នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, February 16, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២៦

 នយោបាយសៀម លើកម្ពុជា៖ ទ័ពសៀម  ទ័ពថៃកំពុងបង្ករបញ្ហាតានតឹងយោធា​ នយោបាយដើម្បី គេចចេញពីការ រាប់សន្លឹកឆ្នោតឡើងវិញ ឬ បោះឆ្នោតឡើងវិញ ដោយសារពេលនេះ បក្សអាយ៉ង របស់សៀម ទទួលបានជោគជ័យ។ មូលហេតុនាំឲ្យជោគជ័យ ដោយសារ សៀម ពន្យា Deplay ការបោះឆ្នោត។ តាមផែនការណ៍ដើម សៀម ថៃ ត្រូវបោះឆ្នោតខែ ០៩ ឆ្នាំ ២០២៥ តែពួកគេ បង្ករសង្រ្គាមសិន រួច ទើបបោះឆ្នោតថ្ងៃទី ០១ ខែ មករា ២០២៦ ដើម្បី យកលទ្ធផលនៃសង្រ្គាម ទៅឃោសនាបោះឆ្នោត។ ប្រទេសអ៊ុយក្រែន UKraine ធ្វើសង្រ្គាមដើម្បី លុយ The War for Money ចំណែក ប្រទេសថៃ Thai-land ធ្វើសង្រ្គាម ដើម្បី សន្លឹកឆ្នោត The War for Election.

Benz
UPDATE:✍🏻លោកនាយករដ្ឋមន្ត្រីអនុទីន បានអះអាងថា លោកនឹងត្រួតពិនិត្យសន្តិសុខជាតិដោយផ្ទាល់ហើយនឹងប្រើប្រាស់វិធានការការទូត យោធា និងប្រតិបត្តិការគ្រប់ទម្រង់ និងវិធីសាស្រ្ត ដើម្បីការពារទឹកដីជាតិសៀម អធិបតេយ្យភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
✍🏻លោកបញ្ជាក់ថា ការបិទព្រំដែននឹងត្រូវបានពង្រឹង ហើយជញ្ជាំងសន្តិសុខនឹងត្រូវបានសាងសង់តាមបណ្តោយព្រំដែន។
ហើយលោកក៏បានប្រកាសលុបចោលអនុស្សរណៈយោគយល់គ្នាលេខ ៤៤ ផងដែរ។
✍🏻អនុទីនបដិសេធពាក្យចចាមអារ៉ាមអំពីការបែងចែកកូតាការពារជាតិទៅឱ្យគណបក្សភឿថៃ។លើសពីនេះ លោកបង្ហាញពីលទ្ធភាពខ្ពស់ដែលលោកក៏នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរហើយលោកនាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល មេដឹកនាំគណបក្សភូមិជៃថៃ បានបង្ហោះដូចខាងក្រោម៖
✍🏻អនុទីន👉🏻ខ្ញុំសូមធានាចំពោះអ្នកថា ខ្ញុំនឹងមិនធ្វើឱ្យអ្នកដែលបានបោះឆ្នោតឱ្យគណបក្សភូមិចៃថៃខកចិត្ត ឬខកចិត្តឡើយ ហើយខ្ញុំនឹងខិតខំដើម្បីសងសឹករាល់សន្លឹកឆ្នោតដោយមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តដែលអ្នកបានដាក់មកលើខ្ញុំ។

Far Saly 
ក្រ​ ទេ​ តែមានយន្តហោះចម្បាំង​ ១៤២គ្រឿង
​ 👉ប្រទេសនីហ្សេរីយ៉ា​ ជាប្រទេសមានសេដ្ឋកិច្ចGDPទាបជាងកម្ពុជា​ មានប្រជាជនច្រេីនជាងកម្ពុជា​  ជាង២០០លាននាក់ តែប្រទេសនីហ្សេរីយ៉ា​ មានយន្តហោះចម្បាំង១៤២​ គ្រឿង​ និងបានបញ្ជាទិញ៥០គ្រឿងបន្ថែមទៀត​ ។

Sothea Phon
🔴គិតត្រឹមម៉12:00ថ្ងៃ គោរពរាយការណ៍ជូនបងប្អូនម្ចាស់ជំនួយ ស្បៀងអាហារ មានអង្ករ ទឹកសុទ្ធ អាហាក្រៀម និងសំភារៈផ្សេងៗផ្តល់ដល់ដៃកម្លាំងទល់មុខទិស ភ្នំត្រង៉ោល ភ្នំវែង និងអន្លង់ក្រពើ ព្រះវិហារ🫡 15-2-2026

ឆ្នាំ ២០១៨ អ៊ុយក្រែន មានទ័ពរថក្រោះចំនួន ២០០ ០០០ នាក់ ដែលស្តង់ដា សម្រាប់កងទ័ពរថក្រោះមិនទំនើប មានទាហាន ១២ នាក់/គ្រឿងសម្រាប់បំរើការ ដូច្នេះ ត្រូវមាន រថក្រោះប្រមាណជា ១៦,៦៦៦ គ្រឿង
លឹម នាង អ៊ុយក្រែន
_ បាត់បង់ទាហាន 1 600 000 នាក់ 
_ ឧត្តមសេនីយ៍ 15 នាក់ 
_ រថក្រោះ 15300 រថក្រោះ
_ រថពាសដែក 6597 គ្រឿង
_ យានយន្ត 10330 គ្រឿង
_ ប្រព័ន្ធការពារដែនអាកាស 470 គ្រឿង
_ យន្តហោះ 1,080 គ្រឿង
_ឧទ្ធម្ភាគចក្រ 1241 គ្រឿង 
_ ដ្រូន 115000 គ្រឿង

Serey Visal -សេរី វិសាល  · Follow 8h  · ទាហានថៃបានជីកប្រឡាយមួយដើម្បីធ្វើជាខ្សែបន្ទាត់ព្រំដែនថ្មីនិងដើម្បីប្រឆាំងរថក្រោះ ព្រមទាំងបានរាយបន្លាលួសនិងដាក់ទូរកុងតឺន័រនៅអូរខ្លាឃ្មុំ តំបន់អូរស្មាច់  ខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ។ បងប្អូនខ្មែរខ្លះនិយាយថា ប្រឡាយ បន្លាលួសនិងទូរកុងតឺន័រមិនអាចក្លាយជាខ្សែបន្ទាត់ព្រំដែនថ្មីនោះទេ។ បច្ចុប្បន្ន វាមិនមែនជាខ្សែបន្ទាត់ព្រំដែនថ្មីជាផ្លូវការមែន ប៉ុន្តែរយៈពេល១០ទៅ៥០ឆ្នាំក្រោយ វាអាចក្លាយជាខ្សែបន្ទាត់ព្រំដែនជាផ្លូវការ។

Chan Born 3m   ព្រំដែនកម្ពុជា ថៃ៖ ខាងថៃ និង ខាង ក្រុមប្រឆាំងខ្មែរដែលបំ់រើពូក ថៃ បានផ្សព្វផ្សាយខ្លឹមសារដូចគ្នាតែមួយ គឺ ប្រឡាយ របងលួសនោះ មិនមែនជា ប្រព័ន្ធឧបសគ្គឬអន្ទាក់រថក្រោះ តែជា ប្រឡាយទឹក ជាគូរទឹក ជាបារាយណ៍ទឹក។ ខាងខ្មែរដែលប្រឆាំងរដ្ឋាភិបាល គេផ្សាយថាជា ខ្សែព្រំដែនថ្មី ដើម្បីគេឈានទៅធ្វើបដិវត្តន៍ពណ៍ Color Revolution.។

Benz 1d  · 🚨*ព័ត៌មានថ្មីៗ : អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃ នាង Boom Panadda បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថៃ នៅវេលារសៀល ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ «ប្រសិនបើ កងទ័ពថៃ 🇹🇭 ប្រយុទ្ធគ្នាជាលើកទីបី ជាមួយនឹងកម្ពុជា 🇰🇭 ច្បាស់ណាស់ វានឹងមានសភាពខ្លាំងក្លា និងធ្ងន់ធ្ងរជាងមុនជាក់ជាមិនខាន»។ *នាងសង្កត់ធ្ងន់ថា៖ «នាងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្គត់ផ្គង់គ្រឿងឧបភោគ និងសម្ភារប្រើប្រាស់ចាំបាច់ ដល់កងទ័ពថៃ 🇹🇭 គ្រប់ពេលវេលា ប្រសិនបើមានការប្រយុទ្ធគ្នាជាមួយនឹងកម្ពុជាម្តងទៀត»៕  : Amarin News

Chan Born 1m  អ៊ុយក្រែន៖ កងទ័ពអ៊ុយក្រែន រយៈពេលសង្រ្គាម ៤ ឆ្នាំ នេះ បាត់បង់រថក្រោះ ប្រមាណជា 15,300 គ្រឿង។ លំអិត៖ ឆ្នាំ ២០១៨ អ៊ុយក្រែន មានទ័ព រថក្រោះចំនួន ២០០ ០០០ នាក់ ដែលស្តង់ដា សម្រាប់កងទ័ពរថក្រោះមិនទំនើប មានទាហាន ១៣ នាក់/គ្រឿងសម្រាប់បំរើការ ដូច្នេះ ត្រូវមាន រថក្រោះប្រមាណជា ១៦,៦៦៦ គ្រឿង។

KPT Economy
 ·
Follow
ឃុំ​ថ្ម​ដា ស្រុកវាលវែង ​ខេត្ត​ពោធិ៍សាត់ បាន​រងការឈ្លានពាន​ពី​​យោធា​ថៃដែលបានព័ទ្ធយកផ្ទះ និង​ដីលំនៅដ្ឋាន​របស់​ពលរដ្ឋខ្មែរ​ទាំង​បំពាន។ ឃុំ​ថ្ម​ដា​​ ​មាន​ភូមិ​សរុប​ចំនួន ៥ ភូមិ​ និង​មានពលរដ្ឋរស់នៅ​សរុប​ជាង ៩០០ គ្រួសារ។ នេះបើតាមលោក គង់ សំអុល ស្មៀន​ឃុំថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។
ផ្តល់​បទ​សម្ភាសន៍​ដល់​កម្ពុជាថ្មី ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ទៅ​ឃុំថ្មដា ស្រុក​វាលវែង កាលពីពេលថ្មីៗ​នេះ លោក គង់ សំអុល ស្មៀនឃុំ​ថ្មដា​ ស្រុកវាលវែង បានប្រាប់ពី​ភូមិសាស្រ្ត​ទឹកដីព្រៃភ្នំ​ ដែល​កន្លងទៅ​ពលរដ្ឋធ្លាប់រស់នៅ​យ៉ាង​សុខសាន្ត ប៉ុន្តែ​ក្រោយ​ពេលយោធា​ថៃ​បាន​បើកការឈ្លានពានទន្រ្ទាន​​ចូលកាន់កាប់ទឹកដីប្រទេស​កម្ពុជា បាន​បង្កការ​ខូច​ខាត​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ និង​ថែម​ទាំងបង្ខំ​ឲ្យ​គ្រួសារ​ពលរដ្ឋខ្មែរ​មួយ​ចំនួន​ត្រូវ​បង្ខំ​​​ជម្លៀស​ចេញ​ពី​លំនៅដ្ឋានចោល​ការងារ និង​មុខរបរប្រចាំថ្ងៃ។​
១. ភូមិសាស្ត្រ និងប្រជាសាស្ត្រ៖
• ឃុំថ្មដាមានភូមិផ្លូវការចំនួន ៣ គឺ ភូមិសង្គមថ្មី ភូមិកណ្ដាល និងភូមិឯកភាព។ ក្រៅពីភូមិផ្លូវការ ក៏មានភូមិឧប​សម្ព័ន្ធចំនួន ២ ទៀត គឺភូមិស្ទឹងមេទឹក និងភូមិអូរសួស្តី។
• ប្រជាពលរដ្ឋសរុបនៅក្នុងឃុំមានចំនួនជាង ៣ ០០០ នាក់ ស្មើនឹង ៩០៩ គ្រួសារ។
២. ជីវភាព និងសេដ្ឋកិច្ច៖
• របរចម្បងរបស់ប្រជាពលរដ្ឋគឺការដាំដុះដំណាំកៅស៊ូ និ​ងទុរេន និង​ដំណាំផ្សេងៗ​មួយ​ចំនួន​ទៀត។
• កន្លងមក វត្តមានក្រុមហ៊ុនវិនិយោគចិនបានជួយឱ្យជីវភាពពលរដ្ឋធូរស្រាលមួយកម្រិត និង​បង្កើត​ការងារ​ធ្វើបានច្រើន។ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនចិនបានដកចេញមួយចំនួនធំដែលធ្វើឱ្យ​ឱកាស​ការងារ​សម្រាប់ពលរដ្ឋធ្លាក់ចុះយ៉ាងខ្លាំង។
៣. ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើដំណើរ៖
• ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មានការរីកចម្រើន ដែលកាលពីមុន​ពលរដ្ឋត្រូវ​ចំណាយរហូត​ដល់​ដេក​ផ្លូវ​ដើម្បីធ្វើដំណើរ​ទៅមក​។ ប៉ុន្តែ​ដោយសារ​មានស្ថាបនា​ផ្លូវ​ជាតិលេខ ៥៥ រួមទាំង​ផ្លូវ​ជាតិ​លេខ ១០ ដែល​កសាង​រួចរាល់​បាន​​តភ្ជាប់ការ​ធ្វើដំណើរពី​តំបន់​មួយ​ទៅតំបន់​មួយ​កាន់តែងាយស្រួល និង​នាំ​លំហូរ​ទេសចរ​មក​កម្សាន្តកាន់តែ​ច្រើន​នាំ​ចំណូលជួយ​ក្នុងការ​លើកស្ទួយ​​ជីវភាព​ពលរដ្ឋកាន់តែ​ល្អ​ប្រសើរ។
៤. បញ្ហាប្រឈម និងជម្លោះព្រំដែន៖
• បច្ចុប្បន្នមានភាពតានតឹងជាមួយភាគីថៃដែលបានរំលោភបំពាន និងឈ្លានពានមកលើទឹកដីខ្មែរ រហូត​ដល់មានការដាក់ទូកុងតឺន័រលើដីខ្មែរទៀតផង។
• ជម្លោះពីការ​ឈ្លាន​ពាន​របស់​យោធា​ថៃ​បានធ្វើឱ្យប៉ះពាល់ដល់ការធ្វើកសិកម្ម និងការរស់នៅរបស់ពលរដ្ឋដោយសារ​មាន​​ការ​ភ័យ​ខ្លាច និងមួយ​ចំនួន​ត្រូវ​ជម្លៀស​ចោល​លំនៅដ្ឋាន និង​មុខ​របរប្រចាំថ្ងៃ។
• មានផ្ទះប្រជាពលរដ្ឋប្រហែល ១៥ ខ្នង រងផលប៉ះពាល់​ដោយសារ​ការរំលោភ​យក​ពី​ភាគីថៃ៕

Soth Ban 9m  · អីចឹងតើបានមួយរយៈនេះ ទាហានថៃវាប្រឹងរំលោភដីខ្មែរណាស់ ជីកប្រឡាយ ដាក់កុងតឺន័រ និងរាយលួសបន្លា។ តាមពិតគោលនយោបាយ អនុធិន លើកឡើងថា 《ក្នុងអាណត្តិដឹកនាំរបស់លោកនឹងធ្វើឱ្យកម្ពុជាមើល គឺនយោបាយបក្សរបស់លោក នឹងសាងសងកំផែងព្រំដែន រាយលួសបន្លា ដាក់កុងតឺន័រ និងជីកប្រឡាយ ដើម្បីពង្រឹងរបងព្រំដែនជាមួយកម្ពុជា》។ អត់មានអីច្រើនទេ គ្រាន់តែប្រែឱ្យបងប្អូនដឹងពីមហិច្ចតា និងទង្វើដ៏ស្មោកគ្រោករបស់យោធាថៃ និងអនុធិន ប៉ុណ្ណោះ បាទអរគុណ៕

Lath Lan 58m  · ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៦៖  មានទាហានកម្ពុជាប្រមាណ២០នាក់បានទៅឃាត់ទាហានថៃដែលបានប្រើគ្រឿងចក្រជីកប្រឡាយ រំលោភចូលដីខ្មែរនៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យប៉ុន្តែទាហានថៃមិនព្រមឈប់ជីកប្រឡាយនោះទេនិងនៅតែបន្តជីកប្រឡាយដដែល។

No comments:

Post a Comment