នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, March 24, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ២០២៦

 តំបន់មជ្ឃឹមបូព៍ា៖ មកដល់់ម៉ោងនេះអត់ឃើញមានសញ្ញាការធ្វើសង្រ្គាមនៅតំបន់នោះ ដើម្បីបើកច្រកសមុទ្រ Hormuz ទេ ដោយសារ ៖ (១) ការធ្វើសង្រ្គាមត្រូវការកងទ័ពតិចបំផុត ១ លាននាក់ តែ អាមេរិកមានទ័ព មិនដល់ ១០ ម៉ឺននាក់ផងទេនៅតំបន់នោះ។ ទី (២) ចម្ងាយពីច្រក Hormuz មកព្រំដែន អឺរ៉ង់ ប៉ាគីស្ថានមាន ៥០០ គម ដែលដើម្បីវាយបើកផ្លូវឈាមបើកច្រកបាន ត្រូវ វាយ ៥០០ គម ទើបអាចទៅដល់ កន្លែងត្រូវ បិទ។ ទី (៣) នាវាដឹកយន្តហោះដែលគេថាសម្រាប់ វាយលុកនោះ បានចាកចេញទៅវិញបាត់ ដោយលើកហេតុផលថា ភ្លើងឆេះត្រូវយកទៅជួលជុល ០៤ ទៀត បានមកវិញ។ ទី (៥) ទ័ពអឺរ៉ុងបញ្ជូនចូលមកតាមឆ្នេរចំនួន ៦០ ម៉ឺននាក់ បូកទ័ពចិន ទ័ពរុស្សី ទ័ពកូរ៉េខាងជ់ើង គេត្រៀមរួចអស់នៅក្នុងសមុទ្រ អារ៉ាប់ ដែល ភ្ជាប់ជាមួយ សមុទ្រពែក្ស ដោយច្រក Hormuz ។ ដូច្នេះ សរុបរួម យើងមិនឃើញមានសញ្ញាសង្រ្គាមវាយបើកច្រកសមុទ្រដើម្បី ឲ្យនាវាដឹកប្រេងហ្គាស អាចដឹកបានស្រួលឡើងវិញឡើយ ៕

សង្រ្គាមចិត្តសាស្រ្ត៖ ឃើញមានការផ្សាយចេញពី ខ្មែរមួយក្រុម ដែលពួកគេ លើកឡើងថា ប្រេងនៅកម្ពុជាឡើងខ្ពស់ជាងគេបង្អស់....ដើម្បីគឺថា គឺថា ដើម្បីពួកគាត់ចំណេញផ្នែកនយោបាយ។ តាមពិតនេះជាកិច្ចការរបស់ មន្រ្តីអប់រំចិត្តសាស្រ្តដែលត្រូវវាយបកវិញបែបណា? ខ្ញុំគ្រាន់តែជា អ្នកស្រាវជ្រាវធម្មតាៗ។ តាមពិត ប្រទេសនាំចូលប្រេងឆៅធំ គឺ អាមេរិក ចិន អឺរ៉៉ុប     ឯប្រទេស នាំប្រេងឆ្អិន ឬ ភាសាបច្ចេកទេសគេហៅប្រេងស្អាត clean petroleum នៅអាស៊ីនេះ មាន ឥណ្ឌា សាំងហ្គាពួ កូរ៉ត្បូង ចិន ថៃ វៀតណាម សុទ្ធតែជាប្រទេស នាំប្រេងឆ្អិនចម្រាញ់រួចលក់ទៅប្រទេសក្នុង អាស៊ាន អាស៊ីនេះ។ ដល់ត្រឹមនេះ យើងឃើញ ថៃ កំពុងខ្វះប្រេង ! វៀតណាមកំពុងខ្វះប្រេង ឥណ្ឌា កំពុងខ្វះប្រេង ចុះនៅកម្ពុជា? --កម្ពុជានៅមានប្រេងប្រើ គ្រាន់តែតម្លៃវាខ្ពស់ ចំណែកប្រទេសគេដូចជា ឥណ្ឌា នាំចេញប្រេង តម្លៃ ៧០ ពាន់លានដុល្លា/ឆ្នាំ ដែលពេលនេះ ឥណ្ឌាខាតបង់  លុយនាំចេញ !! ទោះជាប្រេងក្នុងប្រទេសថោកក៍ដោយ !! ស្ថានភាពនេះ ដូចគ្នាជាមួយ ថៃ វៀតណាម សុទ្ធតែមិនអាចនាំប្រេងចេញដូចមុន !!!

Mekong News

អារ៉ាប់រួមកំពុងរៀបចំយោធារបស់ខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ និងដណ្តើមយកការគ្រប់គ្រងច្រកសមុទ្រហរមូស ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការចូលរួមក្នុងតំបន់ ខណៈដែលថ្ងៃផុតកំណត់សម្រាប់ការបើកផ្លូវទឹកឡើងវិញកាន់តែខិតជិតមកដល់។ ការចល័តទ័ពនេះធ្វើឡើងបន្ទាប់ពីរបាយការណ៍ថា អារ៉ាប់រួមបានដាក់កងទ័ពអាកាស និងកងទ័ពជើងទឹករបស់ខ្លួនឱ្យត្រៀមខ្លួនប្រយុទ្ធខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការបិទផ្លូវថាមពលសកលជាបន្តបន្ទាប់។

ចលនានេះបង្ហាញពីការចាកចេញពីតួនាទីប្រពៃណីជាអ្នកសម្របសម្រួលការទូត ដោយផ្លាស់ប្តូរទៅរកជំហរយោធាដោយផ្ទាល់រួមជាមួយសម្ព័ន្ធមិត្តអន្តរជាតិដែលកំពុងរីកចម្រើន។ តាមរយៈការរៀបចំសម្រាប់ការដណ្តើមយកច្រកសមុទ្រដែលអាចកើតមាន អេមីរ៉ាតកំពុងផ្តល់អាទិភាពដល់ការស្តារពាណិជ្ជកម្មសកល និងការការពារព្រំដែនសមុទ្រដ៏សំខាន់របស់ពួកគេ។

អ្នកវិភាគយុទ្ធសាស្ត្របានលើកឡើងថា ការចល័តទ័ពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិកងទ័ពជើងទឹកសម្ព័ន្ធមិត្ត ដែលត្រូវបានរចនាឡើងដើម្បីបំបែកភាពជាប់គាំងបច្ចុប្បន្នរបស់អ៊ីរ៉ង់។ ការចូលរួមរបស់អេមីរ៉ាតគឺមានសារៈសំខាន់ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួនទៅនឹងផ្លូវទឹក និងកងនាវាចម្បាំងទំនើបរបស់ខ្លួនត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពខាងមុខ។

ការវិវត្តនេះកើតឡើងបន្ទាប់ពីរលកមីស៊ីលដ៏ធំជាបន្តបន្ទាប់ដែលបានកំណត់គោលដៅទីតាំងយោធាក្នុងតំបន់ និងបង្កើនការភ័យខ្លាចនៃសង្គ្រាមហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង។  ខណៈពេលដែលឱសានវាទសកលសម្រាប់ការបើកផ្លូវដឹកជញ្ជូនឡើងវិញកំពុងលេចចេញមក ការត្រៀមខ្លួននេះបន្ថែមសម្ពាធយោធាមួយស្រទាប់ទៀតទៅលើក្រុមប្រឆាំងឱ្យដកថយ។

ដោយសារស្ថានភាពឈានដល់ចំណុចបំបែក ការគំរាមកំហែងនៃប្រតិបត្តិការនាវាចរណ៍ទ្រង់ទ្រាយធំដើម្បីធានាផ្លូវដឹកជញ្ជូនបានបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកត្រៀមខ្លួនសម្រាប់ភាពប្រែប្រួលដែលមិនធ្លាប់មានពីមុនមក។ ពិភពលោកកំពុងតាមដានមើលថាតើការបង្ហាញកម្លាំងនេះនឹងនាំឱ្យមានការទម្លាយភាពទាល់ច្រកការទូត ឬការចាប់ផ្តើមនៃការចូលរួមរបស់កងទ័ពជើងទឹកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រតំបន់ឬអត់។

U-Share2day

🇮🇱✈️🚨លោកណេតាន់យ៉ាហ៊ូ ប្រកាស​គាំទ្រកិច្ច​ចរចា ប៉ុន្តែប្តេជ្ញាបន្តវាយប្រហារលើអ៊ីរ៉ង់មិនដកដៃ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ បានបង្ហាញជំហរបើកផ្លូវចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងការទូត ក្រោយ​​ការ​ជជែក​គ្នា​តាម​ទូរសព្ទ​ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យោង​តាម​សារព័ត៌មាន India Today ចុះ​ផ្សាយ​ថ្ងៃ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០២៦ លោកណេតាន់យ៉ាហ៊ូ បានលើកឡើងថា មានឱកាសសម្រាប់កិច្ចព្រមព្រៀងដែលអាចការពារផលប្រយោជន៍ស្នូលរបស់អ៊ីស្រាអែល ដោយផ្អែកលើសមិទ្ធផលយោធា​រួម​គ្នា​របស់អ៊ីស្រាអែល និងអាមេរិក។ ការថ្លែងបែបនេះបានធ្វើឡើងស្របពេលដែលលោកត្រាំ​​ប្រកាសផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល​៥ថ្ងៃ បន្ទាប់ពីកិច្ចសន្ទនាជាមួយទីក្រុងតេហេរ៉ង់ដែលលោកពណ៌នាថា «ល្អ និងមានផ្លែផ្កា»។

ទោះជាយ៉ាងណា លោកណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលមិនបានបន្ថយល្បឿនយោធានោះទេ។ លោកបានមានប្រសាសន៍ថា «ក្នុងពេលជាមួយគ្នានេះ យើងបន្តវាយប្រហារទាំងនៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់។ យើងកំពុងកម្ទេច​កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ​ឲ្យ​ទៅជាធូលីដី»។ លោកក៏បាន​ឲ្យ​ដឹងទៀតថា កងកម្លាំងអ៊ីស្រាអែលទើបតែបានសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ពីររូបបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបានព្រមានថា សកម្មភាពយោធានឹងបន្តធ្វើឡើងដើម្បីការពារផលប្រយោជន៍សំខាន់ៗក្នុងគ្រប់ស្ថានភាពទាំងអស់៕

អវតារ ស. 38m  · គ្មានសញ្ញាណាមួយថាថៃរៀបចំក្បួនសឹកជាថ្មីជាមួយខ្មែរឡើយ អ្វីដែលពួកសារព័ត៌មានថៃញុះញង់ គឺគោលបំណងបង្វែរព្រឹត្តិការណ៍ដែលថៃកំពុងជាប់កនឹងចំណងរបស់ Israel ដែលជាសត្រូវក្រុមប្រទេសមូស្លីម និងកំពុងសំឡឹងមិនដាក់ភ្នែក , នយោបាយថៃដូចអុកអស់ក្រឡា ...តែបើថៃហ៊ានសាកជាថ្មី..ខ្ញុំហ៊ានធានាថា នាវាចំនាំងនឹងត្រូវលិចដល់បាតសមុទ្រ  ហើយយន្តហោះក៏ត្រូវធ្លាក់ដី...បើមិនជឿរ ក៏សូមសាកមើលទៅ !  ...  ( អ្នកនាំពាក្យនេះគេអោយវានិយាយបន្លប់សភាពការណ៍ស្ទើរឆ្កួតទៅហើយ ..! )

NP 14m  · ក្រសួងការពារជាតិ ៖ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថា «នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣  គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន»។ កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។  កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕

Ros Saray   20m  · ទ័ពគេ ប្រើសុទ្ធតែគ្រឿងចក្រ ជីកលេណដ្ឋាន មានទាំង ព្រះសង្ឃ តាជី យាយជី និង ពលរដ្ឋស្ម័គ្រចិត្ត ចុះជួយយ៉ាងច្រើនកុះករ យប់ឡើង គេដេកលក់យ៉ាងសុខស្រួល ឯទ័ពយើងវិញ យប់ឡើងយាម ថ្ងៃឡើង ជីកលេណដ្ឋាន ដោយប្រើកំលាំង ដូចជា មិនឃើញមាន សូម្បីតែ គ្រឿងចក្រ ឬ ម៉ូទ័របុកថ្ម ចុះភ្លើង ទឹកញ៉ាំ ទឹកងូត អាហារវិញ យ៉ាងណាដែរទៅ ?...😭 ឯជួរក្រោយមួយចំនួនវិញ ស្នេហាត្រីកោណ ស្រវឹងបើកបុក...

No comments:

Post a Comment