ម៉េចបានក្រុមប្រឆាំងបង្ខំរដ្ឋាភិបាលប្តឹងទៅ ICJ? គេចង់ថា ប្រឆាំងប្រើច្បាំង រដ្ឋាភិ ប្រើទ័ព ពេលនោះខ្មាំងសៀមចាប់ដៃជាមួយបក្សប្រឆាំង.
Fresh News
សម្តីរបស់អ្នកនាំពាក្យកងទ័ពភូមិន្ទថៃបញ្ជាក់ថា ថៃមានគំរោងជាមុនក្នុងការវ៉ៃដណ្តើមទឹកដីពីកម្ពុជា
(ភ្នំពេញ)៖ ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលផ្សាយតាមគេហទំព័រផ្លូវការរបស់កងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលមានប្រសាសន៍ថា «កងទ័ពថៃកំពុងកាន់កាប់ទឹកដីកម្ពុជា និងដំឡើងទូរកុងតឺន័រ និងដាក់បន្លាលួស រារាំងជនភៀសសឹកប្រមាណ ៨០,០០០ នាក់ មិនឲ្យត្រឡប់ទៅផ្ទះវិញ»។
លោក ឧត្តមសេនីយ៍ទោ Winthai Suvaree បានឆ្លើយតបថា «កម្ពុជាដឹងច្បាស់ថាតំបន់ដែលកំពុងមានជម្លោះជាដីរបស់ថៃ។ កាលពីអតីតកាល ថៃបានផ្តល់ជម្រកដល់ប្រជាជនកម្ពុជាដែលរត់គេចពីសង្គ្រាម។ ប៉ុន្តែបន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប្រជាជននិងទាហានកម្ពុជាជាច្រើនមិនបានត្រឡប់ទៅប្រទេសខ្លួនវិញទេ ប៉ុន្តែបែរជាបានពង្រីកការរស់នៅលើដែនអធិបតេយ្យរបស់ថៃ។ ថៃបានដាក់ការតវ៉ាជាច្រើនតាមយន្តការផ្លូវការ ប៉ុន្តែ កម្ពុជាមិនបានឆ្លើយតប និងមិនបានដោះស្រាយបញ្ហាដោយបញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅដីកម្ពុជា»។
លោកបន្តទៀតថា «ដូច្នេះប្រជាជនទាំងនេះមិនអាចចាត់ទុកថាជាជនភៀសសឹក ដូចដែលនាយករដ្ឋមន្ត្រីកម្ពុជាអះអាងនោះទេ ប៉ុន្តែ ជាក្រុមដែលបានប្រព្រឹត្តអំពើខុសច្បាប់ និងបំពានលើអធិបតេយ្យភាពថៃជាបន្តបន្ទាប់ ដែលធ្វើឲ្យពលរដ្ឋថៃបាត់បង់សិទ្ធិចូលប្រើប្រាស់ដីធ្លីតាមសិទ្ធិរបស់ខ្លួន»។
តាមរយៈពាក្យសម្តីបែបនេះសាធារណជនទូទៅអាចយល់បានថា ការផ្ទុះសង្គ្រាមពីរលើកកន្លងទៅពោលគឺ លើកទី១ នៅថ្ងៃទី ២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ ២០២៥ និងលើកទី២ នៅថ្ងៃទី ៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាគំរោងវាយដណ្តើមកាន់កាប់ទឹកដីពីសំណាក់កងទ័ពថៃយ៉ាងពិតប្រាកដពីព្រោះថៃចាត់ទុកដីទាំងនោះថាជារបស់ខ្លួនដែលត្រូវដណ្តើមយកវិញ។ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃបានបិទបញ្ចប់ការមន្ទិលសង្ស័យដ៏សំខាន់មួយកាលពីកន្លងទៅដែលថា តើអ្នកណាជាអ្នកវាយមុន? ភាគីថៃតែងចោទកម្ពុជាថា ជាអ្នកបើកការវាយប្រហារមុនទៅលើកងទ័ពថៃ ហើយកម្ពុជាអះអាងថា ខ្លួនជាអ្នករងគ្រោះពីការវាយប្រហារមុនរបស់កងទ័ពថៃ។
ប៉ុន្តែពេលនេះការពិតបានបញ្ជាក់ច្បាស់ហើយថា តើអ្នកណាមានគំរោងវាយដណ្តើមទឹកដីកាន់កាប់ពិតប្រាកដ គឺភាគីថៃពីព្រោះតែខ្លួនចាត់ទុកថា ដីនោះជារបស់ថៃដែលត្រូវដណ្តើមយកវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ។ ការអះអាងនេះពិតជាសមហេតុផលណាស់ពីព្រោះការវាយលើកទី១ ថៃមិនអាចដណ្តើមកាន់កាប់ទីតាំងទាំងនោះតាមបំណងបានទេនៅពេលបទឈប់បាញ់លើកទី១ចូលជាធរមាននៅពាក់កណ្តាអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។
ដោយសារគោលដៅរបស់ខ្លួនមិនបានសម្រេចទើបភាគីថៃបំពានបទឈប់បាញ់និងបើកការវាយប្រហារជាលើកទី២ នៅថ្ងៃទី៧ ធ្នូ រហូតដល់បទឈប់បាញ់ទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ២០២៥។ បន្ទាប់ពីបានកាន់កាប់ដូចបំណងរួចហើយ ថៃបានវាយបំផ្លាញចោលទាំងអស់នូវផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ និងលួចទ្រព្យសម្បត្តិគ្មានសល់ ថែមទាំងបំផ្លាញទីសក្ការៈផ្សេងៗក្នុងទីតាំងទាំងនោះគ្មានសល់។ កងទ័ពថៃបានធ្វើឱ្យមានស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍។ ដូច្នេះពីពេលនេះតទៅ ការសង្ស័យអំពីថាតើអ្នកណាវាយមុនលែងជាបញ្ហាទៀតហើយ។
ចុះសួរថា តើទីតាំងទាំងនោះជាដីរបស់ភាគីណា? ជារបស់កម្ពុជាឬថៃ? រឿងនេះក៏មិនពិបាកដែរពីព្រោះបើថៃអះអាងថា ទីតាំងទាំងនោះជារបស់ខ្លួន ហេតុអ្វីថៃមិនប្រើយន្តការបច្ចេកទេស JBC ដើម្បីវាស់វែងតាមសំណើររបស់ភាគីកម្ពុជា? បែរជាប្រើកម្លាំងយោធាដើម្បីដណ្តើមកាន់កាប់ទៅវិញ? ការវាស់វែងតាមរយៈក្រុមអ្នកជំនាញក្នុងយន្តការ JBC ដើម្បីដឹងថា តើទីតាំងទាំងនោះគឺជាកម្មសិទ្ធិរបស់កម្ពុជាឬថៃ គឺជាមធ្យោបាយតែមួយគត់ដែលអាចផ្ទៀងផ្ទាត់បាន ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់។ សង្ឃឹមថា ភាគីថៃមានសេចក្តីក្លាហានក្នុងការធ្វើរឿងនេះដើម្បីស្តារមុខមាត់របស់ខ្លួនថា ថៃមិនមែនជាអ្នកឈ្លានបានទឹកដីកម្ពុជាទេ ដូចដែលខ្លួនតែងតែអះអាង៕
ដោយ វង្ស មករា សាស្ត្រាចារ្យនិងជាអ្នកវិភាគសង្គមនយោបាយ
NP 18m · តាមរយៈសារព័ត៌មាន foxnews របស់អាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តប្រាប់ពិភពលោករឿងទ័ពថៃ ចូលកាន់កាប់ដីកម្ពុជាដោយខុសច្បាប់
Feed posts ស៊ន សុភក្រ្ត-Sorn Sopheak 9m · TOP NEWS: សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តថ្លែងប្រាប់ការពិតទៅកាន់ពិភពលោកនូវរឿងធំៗចំនួន៣ ដែលកំពុងកើតឡើងនៅកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក !
Now, that agreement appears under strain. Cambodian Prime Minister Hun Manet told Fox News Digital that Thai forces have pushed into long-held Cambodian territory beyond the line of dispute. Thai soldiers have sealed off villages with barbed wire and shipping containers, leaving 80,000 Cambodians unable to return home, according to Cambodian officials.
Thailand, with a population of more than 70 million — roughly four times Cambodia’s 17 million — maintains a significantly larger and better-equipped military, raising the stakes of any renewed conflict.
(វ៉ាស៊ីនតោន)៖ តាមរយៈបណ្តាញសារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តប្រាប់ការពិតរឿងធំៗចំនួន៣ទៅកាន់ពិភពលោក។ ទី១៖ អំពីរឿងកងទ័ពថៃ ចូលឈ្លានពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ ទី២៖ អំពីរឿងកំពង់ផែរាម មិនមែនផ្តាច់មុខសម្រាប់ប្រទេសណាមួយនោះទេ ទី៣៖ អំពីការបង្រ្កាបបទល្មើសអនឡាញនៅកម្ពុជា !
ឥឡូវនេះនៅពេលដែលកងទ័ពត្រូវបានបញ្ឈប់ការប្រយុទ្ធ កងទ័ពថៃកំពុងកាន់កាប់ទាំងអស់នេះជាមួយនឹងកុងតឺន័រ និងលួសបន្លា។ នេះជាមូលហេតុដែលយើងនិយាយថា ការកាន់កាប់នេះគឺហួសពីការទាមទារឯកតោភាគីរបស់ប្រទេសថៃ។ ហើយតំបន់នេះជាកម្មសិទ្ធិរបស់ភូមិកម្ពុជា ដែលឥឡូវនេះអ្នកភូមិជាច្រើនមិនអាចត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញបានទេ។
នេះខុសពីសេចក្តីថ្លែងការណ៍រួមដែលយើងមានរវាងប្រទេសទាំងពីរ ដែលអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់មកវិញ។ សូម្បីតែចំណុចដែលថា បន្ទាប់ពីការឈប់ បន្ទាប់ពីការបាញ់ប្រហារ កងទ័ពនៅទីតាំងដដែល ហើយមិនផ្លាស់ទីហួសពីការគ្រប់គ្រងតំបន់របស់ពួកគេ។ ប៉ុន្តែការពង្រីកការប្រើប្រាស់លួសបន្លា និងកុងតឺន័រដើម្បីបិទភូមិ នេះគឺជារឿងមួយចំនួនដែលយើងជំរុញឱ្យប្រទេសថៃ អនុញ្ញាតឱ្យប្រជាជនរបស់យើងត្រឡប់ទៅវិញ ហើយចាប់ផ្តើមដំណើរការកំណត់ព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការរួមដែលយើងទាំងពីរយល់ស្រប។ ដូច្នេះនេះជាចំណុចសំខាន់របស់យើង។
សំណួរ៖ ប្រសិនបើវត្តមានរបស់ថៃ នៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោងឆ្លើយតបយ៉ាងដូចម្តេច? តើក្នុងកាលៈទេសៈណាដែលបទឈប់បាញ់នឹងមិនអាចទ្រទ្រង់បាន?
ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ពីព្រោះយើងមិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាមគឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើសុំឱ្យប្រទេសថៃ ត្រលប់ទៅរកកិច្ចព្រមព្រៀងដែលយើងមានវិញ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សី ដែលបានកំណត់លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាងប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ យើងបានដឹងរួចមកហើយថា ប្រាំមួយខែកន្លងមកនេះ លោកប្រធានាធិបតី Trump បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងធានាឱ្យមានបទឈប់បាញ់លើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
ហើយកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏មានការចូលរួមពីប្រធានអាស៊ាន គឺលោកនាយករដ្ឋមន្ត្រី Anwar។ ដូច្នេះខ្ញុំគិតថា លោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់មានគោលដៅផ្ទាល់ខ្លួនរបស់គាត់គឺចង់ឃើញសន្តិភាព និងស្ថិរភាព។ ខ្ញុំបាននិយាយជាមួយគាត់ គាត់តែងតែនិយាយថា ជីវិតរបស់ប្រជាជនគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះការបញ្ឈប់សង្គ្រាមគឺជាអាណត្តិផ្ទាល់ខ្លួនរបស់គាត់។
សំណួរ៖ ពាក់ព័ន្ធមូលដ្ឋានកងទ័ពជើងទឹកកំពង់ផែរាម ខេត្តព្រះសីហនុ ដែលបានសាងសង់ឡើងវិញដោយថវិការបស់ចិន ហើយកាលពីខែមករា ឆ្នាំ២០២៦ នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានចូលចតនៅទីនោះ !
យើងមានអគារពហុជាតិសាសន៍នៅទីនោះ រចនាសម្ព័ន្ធអចិន្ត្រៃយ៍នោះ វិធីនោះដើម្បីទទួលដៃគូទស្សនកិច្ចទាំងអស់របស់យើង។ គ្មានអ្វីត្រូវលាក់បាំងនៅក្នុងរឿងនេះទេ។
ដូច្នេះខ្ញុំគិតថា ដើម្បីច្បាស់លាស់អំពីមូលដ្ឋានកងទ័ពជើងទឹកពិតប្រាកដ។ ដូច្នេះសកម្មភាពជាក់ស្តែងនៃការស្វាគមន៍ដំណើរទស្សនកិច្ចនាវាពហុជាតិសាសន៍ វាបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាមិនមែនកំពុងប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកពិតប្រាកដ សម្រាប់តែកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនតែប៉ុណ្ណោះនោះទេ។
សំណួរ៖ ក្រសួងការបរទេសធ្លាប់បានជំរុញឲ្យកម្ពុជាធ្វើ ការងារបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញឆបោកតាមអ៉ិនធឺណិត។ តើលោកអាចនិយាយអំពីវឌ្ឍនភាពណាមួយ ដែលលោកសម្រេចបាននៅទីនោះបានទេ ហើយតើលោកកំពុងធ្វើការជាមួយអាជ្ញាធរសហរដ្ឋអាមេរិកលើរឿងនេះដែរឬទេ?
យើងបង្កើនអន្តរកម្មជាមួយដៃគូរបស់យើងជាពិសេស FBI បានធ្វើការជាមួយភ្នាក់ងារគណៈកម្មាធិការ និងនគរបាលជាតិ របស់យើងផងដែរ ដោយធ្វើការរួមគ្នាលើឧក្រិដ្ឋកម្ម ឆ្លងដែន រួមទាំងការឆបោកតាមអ៊ីនធឺណិត។ ដូច្នេះនេះគឺជាភាពជោគជ័យកាន់តែខ្លាំងឡើង។ ថ្មីៗនេះយើងបានបង្ក្រាបករណីធំមួយ ដែលពាក់ព័ន្ធនឹងឧកញ៉ា ដោយយើងបានចាប់ខ្លួនគាត់ ហើយយើងបានបិទបរិវេណធំមួយ។ នេះគឺជាភាពជោគជ័យជាមួយ FBI៕
WWC News 35m · 🚨 ដំណឹងល្អ ជម្លោះព្រំដែន កម្ពុជា 🇰🇭 ជាមួយ ថៃ 🇹🇭 បានឡើងលើវេទិកា ក្រុមប្រឹក្សាសន្តិភាព ដោយ លោកដូណាល់ ត្រាំ 🇺🇸 ប្រកាសថា «ត្រូវបានតាមដាន» 🙏🏻❤️ 20/02/26
Thmey Thmey 45m · នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេច ហ៊ុន ម៉ាណែត បានផ្តល់សម្ភាសដាច់ដោយឡែកមួយផ្សេងទៀតដល់សារព័ត៌មាន Fox News Digital។ ក្នុងបទសម្ភាសនេះ សម្តេចបានបង្ហាញផែនទីដែលបញ្ជាក់ពីការកាន់កាប់របស់ថៃលើបូរណភាពដែនដីកម្ពុជាលើសពីអ្វីដែលថៃទាមទារជាឯកតោភាគី។ «អ្នកភូមិជាច្រើនមិនអាចវិលត្រឡប់ទៅភូមិដ្ឋានរបស់ខ្លួនវិញ»។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ហើយក្នុងបទសម្ភាសនោះ សម្តេចក៏បានអធិប្បាយអំពីគំនិតផ្តួចផ្តើមសន្តិភាពរបស់លោក ដូណាល់ ត្រាំ និងមូលដ្ឋានយោធារាម៕
ក្រុមពលករខ្មែរធ្វើការនៅប្រទេសថៃ · Drama CK · 48m · រូបថតជុំគ្នារបស់បណ្ដាមេដឹកនាំ មុនកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពចាប់ផ្ដើម កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace)នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ត្រៀមនឹងចាប់ផ្តើមហើយ។ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងមានវត្តមាននៅក្នុងកិច្ចប្រជុំ តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។
Hun Manet Group Post · Noun Chamnap · 12h · 🚨 ថ្ងៃនេះ អ្នកនាំពាក្យកងទ័ពថៃ 🇹🇭 លើកឡើងថា ៖ ទូកុងតឺន័រ និងបន្លាលួស ក្នុងដីកម្ពុជា 🇰🇭 គឺជាវិធានការ សន្តិសុខជាតិ ការពារខ្លួន បណ្តោះ អាសន្ន មិនគួរចោទ ថៃឈ្លានពានឡើយ‼️
CEO 58m · លោក ត្រាំ ប្រាប់ប្រទេសដែលបដិសេធចូលរួមក្រុមប្រឹក្សាសន្តិភាពថា «អ្នកមិនអាចលេងសេីចជាមួយខ្ញុំបានទេ»
Chan Born
បញ្ហាសង្រ្គាម ថៃ កម្ពុជា៖ កងកម្លាំងប្រដាប់អាវុធថៃ បាននឹងកំពុងបើកសមរភូមិ ០៣ ទិស គឺ (១) ធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា (២) ធ្វើសង្រ្គាមប្រឆាំងឧក្រិដ្ឋកម្មនៅកម្ពុជា និងទី (៣) ធ្វើសង្រ្គាមប្រឆាំង ការឆបោក Online នៅកម្ពុជា។ គោលបំណងនៃការធ្វើសង្រ្គាមនេះ ដោយសារ តាមរបាយការណ៍ឆ្នាំ ២០២៤ ប្រទេស រុស្សី អ៊ុយក្រែន ចិន និង អាមេរិក ជាប់ជាប្រទេសធំជាងគេបង្អស់ផ្នែក ឧក្រិដ្ឋកម្មកម្រិតសកលលោក ចំណែក ភូមារ និង កម្ពុជាជាប់លេខ ០១និង លេខ ០២ ជាប្រទេសមាន សូចនាករឧក្រិដ្ឋកម្ម Scamming នៅអាស៊ាន។ សំអាងតួរលេងនេះ បានជា ទ័ពថៃ រដ្ឋាភិបាលថៃ ដើរតួរជា ចៅក្រម ធ្វើសង្រ្គាម ជាមួយកម្ពុជា។ ខាងកម្ពុជា ទើបតែបានប្រកាស អំពី កងទ័ពថៃកំពុងឈ្លានពានចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា គឺចំណុចទី (១) ដូចក្នុងរូបភាព។ ខាងភាគី ថៃ គេបកស្រាយ ដោយនឹងលើក ចំណុច ទី ២ និង ទី ៣ ។
Chan Born ស្ថានការណ៍សឹកអ៊ុយក្រែន៖ កងទ័ពអ៊ុយក្រែន ប្រកាសអំពីជោគជ័យ រំដោះបានផ្ទៃដី ២០០ គមការ៉េ ពីកងទ័ពរុស្សីមកវិញ ដោយប្រើពេលប្រយុទ្ធ រយៈពេល ៥ ថ្ងៃ ធៀបរុស្សីប្រើពេលដណ្តើមយក ៣០ ថ្ងៃ តែ រយៈពេល ១ សប្តាហ៍បន្ទាប់ ទាហានរុស្សី វាយដណ្តើមបាន តំបន់ព្រំដែន ភាគខាងកើតទៅវិញ ដែលនេះជា យុទ្ធសាស្រ្ត ដកថយរបស់រុស្សី និងពេលជាមូយគ្នា សហរដ្ឋអាមេរិក បង្ខំឲ្យអ៊ុយក្រែនចុះចាញ់សង្រ្គាមជាមួយរុស្សី។ ជាកលយុទ្ធរុស្សី វាយយកតំបន់ព្រំដែន ដើម្បី ចល័តកាំភ្លើងធំចូល ក្នុងចម្ងាយបាញ់ដល់ ទីក្រុងធំៗរបស់ អ៊ុយក្រែន នេះជាផែនការដកថយរបស់រុស្សី ដែលកងទ័ពអ៊ុយក្រែន អះអាងថា វាយឈ្នះបានដី ២០០ គម ២។
Chan Born សភាពការណ៍ថៃ៖ ថ្ងៃនេះ ២០/០២/២០២៦ ជាថ្ងៃទី ១២ ដែល ការរាប់ ការ ប្រកាសលទ្ធផលបោះឆ្នោត និងលទ្ធផល ប្រជាមតិ កែ រដ្ឋធម្មនុញ្ញ នៅថៃ ត្រូវគេ លាក់ការណ៍ បិទចោល។ នៅ ១ ថ្ងៃ មុនការបោះឆ្នោត រាជវាំង្គ សៀម កោះប្រជុំរៀបចំ គណរដ្ឋមន្រ្តីថ្មី ចូលគ្រប់គ្រងសភាពការណ៍ ដោយសារអានុទីន រដ្ឋមន្រ្តីសំខាន់ៗ ផុតសុពលភាព ដែលនេះជា សញ្ញារដ្ឋប្រហារគ្មានឈាម Bloodless Coup.
មន្ទីរព័ត៌មាន ខេត្តព្រៃវែង · Follow 48m · កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា H.E. Pen Bona Royal Government Spokesperson ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦
សេនាធិការក្តាមដែក- General of Tanks
ការសែត The New York Editorial សរសេរចំៗថា ប្រទេសថៃបានរំលោភច្បាប់អន្តរជាតិ និងការប្រើប្រាស់យន្តហោះចម្បាំង គ្រាប់បែកចង្កោមមកលើកម្ពុជា
SBM News Plus 12m · សារព័ត៌មានអាម៉េរិកស៊ើបអង្កេតរកឃើញថៃ ពិតជាប្រែក្លាយជម្លោះព្រំដែនធម្មតាជាមួយកម្ពុជា ទៅជាសង្គ្រាមឈ្លានពានខុសច្បាប់អន្តរជាតិ លម្អិត👇
Kham phouri
បញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ គឺជាប្រធានបទដ៏ក្តៅគគុក និងស្មុគស្មាញបំផុតមួយក្នុងប្រវត្តិសាស្ត្រការទូត និងយោធានៃប្រទេសទាំងពីរ។ ការលើកឡើងអំពីការដាក់ទូកុងទីន័រ ការរារាំងដោយរបងបន្លាលួស និងការប្រើប្រាស់ផែនទីខុសច្បាប់ គឺជាចំណុចគន្លឹះដែលឆ្លុះបញ្ចាំងពីភាពតានតឹងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន។
ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីបញ្ហានេះ យើងអាចពិនិត្យលើទិដ្ឋភាពសំខាន់ៗមួយចំនួន៖
១. ជម្លោះលើការប្រើប្រាស់ផែនទី៖ បញ្ហាដែលពិបាកដោះស្រាយបំផុតគឺ "ការបកស្រាយផែនទីខុសគ្នា"៖
កម្ពុជា៖ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និង ផែនទីខ្នាត ១/២០០.០០០ (ផែនទីដងរែក) ដែលខណ្ឌសីមាដោយគណៈកម្មការចម្រុះបារាំង-សៀម នាឆ្នាំ ១៩០៤-១៩០៧។ ផែនទីនេះត្រូវបានតុលាការអន្តរជាតិ (ICJ) ទទួលស្គាល់ក្នុងសាលក្រមឆ្នាំ ១៩៦២។
ថៃ៖ ជារឿយៗប្រើប្រាស់ ផែនទីដែលខ្លួនផលិតដោយឯកតោភាគី (ផែនទីខ្នាត ១/៥០.០០០) ដែលចងក្រងឡើងដោយយោធាថៃ។ ការប្រើប្រាស់ផែនទីខុសគ្នានេះហើយ ដែលនាំឱ្យកើតមានតំបន់ត្រួតស៊ីគ្នា (Overlapping Areas)។
២. សកម្មភាពឯកតោភាគីនៅតាមព្រំដែន
ការដាក់ទូកុងទីន័រ ឬការសាងសង់របងបន្លាលួសក្នុងតំបន់ដែលមិនទាន់ឯកភាពគ្នា (No Man's Land) ត្រូវបានចាត់ទុកថាជា៖
ការរំលោភលើស្ថានភាពដើម (Status Quo): តាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ ២០០០ ភាគីទាំងពីរមិនត្រូវធ្វើអ្វីដែលនាំឱ្យមានការប្រែប្រួលស្ថានភាពដីនៅតំបន់ជម្លោះនោះទេ។
ការប៉ុនប៉ងកាន់កាប់ជាក់ស្តែង៖ ក្នុងន័យយោធា និងនយោបាយ ការសាងសង់សំណង់រឹងមាំ ឬរបង គឺជាយុទ្ធសាស្ត្រដើម្បីកំណត់ព្រំដែន "តាមសភាពការណ៍ជាក់ស្តែង" ដែលកម្ពុជាតែងតែជំទាស់យ៉ាងដាច់អហង្ការ។
៣. យន្តការដោះស្រាយបញ្ហា៖ ទោះបីជាមានភាពតានតឹង ក៏យន្តការសន្តិវិធីនៅតែជាអាទិភាព៖
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC): ជាវេទិកាសម្រាប់បច្ចេកទេសវាស់វែង។
ទំនាក់ទំនងកម្រិតនយោបាយ៖ ការចរចាផ្ទាល់រវាងប្រមុខរដ្ឋាភិបាល ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នាដោយអាវុធ និងការរក្សាស្ថិរភាពសេដ្ឋកិច្ចតាមព្រំដែន។
សរុបមក ការការពារបូរណភាពទឹកដីតម្រូវឱ្យមានការរួមផ្សំគ្នារវាង ស្មារតីជាតិនិយម និង ភាពឈ្លាសវៃផ្នែកច្បាប់អន្តរជាតិ។ ការប្រើប្រាស់ភស្តុតាងប្រវត្តិសាស្ត្រ និងផែនទីដែលទទួលស្គាល់ជាអន្តរជាតិ គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
គ្រូ 1 ថ្នាក់ដឹកនាំខំរកដំណោះស្រាយ ចំណែកអ្នកលុញ ប្រឹងយកខ្លឹមសារវីដេអូសរសេរជាខ្លឹមសារខ្លីអួតសម្ញែងឆ្កឹះឱ្យសត្រូវក្ដៅក្រហាយ ចាក់ចេកចាក់ស្ករចុះឡើង បង្កើនជាជម្លោះរ៉ាំរ៉ៃ ដល់ពេលអ្នកពិបាកគឺបងប្អូនតាមព្រំដែន វីរកងទ័ព និងអ្នកដឹកនាំ «ផ្អាកលុញផ្អាកអួតទៅ»
ថៃៈសុនធិ លឹងថងគុន អតីតមេបក្សអាវលឿង សព្វថ្ងៃអាយុ ៧៨ ឆ្នាំ ទំនងជាត្រូវបានគេលួចធ្វើឃាដ មិនបានសម្រេច ដោយពេលនេះ គាត់បែកក្បាល ដេរ ២០ ថ្នេរ ដែលតាមរបាយការណ៍ថា គាត់ឡើងទៅ ការិយាល៍យកាសែតរបស់គាត់ ដូចសព្វដង គឺពេលព្រឹកពេលឡើងលើ ជណ្តើរដូចជាមានអ្នកអ្នកណាម្នាក់ រុញគាត់់ពីក្រោយខ្នង ទំលាក់ចុះមក បោកក្បាលជាមួយ ថ្ម រហូតបែកក្បាលដេរ ២០ថ្នេរ និងមិនអាចឡើងធ្វើ កម្មវិធីវេទិការតុកាហ្វេនយោបាយ រយៈពេល ២ ទៅ ៣ សប្តាហ៍។ មុនពេលមានគ្រោះថ្នាក់ គាត់បានរិះគន់បញ្ហា ២ គឺទី (១) ចួលឆ្នាំចិន និង (២) រិះគន់ការបោះឆ្នោត។ ស៊ុនធិ គឺអ្នកប្រឆាំងស្តេចសៀមយ៉ាងងប់ងល់ និង ជាអ្នកប្រឆាំងជាមួយ គ្រូសារតាក់ស៊ីនយ៉ាងជូរចត់ដែរ។ គាត់ទើបតែរួចចេញពីគុក ដោយសារ មេធាវី លើកឡើងថាគាត់មិនពាក់ព័ន្ធនយោបាយដូចមុន និង មានអាយុច្រើនដល់ថ្នាក់ជិតឆ្កួត !!
តានតឹងតាមព្រំដែនកម្ពុជា ថៃមិនមែនមកពីខាងខ្មែរនិយាយច្រើនទេ មកពីខាងថៃគេជំទាស់មិនចង់បាន អានុទីន ឡើងជានាយករដ្ឋមន្រ្តី។ រូបខាងក្រោម សុទ្ធតែដណ្តើមតំណែងនាយករដ្ឋមន្រ្តីថៃ ២០២៦
មេដឹកនាំប្រទេសថៃ ប្រឆាំងសន្តិភាព ដែលដឹកនាំ ដោយ សហរដ្ឋអាមេរិក ក្រោមឆ័ត្រ ក្រុមប្រឹក្សាសន្តិភាព។ ប្រទេសណាដែល មិនចូលរួមជាមួយ ក្រុមប្រឹក្សាសន្តិភាព គឺជាប្រទេសដែលប្រឆាំងសន្តិភាព។ ប្រទេសប្រឆាំងសន្តិភាពនឹងរងទណ្ឌកម្មពន្ធពាណិជ្ជកម្ម ២០០% បើចង់នាំទំនិញចូល សហរដ្ឋអាមេរិកកាំង។ ពលរដ្ឋខ្មែរគប្បី ផ្សាយដោយមាន ភស្តុតាង ជារូបថត ជាវីដេអូ កុំសរសេរ កុំនិយាយរួចតែពីមាត់ គ្មានភស្តុតាង បរទេសគេមិនដាក់ទណ្ឌកម្ម លើថៃ ឬ គៀបសង្កត់លើថៃឡើយ ! ៕
ណាវ៉ាត់៚ Proverbs added a new photo. · Follow 4h · លោកត្រាំបានហៅជម្លោះ កម្ពុជា-ថៃ នៅចំពោះមុខសមាជិកប្រហែលជា៤០ប្រទេស ថា (nacty fighter) ឬជាគូប្រយុទ្ធដ៏គួរឱ្យខ្លាច។ ហើយលោកបានប្រកាសថា ជម្លោះកម្ពុជា-ថៃ “ត្រូវបានតាមដាន”។
ខ្មែរ 50m · ទាហានថៃបើកការបាញ់ប្រហារមកលើទីតាំងយោធាខ្មែរ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ កុម្ភៈ ២០២៦ បណ្ដាលឱ្យយោធាខ្មែរ ២នាក់រងរបួស។ អានអត្ថបទពិស្តារ👇
បញ្ហាកង្វះខាតទឹកស្អាតសម្រាប់ជួរមុខ៖ ក្នុងសង្រ្គាម រុស្សី អ៊ុយក្រែន ដែលមាន កងទ័ពជួរមុខផង មានជនភៀសសឹកក្នុងសង្រ្គាមផងនោះ រដ្ឋាភិបាលអ៊ុយក្រែន បញ្ជូននៅ ថ្នាំសម្អាតទឹក ដូចក្នុងរូបភាពនេះ វាមានតម្លៃ ១ ដុល្លា ក្នុង១ កញ្ចប់ ដែលអាចសម្អាតទឹក បាន ១០ លីត្រ។ ថ្នាំនេះជាផលិតផលអាមេរិកកាំង វាមានតម្លៃខ្ពស់ ពីព្រោះទឹក ១០ លីត្រថ្លៃជាង ១ ដុល្លា តែស្ថិតក្នុងស្ថានភាព អាសន្ន Emergency ដាក់ខាតគេត្រូវតែចំណាយ ពីព្រោះ ទ័័ពម្នាក់ ដាក់ទឹក ២ លីត្រជាប់ខ្លួន ដូច្នេះ បាន ៥ នាក់/ថ្ងៃ។
Ma Vacation 7m · 20/02/26 ដីដែលសៀមវាយយក និងកំពុងកាន់កាប់ វាបានឈួសឆាយធ្វើផ្លូវ ហើយបានដាក់ឈ្មោះទាហាន៣នាក់នេះ ដែលបានងាប់ដោយសារ BM21 ជាការំលឹកដឹងគុណ ដែលបានពលីជីវិតក្នុងឈ្លានពានដីខ្មែរបាន អាកំពូជចោរឥតកេរ្ក៍ខ្មាស់ 🐃🇹🇭!

















































No comments:
Post a Comment