២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Friday, March 13, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ២០២៦

 Heng Sany
​ថ្មីៗនេះ មានព័ត៌មានចែកចាយថា សហរដ្ឋអាមេរិកកំពុងដកប្រព័ន្ធការពារមីស៊ីល THAAD និង Patriot ចេញពីឧបទ្វីបកូរ៉េ ដើម្បីបញ្ជូនទៅកាន់មជ្ឈិមបូព៌ា។ បន្ទាប់ពីការពិនិត្យតាមដានស្ថានភាពជាក់ស្តែង នេះគឺជាការពិត៖
​✅ ស្ថានភាពពិត៖ ព័ត៌មាននេះ "មិនមែនជាការពិតទេ" (FALSE)
រហូតមកដល់ពេលនេះ មិនទាន់មានការប្រកាសផ្លូវការណាមួយពីប៉ង់តាហ្គោន (Pentagon) ឬរដ្ឋាភិបាលទីក្រុងសេអ៊ូល អំពីការដកខែលការពារមីស៊ីលចេញពីកូរ៉េខាងត្បូងឡើយ។
​📍 ហេតុផលសំខាន់ៗ៖
​អាទិភាពសន្តិសុខនៅអាស៊ី៖ ស្ថានភាពនៅកូរ៉េខាងជើងនៅតែមានភាពតានតឹងខ្លាំង។ ការដក THAAD ចេញ នឹងបង្កើតឱ្យមានចន្លោះប្រហោងសន្តិសុខដ៏ធំ ដែលអាមេរិកមិនអាចធ្វើបានឡើយចំពោះមុខសម្ព័ន្ធមិត្ត។
​ការបញ្ជូនទៅមជ្ឈិមបូព៌ា៖ ជាការពិតដែលអាមេរិកបានពង្រឹងការការពារនៅមជ្ឈិមបូព៌ា ប៉ុន្តែគ្រឿងយុទ្ធោបករណ៍ទាំងនោះត្រូវបានដកចេញពី ឃ្លាំងបម្រុងក្នុងស្រុក (U.S. Mainland) ឬតំបន់ដែលមានហានិភ័យទាបផ្សេងទៀត មិនមែនដកចេញពីកូរ៉េខាងត្បូងនោះទេ។
​ការធ្វើទំនើបកម្ម៖ ផ្ទុយទៅវិញ អាមេរិកទើបតែបានធ្វើទំនើបកម្មប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូងឱ្យកាន់តែទំនើបជាងមុន កាលពីពេលថ្មីៗនេះ។
​💡 សរុបមក៖ កងទ័ពអាមេរិកនៅតែរក្សាកម្លាំងការពារយ៉ាងរឹងមាំនៅកូរ៉េខាងត្បូងដដែល ដើម្បីធានាសុវត្ថិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
​🙏 សូមបងប្អូនជួយពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការចែករំលែកបន្ត ដើម្បីជៀសវាងការភាន់ច្រឡំ។

ស្ថានការណ៍កូរ៉េខាងត្បូង៖ នៅលើសកលោក រួមទាំងកម្ពុជាដែរកំពុងមានការវិភាគថា ពិត ឬ មិនពិត fact or fake រឿងដែលអាមេរិកប្រកាសដកប្រព័ន្ធការពារអាកាស THAAD ចេញពីកូរ៉េខាងត្បូង? ទស្សនទី១ គេថាមិនពិតទេ គឺអាមេរិកដករាដាចេញពីកន្លែងផ្សេង មិនមែនដកចេញពីកូរ៉េខាងត្បូងទេ!។ ទស្សនៈទី២ ខ្ញុំថា នេះជាការពិត គឺអាមេរិកនឹងដក ដោយសារ (១) អាមេរិកយល់ព្រមឲ្យ ឥណ្ឌាទិញប្រេងពី រុស្សី ឈប់ទិញពី អឺរ៉ង់ ( សូមមើលផែនទី) ដែលនាវាដឹកប្រេងនេះ ឆ្លងកាត់សមុទ្រខាងត្បូង ទៅ កូរ៉េខាងត្បូង ទៅជប៉ុន​ ទៅរុស្សី (២) ប្រទេសអារាប់មានជាង ១០ ប្រទេស កំពុងត្រូវវត្តមានកងទ័ព រាដា អាវុធអាមេរិក បើអាមេរិកមិនទៅទីនោះទេ ប្រទេសទាំងនោះ នឹងចូលរួមជា មួយបារាំង​អាល្លឺមង់់អគ្លេស ដែលជាពួកអឺរ៉ុប ។ ដូច្នេះ កូរ៉េខាងត្បូង មិនចាំបាច់មាន THAAD ទេ ពីព្រោះ រាដា នៅ តៃវ៉ាន TAIWAN វាគ្រប់គ្រាន់។ ការដក THAAD ចេញពីកូរ៉េត្បូង នាំឲ្យ អាមេរិកមានសន្តិភាពជាមួយ ចិន.ឬបន្ថយហានិភ័យ បើសិនជាផ្ទុះសង្រ្កាម គឺអាចចិនបាញ់កំទេចដូចជានៅ អារ៉ាប់អីចឹងដែរ ដែលត្រូវអឺរ៉ង់កំទេចចោល..៕

លឹម នាង 1h  · លោកពូទីនបញ្ជាឱ្យដឹកជញ្ជូនជំនួយមនុស្សធម៌ជាង ១៣ តោន ទៅកាន់ប្រទេសអ៊ីរ៉ង់  តាមរយៈប្រទេសអាស៊ែបៃហ្សង់ ។ យន្តហោះដឹកជញ្ជូន Il-76 មួយគ្រឿង បានដឹកជញ្ជូនឧបករណ៍សង្គ្រោះបឋម ថ្នាំពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រសំខាន់ៗជាង ១៣ តោន ដើម្បីគាំទ្រដល់ប្រជាជនអុីរ៉ង់ ។

KCB News 1h  · ក្រសួងការពារជាតិគួរតែពិចារណាពីតំលៃផលិតផលរបស់ អុីរ៉ង់ តំលៃថោកសមរម្យ បើនិយាយពីសមត្ថភាពបំផ្លាញនិងភាពវ័យឆ្លាតរបស់វាធ្វើឲ្យពិភពកំពុងចាប់អារម្មណ៍និងភ័យខ្លាច នៅក្នុងសង្គ្រាមអុីរ៉ង់នេះ។ វាអាចកំទេចប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលនិងអាមេរិកជាច្រើនគ្រឿង។ Drone Shahed -136 បើមើលពីសមត្ថភាពប្រយុទ្ធរបស់វាយើងឃើញនឹងភ្នែកហើយ (សូមកំស្ពឹកពេក)ថ្ងៃខាងមុខកម្ពុជាគួរមានវាយ៉ាងតិច ១៥០០-២០០០គ្រឿង នៅក្នុងវិស័យការពារជាតិ។ បំណងល្អ KCB News

Smeyy  is with Smeyy Smeyy. 2h  · 🚨*ព័ត៌មានក្តៅៗ : ស្ថាបនិកឡានដឹកលាមកថៃ និងចាក់សំឡេងខ្មោច Gun Jompalang បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងបេសកកម្មរុករក នាវិកថៃ ៣រូប ដែលកំពុងបន្តបាត់ខ្លួន នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះថា៖ «ប្រសិនបើលោក មានឱកាសចូលទៅកាន់ច្រកសមុទ្រ Hormuz របស់ប្រទេសអ៊ីរ៉ង់ 🇮🇷 លោក និងក្រុមការងាររបស់លោក នឹងសហការជាមួយនឹងកងទ័ពជើងទឹកថៃ 🇹🇭 ដើម្បីប្រឡូកចូលក្នុងប្រតិបត្តិការនេះ»។ *លោកសង្កត់ធ្ងន់ថា៖ «លោកមិនមានការភ័យខ្លាចនោះឡើយ ដើម្បីអនុវត្តបេសកកម្មនេះ រលូនទៅមុខបាន ប្រកបដោយភាពជឿជាក់ លោកមានគម្រោងប្រើប្រាស់ក្រុមម៉ូតូទឹក (Jet Ski) ល្បឿនលឿនរបស់ថៃ 🇹🇭 ដើម្បីចូលរួមប្រតិបត្តិការ នៅក្នុងតំបន់សង្គ្រាមមជ្ឈិមបូព៌ា ដែលកំពុងតែបង្កហានិភ័យដល់កប៉ាល់ធំៗជាច្រើន កំពុងធ្វើដំណើរឆ្លងកាត់ក្នុងច្រកសមុទ្រនេះ»៕ (Smeyy)

ស្ថានភាព ដឹកជញ្ជូនប្រេងនៅច្រកសមុទ្រ ប្រទេស អូម៉ង់ និង អឺរ៉ង់ពេលនេះ ស្ងាត់ជ្រងំ។ ឃើញមានបងប្អូនខ្មែរយើងឆ្ងល់ថា ប្រវែងច្រក ដល់ទៅ ៣៤ គម ម៉េចបានជាថា តូចចង្អៀត? តើកប៉ាល់ដឹកប្រេងមានទំហំប៉ុណ្ណា?តាមពិតទៅ វាមានទទឹង ៣៤ គម ចែកជា ២ ប្រទេស បាន ម្ខាង ១៦ គម មាន កោះ មានដីដុះ ធ្វើឪ្យផ្លូវនាវាចរមានភាពតូច ធៀបជាមួយ ចំនួន កប៉ាល់រាប់ម៉ឺនគ្រឿង...

NP ពលរដ្ឋភៀសសឹក ១.៤៨៨នាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋភៀសសឹក ៣៧.០៧៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ

CNC TV   20m  · កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងមួយចំនួនតាម បណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃបានធ្វើការសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះ ទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះបានប្រព្រឹត្តផ្ទុយពីសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងពយភ្នំប្រាសាទព្រះវិហារទាំងមូល ស្ថិតនៅ ក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា។

Heng Sany
​សន្តិភាពដែលធ្លាប់តែមានរយៈពេលជិត ៥០ ឆ្នាំ រវាងអេស៊ីប និងអ៊ីស្រាអែល កំពុងជួបការសាកល្បងដ៏ធំបំផុត! យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់ គេបានរកឃើញការចល័តទ័ពដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក។
​តើមានអ្វីខ្លះដែលគួរឱ្យកត់សម្គាល់? 🧐
​📍 ការបំពានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ៖ កងទ័ពអេស៊ីបប្រមាណ ៤០,០០០ នាក់ រមមជាមួយប្រព័ន្ធការពារអាកាសទំនើប HQ-9B បានចូលទៅក្នុងតំបន់ស៊ីណៃ ដែលតាមច្បាប់ (Camp David Accords 1979) គឺជាតំបន់ "គ្មានយោធា" ឬជាតំបន់ទ្រនាប់ការពារសង្រ្គាម។
​📍 ការត្រៀមលក្ខណៈយូរអង្វែង៖ មិនមែនគ្រាន់តែជាការចល័តទ័ពធម្មតាទេ! អេស៊ីបបានសាងសង់ជម្រកអាវុធក្រោមដីយ៉ាងរឹងមាំ និងពង្រីកផ្លូវរត់យន្តហោះយោធានៅ Umm Khashiba ដែលបង្ហាញពីបំណងពង្រឹងមូលដ្ឋានទ័ពជាអចិន្ត្រៃយ៍។
​📍 ការព្រួយបារម្ភពីអ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រី Netanyahu បានព្រមាន និងណែនាំឱ្យសភាតាមដានរឿងនេះយ៉ាងដិតដល់បំផុត ព្រោះវត្តមានអាវុធធុនធ្ងន់នៅជិតព្រំដែនបែបនេះ នឹងធ្វើឱ្យអ៊ីស្រាអែលបាត់បង់ប្រៀបក្នុងការការពារខ្លួន ប្រសិនបើមានការប៉ះទង្គិចណាមួយកើតឡើង។
​📍 មូលហេតុពីខាងអេស៊ីប៖ ទីក្រុងគែរ (Cairo) អះអាងថា នេះគ្រាន់តែជាការការពារព្រំដែនពីក្រុមភេរវករ និងទប់ស្កាត់ឥទ្ធិពលសង្រ្គាមដែលកំពុងឆេះសន្ធោសន្ធៅនៅមជ្ឈិមបូព៌ាប៉ុណ្ណោះ។
​💡 មតិអ្នករាល់គ្នា៖ តើបងប្អូនយល់យ៉ាងណាដែរ? តើនេះគ្រាន់តែជាការការពារខ្លួន ឬជាសញ្ញានៃការត្រៀមខ្លួនសម្រាប់សង្រ្គាមថ្មីមួយទៀតនៅមជ្ឈិមបូព៌ា? 🌍💥
​👇 ចូលរួមបញ្ចេញមតិនៅខាងក្រោមទាំងអស់គ្នា!

Sony Sin
អ្នករាយការណ៏ Clash Report After 8News របស់កូរ៉េខាងត្បូងធ្វើការចេញផ្សាយថា តាមរយៈកាម៉េរ៉ាសុវត្ថិភាព CCTV ម៉ោង 00:35 នាទី និងតាមរយៈកាម៉េរ៉ាអ្នកធ្វើដំណើរតាមផ្លូវថតបាននៅម៉ោង 06:00នាទីព្រឹក សហរដ្ឋអាមេរិកបានដឹកប្រព័ន្ធការពារដែនអាកាសប្រភេទ THAAD ចំនួន០៦គ្រឿង ជាសេរីទំនើបរបស់ខ្លួនចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅជួយអ៊ីស្រាអែលដែលកំពុងមានអាសន្នធំដោយសារគ្រាប់មីស៊ីលអ៊ីរ៉ង់វាយប្រហារឥតឈប់ឈរ !

Koung Naboris គង់ណាបូរីស្ស 22m  · ទាហានថៃបានប្រើគ្រឿងចក្រជីកកកាយដីនិងរាយបន្លាលួសដោយរំលោភយកដីខ្មែរនៅលើកូនភ្នំមួយ នៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យហើយទាហានខ្មែរគ្រាន់តែឈរមើលដោយមិនបានទៅរារាំងឬហាមឃាត់ទាហានថៃនោះទេព្រោះគ្មានបទបញ្ជា។ TNN NEWS 23h  · ត្រេកអរ ណាស់ ប្រជាពលរដ្ឋ ទិញប្រេង អោយ បន្តស្រារប្រឡាយ!  https://youtu.be/lhEZwZ_6js8 NA៚នា is in Seoul, South Korea.  · Follow 14h  · 👉Breaking news 🔥 ៖ ចំពេលសង្គ្រា.,មកំពុងបន្តជាមួយអាមេរិក🇺🇸និងអ៊ីស្រាអែល🇮🇱  អ៊ីរ៉ង់🇮🇷បានប្រកាសនៅថ្ងៃពុធ ទី១១ ឆ្នាំ២០២៦ថា ៖ ខ្លួននឹងបន្តការលើកលែងពីការវា.,យប្រ.’ហារទៅនឹងនាវ… See more Ensure Cambodia Sponsored  · តើសាច់ដុំរបស់អ្នក កំពុងចង់ប្រាប់អ្វីដល់អ្នក? ​… See more  0:00 / 0:15 FAMILY.ABBOTT គ្រួសារ Abbott - Ensure® Cambodia 187K views ស្រីមេម៉ាយ ចាយលុយដុំ  ·  Nech Nech  · 17h  · 🥰🥰🥰🥰🥰 #love Theptidapayakorn Umawadee Siriaksorn 1h  · คุณตาเป็นตำรวจ นายสถานีบ้านแหลม เพชรบุรี เทียบความรับผิดชอบปัจจุบันคือตำแหน่งผู้กำกับ ตามาเป็นสารวัตรใหญ่เมิองเพชรเพราะ ท่านเผ่า ศรียานนท์ส่งมา ถูกต้อง ตำรวจนักฆ่าสมัยเ… See more See translation Hemwadee Rangwat ค่ายศรียานนท์ มาจาก ตระกูลศรียานนท์ใช่ไหมคะ 1h Reply See translation Theptidapayakorn Umawadee Siriaksorn Hemwadee Rangwat น่าจะใช่พี่ไม่ค่อยรู้เลย 56m Reply See translation Sponsored Birthdays Contacts Channels Group chats

👉ប្រធានាធិបតី បារាំង🇫🇷 អេម៉ានុយអែល ម៉ាក្រុង ៖ បានអំពាវនាវឱ្យ Strait of Hormuz បើកឡើងវិញ ដោយសង្កត់ធ្ងន់ៗថា សេរីភាពនៃការរុករក នឹងសន្តិសុខថាមពលពិភពលោកត្រូវតែបានការពារ ខណះភាពតានតឹងនៅតែបន្តរំខានដលការដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកដ៏សំខាន់៕ 👉របាយការណ៍បង្ហាញថា ៖ អ៊ីរ៉ង់🇮🇷បានឆនលើយតបយ៉ាងខ្លាំង ដោយប្រាប់លោកខាងលិចឱ្យមកបើកវា!❗️ 👉 Strait of Hormuz គឺជាផ្លូវប្រេងសំខាន់បំផុតមួយនៅលើពិភពលោក ដោយដឹកទំនិញប្រហែល 20% នៃការដឹកជញ្ជូនប្រេងពិភពលោក៕ ការរំខានណាមួយក្នុងការឆ្លងកាត់ដ៏តូចចង្អៀតនេះធ្វើឱ្យមានការព្រួយបារម្មណ៍ភ្លាមៗសម្រាបទីផ្សារថាមពលពិភពលោក ពាណិជ្ជកម្មអន្តរជាតិ នឹង ស្ថិរភាពភូមិសាស្រ្តនយោបាយ!!៕

ហ៊ុល ម៉ារ៉ា  is with Hul Mara. 20m  ·  អ្នកវិភាគថៃថាមានជំរេីស៤ត្រូវធ្វេីជាមួយអុីរ៉ង់ ១លេីកទ័ពទៅវៃ ២ប្តឹង ៣អោ យអុីរ៉ង់សុំទោស និងសង ៤បេីស្អីក៏មិនកេីតតាមតែម៉ែវាទៅ.ស្មានតែខ្លាំង🥹

តម្លៃដ្រូនអឺរ៉ង់ Shahed 136 នេះ ឃើញមានបងប្អូនខ្មែរយើងជាច្រើនចាប់អារម្មណ៍ថាមានតម្លៃថោក ខ្លះថា ២ ម៉ឺនដុល្លា ខ្លះថា ៣ ម៉ឺនដុល្លា/គ្រឿង តែនោះជាតម្លៃ គេលក់ឲ្យក្រសួងការពារជាតិរបស់គេ បើ តម្លៃនាំចេញ វាមានតម្លៃប្រមាណ ៥ ម៉ឺនដុល្លា/គ្រឿង តែ កុំច្រឡំថា ទិញ ហើយយកមកប្រើកើត !! ពីព្រោះត្រូវ ទិញឧបករណ័បាញ់ ទិញរាដា ទិញទូបញ្ជា...សរុបរួម ប្រមាណជា ២០ ម៉ឺនដុល្លា/ឈុត set. ។ ដ្រូនអាមេរិកតូចមួយ តម្លៃ ២,៥០០ដុល្លា តែពេល រៀបជាឈុត វាមានតម្លៃប្រមាណ ១៥,០០០ ដុល្លា។ ដ្រូនប្រៀបដូចជា គ្រាប់កាំភ្លើង គេត្រូវទិញ កែវឆ្លុះ ទិញកាំភ្លើង ទិញរាដា...បានអាចបាញ់កើត ។ នេះនិយាយរឿង បច្ចេកទេស បើនិយាយរឿង នយោបាយទៀត គឺ មិនអាចទិញបានទេ ពីព្រោះ អាមេរិក អឺរ៉ង់ ប្រៀបដូច Tom and Jerry ដូចឆ្កែ និង ឆ្មា....

PR Cambodian Government  1h  · រូបសំណាកតាអ៊ុំនៅតំបន់អានសេះ គឺស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត 1:200 000 ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ការទាមទារណាមួយដែលផ្អែកលើផែនទី L7017 ដែលថៃគូសជាឯកតោភាគី គឺមិនអាចអនុវត្តតាមផ្លូវច្បាប់បានទេ។   Regarding to the Ta Oum Statue in the An Ses area of Preah Vihear Province, the statue is located entirely within Cambodian territory as defined and delimited by the 1:200,000-scale map produced by the Franco-Siamese Mixed Commission pursuant to the 1904 Convention and the 1907 Treaty. Any claim based on Thailand's unilaterally drawn L7017 map is therefore legally untenable. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Ministry of Foreign Affairs and International Cooperation សេចក្ដីប្រកាសព័ត៌មាន | ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦

Khaosod English   3h  · BREAKING: Thai Muslims gathered outside the Embassy of Israel in Bangkok on Sukhumvit Road on Friday afternoon to protest against Israel over the war involving Iran.

ថៃ៖ ជនជាតិថៃមូស្លីមធ្វើបាតុកម្មនៅបាងកក ប្រឆាំង អ៊ីស្រាអែល Thai Muslims gathered outside the Embassy of Israel in Bangkok ។ ពេលណាមានវិបត្តិផ្ទៃក្នុង រវាង ថៃ សៀម ចិន ម៉ាឡេ គឺ កងទ័ពសៀម និង កងទ័ពថៃ តែងតែ បង្ករអុកឡុក ធ្វើសង្រ្គាមប្រឆាំង និង ឈ្លានពាន កម្ពុជា ពីព្រោះការធ្វើសង្រ្គាមវានាំឲ្យ ជនជាតិទាំងនោះរួបរួមគ្នាឡើងវិញ ។ អាមេរិកវាយប្រហារ អឺរ៉់ង នាំឲ្យ ប្រជាជនអឺរង់លែងប្រឆាំងរដ្ឋាភិបាលអឺរ៉ង់។ វិបត្តិនៅ អឺស្រាអែល រវាង ០៤ បក្សឈ្លោះគ្នារាប់សិបឆ្នាំ ស្ងប់ស្ងាត់ទៅវិញ ពេលអ៊ីស្រាអែលធ្វើសង្រ្គាមឈ្លានពាន សម្លាប់ពួក ប៉ាឡេស្ទីន អឺរ៉ង់ លីបង់..ហ្គាហ្សា..៕

Sony Sin 50m  · នាង អ៊ុងអ៊ីង កូនអា ថាក់ស៊ីន វានិយាយថា ICJបង្កើតរឿងអយុត្តិធម៌ដល់ថៃ ដែលកាត់ក្ដីឲ្យខ្មែរឈ្នះក្ដីប្រាសាទព្រះវិហារ បើមានសង្គ្រាមម្ដងទៀតវាវ៉ៃយកប្រាសាទព្រះវិហារ.. អត់ធ្មត់សម្ងំឲ្យស្ងាត់ដូចអ៊ីរ់ង់ សន្សំអាវុធឲ្យច្រើន ដល់ក វ៉ៃបកវិញដូចអ៊ីរ៉ង់វ៉ៃអ៊ីស្រាអែល និងអាមេរិកឲ្យចោរឈ្លានពានទ្រោមខ្លួន !

U-Share2day
🛑🚀🇮🇷 ហេតុអ្វីអ៊ីរ៉ង់ នៅតែមានសមត្ថភាពបាញ់មីស៊ីលឥតឈប់ តទល់ អាមេរិកនិងអ៊ីស្រាអែល?
១. បណ្តាញ «ទីក្រុងមីស៊ីលក្រោមដី» 
អ៊ីរ៉ង់បានចំណាយពេលរាប់សិបឆ្នាំក្នុងការសាងសង់បណ្តាញរូងភ្នំ និងមូលដ្ឋានយោធាក្រោមដីយ៉ាងជ្រៅ ដែលគេហៅថា «ទីក្រុងមីស៊ីល»។ មូលដ្ឋានទាំងនេះស្ថិតនៅក្រោមស្រទាប់ថ្មភ្នំរាប់រយម៉ែត្រ ដែលសូម្បីតែគ្រាប់បែកទម្លុះបេតុងរបស់អាមេរិកក៏ពិបាកបំផ្លាញដែរ។
ម្យ៉ាង អ៊ីរ៉ង់មានប្រព័ន្ធបាញ់មីស៊ីលដែលរុញចេញពីមាត់រូងភ្នំ រួចបាញ់ភ្លាមៗ ហើយក៏ដកថយចូលទៅក្នុងវិញ ដែលធ្វើឲ្យយន្តហោះអាមេរិកពិបាកនឹងតាមរកគោលដៅឃើញទាន់ពេល។
២. ការប្រើប្រាស់ប្រព័ន្ធបាញ់ចល័ត 
ជំនួសឲ្យការប្រើប្រាស់ឧបករណ៍បាញ់នៅមួយកន្លែង អ៊ីរ៉ង់ប្រើប្រាស់រថយន្តដឹកជញ្ជូនដើម្បីបាញ់បង្ហោះជំនួស។ រថយន្តទាំងនេះអាចក្លែងខ្លួនជារថយន្តដឹកទំនិញស៊ីវិលធម្មតា រួចធ្វើដំណើរទៅកាន់ទីតាំងណាមួយ បាញ់មីស៊ីលចេញ រួចប្តូរទីតាំងភ្លាមៗ។
៣. បរិមាណគ្រាប់មីស៊ីលយ៉ាងសន្ធឹកសន្ធាប់ 
យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់គឺ «ប្រើបរិមាណយកឈ្នះគុណភាព»។នៅពេលអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនរាប់រយក្នុងពេលតែមួយ ប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែល ឬ Patriot របស់អាមេរិក នឹងមិនអាចស្ទាក់ចាប់បានទាំងអស់នោះទេ ព្រោះគ្រាប់មីស៊ីលស្ទាក់ចាប់មានតម្លៃថ្លៃជាង និងមានចំនួនកំណត់ជាងមីស៊ីលរបស់អ៊ីរ៉ង់។
៤. បច្ចេកវិទ្យាមីស៊ីលបាលីស្ទិកល្បឿនលឿន 
អ៊ីរ៉ង់បានអភិវឌ្ឍមីស៊ីលដូចជា Fattah ដែលមានល្បឿនលឿនខ្លាំង និងអាចផ្លាស់ប្តូរទិសដៅលើអាកាសបាន។ នៅពេលមីស៊ីលអាចហោះបត់បែនកាច់កង់ វានឹងធ្វើឲ្យកុំព្យូទ័ររបស់ប្រព័ន្ធការពារអាកាសពិបាកគណនាគន្លងដើម្បីបាញ់ស្ទាក់។
៥. យុទ្ធសាស្ត្រវាយប្រហារពីច្រើនទិសដៅ
អ៊ីរ៉ង់មិនមែនបាញ់ចេញតែពីក្នុងទឹកដីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ៊ីរ៉ង់ក៏ប្រើប្រាស់បណ្តាញចលនាតស៊ូដូចជាក្រុមហ៊ូធីនៅយេម៉ែន, ក្រុមហេសបូឡានៅលីបង់ និងក្រុមប្រដាប់អាវុធនៅអ៊ីរ៉ាក់ផងដែរ ដែលធ្វើឲ្យអាមេរិកនិងអ៊ីស្រាអែល ត្រូវចែកកម្លាំងការពារនិងវាយបកទៅច្រើនទិសដៅក្នុងពេលតែមួយដូចគ្នា៕

No comments:

Post a Comment