The One News
ក្រសួងការបរទេសឥណ្ឌូនេស៊ីជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសំណើរបស់សហរដ្ឋអាមេរិក ជុំវិញការសុំសិទ្ធិហោះហើរយន្តហោះយោធាឆ្លងកាត់ដែនអាកាសរបស់ខ្លួន
អន្តរជាតិ៖ យោងតាមប្រភពព័ត៌មានពី រ៉យទ័រ កាលពីថ្ងៃពុធបានឱ្យដឹងថា ក្រសួងការបរទេសឥណ្ឌូនេស៊ីបានផ្ញើលិខិតព្រមានមួយច្បាប់ទៅកាន់ក្រសួងការពារជាតិ កាលពីដើមខែមេសាកន្លងទៅ ដោយបញ្ជាក់ថា សំណើរបស់អាមេរិកក្នុងការសុំសិទ្ធិ "បើកចំហ" សម្រាប់យន្តហោះយោធាហោះឆ្លងកាត់ដែនដីឥណ្ឌូនេស៊ី អាចនឹងធ្វើឱ្យទីក្រុង Jakarta ធ្លាក់ក្នុងស្ថានភាពលំបាក ចំពោះជម្លោះនៅសមុទ្រចិនខាងត្បូង។
ទោះបីជាប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើភាពជាដៃគូសហប្រតិបត្តិការការពារជាតិ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទក៏ដោយ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណមិនបានលើកឡើងអំពីបញ្ហាសិទ្ធិហោះហើរនេះទេ។ ប្រភពពីឥណ្ឌូនេស៊ីចំនួនពីរបានបង្ហើបថា ដើមឡើយសំណើរបស់សហរដ្ឋអាមេរិកត្រូវបានគ្រោងនឹងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំនោះ។
លិខិតរបស់ក្រសួងការបរទេសដែលត្រូវបានចាត់ទុកជាឯកសារសម្ងាត់ និងបន្ទាន់ បានបញ្ជូនទៅកាន់រដ្ឋមន្ត្រីការពារជាតិ លោក Sjafrie Sjamsoeddin មុនពេលលោកធ្វើដំណើរទៅជួបសមភាគីអាមេរិក លោក Pete Hegseth នៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងខ្លឹមសារលិខិតនោះ ក្រសួងការបរទេសបានជំរុញឱ្យក្រសួងការពារជាតិពន្យារពេលរាល់ការព្រមព្រៀងចុងក្រោយណាមួយជាមួយវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Rico Ricardo Sirait បានប្រាប់រ៉យទ័រថា ការអនុញ្ញាតឱ្យហោះហើរមិនមែនជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការដែលត្រូវបានព្រមព្រៀងគ្នានៅក្នុងភាពជាដៃគូនោះទេ។ លោកបានបន្ថែមថា សំណើរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្រោមការពិនិត្យយ៉ាងដិតដល់ ដោយគិតគូរពីអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។
ក្រសួងការបរទេសឥណ្ឌូនេស៊ីបានបង្ហាញក្ដីបារម្ភថា ប្រសិនបើផ្តល់សិទ្ធិឱ្យអាមេរិក វានឹងអនុញ្ញាតឱ្យវ៉ាស៊ីនតោនបង្កើនការឃ្លាំមើល និងស៊ើបការណ៍ដោយប្រើប្រាស់ដែនទឹក និងដែនដីឥណ្ឌូនេស៊ី ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រផ្សេងទៀតក្នុងតំបន់ រួមទាំងប្រទេសចិនផងដែរ។ ការព្រមព្រៀងនេះក៏អាចបង្កើតរូបភាពថា ឥណ្ឌូនេស៊ីកំពុងចូលរួមក្នុងសម្ព័ន្ធភាពយោធា ដែលនាំឱ្យមានហានិភ័យសន្តិសុខជាតិ ដោយសារវាដាក់ឥណ្ឌូនេស៊ីឱ្យក្លាយជាគោលដៅសក្តានុពលក្នុងស្ថានភាពជម្លោះតំបន់។
របាយការណ៍ដដែលបានកត់សម្គាល់ថា ចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ យន្តហោះយោធាអាមេរិកបានធ្វើប្រតិបត្តិការឃ្លាំមើលនៅសមុទ្រចិនខាងត្បូងចំនួន ១៨លើក ដែលត្រូវបានចាត់ទុកថាជាការរំលោភលើដែនទឹក និងដែនអាកាសរបស់ឥណ្ឌូនេស៊ី។
បច្ចុប្បន្ន ឥណ្ឌូនេស៊ីដែលជាប្រទេសមិនចូលបក្សសម្ព័ន្ធ កំពុងព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធទាំងជាមួយចិន និងសហរដ្ឋអាមេរិក ខណៈដែលឥណ្ឌូនេស៊ីក៏ជាសមាជិកដ៏សំខាន់នៃគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។ តើឥណ្ឌូនេស៊ីនឹងអាចរក្សាតុល្យភាពនៃមហាអំណាចទាំងពីរនេះបានកម្រិតណា ក្នុងខណៈដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូងនៅតែបន្តកើនឡើង?
Khaosod English
Admiral Pairoj Fuangchan, commander-in-chief of the Royal Thai Navy, reaffirmed on Thursday that border checkpoints between Thailand and Cambodia will remain closed, in line with government policy. “Closed means closed,” he said, stressing there will be no temporary or special reopening, and that the navy will not compromise with the opposing side under any circumstances. He dismissed reports that negotiations had taken place to reopen a checkpoint in Trat province, saying he had not received any such briefing. The navy, he added, is strictly following the government’s directive. In a related development, Cambodianess reports yesterday that Cambodia has denied reports that it asked Thailand to reopen the border for emergency goods, saying “it is Thailand’s responsibility to open it as they are the one who unilaterally closed it.”
Koh Santepheap International
48- មីស៊ីលរុស្ស៊ីវាយប្រហារក្រុង Kyiv និងទីក្រុងផ្សេងៗក្នុងអ៊ុយក្រែន ខណៈអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍
រុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារលើក្រុង Kyiv និងទីក្រុងផ្សេងៗក្នុងអ៊ុយក្រែន នៅព្រឹកថ្ងៃទី១៦ ខែមេសា ខណៈអាជ្ញាធរអ៊ុយក្រែនរាយការណ៍ពីអ្នកស្លាប់ អ្នករងរបួស និងអគ្គិភ័យនៅតំបន់ជាច្រើន។ តាម Reuters កុមារម្នាក់អាយុ ១២ ឆ្នាំបានស្លាប់នៅក្រុង Kyiv ហើយមានមនុស្ស ១០ នាក់រងរបួស រួមទាំងបុគ្គលិកសង្គ្រោះបន្ទាន់ផងដែរ។
Reuters រាយការណ៍ថា អគារនៅស្រុក Podil និងតំបន់ភាគខាងជើងនៃក្រុង Kyiv បានរងការខូចខាត ខណៈអគ្គិភ័យបានផ្ទុះឡើងដោយសារកំទេចកំទីធ្លាក់ចុះ។ ក្រុមសង្គ្រោះក៏បានជួយអភ័យទោសម្តាយ និងកូនម្នាក់ចេញពីអគារដែលរងការខូចខាតផងដែរ។
នៅខាងក្រៅរាជធានី Reuters បន្តថា ការវាយប្រហារនៅទីក្រុង Dnipro បានបង្កអគ្គិភ័យធំ និងបណ្តាលឲ្យមានអ្នករងរបួស ៥ នាក់ ខណៈនៅ Kharkiv មានមនុស្ស ២ នាក់ទៀតរងរបួសដោយសារដ្រូន។ ក្នុងរបាយការណ៍បន្ថែម Reuters ក៏បានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់នៅ Odesa និងស្ត្រីម្នាក់បានស្លាប់នៅ Zaporizhzhia ក្នុងរលកវាយប្រហារធំជាងនេះផងដែរ
Feed posts ហ៊ុល ម៉ារ៉ា is with Hul Mara. 12m · លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានប្រសាសន៍ថា: «សកម្មភាពរបស់ថៃគួរឱ្យខ្មាស់អៀនណាស់‼️ លោក អាន់វ៉ា "Anwar" ខឹងសម្បារយ៉ាងខ្លាំង! "ថៃ" ត្រូវតែប្រគល់ "ភូមិណងចាន់" (Ban Nong Chan) មកឱ្យ "ខ្មែរ" វិញ ដើម្បីឱ្យពួកគេបានត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួនវិញ។ "ថៃ" បានប្រើកម្លាំងទាហានចូលកាន់កាប់ទឹកដីរបស់ប្រទេសដទៃ ដែលចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ...‼️» ប្រភពផេកសៀម: Kanya Panthiwat (ថ្ងៃនេះ) ពេលផេកនេះផុសរឿងពិត ពលរដ្ឋសៀm ចូលជេរទាំងអស់។
Thursday, April 16, 2026
ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)












No comments:
Post a Comment