នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, March 30, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ២០២៦

 Kosal Chum កម្ពុជាអំពាវនាឱ្យប្រទេសក្នុងតំបន់អាស៊ានគោរពគោលការណ៍ស្មើភាព ដោយគោរពគ្នាទៅវិញទៅមករវាងប្រទេសតូច និងប្រទេសធំ គោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី មិនឈ្លានពានគ្នា និងមិនយកដីប្រទេសផ្សេង ។ 

Cambodia calls ASEAN countries to uphold the principles of equality and mutual respect between small and large nations- respect for sovereignty,territorial integrity,and refraining from aggression or from seizing the territory of other states.

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើការជាមួយដៃគូសំខាន់ៗទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាថាកម្ពុជានៅតែមានប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់ប្រើប្រាស់ ទោះសភាពការណ៍សង្រ្គាមនៅមជ្ឈិមបូព៌ាមិនទាន់មានសញ្ញាធូរស្រាល...

Preas Thor 3h  · អឺរ៉ង់ប្រកាសថា នឹងដាក់គោលដៅយ៉ាងជាក់លាក់ ទៅលើខ្សែកាបអ៉ីនធើណែតក្រោមបាតសមុទ្រ រង់ចាំតែថ្ងៃមួយមកដល់ ការត្រៀមកាត់ផ្តាច់នឹងធ្វើឡើងភ្លាមៗ ។ គួរបញ្ជាក់ថា ខ្សែអ៉ីនធើណែតក្រោមបាតសមុទ្រនេះ បានបម្រើទៅកាន់មនុស្សទូទាំងពិភពលោកប្រមាណ ៩២% និងការជួញដូរតាមរយៈអ៉ីនធើណែតប្រមាណ ១០ ពាន់ពាន់លានដុល្លារ (10 Trillion) ជារៀងរាល់ថ្ងៃ ។ បើអាមេរិកនៅតែហ៊ានធ្វើរឿងមួយដែលអឺរ៉ង់ហាមឃាត់ អាចនឹងមានរឿងដែលពិភពលោកនឹកស្មានមិនដល់ ។ សេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ ព្រោះតែត្រាំ! ត្រាំគិតប្រយោជន៍អាមេរិកជាធំ ប្រទេសក្រីក្រតូចតាច ត្រាំអត់ខ្វល់!

អឺរ៉ង់ ព្រមានអំពីលទ្ធភាពកាត់ផ្តាច់ខ្សែកាបឧបទីក ពីឧបទ្វីបអារ៉ាប់ ទៅ អឺរ៉ុប និងទៅ សកលលោកទាំងមូល ដែលកំពុង ទទួលបានចំនួលប្រមាណជា ១០ លាន លាន ដុល្លា ( 10 trillion) ក្នុង១ ថ្ងៃ។ ខ្សែកាបនេះ មាន ០២ ផ្លូវ គឺ​ ១ ខ្សែរត់តាម បាតសមុទ្រ ទៅ អ៊ីស្រាអែល ទៅ អឺរ៉ុប និង ១ ខ្សែទៀត រត់តាមផ្លូវគោក ចេញពីសមុទ្រពែក្ស ទៅ អ៊ីស្រាអែលទៅ អឺរ៉ុបដែរ ដែលនេះជា បញ្ហា ដោយ ប្រទេសនានាដូចជា អារ៉ាប់រួម UAE បំពាក់កាមេរា ថតវីដេ សកម្មភាពទៅ បែបជា ទីបញ្ជាការស្រាល បញ្ជូនរូបភាព វីដេអូ ទៅ អគ្គបញ្ជាការនៅ អឺស្រាអែល នៅ អាល្លឺម៉ង់ ទៅអាមេរិក នេះសម្រាប់កិច្ចការយោធាដែលអឺរ៉ង់ កំពុងពិចារណាកាត់ផ្តាច់។  ករណីមួយទៀត ខ្សែកាបនេះ ធ្វើសកម្មភាព ជាការបញ្ជូន លុយអេឡិចត្រូនិក ដើម្បីទិញប្រេង ហ្គាស  គេចាយលុយ គ្រីបតូ មិនមែនជាលុយអាមេរិកកាំងឡើយ ដូច្នេះ បើសិនជា អឺរ៉ង់កាត់ផ្តាច់ អាមេរិកសប្បាយចិត្តពីព្រោះលុយ គ្រីបតូ ប្រឆាំងលុយ លុយដុល្លា ប្រឆាំងលុយ ចិន ហេតុនេះ បានជាអឺរង់កំពុងពិចារណាមួយទៀត ៕

Sony Sin

កងទ័ពហេបូឡានៅលីបង់ បានចំអកឲ្យកងទ័ពអ៊ីស្រាអែលថា បើគ្មានជំនួយពីសហរដ្ឋអាមេរិក និងជំនួយពីយន្តហោះចម្បាំងទេ កងទ័ពថ្មើជើងអ៊ីស្រាអែល គ្រាន់តែជាកងទ័ពទារកប៉ុណ្ណោះ !

ទាហានបន្តវេន៤០០នាក់ ចាប់ផ្តើមហ្វឹកហ្វឺនជំនាញទ័ព, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំរុញឱ្យយោធាចារ្យពង្រឹងគុណភាព ដើម្បីកសាងទាហានវ័យក្មេងមានសមត្ថភាពសម្រាប់ពង្រឹងខឿនការពារជាតិ

22-06-2023 13:11

(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១៣ វគ្គនាយទាហានបន្តវនជំនាន់ទី១៤ និងវគ្គពលទាហានថ្មីបំពេញក្របខ័ណ្ឌឱ្យកងឯកភាព កងកិត្តិយស ត្រែទ័ព នៅវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករងវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា ការបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលចំនួន៣វគ្គ ស្របពេលតែមួយ ដែលរួមមានវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី១៣ វគ្គ្កហ្វឹកហ្វឺននាយទាហាន បន្តវេន ជំនាន់ទី១៤ និងវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌ កងឯកភាព កងកិត្តិយស ត្រែទ័ព ដែលមានសិក្ខាកាមជានិស្សិតនាយទាហានទើបប្រលងជាប់ចូលជានាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចូលហ្វឹកហ្វឺនសរុប ១០០នាក់ មានរយៈពេលហ្វឹកហ្វឺន៤ឆ្នាំ លើខ្លឹមសារមេរៀន ចំណេះដឹងយោធា.ចំណេះដឹងវប្បធម៌ទូទៅ ចំណេះដឹងឯកទេស និងការអនុវត្តការងារផ្សេងៗ។

សម្រាប់វគ្គហ្វឹកហ្វឺននាយទាហានបន្តវេន ជំនាន់ទី១៤ មាននិស្សិតជានាយទាហានចូលហ្វឹកហ្វឺនចំនួន ១៥០នាក់ មានរយៈពេលហ្វឹកហ្វឺន ៦ខែ លើខ្លឹមសារមេរៀន ចំណេះអត់ដឹងយោធា ចំណេះដឹងអប់រំចិត្តសាស្រ្ត និងការងារផ្សេងៗ។ ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខ័ណ្ឌ កងឯកភាព កងកិត្តិយស ត្រែទ័ព មានសិក្ខាកាមចូលហ្វឹកហ្វឺនសរុប ១៥០នាក់ មានរយៈពេលហ្វឹកហ្វឺន ៣ខែ លើខ្លឹមសារមេរៀន ចំណេះដឹងយោធា អប់រំចិត្តសាស្ត្រ និងការងារត្រៀមបម្រុងផ្សេងៗ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាព សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព, សន្តិភាពបានធ្វើឱ្យអ្វីៗទាំងអស់រស់រានមានជីវិតឡើងវិញ រួមទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដែលប្រជាជនកម្ពុជា ទទួលបានដូចបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានគូសបញ្ជាក់ពីស្ថានការណ៍សកលលោក នាពេលបច្ចុប្បន្ន ដែលស្ថិតក្នុងចរន្តសកលភាវូបនីយកម្ម ពោរពេញដោយការប្រកួតប្រជែងផ្នែកចំណេះដឹង និងបច្ចេកវិជ្ជា ដែលកត្តានេះ កងយោធពលខេមរភូមិន្ទ ក៏ត្រូវខិតខំកសាងធនធានមនុស្ស ដែលមានវ័យក្មេងៗ ប្រកបដោយគុណភាព សមត្ថភាព និងជំនាញផងដែរ ដើម្បីតាមទាន់ចរន្តតំបន់ និងពិភពលោក សម្រាប់វិស័យការពារជាតិរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំ យោធាចារ្យ ពិសេសវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ត្រូវម្ចាស់ការហ្វឹកហ្វឺនលើគ្រប់ជំនាញ ក្នុងវិទ្យាស្ថានរបស់ខ្លួន ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ការបណ្តុះបណ្តាលយោធិនបច្ចេកទេសជំនាញ ការកសាងនាយទាហានវ័យក្មេងសម្រាប់បន្តវេន ដែលជាកត្តាគន្លឹះនៃការបង្កើនប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាព ការកែទម្រង់កងយោធពលខេមរភូមិន្ទ។

ជាមួយនឹងការងារហ្វឹកហ្វឺននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ ក្នុងវិទ្យាស្ថានទ័ពជើងគោក ដែលកន្លងមកបានសហការគ្នាយ៉ាងល្អជាមួយគ្រប់ស្ថាប័នជំនាញរបស់កងយោធពលខេមរភូមិន្ទ ពិសេសជាមួយក្រុមអ្នកជំនាញការចិនប្រចាំវិទ្យាស្ថាន ក្នុងការកែលម្អកម្មវិធីសិក្សា លើកគ្រប់កម្មវិធី ខ្លឹមសារមេរៀន សម្ភារៈឧប្បទេស នឹងបានដំណើរការដោយជោគជ័យ តាមផែនការកំណត់លើការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលលើគ្រប់ជំនាញ ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទរបស់យើង ឲ្យកាន់តែមានសមត្ថភាព និងគុណភាព លើភារកិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។

នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើគ្រប់ជំនាញដែលក្នុងនោះភារកិច្ច នៃការបណ្តុះបណ្តាលជំនាញ ឲ្យដល់នាយទាហានវ័យក្មេងសម្រាប់បន្តវេនលើវិស័យការពារជាតិ គឺទាមទារត្រូវការប្រមូលផ្ដុំប្រភពធនធានមនុស្ស ដែលប្រកបដោយគុណភាព មានឆន្ទៈ មានមនសិកាស្នេហាជាតិ មានលក្ខណៈសម្បត្តិ អត្តចរិតល្អ ស្គាល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រ ប្រវត្តិសាស្រ្ត ភាសា និងកិច្ចការបរទេស យល់ដឹងផ្នែកច្បាប់ ផែនទី ឋានលេខា និងមានកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែក ដើម្បីដោះស្រាយបានបញ្ហាប្រឈមនានា ដោយសន្តិវិធីនៅពេលដែលនាយទាហានទាំងចេញពីសាលាទៅ បំពេញការងារតាមបណ្តាអង្គភាព កងយោធពលខេមរភូមិន្ទ ក្លាយជាថ្នាក់ដឹកនាំ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រដុះខាត់ផ្នត់គំនិត នៅក្នុងសាលាឬវិទ្យាស្ថាននេះ ដោយគោរពឲ្យបាននូវវិន័យសេចក្តីថ្លៃថ្នូរ ជាកងយោធពលខេមរភូមិន្ទដែលប្រសូតចេញពីប្រជាជន។ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ និងគោរព ការពារដាច់ខាត រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោតដោយឆន្ទៈរាស្រ្ត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា នេះគឺជាមោទនភាពខ្ពស់បំផុតរបស់ប្រទេសជាតិ និងកងយោធពលខេមរភូមិន្ទ មានយោធិនវ័យក្មេង ហើយជំនាញ ប្រកបដោយគុណភាព សមត្ថភាពខ្ពស់សម្រាប់បន្តវេន ឱ្យវិស័យការពារជាតិ ទឹកដីរបស់កម្ពុជា ពីព្រោះថាកងទ័ព គឺជាធនធានមនុស្ស ដែលប្រកបដោយមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងមានការប្ដេជ្ញាចិត្ត ប្ដូរផ្ដាច់ការពារអធិបតេយ្យភាព បូរណភាពទឹកដី រួមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ ជាមួយនឹងការត្រៀមខ្លួនបូជាលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិទឹកដី និងប្រជាជន ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភថវិកាដល់វិទ្យាស្ថានទ័ពជើងគោក ចំនួន ១០លានរៀល៕

Soryakar-សូរ្យការ

សកម្មជនរបស់ក្រុមជ្រុលនិយមថៃម្នាក់ឈ្មោះ កាន់ ចមផ្លាំង ដែលតែងតែរំខានមកលើព្រំដែនកម្ពុជាធ្លាប់បានរំលោភសិទ្ធិមនុស្សនិងការដាក់កុងថឺន័រដោយឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា។ល។

ក្នុងថ្ងៃនេះ  កាន់ ចមផ្លាំង បានចេញមកនិយាយដោយក្ដីក្ដៅក្រហាយថា ខ្លួនបានទទួលព័ត៌មានថាមានក្រុមពួកចិនដែលរកស៊ីមុខរបរពណ៌ប្រផេះបានកំណត់គោលដៅតាមសម្លាប់គាត់ឱ្យបាននិងឲ្យតម្លៃក្បាលរបស់គាត់មានតម្លៃ 4បាត (ប្រាក់ថៃ)។

ជុំវិញបញ្ហាខាងលើនេះ"កាន់ ចមផ្លាំង"បានថ្លែងថា: ចំពោះរឿងគេគុំគួនសម្លាប់លើរូបគាត់គឺគាត់មិនខ្វល់ទេប៉ុន្តែអ្វីដែលគាត់ខ្វល់គឺរឿងតម្លៃក្បាលគាត់ដែលគេកាត់ថ្លៃត្រឹមបួនបាតតែប៉ុណ្ណោះ។

កាន់ ចមផ្លាំង បានចេញមកបញ្ជាក់បន្ថែមថា:ការកាត់ថ្លៃក្បាលគាត់មានតម្លៃ 4 បាត្រដូចជាមើលងាយគាត់ខ្លាំងពេកហើយ៕

U-Share2day 14h  · 🚀☢️🚨តំណាង UN ម្នាក់ លាឈប់ពីតួនាទី ដោយទម្លាយថា អាចមានការវាយប្រហារនុយក្លេអ៊ែរ នៅអ៊ីរ៉ង់ ជាសញ្ញាគួរឲ្យព្រួយបារម្ភ ដែលតំណាងរបស់អង្គការសហប្រជាជាតិ (UN) មួយរូប បានសម្រេចចិត្តលាឈប់ពីតួនាទី ព្រោះតែមានសេចក្តីរាយការណ៍អំពីលទ្ធភាពនៃការវាយប្រហារអាវុធនុយក្លេអ៊ែរលើរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ តាមការផ្សាយរបស់ Roya News នៅថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ លោក Mohamad Safa នាយកប្រតិបត្តិនិងជាតំណាងអង្គការ Patriotic Vision Association (PVA) ដែលមានឋានៈជាអ្នកពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម UN (ECOSOC) បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រទី២៧ខែមីនា បញ្ជាក់ពីការឈប់ចូលរួមក្នុងក្រុមប្រឹក្សានិងគណៈកម្មាធិការការងារ  ដោយលោកសុខចិត្តបោះបង់អាជីពការទូតដែលខំសាងអស់រយៈពេលជិត១២ឆ្នាំមកហើយ។ សម្រាប់ហេតុផលនៅពីក្រោយការលាលែងនេះ លោក Safa បានលើកឡើងពីក្តីបារម្ភចំពោះទង្វើរបស់មន្ត្រីជាន់ខ្ពស់ UN ដែលលោកចោទថា កំពុងបម្រើឲ្យក្រុមអ្នកមានអំណាច ជាជាងការប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលរបស់ស្ថាប័ននេះ។ លោកមិនអាចបន្តពាក់ព័ន្ធជាមួយ UN បានទៀតទេ ព្រោះមានការត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរហើយ។ លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្រោយការពិចារណាយ៉ាងល្អិតល្អន់ ខ្ញុំបានសម្រេចចិត្តផ្អាករាល់ភារកិច្ច ក្នុងនាមជាតំណាងចម្បងរបស់ PVA នៅ UN និងចេញពីគ្រប់គណៈកម្មាធិការ/ក្រុមការងាររបស់ UN ដែលខ្ញុំជាសមាជិក។ បើនៅបន្តធ្វើការទៀត ខ្ញុំអាចនឹងមានចំណែកក្នុងនាមជាសាក្សីនៃព្រឹត្តិការណ៍នានាដែលមិនអាចទទួលយក ជាពិសេសការត្រៀមលក្ខណៈរបស់ UN សម្រាប់សេណារីយ៉ូដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរតែម្តង»។ ពាក់ព័ន្ធទំហំនៃការបំផ្លិចបំផ្លាញដែលអាចកើតមាន លោក Safa សង្កត់ធ្ងន់ថា តេហេរ៉ង់ គឺជាទីក្រុងដែលមានមនុស្សរស់នៅជិត ១០លាននាក់។ សាកស្រមៃមើល បើរដ្ឋធានីនេះត្រូវរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមែន តើវានឹងទៅជាយ៉ាងណា? ទោះបែបនេះ ការចោទប្រកាន់របស់លោក Safa មិនទាន់មានស្ថាប័នពាក់ព័ន្ធចេញមុខបំភ្លឺឬបកស្រាយទេ ហើយគេក៏កំពុងរង់ចាំមើលការវិវឌ្ឈនៃស្ថានការណ៍សង្គ្រាមមជ្ឈិមបូព៌ាដែរ តើនឹងប្រែប្រួលទៅជាយ៉ាងណាទៀត? ប្រភព៖ Roya News

No comments:

Post a Comment