FI ខេមរភាសា / RFI Khmer
ជប៉ុនលុបចោលបម្រាមស្តីពីការលក់នាំចេញអាវុធទៅបរទេស។ រដ្ឋាភិបាលជប៉ុនបានផ្លាស់ប្តូរជំហរសន្តិនិយមរបស់ខ្លួន ដោយសម្រេចលុបចោលបម្រាមស្តីពីការលក់នាំចេញអាវុធ ដែលមានអាយុកាល ជាច្រើនទសវត្សរ៍មកហើយ។ ការផ្លាស់ប្តូរជំហររបស់ជប៉ុន នៅថ្ងៃអង្គារទី ២១មេសា មានគោលបំណងពង្រឹងសមត្ថភាពការពារជាតិ ជំរុញកំណើនសេដ្ឋកិច្ច និង ការឈានជើងរបស់ឧស្សាហកម្មយោធារបស់ជប៉ុន ទៅកាន់ទីផ្សាអាវុធអន្តរជាតិ។ ប៉េកាំងនៅថ្ងៃនេះដែរបានប្រតិកម្មព្រមានពីទង្វើធ្វេសប្រហែសរបស់យោធាជប៉ុន។
The One News 7h · ដំណើរការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ឱ្យនៅក្រៅឃុំ ឈានដល់ការពិនិត្យចុងក្រោយ មុនការដោះលែងនៅខែឧសភាខាងមុខ ! ការសែត The Nation Thailand៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសថៃ លោកឧត្តមសេនីយ៍ រ៉ុតថាពុន ណាវ៉ារ៉ាត់ (Rutthapon Naowarat) បាននិយាយថា ករណីដោះលែងអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កំពុងដំណើរការទៅតាមនីតិវិធីធម្មតា ដោយអនុគណៈកម្មាធិការទទួលបន្ទុកពិនិត្យ និងសម្រេចលើការដោះលែង គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី ២៩ ខែមេសា ខាងមុខ។ លោកបានបន្តថា សំណើ ត្រូវបានដាក់ស្នើរួចរាល់ហើយ ហើយករណីនេះ ក៏កំពុងដំណើរការតាមយន្តការធម្មតា មុនពេលកំណត់នៃការដោះលែងលោក ថាក់ស៊ីន នៅថ្ងៃទី ១១ ខែឧសភា ខាងមុខនេះ។ លោក រ៉ុតថាពុន បានបន្ថែមថា ការអនុម័តចុងក្រោយមិនស្ថិតនៅលើដៃរបស់រដ្ឋមន្ត្រីនោះទេ ប៉ុន្តែគឺជាសិទ្ធិសម្រេចរបស់លេខាធិការអចិន្ត្រៃយ៍នៃក្រសួងយុត្តិធម៌ បន្ទាប់ពីករណីនេះ បានឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ពីគណៈកម្មាធិការចំនួន ៣ រួចមក។
ការវិវត្តិភូមិសាស្រ្តនយោបាយប្រទេសថៃ៖ពត៍មានបារាំង រាយការណ៍ថា ថៃគ្រោងដោះលែង អតីតនាយករដ្ឋមន្រ្តីថៃ ឈ្មោះ តាក់ស៊ីន ឲ្យនៅក្រៅឃុំជា បណ្តោះអាសន្ន។ ស្តេចសៀម មានយុទ្ធសាស្រ្តការពារជាតិ ដោយ បង្ករជម្លោះផ្ទៃក្នុង រវាង ចិន ថៃ សៀម ម៉ាឡេ ដើម្បីឲ្យពួកគេ ឈ្លោះគ្នា ឈានដល់ការចុះខ្សោយ ងាយស្រួលស្តេចសៀមគ្រប់គ្រង។ ប្រទេសថៃ មានរដ្ឋប្រហារយោធា ឆ្នាំ ២០០៦ ដឹកនាំឲ្យ ពួក ថៃឥស្លាម ដើម្បីទំលាក់ នាយករដ្ឋមន្រ្តីតាក់ស៊ីន ពីបទ តាក់ស៊ីនរំលោភអំណាចលើ រាជវាំង្គសៀម។ បន្ទាប់ពី ពត៍មានអាមេរិក CNN ផ្សាយថា មេទ័ពធ្វើរដ្ឋប្រហារនោះជា មូស្លីមលាក់មុខ ព្រះរាជាសៀម ប្រញាប់ លើកលែងទោស តាក់ស៊ីន រួចកោះហៅ តាក់ស៊ីនចូលស្រុកជាបន្ទាប់ ដើម្បីដឹកនាំចលនាប្រឆាំង ពួក ថៃឥស្លាមនៅភាគខាងត្បូង។ តាមប្រវតិយោធាបែបនេះ យើងសន្ធិដ្ឋាន វាយតម្លៃសភាពការណ៍ថា ថ្ងៃទី ២១ មេសា ២០២៦ នេះថា ស្តេចសៀម មានបំណង ព្រលែងគ្រួសារតាក់ស៊ីន ដើម្បីដណ្តើមអំណាច ពី ពួកថៃកាត់ចិន នៃត្រកូល អានុទីន ផង និងដើម្បីបង្ករសង្រ្គាម ជាមួយកម្ពុជាផងនាពេលខាងមុខ ៕
ការវិវត្តន៍ស្ថានការណ៍ មជ្ឃឹមបូព៍ា៖ រហូតដល់ម៉ោងនេះ មិនទាន់មានរបាយការណ៍អំពី ប្រតិភូ អាមេរិក និង អឺរ៉ង់ ទៅជួបគ្នា ចរចារកិច្ចព្រមព្រៀងបទឈប់បាញ់ជាថ្មីនៅឡើយទេ សារការតានតឹងផ្នែកនយោបាយខ្លាំងហូសកម្រិតធម្មតា។ ប្រទេស សាវឌី អារ៉ាប់ ដែលជា មហាអំណាចសេដ្ឋកិច្ច យោធាថ្នាក់តំបន់់ ចង់ ជួលកងទ័ពប៉ាគីស្ថាន ឲ្យធ្វើសង្រ្គាមប្រឆាំង អឺរ៉ង់ របៀបដែលគេហៅថា ទាហានស៊ីឈ្នួល តែ ប៉ាគីស្ថានប្រកែកដាច់ខាត ដូច្នេះ បានជាអាមេរិកមិនចង់ទៅចូលប្រជុំ ឯ អឺរ៉ង់ ក៍មិនចង់ទៅប្រជុំជាមួយ អាមេរិកនៅទីហ្នឹងដែរ ៕
Post Khmer 17h · ជប៉ុនប្រកាសបើកទ្វារចូលក្នុងទីផ្សារលក់អាវុធរបស់ពិភពលោក ក្រោយពីការកែប្រែច្បាប់នាំចេញឧបករណ៍ដែលផ្គត់ផ្គង់លើវិស័យការពារជាតិ ដោយលុបចោលលើការរឹតបន្តឹងលើការលក់អាវុធទៅក្រៅប្រទេស និងធ្វើការបើកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀតបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ
ពូដាសង្ហា កាកខ្លាញ់ · Follow 1h · 22/4/26/ ថៃកំពុងតែនាំគ្នា ធ្វើពីធីបួងសួង នៅ ប្រាសាទតាក្របី/ លើទឹកដីកម្ពុជាយើង/ មិនយូមិនឆាប់ ប្រលឹងដូនតា កម្ពុជា និង ចងកម្មពារ ពួក ឯងមិនឈប់នោះទេ ពួក ឯង បំផ្លាញ ខ្ទេច អស់ ហើយ មកធ្វើ ពីធីបួងសួង ឯង អីចង់សួរ? @ពូដា📍
ប្រាសាទតាក្របី៖ តបជាមួយ បណ្តាញពត៍មានខាង ថៃ ដែលបាន និង កំពុងផ្សព្វផ្សាយថា ប្រាសាទតាក្របី ជាកម្មសិទ្ធិរបស់ថៃ ស្ថិតនៅក្នុងទឹកដី ថៃ នោះ ខ្ញុំបាទ សូម វាយបក ទៅ ថៃ វិញថា ប្រាសាទតាក្របីជា កម្មសិទ្ធិស្របច្បាប់របស់កម្ពុជា សំអាងលើ សន្ធិសញ្ញាព្រំដែនបារាំង សៀម ១៩០៤។ បញ្ហាដូរឈ្មោះប្រទេស ដូរ ជនជាតិណាឡើងដឹកនាំ បញ្ជាលើប្រទេស សៀម វាគឺជាកិច្ចការផ្ទៃក្នុងរបស់ ថៃ និង សៀម (THAIS and SIAMESE ) ដោយមិនត្រូវ យក លេស ថា គ្មាន សៀម នោះឡើយ ៕
The News
ក្រសួងវប្បធម៌ថៃ បានចុះទៅត្រួតពិនិត្យ នៅតំបន់ជួរភ្នំដងរែក ភ្នំ ៣៥០ ដែលសកម្មភាពនេះ បង្កភាពឈឺចាប់ជាបន្តបន្ទាប់មកលើម្ចាស់វប្បធម៌ដើម គឺខ្មែរ។
២២ មេសា ២០២៦
រស្មី ព័ត៌មាន - FBR Hot News.BMC
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបអគារទីតាំង Online Scams ២កន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់មនុស្សជាង ៣០០នាក់, សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ការរត់ចេញរបស់ឧក្រិដ្ឋជន
(បន្ទាយមានជ័យ)៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបអគារទីតាំងប្រព្រឹត្តបទល្មើស Online Scams ២កន្លែង នៅនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ខ្លួនមនុស្សជាង៣០០នាក់ (ភាគច្រើនជនបរទេស)។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បើតាមសេចក្ដីរាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានអះអាងថា កម្លាំងសមត្ថកិច្ចបានបង្ខំចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីទប់ស្កាត់ការសម្រុករត់ចេញពីទីតាំងរបស់ក្រុមឧក្រិដ្ឋជន។ ក្នុងនោះកម្លាំងជំនាញ បានឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងរកហូតបានវត្ថុតាងបម្រើឲ្យការប្រព្រឹត្តបទល្មើសជាច្រើនទៀតផងដែរ៕
កងទ័ពថៃ រដ្ឋាភិបាលថៃ កំពុងតែផ្គើនដាក់កម្ពុជា ដោយពួគវា វាយឈ្លានពានទឹកដី ប្រាសាទ របស់កម្ពុជា រួចបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ជាភាសាខ្មែរ និង ភាសាថៃ បំណងឲ្យ ប្រជាជនកម្ពុជាបះបោរផ្តួលរំលំរដ្ឋាភិបាលខ្លួនឯង។ នៅកម្ពុជា ការផ្សាយបន្ទរតាម ថៃបែបនេះគឺជានយោបាយបំរើខ្មាំងដោយមិនដឹងខ្លួន។ តើត្រូវវាយបកបែបណា? ផ្នែកពត៍មានមហាជន ផ្នែកពត៍មានកងទ័ព ផ្នែកវាយបក...គួរតែធ្វើកិច្ចការនេះ បានលឿនរហ័ស។ កងទ័ពបារាំង វាយយកបានទឹកដីសៀម ៥០% ក្នុងសង្រ្គាម ២០ ឆ្នាំ គឺឆ្នាំ ១៨៩៣ ត្រឹមទន្លេ មន Mon River បញ្ជូលជា ទឹកដី ឥណ្ឌូចិន តែដោយសារ សន្ធិសញ្ញាព្រំដែន បារាំង សៀម ទើប បារាំង ប្រគល់ដីទាំង នោះឲ្យសៀមវិញ តែសៀមត្រូវ ប្រគល់ទឹកដី តាមសន្ធិសញ្ញាបារាំងសៀម ១៩០៤ និង ១៩០៧។
ព្រំដែន ថៃភូមារ៖ កងទ័ពថៃ រក្សាភាពស្ងប់ស្ងាត់ មិនចូលប្រយុទ្ធ ជាមួយ កងទ័ពរដ្ឋាភិបាលភូមារឡើយ។ កងទ័ពថៃ កំពុងឈ្លានពាន កាន់កាប់ទឹកដី ភូមារ ១ ផ្នែក តាំងពីឆ្នាំ ១៩៨៩ នៅពេល សង្រ្គាម ស៊ីវិលភូមារចប់់ភ្លាម កងទ័ពថៃ សម្រុកចូលកាន់កាប់ទឹកដីភូមារភ្លាម ដោយគាំទ្រ ចលនា ស្តេចគ្រឿងញៀន ឃុន សា។ ប្រទេសថៃ ឈ្លានពានភូមារ ដូចដែលថៃ ឈ្លានពានកម្ពុជាអីចឹងដែរ គឺគាំទ្រពួកក្បត់ជាតិ ដូចជានៅ ភូមារ កងទ័ពថៃគាំទ្រចលនាផ្តាច់ទឹកដី ពួកការ៉ែន។ នៅកម្ពុជា ទ័ពថៃ គាំទ្រពួកក្បត់ជាតិ ខ្មែរសៀម កំពុងរស់នៅក្នុងប្រទេសថៃ និង បណ្តាបក្សប្រឆាំងមួយចំនួន នៅក្នុងទឹកដីកម្ពុជា។
Fresh News
ក្រសួងវប្បធម៌ តវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ ដោយបានបន្តធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
បើតាមក្រសួងវប្បធម៌ ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាសកម្មភាពខុសច្បាប់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមានការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ ដែលសុទ្ធតែជាសកម្មភាពបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200,000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិននិងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស និងផែនការមេឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពទាំងនេះ ក៏រំលោភទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅប្រាសាទតាក្របី ក៏ដូចជាការរៀបចំសកម្មភាពនៅទីតាំងនេះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញនូវសមត្ថកិច្ចទាំងអស់ចេញពីទីតាំង និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ។ កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC ៕
Chan Born
បញ្ហាព្រំដែនកម្ពុជា៖ ក្រសួងនីមួយៗ គួរតែ ចម្លងសេចក្តីប្រកាសពត៍មាន ទៅ ភាគីពាក់ព័ន្ធ ដូចជា CC ចម្លងជូនការតវ៉ារឿង ប្រាសាទតាមន តាក្របី ទៅ ក្រសួងវប្បធម៍ប្រទេសអាស៊ាន។ ខាងក្រសួងការបរទេស CC ជូនទៅខាង ការបរទេសដែរ ខាង ការពារជាតិ ធ្វើដូចគ្នា ពី ព្រោះថៃ វាខ្លាចកម្ពុជា ធ្វើរឿងឲ្យ ខ្វរខ្វាយ អីចឹងអ្វីដែល ថៃវាខ្លាច យើងធ្វើទៅមុនខុសទេ។
RFI ខេមរភាសា / RFI Khmer
កាសែតអាមេរិកដ៏ល្បីល្បាញ The Wall Street Journal កាលពីពេលថ្មីៗនេះ បានចុះផ្សាយពីវត្តមាននៃបណ្តាញឧក្រិដ្ឋជនឆបោកអនឡាញ ដោយប្រើពាក្យ«Scambodia»នៅលើចំណងជើងរបស់ខ្លួន។ អ្នកជំនាញសារព័ត៌មាននៅកម្ពុជានានា បានរិះគន់ចំពោះការចុះផ្សាយរបស់សារព័ត៌មាននេះថា មិនគោរពទៅតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ មិនគោរពក្រមសីលធម៌ដោយសារការប្រើពាក្យ«Scambodia» នេះមានចរិតជាការចំអក និងមាក់ងាយដល់ប្រទេសមួយ។ ទន្ទឹមគ្នានេះ ក៏មានអ្នកវិភាគខ្លះទៀត មានហេតុផលផ្សេងពីនេះ និងមិនបានប្រតិកម្មខ្លាំងក្លានោះទេ។ តើកម្ពុជាគួរមានការឆ្លើយតបបែបណាទៅកាសែត The Wall Street Journal?
Chan Born 58m · Shared with Public កងទ័ពថៃ រដ្ឋាភិបាលថៃ កំពុងតែផ្គើនដាក់កម្ពុជា ដោយពួគវា វាយឈ្លានពានទឹកដី ប្រាសាទ របស់កម្ពុជា រួចបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គម ជាភាសាខ្មែរ និង ភាសាថៃ បំណងឲ្យ ប្រជាជនកម្ពុជាបះបោរផ្តួលរំលំរដ្ឋាភិបាលខ្លួនឯង។ នៅកម្ពុជា ការផ្សាយបន្ទរតាម ថៃបែបនេះគឺជានយោបាយបំរើខ្មាំងដោយមិនដឹងខ្លួន។ តើត្រូវវាយបកបែបណា? ផ្នែកពត៍មានមហាជន ផ្នែកពត៍មានកងទ័ព ផ្នែកវាយបក...គួរតែធ្វើកិច្ចការនេះ បានលឿនរហ័ស។ កងទ័ពបារាំង វាយយកបានទឹកដីសៀម ៥០% ក្នុងសង្រ្គាម ២០ ឆ្នាំ គឺឆ្នាំ ១៨៩៣ ត្រឹមទន្លេ មន Mon River បញ្ជូលជា ទឹកដី ឥណ្ឌូចិន តែដោយសារ សន្ធិសញ្ញាព្រំដែន បារាំង សៀម ទើប បារាំង ប្រគល់ដីទាំង នោះឲ្យសៀមវិញ តែសៀមត្រូវ ប្រគល់ទឹកដី តាមសន្ធិសញ្ញាបារាំងសៀម ១៩០៤ និង ១៩០៧។
Tepken Vannkorn
កាសែត WSJ (The Wall Street Journal) ជាកាសែតដំបូងគេដែលចោទ ថាកម្ពុជាឲ្យចិនប្រើកំពង់ផែរាមក្នុងគោលដៅយោធាផ្ដាច់មុខ។ ក្រោយមក កម្ពុជាបានចេញមកតវ៉ាជាបន្តបន្ទាប់ រហូតដល់មាននាវាចម្បាំងបរទេសជាមិត្តកម្ពុជាចូលចតជាហូរហែរ ដូចជា អូស្ត្រាលី ជប៉ុន ចិន និងអាម៉េរិកជាដើម ដែលបង្ហាញថា កំពង់ផែរាមជារបស់ផ្ដាច់មុខរបស់កម្ពុជា។ ប៉ុន្តែគ្មានកាសែតណាចុះថា WSJ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីកំពង់ផែរាមនោះទេ។
កាលពីថ្ងៃសៅរ៍ កាសែតដដែលនេះបានចុះផ្សាយថា «របៀបដែលឧក្រិដ្ឋកម្មអនឡាញបានក្លាយជាឧស្សាហកម្មឈានមុខនៅក្នុង Scambodia» ឬជាភាសាអង់គ្លេស How Cybercrime Became a Leading Industry in ‘Scambodia’។
តើអ្នកណាជាអ្នកចំណេញជាងគេពីនិទានកថា (Narratives) ទាំងនេះ?
តាមការសន្និដ្ឋានផ្ទាល់ខ្លួនរបស់ខ្ញុំ៖
១. រឿងកំពង់ផែរាម៖ ថៃជាអ្នកចំណេញធំជាងគេ ដោយសារខ្លួននៅមានទំនាស់ព្រំដែនទឹកមិនដាច់ស្រេចជាមួយកម្ពុជា។ ថៃខ្លាចណាស់ ខ្លាចខ្មែរមានកងទ័ពជើងទឹកមួយដែលខ្លាំង។ បើថៃចេញមុខជំទាស់ចំៗ រារាំងមិនឲ្យកម្ពុជាធ្វើទំនើបកម្មកំពង់ផែយោធា គឺមិនអាចទៅរួចទេ។ អ៊ីចឹងមានតែចាយលុយលើ PR បង្កើតសាច់រឿងក្លែងក្លាយ សម្អុយឈ្មោះកម្ពុជា និងបង្អាក់កម្ពុជាមិនឲ្យធ្វើទំនើបកម្មកំពង់ផែរាមបាន។
២. រឿង Scambodia ៖ ថៃក៏ជាអ្នកចំណេញជាងគេដែរ ព្រោះវាជាលេសមួយទៀតក្នុងការការពារទង្វើឈ្លានពានរបស់ខ្លួនមកលើកម្ពុជាកាលពីឆ្នាំ២០២៥។ ពាក្យ Scambodia នេះ ជាពាក្យបង្កើតឡើងមុនគេដោយអ្នកលេងអ៊ីនធឺណិតនៅក្នុងស្រុកថៃ (Thai Netizens) ដើម្បីបង្អាប់កម្ពុជា នៅក្នុងការ Comment នៅលើបណ្ដាញសង្គមនានា ពិសេស Facebook។ ប៉ុន្តែនៅក្នុងសំណេរមួយនេះ អ្នកនិពន្ធជាស្ត្រីទាំងពីររូប Gabriele Steinhauser និង Patricia Kowsmann បានជ្រើសពាក្យ Scambodia នេះដើម្បីនិយាយសំដៅកម្ពុជា។ តើអាចទេ ដែលថៃបានចាយលុយ PR លើអត្ថបទមួយនេះ?
អ្វីដែលរដ្ឋាភិបាលបាននិងកំពុងធ្វើ៖
១. រឿងទំនាស់ដែនសមុទ្រ៖ កម្ពុជាបានបោះមួយជំហានមុនក្នុងការចូលជាសមាជិករបស់ UNCLOS ព្រោះដឹងថាថៃនឹងលុប MOU2001 ដែលជាអនុស្សារណៈយោគយល់គ្នាក្នុងការដោះស្រាយព្រំដែនសមុទ្រ។ ទោះគ្មាន MOU2001 តែថៃត្រូវគោរពតាម UNCLOS ព្រោះថៃក៏ជាសមាជិកដែរ។ ទាំង MOU2001 និង UNCLOS សុទ្ធតែតម្រូវឲ្យភាគីជម្លោះដោះស្រាយគ្នាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិជាធរមាន។
២. រឿង Scambodia នេះ កម្ពុជាបានបង្កើតច្បាប់ប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យានេះ មុនថៃទៅទៀត។ Scammer ច្រើនលើសលប់បានរត់ចេញទៅប្រទេសក្បែរខាងកម្ពុជា ពិសេសគឺទៅថៃ និងទៅអាស៊ីខាងត្បូង ដោយសារតែការបង្ក្រាបខ្លាំងក្លាពីអាជ្ញាធរកម្ពុជា។ រឿង Scam Online នេះ ប្រទេសណាក៏មានដែរ ជាពិសេសគឺថៃតែម្ដង។ ប៉ុន្តែសួរថា តើអ្នកណាមានឆន្ទៈបង្ក្រាបពិតប្រាកដ?
Hun Manet
សូមស្វាគមន៍ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមទាំងពីរ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកទី១ នៅទីក្រុងភ្នំពេញ។
កម្ពុជានិងចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាង សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ប្រាសាទតាក្របី៖ ពេលពួកវាចូល ពួកវាផ្សព្វផ្សាយបែបហ្នឹង ពេលណាពួក វាដកថយ ប្រគល់វិញ ពួកវាតែងតែ ប្រកាសជាតំបន់ហាមឃាត់ កុំឲ្យប្រជាជនវាចូលមក និង ហាមកម្ពុជា ផ្សព្វផ្សាយថា ពួកវាដកថយ !! មូលហេតុ ដោយសារ ពួកថៃ ពួកចិន ពួក សៀម ពួកម៉ាឡេ កំពុងឈ្លោះគ្នាដណ្តើមតំណែងនាយករដ្ឋមន្រ្តី តំណែង រដ្ឋមន្រ្តី..ជារួម គឺជា ជំលោះពូជសាសន៍ Race Crisis in Thai-land.
Chan Born 1m · Shared with Public លិខិតចំហរឲ្យ ពួក សៀម មានការយល់ដឹងថា ប្រាសាទតាក្របី ជាកម្មសិទ្ធិរបស់កម្ពុជា បើសិនជា ភាគី ថៃ ចង់ជំទាស់ ត្រូវទៅជូបគ្នានៅ តុលាការ។ នេះជា អាណាតូមី Anatomy Map ផែនទី សម្រាប់វិភាគថា ប្រាសាទតាក្របី នៅក្នុងដែនដីថៃ ឬ កម្ពុជា?
សភាពការណ៍ព្រំដែន កម្ពុជាថៃ៖ ជាសរុប ពេញ១ ថ្ងៃនេះខាងថៃសម្រុកផ្សព្វផ្សាយពត៍មានឃោសនាការ ប្រឆាំងការអប់រំចិត្តសាស្រ្ត ដើម្បីញុះញុង អុចអាល ឲ្យ ខាងកម្ពុជាផ្ទុះអាវុធ បន្តសង្រ្កាមជុំទី៣។ ថៃ រក្សាគោលបំណងធំដដែល Goal និង យុទ្ធសាស្រ្តដដែល Same Strategics ) គឺដូរតែ សកម្មភាព Activities ដូចជាថ្ងៃនេះ ពួកវាផ្សព្វផ្សាយរូបថតរាប់រយសន្លឹក ច្រើន កាណាល់ ស្តីពីពិធីសែនក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បី ជួលជុលប្រាសាទតាក្របីឡើងវិញ។ យោងតាមវីដេអូ គេឃើញ ជនជាតិខ្មែរសៀម ថតវីដេអូនិងនិយាយជា ភាសាខ្មែរ ដោយពួកគេ ចោទថា" ទាហានខ្មែរហ្នឹង វាស្មានថាចូលពួនក្នុងហ្នឹង ទាហានសៀមយ់ើងមិនហ៊ានបាញ់ខ្លាចខូចប្រាសាទ..យើងបាញ់ យើងជួលជុលវិញ...។ វីដេអូនេះ គឺ បង្ករកំហឹង រួចឈានដល់ការផ្ទុះអាវុធ បន្ទាប់ គឺ ថៃមិនដកទ័ព ពីព្រោះការបន្តបទឈប់បាញ់ ស្មើរនឹងចូលប្រជុំកិច្ចការព្រំដែនឡើងវិញវាស់ បោះបង្គោលព្រំដែនជាបន្ត..។
យុទ្ធសាស្រ្តយោធាថៃ និង អ៊ីស្រាអែល ដូចគ្នាបេះបិទ៖ អាមេរិក អឺរ៉ង់ចង់បានបទឈប់បាញ់ តែ អ៊ីស្រាអែល ចង់បន្តសង្រ្គាម។ បើបន្តសង្រ្គាម នោះ អ៊ីស្រាអែលរក្សាកងទ័ពនៅ ស៊ីរី និង លីបង់ និង ប៉ាឡេស៊ីន។ បើបន្តបទឈប់បាញ់អ៊ីស្រាអែលត្រូវដកទ័ពទៅកន្លែងដើមវិញ។ ភាគីអាមេរិក បើបន្តសង្រ្គាម ត្រូវបញ្ជូនទ័ពចូលមកតំបន់អារ៉ាប់ឡើងវិញ ចំណាយ ១០០០លានដុល្លា/ថ្ងៃ ចំណែក អឺរ៉ង់ចំណាយ ២០០០ លានដុល្លា/ថ្ងៃ ខណៈអ៊ីស្រាអែលចំណាយក្រោម ១០០០ លានដុល្លា/ថ្ងៃៗ។
Wednesday, April 22, 2026
ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)















































































































No comments:
Post a Comment