២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Sunday, February 22, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៦

 Chan Born 1m  · Shared with Public រាជរដ្ឋាភិបាលជូនដំណឹងអំពី ទម្រង់នៃការឆបោក អនឡាញ Online Scammer. ជាទម្រង់ ប្រមូលលុយពី សមាជិក ដោយផ្តល់ ប្រាក់ចំណេញខ្ពស់បំផុតក្នុងលោក ឧ.ដាក់លុយ ៣០០០ ដុល្លា រយៈពេល ២៤ ម៉ោងក្រោយ គេទទួលបាន ១៧,០០០ ដុល្លា

សភាពការណ៍ថៃ៖ កំពុងមានការឃោសនា សមាជិកបក្សរៀងៗខ្លួន ដណ្តើមដំណែងក្នុងរដ្ឋាភិបាលចម្រុះ។ អានុទីន ជាកូនធម៍របស់ តាក់ស៊ីន ជាមិត្តរបស់ ភឿថៃ ដែលជា ជនជាតិ ថៃកាត់ចិន កំពុងព្យាយាមដណ្តើមដំណែងទាំង ០៣ គឺ នាយករដ្ឋមន្រ្តីផង ជារដ្ឋមន្រ្តីការពារជាតិផង និងជា រដ្ឋមន្រ្តីមហាផ្ទៃផង។ ការនេះធ្វើឪ្យ មានជំលោះជាមួយ ជនជាតិថៃកាត់សៀម ដែលចង់បានដំណែងជា រដ្ឋមន្រ្តីការពារជាតិ។

Saing Bora   8m  · 🚨 កងទ័ពវ៉ាក្រហមរបស់ភូមាមួយនេះ គឺមិនត្រឹមតែខ្លាំងទេ គឺបានក៏សាងទាំងសេដ្ឋកិច្ចដើម្បីផ្គត់ផ្គង់យោធាបានទៀត.. ពិសេសអាចផលិតអាវុធខ្លួនឯងបានហើយលក់ចេញបានទៀត ដោយមានការគាំទ្រពីមហាយក្សចិន។ អំឡុងឆ្នាំ២០២៤ ខែវិច្ឆិកា កងទ័ពវ៉ាក្រហម🇲🇲 នេះបានរុលជ្រុលមកបោះទីតាំងចូលទឹកដីថៃ លើខេត្តភាគខាងជើងរបស់ថៃជាង៩ទីតាំង.. ហើយរឿងដែលសំខាន់គិតតាំងពីពេលនោះដល់ឥលូវកងទ័ពទាំងនេះ មិនព្រមដកទៅវិញទេ ទោះយោធាថៃធ្លាប់និយាយកាលពីខែធ្នូ ឆ្នាំ២០២៤ ថានឹងប្រើកម្លាំងប្រ//យុទ្ធបណ្តេ//ញចេញក៏ដោយ។ ហើយមកដល់ពេលនេះប្រជាជនថៃនៅតាមបណ្តាញសង្គមបានលើកយករឿងនេះមកនិយាយជាថ្មីម្តងទៀតថា៖ ពេលណាទើបអាចបណ្តេ//ញពួក «វ៉ាក្រហម» នេះចេញបាន ហើយថែមទាំងខ្លះទៀតបានឌឺដងថា ម៉េចហ៊ានតែជាមួយខ្មែរ🇰🇭 ប៉ុន្តែប៉ះទ័ពភូមា🇲🇲 មិនហ៊ានសូម្បីក្អក..៕

Sovothy Oeun 54m  · ខ្សឹបដំណឹង តែកុំទាន់ជឿខ្ញុំអី   ថ្ងៃស្អែក ២៣ កុម្ភៈ ២០២៦ កាន់ ចមផាឡាំង នឹងមកទៅទិសថ្មដា ដើម្បីសាងសង់លេនដ្ឋាន រឺ ជីកត្រង់សេ លើកទូកុងតឺន័របន្ថែម ព្រោះ ភាគីថៃ ធ្វើសមយុទ្ធ Cobra Gold  ចន្លោះថ្ងៃទី ២៣ ខែកុម្ភៈ ស្អែកនេះ ដល់ ៦ ខែមិនា ឆ្នាំ ២០២៦ នៅពេលខាងមុខ..

Somaly Keo   36m  · ដ្ងៃ២២ កុម្ភៈ ២០២៦នេះ កងទ័ពជើងគោកថៃបានចេញបំភ្លឺ និងឆ្លើយតប ចំពោះការចុះផ្សាយព័ត៌មានអន្តរជាតិ The New York Editorial  ដោយយោធាថៃថាចំនួនអ្នកភៀសសឹកកម្ពុជា ៩៨,០០០ នាក់ តួលេខនេះគឺជាព័ត៌មានមិនពិតដែលហួសពីការពិតឆ្ងាយណាស់។  នៅក្នុងតំបន់ភូមិចំនួន ៣ ក្នុងខេត្តស្រះកែវ ដែលប្រជាជនកម្ពុជាចូលមកស្នាក់នៅខុសច្បាប់តាំងពីអតីតកាល មានសរុបមិនលើសពី ១,០០០ គ្រួសារ ឬប្រហែលពីរបីពាន់នាក់ប៉ុណ្ណោះ។ មនុស្សក្រុមនេះមិនមែនជា "អ្នកផ្លាស់ទីលំនៅ" (Displaced Persons) ដូចការអះអាងឡើយ ប៉ុន្តែគឺជាក្រុមមនុស្សដែលរំលោភច្បាប់ និងរំលោភអធិបតេយ្យភាពថៃជាបន្តបន្ទាប់យ៉ាងយូរអង្វែង។

PR Cambodian Government   5m  · ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានបង្ហោះសារមួយដែលមានន័យថា «សូមស្វាគមន៍ សម្តេចធិបតីមកកាន់ទីក្រុងវ៉ាស៊ីនតោន! អាម៉េរិកវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព»។ សារនេះសបញ្ជាក់ពីផ្លែផ្កានៃការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងនិងថែរក្សាសន្តិភាព។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា H.E. Pen Bona Royal Government Spokesperson ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦

កម្ពុជា អាមេរិក៖ យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព»។ នេះជាផែនទីផ្ទៃក្រឡាប្រទេសជុំវិញកម្ពុជា ដែលកម្ពុជានៅសល់ដីតូចណាស់។ សព្វថ្ងៃកងទ័ពថៃ កំពុងកាន់កាប់ទឹកដី ៣២ គម ការ៉េ របស់ រដ្ឋវ៉ា The United Wa State តាំងពីឆ្នាំ ១៩៨៩ ពេលដែល ស្តេច ឃុនសា ចុះចូលជាមួយ ភូមារ ត្រូវកងទ័ព ថៃចូលឈ្លានពាន រហូតដល់សព្វថ្ងៃ។ ថៃ គឺជា ប្រទេស ដែល ឈ្លានពានប្រទេស ជិតខាងរបស់ខ្លួន ៕
BTV បណ្ដាញពត៌មានសង្គមថ្មីៗ ✅  · 
យុវសន្តិភាព
បទឧក្រិដ្ឋអន្តរជាតិ ដែលសៀមប្រឈម
១.ការប្រើប្រាស់ផ្សែងពុល
២.ការប្រើប្រាស់គ្រាប់បែកចង្កោម
៣.ការទម្លាក់គ្រាប់បែកដោយន្តហោះ និងការបាញ់ផ្លោងដាក់ជនស៊ីវិល
៤.ការបណ្តេញជនស៊ីវិលចេញពីលំនៅដ្ឋាន ឬការធ្វើឱ្យបាត់បង់ទីជម្រក
៥.ការបំផ្លាញប្រាសាទ វត្តអារាម និងសាលារៀន
៦.ការបាញ់រថយន្តពេទ្យ
៧.ការលួចទ្រព្យសម្បត្តិជនស៊ីវិល
៨.ការបំផ្លាញទីជម្រកជនស៊ីវិល
៩.ការបោកប្រាស់ ក្នុងការក្លែងបន្លំចូលមកចាប់វីរកងទ័ពកម្ពុជា ក្រោយមានបទឈប់បាញ់។ល។

Jean-François Tain 
សម្តេចធិបតី បញ្ជាក់ឡើងវិញ នូវជំហរភូមិសាស្ត្រនយោបាយឥតងាករេរបស់កម្ពុជា…[English below]
១. វត្តមានរបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅWashington DC, ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្តែងឱ្យឃើញនូវដំណាក់កាលចម្បងមួយនៃការទូតកម្ពុជា ។ គេអាចសំយោគ ការទូតសកម្មប្រកបដោយតុល្យភាពនិងទំនួលខុសត្រូវមួយនេះ ដោយប្រើពាក្យអង់គ្លេសបីម៉ាត់ ៖  to multilateralize, to publicize និង to bilateralize ។
២.តាមរយៈការចូលរួមក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(BoP), សម្តេចធិបតី បង្ហាញជាថ្មីនូវជំហរឥតងាករេរបស់កម្ពុជាដែល ជាយូរឆ្នាំកន្លងមកហើយ មានមូលដ្ឋាននៅលើ សន្តិភាព កិច្ចសន្ទនា និងពហុភាគីនិយម ។ បានន័យថា នៅគ្រប់ទីកន្លែងណាដែលមានកិច្ចសន្ទនាបែបពហុភាគី ដើម្បីលើកឡើងពី«សន្តិភាព»គឺត្រូវតែមានមុខប្រទេសកម្ពុជា ។
៣.ទន្ទឹមនេះ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្មានឱកាសណាប្រសើរជាងពេលនេះ នៅWashington DC ទេ ដើម្បីបញ្ជាក់ជាថ្មីនូវជំហរសន្តិភាពនិយមរបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយថៃ ។ និយាយបែបផ្សេង កម្ពុជានៅរក្សាជម្រើសឥតងាករេដដែល នោះគឺ ដំណោះស្រាយ ដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការបច្ចេកទេស និងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់ ។  ប៉ុន្តែថៃត្រូវប្រញាប់វិលមកកាន់តុចរចា ។ ដូចគ្នា ពេលនេះក៏ជាពេលដែលកម្ពុជាត្រូវនិយាយបំភ្លឺការពិតមួយចំនួនដែរ ។ ម្ល៉ោះហើយ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក Reuters និង Fox News Digital, សម្តេចធិបតី លាតត្រដាងយ៉ាងចំហប្រាប់ពិភពលោកថា«កងទ័ពថៃចូលកាន់កាប់ច្រើនទីតាំង យ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។ ការកាន់កាប់នេះ គឺវាហួសឆ្ងាយពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារចង់បានជាឯកតោភាគីទៅទៀត» ។ 
៤.ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក គឺជាគោលដៅទីបីរបស់ សម្តេចធិបតី នៅWashington DC ។ ការទូតនេះស្តែងឡើង តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំអាមេរិកនៃក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងក្រសួងសង្គ្រាម ។ ធ្វើបែបនេះ, សម្តេចធិបតី បញ្ជាក់ឡើងវិញនូវជំហរឥតងាករេរបស់កម្ពុជា ៖ ក្នុងនាម ជាប្រទេសតូចដែលស្រឡាញ់សន្តិភាពនិងដែលមានតែមិត្តនៅក្នុងលោក, កម្ពុជាត្រូវការឈរនៅចំកណ្តាល លើទីតាំងដែលមានតុល្យភាពល្អ នៅចន្លោះចិននិងអាមេរិក ៕

The News
ម៉េចមិនឃើញទង់ជាតិខ្មែរ🇰🇭 បែរជាឃើញទង់ជាតិថៃ
ខ្ញុំបានឃើញផេកថៃមួយបង្ហោះរូបមួយសន្លឹកពីកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដូណាល់ ជេ ត្រាំ ឯរដ្ឋធានីវ៉ាស៊ីនតោន និងបានសរសេរថា ហេតុអ្វីបានជាមានទង់ជាតិថៃនៅលើផ្ទាំងអេក្រង់នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនេះ ទាំងដែលប្រទេសរបស់ខ្លួនមិនទាន់ទាំង​យល់ព្រមចូលជាសមាជិកផង? ...សង្ស័យអាមេរិកចេះតែដាក់ឱ្យតែបាន...
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ពេលចូលមើលខមិន ឃើញថាភាគច្រើនហាក់ដូចជាផ្ដោតមកលើប្រទេសកម្ពុជាទៅវិញ ដោយមិនបានឆ្លើយទៅនឹងអ្វីដែលផេកនោះបានសួរនោះទេ។ ក្នុងខមិននោះ អ្នកខ្លះសួររបៀបឌឺដងថា ហេតុអ្វីកម្ពុជាចូលជាសមាជិកហើយ នៅតែគេមិនដាក់ទង់ជាតិ? រួចក៏មានអ្នកឆ្លើយឆ្លងបែបអគតិថា មកពីអ្នករៀបចំកម្មវិធីមិនចង់ដាក់ទង់ជាតិប្រទេសដែលមានកេរ្តិ៍ឈ្មោះមិនល្អ ខណៈខ្លះទៀតថា មកពីអត់លុយទើបគេមិនដាក់ទង់ជាតិ។ ក្នុងនោះក៏ឃើញមានបងប្អូនខ្មែរមួយចំនួនចូលទៅបញ្ចេញមតិថា ទំព័រហ្វេសប៊ុកថៃនោះកាត់តដាក់ទង់ជាតិខ្លួនឯងចូល... មតិទាំងនេះ ហាក់ដូចជាផ្អែកទៅលើការមើលរូបភាពតែមួយសន្លឹក ហើយភាគច្រើនគឺចេញពីការស្មាន និងការស្អប់។ 
■ ចុះការពិត?
► ទង់ជាតិខ្មែរ 🇰🇭 ពិតជាមានវត្តមាននៅក្នុងផ្ទាំងអេក្រង់នៃកិច្ចប្រជុំនោះ គឺនៅលើផ្ទាំងអេក្រង់ខាងឆ្វេង ដែលមិនមាននៅក្នុងរូបថតមួយសន្លឹកដែលផេកនោះបង្ហោះ  ព្រោះរូបថតនោះ គឺថតជាប់តែផ្ទាំងអេក្រង់ខាងស្តាំប៉ុណ្ណោះ។ នៅក្នុងសាលប្រជុំនោះ គេប្រើប្រាស់ផ្ទាំងចំនួន ៣ ដោយផ្ទាំងខាងឆ្វេង និងខាងស្ដាំ គេប្រើសម្រាប់ដាក់បទបង្ហាញ និមិត្តសញ្ញារបស់ក្រុមប្រឹក្សាសន្តិភាព និងទង់ជាតិនៃបណ្ដាប្រទេសដែលចូលរួមប្រជុំ។
► មានប្រទេសត្រឹមតែ ២៧ ប៉ុណ្ណោះដែលបានប្រកាសចូលរួមជាសមាជិក ក៏ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះមានគណៈប្រតិភូអញ្ជើញចូលរួមពី ៥០ ប្រទេស (រួមទាំងប្រទេសដែលបានបដិសេធ ឬមិនទាន់បានឆ្លើយតបចូលរួមជាសមាជិក ដោយចូលរួមប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ ក្នុងនោះក៏មានឯកអគ្គរាជទូតថៃដែរ)។
► ទង់ជាតិនៃបណ្ដាប្រទេសដែលចូលរួមទាំងអស់ ត្រូវបានរៀបចំឡើងតាមលំដាប់អក្សរក្រមដោយមិនបានបែងចែករវាងសមាជិក និងអ្នកសង្កេតការណ៍នោះឡើយ។
ប្រភពៈ​ Piseth Mao

AMS One-minute
សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង ការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពី កោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។
The unauthorized presence of Royal Thai Navy vessels, the arrest of three Cambodian nationals, and the seizure of their fishing vessel at approximately 7.2 nautical miles from Koh Yor, Koh Kong Province, Cambodia, constitute a clear violation of Cambodia's sovereignty and territorial waters as well as international law.

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមាន ដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។ ខ្សែព្រំដែន បារាំង សៀម គឺជាខ្សែវាស់ ប៉ារ៉ាមែត្រ របស់ អង្គការសហប្រជាជាតិ ដែលកំណត់ព្រំដែន មិនកែប្រែ។

កងទ័ពថៃ កងទ័ពសៀម កំពុងបន្តសកម្មភាពឈ្លានពានដែនទឹករបស់កម្ពុជាជាបន្តនៅខេត្ត កោះកុង ក្នុងយុទ្ធនាការរកសម្លេងគាំទ្រ ឡើងជានាយករដ្ឋមន្រ្តី។ ប្រទេសថៃ បោះឆ្នោតកាលថ្ងៃទី ៨ ខែ ២ ដើម្បី ជ្រើសរើសយក គណបក្សមកដឹកនាំរដ្ឋាភិបាល ពេលនេះ គឺជា ជំហានថា    នណានឹងក្លាយជានាយករដ្ឋមន្រ្តី ដោយសារ ក្នុង បក្ស ភូមិចៃថៃ មាន មនុស្ស ០៥ នាក់ ដណ្តើមគ្នាឡើងជានាយករដ្ឋមន្រ្តី។ ជនជាតិ ថៃ ចោទថា​ជនជាតិសៀម ធ្វើឲ្យបាត់បង់ទឹកដី ចំណែកជនជាតិសៀម តបវិញដូចគ្នា ដែលប្រវត្តិសាស្រ្តថៃ គេកំណត់ថា បាត់បង់ទឹកដី ១៤ តំបន់ តាមផែនទី សៀម ដូចក្នុងរូបភាពនេះ។ ថៃ និង សៀម កំពុងប្រើប្រាស់ទំនាស់ផ្ទៃក្នុង មកឈ្លានពានកម្ពុជា ។

ករណីចាប់ខ្លួនពលរដ្ឋកម្ពុជា៣នាក់ ក្បែរកោះយ៉រ ខេត្តកោះកុង៖ កម្ពុជាទាមទារឱ្យថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់

ករណីចាប់ខ្លួនពលរដ្ឋកម្ពុជា៣នាក់ ក្បែរកោះយ៉រ ខេត្តកោះកុង៖ កម្ពុជាទាមទារឱ្យថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់

ករណីចាប់ខ្លួនពលរដ្ឋកម្ពុជា៣នាក់ ក្បែរកោះយ៉រ ខេត្តកោះកុង៖ កម្ពុជាទាមទារឱ្យថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់។​ ទើបតែប្រជុំរៀង សន្តិភាពចប់ មកដល់ស្រុកវិញ ចូលឈ្លានពានខ្មែរភ្លាមដែរ !!

No comments:

Post a Comment