ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, June 13, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៥

RFA Khmer លោក អែម ពិសិដ្ឋ៖ «ខ្ញុំគ្មានចេតនាញុះញង់និងបំបាក់ទឹកចិត្តកងទ័ពទេ» 

សកម្មជនរបស់គណបក្សប្រឆាំងម្នាក់ ដែលភៀសខ្លួននៅប្រទេសថៃ កំពុងព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីអាជ្ញាធរកម្ពុជាបានប្រកាសស្វែងរកចាប់ខ្លួន។ ការប្រកាសតាមរកចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីសកម្មជនរូបនោះ ផលិតវីដេអូសម្ដែងពាក់ព័ន្ធរឿងកងទ័ពនៅព្រំដែន។ 

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ក៏បានសរសេរលើបង្ហោះហ្វេសប៊ុកថា លោក អែម ពិសិដ្ឋ បានប្រព្រឹត្តអំពើក្បត់ជាតិតាមមេបក្សប្រឆាំងដែលលោកចង់សំដៅទៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។ លោក ហ៊ុន សែន បានចោទថា លោក អែម ពិសិដ្ឋ បានគប់គិតជាមួយបរទេសបំផ្លាញខ្មែរ។ ប្រធានព្រឹទ្ធសភារូបនេះបានបន្តថា ប្រសិនបើអាជ្ញាធរថៃមិនគប់គិតជាមួយលោក អែម ពិសិដ្ឋ គួរតែចាប់បញ្ជូនសកម្មជនរូបនេះ ប្រគល់ឱ្យអាជ្ញាធរខ្មែរចាត់វិធានការតាមច្បាប់។ 

រីឯនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ក៏បានបង្ហោះនៅលើហ្វេសប៊ុកចោទអ្នកនយោបាយប្រឆាំង ថាកំពុងខិតខំពុះពារនិងស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានបំប៉ោង តាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ ដើម្បីវាយប្រហារផ្នែកចិត្តសាស្ដ្រមកលើកងទ័ពកម្ពុជា។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសេចក្ដីប្រកាសនៅថ្ងៃទី១០មិថុនាថា សមត្ថកិច្ចកំពុងស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនលោក អែម ពិសិដ្ឋ អាយុ៣៧ឆ្នាំ ជាសកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ដោយចោទថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត។ 

ប្រតិកម្មទាំងនេះបានកើតឡើង ក្រោយពេលលោក អែម ពិសិដ្ឋ បានស្លៀកពាក់ឯកសណ្ឋានយោធាខ្មែរ ស្ពាយកាំភ្លើងជ័របាញ់ទឹក និងអាយកូមក្លែងក្លាយ ថតសម្ដែងជាទាហានខ្មែរជួរមុខ រាយការណ៍ទៅមេបញ្ជាការរបស់ខ្លួនថា គ្រឿងសព្វាវុធខ្មែរដាក់ពង្រាយតាមព្រំដែនចាស់ទ្រុឌទ្រោមគ្មានម៉ាស៊ីន។

ប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃលោក អែម ពិសិដ្ឋ បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានផលិតវីដេអូនោះ គ្រាន់តែជាការលេងសើច មិនមានចេតនាញុះញង់ និងបំបាក់ទឹកចិត្តកងទ័ពកម្ពុជានោះដែរ។

លោក អែម ពិសិដ្ឋ៖ «សុំឱ្យបងជាអ្នកសារព័ត៌មាន និងអង្គការសិទ្ធិមនុស្សទាំងអស់ ជួយតាមដាន ប្រសិនបើមានសកម្មភាពណាមួយ ពីអាជ្ញាធរថៃនិងអាជ្ញាធរកម្ពុជា ដែលមានបានចាប់ដៃសហការគ្នា។ អ៊ីចឹង ខ្ញុំក៏ព្រួយបារម្ភដែរបង»។ 

ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា បានយល់ឃើញថា ប្រសិនបើការថតសម្ដែងវីដេអូ ធ្វើឡើងក្នុងចេតនាលេងសើច រដ្ឋាភិបាលមិនគួរចាត់វិធានការច្បាប់នោះទេ។

លោក ស៊ឹង សែនករុណា៖ «យើងពិនិត្យទៅ ក្នុងករណីនេះ វាជាចេតនាមួយ គ្រាន់តែក្នុងន័យទាក់ទាញចំណាប់អារម្មណ៍ទៅលើរូបគាត់ (អែម ពិសិដ្ឋ) តែប៉ុណ្ណឹង។ ប៉ុន្តែខ្ញុំក៏មិនលើកទឹកចិត្តដែរ សម្រាប់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស យើងគួរតែរកមធ្យោបាយណាមួយ ដើម្បីរិះគន់ដើម្បីកែលម្អ និងរីកចម្រើនប្រទេសជាតិ»។ 

កាលពីថ្ងៃទី០៩ខែមិថុនា ក្រសួងការពារជាតិបានចេញសេចក្ដីប្រកាសថា កម្ពុជាពុំបានដកទ័ពចេញពីទឹកដីដែលបានកាន់កាប់ជាយូរមកហើយនោះទេ ប៉ុន្តែគ្រាន់តែជាការកែសម្រួលកម្លាំងទ័ព ឱ្យត្រឡប់ទៅទីតាំងសមស្រប ដើម្បីបញ្ចៀសការប្រយុទ្ធបង្ហូរឈាមទ្រង់ទ្រាយធំ។ ការប្រកាសរបស់ក្រសួងការពារជាតិកម្ពុជានេះ ធ្វើឡើង បន្ទាប់ពីមន្ត្រីយោធាជើងគោកជាន់ខ្ពស់កម្ពុជានិងថៃ បានជួបចរចាគ្នា ដើម្បីបញ្ចៀសការប្រយុទ្ធគ្នាជាថ្មី នៅតំបន់មុំបី៕

សារព័ត៌មាន កងទ័ព

ខណៈថៃគំរាមកាត់ផ្តាច់អគ្គីសនីដែលលក់ឱ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ថៃលើបញ្ហាព្រំដែននោះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ទៅវិញថា ម៉ោងនេះ ថ្មើនេះ កម្ពុជានៅសល់អគ្គីសនីដែលប្រើប្រាស់មិនទាន់អស់ ដូច្នេះយើងគ្រាន់តែដូរខ្សែភ្លើងថៃមកដាក់ខ្សែភ្លើងរបស់យើងគឺជាការស្រេច។ ប៉ុន្តែសូមកុំភ្លេចឱ្យសោះថា បើផ្តាច់ហើយគឺផ្តាច់រហូត ថ្ងៃក្រោយកុំចង់មកសូមតខ្សែភ្លើងវិញឱ្យសោះ #គ្មានផ្លូវទេ ព្រោះអ្នកឯងបានរំលោភបំពានកិច្ចសន្យានៃការទិញ លក់ រវាងរដ្ឋ និងរដ្ឋ ជាឯកតោភាគី។

ព្រំដែន កម្ពុជា ថៃ៖ មេបញ្ជាការភូមិភាគ ២ របស់សៀម សម្តែងការអស់សង្ឃឹមក្នុងការចរចារជាមួយកម្ពុជា ព្រោះកម្ពុជាបានប្តេជ្ញាមិនធ្វើតាមការទាមទាររបស់  កងទ័ពសៀម រដ្ឋាភិបាលថៃ ក្នុងការដកបណ្តឹងពី តុលាការយុត្តធម៍អន្តរជាតិ ឬ យក ចំណុចទាំង ៤ មកដោះស្រាយថ្ងៃ ១៤ មិថុនា ឆ្នាំ ២០២៥។ ថៃ​បានសម្រេចចិត្តបិទច្រកព្រំដនែទាំងអស់ បើកម្ពុជាមិនព្រមតាម គេនឹងផ្តាច់អគ្គីសនី ផ្តាច់អាំងទែកណែតទៀត តែខាងកម្ពុជាតបថា ទោះបីថៃ ផ្តាច់ភ្លើងក្តី ក៍ស្ថានការណ៍ មិនប្រែប្រួលដែរ មានតែ ឈានដល់ការតានតឹងខ្លាំងឡើង ។ មេភូមិភាគទី២ សៀម តបទៅអ្នកកាសែតថា គ្មានជម្រើសទេ ក្រៅពីធ្វើសង្រ្គាមជាមួយកម្ពុជា ដូច្នេះត្រូវខំ ហ្វឹកហាត់លូន រត់ ពួន ព្យាបាលអ្នករបួស...

RFI ខេមរភាសា / RFI Khmer ក្រសួងការបរទេសថៃ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានព្រមានថា ថៃនឹងប្រើវិធានការកាត់ផ្តាច់ចរន្តអគ្គិសនីរបស់ខ្លួនដែលលក់មកឲ្យកម្ពុជា នោះប្រសិនបើភាគីទាំងពីរនៅតែខ្វែងគំនិតគ្នាលើរបៀបវារៈនៃការចរចាបញ្ហាព្រំដែនដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមិថុនា។ ប៉ុន្តែរដ្ឋមន្ត្រីថាមពលរបស់កម្ពុជា បានអះអាងថា កម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង។

ស៊ន សុភក្រ្ត-Sorn Sopheak

យោធិនដ៏អង់អាចក្លាហានរបស់ជាតិយើងម្នាក់ទៀតហើយ ដែលបានពលីដើម្បីជាតិ ទឹកដី និងប្រជាជន នោះគឺលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូច៣៩២។ 

លោកជាទាហានឈរជើងការពារបូរណភាពទឹកដី នៅតំបន់សមភូមិមុំបី ជាកន្លែងដែលទាហានថៃលបបាញ់ប្រហារមុន រហូតផ្ទុះអាវុធដាក់គ្នាមួយប្រាវជាង២០នាទី កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ 

លោកបានទទួលមរណភាព ដោយរោគាពាធក្នុងពេលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាពកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៦:២៥នាទីព្រឹក។

ថ្នាក់ដឹកនាំ បានចាត់ទុកថា ការបាត់បង់អនុសេនីយ៍ត្រី សោ វុទ្ធី គឺជាការបាត់បង់ឳពុក ស្វាមី កូន ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន នៃកងយោធពលខេមរភូមិន្ទ។

សរុបរួមតាំងពីថ្ងៃបាញ់គ្នាមួយប្រាវមកនេះ យោធិនពលីរបស់ជាតិយើង២នាក់ហើយបានពលី គឺអុនសេនីយ៍ឯក សួន រ៉ោន ដែលត្រូវទាហានប៉ារ៉ាថៃ លបបាញ់ប្រហារយ៉ាងថោកទាប និងយ៉ាងសាហាវបំផុតបណ្តាលឲ្យស្លាប់គួរឲ្យអាណោចអាធ័ម និងលោកអនុសេនីយ៍ត្រី សោ វុទ្ធី ដែលស្លាប់ដោយសារជំងឺ (ក្អួតឈាម)។ 

ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំ និងសប្បុរសជន បានចូលរួមមរណទុក្ខ និងចូលរួមបច្ច័យជូនគ្រួសារសពលោកអនុសេនីយ៍ត្រី សោ វុទ្ធី ដើម្បីឲ្យគ្រួសាររបស់អាចមានលទ្ធភាព និងអាចបន្តជីវភាពសមរម្យ ក្រោយបាត់បង់បង្គោលគ្រួសារដ៏អស្ចារ្យម្នាក់នេះ។ នេះជាលេខទូរសព្ទរបស់ភរិយាលោកអនុសេនីយ៍ត្រី សោ វុទ្ធី 097 83 54 997។ 

សូមវិញ្ញាណក្ខន្ធយោធិនពលីដើម្បីជាតិ និងប្រជាជនទាំង២នាក់ បានទៅកាន់សុខគតិភព ហើយតាមថែរក្សាកងទ័ពយើងឲ្យសុខសប្បាយ និងឈ្នះអស់មាសត្រូវឈ្លានពានទាំងឡាយ។

បញ្ហាប្រាសាទតាមន៖ ពីម្សិលមិញ កាសែតសៀម ផ្សាយអត្ថបទមួយអំពី ប្រវត្តិប្រាសាទតាមន ដោយចោទមកលើប្រជាជនខ្មែរថា ចេះតែដើរអង្អុលថានេះជារបស់ខ្មែរ នោះជារបស់ខ្មែរ !! ខាងសៀម គេសំអាងថា ប្រាសាទតាមឿន ត្រូវបានក្រសួងទេសចរបញ្ជូលជារបស់សៀម នៅឆ្នាំ ១៩៣៥ ចំណែក សម្តេច នរោត្តមសីហនុ ទើបតែ សោយរាជ្យឆ្នាំ ១៩៥៥ និង ក៍មិនបានទាមទារប្រាសាទនេះមកវិញដែរ ចំណែក សៀម គេបានថែរក្សា ជួលជុល ការពារយ៉ាងដិតដល់ អស់ពេលរាប់រយឆ្នាំ ដូច្នេះគ្មានហេតុផលអីដែល ខ្មែរចូលមកឈ្លានពានប្រាសាទ តាមឿននេះទេ !។ ដើម្បី ជាការបកស្រាយជូនបងប្អូនខ្មែរយើងស្គាល់់ប្រវត្តិប្រាសាទតាមន គឺថា ពីដើមឡើយ ទឹកដីខាងជើងភ្នំដងរែក គឺជាទីតាំង នៃ ព្រះរាជាណាចក្រមន The Kingdom of Mon ដែល មននេះ បានឈ្លានពានខ្មែរផង ឈ្លានពាន សៀមផងដែរ បន្ទាប់មក ខ្មែរសៀម រួមគ្នា វាយកំទេចនគរមន យកទឹកដីនគរមន មកចែកគ្នា ( តាមប្រវត្តិសាស្រ្ត និងភូមិសាស្រ្ត) ដូច្នេះ ឈ្មោះប្រាសាទ គឺ តាមន មិនមែនតាមាន់ មិនមែន តាមន្ត មិនមែន តា មឿន តាមមកទាន់ !! ក៍មិនមែន តាមឿនដែរ។ ប្រាសាទនេះមាន ៣ កម្រង ដែល ១ កម្រងគឺជា មន្ទីរពេទ្យស្ថិតក្នុងដីសៀម ដូច្នេះ បានជាសម្តេច តា មិនទាមទារវិញទេ ពេលប្រកាសឯករាជ្យ តែ សៀម គគ្លើន ចូលមក យកប្រាសាទតាមន ទី២ និង ទី៣ ថែមទៀត ដែលជា វត្ត និងជា សាលាដំណាក់ ឬ អូតែលសម័យនោះ ។

ស៊ន សុភក្រ្ត-Sorn Sopheak 

ដំណឹងល្អសម្រាប់កម្ពុជា! លោក ម៉ាក្រុង បញ្ជាក់ថា បារាំង អាចសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អះអាងប្រាប់ពលរដ្ឋខ្មែររស់នៅបារាំងថា «រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី ឱ្យបានជាដាច់ខាត ហើយខិតខំរកដំណោះស្រាយឱ្យអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិ» 

(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះវិដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់សម្តេចដែលបានឆ្លៀតចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅ និងប្រកបមុខរបរនៅទីក្រុងនីស ក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសបារាំង ចាប់ពីថ្ងៃទី៩-១១ ខែមិថុនាកន្លងទៅនេះ។

ឆ្លើយតបនឹងក្តីបារម្ភរបស់បងប្អូនខ្មែរនៅប្រទេសបារាំង ពីបញ្ហាព្រំដែនដែលកំពុងក្តៅនោះ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ពួកគាត់ថា «រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើង អោយបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយអោយអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង»។

សម្តេចបវរធិបតី បានបង្ហោះវីដេអូអមដោយខ្លឹមសារយ៉ាងដូច្នេះថា៖ «មុនវិលត្រលប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។ 

ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយ ដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើង ជាច្រើននៅទីនេះ។ ហើយខ្ញុំក៏សូមអរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ។ 

ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួន មានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើង អោយកាន់តែរីកចំរើន ហើយកុំអោយមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភ ពីបញ្ហាព្រំដែនដែលកំពុងក្តៅ។ 

ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដី របស់យើងអោយបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយអោយអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង។ 

ថ្ងៃអង្គារ ទី១០ មិថុនា ២០២៥»៕

វ៉ាន់ សារាយ Vann Saray

លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ សម្តេចមហាបវរធិបតី លើកវិវាទព្រំដែនជាមួយថៃ ជម្រាបប្រធានាធិបតីបារាំង, បារាំងត្រៀមផ្តល់ឯកសារ

ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង សន្យាថា នឹងផ្តល់ឯកសារសម្រាប់ប្រទេសទាំងពីរ ខណៈឡើងក្តីក្តាំងលើតុលាការឡាអេ ។ការលើកឡើងរបស់ប្រធានាធិបតីបារាំងរូបនេះ គឺក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងនីសប្រទេសបារាំង។នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

ថៃចង់កូមែនសម្រាប់ប្រជុំ JBC! កម្ពុជាដឹកនាំដោយឯកឧត្តម ឡាំ ជា តែថៃមកដល់ម៉ោងនេះ មិនទាន់បញ្ជាក់ប្រធានដឹកនាំនៅឡើយ!

ជីវិតយោធា ព្រំដែន is at កងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ប្រាសាទព្រះវិហារ.

ជីវិតទាហានគឺពាក់ខោអាវសពគ្រប់ពេល ពេលនេះ ខ្សែប្រយុទ្ធមុខពលិកម្មដើម្បីមាតុភូមិ កន្លែងដួល គឺជាផ្នូរ ឯកសណ្ឋានទាហានគឺជាខោអាវសព ។

ពេលខ្មែរចែកអំណោយដល់កងទ័ព ក្រុមជ្រុលនិយមគេថាទ័ពខ្មែរអស់ស្បៀងហើយ។

ពេលថៃចែកអំណោយដល់កងទ័ព គេថានាយករដ្ឋមន្រ្តីគេយកចិត្តទុកដាក់ជាមួយទ័ពគេ។ ក្រុមជ្រុលនិយមខ្មែរចេះនិយាយតែប៉ុណ្ណឹង!

CHHUN military

សេចក្ដីប្រកាស អោយត្រៀមជម្លៀសរកកន្លែងសុវត្ថិភាពចេញមកហេីយ ខេត្តបាត់ដំបងមាន៤ស្រុក ដែលត្រូវ ធ្វើការជម្លៀស ស្រុកភ្នំព្រឹក ស្រុកសំឡូត ស្រុកកំរៀង និង ស្រុកសំពៅលូន ។  

ទោះបីតំបន់យើងអាចមានផលប៉ះពាល់ ឬ មិនប៉ះពាល់ យើងត្រូវត្រៀមខ្លួនអោយរួចរាល់ដើម្បីបង្ការពីហានិភ័យអាចកើតឡើងគ្រប់ពេល។

ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះ ស្ងប់ស្ងាត់មិនឃើញមានព្រឹត្តិការណ៍បង្ខំ បង្ករជំលោះច្រើនដូចសព្វដងពី សំណាក់ កងទ័ពថៃ កងទ័ពសៀមដូចសព្វមួយដង។ បងប្អូន ខ្មែរសុរិន្ធយើង ក៍លោកបានចេញជា វិដេអូ ពន្យល់ជាភាសាសៀម លាយភាសាខ្មែរ ដើម្បី ប្រាប់អំពី ជំលោះព្រំដែន កម្ពុជា ថៃ ដោយសារ ខាងកម្ពុជា ប្រើផែនទីរបស់ អង្គការសហប្រជាជាតិទទួលស្គាល់ ឬ ផែនទី សន្ធិសញ្ញា បារាំង សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ចំណែក ប្រទេស ថៃ  គេប្រើផែនទីគូសដោយ ប្រទេសថៃសុទ្ធសាធ ដូច្នេះ បានជាមានជំលោះមិនចេះចប់មិនចេះហើយ។ រឿងមួយទៀត មេដឹកនាំបារាំង ថ្លែងថា បារាំង អាចនឹងបញ្ជូនផែនទី បារាំង សៀម មកឲ្យកម្ពុជា និង ថៃ ប្រើប្រាស់ក្នុងជំលោះព្រំដែន បើករណី ចាំបាច់ខ្លាំង។ កងទ័ពបារំាង នៅឆ្នាំ ១៨៩៣ បានបើកការវាយលុកដ៍ធំមួយ វាយយកទឹកដី សៀម ៥០% បញ្ជូលជាទឹកដី បារាំងឥណ្ឌូចិនគឺយកត្រឹមទន្លេ ចៅព្រះ ក្បែរក្រុងបាងកក ដូច្នេះ ប្រទេសសៀម សុខចិត្តប្រគល់ ប្រទេសកម្ពុជា និងប្រទេស លាវ ឲ្យមកបារាំង ជាថ្នូររក្សាទឹកដីសៀម ដូចសព្វថ្ងៃនេះ- នេះជាចំណុចដែលបារាំង មិនចង់បញ្ចេញជាសាធារណៈព្រោះវា​ប៉ពាល់កិត្តិយស ប្រទេសថៃ ដែលតែងតែនិយាយថា ថៃ មិនដែលនៅក្រោមអាណានិគមន៍ប្រទេសណាឡើយ !

Bron Sambor · 

ខ្សែអ៊ិនធឺណែត ២ច្រក ពីថៃ មកខាងស្រុកអារញ្ញ និង កោះគុត កម្ពុជា ត្រូវបានខាងកម្ពុជា កាត់ផ្តាច់ហើយ ។ការកាត់ផ្តាច់ខ្សែសញ្ញាទាំងពីរច្រកនេះ បានធ្វើអោយប៉ះពាល់ ដល់អតិថិជនរបស់ក្រុមហ៊ុន NT ដែលជាក្រុមហ៊ុនឯកជន របស់ថៃ ធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា និងប្រើប្រាស់សញ្ញាអ៊ីនធឺណិត សម្រាប់គោលបំណងអាជីវកម្ម។ ខណៈដែលទំហំនៃការខូចខាតមិនទាន់អាចវាយតម្លៃ។ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា នេះតទៅ សូមគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃនៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត

RFI ខេមរភាសា / RFI Khmer

នៅក្នុងជម្លោះព្រំដែនជាមួយថៃ កម្ពុជាបានសម្រេចបញ្ឈប់ការប្រើប្រាស់អ៊ីនធឺនែត ព្រមទាំងបញ្ឈប់ការចាក់ផ្សាយ ការនាំចូល ឬការចាក់បញ្ចាំងខ្សែភាពយន្តថៃនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១២ មិថុនាតទៅ។ ជាមួយគ្នានេះ ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែនក៏បានផ្តល់យោបល់ដល់រដ្ឋាភិបាលឲ្យត្រៀមលក្ខណៈឈប់ប្រើប្រាស់ទំនិញថៃ បង្វែរអ្នកជំងឺខ្មែរដែលធ្លាប់ទៅព្យាបាលនៅថៃឲ្យមកព្យាបាលក្នុងស្រុក ឬទៅប្រទេសផ្សេង ត្រៀមដោះស្រាយពលករខ្មែរដែលវិលត្រលប់មកពីថៃ និងត្រៀមកម្លាំងប្រដាប់អាវុធ ២៤ម៉ោងលើ ២៤ម៉ោងដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានជាដើម។ ការត្រៀមលក្ខណៈទាំងអស់នេះ គឺក្នុងករណីណាដែលថៃមិនដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីឡើងវិញ។ ហេតុអ្វីបានជាកម្ពុជាសម្រេចជ្រើសយកធម៌ក្តៅដើម្បីឆ្លើយតបជាមួយថៃបែបនេះ?

ស៊ន សុភក្រ្ត-Sorn Sopheak

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានថ្លែងនៅថ្ងៃសុក្រថា កម្ពុជាបានយល់ច្រឡំ ហើយគិតថា រដ្ឋាភិបាលថៃ នឹងផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតនៅពេលឆាប់ៗនេះ ទៅកាន់តំបន់ខាងកម្ពុជានៃព្រំដែនថៃ-កម្ពុជា។

លោកស្រីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ព័ត៌មាននេះមិនពិតទេ ហើយបានចាត់ចែងឲ្យក្រសួងការបរទេសថៃបំភ្លឺចំពោះសមភាគីកម្ពុជា»។

លោកស្រីនាយករដ្ឋមន្រ្តីថៃ ចេញមកបញ្ជាក់បែបនេះ ប្រហែលលោកស្រី ប្រដៅមិនបាន ឬមិនបានប្រដៅអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនហើយ។

លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានចេញមកជំទាលដោយព្រមានម្តងហើយម្តងទៀតថា នឹងកាត់ផ្តាច់ភ្លើង និងប្រព័ន្ធ Intertnet នៅក្នុងប្រទេសកម្ពុជា។

ការព្រមានដោយសារជម្លើយ និងព្រហើនបែបនេះ មេដឹកនាំកំពូលរបស់កម្ពុជាទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានបក្សកាន់អំណាច និងនាយករដ្ឋមន្រ្តីសម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញភ្លាមៗ និងមិនទុកយូរ នោះឡើយ ដោយបានបញ្ជូនមន្រ្តីឲ្យកាត់បណ្តាញខ្សែ Internet របស់ថៃមុនចោលតែម្តងទាំងនៅច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង។

«ថៃអ្ន​កថា តែកម្ពុជាអ្នកមែន»! កម្ពុជាម៉ោងនេះ មិនមែនកម្ពុជាជិត៣០ឆ្នាំមុននោះឡើយ! ថៃអាចសម្លុតភូមាបាន តែថៃកុំមកសម្លុតខ្មែរ និងព្រហើនដាក់ខ្មែរតទៅទៀត! មេដឹកនាំកំពូលរបស់កម្ពុជា បានប្រកាសហើយថា កម្ពុជាអាចកំដរលេងជាមួយថៃបានទាំងអស់ទាំង «កម្លាំងទ័ព (ត្រៀមវាយបក បើសិនទាហានថៃឈ្លានពានមុន), ការទូត, នយោបាយ និងច្បាប់អន្តរជាតិ (ប្តឹងទៅ ICJ)»!

ដំណឹងពេលព្រឹកពីបាងកក ៖

សភាពការណ៏របស់តម្រួតថៃដើរធ្វើរដ្ឋបាលនៅទីកន្លែងនានាដែលមានបុគ្គលិកកម្មករខ្មែរធ្វើការ បង្កការព្រួយបារម្ភខ្លាំងដល់បុគ្គលិក កម្មករខ្មែរធ្វើការអត់ច្បាប់ និងគ្មានឯកសារ

No comments:

Post a Comment