ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, June 13, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥

Sunrise Forward កិច្ចប្រជុំJBC និងចាប់ផ្ដើមនៅម៉ោង10:00 ថ្ងៃទី14/06/25 នៅព្រឹកនេះ តើបងប្អូនគិតថាកិច្ចប្រជុំនេះលទ្ធផលយ៉ាងណាដែរ?

សម្ដេចតេជោ ហ៊ុន សែន៖ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ព បានដូចប្រទេសយើងនោះទេ។

Hun Manet ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។ 

ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។ 

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។ 

ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាដោយខ្លួនឯង។  

បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ។ 

Biography-kh

មេទ័ពថៃចាត់ទុកប្រសាសន៍របស់សម្ដេចតេជោថាគ្រាន់តែជាល្បែងនយោបាយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការភូមិភាគទី២ របស់កងទ័ពថៃបានឆ្លើយតបប្រាប់អ្នកកាសែតថៃនៅថ្ងៃនេះថាថា អ្វីដែលសម្ដេចហ៊ុនសែនលើកឡើងថារដ្ឋាភិបាលថៃមិនអាចបញ្ជាកងទ័ពបាននោះ គឺគ្រាន់តែជាពាក្យសម្ដីលេងល្បែងនយោបាយប៉ុណ្ណោះ។ឧត្តមសេនីយ៍រូបនេះបន្តថាកងទ័ពថៃបានត្រៀមរួចរាល់ហើយសម្រាប់ឆ្លើយតបលើសភាពការណ៍ណាមួយដែលអាចកើតមានប្រសិនបើការចរចាកម្រិតថ្នាក់JBCនៅថ្ងៃស្អែកនេះទទួលបានលទ្ធផលជាអវិជ្ជមាននោះ៕

Samdech Hun Sen of Cambodia បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

មិត្តភក្តិបរទេសជាទីរាប់អាន!

មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។

ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។

សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖

  1. ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
  2. ទី២ ប្រាសាទតាមាន់ធំ
  3. ទី៣ ប្រាសាទតាមាន់តូច និង
  4. ទី៤ ប្រាសាទតាក្របី។

កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។

ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រាជរដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។

ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេសុី និង ម៉ាឡេសុី, សឹង្ហបុរី និងម៉ាឡេសុី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនីមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៉ី និងម៉ាឡេសុី និងទំនាក់ទំនងម៉ាឡេសុី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។

ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕

វ៉ាន់ សារាយ Vann Saray

កម្ពុជា បញ្ជូនសំណុំរឿងវិវាទព្រំដែនជាមួយថៃ ទៅ ICJ នៅថ្ងៃទី១៥ ខែមិថុនា ស្អែកនេះហើយ!

សូមជូនសារទាំងស្រុងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ 

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷ 

១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ 

ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជា ក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។ 

២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ បញ្ហាពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។ 

ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច។

The Nation Thailand Paetongtarn urges peaceful approach to border dispute, says Thailand is ready to protect its sovereignty if necessary. Thai Prime Minister Paetongtarn Shinawatra has cautioned against using social media to stir tension over the Thai-Cambodian border dispute ahead of the Joint Boundary Committee (JBC) meeting between the two ASEAN countries on Saturday.

เขมรบอก ไทยไม่สามารถคุมทหารได้ มันก็แน่นอนไทยเป็นประชาธิปไตย ส่วนเขมรคุมทหารได้เพราะเป็นเผ็ดกลางไง Khmer told.

The Thai cannot control the troops. It's for sure that Thailand is a democracy. But Khmer can control the soldiers because they are spicy

ผู้จัดการ สุดสัปดาห์ --ไหนว่าเคลียร์แล้ว! “ฮุน มาเนต” ลั่นถก JBC ไม่คุยปม 4 พื้นที่ ไม่คุยเรื่องปิดด่าน พร้อมยื่นศาลโลกทันทีวันอาทิตย์นี้

“ฮุน มาเนต” โพสต์เฟซบุ๊กกลางดึก ยันประชุม JBC กัมพูชาไม่คุยเรื่องช่องบกและ 3 ปราสาท เพราะจะยื่นเรื่องศาลโลก พร้อมเกลี้ยกล่อมไทยให้ร่วมมือ แต่ไม่ว่าไทยจะร่วมหรือไม่ ก็จะยื่นศาลโลกทันทีวันอาทิตย์ที่ 15 มิ.ย.นี้ ส่วนเรื่องปิดด่านก็จะไม่คุย เพราะไทยปิดก่อนแต่ฝ่ายเดียว ใครก่อปัญหาก็ต้องจบปัญหาเอง

ภายหลังจากนายภูมิธรรม เวชยชัย รองนายกรัฐมนตรี และ รมว.กลาโหมของไทยให้สัมภาษณืสื่อมวลชนเมื่อช่วงเย็นวันที่ 13 มิ.ย.ที่ผ่านมา เกี่ยวกับสถานการณ์ความขัแย้งไทย-กัมพูชาว่า ผู้นำระดับสูงของทั้ง 2 ประเทศได้พูดคุยกันแล้ว โดยได้ข้อสรุปว่า อยากให้ความสัมพันธ์ยังคงอยู่ตามปกติ อยากเห็นความสัมพันธ์ที่ดีกันทั้งสองฝ่าย ในการประชุม JBC ในวันที่ 14 มิ.ย.นี้ เราอยากให้รักษาบรรยากาศในการเจรจาให้เป็นไปด้วยดี จัดทำทุกอย่างให้กลับเข้าสู่ปกติ ไม่อยากเห็นอะไรที่ทำให้เกิดความรุนแรง ขอให้ช่วยกันโดยจากนี้ไปให้รับฟังข้อมูลข่าวสารจาก 2 รัฐบาลเท่านั้น

อย่างไรก็ตาม เมื่อเวลา 22.18 น.วันที่ 13 มิ.ย. นายฮุน มาเนต นายกรัฐมนตรีกัมพูชา โพสต์ข้อความในเฟซบุ๊ก 

Hun Manet ว่า “วันเสาร์ที่ 14 มิถุนายน 2568 วันพรุ่งนี้ คณะกรรมาธิการเขตแดนร่วมกัมพูชา-ไทย (JBC) จะประชุมกันอีกครั้ง หลังจากหยุดประชุมไป 12 ปี โดยกัมพูชาจะทำงานร่วมกับฝ่ายไทยต่อไปเพื่อดำเนินการรังวัดเขตแดนและกำหนดแนวเขตแดนที่เหลือระหว่างสองประเทศ (ยกเว้นพื้นที่ปราสาทตาเมือนธม ปราสาทตาเมือนโต๊ด ปราสาทตาควายและสามเหลี่ยมมรกต หรือช่องบก) โดยใช้กลไก JBC

“ผมขอแจ้งให้เพื่อนร่วมชาติของผมทราบว่าในการประชุม JBC พรุ่งนี้ จะไม่มีการเจรจาใน 2 ประเด็น ได้แก่

1. ประเด็นชายแดนที่เกี่ยวข้องกับพื้นที่ปราสาทตาเมือนธม ปราสาทตาเมือนโต๊ด ปราสาทตาควายและสามเหลี่ยมมรกต จะไม่ถูกนำมาหารือในการประชุม JBC เนื่องจากกัมพูชาได้ตัดสินใจที่จะส่งประเด็นชายแดนใน 4 พื้นที่ดังกล่าวไปยังศาลยุติธรรมระหว่างประเทศ (ICJ)

ฝ่ายกัมพูชากำลังรอท่าทีของฝ่ายไทยในการประชุม JBC พรุ่งนี้ว่าไทยจะร่วมกับกัมพูชาในการนำประเด็นใน 4 พื้นที่ดังกล่าวไปยังศาลยุติธรรมระหว่างประเทศ (ICJ) หรือไม่ ผมขอชี้แจงให้พี่น้องชาวกัมพูชาทราบว่าแม้ฝ่ายไทยจะปฏิเสธหรือไม่ให้คำตอบ กัมพูชาจะยื่นคำร้องต่อศาลยุติธรรมระหว่างประเทศใน 4 ประเด็นนี้ฝ่ายเดียว และกระทรวงการต่างประเทศและความร่วมมือระหว่างประเทศ จะส่งหนังสือแจ้งอย่างเป็นทางการถึงศาลยุติธรรมระหว่างประเทศในวันอาทิตย์ที่ 15 มิถุนายน ซึ่งเป็นวันมะรืนนี้

2. ประเด็นการปิดพรมแดนจะไม่เป็นประเด็นที่ต้องหารือกันในการประชุม JBC พรุ่งนี้ เนื่องจากการปิดหรือเปิดจุดผ่านแดนไม่ใช่เขตอำนาจของ JBC ในทางกลับกัน ประเด็นการปิดพรมแดนจะแก้ไขได้ง่ายหากกองทัพไทยซึ่งเริ่มปิดจุดผ่านแดนฝ่ายเดียวตั้งแต่วันที่ 7 มิถุนายน เปิดพรมแดนกลับคืนสู่สถานะเดิมฝ่ายเดียว กัมพูชาไม่มีเจตนาที่จะก่อปัญหาที่จะส่งผลกระทบต่อการเดินทางหรือการค้าของคนไทยและกัมพูชาตามแนวชายแดน อย่างไรก็ตามกัมพูชายังสามารถดำเนินมาตรการตอบโต้ภัยคุกคามหรือแรงกดดันจากภายนอกได้

“ผมขอเน้นย้ำว่ากัมพูชาไม่ได้เป็นผู้ก่อปัญหา ดังนั้นกัมพูชาไม่ควรเป็นผู้ยุติปัญหานี้ก่อน สิ่งที่เกิดขึ้นโดยฝ่ายเดียวต้องยุติโดยฝ่ายเดียว ไม่จำเป็นต้องมีการเจรจา ใครเป็นคนเริ่มคนนั้นต้องทำให้มันจบ” นายฮุน มาเนตระบุ.

It's clear now! "Hun Manet" is talking about JBC. Not talking about 4 areas. Not talking about closing the checkpoint. Ready to submit to the World Court this Sunday.

"Hun Manet" posted on Facebook in the middle of the night until the meeting of JBC Cambodia. He didn't talk about the mainland channel and 3 castles because he will file the issue of the World Court and persuade the Thai to cooperate. But whether Thai will participate or not, he will file the World Court immediately on Sunday 15th. ย. I won't talk about closing the checkpoint because Thailand closed only one side first. Whoever creates the problem has to solve the problem.

Later, Mr. Bhumitham Vecheachai, Deputy Prime Minister and the Minister of Foreign Affairs. Thai's Kalamo gave a press conference in the evening of 13 July. ย. In the past, on the Thai-Cambodia conflict situation, the top leaders of the 2 countries have talked to each other, concluding that they want the relationship to remain normal and want to see a good relationship between the two parties in the JBC meeting on 14th June. ย. This. We want to keep the negotiation environment going well. Let's get everything back to normal. We don't want to see anything that causes violence. Let's help each other. From now on, let's listen to news from 2 governments only.

At 10:18 pm anyway On the 13th of June. ย. Cambodia Prime Minister Hun Manet posted a message on Facebook.

Hun Manet said, “On Saturday, 14 June 2568, tomorrow, the Cambodia-Thai Joint Territory Commission (JBC) will meet again after a 12-year break. Cambodia will continue to work with the Thai side to implement border temples and define the remaining boundaries between the two countries (except for the areas of Ta Muen Thom Castle, Ta Muen Tod Castle, Ta Kai Castle and the Emerald Triangle or the Land Channel) using the JBC mechanism.

“I would like to inform my fellow countrymen that in tomorrow's JBC meeting there will be no discussion on 2 points, which are.

1. Border issues related to the areas of Tam Thom Castle, Tam Thod Castle, Buffalo Castle and Emerald Triangle will not be discussed in the JBC meeting as Cambodia has decided to submit border issues in 4 such areas to the International Court of Justice (ICJ).

Cambodia is waiting for the position of Thai side in JBC meeting tomorrow whether Thailand will cooperate with Cambodia in bringing the issues in these 4 areas to the International Court of Justice (ICJ). I would like to clarify to our Cambodian brothers and sisters that even if Thai side refuses or not gives an answer, Cambodia will submit a petition to the International Court on these 4 issues unanimously and the Ministry of Foreign Affairs and International Cooperation will send an official notice to the Court of Justice. International on Sunday June 15 which is tomorrow

2. The issue of border closure will not be an issue to be discussed at the JBC meeting tomorrow. Since closing or opening border points is not the jurisdiction of JBC. On the other hand, the issue of border closure can easily be resolved if the Thai army, which started closing unilateral border points since June 7, reopened the border to unilateral status. Cambodia has no intention of creating problems that will affect the travel or trade of Thai and Cambodian people along the border. However, Cambodia. Men can also take measures to respond to external threats or pressure.

“I would like to emphasize that Cambodia is not the cause of the problem. Therefore, Cambodia should not be the solver of this problem first. What is done by one party must be ended by one party. There is no need for negotiation. Whoever started it must finish it,” Mr. Hun Manet stated.

No comments:

Post a Comment