២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Saturday, February 28, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០២៦

 VAYO FM Radio   6m  · រុស្ស៊ីជំរុញឱ្យប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានបញ្ឈប់ការវាយប្រហារជាបន្ទាន់និងដោះស្រាយភាពខុសគ្នាតាមរយៈមធ្យោបាយការទូត
អវតារ ស. 3h  ·  ប្រធាន AOT អាស៊ាន ( ហ្វីលីពីន ) ត្រៀមប្រើសិទ្ធអោយថៃបើកច្រកលួស និង Containers ដើម្បីចូលពិនិត្យជាក់ស្តែងដីខ្មែរដែលថៃកាន់កាប់ដោយកំលាំង ! 👊 #followers #Cambodia

KPT International 5m  · 🚨អាហ្វហ្គានីស្ថាន អះអាងថា បានសម្លាប់ទាហានប៉ាគីស្ថាន ៥០នាក់ តាមប្រភពពីក្រុមតាលីបង់, ក្នុងការប្រយុទ្ធគ្នាថ្មី អាហ្វហ្គានីស្ថាន បានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥០នាក់ ដ្បិតព័ត៌មាននេះ អះអាងតែម្ខាងក៏ដោយ។ អ្នកនាំពាក្យក្រុមតាលីបង់ Zabiullah Mujahid ប្រាប់ BBC នៅថ្ងៃសុក្រទី២៧ខែកុម្ភៈថា ក្រៅពីសម្លាប់ទាហានហើយនោះ អាហ្វហ្គានីស្ថាន ក៏កម្ទេចប៉ុស្តិ៍ព្រំដែនប៉ាគីស្ថាននៅ១៩ទីតាំង និងចាប់បានឈ្លើយសឹកជាច្រើននាក់ថែមទៀតផង។ យ៉ាងណា ដ្បិតមិនបញ្ជាក់ច្បាស់ ប៉ុន្តែខាងប៉ាគីស្ថានឯណោះ អះអាងថា ខ្លួនសម្លាប់កងកម្លាំងក្រុមតាលីបង់អស់ច្រើនណាស់ ហើយនិងកម្ទេចប៉ុស្តិ៍ព្រំដែនអាហ្វហ្គានីស្ថាននៅ២៧ទីតាំងផងដែរ៕

 Feed posts Smeyy  is with Smeyy Smeyy. 4m  · 🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងករណីទាហានថៃ ១រូប ជាន់គ្រាប់មីន កាលពីវេលាព្រឹក ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ «លោកបានទទួលរបាយការណ៍ អំពីទាហានថៃ ១រូប ជាន់គ្រាប់មីនដា.ច់កជើង នៅមូលដ្ឋានយោធា ក្នុងខេត្ត Surin កាលពីព្រឹកមិញនេះហើយ លោកពិតជាមានការសោកស្តាយចំពោះរឿងឧបទ្ទវហេតុ ដែលបានកើតឡើងមួយនេះ»។ *លោកបន្ថែមថា៖ «អ្នកសារព័ត៌មានថៃ 🇹🇭 មិនគួរសួរនាំលោកអំពីរឿងគ្រាប់មីននេះច្រើនពេកនោះទេ គួរតែសួរនាំទៅកាន់កងទ័ពថៃឱ្យច្រើនជាងលោក ប៉ុន្តែ លោកគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង នៃប្រតិបត្តិការរបស់យោធាថៃ»។ *លោកសង្កត់ធ្ងន់ថា៖ «យ៉ាងណាមិញ បន្ទាប់ពីមានការស៊ើបអង្កេតរួចមក គ្រាប់មីន ដែលផ្ទុះនោះ គឺជាគ្រាប់មីនចាស់ៗតែប៉ុណ្ណោះ ពីព្រោះលោកក៏ទទួលបានរបាយការណ៍នេះ ពីកងទ័ពថៃផងដែរ»៕

រមណីយដ្ឋាន សង្រ្គាម The War Resort 36m  · ដាច់យ៉ៃពេក ក្រុមហ៊ុនអាកាសចរណ៍ ស៊ីវិលថៃ បានស៊ីឈ្នួលដឹកគ្រឿងបំលាស់ យន្តហោះ F-35 អោយអ៊ីស្រាអ៊ែល ឈ្លានពានប៉ាលេស្ទីន ពេលនេះ ត្រូវបានគេបាតុកម្ម ពហិកាជើងហោះហើររបស់ថៃ ទូទាំងពិភពលោក!

Sony Sin 4m  · អាហ្កានីស្ថាន និងប៉ាគីស្ថានចាប់ផ្ដើមផ្ទុះសង្រ្គាមព្រំដែនជាមួយគ្នា ក្រោយប៉ាគីស្ថានប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើក្រុងកាប៊ុល របស់អាហ្កានីស្ថាន ក្រុមតាលីបង់បានដឹកនាំទ័ពវាយឆ្មក់ទាំងយប់កាន់កាប់បានប៉ុស្តិ៍រដ្ឋបាលចំនួន១៥ និងសម្លាប់ទាហានប៉ាគីស្ថានជាង៧០នាក់

C&N 22m  · 🚨ក្រោយទាហានជាន់គ្រាប់មីន មេទ័ពភូមិភាគទី2ថៃ ចុះទៅកន្លែងកើតហេតុផ្ទាល់ដើម្បីពិនិត្យស្ថានការណ៍ ហើយលោកអនុធីន ចេញបទបញ្ជារអោយបង្កើនល្បឿនដោះមីន លើផ្ទៃដីដែលថៃឈ្លានពានបានពីកម្ពុជា ធ្វើអោយបានច្រើនលឿនបំផុត តាមដែលអាចធ្វើបាន

Lim Cheavutha   9m  · ផ្ទុះការតវ៉ាធ្វើពហិការក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ ក្រោយលេចធ្លាយរឿងដឹកគ្រឿងបន្លាស់យន្តហោះចម្បាំង F-35 ឲ្យអ៉ីស្រាអែល ដែលប្រើក្នុងសង្រ្គាមសម្លាប់មនុស្សនៅហ្កាហ្សា

COMFREL   3h  · អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ នេះជា​ប្រតិកម្មរបស់អាជ្ញាធរមីនទៅនឹងសេចក្តីរាយការណ៍ព័ត៌មានរបស់ភាគីថៃ ដែលថាកងទ័ពជើងទឹកថៃបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សថ្មីៗបន្ថែមទៀតនៅតាមព្រំដែន។

Smeyy  is with Smeyy Smeyy. 46m  · 🚨*ព័ត៌មានថ្មីៗ : កងទ័ពថៃ 🇹🇭 បានបន្ធូរបន្ថយការគ្រប់គ្រងលើការនាំចេញប្រេងឥន្ធនៈ ទៅកាន់ប្រទេសឡាវ 🇱🇦 ប៉ុន្តែ នៅតែរក្សាការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការនាំចេញប្រេងឥន្ធនៈ ទៅកាន់ប្រទេសកម្ពុជា 🇰🇭 ដោយគោលការណ៍នេះ នឹងមានប្រសិទ្ធភាព ចូលជាធរមាន នៅថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។ *គួរបញ្ជាក់ថា៖ «កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងការពារជាតិថៃ ធ្លាប់បានសូមទោស ទៅកាន់ប្រទេសឡាវ ម្តងរួចមកហើយ អំពីការផ្អាកការនាំចេញប្រេងឥន្ធនៈបណ្តោះអាសន្ននេះ នៅតំបន់ច្រកព្រំដែនអន្តរជាតិ (Chong Mek) រវាងឡាវ-ថៃ»។ យ៉ាងណាមិញ កងទ័ពថៃ 🇹🇭 បានបំភ្លឺទៅកាន់ភាគីឡាវ 🇱🇦 វិញថា៖ «វិធានការនេះ កងទ័ពថៃ ដាក់ចេញនូវវិធានការតឹងរ៉ឹង អនុវត្តសម្រាប់តែជាមួយនឹងប្រទេសកម្ពុជា តែប៉ុណ្ណោះ»។ (ប្រជាជនខ្មែរ 🇰🇭 ក៏ចង់ប្រាប់ទៅថៃវិញផងដែរ ប្រេងឥន្ធនៈថៃ បានងា.ប់បាត់ទៅហើយ នៅលើទឹកដីកម្ពុជា តាំងតែពីថ្ងៃយោធាថៃ បានបើកការឈ្លានពានដោយខុសច្បាប់ មកលើប្រទេសកម្ពុជាមកម្ល៉េះ)៕

Saroeurn Som 19m  · 🚨ប្រធាន AOT អាស៊ាន ( ហ្វីលីពីន ) ត្រៀមប្រើសិទ្ធ‼️អោយថៃ🇹🇭បើកច្រកលួស និង👉🏻 Containers ដើម្បីចូលពិនិត្យជាក់ស្តែងដីខ្មែរ🇰🇭ដែលថៃ🇹🇭កាន់កាប់ដោយកំលាំង ! 👊

សម្លេងនារីសង្គ្រោះជាតិ🇰🇭🇰🇭  · 
Um Sam An Page អ៊ុំ សំអាន
 ·
ក្រុមការងារនៃស្ថាប័នកិច្ចកាព្រំដែននៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលារកឃើញថា ភូមិជោគជ័យនិងភូមិព្រៃចាន់ស្ថិតក្នុងទឹកដីខ្មែរ យោងតាមផែនទីខ្នាត ១/២០០ ០០០ ។ ហេតុនេះ ផែនទីខ្នាត ១/២០០ ០០០ ទាំងនេះបង្ហាញថា ភូមិជោគជ័យនិងភូមិព្រៃចាន់ស្ថិតក្នុងទឹកដីខ្មែរ ១០០%។  បើតាមផែនទីខ្នាត ១/២០០ ០០០ ទាហានថៃកំពុងគ្រប់គ្រងភូមិជោគជ័យនិងភូមិព្រៃចាន់ដោយខុសច្បាប់។ ផែនទីទី១ដល់ទី៥ជាផែនទីតម្កល់នៅបណ្ណាល័យសភាសហរដ្ឋអាមេរិក។ ផែនទីខ្នាត ១/២០០ ០០០ ទាំងនេះជាផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និង១៩០៧ ដែលផែនទីទាំងនេះគូរដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម(បារាំង-សៀម)នៅចន្លោះឆ្នាំ១៩០៧-១៩០៩។ ផែនទីខ្នាត ១/៥០ ០០០ របស់ថៃមិនមានការទទួលស្គាល់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ)និងមិនមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះទេ ប៉ុន្តែផែនទីខ្នាត ១/២០០ ០០០ របស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀមគឺមានការទទួលស្គាល់ពី ICJ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ហេតុនេះហើយ ទើបថៃមិនហ៊ានឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជានោះទេហើយអះអាងថាខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់ ICJ  ព្រោះថៃដឹងខ្លួនថា នឹងចាញ់ក្តីនៅ ICJ ដូចករណីប្រាសាទព្រះវិហារ បើថៃព្រមឡើងទៅ ICJ ជាមួយកម្ពុជាម្តងទៀត។
ខ្ញុំបានដាក់ជូនមេធាវីអន្តរជាតិនូវផែនទីទាំងនេះដើម្បីភ្ជាប់នឹងពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ប្រសិនបើ ICJ កាត់ក្តីអោយកម្ពុជាឈ្នះក្តីលើថៃតាមផែនទីខ្នាត ១/២០០ ០០០ នោះភូមិជោគជ័យនិងភូមិព្រៃចាន់នឹងត្រូវថៃប្រគល់មកអោយកម្ពុជាវិញដូចករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២។ ពាក្យបណ្តឹងទៅ ICJ គឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាគ្រោងប្តឹងថៃដោយទាមទារមកវិញនូវទឹកដីខ្មែរចំនួន ៤៩តំបន់ដែលរួមមានភ្នំទ្រព្យ អូរស្មាច់ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ ភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន ថ្មដា អូរភ្លុកដំរី ច្រកអានសេះ ភ្នំ៣៥០ ភ្នំប៉ោយ ផ្ទះតាម៉ុកនៅជិតប្រាសាទព្រះវិហារ ដែនសមុទ្រត្រួតសុីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េនិងយ៉ាងហោចនៃពាក់កណ្តាលកោះគុត។ល។ ពាក្យបណ្តឹងទៅ ICJ ក៏ទាមទារសំណងពីមេដឹកនាំថៃនិងមេដឹកនាំយោធាថៃផងដែរ។ ម្យ៉ាងទៀត ពាក្យបណ្តឹងទៅ ICJ ក៏ស្នើអោយ ICJ បកស្រាយឡើងវិញនូវសាលក្រមឆ្នាំ១៩៦២និងឆ្នាំ២០១៣ ស្តីពីការប្រើប្រាស់ផែនទីខ្នាត ១/២០០ ០០០ របស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀមនិងស្នើអោយ ICJ ទាត់ចោលឬទុកជាមោៈភាពនៃផែនទីខ្នាត ១/៥០ ០០០ របស់ថៃ។ ពាក្យបណ្តឹងទៅ ICJ ក៏ស្នើអោយ ICJ ចេញដីកាការពារនិងបញ្ជាអោយថៃដកកងទព័ទាំងអស់ចេញពីទឹកដីខ្មែរទាំង ៤៩ ទីតាំង។

Nokor Phnom ម៉ែន ណាត  · Follow 1d  · #គួរឲ្យអនិច្ចា! ចៅអធិការវត្តខៅសាលា ខ្មែរសុរិន្ទ បានដឹកនាំក្រុមការងារចាក់​ផ្លូវ​បេតុង ក្នុង​ទឹកដី​ខ្មែរ នៅ​ខាង​មុខទ្វារដែក​នៃ​ប្រាសាទព្រះវិហារ។ ចៅអធិការវត្តអង្គនេះ មាន​សង្ឃដីកា​ជាភាសាខ្មែរ ជាមួយទាហានខ្មែរ ដែលឈរជើងនៅ​ប្រាសាទព្រះវិហារ។ គួរបញ្ជាក់ថា សកម្មភាព​របស់​ថៃ ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នេះ គឺ​ជា​ពង្រីកការឈ្លាន​ពាន​ និង ​ជា​ការ​​បំពាន​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ។

Serey Visal -សេរី វិសាល  · Follow 7h  · ថៃកំពុងសាងសង់រូបព្រះពុទ្ធ បដិមាដ៏ធំនៅលើកំពូលភ្នំតាសុឹម ខេត្តព្រះវិហារ។  (ចែករំលែកទុកជាភស្តុតាងថៃកំពុងឈ្លាន/ពានទឹកដីខ្មែរ) ២៧/០២/២៦

VOK.TV ទូរទស្សន៌សម្លេងរបស់ពលរដ្ឋខ្មែរ
ប្រវត្តិជំរំជនភៀសខ្លួន និងករណី “ព្រៃចាន់/ណងចាន់” តំបន់ព្រំដែនកម្ពុជា–ថៃ
(ខាងក្រោមនេះជាការវិភាគ និងរៀបរៀងឡើងវិញក្នុងទម្រង់វិជ្ជាសាស្ត្រ មានរចនាសម្ព័ន្ធច្បាស់លាស់ និងភ្ជាប់ឯកសារយោង ដោយរក្សាទស្សនៈអព្យាក្រឹត និងផ្អែកលើប្រភពប្រវត្តិសាស្ត្រ។)
I. ទិដ្ឋភាពទូទៅ (Context)
ក្រោយការដួលរលំរបប Pol Pot នៅដើមឆ្នាំ ១៩៧៩ កម្ពុជា​បានចូលទៅក្នុងស្ថានភាពសង្គ្រាមបន្ត និងភាពអស្ថិរភាព។ ប្រជាពលរដ្ឋរាប់សែននាក់បានភៀសខ្លួនទៅតំបន់ព្រំដែនខាងលិច។ តំបន់នេះក្លាយជាគន្លងសំខាន់សម្រាប់ជំរំជនភៀសខ្លួន និងជំរំកងទ័ពតស៊ូប្រឆាំងរដ្ឋាភិបាល People’s Republic of Kampuchea (PRK)។
ជំរំអាចចែកជា២ប្រភេទ៖
 ១. ជំរំជនភៀសខ្លួន (Refugee Camps) – គ្រប់គ្រងផ្នែកមនុស្សធម៌ដោយ United Nations High Commissioner for Refugees (UNHCR) និងអង្គការដៃគូ។
 ២. ជំរំកងទ័ពតស៊ូ (Resistance/Border Camps) – គ្រប់គ្រងដោយកម្លាំងនយោបាយខ្មែរ ៣ភាគី។
II. កម្លាំងនយោបាយ និងការគ្រប់គ្រង
កម្លាំងនយោបាយសំខាន់ៗនៅតំបន់ព្រំដែនរួមមាន៖
 ១• ខ្មែរក្រហម
 ២• Khmer People’s National Liberation Front (KPNLF) ដឹកនាំដោយ Son Sann
 ៣• FUNCINPEC ដឹកនាំដោយ Norodom Sihanouk
ជំរំខ្លះមានលក្ខណៈស៊ីវិល ប៉ុន្តែមានឥទ្ធិពលយោធា ឬនយោបាយជាប់ពាក់ព័ន្ធ។
III. ករណី “ណងចាន់” (Nong Chan)
១. ណងចាន់ខាងថៃ (Site K / Nong Chan Camp)
Nong Chan ត្រូវបានគេស្គាល់ថា Site K ជាជំរំសំខាន់នៅលើទឹកដីថៃ ជិតស្រុក Aranyaprathet ខេត្ត Sa Kaeo។
 • បង្កើតដើមទសវត្សរ៍ ១៩៨០
 • មានការគ្រប់គ្រង និងជំនួយមនុស្សធម៌ដោយ UNHCR និងអង្គការដៃគូ
 • ទទួលជនភៀសខ្លួនក្រោយការវាយប្រហារឆ្នាំ ១៩៨៣–១៩៨៤
២. ព្រៃចាន់ (ណងចាន់ខាងកម្ពុជា)
ផ្នែកខាងកម្ពុជា មានតំបន់ហៅថា “ព្រៃចាន់” ដែលជាតំបន់ព្រៃជាប់ព្រំដែន។ តំបន់នេះក្នុងអំឡុងទសវត្សរ៍ ១៩៨០ ត្រូវបានគេរាយការណ៍ថាមានវត្តមានកងកម្លាំង KPNLF និងប្រជាជនស៊ីវិលមួយចំនួន។
ការបែងចែកឈ្មោះស្រដៀងគ្នា (Nong Chan/ព្រៃចាន់) បានបង្កឲ្យមានការភាន់ច្រឡំក្នុងឯកសារសារព័ត៌មាន និងការបកស្រាយនយោបាយ។
IV. ប្រតិបត្តិការយោធា ១៩៨៣–១៩៨៤
ឆ្នាំ ១៩៨៣–១៩៨៤ កងទ័ព PRK និងកងទ័ពវៀតណាមបានបើកប្រតិបត្តិការវាយលុកជំរំព្រំដែនជាច្រើន។ ជនភៀសខ្លួនបានរត់ឆ្លងដែនទៅជំរំក្នុងទឹកដីថៃ រួមមាន៖
 ១• Khao I Dang
 ២• Site 2 Refugee Camp
 ៣• Site B
 ៤• Nong Chan (Site K)
ប្រភពអន្តរជាតិបញ្ជាក់ថា ជំរំជាច្រើនត្រូវបានបំផ្លាញ ឬផ្លាស់ទីដោយសារការប្រយុទ្ធ។
V. ការវិលត្រឡប់ក្រោយសន្ធិសញ្ញាប៉ារីស ១៩៩១
ក្រោយចុះហត្ថលេខាលើ Paris Peace Agreements ថ្ងៃទី ២៣ តុលា ១៩៩១ កម្ពុជា​ចូលដំណាក់កាលអន្តរកាលក្រោមការត្រួតពិនិត្យរបស់ UNTAC។ UNHCR បានរៀបចំកម្មវិធីធំមួយសម្រាប់ជួយជនភៀសខ្លួនវិលត្រឡប់ពីថៃមកកម្ពុជា (Repatriation Program 1992–1993)។
ជំរំភាគច្រើននៅថៃត្រូវបានបិទជាបន្តបន្ទាប់។
VI. បញ្ហាព្រំដែន និងការបកស្រាយខុសគ្នា
តំបន់ណងចាន់/ព្រៃចាន់ ស្ថិតនៅជិតបង្គោលព្រំដែន ដែលកំណត់តាមសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ ១៩០៤ និង ១៩០៧។
ការបកស្រាយអំពី៖
 • ទីតាំងពិតប្រាកដនៃជំរំ
 • អធិបតេយ្យភាពលើដី
 • ការរំកិលបង្គោលព្រំដែន
ត្រូវពិនិត្យផ្អែកលើ៖
 ១. ផែនទីផ្លូវការ (Annexed Maps 1904–1907)
 ២. ឯកសាររដ្ឋបាលទ្វេភាគី
 ៣. កំណត់ត្រាអង្គការអន្តរជាតិ
ការផ្សាយព័ត៌មាន ឬវីដេអូណាមួយគួរត្រូវបានផ្ទៀងផ្ទាត់ជាមួយប្រភពឯកសារអន្តរជាតិ ដើម្បីជៀសវាងការភាន់ច្រឡំរវាង “Nong Chan ខាងថៃ” និង “ព្រៃចាន់ ខាងកម្ពុជា”។
VII. សង្ខេប
 ១. “Nong Chan” មានប្រវត្តិទាំងជាជំរំលើទឹកដីថៃ (Site K) និងតំបន់ជាប់ព្រំដែនខាងកម្ពុជា។
 ២. ជំរំជនភៀសខ្លួនក្នុងថៃត្រូវបានគ្រប់គ្រងដោយ UNHCR មិនមានន័យថាបម្លែងអធិបតេយ្យភាពដែនដីឡើយ។
 ៣. ក្រោយឆ្នាំ ១៩៩១–១៩៩៣ ជំរំភាគច្រើនត្រូវបានបិទ និងជនភៀសខ្លួនវិលត្រឡប់។
 ៤. បញ្ហាព្រំដែនគួរត្រូវបានដោះស្រាយតាមច្បាប់អន្តរជាតិ និងឯកសារផ្លូវការ មិនគួរពឹងផ្អែកលើការបកស្រាយនយោបាយតែម្ដង។

Nokor Phnom ម៉ែន ណាត
ថៃ​បន្ត​ឈូស​បំផ្លាញ​ស្នាក់​ការ​សមត្ថ​កិច្ច​ខ្មែរ ​នៅ​ច្រក​អូរ​ស្មាច់ ​​ខណៈ​កម្ពុជា​​បន្ត​តស៊ូ​ផ្នែក​ការ​ទូត
------
(VOD /ដោយ ប៉ុល សម្បត្តិ / 26-2-2026)
ថ្មីៗ​នេះ​ យោធា​ថៃ​ បាន​បង្ហាញ​សកម្ម​ភាព ឈូស​បំផ្លាញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ខ្មែរ​នៅ​ច្រក​អូរ​ស្មាច់ ខេត្ត​ឧត្តរ​មាន​ជ័យ ក្រោយ​​​​ថៃ​ធ្វើ​​សង្គ្រាម​​ឈ្លាន​​ពាន​​កម្ពុជា ខណៈ​​កម្ពុជា​ បន្ត​តស៊ូម​តិ​ផ្នែក​ការ​ទូត ​ប្រឆាំង​ថៃ​ឈ្លាន​ពាន តែ​មិន​ទាន់​ប្តឹង​ថៃ ​ទៅ​តុលាការ​អន្តរ​ជាតិ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៃ​ដក​កង​ទ័ព​ចេញ​ពី​ដី​ខ្មែរ ​ជាង ​៤០ ​ទីតាំង។
អ្នកតាមដាននិយាយថា សកម្មភាពរបស់ថៃ ដែលថៃបានបំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្មែរ រួម​ទាំង​វត្ត​អារាម​ខ្មែរ គឺ​ថៃ​ចង់​បំបិទ​ភស្តុ​តាង ដើម្បី​សម្រេចមហិច្ឆតាលេបទឹកដីខ្មែរ ។
ការណ៍នេះ ពួកគេបារម្ភថា ​ទឹក​ដី​ខ្មែរ​ ដែលថៃឈ្លានពានបានជាង​ ៤០ ទីតាំង នឹង​​​ត្រូ​​វ​​បាត់​​​បង់​​​​ទៅ​​​ប្រទេស​​​ថៃ​ ​​ជា​​​រៀង​​​​រហូត​ បើ​​មេដឹកនាំ​កម្ពុជា​មិ​ន​​ប្តឹ​ង​​​ទៅ​​តុលាការ​អន្តរ​ជាតិ ដើម្បីទាមទារត្រឡប់មកវិញទេនោះ។
កាលពីថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២៦ នេះ មានការចែកចាយវីដេអូពី​សកម្ម​ភាព​យោធា​ថៃ​ ​​ប្រើ​​អេស្កា​វ៉ា​ទ័រ​ ឈូស​​កម្ទេច​​ការិយា​ល័យ ឬ​ស្នាក់​ការ​​ប៉ូលីស​អន្តោប្រវេសន៍​កម្ពុជា នៅ​ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។
តាមប្រភពវីដេអូ រៀបរាប់ថា «ស្នាក់ការអន្តោប្រវេសន៍ខ្មែរ នៅច្រក​អូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ​ ត្រូវ​បាន​​យោធា​​ថៃ​ ប្រើ​អេស្កា​វ៉ាទ័រ​ឈូស​កម្ទេច​អស់​ហើយ​បង​ប្អូន​ខ្មែរ យោធា​ថៃឃោឃៅណាស់»។
លើសពីនេះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ យោធាថៃក៏បានប្រើគ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច​វត្ត​ជោគ​ជ័យ​ របស់​ខ្មែរ និង​បណ្តេញ​ព្រះស​ង្ឃ​ខ្មែ​រ​ចេញ​ពី​វត្តភ្លាម ដោយទុករយៈពេល ២០ នាទី។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង​ លោក អ៊ុំ សំអាន ចាត់ទុកសកម្មភាពយោធា​ថៃ ឆ្លុះ​បញ្ចាំង​ថា ថៃ​កំពុង​តែ​ចង់​សម្រេច​មហិច្ឆ​តាលេ​ប​ទឹក​ដីខ្មែរ ដើម្បីបំបាត់ភស្តុតាង។ លោក​ថា សក​ម្ម​ភាព​យោធា​ថៃ​ បំផ្លាញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ខ្មែរ ​នៅ​ច្រក​អូរ​ស្មាច់ ខេត្ត​ឧត្ត​រ​មាន​ជ័យ​នេះ ហាក់​ជា​ការ​ប្រមាថ ​មើល​ងាយ​ជាតិ​សាសន៍​ខ្មែរ និ​ងឆ្លុះ​បញ្ចាំង​ពីក​ម្សោយ​មេដឹ​ក​នាំ​ក្នុង​ការ​ការ​ពារ​ទឹក​ដី។
លោកចាត់ទុក​ទង្វើយ៉ាងគឃ្លើន របស់យោធាថៃ ទាំងការបំផ្លាញប៉ុស្តិ៍ត្រួត​ពិនិត្យ​ខ្មែរ បំផ្លាញ​វត្ត​អារាម ជីក​ប្រឡាយ រាយ​លួស​បន្លា ដាក់​ទូរ​កុង​តឺ​ន័រ​រំលោភ​ដី​ខ្មែរ​នេះ ជា​មហិច្ចតា​ថៃ​លេប​ទឹកដីខ្មែរយ៉ាងច្បាស់។
លោកថា៖ «ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្មែរ​ នៅក្នុងទឹកដីខ្មែរ​ហ្នឹង គឺ​បង្ហាញ​ថា​ថៃ​មាន​មហិច្ឆ​តា​ឈ្លាន​ពាន​យក​ទឹក​ដី​ និង​កាន់​កាប់​ជា​ទឹក​ដី​របស់​ខ្លួន គឺ​គេ​បំបិទ​ភ័ស្តុ​តាង​នៃ​ការ​កាន់​កាប់​របស់​ខ្មែរ​មុន​ពេល​ច្បាំង​គ្នា​ហ្នឹង ហើយ​គេនឹ​ង​សាង​សង់​ជា​សំណង់​រឹង​ ដូច​ជា វត្ត​អាម មន្ទីរ​ពេទ្យ សាលា​រៀន​ ផ្លូវ​​ចាក់​បេតុង​ថ្មីៗ និ​ង​អគារ​រដ្ឋ​អី​ជា​ដើម នៅ​ពេល​អនាគត ដូច​ដី​គេ​កសាង​អភិវឌ្ឍន៍​នៅ​លើ​កោះ​គុត​អីចឹង»។
ការណ៍នេះ លោក សំអាន យល់ថា រដ្ឋាភិបាលគ្រួសារហ៊ុន ត្រូវទទួលខុសត្រូវ​​ទាំ​ង​ស្រុង​​ចំពោះ​​បញ្ហា​​នេះ ត្រូវ​​​ធ្វើ​​យ៉ាង​​ណា ​ទាម​​ទារ​​ទឹក​​ដី​​ខ្មែរ វត្ត​អារាម និងប្រាសាទបុរាណខ្មែរ ត្រឡប់​មក​ឱ្យក​ម្ពុជា​វិញ។
ត្រង់ន័យនេះ លោកពន្យល់ថា តួនាទីមេដឹក​នាំត្រូវ​ការ​ពារ​បូរណ​ភាព​ទឹក​ដី សន្តិ​​សុខ​​ជាតិ និង​​អាយុ​​ជីវិត​ពលរដ្ឋ ប៉ុន្តែ​​​​បើ​​រដ្ឋាភិ​​បាល​ហ៊ាន​​ធ្វើ​​ឱ្យ​បាត់​ប់ង​ទឹក​ដី ឬ​កាត់​ដី​ខ្មែរ​ឱ្យ​បរទេស ត្រូវ​មាន​ទោស​ក្បត់​ជាតិ។
ត្រង់ចំណុចនេះ លោក សំអាន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវពន្លឿនប្តឹងថៃទៅ​តុលាការ​អន្តរ​ជាតិ ICJ និង ICC រួម​ទាំង​សហ​ប្រធាន​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស ដើម្បី​ទាម​ទារ​ទឹក​ដី​ខ្មែរ និង​សង​ជំងឺ​ចិត្ត​ខ្មែរ។
លោកថា៖ «បើក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ ក្នុងនាមជាអ្នកនយោបាយ ពិត​ជា​មាន​អារម្មណ៍​ឈឺចា​ប់​មែន​ទែន ​រហូ​ត​ដល់​ស្រក់​ទឹក​ភ្នែក​ នៅ​ពេល​ដែល​ឃើញ​បរទេស​ជិត​ខាង​ហ្នឹង ​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កម្ពុជា​ មាន​វត្ត​អារាម មាន​លំនៅ​ឋាន​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ ប៉ុស្តិ៍​នគរ​បាល ប៉ុស្តិ៍​ត្រួត​ពិនិ​ត្យ​នៅ​តាម​ជាយ​ដែន ​អី​ជា​ដើម​ អាហ្នឹង​យើង​ឈឺ​ចាប់​មែន​ទែន នៅ​ពេល​ឃើញ​ការ​បំផ្លិច​បំផ្លាញ​ទាំង​នេះ ពី​សំណាក់​ប្រទេស​ជិត​ខាង​ ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​យើង»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងនាថ្ងៃទី​២៦ ខែ​កុម្ភៈ​នេះ​​ថា កម្ពុជា​តាម​រយៈ​រដ្ឋាភិ​បាល​ លោក ហ៊ុន ម៉ាណែត ផ្ទាល់ និង​រដ្ឋ​មន្រ្តី​ការ​បរទេស​លោក ប្រាក់ ​សុខុន បាន​នឹង​កំពុង​ដើរ​ការ​ទូត ដើម្បី​បង្ហាញ​ទៅ​សហគមន៍​អន្តរ​ជាតិ ពី​ទង្វើ​របស់​យោធា​ថៃ​ដែល​រំលោភ​យក​ដី​ខ្មែរ តាម​រយៈ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដា​ប់​អាវុធ។
លោកបន្តថា ការខិតខំប្រឹងប្រែរបស់កម្ពុជា​​លើឆាកអន្តរជាតិ ដើម្បី​បង្ហាញ​ថា ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​ប្រជា​​ពលរដ្ឋ គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​រាជ​រដ្ឋាភិ​បាល និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​រំលោភ​បំពា​នលើ​បូរណ​ភាព​ទឹក​ដី និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជា​ជាតិ​ខ្មែរ។
លើសពីនេះ លោកបញ្ជាក់ទៀតថា កម្ពុជាមិនទទួលស្គាល់នូវ ការកែប្រែខ្សែ​ព្រំដែន​ណាមួ​យ ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​ឡើយ។
លោកថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែន​អន្តរ​ជាតិ​កម្ពុជា-ថៃ ដោយ​បន្សល់​ទុក​ដោយ​គណៈ​កម្ម​ការ​ព្រំដែន​ឥណ្ឌូចិន​-សៀម ដោយ​គោរ​ព​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ គោល​ការណ៍​ខ្សែ​ព្រំ​ដែន​មិន​កែ​ប្រែ គោរព​អនុ​សញ្ញា​សន្ធិ​សញ្ញា​បារាំង​-សៀម ផែន​ទី និង​កំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណ​កម្ម​ការ​បោះ​បង្គោល​​ព្រំដែន​ឥណ្ឌូ​ចិន-សៀម»។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយ​ថា ការ​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឬ​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​ខ្មែរ នៅ​ច្រក​អ៊ូរ​ស្មាច់​នេះ ហាក់​បង្ហាញ​ថា ថៃ​ចង់​កែ​ប្រែ​ទីនោះ​ ជា​ទឹក​ដី​របស់​ខ្លួន។
ត្រង់ន័យនេះ លោកបញ្ជាក់ថា ការពន្លឿនឈូសកម្ទេចប៉ុស្តិ៍​ខ្មែរ​ លើ​ទឹក​ដី​ខ្មែរ ដែល​ថៃ​ដណ្តើម​គ្រប់​គ្រង​ ក្រោយ​សង្គ្រាម​​ឈ្លាន​ពាន ​២១ ​ថ្ងៃ​កន្លង​មក​នេះ គឺ​ចេតនា​ថៃ​ចង់​ផ្លាស់​ប្តូរ​ទីនោះ ​​ជា​កម្ម​សិទ្ធ​របស់​ខ្លួន​វិញ។
ការណ៍​នេះ លោក ម៉ែន ណាត ចាត់ទង្វើយ៉ាងគឃ្លើន និងឃោឃៅរ​បស់​យោធា​ថៃ ដែល​បន្ត​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្មែរ​នេះ ជា​ការ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ រួ​ម​ទាំង មេដឹក​នាំខ្មែ​រ​ខ្លាំង​ណាស់។
លោកថា៖ «នេះជាការប្រមាថ។ ថៃឃើញរដ្ឋាភិបាលកម្ពុជាវាខ្សោយ អីចឹង ថៃ​បន្ត​ប្រមាថ​ ដែល​ប្រមាថ​ ហើយ​ញុះ​ញង់​ធ្វើ​សកម្ម​ភាព​នោះ​​ សកម្ម​ភាព​នេះ សក​ម្ម​ភាព​ញុះ​ញង់ ដើម្បី​ឲ្យ​កម្ពុជា​ត្រូវ​តែ​តដៃ​ គំនិត​គេ គេ​​ចង់​ឱ្យត​ដៃ​ដើ​ម្បី​គេព​ង្រីក​ការ​ឈ្លាន​ពាន​ទៀត ហើយ​កម្ពុជា​យើង មិន​​ចង់​មិ ន​ចង់​តដៃ​ ក៏​មិន​ឃើញ​មាន​សកម្ម​ភាព​អនុ​វត្ត​ច្បាប់​អន្ត​រជា​តិ ​ដើម្បី​ការ​ពារ​ខ្លួន​ទៀត»។
សម្រាប់លោក ម៉ែន ណាត រំឮកមេដឹកនាំកម្ពុជាថា កំឡុងពេល​នេះ កម្ពុ​ជា​គឺ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ពន្លឿន​បញ្ជូន​សំណុំ​រឿង​ព្រំដែន​ទាំង​អស់​ ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ICJ និង ICC ដើម្បី​ទាម​ទារ​ទឹក​ដី។
លោកបារម្ភដែរថា បើលោក ហ៊ុន ម៉ាណែត នៅតែស្ទាក់​ស្ទើរ​មិន​ព្រម​បញ្ជូន​សំណុំ​រឿង​ព្រំដែន​ប្តឹង​ថៃ​ទៅតុលាការ​អន្តរ​​​ជាតិ​​ឱ្យ​ជួយ​ទេ ថៃ​នឹង​ពង្រីក​ការ​ឈ្លាន​ពាន ប​ន្ត​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្មែរ​បន្ថែម​ទៀត។
លោកថា៖ «ចំពោះវីដេអូដែលទាហានថៃ ឈូសឆាយបំផ្លាញ​ប៉ុស្តិ៍​ប៉ូលិស អន្តោប្រ​វេសន៍​ខ្មែរ​ នៅ​អូរ​ស្មាច់ វា​ជា​វីដេអូ​សំខាន់​​មែន​ទែន​ទៅ ព្រោះថៃ​​ហ្នឹង ​ចូល​​មក​បំផ្លិ​ច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ខ្មែរ អ៊ីចឹង​បាន​ថា ​នៅ​ក្នុង​រឿង​ព្រំដែន​ហ្នឹង កម្ពុ​ជា​​អាច​ប្ដឹង​ទៅ​តុលាការ​ចំនួន​ពីរ គឺ​តុលាការ​អាយ​ស៊ី​ជេ តុលាការ ​អាយ.ស៊ី.ស៊ី​ (ICC) នេះ​ អា​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ហ្នឹង អាហ្នឹង​​ប្ដឹ​ង​ទៅ​ អាយ​ស៊ីស៊ី និង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ទៅ​នឹ​ង​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ធ្វើ​សង្គ្រាម​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គេ​ ត្រូវ​តែទា​មទា​រ​ការ​សង​ការ​ខូច​ខាត»។
គួររំឮកថា ក្រោយសង្គ្រាមឈ្លានពានកម្ពុជា ២១ ​ថ្ងៃ​នេះ ចាប់​ពីថ្ងៃ​​ទី​​៧ ខែ​ធ្នូ ដល់​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ត្រូវ​បាន​គេ​ជឿ​ថា ខ្មែរ​​បាត់​​ទឹក​ដី​​​ចំនួន ៤៥ ​​ទីតាំង ដូច​​ជា ប្រាសាទ​​តាមាន់​ធំ ប្រាសាទ​​តាមាន់​​តូច ប្រាសាទ​​​តាក្របី​ ប្រាសាទ​​​ខ្នារ ច្រក​​អាន​​​សេះ ភ្នំ​​​៣៥០ ភូមិ​​ជោគ​​​ជ័យ ភូ​មិ​​​ព្រៃ​ចាន់ ផ្ទះ​​​បីខ្នង អូរភ្លុក​ដំរី ថ្មដា ភ្នំទ្រព្យ ថ្មដូន អូរស្មាច់ បឹងត្រកួនចំនួន ៤ភូមិ ផ្ទះតាម៉ុក (ជាំតែ​-​បុស្បូវ) អូរផ្កា​ស្នេហ៍ តាថាវ និងជប់អង្គុញ ជាដើម។
បើតាម មាត្រា​៥២​​​​ នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​​ឯករាជ្យ អធិប​​​តេយ្យ​ បូរ​ណ​​​ភាព​​ទឹក​​​ដី អនុ​​​វ​​​​​ត្ត​​​​នយោបាយ​​​បង្រួប​​បង្រួម​​ជាតិ ដើម្បី​​ការ​​ឯកភាព​​ជាតិ។
ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕


No comments:

Post a Comment