នាយកដ្ឋានព័ត៌មាន News Department
សេចក្តីថ្លែងការណ៍
ក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមានរបស់អាជ្ញាធរនិងប្រជាជនថៃ ដែលបន្តបង្កសកម្មភាពខុសច្បាប់ធ្វើពិធីបួងសួងបែបជំនឿសាសនា នៅប្រាសាទតាក្របីនិងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
STATEMENT
The Ministry of Cult and Religion of the Kingdom of Cambodia strongly protests the presence of Thai authorities and people who continue to illegally conduct religious prayer activities at Ta Krabey Temple and the surrounding areas, which is located within the sovereign territory of Cambodia.
យុវជន៧មករា
ទស្សនៈលោកហៃស៊ីណា÷ ចិនប្រើលុយ និងដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីរាប់អានមិត្ត ឬឯអាមេរិក បង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេមិនរណបឬដើរតាមខ្លួន !!
=============
ដោយ ហៃ ស៊ីណា អ្នកសារព័ត៌មាន
ភ្នំពេញ: មហាយក្សចិនប្រើលុយឬដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីស្វែងរកមិត្ត ដោយឡែក នៅទ្វីបអាហ្វ្រីក អាមេរិក បង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ក្រោមពាក្យស្លោកថា ដើម្បី សេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ
ក្នុងគោលដៅ ប្រឆាំង នឹងរដ្ឋាភិបាលណាដែលគេមិនរណបនិងដើរតាមខ្លួន !!
#ចិនរាប់អានមិត្តភក្តិ ដាក់លុយយកទៅជួយអភិវឌ្ឍន៍ជំរុញការកសាងសេដ្ឋកិច្ចក្នុងតំបន់ ដោយគ្មានលក្ខខណ្ឌ និងការពារទឹកដី អធិបតេយ្យជាតិប្រទេសនោះ បើសិនមានការបំពានណាមួយពីមហាអំណាចក្នុងតំបន់។
#អាមេរិកកាំងរាប់អានមិត្ត បង្កើតបក្សប្រឆាំងនៅប្រទេសណាដែលគេមិនដើរតាមខ្លួន ដោយប្រើភាសាតែមួយ"ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស!! ប៉ុន្តែអាមេរិកគំរាមថា ប្រយត័្នចិនយកដីអស់" ប៉ុន្តែបច្ចុប្បន្នប្រទេសទាំងនោះទៅរកស៊ីនិងចិន ស្ទើរតែទាំងអស់លើកលែងតែវៀតណាមទេដែល ខ្ចីលុយចិនបានតិច ដោយគេមិនខ្លាច ប្រទេសគេទៅរកកុំម្មុនីស ឬបាត់ដីនោះឡើយ!។
#ការកសាងឧត្តមភាពជាតិមួយទាមទារ ការលះបង់និង តម្កល់ផលប្រយោជន៍រួម ដូចមេរៀនជាប្រវត្តិសាស្រ្ត កន្លងមកដែលសម្តេចតេជោ ហ៊ុន សែន បានបន្សល់ទុកដល់អ្នកជំនាន់ក្រោយ។ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជាមេរៀន ដែលអ្នកយោបាយបរទេសឬក្រុមឧទ្ទាមក្រៅច្បាប់វិញ មិនគួរមើលរំលងកម្ពុជាខ្លួនឯងទេឬកុំប្រមាថជាតិសាសន៍ឯងឲ្យបរទេសមើលងាយ មើលថោក ដែលអាចឈានចូលក្នុងដានប្រវត្តិអតីកាលរបស់កម្ពុជាដ៏ឈឺចាប់។
#ធាតុពិត នយោបាយការបរទេស គឺទំនាក់ទំនងភ្ជាប់និងផលប្រយោជន៍ បង្ហាញពីភាពស្មោះត្រង់ និងការឲ្យតម្លៃស្មើភាព មិនថា ប្រទេសតូចឬធំនោះ ឡើយ! បើមិនដូច្នោះទេ មិត្តភាពនឹងឃ្លាតឆ្ងាយ!។
សូមរំលឹកថា នៅឆ្នាំ១៩៦០ មេខ្មែរសេរីដឹកនាំ ដោយ ស៊ឹង ង៉ុកថាញ់ សម សារី និង ឡឹក សំអឿន ហៅ ផ្កាយព្រឹក មានទ្រឹស្តីថា «ខ្មែរបម្រើអ្នកមាន គេមានឡានជិះ យើងបានឡានជិះដែរ ! អាមេរិកការពារឋានព្រះចន្ទបាន រឿងអីអាមេរិកការពារខ្មែរមិនបាន!»។
ដោយឡែក នៅឆ្នាំ១៩៧០ ខ្មែរតាមបម្រើអាមេរិក ខ្មែរហិនហោចស្ទើរផុតពូជ ! ឥឡូវទៀតហើយ កន្លងទៅអាមេរិកកំពុងតែអួតអាងថា គេរកឃើញពិភពថ្មី ផ្កាយថ្មី! ប៉ុន្តែខុសគ្នាត្រង់ថា ឆ្នាំ១៩៧០ចិនអត់បាយអូបទេ ។
តែឥឡូវចិនស្ទើរតែក្លាយជាអំហាអំណាចសេដ្ឋកិច្ចជិតផុតលេខគឺលេខ១ទៅហើយ ! ចុះបើចិននៅបន្តការលូតលាស់ ដូចពេលនេះ និងឆ្នាំបន្តទៀត តើចិននឹងក្លាយជាមហាអំណាចលេខ១ ឬទេ ។
ដូច្នោះ ហើយបានជាសព្វថ្ងៃនេះ អាមេរិក រកគ្រប់មធ្យោបាយ កុំឲ្យចិនឈ្នះអាមេរិក !"ចិនជាដៃគូរអភិវឌ្ឍន៍ រវាងអាស៊ាន និងពិភពលោកដែលមិនអាចខ្វះបាន "!!
NS News
ស្នាមញញឹមដ៏កកក្តៅ! កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន
កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន បានចាប់ផ្តើមហើយនៅល្ងាចថ្ងៃទី២២ ខែមេសា នៅទីស្តីការក្រសួងការបរទេសកម្ពុជា រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន និងលោក តុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិចិន។
សូមបញ្ជាក់ថា កម្ពុជា និងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃចិន នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែក នយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស ទាំងពីរ។ នេះបេីតាមក្រសួងការបរទេសកម្ពុជា ដែលបានបន្ថែមថា យន្តការថ្មីនេះគឺជាវេទិកា ដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរ ទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។
រូបថត៖ ខឹម សុវណ្ណារ៉ា(ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP)
A JA A-អាចារ្យ អេ 43m · បន្ទាន់ កងទ័ពអ៊ីរ៉ង់ប្រកាសនិងកាត់ខ្សែកាបអ៊ិនធើណេតក្រោមបាតសមុទ្រ 7ប្រព័ន្ធដែលតភ្ជាប់ជាប្រទេសមជ្ឈឹមបូព៌ាទាំងអស់
Nith Narong
យោធភូមិភាគទី៤
សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។
ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហាកម្រិតមូលដ្ឋានក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ។
យោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទសូមគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
Madam Dara
អានុធីន ឆាន់វីរៈ គុល នាយករដ្ឋមន្ត្រីថៃ បានចេញមកនិយាយនៅក្នុងថ្ងៃទី 22/04/2026 ថា ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានអនុម័តលុបចោលជាបន្ទាន់នៅអនុស្សរណៈ យោគយល់គ្នាលេខ 44 ដោយមិនចាំបាច់ស្វែងរកមតិពីខាងកម្ពុជាឡើយ។
ក្រសួងការបរទេសនិងរៀបចំសំណើ សុំការអនុម័តពីរគណៈរដ្ឋមន្ត្រី ហើយយន្តកា UNCLOS នឹងត្រូវប្រើប្រាស់ជំនួសវិញ អានុធីន ក៏បានអនុម័ត ការតែងតាំងលោក ថាណាត ជាប្រធានក្រុមសន្ទនាសន្តិភាព សម្រាប់ខេត្តព្រំដែនភាគខាងត្បូងផងដែរ។
នេះសបញ្ជាក់ឲ្យឃើញថា ធុធីនកំពុងតែគាបសង្កត់ មកលើខ្មែរយ៉ាងច្បាស់ ប្រហែលជាគេគិតថាខ្មែរមិនហ៊ានតបត គ្រប់បែបយ៉ាងដែលប្រទេសសៀមកំពុងធ្វើនោះទេ ។
ស៊ីស៊ីថាមស៍
ឥណ្ឌូណេស៊ីគ្រោងយក«ថ្លៃសេវា»លើនាវាឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ដូចអ៊ីរ៉ង់យកលើសមុទ្រហ័រមូស
ហ្សាកាតា៖ ក្នុងសន្និសីទហិរញ្ញវត្ថុមួយនៅទីក្រុងហ្សាកាតា កាលពីព្រឹកថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Purbaya Yudhi Sadewa បានលើកឡើងពីលទ្ធភាពនៃ «ការកំណត់យកកម្រៃ» លើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។ គំនិតនេះមានគោលបំណងពង្រឹងឧត្តមភាពយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីនៅតាមបណ្តោយផ្លូវពាណិជ្ជកម្ម និងថាមពលសកល ដែលលោកបានបញ្ជាក់ថា ទទួលបានការបំផុសគំនិតពីផែនការរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz និងទទួលបានការគាំទ្រពីប្រធានាធិបតីឥណ្ដូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ផងដែរ។
Smeyy
is with Smeyy Smeyy.
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានថ្លែងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន នៅវេលាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះថា៖
«ពាក់ព័ន្ធនឹងការលុបចោល (MOU) ឆ្នាំ២០០១ ជាឯកតោភាគី ជាមួយនឹងភាគីកម្ពុជា 🇰🇭 ប្រទេសថៃ 🇹🇭 កំពុងយកទៅពិចារណា ក៏ដូចជាពិភាក្សា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) នៅឡើយទេ»។
*លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើថៃ 🇹🇭 មិនអាចលុប (MOU) នេះជាឯកតោភាគី ចោលបានទេ លោកនឹងងាកទៅប្រើប្រាស់យន្តការ នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២វិញ ដែលជាក្របខ័ណ្ឌច្បាប់អន្តរជាតិ គ្របដណ្តប់លើដែនសមុទ្រ និងធនធានសមុទ្រទាំងអស់ ដោយភាគីកម្ពុជា 🇰🇭 ក៏ជាសមាជិក នៅក្នុងអនុសញ្ញានេះផងដែរ»៕ (Smeyy)
Smeyy is with Smeyy Smeyy. 3h · 🚨*ព័ត៌មានក្តៅៗ : មេចលនាបាតុកម្ម នៃក្រុមបណ្តាញនិស្សិតប្រជាជនកែទម្រង់ប្រទេសថៃ លោក Pichit Chaimongkul បានដឹកនាំពលរដ្ឋថៃ 🇹🇭 ធ្វើបាតុកម្មជេរប្រមាថ ប្រធានាធិបតីសហរដ្ឋអាម៉េរិក 🇺🇸 លោក Donald Trump នៅមុខស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅប្រទេសថៃ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ មេសា ២០២៦នេះ ដោយបានលើកឡើងថា៖ «លោក Donald Trump គឺជាមនុស្សត្រឡប់ត្រឡិន មាត់កាលពីម្សិលមិញនិយាយផ្សេង ថ្ងៃនេះនិយាយផ្សឹង និងជាបិសាចធ្វើឱ្យពិភពលោកជួបប្រទះនឹងវិបត្តិផ្សេងៗ ដោយសារសង្គ្រាមឈ្លានពានលើប្រទេសអ៊ីរ៉ង់»។ *លោកសង្កត់ធ្ងន់ថា៖ «លោកទាមទារឱ្យប្រធានាធិបតីសហរដ្ឋអាម៉េរិក 🇺🇸 លោក Donald Trump ទទួលយកលក្ខខណ្ឌរបស់ថៃ 🇹🇭 សំខាន់ៗចំនួន ២ចំណុច ដោយត្រូវដកកងទ័ពទាំងអស់ជាបន្ទាន់ ចេញពីទឹកដីប្រទេសអ៊ីរ៉ង់ 🇮🇷 និងតម្រូវឱ្យលោក Donald Trump ត្រូវតែមកទទួលខុសត្រូវ នៅចំពោះមុខច្បាប់អន្តរជាតិ»៕ (Smeyy) *ប្រភព : PPTV HD 36 (https://www.facebook.com/share/p/18YggjpxDM/?mibextid=wwXIfr) (សូមប្រើប្រាស់ VPN)៕
ការវិវត្តន៍នយោបាយ កម្ពុជា ថៃ៖ នយោបាយគឺជាសិល្បៈនៃការបោកប្រាស់ ឬជា សិល្បៈក្រមសីលធម៍ដើម្បីសម្រេចគោលដៅ-- នាយករដ្ឋមន្រ្តីថៃ ថ្ងៃនេះបានប្រកាសអំពីផែនការ លុបចុល MOU 44 ខ្សែព្រំដែនទឹកជាមួយ កម្ពុជា រួចឈានទៅប្រើច្បាប់់សមុទ្រ UNCLOS. ជាជំហរបស់កម្ពុជាគឺប្រឆាំងការប្រើច្បាប់នេះ ពីព្រោះច្បាប់នេះជាប្រភពនៃជំលោះ ជាប្រភពនៃសង្រ្គាម ដោយសារច្បាប់នេះ ជាច្បាប់របស់ ពួកអឺរ៉ុប ដែលគេមានសមុទ្រធំ ចម្ងាយ ៣៧០គម ពី ដីកោះ នៃប្រទេសនីមួយៗ ដែលវាធ្វើឲ្យ ថៃ វាស់តាម ក្បាលចិត្តដែលពួកវា ចង់បាន ។ តែ ប្រជាជនដូចជា កសិករ ជាអាជីវករ កូនសិស្ស រាជការ រៀនបានថ្នាក់ទាបៗ ធ្វើម៉េចលោកអាចដឹង យល់អំពី អត្តន័យនៃច្បាប់សមុទ្រ? ឬ ពី ខ្លឹមសារនៃ សិល្បៈនយោបាយ!! ?។ សារពត៍មាន គេបាន បង្ហោះខ្លឹមសារ ប្រើច្បាប់សមុទ្រនេះជាង ១ ខែមុន ដើម្បីស្ទាបស្ទង់ ប្រជាជនពលរដ្ឋខ្មែរ ដើម្បីគៀង គ សម្លេងប្រជាជនធម្មតាៗឲ្យ ប្រឆាំងទស្សនៈរបស់ រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជា តាមរដ្ឋធម្មនុញ្ញត្រូវតែដោះស្រាយតាម សន្ធិសញ្ញាព្រំដែន ១៩០៤ និង ១៩០៧។
លឹម នាង
ប្រទេសសូម៉ាលីបានប្រកាសថា ខ្លួនបានហាមឃាត់ការឆ្លងកាត់កប៉ាល់ទាំងអស់ ដែលជាកម្មសិទ្ធិរបស់អ៊ីស្រាអែល តាមច្រកសមុទ្រ Bab el-Mandeb ។
រីករាលដាលដល់សូម៉ាលី
ទំនើបកម្មយោធាកម្ពុជា៖ ឃើញមានការអបអរសាទរច្រើន ជម្រុញឲ្យកម្ពុជាត្រូវតែធ្វើទំនើបកម្មយោធាដើម្បីការពារទឹកដី។ ខ្ញុំមិនដឹងពួកគាត់ រៀនបានថ្នាក់ យោធាបថម (៣ខែ) ឬ ថ្នាក់បរិញ្ញាប័ត្រយោធា បណ្ឌិតយោធាដែរអត់ទេ? ពីព្រោះឆែក Profile ពួកគាត់មិនចេញសោះ គ្មានរូបថត គ្មានកន្លែងធ្វើការ..។ តាមស្តង់ដា កងទ័ពតំបន់ អាស៊ាននេះ ការចំណាយ តិចបំផុត ២០០០ ដុល្លា និង អាចដល់ ៥០០០ ដុល្លា/ទាហាន ១ នាក់ ទៅលើ ឯកសណ្ឋាន មួកការពារគ្រាប់ អាវការពារគ្រាប់ ស្បែកជើង អាវុធ វិទ្យុទាក់ទង............ទាំងនេះជា មូលដ្ឋានគ្រឹះសម្រាប់ទាហានទូទៅ ដោយគេគ្រាន់តែ បន្ថែមជំនាញ ដូចជា ទ័ពពេទ្យ គេថែម បាឡូពេទ្យ ទ័ពដាំបាយ គេថែម ចានឆ្នាំងវែក!! ទ័ព បើកបរ គេថែម ឡាន រថក្រោះ....។
VAYO FM Radio
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា មើលឃើញថា ព័ត៌មានអន្តរជាតិមានភាពលំអៀងទៅរកប្រទេសថៃក្នុងការផ្សាយព័ត៌មានអំពីការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ លោកថាស្ថាប័នព័ត៌មានភាគច្រើនមានមូលដ្ឋាននៅទីក្រុងបាងកក (ឬសិង្ហបុរី) ដែលហ៊ុំព័ទ្ធដោយប្រភពព័ត៌មានថៃ និងស្ទើរតែគ្មានសំឡេងកម្ពុជា។
លោកថា ដើម្បីទាក់ទាញអ្នកកាសែតបរទេសមកកម្ពុជា កម្ពុជាអាចពិចារណាឡើងវិញអំពីបទប្បញ្ញត្តិស្តីពីការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែត។ លោកបន្តថា នៅសហរដ្ឋអាមេរិកមិនមានតម្រូវការផ្តល់អាជ្ញាប័ណ្ណអ្នកកាសែតទាល់តែសោះ ហើយនោះជាហេតុផលមួយដែលសហរដ្ឋអាមេរិកគ្របដណ្ដប់លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសកល។
គួរបញ្ជាក់ថា នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលយោធាថៃឈ្លានពានមកលើទឹកដីកម្ពុជាទាំងលើកទី១និងលើកទី២ កាសែតបរទេសជាច្រើន បានផ្សាយបង្ហាញភាពលំអៀងទៅកាន់ភាគីថៃ ដែលជាអ្នកឈា្លនពាន និងបំផ្លាញប្រាសាទបុរាណខ្មែរ។ សេចក្តីរាយការណ៍របស់កាសែតបរទេសទាំងនោះ មិនបានឆ្លុះបញ្ចាំងអំពីការពិតដែលបង្ហាញអំពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរភៀសសឹក ដែលបានស្លាប់និងរងរបួស ផ្ទះសម្បែងត្រូវបានឆេះនិងប្រទេសជាតិ បានរងការឈ្លានពានពិតប្រាកដពីសំណាក់ប្រទេសថៃឡើយ៕
អវតារ ស. 20m · សីហស: ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃថា : ខ្លួននឹងបញ្ជូនសេចក្ដីស្នើសុំលុបចោល MOU 44 ( MOU 2001 )ជាមួយកម្ពុជា ដែលជាការសំរេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ទៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថៃនៅសប្តាហ៍ក្រោយ ! បើការលុបបានសំរេចនោះថៃគ្រោងប្រើច្បាប់សមុទ្រអន្តរជាតិ UNCLOSE តតាំងជាមួយកម្ពុជា...ល្អដែរសភាកម្ពុជាក៏បានអនុម័តផ្ដល់សច្ចាប័នរួចហើយដែរ , ... ..... បើថៃមានចិត្តជាមនុស្សសូមប្រើច្បាប់អន្តរជាតិដោះស្រាយបញ្ហា ទាំងគោកទាំងទឹកជាមួយខ្មែរ..យើងស្វាគមន៍ !
រដ្ឋមន្រ្តីការបរទេសថៃកំពុងបុកផ្សាយខ្លាំង រឿងលុប MOU44 ព្រំដែនទឹកជាមួយកម្ពុជា ដោយឃើញមានផ្ទៃក្នុងកម្ពុជា ប្រកាសអបអរសាទរច្រើន !! ។ ការប្រើច្បាប់សមុទ្រ គឺត្រូវតែលុប MOU44 ចោល និង ប្តឹងទៅ តុលាការសមុទ្រ ដែល ប្រទេសហ្វីលីពីនធ្លាប់ឈ្នះចិនរឿង សមុទ្រចិនខាងត្បូង តែចិន លើកអំពី កត្តាប្រវត្តិសាស្រ្ត ដែលថា ចិនគ្រប់គ្រងសមុទ្រខាងត្បូង អស់ពេលរាប់ពាន់ឆ្នាំជាបន្តបន្ទាប់មិនដែល អាក់ខាន។ ដូច្នេះ ច្បាប់សមុទ្រគ្មានន័យទេ នៅអាស៊ីនេះ ពីព្រោះ សមុទ្រខ្លីៗ មិនគ្រប់ ៣៧០ គម ទេ ៕
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ជប៉ុន ជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភ្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ARAI MASAYOSHI មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន តាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ជប៉ុន។
ការពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងគោក តាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការការងារបញ្ជូនសារ។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់ភាពជាដៃគូឲ្យកាន់តែរឹងមាំ។
Cambodia–Japan Army Chiefs Hold Virtual Meeting to Strengthen Bilateral Ties.
On 23 April 2026, His Excellency General Mao Sophan, Deputy Commander-in-Chief of the Royal Cambodian Armed Forces and Commander of the Royal Cambodian Army, held a working meeting via video teleconference (VTC) with His Excellency General ARAI Masayoshi, Chief of Staff of the Japan Ground Self-Defense Force, aimed at strengthening bilateral relations between the Cambodian and Japanese Armies.
The discussions focused on enhancing army-to-army cooperation through training, capacity building, exchange of visits, and collaboration in signals and information systems. Both sides agreed to continue deepening their close ties and to further strengthen their partnership.
Thursday, April 23, 2026
ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)











































































No comments:
Post a Comment