ព្រំដែនកម្ពុជាថៃ៖ យប់មិញស្ងាត់ពត៍មានអំពីការតានតឹងព្រំដែនទៅវិញ-- កងទ័ពសៀម និង កងទ័ពថៃ កំពុងមានសង្រ្គាមជំលោះជាប្រវត្តិសាស្រ្តជាមួយគ្នា រកមេដឹកនាំជា នាយករដ្ឋមន្រ្តីមិនទាន់បាននៅឡើយទេ ។ ក្រសួង មន្ទីរ តុលាការ សុទ្ធតែជាចែកជា ២ ឧ ក្រសួងការពារជាតិថៃផ្សេង ក្រសួងការពារជាតិ សៀម ផ្សឹង។ ក្រសួងការបរទេសថៃផ្សេង ក្រសួងការបរទេស សៀមផ្សឹង។ បេក្ខភាពនាយករដ្ឋមន្រ្តីមុនការបោះឆ្នោត ថ្ងៃទី ៨ កុម្ភៈ២០២៦ មានចំនួន ៩១ រូប។ ហេតុដូចមានខាងលើនេះ បានជាពួកគេ ប្រើប្រាស់ បដិវត្តន៍ពណ៍ Color Revolution គឺឈ្លានពានបានដីខ្មែរ កន្លែងណា ថតបង្ហោះ ផ្សព្វផ្សាយទូទាំងសកលលោក ឲ្យខ្មែរយើង នៅក្រៅប្រទេស ក្នុងប្រទេស ស្អប់រដ្ឋាភិបាលខ្លួនឯង ងើបប្រឆាំង រដ្ឋាភិបាលស្របច្បាប់ខ្លួន នេះជាសារជាតិនៃ បដិវត្តន៍ពណ៍។ ទ័ពសៀម បញ្ជូនពត៍មានអំពីការ កសាងផ្លូវបេតុង ការបំផ្លាញវត្តអារាម ការដាក់កងឡាន លួសបន្លាទៅឲ្យ ខ្មែរប្រឆាំងនៅ បារាំង អាមេរិក អូស្រ្តាលី រួចខ្មែរយើងក្រៅប្រទេស បញ្ជូនពត៍មានមកខាងក្នុងស្រុក ធ្វើឲ្យខ្មែរក្នុងស្រុកស្រែកថា កម្ពុជាលាក់ពត៍មាន!! មិនល្អដូចទ័ពសៀម ដូចទ័ព ថៃ ...៕
Amra Premium 1m · កងទ័ពវ៉ាក្រហមភូមា 🇲🇲 បានកាន់កាប់ទឹកដីសៀម ៩ទីតាំង ពីចុងឆ្នាំ ២០២៤ ដល់ឥលូវ! ខណៈជនជាតិថៃ ទាមទារឲ្យយោធាថៃ ច្បាំង កុំបានតែជាមួយខ្មែរ
Smeyy is with Smeyy Smeyy. 5h · 🚨*សហរដ្ឋអាម៉េរិក🇺🇸បង្ហាញក្តីសោមនស្សរីករាយជាមួយកម្ពុជា 🇰🇭 លើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ តម្លៃ ៣,២៤ពាន់លានដុល្លារ ក្នុងការទិញយន្តហោះប្រភេទ (737 MAX) ១០គ្រឿង និងជម្រើសទិញបន្ថែម ១០គ្រឿង៕
CamScope News
The Diplomat បកអាក្រាតយុទ្ធសាស្ត្រនយោបាយថៃ៖ ប្រើបញ្ហាព្រំដែនកម្ពុជា ដើម្បីកេងចំណេញសន្លឹកឆ្នោត និងបង្រួបបង្រួមជាតិនិយម
វ៉ាស៊ីនតោន៖ ភាពច្របូកច្របល់នយោបាយក្នុងប្រទេសថៃបានក្លាយជាអង្គធាតុសំខាន់មួយដែលជំរុញឲ្យមានភាពតានតឹង និងការប៉ះទង្គិចតាមបណ្ដោយព្រំដែនជាមួយកម្ពុជា ខណៈអ្នកវិភាគមួយចំនួនលើកឡើងថា វិបត្តិនេះត្រូវបានប្រើប្រាស់ជាយុទ្ធសាស្ត្រនយោបាយ ដើម្បីបង្កើនប្រជាប្រិយភាព និងពង្រឹងជ័យជម្នះក្នុងការបោះឆ្នោតសម្រាប់ក្រុមអភិរក្សនិយមថៃ។
បើយោងតាមការវិភាគរបស់ទស្សនាវដ្តីអន្តរជាតិ The Diplomat ផ្សាយចេញថ្ងៃទី២០ ខែកុម្ភៈ បានបង្ហាញថា ស្ថានការណ៍តានតឹងព្រំដែនមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែមានទំនាក់ទំនងជិតស្និទ្ធជាមួយការប្រកួតប្រជែងអំណាចនៅក្នុងប្រទេសថៃ ជាពិសេសក្នុងអំឡុងពេលដែលរដ្ឋាភិបាលប្រឈមមុខនឹងសម្ពាធនយោបាយ និងការរិះគន់ពីសាធារណៈ។
ភាពតានតឹងព្រំដែនរវាង កម្ពុជា និង ថៃ មិនមែនជាបញ្ហាថ្មីឡើយ។ តំបន់ជុំវិញ ប្រាសាទព្រះវិហារ ធ្លាប់ជាចំណុចជម្លោះយូរអង្វែងរវាងប្រទេសទាំងពីរ។ ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិបានសម្រេចក្តីលើអធិបតេយ្យភាពតំបន់ប្រាសាទនេះរួចហើយក៏ដោយ ក៏បញ្ហាកំណត់បន្ទាត់ព្រំដែនជាក់លាក់ និងអារម្មណ៍ជាតិនិយមនៅសង្គមទាំងពីរនៅតែអាចត្រូវបានលើកយកមកប្រើជាឧបករណ៍នយោបាយ។
អ្នកវិភាគជាច្រើនយល់ឃើញថា រាល់ពេលដែលនយោបាយក្នុងប្រទេសថៃជួបវិបត្តិ ឬមានភាពមិនច្បាស់លាស់ក្នុងការបង្កើតរដ្ឋាភិបាល ករណីព្រំដែនជាមួយកម្ពុជាតែងតែត្រូវបានលើកឡើងឡើងវិញ ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណៈពីបញ្ហាផ្ទៃក្នុង និងបង្កើនស្មារតីជាតិនិយម។
នុងបរិបទនេះ លោក អនុទីន ចាន់វីរៈគុល មេដឹកនាំគណបក្ស ប៊ុនចៃថៃ ត្រូវបានគេមើលឃើញថា ទទួលបានផលប្រយោជន៍នយោបាយពីបរិយាកាសជាតិនិយមដែលកើនឡើង។ ការបង្ហាញជំហររឹងមាំចំពោះបញ្ហាព្រំដែន និងការការពារអធិបតេយ្យភាពជាតិ បានជួយបង្កើនការគាំទ្រពីអ្នកបោះឆ្នោតមួយចំនួន ជាពិសេសក្រុមអភិរក្សនិយម និងអ្នកបោះឆ្នោតនៅតំបន់ជនបទ។
ការបោះឆ្នោតបន្ទាប់បានបង្ហាញថា ក្រុមនយោបាយអភិរក្សនិយមអាចទទួលបានអត្ថប្រយោជន៍ពីបរិយាកាសនយោបាយតានតឹង។ អ្នកវិភាគខ្លះសន្និដ្ឋានថា ភាពតានតឹងព្រំដែនអាចត្រូវបានគេប្រើប្រាស់ដោយចេតនា ដើម្បីបង្កើនស្មារតីជាតិនិយម និងបង្រួបបង្រួមមូលដ្ឋានគាំទ្រក្នុងពេលយុទ្ធនាការបោះឆ្នោត។
ទោះបីជាការប៉ះទង្គិចមានលក្ខណៈកំណត់ និងមិនឈានដល់សង្គ្រាមពេញលេញក៏ដោយ ប៉ុន្តែវាបានប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មតាមព្រំដែន។ សហគមន៍នៅតំបន់ព្រំដែនប្រឈមមុខនឹងការរឹតបន្តឹងចរាចរណ៍ ការត្រួតពិនិត្យសន្តិសុខតឹងរ៉ឹង និងការរំខានដល់ជីវភាពប្រចាំថ្ងៃ។
អ្នកសង្កេតការណ៍អន្តរជាតិព្រមានថា ការប្រើប្រាស់ជម្លោះក្រៅប្រទេសសម្រាប់គោលបំណងនយោបាយក្នុងស្រុក អាចនាំឲ្យមានហានិភ័យយូរអង្វែង និងបង្កការខូចខាតដល់ស្ថិរភាពតំបន់អាស៊ីអាគ្នេយ៍។
ក្នុងអំឡុងពេលដែលនយោបាយថៃនៅតែបន្តមានភាពមិនច្បាស់លាស់ សំណួរធំបំផុតគឺថា តើភាពតានតឹងព្រំដែននឹងបន្តត្រូវបានប្រើជាឧបករណ៍នយោបាយឬយ៉ាងណា? សម្រាប់កម្ពុជា ការរក្សាទំនាក់ទំនងល្អ ការគោរពសេចក្តីសម្រេចអន្តរជាតិ និងការចរចាដោយសន្តិវិធី នៅតែជាចំណុចអាទិភាព។
ការវិភាគបង្ហាញថា ជម្លោះព្រំដែនមិនមែនជាបញ្ហាដាច់ដោយឡែកទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយក្នុងប្រទេសថៃ ដែលអាចបន្តប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រសិនបើមិនមានការដោះស្រាយដោយប្រកបដោយការយល់ព្រម និងសន្តិភាព។
សម្រួលអត្ថបទផ្សាយដោយ Camscope
Men Kimseng
អាប៉ោងបើកគ្របក្នុងវង់នយោបាយថៃ៖
១-រដ្ឋាភិបាលចម្រុះដែលកាច់ចង្កូតដោយលោកអនុទីនមានអាសនៈសរុប៣០០ ដោយមានបក្សចូលរួមគឺ៖
Pheu Thai Party
Setthakij Thai Party
Palang Pracharath Party
New Party
Ruam Jai Thai Party
Thai Sapthawi Party
Ruam Palang Prachachon Party
New Dimension Party
New Democracy Party
Pheu Chart Thai Party
New Alternative Party
Thai Sang Thai Party
and other smaller parties
២-បក្សចាំលើកស្លាកស្រែកប្រឆាំងមាន៖
People’s Party
Kla Tham Party
Democrat Party
United Thai Nation
(មតិខ្ញុំ៖ ទ្រនិចនាឡិការដើរថយក្រោយសម្រាប់លោកអនុទីនអស់លេសពន្យាការចរចានិងវាស់វែងព្រំដែន រួមទាំងដកកុងតឺន័រចេញ)
ថៃ ៖ ដល់ម៉ោងនេះ គ្មានរបាយការណ៍បង្កើតរដ្ឋាភិបាលចម្រុះនៅប្រទេសថៃឡើយ។ រដ្ឋាភិបាលចម្រុះថៃ ដំបូង ២០ បក្ស ក្រោយមក ឆ្នាំ ២០២៥ គេបន្ថយមកជា រដ្ឋាភិបាល ១០ បក្ស ដូច្នេះ ឆ្នាំ ២០២៦ នេះ វាមិនអាច ឡើង ១០ បក្សដូចមុនឡើយ។ យោងតាមការផ្សាយតាមបណ្តាញសង្គម ឃើញមានការរិះគន់ អានុទីនច្រើនអនេក ក្នុងគោលបំណងរារាំង អានុទីន មិនឲ្យឡើងជា នាយករដ្ឋមន្រ្តី ដូចជាការ ផ្សាយពី អានុទីនចង់កាន់ដំណែង ០៣ រឿង អនុទីន ធ្វើសង្រ្គាមឈ្លានពានកម្ពុជា ដើម្បីសន្លឹកឆ្នោត និងរឿង កងទ័ព វា Wa State Troop កំពុងកាន់កាប់ទឹកដីថៃ ជាដើម ដែលទាំងនោះ សុទ្ធតែជាសម្ពាធរារាំង អានុទីន មិនឲ្យឡើងជា នាយករដ្ឋមន្រ្តី ៕
ប្រភពពីយោធាខ្មែរ ដែលប្រចាំការនៅតំបន់ប្រាសាទតាក្របី បានអះអាងថា មានទាហានខ្មែរម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃ នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រភពបានអះអាងថា ទាហានខ្មែរដែលត្រូវភ្លើងឆេះស្លាប់នោះ គឺលោក រៀម ឃឿន ជាទាហានប្រចាំការនៅតំបន់ប្រាសាទតាក្របី ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីលោកបានទទួលភារកិច្ចឱ្យទៅពន្លត់ភ្លើងឆេះព្រៃ នៅតំបន់នោះ។
Saing Bora
12m
·
🚨 ទាហានខ្មែរម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃ នៅតំបន់ប្រាសាទតាក្របី
👉ប្រភពពីយោធាខ្មែរ ដែលប្រចាំការនៅតំបន់ប្រាសាទតាក្របី បានអះអាងថា មានទាហានខ្មែរម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃ នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រភពបានអះអាងថា ទាហានខ្មែរដែលត្រូវភ្លើងឆេះស្លាប់នោះ គឺលោក រៀម ឃឿន ជាទាហានប្រចាំការនៅតំបន់ប្រាសាទតាក្របី ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីលោកបានទទួលភារកិច្ចឱ្យទៅពន្លត់ភ្លើងឆេះព្រៃ នៅតំបន់នោះ។
👉ប្រភពអះអាងថា សាកសពរបស់លោក រៀម ឃឿន ត្រូវគេរកឃើញ នៅខាងត្បូងប្រាសាទតាក្របី នៅព្រឹកថ្ងៃទី២១ នេះ ក្នុងសភាពឆេះខ្លោចស្បែក និងសាច់ក្លាយជាធ្យូង។ ទាហានខ្មែរដែលឈរជើងក្នុងអង្គភាពជាមួយគ្នា បានដាក់ការសន្និដ្ឋានថា ករណីនេះ បង្កឡើងដោយភ្លើងឆេះព្រៃ ត្រូវខ្យល់បក់ និងឆេះកាត់ផ្លូវ ធ្វើឱ្យលោក រៀម ឃឿន មិនអាចដកថយបាន ទើបបណ្ដាលឱ្យឆេះស្លាប់។
👉មកដល់ពេលនេះ មិនទាន់មានការផ្សព្វផ្សាយ អំពីលទ្ធផលការស៊ើបអង្កេតណាមួយច្បាស់លាស់ ដែលបញ្ជាក់អំពីមូលហេតុការស្លាប់របស់លោក រៀន ឃឿន នោះឡើយ ខណៈទាហានខ្មែរមួយចំនួន ដែលឈរជើងនៅតំបន់ប្រាសាទតាក្របី បានអះអាងថា កន្លងមកធ្លាប់មានករណីលួចបាញ់ឆ្មក់ ពីសំណាក់ទាហានថៃ មកលើទីតាំងឈរជើងរបស់ទាហានខ្មែរម្ដងម្កាលដែរ ក្រោយពីមានបទឈប់បាញ់។
👉បច្ចុប្បន្ន សពរបស់លោក រៀម ឃឿន ត្រូវអង្គភាពបញ្ជូនទៅឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។
👉នៅក្នុងរដូវប្រាំងឆ្នាំនេះ មានហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនទីតាំង ក្នុងតំបន់តាមបណ្ដោយព្រំដែន ដូចជានៅតំបន់ជាំតែ មុំបី ចុងបូក ប្រាសាទតាមាន់ធំ ប្រាសាទខ្នា តំបន់អូរស្មាច់ និងនៅតំបន់ថ្មដា ជាដើម។ ទាហានខ្មែររ និងទាហានថៃ បានយកករណីនេះ មកចោទប្រកាន់គ្នាទៅវិញទៅមក ដោយទាហានថៃ បានចោទមកលើទាហានខ្មែរថា គ្មានវិន័យ មានចេតនាដុតព្រៃ ដើម្បីរំខានទាហានថៃ និងលួចចល័តសព្វាវុធ រហូតដល់ថ្នាក់ព្រមានពីការផ្ទុះសង្គ្រាមលើកទីបីទៀតផង។
👉ចំណែកទាហានខ្មែរបានអះអាងថា មូលហេតុដែលនាំឱ្យឆឆេះព្រៃ គឺភាគច្រើន បណ្ដាលមមកពីកត្តាអាកាសធាតុក្ដៅ និងករណីខ្លះ បណ្ដាលមកពីទាហានថៃ លួចដុត៕📣📣
GBC TV HOT NEWS
អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំង ចុះពិនិត្យទីតាំងជាង ២៧០០កន្លែង ! រកឃេីញ Online Scames ចំនួន៤០កន្លែង ដោយបានឃាត់មនុស្ស ចំនួន ២៨៤នាក់ បញ្ជូនមេខ្លោង ២៤នាក់ទៅតុលាការ !!!
រាជធានីភ្នំពេញ÷ ដោយអនុវត្តយ៉ាងមុឺងម៉ាត់តាមអនុក្រឹត្យ លេខ ០៣ អនក្រ.បក ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអាគារ ,ខុនដូរ ,អាផាតមិន ,បុរី ,ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើស : "ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" (ONLINE SCAMS) ក្នុងភូមិសាស្ត្ររាជធានី គិតចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៦។
ក្នុងប្រតិបត្តិការនោះ !សមត្ថកិច្ចបានចុះត្រួតពិនិត្យរដ្ឋបាល សរុបចំនួន ២,៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២១,១០៤នាក់ ,ស្រី ចំនួន ៦,៦៨៣នាក់ និងបានចុះសហការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន៤០ករណី ដោយឃាត់ខ្លួនជនជាតិបរទេសផ្សេងៗ ចំនួន ២៨៤នាក់ (ស្រី ចំនួន៣១នាក់) លើ ១៣សញ្ជាតិ រួមមាន :
១/- វៀតណាម ចំនួន៧នាក់
២/- ចិន+ ចិនតៃវ៉ាន់ ចំនួន ១២៨នាក់ (ស្រី១១នាក់)
៣/- មីយ៉ានម៉ា ចំនួន៥នាក់ (ស្រី៣នាក់)។
៤/- កូរ៉េខាងត្បូង ចំនួន ១០នាក់
៥/- ម៉ាឡេស៊ី ចំនួន៦៦នាក់ (ស្រី៧នាក់)។
៦/- នេប៉ាល់ ចំនួន ១នាក់
៧/- បង់ក្លាដេស ចំនួន ៣នាក់
៨/- ឥណ្ឌា ចំនួន ១នាក់
៩/- ស្រីលង្កា ចំនួន ២៣នាក់ (ស្រី៤នាក់)។
១០/- ហ្វីលីពីន ចំនួន៨នាក់ (ស្រី៥នាក់)។
១១/- ឥណ្ឌូនេស៊ី ចំនួន ១នាក់
១២/- សិង្ហបុរី ចំនួន ២៩នាក់
១៣/-ប៉ាគីស្ថាន( ប្រុស)ចំនួន២នាក់។
ក្នុងនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញធ្វើការកំណត់មុខសញ្ញា ជនបរទេសជា(មេខ្លោង) ចំនួន ២៤នាក់ រួមមាន : ខ្មែរ១នាក់ និងជនបរទេស ចំនួន ២៣នាក់ ៊លើ ២សញ្ជាតិ រួមមាន : ជនជាតិចិន ២២នាក់ និងសិង្ហបុរី ១នាក់ បញ្ចូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
Pichet Kuijad 11m · ทหารเรือเด็ดขาด ! ยิงฺเรือประมงต่างชาติรุกล้ำน่านน้ำไทย จม 1 ลำ หลังพยายามหันหัวเรือวิ่งหมายพุ่งชนเรือรบไทย The Navy is a definite one ! Shooting a foreign fishing boat that invaded Thai waters and sank 1 after trying to turn the head of the boat and hit Thai war ship.
ស៊ន សុភក្រ្ត-Sorn Sopheak
ម្ចាស់ស្ថានីយ៍ប្រេង PTT មួយចំនួនកំពុងជាប់គាំងដូចទូកនៅកណ្តាលមហាសាគរ, ពួកគេចង់ប្តូរស្ថានីយ៍ប្រេងថ្មី តែម្ចាស់ក្រុមហ៊ុនដើមដែលមានថៅកែជនជាតិថៃ មិនទាន់បញ្ចប់កិច្ចសន្យាជូន...
ម្ចាស់ស្ថានីយ៍ប្រេង PTT មួយចំនួន បានស្នើថ្នាក់ដឹកនាំជួយស្វែងរកដំណោះស្រាយឈានដល់ការបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន PTT (Cambodia) LTD ឲ្យលឿន ព្រោះបើគ្មានកិច្ចសន្យាបញ្ចប់ពីក្រុមហ៊ុនដើមទេ ពួកគេមិនអាចទៅបើក និងប្តូរយកស្ថានីយ៍ប្រេងក្រុមហ៊ុនផ្សេងបានឡើយ។
ម្ចាស់ស្ថានីយ៍ប្រេង PTT មួយកន្លែង បាននិយាយថា គាត់បានបាត់អតិថិជនទាំងស្រុងហើយ ដោយសារពលរដ្ឋខ្មែរទាំងអស់បន្តពហិការព្រោះតែយោធាថៃ ឈ្លានពាន និងចូលកាន់កាប់ទឹកដីកម្ពុជា ដោយតំបន់ខ្លះបានដាក់បន្លាលួស ទូកុងតឺន័រ និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋខ្មែរយ៉ាងច្រើន។
រយៈជាង៦ខែមកហើយ ដែលម្ចាស់ប្រេង PTT ភាគច្រើនពុំទទួលបានដំណោះស្រាយ ឬផែនការច្បាស់លាស់ផ្លូវការណាមួយពីក្រុមហ៊ុនដោយផ្ទាល់ឡើយ។ ស្ថានីយ៍មួយចំនួនទើបតែបើក ពុំទទួលផលចំណេញនៅឡើយ បែរត្រូវរង់ចាំទាំងគ្មានគោលដៅ និងបន្តខាតបង់រាល់ថ្ងៃ។ ដោយសារស្ថានភាពបែបនេះ និងឈឺចាប់ដោយសារការរំលោភបំពានរបស់ទាហានថៃ ម្ចាស់ស្ថានីយ៍ប្រេង PTT ជាច្រើនបានប្តូរឈ្មោះថ្មី តែម្ចាស់ស្ថានីយ៍ខ្លះ មិនទាន់អាចប្តូរក្រុមហ៊ុនផ្សេងបាននោះទេ ដោយសារម្ចាស់ក្រុមហ៊ុនដើមដែលមានថៅកែថៃ មិនព្រមផ្តាច់កិច្ចសន្យាជូន ជាពិសេសអ្នកដែលបើកស្ថានីយ៍ទើបក្រោម៣ឆ្នាំ។
ម្ចាស់ស្ថានីយ៍ប្រេងរូបនេះ បានបញ្ជាក់ថា បើចង់ប្តូរឈ្មោះស្ថានីយ៍ប្រេងថ្មី លុះត្រាតែផ្តាច់កុងត្រាជាមួយម្ចាស់ដើមសិន ចុះបើម្ចាស់ដើមមិនព្រមផ្តាច់ តើពួកគាត់នៅបន្តជាប់គាំងបែបនេះទៀត វាដូចទូកកំពុងនៅកណ្តាលមហាសាគរ។
សម្រាប់ម្ចាស់ស្ថានីយ៍ប្រេងរូបនេះ គាត់បានខ្ចីលុយស្ទើរទាំងស្រុងទៅបើករកស៊ីប្រេង PTT ដែលមានតម្លៃជិត១លានដុល្លារ តែពេលនេះត្រូវបង់លុយធនាគាររាល់ខែ ដោយមិនមានចំណូលមួយរៀននោះឡើយពីរបរមួយនេះ។
ម្ចាស់ស្ថានីយ៍ប្រេង ស្នើសុំក្រុមហ៊ុន PTT (Cambodia) LTD មេត្តាយោគយល់ និងជួយពន្លឿនការបញ្ចប់កុងត្រាជូនពួកគេផង។ ពួកគេទទូចក៏សុំទទូចឲ្យរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ និងជំរុញឲ្យក្រុមហ៊ុនជួយបញ្ចប់កិច្ចសន្យា រវាងពួកគេ និងក្រុមហ៊ុន ភីធីធី ខេមបូឌា ឲ្យបានលឿន ដើម្បីចៀសវាងខាតកាន់តែធ្ងន់ឡើង។
ข่าวทหาร 24m · ชี้แจงกรณีเหตุการณ์บริเวณพื้นที่ช่องอานม้า ตามที่ฝ่ายกัมพูชาได้แจ้งเหตุการณ์ว่า เมื่อวันที่ 20 กุมภาพันธ์ 2569 เวลา 10.45 น. บริเวณพื้นที่ช่องอานม้า มีเสียงปืนจำนวน 5–7 นัด และต่อมาพบว่ามีกำลังพลฝ่ายกัมพูชา 1 นาย ได้รับบาดเจ็บบริเวณหัวเข่านั้น กองทัพภาคที่ 2 ขอบคุณฝ่ายกัมพูชาที่ได้ประสานงานอย่างใกล้ชิดในเรื่องดังกล่าว ทั้งนี้ ภายหลังได้รับแจ้ง หน่วยที่รับผิดชอบพื้นที่ได้ดำเนินการตรวจสอบข้อเท็จจริงโดยทันที จากการตรวจสอบทราบว่า เมื่อวันที่ 20 กุมภาพันธ์ 2569 เวลาประมาณ 09.30 น. หน่วยฝ่ายไทยตรวจพบการเพิ่มเติมกำลังของฝ่ายกัมพูชา และมีการเคลื่อนที่เข้าใกล้แนวป้องกันตนเองของฝ่ายไทย อย่างไรก็ตาม ฝ่ายไทยได้ดำเนินการแจ้งเตือนด้วยวาจา (การตะโกนแจ้งเตือน) ตามขั้นตอนการควบคุมสถานการณ์ และไม่มีการใช้อาวุธแต่อย่างใด โดยกำลังพลฝ่ายไทยยังคงปฏิบัติตามกฎการใช้กำลังอย่างเคร่งครัด และยึดมั่นในแนวทางการแก้ไขปัญหาด้วยสันติวิธี ทั้งนี้ มีข้อสังเกตในทางการแพทย์เบื้องต้นว่า ลักษณะบาดแผลบริเวณหัวเข่าดังกล่าว ไม่น่าจะเกิดจากกระสุนปืน อย่างไรก็ตาม เพื่อความโปร่งใสและสร้างความเข้าใจที่ถูกต้องร่วมกัน กองทัพภาคที่ 2 เห็นควรให้ทั้งสองฝ่ายยึดถือและปฏิบัติตามถ้อยแถลงของคณะกรรมการชายแดนทั่วไป (GBC) อย่างเคร่งครัด โดยเฉพาะการคงกำลังอยู่ในพื้นที่ควบคุมของแต่ละฝ่ายภายหลัง การหยุดยิง เพื่อธำรงไว้ซึ่งความสงบเรียบร้อย เสถียรภาพ และความสัมพันธ์อันดีตามแนวชายแดนไทย–กัมพูชาอย่างยั่งยืน ------------------------------- 21 กุมภาพันธ์ 2569

































No comments:
Post a Comment