អវតារ ស. · រដ្ឋមន្ត្រីការបរទេសថៃ សីហាស: ភួងកេតកែវ ថានឹងហែកបរិហារកេរ្តិ៍ខ្មែររឿងស្កែមអោយណាណីនៅ បារាំង និងហ្សឺណែវ ...ជាការសងសឹកខ្មែរវិញ !
កម្ពុជា ថៃ៖ ប្រតិភូថៃត្រូវគេរំពឹងថានឹងយក បញ្ហា Scammer ដើម្បីទៅវាយប្រហារកម្ពុជា នៅវេទិការ កងទ័ពអឺរ៉ុប ដើម្បី សងសឹកជាមួយ កម្ពុជា ដែលលើករឿង ថៃឈ្លានពានទឹកដីកម្ពុជាក្នុងវេទិការ កងទ័ពអាមេរិក។ ប្រទេសថៃ បានផ្សព្វផ្សាយច្រើនឥតគណនាស្តីពីរឿង កម្ពុជាជាប្រទេស Scammer រហូតមានបណ្ឌិតសេដ្ឋកិច្ចរកឃើញថា ប្រទេសថៃខាងបង់ប្រមាណ ២០០០ លានដុល្លា/ថ្ងៃដោយសារ Scammer នៅកម្ពុជាដូច្នេះ បានជាកងទ័ពថៃត្រូវ វាយប្រហារកំទេចប្រទេសកម្ពុជាគ្រប់គ្រងតំបន់ព្រំដែនទាំងអស់..។ តើកម្ពុជាត្រូវបកស្រាយ បែបវិទ្យាសាស្រ្តបែបណាជាមួយ បរទេស? Scammer Index ជាវិទ្យាសាស្រ្តនៃការធ្វើ អង្កេតទៅលើ សំណាកគំរូ Sample ពាក្យបណ្តឹង ធៀបជាមួយ ប្រជាជន ១០០ ០០០ នាក់ តែប្រទេសថៃ បានប្រើល្បិចសូកប៉ាន់ ក្នុងការជ្រើសរើស គឺ នៅកម្ពុជា គេជ្រើសរើសរើសយក ទីក្រុងប៉ោយប៉ែត ទីក្រុង អូរស្មាញ់ ថ្មដា..ដូច្នេះប្រាកដជាមាន តួរលេខខ្ពស់ ធ្វើនៅ ប្រទេសថៃ គេយក ទីក្រុងប៉ាតាយ៉ា..ជាកន្លែងស្រីខូច ពេស្យាចារ ទីក្រុងទេសចរ...ដូច្នេះតួរលេខ Scammer ថៃទាបបំផុត !!។ ការពន្យល់ប្រាប់ សិស្ស និស្សិតបញ្ញវន្ត មន្រ្តីរាជការខ្មែរ ក៍ជារឿងចាំបាច់ ដើម្បី វាយបកទៅលើ របាយការណ៍របស់ ថៃ ៕
Chan Born 1m · Shared with Public ព្រំដែន កម្ពុជា ថៃ៖ ដូចសព្វមួយដង រូបភាពឈ្លានពាន ដុតបំផ្លាញ ប្រពៃណី ទំនៀមទំលាប់សាសនាព្រះពុទ្ធរបស់ខ្មែរ ការសម្លាប់ជនជាតិខ្មែរ ការបណ្តេញជនជាតិខ្មែរចេញពី ភូមិស្រុក គឺបង្ករដោយ ជនជាតិ ថៃឥស្លាម។ នៅពេល ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន ចូលមកជួយកម្ពុជានោះ កងទ័ពថៃបញ្ជូន កងទ័ពឥស្លាមរាប់សែននាក់ចូលមក បាញ់សម្លាប់ ដុតបំផ្លាញ វត្តអារាម មន្ទីរពេល ប្រាសាទរបស់ខ្មែរ ដើម្បីឲ្យ ខ្មែរស្ពប់ ពួក ឥស្លាម !! ងាកទៅរក ព្រះពុទ្ធសាសនាបែប សៀម Siameses Bhuddism
Air online News TV
អ្នកកាសែត ៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ ២នាក់ ត្រូវកាត់ទោសដាក់គុក ១៤ឆ្នាំ
យោងតាមរបាយការណ៍ អង្គការសិទ្ធិមនុស្ស អាដហុក (ADHOC) និង លីកាដូ (LICADHO) មានអ្នកសារព័ត៌មានចំនួន ៥រូប ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗគ្នា ជាពិសេសបញ្ហាអាថ៌កំបាំងយោធា និងបទញុះញង់៖
តុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសលោក ភាព ភារ៉ា (អង្គភាព TSP68 TV Online) និងលោក ផន សុភាព (អង្គភាព បាត់ដំបងប៉ុស្តិ៍ TV Online) ដាក់ពន្ធនាគារម្នាក់ៗ ១៤ឆ្នាំ ដោយចោទប្រកាន់ពីបទ"ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាថ៌កំបាំងដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ" (យោងតាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ)។
បន្ទាប់ពីពួកគេបានចុះទៅថតរូបភាពនៅតំបន់ប្រាសាទតាក្របី ដែលមានជាប់រូបភាពយុទ្ធោបករណ៍យោធា។
ក្រៅពីអ្នកទាំងពីរខាងលើ ក៏មានអ្នកសារព័ត៌មាន ២រូបទៀត ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងកិច្ចការងារយោធាផងដែរ លោក គង់ សំណាង (អង្គភាព អំណាចប្រជាជន)និងលោក ឡុង ក្រៃភព (អង្គភាព CPN TV Online)ពាក់ព័ន្ធនិងកិច្ចការងារសម្ងាត់របស់យោធាដូចគ្នា។
ដោយឡែក លោក ហែម វណ្ណា (អង្គភាព HVNN) ត្រូវបានតុលាការចោទប្រកាន់ពីបទ៖ញុះញង់បង្កឱ្យមានភាពវឹកវរ និង ការលួចស្តាប់/ថតសំឡេងឯកជន។ការឃាត់ខ្លួនក្រោយលោកផ្សាយព័ត៌មាន អំពើហឹង្សាក្នុងអគារអនឡាញមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត៕
Camtalk Real
អ្នកនេសាទខ្មែរទាំងបីនាក់ នឹងត្រូវកងទ័ពជើងទឹកសៀមបញ្ជូនទៅតុលាការដើម្បីកាត់ទោសពីបទលួចឆ្លងដែនខុសច្បាប់
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ មេបញ្ជាការនាវាជើងទឹកសៀមបានផ្ដល់សម្ភាសន៍ដល់អ្នកកាសែតថា កងទ័ពជើងទឹកសៀមបានចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបីនាក់ ដែលបានចូលនេសាទក្នុងដែនទឹកខ្លួនដោយខុសច្បាប់។ អ្នកនេសាទកម្ពុជាទាំងបីនាក់នឹងត្រូវបញ្ជូនខ្លួនទៅតុលាការដើម្បីកាត់ទោសពីបទលួចឆ្លងដែនដោយខុសច្បាប់ចូលប្រទេសសៀម។ ចំពោះបញ្ហានេះ ក្រសួងការបរទេសកម្ពុជាបានចេញលិខិតប្រតិកម្មតវ៉ាចំពោះទង្វើរបស់យោធាសៀម ដែលបានបំពានលើដែនអធិបតេយ្យកម្ពុជា និងរំលោភលើច្បាប់សមុទ្រ ហើយស្នើឱ្យសៀមឆាប់ដោះលែងពលរដ្ឋខ្មែរទាំងបីនាក់ជាបន្ទាន់។ យោងតាមលិខិតផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ ប្រជានេសាទខ្មែរទាំងបីនាក់បានចេញនេសាទនៅក្បែរតំបន់កោះយ៉ ក្នុងខេត្តកោះកុងរបស់កម្ពុជា៕ ប្រភព: Royal Thai Navy - ក្រសួងការបរទេស និងសហប្រយិបត្តិការ
BTV News
- បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា សរុប ២១ ស្ថាប័ន បានទៅពិនិត្យជាក់ស្ដែងផ្ទាល់នៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជា ក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃរាយបន្លាលួស និងដាក់ទូកុងតឺន័រឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
Smeyy is with Smeyy Smeyy. 4m · 🚨*ព័ត៌មានថ្មីៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបង្ហាញអំពីភាពអាក់អន់ស្រពន់ចិត្តរបស់លោក នៅវេលារសៀល ថ្ងៃទី២៣ កុម្ភៈ ២០២៦នេះថា៖ «មកដល់ថ្ងៃនេះហើយ លោកមិនទាន់ត្រូវបាននរណាម្នាក់ ទាក់ទងលោកឱ្យចូលរួម នៅក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃ 🇹🇭 នៅឡើយទេ ដោយបច្ចុប្បន្ននេះ លោកកំពុងត្រៀមចិត្ត ត្រៀមកាយ ធ្វើការងារឱ្យបានល្អបំផុត ដល់អាណត្តិបញ្ចប់របស់លោក»។ *លោកសង្កត់ធ្ងន់ថា៖ «ក្នុងរយៈពេលចន្លោះពី ៣ ទៅ៤ខែ ដែលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃនេះ លោកបានខិតខំប្រឹងប្រែងធ្វើការងារ អស់ពីសមត្ថភាពរបស់លោកហើយ»៕
Feed posts
Saroeurn Som
UPDATE:‼️✍🏻🇹🇭ភាគីសៀមបញ្ជាក់ពីការប្រជុំដោយប្រើពាក្យថា☝️‼️មេរៀនពីសង្គ្រាមកម្ពុជា!!‼️
‼️🚨ក្រុមប្រឹក្សាការពារជាតិសៀមអនុម័តការបង្កើត👉🏻⛔️ JCC the Joint Command Center (JCC) ដែលជាបញ្ជាការសមត្ថភាពរួមនៃកងកម្លាំង‼️ប្រដាប់អាវុធថៃ ដើម្បីធ្វើសមាហរណកម្មជាអចិន្ត្រៃយ៍ 🤔‼️និងបង្កើនសមត្ថភាពរបស់គ្រប់សាខាទាំងអស់នៃកងកម្លាំងប្រដាប់អាវុធ ដោយគាំទ្រដល់បញ្ជាការការពារជាតិ‼️ (NDC)។
🇹🇭☝️‼️ឧត្តមសេនីយ៍ Nattapol Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិ សៀម 🇹🇭☝️ផ្តល់ដំបូន្មានដល់ NDC ឱ្យពិចារណាគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីដោះស្រាយទម្រង់ថ្មីនៃការគំរាមកំហែង។
‼️🇹🇭ឧត្តមសេនីយ៍ Nattapol Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិ សៀមបានបង្ហាញថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិថ្ងៃនេះ23/02/26🤔‼️✍🏻 ការពិភាក្សាត្រូវបានធ្វើឡើងលើការបង្កើតបញ្ជាការសមត្ថភាពរួម⛔️ (JCC) ស្របតាមច្បាប់អង្គការក្រសួងការពារជាតិឆ្នាំ ☝️🇹🇭២០០៨ មាត្រា ២៨-៣២ និង ៣៩ ដើម្បីធ្វើសមាហរណកម្មប្រតិបត្តិការរួមគ្នា ‼️ជាពិសេសបន្ទាប់ពីការប៉ះទង្គិចគ្នាថ្មីៗនេះនៅតាមព្រំដែនថៃ🇹🇭-កម្ពុជា🇰🇭។
‼️☝️ភាគីសៀមការសង្កត់ធ្ងន់ត្រូវបានដាក់លើភាពច្បាស់លាស់នៃប្រតិបត្តិការយោធារួមគ្នា🇹🇭✍🏻នៃសាខាទាំងបីនៃកងកម្លាំងប្រដាប់អាវុធ និងភាពចាំបាច់នៃការបង្កើត ‼️✍🏻JCCក្រុមប្រឹក្សាការពារជាតិបានអនុម័តការបង្កើត JCC។
✍🏻⛔️👉🏻លោកបានណែនាំដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ សៀមក្នុងឋានៈជាមេបញ្ជាការយោធា ‼️ឱ្យពិចារណាមិនត្រឹមតែទិដ្ឋភាពសន្តិសុខ📣‼️ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមផងដែរ។
⛔️🇹🇭លើសពីនេះ ឧត្តមនាវីឯក ស៊ូរ៉ាសាន គង់ស៊ីរី អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖‼️✍🏻☝️ការបង្កើតបញ្ជាការសមត្ថភាពរួម (JCC)គឺដើម្បីដោះស្រាយទម្រង់ថ្មីនៃការគំរាមកំហែងនាពេលបច្ចុប្បន្ន 🫵🇹🇭ដែលរួមមាន‼️សង្គ្រាមអេឡិចត្រូម៉ាញ៉េទិច ‼️សង្គ្រាមព័ត៌មាន ‼️ប្រតិបត្តិការផ្លូវអាកាស (ទាំង UAS និង CUAS)‼️និងប្រតិបត្តិការអវកាស ដោយផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធថៃនូវសមត្ថភាពក្នុងការធ្វើប្រតិបត្តិការរួមគ្នាគ្រប់ទិដ្ឋភាព (ប្រតិបត្តិការរួមគ្រប់ដែន)។@SRkh. By:Join telegram
Benz
UPDATE:✍🏻ភាគីសៀមការចូលរួមការប្រជុំបន្ទាន់លោកឧបនាយករដ្ឋមន្ត្រីស្តីទី ក្រសួងការជាតិសៀម ណាត់ពល ណាក់ផានិច្ច ដោយស្លៀកពាក់ឯកសណ្ឋានពណ៌កាគី បានដឹកនាំមេបញ្ជាការយោធានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិចល័តនៅទីបញ្ជាការកងទ័ពអាកាសថៃ។
⏰23/02/26
✍🏻បើតាមភាគីសៀមថារឿងនេះកើតឡើងក្នុងចំណោមការរំពឹងទុកអំពីថាតើលោកនឹងវិលត្រឡប់មកធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិវិញឬអត់ និងថាតើលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល ក៏នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិដែរឬទេ។
👉🏻ឧត្តមសេនីយ៍ ណាត់ពល ណាក់ផានិច្ច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្លៀកពាក់ឯកសណ្ឋានមន្ត្រីនយោបាយ និងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិចល័តនៅទីបញ្ជាការកងទ័ពអាកាសថៃ។ ក៏មានវត្តមានផងដែរ រួមមានលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិ អគ្គមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ និងមេបញ្ជាការនៃសាខាផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធ។ មេបញ្ជាការកងទ័ពអាកាស សេកសាន គន្ថា អគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ បានដឹកនាំក្រុម ស្វាគមន៍ និងបានចូលរួមក្នុងកិច្ចប្រជុំនេះ។
Feed posts
KPT International
🚨ម៉ាឡេស៊ីគ្រោងពង្រីកការបោះរបងបន្លាលួស ជាប់ព្រំដែនប្រទេសថៃ
អាជ្ញាធរសន្តិសុខម៉ាឡេស៊ី នឹងស្នើសុំកញ្ចប់ថវិកាបន្ថែមពីរដ្ឋាភិបាល ដើម្បីបន្តបោះរបងបន្លាលួសនៅតាមផ្លូវឆ្លងដែនខុសច្បាប់ដែលនៅសេសសល់ជាប់ព្រំដែនប្រទេសថៃ បន្ទាប់ពីបញ្ចប់ដំណាក់កាលដំបូង។
តាមការផ្សាយរបស់បាងកកប៉ុស្តិ៍ ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៦ មេបញ្ជាការកងកម្លាំងប្រតិបត្តិការទូទៅម៉ាឡេស៊ី លោក Ahmad Radzi បានបញ្ជាក់ថា ស្ថាប័នរបស់លោកកំពុងស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីបិទ«រន្ធកណ្តុរ» ចំនួន៦៩កន្លែងទៀតជាអចិន្ត្រៃយ៍ នៅតាមបណ្តាកំពង់ផែដែលត្រូវបានរុះរើចោល ក្នុងគោលបំណងពង្រឹងសន្តិសុខរវាងរដ្ឋ Kelantan និងខេត្ត Narathiwat របស់ថៃ។
សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់ជំហានដំបូងនៃការសាងសង់របងបន្លាលួសប្រវែង ១,៥គីឡូម៉ែត្រ ដែលបានបិទផ្លូវខុសច្បាប់ចំនួន២៧កន្លែង ទល់មុខស្រុក Sungai Kolok នៃខេត្ត Narathiwat កាលពីដើមខែនេះ។ ផ្លូវខុសច្បាប់ទាំងអស់នេះមានប្រភពចេញពីកំពង់ផែដែលសាងសង់ដោយគ្មានការអនុញ្ញាតតាមបណ្តោយទន្លេ Golok ដែលបច្ចុប្បន្នត្រូវបានអាជ្ញាធរម៉ាឡេស៊ីវាយកម្ទេចចោលទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធទំនិញ ការជួញដូរមនុស្ស និងគ្រឿងញៀន។
គម្រោងបោះរបងការពារទាំងមូលនេះត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់ថវិកាប្រហែល ១០០ ០០០រីងហ្គីត (ប្រមាណជិត ២៦ ០០០ដុល្លារ)៕
Chan Born 1m · Shared with Public នេះជារូបថតសម្តែង តាមពិត ពួកគេមានទំនាស់ពូជសាសន៍ផ្ទៃក្នុងជ្រាលជ្រៅណាស់-- តាមទ្រឹស្តី រូបវិទ្យា គឺមីវិទ្យា គេថា គ្រប់អាតូម មូលេគុលសុទ្ធតែធ្វើចលនាជានិច្ច...តាមទ្រឹស្តី បដិច្ចសម្បុបាត គេថា អ្វីៗសុទ្ធតែប្រែប្រួល មិនស្ថិតស្ថេរឡើយ ដូច្នេះ ថៃ ចិន សៀម ថៃម៉ាឡេ គ្មានទេ សុដុមនីយកម្ម !!
នេះជាពត៍មានក្លែងក្លាយផ្សាយចេញពីប្រទេសថៃ៖ ពួកយោធាបានផ្សាយថា ពួកគេបានប្រជុំកិច្ចការសំខាន់បំផុតមួយសម្រាប់កងទ័ពថៃ គឺការបង្កើតឪ្យមានជា សហអគ្គបញ្ជាការ Joint Cammand Center ដែលគេប្រើទូទាំងសកលលោក ដូចជា ជប៉ុន ចិន អាមេរិក ..គេថែមតែពាក្យពីមុខទៅជា Japan Joint Command Center, or China Joint Command Center... ដើម្បីជាការ រួមគ្នា រវាង ជើងគោក ជើងទឹក ជើងអាកាស.....ទាំងនេះជា ពត៍មានក្លែងក្លាយ Fake News ។ តាមពិត Fact នៅប្រទេសថៃ គេកំពុងរៀបចំ យកកងទ័ពរដ្ឋាភិបាលថៃ ឪ្យស្ថិតក្រោមបញ្ជារបស់ ស្តេចសៀម។ នាយករដ្ឋមន្រ្តីថៃមានសិទ្ធិបញ្ជាតែលើកងទ័ពរដ្ឋាភិបាលថៃប៉ុណ្ណោះ គ្មានសិទ្ធិបញ្ជាទ័ព រាជវាំង្គឡើយ ដូច្នេះ បានជាសៀម គេទាមទារ បញ្ជូលមនុស្សរបស់ សៀម (ទ័ពព្រះរាជា) ចូលទៅក្នុងជួរទ័ព រដ្ឋាភិបាលថៃ ឬរដ្ឋបាលថៃ ៕
ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 1h · ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៦៦.៦២៨នាក់ទៀត (ស្រី្ត៣៥.០៩៩នាក់ និងកុមារ២១.៩៧១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ Approximately 580,000 people, equivalent to about 90 percent of the total of over 640,000 displaced persons, have returned to their homes. There are 66,628 displaced persons remaining, including 35,099 women and 21,971 children, who have not yet been able to return to their homes.
CNC TV 11m · 🔴អង្គទូតចំនួន១៨ និងអង្គការអន្តរជាតិចំនួន២ ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ច និងចុះពិនិត្យមើលស្ថានភាពយោធាថៃដាក់ឃាំងទូកុងតឺន័រ និងលួសបន្លា ព័ទ្ធយកដីកម្ពុជា នៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ការចុះពិនិត្យនេះដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅទីតាំងនេះក៏មានការធ្វើបទបង្ហាញពី លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផងដែរ។
Chan Born 1m · Shared with Public នយោបាយថៃ៖ ប្រទេសថៃ កំណត់ក្នុងគោលនយោបាយមុនការបោះឆ្នោត គឺយក អាមេរិកធ្វើជាសត្រូវ ចោទអាមេរិកថាមិនគោរពព្រះរាជា !! ហេតុនេះ ថៃគេបញ្ជូនតំណាងរបស់គេទៅចូលរួម ក្រុមប្រឹក្សាសន្តិភាព តែគេមិនផ្សព្វផ្សាយឲ្យប្រជាជនថៃដឹងទេ ពីព្រោះប្រជាជនថៃ ប្រជាជនសៀមភាគច្រើន ស្អប់អាមេរិក។ ចុះម៉េចបានជាខ្ញុំដឹង? ដោយសារខ្ញុំមើលពត៍មានស្រុក ថៃ ខិខិ..
Fresh News
បណ្តាអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យស្ថានភាពជនភៀសសឹកខ្មែរស្លូតត្រង់ ដែលត្រូវយោធាឈ្លានពានថៃព័ទ្ធយកក្រោយបទឈប់បាញ់ កំពុងស្នាក់នៅក្នុងវត្តកណ្តោល និងវត្តចាន់ស៉ី ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំបណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជនភៀសសឹក កំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ និងវត្តកណ្តោល ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី និងវត្តកណ្តោល គឺមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ និងមកពីតំបន់បឹងត្រកួន នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់យោធាថៃ ការរាយបន្លាលួស និងដាក់ទូកុងតឺន័រ ព័ទ្ធយកផ្នែកខ្លះនៃភូមិ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់កាលពីពេលកន្លងមក។
តាមរយៈការចុះពិនិត្យដោយផ្ទាល់បានធ្វើឱ្យបណ្តាឯកអគ្គរាជទូត រដ្ឋទូត តំណាងទូត និងអង្គការអន្តរជាតិ បានយល់ច្បាស់ពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនភៀសសឹកខ្មែរស្លូតត្រង់ ដែលត្រូវបន្តក្រោមដំបូលតង់តូចចង្អៀត ដែលមិនអាចការពារពីភ្លៀង ខ្យល់ ឬកម្តៅថ្ងៃបានពេញលេញនោះទេ។ ការរស់នៅប្រចាំថ្ងៃ ជួបការលំបាកជាច្រើន ដូចជាខ្វះទឹកស្អាត អនាម័យ រហូតដល់ការថែទាំសុខភាព ដោយឡែកកុមារមិនមានកន្លែងលេងសមរម្យ ខណៈមនុស្សចាស់ត្រូវរស់នៅជាមួយជំងឺ និងការព្រួយបារម្ភ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅមានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅជំរំភៀសសឹក គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
សូមរម្លឹកផងដែរថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។
ផ្ទុយទៅវិញកងកម្លាំងឈ្លានពានថៃ បាននឹងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕
ប្រាក់ សុខុន - Prak Sokhonn 6m · ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការ អ.ស.ប. នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ On 23 February 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, accompanied Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to a bilateral meeting with His Excellency António Guterres, Secretary-General of the United Nations in Geneva, Switzerland.
ស៊ន សុភក្រ្ត-Sorn Sopheak
នៅថ្ងៃនេះនាយកំប្លែង ពាក់មី បានបង្ហោះនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ចាប់ផាកពិន័យលោក ដោយសារបើកលើសល្បឿនកំណត់ ដោយត្រូវបង់ចំនួន ១៨ម៉ឺនរៀល។
នៅក្នុងលិខិតផាកពិន័យ បានបង្ហាញថា ជាបទល្មើសលើសល្បឿនកំណត់ 30-39គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រោយការបង្ហោះភ្លាម, មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន បានចែករំលែកបន្ត និងលើកឡើងដោយរិ:គន់ថា នគរបាលចរាចរណ៍ មិនគួរមកដាក់គោលដៅចាប់ផាកពិន័យត្រឹមល្បឿនកំណត់ពី៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះឡើយ ពោលបើបើក ១០០ឡានជាប់ទាំង១០០ឡាន។
ជាមួយប្រតិកម្មយ៉ាងខ្លាំងពីមហាជននេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានបញ្ជាក់ថា ការពិតនាយ ពាក់មី បានបើកលើសល្បឿនរហូតដល់ ១២៩គីឡូម៉ែត្រក្នុងមួយម៉ោង លើសល្បឿនកំណត់ដែលកម្លាំងដាក់គោលដៅចាប់ល្បឿនត្រឹម៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
បើតាមការបញ្ជាក់របស់នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង, ការដាក់គោលដៅចាប់ផាកល្បឿន៩០ តែបើអ្នកបើកបរបើកលើសដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺកម្លាំងនគរបាលមិនផាកពិន័យឡើយ ពោលគ្រាន់តែណែនាំ និងអប់រំប៉ុណ្ណោះ។
បើគាត់បើកលើសដល់ ១០១គីឡូម៉ែត្រក្នុងមួយម៉ោង នោះតម្រូវឲ្យផាកពិន័យជាមួយទឹកប្រាក់តែម្តង។
សម្រាប់ទឹកដីខេត្តកំពង់ឆ្នាំង ស្នងការនគរបាលខេត្ត ណែនាំឲ្យកម្លាំងនគរបាលចរាចរណ៍ដាក់គោលដៅចាប់ផាកល្បឿនពី៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះនៅក្នុងវិក័យបត្រដាក់ថា លើសល្បឿនពី៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះ គឺគាត់បើកលើសពី៩០ហើយ។
Sosithy kh 35m · កងទ័ពអាកាសថៃបង្ហាញផែនការឈ្លានពានថ្មី; មេបញ្ជាការកងទ័ពប្រកាសសង្គ្រាម អាចផ្ទុះឡើងនៅពេលណាក៏បាន នេះបើយោងតាមព័ត៌មានរបស់ថៃ ចុះផ្សាយថ្ងៃទី23 ខែគុម្ភះ 2026
VTIME
🚨 ថៃបាញ់ពន្លិចទូកនេសាទម៉ាឡេស៊ី! យោធាជើងទឹកថៃសម្រេចចិត្តបាញ់កម្ទេចទូកនេសាទម៉ាឡេស៊ី ១គ្រឿង ក្រោយចោទប្រកាន់ថាបានចូលនេសាទខុសច្បាប់ និងព្យាយាមបើកបុកទូកល្បាតថៃ កាលពីថ្ងៃទី២០ កុម្ភៈ កន្លងទៅ។
ជារឿយៗ រដ្ឋាភិបាល ឬយោធាថៃ តែងតែប្រើប្រាស់វិធានការក្ដៅដើម្បីបង្ហាញប្រជាជនខ្លួនឯងថា គេជា "អ្នកការពារជាតិ" ដ៏មានឥទ្ធិពល។ ការបង្ហាញសាច់ដុំនេះ ពេលខ្លះធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសជិតខាង (ដូចជា ម៉ាឡេស៊ី កម្ពុជា ឬឡាវ) មានភាពរកាំរកូស ដោយសារតែមើលឃើញថាថៃមានចរិត "រឹងត្អូស"។
ទោះបីជាថៃយល់ថាខ្លួនខ្លាំង ប៉ុន្តែការយកប្រទេសជិតខាងធ្វើជាសត្រូវអាចផ្ដល់ផលវិបាកវែងឆ្ងាយ៖
• សេដ្ឋកិច្ច៖ ម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ថៃ។
• សន្តិសុខ៖ បញ្ហានៅភាគខាងត្បូងថៃ ត្រូវការកិច្ចសហការពីម៉ាឡេស៊ីដើម្បីដោះស្រាយ។
• រូបភាពក្នុងអាស៊ាន៖ ការប្រើអំពើហិង្សាលើសមុទ្រ អាចធ្វើឱ្យថៃបាត់បង់ទំនុកចិត្តក្នុងនាមជាសមាជិកអាស៊ានដែលសន្តិវិធី។
Monday, February 23, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)

















































































No comments:
Post a Comment