ខៀវ បូរី
ការបាញ់តតាំងគ្នាបានចាប់ផ្តើមតាំងពីវេលារសៀល រហូតមកដល់ម៉ោងជាង ៧ យប់ទៅហើយ នៅតែបន្តលឺសម្លេងដដែល
កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងយោធាកងរាជអាវុធហត្ថ និង នគរបាលជាតិ បានដាក់ពង្រាយកម្លាំងយ៉ាងច្រើន ដើម្បីហ៊ុមព័ទ្ធ និងគ្រប់គ្រងស្ថានការណ៍ ដើម្បីចាប់ខ្លួនជនល្មើស។
ក្រុមនេះមិនត្រឹមតែមានគ្នាច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអាវុធក្នុងដៃ ដែលពួកគេប្រើប្រាស់សម្រាប់បាញ់តតាំងមកលើសមត្ថកិច្ចយ៉ាងសាហាវឃោរឃៅ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅតែបន្តបេសកកម្មយ៉ាងក្តៅគគុកនៅឡើយ ដោយមិនទាន់មានសញ្ញានៃការបញ្ឈប់ ឬលទ្ធផលចុងក្រោយនៅឡើយទេ៕
ពូ ការ៉េបួន
យោងតាមសំណូមពរថ្នាក់ខេត្តនិងបទបញ្ជាថ្នាក់លើពេលនេះកម្លាំង ទ័ពយោធភូមិភាគទី៥ចេញជួយបង្ក្រាបបទល្មើសស្គេមអនឡាញ នៅប៉ោយប៉ែតហើយ
ស្ថានការណ៍កាន់តែក្តៅហើយនៅសានកូក្រុងប៉ោយប៉ែត ចិនកំពុងបាញ់តដៃជាមួយសមត្ថកិច្ច និងបានបាញ់ពីលើអគារចុះមកក្រោមចំផ្ទះប្រជាពលរដ្ឋផងដែរ។
មានមេក្លោងបញ្ជាអោយធ្វេីចឹងស្រាវជ្រាវរកមេក្លោងនៅពីក្រោយទេីបងាយបង្ក្រាប !!!
Smeyy is with Smeyy Smeyy. 1h · 🚨*ព័ត៌មានថ្មីៗ : នៅវេលាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦នេះ ភាគីថៃ 🇹🇭 បានសូមអង្វរ និងទទូចស្នើសុំឱ្យភាគីកម្ពុជា 🇰🇭 មេត្តាយល់ព្រមបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, ផ្សាររុងក្លឿ ដើម្បីឱ្យថៃ អាចទទួលយកជនជាតិថៃរបស់ខ្លួន ចំនួនជាង ៦០០នាក់ ដែលកំពុងជាប់គាំង នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់មកវិញ។ *ជាកិច្ចឆ្លើយតប ខាងភាគីកម្ពុជាយើង 🇰🇭 គឺមិនយល់ព្រមតាមការស្នើសុំរបស់ភាគីថៃជាដាច់ខាត ដោយសារតែកន្លងមក ភាគីថៃ 🇹🇭 ទៅវិញទេ ដែលជាអ្នកបិទច្រកព្រំដែនជា «ឯកតោភាគី» ដោយខ្លួនឯង ដោយកម្ពុជា បន្តសង្កត់ធ្ងន់លើការប្រើប្រាស់យន្តការចរចាគ្នាបន្តទៀត 👏🏻 (Smeyy) *ប្រភព : Thai News Agency៕
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ 3h · អបអរសាទរ ខួបលើកទី២៧ឆ្នាំ (៣០ មេសា ១៩៩៩- ៣០ មេសា ២០២៦) កម្ពុជាចូលជាសមាជិកអាស៊ាន។ -អរគុណសន្តិភាព ! -អរគុណនយោបាយ ឈ្នះ-ឈ្នះ ! -ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ !
ទ័ពសៀម៖ នេះជាយុទ្ធវិធីឆ្លងកាត់ឧបសគ្គ ឬ ឆ្លងរបងលួសបន្លា ដោយប្រើប្រាស់ បន្ទះបេតុង ដែលពង្រាយរួចជាស្រេច ដោយការលើកបន្ទះបេតុងនេះ សង្កត់ទៅលើលួសបន្លា នោះថ្មើងជើងទ័ពសៀម អាចរត់ឆ្លងកាត់ និងអាច ឲ្យរថពាសដែក បើកបន្ទះបេតុងនេះបានយ៉ាងឆាប់រហ័សសម្រាប់សង្រ្គាម ជុំទី ៣ ជាមួយ កម្ពុជា។
NS News 1h · រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបញ្ជាក់ទៅថៃថា «បើចង់ឱ្យខ្ញុំឈប់និយាយពីបញ្ហាថៃឈ្លានពានកម្ពុជាមិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើយើង នោះជាការស្រេចទៅហើយ។»
San Buntheoun 54m · កម្លាំងសមត្ថកិច្ចកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានធ្វើការបណ្ដេ…ញជនជា….តិថៃជាង ៦០០នាក់ទៅប្រទេសដើមវិញ ក្រោយឃា…ត់ខ្លួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងបទល្មើ…ស Sca…m Online និងបទល្មើ….សមួយចំនួនទៀត។
Air online News TV
ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពីរថ្ងៃជាប់គ្នា៖ កម្លាំងចម្រុះឃាត់ខ្លួនជនបរទេសរាប់ពាន់នាក់នៅក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖ ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ កម្លាំងសមត្ថកិច្ចចម្រុះបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ក្នុងប្រតិបត្តិការចុះបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅក្នុងតំបន់សានកូ ដោយបានឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍រហូតដល់រាប់ពាន់នាក់។
ក្នុងយុទ្ធនាការនេះ កម្លាំងប៉ូលិសបានប្រឈមមុខនឹងការតតាំងយ៉ាងសាហាវពីសំណាក់ក្រុមឧក្រិដ្ឋជន ដែលបានប្រើប្រាស់អាវុធវែងខ្លីបាញ់ស្រោចមកលើសមត្ថកិច្ច។ ដោយសារស្ថានការណ៍កាន់តែតានតឹងខ្លាំង សមត្ថកិច្ចបានសម្រេចស្នើសុំកម្លាំងអន្តរាគមន៍បន្ថែមពី យោធាកងពលតូចថ្មើរជើងលេខ៥១ ចំនួន ៥០០នាក់ ដើម្បីឡោមព័ទ្ធ និងគ្រប់គ្រងតំបន់នោះឱ្យខានតែបាន។
យោងតាមប្រភពពីកន្លែងកើតហេតុ សម្លេងផ្ទុះអាវុធបានលាន់ឮឡើងជាបន្តបន្ទាប់តាំងពីម៉ោង ១រសៀល រហូតដល់ម៉ោង ១០យប់ថ្ងៃដដែល។ ទោះបីជាមានរបាយការណ៍អំពីអ្នករងរបួសក្នុងមហាប្រតិបត្តិការនេះក៏ដោយ ប៉ុន្តែចំនួនពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។
គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញជនបរទេសចម្រុះជាតិសាសន៍ជាច្រើន រួមមានជនជាតិចិន (ដែលមានចំនួនច្រើនជាងគេ) វៀតណាម ឥណ្ឌា និងម៉ាឡេស៊ី។ ក្នុងនោះដែរ ជនជាតិថៃចំនួន ៦០០នាក់ ត្រូវបានសមត្ថកិច្ចរៀបចំបែបបទបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
តំបន់ប្រតិបត្តិការដែលមានផ្ទៃដីប្រមាណ ១០ហិកតា ពោរពេញទៅដោយអគារខ្ពស់ៗនេះ ត្រូវបានគេរាយការណ៍ថា ក្រុមឧក្រិដ្ឋជនបានទិញដាច់ក្នុងតម្លៃខ្ពស់ ដើម្បីបង្កប់ខ្លួនប្រព្រឹត្តបទល្មើសឆបោក។ ប្រភពខ្លះបានរៀបរាប់ថា កន្លែងនោះប្រៀបដូចជា «តំបន់នរក» ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងបំផុត។ ក្រុមមេខ្លោង អង្គរក្ស និងសូម្បីតែអ្នកបើកបរឡានឱ្យជនជាតិចិន ក៏សុទ្ធតែមានអាវុធជាប់ខ្លួនសម្រាប់ការពារសកម្មភាពខុសច្បាប់របស់ពួកគេដែរ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីសួរចម្លើយ និងរៀបចំសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ជាបន្តបន្ទាប់៕
Kou Samedy
ពាក់ព័ន្ធនឹងការចោទសួរជាច្រើនពីសំណាក់មហាជននៅលើបណ្តាញសង្គម តើនីតិវិធីក្នុងការ ជ្រើសរើសយុវជនអាយុចន្លោះពី១៨ ទៅ ២៥ឆ្នាំ ឱ្យចូលបំពេញកាតព្វកិច្ចយោធានៅក្នុងសេចក្តីព្រាងច្បាប់នឹង ត្រូវអនុវត្តដូចម្តេចខ្លះ?
Pin Phearum 4m · 💥ពួកអាស្កេមថៃ ជនជាតិវា មកធ្វេីស្កេមនៅប៉ោយប៉ែតជាង600នាក់ វាលេងល្បិចអង្វរឲ្យខ្មែរបេីកច្រក បេីខ្មែរបេីកវានឹងចំណេញចោទបង្ខូចខ្មែរបន្ថែម👐
Saroeurn Som
Update:‼️ការបញ្ជាក់ពីភាគីសៀម🇹🇭 ស្រះកែវ – មន្ត្រីថៃមានការខកចិត្តយ៉ាងខ្លាំង! ស្ថានភាពតានតឹងនៅច្រកព្រំដែនបានក្លោងលឹក ក្នុងស្រុកអារញ្ញប្រទេសសៀម កាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីកម្ពុជាបានពន្យារពេលម្តងហើយម្តងទៀតនៃការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋថៃ ដែលធ្វើឲ្យពួកគេរង់ចាំឥតប្រយោជន៍ចាប់ពីព្រឹកដល់រសៀលដោយគ្មានចលនាអីបន្ត☝️🤫ការរងចាំមានអារម្មណ៍មិចដែរអូនតៃខាប់🤭555
☝️🚨មន្ត្រីថៃបានចល័តកំលាំងដើម្បីបង្កើតចំណុចត្រួតពិនិត្យនៅស្ពានមិត្តភាពថៃ-កម្ពុជា ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ ថៃចំនួន ៦៣៥ នាក់៖ ជនឆ្លងដែនខុសច្បាប់ចំនួន ១៩០ នាក់ (គ្មានលិខិតឆ្លងដែន) មនុស្ស ៦ នាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និង ២ នាក់ដែលមានដីកាចាប់ខ្លួន។
🇹🇭សៀមបន្តទោះបីជាមានការពន្យារពេលច្រើនដងក៏ដោយ ក៏មិនមានការធ្វើមាតុភូមិនិវត្តន៍ណាមួយបានកើតឡើងដែរ ដែលបង្កឱ្យមានការភាន់ច្រឡំ និងរំខានដល់ប្រតិបត្តិការរបស់ថៃ។ មិនមានការពន្យល់ពីកម្ពុជាទាក់ទងនឹងមូលហេតុ ឬកាលវិភាគថ្មីនោះទេ។🤭សមមុខពួកអាតៃ🫡5555🤫✍🏻30/04/26@SRkh
វ៉ាន់ សារាយ Vann Saray
សារព័ត៌មានថៃ បិទមិនឱ្យមានការបញ្ចេញមតិលើព័ត៌មានពាក់ព័ន្ធព្រះមហាក្សត្រ និងព្រះរាជអគ្គមហេសី យាងចូលរួមពិធីលាងសាយភោជន៍នៅឯព្រះរាជវាំងក្នុងប្រទេសស៊ុយអែត។
ការបិទមិនឱ្យបញ្ចេញមតិនេះ បន្ទាប់ពីមានមតិមិនល្អច្រើន ជុំវិញព្រះរាជអគ្គមហេសី គ្រងឈុតបញ្ចេញព្រះសម្ផស្ស និងព្រះកាយដ៏សខ្ចីទ្រលុកទ្រលន់។
Fresh News 19m · មន្ទីរបញ្ចកោណ៖ គិតត្រឹមពេលនេះយោធាសហរដ្ឋអាមេរិក ចំណាយថវិកា ២៥ពាន់លានដុល្លារ ក្នុងសង្រ្គាមជាមួយ អ៉ីរ៉ង់ រយៈពេល២ខែមកនេះ !
ថៃកម្ពុជា៖ សង្រ្គាមការទូតថ្ងៃនេះ គឺខាងថៃគេគំរាមផង គេអង្វរមកឪ្យកម្ពុជាបើកច្រកព្រំដែនឡើងវិញ ដើម្បីថៃមកទទួលយក មហាវីរកម្មករថៃចេញពីកម្ពុជា។ ខាងកម្ពុជា បដិសេធសំណើរនេះ ដោយមិនបើកព្រំដែនឡើងវិញទេ និងបញ្ជូន ពលរដ្ឋ ថៃចំនួន ៦៣៥ នាក់ ទៅវិញ ក្នុងនាមជា Scammer. ដែលជាជ័យជំនៈផ្នែកការទូតរបស់កម្ពុជា គ្រាដែលថៃ តែងតែប្រាប់គេថា កម្ពុជាជាសំបុក Scam តាមពិត Scam ទាំងនោះជា កូនសាខាតូចៗរបស់ ប្រទេសថៃ។
VAYO FM Radio
មេធាវីកាពារក្តីលោកកឹម សុខា បានឲ្យដឹងថា លោក កឹម សុខា បានសម្តែងការខកចិត្តចំពោះការសម្រេចរបស់តុលាការដោយតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការដដែល និងបន្ថែមទោស៥ឆ្នាំហាមចេញក្រៅប្រទេស។
យ៉ាងណា លោកមេធាវីផែង ហេង នឹងពិភាក្សាជាមួយកូនក្តីរបស់លោកគឺលោក កឹម សុខា ថាតើនឹងត្រូវប្តឹងសាទុក្ខដែរឬយ៉ាងណា ខណៈតុលាការទុករយៈពេល១ខែសម្រាប់ការប្តឹងសាទុក្ខ។
សូមរំលឹកថាកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរផងដែរ៕
កងកម្លាំងកម្ពុជាកំពុងមមាញឹកតាមចាប់ Scammer ដែលរត់រួចចេញពី ប៉ោយប៉ែត-- តាមប្រភពពី ចិន ពី អាមេរិក គេថាមាន មេខ្លោង ០២ នាក់ រត់ឆ្លងដែនចុះឡើង ពី កម្ពុជា ទៅ ភូមារ ដោយឆ្លងកាត់ប្រទេស ថៃ ។ ពេលទៅដល់ ភូមារ ពួក Scammer ទាំងនេះ ឧបត្ថម្ភផ្នែកយោធាសេដ្ឋកិច្ច ដល់ រដ្ឋាភិបាលក្រៅច្បាប់របស់ ការ៉ែន ។
东盟头条 Aseantop News
一重大跨境网络赌博案件主要犯罪嫌疑人从泰国引渡回中国… See more
Major suspect in a major cross-border online gambling case is being extradited back to China from Thailand
According to Ping An Tianjin WeChat public account, on April 29, according to the deployment of the Ministry of Public Security of China and with the strong support of relevant Thai departments, the Tianjin public security organs successfully extradited Huang Mouqin, the main suspect in a major cross-
After investigation, from September 2022 to June 2023, Huang and others set up a criminal gang in Cambodia, set up a "Wanhe Football" gambling platform via the Internet, using high profits as bait, recruiting people to engage in online gambling criminal activities, using the form of agents to develop offline and gamblers, and recruiting agents and gamblers at all levels in the country. The funds involved are more than 500 million yuan. In February 2026, the relevant Thai authorities ruled to extradite Huang Mouqin to China.
Karpit
កម្ពុជាបណ្តេញជនជាតិថៃ ៦៣៥នាក់ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន
ជនជាតិថៃចំនួន ៦៣៥នាក់ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញទៅប្រទេសថៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដែលដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងបន្ថែមថា៖ “មានជនសង្ស័យចំនួន៣០នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជាបាននិងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្ត។ ការបណ្តេញចេញជនជាតិថៃនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួល សហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ”។
គួរបញ្ជាក់ថានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជា ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងមួយមានសណ្ឋានជាអគារខុនដូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ ល្បែងស៊ីសងអនឡាញ និងសកម្មភាពដែលអាចពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
តាមលទ្ធផលបឋម អាជ្ញាធរកម្ពុជាបានរកឃើញវត្ថុតាងជាច្រើន រួមមាន ទូរស័ព្ទដៃ ៤ ៦៨៥គ្រឿង Monitor ចំនួន ៤១៦គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកក៏បានរកឃើញវេបសាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ។
រូបភាព៖ AKP
Ma Vacation
30/04/26 សៀមដាក់ចំណងជើង បានល្អ !
🇹🇭
«កម្ពុជាបដិសេធមិនបើកច្រកព្រំដែនទេ ដោយបញ្ជូនពលរដ្ឋថៃត្រឡប់ទៅថៃវិញ»
អ្នកយកព័ត៌មានបានសង្កេតមើលបរិយាកាសនៅព្រឹកនេះ នៅច្រកទ្វារព្រំដែនខ្លងលឿក ក្នុងស្រុកអារញ្ញ ប្រទេស ខេត្តស្រះកែវ ខណៈដែលការរៀបចំកំពុងដំណើរការដើម្បី ទទួលពលរដ្ឋថៃដែលជាប់គាំងនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនជាង ៦០០នាក់។ ស្ថាប័នសន្តិសុខ និង រដ្ឋបាលថៃបានដាក់ពង្រាយបុគ្គលិក និងអនុវត្តវិធានការ ដើម្បីសម្រួលដល់ការវិលត្រឡប់របស់ពលរដ្ឋ រួមទាំងការ ត្រួតពិនិត្យ និងសន្តិសុខនៅច្រកទ្វារព្រំដែន។ ពលរដ្ឋថៃមួយចំនួនធំត្រូវបានគេរំពឹងថានឹង វិលត្រឡប់មកប្រទេសវិញ។
ស្ថានការណ៍ កំពុងតានតឹង ដោយសារភាគីកម្ពុជាមិនទាន់ បើកច្រកព្រំដែនឡើងវិញដូចការព្រមព្រៀងពីមុននៅឡើយ ។ ការណ៍នេះបានធ្វើឱ្យជនជាតិថៃជាច្រើនរង់ចាំ នៅតំបន់ព្រំដែនក្នុងស្ថានភាពមានការថប់បារម្ភ និងភាពមិនប្រាកដប្រជា។
របាយការណ៍ពីតំបន់នោះបង្ហាញថា មន្ត្រីថៃបានសម្រេចចិត្តបញ្ជូនតំណាងមក ចរចាដោយផ្ទាល់ជាមួយមន្ត្រីកម្ពុជា ដើម្បីពន្លឿនការបើក ច្រកព្រំដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេក៏បានបញ្ជាក់ផង ដែរថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលពលរដ្ឋរបស់ ខ្លួនត្រឡប់មកផ្ទះវិញ ហើយចង់បានដំណោះស្រាយដោយសន្តិវិធី ចំពោះស្ថានការណ៍។
ប្រភពបានបង្ហាញបន្ថែមថា ការចរចាកំពុងដំណើរការ ហើយកំពុង ស្ថិតក្នុងដំណើរការសម្របសម្រួលព័ត៌មានលម្អិត មួយចំនួន ដោយមិនទាន់មានការសន្និដ្ឋាន ច្បាស់លាស់នៅឡើយទេ។ ទន្ទឹមនឹងនេះ មន្ត្រីថៃនៅតែត្រូវបាន ដាក់ពង្រាយនៅតំបន់នោះ ហើយកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់។
ទន្ទឹមនឹងនេះ មនុស្សដែលកំពុងរង់ចាំឆ្លងកាត់ព្រំដែនកំពុងរង់ចាំការ បំភ្លឺពីភាគីទាំងពីរ ដោយអ្នកខ្លះចាប់ផ្តើមបង្ហាញការព្រួយបារម្ភ អំពីពេលវេលារង់ចាំ ផលប៉ះពាល់លើការធ្វើដំណើររបស់ពួកគេ និងសុខុមាលភាពរបស់ ពួកគេ។ អាជ្ញាធរថៃបានបញ្ជាក់ជាថ្មីថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីធានាថាជនជាតិថៃទាំងអស់អាចវិលត្រឡប់ទៅ ប្រទេសវិញដោយសុវត្ថិភាព និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន ខណៈ ពេលដែលសង្កត់ធ្ងន់លើការប្រើប្រាស់ការចរចាជាមធ្យោបាយដោះស្រាយ។
ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK)
រឿងបង្ក្រាប Scam នៅប៉ោយប៉ែត.. ទីតាំងនៅកណ្តាលក្រុង សមត្ថកិច្ចជាង៥០០នាក់ បង្ក្រាបជាង១២ម៉ោង។ រឿងស្រួលទេ ស្វែងរកម្ចាស់ដី និងអគារ ហើយចាប់វាយកមកដាក់ទោស។ ពួកអាបំផ្លាញជាតិ។ (KdNk, USA)
Kampuchea Thmey Daily
នៅចំពោះមុខសម្ដេច ហ៊ុន សែន តំណាងUNESCO នៅកម្ពុជា សម្ដែងការសោកស្ដាយពេលឃើញប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោករងការបំផ្លាញព្រោះសង្គ្រាម និងសន្យាធ្វើកិច្ចការជាមួយកម្ពុជា ដើម្បីជួសជុល និងស្ដារសម្បត្តិបេតិកភណ្ឌ និងប្រាសាទព្រះវិហារឡើងវិញ។ នេះបើតាមអ្នកនាំពាក្យព្រឹទ្ធសភា។
Thursday, April 30, 2026
ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)































































































No comments:
Post a Comment