្តេចតេជោ ហ៊ុន សែន ចាត់ទុកវីរៈកងទ័ពខ្មែរ​ដែល​កងទ័ពថៃប្រើល្បិចចាប់ខ្លួន ជាការពលីតាំងពីថ្ងៃដំបូងនោះ មានចេត​នា​បែបណាទៅ? ពិតជាប្រសាសន៍បង្ហាញនូវការបោះបង់ បង្ហាញនូវ​ការ​មិន​គិតគូរ ដាច់ធម៌មេត្តារបស់សម្តេចតេជោ​លើវីរៈកងទ័ពខ្មែរ ដ៏អង់អាច​ក្លា​ហានរបស់យើងមែនឬ?

ការប្រើល្បិចចាប់វីរៈកងទ័ពខ្មែររក្សាទុកក្នុងកណ្តាប់ដៃខ្លួន ត្រូវបាន​គេ​មើល​ឃើញច្បាស់ពីចេតនាដ៏អាក្រក់របស់ថៃ គឺយកវីរៈកងទ័ពជាចំណាប់​ខ្មាំង ហើយសង្កត់លើតុចរចាបង្ខំឱ្យកម្ពុជា ព្រមព្រៀងតាមលក្ខខណ្ឌ​របស់ខ្លួន។ ពិតជាមិនខុសនោះទេ ព័ត៌មានពីប្រភពដែលអាចជឿទុក​ចិត្ត​បាន បានបង្ហាញថា ថៃ ពិតជាយកវីរៈកងទ័ពខ្មែរទាំង១៨រូប ធ្វើជា​លក្ខ​ខណ្ឌសង្កត់ការចរចាជាមួយកម្ពុជាជាប់ជានិច្ច។

ប៉ុន្តែចាប់តាំងពីពេលដែលសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចបានចាត់ទុកវីរៈកងទ័ពខ្មែរទាំង១៨នាក់ បានពលីចាប់តាំងពីថ្ងៃ​ដែលកងទ័ពថៃប្រើល្បិចចាប់ខ្លួនពីលើកដំបូងនោះ ថៃ ក៏លែងយកបញ្ហា​វីរៈក​ងទ័ពខ្មែរទាំង១៨រូប ធ្វើជាលក្ខខណ្ឌសង្កត់តុចរចាទៀតនោះដែរ។

ដូច្នេះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលចាត់ទុកវីរៈកងទ័ពខ្មែរ បានពលីនោះ មិនមែនជាការបោះបង់ការគិតគូរ ឬមិនខ្វាយខ្វល់​លើ​ជោគ​​វាសនារបស់វីរៈកងទ័ពទាំង១៨រូបនោះឡើយ។ ផ្ទុយទៅវិញ ប្រ​សាសន៍នោះប្រៀបដូចជាខែលការពារអាយុជីវិតវីរៈកងទ័ពខ្មែរទាំង១៨រូប ដោយមិនឱ្យថៃ យកពួកគេជាគោលដៅចំណាប់ខ្មាំងសង្កត់លើ​តុចរចា​កិច្ចការទាំងឡាយជាមួយកម្ពុជា។

ឥឡូវនេះ យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ប្រសាសន៍សម្តេច​តេជោ ហ៊ុន សែន ចាត់ទុកវីរៈកងទ័ពបានពលីនោះ មិនបាននាំគ្រោះថ្នាក់​ដល់អាយុជីវិតវីរៈកងទ័ពទាំង១៨រូបនោះឡើយ។ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០​២៥នេះ ពួកគេបានវិលត្រឡប់មកដល់មាតុភូមិកម្ពុជា ប្រកប​ដោយ​សុខ​សុវត្ថិភាព បានជួបជុំក្រុមគ្រួសារ និងសាច់ញាតិប្រកបដោយក្តីរីក​រាយ និងទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក​ជំទាវ​បណ្ឌិត ថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋខ្មែរ​មុនពេលឆ្នាំ២០២៥​កន្លង​ផុតទៅ៕

No comments:

Post a Comment