២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Friday, March 27, 2026

ព្រំដែន កម្ពុជា ថៃ--ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ២០២៦

 TV3 Online News 6h  · មន្ទីរបញ្ចកោណកំពុងពិចារណាថាតើត្រូវបង្វែរអាវុធដែលមានបំណងសម្រាប់អ៊ុយក្រែនទៅកាន់តំបន់មជ្ឈិមបូព៌ាឬអត់ ខណៈដែលសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យគ្រាប់រំសេវសំខាន់ៗបំផុតមួយចំនួនរបស់យោធាអាមេរិកចុះខ្សោយ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍។  ទោះបីជាការសម្រេចចិត្តចុងក្រោយក្នុងការបង្វែរអាវុធទាំងនេះមិនទាន់ត្រូវបានធ្វើឡើងក៏ដោយ ការផ្លាស់ប្តូរនេះនឹងបង្ហាញពីការសម្របសម្រួលកាន់តែខ្លាំងឡើងដែលត្រូវការដើម្បីរក្សាសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ (ប្រភព៖ Washington Post, March 26, 2026)


Chan Born 47m  · Shared with Public កងទ័ពអឺរ៉ង់ កំពុងតាមវាយបំផ្លាញឃ្លាំងគ្រាប់នុយក្លេអ៊ែររបស់ អ៊ីស្រាអែល។ អ៊ីស្រាអែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ៩០គ្រាប់កាលឆ្នាំ ១៩៦០ ក្នុងសង្រ្គាម អារ៉ាប់ ១០ប្រទេស ទល់ ០១ និងសព្វថ្ងៃនេះ គេប៉ាន់ប្រមាណថា អ៊ីស្រាអែលអាចមាន ២០០ គ្រាប់។ កាលពីសង្រ្គាមនៅ ហ្គាហ្សា មានរបាយការណ៍សម្ងាត់ថា អ៊ីស្រាអែលប្រើ ១ គ្រាប់ សម្លាប់មនុស្សអស់ ៣០០០ នាក់ នៅ ហ្គាហ្សាដើម្បី បោសសំអាតទីក្រុង បញ្ចេញជនជាតិ ហ្គាហ្សាយកដីធ្វើជា កម្មសិទ្ធិអ៊ីស្រាអែល​។ ប្រទេស ដែលមាននុយក្លេអ៊ែរ ដែលអាច បង្រ្កាប អ៊ីស្រាអែលបាន មានតែ អឺរ៉ង់ និង ទួរគី។ កងទ័ពទួរគី ស្ថិតនៅខាងក្រោយ ប្រទេស អ៊ីស្រាអែល តែ អ៊ីស្រាអែល ចរចារគ្នា ស្នើរសុំ ទួរគឺរក្សាអព្យាក្រិត។


Chan Born 1h  · Shared with Public កំដៅនយោបាយ យោធា ថៃកម្ពុជាឡើងខ្ពស់ តើកម្ពុជាត្រូវ ដើរបែបណាក្នុង ការបញ្ជ្រៀសសង្រ្គាមជុំទី ៣? ប្រទេសថៃ ជាប្រទេសដែលមានច្រើនជនជាតិពេក រហូតបង្ករជា ការបេះបោរជនជាតិដើម្បីផ្តាច់ទឹកដី បំបែករដ្ឋ។ ជនជាតិថៃឥស្លាមគឺជាជនជាតិដែល គាំទ្រដោយ ម៉ាឡេស៊ី ជាវិបត្តិធំបំផុតរបស់ថៃសព្វថ្ងៃ។ ជនជាតិសៀម ដែលមានរដ្ឋាភិបាលសៀម តែងតែប្រើប្រាស់ ជនជាតិថៃដែលមានរដ្ឋាភិបាលថៃ និង ជនជាតិចិន ដែលមានរដ្ឋាភិបាលតាក់ស៊ីនដឹកនាំ ជាញឹកញាប់ គឺ លួចកំចាត់ ជនជាតិ ថៃឥស្លាមតាមរយៈការធ្វើឃាត assassination . តែពេលនេះ ទាំំង ថៃ ទាំងសៀម ប្រើប្រាស់ ជនម្នាក់នេះ ដែលជា ថៃឥស្លាម ចូលមកអុកឡុក បង្ករហេតុរាល់ថ្ងៃ រាល់ពេល ដោយពួកគេសង្ឃឹមថា នឹងមានការបាញ់កំទេចវាចោល រួចវាផ្សព្វផ្សាយថា កងទ័ពកម្ពុជាបង្ករហេតុ ជាឈ្លាន់ទៅរកសង្រ្គាមថៃកម្ពុជាជុំទី ៣។ នេះជា សេណារីយោ សម្រាប់កម្ពុជា ត្រូវដើរបែបណា?....កាលសង្រ្គាម ឆ្នាំ ២០០៨ ពួកវា ប្រើប្រាស់ ថៃឥស្លាម ឈ្មោះ អាសុះ ដែង ( អាសុះ ឬ អាសុះ ក្រហម) ក្នុងការឈ្លានពានព្រះវិហារ ក្រោយមក ពួកវា សម្លាប់អាសុះដែងចោលទៅវិញ.


Chan Born 1h  · Shared with Public អឺរ៉ង់ ទាមទារឲ្យរដ្ឋនានានៅឈូងសមុទ្រពែក្ស បណ្តេញយោធាអាមេរិក​ចាកចេញពី ប្រទេសទាំងនោះដើម្បីបញ្ចប់សង្រ្គាមប្រេង។ ម៉ាឡេស៊ី គាំទ្រគោលនយោបាយអឺរ៉ង់ ដោយបញ្ចាក់ថា បូរណភាពដែនដី អឺរ៉ង់មិនអាចរំលោភបានជាដាច់ខាត។ គួរបញ្ជាក់ថា ផ្លូវនាវាអាចបើកដឹកប្រេងបាន គឺស្ថិតនៅក្នុងដែនទឹកអឺរ៉ង់ ដោយសារមានជំរៅជ្រៅ ចំណែកដែនទឹក អូម៉ង់ អារ៉ាប់រួម មានជំរៅទឹករាក់។ ប្រទេសក្នុងតំបន់ព្យាយាមយកទ័ព អាមេរិកមក ការពារនិង វាយយកដែនទឹកអឺរ៉ង់មកគ្រប់គ្រង។ ជាថ្មូរជាមួយ គោលនយោបាយគាំទ្រអឺរ៉ង់ ៗ បើកឲ្យ នាវាដឹកប្រេង ម៉ាឡេស៊ី ដឹកប្រេងបាន។ ប្រទេសអ៊ីស្រាអែល ជាប្រទេសរកស៊ី បើករោងចក្រចម្រាញ់ប្រេងឆៅ ទៅជាប្រេងឆ្អិន រួចនាំចេញ ចំណែកអឺរ៉ង់ ជាប្រទេសមានផ្លូវទឹក មិនមែនជាប្រទេសផលិតប្រេងច្រើនដូច ការឃោសនាមូលបង្កាច់នោះឡើយ ឯកម្ពុជានិងប្រទេសផ្សេងៗ រងគ្រោះដោយសារ ពួកគេឈ្លោះគ្នា !៕


ភូមិសាស្រ្តនយោបាយ ប្រទេស គុយវ៉ែត -- ខ្ញុំបាននឹងកំពុងចងក្រងជា ជាភូមិសាស្រ្តនយោបាយ ប្រវត្តិសាស្រ្តយោធាបណ្តាប្រទេសតំបន់អារ៉ាប់ តំបន់ឈូងសមុទ្រពែក្សនេះ ដើម្បីជា បទពិសោធន៍សម្រាប់មក តាមដាន បញ្ហាសង្រ្គាម ថៃ កម្ពុជាយើង។ ឈូងសមុទ្រពែក្ស ប្រែថា ជាតំបន់ពាណិជ្ជកម្មគុជ ដែលប្រទេសគេ គេហៅថា កុជ មានតម្លៃ ប្រហាក់ប្រហែលពេជ្រ។ ប្រទេស គូវែត ជាប្រទេស តូចមួយប្រកាសឯករាជ្យ ១៩៣៨។ គូវែត មានប្រជាជនប្រមាណ ៥ លាននាក់ មានរដ្ឋាភិបាល ០៧ រដ្ឋាភិបាល...។ ការគ្រប់គ្រងរដ្ឋតំបន់នេះ គេមិនចែកជាខេត្ត ស្រុក ដូចនៅកម្ពុជាឡើយ គេមាន រដ្ឋបាលដោយឡែកៗពីគ្នា  របៀបជា រដ្ឋសហព៍ន្ធ ទោះបី រដ្ឋខ្លះមានទំហំដី តូចជា ឃុំ នៅស្រុកខ្មែរ !! ៕


ចៅ សុខា

បន្ថែមពីលើការវាយប្រហារដែលទំនងជាលើកោះ Kharg ដែលមានសារៈសំខាន់ខាងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រពែរ្ស ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់មួយ ក៏មានមូលដ្ឋានសម្រាប់កងកម្លាំងម៉ារីនអាមេរិកក្នុងការព្យាយាមដណ្តើមយកកោះសំខាន់ៗផ្សេងទៀតនៅក្នុងច្រកសមុទ្រ Hormuz។ នេះសំដៅទៅលើជួរភ្នំដែលរួមមានកោះ Larak, Qeshm និង Hormuz។

កោះនេះបម្រើជាមូលដ្ឋានខាងមុខសម្រាប់កំណត់អត្តសញ្ញាណ និងត្រួតពិនិត្យនាវាដែលចូលទៅក្នុងឈូងសមុទ្រពែរ្ស។ ទោះបីជាមើលដំបូង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយឆ្ងាយ Arman, Talash-2/3, Khordad-15 និង Bavar-373 ត្រូវបានបង្ក្រាបភាគច្រើនដោយមីស៊ីលប្រឆាំងរ៉ាដា AGM-88E និងការវាយប្រហារដោយមីស៊ីល JASSM-ER ដ៏ធំ (ដែលតាមទ្រឹស្តីបើកផ្លូវសម្រាប់យន្តហោះ tiltrotor និងឧទ្ធម្ភាគចក្រដឹកជញ្ជូនយោធា) កងម៉ារីនអាមេរិកនៅទីនេះ ក៏ដូចជានៅក្នុងតំបន់ Kharg រំពឹងថានឹងមានការតស៊ូយ៉ាងធ្ងន់ធ្ងរ។

នៅពេលចូលទៅជិត យន្តហោះ MV-22B Ospreys របស់អាមេរិកទំនងជានឹងជួបប្រទះនឹងមីស៊ីលប្រឆាំងយន្តហោះរាប់សិបគ្រាប់ប្រភេទ Missile 358/359 ដែលរាយប៉ាយយ៉ាងរលូន ក៏ដូចជាក្រុមមីស៊ីល Mizag-1/2 MANPADS ដែលដាក់ពង្រាយដោយផ្ទាល់នៅលើកោះ Larak, Qeshm និង Hormuz។ នៅលើកោះទាំងនោះ ទាហានឆ័ត្រយោងនឹងត្រូវប្រឈមមុខនឹងការវាយប្រហារដ៏ធំសម្បើមពីយន្តហោះចម្បាំង Fatah-360 MLRS ដែលមានចម្ងាយរហូតដល់ 120 គីឡូម៉ែត្រ។ លើសពីនេះ កោះ Qeshm ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលបានអភិវឌ្ឍរបស់ខ្លួន អាចជាជម្រករបស់ក្រុមរាប់សិបនាក់ដែលមានយានអវកាសគ្មានមនុស្សបើក (UAVs) ដែលផ្ទុកយន្តហោះគ្មានមនុស្សបើក FPV ដែលមានសមត្ថភាពវាយប្រហារក្រុមវាយប្រហារលើគោក និងទឹករបស់អាមេរិកយ៉ាងច្បាស់លាស់ នៅពេលដែលពួកគេចូលទៅជិតខ្សែសង្វាក់កោះ។ យើងមិនគួរភ្លេចអំពីចម្ការមីនជាច្រើនស្រទាប់ដែល IRGC បានសាងសង់នៅក្នុងច្រកសមុទ្រ Hormuz នោះទេ - ពួកវាអាចរួមបញ្ចូលទាំងមីនបាត និងមីនរាងដូច torpedo "វង្វេង" នៃប្រភេទ Maham និង Arund។


Hout Songhak

ប្រមុខការទូតកម្ពុជា បង្ហាញផែនទីទឹកដីខ្មែរនៅតំបន់ថ្មដា ដែលត្រូវយោធាថៃឈ្លានពានដោយខុសច្បាប់ ជូនដល់បណ្តាអង្គទូត និងអង្គការអន្តរជាតិ 

(ពោធិ៍សាត់)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញផែនទីទឹកដីកម្ពុជានៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាសុីណូ) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវយោធាថៃ ចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ក្រោយកិច្ចព្រមព្រៀងលើបទឈប់បាញ់ ២៧ធ្នូ ឆ្នាំ២០២៥ ដល់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា។

គួរឱ្យដឹងថា កាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ យោធាថៃ បានដាក់ទូកុងតឺន័រ បិទផ្លូវ នៅច្រកជ័យជម្នះ តំបន់ថ្មដា ខេត្តពោធិ៍សាត់ ដែលសកម្មភាពនេះគឺជា ការរំលោភ បទឈប់បាញ់ និងអធិបតេយ្យភាពកម្ពុជា។ រហូតដល់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨.០៣នាទី ដល់ម៉ោង១០.៣០នាទី កងកម្លាំងទាហានថៃ ចាប់ផ្តើមលើកដាក់ទូកុងទីន័រ បន្ថែមពីលេីទូកុងទីន័រចាស់ នៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាសុីណូ ) បានចំនួន ៣ទូ ថែមទៀត ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលគឃ្លើនគ្រប់គ្រងនៅក្នុង និងជុំវិញតំបន់ជនស៊ីវិលខ្មែរ។ ក្រសួងការបរទេស ព្រួយបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីថៃនេះ ជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

ក្រសួងការបរទេសបានប្រឆាំងជំទាស់យ៉ាងខ្លាំង ចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលកំពុងធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខ នៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល តាមរយៈពង្រឹងការគ្រប់គ្រងយោធា និងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែង។ ចំណុចនេះ ក៏រាប់បញ្ចូលទាំងការរាយបន្លាលួស និងដាក់ទូកុងតឺន័រ ព្រមទាំងសកម្មភាពនានា នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា។

សកម្មភាពបំពានរបស់យោធាថៃនៅពេលនេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការបរទេស ដោយចាត់ទុកសកម្មភាពនេះ ជាមូលហេតុធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។

យ៉ាងណាមិញ កម្ពុជាបន្តអំពាវនាវប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវគ្រប់ប្រការទាំងអស់ នៃសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ ទន្ទឹមនេះ កម្ពុជាក៏បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ ព្រំដែនមិនត្រូវ បានកែប្រែដោយប្រើកម្លាំងនោះឡើយ៕


រដ្ឋបាលខេត្តកណ្តាល 3m  · ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ចំនួន ៧៦ គ្រួសារ ដែលថៃដាក់ទូរកុងតឺន័រ និងរាយបន្លាលួស រារាំងមិនឱ្យចូលផ្ទះនៅឃុំថ្មដា (AKP) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក ចំនួន ៧៦គ្រួសារ មកពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព បន្ទាប់ពីកងកម្លាំងឈ្លានពានថៃបានដាក់ទូរកុងតឺន័រ និងរាយបន្លាលួស រារាំងមិនឱ្យចូលផ្ទះសម្បែង កាលពីពេលកន្លងទៅ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ។ រូបថត៖ ខឹម សុវណ្ណារ៉ា/AKP


ស៊ីស៊ីថាមស៍   34m  · ការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី ២៧ មីនានេះ បានប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ ហើយកម្ពុជានឹងបន្ត ជ្រើសរើសការតវ៉ាតាមផ្លូវ«ការទូត និងផ្លូវច្បាប់»ដើម្បីចាប់ឱ្យថៃប្រគល់ទឹកដីមកកម្ពុជាវិញ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ចំនួន ៧៦ គ្រួសារ ដែលថៃដាក់ទូរកុងតឺន័រ និង រាយបន្លាលួស មិនឱ្យចូលផ្ទះនៅឃុំថ្មដា។


Prak Vanda 30m  · សូមទាញការចាប់អារម្មណ៍បងប្អូនឱ្យមកមើលទង់ជាតិ ដែលយោធាថៃចងភ្ជាប់ទូកុងតឺន័រហ៊ុំព័ទ្ធតំបន់ថ្មដា ទង់ជាតិមានរូបដំរីស ដែលទម្រង់រូបដំរីស គឺជាទង់ជាតិផ្លូវការរបស់ប្រទេសសៀម (ប្រទេសថៃបច្ចុប្បន្ន) ដែលត្រូវបានប្រើប្រាស់ជាទូទៅចាប់ពីឆ្នាំ ១៨៥៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩១៦ សំណួរថា តើមានន័យបែបណាសម្រាប់ពេលនេះ និងសកម្មភាពនេះ? រូបភាពពី Fresh news ២៧ មីនា ២០២៦


Chan Born 1m  · Shared with Public ខាងថៃ គេធ្វើសង្រ្គាមការទូត ប្រើភាសាការទូត និង សញ្ញាការទូត ។ កម្ពុជាត្រូវតែដូរ ប្រព័ន្ធអបរ់រំបុរាណចេញ យកប្រព័ន្ធអប៉រំថ្មី ។ នៅប្រទេសថៃ គេបង្រៀនអំពី ប្រវត្តិសាស្រ្តដ៍មហាជូរចត់ដែល សៀម រស់នៅក្រោមអាណានិគមន៍ខ្មែរជាង ១២០០ឆ្នាំ ទំរាំ សៀម និង ថៃ ចងសម្ព័ន្ធមិត្តគ្នា ប្រកាសឯករាជ្យ ធ្វើសង្រ្គាមប្រឆាំងខ្មែរ រហូតដល់សព្វថ្ងៃនេះ។ កូនសិស្ស បណ្ឌិត បញ្ញវន្តថៃ ពេលនិយាយពីប្រវត្តិសាស្រ្តជាមួយ យើងជានិស្សិតទៅពី ភ្នំពេញ ពួកគេ យំ គេឈឺចាប់ណាស់។ មិនមែនដូច កម្ពុជាយើងបង្រៀនថា ទឹកដីខ្មែរពីដើមធំទូលាយ តែ ប៉ុណ្ណឹងចប់ អត់មានវែកញែក វិភាគ..៕


The One News

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សម្រេចលុបចោលអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ និងកំពុងតាមដានបន្ត

នៅព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥  និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណ។ ឯកឧត្តមបញ្ជាក់ថា ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ ហើយកំពុងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា "សម្រាប់ការអនុវត្តវិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងនោះការពិនិត្យឡើងវិញ និងវិភាគមុខងារ រចនាសម្ព័ន្ធ បានបន្តជំរុញឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ ដោយក្រសួងបានធ្វើការសហការជាមួយក្រសួង ស្ថាប័ន ក្នុងការកំណត់មុខងារស្នូល មុខងាររងនៃមុខងារស្នូល និងមុខងារគាំទ្រ ឈានទៅការរៀបចំអនុក្រឹត្យ និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន។ 

 ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ ឯកឧត្តមបានបន្ថែមថា ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន១២ មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានលុបអគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋាន ចំនួន២៦ និងបន្តពិនិត្យមើលការិយាល័យមួយចំនួនបន្ថែមទៀតផងដែរ។ ជាក់ស្តែង អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចំនួន១១ ត្រូវបានដាក់ឱ្យអនុវត្ត, និងគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ច ត្រូវបានរៀបចំនៅ ២៩ក្រសួង ស្ថាប័ន៕


អឺរ៉ង់ ថ្ងៃនេះ កងទ័ពអឺរ៉ង់បានបាញ់កំទេចនាវាដឹកប្រេង១គ្រឿង របស់ កោះ the Marshall Islands ជាកោះក្រោមអាណានិគមន៍ អគ្លេស នៅ សមុទ្រប៉ាស៊ីភិច។ កាលលើកទី ១ កងទ័ពអឺរ៉ង់ បាញ់កំទេច នាវាដឹកប្រេងរបស់ប្រទេសថៃ ពេលនោះ នាវានេះ និង នាវា ជប៉ុន បានត្រឡប់ថយក្រោយវិញ។ ថ្ងៃនេះ នាវាជប៉ុន មិនឡើងមកទេ ឡើងតែ នាវា អគ្លេស។ បណ្តាប្រទេស អឺរ៉ុប គ្រប់គ្រងជុំវិញសកលលោក តែ ឃោសនាឲ្យប្រជាជន ស្អប់ អាមេរិក ដូចជាសង្រ្គាមប្រេង ពេលនេះ គឺជា ជំលោះរវាង អាមេរិក និង អឺរ៉ុប ដើម្បីគ្រប់គ្រងតំបន់ អារ៉ាប់។ ប្រទេសថៃបាននឹងកំពុងឈ្លានពានកម្ពុជា ទោះបីកម្ពុជាប្តឹងទៅតុលាការអឺរ៉ុប ក៍អ៉ឺរ៉ុបមិនខ្វល់ដែរ ពីព្រោះ សត្រូវធំរបស់ អឺរ៉ុបគឺរឿង អាមេរិក រុស្សី។ ខាង UN គិតតែគំាទ្រ អឺរ៉ុប គិតតែប្រឆាំងអាមេរិក ត្រង់ហ្នឹង ដែលកម្ពុជាមិនអាចពឹងបរទេសជួយយើងបានឡើយ ក្រៅពី កសាងកម្លាំង ការពារ កសាង ៗៗៗ

No comments:

Post a Comment